ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧
នៅថ្ងៃទី២៨ ខែកក្កដា លោក Michael Newbill អនុប្រធានបេសកកម្មថ្មី របស់ស្ថានទូតអាមេរិក ដែលទើបតែមកដល់ប្រទេសកម្ពុជា បានចូលរួមបើកកម្មវិធីពិពណ៌សិល្បៈអំពីការប្រយុទ្ធប្រឆាំងការដាក់អន្ទាក់សត្វព្រៃ នៅហាងកាហ្វេ Felix Café ។ ពិពណ៌នេះបានរៀបចំឡើង ដោយអង្គការឃ្លាំមើលបរិស្ថានមួយ ដែលមានឈ្មោះថា សម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) ដោយគេប្រើប្រាស់សិល្បៈបែបទំនើប ដើម្បីសង្កត់ធ្ងន់លើផលប៉ះពាល់អាក្រក់នៃការដាក់អន្ទាក់ ចំពោះជីវចម្រុះ នៅកម្ពុជា។ កញ្ញា កញ្ញា ដូ ពុទ្ធមូលីតា សិល្បករផាត់មុខ ដែលគេតែងស្គាល់តាមរយៈឈ្មោះសិល្ប: Apple Love បានប្រើរូបថតដែលមានរូបតារាល្បីរបស់កម្ពុជាជាប់អន្ទាក់សត្វ ដើម្បីប្រៀបធៀបបញ្ហាដាក់អន្ទាក់ជាមួយនឹងមនុស្ស។
លោកអ្នកដែលមានចំណាប់អារម្មណ៍អាចទៅទស្សនាពិពណ៌នេះបាន នៅ Daylight Plaza Aeon Mall នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែសីហា ឆ្នាំ២០១៧ ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។ ពិពណ៌នោះក៏មានសកម្មភាពផ្សេងៗសម្រាប់កុមារ ដូចជាការគូមុខ និងការនិយាយរឿងនិទានជាដើម ដែលមានចាប់ពីម៉ោង២ ដល់ម៉ោង៥ល្ងាច។ ក្រៅពីនោះក៏មានការថ្លែងសុន្ទរកថា និងការរាំរបាំផងដែរ ដែលនឹងធ្វើឡើងចាប់ពីម៉ោង៥ល្ងាចទៅ។ សូមចូលរួមមកទស្សនាសិល្បៈដ៏អស្ចារ្យនេះ និងស្វែងយល់បន្ថែមអំពីទំនាក់ទំនងរវាងការបរិភោគសត្វព្រៃ និងការធ្វើអោយរបួសនិងស្លាប់សត្វព្រៃដោយមិនរើសមុខ ដែលបង្កឡើងដោយអន្ទាក់។
![លោក Michael Newbill អនុប្រធានបេសកកម្មទូតអាមេរិក ថ្លែងសុន្ទរកថាបើកកម្មវិធី។ [Photo: Un Yarat] លោក Michael Newbill អនុប្រធានបេសកកម្មទូតអាមេរិក ថ្លែងសុន្ទរកថាបើកកម្មវិធី។ [Photo: Un Yarat]](https://farm5.staticflickr.com/4303/35444942954_f3f4404829_z_d.jpg)
![ការតាំងពិពណ៌នេះជាការលើកទឹកចិត្តអោយមានការពិភាក្សាអំពីផលប៉ះពាល់អាក្រក់របស់អន្ទាក់។ [Photo: Un Yarat] ការតាំងពិពណ៌នេះជាការលើកទឹកចិត្តអោយមានការពិភាក្សាអំពីផលប៉ះពាល់អាក្រក់របស់អន្ទាក់។ [Photo: Un Yarat]](https://farm5.staticflickr.com/4326/35444309844_b6f4141275_z_d.jpg)
![ផ្ទាំងរូបថតដែលនិយាយអំពីសត្វឈ្លូស ដែលជាប្រភេទសត្វដែលងាយជាប់អន្ទាក់បំផុត។ [Photo: Un Yarat] ផ្ទាំងរូបថតដែលនិយាយអំពីសត្វឈ្លូស ដែលជាប្រភេទសត្វដែលងាយជាប់អន្ទាក់បំផុត។ [Photo: Un Yarat]](https://farm5.staticflickr.com/4315/35444428704_82ce655f03_z_d.jpg)