ស្ថានទូតអាមេរិកធ្វើការបញ្ចាំងភាពយន្តដែលបង្ហាញអំពីគ្រោះថ្នាក់នៃផ្លាស្ទីក

រោងភាពយន្ត Cineplex by Cellcard
ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧

មានអ្នកចូលទស្សនាជាង៣៥០នាក់ សម្រាប់ការចាក់បញ្ចាំងភាពយន្តឯកសារដែលមានឈ្មោះថា “មហាសមុទ្យផ្លាស្ទីក” នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ដោយការចាក់បញ្ចាំងនេះក៏ជាការអបអរដល់ទិវាទឹកពិភពលោក។

ខ្សែភាពយន្តនេះ និយាយអំពីផលប៉ះពាល់អាក្រក់នៃផ្លាស្ទីក ទៅមហាសមុទ្រ និងពិនិត្យទៅលើជំហានផ្សេងៗ ដែលមនុស្សគ្រប់រូបអាចធ្វើបាន ក្នុងកាត់បន្ថយគ្រោះថ្នាក់នេះ។

លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ នៅក្នុងពិធីបើកថា “សុខភាពមហាសមុទ្រ មិនមែនត្រឹមតែជាការប្រឈមរបស់ពិភពលោកនោះទេ ប៉ុន្តែវាក៏ជាការប្រឈមថ្នាក់តំបន់ផងដែរ។ មនុស្សគ្រប់រូបអាចធ្វើអ្វីម្យ៉ាងដើម្បីការផ្លាស់ប្តូរល្អ។”

លោកស្រី Grace Smith ស្ថាបនិកម្នាក់ របស់អង្គការ Go Green Cambodia ដែលបានរៀបចំសកម្មភាពបោសសំអាត និងលើកតំកើងការកែច្នៃឡើងវិញ បានបន្ថែមថា ទង្វើរបន្តិចបន្តួចអាចមានឥទ្ធិពលបានច្រើន ដើម្បីបំបាត់ផ្លាស្ទីកចេញពីផ្លូវទឹក។ លោកស្រីបាននិយាយថា “សូមកុំទិញទឹកដាក់ដបផ្លាស្ទីក។ សូមប្រើដបដដែល។ អ្នកគួររកវិធីប្រើប្រាស់ផលិតផលដែលអ្នកមានស្រាប់ អោយបានច្រើនដង។”

នៅពេលមុននិងក្រោយការបញ្ចាំងភាពយន្ត ក្រុមយុវជនឯកអគ្គរដ្ឋទូតបរិស្ថាន បានរៀបចំតុពត៌មាន ដើម្បីផ្សព្វផ្សាយពត៌មានអំពីការថែរក្សាបរិស្ថាន និងការកែច្នៃរបស់ប្រើឡើងវិញ។

លោកឯកអគ្គរដ្ឋទូត Heidt ថ្លែង នៅក្នុងពិធីបើកការចាក់បញ្ចាំងភាពយន្ត។ [Photo: Un Yarat]
លោកឯកអគ្គរដ្ឋទូត Heidt ថ្លែង នៅក្នុងពិធីបើកការចាក់បញ្ចាំងភាពយន្ត។ [Photo: Un Yarat]
អ្នកទស្សនាដើរចេញ បន្ទាប់ពីចប់ភាពយន្ត។ [Photo: Un Yarat]
អ្នកទស្សនាដើរចេញ បន្ទាប់ពីចប់ភាពយន្ត។ [Photo: Un Yarat]