Felix Café ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅថ្ងៃទី២៨ ខែកក្កដា លោក Michael Newbill អនុប្រធានបេសកកម្មថ្មី របស់ស្ថានទូតអាមេរិក ដែលទើបតែមកដល់ប្រទេសកម្ពុជា បានចូលរួមបើកកម្មវិធីពិពណ៌សិល្បៈអំពីការប្រយុទ្ធប្រឆាំងការដាក់អន្ទាក់សត្វព្រៃ នៅហាងកាហ្វេ Felix Café ។ ពិពណ៌នេះបានរៀបចំឡើង ដោយអង្គការឃ្លាំមើលបរិស្ថានមួយ ដែលមានឈ្មោះថា សម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) ដោយគេប្រើប្រាស់សិល្បៈបែបទំនើប ដើម្បីសង្កត់ធ្ងន់លើផលប៉ះពាល់អាក្រក់នៃការដាក់អន្ទាក់ ចំពោះជីវចម្រុះ នៅកម្ពុជា។ កញ្ញា កញ្ញា ដូ ពុទ្ធមូលីតា សិល្បករផាត់មុខ ដែលគេតែងស្គាល់តាមរយៈឈ្មោះសិល្ប: Apple Love បានប្រើរូបថតដែលមានរូបតារាល្បីរបស់កម្ពុជាជាប់អន្ទាក់សត្វ ដើម្បីប្រៀបធៀបបញ្ហាដាក់អន្ទាក់ជាមួយនឹងមនុស្ស។ លោកអ្នកដែលមានចំណាប់អារម្មណ៍អាចទៅទស្សនាពិពណ៌នេះបាន នៅ Daylight Plaza Aeon Mall នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែសីហា ឆ្នាំ២០១៧ ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។ ពិពណ៌នោះក៏មានសកម្មភាពផ្សេងៗសម្រាប់កុមារ ដូចជាការគូមុខ និងការនិយាយរឿងនិទានជាដើម ...
អានបន្ថែម»
ដោយ Yarat | 28 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទបានជូនគ្រឿងព្រះឥស្សរិយយសមុនីសារភ័ណ្ឌដល់នាយទាហានជើងទឹកសហរដ្ឋអាមេរិកចំនួន ៣ រូប ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងភាពជាដៃគូនេះ។ អ្នកទទួលបានរង្វាន់នេះ កាលពីថ្ងៃសុក្រកន្លងទៅនេះមានវរនាវីទោ Gary Brice វរនាវីត្រី Jamal Dejli និងវរនាវីត្រី Catherine Berjohn ។ ពួកគេបានទទួលរង្វាន់ចំពោះការងាររបស់ពួកគេនៅក្នុងការជួយដល់ការជួសជុលមន្ទីរពិសោធន៍វេជ្ជសាស្រ្តចំនួន ៣ នៅកម្ពុជា ហើយបានផ្តល់ការបណ្តុះ បណ្តាលបច្ចេកទេសដល់អ្នកបច្ចេកទេសមន្ទីរពិសោធន៍។ ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនអោយមកធ្វើការនៅក្នុងអង្គភាពវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកលេខ ២ (NAMRU-2) ដែលរកមើលការគំរាមកំហែងនៃជំងឺឆ្លងដែលមានសារៈសំខាន់ចំពោះសុខភាពរបស់យោធា និងសុខភាពសាធារណៈ ហើយវាយតំលៃវិធីកាត់បន្ថយការគំរាមកំហែងទាំងនោះ។ លោក Gary គឺជាប្រធាននៃ NAMRU-2 ។ បុគ្គលិករបស់ NAMRU-2 ម្នាក់ទៀត គឺលោកស្រី ប៊ុន ចាន់កេសី ក៏បានទទួលរង្វាន់ផងដែរ ចំពោះការរួមចំណែករបស់លោកស្រី។ គ្រឿងឥស្សរិយយសត្រូវបានប្រគល់ដោយឧត្តម សេនីយ៍ឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជា និងលោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិក។
អានបន្ថែម»
ដោយ Yarat | 7 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទី ៤ កក្កដា តែស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិធីអបអរទិវានេះជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា នៅក្នុងសណ្ឋាគារអាំងទ័រកុងទីណង់តាល់។ ភ្ញៀវចំនួនជិត ៨០០ នាក់បានចូលរួមនៅក្នុងពិធីនៅឆ្នាំនេះ ដោយរួមមានឯកឧត្តម លី ធុច ទេសរដ្ឋ មន្រ្តីទទួលបន្ទុកគំរោងពិសេស ជាភ្ញៀវកិត្តិយស។ កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងការដើរគំនាប់របស់ក្រុមទាហានម៉ារីនអាមេរិកដែលប្រចាំការនៅស្ថានទូតអាមេរិក និងការច្រៀងចំរៀងជាតិរបស់កម្ពុជា និងចំរៀងជាតិរបស់សហរដ្ឋអាមេរិក។ មានកម្មវិធីកំសាន្តរបស់ក្រុមភ្លេង MC2 ជាមួយនឹងការបំរើភេស្ជៈ និងអាហាររបស់អាមេរិក ដូចជាស្រាបៀ ភីស្សា និងនំដូណាត់។
អានបន្ថែម»
ដោយ Yarat | 29 ខែមិថុនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
រោងភាពយន្ត Cineplex by Cellcard ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ មានអ្នកចូលទស្សនាជាង៣៥០នាក់ សម្រាប់ការចាក់បញ្ចាំងភាពយន្តឯកសារដែលមានឈ្មោះថា “មហាសមុទ្យផ្លាស្ទីក” នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ដោយការចាក់បញ្ចាំងនេះក៏ជាការអបអរដល់ទិវាទឹកពិភពលោក។ ខ្សែភាពយន្តនេះ និយាយអំពីផលប៉ះពាល់អាក្រក់នៃផ្លាស្ទីក ទៅមហាសមុទ្រ និងពិនិត្យទៅលើជំហានផ្សេងៗ ដែលមនុស្សគ្រប់រូបអាចធ្វើបាន ក្នុងកាត់បន្ថយគ្រោះថ្នាក់នេះ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ នៅក្នុងពិធីបើកថា “សុខភាពមហាសមុទ្រ មិនមែនត្រឹមតែជាការប្រឈមរបស់ពិភពលោកនោះទេ ប៉ុន្តែវាក៏ជាការប្រឈមថ្នាក់តំបន់ផងដែរ។ មនុស្សគ្រប់រូបអាចធ្វើអ្វីម្យ៉ាងដើម្បីការផ្លាស់ប្តូរល្អ។” លោកស្រី Grace Smith ស្ថាបនិកម្នាក់ របស់អង្គការ Go Green Cambodia ដែលបានរៀបចំសកម្មភាពបោសសំអាត និងលើកតំកើងការកែច្នៃឡើងវិញ បានបន្ថែមថា ទង្វើរបន្តិចបន្តួចអាចមានឥទ្ធិពលបានច្រើន ដើម្បីបំបាត់ផ្លាស្ទីកចេញពីផ្លូវទឹក។ លោកស្រីបាននិយាយថា “សូមកុំទិញទឹកដាក់ដបផ្លាស្ទីក។ សូមប្រើដបដដែល។ អ្នកគួររកវិធីប្រើប្រាស់ផលិតផលដែលអ្នកមានស្រាប់ អោយបានច្រើនដង។” នៅពេលមុននិងក្រោយការបញ្ចាំងភាពយន្ត ក្រុមយុវជនឯកអគ្គរដ្ឋទូតបរិស្ថាន បានរៀបចំតុពត៌មាន ដើម្បីផ្សព្វផ្សាយពត៌មានអំពីការថែរក្សាបរិស្ថាន និងការកែច្នៃរបស់ប្រើឡើងវិញ។
អានបន្ថែម»
ដោយ Yarat | 22 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ លោកឯកអគ្គរដ្ឋទូត Heidt និងសមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក និងសមាជិកអេកូយុវទូត រួមជាមួយជីវវិទូ Zeb Hogan បានជិះទូកនៅតាមដងទន្លេសាប។ លោកបណ្ឌិត Hogan ដែលកម្មវិធីទូរទស្សន៍របស់លោកមានឈ្មោះថា Monster Fish បានប្រាប់អោយដឹងថា៖ “ទន្លេទាំងនេះ មានសារសំខាន់ដល់ប្រទេសកម្ពុជា។ មនុស្សគ្រប់គ្នាពឹងផ្អែកទៅលើទន្លេនេះ។” លោកបណ្ឌិត Hogan គឺជាប្រធាននៃក្រុមអ្នកស្រាវជ្រាវ សម្រាប់គំរោង «អច្ឆរិយភាពទន្លេមេគង្គ» (Wonders of the Mekong) ដែលជាគំរោងផ្តួចផ្តើម មានរយៈពេល ៥ ឆ្នាំ ហើយឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃទន្លេ និងទិដ្ឋាភាពនៃអាងទន្លេមេគង្គក្រោម ទើបតែបានបញ្ចប់ការចុះមកមើលអាងទន្លេមេគង្គនៅកម្ពុជា ដើម្បីប្រមូលទិន្នន័យស្តីពីស្ថានភាពនៃទន្លេនេះ។ លោកអ្នកអាចស្វែងបន្ថែម អំពីគំរោងនេះ
នៅទីនេះ ។
អានបន្ថែម»
ដោយ Yarat | 20 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារ អីនធើខនធីណិនថល ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានប្រជាជនកម្ពុជាវ័យក្មេង ចំនួនជាង១៤០០នាក់ នៅទីក្រុងភ្នំពេញ បានចូលរួមក្នុងកម្មវិធីពិពណ៌ការសិក្សា ដែលមានឈ្មោះថា EducationUSA Fair ដែលធ្វើឡើងនៅសណ្ឋាគារ អីនធើខនធីណិនថល ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជួបជាមួយអ្នកតំណាង និងអ្នកប្រឹក្សា របស់សកលវិទ្យាល័យ និងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន២០។ ឯកអគ្គរដ្ឋទូតអាមេរិក លោកវីល្លាម ហៃ និងឯកឧត្តម យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីនោះផងដែរ។ EducationUSA គឺជាមជ្ឈមណ្ឌលដែលជាប្រភពពត៌មានដ៏ល្អ អំពីឱកាសទៅសិក្សា នៅសហរដ្ឋអាមេរិក ព្រមទាំងអំពីអាហារូបករណ៍ ទិដ្ឋាការសម្រាប់សិស្សនិស្សិត និងពត៌មានផ្សេងៗទៀត។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះបើកដល់សាធារណជនទូទៅ ហើយមានផ្តល់សេវាប្រឹក្សា ដោយមិនគិតថ្លៃ។ ដើម្បីស្វែងយល់បន្ថែមអំពីការទៅសិក្សានៅសហរដ្ឋអាមេរិក សូមចូលទៅ
ទំព័រហ្វេសប៊ុករបស់ EducationUSA ឫទៅមជ្ឈមណ្ឌល EducationUSA ផ្ទាល់តែម្តង ដែលស្ថិតនៅក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្លូវនរោត្តម ក្រុងភ្នំពេញ។
អានបន្ថែម»
ដោយ Yarat | 28 ខែកុម្ភៈ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថានទូតអាមេរិក ស្វាគមន៍មិត្តនៃស្ថានទូតអាមេរិក សមាជិក YSEALI និងស្ថាបត្យករវ័យក្មេង ព្រមទាំងមានលោកស្រីឌែលហ្វីនវណ្ណ ដែលជាកូនស្រីរបស់លោកវណ្ណ ម៉ូលីវណ្ណ មកកម្មវិធីសម្ពោធន៍បើក ការតាំងពិពណ៌ គំរូមាត្រដ្ឋាន និងរូបថត នៃស្នាដៃរបស់ស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។ ពិព័រណ៍ថ្មីនៅស្ថានទូតអាមេរិក ស្តីពីស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បី វណ្ណ ម៉ូលីវណ្ណនឹងបើកជូនសាធារណជនទស្សនា ចាប់ពីថ្ងៃចន្ទ ទី ៩ ខែមករា ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ គេអាចចូលទស្សនាពិព័រណ៍នេះបានតែតាមរយៈការណាត់តែប៉ុណ្ណោះ នៅថ្ងៃចន្ទ និងថ្ងៃពុធ ពីម៉ោង ៣ ដល់ម៉ោង ៤ រសៀល។ ការណាត់អាចធ្វើបានដោយផ្ញើអ៊ីម៉េលមក
PASPhnomPenh@state.gov ។ ការទស្សនាជាក្រុមកំរិតត្រឹមមនុស្សចំនួន ១០ នាក់។ ពិព័រណ៍នេះ ដែលមានបង្ហាញពីគំរូមាត្រដ្ឋាន និងរូបថត ត្រូវបានខ្ចីមក នៅឆ្នាំ ២០១៧ ពីគំរោង វណ្ណ ម៉ូលីវណ្ណ។
អានបន្ថែម»
ដោយ Yarat | 14 ខែធ្នូ, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមរបាំ NATYARASA ដែលជាក្រុមរបាំបុរសស្រឡាញ់ភេទដូចគ្នា ដំបូងគេនៅកម្ពុជា បានសម្តែងរបាំបុរាណនៅស្ថានទូតអាមេរិក កាលពីថ្ងៃច័ន្ទ។ ក្រុមរបាំ NATYARASA បានបង្កើតឡើងដោយលោក អ៊ុក ព្រំសុដុន ។ លោកព្រំសុដុន ដែលមានអាយុ២៩ឆ្នាំ បានធំធាត់ឡើងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនា ប៉ុន្តែបានចាប់ផ្តើមមករស់នៅកម្ពុជាកាលពីឆ្នាំមុន។ លោកបាននិយាយថា “ខ្ញុំចង់បម្រើ និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរ។” គាត់បានបង្កើតក្រុមរបាំនេះ ដែលមានសមាជិក៥នាក់ ក្នុងគោលបំណងមួយផ្នែក គឺចង់ពង្រឹងគុណភាពជីវិត និងការយល់ដឹងអំពីក្រុម LGBT ។ លោក បាននិយាយទៀតថា “សេចក្តីស្រលាញ់បង្កើតសិល្បៈដ៏អស្ចារ្យ។ នៅក្នុងពិភពលោកនេះ មនុស្ស LGBT ទទួលការរងគ្រោះ ហើយសិល្បៈអាចជួយផ្លាស់ប្តូរស្ថានភាពនេះបាន។”
អានបន្ថែម»
ដោយ Yarat | 28 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានជួយចាប់ផ្តើមសិក្ខាសាលាស្តីពី “ការផ្តល់ថាមពលដល់កម្ពុជា” នៅថ្ងៃអង្គារ ដែលពិនិត្យទៅលើវិធីដែលប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល តាមរយៈជំរើសថាមពលដែលគេអាចកែច្នៃយកមកប្រើឡើងវិញបាន និងខ្សែបណ្តាញអគ្គិសនី ដែលមានប្រសិទ្ធភាពកាន់តែល្អ។ សូមអរគុណ! ពិធីនោះត្រូវបានរៀបចំដោយក្រុមហ៊ុន General Electric (GE) ដែលជាក្រុមហ៊ុនអាមេរិកមួយមានប្រវត្តិយូរលង់មកហើយក្នុងការរកឃើញរបកគំហើញថ្មីៗផ្នែកថែទាំសុខភាព ឧស្សាហកម្មថាមពល ដឹកជញ្ជូន និងភ្លើងអគ្គិសនី។ ពិធីនោះមានការចូលរួមនៃមន្រ្តីរដ្ឋាភិបាល និងតំណាងមកពីផលិតករថាមពលអន្តរជាតិ និងផលិតករថាមពលក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពជាពិសេសក្នុងការមានវត្តមាននៅថ្ងៃនេះ ដោយក្រុមហ៊ុន GE បង្ហាញនូវបច្ចេកទេសថ្មីៗខ្លះរបស់ខ្លួន និងដំណោះស្រាយផ្នែកថាមពលសំរាប់ប្រទេសកម្ពុជា។ សិក្ខាសាលានេះគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនរបស់អាមេរិកអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព នៅកម្ពុជា”។ លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សំគាល់ថា សិក្ខាសាលាមានបំណងជួយរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញគោលដៅបីដែលកម្ពុជាបានកំណត់សំរាប់ខ្លួនឯង ក្នុងការកាត់បន្ថយតំរូវការថាមពលអោយបាន ២០% កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងធ្វើអោយតំបន់ជនបទទាំងអស់មានភ្លើង អគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ ២០៣៥។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Wouter Van Wersch ប្រធាននិងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GE ប្រចាំតំបន់អាស៊ាន ...
អានបន្ថែម»
ដោយ Yarat | 22 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ស្ថានទូតអាមេរិក រួមជាមួយភ្ញៀវជាង១០០នាក់ មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសិស្សនិស្សិត បានទស្សនាការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដោយ លោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតី។ អ្នកកាសែតជាច្រើន ក៏មានវត្តមាននៅក្នុងកម្មវិធីនោះ ដើម្បីយកពត៌មានផងដែរ។ ភ្ញៀវទាំងឡាយបានប្រមូលគ្នាកកកុញ នៅក្នុងសាលទាំងមូល របស់ស្ថានទូតអាមេរិក ដើម្បីមើលការផ្សាយបន្តផ្ទាល់លទ្ធផលនៃការបោះឆ្នោតនេះ តាមរយៈវែបសាយ Twitter និងទូរទស្សន៍ CNN ។ លោកឯកអគ្គរដ្ឋទូត William Heidt បានហៅការបោះឆ្នោតនេះ ថាជាអបអរនៃដំណើរការប្រជាធិបតេយ្យ។ ម្ហូបអាហារអាមេរិក និងកាហ្វេ ក៏មានសម្រាប់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។ ពួកគេក៏អាចចូលរួមក្នុងការបោះឆ្នោតសាកល្បង និងឆ្លើយសំនួរទាក់ទងនឹងចំណេះដឹងទូទៅអំពីប្រវត្តិនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
អានបន្ថែម»
ដោយ Yarat | 9 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ខេត្តកំពត ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មហោស្រពអ្នកនិពន្ធនិងអ្នកអាន ប្រចាំខេត្តកំពត លើកទី២ បានចាប់ផ្តើម កាលពីយប់ថ្ងៃព្រហស្បតិ៍។ កម្មវិធីនេះមានចំនួនប្រាំថ្ងៃ ដែលរួមមានការប្រកួតកំណាព្យ សិក្ខាសាលាអំពីអក្សរសិល្ប ការអានសៀវភៅ និងការសម្តែងតន្រ្តី។ ស្ថានទូតសហរដ្ឋអាមេរិកគឺជាអ្នកឧបត្ថម្ភធំមួយក្នុងកម្មវិធីនេះ ដោយគាំទ្រការចូលរួមរបស់អ្នកនិពន្ធនិងសិល្បករអាមេរិកជាច្រើន។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងនៅក្នុងពិធីបើក ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនតូរ្យតន្ត្រីបូរាណខ្មែរ សម្រាប់កុមារកំព្រា និងពិការ ខេត្តកំពត។ លោកឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តឱ្យយុវជនកម្ពុជា ប្រើប្រាស់មហោស្រព ជាការបំផុសគំនិតមួយ ដើម្បីអោយពួកគេប្រាប់ពីរឿងរ៉ាវរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា “ទំរង់នៃការបញ្ចេញមតិ មិនសំខាន់នោះទេ វាអាចមានទំហំធំដូចសៀវភៅមួយក្បាល និងតូច ដូចជាការសរសេរនៅក្នុងហ្វេសប៊ុក” ។ អ្វីដែលសំខាន់នោះ គឺធ្វើឱ្យសម្លេងរបស់អ្នកបានត្រូវបានគេឮ តាមរបៀបណាមួយដែលល្អបំផុតសម្រាប់អ្នក” ។
អានបន្ថែម»
ដោយ Yarat | 3 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ យុវជនកម្ពុជាជាង២៥០នាក់ ដែលបានទទួល និទ្ទេស A ក្នុងការប្រលងមធ្យមសិក្សាទុទិយភូមិ ឆ្នាំ២០១៦ បានធ្វើទស្សនកិច្ចនៅស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ សម្រាប់ព្រឹត្តិការណ៍ពិសេសមួយ ដើម្បីលើកកម្ពស់ ការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សានុសិស្សបានចូលរួមក្នុងពិព័រណ៍ EducationUSA ជាលើកតំបូង សម្រាប់សិស្ស និទ្ទេស A ដែលរៀបចំដោយមជ្ឈមណ្ឌលផ្តល់ប្រឹក្សា EducationUSA នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “ក្នុងពេលអ្នកខិតខំដើម្បីសំរេចបានតាមការស្រម៉ៃចង់បានរបស់អ្នក អ្នកទាំងអស់គ្នាមានការទទួលខុសត្រូវក្នុងការជួយអភិវឌ្ឍ និងធ្វើអោយប្រទេសកម្ពុជាមានភាព សំបូរសប្បាយ។ ស្ថានទូតអាមេរិកមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយសូមជូនពរអោយអ្នកទទួលបានជោគជ័យជាច្រើន។” លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមដោយភ្ញៀវកិត្តិយសផ្សេងទៀត រួមមាន ឯកឧត្តមឡាវ ឈីវអៀវ អនុរដ្ឋលេខាធិការ លោកស្រីម៉ៅកូលាប ទីប្រឹក្សា មជ្ឈមណ្ឌល EducationUSA លោកសន វិសិដ្ឋ និស្សិតដែលទទួលបានអាហារូបករណ៍ Fulbright និងលោក Allen Tan នាយកអង្គការ STEM កម្ពុជា។ ...
អានបន្ថែម»
ដោយ Yarat | 30 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
មជ្ឈមណ្ឌលកោះពេជ្យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលដ៏ខ្លីខាងមុខនេះ អតិថិជននៅកម្ពុជានឹងឃើញមានស្បៀងអាហារមកពីសហរដ្ឋអាមេរិកកាន់តែច្រើនឡើងត្រូវបានដាក់លក់នៅតាមហាង ដែលរួមមានទាំងមាន់ទោក្លាសេទាំងមូល ផ្លែព័រដែលមានទឹកច្រើន និងស្រាមកពី California ដែលធ្លាប់បានទទួលរង្វាន់។ អាហារទាំងនេះ និងអាហារច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ កាលពីថ្ងៃទី២១ ខែកក្កដា នៅតង់ USA កាលពីសប្តាហ៍មុន ក្នុងពិព័រណ៍អាហារ និងភេស្ជៈអន្តរជាតិប្រចាំឆ្នាំ CAMFOOD ១៦។ ពិព័រណ៌នេះមានការចូលរួមរបស់ហាងលក់គ្រឿងទេស ភោជនីយដ្ឋាន សណ្ឋាគារនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀតដែលចង់ធ្វើការនាំចូលផលិតផលស្បៀងអាហារថ្មីៗ។ លោកឯកអគ្គរដ្ឋទូត Heidt បានចូលមើលពិព័រណ៌នោះ ដើម្បីជួបជាមួយក្រុមអ្នកធ្វើការផ្គត់ផ្គង់ ហើយភ្លក់អាហារខ្លះ ដែលរួមមានផងដែរនូវផ្លែប៉ោមស្រស់ ទំពាំងបាយជូក្រៀម សណ្តែកក្រៀម និងសណ្តែកកំប៉ុង Granola និង Tortilla Chips ។
អានបន្ថែម»
ដោយ Yarat | 21 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កិច្ចផ្តួចផ្តើមមេគង្គក្រោម (LMI) បានចាប់ផ្តើមការប្រជុំក្រុមការងារតំបន់ រយៈពេល២ថ្ងៃ នៅភ្នំពេញ ការពីព្រឹកថ្ងៃពុជ ដើម្បីពិភាក្សាអំពីវិធី ក្នុងបង្កើនការសហការគ្នា លើផ្នែកអភិវឌ្ឍន៍បរិស្ថាន សុខភាព អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ LMI គឺជាភាពជាដៃគូពហុជាតិ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម ក្នុងគោលបំណងលើកតំកើងកំណើនសេដ្ឋកិច្ចដែលមានស្វ័យទ្រទ្រង់ នៅតំបន់មេគង្គក្រោម។ ភាពជាដៃគូ LMI បានជួយដល់ការបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងដោះស្រាយបញ្ហាគ្រប់គ្រងទឹក គាំទ្រដល់សហគ្រិនភាព និងជួយដោះស្រាយបញ្ហាសុខភាពឆ្លងប្រទេស។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងថា “LMI បានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីជួយប្រទេស នៅតំបន់មេគង្គក្រោម ដោះស្រាយការប្រឈមនឹងការអភិវឌ្ឍន៍ស្មុគស្មាញមួយចំនួន តាមរយៈពហុភាគី។” លោកបានមានប្រសាសន៍ថែមទៀតថា “ការតាំងចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្មវិធី LMI ជាផ្នែកមួយដ៏សំខាន់ នៃការធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញ នៅអាសីុ និងការគាំទ្ររបស់យើង ដើម្បីអាស៊ានដ៏មាំមួន។” LMI គាំទ្រដល់ការអភិវឌ្ឍន៍ទៅលើសរសរទ្រូងចំនួន៦ គឺកសិកម្ម/សន្តិសុខស្បៀង ការផ្សារភ្ជាប់ ការអប់រំ ...
អានបន្ថែម»
ដោយ Yarat | 19 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារ Sofitel ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ គំរោងរោងចក្រកាន់តែប្រសើរ បានអបអរដល់ខួបទី១៥ ដោយមានកម្មវិធីពិសេស ដែលមានការចូលរួមដោយលោកឯកឧត្តម អ៊ិតសំហេង ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត។ BFC គឺជាកម្មវិធីរបស់អង្គការពលកម្មពិភពលោក ដែលគាំទ្រដល់វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា តាមរយៈការត្រួតពិនិត្យ ហ្វឹកហាត និងការលើកស្ទួយ។ BFC បានបង្កើតឡើង នៅឆ្នាំ២០០១ ដែលវាជាលទ្ធផលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងនេះ បានផ្តល់អោយកម្ពុជាចូលទៅទីផ្សារអាមេរិក ជាការផ្លាស់ប្តូរនឹងការអោយមានលក្ខខណ្ឌការងារល្អ នៅក្នុងរោងចក្រ។ លោកឯកអគ្គរដ្ឋទូត Heidt បាននិយាយថាលទ្ធផលនៃការងាររបស់ BFC អាចអោយគេមើលឃើញ តាមរយៈកំលាំងនៃវិស័យកាត់ដេរ នៅកម្ពុជា ដែលមានរោងចក្ររហូតដល់ ៧០០ មានកម្មករ ៧០០ ០០០ នាក់ និង $៦រយកោដិ នៃតំលៃនាំចេញប្រចាំឆ្នាំ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញំុគិតថា យើងមិនអាចមកដល់ទីនេះទេ បើគ្មាន BFC នោះ” ។
អានបន្ថែម»
ដោយ Yarat | 18 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
អង្គរបុរី ខេត្តតាកែវ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើដំណើរទៅខេត្តតាកែវ ដើម្បីប្រកាសជាផ្លូវការអំពីជំនួយថវិកា ដែលមានឈ្មោះថា “មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP)” ដែលមានទឹកប្រាក់ ចំនួន $១២១ ៧៤៥ ដែលបានផ្តល់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជំនួយថវិកានេះនឹងជួយដល់ក្រសួង ក្នុងការចងក្រងឯកសារ អំពីប្រាសាទសំខាន់ៗចំនួន២៤ ដែលប្រាសាទទាំងនោះ ត្រូវបានសាងសង់ឡើង ក្នុងអំឡុងសតវត្សពីទី៦ ដល់ទី៧ ស្ថិតនៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង និងតាកែវ។ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ គឺជាគំនិតផ្តួចផ្តើម របស់ក្រសួងការបរទេសអាមេរិក ក្នុងគោលបំណង អភិរក្សទីតាំង និងវត្ថុវប្បធម៌ ព្រមទាំងទំរង់ផ្សេងៗទៀត ដែលមានតម្លៃជាប្រពៃណី និងវប្បធម៌ នៅជាង២០០ប្រទេស ទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
អានបន្ថែម»
ដោយ Yarat | 26 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានទូតអាមេរិកបានរៀបចំសន្និសីទតុមូល ជាមួយអ្នកកាសែត ដើម្បីជូនពត៌មានអំពីកម្មវិធីអនុគ្រោះពន្ធតុមូល (GSP) ។ ការពង្រីកកម្មវិធី GSP នេះ នឹងចាប់អនុវត្ត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ នេះបានន័យថា កម្ពុជា នឹងនាំចេញ ទៅសហរដ្ឋអាមេរិក នូវទំនិញសម្រាប់ធ្វើដំណើរ ដូចជាវ៉ាលី និងកាបូបដៃ ជាដើម ដោយមិនបាច់បង់ពន្ធ។ លោកឯកអគ្គទូត Heidt បានមានប្រសាសន៍ថា “សេចក្តីប្រកាសនេះ មានសកត្តានុពលក្នុងការបើកទីផ្សារថ្មី សម្រាប់ទំនិញនាំចេញរបស់កម្ពុជា។” លោកក៏បានបន្ថែមទៀតថា “យើងលេីកទឹកចិត្តអោយឧស្សាហករកម្ពុជា ចាប់យកផលប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយធ្វើអោយមានភាពចំរុះ សម្រាប់មូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំបាច់ភាពក្រីក្រ” ។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី GSP សូមចូលអានសេចក្តីប្រកាសពត៌មាន
នៅទីនេះ ។
អានបន្ថែម»
ដោយ Yarat | 20 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តន្រ្តីការិនី និងជាអ្នកចំរៀង បុស្បាប៉ាន់ បានមកសំដែងក្នុងស្ថានទូតអាមេរិក ដើម្បីបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងការបញ្ចូលគ្នានូវតន្រ្តីរបស់ខ្មែរ និងតន្រ្តី Jazz របស់អាមេរិក នៅចំពោះមុខលោកឯកអគ្គរដ្ឋទូត Heidt ភរិយារបស់លោកឈ្មោះសុទ្ធី លោកស្រីអនុប្រធានទូត Julie Chung និងអ្នកដទៃជាច្រើនទៀតក្នុងគ្រួសារនៃស្ថានទូតអាមេរិក។ កញ្ញាបុស្បា ដែលពេលនេះគឺជានិស្សិតម្នាក់កំពុងរៀននៅក្នុងសាលាដូរតន្រ្តីដ៏ល្បី គឺសាលា New England Conservatory of Music ក្នុងទីក្រុង Boston បានធ្វើអោយទស្សនិកជនមានការចាប់ចិត្តចំពោះការច្រៀងរបស់នាងនូវបទចំរៀងខ្មែរដ៏ល្បីមានចំណងជើងថា “បាក់ព្រា” ដែលត្រូវបានគេស្គាល់ថាជាបទមានចំណងជើងថា “កូនស្រីអ្នកនេសាទ”។ សូមតាមដានការច្រៀងនិងការនិយាយរបស់នាងថាតើបទចំរៀងនេះមានន័យយ៉ាងណាសំរាប់នាង។
អានបន្ថែម»
ដោយ Yarat | 10 ខែសីហា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ខេត្តកំពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងពិធីបិទជាផ្លូវការ នៃបេសកកម្មមនុស្សធម៌ Pacific Angel ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ដោយផ្តោតទៅលើផលប្រយោជន៍នៃការសង្គ្រោះជីវិត ដែលជាលទ្ធផលពីចូលរួមក្នុងការធ្វើសមយុទ្ធគ្រោះមហន្តរាយ ក្នុងនាមជាសហគមន៍អន្ដរជាតិដែលមានភាពសាមគ្គីគ្នា។ Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំ យ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។
អានបន្ថែម»
ដោយ Yarat | 20 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
អង្គការមូលនិធិកុមារកម្ពុជា ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី សុទ្ធី ហៃដត៍ ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានជួបជាមួយនឹងសិស្សានុសិស្សនៅអង្គការមូលនិធិកុមារកម្ពុជា ដើម្បីធ្វើបទបង្ហាញអំពី “និយមន័យនៃភាពជោគជ័យ”។ លោកស្រីបានរៀបរាប់អំពីជីវិតរបស់លោកស្រី ដែលធំធាត់ឡើងនៅសហរដ្ឋអាមេរិក ជាប្រជាជនអាមេរិក ដើមកំណើតកម្ពុជា ហើយបានលើកទឹកចិត្តអោយយុវជននិងយុវតីកម្ពុជា ព្យាយាមចាប់យកការអប់រំថ្នាក់ឧត្តមសិក្សា។ លោកស្រីសុទ្ធីបានមានប្រសាសន៍ថា “ខ្លួនយើងជាអ្នកកំណត់និយមន័យនៃពាក្យជោគជ័យ។ ខ្ញុំគិតពីជោគជ័យទាំងក្នុងជិវិតការងារ និងជីវិតឯកជន និងថាតើខ្ញុំបានមកដល់កន្លែងដែលខ្ញុំចង់ទៅឫទេ។ ភាពជោគជ័យគឺជាសេចក្តីរីករាយ និងសន្តិភាពនៅក្នុងចិត្ត ហើយមិនមែនជាការរត់តាមទឹកប្រាក់នោះទេ។ នៅពេលដែលខ្ញុំជួបនិយាយជាមួយសិស្ស ខ្ញុំតែងតែប្រាប់ពួកគេអោយមានសេចក្តីប្រាថ្នាធំ និងខិតខំប្រឹងប្រែងធ្វើអោយបានល្អ ក្នុងវិស័យដែលពួកគេចាប់យក”។
អានបន្ថែម»
ដោយ Yarat | 12 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទសវត្សឆ្នាំ១៩២០ ក្រុមតន្រ្តីដ៏ពេញនិយមមួយរបស់អាមេរិក ដែលមានឈ្មោះថា Waring’s Pennsylvanians បានថតចំរៀងមួយបទដែលមានចំណងជើងថា “ខ្ញុំស្រែក អ្នកស្រែក យើងទាំងអស់គ្នាស្រែករកការ៉េមកី (I Scream, You Scream, We All Scream for Ice Cream)។ ជិត ១០០ ឆ្នាំក្រោយមក មនុស្សនៅតែចូលចិត្តការ៉េមកី ដោយរួមទាំងនៅកម្ពុជាផងដែរ។ យើងមានការរំភើបចំពោះការមកដល់ព្រះរាជាណាចក្រកម្ពុជានៃក្រុមហ៊ុនលក់ការ៉េមកីអាមេរិក ដែលមានឈ្មោះថា Cold Stone Creamery ។ ជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ នៅក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Cold Stone Creamery ស្ថិតក្នុងចំណោមក្រុមហ៊ុនអាមេរិកថ្មីបំផុត ដែលបាននាំសេវាប្រកបដោយគុណភាពដល់អតិថិជន និងឱកាសការងារដល់ប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមកាត់ខ្សែរបូបើជាផ្លូវការនៃក្រុមហ៊ុន Cold Stone Creamery ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមផ្លូវកម្ពុជាក្រោម (ផ្លូវ ១២៨) ...
អានបន្ថែម»
ដោយ Yarat | 3 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកនឹងមានការកែលំអ! យើងយល់ថា វាជារឿងសំខាន់ដែលគេទទួលបានព័ត៌មានច្បាស់ និងត្រឹមត្រូវ បានឆាប់បំផុត។ គេហទំព័រថ្មីរបស់យើងត្រូវបានរៀបចំឡើងវិញ ដើម្បីធ្វើអោយមានភាពងាយស្រួលក្នុងការចូលមើល ទាំងក្នុងកុំព្យូទ័រ ទាំងតាមទូរស័ព្ទដៃ ហើយពេលនេះ អ្នកប្រើប្រាស់អាចទទួលបានព័ត៌មានច្រើនដោយផ្ទាល់ពីទំព័រដើម។ តើមានអ្វីថ្មី? អាសយដ្ឋាននៃគេហទំព័រត្រូវបានប្តូរពី
cambodia.usembassy.gov មក
kh.usembassy.gov វិញ។ ជាមួយនឹងរូបធំនិងច្បាស់ជាងមុន អ្នកមើលអាចមើលឃើញខ្លឹមសារប្រកបដោយអត្ថន័យ បានលឿនជាងមុន។ ចំណងជើងខាងលើបំផុតមានចែកតាមក្រុមប្រភេទតូចៗទៀត សំរាប់ជួយក្នុងការរកមើលព័ត៌មានណាមួយដែលគេចង់រក៖
ទិដ្ឋាការ – សំរាប់សំណួរនិងតំរូវការផ្នែកទិដ្ឋាការទាំងអស់របស់អ្នក
សេវាសំរាប់ពលរដ្ឋអាមេរិក – ព័ត៌មានស្តីពីសេវាសំរាប់ពលរដ្ឋអាមេរិក
ទំនាក់ទំនងរបស់យើង – ព័ត៌មានលំអិតស្តីពីប្រវត្តិនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ព្រមទាំងព័ត៌មានស្តីពីឯកអគ្គរដ្ឋទូត និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ធុរកិច្ច – ព័ត៌មានស្តីពី
ការធ្វើជំនួញនៅក្នុងសហរដ្ឋអាមេរិក ជំនួយសំរាប់ក្រុមហ៊ុនធ្វើការនាំចេញសហរដ្ឋអាមេរិក និងឱកាសធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា
អប់រំ និងវប្បធម៌ – ព័ត៌មានស្តីពីកម្មវិធីអប់រំ និងវប្បធម៌ ដូចជា
កម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) កម្មវិធី Fulbright និងមជ្ឈមណ្ឌល
EducationUSA ។
ស្ថានទូត – ព័ត៌មានសំរាប់ធ្វើការទាក់ទង និងព័ត៌មានលំអិតស្តីពី
ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក នៅកម្ពុជា ដោយរួមទាំងឱកាស
ការងារនៅក្នុងស្ថានទូតអាមេរិក ផង។ ចំណងជើង/រូបភាពរត់ (Slideshow) នៅលើទំព័រដើមមានអត្ថបទថ្មីៗបំផុត និងពិធីរៀបចំរបស់ស្ថានទូត។ ផ្នែកកណ្តាលនៃទំព័រដើមបង្ហាញទំព័រចំនួន ៦ ដែលត្រូវបានគេចូលមើលច្រើនជាងគេ ក្នុងគេហទំព័រ។ ផ្នែកខាងក្រោមនៃគេហទំព័របង្ហាញសេចក្តីចុងក្រោយបំផុត ...
អានបន្ថែម»
ដោយ Yarat | 31 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt និងភរិយា បានធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ និងកោះកែ នៅថ្ងៃទី២៤ ខែឧសភា។ ប្រាសាទទាំងនេះត្រូវបានការពារដោយរដ្ឋាភិបាលកម្ពុជា ដោយមានការជ្រោមជ្រែងផងដែរពីលោកបណ្ឌិត គឹម សេតារា ដែលជាអតីតនិស្សិត នៃកម្មវិធីអាហារូបណ៍ Fulbright និង ជាប្រធានអជ្ញាធរជាតិព្រះវិហារ (NAPV)។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ប្រាសាទព្រះវិហារបានបិទដោយសារបញ្ហាសន្តិសុខ កាលពីពេលដែលខ្ញុំមកប្រទេសកម្ពុជាជាលើកតំបូង។ ខ្ញុំតែងតែចង់មកទីនេះ។ ភរិយាខ្ញុំសុទ្ធី និងរូបខ្ញុំ ពិតជាមានភាពស្ញប់ស្ញែង ចំពោះការដែលប្រាសាទនេះត្រូវបានសង់នៅលើកំពូលភ្នំ និងការដែលលក្ខណៈរូបរាងប្រាសាទ នៅរក្សាបានល្អ។ ប្រាសាទនេះជាទ្រព្យសម្បត្តិវប្បធម៌ដ៏ល្អ ដែលប្រជាជនកម្ពុជាគួរមានមោទនភាព។” ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានជួបជាមួយនឹងតំណាងនៃអជ្ញាធរជាតិព្រះវិហារ ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងមន្ត្រីមកពីក្រសួងមហាផ្ទៃ រួមនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ ដើម្បីពិភាក្សាអំពីគំរោងនានាដែលកំពុងអនុវត្ត តាមរយៈភាពជាដៃគូ ដូចជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ និងសម្រាប់កិច្ចការអភិរក្ស និងការលើកតំកើងតម្លៃប្រាសាទព្រះវិហារ (ICC-VP)។ មានការអភិវឌ្ឍន៍ជាច្រើនក្នុងការការពារប្រាសាទ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាបានការការពារពេញលេញ ចំពោះទីតាំងជាប្រវត្តិសាស្ត្រនេះ ព្រមទាំងធ្វើអោយចំនួនអ្នកមកទស្សនាកាន់តែកើនឡើង។
អានបន្ថែម»
ដោយ Yarat | 24 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ប្រាសាទកោះកេរ ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt និងភរិយារបស់លោក បានទៅទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ដែលមានទីតាំងប្រហែល២ម៉ោងកន្លះ ពីសៀមរាប។ មានប្រាសាទប្រមាណ៥០ ត្រូវបានបើកសំរាប់អោយភ្ញៀវចូលទស្សនា នៅទីរមណីយដ្ឋាននោះ រួមមានប្រាសាទដែលមានរាងពីរ៉ាមីត ដែលមានឈ្មោះថាប្រាសាទធំ និងប្រសាទចិន។ នៅដើមឆ្នាំនេះ បដិមាករ Rama ពាក់កណ្តាលខ្លួនមួយ នៃប្រាសាទកោះកេរ ត្រូវបានបញ្ជូនត្រឡប់មកវិញដោយសារមន្ទីរ Denver Art Museum បន្ទាប់ពីអ្នកជំនាញបានបញ្ជាក់ថា បដិមាករនោះពិតជាត្រូវបានគេលួចយកពីកន្លែងដើមរបស់វាមែន។
ពិធីមួយ បានធ្វើឡើងនៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីអបអរមាតុភូមិនិវត្តន៍នៃបដិមាករនេះ ដែលមានអាយុ១០សតវត្សមកហើយ ។
អានបន្ថែម»
ដោយ Yarat | 24 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ស្រី្តវ័យក្មេងកម្ពុជានៅក្នុងកម្មវិធី YSEALI ត្រូវបានអញ្ជើញអោយចូលរួមនៅស្ថានទូតអាមេរិកសំរាប់ការពិភាក្សា ជាមួយអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិកមួយដែលមានឈ្មោះថា សម្ព័ន្ធភាពរបស់ស្រ្តីដើម្បីការផ្លាស់ប្តូរចំណេះដឹង (WAKE) ដែលការពិភាក្សានោះក្រោមប្រធានបទ “អាហារពេលព្រឹកសំរាប់ថ្នាក់ដឹកនាំស្រ្តី៖ ម៉ាកផ្ទាល់ខ្លួនសំរាប់ថ្នាក់ដឹកនាំស្រ្តី”។ សមាជិក Wake រួមមានអ្នកជំនួញនិងអ្នកដឹកនាំដែលទទួលបានជោគជ័យ មកពីក្រុមហ៊ុន Google, Oracle, និង Salesforce – ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមនៅក្នុងសិក្ខាសាលាដែលមានឈ្មោះថា Tech2Empower (បច្ចេកទេសដើម្បីផ្តល់អំណាច) ដែលផ្តោតលើកម្មវិធីគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេស សំរាប់អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការប្រឆាំងនឹងការជួញដូរមនុស្ស។ ដោយមានការចូលរួមរបស់អនុប្រធានទូតអាមេរិក គឺលោកស្រី Julie Chung ដែលបានថ្លែងសុន្ទរកថាបើក និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា ស្រ្តីទាំងនោះបានធ្វើការពិភាក្សាគ្នាយ៉ាងផលផុស ដោយស្រស់ស្រូបអាហារបណ្តើរ ហើយបានបញ្ចប់ពិធីនោះ ដោយថតរូបខ្លួនឯងយ៉ាងសប្បាយ។ បើចង់ដឹងបន្ថែមពីអង្គការ WAKE និងសកម្មភាពរបស់គេនៅកម្ពុជា សូមចូលមើល៖
http://wakeinternational.org/cambodia/ អានបន្ថែម»
ដោយ Yarat | 20 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើងកំពុងតែសំរេចចិត្តមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនដែលមានការទទួលស្គាល់ជាអន្តរជាតិ Starbucks,Domino’s Pizza, និងក្រុមហ៊ុន Burger King ។ ពេលនេះ ក្រុមហ៊ុនល្បីក្នុងពិភពលោកមួយទៀត គឺក្រុមហ៊ុន Krispy Kreme Doughnuts បានមកដល់រាជធានីភ្នំពេញហើយ! កាលពីថ្ងៃទី១៩ ខែឧសភា លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធផ្លូវការនៃក្រុមហ៊ុននេះ។ ការមកដល់នៃក្រុមហ៊ុននេះបង្ហាញអោយឃើញពីសក្តានុពលកាន់តែច្រើនឡើងផ្នែកធុរកិច្ច និងការវិនិយោគរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានឹងបន្តរកមើលភាពជាដៃគូច្រើនថែមទៀត ដើម្បីធ្វើអោយប្រជាជនកាន់តែខិតជិតគ្នា…ហើយនំ doughnuts ដ៏ឆ្ងាញ់គឺជាវិធីដ៏ល្អសំរាប់សំរេចបំណងនេះ!
អានបន្ថែម»
ដោយ Yarat | 19 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារឡឺរ៉ូយ៉ាល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលលេងឧបករណ៍ខ្សែ បានធ្វើការប្រគំតន្រ្តីពិសេសមួយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងភ្ញៀវដទៃទៀតដែលបានទទួលការអញ្ជើញ ដើម្បីរំលឹកខួបនៃការប្រគំតន្រ្តី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ដោយមានការចូលរួមរបស់តន្រ្តីករខ្មែរ ២ រូប ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រគំបទចំរុះអាមេរិក អឺរ៉ុប និងខ្មែរ ដោយរួមទាំងបទចំនួនពីរ ដែលជាព្រះនិពន្ធរបស់ព្រះករុណា ...
អានបន្ថែម»
ដោយ Yarat | 8 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
គេហដ្ឋានរបស់ឯកអគ្គរដ្ឋទូត ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានរៀបចំពិធីជួបជុំមួយ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដើម្បីជាកិត្តិយសដល់អង្គការសង្គមស៊ីវិល នៅកម្ពុជា។ មានថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលប្រមាណ៤០នាក់ ដែលរួមមានអង្គការសិទ្ធិមនុស្ស ADHOC បានចូលរួមនៅក្នុងពិធីនោះជាមួយសហការីផ្សេងៗទៀតមកពីស្ថានបេសកកម្មការទូតបរទេស អង្គការសហប្រជាជាតិ និងតំណាងអង្គការ NGOs អន្តរជាតិនានាផងដែរ។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងនៅក្នុងសុន្ទរកថានៅក្នុងឱកាសនោះថា “សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនដ៏ទៃទៀត បានគាំទ្រនូវការងាររបស់អ្នក ដើម្បីធ្វើអោយប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងវិបុសភាពកាន់តែច្រើនក្នុងរយះពេលជាង២០ឆ្នាំមកនេះ។ សង្គមស៊ីវិលមួយដែលរឹងមាំ ការសន្ទនាគ្នាហ្មត់ចត់ពីនយោបាយ ប្រព័ន្ធតុលាការឯករាជ្យ និងឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពិតប្រាកដ សុទ្ធតែជាស្ថាប័ន និងការអនុវត្តដែលធ្វើអោយប្រទេសជាតិមានស្ថិរភាព និងភាពរឹងមាំ។ សហរដ្ឋអាមេរិកជឿជាក់ថា នៅពេលមានឱកាសផ្នែកនយោបាយច្រើនកាលណា ប្រទេសកម្ពុជាអាចសំរេចបានសមិទ្ធិផលច្រើនកាលនោះ សំរាប់ប្រជាជនរបស់ខ្លួន”។
អានបន្ថែម»
ដោយ Yarat | 4 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
បាត់តំបង & ពោធិសាត់ ថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០១៦ ដំណើររបស់លោកឯកអគ្គរដ្ឋទូត Heidt មានសកម្មភាពជាព័ត៌មាន និងប្រកបដោយក្តីរំភើបជាច្រើន។ ក្រៅពី
ការជួបជាមួយអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោកឯកអគ្គរដ្ឋទូតក៏បានជួបផងដែរជាមួយអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps អ្នកជំនាញផ្នែកភាសាអង់គ្លេស សមាជិកនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ នៅបណ្ណាល័យរបស់ស្ថានទូតអាមេរិក។ លោកបានចុះទៅមើលទីតាំងកម្មវិធីមួយចំនួនផងដែរ ដែលទទួលបានការជួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាអង្គការដោះមីន (ក្រុមផុ្តល់ប្រឹក្សាស្តីពីគ្រាប់មីន) និង
អង្គការ HALO Trust កម្មវិធី HARVEST ដែលទទួលបានថវិកាពីទីភ្នាក់ងារ USAID និងមន្ទីរពិសោធន៍លើមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ។ មុនពេលត្រឡប់មកភ្នំពេញវិញ លោកឯកអគ្គរដ្ឋទូត Heidt បានទៅមើលសារៈមន្ទីរខេត្តបាត់ដំបង និង
មជ្ឈមណ្ឌលផ្តល់សេវាអភិវឌ្ឍន៍ដល់យុវជន ដែលជាអង្គការ NGO មួយនៅស្រុកកំណើតនៃភរិយារបស់លោក ក្នុងស្រុកក្រគ ខេត្តពោធិសាត់។
អានបន្ថែម»
ដោយ Yarat | 4 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតហៃ បានធ្វើដំណើរជាមួយភរិយារបស់លោក គឺលោកស្រីសុធី ទៅស្រុកកំណើររបស់លោកស្រី នៅស្រុកក្រគរ ខេត្តពោធិសាត់។ នេះជាលើកទី១ហើយ ដែលលោកស្រីបានមកកាន់ទឹកដីកំណើត បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ នៅឆ្នាំ១៩៧៩។ លោកស្រីសុធី ហៃ បានប្រាប់អោយដឹងថា លោកស្រីត្រូវតែត្រលប់មកលេងស្រុកកំណើតវិញ។ “នៅពេលខ្ញុំឈរនៅត្រង់កន្លែងដែលពីមុនជាផ្ទះរបស់ខ្ញុំកាលដែលខ្ញុំនៅជាកុមារនៅឡើយ ខ្ញុំមានអារម្មណ៍រំជួរចិត្ត នឹកឃើញពីកាលដែលគ្រួសាររបស់យើងរស់នៅជួបជុំគ្នា។ អ្វីដែលសល់ពីផ្ទះ នៃអតីតកាលនេះ គឺអណ្តូងចំណាស់ដែលរីងស្ងួតមួយ ជាភស្ដុតាងបញ្ជាក់ពីប្រវត្តិសាស្ត្រដែលកើតឡើងនៅទីនេះ។ ថ្ងៃនេះជាថ្ងៃដែលធ្វើអោយខ្ញុំមានអារម្មណ៍ក្តុកក្តួល ប៉ុន្តែការដែលបានជួបជាមួយអ្នកស្រុកក្រគរ ដែលបានស្គាល់គ្រួសារយើង ធ្វើអោយការមកលេងនៅទីនេះ និងការផ្សារភ្ជាប់របស់ខ្ញុំនឹងទីនេះ កាន់តែមានលក្ខណៈពិសេសថែមទៀត។” លោកឯកអគ្គរដ្ឋទូតហៃ បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះការស្វាគមន៍របស់អ្នកស្រុកក្រគរ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានមកមើលទីកន្លែងដែលភរិយាខ្ញុំ និងបងស្រីរបស់គាត់ រស់នៅកាលពួកគេនៅក្មេង។ ខ្ញុំបានស្វែងយល់ជាច្រើនអំពីប្រវត្តិសាស្ត្រ និងសក្តានុពល នៃប្រទេសកម្ពុជា។”
អានបន្ថែម»
ដោយ Yarat | 13 ខែមករា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន