របាយការណ៍ ឆ្នាំ ២០១៧ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស

“ការជួញដូរមនុស្សគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏សោកសៅបំផុតទាក់ទងនឹងសិទ្ធិមនុស្ស នៅក្នុងសម័យកាលនៃយើង។ វាធ្វើអោយគ្រួសារព្រាត់ប្រាស់ ធ្វើអោយទីផ្សារពិភពលោកមានភាពខុសធម្មតា បំផ្លាញនិតិរដ្ឋ និងជំរុញដល់សកម្មភាពល្មើសជាអន្តរជាតិដទៃទៀត។ វាគំរាមកំហែងសុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ តែអាក្រក់បំផុតនោះ បទល្មើសនេះធ្វើអោយមនុស្សបាត់បង់សេរីភាព និងសេចក្តីថ្លៃថ្នូររបស់គេ។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំលុបបំបាត់បញ្ហាដ៏អាក្រក់នេះនៃការជួញដូរមនុស្ស។ ថ្ងៃនេះ យើងបោះជំហានដ៏សំខាន់មួយទៀតដើម្បីសំរេចគោលដៅនេះ។ របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១៧ បង្ហាញពីជោគជ័យដែលសំរេចបាន និងបញ្ហាប្រឈមដែលនៅបន្តមាន នៅចំពោះមុខយើង លើបញ្ហាជាសាកលដ៏សំខាន់នេះ”។ Rex W. Tillerson រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ២) រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមាសំរាប់ការបំបាត់ការជួញដូរ មនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរសមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។ រដ្ឋាភិបាល​បាន​បង្ហាញ​អោយ​ឃើញ​នូវ​ការ​បង្កើន​ការ​ខិតខំ បើ​ប្រៀបធៀប​នឹង​រយៈកាល​នៃ​របាយការណ៍​មុន​។ ដូច្នេះ កម្ពុជានៅបន្តស្ថិតនៅចំណាត់ថ្នាក់ទី២។ រដ្ឋាភិបាលបានបង្ហាញអោយឃើញថា ខ្លួនបានបង្កើនការខិតខំ ដោយកាត់ទោសជនល្មើសបានចំនួនកាន់តែច្រើន ចំណាយថវិកាកាន់តែច្រើនសំរាប់គណកម្មាធិការជាតិប្រឆាំងការជួញដូរ និងគណកម្មាធិការដែលជាសាខារបស់គណកម្មាធិការនេះនៅតាមខេត្ត ហើយបង្កើតផែនការសកម្មភាពថ្មីមួយ ដើម្បីទប់ស្កាត់ទាសភាពបំណុលលើកុមារ និងទំរង់ដទៃទៀតនៃការកេងប្រវ័ញ្ចពលកម្ម។ យ៉ាង​ណា​ក្តី​ក៏​រដ្ឋាភិបាល​មិន​បាន​បំពេញ​បាន​តាម​បទដ្ឋាន​អប្បបរិមា នៅក្នុងផ្នែកសំខាន់ៗមួយចំនួនដែរ។ ទោះបីមានអំពើពុករលួយជាទូទៅ ដែលរួមចំណែកធ្វើអោយមានការជួញដូរនៅក្នុងវិស័យជាច្រើន និងក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួនក្តី ក៏រដ្ឋាភិបាលមិនបាន​ធ្វើ​ការ​ស៊ើប​អង្កេត កាត់ទោស ឬ​ដាក់ទោស​មន្រ្តី​ដែល​ធ្វើ​ការ​ឃុបឃិត​ណា​មួយឡើយ។ តុលាការបានបន្តបញ្ចប់ក្តីនៃការជួញដូរផ្លូវភេទ ... អាន​បន្ថែម»

ស្ថានទូតអាមេរិកនឹងរៀបចំការបញ្ចាំងបង្ហាញភាពយន្តអាមេរិក នៅរាជធានីភ្នំពេញ

ចេញ​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនឹងរៀបចំទទួលទស្សនកិច្ច​របស់ផលិតករភាពយន្តអាមេរិក ឈ្មោះ Heather Courtney និង Robin Hauser ជាផ្នែកមួយ​នៃការបញ្ចាំងបង្ហាញភាពយន្តអាមេរិក ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែឧសភា។ ការបញ្ចាំងបង្ហាញភាពយន្ត​នេះគឺជាកម្មវិធីដើរបញ្ចាំងភាពយន្តដ៏​ធំមួយ ដែល បញ្ចាំងភាពយន្តឯកសារ ភាពយន្តរឿង និងកីឡាបែបគំនូរជីវចល​សំរាប់ទស្សនិកជននៅទូទាំងសាកល លោក។ នៅក្នុងពេលស្នាក់នៅកម្ពុជា លោកស្រី Heather នឹងធ្វើសិក្ខាសាលា​សំរាប់និស្សិតសាកលវិទ្យាល័យ និងផលិតករភាពយន្តថ្មីៗ​ស្តីពីទីផ្សារ​និងការចែកចាយភាពយន្ត ចំណែកលោកស្រី Robin នឹងបញ្ចាំងភាពយន្ត ឯកសារដែលបានឈ្នះរង្វាន់ របស់លោកស្រី ដែលមានចំណងជើងថា “CODE: Debugging the Gender Gap” (កូដៈបំបាត់គំលាតជេនឌ័រ https://www.codedoc.co/) ដល់ទស្សនិកជននានា។ ភាពយន្ត​នេះបង្ហាញពីចំនួនមិនសូវច្រើន​នៃវិស្វករផ្នែកកម្មវិធីផ្នែកទន់ជាស្រ្តី និងមកពីក្រុមជន​ជាតិភាគតិច ហើយស្វែង យល់ពីហេតុផល​នៃគំលាតផ្នែកជេនឌ័រ​នេះ។ កម្មវិធីបញ្ចាំងភាពយន្ត​នេះទទួលបានការឧបត្ថម្ភថវិកាពីការិយាល័យកិច្ចការវប្បធម៌​ ​និងអប់រំរបស់ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការការងារ​ដោយមជ្ឈមណ្ឌលបុប្ផាណា ​ដោយសហការជាមួយមហាវិទ្យាល័យសិល្បៈភាពយន្ត​នៃសាកលវិទ្យាល័យ Southern California ។ សំបុត្រក្នុងចំនួនមានកំណត់មានចែកជូនសាធារណជន ដើម្បីទស្សនាភាពយន្ត​នេះ និងជួបជាមួយ ​ផលិត​ករភាពយន្ត ... អាន​បន្ថែម»

វេទិកាទិវាកម្មសិទ្ធបញ្ញាពិភពលោក ការបង្កីតថ្មីជួយអោយជីវិតរីកចំរើន

ចេញ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ ស្ថានទូតសហរដ្ធអាមេរិក និងក្រុមហ៊ុន Westec Media Ltd សហការគ្នារៀបចំ វេទិកា ពិភាក្សាមួយក្នុងឧិកាស​ទិវាកម្មសិទ្ធបញ្ញាពិភពលោក ដែលឆ្នាំនេះក្រោមប្រធានបទ “ការបង្កីតថ្មី ជួយអោយជីវិតរីកចំរើន”។​ វេទិកានេះនឹងប្រារព្ធធ្វើនៅសណ្ធាគារកាំបូឌីយ៉ាណា​ភ្នំពេញ នៅថ្ងៃទី ២៥​ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨​ និង៣០​នាទីព្រឹក ដោយមានការចូលរួមបើកកម្មវិធីដោយ លោកស្រី ជូលី ជុង អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ធអាមេរិកប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង តំណាងឯកឧត្តមរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម។  វេទិកានេះក៏នឹងមានការចូលរួម សម្របសម្រួលដោយ ឯកឧត្តម សុខ ស៊ីផាណា ទីប្រឹក្សារាជរដ្ធាភិបាលកម្ពុជាផងដែរ។​ វាគ្មិនក្នុងវេទិកាពិភាក្សានេះរួមមាន តំណាងមកពីវិស័យសិល្បៈកំសាន្តនិងបចេ្ចកវិទ្យា មន្ត្រី រដ្ធាភិបាល និងភាគីសំខាន់ៗមួយចំនួនទាក់ទងនឹងកម្មសិទ្ធបញ្ញា។​ វេទិកាពិភាក្សានេះ​ មានប្រធាន បទពីរគឺ “ផលប៉ះពាល់កម្មសិទ្ធបញ្ញាក្នុងគ្រប់វិស័យ” និង “ការអនុវត្តច្បាប់ កម្មសិទ្ធបញ្ញា ធនធាន និង ឧត្តមានុវត្ត។​ អ្នកសារពត៌មានអាចធ្វើការសាកសួរដល់វាគ្មិនទាំងអស់ក្នុងពេលសំរាកអាហារសំរន់៕​ អាន​បន្ថែម»

តើអាម៉ាស្ហូននៃអាស៊ីអាគ្នេយ៍អាចសង្គ្រោះបានទេ?

អាងទន្លេមេគង្គចិញ្ចឹមមនុស្សរាប់លាននាក់ និងជីវសាស្រ្តចំរុះខ្លះ ក្នុងចំណោមជីវសាស្រ្តចំរុះដ៏សំបូរបែបបំផុតក្នុងពិភពលោក តែវាត្រូវប្រឈមនឹងការគំរាមកំហែងជាច្រើន។ អត្ថបទរបស់ Stefan Lovgren ផ្សាយនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៧ ភ្នំពេញ៖ លោក Zeb Hogan រំលឹកពីភាពស្ញប់ស្ញែងដែលលោកមានក្នុងចិត្ត ក្នុងនាមជាអ្នកជីវសាស្រ្តផ្នែកជលផល ថ្មីម្នាក់ ពេលលោកមកដល់តំបន់អាស៊ីអាគ្នេយ៍ កាលពីប្រហែល ២០ ឆ្នាំមុន ហើយបានឃើញទន្លេមេគង្គ។ ដោយបានធំដឹងក្តី នៅតំបន់វាលលំហ Arizona ដែលនៅទីនោះ ទន្លេកម្រមានទឹក កុំថាឡើយត្រី ក្នុងនាមជានិស្សិតអាហារូប ករណ៍ Fulbright វ័យក្មេងម្នាក់ លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមកឃើញទន្លេដែលផ្តល់ភោគផលច្រើនបំផុតយ៉ាងនេះ នៅក្នុងពិភពលោក។ លោក Hogan បាននិយាយថា “អ្វីៗទាំងអស់មានលក្ខណៈរស់រវើក។ វាដូចជាមើលទៅពិភពលោកតាមកញ្ចក់កែវថ្មីមួយ។ វាមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងតំបន់ Arizona”។ កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំរបស់លោក ទីបំផុតបានចប់ តែលោក Hogan បានវិលមករកទន្លេមេគង្គវិញ ក្នុងពេលមិនយូរ។ រាប់ឆ្នាំក្រោយមក លោកបានចំណាយពេលកាន់តែច្រើន នៅក្នុងតំបន់នេះ ដោយបានជ្រួតជ្រាបពីវប្បធម៌នៃប្រទេសថៃ និងប្រទេសកម្ពុជា។ ... អាន​បន្ថែម»

សហរដ្ឋអាមេរិកនិងកម្ពុជា ចាប់ដៃគូដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈពាណិជ្ជកម្ម

ចេញ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ២០១៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា នឹងរៀបចំសិក្ខាសាលាសាធារណៈមួយនៅថ្ងៃទី ៤ មេសា ដើម្បីជួយកម្ពុជារៀបចំអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជ កម្ម ពិភពលោក (WTO)។ អ្នកសារព័ត៌មាន ត្រូវបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលានេះ ដែល នឹងមានការថ្លែងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយាល់។ សិក្ខាសាលាកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA) នេះ នឹងពិភាក្សាអំពីការ រក ឃើញនៃការវាយតម្លៃដែលឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ អភិវឌ្ឍន៍អន្តរជាតិ (USAID) លើការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងTFA ដែលត្រូវបានរៀបចំឡើង តាម សំណើររបស់រាជ រដ្ឋាភិបាលកម្ពុជា។ TFA គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេដែលទទួលបាន ជោគជ័យក្នុងការចរចារនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយវានឹងជួយប្រទេសនានាកាត់បន្ថយ តម្លៃនៃការ នាំចូល និងនំាចេញទំនិញនិងសេវាកម្ម។ ការចូលរួមក្នុងកិច្ចព្រមព្រៀង TFA នឹងបង្កើត ឱកាសសំខាន់ៗសំរាប់ការរីកចម្រើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិសំរាប់ប្រទេស កម្ពុជា។ អ្នកសារព័ត៌មាន ដែលមានចង់ចួលរួមកម្មវិធីនេះ ... អាន​បន្ថែម»

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ ប្រកាសការរួមចំណែកថ្មីមួយ ដើម្បីជួយអភិរក្ស ឯកសារប្រវត្តិសាស្ត្ររបស់កម្ពុជា

ចេញ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧ រដ្ឋាភិបាលអាមេរិកបានប្រកាសថវិកា ៥,៨ លានដុល្លា ជាទាយជ្ជទានគាំទ្របន្ថែមទៀត ដល់ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលនឹងបង្កើននិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយះការអភិរក្សកំណត់ត្រា ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។ ចាប់តាំងពីទាយជ្ជទាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាសរុប ៩,៨ លានដុល្លា ដល់ DC-Cam ។ រដ្ឋាភិបាលអាមេរិកនិង DC-Cam កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចងចាំ ការផ្សះ ផ្សានិងការជាសះស្បើយនៅក្នុងប្រទេសកម្ពុជា។ លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ «ការរួម ចំណែកទាយជ្ជទាននៅថ្ងៃនេះ រួមជាមួយនឹងការឧបត្ថម្ភរបស់ USAID កន្លងមក នឹងផ្តល់គ្រឹះហរិញ្ញវត្ថុ សំរាប់ដំណើរការរបស់ DC-Cam ក្នុងរយះពេល២០ឆ្នាំ ទៀត។ យើងមានមោទនភាពក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ដើម្បីបង្កើត អនាគតត្រចេះត្រចង់ប្រសើរមួយ តាមរយះការ បង្រៀនយុវជនវ័យក្មេងអំពីគុណតម្លៃនៃការសិក្សា ប្រវត្តិសាស្ត្រ ការអភិរក្សវប្បធម៌របស់ពួកគេ ... អាន​បន្ថែម»

ត្រីយក្សធ្វើការបំលាស់ទីដ៏ធំបំផុតមួយក្នុងចំណោមការធ្វើការបំលាស់ទីដ៏ធំបំផុត នៅក្នុងពិភពលោក

សរសេរ​ដោយ Stefan Lovgren ថ្ងៃ​ទី២៩ ខែ​មិនា ឆ្នាំ​២០១៧ ការធ្វើការបំលាស់ទីដ៏ធំៗបំផុតខ្លះនៃសត្វ នៅក្នុងពិភពលោក គឺនៅលើដី ដូចជាសត្វគោព្គោព្រៃ (Wildebeest) ដែលធ្វើដំណើរឆ្លងកាត់តំបន់ទំនាបនៅទី្វបអាហ្វ្រិក និងសត្វរមាំងនៅតំបន់វាលនៅអាឡាស្កា។ មានការធ្វើដំណើរច្រើន និងមិនធម្មតាផ្សេងទៀត តាមអាកាស នៃសត្វមេអំបៅម្យ៉ាង ដែលស្វែងរកទីជំរកនៅតំបន់ភ្នំ នៃប្រទេសម៉ិកស៊ិក ឬសត្វស្លាបដែលធ្វើដំណើររាប់ពាន់ម៉ៃល៍ ដើម្បីទៅដល់តំបន់ដែលវាអាចរកចំណីបាន នៅតំបន់ត្រូពិច ក្នុងរដូវរងា។ តែការធ្វើដំណើរដ៏សំខាន់និងធំបំផុតមួយ ដែលមានចំនួនសត្វដ៏ច្រើនលើសលុប មានឡើងដោយយើងមិនអាចមើលឃើញបាន នៅក្នុងទឹកដែលគេមិនអាចមើលឃើញឆ្លុះបាន នៃទន្លេសាប ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ក្នុងមួយឆ្នាំៗ មានត្រីរាប់ពាន់លានក្បាល មានធំមានតូច ធ្វើការបំលាស់ទីដ៏អស្ចារ្យបំផុតមួយនៃសត្វ នៅលើផែនដីយើងនេះ។ លោក Zeb Hogan ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ខ្សែកាប National Geographic និងជាពិធីករក្នុងកម្មវិធីទូរទស្សន៍នេះ ស្តីពីត្រីយក្ស បានមានប្រសាសន៍ថា “នេះគឺជារឿងមួយធំ និងអស្ចារ្យ ដែលមនុស្សភាគច្រើនមិនបានលឺ”។ លោក Hogan កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងឯកសារស្តីពីការ បំលាស់ទី ក្នុងនាមជាអ្នកដឹកនាំក្រុមនៅក្នុងគំរោងមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ... អាន​បន្ថែម»

ការបញ្ចាំងភាពយន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក”

ចេញ​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួម​នៅក្នុងពិធីបញ្ចាំងខ្សែភាព យន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក” ដែលជាភាពយន្តខ្នាតវែងមួយ​ស្តីពីផលប៉ះពាល់របស់មនុស្សទៅលើបរិស្ថាន ព្រមទាំងដំណោះស្រាយដែលអាចធ្វើទៅបាន។ការបញ្ចាំង​នឹង​ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២២ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច នៅរោងភាពយន្ត Major Cineplex ជាន់ទី ២ ក្នុងផ្សាទំនើប AEON។ អ្នកដែលបានទទួលការអញ្ជើញទើបអាចចូលទស្សនាបាន។ ភាពយន្ត “សមុទ្រប្លាស្ទិក” ត្រូវបានបញ្ចាំងនៅតាមកន្លែងចំនួន ២០ នៅជុំវិញពិភពលោក ដើម្បីជា ឯកសារ​បញ្ចាក់ពីផលនៃការបំពុលដោយសារជាតិប្លាស្ទិកនៅក្នុងពិភពលោក ហើយបង្ហាញពីបច្ចេកវិទ្យា ដែល អាចយកមកប្រើបាននិងដំណោះស្រាយតាមនយោបាយ ដែលអាចចាប់ផ្តើមផ្លាស់ប្តូរការបំផ្លិចបំផ្លាញ​មួយ​ក្នុង ចំណោមការបំផ្លិច​បំផ្លាញនានា​របស់មនុស្សជាតិ បើសិនជាគេយកទៅអនុវត្ត។សារនៃភាពយន្តនេះគឺថា ការផ្លាស់ប្តូរអាច​មានទៅបាន ហើយវាចាប់ផ្តើមពីយើងទៅ។ ចំពោះព័ត៌មានបន្ថែមស្តីពីភាពយន្តនេះ សូមចូល មើលគេហទំព័រ  http://plasticoceans.org ។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបញ្ចាំងភាពយន្ត​នេះ ត្រូវចុះឈ្មោះជាមួយផ្នែក កិច្ចការ​សាធារណៈ​របស់ស្ថានទូតអាមេរិក តាមទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ត្រឹមថ្ងៃចន្ទ ទី ២០ ... អាន​បន្ថែម»

ការប្រឹងប្រែងថ្មីដើម្បីជួយព្យាបាលផលវិបាកនៃអំពើហឹង្សាតាមរយៈសិល្បៈ

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) មានមោទនភាពសូមប្រកាសការគាំទ្ររបស់ខ្លួនចំពោះ “ផ្កាស្លាក្រោមអង្គការ”  ដែលជា​គំរោងនៃរបាំបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ហើយជំរុញដល់សន្តិភាព និងការផ្សះផ្សារឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ដោយពណ៌នាជាលក្ខណៈសិល្បៈនូវ   ហឹង្សាជេនឌ័រក្រោមពួកខ្មែរក្រហម។ គំរោងនេះ​ត្រូវបានគ្រប់គ្រង ដោយអង្គការកម្ពុជាចំនួន ៤ គឺអង្គការបណ្ឌិតសភាសិល្បៈខ្មែរ អង្គការក្តីករុណា មជ្ឈមណ្ឌល​បុប្ផាណា និងអង្គការ Transcultural Psychological Organization (TPO) ។ លោកស្រីប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ការគាំទ្ររបស់ទីភ្នាក់ងារ USAID ចំពោះគំរោងផ្កាស្លាក្រោមអង្គការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការ ជួយ​លើកទឹកចិត្ត​ដល់ការផ្សះផ្សារជាតិ នៅកម្ពុជា តាមរយៈការចងចាំពីសម័យខ្មែរក្រហម។ ការចងចាំពី ឧក្រិដ្ឋកម្ម​ពីអតីតកាលមានសារៈសំខាន់ តែការស្វែងរកវិធីសំរាប់អោយសង្គមមួយដើរទៅមុខ  ហើយកសាង         អនុស្សាវ រីយ៍​ថ្មី និងល្អមានសារៈសំខាន់ចាំបាច់”។ ការគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងផ្តល់ថវិកាសំរាប់ការសំដែងល្ខោន ការនិទានរឿងផ្ទាល់មាត់ ការ​ពិភាក្សាគ្នា​ក្នុងសហគមន៍ និងពិព័រណ៌ចល័ត។ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍​ដទៃទៀត ទីភ្នាក់ងារ USAID និងក្រុម​អង្គការទាំងនេះសង្ឃឹមថា​នឹងលើកកំពស់ការយល់ដឹងរបស់សាធារណជន នៅទូទាំងប្រទេសកម្ពុជា លើ​ផលវិបាកនៃហឹង្សាជេនឌ័រទៅលើសង្គមសព្វថ្ងៃ។ គំរោងផ្កាស្លាក្រោមអង្គការមានបំណងព្យាបាលផលវិបាក ​ដែលបានទទួល​ដោយអ្នកដែលត្រូវបានបង្ខំ អោយរៀបអាពាហ៍ពិពាហ៍ ... អាន​បន្ថែម»

ស្ថានទូតអាមេរិកនិងមជ្ឈមណ្ឌល EducationUSA នឹងរៀបចំ តាំងពិព័រណ៍ប្រចាំឆ្នាំស្តីពីការអប់រំនៅសហរដ្ឋអាមេរិក ឆ្នាំ២០១៧

ចេញ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសំរាប់ការសិក្សាអប់រំនៅសហរដ្ឋ អាមេរិក (EducationUSA) នឹងរួមគ្នារៀបចំតាំងពិព័រណ៍ ឆ្នាំ២០១៧ ស្តីពីការសិក្សាអប់រំនៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ យប់ នៅ សណ្ឋាគារអាំងទែកុងទីណង់តាល់ ​រាជធានីភ្នំពេញ។ តំណាងចំនួន២០រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ​ឈានមុខក្នុងសហរដ្ឋអាមេរិក​ នឹង​ជំរាបជូនដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្ម វិធីសិក្សានៅថ្នាក់ឧត្តម​សិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូល​រៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។ ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍​នេះ នឹងផ្តល់​ព័ត៌​មានស្តីពីទិដ្ឋាការ សំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរការសិក្សា​ និងអាហារូបករណ៏ជាដើម។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ​ការិយាល័យ EducationUSA ។ ការិយាល័យ EducationUSA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែល ផ្តល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃ ដល់សិស្សនិស្សិត​ ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេវាកម្មរបស់ EducationUSA គឺឥតគិតថ្លៃនិងបើកចំហរដល់សាធារណជនទូទៅ។  ការិយាល័យ ... អាន​បន្ថែម»

សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​វិសោធនកម្ម​​ច្បាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា

ចេញ​ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ​២០១៧ សហរដ្ឋ​អាមេរិក​​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​វិសោធនកម្ម​ស្តីពី​ច្បាប់​គណបក្ស​នយោបាយ នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​អនុម័ត្ត​ដោយ​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភះ​នេះ ដោយ​មាន​ការ​ពិគ្រោះ ឬ​ពិភាក្សា​គ្នា​ជា​សាធារណ:​បន្តិចបន្តួច​។ វិសោធនកម្ម​នេះ​បាន​ផ្តល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋា ភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់ គណបក្ស​នយោបាយ ហើយ​នៅ​ក្រោម​កាលះទេសះ​កំណត់​មិន​ច្បាស់លាស់​ណា​មួយ​ គឺ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្តង​។ រដ្ឋធម្មនុញ​របស់​កម្ពុជា​បាន​ចែង​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ធានា​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​។ គណបក្ស​នយោបាយ ដើរ​តួ​ដ៏​សំខាន់​នៅ​គ្រប់​សង្គម​ប្រជាធិបតេយ្យ​។ គណបក្ស​នយោបាយ​ជា​មធ្យោបាយ​ដែល​ឆន្ទះ​របស់ ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុវត្ត​​តាមរយះ​អភិបាលកិច្ច​និង​ច្បាប់​។ កម្ពុជា​អាច​មាន​មោទនភាព​ក្នុង​ការ​អភិវឌ្ឍន៏​ប្រទេស​របស់​ខ្លួន​ក្នុង​រយះពេល​ជាង​២៥​ឆ្នាំ​មក​នេះ ដោយ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​ប្រាំ​លើក​កន្លង​មក​ហើយ និង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​កំពុង​កើត​មាន ឆ្លុះ​អោយ​ឃើញ​ពី​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​លើ​ក​ទី​៦នៅ​ពេល​ខាង​មុខ​។​ សកម្មភាព ​ណា​មួយ ដែល​បាន​ហាម​ឃាត់​ដល់​គណបក្ស​នយោបាយ​នៅ​ក្រោម​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ គឺ​ជា​ការ ដើរ​ថយ​ក្រោយ​មួយ​ដ៏​សំខាន់​សំរាប់​ការ​អភិវឌ្ឍន៏​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​នាំ​អោយ មាន​ជា​សំណួរ​ពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​ យើង​សូម​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​យក​នូវ​ជំហរ​ចាំបាច់​នានា​ដើម្បី​ធានា​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​និង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ខាង​មុខ មាន​លក្ខណះ សេរី បើក​ចំហរ​និង​មាន​តម្លាភាព ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​មាន​ឱកាស ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​​៕​ អាន​បន្ថែម»

ភាពជាដៃគូថ្មីដើម្បីលើកកំពស់សុខភាពនៅកម្ពុជា

ចេញ​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេ សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិ បាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈ សាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៤ ហើយវាជាភាពជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង ៥០ ដើម្បីជួយពង្រឹងសមត្ថភាពប្រទេសនៅក្នុងការជួយធ្វើអោយពិភពលោកមានសុវត្ថិភាពនិងសន្តិសុខ ចាកផុតពីការគំរាមកំហែងនៃជំងឺឆ្លង និងលើក កំពស់សន្តិសុខនៃសុខភាពសាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។ ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ ខ្លួនទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កំពស់ការចាក់ថ្នាំបង្ការ ការអភិវឌ្ឍកំលាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។ ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធានាថា កម្មវិធីជាតិផ្នែកចាក់ថ្នាំការពារ របស់ប្រទេសកម្ពុជាកាន់តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ ដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺ។ KOICA ... អាន​បន្ថែម»

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦

ចេញ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ សហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជាបានអបអរខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតប្រកបដោយផ្លែផ្កា និងផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក កាលពីខែកក្កដា ឆ្នាំ ២០១៥។ ការប្តេជ្ញាចិត្តជាបន្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា និងតំបន់ត្រូវបានបង្ហាញជាគំរូដោយការចូលរួមរបស់មេដឹកនាំអាស៊ាន ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ Sunnylands កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានស្វាគមន៍អ្នកធ្វើនយោបាយជាន់ខ្ពស់មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានដូចជាលោករដ្ឋមន្រ្តីក្រសួងការបរទេស Kerry ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលកាន់តែរីកធំឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅថ្ងៃទី ៣០ ខែមិថុនា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ច្រើននៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) សំរាប់ប្រទេសកម្ពុជា ដោយធ្វើអោយកម្ពុជាអាចនាំចេញទំនិញសំរាប់ការធ្វើដំណើរចំនួន ២៧ ប្រភេទ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយ ទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធនាំចូល។ ការបើកទីផ្សានេះផ្តល់អោយប្រទេសកម្ពុជានូវលទ្ធភាពអនុគ្រោះទៅក្នុងទីផ្សាទំនិញសំរាប់ការធ្វើដំណើររបស់សហរដ្ឋអាមេរិកដែលមានតំលៃ១០ ពាន់លានដុល្លាអាមេរិក ហើយជាមួយនឹងការធ្វើជាបន្ត នាំអោយប្រទេសកម្ពុជាចាប់មានឧស្សាហកម្មនាំចេញមួយដ៏ធំ។ លោកឯកអគ្គរដ្ឋទូត Heidt ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន់ សូរ៉ាសក្តិ ... អាន​បន្ថែម»

ពិធីប្រកាសគម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេ នៅតំបន់អាស៊ីអាគ្នេយ៏

ចេញ​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ គម្រោងរួមគ្នាថ្មីមួយ ដែលនឹងអនុវត្តដោយ បណ្ឌិត Zeb Hogan អ្នកគ្រប់គ្រងកម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild គម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេ នៅតំបន់អាស៊ីអាគ្នេយ៏ នឹងប្រកាសអនុវត្តនៅកម្ពុជា នៅថ្ងៃទី ៧ កុម្ភៈ វេលាម៉ោង ៣រសៀល នៅសណ្ឋាគារ រ៉ាហ្វ៉លឡឺរ៉ូ យាល់។ ពិធីប្រកាសគម្រោងនេះ នឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunford នាយិកា បេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត Zeb Hogan សាស្ត្រាចារ្យសាកលវិទ្យាល័យ Nevada-Reno ។ គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពី សារសំខាន់នៃទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វា ដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ច ... អាន​បន្ថែម»

USAID និងមូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម ចុះកិច្ចព្រមព្រៀង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

ចេញ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ២០១៧ នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និមូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារនិងការប្តេជ្ញាដើម្បី គាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុស្សរណៈនេះ នឹងពិនិត្យលើការបង្កើននិងអនុម័តគោលនយោបាយ ដែលនឹងធ្វើអោយវិស័យកសិកម្មនៅកម្ពុជាបានប្រសើរឡើង ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វាក៏នឹងជួយដល់ធុរៈកិច្ចទាំងអស់ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង ចាប់ពីកសិករដល់អ្នកធ្វើជំនួញ និងដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីធ្វើអោយផលិតផលកសិកម្មកម្ពុជា អាចប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកនិងទទួលបានតម្លៃខ្ពស់។ ទីភ្នាក់ងារ USAID (តាមរយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនៃរដ្ឋាភិបាលអាមេរិក) និង IFAD (ទីភ្នាក់ងារឯកទេសមួយរបស់អង្គការសហប្រជាជាតិ) នឹងចែករំលែកជំនាញ និងបទពិសោធន៍ដែលទទួលបានពីមនុស្សនិងអង្គការជាច្រើនចម្រុះគ្នា ដែលកំពុងធ្វើការលើវិស័យកសិកម្ម។ ជាចុងក្រោយអនុស្សរណៈនេះ នឹងជួយពង្រីកជំនាញអ្នកឯកទេស ដែលជាអ្នកជួយកសិករបង្កើនទិន្នផល ដោយកែលម្អវិធីសាស្ត្ររបស់ពួកគេ ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធកសិកម្មប្រកួតប្រជែងដែលកំពុងកើនឡើង។ លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID នៅកម្ពុជា បានមានប្រសាសន៍ថា៖ វិស័យកសិកម្មដែលលូតលាស់និងរស់រវើក គឺមានសារៈសំខាន់សំរាប់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។  យើងសង្ឃឹមថាដោយវើការជាមួយគ្នាយ៉ាងជិតស្និទ USAID និង IFAD អាចជួយកសិករកម្ពុជា ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិមានប្រសិទ្ធិភាពជាងមុនស្របពេលដែលពួកគេកំពុងជួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ តាមរយះកម្មវិធី សន្តិសុខស្បៀងសំរាប់អនាគត របស់រដ្ឋាភិបាលអាមេរិក USAID ... អាន​បន្ថែម»

​ពិព័រណ៍​គម្រោង​វណ្ណ ម៉ូលីវណ្ណ

ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ ស្ថានទូត​អាមេរិក មាន​​រៀបចំ​ពិព័រណ៍​ថ្មី​នៅ​ស្ថានទូត​អាមេរិក ស្តីពី​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី វណ្ណ ម៉ូលីវណ្ណ ដែល​នឹង​បើក​ជូន​សាធារណជន​ទស្សនា។ គេ​អាច​ចូល​ទស្សនា​ពិព័រណ៍​នេះ​បាន​តែ​តាមរយៈ​ការ​ណាត់​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ពុធ ពី​ម៉ោង ៣ ដល់​ម៉ោង ៤ រសៀល​។ ការ​ណាត់​អាចធ្វើ​បាន​ដោយ​ផ្ញើ​ឈ្មោះ​អ្នក​ដែល​ចង់​ចូលរួម​មក wfr@state.gov ។ ពិព័រណ៍​នេះ ដែល​មាន​បង្ហាញ​ពី​គំរូ​មាត្រដ្ឋាន និង​រូបថត ត្រូវ​បាន​ខ្ចី​មក ដើម្បីដាក់តាំងក្នុង​ពិពណ៌នេះ ពេញ​មួយ​ឆ្នាំ​។ គំរោង​វណ្ណ ម៉ូលីវណ្ណ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ដោយ​ស្ថាបត្យករ​ជនជាតិ​កាណាដា​ឈ្មោះ Bill Greaves ដើម្បី​ធ្វើការ​សិក្សា គូរ​ ចងក្រង​ឯកសារ រៀបចំ​បណ្ណាសារ បោះពុម្ភ និង​បង្កើន​ការ​យល់​ដឹង​ទៅ​លើ​អាគារ​ពិសេស​ៗ ដែល​នៅ​ពេល​នេះ រង​ការ​គំរាមកំហែង​ពី​ការ​ពុក​ផុយ និង​ការ​អភិវឌ្ឍន៍​ក្នុង​ការ​សាងសង់​។ គំរោង​វណ្ណ ម៉ូលីវណ្ណ​៖ ការ​សិក្សា​នៅ​រដូវ​ក្តៅ ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​ប៉ែន សេរីបញ្ញា ដែល​ជា​ស្ថាបត្យករ និង​ជា​អ្នក​ស្រាវជ្រាវ​តំបន់​ក្រុង​។ ដោយ​បាន​កើត​នៅ​ឆ្នាំ​១៩៣៣ ហើយ​សព្វ​ថ្ងៃ​នេះ កំពុង​រស់នៅ​ក្នុង​ខេត្ត​សៀមរាប លោក វណ្ណ ... អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីបើកកម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស

តាមការថ្លែង សៀមរាប ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៧ សូមជំរាបសួលោកអ្នកទាំងអស់! តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបើកនេះសំរាប់សិស្សថ្មីដែលទទួលអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស (English Access) របស់យើង។ ខ្ញុំសូមអរគុណលោក ឌឹម ប៊ុនថង អ្នកគ្រប់គ្រងកម្មវិធី Access និងលោកគ្រូ ទួត លីសុវណ្ណដាដែលបង្រៀនសិស្ស Access ដែលបានអញ្ជើញយើងមកចូលរួមនៅក្នុងកម្មវិធីនេះ។ ខ្ញុំសូមអរគុណលោក សំលន់ មេឃុំសាលាកំរើក និងលោក….មេឃុំជ្រៀវ ដែលអញ្ជើញមកចូលរួមជាមួយយើង នៅពេលនេះ។ ខ្ញុំសូមអបអរសាទរចំពោះសិស្សទាំងអស់ ដែលត្រូវបានជ្រើសរើសអោយចូលរួមនៅក្នុងកម្មវិធីផ្នែកភាសាអង់គ្លេសនេះ របស់ស្ថានទូតអាមេរិក។ តាំងពីឆ្នាំ២០០៤ មក កម្មវិធី English Access បានផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួនជាង ១២០០ នាក់ហើយ។ នៅឆ្នាំនេះ សិស្សកម្ពុជាសរុបចំនួន ១៣៥ នាក់ ដូចក្មួយៗទាំងអស់គ្នា ចាប់ផ្តើមសិក្សាក្នុងកម្មវិធី Access នេះ។ ក្រុមរបស់ក្មួយៗគឺជាក្រុមដំបូងគេដែលសិក្សានៅក្នុងកម្មវិធី Access នៅក្នុងខេត្តសៀមរាប ហើយចូលរួមជាមួយកម្មវិធី Access របស់យើងដទៃទៀត នៅក្នុងខេត្តចំនួន ៨ ... អាន​បន្ថែម»

លោកឯកអគ្គរដ្ឋទូត Heidt ទស្សនាប្រតិបត្តិការគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តរតនគីរី

ចេញ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៧ លោកឯកអគ្គរដ្ឋទូត Heidt បានទៅទស្សនាប្រតិបត្តិការតាមមូលដ្ឋានរបស់អង្គការ Norwegian People’s Aid (NPA) នៅខេត្តរតនគីរី នៅថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ លោកបានឃើញសកម្មភាពការងារដែលជួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន។ លោកឯកអគ្គរដ្ឋទូតត្រូវបានអញ្ជើញអោយទស្សនាតំបន់នោះ ដោយលោកទេសរដ្ឋមន្រ្តី លី ធុច អគ្គលេខាធិការនៃអាជ្ញាធរជួយជនរងគ្រោះ និងសកម្មភាពមីនកម្ពុជា (CMAA)។ លោកឯកអគ្គរដ្ឋទូតបានជួបជាមួយអ្នកភូមិចំនួនប្រហែល ១០០ នាក់ ដែលបានទទួលផលពីការងារដែលត្រូវបានឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក សំរាប់ដោះមីន។ លោកបានឃើញសត្វឆ្កែដែលត្រូវបានគេបង្ហាត់អោយហិតរកយុទ្ធភណ្ឌផ្ទុះ និងមើលពីការដែលក្រុមបុគ្គលិកមកពីអង្គការ NPA និងអាជ្ញាធរ CMAA កំណត់តំបន់ដែលត្រូវដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ១១៤ លានដុល្លាសំរាប់គំរោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌផ្ទុះដទៃទៀត ដែលសល់ពីជំលោះផ្ទៃក្នុង និង   ជំលោះក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានប្រវត្តិយូរមកហើយក្នុងការធ្វើការជាមួយដៃគូរបស់យើងក្នុងរដ្ឋាភិបាល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ អ្វីដែលខ្ញុំឃើញនៅថ្ងៃនេះ ក្នុងខេត្តរតនគីរី ... អាន​បន្ថែម»

ពិព័រណ៌​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៧

ភ្នំពេញ ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៧ ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​មាន​​សេចក្តី​រីករាយ​​សូម​​ប្រកាស​​ថា ពិព័រណ៍​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិកឆ្នាំ​២០១៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ពី​ម៉ោង ៣​:​០០ រសៀល​ដល់​ម៉ោង ៧​:​០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ចំនួន​២១ មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធី​សិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខខ័ណ្ឌ​ក្នុង​ការ​ទទួល​អោយ​ចូល​រៀន និង​ឱកាស​ទទួល​បាន​អាហារូបករណ៍ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ អ្នក​រៀបចំ​ពិព័រណ៌​ដទៃ​ទៀត​នៅ​ទីនោះ នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្នែក​ការ​សិក្សា និង​ប្រឹក្សា​ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋ​​អាមេរិក​​។ សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំង​អស់​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​សិក្សា នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ស្វាគមន៍​អោយ​ចូលរួម​។ ឪពុក​ម្តាយ​របស់​សិស្ស​និស្សិត​ក៏​ត្រូវ​បាន​ស្វាគមន៍ ហើយ​គួរ​តែ​ចូលរួម​ផង​ដែរ​។ មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ដែល​ចូលរួម​ រួម​មាន៖ Edmonds Community College Central Washington University SUNY Plattsburgh Miami University University of Alabama in Huntsville California State – San Jose State University Green River College Bellevue College Orange Coast College Shoreline Community College University of Colorado Boulder SCAD University of Wisconsin – Stevens Point University of La Verne Azusa Pacific University Kettering University University of Alabama Northeast Wisconsin Technical College University of Bridgeport ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក ពីព័រណ៌​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល EducationUSA នៅ​កម្ពុជា ដែល​មាន​បំណង​លើក​កំពស់​គុណភាព​នៃ​ការ​សិក្សា​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​អាជីព និង​ការ​សិក្សា សំរាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៌​នេះ​គឺ​ជា​វិធី​ពិសេស​មួយ​ សំរាប់​អោយ​ប្រជាជន​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា នៅ​សហរដ្ឋ​​អាមេរិក ហើយ​​យល់​ដឹង​ពី​អត្ថប្រយោជន៍ នៃ​ការ​ទទួល​បាន​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​ក្នុង​​សហរដ្ឋ​អាមេរិក​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​របស់ EducationUSA តាម​ទូរស័ព្ទលេខ ... អាន​បន្ថែម»

ការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦ រយៈពេល៣៥ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីរបាយការណ៍ដំបូងស្តីពីជំងឺដែលគេហៅថា ជំងឺអេដស៍ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនោះ មានមនុស្សប្រមាណ ៣៥ លាននាក់ នៅ ទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺដែលមានការទាក់ទងនឹងជំងឺអេដស៍ ដោយក្នុងនោះមានចំនួន ១១៥ ០០០ នៅកម្ពុជា។ ទោះបីជាជំងឺនេះបានរាលដាលខ្លាំងក្លានៅទីនេះក្តី កម្ពុជាបានក្លាយជាប្រទេសនាំមុខគេនៅលើ ពិភពលោកក្នុងការខិតខំប្រយុទ្ធនឹងជំងឺអេដស៍។ សព្វថ្ងៃនេះ ក្នុងពេលពិភពលោកអបអរទិវា ប្រយុទ្ធនឹងជំងឺអេដស៍ យើងអបអរជោគជ័យរបស់ប្រទេសកម្ពុជា ហើយសំលឹងទៅរកថ្ងៃមួយដែលកម្ពុជាបញ្ចប់ការគំរាមកំហែងពីជំងឺអេដស៍។ មេរោគអេដស៍ដែលបង្កជាជំងឺអេដស៍ បានមកដល់ប្រទេសកម្ពុជាយឺត តែបន្ទាប់ពីអ្នកជំងឺទី១ត្រូវបានប្រកាសនៅឆ្នាំ១៩៩១ វាបានរាលដាលយ៉ាងលឿន ដោយគ្រាន់តែនៅឆ្នាំ១៩៩៥ មានការឆ្លងថ្មីចំនួន ២៣ ០០០ករណី។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាចំនួនប្រហែល ៧៣ ០០០ នាក់មានផ្ទុកមេរោគនេះ។ ជាការប្រសើរ រដ្ឋាភិបាលកម្ពុជានិងសង្គមស៊ីវិលបានបំផុសការប្រឹងប្រែងយ៉ាងឆាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ស្តែងចេញនូវភាពជាអ្នកដឹកនាំយ៉ាងមោះមុត ដើម្បីចលនាស្ថាប័ន ជំនាញឯកទេសនិងធនធាន ដើម្បីផ្តល់សេវាប្រកបដោយគុណភាព។ ការគាំទ្រដ៏ខ្លាំងរបស់សហគមន៍អន្តរជាតិ ដោយរួមទាំងផែនការបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ (PEPFAR) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS) បានបំពេញបន្ថែមលើការខិតខំរបស់កម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ មកដល់ត្រឹមឆ្នាំ ២០១៥ ប្រទេសកម្ពុជាអាចកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកនៅត្រឹមតិចជាង ... អាន​បន្ថែម»

សេចក្តីថ្លែងការរបស់ស្ថានទូតសហរដ្ឋអាមេរិកចំពោះសាលក្រមនៅថ្ងៃនេះ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

ចេញ​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមចុងក្រោយនៅថ្ងៃនេះ របស់អង្គជំនុំជំរះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយដំកល់ សាលក្រមដាក់ទោសទៅលើពួកគេ ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសា ហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញ ពីទីក្រុង ភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ ១៩៧៥។ តុលាការថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារ អស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះ ដែលបានលើកឡើងពី “បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ”។ សម័យខ្មែរក្រហមកាន់អំណាចគឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថា មេដឹកនាំកំពូលពីររូបក្នុងចំណោម មេដឹកនាំកំពូលៗនៃរបបនេះត្រូវបានចាប់អោយទទួលខុសត្រូវ។ សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិត សំរាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរអោយភ័យខ្លាចរបស់ពួកខ្មែរក្រហម៕ អាន​បន្ថែម»

របាយការណ៍បង្ហាញថា មានសិស្ស និស្សិតកម្ពុជាកាន់តែច្រើនឡើងកំពុងសិក្សា នៅក្នុងសហរដ្ឋអាមេរិក

ចេញ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ បើយោងតាមរបាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ ២០១៦ ស្តីពីការ ផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានចំនួនលើកសពី ១ លាននាក់ ជាលើកដំបូង នៅក្នុងឆ្នាំសិក្សា ២០១៥ – ២០១៦ ដែលជាចំនួនកើនឡើងចំនួន ៧% លើសឆ្នាំមុន គឺមាន ចំនួនឡើងដល់ ១ ០៤៤ ០០០ នាក់ ដែលត្រូវជាចំនួន ៥% នៃនិស្សិតសរុបនៅក្នុងស្ថាប័ន ក្នុងសហរដ្ឋអា មេរិក។ របាយការណ៍នេះក៏បានបង្ហាញផងដែរនូវកំណើននៃចំនួនសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក គឺកើនពីចំនួន ៤៩២ នាក់ នៅឆ្នាំ ២០១៤ – ២០១៥ ដល់ចំនួន ៤៩៩ នាក់ នៅក្នុងឆ្នាំ ២០១៥ – ២០១៦ ពោលគឺមានកំណើនចំនួន ១,៤%។ ... អាន​បន្ថែម»

ស្ថានទូតអាមេរិកសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ ឆ្នាំ ២០១៧

ចេញ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពី កម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) សំរាប់ឆ្នាំ ២០១៧។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។ ព័ត៌មានពេញលេញ សូម​ចុច​ត្រង់នេះ ។ មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយ អភិរក្ស បេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលបេតិកភណ្ឌ វប្បធម៌ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ ចងក្រងឯកសារ និងបង្ហាញចេញនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ខ្លួន។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជិត ៤ លានដុល្លាអាមេរិកលើកម្មវិធីបេតិកភណ្ឌ វប្បធម៌នានា រាប់ពីការចងក្រងឯកសារស្តីពីការរាំរបាំបូរាណ ដល់ការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ និងដល់ ការងារអភិរក្សទីតាំងប្រវត្តិសាស្រ្ត ដូចជានៅប្រាសាទភ្នំបាក់ខែង នៅអង្គរ។ តាំងពីឆ្នាំ ២០០១ មក ប្រទេសកម្ពុជាបានទទួលអំណោយថវិកាចំនួន ... អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីអបអរខួបលើកទី ១៥ នៃកម្មវិធីរោងចក្រល្អ នៅកម្ពុជា

សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧកញ្ញ៉ា វណ្ណ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកិត្តិយសនៃអង្គការពលកម្មអន្តរជាតិ និងកម្មវិធីរោងចក្រល្អនៅកម្ពុជា (Better Factories Cambodia ឬ BFC) តំណាងនៃសហជីពកម្ពុជា សមាជិកអង្គទូត លោក លោកស្រី។ សូមអរគុណដែលបានចូលរួមនៅក្នុងពិធីអបអរថ្ងៃនេះនៃខួបលើកទី ១៥ នៃកម្មវិធី BFC ។ ខ្ញុំរីករាយនឹងឆ្លៀតឱកាសនេះដើម្បីធ្វើការឆ្លុះបញ្ចាំងលើជោគជ័យជាច្រើន ក្នុងរយៈពេល ១៥ ឆ្នាំដំបូងរបស់យើង និងចាប់ផ្តើមគិតអំពីបញ្ហាប្រឈម ដែលយើងនឹងមាន ក្នុងពេលយើងបន្តឆ្ពោះទៅរករយៈពេល ១៥ ឆ្នាំបន្ទាប់។ ខ្ញុំសូមនិយាយរឿងពីរ នៅថ្ងៃនេះ។ ទីមួយ ខ្ញុំសូមនិយាយអំពីមេរៀនខ្លះៗ ចាប់ពីអំឡុងពេលដំបូងៗនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា និងការបង្កើតកម្មវិធី BFC។ បន្ទាប់មកខ្ញុំនឹងនិយាយពិធីវិធីដែលគេអាចយកមេរៀនទាំងនេះទៅអនុវត្តចំពោះអនាគតនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ... អាន​បន្ថែម»

កងកំលាំងទ័ពអាមេរិកនិងកងកំលាំងទ័ពកម្ពុជារួមគ្នាធ្វើសមយុទ្ធ CARAT នៅកម្ពុជាសំរាប់ឆ្នាំ ២០១៦

ចេញ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦ ទាហានជើងទឹកអាមេរិក និងទាហានជើងទឹកកម្ពុជាបានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី ៧ ដែល មានឈ្មោះថា ការហ្វឹកហ្វឺននិងភាពត្រៀមជាស្រេចសំរាប់សហប្រតិបត្តិការលើផ្ទៃទឹក (Cooperation Afloat Readiness and Training ឬ CARAT) នៅកម្ពុជា ដោយមានពិធីបើកបានប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាមនៅថ្ងៃទី ៣១ តុលា។ ដោយត្រូវបានធ្វើជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១០ មក សមយុទ្ធ CARAT នៅកម្ពុជាគឺជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា។ លោកវរសេនីយឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសំរាប់តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកនៅបរទេសរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “កងទ័ពជើងទឹករបស់យើងចូលរួមនៅ ក្នុងសមយុទ្ធ CARAT ដោយមានគោលដៅរួមដើម្បីបង្កើនភាពត្រៀមជាស្រេច និងអន្តរប្រតិបត្តិការ។ សមយុទ្ធ CARAT ផ្តល់ឱកាសពិសេសមួយសំរាប់ធ្វើការនិងរៀនពីកងទ័ពជើងទឹកកម្ពុជា ហើយបង្កើនសមត្ថភាពស្នូលរបស់យើងក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេស។ យើងទទួលផលប្រយោជន៍ទៅវិញទៅមក ហើយធានាបាននូវសមត្ថភាពរួមដ៏ខ្លាំងមួយក្នុងការប្រើសមត្ថភាពផ្នែកកងទ័ពជើងទឹករបស់យើងអោយមានប្រសិទ្ធភាព   បំផុត”។ នៅក្នុងសប្តាហ៍ទាំងមូល ក្រុមទាហ៊ានជាងក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមកពីកងវរសេនាតូចចល័តផ្នែកសំណង់របស់កងទ័ពជើងទឹកអាមេរិកលេខ ៥ (NMCB) នាវឹកមកពីអង្គភាពចល័តលេខ ៥ ផ្នែកកំចាត់យុទ្ធភណ្ឌផ្ទុះ ... អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅ​ក្នុង​ពិធី​​ពិព័រណ៍ EducationUSA សម្រាប់​​សិស្ស​ប្រលង​ជាប់​និទ្ទេស A

ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦ សូមជំរាបសួ និងសូមអរគុណដែលបានមកចូលរួមនៅក្នុងពិព័រណ៍របស់យើងស្តីពីការសិក្សានៅសហរដ្ឋអាមេរិក និងសិស្សប្រលងជាប់បាននិទ្ទេស A ។ ខ្ញុំសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារុន តំណាងរបស់លោក ឯកឧត្តមអនុរដ្ឋលេខាធិការ ឡាវ ឈីវអៀវ ចំពោះការប្តេជ្ញាចិត្តក្នុងការកែលំអការសិក្សាអប់រំនៅកម្ពុជា។ ជាបឋម ខ្ញុំសូមកោតសរសើរសិស្សទាំងអស់ដែលប្រលងបាននិទ្ទេស A។ យើងដឹងថា វាមិនមែនជាការងាយស្រួលទេ ហើយវាទាមទារការយកចិត្តទុកដាក់ ការខំរៀន និងការលះបង់ច្រើន។ គ្រួសារ សាលារៀន និងសហគមន៍របស់អ្នកគួរតែមានមោទនភាពខ្ពស់។ អ្នកគឺជាសិស្សដែលមានប្រាជ្ញា ហើយអ្នកនឹងមានឱកាសច្រើន ក្នុងពេលដែលអ្នកបន្តការសិក្សារបស់អ្នក រួមទាំងការបានទៅសិក្សានៅបរទេស បើអ្នកចង់។ ហេតុផលដែលខ្ញុំអញ្ជើញអ្នកមក នៅថ្ងៃនេះ គឺដើម្បីអោយអ្នកដឹងថា សហរដ្ឋអាមេរិកកំពុងសំលឹងរកសិស្ស ដូចជាអ្នក អោយទៅសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យា ល័យរបស់យើង។ សហរដ្ឋអាមេរិកមានប្រព័ន្ធឧត្តមសិក្សាល្អជាងគេបំផុត ក្នុងពិភពលោក ដោយមានសាលាចំនួនជាង ៥០០០ ដែលមានកម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់។ ខ្ញុំដឹងថា សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយណាស់ ហើយការជ្រើសរើសសាលាដែលត្រូវ អាចជាការពិបាក។ ... អាន​បន្ថែម»

នាវា USS Germantown មកដល់ប្រទេសកម្ពុជា

ចេញ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ នាវា​បុក​ច្រាំង ថ្នាក់ Whidbey Island ដែល​មាន​ឈ្មោះថា USS Germantown (LSD-42) បាន​មក​ដល់​ទីក្រុង​ព្រះសីហនុ នៃប្រទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​កាល​កំណត់មួយ នៅថ្ងៃទី ១៦ ខែតុលា។ នាវា Germantown និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី ៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស (MEU) បានមកដល់ទីក្រុងព្រះសីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង លេខ ៣៣ នៅសាធារណរដ្ឋហ្វីលីពីន។ លោក Severn Stevens Severn Stevens មេបញ្ជាការលើនាវា Germantown បានមានប្រសាសន៍ថា “ដោយបន្តទៅមុខជាមួយនឹងប្រក្រតីទិននៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នាវាចំបាំងមកប្រទេស កម្ពុជាមិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើអោយវត្តមានរបស់យើងនៅទីនេះផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សំបូរបែបនៃប្រទេសកម្ពុជា”។ នៅ​ក្នុង​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាវឹក​និង​ទាហាន​ម៉ារីន​អាមេរិក​នឹង​ធ្វើការ​ស្វែង​យល់​ពី​អតីតកាល​និង​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈ​ដំណើរ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត និង​វប្បធម៌ ដែល​រៀបចំ​ទទួល​ដោយ​ផ្នែក​ទទួល​បន្ទុក​ខាង​ស្មារតី សុខមាលភាព និង​ការ​កំសាន្ត​។ វរសេនីយ​ឯក Siebrand H. Niewenhous IV មេ​បញ្ជាការ​នៃ​កងវរសេនា​តូច​ភស្តុភា​ប្រយុទ្ធ​លេខ ៣១ ... អាន​បន្ថែម»

គណប្រតិភូអាមេរិកនិងប្រទេសគំរោង LMI ជួបគ្នាក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់

ចេញ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ លោក William A. Heidt ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​នៅ​​កម្ពុជា នឹង​​ថ្លែង​​សុន្ទរកថា នៅ​​ក្នុង​​ពិធី​​បើក​​កិច្ចប្រជុំ​​ស្តីពី​​គំរោង​​គំនិត​​ផ្តួចផ្តើម​​​នៅ​​តំបន់​​មេគង្គ​​ក្រោម (LMI) និង មិត្ត​​នៅ​​តំបន់​​មេគង្គ​​ក្រោម (FLM) នៃ​​ក្រុម​​ការងារ​​ថ្នាក់​តំបន់ នៅ​ថ្ងៃទី​១៩ ខែ​តុលា នៅ​សណ្ឋាគារ​សុខា ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អតីតរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Hillary Clinton និង​សមាភាគី​របស់​លោកស្រី កាល​ពី​ឆ្នាំ​២០០៩ គំរោង LMI ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ក្នុង​ការ​កាត់​បន្ថយ​គំលាត​គ្នា​ផ្នែក​​អភិវឌ្ឍន៍ ហើយ​ជំរុញ​សមាហរណកម្ម នៅ​ក្នុង​អាស៊ាន​។ FLM គឺ​ជា​ក្រុម​នៃ​ស្ថាប័ន​ម្ចាស់​ជំនួយ​និង​ប្រទេស​ដែល​មាន​គំនិត​ដូច​​គ្នា ហើយ​មាន​ការ​គិតគូរ​ខ្ពស់​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​អាទិភាព​របស់​គ្នា ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍន៍​។ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ នៃ​ក្រុម​ការងារ​តំបន់​នៃ FLM  និង LMI សមាជិក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អនុវត្តភាព​ជា​ដៃគូ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកប​ដោយ​និរន្តភាព ដែល​ជា​ទំរង់​កម្មវិធី​ផ្តើម​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ស្តីពី​គំរោង LMI នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​ដែល​គាំទ្រ​ដោយ FLM ។ ភាព​ជា​ដៃគូ​នេះ​ផ្តោត​ទៅ​លើ​ការ​សំរបសំរួល​ការ​ខិតខំ​ដើម្បី​ជួយ​បណ្តា​រដ្ឋាភិបាល នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម ... អាន​បន្ថែម»

កម្មវិធី​ទិដ្ឋាការ​ឆ្នោត DV

ចេញ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦ ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​នឹង​បង្កើត​ជា​វេទិកា​ផ្តល់​ព័ត៌មាន​ចំនួន​ពីរ​លើក​សម្រាប់​សាធារណជន​ស្តីពី​កម្មវិធី​ទិដ្ឋាការ​ឆ្នោត DV ។ វេទិកា​ទាំង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ ចាប់​ពី​វេលា​ម៉ោង ​៣ រសៀល ដល់ ៥ រសៀល និង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣ រសៀល ដល់ ៥ រសៀល នៅ​ស្ថានទូត​អាមេរិក​។ ប្រសិន​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ចូលរួម អ្នក​ត្រូវ​ធ្វើការ​ចុះ​ឈ្មោះ​ទៅ​កាន់​អ៊ីម៉ែល DVPhnomPenh@state.gov ។ កន្លែង​មាន​កំណត់ ហើយ​ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​ទទួល​យក​ទៅ​តាម​លេខ​រៀង​ចុះ​ឈ្មោះ​។ អ្នក​ចូលរួម​ត្រូវតែ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ដែល​មាន​បញ្ជាក់​អត្តសញ្ញាណ ដើម្បី​អាច​ចូលរួម​ក្នុង​វេទិកា​ផ្តល់​ព័ត៌មាន​នេះ​។ រដូវកាល​ចុះ​ឈ្មោះ​កម្មវិធី​ឆ្នោត DV ឆ្នាំ​២០១៨ ចាប់​បើក​ទទួល​ពាក្យ​ពី​វេលា​ថ្ងៃ​ត្រង់ Eastern Daylight Time (EDT) (GMT-4), ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា ឆ្នាំ​២០១៦ រហូត​ដល់​វេលា​ថ្ងៃ​ត្រង់ Eastern Standard Time (EST) (GMT-5) ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌

(ថ្លែង​ជា​ភាសា​ខ្មែរ) អង្គរបុរី តាកែវ ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦ សូមជំរាបសួ និងសូមអរគុណលោកអ្នកទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំពិធីនាថ្ងៃនេះ និងអរគុណចំពោះភាពជាដៃគូដ៏យូរមក របស់ក្រសួងជាមួយស្ថានទូតអាមេរិក នៅភ្នំពេញ។ ខ្ញុំសូមសំដែងការកោតសរសើរចំពោះលោកជំទាវ និងក្រុមបុគ្គលិករបស់លោកជំទាវ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ ក្នុងការដឹកនាំការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្មែរ។ លើសពីនេះទៀត យើងសូមអរគុណលោក ឌឹម គឹមសាន អភិបាលស្រុកមង្គលបូរី និងលោកស្រី ព្រំ សុគន្ធា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ សុទ្ធីហើយនិងខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយលោកជំទាវរដ្ឋមន្រ្តី នាថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើអំណោយថវិកា សំរាប់ជួយក្រសួងវប្បធម៌ក្នុងការចងក្រងឯកសារស្តីពីប្រាសាទចំនួន ២៤ ដែលត្រូវបានសង់ពីសតវត្សទី ៦ និងទី ៧ នៅក្នុងខេត្តតាកែវនិងខេត្តចំនួន ៦ ផ្សេងទៀត។ គំរោងនេះនឹងបង្កើនការយល់ដឹងរបស់យើងទៅលើបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយជួយក្នុងការខិតខំអភិរក្សទីតាំងដ៏សំខាន់ទាំងនេះ។ អំណោយថវិកាដែលយើងចុះហត្ថលេខាលើ នៅថ្ងៃនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះ ... អាន​បន្ថែម»

តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​មក​​ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា

ចេញ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦ លោកស្រី Sarah Fox តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​តុលា​។ នៅ​ប្រទេស​ភូមា លោកស្រី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ​ពលកម្ម និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ផ្នែក​សង្គម​ស៊ីវិល នៅ​ក្នុង​វេទិកា​អ្នក​ពាក់ព័ន្ធ​លើក​ទី​២ ស្តីពី​កំណែ​ទំរង់​ច្បាប់​ការងារ និង​ការ​កសាង​សមត្ថភាព​ស្ថាប័ន ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជំរុញ​ការ​ប្រតិបត្តិ និង​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន នៅ​ប្រទេស​ភូមា​។ គំនិត​ផ្តួចផ្តើម​នេះ​រួម​មាន​ការ​ចូលរួម​នៃ​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ដាណឺម៉ាក រួម​នឹង​សហភាព​អឺរ៉ុប និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ហើយ​មាន​បំណង​ជួយ​ធ្វើ​ទំនើបកម្ម​ដល់​ក្រម​ពលកម្ម​របស់​ប្រទេស​ភូមា លើក​កំពស់​ការ​គោរព​តាម​បទដ្ឋាន​ពលកម្ម​អន្តរជាតិ ជំរុញ​អោយ​មាន​ការ​ពិភាក្សា​ផលផុស រវាង​រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ​ពលកម្ម និង​សង្គម​ស៊ីវិល​។ នៅ​ប្រទេស​កម្ពុជា តំណាង​ពិសេស Fox នឹង​ជួប​ជាមួយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​មក​ពី​រដ្ឋាភិបាល អង្គការ​ពលកម្ម អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​លើក​កំពស់​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម សមាគម និង​ការ​ចរចា​អនុសញ្ញា​រួម ការជំរុញ​អោយ​មាន​ការងារ​ត្រឹមត្រូវ និង​កំណើន​សេដ្ឋកិច្ច​សំរាប់​ទាំងអស់​គ្នា​។ ចំពោះ​ព័ត៌មាន​ថ្មី​ៗ​ស្តីពី​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សូម​ចូល​មើល​ DRL Twitter account: @State_DRL ឬ Twitter ... អាន​បន្ថែម»

យុវជនមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាមមកចូលរួមក្នុងសិក្ខាសាលា TechCamp H2.0

ចេញ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១៦ សមាជិកចំនួន ៥០ នាក់នៃគំរោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សំរាប់អោយយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅក្នុងតំបន់ បានបញ្ចប់ក្នុងពេលថ្មីៗនេះ នូវសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម” ដែលមានរយៈពេល ២ ថ្ងៃ ដោយអ្នកចូលរួមបានសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ ដើម្បីបង្កើតដំណោះស្រាយសំរាប់បញ្ហាប្រឈមរួមផ្នែកទឹក។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និងទី ២៥ ខែកញ្ញា នៅ Raintree Cambodia ដែលជាកន្លែងធ្វើការមានគំនិតច្នៃប្រឌិត នៅភ្នំពេញ។ ស្ថានទូតអាមេរិកបានធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដើម្បីរៀបចំ និងដំណើរការ TechCamp នេះ។ ក្រៅពីសមាជិកចំនួន ៥០ នាក់នៃគំរោង (YSEALI) ដែលជាតំណាងមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម មានអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិចំនួន ២០ នាក់ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា “TechCamp Cambodia H2.0”

អគារ Raintree ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦ សូមជំរាបសួ លោកអ្នកទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន នៅពេលនេះ ដើម្បីចាប់ផ្តើមសិក្ខាសាលា TechCamp Cambodia H2.0។ ខ្ញុំសូមអរគុណឯកឧត្តម អៀង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដែលមានវត្តមានជាមួយយើង នៅថ្ងៃនេះ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ដែលបានធ្វើជាតំណាងអោយប្រទេសកម្ពុជា នៅក្នុងសន្និសីទ “សមុទ្រ” របស់យើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអោយមានការវិវត្តវិជ្ជមាន នៅក្នុងវិស័យបរិស្ថាន ដោយជួយកាត់បន្ថយការកាប់ឈើខុសច្បាប់ ការពារជីវសាស្រ្តចំរុះនៅកម្ពុជា និងជំរុញធ្វើអោយផ្លូវទឹកមានសភាពល្អ ដែលជាប្រធាននៃសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់យើងមកពីកម្មវិធីនៃការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយរួមទាំងមិត្តល្អរបស់ខ្ញុំម្នាក់ ឈ្មោះ Thomas Smitham ដែលបានខកជើងយន្តហោះ កាលពីយប់ម៉ិញ តែនឹងចូលរួមជាមួយយើង នៅក្នុងរយៈពេលប្រហែលមួយម៉ោងទៀត។ ខ្ញុំសូមស្វាគមន៍ផងដែរចំពោះ ក្រុមបុគ្គលិកដ៏ប្រពៃមកពីមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដែលបានសហការជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង នៅក្នុងការរៀបចំសិក្ខាសាលា TechCamp នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អង្គការ Raintree ... អាន​បន្ថែម»

ស្ថានទូតអាមេរិកនឹងរៀបចំសិក្ខាសាលា “TechCamp H2.0” សំរាប់យុវជនមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម

ចេញ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នឹងថ្លែងសុន្ទរកថាបើក នៅក្នុងសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម”  នៅថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៩ ព្រឹក នៅ Raintree Cambodia (អាគារលេខ ២៩៩ ផ្លូវព្រះអង្គដួង ខ័ណ្ឌដូនពេញ សង្កាត់វត្តភ្នំ)។ ឯកឧត្តម អ៊ាង សុផាល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានគំរោងនឹងថ្លែងសុន្ទរកថានៅក្នុង ឱកាសនោះ។ TechCamp គឺជាសិក្ខាសាលាស្តីពីបច្ចេកទេស មានរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមនៃអ្នកឯកទេសផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសនិងមកពីក្រៅប្រទេស ដើម្បីបង្រៀនសមាជិកចំនួន ៥០ នាក់នៃគំរោងស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama ដែលមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម ... អាន​បន្ថែម»

ការ​​បើក​​សម្ពោធ​​មជ្ឈមណ្ឌល​​ឧត្តមភាព​​​នៃ​​ប្រពលវប្បកម្ម​​កសិកម្ម​​សមស្រប និង​​ អាហារូបត្ថម្ភ

ចេញ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ លោក​​ឯកអគ្គរដ្ឋ​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​​នៅ​​ប្រទេស​កម្ពុជា William Heidt នឹង​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​ដើម្បី​សម្ពោធ​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​ប្រពលវប្បកម្ម​កសិកម្ម​សមស្រប ​និង ​អាហារូបត្ថម្ភ (CE SAIN) នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក​។ មជ្ឈមណ្ឌល​នេះ​នឹង ជួយ​អោយ​វិស័យ​ឯកជន​មាន​គំនិត​ជឿនលឿន​ថ្មី​ៗ ការ​សំរបសំរួល​ការ​ស្រាវជ្រាវ​កសិកម្ម ការ​អប់រំ និង​បណ្តុះបណ្តាល ជំរុញ​ការ​កសាង​សមត្ថភាព​របស់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន តាមរយៈ​ការ​លើក​កំពស់​ការ​សហការ និង​ការ​ចែក​រំលែក​ចំណេះដឹង​គ្នា​។ មជ្ឈមណ្ឌល​នេះ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Kansas State University ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ដទៃ​ទៀត​នៅ​សហរដ្ឋ​អាមេរិក​។ អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ សូម​ចុះ​ឈ្មោះ​ត្រឹម​ម៉ោង ៤ រសៀល ថ្ងៃ​ពុធ ទី​២១ កញ្ញា ដោយ​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក ​តាម​អ៊ីម៉េល ChreaV@state.gov ឬ​តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨​។ អាន​បន្ថែម»

សេចក្តីប្រកាស​រួម​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ថ្លែង​ដោយ​លោក​ឯកអគ្គរដ្ឋទូត Keith Harper តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជូនចំពោះលោកប្រធាន ខ្ញុំមានកិត្តិយសសូមអានសេចក្តីប្រកាសនេះ តាងនាមអោយរដ្ឋចំនួន ៣៦ ដែលរួមមានប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យើងកត់សំគាល់ឃើញការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការរក្សា និងការពារ “របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាសិទ្ធិមនុស្ស និងការគោរពច្បាប់”។ យើងទទួលស្គាល់ ប្រវត្តិនៃប្រទេសកម្ពុជាក្នុងការធ្វើសហប្រតិបត្តិការជាមួយយន្តការនៃអង្គការសហប្រជាជាតិ និងកាតព្វកិច្ច និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសកម្ពុជាចំពោះសិទ្ធិមនុស្ស ដូចដែលត្រូវបានស្តែងអោយឃើញតាមរយៈការគាំទ្ររបស់ខ្លួនចំពោះការបង្កើតការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា និងតាមរយៈការអោយសច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបន្តអនុស្សារណៈនៃការយោគយល់ជាមួយការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជាបានប្រកាន់យក ក្នុងការផ្តួចផ្តើមអោយមានកំណែទំរង់លើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ទោះបីជាមានជំហានវិជ្ជមានទាំងនេះក្តី ក៏យើងនៅកត់សំគាល់ឃើញពីកង្វល់សំដែងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ ស្តីពីឧបសគ្គថ្មីៗចំពោះសិទ្ធិក្នុងការសំដែងមតិ សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិភាព និងសិទ្ធិក្នុងការចូលរួមគ្នាជាក្រុម សមាគម។ យើងគាំទ្រការអំពាវនាវរបស់ពួកគេដែលសុំអោយអាជ្ញាធរកម្ពុជា “ធានាអោយមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសំរាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់អោយរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល”។ ... អាន​បន្ថែម»

ភ្នាក់ងារ Peace Corps នឹងរៀបចំពិធីស្បថចូល បំពេញការងារសំរាប់អ្នកស្ម័គ្រចិត្តថ្មី

ចេញ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិ អាមេរិកចំនួន ៦៩ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅ កម្ពុជានៅក្នុងពិធីពិសេសមួយ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ១៦ ខែកញ្ញា វេលាម៉ោង ៨:៣០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១០ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់នៃទីភ្នាក់ងារ Peace Corps ដែលរួមមានជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ឈ្មោះកឹម ថាច់ នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ... អាន​បន្ថែម»

ការ​ស្រាវជ្រាវ​បុរាណវិទ្យា​ទាក់ទង​នឹង​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​បរិវេណ​​ប្រាសាទ​អង្គរវត្ត

(អត្ថបទ​នេះជា​ភាសា​ខ្មែរ​ ដែល​សរសេរ​ដោយ​​លោកស្រីបណ្ឌិត Alison Kyra Carter ត្រូវបាន​ចុះ​ផ្សាយ​តំបូង នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​​អាជ្ញាធរ​ជាតិអប្សរា​។ យើង​ទទួល​ការ​អនុញ្ញាតិ​ពី​លោកស្រី​ដើម្បី​ចុះផ្សាយ​នៅ​ក្នុង​វែបសាយ​របស់​ស្ថានទូត​អាមេិក។) បើ​យើង​នឹក​ស្រមៃ​ពី​អង្គរវត្ត យើង​ប្រហែល​គិត​ទៅ​ដល់​ប្រាសាទ​ដ៏​ល្អ​ត្រកាល ហើយ​ធំ​សម្បើម ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ព្រៃក្រាស់​។ នៅ​ពេល​ថ្មី​ៗ​នេះ បុរាណវិទូ​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ប្រាសាទ​អង្គរវត្ត​បាន ​សាងសង់ មាន​ដី​ទួល​ជា​ច្រើន​ព័ទ្ធ​ជុំវិញ ដី​ទួល​នេះ​ទំនង​ជា​កន្លែង​មនុស្ស​រស់នៅ​។ ប្រាសាទ​អង្គរវត្ត ជា​បេះដូង​នៃ​អាណាចក្រ​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​១០០០​គ.ម​២ ហើយ​ប្រហែល​មាន​មនុស្ស​រស់​នៅ​ដល់​ទៅ ៧៥០.០០០នាក់​។ គម្រោង​មហា​អង្គរ GAP (Great Angkor Project) បាន​ចោទ​សួរ​ថា តើ​ប្រជាជន​សម័យ​អង្គរ​រស់នៅ​កន្លែង​ណា​? គម្រោង​នេះ​ជា​កម្មវិធី​ស្រាវជ្រាវ​រួម​របស់​សាកលវិទ្យាល័យ​ស៊ីដនី ដឹកនាំ​ដោយ​បណ្ឌិត Roland Fletcher និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ដើម្បី​ចាប់ផ្តើម​យល់​ដឹង​ពី​ជីវិត​របស់​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ បុរាណវិទូ​បាន​ជីក​ដី​រក​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ប្រជាជន​ជំនាន់​នោះ​។ តាមរយៈ​កំណាយ​នៃ​កន្លែង​រស់នៅ​របស់​គេ យើង​អាច​យល់​ដឹង​ពី​ទម្លាប់​ក្នុង​ការ​រស់នៅ​របស់​គេ​ក្នុង​អតីតកាល​។ ការងារ​នេះ​អាច​ផ្តល់​ព័ត៌មាន​បន្ថែម ស្តីពី​ភាព​ខុស​គ្នា​រវាង​គ្រួសារ សហគមន៍ និង​កន្លែង​រស់​នៅ​ផ្សេង​ៗ ព្រមទាំង​រវាង​អ្នក​មាន​វណ្ណៈ​ខ្ពស់ និង​មនុស្ស​សាមញ្ញ ដូច្នេះ​យើង​អាច​ចាប់ផ្តើម​យល់​ដឹង​ពី​សង្គម​នៅ​សម័យ​អង្គរ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​។ ការ​សិក្សា​បុរាណវិទ្យា​នៅ​សម័យ​អង្គរ​បាន​ផ្តោត​ដំបូង​ទៅ​លើ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ដែល​មាន​សិលា​ចារឹក​ប្រាប់​យើង​អំពី​អាទិទេព ស្តេច និង​វីរៈជន​។ យើង​មាន​ព័ត៌មាន​តិចតួច​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ ​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ​។ នៅ​ក្នុង​ឆ្នាំ​១២៩៦ បេសកជន​ចិន​ម្នាក់​ឈ្មោះ ជីវ តាក្វាន់​ ... អាន​បន្ថែម»

សាកលវិទ្យាល័យ Arizona និង​សាកលវិទ្យាល័យ​អាមេរិក​ភ្នំពេញ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើ​កម្មវិធី​ដៃគូ​ស្តីពី​សញ្ញាប័ត្រ​ទ្វេ

ចេញ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាជា​ផ្លូវការ ដើម្បី​បង្កើត​កម្មវិធី​ដៃគូ​ស្តីពី​សញ្ញាប័ត្រ​ទ្វេ រវាង​សាកលវិទ្យាល័យ​អាមេរិក​ភ្នំពេញ (AUPP) និង​សាកលវិទ្យាល័យ Arizona នៅ​សហរដ្ឋ​អាមេរិក​។ កម្មវិធី​ថ្មី​ស្តីពី​ភាព​ជា​​ដៃគូ​នេះ នឹង​ផ្តល់​អោយ​និស្សិត​កម្ពុជា​នូវ​ការ​សិក្សា​ប្រកប​ដោយ​គុណភាព​ខ្ពស់​តាម​បែប​អាមេរិក ដែល​អនុញ្ញាត​អោយ​គេ ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញា​និង​អនុបណ្ឌិតពី​សាកលវិទ្យាល័យ Arizona និង​សាកលវិទ្យាល័យ AUPP ដោយ​សិក្សា​ពេញ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា វេលា​ម៉ោង​១១​:​៣០ ព្រឹក នៅ​សាកលវិទ្យាល័យ AUPP អាគារ​លេខ ៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់ ២ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​បណ្ឌិត Billie Jean Slott ទូរស័ព្ទ​លេខ ០៩២ ៧៣១ ០៦៩ (​ផ្នែក​ភាសា​អង់គ្លេស​) និង​លោក អេត និត តាម​ទូរស័ព្ទ​លេខ ០១២ ៨៩៨១២៤ (​ភាសា​ខ្មែរ​) អ៊ីម៉េល ... អាន​បន្ថែម»

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា

(តាមការថ្លែង) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ សូមជំរាបសួ លោក លោកស្រីទាំងអស់។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅពេលនេះ ក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា និងដោយបានចូលរួមជាមួយមិត្តភក្តិរបស់យើងមកពីក្រសួងអប់រំ យុវជន និងកីឡា អង្គការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)នៅកម្ពុជា ហើយនិងក្រុមហ៊ុន Microsoft ។ ខ្ញុំមានសេចក្តីរីករាយជាពិសេសដោយថ្ងៃនេះ យើងមានការចូលរួមនៃនិស្សិតក្មេងៗ និងមានភាពឆ្លាតវៃជាច្រើន ដែលកំពុងរៀនក្នុងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ដែលចង់បង្ហាញពីការស្រឡាញ់របស់គេលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកកម្ម និងគណិតវិទ្យា ដល់មិត្តភក្តិ និងមិត្តរួមថ្នាក់របស់គេ។ កាលពីប៉ុន្មានខែមុន ខ្ញុំបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអនាគតនៃវិស័យបច្ចេកវិទ្យារបស់កម្ពុជា ជាមួយភ្ញៀវជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យា (យើងហៅថា សេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិត) និងមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងប៉ុស្ត៍ និងទូរគមនាគម។ ខ្ញុំស្គាល់ឈ្មោះគាត់ថា Allen Tan ។ គាត់ជាអ្នកសំរបសំរួល។ នេះជាពិធីដ៏គួរអោយចាប់ចិត្តជាខ្លាំង ដោយសារហេតុផលច្រើនយ៉ាង។ តែផ្នែកដែលធ្វើអោយមានការចាប់ចិត្តខ្លាំងជាងគេគឺការបានលឺពីមេដឹកនាំសហព័ន្ធផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនង (ITC) ស្តីពីការដែលវិស័យបច្ចេកទេសដ៏តូចនៅកម្ពុជា កំពុងមានការរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាការពិតមួយចំនួននៅកម្ពុជា៖ ... អាន​បន្ថែម»

USAID ប្រកាសគម្រោងលើកកំពស់ការព្យាបាល និងការផ្សះផ្សាឡើងវិញសំរាប់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម

ចេញ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឃន៏អន្តរជាតិ (USAID) បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO)នៅកម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី សំរាប់បុគ្គល និងសហគមន៍ នៅក្នុងខេត្តចំនួន ១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម ។ ការងារនេះ នឹងត្រូវអនុវត្តដោយសហការណ៍ជាមួយនឹងអង្គការក្តីករុណា ។ គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Heidt បានមានប្រសាសន៍ថា “ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នក ដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ អោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ដែលនឹងជួយពួកគេអោយរស់ដោយសុភមង្គលនិងអាចបំពេញការងារបានល្អ” ៕ អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ USAID: ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា សំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។ អាន​បន្ថែម»

រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា លើការអនុវត្តតាមកិច្ចព្រមព្រៀង ផ្ទេរឥណទានកាបូន ទៅ​ក្រុមហ៊ុន Disney

ចេញ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ គម្រោង​កិច្ចព្រមព្រៀង ដែល​នឹង​ត្រួត​ពិនិត្យ​លើ​ការ​ប្រើប្រាស់​មូលនិធិ ដែល​បាន​មក​ពី​ការ​ផ្ទេរ​ឥណទាន​កាបូន​របស់​កម្ពុជា​ទៅ​អោយ​ក្រុមហ៊ុន Disney នឹង​ត្រូវ​ចុះ​ហត្ថលេខា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល នៅ​សាល​ប្រជុំ ម៉ុក ម៉ារ៉េត នាទី​ស្តី​ការ​ក្រសួង​បរិស្ថាន​។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William A. Heidt និង​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ចុះ​ហត្ថលេខា​នេះ​។ បន្ទាប់​ពី​ចប់​ពិធី​ចុះ​ហត្ថលេខា លោក​ឯកអគ្គរដ្ឋទូត និង​ឯកឧត្តម​រដ្ឋមន្រ្តី នឹង​ឆ្លើយ​​សំណួរ​របស់​អ្នក​សារព័ត៌មាន​។ អ្នក​សារព័ត៌មាន ដែល​មាន​បំណង​ចង់​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នេះ សូម​អញ្ជើញ​ចុះ​ឈ្មោះ ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាមរយះ​ទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬ​តាមរយះ​អ៊ីម៉ែល Chreav@state.gov អោយ​បាន​មុន​ថ្ងៃ​ទី​១០ សីហា វេលា​ម៉ោង​១០​ព្រឹក​៕ អាន​បន្ថែម»

សុន្ទរកថា​របស់លោកស្រីភារធារី Julie Chung នៅក្នុងពិធីរៀបចំដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងមានការចូលរួមរបស់លោកឧបការីរងនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក

ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម លោកវ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ភ្ញៀវ​កិតិ្តយស លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​យប់​នេះ និង​សូម​អរគុណ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ចំពោះ​ការ​រៀបចំ​ពិធី​ដ៏​ល្អ​នេះ ជួស​មុខ​អោយ​ភ្ញៀវ​របស់​យើង គឺ​លោក​ឧបការី​រង​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Erland Herfindahl ។ លោក​ឧបការី​រង​នៃ​តំណាង​ពាណិជ្ជកម្ម Erland Herfindahl បាន​មក​កម្ពុជា ដើម្បី​អបអរ​ការ​ពង្រីក​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ដោយ​រួម​បញ្ចូល​របស់​និង​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​។ ការ​ពង្រីក​កម្មវិធី GSP នឹង​ជួយ​ធ្វើ​អោយ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ចំរុះ​ច្រើន ហើយ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ វា​ជា​ឱកាស​ដ៏​កម្រ​មួយ​សំរាប់​កម្ពុជា ដើម្បី​កសាង​ឧស្សាហកម្ម​នាំ​ចេញ​ថ្នាក់​ពិភពលោក ពី​ដំបូង​ទៅ​។ លើស​ពី​នេះ​ទៀត កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក នៃ​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​អាច​បង្កើត​អោយ​មាន​ការងារ​ធ្វើ​ថ្មី​ចំនួន ១០០ ០០០ សំរាប់​បុគ្គលិក កម្មករ​កម្ពុជា ហើយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​។ ដូច​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​ស្រាប់​ហើយ​ថា GSP គឺ​ជា​កម្មវិធី​ដែល​មាន​ចំណាស់ ៤០ ឆ្នាំ​មក​ហើយ ហើយ​អត្ថប្រយោជន៍​របស់​វា​អាស្រ័យ​លើ​ការ​រក្សា​បាន​នូវ​បទដ្ឋាន​ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​។ វា​តំរូវ​អោយ​ប្រទេស​ជា​អ្នក​ទទួល​ផល ដូចជា​ប្រទេស​កម្ពុជា បន្ត​ប្រកាន់​យក​នូវ​ជំហាន​ក្នុង​ការ​ការពារ​សិទ្ធិ​ក្នុង​ការងារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ បទដ្ឋាន​ការងារ​ខ្ពស់​ទាក់ទាញ​ការ​វិនិយោគ​ស្ថិតស្ថិរ និង​ល្អ​។ ដូច្នេះ ... អាន​បន្ថែម»

ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត Heidt នៅ​ទីក្រុង Long Beach

ឡុងប៊ិក រដ្ខកាលីហ្វរនា ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ សរសេរ​ដោយ៖ លោកឯកអគ្គរដ្ឋទូត William A. Heidt សហគមន៍​នៃ​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ នៅ​ទីក្រុង Long Beach នៃ​រដ្ឋ California បាន​ស្វាគមន៍​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​យ៉ាង​កក់ក្តៅ កាល​ពី​សប្តាហ៍​មុន​។ មនុស្ស​ចំនួន ៣៥០ នាក់​បាន​ប្រជ្រៀត​គ្នា​ចូល​មក​ក្នុង​វេទិកា​សហគមន៍ នៅ​ភោជនីយដ្ឋាន La Lune Imperial Restaurant នៅ​ក្រុង Long Beach ។ ខ្ញុំ​បាន​ធ្វើ​បទបង្ហាញ​មួយ ដែល​មាន​ចំណងជើង​ថា “​ប្រទេស​កម្ពុជា​៖ ម្សិលម៉ិញ ថ្ងៃ​នេះ នៅ​ថ្ងៃ​ស្អែក​” ដែល​បញ្ជាក់​ពី​ព្រឹត្តិការណ៍​ក្នុង​ពេល​ថ្មី​ៗ​នេះ នៅ​កម្ពុជា និង​តួនាទី​របស់​ប្រទេស​អាមេរិក នៅ​ក្នុង​ការ​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​។ អ្នក​ចូលរួម​បាន​សួរ​សំណួរ​ពិបាក​ៗ​ជា​ច្រើន ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា អនាគត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ការ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៧ និង​២០១៨ អំពើ​ពុករលួយ ការ​ធ្វើ​ឃាត​លោក​កែម​ឡី និង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ទិដ្ឋាការ​។ ទីក្រុង Long Beach មាន​បណ្តុំ​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ច្រើន​ជាង​គេ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ... អាន​បន្ថែម»

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

ចេញ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ លោក Tom Malinowski ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ (DRL) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែ​កក្កដា ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ទី​១៨ កក្កដា លោក​ឧបការី​រដ្ឋមន្រ្តី Malinowski នឹង​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល សមាជិក​នៃ​គណបក្ស​ប្រឆាំង  ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​ដែល​មាន​ភាព​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា​។ លោក​ក៏​នឹង​រំលឹក​អោយ​កម្ពុជា​លើក​កំពស់​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ធានា​ការ​ការពារ​អង្គការ​សិទ្ធិ​មនុស្ស​។ លោក​ឧបការី​រដ្ឋមន្រ្តី​នឹង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​ប្រវត្តិសាស្រ្ត​នៃ​អតីត​ពន្ធនាគារ និង​មជ្ឈមណ្ឌល​សួរ​ចំលើយ​នេះ​។ នៅ​ថ្ងៃ​ទី​១៩ កក្កដា លោក​ឧបការី​រដ្ឋមន្រ្តី Malinowski នឹង​ចូលរួម​នៅ​ក្នុង​ការ​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា លើ​ប្រធានបទ​នៃ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​។ ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​បណ្ណាល័យ​នៃ​ស្ថានទូត​អាមេរិក នៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ក្នុង​បរិវេណ​ខាង​ត្បូង ហើយ​អ្នក​ចូលរួម​មាន​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក ​សមាជិក​នៃ​កម្មវិធី​របស់​លោក​ប្រធានាធិបតី Obama ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​ស្តីពី​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ដែល​មាន​បំណង​ពង្រឹង​ការ​អភិវឌ្ឍភាព​ជា​អ្នក​ដឹកនាំ និង​ការ​ទំនាក់ទំនង​គ្នា​ជា​បណ្តាញ នៅ​ក្នុង​ចំណោម​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​។ ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបការីរដ្ឋមន្រ្តី Malinowski សូមតាមដាន @Malinowski on ... អាន​បន្ថែម»

គម្រោង​ថ្មី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៏​អន្តរជាតិ USAID ដើម្បី​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា

គម្រោង​ថ្មី​មួយ ដើម្បី​ពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកទេស និង ការ​រៀបចំ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​តាម​មូលដ្ឋាន ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៏​អន្តរជាតិ (USAID) ។ គម្រោង​ពង្រឹង​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា (CCSS) ដែល​ត្រូវ​បាន​ផ្តល់​អោយ​ទៅ​វិទ្យាសា្ថន​គ្រប់គ្រង​បូព៌ា​-​បស្ចឹម (East West Management Institute) នឹង​អាច​ជួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើ​ការ​គ្រប់គ្រង ការ​ធ្វើ​ផែនការ និង​ជំនាញ​វិភាគ​របស់​គេ ដោយ​ទន្ទឹម​នឹង​នោះ ធ្វើ​អោយ​អង្គការ​ទាំង​នោះ​អាច​ដើរ​តួ​សកម្ម​ជាង​មុន នៅ​ក្នុង​ការ​អភិវឌ្ឍន៏ ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោកស្រីភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក Julie Chung បាន​មាន​ប្រសាសន៏​ថា​៖ “​យើង​ផ្តោត​សំខាន់​​លើ​ការ​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​សកម្ម និង​មាន​ចំណេះដឹង គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ​។ យើង​សង្ឃឹម​ថា គម្រោង​នេះ​នឹង​ជួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ក្នុង​ការ​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​ជាង​មុន ក្នុង​ការ​ធ្វើ​អោយ​មាន​ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា និង​គោរព​គ្នា អំពី​ច្បាប់ និង​គោលនយោបាយ​នានា ដែល​ទាក់ទង​នឹង​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទូទៅ​”​។ គម្រោង​រយះពេល​៥​ឆ្នាំ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​៩​លាន​ដុល្លា​អាមេរិក​នេះ នឹង​ជួយ​អង្គការ​សង្គម​ស៊ីវិល ដោយ​បង្ហាញ​អោយ​ឃើញ​នូវ​វិធី​បង្កើត​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដែល​ត្រូវ​បាន​ស្តែង​អោយ ឃើញ​លទ្ធផល​ជាក់​ស្តែង ដូចជា​ក្រុម​ប្រឹក្សា​ភិបាល ខ្សែ​បន្ទាត់​នៃ​ការ​ទាក់ទង​គ្នា​ក្នុង​អង្គការ និតិវិធី​នៃ​ការ​ប្រតិបត្តិ​ជា​បទដ្ឋាន និង​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​មនុស្ស​។ គំរោង​នេះ​ផ្តល់​អំណោយ​ថវិកា​ខ្នាត​តូច​សំរាប់​ការងារ​សំខាន់​ៗ ដូចជា​ការ​តាមដាន​ករណី​សិទ្ធិ​ដី​ធ្លី ការ​ជួយ​ជន​រងគ្រោះ​ដោយ​អំពើ​ហឹង្សា​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​មាន​ភេទ​ខុស​គ្នា និង​ការ​ជួយ​ដល់​ការ​ការពារ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​របស់​ប្រទេស​កម្ពុជា​។ អំណោយ​ថវិកា​នេះ​ក៏​នឹង​ជួយ​ផង​ដែរ​ដល់​សកម្មភាព​ស្រាវជ្រាវ ... អាន​បន្ថែម»

សេចក្តី​ថ្លែងការណ៏​របស់​លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អំពី​ការ​បាញ់​សំលាប់​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី

វ៉ាស៊ីនតោន ឌីស៊ី ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦យើង​មាន​ការ​រន្ធត់​និង​បារម្មណ៏​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ស្តីពី​ការ​បាញ់​សំលាប់​ដ៏​រន្ធត់​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា លោក​បណ្ឌិត កែម ឡី​។ យើង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រែមក្រំ​និង​ស្មោះស្ម័គ្រ ដល់​ក្រុម​គ្រួសារ មិត្ត ភ័ក្ត និង​សហការី របស់​លោក បណ្ឌិត កែមឡី​។យើង​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ករណី​នេះ និង​បាន​កត់សំគាល់ ផង​ដែរ​ពី​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អោយ​មាន​ការ​ស៊ើប​អង្គេត និង​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ដោយ​ម៉ត់ចត់ និង​មិន​លំអៀង​។ អាន​បន្ថែម»

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រកាស​កម្មវិធី​បេសកជន​កីឡា​បាល់​បោះ​បុរស និង​នារី​ដំបូង​នៅ​កម្ពុជា

ចេញថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​សហការ​ជាមួយ​សមាគម​កីឡា​បាល់​បោះ​បុរស និង​សមាគម​កីឡា​បាល់​បោះ​នារី​នៅ​សហរដ្ឋ​អាមេរិក ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ឈ្មោះ Wayne Ellington និង Sue Wicks ក្នុង​នាម​ជា​បេសកជន​កីឡា មក​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា​។ បេសកជន​កីឡា​ទាំង​ពីរ​រូប​នេះ​នឹង​ជួយ​ពង្រឹង​ជំនាញ និង​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ថែម​ទៀត នៅ​កម្ពុជា ចំពោះ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នេះ ក្នុង​ពិភពលោក​។ យុវជន​កម្ពុជា​មិន​ត្រឹមតែ​បាន​រៀន និង​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​លេង​កីឡា​បាល់​បោះ​តែ​ប៉ុណ្ណោះ​ទេ តែ​បេសកជន​កីឡា​ទាំង​ពីរ​រូប​នឹង​ផ្តោត​ផង​ដែរ​លើ​ការងារ​ជា​ក្រុម ការ​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ល្អ ការ​បង្កើន​ការ​ចេះ​អោយ​តំលៃ​លើ​ខ្លួន​ឯង និង​មេ​រៀន​ដទៃ​ទៀត ដែល​ត្រូវ​បាន​រៀន តាមរយៈ​ការ​លេង​កីឡា​បាល់​បោះ​។ ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា និង​សមាគម​អតីត​និស្សិត​អាហារូបករណ៍ Fulbright នៃ​កម្ពុជា ដើម្បី​ទទួល​បេសកជន​កីឡា និង​រៀបចំ​សកម្មភាព​នានា នៅ​ក្នុង​សប្តាហ៍​។ ក្នុង​ចំណោម​សកម្មភាព​ទាំង​នេះ មាន​សកម្មភាព ២ ដែល​នឹង​ត្រូវ​បាន​បើក​អោយ​សាធារណជន​ចូល​មើល​ដោយ​សេរី និង​ដោយ​មិន​គិត​ថ្លៃ​៖ ម៉ោង ៩ ព្រឹក ថ្ងៃ​ទី ១៤ កក្កដា​​៖ គំរោង​​ជួស​ជុល​​ទី​​លាន​​លេង​​កីឡា​​បាល់​​បោះ នៅ​​វត្ត​កោះ ក្នុង​ក្រុង​ភ្នំពេញ ... អាន​បន្ថែម»

ការ​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា

ចេញថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ពង្រីក​ដ៏​ធំ​មួយ​នៃ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ដែល​នឹង​នាំ​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​។ ក្រោម​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា​និង​ប្រទេស​កំពុង​អភិវឌ្ឍ​តិចតួច​ ដែល​ទទួល​បាន​អត្ថប្រយោជន៍ (LDBDCs) ព្រមទាំង​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ជាមួយ​កាលានុវត្តភាព​នៃ​ទ្វីប​អាហ្រ្វិក (AGOA) ដែល​ផលិត​របស់​សំរាប់​ការ​ធ្វើ​ដំណើរ ដូចជា​វ៉ាលី កាបូប​ស្ពាយ កាបូប​ដៃ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ នឹង​អាច​នាំ​របស់​ទាំង​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​មិន​បាច់​បង់​ពន្ធ​។ ការ​ពង្រីក​ប្រព័ន្ធ GSP មិន​ត្រឹមតែ​ផ្តល់​អោយ​កម្ពុជា​នូវ​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សា​នាំ​ចូល​របស់​សំរាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តំលៃ​ចំនួន​១០​ពាន់​លាន​ដុល្លា​អាមេរិក នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ ​តែ​វា​ថែម​ទាំង​លើក​ទឹក​ចិត្ត​ ដល់​ការ​អភិវឌ្ឍ​ថែម​ទៀត​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ក្នុង​ផ្នែក​ថ្មី​ៗ​នៃ​ផលិតកម្ម​ដែល​ផ្តល់​ការ​ចំណេញ​។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt បាន​មាន​ប្រសាសន៍​ថា “​ការ​ប្រកាស​នេះ​របស់​ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អាច​បើក​ទីផ្សា​មួយ​ថ្មី​ទាំង​ស្រុង​សំរាប់​ក្រុមហ៊ុន​នាំ​ចេញ​កម្ពុជា ហើយ​អាច​បង្កើត​អោយ​មាន​ការងារ​រាប់​ពាន់​ សំរាប់​ប្រជាជន​កម្ពុជា​។ យើង​លើក​ទឹកចិត្ត​អោយ​ផលិតករ​កម្ពុជា​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ថ្មី​នេះ ដែល​នឹង​ជួយ​បង្កើន​មុខវិស័យ​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា ជួយ​ជំរុញ​កំណើន​លូតលាស់​សេដ្ឋកិច្ច និង​​កាត់​បន្ថយ​ភាព​ក្រីក្រ​”​។ GSP គឺ​ជា​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​ចំណាស់ ៤០ ឆ្នាំ​មក​ហើយ ដោយ​នៅ​ក្រោម​កម្មវិធី​នេះ គ្មាន​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ជា​ច្រើន ពី​ប្រទេស​កំពុង​អភិវឌ្ឍ និង​ផលិតផល​បន្ថែម​ទៀត​ពី​ប្រទេស LDBDCs ។ លោក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Michael Froman បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​ផ្តល់​ដល់​ប្រទេស​ក្រីក្រ​ជាង​គេ​ខ្លះ​ក្នុង​ពិភពលោក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី Julie Chung អនុប្រធាន​ទូត​អាមេរិក នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​អ្នក​គ្រប់គ្រង

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ភ្នំពេញ ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោកស្រី​ឯកអគ្គរាជទូត​ស៊ុយអែត Anna Maj Hulgard និង​ភ្ញៀវ​កិត្តិយស​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​ឃើញ​ថា​ទី​នេះ​ពេញ​ទៅ​ដោយ​មិត្តភក្តិ និង​ដៃគូ ដែល​សុទ្ធតែ​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​ផ្នែក​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​អ្នក​គ្រប់គ្រង​។ តាង​នាម​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះដើម្បី​អរគុណ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ​។ ដូច​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រហែល ៦២០ ០០០ នាក់​កំពុង​ធ្វើការ​ នៅ​តាម​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​ចំនួន​ប្រហែល ៧០០ នៅ​ទូទាំង​ប្រទេស​។ គ្រាន់តែ​វិស័យ​មួយ​នេះ​រក​ចំណូល​បាន​រហូត​ដល់ ៦,២ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ត្រូវ​ជា​ចំនួន ៧៣​% នៃ​តំលៃ​ទំនិញ​នាំ​ចេញ​ទាំង​មូល​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ជា​ប្រហែល ១០​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។ យើង​និយាយ​ពី​ស្ថិតិ​ទាំង​នេះ ពីព្រោះ​វិស័យ​នេះ​មាន​ទំហំ​ធំ នៅ​កម្ពុជា​។ ខ្ញុំ​សូម​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ប្រកាន់​តាម​ជំហាន​សំខាន់​ៗ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ

សណ្ឋាគារ​​សុខា ភ្នំពេញ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​កិត្តិយស​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​អង្គទូត​ដទៃ​ទៀត អស់​លោក លោកស្រី​។ ខ្ញុំ​សូម​អរគុណ​ច្រើន​ចំពោះ​ការ​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង នៅ​យប់​នេះ នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​២៤០ នៃ​ការ​ចាប់​កំណើត​របស់​សហរដ្ឋ​អាមេរិក​។ សុទ្ធី​ហើយ​និង​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដោយ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មិត្តភក្តិ​ជា​ច្រើន នៅ​យប់​នេះ ក្នុង​រាជធានី​ភ្នំពេញ​។ ចាប់​តាំង​ពី​យើង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ យើង​បាន​ជួប​ជាមួយ​មនុស្ស​ដែល​ធ្វើ​អោយ​យើង​ចង់​យក​គំរូ​តាម នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រកប​មុខ​ជំនួញ​ជាមួយ​ប្រទេស​អាមេរិក ធ្វើ​ជា​ដៃគូ​ជាមួយ​យើង​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ ជួយ​កសាង​សង្គម​ស៊ីវិល​អោយ​រឹងមាំ​។ មនុស្ស​ដ៏​អស្ចារ្យ​ទាំង​នេះ​តំណាង​អ្វី​ដែល​ល្អ​បំផុត ដែល​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​អាច​សំរេច​បាន នៅ​ពេល​យើង​ធ្វើការ​ជាមួយ​គ្នា​។ គ្រប់គ្រាន់​ហើយ​។ ជា​បន្តទៅ​ទៀត ជា​ភាសា​អង់គ្លេស​។ ឧទាហរណ៍ សយ ពិសី មក​ពី​ខេត្ត​រតនៈគីរី ស្ទើរ​តែ​មិន​ចេះ​ភាសា​អង់គ្លេស​សោះ រហូត​ដល់​នាង​សិក្សា​ចប់​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស ដែល​មាន​រយៈពេល ២ ឆ្នាំ របស់​ស្ថានទូត​អាមេរិក​។ តាំង​ពី​ពេល​នោះ​មក នាង​បាន​ទទួល​ជោគជ័យ​ជា​លំដាប់​។ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ពិសី​នឹង​ចូល​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ North Carolina ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​។ នាង​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​មក​ពី​កុលសម្ព័ន្ធ​ជនជាតិ​ព្រៅ ដែល​នឹង​បាន​ទៅ​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​។ ... អាន​បន្ថែម»

កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៦

ចេញថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេ​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយការណ៍ ឆ្នាំ ២០១៦ ស្តីពី​ការ​ជួញដូរ​មនុស្ស (TIP) ពី​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦​។ តាម​ការ​កំណត់​នៃ ច្បាប់​របស់​សហរដ្ឋ​អាមេរិក ស្តីពី​ការ​ការពារ​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ (TVPA) របាយការណ៍ TIP វាយតំលៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​លើ​ការ​ខិតខំ​របស់​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។ នៅ​ក្នុង​របាយការណ៍​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​លេខ ២ ដែល​ជា​ចំណាត់​ថ្នាក់​ល្អ​ជាង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​បញ្ជី​តាមដាន កាល​ពី​ឆ្នាំ​ទៅ​។ ចំណាត់​ថ្នាក់​លេខ ២ គឺ​សំរាប់​ប្រទេស​ដែល​រដ្ឋាភិបាល​របស់​គេ​មិន​បាន​គោរព​តាម​បាន​ពេញលេញ​ចំពោះ​បទដ្ឋាន​អប្បរិមា​ដូច​មាន​ចែង​ក្នុង​ច្បាប់ TVPA តែ​កំពុង​មាន​ការ​ខិតខំ​ច្រើន​គួរសម ដើម្បី​គោរព​តាម​បទដ្ឋាន​ទាំង​នោះ​។ ការ​បាន​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ ២ គឺ​ផ្អែក​តាម​ការ​ខិតខំ​គួរសម​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​អំឡុង​ពេល​នៃ​របាយការណ៍​លើក​មុន ហើយ​បាន​កំណត់​ផ្តល់​ថវិកា​ចំនួន ៥០០ ០០០ ដុល្លា​អាមេរិក​ដល់​គណកម្មាធិការ​អន្តរក្រសួង ​ដែល​ដឹកនាំ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​។ គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​សំរាប់​កំណត់ និង​បញ្ជូន​ជន​រងគ្រោះ​ត្រូវ​បាន​អនុម័ត ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​រក​ឃើញ​ជន​រងគ្រោះ​ចំនួន ៥៨៩ នាក់ ... អាន​បន្ថែម»

“​សប្តាហ៍​អាហារដ្ឋាន​អាមេរិក​” និង​បង្ហាញ​ភាព​ចំរុះ​នៃ​ម្ហូប​អាហារ​អាមេរិក នៅ​រាជធានី​ភ្នំពេញ

ចេញ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ សប្តាហ៍​ដំបូង​បង្អស់​ស្តីពី​អាហារដ្ឋាន​អាមេរិក នៅ​កម្ពុជា​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៤ ខែ​កក្កដា ដែល​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​នេះ ស្ថានទូត អាមេរិក​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អាហារដ្ឋាន​ចំនួន ២០ ដែល​ត្រូវ​បាន​ជ្រើសរើស​មក ដើម្បី​នាំ​មក​នូវ​ម្ហូប​អាហារ ផ្សេង​ៗ របស់​អាមេរិក ដល់​សាធារណជន​កម្ពុជា​។ នៅ​ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​អាហារដ្ឋាន​នេះ អាហារដ្ឋាន​ដែល​ចូលរួម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ការ​បញ្ចុះ​តំលៃ​ពិសេស​ៗ​ជា​ច្រើន​។ ភ្ញៀវ​ដែល​មក​បរិភោគ​ក្នុង​អាហារដ្ឋាន​ទាំង​នេះ អាច​ទិញ​ម្ហូប​អាហារ​ផ្សេង​ៗ​ដែល​គេ​បាន​យក​មក​ពី​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​មាន​ដូចជា Hamburger តាម​ប្រពៃណី ការ៉េមកី ស៊ុប Gumbo ម្ហូប​របស់​អ្នក​ស្រុក​នៅ​រដ្ឋ Hawaii ម្ហូប​ពិសេស​របស់​អាមេរិក​តាម​បែប​ជនជាតិ​ម៉ិកសិក និង​បន្ទះ​សាច់​អាំង​ឬ​ចៀន​ប្រកប​ដោយ​ឱជារស​របស់​អាមេរិក​។ អាហារដ្ឋាន​ដែល​ចូលរួម​មាន​ដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s ... អាន​បន្ថែម»

សុន្ទរកថា​​របស់​លោក​​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ភ្នំពេញ ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម វេជ្ជបណ្ឌិត Dong Il Ahn តំណាង​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក​ឧត្តមសេនីយ​ត្រី Milhorn មក​ពី​កង​វិស្វករ​នៃ​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក ភ្ញៀវ​កិត្តិយស លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​កត់​សំគាល់​ដំណាក់កាល​ដ៏​អស្ចារ្យ​មួយ ក្នុង​ផ្នែក​សុខភាព​សាធារណៈ​របស់​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​បើក​ឡើង​នូវ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្មី​មួយ​។ ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​។ ម៉ាស៊ីន​ស្ទូច​ខ្ពស់​ៗ​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​តាម​គំរោង​សាងសង់​ធំ​ៗ និង​នៅ​តាម​ទីក្រុង​ជា​ច្រើន​ទៀត​។ ថ្វី​ត្បិត​តែ​អាគារ​ទាំង​នោះ​ធំ ឬ​មាន​តំលៃ​ថ្លៃ​ក្តី តែ​ទីតាំង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ ដែល​យើង​កំពុង​បើក នៅ​ថ្ងៃ​នេះ មាន​សារៈសំខាន់​មិន​ចាញ់​អាគារ​ទាំង​នោះ​ទេ​។ ក្នុង​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​រូប​នៃ​ពិធី​បញ្ចុះ​បឋមសិលា នៅ​ទីតាំង​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤​។ នៅ​ពេល​នោះ កន្លែង​នេះ​គឺ​ជា​ដី​ទទេ​។ អ្នក​មក​ទស្សនា​មួយ​ចំនួន​ដែល​តំណាង​អោយ​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ផ្លាស់​វេន​គ្នា​ចូក​ដី​បន្តិច​ម្នាក់​ដាក់​ប៉ែល ជា​និមិត្តរូប​នៃ​ការ​ចាប់ផ្តើម​ការ​សាងសង់​។រូប​ទាំង​នោះ​បង្ហាញ​ច្បាស់​ពី​ការ​ដែល​មនុស្ស​ជា​ច្រើន​មក​ជុំ​គ្នា ដើម្បី​សំរេច​គំរោង​ដ៏​សំខាន់​នេះ​។ ... អាន​បន្ថែម»

សេចក្តី​ថ្លែង​​របស់​​លោក​​រដ្ឋមន្រ្តី​​ក្រសួង​​ការបរទេស​អាមេរិក John Kerry ក្នុង​​ទិវា​​សមុទ្រ​​ពិភពលោក

ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ទិវា​សមុទ្រ​ពិភពលោក យើង​ធ្វើការ​ឆ្លុះ​បញ្ចាំង​លើ​បញ្ហា​ប្រឈម​នៃ​សមុទ្រ​របស់​យើង និង​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ការពារ​ធនធាន​ដែល​ទ្រទ្រង់​ជីវិត​នេះ សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ ការ​ពិត​គឺ​ថា បរិស្ថាន​សមុទ្រ​ដ៏​សំបូរ​បែប​ដែល​ពួកយើង​ជា​ច្រើន​មាន ​នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងមូល កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សកម្មភាព​របស់​មនុស្ស​។ បើ​យើង​គ្មាន​ការ​ផ្លាស់ប្តូរ​ការ​គិតគូរ​របស់​យើង​ទេ នោះ​កូនចៅ​របស់​យើង​នឹង​រស់នៅ​ជាមួយ​នឹង​សមុទ្រ​ដែល​មិន​ធ្វើ​អោយ​មាន​សុខភាព​ល្អ មិន​ឆាប់​ប្រែប្រួល​មក​ស្ថានភាព​ល្អ​ឡើង​វិញ និង​មិន​សូវ​អាច​ចិញ្ចឹម​ប្រជាជន​ក្នុង​ពិភពលោក​បាន​ទេ​។ នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​មើល​ឃើញ​ការ​ផ្លាស់ប្តូរ​។ តំបន់​ដែល​មាន​លក្ខណៈ​ដើម​ពី​ធម្មជាតិ​មាន​តិច​ជាង​មុន​ច្រើន​។ សមុទ្រ​មាន​សំរាម​ច្រើន​ណាស់ មាន​ការ​បំពុល​ដល់​សារធាតុ​ចិញ្ចឹម និង​មាន​ជាតិ​កាបោន​ឌីអុកស៊ីដ​ច្រើន​។ យើង​ត្រូវ​ខិតខំ​ដើម្បី​រក្សា និង​ស្តារ​បរិស្ថាន​សមុទ្រ​អោយ​បាន​ល្អ គ្រប់គ្រង​មច្ឆា​សមុទ្រ​អោយ​ស្ថិត​នៅ​ក្នុង​កំរិត​ដែល​មាន​និរន្តភាព ហើយ​បង្កើត​អោយ​មាន​តំបន់​ការពារ​សមុទ្រ​ថែម​ទៀត ដើម្បី​ការពារ​ផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត​នៃ​សមុទ្រ ដូចជា​កន្លែង​ផ្កា​ថ្ម​។ ទោះបីជា​មាន​និន្នាការ​មិន​ល្អ​ក្តី តែ​ខ្ញុំ​សង្ឃឹម​ថា យើង​ដើរ​មក​ជិត​ដល់​ចំណុច​របត់​មួយ​នៅ​ក្នុង​ការ​យល់​ដឹង​របស់​យើង​ទៅ​លើ​តួនាទី ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ធ្វើ​អោយ​សមុទ្រ​មាន​ស្ថានភាព​ល្អ​ជា​និរន្ត​។ នៅ​ខែ​កញ្ញា ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​រៀបចំ​សន្និសីទ​លើក​ទី​៣ ក្រោម​ប្រធានបទ “​សមុទ្រ​យើង​” ដើម្បី​ហៅ​អោយ​មក​ជួប​គ្នា​នូវ​អ្នក​មាន​គំនិត​ថ្មី​ៗ​បំផុត​ក្នុង​ពិភពលោក និង​អ្នក​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ការ​ការពារ​សមុទ្រ​។ តាំង​ពី​យើង​បាន​កោះ​ប្រជុំ​សន្និសីទ​នេះ​ជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១៤ សហគមន៍​ពិភពលោក​បាន​រួម​គ្នា​សន្យា​ផ្តល់​ប្រាក់​ចំនួន​ជាង ៤ ពាន់​លាន​ដុល្លា សំរាប់​ការ​អភិរក្ស ហើយ​និង​ការ​សន្យា​ថ្មី​ៗ​ក្នុង​ការ​ការពារ​ផ្ទៃ​សមុទ្រ​ចំនួន​ជិត ៦ លាន​គីឡូម៉ែត្រ​ការេ នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​ងាយ​រងគ្រោះ​បំផុត​។ យើង​បាន​មើល​ឃើញ​ថា សន្និសីទ​របស់​យើង​ស្តីពី​សមុទ្រ​គឺ​ជា​វេទិកា​មួយ​ដែល​យើង​អាច​បំផុស​សកម្មភាព​ពី​ទូទាំង​ពិភពលោក និង​ពី​គ្រប់​ផ្នែក​ទាំងអស់​នៃ​សង្គម​។ នៅ​ឆ្នាំ​នេះ ខ្ញុំ​មាន​ការ​គិតគូរ​ជា​ពិសេស​លើ​ការ​នាំ​មេ​ដឹកនាំ​ផ្នែក​សមុទ្រ​ជំនាន់​ក្រោយ អោយ​ចូលរួម​ក្នុង​ការ​សន្ទនា ... អាន​បន្ថែម»

សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់ផ្តើម​បេសកកម្ម​ជំនួយ​មនុស្សធម៌ Pacific Angel 16

ចេញថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ២០១៦ តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យោធា‌​សហរដ្ឋ‌​អាមេរិក‌​និង‌​យោធា‌​កម្ពុជា‌​ នឹង‌​ធ្វើ‌ការ‌​ហ្វឹកហ្វឺន‌​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ការ​ផ្លាស់ប្តូរ​គ្នា​នូវ​មេរៀន​ជំនាញ រវាង​យោធា​និងយោធា ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ខេត្ត​កំពត ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ដែល​មាន​ឈ្មោះ​ថា Pacific Angel 2016 (​បេសកកម្ម​ទេវតា ឆ្នាំ​២០១៦ នៅ​តំបន់​ប៉ាស៊ីហ្វិក​)​។ នៅ​ក្នុង​អំឡុង​ពេល​នៃ​បេសកកម្ម​នេះ ទាហាន​អាមេរិក និង​ទាហាន​កម្ពុជា​ចំនួន​ប្រហែល ៨០ នាក់ រួម​ជាមួយ​នឹង​ទាហាន​មក​ពី​ប្រទេស​អូស្ត្រាលី វៀតណាម និង​ថៃ នឹង​ធ្វើការ​ជាមួយ​គ្នា​ជា​ដៃគូ​ ជាមួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ក្នុង​ខេត្ត​កំពត​។ Pacific Angel គឺ​ជា​បេសកកម្ម​ផ្តល់​ជំនួយ​មនុស្សធម៌​រួម​គ្នា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​នានា នៅ​ទូទាំង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ដោយ​មាន​ការ​ចូលរួម​និង​ការ​ដឹកនាំ​ យ៉ាង​សកម្ម​ពី​កំលាំង​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក​។ Pacific Angel រួម​មាន​កម្មវិធី​វិស្វកម្ម ព្យាបាល​ជំងឺ​កុមារ ជំងឺភ្នែក ជំងឺ​មាត់​ធ្មេញ និង​កម្មវិធី​ព្យាបាល​ជំងឺទូទៅ ព្រមទាំង​ការ​ផ្លាស់ប្តូរ​មេរៀន​ឯកទេស​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​ក្នុង​មហន្តរាយ​។ បេសកកម្ម​នេះ​លើក​កំពស់​សមត្ថភាព​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុង​មហន្តរាយ​របស់​ប្រទេស​ដែល​ចូលរួម ដោយ​ទន្ទឹម​នឹង​នោះ ផ្តល់​សេវា​ចាំបាច់​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ទាំងមូល​។ នៅ​ប្រទេស​កម្ពុជា វិស្វករ​មក​ពី​ប្រទេស​នានា​នឹង​ធ្វើការ​លើ​គំរោង​កសាង​ឡើង​វិញ នៅ​ក្នុង​សាលា​ចំនួន ៤ ... អាន​បន្ថែម»

លោកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក Catherine Novelli នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​កម្ពុជា

ចេញថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន (​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​ផ្នែក​សេដ្ឋកិច្ច នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​) នឹង​ធ្វើ​ទស្សកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ និង​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ចេញ​ពី​ប្រទេស​ចិន ដែល​នៅ​ទី​នោះ លោកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើក​ទី​៨ ផ្នែក​សេដ្ឋកិច្ច ជា​យុទ្ធសាស្រ្ត រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​។ នៅ​ថ្ងៃ​ទី​៩ មិថុនា លោកស្រី​អនុរដ្ឋលេខាធិការ​នឹង​ទៅ​មើល​តំបន់​ជំរក​សត្វព្រៃ នៅ​ព្រៃឡង់ ហើយ​ជួប​ជាមួយ​នឹង​ក្រុម​អនុរក្ស​ព្រៃឈើ​ក្នុង​មូលដ្ឋាន ដើម្បី​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​សកម្មភាព​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់ ការ​ជួញដូរ​សត្វព្រៃ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដើម្បី​បញ្ជាក់ ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ការពារ​ទី​ជំរក​សត្វ​ព្រៃ ដែល​ប្រឈម​នឹង​ការ​ហិនហោច​ព្រៃឈើ​។ លោកស្រី​ក៏​នឹង​ជួប​ផង​ដែរ​ជាមួយ​ឯកឧត្តម សុខ ចិន្តាសុភា ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​។ លោកស្រី​អនុរដ្ឋលេខាធិការ​នឹង​ចូលរួម​ផង​ដែរ​ក្នុង​ពិធី​ភោជនាហារ​ពេល​ល្ងាច ជាមួយ​សហគ្រិន​ជា​ស្រ្តី​។ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា លោកស្រី​អនុរដ្ឋលេខាធិការ Novelli នឹង​ចូលរួម​ក្នុង​ក្រុម​ពិភាក្សា ដើម្បី​គូស​បញ្ជាក់​ពី​នយោបាយ ស្ថាប័ន និង​ភាព​ជា​ដៃគូ​ចាំបាច់​សំរាប់​កសាង​សេដ្ឋកិច្ច​ដែល​មាន​វិស័យ​ចំរុះ​ច្រើន និង​មាន​ភាព​ជឿនលឿន ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី Summerfest

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សាលា​​អន្តរជាតិ Northbridge រាជធានីភ្នំពេញ ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក លោកស្រី​! ខ្ញុំ​សូម​អរគុណ​លោក លោកស្រី​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ជាមួយ​យើង នៅ​ក្នុង​ពិធី Summerfest របស់​អាមេរិក នៅ​ថ្ងៃ​នេះ ដែល​ជា​ពេល​វេលា​សំរាប់​ធ្វើ​ការ​អបអរ និង​ការ​ចងចាំ​។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក នៅ​រដូវ​ក្តៅ គេ​ចូលចិត្ត​កំសាន្ត​នៅ​ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​។ យើង​ចូលចិត្ត​ហូប​អាហារ​មាន​ឱជារស​ដែល​ចេញ​ពី​ភ្លើង​ថ្មី​ៗ និង​ភេសជ្ជៈ​ត្រជាក់​ៗ​សំរាប់​ការ​សម្រន់​ការ​ស្រេក​ទឹក ពិសេស​នៅ​ថ្ងៃ​ក្តៅ​ដូច​ជា​ថ្ងៃ​នេះ​អញ្ជឹង​។ នៅ​តាម​សហគមន៍​ជា​ច្រើន​គេ​មាន​រៀបចំ​ការ​ប្រគំ​តន្រ្តី ហើយ​គេ​អាច​អង្គុយ​នៅ​លើ​ស្មៅ ដើម្បី​ស្តាប់​តន្រ្តីករ​បញ្ចេញ​ទេពកោសល្យ​របស់​គេ​។ ការ​លោត​បាវ​ប្រណាំង​គ្នា ​និង​ការ​លេង​បាល់​បោះ​ឬ​បាល់ទះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ចំណែក​តូច​មួយ​នៃ​ស្មារតី​ប្រលង​ប្រណាំង និង​ស្មារតី​កីឡា ក្នុង​ពេល​ដែល​គេ​លេង​ជាមួយ​គ្នា​។ យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​នាំ​ជូន​លោក​អ្នក​នូវ​ស្មារតី​រដូវ​ក្តៅ​របស់​អាមេរិក នៅ​ភ្នំពេញ​នា​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​អ្នក​ដែល​បាន​ជួយ​យើង​ក្នុង​ការ​សំរួល​ដល់​ការ​ចែក​រំលែក​ប្រពៃណី​ខ្លះ​របស់​ជនជាតិ​អាមេរិក ជាមួយ​លោក​អ្នក ​នៅ​ថ្ងៃ​នេះ ដែល​ក្នុង​នោះ​មាន​៖ លោក Brett Sciaroni និង​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​រៀបចំ និង​ផ្សព្វផ្សាយ​ពី​ពិធី​នេះ​។ ការ​ខិត​ខំ​សហការ​របស់​សាលា​អន្តរជាតិ Northbridge International School ដែល​បាន​ផ្តល់​ទីតាំង​នៅ​ក្រៅ​អាគារ​។ ក្រុមហ៊ុន​កូកា កូឡា និង​ស្រាបៀ​កម្ពុជា ដែល​បាន​ផ្តល់​ភេសជ្ជៈ សំរាប់​ថ្ងៃ​នៃ​រដូវ​ក្តៅ​ដ៏​សប្បាយ​នេះ​។ ក្រុម​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក ដែល​ដឹកនាំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​សហគមន៍ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William Heidt ក្នុង​ពិធី​អបអរសាទរ​រយៈពេល ៥ ឆ្នាំ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តាល់ រាជធានីភ្នំពេញ ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម យឹម ឆៃលី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​។ សូម​អរគុណ​ចំពោះ​ការ​ចូលរួម​ជាមួយ​ខ្ញុំ នៅ​ថ្ងៃ​នេះ ដើម្បី​អបអរ​រយៈពេល ៥ ឆ្នាំ​ដំបូង​នៃ​កម្មវិធី “​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​” នៅ​កម្ពុជា​។ ដូច​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​គឺ​ជា​គំនិត​ផ្តួចផ្តើម​សំខាន់​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ឃ្លាន និង​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​សាកលលោក ដែល​ស្ថិត​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជា​គន្លឹះ​ ផ្នែក​អភិវឌ្ឍន៍​ របស់​លោក​ប្រធានាធិបតី Obama។ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​ត្រូវ​បាន​បង្កើត​ឡើង ជាមួយ​នឹង​ជំនឿ​ដ៏​មុតមាំ​ថា ភាព​អត់​ឃ្លាន​នៅ​ក្នុង​សាកលលោក​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​អាច និង​ត្រូវតែ​ប្រឈម​ដោះស្រាយ​ជាមួយ​គ្នា​។ វា​គឺ​ជា​ភាព​ជា​ដៃគូ​រវាង​ប្រទេស និង​ប្រជាជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​យុទ្ធសាស្រ្ត​សន្តិសុខ​ស្បៀង​របស់​ប្រទេស នៅ​ក្នុង​ប្រទេស​ចំនួន ១៩ ក្នុង​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មាន​មោទនភាព​នឹង​និយាយ​ថា ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​មាន​ភាព​រឹងមាំ​ខ្លាំង និង​ថា តាមរយៈ​ការ​ប្រឹងប្រែង​រួម​គ្នា​របស់​យើង យើង​កំពុង​តែ​មាន​ដំណើរ​ជឿនលឿន​ទៅ​មុខ​ពិត​ប្រាកដ ក្នុង​ការ​បញ្ចប់​ភាព​អត់​ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​អសន្តិសុខ​ស្បៀង នៅ​កម្ពុជា​។ ការ​លុប​បំបាត់​ភាព​អត់​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​នៅ​ជុំវិញ​ពិភពលោក​ គឺ​ជា​អាទិភាព​មួយ​បន្ទាន់​បំផុត​ផ្នែក​មនុស្សធម៌ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ អស់​រយៈពេល​រាប់​ទសវត្ស​មក​ហើយ​។ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​គឺ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ដែល​មាន​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រយុទ្ធ​នឹង​ភាព​អត់​ឃ្លាន ... អាន​បន្ថែម»

សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា អបអរ​សមិទ្ធិផល​៥​ឆ្នាំ នៃ​កម្មវិធី “​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​” នៅ​កម្ពុជា

ចេញថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹង​អញ្ជើញ​ជា​អធិបតីយ​ក្នុង​ពិធី​កត់សំគាល់​រយៈពេល​៥​ឆ្នាំ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត (Feed the Future) នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ មិថុនា វេលា​ម៉ោង ៨:៣០ នាទី ព្រឹក នៅ​សណ្ឋារគារ Intercontinental Hotel ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​សន្និសីទ​រយៈពេល ២ ថ្ងៃ ដើម្បី​ពិនិត្យ​មើល​លើ​សមិទ្ធិផល​ដ៏​គួរ​អោយ​កត់​សំគាល់​ក្នុង​វិស័យ​កសិកម្ម អាហារូបត្ថម្ភ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​បាន​អនុវត្ត​អស់​រយះពេល ៥ ឆ្នាំ​មក​នេះ តាមរយះ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត ដែល​អនុវត្ត​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៏​អន្តរជាតិ (USAID) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សន្និសីទ​នេះ​នឹង​មាន​ការ​ចូលរួម​របស់​កសិករ អ្នក​បង្កើត​គោលនយោបាយ ម្ចាស់​ជំនួយ មន្ត្រី​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​។ រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​នេះ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១០ ក្នុង​ខេត្ត​ចំនួន​៤ ជុំវិញ​បឹង​ទន្លេ​សាប (​ខេត្ត​ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង សៀមរាប​) ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung ក្នុង​ការ​បញ្ចាំង​វីដេអូ​ស្តីពី “​កិច្ចសន្ទនា​រវាង​អតីត​ខ្មែរ​ក្រហម និង​ជន​រងគ្រោះ​”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មជ្ឈមណ្ឌល​មេត្តា​ហោស៍ រាជធានីភ្នំពេញ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ សូម​ជំរាបសួ​លោក លោកស្រី​ទាំងអស់​។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ជាមួយ​លោក លោកស្រី នៅ​ក្នុង​ពិធី​ដ៏​សំខាន់​នេះ​។ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​សូម​អរគុណ​អង្គការ​ចិត្តសាស្រ្ត​សង្គម ចំរុះ​វប្បធម៌ (Transcultural Psychosocial Organization ឬ TPO) ដែល​បាន​រៀបចំ​ការ​បញ្ចាំង​វីដេអូ​នេះ ហើយ​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ដល់​អង្គការ Meta House ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​យប់​នេះ និង​ដែល​តែងតែ​ជា​កន្លែង​សំរាប់​ធ្វើ​ការ​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម​។ ដូច​យើង​ទាំង​អស់​គ្នា​ដឹង​ស្រាប់​ហើយ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ប្រកប​ដោយ​ការ​ឈឺ​ចាប់​អស់​រយៈពេល​រាប់​ឆ្នាំ ដោយ​រួមទាំង​អំពើ​សាហាវ​យុងឃ្នង​ដែល​គេ​នឹក​ស្មាន​មិន​ដល់ នៅ​ក្រោម​របប​ខ្មែរ​ក្រហម​។ នៅ​ក្នុង​សម័យ​ខ្មៅ​ងងឹត​បំផុត​នោះ ដែល​មនុស្សជាតិ​មិន​ដែល​បាន​ស្គាល់ ប្រជាជន​កម្ពុជា​ចំនួន​ជាង ១,៧ លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​អត់​បាយ ការងារ​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម និង​ការ​សំលាប់​។ ផល​ប៉ះពាល់​ផ្នែក​ចិត្តសាស្រ្ត​មាន​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។ មក​ដល់​ឆ្នាំ ២០១៦ ទៅ​ហើយ ហេតុអ្វី​ក៏​អំពើ​យុងឃ្នង​ទាំង​នេះ​នៅ​តែ​ចោទ​ជា​បញ្ហា​សំរាប់​យើង​ទៀត​? ខ្ញុំ​មាន​ជំនឿ​ថា គ្មាន​គ្រូ​ណា​ប្រសើរ​ជាង​អតីតកាល​ទេ​។ ការ​ចងចាំ និង​ការ​យល់​ពី​ប្រវត្តិសាស្រ្ត​ស្តីពី​បទឧក្រិដ្ឋ​បែប​នេះ​មាន​សារៈសំខាន់​ចាំបាច់ មិន​មែន​គ្រាន់តែ​សំរាប់​ស្វែង​យល់​ថា តើ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ម្តេច​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សំរាប់​ជួយ​យើង​ក្នុង​ការ​កសាង​អនាគត​មួយ​ល្អ​ប្រសើរ ជា​ប្រទេស​មួយ និង​ជា​សង្គម​មួយ​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​ផ្តល់​រង្វាន់ ដល់អ្នកឈ្នះការប្រកួត អ្នកឯកទេសនៃកម្មវិធី Microsoft Office ពិភពលោក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ថ្ងៃទី​២០ ខែ​ឧសភា សូម​ជំរាបសួ លោក​ជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ឡាយ សុគន្ធា មក​ពី​អង្គការ IIG Education Cambodia បណ្ឌិត Nhong Din Than មក​ពី​ក្រុមហ៊ុន Metfone ភ្ញៀវ​កិត្តិយស អស់លោក លោកស្រី ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​មក​នេះ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​យុវជន ភាព​ស្វាហាប់​របស់​គេ ភាព​សាទរ​របស់​គេ និង​ទេពកោសល្យ​របស់​គេ​។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រីករាយ​ដោយ​បាន​ចូលរួម​ជាមួយ​អស់​លោក​អ្នក នៅ​ថ្ងៃ​នេះ​។ នៅ​ពេល​យើង​និយាយ​ពី​អ្នក​បង្ករ​បង្កើត​ល្បី​ៗ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គេ​ច្រើន​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ខណៈពេល​នៃ​ការ​សំរេច​បាន ដូច​ជា​ពេល​ផ្លែ​ប៉ោម​មួយ​បាន​ធ្លាក់​លើ​ក្បាល​របស់​លោក Newton ពេល​លោក Einstein រក​ឃើញ​ទ្រឹស្តី Relativity ឬ​ពេល​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​រោង​ឡាន​រក​ឃើញ​កម្មវិធី​កុំព្យូទ័រ​ចុង​ក្រោយ​បំផុត ឬ​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ នេះ​គឺ​ជា​រឿង​ប្រឌិត​។ ការ​ពិត​គឺ​ថា អ្វី​ៗ​អស្ចារ្យ​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​អ្នក​បង្ករ​បង្កើត​ល្បី​ៗ មាន​ឡើង​បន្ទាប់​ពី​រយៈពេល​រាប់​ឆ្នាំ​នៃ​ការ​សិក្សា ការ​ព្យាយាម​មិន​ដាច់ និង​ការ​ធ្លាប់​ឆ្លង​កាត់​ការ​បរាជ័យ​។ អ្វី​ដែល​ធ្វើ​អោយ​មនុស្ស​ល្បី​ទាំង​នេះ​ខុស​គេ​គឺ​ការ​ចង់​ដឹង​ខ្លាំង​សំរាប់​ពិភពលោក និង​ការ​ព្យាយាម​ដោយ​មិន​ស្រាកស្រាន​។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​គឺ​ជា​ស្នូល​នៃ​សង្គម​មួយ​ដែល​រីក​ចំរើន ... អាន​បន្ថែម»

ក្រុម​តន្រ្តីអាមេរិក Matuto មក​សំដែង​នៅ​កម្ពុជា

ចេញថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​ជំរាប​ជូន​ទស្សនិកជន​ថា ក្រុម​តន្រ្តី នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ Matuto នឹង​មក​ប្រគំ​ជូន​សាធារណជន​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦​។ ក្រោម​ការ​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ និង សហការ​ជាមួយ​អង្គការ អម្រឹតា​សិល្បៈ និង ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រុម​តន្រ្តី​នេះ នឹង​ប្រគំ​នៅ​ខេត្ត ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ចាម ហើយ​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ​។ សិល្បករ​ខ្មែរ​និង​ជា DJ ពូ ឃ្លាំង នឹង​ចូលរួម​ជាមួយ​នឹង​ក្រុម​តន្រ្តី Matuto នៅ​ក្នុង​ការ​សំដែង​ជា​សាធារណៈ​ទាំង​នេះ​។ ក្រុម​តន្រ្តី​នេះ​នឹង​មាន កម្មវិធី​ផង​ដែរ ក្នុង​ការ​ដើរ​សំដែង​ជូន​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​ស្ទឹងត្រែង អ្នក​មាន​អាជីព​ខាង​តន្រ្តី  និង​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ហើយ​និង​កុមារ​ក្នុង​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ​។ កម្មវិធី​ប្រគំ​តន្រ្តី​ដោយ​មិន​គិត​ថ្លៃ ថ្ងៃ​ទី ១៩ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ ថ្ងៃ​ទី ២០ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​ស្ទឹងត្រែង ... អាន​បន្ថែម»

ទីភ្នាក់ងារ USAID និងក្រសួងរតនាគារសហរដ្ឋអាមេរិក បង្កើតគំរោងថ្មីមួយ សំរាប់កំណែទំរង់ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា

ចេញថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William A. Heidt និង​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តួចផ្តើម​គំរោង​ថ្មី​មួយ នៅ​ថ្ងៃ​នេះ ដើម្បី​ទ្រទ្រង់​ដល់​ការ​ខិតខំ របស់​ប្រទេស​កម្ពុជា ក្នុង​ការ​កែ​លំអ​តំលាភាព ផ្នែក​សារពើ​ពន្ធ និង​គណនេយ្យភាព ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ របស់​ប្រទេស​កម្ពុជា​។ គំរោង​ផ្តួចផ្តើម​នេះ ដែល​រៀបចំ​បង្កើត​រួម​គ្នា ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ការិយាល័យ​ផ្តល់​ជំនួយ​បច្ចេកទេស (OTA) របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នឹង​ដាក់​អោយ​ធ្វើការ​ជាមួយ​គ្នា នូវ​អ្នក​ឯកទេស​មក​ពី OTA និង​អ្នក​ឯកទេស​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម ដល់​របៀប​វារៈ​លើ​កំណែ​ទំរង់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រដ្ឋាភិបាល​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ធ្វើ​ការ​កត់​សំគាល់​ថា “​ការ​គ្រប់គ្រង​ប្រកប ដោយ​តំលាភាព និង​ប្រសិទ្ធភាព លើ​ធនធាន​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ មាន​សារៈសំខាន់​ចាំបាច់ ដល់​កំណើន​លូតលាស់​សេដ្ឋកិច្ច​យូរ​អង្វែង​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ទទួល​ជោគជ័យ​គួរ​អោយ​ចាប់​អារម្មណ៍ ក្នុង​ការ​លើក​កំពស់​ការ​ប្រមូល​ប្រាក់​ចំណូល​របស់​ខ្លួន ពី​១៥​,​៦​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​២០១១ ដល់​ជាង ១៩​% នៅ​ឆ្នាំ ២០១៣​។​ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ក្នុង​ឱកាស​ការ​ប្រគំ​តន្រ្តី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០

សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៦ សូម​ក្រាប​ថ្វាយ​បង្គំ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ សូម​ក្រាប​ថ្វាយ​បង្គំ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ សូម​គោរព សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្សត្រី ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​យាង និង​អញ្ជើញ​ចូលរួម​ជា​ទី​មេត្រី​។ ទូលបង្គំ​ខ្ញុំ​បាទ និង​សុទ្ធី​ជា​ភរិយា​ទូល​បង្គំ ពិត​ជា​មាន​កិត្តិយស​ជា​អនេកបការ ដោយ​មាន​វត្តមាន​នា​រាត្រី​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពង់​បំផុត​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ ... អាន​បន្ថែម»

ការ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​របស់​នាយក​ផ្នែក​ក្រដាស​ប្រាក់​ធនាគារ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ប្រព័ន្ធ​រូប៉ិយវត្ថុ​បំរុង​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក

ចេញថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក Michael Lambert នាយក​ផ្នែក​ក្រដាស​ប្រាក់​ធនាគារ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ប្រព័ន្ធ​រូប៉ិយវត្ថុ​បំរុង​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​លើ​ឯកសារ​អប់រំ ដែល​មាន​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ សំរាប់​អ្នក​ប្រើ​ក្រដាស​ប្រាក់​ដុល្លា​អាមេរិក​។ លោក Lambert នឹង​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា វេលា​ម៉ោង ៩:០០ ព្រឹក នៅ​ស្ថានទូត​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​រូប៉ិយវត្ថុ​អាមេរិក​ចំនួន ១,៤ លាន​ដុល្លា​កំពុង​ធ្វើ​ចរាចរ ហើយ​ក្រុម​ប្រឹក្សាភិបាល​រូប៉ិយវត្ថុ​បំរុង​សហព័ន្ធ​ប៉ាន់​ប្រមាណ​ឃើញ​ថា ក្នុង​ចំនួន​ចន្លោះ​ពី​ពាក់​កណ្តាល ទៅ ២ ភាគ ៣​នៃ​តំលៃ​រូប៉ិយវត្ថុ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ចរាចរ នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​។ ដើម្បី​ធានា​ថា អ្នក​ប្រើប្រាស់​និង​ក្រុមហ៊ុន នៅ​ជុំវិញ​ពិភពលោក​ដឹង​វិធី​សំគាល់​ប្រាក់​ដុល្លា​ពិត​ប្រាកដ ហើយ​រាយការណ៍​ពី​ប្រាក់​ដុល្លា​ដែល​សង្ស័យ​ថា​ក្លែងក្លាយ កម្មវិធី​អប់រំ​ស្តីពី​រូប៉ិយវត្ថុ​សហរដ្ឋ​អាមេរិក​របស់​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្តីពី​រូប៉ិយវត្ថុ​បំរុង ធ្វើការ​ចុះ​អប់រំ​ជា​អន្តរជាតិ​។ ចំពោះ​ព័ត៌មាន​បន្ថែម​ ស្តីពី​កម្មវិធី​អប់រំ​ស្តីពី​រូប៉ិយវត្ថុ​សហរដ្ឋ​អាមេរិក សូម​ចូល​មើល​គេហទំព័រ https://uscurrency.gov/ ។ អ្នក​សារព័ត៌មាន​ ដែល​មាន​បំណង​ចូលរួម​នៅ​ក្នុង​ពិធី​នេះ ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ​ផ្ញើ​អ៊ីម៉េល​មក ... អាន​បន្ថែម»

កិច្ច​ពិភាក្សាអំពី​អាជីព​ក្នុង​វិស័យ​អាកាសចរ និង​វិទ្យាសាស្ត្រ

សាកលវិទ្យាល័យ​បញ្ញាសាស្រ្តនៃកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក Jonathan Sheehan ដែល​ជា​អ្នក​បើក​យន្តហោះ អោយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិច Delta Airlines បាន​ជួប​ពិភាក្សា​ជាមួយ​និស្សិត​កម្ពុជា អំពី​ការងារ​របស់​លោក និង​អាជីព​ផ្នែក​វិទ្យាសាស្រ្ត​។ និស្សិត​ជាង​៣០០​នាក់ មក​ពី​សាលារៀន ក្នុង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា និង មជ្ឈមណ្ឌល​ប្រឹក្សា​ការ​ទៅ​សិក្សា​នៅ​អាមេរិក ។ បន្ទាប់​ពី​ការ​ធ្វើ​បទបង្ហាញ សិស្សានុសិស្ស​និង​និស្សិត​មាន​សំណួរ​ជា​ច្រើន​សួរ​លោក Jon ហើយ​គាត់​ក៏​មាន​ចែក​ជូន​វត្ថុ​អានុស្សាវរីយ៍​ខ្លះ​របស់​ក្រុមហ៊ុន Delta Airlines ផង​ដែរ​។ លោក Jonathan ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ និង​ពួកគេ​បាន​កំពុងទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​ភរិយា​របស់​គាត់​នៅ​ក្នុង​ខេត្ត​កណ្តាល បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​បទបង្ហាញ​នេះ ដល់​យុវជន​យុវនារី​កម្ពុជា ដែល​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​អាកាសចរណ៍​។ លោក Jonathan និយាយ​ថា “​អាកាសចរណ៍​គឺ​អាជីព​ផ្នែក​វិទ្យាសាស្ត្រ​។ ផ្នែក​វិទ្យាសាស្ត្រ យើង​មាន​អ្នក​ឯកទេស​ខាង​ឧត្ដុនិយមវិទ្យា ​ជួយ​យើង​លើ​បញ្ហា​អាកាសធាតុ​។ ផ្នែក​បច្ចេកវិទ្យា យើង​មាន​អ្នក​ឯកទេស​ខាង​ផលិត​យន្ដហោះ​ដែល​យើង​បើកបរ​។ ផ្នែក​វិស្វកម្ម យើង​មាន​ជាង​និង​អ្នក​បច្ចេកទេស ជួយ​អោយ​យើង​បន្ត​បើកបរ​យន្តហោះ​បាន និង​សម្រាប់​ផ្នែក​គណិតវិទ្យា ខ្ញុំ​ត្រូវ​ធ្វើ​គណិតវិទ្យា គ្រប់​ពេល​ទាំងអស់ នៅ​ក្នុង​កាប៊ីន​អ្នក​បើកបរ​”​។ សូម​អរគុណ​ច្រើន​ដល់​លោក Jonathan និង​ក្រុមហ៊ុន ... អាន​បន្ថែម»

អ្នក​ជំនាញ​ការ​មិន​សាយ​ភាយ​អាវុធ​របស់​កម្ពុជា អាមេរិក បើក​សិក្ខាសាលា​ស្តីពី​ការ​ការពារ​ជា​អន្តរជាតិ​លើអាវុធនុយក្លេអ៊ែរ

ចេញ​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ សិក្ខាសាលា​អន្តរជាតិ​មួយ​ស្តីពី​ការពារ​អាវុធ​នុយក្លេអ៊ែរ និង​ពិធី​សារ​បន្ថែម (AP) ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋបាល​​សន្តិសុខ​ជាតិ​ផ្នែក​អាវុធ​នុយក្លេ​អ៊ែរ​របស់​ក្រសួង​ថាមពល​នៃ​​សហ​រដ្ឋ​អាមេរិក (DOE/NNSA) បាន​ត្រូវ​​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ​។ សិក្ខាសាលា​នោះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​ហើយ​មានការ​ចូលរួម​របស់​ឯកឧត្តម បណ្ឌិត ចាន់ សូដា​វត្ថ អគ្គនាយក​រង​មក​ពី​ក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង​​តំណាង​​​នៃ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក ទីភ្នាក់ងារ​​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) និង​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នៅ​ប្រទេស​កម្ពុជា​។ ដូច​ដែល​ត្រូវ​បាន​កត់សំគាល់​ដោយ​លោកស្រី Anne Harrington អនុប្រធាន​ផ្នែក​ទប់ស្កាត់​ការ​សាយ​​ភាយ​នៃ​អាវុធ​នុយក្លេ​អ៊ែរ នៅក្នុង DOE/NNSA ថា “​ជា​យូរ​មក​ហើយ ​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ប្រព័ន្ធ​ការ​ពារ​​ជា​អន្តរជាតិ​ថា​ជា​សសរស្តម្ភ​យ៉ាង​សំខាន់​​នៃ​យុទ្ធសាស្រ្ត​នៃ​ការ​ការពារ​ការ​សាយភាយ​នៃ​អាវុធ​នុយក្លេ​អ៊ែរ​។ លោក​ប្រធានាធិបតី​ Obama បាន​ថ្លែង​បញ្ជាក់​ម្តង​ទៀត​​នូវ​សារៈសំខាន់​នៃ​ការ​ការពារ នៅ​ក្នុង​សុន្ទរកថា​របស់​​លោក កាល​ពី​ឆ្នាំ ២០០៩ នៅ​ទីក្រុង Prague ដោយ​នៅ​ពេល​នោះ ​លោក​បានអំពាវនាវ​អោយ​មាន “​ធនធាន​​និង​អំណាច​បន្ថែម​ទៀត​” សំរាប់​ការ​ធ្វើ​អធិការ​កិច្ច​ជា​អន្តរជាតិ​។ DOE/NNSA ធ្វើ​សហប្រតិបត្តិការ​ជាមួយ​​ប្រទេស​ចំនួន​ជាង ៣០ ទាក់ទង​នឹង​រឿង​​នេះ ដោយ​បាន​ជួយ​អាជ្ញាធរ​តំបន់​និង​រដ្ឋ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដែល​​មាន​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​”​។ នៅ​ក្នុង​សិក្ខសាលា អ្នក​ឯកទេស​មក​ពី DOE/NNSA និង​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) បាន​ធ្វើ​បទបង្ហាញ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធានទូត​អាមេរិក Julie Chung ស្តីពី​ការ​ជំរុញ​នៅ​ថ្នាក់​ជាតិ នូវ​ការ​បញ្ចូល​បច្ចេកទេស​ថ្មី​ៗ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក​អ្នក​ទាំងអស់​។ សួស្តី​ឆ្នាំថ្មី ឆ្នាំ​ស្វា​! ខ្ញុំ​មាន​សេចក្តី​រំភើប​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​លោក​ជំទាវ កឹម សេដ្ឋានី លោក ថាវុធ ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា កូរ៉េ លោក Daniel, Kate និង​លោក​អ្នក​ទាំងអស់​! អ្នក​ដែល​តាមដាន​ទំព័រ Facebook និង Twitter របស់​ស្ថានទូត​អាមេរិក ដឹង​ថា យើង​លើក​ទឹកចិត្ត​ដល់​ការ​សិក្សា​វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និង​គណិតវិទ្យា ឬ​ដែល​គេនិយម​ហៅ​កាត់​ថា STEM ដែល​ជា​មធ្យោបាយ​សំខាន់​មួយ​សំរាប់​ពង្រីក​វិបុលភាព និង​កំណើន​លូតលាស់​សេដ្ឋកិច្ច​។ តាម​ពិត​ទៅ​ ការ​លើក​កំពស់​ការ​សិក្សា STEM គឺ​ជា​អាទិភាព​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​អាមេរិក​។ ដូច​សហរដ្ឋ​អាមេរិក​ដែរ ចំណុច​ល្អ​មួយ​ក្នុង​ចំណោម​ចំណុច​ល្អ​ស្តីពី​ប្រទេស​កម្ពុជា​គឺ​វប្បធម៌​សហការ​គ្នា​ក្នុង​ការ​បញ្ចូល​របៀប​ថ្មី (Innovation) ។ លោក​អ្នក​ប្រមូល​ផ្តុំ​គ្នា​នូវ​គំនិត​ច្នៃ​ប្រឌិត​របស់​ប្រជាជន​កម្ពុជា ជាមួយ​មធ្យោបាយ​បច្ចេកទេស ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​របស់​លោក​អ្នក​។ កម្មវិធី​ដូចជា​ការ​បញ្ចូល​បច្ចេកទេស​ថ្មី​ៗ (Technovation) ហើយ​មនុស្ស​ដូចជា​លោក​អ្នក​ទាំងអស់​គ្នា កំពុង​តែ​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​គាំទ្រ និង​ពង្រឹង​វប្បធម៌​នេះ​។ តែ​នារី​ច្រើន​តែ​មិន​សូវ​សិក្សា​មុខវិជ្ជា STEM ដែល​ជា​ការ​មាន​ន័យ​ថា ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ខួប​លើក​ទី ១០ នៃ​អាគារ​ថ្មី​របស់​ស្ថានទូត និង​ក្នុង​ពិធី​អបអរ​ទិវា​ផែនដី

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូត​អាមេរិក រាជធានីភ្នំពេញ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក កែវ រតនៈ ប្រធាន​អគ្គិសនី​កម្ពុជា ភ្ញៀវ​កិត្តិយស សហការី​ក្នុង​ស្ថានទូត​ អស់​លោក លោកស្រី​។ សូម​អរគុណ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង​នា​ថ្ងៃ​នេះ ដើម្បី​អបអរ​ទិវា​ផែនដី និង​ខួប​លើក​ទី​១០ នៃ​ទីតាំង​ស្ថាន​ទូត​​ដ៏​​ស្រស់​ស្អាត​របស់​យើង​នេះ​។ អាគារ​ស្ថានទូត​នេះ​គឺ​ជា​និមិត្តរូប​រូបវ័ន្ត​ នៃ​ចំណង​រឹងមាំ​រវាង​​ប្រទេស​យើង​ទាំង​ពីរ​។ យើង​មាន​មោទនភាព​ថា វា​មាន​លក្ខណៈ​ជា​ច្រើន ​ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​​របស់​វា​ទៅ​​លើ​​បរិស្ថាន​។ ឯកឧត្តម ខ្ញុំ​សូម​សរសើរ​លោក​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​ធ្វើ​អោយ​គេ​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​​កាន់តែ​ច្រើន​ឡើង​នៅ​កម្ពុជា តាំង​ពី​លោក​ចូល​គ្រប់គ្រង EDC កាល​ពី ៨ ឆ្នាំ​មុន​។ ដោយ​យើង​ចុះ​ហត្ថលេខា​នៅ​​ទី​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ នៅ​សប្តាហ៍​​នេះ យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ត្រឹមត្រូវ​លើ​ផល​ប៉ះពាល់​​នៃ​​ឧស្សាហកម្ម​ថាមពល​ក្នុង​ពិភពលោក ដោយ​រួម​ទាំង​ឧស្សាហកម្ម​ថាមពល​អគ្គិសនី​ផង​ដែរ​។ តែ​វា​ជា​ការ​ពិត​ផង​ដែរ​ថា ការ​មាន​ថាមពល​ប្រើប្រាស់​គឺ​ជា​កំលាំង​ជំរុញ​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍន៍ ហើយ​ EDC សំរេច​បាន​លទ្ធផល​ច្រើន លើ​រឿង​នេះ នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ​កន្លង​ទៅ​។ ជោគជ័យ​​នេះ​បាន​បើក​ទ្វារ​​សំរាប់​​កំណើន​សេដ្ឋកិច្ច​បន្ថែម​ទៀត នៅ​កម្ពុជា​។ យើង​រីករាយ​នឹង​ធ្វើការ​ជាមួយ​លោក​ដើម្បី​រក​មើល​ប្រភព​ថាម​ពល​​នានា​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន (Renewable energy sources) ដើម្បី​ផ្តល់​ថាមពល ដល់​ប្រទេស​កម្ពុជា នៅ​ពេល​អនាគត​។ យើង​មាន​មោទនភាព​ផង​ដែរ ... អាន​បន្ថែម»

លោក​រដ្ឋមន្រ្តី Kerry ចុះ​ហត្ថលេខា​ជាមួយ​មេ​ដឹកនាំ​ពិភពលោក លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

ចេញថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​ចូលរួម​ជាមួយ​មេ​ដឹកនាំ​ពិភពលោក ក្នុង​ចំនួន​ច្រើន​បំផុត ដែល​មិន​ដែល​មាន​ពី​មុន​មក នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថ្នាក់​​ខ្ពស់​ជា​ប្រវត្តិសាស្រ្ត​មួយ លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នៅ​ឯ​ទីស្នាក់ការ​ធំ​​របស់​សហប្រជាជាតិ នៅ​ក្រុង New York ។ ពិធី​នេះ ដែល​កោះ​អោយ​មាន​ឡើង​ដោយ​លោក Ban Ki-moon អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជា​ជាតិ គឺ​ជា​ជំហាន​ដំបូង​មួយ​ក្នុង​ការ​អនុវត្តកិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​ត្រូវ​បាន​អនុម័ត​នៅ​ទីក្រុង​ប៉ារីស នៃ​​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែ​​ប្រួល​អាកាសធាតុ​។ បន្ទាប់​ពី​ចុះ​ហ​ត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បណ្តា​ប្រទេស​ទាំង​ឡាយ​ត្រូវ​តែ​ចាត់​វិធានការ​​ចាំ​បាច់​នៅ​ក្នុង​ប្រទេស ដើម្បី​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។ លោក​ប្រធានាធិបតី Obama បាន​ប្រកាស​រួច​​ហើយ​​នូវ​បំណង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​​នេះ នៅ​ឆ្នាំ​នេះ ដែល​ជា​ជំហាន​មួយ​មិន​តំរូវ​​អោយ​ឆ្លង​កាត់​សភា​សហរដ្ឋ​អាមេរិក​ទេ​។ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈពេល ៣០ ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចំនួន​យ៉ាង​ហោច​ណាស់ ៥៥ ដែល​ធ្វើ​ការ​បញ្ចេញ​ជាតិ​ពុល​យ៉ាច​ហោច​ណាស់ ៥៥​% ទៅ​​ក្នុង​​បរិយាកាស​ពិភពលោក ចូលរួម​ជា​ផ្លូវការ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​​នេះ​។ ជា​ផ្នែក​មួយ​នៃ​ពិធី​នេះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry ... អាន​បន្ថែម»

ឯកអគ្គរដ្ឋទូតអាមេរិកចូលរួមជាមួយមន្រ្តីកម្ពុជាក្នុងការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់

ចេញ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៦ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នឹង​ត្រឡប់​ពី​ការ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ព្រៃឡង់ នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ ដោយ​ចុះ​ចត​នៅ​ម៉ោង ១១​:​៣០ នាទី​ព្រឹក នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel (​ទីតាំង​២៦ សីហា​ចាស់ តាម​ផ្លូវ​សុធារស ភ្នំពេញ​)​។ មាន​វត្តមាន​ចូលរួម​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​ក្នុង​ដំណើរ​នេះ​មាន​ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ឯកឧត្តម បណ្ឌិត ឆេង គឹមស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​។ តំណាង​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក៏​ចូលរួម​ផង​ដែរ ជា​ផ្នែក​មួយ​នៃ​គំរោង​គាំទ្រ​ព្រៃឈើ និង​ជីវសាស្រ្ត​ចំរុះ ដែល​អនុវត្ត​ដោយ​អង្គការ Winrock International ។ បំណង​នៃ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​នេះ​គឺ​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​លើ​ការ​បំផ្លាញ​ព្រៃ​ឈើ និង​បង្កើន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ព្រៃឈើ​។ ... អាន​បន្ថែម»

ស្ថានទូត​សហរដ្ឋ​អាមេរិក​ឧបត្ថម្ភ​កម្មវិធី​បណ្តុះបណ្តាល ស្តីពី​ការ​យក​ព័ត៌មាន​ក្នុង​ការ​បោះឆ្នោត​សំរាប់​អ្នក​សារព័ត៌មាន​កម្ពុជា

ចេញថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ កម្មវិធី​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​សំរាប់​អ្នក​សារព័ត៌មាន​ផ្តោត​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​យក​ព័ត៌មាន​​ពី​ការ​​បោះឆ្នោត តាមរយៈ​ការ​បោះឆ្នោត នៅ​ពេល​ខាង​មុខ នៅ​សហរដ្ឋ​អាមេរិក​។ វគ្គ​រៀនសូត្រ​នេះ​មាន​មេរៀន​​ស្តីពី​បទ​ដ្ឋាន​អាជីព​​សំរាប់​អ្នក​សារព័ត៌មាន ហើយ​មាន​ការ​ពន្យល់​ណែនាំ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រព័ន្ធ​អេឡិចត្រូនិច​និង​វិធី​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌីយីថុល ដើម្បី​យក​ព័ត៌មាន​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ធ្វើ​​អោយ​ទស្សនិកជន​កាន់​តែ​ចង់​តាមដាន​។ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា​ នឹង​ទទួល​បាន​ការ​ណែ​នាំ​ច្រើន ម្នាក់​ទល់​នឹង​ម្នាក់ និង​តាម​អ៊ិនធ័រណែត​។ លោក Jay Raman មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​​របស់​ស្ថានទូត​អាមេរិក បាន​មាន​ប្រសាសន៍​ថា “​យើង​​មាន​ការ​រំភើប​ណាស់​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​នឹង​មាន​ឱកាស​នេះ ដើម្បី​បង្កើន​ជំនាញ​យក​ព័ត៌មាន សង្កេត និង​រាយការណ៍​ពី​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត នៅ​សហរដ្ឋ​អាមេរិក​”​។ ចំពោះ​ព័ត៌មាន​លំអិត​បន្ថែម​ស្តីពី​កម្មវិធី​នេះ និង​ទំរង់​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូលរួម សូម​ចូល​មើល​​ គេហ​ទំព័រ​​​របស់​​មជ្ឈមណ្ឌល​អន្តរជាតិ​សំរាប់​អ្នក​សារព័ត៌មាន អាន​បន្ថែម»

សារ​ជូនពរ​ឆ្នាំ​ថ្មី របស់​លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក

ចេញ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦ តាង​​នាម​​អោយ​​លោក​​ប្រធានាធិបតី Obama និង​​ប្រជាជន​​អាមេរិក ខ្ញុំ​​មាន​​សេចក្តី​​រីករាយ​​សូម​​ជូនពរ ដល់​​ប្រជាជន​​កម្ពុជា អោយ​​ជួប​​ប្រទះ​​​តែ​​នឹង​​សុភមង្គល និង​​វិបុលសុខ នៅ​​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។ ខ្ញុំ​​មាន​​កិត្តិយស​​ដោយ​​បាន​​ធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​មករា​នៃ​ឆ្នាំ​នេះ ហើយ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​រីក​ចំរើន​គួរ​អោយ​ចាប់​អារម្មណ៍ ក្នុង​​ផ្នែក​​​សង្គមកិច្ច និង​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​កម្ពុជា​។ ជា​រៀង​រហូត​មក ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស​សំរាប់​ខ្ញុំ ហើយ​ទស្សនកិច្ច​ជា​ថ្មី​កន្លង​​មក​នេះ​របស់​ខ្ញុំ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​សកម្មភាព​សំខាន់​ៗ​របស់​ខ្ញុំ​នៅ​ឆ្នាំ​នេះ​។ ខ្ញុំ​រីករាយ​នឹង​បន្ត​កសាង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ខ្ញុំ​​សូម​​ជូន​​ប្រសិទ្ធពរ​​ជ័យ​​ឆ្នាំ​ថ្មី​ដល់​ប្រទេស​កម្ពុជា​។ អាន​បន្ថែម»

ទីភ្នាក់ងារ USAID ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ សំរាប់វិស័យសុខភាពសាធារណៈ និងអប់រំ កម្មវិធីបរិស្ថាននិងកសិកម្ម នៅកម្ពុជា

ចេញថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) សហរដ្ឋអាមេរិក និងរាជរដ្ឋា ភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ អាមេរិកពីកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។ នេះជាប្រាក់ផ្តល់ដំបូង ក្នុងកញ្ចប់ថវិកាចំនួនប្រមាណ ១៣៧ លានដុល្លាសំរាប់ រយៈពេល៣ ឆ្នាំ សំរាប់ទ្រទ្រង់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យទាំងនេះ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William A. Heidt បានធ្វើជាសាក្សីនៅក្នុងពិធីនោះ ដោយឯកឧត្តម គាត ឈុន ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាងនាមអោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីទាំងពីរនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិ បាលកម្ពុជា ដោយកែលំអគុណភាពនៃការថែទាំសុខភាព លើកកំពស់អាហារូបត្ថម្ភសំរាប់មាតានិងកុមារ បង្កើនទីផ្សានិងផលិតកម្មកសិកម្ម ការពារធនធានធម្មជាតិរបស់កម្ពុជា ... អាន​បន្ថែម»

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា សហរដ្ឋអាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី គាត ឈុន ឯកឧត្តម ជាង យ៉ាណារ៉ា អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​កិត្តិយស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ សហការី​មក​ពី​ស្ថានទូត​អាមេរិក អស់​លោក លោកស្រី​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​បាន​មក​ចូលរួម​នៅ​ក្នុង​ពិធី​នា​ថ្ងៃ​នេះ ដើម្បី​ផ្តល់​សុពលភាព​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​ចំនួន​ពីរ ស្តីពី​អំណោយ​ថវិកា​សំរាប់​ការ​អភិវឌ្ឍន៍ រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​ព្រមព្រៀង​ថ្មី​នេះ​កំណត់​យន្តការ​ផ្លូវការ សំរាប់​អោយ​រដ្ឋាភិបាល​អាមេរិក​ជួយ​ដល់​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​។ យើង​សូម​ស្វាគមន៍​ជា​ពិសេស​ចំពោះ​គណកម្មាធិការ​តំរ៉ែតំរ៉ង់ (Steering committee) ថ្មី​ៗ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទាំង​នេះ ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មោះត្រង់ សំរាប់​កិច្ច​ពិភាក្សា​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​អោយ​គណកម្មាធិការ​តំរ៉ែតំរង់​ទាំង​នេះ​ធ្វើការ​បាន​ល្អ​។ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​ក្នុង​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បរិស្ថាន នៅ​ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ​។ ដោយ​បាន​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ចុង​ទសវត្ស​ទី​១៩៩០ និង​ដោយ​បាន​ឃើញ​ភាព​ក្រីក្រ​យ៉ាង​ច្រើន​នៅ​កម្ពុជា ខ្ញុំ​មើល​ឃើញ​ភាព​ជឿនលឿន​នៅ​គ្រប់​កន្លែង នៅ​ពេល​នេះ​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងអស់​គួរតែ​មាន​មោទនភាព​ចំពោះ​ភាព​ជឿនលឿន​របស់​ប្រទេស​ខ្លួន ហើយ​តាមរយៈ​នេះ គួរ​មាន​ទំនុក​ចិត្ត​ថា ប្រទេស​កម្ពុជា​ក៏​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ពេល​អនាគត​បាន​ផង​ដែរ​។ ក្នុង​នាម​ជា​មិត្ត​យូរ​អង្វែង​ម្នាក់​របស់​ប្រទេស​កម្ពុជា ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William Heidt នៅ​ក្នុង​ពិធី​បិទ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី​២៥ ខែមិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម នាយឧត្តម​សេនីយ មាស សុភា លោក​ឧត្តមសេនីយ​ទោ McCaffrey ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ សមាជិក​នៃ​អនុព័ន្ធ​យោធា​អន្តរជាតិ និង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត​របស់​យើង​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​ឃើញ​ផ្ទាល់​នូវ​ជោគជ័យ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ ដែល​ជា​សមយុទ្ធ​មួយ​ក្នុង​ចំណោម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​សំខាន់​ៗ នៅ​ក្នុង​ទំនាក់ទំនង​រវាង​យោធា​អាមេរិក និង​យោធា​កម្ពុជា​។ បុរស និង​នារី​នៅ​ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​នៅ​ចំពោះ​មុខ​ខ្ញុំ​នេះ មើល​ទៅ​គួរអោយ​រំភើប​ណាស់​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​សមយុទ្ធ​ឆ្មាំ​អង្គរ​បាន​ធ្វើ​អោយ​យោធា​របស់​យើង​បាន​ជួប​គ្នា ដើម្បី​លើក​កំពស់​ការ​ឆ្លើយ​តប​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​។ ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ខុស​គ្នា​ខ្លាំង​ណាស់ តែ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ភាព​ដូច​គ្នា​ដ៏​គួរអោយ​ចាប់​អារម្មណ៍​មួយ​។ នៅ​ក្នុង​ភាសា​អង់គ្លេស ក៏​ដូច​ក្នុង​ភាសា​ខ្មែរ​ដែរ នៅ​ពេល​យើង​និយាយ​អំពី​មនុស្ស​នៅ​ក្នុង​យោធា យើង​មិន​និយាយ​ថា គេ “​ធ្វើការ​” ទេ យើង​និយាយ​ថា គេ “​បំរើ​” ប្រទេស​របស់​គេ​ក្នុង​យោធា​។ ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​ភាសា​ទេ តែ​ចំពោះ​ខ្ញុំ វា​ហាក់​ដូចជា​ថា ទាំង​ភាសា​អង់គ្លេស ទាំង​ភាសា​ខ្មែរ​មើល​ឃើញ​តួនាទី​ពិសេស និង​សំខាន់ ដែល​ក្នុង​នោះ កាតព្វកិច្ច​ចំពោះ​ប្រទេស​ជាតិ និង​ចំពោះ​ប្រជាជន​គឺ​ជា​រឿង​ទី​១​។ ភាព​ដូចគ្នា​នេះ នៅ​ក្នុង​ភាសា​របស់​យើង ក៏​ឆ្លុះ​បញ្ចាំង​ផង​ដែរ​នូវ​ទស្សនៈ​វិស័យ​រួម ដែល​បាន​ធ្វើ​អោយ​សមយុទ្ធ​ឆ្មាំ​អង្គរ​មាន​ជោគជ័យ​។ យើង​មើល​ឃើញ​ថា បុរស ... អាន​បន្ថែម»

ទីភ្នាក់ងារ USAID ផ្តើម​ការ​ខិតខំ​ថ្មី​មួយ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា

ចេញ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៦ គំរោង​ថ្មី​មួយ​ដើម្បី​ការពារ​និង​លើក​កំពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរ​ភេទ អ្នក​កែ​ភេទ និង​អ្នក​មាន​លក្ខណៈ​ភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី ឬ LGBTI នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ គំរោង​ដែល​មាន​ឈ្មោះ​ថា “​យើង​ដូច​គ្នា​” (We are the Same) ដែល​ត្រូវ​បាន​ប្រគល់​អោយ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ការ​អប់រំ និង​ការ​អភិវឌ្ឍន៍​ក្នុង​សកម្មភាព (Media One) អនុវត្ត ហើយ​នឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ និង​សកម្មភាព​លើក​កំពស់​ការ​យល់​ដឹង​នានា ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​។ គំរោង​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិ​របស់​ក្រុម LGBTI ជា​ផ្នែក​សំខាន់​មួយ​សំរាប់​ទ្រទ្រង់​សិទ្ធិ​មនុស្ស ទាំង​នៅ​កម្ពុជា ទាំង​នៅ​ទូទាំង​សាកលលោក​។ លោកស្រី​ភារធារី​ស្ថានទូត​អាមេរិក Julie Chung បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​ការ​ខិតខំ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​។ គំរោង​ដូចជា​គំរោង “​យើង​ដូច​គ្នា​” ឆ្លុះ​បញ្ចាំង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​ចំពោះ​សមភាព ហើយ​ប្រឆាំង​នឹង​ការ​រើសអើង​និង​ហឹង្សា ដោយសារ​ភេទ​ដែល​គេ​ស្រឡាញ់ និង​អត្តសញ្ញាណ​ជេនឌ័រ​”​។ ដោយសារ​ការ​មាក់​ងាយ​និង​ការ​ភ័យ​ខ្លាច ប្រហែល ១ ភាគ ៣ នៃ​ប្រជាជន​កម្ពុជា​ក្នុង​ក្រុម LGBTI ... អាន​បន្ថែម»

សុន្ទរកថា​​របស់​​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​ទិវា​អបអរ​ម៉ោង​ផែនដី ឆ្នាំ​២០១៦

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម​បណ្ឌិត​សាបូ អូយ៉ាណូ រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន លោក​ឈិត សំអាត ប្រធាន​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF) នៅ​កម្ពុជា សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ភ្ញៀវ​កិត្តិយស សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី​។ សូម​អរគុណ និង​សួស្តី​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​លោក​អ្នក​ទាំងអស់ សំរាប់​អ្វី​ដែល​ពិត​ជា​បទពិសោធន៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។ ម៉ោង​អបអរ​ទិវា​ផែនដី ឆ្នាំ​២០១៦ ទី​បំផុត បាន​មក​ដល់​ហើយ ដូច្នេះ សូម​ចាប់​ដៃ​គ្នា ដើម្បី​អបអរ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​! ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្វាហាប់ និង​ភាព​សាទរ​របស់​លោក​អ្នក​ម្នាក់​ៗ នៅ​យប់​នេះ​។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​បាន​ជួប​មនុស្ស​មួយ​ចំនួន ពិសេស​យុវជន ដែល​មាន​ការ​គិតគូរ​ខ្ពស់​ក្នុង​ការ​ការពារ អភិរក្ស និង​ធ្វើ​ការ​អប់រំ​អ្នក​ដទៃ​ស្តីពី​បរិស្ថាន​។ ខ្ញុំ​សូម​សរសើរ​ក្រសួង​បរិស្ថាន ដែល​បាន​ធ្វើការ​ដើម្បី​កែ​លំអ​ការងារ​អភិរក្ស សំរួល​ដល់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព ហើយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ចំពោះ​មិត្ត​ដ៏​ល្អ​របស់​យើង​នៅ​ក្នុង​អង្គការ WWF នៅ​កម្ពុជា ដែល​ជា​អង្គការ​ឈាន​មុខ​គេ​មួយ​ផ្នែក​បរិស្ថាន នៅ​កម្ពុជា​។ លោក​ប្រធាន​អង្គការ ឈិត សំអាត បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​យល់​ដឹង ... អាន​បន្ថែម»

សុន្ទរកថារបស់លោកស្រីភារធារី Julie Chung នៅឯពិធីសំដែងរបាំរបស់ក្រុមរបាំ Dana Tai Soon Burgess Dance Company

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​តំណាង​​ដទៃ​ទៀត ​​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា សមាជិក​អង្គទូត ភ្ញៀវ​កិត្តិយស លោក លោកស្រី និង​អ្នក​ស្នេហា​របាំ​​គ្រប់​វ័យ​ទាំង​អស់​។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​មាន​វត្តមាន​នៅ​ល្ងាច​នេះ ក្នុង​សាលសន្និសីទ​ចតុមុខ​ដ៏​​ល្អ​​ពិសេស ដើម្បី​​ស្វាគមន៍​​លោក​អ្នក​ទាំងអស់ ដែល​អញ្ជើញ​មក​ទស្សនា​ការ​សំដែង​រួម​គ្នា​ដ៏​ពិសេស​នេះ របស់​​ក្រុម​របាំ Dana Tai Soon Burgess Dance Company ដែល​មក​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​របាំ​កម្ពុជា ​ដែល​​មាន​ឈ្មោះ​ថា ក្រុម​សិល្បះ សុភីលីន ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ក្រុម​របាំ Dana Tai Soon Burgess Dance Company ដែល​មក​ពី​ទីក្រុង​វ៉ាស៊ីនតោន ស្ថិត​​ក្នុង​​ចំណោម​ក្រុម​របាំ​ល្បី ដែល​បកស្រាយ​របាំ​សម័យ​ទំនើប ដែល​យើង​មាន មិន​ត្រឹមតែ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​អាមេរិក​ទាំង​មូល​ថែម​ទៀត​ផង​។ លោក Dana និង​ក្រុម​របស់​​គាត់​គឺ​​ពិត​​​ជា​ឯកអគ្គរដ្ឋទូត​របាំ​មែន ដោយ​បាន​ធ្វើ​ដំណើរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​ពិភពលោក ដើម្បី​​សំដែង​របាំ​បែប​ថ្មី ពិបាក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី Julie Chung អនុប្រធាន​ទូត​អាមេរិក នៅ​ក្នុង​ពិធី​បើក​នៃ​បុណ្យ​ប្រចាំ​ឆ្នាំ​លើក​ដំបូង​ស្តីពី​បច្ចេកទេស​និង​ការ​បញ្ចូល​របៀប​ថ្មី

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ អស់​លោក​អ្នក​ទាំងអស់​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ជាមួយ​ឯកឧត្តម សារ៉ាក់ ខាន់ វាគ្មិន​ជា​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត និង​លោក​អ្នក​ទាំងអស់​! វា​ជា​ការ​ល្អ​ណាស់​ដែល​​ឃើញ​ថា មាន​យុវជន​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​។ កាលពី​សប្តាហ៍​​មុន លោក​អ្នក​ជា​ច្រើន​បាន​ចូលរួម​អបអរ​បុណ្យ​វិស្វកម្ម និង​វិទ្យាសាស្រ្ត​នៅ​កម្ពុជា​។ វា​​មើល​ទៅ​អស្ចារ្យ​ណាស់ ដែល​មាន​មនុស្ស​ជា​ច្រើន​មក​ចូលរួម ដោយ​ភាព​ស្វាហាប់ និង​ទឹកចិត្ត​ពុះពោរ​។ ព្រឹត្តិការណ៍​​ដូចជា​បុណ្យ​បច្ចេកទេស និង​ការ​បញ្ចូល​របៀប​ថ្មី (Inno-Tech Festival) មាន​សារៈសំខាន់ ពីព្រោះ​ការ​បញ្ចូល​​របៀប​ថ្មី និង​បច្ចេកទេស​ជា​រឿង​សំខាន់​។ វា​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​ខ្លាំង​មួយ​សំរាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ឱកាស​ថ្មី​។ លោក Bill Gates ដែល​ជា​សហស្ថាបនិក​​​នៃ​ក្រុមហ៊ុន Microsoft ​ដែល​ជា​ក្រុមហ៊ុន​កុំព្យូទ័រ​ផ្នែក​ទន់​ធំ​ជាង​គេ​​ក្នុង​​ពិភពលោក ទស្សន៍ទាយ​ថា របក​គំហើយ​ធំ​ៗ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​​រយៈពេល ១៥ ឆ្នាំ​ទៀត នឹង​ត្រូវ​បាន​ជំរុញ​​ដោយ​​បច្ចេកទេស​ថ្មី​ៗ ឬ​ក៏​របក​គំហ៊ើញ​ដែល​ធ្វើ​អោយ​មនុស្ស​កាន់តែ​ច្រើន​អាច​ប្រើ​បច្ចេកទេស​បាន​។ បុណ្យ​នេះ​អបអរ​​ការ​ដែល​ថា យុវជន​កម្ពុជា​ដូច​អ្នក​ទាំងអស់​គ្នា មិន​គ្រាន់តែ​ជា​អ្នក​ប្រើ​បច្ចេកទេស​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អ្នក​​បង្កើត​បច្ចេកទេស​ថ្មី​ៗ​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង​។ តើ​មាន​នរណា​ស្គាល់​លោក Mark Zuckerberg ទេ​?​ ... អាន​បន្ថែម»

កងទ័ពអាមេរិក និងកងទ័ពកម្ពុជារួមគ្នាធ្វើសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០១៦

ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ មន្រ្តី​​កងទ័ព​​កម្ពុជា និង​​មន្រ្តី​កងទ័ព​អាមេរិក​បាន​បើក​ជា​ផ្លូវការ​នូវ​សមយុទ្ធ​ឆ្មាំ​អង្គរ​ ឆ្នាំ​២០១៦ នៅ​ក្នុង​​ពិធី​មួយ​នៅ​សាលា​ហ្វឹកហ្វឺន​សំរាប់​កង​កំលាំង​ថែ​រក្សា​សន្តិភាព​ពហុជាតិ ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៤ មិនា ឆ្នាំ​២០១៦ ។ នេះ​គឺ​​​ជា​​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ទ្វេ​ភាគី ​ដោយ​មាន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​កង​កំលាំង​ជើង​​គោក​អាមេរិក​​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​​ជា​អ្នក​ឧបត្ថម្ភ​។ ឆ្នាំ​​នេះ​​គឺ​ជា​ឆ្នាំ​ទី​​៧​​ជាប់​​គ្នានៃ​សមយុទ្ធ​នេះ ដែល​មាន​បំណង​ពង្រឹង​រួម​គ្នា​ នូវ​សមត្ថភាព​ក្នុង​ការ​ផ្តល់​​ជំនួយ​​សង្គ្រោះមហ​ន្តរាយ និង​ជំនួយ​មនុស្សធម៌ និង​កែ​លំអ​កិច្ចសហប្រតិបត្តិការ​រវាង​យោធា និង​យោធា​។ លោកស្រី Julie Chung ភារធារី​នៃ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ជឿ​ថា សមយុទ្ធ​ឆ្មាំ​អង្គរ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ បង្ហាញ​ជា​គំរូ​នូវ​រឿង​ល្អ​បំផុត​មួយ​ចំនួន​ដែល​យោធា​អាច​សំរេច​បាន សំរាប់​ប្រទេស​និង​ប្រជាជន​របស់​គេ​។ សកម្មភាព​​​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​រួម​មាន​ការ​ហ្វឹកហ្វឺន និង​ការ​ផ្លាស់ប្តូរ​គ្នា ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌ ការ​ឆ្លើយ​តប​ចំពោះ​គ្រោះមហន្តរាយ ការ​ផ្តល់​ការ​សង្គ្រោះ​បន្ទាន់ វិស្វកម្ម ការ​កំចាត់​គ្រឿង​ផ្ទុះ ការ​ប្រឆាំង​នឹង​គ្រឿង​ផ្ទុះ​កែច្នៃ ការ​ដឹក​ជញ្ជូន​មនុស្ស និង​គ្រឿង​ផ្គត់ផ្គង់ ហើយ​និង​ការ​ពង្រឹង​​សមត្ថភាព​នៃ​អ្នក​ដឹកនាំ​។ ប្រទេស​ទាំងអស់ រួម​ទាំង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ នឹង​មាន​សុវត្ថិ​ភាព​ច្រើន​ឡើង​សំរាប់​ការ​រស់នៅ បើ​ផ្នែក​យោធា​មាន​ជំនាញ​ខ្ពស់​នៅ​ក្នុង​កិច្ចការ​អស់​ទាំង​នេះ​។ សមយុទ្ធ​រយៈពេល ២ សប្តាហ៍​​នេះ​មាន​ការ​ចូលរួម​នៃ​កងយោធពល​ខេមរភូមិន្ទ កង​កំលាំង​មក​ពី​​មជ្ឈ​មណ្ឌល​ជាតិ​សំរាប់​​ថែ​​រក្សា​សន្តិភាព មជ្ឈមណ្ឌល​កំចាត់​មីន និង​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម និង​កង​រាជ​​អាវុធហត្ថ​​កម្ពុជា​។ ចំណែក​កង​កំលាំង​អាមេរិក​មាន​មក​ពី​កងទ័ព​ជើង​គោក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក បញ្ជាការដ្ឋាន​​សំរាប់​​ជំនួយ​​ដល់​តំបន់​ប្រតិបត្តិការ​សឹក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​ពិធី​បើក​លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៃ​កង​កំលាំង​ថែ​រក្សា​សន្តិភាព​ពហុជាតិ

ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម​ឧត្តមសេនីយ​ឯក ជា សារ៉ន ឧត្តមសេនីយ​ទោ Dorman ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​​កង​យោធពល​ខេមរភូមិន្ទ សមាជិក​នៃ​អនុព័ន្ធ​យោធា​អន្តរជាតិ និង​ភ្ញៀវ​កិតិ្តយស​ដទៃ​ទៀត ​ដែល​មាន​វត្តមាន​​ នៅ​ថ្ងៃ​នេះ​។ សូម​អរគុណ​ដែល​បាន​អញ្ជើញ​រូប​ខ្ញុំ​មក​ចូលរួម​នៅ​ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​។ ចំពោះ​នាយ​​ទា​ហាន ពលទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក ដែល​នៅ​​ចំពោះ​មុខ​ខ្ញុំ​ថ្ងៃ​នេះ ពួកគេ​មើល​ទៅ​ល្អ​ណាស់​ ហើយ​ខ្ញុំ​សូម​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ និង​ការ​ហ្វឹកហ្វឺន មិន​​មែន​​សំរាប់​តែ​ពិធី​​​នា​ថ្ងៃ​នេះ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សំរាប់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំពោះ​​ការងារ​យោធា​។ ខ្ញុំ​មាន​កិត្តិ​យស​ដោយ​មាន​វត្តមាន​នៅ​ក្នុង​ចំណោម​ពួកគេ​។ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លង​កាត់​ច្រកចូល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​សំរាប់​កង​កំលាំង​ថែ​រក្សា​សន្តិភាព ពហុជាតិ ជាមួយ​នឹង​ការ​គំនាប់​យ៉ាង​ត្រឹមត្រូវ​របស់​ឆ្មាំ ហើយ​នៅ​ទីបំផុត មក​ដល់​ទី​ពិធី​នេះដែល​​មាន​ទៅ​ដោយ​​ទាហាន​​ក្នុង​ឯកសណ្ឋាន​ឈរ​ជា​ជួរ នាំ​អោយ​ខ្ញុំ​មាន​ក្តី​រំភើប​។ ទាក់ទង​នឹង​ការ​រំពឹង​ទុក​នៃ​កង​កំលាំង​យោធា “​ខ្ញុំ​ជឿ​ថា សមយុទ្ធ​ឆ្មាំ​អង្គរ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ បង្ហាញ​​​ជា​​គំរូ​នូវ​ប្រការ​ល្អ​បំផុត​មួយ​ចំនួន ដែល​យោធា​អាច​សំរេច​បាន សំរាប់​ប្រទេស​និង​ប្រជាជន​របស់​គេ​។ សកម្មភាព​​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​រួម​មាន​ការ​ហ្វឹកហ្វឺន និង​ការ​ផ្លាស់ប្តូរ​គ្នា ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌ ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​​មហន្តរាយ ការ​ផ្តល់​ការ​សង្គ្រោះ​បន្ទាន់ វិស្វកម្ម ការ​​កំចាត់​គ្រឿង​ផ្ទុះ ការ​ប្រឆាំង​នឹង​គ្រឿង​ផ្ទុះ​កែច្នៃ ការ​ដឹក​ជញ្ជូន​​មនុស្ស និង​គ្រឿង​ផ្គត់ផ្គង់ ហើយ​និង​ការ​ពង្រឹង​​សមត្ថភាព​នៃ​អ្នក​ដឹកនាំ​។ ប្រទេស​ទាំងអស់ រួម​ទាំង​ប្រទេស​កម្ពុជា​​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ នឹង​មាន​សុវត្ថិភាព​ច្រើន​ឡើង​សំរាប់​ការ​រស់នៅ បើ​ផ្នែក​យោធា​មាន​​ជំនាញ​ខ្ពស់​នៅ​ក្នុង​​កិច្ចការ​អស់​ទាំង​នេះ​។ ឧទាហរណ៍ ... អាន​បន្ថែម»

ក្រុម​សិល្បៈ Dana Tai Soon Burgess នឹង​មក​សំដែង​នៅ​កម្ពុជា ក្រោម​ការ​គាំទ្រ​របស់​ស្ថានទូត​អាមេរិក និង​ក្រុមសិល្បៈ Sophiline Arts Ensemble

ចេញថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦ ក្រុម​សិល្បៈ​ដ៏​ល្បី​ដែល​មាន​ឈ្មោះ​ថា Dana Tai Soon Burgess Dance Company (DTSBDC) នៅ​ទីក្រុង Washington នឹង​មក​សំដែង​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក និង​គាំទ្រ​ដោយ​ក្រុម​សិល្បៈ Sophiline Arts Ensenble ។ នៅ​ថ្ងៃ​សុក្រ ទី​១៨ មិនា វេលា​ម៉ោង ៧ យប់ ក្រុម​សិល្បៈ DTSBDC និង​ក្រុម​សិល្បៈ Sophiline Arts Ensenble នឹង​ធ្វើ​ការ​សំដែង​ជូន​សាធារណជន​ដោយ​មិន​គិត​ថ្លៃ នៅ​សាលសន្និសីទ​ចតុមុខ​។ ចំពោះ​ព័ត៌មាន​ស្តីពី​សំបុត្រ​ចូល​ទស្សនា សូម​ហៅ​ទូរស័ព្ទ​ទៅ​ក្រុម​សិល្បៈ Sophiline Arts Ensenble តាម​លេខ ០៧៧ ៩៤៥ ០១៥ ឬ​តាមដាន​ទំព័រ​ហ្វេសបុក​របស់​ស្ថានទូត​អាមេរិក​។ ក្រុម​របាំ DTSBDC នឹង​ដឹកនាំ​សិក្ខាសាលា​មួយ​ចំនួន​ជាមួយ​ក្រុម​អ្នក​របាំ​ខ្មែរ នៅ​សៀមរាប និង​នៅ​ភ្នំពេញ​។ លោក Jay ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិភាគ​សៀមរាប

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សៀមរាប ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម សុង រីហា អភិបាល​រង​ខេត្ត​សៀមរាប វេជ្ជបណ្ឌិត ហុក គឹមហេង នាយក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប និង​ភ្ញៀវ​ដទៃ​ទៀត​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ​។ ខ្ញុំ​រីករាយ​ដោយ​បាន​មក​ខេត្ត​សៀមរាប​ដ៏​ស្រស់​ស្អាត ពិសេស​នៅ​ក្នុង​ឱកាស​ដូច​ថ្ងៃ​នេះ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​ដែល​នឹង​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​ថ្មី​ៗ ចំពោះ​ការ​ថែ​ទាំ​សុខភាព​របស់​មនុស្ស​នៅ​ក្នុង​សហគមន៍​។ ជា​បឋម ខ្ញុំ​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នា​ថ្ងៃ​នេះ សំរាប់​ការ​ថែទាំ​សុខភាព នៅ​កម្ពុជា និង​នៅ​ខេត្ត​សៀមរាប​។ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិ​ភាគ​ថ្មី ដែល​យើង​បើក​នៅ​ថ្ងៃ​នេះ នឹង​ទទួល រក្សា​ទុក ហើយ​ចែកចាយ​ឈាម​ស្អាត និង​ប្រកប​ដោយ​សុវត្ថិភាព សំរាប់​សហគមន៍​នេះ ដែល​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សំរាប់​សុខភាព​សាធារណៈ​។ ដូច​យើង​ដឹង​ច្បាស់​ហើយ គ្រោះថ្នាក់​ចរាច​ធ្ងន់ធ្ងរ ជា​ឧទាហរណ៍ អាច​បណ្តាល​អោយ​ជន​រង​គ្រោះ​បាត់បង់​ឈាម​យ៉ាង​ច្រើន​។ ឈាម​ដែល​មជ្ឈមណ្ឌល​ថ្មី​ដែល​យើង​បើក​នា​ថ្ងៃ​នេះ នឹង​ប្រមូល​មក​រក្សា​ទុក អាច​ជា​គន្លឹះ​សំរាប់​ជួយ​អាយុ​ជីវិត​របស់​គេ​។ វា​ដូច​ករណី​ម្តាយ​ដែល​បាត់បង់​ឈាម​ច្រើន​ពេល​ឆ្លង​ទន្លេ ហើយ​ដែល​ជីវិត​របស់​គាត់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង ក៏​ដូចជា​ជន​រងគ្រោះ ដែល​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ ដោយសារ​ការ​ប្រើ​ថ្នាំ​ក្លែងក្លាយ​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​គេ​មិន​ដឹង​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​ស្តីពី​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ

ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ឯកឧត្តម​​បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ជំទាវ​បណ្ឌិត​ អ៊ឹង គន្ធាផាវី រដ្ឋមន្រ្តី​ក្រសួង​​កិច្ច​ការ​នារី លោក​ជំទាវ ជូ ប៊ុនអេង អនុប្រធាន​អចិន្រ្តៃ​នៃ​គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ ភ្ញៀវ​កិត្តិយស អស់​​លោក​ លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន​នៅ​ព្រឹក​នេះ នៅ​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណកម្មាធិការ​ជាតិ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ការ​ជួញដូរ ដែល​ហៅ​កាត់​ថា NCCT ។ ស្រប​ជាមួយ​នឹង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កិច្ច​ប្រជុំ​​​នេះ​​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​​ដ៏​មាន​សារៈសំខាន់​បំផុត​នៅ​ឆ្នាំ​នេះ ក្នុង​ការ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​មនុស្ស​​របស់​ប្រទេស​កម្ពុជា​។ វា​ផ្តល់​អោយ​រដ្ឋាភិបាល​នូវ​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ផែនការ​ប្រឆាំង​ការ​ជួញ​ដូរ​​របស់​ខ្លួន និង​សកម្មភាព​ផ្តួចផ្តើម​សំរាប់​ឆ្នាំ​ខាង​មុខ ហើយ​ផ្តល់​អោយ​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​នូវ​ព័ត៌មាន​​ដែល​គេ​​ត្រូវការ ដើម្បី​​ធ្វើ​ការ​ជួយ​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​​លំអិត​​ដែល​យើង​បាន​លឺ​នៅ​ព្រឹក​​នេះ ហើយ​និង​​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ក្រសួង​នានា ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។ យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ជួញដូរ​មនុស្ស ពីព្រោះ​វា​ប៉ះពាល់​មិន​ត្រឹមតែ​ចំពោះ​បុគ្គល​និង​គ្រួសារ​របស់​​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ប៉ះពាល់​ដល់​សហគមន៍ និង​ប្រទេស​ទាំង​មូល​ថែម​ទៀត​ផង​។ យើង​វាយ​តំលៃ​ខ្ពស់​​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់ NCCT ដែល​មាន​សម្តេច ស ខេង​ជា​ប្រធាន និង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ជំទាវ ជូ ប៊ុនអេង​។ តាមរយៈ​បទពិសោធន៍​​នៅ​ជុំវិញ​ពិភពលោក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំពហុភាគី​នៃ​ក្រុម​ការងារ​ប្រឆាំង​ហឹង្សា​ជ្រុល​និយម

ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ឱម យិនទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​នាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឯកឧត្តម អ៊ុង អៀង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្នុង​លេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឧត្តមនាវី​ទោ Colin Kilrain ភ្ញៀវ​កិត្តិយស និង​សហការី​កម្ពុជា និង​សហការី​មក​ពី​ជុំវិញ​តំបន់ អស់​លោក លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ ដើម្បី​ចំណាយ​ពេល​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដ៏​ចំណាន​ៗ​ក្នុង​អាជីព ការ​ប្តេជ្ញាចិត្ត​ដូច​គ្នា​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​សំខាន់​ៗ ការ​សំរបសំរួល​គ្នា និង​ចំពោះ​ការ​កសាង​ស្ពាន​មេត្រី​ចាំបាច់​សំរាប់​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ហឹង្សា នៅ​ក្នុង​ប្រទេស​ទាំងអស់​របស់​យើង​។ ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង នៅ​ថ្ងៃ​នេះ​។ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម ហើយ​ខ្ញុំ​សូម​អរគុណ​លោក​ទេសរដ្ឋមន្រ្តី ឱម យិនទៀង និង​ឯកឧត្តម អ៊ុង អៀង និង​អ្នក​ចូលរួម​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ក្នុង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង​។ ជា​បឋម ខ្ញុំ​សូម​សំដែង​សមានទុក្ខ​ដល់​សហការី​របស់​យើង​ដែល​មក​ពី​ប្រទេស​ឥណ្តូនេស៊ី ចំពោះ​ការ​បាត់បង់​ជីវិត​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​អោយ​រន្ធត់​ដោយ​ពួក ISIS នៅ​ទីក្រុង Jakarta កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​។ ខ្ញុំ​ជឿ​ថា ពួកយើង​ទាំងអស់​នៅ​ទីនេះ​គាំទ្រ​ប្រជាជន​ឥណ្តូនេស៊ី​ប្រឆាំង​នឹង​ភេរវកម្ម និង​មនោគមវិជ្ជា​ជ្រុល​និយម ដែល​នាំ​អោយ​មាន​ហឹង្សា​ភេរវកម្ម​។ ការ​វាយ​ប្រហារ​នៅ​ទីក្រុង ... អាន​បន្ថែម»

ស្ថានទូត​អាមេរិក​និង​មជ្ឈមណ្ឌល EducationUSA នឹង​រៀបចំ តាំង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៦

ចេញថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​អាមេរិក​ សំរាប់​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក (EducationUSA) នឹង​រួម​គ្នា​រៀបចំ​ពិព័រណ៍ ឆ្នាំ​២០១៦ ស្តីពី​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ពី​ម៉ោង ៣ រសៀល ដល់​ម៉ោង ៧ យប់ នៅ​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ចំនួន ១៦ រូប​មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ជំរាប​ដល់​សិស្ស​និស្សិត​កម្ពុជា ស្តី​អំពី​កម្មវិធី​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា លក្ខខ័ណ្ឌ​ទាមទារ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរៀន និង​ឱកាស​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក​។ ស្ថាប័ន​ចូលរួម​ដទៃ​ទៀត​នៅ​ក្នុង​ពិព័រណ៍​នេះ​នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​គ្នា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​សេវា​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​សិក្សា​អប់រំ​របស់​មជ្ឈមណ្ឌល EducationUSA។ ពិព័រណ៍​នេះ​មាន​បំណង​បង្ហាញ​អោយ​ឃើញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក ចំពោះ​ការ​ខិតខំ​ដើម្បី​លើក​កំពស់​គុណភាព​នៃ​ការ​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​ការ​សិក្សា និង​ក្នុង​អាជីព សំរាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៏​នេះ​ក៏​ផ្តល់​ជា​មធ្យោបាយ​ពិសេស​មួយ​សំរាប់​អោយ​ប្រជាជន​កម្ពុជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន ឧត្តមសិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​បាន​ការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​របស់​សហរដ្ឋ​អាមេរិក​។ លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក និង​ឯកឧត្តម ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ដើរ​មើល​ការ​តាំង​ពិព័រណ៍​នៅ​វេលា​ម៉ោង​ប្រហែល ៥ ល្ងាច​។ អ្នក​សារព័ត៌មាន​ដែល​ចង់​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ពិព័រណ៍​នេះ​គួរ​ទៅ​ដល់​កន្លែង​តាំង​ពិព័រណ៍​នៃ​សណ្ឋាគារ អាំងទែកុងទីណង់តាល់​ត្រឹម​ម៉ោង ៤​:​៣០ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​ក្នុង​ឱកាស​សម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ ភូមិ​ភាគ​កំពង់​ចាម និង​មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) កំពង់ចាម ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម លន់ លឹមថៃ អភិបាល​ខេត្ត​​កំពង់ចាម ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​​ក្នុង​ពិធី​នា​ថ្ងៃ​នេះ​។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រកប​ដោយ​មោនទនភាព​​មួយ​​សំរាប់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​សំរេច​បាន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​​របស់​ខ្លួន ក្នុង​រយៈពេល ១៥ ឆ្នាំ​​កន្លង​ទៅ​នេះ​។ ខ្ញុំ​នៅ​ចាំ​ច្បាស់​ពី​ស្ថានភាព​​​នៃ​ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ធ្វើការ​ក្នុង​ស្ថានទូត​អាមេរិក នៅ​ចុង​ទសវត្ស​ទី​១៩៩០ ។ នៅ​ពេល​នោះ គំនិត​ដែល​ថា ខេត្ត​កំពង់ចាម​អាច​មាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិ​ភាគ​របស់​ខ្លួន និង​​មន្ទីរ​ពិសោធន៍​មួយ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កំណត់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ មិន​ត្រូវ​បាន​គេ​គិត​ដល់​ទេ​។ ពេល​នេះ ដោយសារ​ការ​ខិតខំ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន និង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​របស់​គេ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​​អន្តរជាតិ​​របស់​គេ កន្លែង​វេជ្ជសាស្រ្ត​ដ៏​ទំនើប​នេះ​បាន​ក្លាយ​ជា​ការ​ពិត​។ អស់​រយៈកាល​ជិត ២០ ឆ្នាំ​មក​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​​និង​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់​ជាតិ​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ភូមិ​ភាគ​ថ្មី​នេះ​នឹង​ផ្តល់​​ឈាម​សំរាប់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ដែល​បាត់​បង់​ឈាម សង្គ្រោះ​ម្តាយ​ដែល​បាត់បង់​ឈាម​​ច្រើន​​​នៅ​ពេល​ឆ្លង​ទន្លេ ហើយ​ការពារ​សំរាប់​ពេល​មាន​ជំងឺ​រាលដាល​ទាក់ទង​នឹង​ឈាម​។ ក្រៅ​ពី​នេះ​ទៀត មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ​កំពង់ចាម​អាច​ផ្តល់​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូចជា​ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​ជំងឺ​គ្រុនឈាម បាន​ឆាប់​រហ័ស ដែល​ជួយ​អោយ​វេជ្ជបណ្ឌិត​​ផ្តល់​​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​ដល់​អ្នក​ជំងឺ​បាន​ឆាប់​រហ័ស​។ ជា​បថម ខ្ញុំ​សូម​អរគុណ​ឯកឧត្តម ម៉ម ... អាន​បន្ថែម»

ការ​សន្ទនា​ពី​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​លើក​ទី​៣ រវាង​កម្ពុជា​-​សហរដ្ឋ​អាមេរិក

សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ កម្ពុជា និង​សហរដ្ឋ​អាមេរិក​ថ្ងៃ​នេះ​បាន​ធ្វើ​កិច្ច​ពិភាក្សា​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ (TIFA) នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ កិច្ច​ប្រជុំ TIFA នេះ​តំណាង​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចែក ​រំលែក​របស់​ប្រទេស​ទាំង​ពីរ​សម្រាប់​បន្ត​កសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន ដឹកនាំ​ដោយ​សហប្រធាន ដែល​មាន​ឧបការរី​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី ​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក លោកស្រី Barbara Weisel និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ​។ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​លើក​ទី​៣ នៃ​ក្រុម​ប្រឹក្សា​រួម TIFA នេះ ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា ពាណិជ្ជកម្ម ទ្វេ​ភាគី តំបន់ និង​ពហុភាគី ដូចជា​ការ​អនុវត្ត​កាតព្វកិច្ច​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក របស់​ប្រទេស​កម្ពុជា កម្មសិទ្ធិបញ្ញា ការងារ ការ​វិនិយោគ ការ​កសាង​សមត្ថភាព​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​។ កម្ពុជា និង​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ការ​រួម​គ្នា​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម ហើយ​​នឹង​អភិវឌ្ឍន៍​ផែនការ​ការងារ​សម្រាប់​តាមដាន រួម​ទាំង​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​ដើមី្ប​គំាទ្រ​ដំណើរការ​វិវត្ត​នៃ​ការ​កំណែ​ទម្រង់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ សាវតា​៖ TIFA ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ​២០០៦ គឺ​ជា​វេទិកា​ចម្បង​សម្រាប់​ការ​ពិភាក្សា​ពី​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​។ ក្រុម​មន្រ្តី​បាន​ជួប​ប្រជុំ​ជា​ទៀងទាត់ ទាំង​នៅ​ក្នុង​កិច្ច​ប្រជុំ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៥០ នៃ​មូលនិធិ​ប្រាសាទ​ពិភពពលោក នៅ​អង្គរវត្ត

សៀមរាប ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម សុខ សង្វារ សហការី​មក​ពី​អាជ្ញាធរ​អប្សារា និង​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) អស់​លោក លោកស្រី ភរិយា​ខ្ញុំ ឈ្មោះ​សុទ្ធី និង​ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​អស់​លោក​អ្នក​ទាំងអស់ ដើម្បី​អបអរ​ខួប​លើក​ទី​៥០ នៃ WMF ។ ខ្ញុំ​មាន​កិត្តិយស​ពិសេស​ដោយ​បាន​មក​ឈរ​នៅ​ពី​មុខ​ប្រាសាទ​អង្គរ​ដ៏​ល្អ​ឯក ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រាសាទ​ដ៏​អស្ចារ្យ​បំផុត​ដែល​ត្រូវ​បាន​កសាង​ដោយ​មនុស្ស និង​ជា​និមិត្តរូប​ដែល​បង្រួបបង្រួម និង​កំណត់​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​មក​មើល​ប្រាសាទ​អង្គរ​ជា​លើក​ដំបូង កាល​ពី​ជិត​២០​ឆ្នាំ​មុន ដោយ​នៅ​ពេល​នោះ ខ្ញុំ​គឺ​ជា​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ​។ នៅ​ពេល​នោះ ទេសចរ​មក​លេង​ខេត្ត​សៀមរាប​មាន​មិន​ច្រើន​ទេ​។ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ទេ ហើយ​ទីតាំង​ជា​ច្រើន ដូចជា​ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទ​ព្រះវិហារ មិន​អាច​អោយ​គេ​ទៅ​បាន​ទេ​។ តែ​វា​ធ្វើ​អោយ​គេ​មាន​ការ​រំភើប​អស្ចារ្យ​ណាស់ ដែល​បាន​មក​ទី​នេះ ហើយ​ការ​មក​ជា​លើក​ដំបូង​នេះ​ធ្វើ​អោយ​ខ្ញុំ​ចងចាំ​ជានិច្ច នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​។ សព្វ​ថ្ងៃ​នេះ ប្រាសាទ​អង្គរ​នៅ​តែ​ធ្វើ​អោយ​គេ​មាន​ការ​ស្ញប់ស្ញែង សូម្បី​តែ​ទទួល​បាន​អ្នក​ទស្សនា​ចំនួន​ជាង​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​មក​ពី​ទូទាំង​ពិភពលោក​ក្តី​។ ព្រលាន​យន្តហោះ​ត្រូវ​បាន​ពង្រីក​យ៉ាង​ច្រើន ហើយ​នៅ​ពេល​នេះ ទទួល​អ្នក​ដំណើរ​ច្រើន​ជាង​ព្រលាន​យន្តហោះ​ភ្នំពេញ​។ ការ​មាន​ចំនួន​ច្រើន​បែប​នេះ​មាន​ផល​មិន​ល្អ​របស់​វា​ដែរ ដូច​ដែល​អ្នក​ដែល​ប្រជ្រៀត​គ្នា​ទៅ​មើល​ព្រះអាទិត្យ​រះ​អាច​ប្រាប់​លោក​អ្នក​បាន តែ​ការ​ដែល​គេ​បាន​ឃើញ​កាន់​តែ​ច្រើន​នូវ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ភាព​គត់​មុត​យូរ​អង្វែង​របស់​វា​។ ពិត​ណាស់ ប្រជាប្រិយភាព​នៃ​ប្រាសាទ​អង្គរ​នាំ​មក​នូវ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​ប្រទេស​មួយ ដែល​ក្នុង​នោះ​សូម្បី​តែ​បន្ទាប់​ពី​មាន​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​២​ទសវត្ស​មក​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​រស់​ក្នុង​ភាព​ក្រីក្រ ... អាន​បន្ថែម»

សេចក្តីថ្លែង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ស្តីពី​ទិវា​ជ័យជំនះ

ចេញថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ ជ័យជំនះ​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែ​មករា កត់​សំគាល់​ការ​រំដោះ​ទីក្រុង​ភ្នំពេញ​ ពី​របប​ខ្មែរ​ក្រហម ដែល​ជា​របប​មួយ​ដែល​គេ​មើល​ឃើញ​ច្បាស់​ថា ស្ថិត​ក្នុង​ចំណោម​របប​ដ៏​អាក្រក់​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​។ ជ័យជំនះ​លើ​ពួកខ្មែរ​ក្រហម​គឺ​ជា​ជ័យជំនះ​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ថ្ងៃ​នេះ យើង​សូម​សំដែង​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ជិត ២ លាន​នាក់ និង​ការ​ខ្ចាត់​ព្រាត់​នៅ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន​ទៀត​។ ក្នុង​នាម​ជា​មិត្ត​របស់​ប្រជាជន​កម្ពុជា បំណង​ដ៏​មុតមាំ​របស់​យើង​គឺ​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​ជំនឿ​ទាំង​អស់ បន្ត​ធ្វើការ​ជាមួយ​គ្នា ដើម្បី​កសាង​អនាគត​មួយ​ដែល​មាន​វិបុលភាព និង​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ឡើង​។ អាន​បន្ថែម»

កម្មវិធី AOTM បាន​ទទួល​រង្វាន់​ផ្នែក​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ក្នុង​ពិធី CES ២០១៦

ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៦ វិស្វករ​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ពិសេស​មួយ ដែល​មក​ពី​មូលនិធិ​មនុស្សធម៌ Golden West (GWHF) ដែល​បាន​បង្កើត​កម្មវិធី​ឯកសារ​បណ្តុះបណ្តាល​ថ្នាក់​ខ្ពស់​ស្តីពី​យុទ្ធភណ្ឌ (AOTM) បាន​ទទួល​រង្វាន់​ផ្នែក​គំនិត​ច្នៃ​ប្រឌិត​ថ្មី (Innovation Awards Honoree) នៅ​ក្នុង​ពិព័រណ៏​អន្តរជាតិ​ដ៏​ល្បី​ អំពីរបស់​ប្រើប្រាស់​អេឡិចត្រូនិច នៅ Las Vegas ដែល​គេ​ច្រើន​ស្គាល់​ថា CES ២០១៦​។ ដោយ​ត្រូវ​បាន​គេ​ជ្រើសរើស​នៅ​ក្នុង​ក្រុម​ចំណាត់​ថ្នាក់ “​បច្ចេកទេស​ដើម្បី​ពិភពលោក​មួយ​ល្អ​ប្រសើរ​” ផលិតផល​ AOTM ត្រូវ​បាន​ផលិត​នៅ​ភ្នំពេញ នៅ​ក្នុង​មន្ទីរពិសោធន៍ ផ្នែក​ប្លង់​របស់​មូលនិធិ GWHF ដែល​ជា​កន្លែង​បោះពុម្ព 3D ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​។ ដោយ​បាន​ទទួល​ថវិកា​សំរាប់​ចាប់ផ្តើម​ការងារ​ដំបូង​ៗ​ពី​ការិយាល័យ​បន្ធូរបន្ថយ និង​លុប​បំបាត់​អាវុធ​ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កម្មវិធី AOTM កែ​លំអ​គុណភាព​នៃ​សំភារៈ​សំរាប់​បុគ្គលិក​ដែល​ធ្វើការ​ដោះ​មីន និង​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​។ លោក Allen Tan ដែល​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​អនុវត្ត​នៅ​ក្នុង​មូលនិធិ GWHF បាន​ធ្វើការ​កត់​សំគាល់​ថា “​ការ​ទទួល​បាន​រង្វាន់​អន្តរជាតិ​ដ៏​សំខាន់​នេះ​គឺ​ជា​កិត្តិយស​មួយ​ដែល​យើង​ចែក​រំលែក​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​មើល​ឃើញ​ពី​ផល​ដែល​មាន​ទៅ​លើ​ពិភពលោក​ពី​ផលិតផល​ដែល​បង្កើត​ដោយ​កម្ពុជា​”​។ អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ស្តីពី​បទបង្ហាញ​របស់ បណ្ឌិត Stephen Wolfram ដែល​មាន​ចំណងជើង​ថា “​អនាគត​នៃ​ការ​គណនា និង​ចំណេះដឹង​”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារុន បណ្ឌិត Stephen Fram បណ្ឌិត ចាន់ រ័ត្ន និង​សមាជិក​នៃ​សមាគម​អ្នក​គណិតវិទ្យា​កម្ពុជា លោក Allen Tan អស់​លោក លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​មាន​វត្តមាន​នៅ​រសៀល​នេះ ដើម្បី​ចូលរួម​ស្តាប់​បទបង្ហាញ​ពិសេស​នេះ​របស់​បណ្ឌិត Stephen Wolfram ដែល ដូច​លោក​អ្នក​ទាំងអស់​ដឹង​ហើយ ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​មាន​ការ​គិត​តាម​បែប​ថ្មី​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​បំផុត និង​កំពុង​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក នា​ពេល​នេះ​។ ចំណាប់​អារម្មណ៍​របស់​បណ្ឌិត Wolfram មាន​លើ​ប្រធានបទ​ជា​ច្រើន រាប់​ពី​​រូបវិទ្យា​ដល់​ការ​ធ្វើ​កម្មវិធី​កុំព្យូទ័រ និង​ការ​សរសេរ ហើយ​ខ្ញុំ​ចង់​ស្តាប់​គាត់​ជា​ខ្លាំង នៅ​ថ្ងៃ​នេះ​។ នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​បាន​ស្តាប់​បទបង្ហាញ​របស់​បណ្ឌិត Wolfram តាម YouTube ។ ក្នុង​នាម​ជា​អ្នក​សេដ្ឋកិច្ច​ម្នាក់ ខ្ញុំ​គិត​ថា វិទ្យាសាស្រ្ត បច្ចេកទេស និង​ការ​ដាក់​បញ្ចូល​របៀប​ថ្មី (Innovation) មាន​សារៈសំខាន់ ណាស់​ដល់​សេដ្ឋកិច្ច​អាមេរិក​។ ក្រុមហ៊ុន​របស់​បណ្ឌិត Wolfram ដែល​មាន​ឈ្មោះ​ថា ... អាន​បន្ថែម»

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ក្នុង​ឱកាស​ទិវាជនចំណាកស្រុកអន្តរជាតិ

ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទិវា​ជន​ចំណាក​ស្រុក​អន្តរជាតិ ដែល​ត្រូវ​បាន​រំលឹក​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ យើង​សំដែង​ការ​ទទួល​​ស្គាល់​ចំពោះ​អ្នក​ដែល​ផ្សង​ព្រេង​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ស្វែង​រក​សុវត្ថិភាព សេចក្តី​ថ្លៃថ្នូ និង​ជីវិត​រស់នៅ​មួយ​​ដែល​​ល្អ​។ យើង​នឹក​ដល់​រូបភាព​ដ៏​អាណោចអាធម្ម និង​រឿងរ៉ាវ​ដ៏​គួរ​អោយ​ព្រឺព្រួច ដែល​ទាញ​ការ​ចាប់​អារ​ម្មណ៍​​របស់​​ពិភពលោក ហើយ​និង​ជន​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន​ចំនួន​ជាង ៣៦០០ នាក់ ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​​នេះ ក្នុង​ពេល​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​។ មិន​ថា​ពួកគេ​កំពុង​គេច​ចេញ​ពី​សង្គ្រាម ភាព​ក្រីក្រ ឬ​កំពុង​ស្វែង​រក​ឱកាស​នោះ​ទេ ការ​ស្វែង​រក​របស់​ជន​​ចំណាក​ស្រុក​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា រាប់​ពី​គ្រួសារ​នៅ​ឯ​ផ្ទះ​ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​របស់​គេ ដល់​​និយោជក​នៅ​បរទេស​ដែល​ត្រូវការ​កំលាំង និង​ជំនាញ​របស់​ពួកគេ​។ នៅ​ក្នុង​ករណី​ខ្លះ ប្រាក់​ដែល​ពួកគេ​ផ្ញើ​មក​មាន​​ច្រើន​ជាង​ជំនួយ​អភិវឌ្ឍន៍​ទៅ​ទៀត​​សំរាប់​ប្រទេស​ក្រីក្រ​។ នៅ​តាម​ប្រទេស​ដែល​ខ្វះ​កំលាំង​ពលកម្ម ឬ​មាន​ប្រជាជន​​ច្រើន​ដែល​ស្ថិត​ក្នុង​វ័យ​ចាស់ ជន​ចំណាក​ស្រុក​អាច​ជំរុញ​សេដ្ឋកិច្ច​របស់​គេ​អោយ​ដើរ​ទៅ​មុខ​។ ភាគ​ច្រើន​លើស​លុប​នៃ​ប្រជាជន​ចំនួន​ជាង ២០០ លាន​នាក់​ដែល​ធ្វើ​ចំណាក​ស្រុក​ក្នុង​មួយ​ឆ្នាំ​ៗ ចេញ​ទៅ​​ដោយ​ស្រប​ច្បាប់​។ តែ​ទោះ​បី​ជា​គេ​មាន​ឯកសារ​បែប​ណា​ក៏​ដោយ ក៏​ពួកគេ​ទាំងអស់​គួរតែ​ទទួល​បាន​ការ​ការពារ និង​​ការ​ប្រព្រឹត្ត​មក​លើ​ប្រកប​ដោយ​មនុស្សធម៌​។ ប្រទេស​ទាំងអស់​គួរតែ​ជួយ មិន​មែន​គ្រាន់តែ​ប្រទេស​នៅ​ក្បែរ​ខាង​តែ​ប៉ុណ្ណោះ​ទេ​។ មូលដ្ឋាន​នៃ​ការ​កសាង​ប្រទេស​របស់​យើង​ស្ថិត​នៅ​លើ​ការ​ស្រម៉ៃ​ចង់​បាន​នៃ​ជន​ចំណាក​ស្រុក​។ ភាព​ក្លាហាន ការ​​តស៊ូ និង​សេរីភាព​របស់​គេ​ក្នុង​ការ​ស្រម៉ៃ​ចង់​បាន​អនាគត​មួយ​ល្អ​ប្រសើរ បាន​ជំរុញ​អោយ​យើង​មាន​វិបុលភាព ហើយ​​ក្លាយ​ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​បេតិកភណ្ឌ និង​ចរិក​ជាតិ​របស់​យើង​។ ថងៃនេះ យើងបញ្ជាក់សារជាថ្មីនូវការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយមនុស្សជាតិ​ដទៃទៀតដែលធ្វើការលះបង់ និងការប្រថុយប្រថានយ៉ាងធំ ដើម្បីប្រឈមនឹងអ្វីដែលគេមិនស្គាល់។ អាន​បន្ថែម»

សុន្ទរកថា​​បើក​​របស់​​លោក​​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​​ក្នុង​​សិក្ខាសាលា​​យល់​​ដឹង​​ពី​​ការ​​គ្រប់គ្រង EXBS ជា​​យុទ្ធសាស្រ្ត ក្នុង​​ពាណិជ្ជកម្ម

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម ជួន ចាន់ថន ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិតិ្តយស អស់លោក លោកស្រី សូម​ស្វាគមន៍​មក​កាន់​សិក្ខាសាលា​លើក​ដំបូង​ស្តីពី​ការ​យល់​ដឹង​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​ជាមួយ​អស់​លោក លោកស្រី នៅ​ព្រឹក​នេះ នៅ​ក្នុង​ពិធី​ជា​សាធារណៈ​លើក​ទី​១ សំរាប់​ខ្ញុំ តាំង​ពី​ខ្ញុំ​បាន​ជូន​សារតាំង​ដល់​ប្រមុខ​រដ្ឋ​ស្តីទី នៅ​ព្រឹក​ម្សិលម៉ិញ​។ ខ្ញុំ​រីករាយ​ណាស់ ដោយ​មាន​ឱកាស​និយាយ​ជាមួយ​លោក លោកស្រី​បន្តិច អំពី​ការ​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ សំរាប់​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​ខ្លួន តាមរយៈ​ការ​ធ្វើ​អោយ​មាន​របប​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រឹង​មាំ​មួយ​។ ខ្ញុំ​គិត​ថា លោក លោកស្រី​ជា​ច្រើន​ដឹង​ថា ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​អវត្តមាន​អស់រយៈពេល ១៥ ឆ្នាំ​មក​។ តាំង​ពី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​វិស័យ​សង្គមកិច្ច សុខាភិបាល និង​សេដ្ឋកិច្ច​។ កំណើន​សេដ្ឋកិច្ច​ចំនួន ៧​% ក្នុង​រយៈពេល ២០ ឆ្នាំ​មក​​នេះ​របស់​ប្រទេស​កម្ពុជា​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​។ សព្វថ្ងៃ​នេះ​ ប្រទេស​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម នៅ​ក្នុង​ពិភពលោក​។ តែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក៏​មាន​ន័យ​ផង​ដែរ​ថា ... អាន​បន្ថែម»

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt ប្រគល់​សារ​តាំង

ចេញ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ លោក​​ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក William Heidt បាន​ប្រគល់​សារ​តាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​សម្តេច វិបុលសេនា​ភក្តី សាយ​ឈុំ ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​មួយ​នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​រាជធានី​ភ្នំពេញ​។ ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​អញ្ជើញ​ចូលរួម នៅ​ក្នុង​ពិធី​នោះ​ដែរ​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ជំរាប​សម្តេច វិបុល សាយ ឈុំ ថា ដោយ​ភាគី​ទាំង​សង​ខាង​មាន​សុឆន្ទៈ សហរដ្ឋ​​អាមេរិក​និង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​មាន​ប្រសាសន៍​ថា “​តាំង​ពី​យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​នៅ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មក​នេះ ។ ខ្ញុំ​រីករាយ​នឹង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល  វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​រឹង​មាំ រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​”​។ ប្រវត្កិរូប​លំអិត​របស់​លោក​ឯកអគ្គរដ្ឋទូត ... អាន​បន្ថែម»

របាយការណ៍​បង្ហាញ​ពី​កំណើន​យ៉ាង​ច្រើន​នៃ​ចំនួន​និស្សិត​កម្ពុជា ដែល​សិក្សា​នៅ​សហរដ្ឋ​អាមេរិក

ចេញថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ឈ្មោះ Open Doors ស្តីពី​ការ​ផ្លាស់ប្តូរ​ជា​អន្តរជាតិ​ផ្នែក​ការ​សិក្សា​អប់រំ ដែល​បាន​ចេញ​ថ្មី​ៗ​នេះ  ចំនួន​និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​ស្ថាប័ន​ឧត្តមសិក្សា នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ចំនួន ១០​% ដល់​ចំនួន​ដែល​មិន​ដែល​មាន​ពី​មុន​មក គឺ​ចំនួន ៩៧៤ ៩២៦ នាក់ នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១៤​/​២០១៥​។ របាយការណ៍​នេះ​បង្ហាញ​ផង​ដែរ​ថា ចំនួន​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​កំណើន​ពី​៤៣២​នាក់ នៅ​ឆ្នាំ​២០១៣​-​២០១៤ ដល់ ៤៩២ នាក់ នៅ​ឆ្នាំ ២០១៤ – ២០១៥ ដែល​ជា​កំណើន​រហូត​ដល់ ១៤​%​។ លោក Jay Raman មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “​ការ​អង្កេត​ថ្មី​បំផុត​របស់​របាយការណ៍ Open Doors បង្ហាញ​អោយ​ឃើញ​ថា និស្សិត​កម្ពុជា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​សិក្សា ហើយ​ចេះ​និយាយ​ភាសា​អង់គ្លេស ពិត​ជា​អាច​សំរេច​គោលដៅ​របស់​គេ​បាន នៅ​ក្នុង​ការ​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋ​អាមេរិក​។ ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល EducationUSA ដែល​ជា​ដៃគូ​របស់​យើង ចាំ​ជួយ​ក្នុង​គ្រប់​ដំណាក់កាល រាប់​ពី​ពេល​ជ្រើសរើស​មហាវិទ្យាល័យ ដល់​ពេល​ដាក់​ពា្យសុំ​អាហារូបករណ៍ និង​សុំ​ជំនួយ​ថវិកា​”​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​សម្ពោធ​លក់​​ឡាន Ford Explorer 2016 របស់​ក្រុមហ៊ុន RMA Cambodia

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សណ្ឋាគារ​សុខា ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម ខៀវ កាញ៉ារីទ ភ្ញៀវ​កិត្តិយស អស់លោក លោកស្រី​។ សូម​អរគុណ​ចំពោះ​ការ​​សា្វគមន៍​​​ដ៏​កក់​ក្តៅ​។ ខ្ញុំ​មាន​កិតិ្តយស​ធំ​ធេង​ដោយ​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន RMA Cambodia ក្នុង​ការ​អបអរ​ការ​សម្ពោធ​លក់​​រថយន្ត​ថ្មី​ស្រឡាង ម៉ាក Ford Explorer 2016 ។ តាំង​ពី​ក្រុមហ៊ុន​រថយន្ត Ford ត្រូវ​បាន​បង្កើត​ឡើង នៅឆ្នាំ ១៩០៣ មក ម៉ាក​ដ៏​ល្បី​របស់​អាមេរិក​នេះ​បាន​ដើរ​ឈាន​មុខ​គេ ដោយ​នាំ​មក​នូវ​ផលិតផល​បែប​ថ្មី​ដល់​ពិភពលោក​។ ថ្ងៃ​​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​ក្រុមហ៊ុន Ford នាំ​មក​នូវ​រថយន្ត​ប្រភេទ Ford Explorer ជា​ទី​ទុក​ចិត្ត និង​អាច​​ប្រើ​បាន​ច្រើន​យ៉ាង ចូល​មក​ក្នុង​ទីផ្សា​កម្ពុជា​។ ដោយសារ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​មាន​កំណើន​​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល ១៥​​ឆ្នាំ​នេះ ប្រទេស​​កម្ពុជា​អាច​ធ្វើ​អោយ​ប្រជាជន​ខ្លួន​បំពេញ​ក្តី​ស្រឡាញ់​​របស់​គេ​លើ​គំរូ​ប្លង់​និង​បច្ចេកទេស​ទំនើប​បំផុត​នៃ​យានយន្ត​ដែល​​គេ​បើកបរ​។ យើង​អាច​ឃើញ​លក្ខណៈ​​នេះ​ច្បាស់ នៅ​ពេល​យើង​បើកបរ​នៅ​តាម​ផ្លូវ នៅ​កម្ពុជា​។ នៅ​ពេល​រថយន្ត​ម៉ាក Ford Mustang ត្រូវ​បាន​ដាក់​លក់​ជា​លើក​ដំបូង នៅ​កម្ពុជា កាល​ពី​ខែ​កក្កដា រថយន្ត​​ត្រូវ​លក់​អស់​ភ្លាម​។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ចំពោះ​រថយន្ត ... អាន​បន្ថែម»

សេចក្តី​ថ្លែង​ជា​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ ស្តីពី​ការ​ធ្លាក់​ចុះ​ថែម​ទៀត​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា

ចេញថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ យើង​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅចំពោះ​ការ​ដក​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្សសង្គ្រោះជាតិ​កម្ពុជា (CNRP) ចេញ​ពី​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ឯកតោ​ភាគី​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​។ យើង​សូម​អំពាវនាវ​អោយ​រដ្ឋសភា​ជាតិ​ប្រគល់​សមាជិកភាព​ក្នុង​សភា​ជាតិ និង​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ជូន​លោក សម រង្ស៊ី​វិញ ជា​បន្ទាន់​។ យើង​សូម​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល​អោយ​ដក​ចេញ​នូវ​ដីការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ស្តីពី​បទបរិហារកេរ្តិ៍ ដែល​មាន​អាយុកាល ៧ ឆ្នាំ​មក​ហើយ ហើយ​​អនុញ្ញាត​អោយ​រូប​លោក និង​សមាជិក​សភា​ដទៃ​ទៀត​នៃ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​។ ចំណាត់ការ​នា​ថ្ងៃ​នេះ​គឺ​ជា​ឧប្បត្តិហេតុ​ថ្មី​ៗ​បំផុត​នៃ​ការ​យារយី​និង​ការ​គំរាមកំហែង​ទៅ​លើ​គណបក្ស ប្រឆាំង​របស់​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ រួម​មាន​ផង​ដែរ​នូវ​ការ​វាយ​ដំ​ដោយ​ហឹង្សា​ក្នុង​ពេល​ថ្មី​ៗ​នេះ ទៅ​លើ​សមាជិក​សភា ២ រូប​របស់​គណបក្ស​ប្រឆាំង និង​ការ​ដក​ដំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជាតិ ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​។ ព្រឹត្តិការណ៍​ទាំង​នេះ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ របស់​ប្រទេស​កម្ពុជា ហើយ​ផ្ទុយ​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​។ យើង​សូម​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​ប្រកាន់​ជំហាន​ជា​បន្ទាន់ ដើម្បី​ធានា​បរិយាកាសនយោបាយ​ដែល​គ្មាន​ការ​គំរាមកំហែង ឬ​ការ​សំឡុត នៅ​កម្ពុជា ហើយ​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​ធ្វើ​ការ​សន្ទនា​គ្នា​ដោយ​ហ្មត់ចត់ និង​ប្រកប​ដោយ​អត្ថន័យ លើ​សកម្មភាព ដែល​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ទៅ​អនាគត​របស់​ប្រទេស​កម្ពុជា​។ អាន​បន្ថែម»

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​កងទ័ព​ជើង​ទឹក​កម្ពុជា​ចាប់ផ្តើម​សមយុទ្ធ CARAT នៅ​កម្ពុជា សំរាប់​ឆ្នាំ ២០១៥

ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​កងទ័ព​ជើង​ទឹក​កម្ពុជា​បាន ចាប់ផ្តើម​លំហាត់ សមយុទ្ធប្រចាំ​ឆ្នាំ​លើក​ទី​៦ ស្តីពី​ការ​ហ្វឹកហ្វឺន និង​ការ​សហប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក (CARAT) នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដោយ​ពិធី​បើក​ប្រព្រឹត្ត​ទៅ​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម​។ នៅ​ក្នុង​ឆ្នាំ​ទី​៦ ជាប់​គ្នា​របស់​វា លំហាត់​សមយុទ្ធ​ទ្វេ​ភាគី CARAT នេះ​នៅ​កម្ពុជា នៅ​តែ​ជា មធ្យោបាយ​ច្បាស់​មួយ សំរាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ លើ​លំហ​សមុទ្រ ជាមួយ​ កងទ័ព​ជើង​ទឹក​កម្ពុជា​។ ឧត្តមនាវី​ទោ Charlie Williams មេ​បញ្ជាការ​នៃ​ក្រុម​ការងារ​ពិសេស​លេខ ៧៣ បាន​មាន ​ប្រសាសន៍​ថា “​CARAT ធ្វើ​អោយ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា ដែល​ជា​ដៃគូ​របស់​យើង​។ តាមរយៈ​ទំនាក់ទំនង​និង​វត្តមាន​ជា​បន្ត យើង​បន្ត​ធ្វើ​អោយមាន​ភាព​ជឿនលឿន​ជា​លំដាប់ ក្នុង​ការ​បង្កើន​ភាព​ស្មុគស្មាញ​នៃ​ការ​ហ្វឹកហ្វឺន​របស់​យើង ហើយ​លើក​កំពស់ កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹក​របស់​យើង​ទាំង​ពីរ​“​។ CARAT នៅ​កម្ពុជា​រួម​មាន​ព្រឹត្តិការណ៍​រយៈពេល ៥ ថ្ងៃ នៅ​កំពង់​ផែ និង​នៅ​លើ​សមុទ្រ ដោយ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​។ នៅ​លើ​គោក បុគ្គលិក​យោធា​នឹង​ធ្វើការ​ហ្វឹកហ្វឺន ជាក់ស្តែង​ក្នុង ការ​កាត់​បន្ថយ​ការ​ខូចខាត ការ​កំណត់​ផ្លូវ​នាវា ការ​ថែទាំ​អ្នក​ស្លាប់ និង​រង​របួស​ក្នុង​ការ​ប្រយុទ្ធ ទស្សនកិច្ច​និង​ការ​ការពារ​កំលាំង ... អាន​បន្ថែម»

សេចក្តី​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ស្តីពី​ទិវា​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា

តាង​នាម​អោយ​លោក​ប្រធានាធិបតី Obama និង​ប្រជាជន​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ចំពោះ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ដែល​ពួកគេ​អបអរ​ខួប​ឯករាជ្យ ៩ វិច្ឆិកា លើក​ទី ៦២ នៃ​ប្រទេស​របស់​គេ ។ សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​មាន​ភាព​ជា​ដៃគូ​ដ៏​រស់​រវើក​និង​រឹង​មាំ​មួយ ដែល​ត្រូវ​បាន​ពង្រឹង​ដោយ​ការ​ប្តេជ្ញាចិត្ត​ទៅ​វិញ​ទៅ​មក​របស់​យើង ក្នុង​ការ​ធ្វើ​អោយ​មាន​សន្តិភាព វិបុលភាព និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​។ នៅ​សហរដ្ឋ​អាមេរិក យើង​មាន​មោទនភាព​ចំពោះ​ចំណង​ទាក់ទង​រឹងមាំ​របស់​យើង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​គោលដៅ​សំខាន់​ជាង​គេ​សំរាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​បរទេស ហើយ​មាន​ជនជាតិ​អាមេរិក​រាប់​ម៉ឺន​នាក់​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​មើល​ភាព​អស្ចារ្យ​ជា​ពិសេស​ផ្នែក​ធម្មជាតិ និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​ក៏​អបអរ​ផង​ដែរ​ចំពោះ​សហគមន៍​ដ៏​រស់រវើក​នៃ​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ ដែល​កំពុង​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​វប្បធម៌ និង​ការ​អភិវឌ្ឍន៍​នៃ​សហរដ្ឋ​អាមេរិក និង​ទឹក​ដី​កំណើត​របស់​គេ​។ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​នៅជុំវិញ​ពិភពលោក អោយ​ជួប​ប្រទះតែ​នឹង​សន្តិភាព និង​វិបុលភាព ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​។ អាន​បន្ថែម»

កីឡាការនី​អូឡាំពិក​ចែក​រំលែក​បទពិសោធន៍​របស់​គាត់

ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ កីឡាការនី​អូឡាំពិក​បី​ជំនាន់ Tracy Evans Land បាន​ជួប​ជាមួយ​អត្តពលិក​និង​គ្រូ​បង្វឹក​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា។ Tracy បាន​និយាយ​អំពី​បទពិសោធន៍​របស់​គាត់​ក្នុង​ការ​ប្រកួត​ជិះ​ស្គី នៅ​កីឡា​អូឡាំពិក​រដូវ​រងា នៅ​ឆ្នាំ​១៩៩៤ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២​។ Tracy ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​តម្លៃ​កីឡា​អូឡាំពិក​ទាំង​៣ គឺ ឧត្ដមភាព មិត្តភាព និង​ការ​គោរព ហើយ​គាត់​ព្រម​ទាំង​និយាយ​អំពី​ការ​លើក​កម្ពស់​ការ​ផ្តល់​សិទ្ធិ​អំណាច និង​សមភាព​យនឌ័រ​។ ក្នុង​ឆ្នាំ​២០០៨ Tracy បាន​បង្កើត​អង្គការ Kids Play International ក្នុង​គោលបំណង​ប្រើប្រាស់​កីឡា​និង​តម្លៃ​អូឡាំពិក ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍​។ អាន​បន្ថែម»

សុន្ទរកថា​​របស់​​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិព័រណ៍​យុវជន ក្រោម​ប្រធានបទ យុវជន និង​ភាព​ជា​អ្នក​ដឹកនាំ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) កោះពេជ្យ រាជធានីភ្នំពេញ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៥ សូម​ជំរាបសួ​ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា អស់​លោក លោកស្រី​ជាភ្ញៀវ​កិត្តិយស ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​លោក​អ្នក សំរាប់​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​យុវជន ឆ្នាំ​២០១៥​។ តាង​នាម​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ដើម្បី​អរគុណ​លោក Yin Bendarom ដែល​មក​ពី​វិទ្យាស្ថាន International Republican Institute និង​អ៊ឹម សុទ្ធី ដែល​មក​ពី​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា និង​ក្រុម​របស់​គាត់ ដែល​បាន​រៀបចំ​ពិធី​នេះ​ឡើង ហើយ​អញ្ជើញ​ខ្ញុំ​មក​ថ្លែង ​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​លោក យក់ ង៉ុយ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ខ្ញុំ​សូម​សរសើរ​ក្រសួង​អប់រំ​ចំពោះ​កំណែ​លំអ​គួរ​អោយ​កត់​សំគាល់​ នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​ប្រលង​ថ្នាក់​ទុទិយភូមិ កាល​ពី​ខែ​មុន​។ នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​! ក្នុង​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​អ្នក​មក​មើល ខ្ញុំ​មាន​ចិត្ត​រំភើប​ ដោយ​ឃើញ​យុវជន​កម្ពុជា​ជា​ច្រើន ដែល​មាន​ទេពកោសល្យ និង​មាន​ក្តីសោមនស្ស​រីករាយ​។ ខ្ញុំ​បាន​លឺ​ពី​ការងារ​ដ៏​ប្រពៃ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច នៅ​តាម​សហគមន៍​គេ​។ ខ្ញុំ​ដឹង​ថា ពេល​នេះ​មាន​អ្នក​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា​។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កោះកុង​និង​ខេត្ត​បាត់ដំបង ក្នុង​ពេល​ថ្មី​ៗ​នេះ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត​តែងតាំង William Heidt នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​ចូល​បំពេញ​ការងារ​របស់​ក្រុម​ទី​៩ នៃ​អ្នក​ស្ម័គ្រចិត្ត​ Peace Corps

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម អ៊ឹម គុជ ឯកឧត្តម បណ្ឌិត ឱ វណ្ណឌីន លោក ម៉ុក សារុំ អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps និង​បុគ្គលិក ភ្ញៀវ​កិត្តិយស និង​សំខាន់​បំផុត​​ ដល់​សិក្ខាកាម​ជា​អ្នក​ស្ម័គ្រចិត្ត​​របស់​ទីភ្នាក់ងារ Peace Corps ។ សូម​ស្វាគមន៍​ក្នុង​ពិធី​ស្បថ​ចូល​បំពេញ​ការងារ​​នៃ​ក្រុម​​ទី​៩ នៃ​អ្នក​ស្ម័គ្រចិត្ត​​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​អស់​លោក​អ្នក​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​។ ថ្ងៃ​នេះ យើង​មាន​កិត្តិយស​ធ្វើ​ជា​​សាក្សី​​នៃ​​ការ​ឆ្លើយ​​តប​នឹង​ការ​អំពាវ​នាវ​​អោយ​ចូល​បំរើ​ការងារ​របស់​បុរស​នារី​អាមេរិក​ដ៏​​ល្អ​ចំនួន ៦៤ នាក់​។ ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ដោយ​បាន​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃ​នេះ តាំង​ពី​ខ្ញុំ​បា​ន​មក​​ដល់​​ប្រទេស​កម្ពុជា កាលពី​ចុង​សប្តាហ៍​មុន​។ ទីភ្នាក់ងារ Peace Corps តំណាង​អោយ​ការ​ទាក់ទង​គ្នា​ដ៏​ល្អ រវាង​ប្រជាជន និង​ប្រជាជន ដែល​យើង​មាន​រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា នៅ​ក្នុង​​ពេល​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួប​និង​ស្គាល់​អ្នក​ស្ម័គ្រ​ចិត្ត​របស់​យើង និង​ស្វែង​យល់​​​ពី​សហគមន៍​​ដែល​ពួកគេ​​រស់​​នៅ ​និង​ធ្វើការ​។ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ពួកគេ​នឹង​ចូលរួម​ជាមួយ​ជនជាតិ​អាមេរិក​ពិសេស​​ចំនួន​ប្រហែល ... អាន​បន្ថែម»

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ថ្មី​របស់​ទីភ្នាក់ងារ Peace Corps នឹង​ប្រារព្ធ​ពិធី​សច្ជា​ប្រណិធាន​ចូល​បំពេញ​ការងារ​

ចេញ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥ លោកស្រី Julie Chung​​ អនុប្រធាន​បេសកម្ម​ស្ថានទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​​នៅ​កម្ពុជា​ នឹង​ធ្វើ ​ពិធី​សច្ចាប្រណិធាន​​ចូល​បំពេញ​ការងារ ដល់​ក្រុម​អ្នក​​ស្ម័គ្រ​ចិត្ត​ថ្មី​អាមេរិក​​ចំនួន​៦៤​នាក់ ដែល​​ជា​ក្រុម​​​ទី​៩​ ​របស់​ទីភ្នាក់​ងារ Peace Corps នៅ​កម្ពុជា​។  ពិធី​ពិសេស​នេះ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ៩:០០ ព្រឹក នៅ​ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​សារព័ត៌មាន​ដែល​មាន​​បំណង​ចូលរួម​យក​ព័ត៌មាន​​ក្នុង​ពី​ពិធី​នេះ ត្រូវ​ចុះ​ឈ្មោះ​អោយ​បាន​មុនម៉ោង ១១:០០ ព្រឹក នៃ​ថ្ងៃ​​ព្រហស្បតិ៍ ទី​២៤ ខែ​កញ្ញា ដោយ​ទាក់ទង​មក​ការិយាល័យ​កិច្ចការ​សាធារណៈ​​របស់​ស្ថានទូត​សហរដ្ឋ​​អាមេ​រិក​តាមរយៈ​អ៊ីម៉ែល PHPPASPress@state.gov  ឬ​លេខ​​ទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ។ អ្នក​សារព័ត៌មាន​ដែល​​បាន​ចុះ​ឈ្មោះ​រួច​ហើយ សូម​អញ្ជើញ​​មក​ដល់​កន្លែង​​ពិធី​ក្នុង​ស្ថានទូត​អាមេរិក​​អោយ​បាន​មុន​ម៉ោង ៨:១៥ នាទី​ព្រឹក​ នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ដើម្បី​​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​សន្តិសុខ​៕​ អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​ភារធារី Julie Chung សំរាប់​មជ្ឈមណ្ឌល WECREATE Cambodia Center

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មជ្ឈមណ្ឌល WECREATE Cambodia ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​បាន​មក​ចូលរួម​នៅ​ក្នុង​ពិធី​បើក​នៃ​មជ្ឈមណ្ឌល WECREATE នេះ​។ វា​ជា​ការ​ល្អ​ណាស់​ដោយ​ឃើញ​ក្នុង​ចំណោម​នេះ​នូវ​បុរស និង​ស្រ្តី​ជា​ច្រើន ដែល​មាន​ភាព​ស្វាហាប់ និង​រឹងមាំ​។ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​បេសកកម្ម​របស់​មជ្ឈមណ្ឌល​ក្នុង​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​កម្ពុជា តាមរយៈ​ការ​បណ្តុះបណ្តាល​ជំនាញ ការ​ផ្តល់​ការ​អប់រំ​ណែនាំ ដើម្បី​ផ្តល់​គ្រឹះ​រឹងមាំ​មួយ​សំរាប់​ភាព​ជា​សហគ្រិន​ប្រកប​ដោយ​ជោគជ័យ​របស់​ស្រ្តី នៅ​កម្ពុជា​។ ជា​បឋម ខ្ញុំ​សូម​អរគុណ​ឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា ដែល​បាន​ធ្វើការ​តស៊ូ​មតិ​ក្នុង​ការ​ជំរុញ​ភាព​ជា​សហគ្រិន និង​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​គំរោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម (Lower Mekong Initiative ឬ LMI)។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​ដៃគូ​របស់​យើ់ង​នៅ​ក្នុង​ការ​ខិតខំ​នេះ ដែល​មាន Emerging Markets Consulting, StartUp Cup ព្រមទាំង​បុគ្គលិក​ដ៏​ប្រពៃ​របស់​មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា។ មជ្ឈមណ្ឌល WECREATE នេះ​មិន​មែន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​ដំបូង​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​មជ្ឈមណ្ឌល​ដំបូង នៅ​អាស៊ី​អាគ្នេយ៍​។ វា​មិន​មែន​គ្រាន់តែ​ជា​អាគារ​ដែល​មាន​ជញ្ជាំង តែ​ជា​កន្លែង​ផ្តួចផ្តើម​សំរាប់​សហគ្រិន​ជា​ស្រ្តី នៅ​ទូទាំង​តំបន់ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​សកម្មភាព​ធុរកិច្ច​ដែល​មាន​លក្ខណៈ​សហការ​គ្នា និង​ប្រកួត​ប្រជែង ... អាន​បន្ថែម»

មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា​សម្ពោធ​មជ្ឈមណ្ឌល​សហគ្រិន​ថ្មី​របស់​ស្រ្តី​នៅ​ភ្នំពេញ

ចេញថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ថានទូត​សហរដ្ឋ​អាមេរិក​​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​មជ្ឈមណ្ឌល WECREATE នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​កញ្ញា វេលា​ម៉ោង ១០:១៥ ព្រឹក នៅ​អាគារ​លេខ ១៤ ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង ១ ខ័ណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។ ពិត​មែន​តែ​គ្មាន​ការ​តំរូវ​អោយ​ចុះ​ឈ្មោះ​ជា​មុន​ក្តី តែ​យើង​សុំ​អោយ​អ្នក​សារព័ត៌មាន​ទៅ​ដល់​អោយ​បាន​មុន​ម៉ោង ១០ ព្រឹក​។ កម្មវិធី ពី​ម៉ោង ១០:១៥ ដល់​ម៉ោង ១០:៤៥ ព្រឹក៖ ពិធី​បើក និង​កាត់​ខ្សែ​បូរ ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​របស់ឯកឧត្តម​បណ្ឌិត​សុខ ស៊ីផាណា ទីប្រឹក្សា​រាជរដ្ឋាភិបាល និងលោកScott Nathan តំណាង​ពិសេស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សំរាប់​កិច្ចការ​ពាណិជ្ជកម្ម និង​ធុរកិច្ច និង​លោកស្រី​ភារធារីនៃ​ស្ថានទូត​អាមេរិក Julie Chung ពី​ម៉ោង ១០:៤៥ ដល់​ម៉ោង ១០:៥៥ ព្រឹក៖ ការ​សំភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​/​ការ​ថតរូប​ជាមួយ គណអធិបតី ពី​​​ម៉ោង ១០:៥៥ ដល់​​ម៉ោង ១១:០០ ព្រឹក​៖ គណអធិបតី​ចុះ​ហត្ថលេខា​លើ​ជញ្ជាំង​ជំរុញ​ទឹកចិត្ត (Inspiration ... អាន​បន្ថែម»

វិស័យ​​ឯកជន​ និង​​សង្គម​​ស៊ីវិល​​ប្រជុំ​​គ្នា ដើម្បី​​ជំរុញ​​ការ​​វិនិយោគ​​លើ​​ថាមពល​​ស្អាត​ នៅ​កម្ពុជា​

ចេញថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ស្ថាប័ន​ហិរញ្ញវត្ថុ​និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​ថាមពល​ស្អាត​របស់​ប្រទេស​​កម្ពុជា បាន​ជួប​ប្រជុំ​គ្នានៅ​ថ្ងៃ​នេះ ដើម្បី​ពន្លឿន​ការ​វិនិយោគ​លើ​ថាមពល​ស្អាត ហើយ​ផ្លាស់ប្តូរ​ការ​យល់​ដឹង​​ស្តី​ពី​​និន្នាការ​ថ្មី​ៗ​ក្នុង​ឧស្សាហកម្ម​ផ្នែក​ថាមពល​ស្អាត ពិសេស​ថាមពល​ព្រះអាទិត្យ​។ ដោយ​មាន​ការ​ជួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​​អន្តរជាតិ (USAID) បណ្តាញ​​ពិគ្រោះ​​យោបល់​ឯកជន​ស្តីពី​ហិរញ្ញប្បទាន (PFAN-Asia) និង​វិទ្យាស្ថាន Enrich Institute បាន​ធ្វើ​កោះ​​ប្រជុំ​​មនុស្ស​​ចំនួន​​​ជាង ៦០ នាក់ ដែល​ជា​មន្រ្តី​រដ្ឋាភិបាល ​តំណាង​វិស័យ​ឯកជន​  តំណាង​អង្គការ​អន្តរជាតិ និង​​អង្គការ​មិន​មែន​រដ្ឋាភិ​បាល នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​វិធី​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​ស្អាត និង​ចងក្រង​​​ជា​បណ្តាញ​​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ នៅ​ក្នុង​វេទិកា Enrich Forum ស្តីពី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព ក្រោម​ប្រធានបទ “​ប្រើប្រាស់​​ថាមពល​ស្អាត ដើម្បី​ការ​អភិវឌ្ឍន៍​​ប្រកប​ដោយ​និរន្តភាព​” នៅ​រាជធានី​ភ្នំពេញ អ្នក​ចូលរួម​បាន​ដឹង​ពី​និន្នាការ​ថ្មី​ៗ ​និង​ជំរើស​នានា នៅ​ក្នុង​ទីផ្សា​ថាមពល​ស្អាត​របស់​ប្រទេស​កម្ពុជា ហើយ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​យុទ្ធសាស្រ្ត​​ស្តីពី​វិធី​បង្កើន​ឱកាស​វិនិយោគ​សំរាប់​អ្នក​អភិវឌ្ឍ​​នៅ​ក្នុង​ស្រុក​។ លោកស្រី​ភារធារី​នៃ​ស្ថានទូត​អាមេរិក Julie Chung បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិក​រីករាយ ដោយ​ខ្លួន​អាច​ផ្តល់​ជំនួយ​ដល់​សហគ្រិន និង​អ្នក​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​កម្មវិធី PFAN-Asia ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ USAID ។ យើង​សង្ឃឹម​ថា ការ​វិនិយោគ​ទុន​ច្រើន​ថែម​ទៀត​ទៅ​​​លើ​ថាមពល​ស្អាត​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជា​ច្រើន ហើយ​ជួយ​ការពារ​បរិស្ថាន​របស់​យើង​”​។ ផែនការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម កន្លង​មក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​វេទិកា ស្តីពី “ការ​ប្រើប្រាស់​ថាមពល​ស្អាត​ដើម្បី​ការ​អភិវ្ឍដែល​មាន​និរន្តភាព”

សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម​អគ្គនាយក​រង កែន សេរីរដ្ឋា ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី​។ ថ្ងៃ​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​បាន​មក​ចូលរួម​ជាមួយ​អស់​លោក លោកស្រី នៅ​ក្នុង​វេទិកា​ស្តីពី “​ការ​ប្រើ​ថាមពល​ស្អាត​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​”​។ ការ​រក​ឃើញ​វិធី​ល្អ​ក្នុង​ការ​ផលិត​ថាមពល​ដែល​អាច​យក​មក​ប្រើ​ឡើង​វិញ​បាន ហើយ​ស្អាត គឺ​ជា​អាទិភាព​របស់​សាកលលោក ហើយ​ខ្ញុំ​រីករាយ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ឧបត្ថម្ភ​គាំទ្រ​ដល់​បណ្តាញ​ពិគ្រោះ​យោបល់​ឯកជន​ស្តីពី​ហិរញ្ញប្បទាន (PFAN-Asia) និង​វិទ្យាស្ថាន Enrich Institute អោយ​ធ្វើ​ការងារ​នេះ​។ ខ្ញុំ​គិត​ថា គ្មាន​វិធី​ណា​ល្អ​ដើម្បី​សំរេច​បំណង​នេះ​ជាង​តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​លោក​អ្នក ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ និង​ភាព​ជា​សហគ្រិន​ទេ​។ ដូច​លោក​អ្នក​ជា​ច្រើន​បាន​ដឹង​ហើយ ថាមពល​គឺ​ជា​ផ្នែក​សំខាន់​ចាំបាច់​សំរាប់​ធ្វើ​អោយ​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​។ ជិត ៧០​% នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (Greenhouse gas emission) គឺ​ចេញ​ពី​ការ​ប្រើ​ថាមពល​។ វា​ជា​ប្រភព​ធំ​ជាង​គេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​ពិភពលោក​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ថាមពល​ស្អាត និង​ដែល​អាច​យក​មក​ប្រើ​ឡើង​​វិញ​បាន​ពី​ព្រះអាទិត្យ វារីអគ្គិសនី​ខ្នាត​តូច ថាមពល​ពី​ជីវសាស្រ្ត និង​ខ្យល់​មាន​សារៈសំខាន់ មិន​ត្រឹមតែ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​បំរែបំរួល​អាកាសធាតុ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កើត​អោយ​មាន​ការងារ​ធ្វើ​ពិសេស​សំរាប់​យុវជន ហើយ​ធ្វើ​អោយ​អ្នក​ក្រ​មាន​ភ្លើង​អគ្គិសនី​ប្រើ​បាន​ច្រើន​ឡើង​។ តាម​ធម្មតា អ្នក​ក្រ​ត្រូវ​បង់​ថ្លៃ​ច្រើន​ជាង​អ្នក​មាន​សំរាប់​ភ្លើង​អគ្គិសនី​។ ដោយសារ​គ្មាន​ខ្សែ​ត​ភ្លើង​ដល់​កន្លែង អ្នក​ក្រ​នៅ​តាម​ជនបទ​ត្រូវ​ពឹង​លើ​ម៉ាស៊ីន​ភ្លើង​ដែល​ដើរ​ដោយ​ប្រេង​ម៉ាស៊ូត អុស និង​ធ្យូង ដែល​ជា​ប្រភព​ថាមពល​មាន​​តំលៃ​ថ្លៃ ... អាន​បន្ថែម»

CMAC ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក រៀបចំ​សកម្មភាព​មុជ​ទឹក​និង​សុវត្ថិភាព​ក្នុង​ទឹក សំរាប់​សាធារណជន

ចេញថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ប្រកប​ដោយ​មោទនភាព ចំពោះ​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា (CMAC) ស្ថានទូត​សហរដ្ឋ​អាមេរិក​​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​ក្នុង​សហគមន៍ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ពី​ម៉ោង ១២:៣០ រសៀល នៅ​អាង​ហែល​ទឹក​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម​មុជ​ទឹក​មក​ពី​អង្គភាព CMAC ដោយ​សហការ​ជាមួយ​នឹង​សាលា​អន្តរជាតិ iCAN របស់​អង់គ្លេស និង​មូលនិធិ Golden West Humanitarian Foundation នឹង​រៀបចំ​ធ្វើ​សកម្មភាព​មុជ​ទឹក និង​សុវត្ថិភាព​ក្នុង​ទឹក នៅ​ក្នុង​ពិធី​ពិសេស​មួយ ដែល​បើក​អោយ​សាធារណជន​ចូលរួម​។ អ្នក​សារព័ត៌មាន​អាច​ចូលរួម​យក​ពត៌មាន​​នៅ​ពេល​ណា​មួយ​ក៏​បាន​ក្នុង​ចន្លោះ​ម៉ោង​ដូច​ខាង​ក្រោម​។ គ្មាន​ការ​តំរូវ អោយ​ចុះ​ឈ្មោះ​ជា​មុន​នោះ​ទេ​។ តារាង​ពេល​វេលា​នៃ​កម្មវិធី ១២:៣០ ដល់ ១:៣០ រសៀល ការ​ហែល​បង្ហាញ និង​មេរៀន​សំរាប់​កុមារ ១:៣០ ដល់ ៤:០០ រសៀល ក្រុម​មុជ​ទឹក​របស់ CMAC បង្ហាញ​បច្ចេកទេស​នានា​ក្នុង​ការ​មុជ​ទឹក​ពិធី​នោះ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ធ្វើ​បង្ហាញ​ពី​សុវត្ថិភាព​នៅ​ក្នុង​ទឹក និង​ការ​រៀន​ហែល​ទឹក សំរាប់​កុមារ​គ្រប់​អាយុ​ទាំងអស់​។ បន្ទាប់​ពី​ការ​រៀន​ហែល​ទឹក ក្រុម​មុជ​ទឹក​របស់ CMAC បង្ហាញ​ជំនាញ​ក្នុង​ការ​មុជ​ទៅ​ក្រោម​ទឹក ហើយ​អ្នក​ចូលរួម​នឹង​មើល​ឃើញ​អ្នក​មុជ​ទៅ​ក្រោម​ទឹក តាម​បង្អួច​ពិសេស​សំរាប់​មើល​។ គេ​នឹង​បង្ហាញ​ផង​ដែរ​នូវ​គ្រឿង​ឧបករណ៏​សំរាប់​មុជ​ក្រោម​ទឹក ... អាន​បន្ថែម»

សុន្ទរកថា​​របស់​​លោកស្រី​​ភារធារី Julie Chung នៅ​​ក្នុង​​​ពិធី​​បិទ​​កម្មវិធី​​យុវជន​​ស្ម័គ្រ​ចិត្ត​​អាស៊ាន ឆ្នាំ​​២០១៥

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ តាង​​នាម​​អោយ​​ស្ថានទូត​​សហរដ្ឋ​​អាមេរិក ខ្ញុំ​​សូម​​សំដែង​​ការ​​សរសើរ​​ដល់​​លោក​​អ្នក​​ទាំង​អស់ ដែល​​មាន​​វត្តមាន​​​នៅ​​ក្នុង​​ពិធី​​បិទ​​នា​​ថ្ងៃ​​នេះ នូវ​​កម្មវិធី​​យុវជន​​ស្ម័គ្រ​ចិត្ត​​អាស៊ាន (AYVP) ដែល​បាន​​ទទួល​​ការ​​ឧបត្ថម្ភ​​ពី​​ទីភ្នាក់ងារ សហរដ្ឋ​​អាមេរិក​​សំរាប់​​​ការ​​អភិវឌ្ឍន៍​​អន្តរជាតិ​​។ តាមរយៈ​ភាព​ស្វាហាប់ និង​ការ​សាទរ នៅ​ក្នុង​បន្ទប់​នេះ ខ្ញុំ​អាច​ដឹង​បាន​ថា តើ​កម្មវិធី​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រសួង​អប់រំ យុវជន​និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​បច្ចេកទេស​នៃ​កម្ពុជា ដែល​បាន​រៀបចំ​ទទួល​កម្មវិធី​នេះ និង​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគមឧ្ឍ​ចន្ទ​ក្រហម និង​កាកបាទ​ក្រហម​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ព្រម​ចែក​រំលែក​ការ​ប្រតិបត្តិ​ល្អ​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី និង​សាកលវិទ្យាល័យ Kebangsaan Malaysia ចំពោះ​ការ​ដឹកនាំ​ក្នុង​ការ​ផ្តើម និង​អនុវត្ត​កម្មវិធី AYVP នៅ​កម្ពុជា និង​នៅ​ទូទាំង​តំបន់​។ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​យុវជន​ចំនួន ៤៩ នាក់ ដែល​ធ្វើ​ជា​យុវជន​ស្ម័គ្រ​ចិត្ត នៅ​កម្ពុជា​។ ការងារ​របស់​គេ​​គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​។ ដោយ​បន្ត​ពី​ការ​បង្កើត​ឡើង​ប្រកប​ដោយ​ជោគជ័យ​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​អ្នក​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ កាល​ពី​ឆ្នាំ​២០១៣ របស់​លោក​ប្រធានាធិបតី Obama កម្មវិធី AYVP ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​អភិវឌ្ឍភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន នៅ​ទូទាំង​អាស៊ាន ធ្វើ​អោយ​ការ​ចូលរួម​របស់​មេ​ដឹកនាំ​យុវជន​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ នៅ​ក្នុង​តំបន់ និង​ក្នុង​សាកលលោក មាន​ភាព​ជ្រាលជ្រៅ ហើយ​បង្កើន​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី​អាគ្នេយ៍​។ ... អាន​បន្ថែម»

សហរដ្ឋ​អាមេរិក​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន នៅ​កម្ពុជា

ចេញថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ដោយ​ត្រូវ​បាន​អនុវត្ត​តាមរយៈ​ភាព​ជា​ដៃគូ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ University Kebangsaan Malaysia កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​យុវជន​អាស៊ាន​នឹង​បិទ​សកម្មភាព​រយៈពេល​មួយ​ខែ ក្នុង​ការ​ពង្រឹង​ជំនាញ​ជា​អ្នក​ដឹកនាំ​ផ្នែក​បរិស្ថាន និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត នៅ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥​។ អ្នក​សារព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​នៅ​ក្នុង​ពិធី​បិទ នៅ​ថ្ងៃ​សុក្រ​ទី​២៨ ខែ​សីហា វេលា​ម៉ោង ២:៣០ រសៀល នៅ​សាល​ប្រជុំ​នៃ​វិទ្យាស្ថាន​បច្ចេកទេស​នៃ​កម្ពុជា តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ចំណោម​វាគ្មិន​ដែល​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​មាន​លោកស្រី Julie Chung ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្ឌិត Datuk បណ្ឌិត Noor Azlan Ghazali អនុប្រធាន​សាកលវិទ្យាល័យ University Kebangsaan Malaysia និង​បណ្ឌិត ឱម រមនី អគ្គនាយក​នៃ​វិទ្យាបច្ចេកទេស​នៃ​កម្ពុជា​។ នៅ​ក្នុង​ពេល​រៀន​សូត្រ ... អាន​បន្ថែម»

ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​វៀតណាម​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ

ចេញថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២១ សីហា ទីភ្នាក់ងារ​ទទួល​បន្ទុក​ទាហាន​បាត់​ខ្លួន​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក (DPAA) បាន​ប្រកាស​ថា អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម ត្រូវ​បាន​រក​ឃើញ ហើយ​នឹង​ត្រូវ​បាន​បញ្ចុះ ក្នុង​កិត្តិយស​យោធា​ពេញលេញ​។ វរសេនីយ​ត្រី Dale W. Richardson អាយុ ២៨ ឆ្នាំ មក​ពី Mount Sterling រដ្ឋ Illinois នឹង​ត្រូវ​បាន​បញ្ចុះ​នៅ Mountain View ក្នុង​រដ្ឋ Arkansas ។ Richardson បំរើ​នៅ​ក្នុង​កង​វរសេនា​តូច​ទី​២ ក្នុង​កងវរសេនា​ធំ​រថពាស​ដែក​ទី​២៤ នៃ​កង​ពល​ធំ​ជើង​គោក​ទី​១ ហើយ​ជា​អ្នក​ដំណើរ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ Huey ដែល​កំពុង​ហោះ​ទៅ​កាន់​មូលដ្ឋាន​ផ្តល់​ជំនួយ Kantum នៅ​ប្រទេស​វៀតណាម​ខាង​ត្បូង តែ​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បង្វែរ​ទិស​ដោយសារ​អាកាសធាតុ​មិន​ល្អ​។ បន្ទាប់​ពី​ហោះ​ចូល​ដែន​អាកាស​នៃ​ប្រទេស​កម្ពុជា ឧទ្ធម្ភាគចក្រ​នោះ​បាន​រង​ការ​បាញ់​យ៉ាង​ខ្លាំង​ពី​ក្រោម ដែល​បណ្តាល​អោយ​អ្នក​បើក​ត្រូវ​ធ្វើ​ការ​ចុះចត​ជា​បន្ទាន់ នៅ​ខេត្ត​កំពង់ចាម​។ នាវិក​ទាំង​៤​នាក់ និង​អ្នក​ដំណើរ​ទាំង​៤ នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​រស់​ជីវិត​បន្ទាប់​ពី​ការ​ចុះចត​។ នាវិក​ម្នាក់​បាន​រួច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​សត្រូវ ហើយ​បាន​វិល​មក​ដល់​ខ្សែ​ត្រៀម​របស់​ខាង​ខ្លួន​។ នាវិក ៣ នាក់​ទៀត និង​អ្នក​ដំណើរ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ នាវិក ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី ភារធារី Julie Chung នៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​ឯកសារ “វាល​ពិឃាត​ហាំងង៉ោ”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​ការ​ស្វាគមន៍ និង​អំណរគុណ​ដល់​លោក​លោកស្រី​ទាំងអស់ ដែល​មាន​វត្តមាន​ជាមួយ​យើង នៅ​ពេល​នេះ​។ យើង​មាន​កិត្តិយស​ដោយ​បាន​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផាណា ដើម្បី​ឧបត្ថម្ភ​ដល់​ការ​បញ្ចាំង​ជា​អន្តរជាតិ​លើក​ដំបូង​នូវ​ភាពយន្ត ដែល​មាន​ចំណងជើង​ថា វាលពិឃាត វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​ជា​ភាពយន្ត​ឯកសារ​បាន​ទទួល​រង្វាន់ ហើយ​ត្រូវ​បាន​ផលិត​ដោយ​អ្នក​ផលិត​ភាពយន្ត​អាមេរិក ដែល​ត្រូវ​បាន​តែងតាំង​សំរាប់​ទទួល​រង្វាន់ Oscar គឺ​លោក Arthur Dong ។ យើង​រីករាយ​ដោយ​លោក Arthur មាន​វត្តមាន​ជាមួយ​យើង​នា​យប់​នេះ សំរាប់​ឱកាស​ដ៏​ពិសេស​មួយ​នេះ​។ ភាយន្ត​របស់​លោក Arthur គឺ​ស្តីពី​រឿង​ដែល​ធ្វើ​អោយ​មាន​ការ​ទាក់ទាញ​ចិត្ត​យ៉ាង​ខ្លាំង ​ស្តីពី​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​មាន​ឈ្មោះ​ល្បី​ចំពោះ​ការ​សំដែង​ដែល​នាំ​អោយ​លោក​ទទួល​បាន​រង្វាន់ Oscar នៅ​ក្នុង​រឿង វាល​ពិឃាត ។ ក្នុង​នាម​ជា​អ្នក​រួច​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម វេជ្ជបណ្ឌិត ហាំង ង៉ោ បាន​គេ​ចេញ​ពី​រយៈពេល​រាប់​ឆ្នាំ​នៃ​ការ​ធ្វើ​ទារុណកម្ម ហើយ​ក្រោយ​មក បាន​ទទួល​ការ​សាទរ​ជា​អន្តរជាតិ​ជា​អ្នក​សំដែង​ភាពយន្ត និង​ជា​អ្នក​តស៊ូ​មតិ​។ ដូច​ដែល​លោក​អ្នក​នឹង​ឃើញ​នៅ​ក្នុង​ភាពយន្ត​នៅ​យប់​នេះ ដំណើរ​ដ៏​អស្ចារ្យ​របស់​លោក​តំណាង​អោយ​ភាព​ខ្លាំង និង​ស្មារតី​រឹងប៉ឹង​នៃ​ប្រជាជន​កម្ពុជា​។ អំណាច​នៃ​ភាពយន្ត​មាន​ភាព​អស្ចារ្យ​មែន​។ ភាពយន្ត​ធ្វើ​អោយ​មនុស្ស​រួបរួម​គ្នា បំពេរ​អារម្មណ៍ ហើយ​មាន​ខ្លះ​ទៀត​ធ្វើ​អោយ​គេ​សើច ឬ​យំ​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី Julie Chung ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ពិធី​បើក​ការ​សាងសង់​រោងចក្រ Coca-Cola

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ឯកឧត្តម គាត ឈន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​ភ្ញៀវ​កិត្តិយស​ទាំង​អស់​។ អរុណ​សួស្តី​! ថ្ងៃ​នេះ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ ផលិត​ដប​និង​ផលិតផល Coca-Cola ថ្មី​។ អស់​រយៈពេល​ជាង​១២៩​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Coca-Cola បាន​ចាប់ផ្តើម​បង្កើត​ឡើង​ពី​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​ដ៏​តូច​មួយ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ។ បច្ចុប្បន្ន​នេះ Coca-Cola ក្លាយ​ជា​ក្រុម​ភេសជ្ជៈ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ហើយ​និម្មិត​សញ្ញា ពណ៌​​ក្រហម និង​ពណ៌​ស គឺ​ជា​ម៉ាក​សំគាល់​ដ៏​ល្បី​នៅ​ជុំវិញ​ពិភពលោក​។ មាន​អ្នក​ប្រើប្រាស់​ពី​ជាង​២០០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រើប្រាស់​ផលិលផល​របស់ Coca-Cola ហើយ​បាន​ជឿ​ទុក​ចិត្ត​ទៅ​លើ ​គុណភាព​និង​ការ​មិន​ផ្លាស់ប្តូរ​របស់​វា​។ សំរាប់​យើង​ទាំងអស់​គ្នា Coca-Cola មាន​ទីតាំង​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ការ​ចងចាំ​និង​នៅ​ក្នុង​បេះដូង​របស់​យើង​។ រាប់​តាំង​ពី​កម្មវិធី​ខួប​កំណើត រហូត​ដល់​ការ​ទៅ​មើល​ខ្សែ​ភាពយន្ត ​ក៏​ដូចជា​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​ផ្ទះ​ផង​​ដែរ ភេសជ្ជៈ Coca-Cola គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជា​អ្នក​កាទូត​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក ខ្ញុំ​ពិត​ជា​មាន​សំណាង​ដែល​បាន​រីករាយ​ជាមួយ​និង​ផលិតផល​របស់​ក្រុមហ៊ុន Coca-Cola នៅ​ពេល​ធ្វើ​ដំណើរ​និង​រ​ស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ខ្ញុំ​បាន​ឃើញ​ពី​ការ​តាំង​ចិត្ត​របស់​ក្រុមហ៊ុន Coca-Cola ... អាន​បន្ថែម»

ការ​បញ្ចាំង​ភាពយន្ត​ឯកសារ “​វាល​ពិឃាត​របស់​វេជ្ជបណ្ឌិត ហាំង ង៉ោ​”

ចេញ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផាណា សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ការ​បញ្ចាំង​ជា​អន្តរជាតិ​លើក​ដំបូង​នូវ​ភាពយន្ត​ឯកសារ​ថ្មី​ដែល​មាន​ចំណងជើង​ថា “​វាល​ពិឃាត​របស់​វេជ្ជបណ្ឌិត ហាំង ង៉ោ​” ដែល​ផលិត​ដោយ​អ្នក​ផលិត​ភាពយន្ត​ឯកសារ​អាមេរិក ឈ្មោះ Arthur Dong​។ ការ​បញ្ចាំង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៥:៣០ ល្ងាច នៅ​រោង Major Cineplex by Cellcard ជាន់​ទី​២ ក្នុង​ផ្សា​ទំនើប​អេអន​។ ការ​បញ្ចាំង​នេះ គឺ​សំរាប់​តែ​អ្នក​ដែល​មាន សំបុត្រ​អញ្ជើញ​តែ​ប៉ុណ្ណោះ​។ ការ​បញ្ចាំង​ជា​បន្ថែម​ទៀត​នឹង​បើក​អោយ​សាធារណជន​ចូល​មើល​តាម​ពេល​វេលា និង​ទី​កន្លែង​ដូច​ខាង​ក្រោម​នេះ​៖ ថ្ងៃ​ទី​២២ សីហា ម៉ោង ៦:៣០ ល្ងាច នៅ​សាលា​បឋមសិក្សា​ស្មៅ ខ្ញី ហាំង ង៉ោ ខេត្ត​តាកែវ ថ្ងៃទី​២៥ សីហា ម៉ោង ៦:៣០ ល្ងាច នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៦ សីហា ម៉ោង ៦:៣០ ល្ងាច នៅ​មជ្ឈមណ្ឌល​ខេមរសិក្សា ... អាន​បន្ថែម»

ទីភ្នាក់ងារ USAID ផ្តើម​គំរោង​ថ្មី​មួយ ដើម្បី​ជួយ​ដោះស្រាយ​ជំលោះ​ក្នុង​ការងារ

ចេញ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៥ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​នូវ​ជំនួយ​ថវិកា​ថ្មី​មួយ ដើម្បី​លើក​កំពស់ និង​ការពារ​សិទ្ធិ​ក្នុង​ការងារ នៅ​កម្ពុជា ដោយ​ផ្តល់អំណាច​ដល់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ដោះស្រាយ​ជំលោះ​ក្នុង​ការងារ​ដោយ​យុត្តិធម៌ និង​សន្តិភាព​។ គំរោង​ដែល​មាន​ឈ្មោះ​ថា “លើក​កំពស់​សិទ្ធិ​ក្នុង​ការងារ​សំរាប់​ស្រ្តី និង​បុរស​នៅ​កម្ពុជា” ដែល​ត្រូវ​បាន​ប្រគល់​អោយ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល (ACF) នឹង​ជួយ​បុគ្គលិក​កម្មករ និង​និយោជក​ក្នុង​ការ​ដោះស្រាយ​ជំលោះ​ទាក់ទង​នឹង​សិទ្ធិ​ក្នុង​ការងារ ហើយ​ដោះស្រាយ​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​ក្នុង​ការងារ​។ គំរោង​នេះ​គាំទ្រ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ចំពោះ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ដំណើរការ​ដែល​អាច​ទុក​ចិត្ត​បាន និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ​ជំលោះ​ក្នុង​ការងារ​។ គំរោង​ដែល​មាន​រយៈពេល ៣ ឆ្នាំ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន ៧០០ ០០០ ដុល្លា​អាមេរិក នឹង​បង្កើន​ជំនួយ​ក្នុង​ការ​ដោះស្រាយ​ជំលោះ​ក្នុង​ការងារ ហើយ​និង​សេវា​សំរាប់​បុគ្គលិក​កម្មករ នៅ​ក្នុង​វិស័យ​នានា ដូចជា​វិស័យ​កាត់​ដេរ​សំលៀកបំពាក់ សំណង់ និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​។ គំរោង​នេះ​ផ្តោត​លើ​ផ្នែក​បី​ដែល​មាន​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ដំណោះស្រាយ​ជំលោះ​ក្នុង​ការងារ ការ​បណ្តុះបណ្តាល​និង​សកម្មភាព​ដោយ​ឡែក​ៗ​សំរាប់​បុគ្គលិក​កម្មករ និយោជក និង​មន្រ្តី​រដ្ឋាភិបាល ទាក់ទង​នឹង​ដំណោះស្រាយ​ជំលោះ​និង​សិទ្ធិ​ក្នុង​ការងារ និង​ភាព​ត្រឹមត្រូវ​និង​និរន្តភាព​ជា​ស្ថាប័ន​មួយ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។ តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ ដែល​អនុញ្ញាត​អោយ​បុគ្គលិក​កម្មករ និង​និយោជក​ធ្វើ​ការ​តស៊ូ​មតិ ​ដើម្បី​សិទ្ធិ និង​លទ្ធភាព​របស់​គេ​ក្នុង​ការ​ទទួល​បាន​សេវា​ជា​ទី​ទុក​ចិត្ត ការ​តវ៉ា និង​ជំលោះ​អាច​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ល្អ​ច្រើន​។ លោកស្រី Rebecca Black ... អាន​បន្ថែម»

សុន្ទរកថា​របស់​ Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID នៅ​ក្នុង​ពីធី​សម្ពោធ​​​គំរោង​​ស្តីពី “ការ​លើក​កំ​ពស់​សិទ្ធិ​ក្នុង​ការ​ងារសំរាប់នារី និងបុ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សូម​ជំរាប​សួ ឯកឧត្តម អ៊ិន ខេមរា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ម៉ែន និមិត្ត នាយក​ប្រតិបត្តិ​ស្តីទី​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ដៃគូ អស់​លោក លោកស្រី​ទាំងអស់​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ដោយ​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ​ជាមួយ​លោក​អ្នក​។ តាង​នាម​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​អរគុណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល និង​ដៃគូ​របស់​យើង​ដទៃ​ទៀត ដែល​បាន​ធ្វើ​ការ​សហការ​និង​ផ្តល់​ការ​គាំទ្រ​សំរាប់​ពិធី​នេះ​។ ខ្ញុំ​សូម​សំដែង​អំណរគុណ​ផង​ដែរ​ចំពោះ​អ្នក​ចូលរួម​ទាំងអស់ ដែល​កំពុង​កែ​លំអ​ជីវិត​រស់នៅ​របស់​បុគ្គលិក​កម្មករ​កម្ពុជា ដោយ​ទន្ទឹម​នឹង​នោះ រួម​ចំណែក​ច្រើន​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​របស់​ប្រទេស​។ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនេះត្រូវបានជំរុញជារួម ដោយកំណើនក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រជាជនកម្ពុជាចំនួនជាង ៦០០ ០០០ នាក់កំពុងធ្វើការនៅតាមរោងចក្រកាត់ដេរ និងរោងចក្រកាត់ស្បែកជើង នៅ​ទូទាំង​ប្រទេស​។ គ្រាន់​តែ​ឧស្សាហកម្ម​នេះ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ចំនួន ៥,៧ ពាន់​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ពី​ការ​នាំ​ចេញ​សំលៀកបំពាក់​និង​វាយនភណ្ឌ ដែល​ត្រូវ​ជា​ប្រហែល ៨០​% នៃ​ទំនិញ​នាំ​ចេញ​សរុប​របស់​ប្រទេស ហើយ​ត្រូវ​ជា ១០,១​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​កម្ពុជា​។ តែ​វា​មិន​គ្រាន់​តែ​ល្បឿន​នៃ​ការ​រីក​ចំរើន​ទៅ​មុខ​ផ្នែក​សេដ្ឋកិច្ច​តែ​មួយ​មុខ​ទេ​ដែល​មាន​សារៈសំខាន់​នោះ គុណភាព​របស់​វា​ក៏​មាន​សារៈសំខាន់​ដែរ​។ ជំលោះ​រវាង​បុគ្គលិក​កម្មករ និង​និយោជក​មិន​មែន​ជា​រឿង​ប្លែក​ទេ​។ នៅ​សហរដ្ឋ​អាមេរិក យើង​មាន​បញ្ហា​ក្នុង​ការងារ​អស់​រយៈពេល​រាប់​សតវត្ស​មក​ដែរ ហើយ​ជា​លទ្ធផល នៅ​ពេល​នេះ ... អាន​បន្ថែម»

ទីភ្នាក់ងារ USAID សម្ពោធ​កម្មវិធី​ថ្មី​ស្តីពី​ដំណោះស្រាយ​នៃ​ជំលោះ​ក្នុង​ការងារ

ចេញថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​នូវ​កម្មវិធី​ថ្មី​មួយ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ដើម្បី​លើក​កំពស់និង​ការពារ ​សិទ្ធិ​ក្នុង​ការងារ​នៅ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​អំណាច​អោយ​ភាគី​នានា ក្នុង​ការ​ដោះស្រាយ​ជំលោះ ក្នុង​ការងារ​ដោយ​យុត្តិធម៌​និង​សន្តិភាព​។ លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក អ៊ិន ខេមរា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​នោះ​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ ហើយ​គួរ​ទៅ​ដល់​មូលនិធិ​ក្រុម​ប្រឹក្សា អាជ្ញាកណ្តាល ត្រឹម​ម៉ោង ២ រសៀល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥​។ ទី​កន្លែង​ពិធី​មាន អាសយដ្ឋាន​ដូច​ខាង​ក្រោម​នេះ​៖ អាគារ​លេខ ៧២ ផ្លូវលេខ ៥៩២ (​កាច់​ជ្រុង​ផ្លូវ ៣២៧​) សង្កាត់​បឹង​កក់ ២ ខ័ណ្​ទួលគោក​ ភ្នំពេញ ព្រះ​រាជាណាចក្រកម្ពុជា អាន​បន្ថែម»

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ចំនួន ៤៥០ ០០០ ដុល្លា​អាមេរិក​ដល់​មូលនិធិប្រាសាទពិភពលោក​សំរាប់​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង

ចេញ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា មជ្ឈមណ្ឌល​​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ថវិកា​ចំនួន ៤៥០ ០០០ ដុល្លា​អាមេរិក ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) សំរាប់​ធ្វើ​ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង​​ដែល​មាន​ចំណាស់​តាំង​ពី​សតវត្ស​ទី​១០ (​សំរាប់​ដំណាក់កាល​ទី​៤​)​។ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៧  ដែល​រួម​មាន​ប្រទេស​ប៊ូតាន  បូស្នី​និង Herzegovina ប្រទេស​អេហ្ស៊ីប ហ្សកដានី លីបង់ និង​ប្រទេស​ស្រីឡាំងកា ដែល​បាន​ទទួល​ជំនួយ នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៥ សំរាប់​ការ​អភិរក្ស​ទីតាំង​បូរាណ និង​ប្រវត្តិសាស្រ្ត តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិរក្ស​វប្បធម៌​។ ប្រាសាទ​ភ្នំ​បាក់ខែង​គឺ​ជា​ប្រាសាទ​ដែល​ចាស់​ជាង​គេ​ក្នុង​សម័យ​អង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។ តាំង​ពី​ឆ្នាំ​២០០៨ មក គំរោង​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង​បាន​ផ្តោត​លើ​ការ​ធ្វើ​អោយ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិន​អោយលិច​ទឹក នៅ​ចំហៀង​ខាង​កើត​នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹម​នឹង​នោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការ​បណ្តុះបណ្តាល​។ ដំណាក់កាល​ទី​៤ របស់​គំរោង​នឹង​បង្ហើយ​ការ​ជួសជុល​ពេញលេញ​ទៅ​លើ​ចំហៀង​ខាង​កើត​នៃ​ប្រាសាទ​កណ្តាល ស្រប​តាម​គំរោង​ប្លង់​ជួសជុល ដែល​ត្រូវ​បាន​កំណត់​ច្បាស់ នៅ​ដំណាក់កាល​មុន​ៗ​។ អន្តរាគម​នេះ​នឹង​ធ្វើ​អោយ​មាន​ឡើង​វិញ​នូវ​ភាព​ដើម​នៃ​សំណង់​របស់​ប្រាសាទ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ដោយ​ប្រើ​សំភារៈ​បូរាណ​ផង ទំនើប​ផង​។ គំរោង​នេះ​មាន​បំណង​ជំរុញ​អោយ​បាន​ច្រើន​ដល់​ចក្ខុវិស័យ នៃ​ផែនការ​មេ​ក្នុង​ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង​ដែល​ត្រូវ​បាន​កំណត់​នៅ​ឆ្នាំ​២០០៧ បន្ទាប់​ពី​មាន​ការ​ផ្តល់​អនុសាសន៍ និង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សារា និង​អង្គការ UNESCO ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ស្ថានទូត​ Julie Chung នៅ​ក្នុង​ពិធី​ប្រគល់​បរិក្ខា​មន្ទីរ​ពិសោធន៍

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង វេជ្ជបណ្ឌិត ហុក គឹមចេង និង​សមាជិក​កិត្តិយស​​ដទៃ​ទៀត​របស់​ក្រសួង​សុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​មាន​វត្តមាន​នៅ​ពេល​នេះ​។ សូម​អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​។ ថ្ងៃ​នេះ ខ្ញុំ​មានសេចក្តី​សោមន្ស​រីករាយ ដោយ​មាន​វត្តមាន​នៅ​ទី​នេះ ដើម្បី​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា និង​ដើម្បី​ផ្តល់​កិត្តិយស​ដល់​កិច្ច​ការងារ​សង្គ្រោះ​ជីវិត​ដែល​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ ដោយ​បុគ្គលិក​ពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ ពិត​មែន​តែ​ពិធី​នេះ​គឺ​ដើម្បី​បង្ហាញ​ការ​ប្រគល់​គ្រឿង​បរិក្ខា​មន្ទីរពិសោធន៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​ក្តី តែ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្តោត​ការ​ចាប់​អារម្មណ៍ មិន​មែន​ទៅ​លើ​ម៉ាស៊ីន និង​គ្រឿង​ប្រដាប់​នោះ​ទេ តែ​ទៅ​លើ​ភាព​ជា​ដៃគូ​ដ៏​សំខាន់​ដែល​យើង​មានជាមួយ​នឹង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ ភាព​ជា​ដៃគូ​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ជា​បន្ត ទៅ​លើ​បេសកកម្ម និង​ជោគជ័យ​របស់​មជ្ឈមណ្ឌល​។ នៅ​ក្នុង​ការ​ពិភាក្សា​ពី​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ រវាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និងសហរដ្ឋ​អាមេរិក ជា​ដំបូង​ខ្ញុំ​សូម​អរគុណ​ឯកឧត្តម ម៉ម ប៊ុនហេង ចំពោះ​ការ​ដឹកនាំ​របស់​លោក​នៅ​ក្នុង​ក្រសួង​សុខាភិបាល ដែល​ធ្វើ​អោយ​ទំនាក់ទំនង​សហប្រតិបត្តិការ​ដ៏​រស់​រវើករវាង​យើង​បន្ត​រីក​ចំរើន​។ នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ខ្ញុំ​សូម​អរគុណ​ចំពោះ​វេជ្ជបណ្ឌិត ហុក គឹមចេង​។ លោក​បាន​ធ្វើការ​សំរបសំរួល​ដោយ​មិន​ខ្លាច​នឿយ​ហត់​លើ​សកម្មភាព​និង​គំរោង​នានា​ជាមួយ​យើង ការ​ដឹកនាំ​របស់​លោក​ដែល​ប្រកប​ដោយ​លក្ខណៈ​យុទ្ធសាស្រ្ត និង​ចក្ខុវិស័យ បានទទួល​ការ​កោតសរសើរ​និង​ការ​គោរព​ពី​មនុស្ស​ជា​ច្រើន​។ តាំង​ពី​ចាប់​ចូល​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​ឆ្នាំ​១៩៩៤ វេជ្ជបណ្ឌិត ហុក គឹមចេង បាន​ប្រើ​អាជីព​របស់​លោក​ដើម្បី​ជួយ​ជីវិត តាមរយៈ​ការងារ​របស់​លោក​ក្នុង​ការ​ពង្រឹង​សេវា​ផ្តល់​ឈាម​របស់​ប្រទេស​កម្ពុជា​។ តាង​នាម​អោយ​សហរដ្ឋ​អាមេរិក ... អាន​បន្ថែម»

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ផ្តល់​​បរិក្ខា​មន្ទីរ​​ពិសោធន៍​​ផ្នែក​ពេទ្យ​​ ដើម្បី​ជួយ​ផ្នែក​សុខភាព​សាធារណៈ​នៅ​កម្ពុជា

ចេញថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក (PACOM) នឹង​ប្រគល់​បរិក្ខារ​មន្ទីរ​ពិសោធន៍​ផ្នែក​ពេទ្យ​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​ថ្ងៃ​ទី ​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​។ ពិធី​ជា​ផ្លូវការ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទទួល​ស្គាល់​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សេវា​ផ្តល់​ឈាម​ប្រកប​ដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ ដែល​ជា​ផ្នែក​មួយ​សំខាន់​ចាំបាច់​នៃ​សុខភាព​សាធារណៈ នៅ​កម្ពុជា​។ លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម​ស្ថានទូត​អាមេរិក និង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​នោះ​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ ហើយ​គួរ​ទៅ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រឹម​ម៉ោង ២ រសៀល ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ស្ថិត​នៅ​តាម​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខ័ណ្ឌ​ចំការ​មន (​ស្ថិត​នៅ​ក្នុង​ទីតាំង​ជាមួយ​គ្នា​នឹង​មន្ទីរពេទ្យ​ខ្មែរ សូវៀត តែ​មាន​ច្រក​ចូល​ខុស​គ្នា​)​៕ អាន​បន្ថែម»

កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​បញ្ជី​តាមដាន នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៥

ចេញ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥ លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយការណ៍ ឆ្នាំ​២០១៥ ស្តីពី​ការ​ជួញដូរ​មនុស្ស (TIP) ពី​ទីក្រុងវ៉ាស៊ីនតោន​។ តាម​ការ​តំរូវ​នៃ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ស្តីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ របាយការណ៍ TIP វាយ​តំលៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​លើ​ការ​ខិតខំ​របស់​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។ របាយការណ៍ TIP ប្រចាំ​ឆ្នាំ​លើក​ទី ១៥ នេះ​មាន​ការ​រៀបរាប់​ពី​ប្រទេស​និង​ទឹកដី​ចំនួន ១៨៨ ដោយ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ នៅ​ក្នុង​ពិធី​ប្រកាស​ពី​របាយការណ៍​នេះ លោក​រដ្ឋមន្រ្តី Kerry ថែម​ទាំង​បាន​ផ្តល់​កិត្តិយស​ដល់​វីរៈជន​ក្នុង​របាយការណ៍ TIP ឆ្នាំ​២០១៥ និង​មនុស្ស​ប្រុស​ស្រី ដែល​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​គេ បាន​ធ្វើ​អោយ​មាន​លទ្ធផល​ប្រែប្រួល​អស្ចារ្យ នៅ​ក្នុង​ការ​ប្រយុទ្ធ​ជា​សាកល ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​នេះ​។ នៅ​​ក្នុង​របាយការណ៍ TIP ឆ្នាំ​២០១៥ នេះ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន​។ ពិត​មែន​តែ​រដ្ឋាភិបាល​បាន​បន្ត​នាំ​ខ្លួន​យក​មក​កាត់​ទោស ហើយ​បាន​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​ការ​ជួញដូរ ដោយ​រួម​ទាំង​ករណី​មួយ​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​អោយ​បុរស​ខ្មែរ​ធ្វើការ​នៅ​លើ​ទូក​របស់​អ្នក​រកស៊ី​នេសាទ​ក្តី តែ​រដ្ឋាភិបាល​បាន​ខកខាន​ក្នុង​ការ​បង្កើន​ការ​ខិតខំ​ជា​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រប់​ទំរង់​ទាំងអស់​នៃ​ការ​ជួញដូរ​មនុស្ស​អោយ​បាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​។ របាយការណ៍​នេះ​ក៏​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​ខិតខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ នៅ​តាម​កន្លែង​ជួញដូរ​នានា ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ប្រទេស​កម្ពុជា​បាន​ទទួល​ការ​លើកលែង​ពី​ការ​បញ្ចុះ​ជា​ស្វ័យប្រវត្តិ​ដល់​ចំណាត់​ថ្នាក់​លេខ ៣ ... អាន​បន្ថែម»

សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ដាក់​ទោស​របស់​តុលាការ​ទៅ​លើ សកម្មជន​របស់​គណបក្ស​ប្រឆាំង

ចេញ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥ សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ជិត​ដិត​នូវ​ករណី​សកម្មជន​គណបក្ស​ប្រឆាំង CNRP ដែល​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ពី​បទ​ធ្វើ​ការ​បះបោរ ចេញ​ពី​ការ​តវ៉ា នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ​។ ការ​តវ៉ា​ដោយ​សន្តិភាព និង​សេរីភាព​ក្នុង​ការ​សំដែង​មតិ​គឺ​ជា​ទិដ្ឋភាព​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។ ក្រុម​នេះ ដែល​រួម​មាន​ផង​ដែរ​នូវ​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ជនជាតិ​អាមេរិក ត្រូវ​បាន​តុលាការ​ដាក់​ទោស​ភ្លាម​ៗ ហើយ​មនុស្ស​ជា​ច្រើន​គិត​ថា ទោស​ទាំង​នោះ​មិន​សមស្រប​ឡើយ​។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​បរទេស​។  មន្រ្តី​កុងស៊ុល​បាន​ទៅ​មើល​លោក សុវណ្ណារ៉ា កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​កក្កដា​។ យើង​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​កុងស៊ុល​ទាំងអស់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ សហរដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​ដែល​នាំ​ដល់​ការ​ដាក់​ទោស ដល់​អ្នក​ទាំង​នោះ​ដោយ​តុលាការ​។ យើង​សុំ​អោយ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​អោយ​បាន​ម៉ត់ចត់​នូវ​ដំណើរ​​ក្តី​នៃ​តុលាការ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​វា​មាន​លក្ខណៈ​ពេញលេញ តំលាភាព ហើយ​ស្រប​ទៅ​នឹង​ច្បាប់​ក្នុង​ប្រទេស និង​បទដ្ឋាន​អន្តរជាតិ​។ អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​វរសេនីយ​ឯក Craig Tippins នៅ​ក្នុង​ពិធី​បើក​នៃ​សន្និសីទ​ស្តីពី​គំនិត​ផ្តួចផ្តើម​នៃ​មេ​បញ្ជាការ​នៅ​ឈូង​សមុទ្រ​ថៃ

សៀមរាប ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៥ ជា​បឋម​នា​ពេល​ព្រឹក​នេះ ខ្ញុំ​សូម​សំដែង​ការ​គោរព និង​អំណរ​គុណ​ចំពោះ​ឯកឧត្តម ឧត្តមនាវី ទា វិញ និង​តំណាង​កិត្តិយស​ដទៃ​ទៀត​របស់​គណកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​អស់​លោក លោកស្រី​ទាំងអស់ ដែល​បាន​ទទួល​រៀបចំ​ពិធី​នេះ​ឡើង នៅ​ក្នុង​ប្រទេស​របស់​លោក លោកស្រី​។ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សនិ្នសីទ​នេះ​នៅ​ខេត្ត​សៀមរាប​នឹង​ផ្តល់​អោយ​យើង​នូវ​ឱកាស​បាន​ទស្សនា​ប្រាសាទ​អង្គរវត្ត ដែល​ជា​ទីតាំង​ដ៏​ល្បី​ក្នុង​ពិភពលោក ដែល​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្រ្ត​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​សម្រស់​អស្ចារ្យ​ថែម​ទៀត​ផង​។ ខ្ញុំ​ដឹង​ប្រាកដ​ថា ខ្ញុំ​និយាយ​តាង​នាម​អោយ​សហការី​របស់​យើង​មក​ពី​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី និង​ប្រទេស​ឥណ្តូនេស៊ី នៅ​ពេល​ខ្ញុំ​និយាយ​ពី​ថា យើង​មាន​កិត្តិយស​ដែល​យើង​បាន​មក​ឃើញ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរ​បែប​នេះ​។ ជា​បន្ត​ទៅ​នេះ ខ្ញុំ​សូម​អរគុណ​ផង​ដែរ​ដល់​សហការី​របស់​យើង​ពី​ក្នុង​តំបន់ ដែល​មក​ចូលរួម ដែល​មាន​ឧត្តមសេនីយ​ទោ Ngoc Thu មក​ប្រទេស​វៀតណាម ឧត្តមសេនីយ​ទោ Pragit ក្នុង​កង​នគរបាល​ពី​ប្រទេស​ថៃ ឧត្តមនាវី Christopher ពី​ប្រទេស​ម៉ាឡេស៊ី ឧត្តមនាវី Royani ពី​ប្រទេស​ឥណ្តូនេស៊ី និង​វរនាវីឯក Andrew Dakin ពី​ប្រទេស​អូស្រ្តាលី​។ វត្តមាន​របស់​លោក​អ្នក​មាន​ភាព​ចាំបាច់​ដើម្បី​ធ្វើ​អោយ​ពិធី​នេះ​មាន​ជោគជ័យ និង​ដើម្បី​សំរេច​គោលដៅ​របស់​យើង​ក្នុង​ការ​កែ​លំអ​សន្តិសុខ​លំហ​សមុទ្រ​។ នៅ​ពេល​ខ្ញុំ​ក្រលេក​មើល​ទៅ​តំណាង​នៃ​ប្រទេស​នានា​ជា​ច្រើន​ពេល​នេះ ហើយ​នៅ​ពេល​ខ្ញុំ​គិត​ពី​បញ្ហា​ប្រឈម​ដ៏​ច្រើន ដែល​យើង​មាន​រួម​គ្នា ក្នុង​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​នៅ​ក្នុង​តំបន់​នេះ​ ខ្ញុំ​សូម​លើក​ជា​គំនិត​ថា យើង​គួរ​ទាញ​ការ​លើក​ទឹក​ចិត្ត​ពី​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​។ ... អាន​បន្ថែម»

សហរដ្ឋអាមេរិកនិងកម្ពុជាគាំទ្រកម្មវិធីថ្មីមួយសំរាប់ជនពិការនៅកម្ពុជា

ចេញថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ២០១៥ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) ដោយ​ធ្វើ ដៃគូរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ពោធ​កម្មវិធី​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៣ កក្កដា ដើម្បី​គាំទ្រ​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គំរោង​កម្មវិធី ស្តារ​លទ្ធភាព​ពលកម្ម​និង​អវៈយវៈ​សប្បនិមិ្មត​សម្រាប់​ជន​ពិការ​កម្ពុជា ត្រូវ​បាន​ផ្តល់​អោយ​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា (VIC) ដើម្បី​ផ្តល់​សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម​និង​អវៈយវៈ​សប្បនិមិ្មត​ដល់​ជនពិការ​។ ជា​លទ្ធផល នៃ​ជំនួយ​នេះ ជន​ពិការ​កម្ពុជា​នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ចូលរួម និង​លូតលាស់​នៅ​ក្នុង​សហគមន៍​របស់​គេ​។ កម្មវិធី​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​ជនពិការ​ដែល​ជា​ផ្នែក​មួយ​នៃ កិច្ច​ប្រឹងប្រែង​ទូទៅ ក្នុង​ការ​លើក​កំពស់​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី Julie Chung ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​ជា​ញឹកញាប់ ជនពិការ​ស្ថិត​នៅ​ក្នុង​ក្រុម មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​សង្គម​។ ជា​ទូទៅ ពួកគេ​ប្រឈម​មុខ នឹង​ឧបសគ្គ​ផ្នែក​រាង​កាយ សង្គម​និង​សេដ្ឋកិច្ច ដែល​រារាំង​មិន​អោយ​ពួកគេ ទទួល​បាន​សេវាកម្ម​ថែទាំ​សុខភាព​ដែល​មាន​គុណភាព​និង​តំលៃ​សមរម្យ សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម ការ​អប់រំ និង​សេវាកម្ម​ជន​ពិការ​ផ្សេង​ៗ​ទៀត​។ វា​ជា​ការ​សំខាន់​ដែល​ជន​ពិការ​អាច​ជំនះ​នូវ​ឧបសគ្គ​ទាំង​នេះ និង ចូលរួម​ក្នុង​សហគមន៍​របស់​ពួកគេ​បាន​កាន់​តែ​ពេញលេញ​។ យើង​សង្ឃឹម​ថា កម្មវិធី​នេះ​នឹង​ជួយ​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំនះ​នូវ​ឧបសគ្គ​ទាំង​នោះ​”​។ កម្មវិធី​ដែល​មាន​រយៈពេល​១៨​ខែ​នេះ បង្ហាញ​នូវ​សមាសធាតុ​ដ៏​សំខាន់ សំរាប់​ការ​គាំទ្រ​របស់ USAID ចំពោះ​ប្រជាជន​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​បន្ត​តាម​ប្រវត្តិ​យូរ​អង្វែង នៃ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល សហរដ្ឋ​អាមេរិក​ចំពោះ​ជនពិការ​។ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​ពេល​ប្រកាស​អំណោយ​ថវិកា​របស់​ទីភ្នាក់ងារ USAID ដល់​អង្គការ VIC

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ភ្នំពេញ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​ស្តារ​យុវនិតិ​សម្បទារ លោក កែវ រិទ្ធី ប្រធាន​អង្គការ អតីត​យុទ្ធជន​អន្តរជាតិ​នៅ​កម្ពុជា (VIC) ដៃគូ អស់​លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ដោយ​មាន​វត្តមាន​ជាមួយ​អស់​លោក លោកស្រី​ទាំងអស់ នៅ​ថ្ងៃ​នេះ​។ តាង​នាម​អោយ​ស្ថានទូត​អាមេរិក ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​ស្តារ​យុវនិតិ​សម្បទារ អង្គការ VIC និង​ដៃគូ​ដទៃ​ទាំងអស់ ចំពោះ​ការ​សហការ និង​ការ​គាំទ្រ​ចំពោះ​ពិធី​នេះ​។ ខ្ញុំ​សូម​សំដែង​ផង​ដែរ​នូវ​អំណរគុណ​ចំពោះ​អ្នក​ចូលរួម​ទាំងអស់ ដែល​កំពុង​ធ្វើ​អោយ​ប្រសើរ​ឡើង​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​ពិការ​កម្ពុជា​រាប់​ពាន់​នាក់ ដោយ​ជួយ​អោយ​ពួក​គេ​បំពេញ​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​របស់​គេ ហើយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​។ លោក​អ្នក​កំពុង​ជួយ​គេ​អោយ​សំរេច​សក្តានុពល​ពេញលេញ​និង​ប្រកប​ដោយ​ផ្លែ​ផ្កា​របស់​គេ ហើយ​ចូលរួម​កាន់​តែ​បាន​ពេញលេញ នៅ​ក្នុង​សង្គម​។ យោង​តាម​អង្គការ​សហប្រជាជាតិ ជន​ពិការ​មាន​ចំនួន​ប្រហែល ១៥​% នៃ​ប្រជាជន​ក្នុង​សាកលលោក​។ ទោះ​បី​ជា​ស្ថិតិ​ពី​ប្រភព​នានា​មាន​ខុស​គ្នា​ក្តី តែ​គេ​បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​កម្ពុជា​មាន​ជនពិការ​ចំនួន​ជាង ៧ សែន​នាក់ ដែល​ត្រូវ​ជា​ប្រហែល ៥​% នៃ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​មូល​។ អ្នក​ទាំង​នេះ​ជា​ច្រើន​ត្រូវការ​ការ​ស្តារ​និតិសម្បទារ អវៈយវៈ​សិប្បនិមិត្ត និង​សេវា​ចាំបាច់​ដទៃ​ទៀត ... អាន​បន្ថែម»

រដ្ឋាភិបាល​​សហ​​រដ្ឋ​អាមេរិក​​សម្ពោធ​​​កម្មវិធី​ថ្មី​មួយ ដើម្បី​​គាំទ្រ​ជន​ពិការ​​នៅ​ប្រទេស​​កម្ពុជា

ចេញថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ ទីភ្នាក់ងារ​​សហរដ្ឋ​អាមេរិក​​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​រាជរដ្ឋាភិបាល​កម្ពុជា នឹងសម្ពោធ​កម្មវិធី​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ឆ្នាំ​២០១៥ ដើម្បី​គាំទ្រ​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា​។ លោកស្រី Julie Chung ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុវជន និង​យុវនីតិសម្បទា នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​នោះ​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​កម្មពិធី​នេះ និង​សូម​ទៅ​ដល់​ទី​កន្លែង​ពិធី​នៅការិយាល័យ​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិកម្ពុជា (VIC) មុន​ម៉ោង ១:៤៥ នាទី​រសៀល ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​។ ការិយាល័យ​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​មាន​ទីតាំង​ដូច​ខាងក្រោម​៖ មជ្ឈមណ្ឌល​​ជាតិ​​ស្តារ​នីតិសម្បទា​សំរាប់​ជនពិការ ផ្លូវ​ជាតិ​លេខ​៦​អា ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​ភារធារី Julie Chung នៅ​ក្នុង​ពិធី​សម្ពោធ​រថយន្ត Ford Mustang របស់​ក្រុមហ៊ុន RMA Cambodia

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ភ្នំពេញ ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី​។ សូម​អរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។ ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន RMA Cambodia នៅ​ក្នុង​ការ​សម្ពោធ​រថយន្ត​ថ្មី​ស្រឡាង ម៉ាក Ford Mustang ឆ្នាំ​២០១៥​។ អស់រយៈ​ពេល​ជាង ៥០ ឆ្នាំ​មក​ហើយ​ដែល Mustang ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រថយន្ត​បែប​អាមេរិក​ពិត​ប្រាកដ​។ មិន​ថា​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​ភាពយន្ត​ហូលីវូដ ឬ​ឃើញ​ផ្ទាល់​ក្តី រថយន្ត Ford Mustang ធ្វើ​អោយ​គេ​មាន​អារម្មណ៍​រំភើប រាល់​ពេល​ដែល​គេ​ឃើញ​វា​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​មោនភាព​ជា​ខ្លាំង នៅ​ពេល​ឃើញ​ផ្នែក​ជា​ទី​ស្រឡាញ់​នេះ នៃ​ការ​វិល​ត្រឡប់​នៃ​វប្បធម៌​អាមេរិក​មក​លើ​ផ្លូវ​ថ្នល់​នៃ​ប្រទេស​កម្ពុជា​។ នៅ​សហរដ្ឋ​អាមេរិក ជនជាតិ​អាមេរិក រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ញញឹម ពេល​ឃើញ​រថយន្ត Mustang ។ ក្នុង​នាម​ជា​​អ្នក​រស់នៅ​ក្នុង​រដ្ឋ California ភាគ​ខាង​ត្បូង ខ្ញុំ​នៅ​ចាំ​អនុស្សាវរីយ៍​ល្អ​នៃ​ការ​ឃើញ​រថយន្ត Mustang ដែល​មាន​ដំបូល​បិទ​បើក​ដោយ​ខ្លួន​ឯង រត់​តាម​ផ្លូវ​យន្តបទ​តាម​ឆ្នេរ​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក​…​ហើយ​នឹក​ច្រណែន​គេ ដោយ​ខ្ញុំ​គ្មាន​មួយ​នឹង​គេ​។ ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៃ​រថយន្ត​ដ៏​ល្អ​នេះ​របស់​ក្រុមហ៊ុន Ford អ្នក​ដទៃ​នឹង​មាន​ឱកាស​កសាង​អនុស្សាវរីយ៍​ល្អ​ៗ ជាមួយ​មិត្តភក្តិ ... អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត Todd នៅ​ក្នុង​ពិធី​ផ្លូវការ​អបអរ​ខួប​លើក​ទី ២៣៩ នៃ​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៥ សូម​អរគុណ Jay ។ សូម​ទះ​ដៃ​អបអរ​ម្តង​ទៀត​ដល់​អ្នក​ចំរៀង​អាមេរិក​មក​ពី​ក្រុម​តន្រ្តី Holden Moyer និង​ក្រុម​អ្នក​ចំរៀង​កុមារ​មក​ពី​អង្គការ Don Bosco ដែល​បាន​ច្រៀង​យ៉ាង​ពិរោះ​។ សូម​ជំរាបសួ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រះអង្គ​ម្ចាស់ អ្នក​អង្គម្ចាស់ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ សូម​ស្វាគមន៍​មក​កាន់​ពិធី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​២៣៩ របស់​សហរដ្ឋ​អាមេរិក នា​ព្រឹក​នេះ​។ មុន​នឹង​ចាប់ផ្តើម​សុន្ទរកថា​ផ្លូវការ​របស់​ខ្ញុំ ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​ទើប​បាន​ទទួល​គោរមងារ​ជា សម្តេច នា​ពេល​ថ្មី​ៗ​នេះ​។ សម្តេច​គឺ​ជា​មិត្ត​នៃ​អង្គទូត​ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​កំឡុង​ពេល​នៃ​ការ​បំពេញ​បេសកកម្មការទូត​របស់​ខ្ញុំ​។ សូម​ទះ​ដៃ​អបអរសាទរ​ភ្ញៀវ​កិត្តិយស​របស់​យើង​។ នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​១៧៧៦ បិតា​ស្ថាបនិក​របស់​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យ នៅ​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania ។ អ្វី​ដែល​ជា​គំនិត​ថ្មី​នៅ​ពេល​នោះ នៅ​ពេល​នេះ ត្រូវ​បាន​ទទួល​យក​ទាំង​ស្រុង​។ គំនិត​នេះ​មាន​ន័យ​ថា “​មនុស្ស​គ្រប់​រូប​កើត​មក​មាន​ភាព​ស្មើ​គ្នា ... អាន​បន្ថែម»

សេចក្តី​​ថ្លែង​​របស់​​លោក​ប្រធានាធិបតី នៅ​ក្នុង​ឱកាសបុណ្យ​រ៉ាម៉ាដាន

ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ ក្នុង​ពេល​ដែល​ចំណិត​លោក​ខែ​នាំ​មក​នូវ​បុណ្យ​សាសនា​ដែល​មាន​ឈ្មោះ​ថា រ៉ាម៉ាដាន ភរិយាខ្ញុំ Michelle និង​ខ្ញុំ​សូម​ផ្ញើ​សេចក្តី​អបអរ​យ៉ាង​កក់ក្តៅ​បំផុត​ ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ខែ​ដែល​ត្រូវ​ធ្វើការ​តម​អាហារ នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​។ រ៉ាម៉ាដាន​គឺ​ជា​ពេល​វេលា​មួយ ដែល​ក្នុង​នោះ គ្រួសារ និង​សហគមន៍​នានា​ជួបជុំ​គ្នា ដើម្បី​បរិភោគ​អាហារ​ស្រាយ​បួស Iftars និង​ធ្វើការ​បន់ស្រន់ នៅ​ក្នុង​ការ​ប្រជុំ​គ្នា​ដោយ​អ៊ឹកធឹក ដែល​បង្ហាញ​អោយ​ឃើញ​នូវ​ប្រពៃណី​ដ៏​រុងរឿង និង​ប្រកប​ដោយ​លក្ខណៈ​ចំរុះ​នៃ​វប្បធម៌ និង​សង្គម​របស់​អ្នក​កាន់​សាសនា​ឥស្លាម​។ វា​ថែម​ទាំង​ជា​ពេល​វេលា​សំរាប់​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ដ៏​ជ្រាលជ្រៅ និង​ការ​ប្តេជ្ញាចិត្ត​ជា​ថ្មី ដែល​មាន​បំណង​បង្កើន​អំណរ​គុណ និង​ការ​ចងចាំ​ដល់​សេចក្តី​មេត្តា​របស់​ព្រះ​។ អ្នក​កាន់​សាសនា​ឥស្លាម​ប្រតិបត្តិ​តាម​ថ្ងៃ​បុណ្យ​រ៉ាម៉ាដាន​ក្នុង​មួយ​ថ្ងៃ​ៗ ដោយ​ចាត់​ទុក​វា​ថា​ជា​ថ្ងៃ​នៃ​ការ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ តាមរយៈ​ការ​តម​អាហារ ហើយ​ចាត់​ទុក​យប់​និមួយ​ៗ​ថា​ជា​យប់​នៃ​ការ​ដឹង​គុណ តាមរយៈ​ការ​ធ្វើការ​បន់ស្រន់​។ វា​ជា​ពេល​ត្រូវ​បង្កើន​ជំនឿ ក្តី​មេត្តា ការ​អត់​ឱន និង​ការ​ព្យាយាម​ក្នុង​ស្ថានភាព​លំបាក​។ នៅ​ក្នុង​ខែ​នៃ​ការ​ផ្តល់​អោយ​នេះ អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ជុំវិញ​ពិភពលោក​បោះ​ដៃ​ជួយ​អ្នក​រងគ្រោះ​ដោយ​ជំលោះ ភាព​អត់​ឃ្លាន ភាព​ក្រីក្រ និង​ជំងឺ​។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជនជាតិ​អាមេរិក​ដែល​កាន់​សាសនា​ឥស្លាម ចូលរួម​ជាមួយ​ជន​រួម​ជាតិ​របស់​គេ ដើម្បី​ជួយ​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ដោយ​ធ្វើ​សកម្មភាព​ដែល​មាន​លក្ខណៈ​អន្តរសាសនា ដែល​បង្កើន​ការ​យល់​ដឹង ហើយ​រំលឹក​យើង​ថា យើង​រួបរួម​គ្នា​ជា​គ្រួសារ​អាមេរិក​តែ​មួយ​។ ភាព​ចំរុះ និង​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​សហគមន៍​សាសនា​នានា​នៅ​ប្រទេស​អាមេរិក​ផ្តល់​កំលាំង​ដល់​យើង​ទាំងអស់​គ្នា ហើយ​សេរីភាព​របស់​យើង​ ក្នុង​ការ​ប្រតិបត្តិ​តាម​សាសនា​រំលឹក​យើង​ពី​គុណតំលៃ​រួម​របស់​យើង​។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​រីករាយ​នឹង​ស្វាគមន៍​ជនជាតិ​អាមេរិក​កាន់​សាសនា​ឥស្លាម នៅ​សេតវិមាន ... អាន​បន្ថែម»

សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​សម្ពោធ​គំរោង​វណ្ណ ម៉ូលីវណ្ណ៖ ការ​សិក្សា​នៅ​រដូវ​ក្តៅ ឆ្នាំ​២០១៥

ចេញថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ដល់​គំរោង​វណ្ណ ម៉ូលីវណ្ណ​៖ ការ​សិក្សា​នៅ​រដូវ​ក្តៅ ឆ្នាំ​២០១៥ ដែល​ជា​គំរោង​ស្រាវជ្រាវ​និង​ស្ថាបត្យកម្ម មាន​រយៈពេល ៣ ខែ និង​មាន​បំណង​សិក្សា និង​អភិរក្ស​ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ដែល​ជា​ស្ថាបត្យករ​ខ្មែរ​ម្នាក់​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភពលោក ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មិថុនា វេលា​ម៉ោង ៤ រសៀល នៅ Sa Sa Bassac អាគារ​លេខ ១៨២E មហាវិថី​សុធារស​។ សន្និសីទ​សារព័ត៌មាន​នេះ​មាន​ការ​ចូលរួម​របស់​ស្ថានទូត​អាមេរិក Sa Sa Bassac មជ្ឈមណ្ឌល​ខេមរសិក្សា និង​គំរោង​វណ្ណ ម៉ូលីវណ្ណ ព្រម​ទាំង​តំណាង​របស់​គ្រួសារ​លោក​វណ្ណ ម៉ូលីវណ្ណ ផង​ដែរ​។ ស្ថានទូត​អាមេរិក​ផ្តល់​អំណោយ​ថវិកា​ ដល់​គំរោង ​វណ្ណម៉ូលីវណ្ណ ដើម្បី​គាំទ្រ​កម្មវិធី​ផ្លាស់ប្តូរ​គ្នា​ របស់​និស្សិត​ស្ថាបត្យកម្ម​អាមេរិក​ចំនួន ៣ រូប របស់​សាលា​គូរ​ប្លង់​ដ៏​ល្បី (Parson School of Design) នៅ New ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Scott Busby នៅ​សន្និសិទកាសែត​នៅ​ស្ថានទូត​អាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៥ សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​រឹង​មាំ​ ជាមួយ​ប្រជាជន​កម្ពុជា ហើយ​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​ជ្រាលជ្រៅ​លើ​ជោគជ័យ និង​ការ​អភិវឌ្ឍន៍​ជា​បន្ត​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​មកប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ពង្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO) ព្រម​ទាំង​ពង្រាង​ច្បាប់​ដទៃ​ទៀត​ស្តីពី​សហជីព និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត ដែល​កំពុងត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ ក្នុង​ពេល ២ ថ្ងៃកន្លង​ទៅ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​តំណាង​នៃ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ដើម្បី​ស្តាប់​យោបល់របស់​គេ​លើ​ច្បាប់​ទាំង​នេះ និង​ដំណើរការ​នៅ​ជុំវិញ​ច្បាប់​ទាំង​នេះ​។ ការ​គាំទ្រ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក​ គឺ​ជា​គ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​។ លោក​ប្រធានាធិបតី Obama បាន​ថ្លែង​សង្កត់​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO) តាមរយៈ​ការ​បង្កើត​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មាន​ចំណងជើង​ថា ឈរ​ជាមួយ​សង្គម​ស៊ីវិល កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​អង្គការ​សហប្រជាជាតិ​។ កាល​ពី​ឆ្នាំ​ទៅ លោក​បាន​ចេញ​អនុស្សារណៈ​របស់​ប្រធានាធិបតី ដែល​អំពាវនាវ​អោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក ពិសេស​នៅ​ក្នុង​ប្រទេស ​ដែល​សង្គម​ស៊ីវិល​អាច​រង​ការ​គំរាមកំហែង​។ ស្រប​តាម​ការ​ចង្អុល​បង្ហាញ​របស់​លោក​ប្រធានាធិបតី Obama យើង​កំពុង​តាមដាន​ការ​វិវត្ត​នៃ​ពង្រាង​ច្បាប់​ស្តីពី​អង្គការ NGO ពី​ទីក្រុង Washington ដូច​ដែល​យើង​កំពុង​ធ្វើ​នៅ​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​។ ប្រជាជន​កម្ពុជា​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​មាន​មោទនភាព​ចំពោះ​សង្គម​ស៊ីវិល​ដែល​មាន​ភាព​រឹងមាំ និង​រស់រវើក នៅ​កម្ពុជា​សព្វថ្ងៃ​។ នៅ​ពេល​នេះ មាន​អង្គការ NGO រាប់​ពាន់​នៅ​កម្ពុជា ដែល​កំពុង​ធ្វើការ​លើ​បញ្ហា​សំខាន់​ៗ​នានា​។ ... អាន​បន្ថែម»

លោក​ប្រធានាធិបតី Obama រៀបចំ ពិធី​ជួប​ជាមួយសមាជិកគំរោង YSEALI នៅ​សេតវិមាន

ចេញ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ លោក​ប្រធានាធិបតី​អូបាម៉ា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ សំរាប់​ពិធី​ជួប​ជាមួយ​សមាជិក​គំរោង​ឆ្នាំ​២០១៥ ដែល​នឹង​ធ្វើ​ឡើង នៅ​​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី ថ្ងៃ​ចន្ទ ទី​១ ខែ​មិថុនា​។ ពិធី​នេះ មាន​បំណង​អបអរ​សមិទ្ធិផល​របស់​សមាជិក YSEALI ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​កម្រិត​ខ្ពស់ ជាមួយ​នឹង​សមាជិគ​គំរោង “​អ្នក​ដឹកនាំ​អាស៊ី​អាគ្នេយ៍​វ័យ​ក្មេង (YSEALI)”។ សមាជិក YSEALI ចំនួន ៧៥​នាក់ របស់​កម្មវិធី YSEALI Professional Fellows និង​កម្មវិធី YSEALI Academic Fellows នឹង​ធ្វើ​ជា​តំណាង​អោយ​ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​មាន​រយៈពេល​មួយ​ម៉ោង​។ កាលបរិច្ឆទ៖ ថ្ងៃ​ច័ន្ទ ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥ ម៉ោង​២​:​១០​នាទី​ល្ងាច (​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​) ថ្ងៃ​អង្គារ ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥ ម៉ោង​១​:​១០​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) តាមដាន​ព្រឹត្តការណ៍​នេះ​៖ អ្នក​អាច​តាមដាន​ព្រឹត្តការណ៍​នេះ តាមរយៈ Twitter ដោយ​ប្រើ #YSEALI និង​តាមរយៈ Facebook ។ លោក​អ្នក​ក៏​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៃ​ព្រឹត្តការណ៍​នេះ ... អាន​បន្ថែម»

ស្ថានទូត​អាមេរិក​ផ្តល់​ការ​ជិះ Tuk-Tuk ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​អបអរ​អ្នក​ like ទំព័រ Facebook ស្ថានទូត ដែល​មាន​ចំនួន ៥០០ ០០០ នាក់

ចេញ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ Facebook របស់​ស្ថានទូត​អាមេរិក​មាន​ចំនួន​អ្នក ចុច “Like” ឡើង​ដល់​ចំនួន ៥០០ ០០០នាក់ ដែល​មាន​ស្ថានទូត​អាមេរិក​តែ ៦ ប៉ុណ្ណោះ​នៅ​លើ​ពិភព លោក​មាន​ចំនួន​តួលេខ​នេះ​។ ដើម្បី​អបអរ​ការ​សំរេច​បាន​នេះ និង​ដើម្បី​សំដែង​អំណរគុណ​របស់ យើង​ចំពោះ​ប្រជាជន​កម្ពុជា ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បាន​រៀបចំ Tuk-Tuk ពិសេស​ចំនួន ៤ សំរាប់​អោយ​ជិះ​ដោយ​មិន​យក​ថ្លៃ​រយៈពេល ៥ ថ្ងៃ ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​រង្វង់​៥ គ.ម​។ លោក​អ្នក​អាច​សំគាល់ Tuk-Tuk ទាំង​នេះ ដែល​មាន​ដាក់​ផ្លាក​សញ្ញា​ពិសេស #USA500K ។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក William E. Todd បាន​បើក​ជា​ផ្លូវការ​នូវ​យុទ្ធនាការ Tuk-Tuk តាមរយៈ YouTube ។ Tuk-Tuk ទាំង ៤ នឹង​បើក​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ពី​ម៉ោង ១២ ដល់​ម៉ោង ៥ រសៀល​ជា​រៀងរាល់​ថ្ងៃ ដែល​ចេញ​ដំណើរ​ពី​កន្លែង​សំខាន់​៤ គឺ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ... អាន​បន្ថែម»

ប្រព័ន្ធ​ផ្ញើ​ព័ត៌មាន​ថ្មី​តាម​ទូរស័ព្ទ​ដៃ​ដើម្បី​ជួយ​ប្រទេស​កម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

ចេញថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥ គម្រោង Cambodia HIV/AIDS Flagship របស់​ទីភ្នាក់ងារ USAID សហការ​ជាមួយ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​សម្ភោធ​កម្មវិធី​សុខភាព​តាម ទូរស័ព្ទ​ដៃ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ជួយ​ដល់​ជន ដែល​ងាយ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ នៅ​ក្នុង​កម្មពិធី​ដ៏​ពិសេស​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ កម្មវិធី​ថ្មី​នេះ​ដែល​មាន​ឈ្មោះ​ថា “mHealth” នឹង​គាំទ្រ​ដល់ “គំនិត​ផ្តួចផ្តើម​៣.០” របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ស្តីពី​ជំងឺ​អេដស៍​ដ៏​មាន​សក្តានុពល​ជួយ​ជីវិត និង​សេវាកម្ម​សុខភាព ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​សូវ​បាន​ទទួល​សេវា​ថែទាំ​។ វាលគ្មិន​ដែល​ចូលរួម​មាន លោកស្រី Sheri-Nouane Duncan-Jones នាយក​ការិយាល័យ​សុខភាព​សាធារណៈ​និង​ការ​អប់រំ របស់ USAID នៅ​កម្ពុជា ឯកឧត្តម គុណ ខៃហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ឯកឧត្តម​វេជ្ជបណ្ឌិត តេង គុន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ ក្នុង​កម្មពិធី​នេះ និង​ទៅ​ដល់​ទីកន្លែង​ពិធី​នៅ​មុន​ម៉ោង ៨​ព្រឹក នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ អាគារ​លេខ​៥៣៤ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេ​បាសាក់ ខ័ណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ (​ខាង​ក្រោយ​មន្ទីរពេទ្រ​បាយ័ន​)​៕ សំរាប់​ព័ត៌មាន​បន្ថែម​សូមទាក់ទង៖ ... អាន​បន្ថែម»

សុន្ទរកថា​​របស់​លោក Jay Raman ប្រធាន​ការិយាល័យ​កិច្ចការ​សាធារណ​របស់​ស្ថានទូត​ នៅ​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សុផា រតនា ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា (FUSAAC) និង​សមាជិក​ដទៃ​ទៀត​នៃ​សមាគម FUSAAC សាកលវិទ្យាធិការ និង​តំណាង​ដទៃ​ទៀត​នៃ​សាកលវិទ្យាល័យ​សាធារណៈ និង​ឯកជន សិស្ស និស្សិត មាតា បិតា អស់​លោក លោកស្រី សូម​អរគុណ និង​សូម​ស្វាគមន៍​នៅ​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​របស់​សមាគម FUSAAC​។ តាង​នាម​អោយ​លោក​ឯកអគ្គរដ្ឋទូត William Todd និង​ស្ថានទូតសហរដ្ឋ​អាមេរិក​ទាំង​មូល​ប្រចាំ​នៅ​កម្ពុជា យើង​មាន​សេចក្តី​រីករាយ​សូម​ធ្វើការ​ឧបត្ថម្ភ​ដល់​ពិព័រណ៍​នេះ​ម្តង​ទៀត ដែល​នៅ​ពេល​នេះ ឈាន​ដល់​ឆ្នាំ​ទី​៦ របស់​វា​ហើយ ហើយ​មាន​កាន់តែ​ធំ និង​ល្អជាង​មុន​។ ដូច​លោក​អ្នក​ជា​ច្រើន​បាន​ដឹង​ហើយ សមាគម FUSAAC គឺ​ជា​អង្គការ​ស្ម័គ្រចិត្ត ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​អតីតនិស្សិត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​កម្មវិធី Fulbright និង Global UGRAD និង​កម្មវិធីជា​ច្រើន​ទៀត​។ ទោះ​បី​គេ​មាន​ប្រវត្តិ​ខុស​គ្នា​ក្តី ... អាន​បន្ថែម»

ស្ថានទូតអាមេរិក ក្រុមហ៊ុន Westec Media និងសមាគមភាពយន្តកម្ពុជា នឹងប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក

ចេញ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ ស្ថានទូត​អាមេរិក​នៅ​រាជធានីភ្នំពេញ ក្រុមហ៊ុន Westec Media Ltd និង​សមាគមភាពយន្ត​កម្ពុជា​​នឹង​​រួមគ្នា​រៀបចំ​សិក្ខា​សាលា​មួយ​ ដើម្បី​អបអរ​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ​នៅ​ថ្ងៃទី ២៧ ខែមេសា។ ពិធី​​នេះ​​មាន​​បំណង​​បញ្ជាក់​ពី​សារៈ​សំខាន់​ នៃ​ការ​លើក​កំពស់​កម្មសិទ្ធិ​បញ្ញា​​ នៅ​ជុំវិញ​ពិភពលោក ហើយ​ផ្តល់​ព័ត៌មាន ដល់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ទាក់ទង​នឹង​ការ​ការពារ​ម្ចាស់​កម្មសិទ្ធិបញ្ញា​បរទេស និង​​ម្ចាស់​កម្មសិទ្ធិបញ្ញា​ក្នុង​ស្រុក​។ សិក្ខាសាលា​នេះ​មាន​បំណង​ដៅ​ទៅ​លើ​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ច្បាប់​​កម្ម​សិទ្ធិបញ្ញា ឬ​អ្នក​ដែល​ទទួល​ផល​ពី​ច្បាប់​កម្មសិទ្ធិបញ្ញា តែ​បើក​អោយ​សាធារណជន ឬ​អ្នក​សារព័ត៌មាន​ចូលរួម​​ដោយ​សេរី​។ លោកស្រី Julie Chung អនុប្រធានទូត​អាមេរិក នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍ រួម​ជា​មួយ​នឹង​វាគ្មិន​មក​​​ពី​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​ភាពយន្ត​អន្តរជាតិ និង​សមាគម​ភាពយន្ត​កម្ពុជា​។ អ្នក​សារព័ត៌មាន​អាច ​អញ្ជើញ​ចូលរួម​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សាន់វេ ជិត​វត្ត​ភ្នំ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មេសា វេលា​ម៉ោង​២​រសៀល​។ អាន​បន្ថែម»

សិក្ខាសាលា​ស្តីពី​ការ​ផ្លាស់ប្តូរ​ថ្នាក់​តំបន់​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​នៃ​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀម​រាប

ចេញ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៥ មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន ៧២ នាក់ ក្នុង​អាយុ​ចន្លោះ​ពី​១៨ ដល់​​២៥​ឆ្នាំ ដែល​តំណាង​​អោយ​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ជួបគ្នា នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​មាន​ឈ្មោះ​ថា “​ជំនាន់​នៃ​កម្មវិធី​គំនិត​​ផ្តួចផ្តើម​​ស្តីពី​មេ​ដឹកនាំ​យុវជន​​​នៅ​អាស៊ី​អាគ្នេយ៍​៖ ផែនដី​” (YSEALI Generation:​EARTH)។ សិក្ខាសាលា​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥​។ ការ​ផ្លាស់ប្តូរ​គ្នា​នេះ​នៅ​ក្នុង​តំបន់ ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​តាមរយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​​នៅ​រាជធានី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា ហើយ​ដែល​ចាត់ចែង​ដោយ​អង្គការ Cultural Vistas ដែល​ជា​​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ សាខា​ខេត្ត​​សៀម​រាប គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​លោក​ប្រធានាធិបតី Obama ស្តីពី​គំនិត​​ផ្តួចផ្តើម​​ស្តីពី​មេ​ដឹកនាំ​យុវជន​​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ។ ចំណុច​ផ្តោត​សំខាន់​នៃ​ការ​ផ្លាស់ប្តូរ​គ្នា​ ថ្នាក់​តំបន់​​​នៃ​ជំនាន់​​របស់ YSEALI គឺ​ដើម្បី​ធ្វើ​​អោយ​មាន​ការ​​យល់​​ស៊ី​ជំរៅ​ ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន ដែល​តំបន់​អាស៊ាន និង​តំបន់​ដទៃ​ទៀត​កំពុង​​មាន​។ ព្រឹត្តិការណ៍​​រយៈ​ពេល ៤ ថ្ងៃ​​នេះ​នឹង​បង្កើន​ជំនាញ​ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ឱកាស​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​​ជា​បណ្តាញ ផ្តល់​ការ​​ណែ​នាំ​​និង​មធ្យោបាយ​ សំរាប់​អោយ​អ្នក​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ធ្វើការ​សហការ​គ្នា​ប្រកប​​ដោយ​​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​។ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​រដ្ឋមន្រ្តី​​ក្រសួង​​បរិស្ថាន ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​វរសេនីយ​ឯក Craig Tippins នៅ​ក្នុង​ពិធី​បិទ​វគ្គ​រៀនសូត្រ​សំរាប់​គ្រូ​ផ្នែក​ថែ​រក្សាសន្តិភាព GPOI

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) កំពង់ស្ពឺ ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ ឯកឧត្តម​ ឧត្តមសេនីយ សែម សុវណ្ណនី ភ្ញៀវ​កិត្តិយស កំលាំង​ថែ​​រក្សា​សន្តិភាព អស់​លោក​លោកស្រី​។ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​មាន​កិត្តិយស​សូម​អបអរសាទរ​អ្នក​រៀន​សូត្រ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​គ្រូ​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ដ៏​មាន​តំលៃ​នេះ​។ ខ្ញុំ​សូម​អបអរ​សិស្ស​ប្រលង​ជាប់​ទាំងអស់ ដែល​នៅ​ចំពោះ​មុខ​យើង​នា​ថ្ងៃ​នេះ ទីមួយ ដោយសារ​ការ​ចូលរួម​របស់​គេ​នៅ​ក្នុង​បុព្វហេតុ​នៃ​ប្រតិបត្តិការ​ថែ​​រក្សា​សន្តិភាព​អន្តរជាតិ តែ​ក៏​ដោយសារ​ការ​ដែល​គេ​បាន​ទទួល​ឋានៈ​នៅ​ក្នុង​វគ្គ​នេះ​ជា​គ្រូ​ផ្នែក​ថែ​​រក្សា​សន្តិភាព​ផង​ដែរ​។ ក្នុង​នាម​ជា​អ្នក​ត្រូវ​បាន​គេ​ប្រគល់​សេចក្តី​ទុក​ចិត្ត​អោយ​បង្រៀន​អ្នក​ថែ​រក្សា​សន្តិភាព​នៅ​ពេល​អនាគត​របស់​ប្រទេស​ខ្លួន ខ្ញុំ​មាន​ជំនឿ​ថា អ្នក​រៀន​សូត្រ​ទាំង​នេះ​តំណាង​អោយ​បុគ្គលិក​ល្អបំផុត​នៅ​ក្នុង​យោធា​របស់​គេ​។ ចំពោះ​អ្នក​ដែល​ទើប​រៀន​ចប់​ថ្មី​ៗ​នេះ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​សូម​វាយតំលៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​ការ​ខិតខំ​ដែល​លោក​អ្នក​បាន​ចំណាយ​ក្នុង​ការ​រៀន​សូត្រ​នៅ​ទី​នេះ ហើយ​ខ្ញុំ​សូមលើក​ទឹកចិត្ត​អោយ​លោក​អ្នក​ចែក​រំលែក​មេរៀន​ដែល​លោក​អ្នក​បាន​រៀន​ពី​វគ្គ​ហ្វឹកហ្វឺន​នេះ ​ហើយ​យក​វា​ទៅ​អនុវត្ត​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​របស់​លោក​អ្នក​។ ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​លោក​អ្នក​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព និង​ឆន្ទៈ​របស់​លោក​អ្នក​ក្នុង​ការ​គាំទ្រ ​និង​បង្ហាត់​ដល់​អ្នក​ដទៃ​លើ​ប្រតិបត្តិការ​ថែ​រក្សា​សនិ្តភាព ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ចរិក​លក្ខណៈ​ដ៏​ប្រពៃ​។ អ្នក​ថែ​រក្សា​សន្តិភាព​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ខ្លួន​គេ ដើម្បី​ជួយ​អ្នក​ដទៃ​អោយ​មាន​ជីវិត​រស់នៅ​ត​ទៅ​ទៀត នៅ​កន្លែង​មាន​ជំលោះ ដែល​គេ​មិន​អាច​គេច​ចេញ​បាន​។ការ​ហ្វឹកហ្វឺន​និង​ចំណេះដឹង​ដែល​គេ​បាន​ទទួល​នៅ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ អាច​ជួយ​អនាគត​អ្នក​ថែ​រក្សា​សន្តិភាព​អោយ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​ម្តាយ​ដែល​គ្មាន​ផ្ទះ កុមារ​ដែល​គ្មាន​អ្វី​បរិភោគ ឬ​ជីតាដែល​ហៀប​នឹង​ស្លាប់​ហើយ​គ្មាន​លុយ​ទិញ​ថ្នាំ​។ សហរដ្ឋ​អាមេរិក​មើល​ឃើញ​ពី​តំលៃ​និង​ផល​ដែល​អាច​មាន​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ហើយ​មាន​កិត្តិយស​ក្នុង​ការ​ជួយ​ដល់​ភារកិច្ច​នៃ​ការ​ហ្វឹកហ្វឺន ​និង​ធ្វើ​អោយ​កង​កំលាំង​មាន​ការ​ត្រៀម​រៀបចំ​ជា​ស្រេច​សំរាប់​បំពេញ​ការងារ នៅ​ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​។ យើង​មាន​អ្នក​សិក្សា​មក​ពី​ប្រទេស​កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន និង​វៀតណាម ដែល​ជា​ការ​ធ្វើ​អោយ​ពិធី​បិទ​វគ្គ​ពេល​រៀន​ចប់​នេះ​មាន​សារៈសំខាន់​ជា​ពិសេស ជាមួយ​នឹង​អត្ថន័យ​អន្តរជាតិ​ពិត​ៗ​។ ... អាន​បន្ថែម»

សារ​របស់​ឯកអគ្គរដ្ឋទូត William E. Todd នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ ដល់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ខ្ញុំ​សំលឹង​ទៅ​ឆ្នាំ​ខាង​មុខ​ដោយ​រីករាយ  ក្នុង​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ​មើល​ឃើញ​ឱកាស​ល្អ​ច្រើន​ថែម​​ទៀត ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទ្វេ​ភាគី​របស់​យើង ហើយ​ធ្វើការ​ជាមួយ​គ្នា នៅ​ក្នុង​វិស័យ​ដែល​ផ្តល់​ផល​ប្រយោជន៍​​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ យើង​សូម​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​​បន្ថែម​​ទៀត​​​នៃ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច ​របស់​ប្រទេស​។ នៅ​ក្នុង​ពេល​ដែល​យើង​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ខ្ញុំ​សូម​ជូនពរ​អោយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​ជួប​ប្រទះ​តែ​នឹង​​សុខ​សន្តិភាព សុខភាព​ល្អ និង​វិបុលភាព ទាំង​នៅ​ពេល​នេះ ទាំង​​នៅ​ពេល​អនាគត​។ អាន​បន្ថែម»

លោក​ប្រធានាធិបតី Barack Obama បាន​ប្រកាស​​បំណង​របស់​លោក​ក្នុង​ការ​តែងតាំង​លោក William A. Heidt ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ចេញ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៥ លោក William A. Heidt ដែល​មាន​អាជីព​ជា​អ្នក​ធ្វើការ​ក្នុង​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ក្នុង​ឋានៈ​ជា​អនុប្រធាន​ទូត ពេល​នេះ​កំពុង​បំពេញ​ការងារ​ជា​ជំនួយការ​ប្រតិបត្តិ​របស់​ឧបការី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។ លោក​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ ២០១២ មក​។ លោក Heidt ​បាន​ធ្វើ​ជា​អនុប្រធាន​ទូត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​វ៉ាសូវី នៃ​ប្រទេស​ប៉ូឡូញ ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២ ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​បេសកកម្ម​របស់ ​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង New York ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង Jakarta នៃ​ប្រទេស​ឥណ្តូនេស៊ី ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៧ និង​ជា​ជំនួយការ​ពិសេស​នៅ​ក្នុង​ការិយាល័យ​របស់​ឧបការី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​កសិកម្ម ធុរកិច្ច និង​សេដ្ឋកិច្ច ពី​ឆ្នាំ ​២០០៣ ដល់​ឆ្នាំ ២០០៤​។ មុន​នឹង​ចូល​កាន់​តំណែង​នេះ លោក​បាន​ធ្វើ​ជា​មន្រ្តី​ផ្នែក​អភិវឌ្ឍន៍ ​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង Jakarta ... អាន​បន្ថែម»

សុន្ទរកថា​​របស់​​លោក​​ជំទាវ​​ទី​​១ Michelle Obama ស្តីពី​​ការ​​បណ្តុះបណ្តាល​​របស់​​ទីភ្នាក់ងារ Peace Corps

សៀមរាប ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ សួស្តី លោក​​អ្នក​​ទាំងអស់​​គ្នា​​។ ខ្ញុំ​​មាន​​សេចក្តី​​រីករាយ​​និង​​មាន​​កិត្តិយស​​ដោយ​​មាន​​វត្តមាន​​នៅ​​សៀមរាប ជាមួយ​​លោក អ្នក​​ទាំង​អស់​​។ ខ្ញុំ​​សូម​​អរគុណ​​ចំពោះ​​បដិសណ្ឋារកិច្ច​​របស់​​ប្រជាជន​​កម្ពុជា ដែល​​ធ្វើ​​អោយ​​ខ្ញុំ​​មាន​​អារម្មណ៍​​កក់​ក្តៅ​​នៅ​​ក្នុង​​ប្រទេស​​ដ៏​​ស្រស់​​នេះ​​។ ខ្ញុំ​​មាន​​ក្តី​​រំភើប​​ដោយ​​បាន​​ចូលរួម​​ជាមួយ​​លោក អ្នក នៅ​​ថ្ងៃ​​នេះ នៅ​​ក្នុង​​វគ្គ​​រៀន​សូត្រ​​មួយ​​ក្នុង​​ចំណោម​​វគ្គ​​​រៀនសូត្រ​​ដំបូង​​ៗ​​នៃ​​គំរោង​​កម្មវិធី​​អោយ​​កុមារី​​បាន​​រៀនសូត្រ​​! (Let Girls Learn!)​​។ ជា​​បឋម ខ្ញុំ​សូម​​អរគុណ Carrie ចំពោះ​​ការ​​ណែនាំ​​រូប​​ខ្ញុំ​​យ៉ាង​​ល្អ និង​​ចំពោះ​​ភាព​​ជា​​អ្នក​​ដឹកនាំ​​យ៉ាង​​ល្អ​ពិសេស​​នៅ​​ក្នុង​​ទីភ្នាក់ងារ Peace Corps ។ ខ្ញុំ​​សូម​​អរគុណ​​ផង​​ដែរ​​ចំពោះ​​លោក​​ឯកអគ្គរដ្ឋទូត​របស់​​យើង ដែល​​ធ្វើការ​​បាន​​យ៉ាង​​ល្អ​​ប្រពៃ​​នៅ​​ប្រទេស​​កម្ពុជា គឺ​​លោក​​ឯកអគ្គរដ្ឋទូត William Todd ។ យើង​​រីករាយ​​ណាស់​​ដែល​​លោក​​អាច​​ចូលរួម​​ជាមួយ​​យើង​​នៅ​​ថ្ងៃ​​នេះ​​។ ខ្ញុំ​​សូម​​អរគុណ​​ផង​​ដែរ​​ដល់​​លោកស្រី Danielle ចំពោះ​​មតិ និង​​ការងារ​​ដ៏​​ល្អ​របស់​​គាត់ នៅ​​ក្នុង​​ទីភ្នាក់ងារ Peace Corps ។ សំខាន់​ជាង​អ្វី​ទាំង​អស់​នោះ គឺ​ខ្ញុំ​សូម​អរគុណ​លោក​អ្នក​ទាំងអស់ ចំពោះ​ការងារ​ដ៏​ប្រពៃ​ដែល​លោក​អ្នក​កំពុង​ធ្វើ ដើម្បី​ផ្តល់​ការ​អប់រំ និង​អំណាច​ដល់​កុមារី​នៅ​កម្ពុជា​។ លោក​អ្នក​ទាំងអស់​គឺ​​ជា​និមិត្តរូប​ដ៏​រស់​រវើក​នៃ​អ្វី​ដែល​មាន​ការ​ទាក់ទង​នឹង​គំរោង Let Girls Learn គឺ​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps អ្នក​ដឹកនាំ​សហគមន៍ ឪពុក​ម្តាយ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តាល់ ភ្នំពេញ ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ២០១៥ សូម​ជំរាបសួ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលឺ លោកស្រី Rebecca Black ប្រធាន​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ នៅ​កម្ពុជា លោក Gianpietro Bordignon តំណាង​និង​ជា​ប្រធាន​នៃ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) ប្រចាំ​នៅ​កម្ពុជា លោកស្រី Sun Ah Kim Suh តំណាង​រង​នៃ​អង្គការ UNICEF នៅ​កម្ពុជា លោកស្រី Nina Brandstrup តំណាង​នៃ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) ប្រចាំ​នៅ​កម្ពុជា អស់​លោក​លោកស្រី លោក​ជំទាវ ឯកឧត្តម និង​សមាជិក​នៃ​រាជរដ្ឋាភិបាល។ ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ ដោយ​បាន​មក​ចូលរួម​ជាមួយ​អស់​លោក​អ្នក​ទាំងអស់ ដើម្បី​និយាយ​អំពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​អះអាង​ថា ជា​អាទិភាព​ទីមួយ​របស់​កម្ពុជា សំរាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព ពោល​គឺ​អាហារូបត្ថម្ភ​សំរាប់​កុមារ​។ ក្នុង​រយៈពេល ៣ ឆ្នាំ​របស់​ខ្ញុំ​នៅ​កម្ពុជា អាហារូបត្ថម្ភ​គឺ​ជា​ប្រធានបទ​មួយ​ដែលគេ​តែងតែ​និយាយ​ប្រាប់​ខ្ញុំ​ជា​ធម្មតា ជា​រឿង​មួយ​ដែល​បុគ្គលិក​របស់​ខ្ញុំ​និង​ខ្ញុំ​បន្ត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នៅ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល និង​សហគមន៍​នៅ​កម្ពុជា​អោយ​មាន​ការ​កែ​លំអ​។ អាហារូបត្ថម្ភ​ល្អ​គឺ​ជា​មូលដ្ឋាន​សំរាប់​ការ​អភិវឌ្ឍ​ទាំងអស់ សំរាប់​អោយ​មនុស្ស​ម្នាក់​ៗ​សំរេច​សក្តានុពល​ពេញលេញ​របស់​គេ​ផ្នែក​រាង​កាយ និង​ចំណេះ​ប្រាជ្ញា និង​សំរាប់​អោយ​សហគមន៍ ... អាន​បន្ថែម»

កម្ពុជា​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ

ចេញថ្ងៃទី​២ ខែមិនា ឆ្នាំ​២០១៥ ដោយ​រួម​សហការ​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អង្គការ UNICEF អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម សហប្រជាជាតិ (FAO) រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​មិនា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William E. Todd និង​ឯកឧត្តម​បណ្ឌិត យឹម ឆៃលី ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ នឹង​ទស្សនា​ការ​ដាក់​តាំង​បង្ហាញ​រូបភាព​នៅ​ម៉ោង៨​:​១៥​នាទី និង​បន្ទាប់​មក ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​នេះ វេលា​ម៉ោង ៨​:​៣០​នាទី នៅ​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​​២០១៥​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​នេះ ហើយ​គួរតែ​ទៅ​ដល់​កន្លែង​ប្រារព្ធ​ពិធី អោយ​បាន​មុន​ម៉ោង​៧​:​៤៥​នាទី​ព្រឹក​៕ អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung ក្នុង​សិក្ខាសាលា របស់​មូលនិធិ Harpswell ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មូលនិធិ Harpswell រាជធានីភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ សូម​ជំរាបសួ ។ ខ្ញុំ​សូម​អរគុណ​បណ្ឌិត Alan Lightman អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់ អេង វ៉ារុននី និង​លោក​អ្នក​ទាំងអស់​នៅ​ក្នុង​មូលនិធិ Harpswell Foundation ដែល​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថ្ងៃ​នេះ​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​។ ខ្ញុំ​មាន​កិតិ្តយស​ដោយ​មាន​វត្តមាន​នៅ​ទីនេះ ជាមួយ​ស្រ្តី​វ័យ​ក្មេង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ដែល​ខ្ញុំ​បាន​លឺ​ច្រើន​ពី​ពួក​គាត់​។ តាំងពី​ត្រូវ​បាន​បង្កើត​ឡើង អង្គការ​មូលនិធិ Harpswell បាន​ផ្តល់​ការ​អប់រំ កន្លែង​ស្នាក់នៅ និង​ការ​បណ្តុះបណ្តាល​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ សំរាប់​ស្រ្តី​វ័យ​ក្មេង​កម្ពុជា​។ ស្ថានទូត​អាមេរិក​មាន​កិត្តិយស​ ដោយ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ Harpswell នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​។ ដូច​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ កាល​ពី​ឆ្នាំ​ទៅ ​លោក​ឯកអគ្គរដ្ឋទូត Todd បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ស្តីពី​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី ដើម្បី​ទទួល​ស្គាល់ និង​គាំទ្រ​ដល់​ការងារ​ដែល​កំពុង​ធ្វើ​ដោយ​អង្គការ Harpswell គំរោង​ស្តីពី​ស្រ្តី​ក្នុង​ការងារ​សាធារណៈ និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​។ វា​ជា​ការ​ត្រឹមត្រូវ​ដែល​យើង​មក​ជួបជុំ​គ្នា​នៅ​ពេល​នេះ នៅ​ថ្ងៃ​ទី​១ នៃ​ខែ​មិនា ដើម្បី​ចាប់ផ្តើម​ខែ​ប្រវត្តិសាស្រ្ត​របស់​នារី​។ នៅ​សហរដ្ឋ​អាមេរិក យើង​អបអរ​សមិទ្ធផល​ជា​ច្រើន​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្រ្តី​។ នៅ​ថ្ងៃ​ទី​៨ ខែ​មិនា ប្រទេស​កម្ពុជា​និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្វើការ​អបអរ​ទិវា​នារី​អន្តរជាតិ​។ ខ្ញុំ​មក​នេះ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​សន្និសីទ CamTESOL លើកទី ១១ ស្តីពី​ការ​បង្រៀន​ភាសា​អង់គ្លេស

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៥ សូម​ជំរាបសួ​ឯកឧត្តម រដ្ឋមន្រ្តី ហង់ ជួនណារុន ឯកអគ្គរដ្ឋទូត​អូស្រ្តាលី Alison Burrows ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី ថ្ងៃ​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​បាន​មក​ចូលរួម​ជាមួយ​អស់​លោក អ្នក​នៅ​ក្នុង​សន្និសីទ CamTESOL ប្រចាំ​ឆ្នាំ លើក​ទី​១១​។ តាង​នាម​អោយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ខ្ញុំ​សូមសំដែង​ការ​អបអរសាទរ​ចំពោះ​កម្មវិធី​អប់រំ​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​អន្តរជាតិ (IDP Education) ។ ការ​ប្តេជ្ញាចិត្ត​របស់​លោក​អ្នក​នៅ​ក្នុង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ​បាន​ធ្វើ​អោយ​កម្មវិធី​បង្រៀនភាសា​អង់គ្លេស CamTESOL ជា​ស្ថាប័ន​ពិត​មួយ​នៅ​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្តេជ្ញាចិត្ត វាពិត​ជា​មិន​គប្បី​សំរាប់​ខ្ញុំ បើ​ខ្ញុំ​និយាយ​ដោយ​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​គ្រូ​ល្អ​ៗ​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ ដែល​រួម​មាន​គ្រូ​ខ្មែរ​មក​ពី​តាម​ខេត្ត​ចំនួន ២០៦ នាក់ និង​អ្នក​ស្រាវជ្រាវ​ចំនួន ៨ នាក់ ដែល​មាន​វត្តមាន​របស់​ពួកគាត់​នៅ​ក្នុង​សន្និសីទ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​។ សូម​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការ​ទះដៃ​អបអរសាទរ​ដល់​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ទាំង​អស់​នៅ​ទីនេះ ចំពោះ​ការងារ​ដ៏​ល្អ​ដែល​ពួកគាត់​កំពុង​ធ្វើ​។ ការ​វាយ​តំលៃ​ខ្ពស់​របស់​ខ្ញុំ​ចំពោះ​លោក​អ្នក​ផុស​ចេញ​ពី​តួនាទី​ជា​អ្នក​ការទូត​របស់​ខ្ញុំ ព្រម​ទាំង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា​ជនអន្តោប្រវេសន៍​។ ខ្ញុំ​នៅ​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ជាមួយ​គ្រួសារ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ពេញ​ទៅ​ដោយ​ការ​ឆ្ងល់ និង​ការ​ភ័យ​ខ្លាច ហើយ​មិន​ចេះ​ភាសា​អង់គ្លេស​មួយ​ពាក្យ​សោះ​។ ពី​ដំបូង ខ្ញុំ​មាន​ការ​ពិបាក​ជាមួយ​នឹង​វប្បធម៌ និង​ភាសា​ថ្មី ហើយ​ចង់​ត្រឡប់​មក​ប្រទេស​កូរេ​វិញ​។ តែ​ដោយ​មាន​ការ​ចិត្ត​ទុក​ដាក់ដាក់​ពី​គ្រូ​ថ្នាក់​ទី​១ ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​កាត់​ខ្សែបូរ​នៅ​សាលារៀន​ឃុំ​រំចេក

សាលារៀន​ឃុំ​រំចេក ខេត្ត​កំពង់ចាម ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ សូម​ជំរាប​សួ​ ឯកឧត្តម​ លោក​ជំទាវ​ ភ្ញៀវ​កិត្តិយស​ សិស្ស​និង​បុគ្គលិក​សាលា​រំចេក​ និង​ប្រជាជន​​នៅ​ខេត្ត​​កំពង់ចាម។​ សូម​អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​ក្នុង​ពិធី​ដ៏​សប្បាយ​នា​ថ្ងៃ​​នេះ។​ ខ្ញុំ​រីករាយ​ដោយ​បាន​មក​​កាន់​​ខេត្ត​កំពង់ចា​ម ហើយ​ជួប​ជាមួយ​មនុស្ស​ល្អៗ​ ដែល​ចាត់​ទុក​តំបន់​នេះ​ជា​ស្រុក​កំណើត​របស់​គេ។​ ថ្ងៃ​​នេះ​​ យើង​​អបអ​រ​ការ​​កសាង​​អាគារ​​ថ្មីៗ​​ ដូច្នេះ​​ ខ្ញុំ​​គិត​​ថា​​ វា​​មាន​​ភាព​​សម​​ហេតុ​ផល​​​ដោយ​​ជា​ដំបូង​​ធ្វើកា​រ​​​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​សាលារៀន និង​សហគមន៍​ដែល​សាលារៀន​​នេះ​ស្ថិត​នៅ ​ទៅ​តាម​ពាក្យ​ដែល​អ្នក​ធ្វើការ​​សាង​សង់​ប្រើ​ គឺ​ថា ​សាលារៀន​គឺ​ជា​គ្រឹះ​នៃ​សហគមន៍។​ បើ​គ្មាន​មូលដ្ឋាន​រឹងមាំ​​នៃ​ស្ថាប័ន​មួយ​ដែល​ធ្វើ​អោយ​កុមារ​​អាច​​ទទួល​បាន​ការ​សិក្សា​ដ៏​មាន​តំលៃ​ទេ​ ដែល​ក្នុង​នោះ ​គ្រូ​បង្រៀន​បង្កើន​ចំណេះ​ដឹង​ និង​ភាព​វាងវៃ​នៃ​សិស្ស​​របស់​​គាត់​ នោះ​ការ​ចំរើន​ទៅ​មុខ​ និង​ស្ថិរភាព​​នៃ​រចនាសម្ព័ន្ធ​សហគមន៍​ដែល​មាន​គ្រឹះពឹង​ផ្អែក​លើ​សាលារៀន​ នឹង​មិនមាន​​ច្រើនទេ។​ សហគមន៍​​មួយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាពវាងវៃ​ ហើយ​និង​ចំណេះ​ដឹង​ អោយ​ធ្វើ​ជា​អ្នក​ដឹកនាំ​ អ្នកផ្គត់​​ផ្គង់​សំរាប់​គ្រួសារ​របស់​គេ​ និង​ឪពុក​ម្តាយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។​ ទាំងអស់នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តួនាទី​​ដទៃ​ទៀត​ដែល​មាន​ច្រើន​រាប់​មិន​អស់​ របស់​មនុស្ស​ នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​រីកចំរើន។​ ដោយសារ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេសកម្ពុជា​ ពេលនេះ​ យើង​កំពុង​អបអរ​ការ​បើកសាលារៀនថ្មី​មួយ​ដែល​ផ្តល់​​​អោយ​ឃុំរំចេក​នូវ​មូលដ្ឋាន​រឹង​មាំ​នៃ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សាអប់រំ​ ដែល​គ្រប់​សហគមន៍​​ទាំងអស់​​ត្រូវ​​ការ​ ហើយ​គ្រប់​កុមារ​ទាំងអស់​សម​នឹង​ទទួល​បាន។​ តាង​នាម​អោយ​ស្ថានទូត​អាមេរិក​ ខ្ញុំសូ​ម​អរគុណ​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់​ក្រុម​វិស្វករ​នៃ​កងទ័​ពជើងគោក​​សហរដ្ឋ​អាមេរិក​ និងដៃ​គូខាងកម្ពុជា​របស់គេ​ដែលជា​អ្នកម៉ៅការ​ ក្នុង​ការ​កសាង​ទីកន្លែងថ្មី ​ដែល​យើង​កំពុង​បើក​នៅ​ថ្ងៃ​នេះ។​ យើង​រីករាយ​នឹង​ឃើញ​គំរូនេះ​​នៃ​យោធាអាមេរិក​ នៅ​ក្នុង​ការ​ផ្តល់​អោយ​សហគមន៍​នានា ​ដូចជា​សហគមន៍​​រំចេក​​នេះ។​ គុណភាព​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​គេ​បាន​ផ្តល់​អោយ​ទី​កន្លែង​នានា ... អាន​បន្ថែម»

វិចារណាកឋា​​របស់​​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​៖ “​ពី​ទូក​ល្បាត​ដល់​ទន្លេមេគង្គ​ដែល​មាន​និរន្តភាព​”

ផ្លូវ​ទឹក​មួយ​ក្នុង​ចំណោម​ផ្លូវ​ទឹក​ដ៏​សំខាន់​បំផុត​ក្នុង​ពិភពលោក ហើយ​ជា​ផ្លូវ​ទឹក​មួយ ដែល​ខ្ញុំ​ធ្លាប់​នៅ​លើ​នោះ​ដែរ កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​។ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​ភាព​រស់រវើក​របស់​វា​ ផ្នែក​បរិស្ថាន​អេកូឡូស៊ី និង​សេដ្ឋកិច្ច​ត្រូវ​បាន​អភិរក្ស​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ កាល​ពី​ជាង ៤ ទសវត្ស​មុន ក្នុង​នាម​ជា​អនុនាវីឯក នៅ​ក្នុង​កង​ម៉ារីន​មួយ ដែល​មាន​ឈ្មោះថា “brown-water Navy” ក្រុម​របស់​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ ​នៅ​លើ​ទូក​យោធា​មួយ​របស់​អាមេរិក​។ទោះ​បី​ជា​នៅ​ជុំវិញ​យើង​មាន​សុទ្ធតែ​ទឹក​ក្តី តែ​យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សម្ផស្ស និង​អំណាច​នៃ​ទឹក​ទន្លេ​- ក្របី អាហារ​សមុទ្រ​ដែល​យើង​បាន​ដូរ​គ្នា​ជាមួយ​អ្នក​នេសាទ​នៅ​នឹង​កន្លែង និង​ព្រៃ​លិច​ទឹក​នៅ​សង​ខាង​ទន្លេ និង​ឆក​។ កាល​ដើម​ឡើយ ផ្លូវ​ទឹក​ទាំង​នេះ ដែល​គេ​ធ្វើ​សង្រ្គាម​លើ បាន​ក្លាយ​ជា​ផ្លូវ​ទឹក​នៃ​សន្តិភាព និង​ពាណិជ្ជកម្ម – សហរដ្ឋ​អាមេរិក និង​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុង​សតវត្សទី​២០ នៃ​ទំនាក់ទំនង ដែល​មាន​​ភាព​ដុះដាល​ឡើង​។ សព្វ​ថ្ងៃ​នេះ ទន្លេ​​មេគង្គ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ថ្មី ហើយ​ខុស​ពី​មុន គឺ​គ្រោះ​ថ្នាក់​ដែល​គំរាម​កំហែង​ដល់​មុខរបរ​ប្រកប​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់​សិប​លាន​នាក់ ហើយ​ជា​និមិត្តរូប​នៃ​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ចំពោះ​ផែនដី​ទាំង​មូល​។ ការ​អភិវឌ្ឍន៍ និង​កំណើន​លូតលាស់​ដែល​មិន​ធានា​និរន្តភាព​។ ទោះ​បី​ជា​មាន​ការ​ខិតខំ​ទាំង​នេះ​ក្តី តែ​ទន្លេ​មេគង្គ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ដដែល​។ នៅ​តាម​បណ្តោយ​ទន្លេ​នេះ ដែល​មាន​ប្រវែង ២៧០០ ម៉ៃល៍ តំរូវការ​កាន់តែ​ច្រើន​ឡើង​នៃ​ថាមពល ស្បៀង និង​ទឹក​កំពុង​តែ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា និង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ចំនួន ២៤០ លាន​នាក់​។ ការ​អភិវឌ្ឍន៍​ដែល​មិន​ធានា​និរន្តភាព ... អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William E. Todd ក្នុង​ពិធី​បើក​ការ​ប្រគុំ​តន្ត្រី “ព្រៃ​សំរាប់​ជីវិត”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ផ្សាររាត្រី រាជធានី​ភ្នំពេញ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ សូម​ជំរាបសួ អស់​លោក​អ្នក​ទាំងអស់​។ ខ្ញុំ​រីករាយ​ដោយ​ឃើញ​មាន​គ្នា​ច្រើន​មក​ចូលរួម​ក្នុង ការ​ប្រគំ​តន្រ្តី​ស្តីពី​”ព្រៃ​ដើម្បី​ជីវិត​!” ខ្ញុំឃើញ​ថា​ផ្សា​រាត្រី​មាន​ការ​រៀបចំ​សំរាប់​ពិធី​នេះ​។ ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ការ​ប្រគំ​តន្រ្តី​នេះ ដោយសារ​ការ​ខិតខំ​របស់ ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​។ តាមរយៈ​ភាព​ស្វាហាប់ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​របស់​ខ្ញុំ​បាន​ជួយ​បង្រៀន​មនុស្ស​រាប់​ពាន់​នាក់​ស្តីពី​សារៈសំខាន់​នៃ​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដ៏​មាន​តំលៃ​របស់​ប្រទេស​កម្ពុជា​។ យើង​ទាំងអស់​គ្នា​ដឹង​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន ដូចជា​ការ​បរបាញ់​និង​លក់​សត្វ​ព្រៃ ការ​កាប់​ឈើ ការ​ប្រែប្រួល​អាកាសធាតុ​។ ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ ដូចជា​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ដើម្បី​ដោះស្រាយ​បញ្ហា​​ដ៏​មាន​សារៈសំខាន់​ទាំង​នេះ​។ ខ្ញុំ​សូម​អរគុណ​លោក John Willis និង​លោកស្រី Amy Van Nice ក្នុង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ចំពោះ​ទឹកចិត្ត​ប្តេជ្ញា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ចំពោះ​ការ​សហការ​ជាមួយ​ធនធាន​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា គឺ​យុវជន​កម្ពុជា​។ ពិត​មែន​ហើយ ខ្ញុំ​សូម​អរគុណ​ច្រើន​ដល់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​របស់​ខ្ញុំ​។ ការ​ប្រគំ​តន្រ្តី​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​របស់​អ្នក ហើយ​ខ្ញុំ​រង់​ចាំ​មើល​ជោគជ័យ​ជា​បន្តទៀត នៅ​ពេល​អនាគត​។ នេះ​ជា​ឱកាស​ល្អ​សំរាប់​អោយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ម្នាក់​ៗ​អោយ​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​ស្តីពី​អ្នក​ដឹកនាំ​វ័យ​ក្មេង​នៅ​អាស៊ី​អាគ្នេយ៍ ឬ YSEALI ដែល​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី Obama សំរាប់​​អភិវឌ្ឍភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន ហើយ​ធ្វើ​អោយ​គេ​ធ្វើការ​ទាក់ទង​គ្នា​ជា​បណ្តាញ នៅ​អាស៊ី​អាគ្នេយ៍​។ YSEALI មាន​ភាព​រឹងមាំ​នៅ​កម្ពុជា​។ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក ក្នុង​ការ​ធ្វើ​អោយ​ប្រទេស ... អាន​បន្ថែម»

សហគ្រិន​កម្ពុជា​រៀន​ពី​ការ​អនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​ខ្លាំង​

ចេញថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ សហគ្រិន​ធុន​​តូច​និង​មធ្យម​ជាង​១២៥​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈពេល​​១​​ថ្ងៃ​​ពេញ នៅ​ថ្ងៃ​នេះ នៅ​ភ្នំពេញ ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ លើ​ការ​អនុវត្តន៍​ល្អ​ក្នុង​មុខ​ជំនួញ​។ បទបង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ពហុជាតិ​របស់​សហរដ្ឋ​អាមេរិច​។ ក្រោម​ការ​ឧបត្ថម្ភ​របស់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​អាមេរិច អាស៊ាន​ដើម្បី​សហគ្រាស​តូច​និង​មធ្យម ​ដែល​មាន​ភាព​ប្រកួត​ប្រជែង ភាព​​ជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​-​អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលា​នេះ​មាន​ការ​បណ្តុះបណ្តាល​ពី​ធុរកិច្ច​ល្អ ការ​អនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​និង​ច្បាប់ និង​ដំណោះស្រាយ​ដែល​រួម​មាន​ពាណិជ្ជកម្ម​តាម​អ៊ិនធឺណែត និង​មធ្យោបាយ​ផ្នែក​ភស្តុភា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។ អ្នក​រៀបចំ​សិក្ខាសាលា​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុម​ការងារ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាស៊ាន តាមរយៈ​នាយកដ្ឋាន​សិប្បកម្ម និង សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា រួម​ទាំង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សមាគម​​សហគ្រិន​ស្ត្រី​​កម្ពុជា សហព័ន្ធ​ពាណិជ្ជកម្ម​ស្ត្រី​កម្ពុជា មូលនិធិ Hinrich Foundation និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​។ លោកស្រី Rebecca Black នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិច​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​​៖​“​សាជីវកម្ម​ជា​ដៃគូ​នៅ​ក្នុង​សិក្ខាសាលា​នេះ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​សាកលលោក ក្នុង​ជំនួញ​អន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំ​សូម​អោយ​អ្នក​ទាំងអស់​គ្នា​យក​ឱកាស​នេះ​ដើម្បី​បង្កើន​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង និង​សមត្ថភាព​ឈោង​ចាប់​នៃ​ក្រុមហ៊ុន​របស់​លោក​អ្នក​។ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ក្នុង​ពេល​ដែល ​សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​សាកលលោក​ ដែល​ចេះ​តែ​មាន​ការ​រីក​ធំ​ឡើង មាន​ន័យ​ថា​យើង​ត្រូវការ​ចំណេះដឹង ... អាន​បន្ថែម»

ពិព័រណ៌​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៥

ចេញ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា ពិព័រណ៍​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិកឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពី​ម៉ោង ៣​:​០០ រសៀល​ដល់​ម៉ោង ៧​:​០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ចំនួន​២០​រូប មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធី​សិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខខ័ណ្ឌ​ក្នុង​ការ​ទទួល​អោយ​ចូល​រៀន និង​ឱកាស​ទទួល​បាន​អាហារូបករណ៍ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ អ្នក​រៀបចំ​ពិព័រណ៌​ដទៃ​ទៀត​នៅ​ទីនោះ នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្នែក​ការ​សិក្សា និង​ប្រឹក្សា​ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋ​​អាមេរិក​​។ សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំង​អស់​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​សិក្សា នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ស្វាគមន៍​អោយ​ចូលរួម​។ ឪពុក​ម្តាយ​របស់​សិស្ស​និស្សិត​ក៏​ត្រូវ​បាន​ស្វាគមន៍ ហើយ​គួរ​តែ​ចូលរួម​ផង​ដែរ​។ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក ពីព័រណ៌​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល EducationUSA នៅ​កម្ពុជា ដែល​មាន​បំណង​លើក​កំពស់​គុណភាព​នៃ​ការ​សិក្សា​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​អាជីព និង​ការ​សិក្សា សំរាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៌​នេះ​គឺ​ជា​វិធី​ពិសេស​មួយ​ សំរាប់​អោយ​ប្រជាជន​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា នៅ​សហរដ្ឋ​​អាមេរិក ហើយ​​យល់​ដឹង​ពី​អត្ថប្រយោជន៍ នៃ​ការ​ទទួល​បាន​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​ក្នុង​​សហរដ្ឋ​អាមេរិក​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​របស់ EducationUSA តាម​ទូរស័ព្ទលេខ ០១២ ៨៧៦ ៧៤៩ ។ អាន​បន្ថែម»

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក និង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​លើក​កំពស់​ការ​យល់​ដឹង តាមរយៈ​ការ​ប្រគំ​តន្រ្តី​ស្តីពី “​ព្រៃ​នៃ​ជីវិត​”

ចេញថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​កង្វល់​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ព្រៃ​នៅ​កម្ពុជា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​ អាមេរិក (AYC) ដោយ​សហការ​ជាមួយ​នឹង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (WA) និង​ដោយ​មាន​ការ​ឧបត្ថម្ភ ថវិកា​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​ការ​ប្រគំ​តន្រ្តី និង​ពិធី​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​អប់រំ ដែល​គេ​ហៅ​ថា “​ព្រៃ​នៃ​ជីវិត​” នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០១៥ ពី​ម៉ោង ៥​:​៣០ ល្ងាច ដល់​ម៉ោង ៩​:​៣០ យប់ នៅ​ផ្សា​រាត្រី ក្បែរ​មាត់​ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រគំ​តន្រ្តី​នេះ​មាន​បំណង​លើក​កំពស់ ការ​យល់​ដឹង​ស្តីពី​ការ​ជួញដូរ​សត្វ​ព្រៃ ហើយ​ធ្វើ​អោយ​មាន​ការ​ចូលរួម​ពី​សាធារណជន ពិសេស​យុវជន នៅ​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ការ​រាយការណ៍​ប្រឆាំង​ការ​ជួញដូរ សត្វ​ព្រៃ​ដោយ​ហៅ​មក​ទូរស័ព្ទ​លេខ ០១២ ៥០០ ០៩៤ ដែល​ជា​លេខ​ពិសេស មាន​អ្នក​ឆ្លើយ ២៤ ម៉ោង នៅ​ទូទាំង​ប្រទេស​របស់​អង្គការ WA ។ ពិធី​នេះ​នឹង​មាន​សុន្ទរកថា​បើក​របស់​ឯកអគ្គរដ្ឋទូត William E. Todd បទបង្ហាញ​ស្តីពី​អំបូរ​សត្វ​ព្រៃ និង​ច្បាប់​ស្តីពី​សត្វព្រៃ និង​ការ​សំដែង​របស់​អ្នក​ចំរៀង និង​អ្នក​កំប្លែង​ល្បី​ៗ​មួយ​ចំនួន ដូចជា Laura ... អាន​បន្ថែម»

សុន្ទរកថា​របស់ លោក Russel ឧបការី​​ក្រសួង​​ការ​បរទេស​ អំពី “​អាទិភាព និង​ការ​បង្វែរ​ការ​យក​ចិត្តទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​អាស៊ី”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥ សូម​ជំរាបសួ​! សូម​អរគុណ​ព្រះអង្គ​ម្ចាស់ នរោត្តម​សេរីវុឌ្ឍ ប្រធាន​វិទ្យាស្ថាន CICP ចំពោះ​ការ​ណែនាំ​ដ៏​ល្អ​។ សូម​ទទួល​ពរ​ឆ្នាំ​ថ្មី​របស់​ខ្ញុំ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដោយ​បាន​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​មក​រួម​ជាមួយ​វិទ្យាស្ថាន CICP ដែល​ជា​អង្គការ​ដ៏ល្អ​មួយ​ដែល អស់​រយៈពេល ២០ ឆ្នាំ​​ហើយ បាន​ធ្វើ​អោយ​រដ្ឋាភិបាល និង​សាធារណជន មាន​ការ​យល់​ដឹង​ពី​បញ្ហា​នយោបាយ​សំខាន់​ៗ​។ ក្រុម​អ្នក​ជំនាញ​ដែល​ផ្តល់​ប្រឹក្សា ដូចជា​វិទ្យាស្ថាន​នេះ រួម​ជាមួយ​នឹង​សង្គម​ស៊ីវិល មាន​សារៈសំខាន់​ណាស់ នៅ​សហរដ្ឋ​អាមេរិក សូម្បី​តែ​​គេ​ធ្វើការ​រិះគន់​ក៏​ដោយ​។ ដូច្នេះ សហរដ្ឋ​អាមេរិក​គាំទ្រ​ស្ថាប័ន​បែប​នេះ នៅ​កម្ពុជា និង​នៅ​គ្រប់​កន្លែង​។ យើង​គូស​បញ្ជាក់​ចំណុច​នេះ និង​ព្រឹត្តិការណ៍​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សំរាប់​ធ្វើការ​ទាក់ទង​ជាមួយ​គ្នា​។ សូម​តាមដាន​ព័ត៌មាន​អំពីយើង​តាម Twitter ដែល​មាន​អាសយដ្ឋាន @USAsiaPacific ។ ខ្ញុំ​ដឹង​ថា ក្រុម​បុគ្គលិក​របស់​យើង​នៅ​ក្នុង​ស្ថានទូត​បាន​មាន​ការ​ទាក់ទង​ជាមួយ​លោក​អ្នក​ហើយ​។ យើង​មាន​ក្រុម​បុគ្គលិក​ដ៏​ល្អ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Todd ។ លក្ខណៈ​នៃ​ក្រុម​បុគ្គលិក​របស់​យើង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ កាល​ពី​២​ឆ្នាំ​មុន ខ្ញុំ​បាន​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អម​ដំណើរ​លោក​ប្រធានាធិបតី Obama ... អាន​បន្ថែម»

USAID ជួយ​​សាកលវិទ្យាល័យ​​នៅ​​ប្រទេស​កម្ពុជា ដាក់​​បញ្ចូល​​កម្មវិធី បម្រែបម្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធី​សិក្សា

ចេញថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៥ នៅ​​ថ្ងៃ​​ទី​១៦​និង​១៧ ខែ​មករា សាកលវិទ្យាល័យ​ចំនួន​៨​នៅ​ប្រទេស​កម្ពុជា​បាន​ជួបជុំ​គ្នា ដើម្បី​ជំរុញ​ការ​អប់រំ​លើ​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស តាមរយៈ​ការ​សម្ភោធ​កម្មវិធី​សិក្សា​អំពី​បម្រែបម្រួល អាកាសធាតុ ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​ការ​បញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង ទ្វីប​អាស៊ី របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID LEAF)  គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ (USAID SFB)   និង​ដៃគូ​សាកលវិទ្យាល័យ​នៅ​អាស៊ី​។ បណ្តា​អ្នក​អប់រំ​បាន​ប្រកាស​សម្ភោធ​កម្មវិធី​សិក្សា​នេះ នៅ​ក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​ការ​ជំរុញ​ការ​អប់រំ​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) រៀបចំ ឡើង​ដោយ USAID LEAF, USAID SFB, RUPP និង មហាវិទ្យាល័យ​ភូមិន្ទ​កសិកម្ម  (RUA) ។ រយៈពេល​២​ឆ្នាំ​នេះ សាស្ត្រាចារ្យ​និង​អ្នក​ឯកទេស ​ខាង​ព្រៃឈើ​និង​បម្រែបម្រួល​អាកាសធាតុ មក​ពី​សាកលវិទ្យាល័យ ​ចំនួន​១៤ ពី​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង​ប៉ាពួញូហ្គីណេ​បាន​សហការ បង្កើត​កម្មវិធី​សិក្សា​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​នេះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​យក​មក​ប្រើ ដើម្បី​បណ្តុះបណ្តាល អ្នក​វិជ្ជាជីវៈ​ខាង​បម្រែបម្រួល​អាកាសធាតុ​ជំនាន់​ក្រោយ​នៅ​ក្នុង​តំបន់​។ បណ្ឌិត សៀក សូផាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​-​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​នៅ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ... អាន​បន្ថែម»

ដំណើរ​​ប្រគំ​​តន្រ្តី ដើម្បី​​សន្តិភាព ឆ្នាំ​២០១៥ ចាប់ផ្តើម

ចេញថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​​​ថ្ងៃ​​ទី​​១៧ និង​​១៨ មករា នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ដំណើរ​ប្រគំ​តន្រ្តី ដើម្បី​សន្តិភាព​ប្រចាំ​ឆ្នាំ​លើក​ទី​៤ ដែល​នឹង​ចាប់ផ្តើម​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​១៧ និង​ទី​១៨ ខែ​មករា​។ ដំណើរ​ប្រគំ​តន្រ្តី ដើម្បី​សន្តិភាព​នៅ​ឆ្នាំ​នេះ​នឹង​មាន​ការ​ចូលរួម​របស់​អ្នក​កំប្លែង និង​អ្នក​ចំរៀង​ដ៏​ល្បី​នៃ​ប្រទេស​កម្ពុជា ដូចជា​ មាសសុខសោភា សុគន្ធ​នីសា ខេមរៈ​សេរីមន្ត ឈន​សុវណ្ណរាជ និង​នាយ​កុយ​។ អ្នក​សំដែង នឹង​បំរើ​អារម្មណ៍​ទស្សនិកជន ជាមួយ​នឹង​ចំរៀង និង​រឿង​កំប្លែង ដោយ​ទន្ទឹម​នឹង​នោះ ជំរុញ​ការ​និយាយ​អំពី សង្គម​សន្តិភាព ការ​គ្មាន​អំពើ​ហឹង្សា ការ​អត់​ឱន​ផ្នែក​សាសនា និង​ដំណោះស្រាយ​ជំលោះ​។ កម្មវិធី​ប្រគំ​តន្រ្តីទាំង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​សៅរ៍ និង​យប់​ថ្ងៃ​អាទិត្យ នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​​កម្ពុជា​។ ការ​​ប្រគំ​នេះ​បើក​អោយ​សាធារណជន​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​។ ខាង​ក្រោម​នេះ​គឺជា​កម្មវិធី​នៃ​ដំណើរ​ប្រគំ​តន្រ្តីដើម្បី​សន្តិភាព​។ ការ​ប្រគំ​ទាំងអស់​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ពី​ម៉ោង ៦​:​៣០ យប់ ដល់​ម៉ោង ១០​:​៣០ យប់​៖ ថ្ងៃ​ទី​១៧ និង​១៨ មករា នៅ​សាលា​ខេត្ត បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី​៣១ មករា និង​១ កុម្ភៈ នៅ​វិទ្យាល័យ​ស្រុក​មោង​ឬស្សី ... អាន​បន្ថែម»

កង​យោធពល​ខេមរភូមិន្ទ និង​ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ហ្វឹកហាត់​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទ្វេ​ភាគី

ចេញថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ទាហាន​​ម៉ារីន​​អាមេរិក ក្នុង​​កង​វរសេនា​​ធំ​​ប្រចាំ​ នៅ​​ទីស្នាក់ការ​​កណ្តាល​​ក្នុង​​​ក្រុម​​ភស្តុភា​​​ទី​​៣ នៃ ​ទាហាន​​ម៉ារីន ដែល​​មា​​ន​មូ​លដ្ឋាន​​​​នៅ​​​កោះ​អូគីណាវ៉ា ប្រទេស​​ជប៉ុន នឹង​​ធ្វើ​ជា​ដៃ​គូ​​ជាមួយ​​កងយោធពល​​ខេមរភូមិន្ទ ដោយ​​​រួម​​ទាំង​​​កង​​រាជអាវុធហត្ថ​​ផង ក្នុង​​ការ​​ហ្វឹហ្វឺន​​​មួយ ដែល​​មាន​​ឈ្មោះ​​ថា ព្រះរាជ​ខាន់ ពី​​ថ្ងៃ​​ទី​​១២ ដល់​​ថ្ងៃ​​ទី​​២៣ ខែ​​មករា​​។ ព្រះរាជ​ខាន់ គឺ​ជា​ការ​ហ្វឹកហ្វឺន​​ទ្វេ​ភាគី រវាង​ប្រទេស​​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​​ទំនាក់​​ទំនង​​​រវាង​ប្រទេស​ទាំង​ពីរ ​ក្នុង​សមត្ថភាព​ធ្វើ​ការ​ឆ្លើយ​តប រហ័ស​ក្នុង​គ្រា​អាសនុ្ន ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​​ក្នុង​​​ការ​​​ផ្តល់ជំនួយមនុស្សធម៌ និង​ការ​ឆ្លើយ​​តប​​ក្នុង​គ្រោះ​មហន្តរាយ​។ លំហាត់​ហ្វឹកហ្វឺន​​​​នេះនឹងផ្តោតលើការ​លើក​កំពស់​​សមត្ថភាពឆ្លើយតប តាមរយៈ​ការហ្វឹក ហ្វឺនបុគ្គលិក ការ​ធ្វើ​ផែនការ​សកម្មភាព​​សំរាប់​​ប្រឈម​នឹង​​វិបត្តិ ហើយ​និង​​លំហាត់​​​ហ្វឹកហ្វឺន​នៅ​​ទីបញ្ជា​ការ​។ បន្ទាប់​ពី​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន​​នេះ ទាហាន​ម៉ារីន​​អាមេរិក ​ក៏​នឹង​ជួយ​ដល់​ការ​សិក្សា​របស់ យោធា​​កម្ពុជា ដោយ​ទៅ​មើល​​និស្សិត​រៀន​ភាសា​​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ការពារ​​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​។​ និស្សិត​​កម្ពុជា នឹង​​មាន​​ឱកាស​​​បាន​​បង្កើន​ជំនាញ​​​របស់​គេ​លើ​ភាសា​​អង់គ្លេស​តាមរយៈ ការ​ធ្វើការ​សន្ទនា​ជាមួយ​​អ្នក​​និយាយ​ភាសា​អង់គ្លេស​​ជា​​ភាសា​​កំណើត​ ហើយ​​ភាគី​​អាមេរិក នឹង​បាន​យល់​ដឹង​​ថែម​ទៀត​អំពី​​ប្រទេស​និង​​វប្បធម៌​ខ្មែរ តាមរយៈ​​ការ​សន្ទនា​របស់​គេ​​​ជាមួយ​​និស្សិត​​កម្ពុជា​​៕​ អាន​បន្ថែម»

សុន្ទរកថា​​ស្វាគមន៍​​របស់​​លោកស្រី​​ភារធារី Julie Chung នៅ​​ក្នុង​​សន្និសីទ​សារព័ត៌មាន នៅ​​ហាង Domino’s Pizza

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) រាជធានី​ភ្នំពេញ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី ។ សូម​ជូនពរ​ឆ្នាំ​ថ្មី​! ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​នេះ ដើម្បី​ប្រកាស​ការ​បើក​ហាង Domino’s Pizza នៅ​ប្រទេស​កម្ពុជា​។ អាហារ​ច្រើន​តែ​ធ្វើ​អោយ​មិត្តភក្តិ និង​គ្រួសារ​មក​ជួបជុំ​គ្នា ដូច្នេះ វា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​យើង​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការ​ស្វាគមន៍​ហាង Pizza ដ៏​ល្បី​របស់​អាមេរិក​។ ខ្ញុំ​សូម​អរគុណ​ហាង Domino’s Pizza ដែល​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ចូលរួម​នៅ​ក្នុង​ពិធី​ដ៏​សំខាន់​នេះ​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ដ៏​សំខាន់​បំផុត​របស់​ស្ថានទូត​អាមេរិក​គឺ​ដើម្បី​ជួយ​គាំទ្រ​ក្រុមហ៊ុន​អាមេរិក ហើយ​លើក​ទឹក​ចិត្ត​អោយ​មាន​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​ក្នុង​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ការ​រក​ស៊ី​ជាមួយ​គ្នា​បង្កើត​អោយ​មាន​ការងារ​ធ្វើ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ជំរុញ​ស្ថិរភាព និង​កែ​លំ​អ​ជីវិត​រស់នៅ​របស់​ប្រជាជន​សាមញ្ញ​។ ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាមេរិក យើង​សង្ឃឹម​ថា នឹង​បាន​ពង្រឹង​បន្ថែម​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​តំបន់​នេះ ហើយ​ធ្វើ​អោយ​ការ​ទាក់ទង​របស់​យើង​នៅ​ក្នុង​វិស័យ​កាន់តែ​ច្រើន​ឡើង​មាន​ភាព​កាន់តែ​ជ្រាលជ្រៅ​ឡើង​។ ដោយ​គិត​យ៉ាង​ដូច្នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​ក្រុមហ៊ុន Domino’s Pizza នៅ​កម្ពុជា​។ តាមរយៈ​ការ​ខិតខំ ផលិតផល​ល្អ និង​សេវា​ដ៏​ល្អ អ្វី​ដែល​ចាប់ផ្តើម​ពី​ដំបូង​ឡើង​ជា​ហាង​តែ​មួយ នៅ​ឆ្នាំ​១៩៦០ ពេល​នេះ បាន​រីក​ធំ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ហាង​ចំនួន ១០ ០០០ នៅ​តាម​ប្រទេស​ចំនួន​ជាង ៧០​។ ... អាន​បន្ថែម»
អត្ថបទបន្ថែម ∨