កិច្ច​ពិភាក្សាអំពី​អាជីព​ក្នុង​វិស័យ​អាកាសចរ និង​វិទ្យាសាស្ត្រ

Aviation and STEM Discussion with Delta Pilot Jonathan Sheehan
សាកលវិទ្យាល័យ​បញ្ញាសាស្រ្តនៃកម្ពុជា រាជធានីភ្នំពេញ
ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦

នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក Jonathan Sheehan ដែល​ជា​អ្នក​បើក​យន្តហោះ អោយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិច Delta Airlines បាន​ជួប​ពិភាក្សា​ជាមួយ​និស្សិត​កម្ពុជា អំពី​ការងារ​របស់​លោក និង​អាជីព​ផ្នែក​វិទ្យាសាស្រ្ត​។ និស្សិត​ជាង​៣០០​នាក់ មក​ពី​សាលារៀន ក្នុង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា និងមជ្ឈមណ្ឌល​ប្រឹក្សា​ការ​ទៅ​សិក្សា​នៅ​អាមេរិក។ បន្ទាប់​ពី​ការ​ធ្វើ​បទបង្ហាញ សិស្សានុសិស្ស​និង​និស្សិត​មាន​សំណួរ​ជា​ច្រើន​សួរ​លោក Jon ហើយ​គាត់​ក៏​មាន​ចែក​ជូន​វត្ថុ​អានុស្សាវរីយ៍​ខ្លះ​របស់​ក្រុមហ៊ុន Delta Airlines ផង​ដែរ​។

លោក Jonathan ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ និង​ពួកគេ​បាន​កំពុងទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​ភរិយា​របស់​គាត់​នៅ​ក្នុង​ខេត្ត​កណ្តាល បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​បទបង្ហាញ​នេះ ដល់​យុវជន​យុវនារី​កម្ពុជា ដែល​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​អាកាសចរណ៍​។ លោក Jonathan និយាយ​ថា “​អាកាសចរណ៍​គឺ​អាជីព​ផ្នែក​វិទ្យាសាស្ត្រ​។ ផ្នែក​វិទ្យាសាស្ត្រ យើង​មាន​អ្នក​ឯកទេស​ខាង​ឧត្ដុនិយមវិទ្យា ​ជួយ​យើង​លើ​បញ្ហា​អាកាសធាតុ​។ ផ្នែក​បច្ចេកវិទ្យា យើង​មាន​អ្នក​ឯកទេស​ខាង​ផលិត​យន្ដហោះ​ដែល​យើង​បើកបរ​។ ផ្នែក​វិស្វកម្ម យើង​មាន​ជាង​និង​អ្នក​បច្ចេកទេស ជួយ​អោយ​យើង​បន្ត​បើកបរ​យន្តហោះ​បាន និង​សម្រាប់​ផ្នែក​គណិតវិទ្យា ខ្ញុំ​ត្រូវ​ធ្វើ​គណិតវិទ្យា គ្រប់​ពេល​ទាំងអស់ នៅ​ក្នុង​កាប៊ីន​អ្នក​បើកបរ​”​។

សូម​អរគុណ​ច្រើន​ដល់​លោក Jonathan និង​ក្រុមហ៊ុន Delta Airlines ព្រម​ទាំង​ដៃគូ​ផ្សេង​ទៀត របស់​យើង ដែល​ជួយ​ជ្រោមជ្រែង​រៀបចំ​កម្មវិធី​បទបង្ហាញ​នេះ សម្រាប់​យុវជន​យុវនារី​កម្ពុជា​។