គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) គំរប់ខួប១៥ឆ្នាំ ដោយរៀបចំសន្និសីទមួយ នៅភ្នំពេញ

សណ្ឋាគារ Sofitel ភ្នំពេញ
ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦

គំរោងរោងចក្រកាន់តែប្រសើរ បានអបអរដល់ខួបទី១៥ ដោយមានកម្មវិធីពិសេស ដែលមានការចូលរួមដោយលោកឯកឧត្តម អ៊ិតសំហេង ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត។

BFC គឺជាកម្មវិធីរបស់អង្គការពលកម្មពិភពលោក ដែលគាំទ្រដល់វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា តាមរយៈការត្រួតពិនិត្យ ហ្វឹកហាត និងការលើកស្ទួយ។ BFC បានបង្កើតឡើង នៅឆ្នាំ២០០១ ដែលវាជាលទ្ធផលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងនេះ បានផ្តល់អោយកម្ពុជាចូលទៅទីផ្សារអាមេរិក ជាការផ្លាស់ប្តូរនឹងការអោយមានលក្ខខណ្ឌការងារល្អ នៅក្នុងរោងចក្រ។

លោកឯកអគ្គរដ្ឋទូត Heidt បាននិយាយថាលទ្ធផលនៃការងាររបស់ BFC អាចអោយគេមើលឃើញ តាមរយៈកំលាំងនៃវិស័យកាត់ដេរ នៅកម្ពុជា ដែលមានរោងចក្ររហូតដល់ ៧០០ មានកម្មករ ៧០០ ០០០ នាក់ និង $៦រយកោដិ នៃតំលៃនាំចេញប្រចាំឆ្នាំ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញំុគិតថា យើងមិនអាចមកដល់ទីនេះទេ បើគ្មាន BFC នោះ” ។

“លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “កម្មវិធី BFC បានផ្តល់របាយការណ៍ច្បាស់លាស់ និងផ្អែកតាមភស្តុតាង ដែលបង្ហាញពិភពលោក អោយឃើញថារោងចក្រនៅកម្ពុជា ធ្វើតាមបទដ្ឋានការងារអន្តរជាតិ ហើយធានាអោយមានស្ថានភាពការងារសមរម្យ” ។ លោកបានបន្ថែមទៀតថា កេរ្តិឈ្មោះនេះគួរតែត្រូវបានការពារលើសអ្វីទាំងអស់។
ផ្ទាំងដែលមានពត៌មានអំពីប្រវត្តិ របស់ BFC ត្រូវបានដាក់តាំង នៅសណ្ឋាគារសុហ្វីតែលភ្នំពេញភូគិត្រា។ [U.S. Embassy photo by Un Yarat]
ផ្ទាំងដែលមានពត៌មានអំពីប្រវត្តិ របស់ BFC ត្រូវបានដាក់តាំង នៅសណ្ឋាគារសុហ្វីតែលភ្នំពេញភូគិត្រា។ [U.S. Embassy photo by Un Yarat]
លោកឯកអគ្គរដ្ឋទូត Heidt ថតរូបជាមួយវាយគ្មិនពីរនាក់ ក្នុងកម្មវិធី។ [U.S. Embassy photo by Un Yarat]
លោកឯកអគ្គរដ្ឋទូត Heidt ថតរូបជាមួយវាយគ្មិនពីរនាក់ ក្នុងកម្មវិធី។ [U.S. Embassy photo by Un Yarat]