ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦
តន្រ្តីការិនី និងជាអ្នកចំរៀង បុស្បាប៉ាន់ បានមកសំដែងក្នុងស្ថានទូតអាមេរិក ដើម្បីបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងការបញ្ចូលគ្នានូវតន្រ្តីរបស់ខ្មែរ និងតន្រ្តី Jazz របស់អាមេរិក នៅចំពោះមុខលោកឯកអគ្គរដ្ឋទូត Heidt ភរិយារបស់លោកឈ្មោះសុទ្ធី លោកស្រីអនុប្រធានទូត Julie Chung និងអ្នកដទៃជាច្រើនទៀតក្នុងគ្រួសារនៃស្ថានទូតអាមេរិក។ កញ្ញាបុស្បា ដែលពេលនេះគឺជានិស្សិតម្នាក់កំពុងរៀននៅក្នុងសាលាដូរតន្រ្តីដ៏ល្បី គឺសាលា New England Conservatory of Music ក្នុងទីក្រុង Boston បានធ្វើអោយទស្សនិកជនមានការចាប់ចិត្តចំពោះការច្រៀងរបស់នាងនូវបទចំរៀងខ្មែរដ៏ល្បីមានចំណងជើងថា “បាក់ព្រា” ដែលត្រូវបានគេស្គាល់ថាជាបទមានចំណងជើងថា “កូនស្រីអ្នកនេសាទ”។ សូមតាមដានការច្រៀងនិងការនិយាយរបស់នាងថាតើបទចំរៀងនេះមានន័យយ៉ាងណាសំរាប់នាង។