ដោយរួមសហការជាដៃគូជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការ UNICEF អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារនិងកសិកម្ម សហប្រជាជាតិ (FAO) រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធសន្និសីទជាតិស្តីពីអាហារូបត្ថម្ភ ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៥ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William E. Todd និងឯកឧត្តមបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា កសិកម្មនិងអភិវឌ្ឍន៍ជនបទ នឹងទស្សនាការដាក់តាំងបង្ហាញរូបភាពនៅម៉ោង៨:១៥នាទី និងបន្ទាប់មក ថ្លែងសុន្ទរកថាបើកសន្និសីទនេះ វេលាម៉ោង ៨:៣០នាទី នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មានក្នុងពិធីនេះ ហើយគួរតែទៅដល់កន្លែងប្រារព្ធពិធី អោយបានមុនម៉ោង៧:៤៥នាទីព្រឹក៕