ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦
កម្ពុជា និងសហរដ្ឋអាមេរិកថ្ងៃនេះបានធ្វើកិច្ចពិភាក្សាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ (TIFA) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំ TIFA នេះតំណាងឱ្យការប្តេជ្ញាចិត្តក្នុងការចែក រំលែករបស់ប្រទេសទាំងពីរសម្រាប់បន្តកសាងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន។ កិច្ចប្រជុំនេះត្រូវបាន ដឹកនាំដោយសហប្រធាន ដែលមានឧបការរីតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី អាគ្នេយ៍និងប៉ាស៊ីហ្វិក លោកស្រី Barbara Weisel និងរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ។
នៅក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សារួម TIFA នេះ ប្រទេសទាំងពីរបានពិភាក្សាលើបញ្ហា ពាណិជ្ជកម្ម ទ្វេភាគី តំបន់ និងពហុភាគី ដូចជាការអនុវត្តកាតព្វកិច្ចអង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសកម្ពុជា កម្មសិទ្ធិបញ្ញា ការងារ ការវិនិយោគ ការកសាងសមត្ថភាពពាណិជ្ជកម្ម និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ កម្ពុជា និងសហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម ហើយនឹងអភិវឌ្ឍន៍ផែនការការងារសម្រាប់តាមដាន រួមទាំងធ្វើយ៉ាងណាធ្វើឲ្យប្រសើរឡើង ដើមី្បគំាទ្រដំណើរការវិវត្តនៃការកំណែទម្រង់ពាណិជ្ជកម្មនៅកម្ពុជា។
សាវតា៖
TIFA ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ គឺជាវេទិកាចម្បងសម្រាប់ការពិភាក្សាពីវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបានជួបប្រជុំជាទៀងទាត់ ទាំងនៅក្នុងកិច្ចប្រជុំ TIFA ជាផ្លូវការផង និងក្រៅផ្លូវការផង ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការកសាងទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី និងសម្របសម្រួលបញ្ហានានានៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ាន។ នៅក្នុងឆ្នាំ២០១៤ ពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមានចំនួន ៣,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។