ការប្រកួត Technovation Challenge គឺជាការប្រកួតផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសាកលមួយ សម្រាប់ក្មេងស្រីដែលមានអាយុចន្លោះពី ១០ ទៅ ១៨ឆ្នាំ។ កម្មវិធីនេះជម្រុញអោយក្មេងស្រីនៅទូទាំងពិភពលោក កំណត់នូវបញ្ហារបស់សហគមន៍ បង្កើតកម្មវិធីតាមទូរស័ព្ទដៃ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ហើយកសាងផែនការជំនួញមួយដើម្បីរកទីផ្សាលក់កម្មវិធីនេះ។
គំនិតអាជីវកម្មរបស់ពួកគេគឺបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ ដែលជួយលើកកម្ពស់ផលិតផលប្រពៃណីខ្មែរ និងភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រដល់ក្រុមនេះ តាមរយៈគម្រោង Development Innovations Cambodia ។