ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦
ក្នុងពេលដ៏ខ្លីខាងមុខនេះ អតិថិជននៅកម្ពុជានឹងឃើញមានស្បៀងអាហារមកពីសហរដ្ឋអាមេរិកកាន់តែច្រើនឡើងត្រូវបានដាក់លក់នៅតាមហាង ដែលរួមមានទាំងមាន់ទោក្លាសេទាំងមូល ផ្លែព័រដែលមានទឹកច្រើន និងស្រាមកពី California ដែលធ្លាប់បានទទួលរង្វាន់។ អាហារទាំងនេះ និងអាហារច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ កាលពីថ្ងៃទី២១ ខែកក្កដា នៅតង់ USA កាលពីសប្តាហ៍មុន ក្នុងពិព័រណ៍អាហារ និងភេស្ជៈអន្តរជាតិប្រចាំឆ្នាំ CAMFOOD ១៦។ ពិព័រណ៌នេះមានការចូលរួមរបស់ហាងលក់គ្រឿងទេស ភោជនីយដ្ឋាន សណ្ឋាគារនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀតដែលចង់ធ្វើការនាំចូលផលិតផលស្បៀងអាហារថ្មីៗ។
លោកឯកអគ្គរដ្ឋទូត Heidt បានចូលមើលពិព័រណ៌នោះ ដើម្បីជួបជាមួយក្រុមអ្នកធ្វើការផ្គត់ផ្គង់ ហើយភ្លក់អាហារខ្លះ ដែលរួមមានផងដែរនូវផ្លែប៉ោមស្រស់ ទំពាំងបាយជូក្រៀម សណ្តែកក្រៀម និងសណ្តែកកំប៉ុង Granola និង Tortilla Chips ។
![លោកឯកអគ្គរដ្ឋទូត Heidt ឈាងចូលមើលតូបតាំងសាច់ នៅក្នុងពិធីពិព័រណ៍អាហារ ២០១៦។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូត Heidt ឈាងចូលមើលតូបតាំងសាច់ នៅក្នុងពិធីពិព័រណ៍អាហារ ២០១៦។ [U.S. Embassy photo by Un Yarat]](https://farm9.staticflickr.com/8410/30411369872_377fab7a2c_z_d.jpg)
![បុគ្គលិកក្រុមហ៊ុនស្រា ដែលដាក់តាំងផលិតផលរបស់គេក្នុងឱកាសនោះ ស្វាគមន៍លោកឯកអគ្គរដ្ឋទូត Heidt មកកាន់តូបរបស់ពួកគេ។ [U.S. Embassy photo by Un Yarat] បុគ្គលិកក្រុមហ៊ុនស្រា ដែលដាក់តាំងផលិតផលរបស់គេក្នុងឱកាសនោះ ស្វាគមន៍លោកឯកអគ្គរដ្ឋទូត Heidt មកកាន់តូបរបស់ពួកគេ។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5491/30410622892_c02882a07a_z_d.jpg)
![អ្នកតាំងពិពណ៌ម្នាក់ជជែក ជាមួយលោកឯកអគ្គរដ្ឋទូត Heidt អំពីគ្រាប់ផ្លែឈើស្ងួត ជាច្រើនប្រភេទ ដែលដាក់តាំងនៅតូបរបស់គាត់។ [U.S. Embassy photo by Un Yarat] អ្នកតាំងពិពណ៌ម្នាក់ជជែក ជាមួយលោកឯកអគ្គរដ្ឋទូត Heidt អំពីគ្រាប់ផ្លែឈើស្ងួត ជាច្រើនប្រភេទ ដែលដាក់តាំងនៅតូបរបស់គាត់។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5708/29895130943_db948d6067_z_d.jpg)