អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃសុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ សូមជម្រាបសួរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងនៃអង្គការយូនីសេហ្វ(UNICEF) តំណាងនៃអង្គការសុខភាពពិភពលោក (WHO) សមាជិកអ្នកសារព័ត៌មាន អស់លោក លោកស្រីទាំងអស់ តាមនាមឱ្យលោកឯកអគ្គរដ្ឋទូត Murphy ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹកនេះ លទ្ធភាពទទួលបានជាសាកល ប្រកបដោយសមធម៌ នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព មានសារៈសំខាន់ណាស់ សម្រាប់បញ្ចប់មេរោគរាតត្បាតកូវីដ១៩ ធ្វើការសង្គ្រោះជីវិត កសាងប្រទេសឡើងវិញ ហើយបញ្ឈប់ការគំរាមកំហែងនៃវីរុសបម្លែងថ្មី។ ដូច្នេះ ដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍ហើយថា យើងត្រូវតែរូតរះដូចគ្នានឹងកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងស្រុកកំណើត ក្នុងការងារចាក់វ៉ាក់សាំងនៅក្រៅប្រទេស។ នៅព្រឹកនេះ ជើងយន្តហោះទីមួយ ក្នុងចំណោមជើងយន្តហោះចំនួនពីរ ដែលដឹកវ៉ាក់សាំងចំនួន ១,០៦០,១០០ដូស នៃវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះគឺជាអំណោយរេបស់ប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងការពារប្រជាជនកម្ពុជាបានចំនួនជាង ១ លាននាក់។ ជាមួយនឹងការរួមចំណែកនេះ សហរដ្ឋអាមេរិកបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសាធារណៈ នៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះមានភាពច្បាស់លាស់ជាងពេលណាទាំងអស់ នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតជាសាកលនេះ។ ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនផ្តល់វ៉ាក់សាំងទាំងនេះដើម្បីយកចិត្ត ឬទាញយកសម្បទានអ្វីនោះទេ។ យើងផ្តល់វ៉ាក់សាំងដោយគ្មានចំណងភ្ជាប់លក្ខខណ្ឌនោះទេ ។ យើងផ្តល់វ៉ាក់សាំងមកនេះ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដឹកនាំការខិតខំរបស់ពិភពលោក ដើម្បីបញ្ចប់រោគរាតត្បាតនេះ។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ ដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមវិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) តាងនាមឲ្យស្ថានទូតអាមេរិក នៅកម្ពុជា ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ទីប្រឹក្សាផ្នែកអប់រំនៅសហរដ្ឋអាមេរិក សហការី និងមិត្តភក្តិ ដែលមានវត្តមាននៅក្នុងវេទិកាស្តីពីការអប់រំរបស់សហរដ្ឋអាមេរិក នៅរដ្ឋធានីភ្នំពេញ។ សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ! ស្ថានទូតអាមេរិកនៅភ្នំពេញ មានមោទកភាពក្នុងការរៀបចំវេទិកាថ្នាក់តំបន់ ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះគឺជាផ្នែកសំខាន់មួយនៃការខិតខំរបស់យើង ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នអប់រំថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្រ្ត និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំផ្នែកភាសាអង់គ្លេសសម្រាប់អាជីព និងការរកនិងការផ្តល់ការងារ។ ឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្តល់បទពិសោធន៍ខុសពីកន្លែងដទៃ។ ពួកគេផ្តល់បរិយាកាសសម្រាប់ឲ្យសិស្សធ្វើការវិភាគលម្អិត ហ៊ានប្រឈមបញ្ហាពិបាកៗ ហើយស្វែងយល់លក្ខណៈថ្មីៗ ទាក់ទងនិងប្រាជ្ញា ការសិក្សា និងចំណូលចិត្តផ្ទាល់ខ្លួន។ នៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក គំនិតថ្មីៗ ការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងការស្វែងយល់ត្រូវបានជំរុញលើកទឹកចិត្ត។ វាមានហេតុផលថា ហេតុអ្វីក៏ការអភិវឌ្ឍន៍ដ៏ខ្លាំងបំផុត ផ្នែកបច្ចេកវិទ្យា សង្គម និងវប្បធម៌នៅសហរដ្ឋអាមេរិក មានឡើងនៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក (ដូចជាក្រុមហ៊ុន Dell, Facebook, Dropbox, Snapchat, …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ការសិក្សាអប់រំ, ភារធារី, សុន្ទរកថា
វិទ្យាស្ថានជាតិសុខភាពសាធារណៈ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក US-CDC ប្រចាំកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ (រៀបសម្រាប់ថ្លែង) សូមជម្រាបសួ ឯកឧត្តម ពូ សូធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ឯកឧត្តម ស៊ឹម វីរៈ ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក Walter Douglas ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សូមជម្រាបសួ អស់លោក លោកស្រីទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅថ្ងៃនេះ។ ដូចដែលមន្រ្តីជាន់ខ្ពស់ប្រចាំការិយាល័យរបស់យើង (និងជាឯកអគ្គរដ្ឋទូតតែងតាំងប្រចាំនៅកម្ពុជា) លោក Patrick Murphy បានមានប្រសាសន៍ នៅក្នុងពេលថ្មីៗនេះថា ឆ្នាំ ២០១៩ គឺជាឆ្នាំជាប្រវតិ្តសាស្រ្តមួយ នៅក្នុងការទាក់ទងរបស់យើងជាមួយតំបន់ទន្លេមេគង្គ។ ឆ្នាំនេះគឺជាខួបលើកទី ១០ នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើង នៅ Phuket ក្នុងឆ្នាំ ២០០៩។ យើងចាត់ទុកការចូលរួមរបស់យើងជាមួយតំបន់មេគង្គថាជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងសំរាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៃការខិតខំជារួមរបស់យើងក្នុងការគាំទ្រសមាគមអាស៊ាន ដោយរួមទាំងតាមរយៈគម្រោងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលមានបំណងបន្ថយគម្លាតគ្នាផ្នែកអភិវឌ្ឍន៍ រវាងបណ្តាប្រទេសអាស៊ាន ហើយជំរុញឯកភាពតំបន់។ ខ្ញុំសូមអរគុណ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមិថុនា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
ភ្នំបាខែង ខេត្តសៀមរាប ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) អរុណសួស្តី! ខ្ញុំរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី 30 របស់ អង្គការមូលនិធិប្រាសាទពិភពលោក នាថ្ងៃនេះ។ ខ្ញុំសូមចាប់ផ្តើមដោយអរគុណភ្ញៀវកិត្តិយសរបស់យើងចំពោះវត្តមាននៅថ្ងៃនេះ ដែលមានលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ជាម ផល្លី ស្ថាបត្យករជាន់ខ្ពស់និងជាអ្នកសម្របសម្រួល WMF នៅតំបន់អង្គរ និងក្រុមការងាររបស់ WMF កម្ពុជាទាំងអស់នៅកម្ពុជា។ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបញ្ជាក់ពីទំនាក់ទំនងយូរអង្វែងនិងដោយមានផលិតភាពរវាងសហរដ្ឋអាមេរិច មូលនិធិប្រាសាទពិភពលោក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)។ ក្នុងអំឡុងពេល 30 ឆ្នាំរបស់ WMF នៅកម្ពុជាវាបានចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជាហើយបានធ្វើឱ្យមានស្ថិរភាពនិងអភិរក្សប្រាសាទសំខាន់ៗ។ WMFបានគូសបញ្ជាក់ពីការរួមចំណែកខាងវប្បធម៌របស់កម្ពុជាក៏ដូចជាការបណ្តុះបណ្តលអ្នកជំនាញបេតិកភណ្ឌ។ នៅពេល WMF បានមកដល់តំបន់អង្គរ នៅឆ្នាំ 1989 ពួកគេបានរកឃើញថាទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកោពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងនូវឥទ្ធិពលឡើយ ។ គួរឱ្យសោកស្តាយ ទោះយ៉ាងណាប្រទេសនេះ បានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត។ WMF បានទទួលសា្គល់ថាមានការងារសំខាន់នៅតាមមូលដ្ឋាន ។ នោះមិនត្រឹមតែការអភិរក្សនិងការពារតំបន់វប្បធម៌សម្បូរបែបទាំងនេះប៉ុណ្ណោះទេប៉ុន្តែ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមិថុនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍មកកាន់និវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។ ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។ មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាននៅយប់នេះ គឺ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម, ភារធារី, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
ដោយភារធារីនៃស្ថានទូតអាមេរិកនៅកម្ពុជា Michael Newbill ខ្ញុំសូមអបអរសាទរនិស្សិតកម្ពុជាទាំងអស់ ដែលត្រូវបានទទួលអោយចូលរៀននៅក្នុងស្ថាប័នមួយក្នុងចំណោមស្ថាប័នឧតុ្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលមានការទទួលស្គាល់ជាផ្លូវការចំនួនជាង៤៧០០ ។ អ្នកដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក បានក្លាយជាអ្នកដឹកនាំ និងជាអ្នកបង្កើតថ្មី (Innovator) នៅក្នុងវិស័យជាច្រើន នៅជុំវិញពិភពលោក ហើយអ្នកគួរតែមានមោទនភាពចំពោះការអញ្ជើញអោយចូលរួមជាមួយក្រុមយុវជនពិសេសនេះ ដែលជីវិតរបស់គេនឹងមាការផ្លាស់ប្តូរជារៀងរហូត ដោយសារថាមភាព ភាពបើកចំហ និងគុណភាពនៃសាលា នៅទូទាំងសហរដ្ឋអាមេរិក។ នៅកម្ពុជា មានសិស្សកាន់តែច្រើនឡើងសិក្សានៅបរទេស ក្នុងសហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ នៅឆ្នាំ ២០១៨ ចំនួននិស្សិតកម្ពុជាសិក្សានៅក្នុងសហរដ្ឋអាមេរិកមានកំណើនលើសឆ្នាំ ២០១៧ ចំនួន ២៩% ហើយគេរំពឹងថា និន្នាការនេះនឹងបន្តមានទៀត។ ការផ្តល់ការអនុញ្ញាតអោយចូលរៀន គឺជាលទ្ធផលនៃការគិតគូរហ្មត់ចត់ច្រើន និងការខិតខំ ទាំងរបស់និស្សិតដែលដាក់ពាក្យចូលរៀន ទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិក ដែលធ្វើការពិនិត្យហ្មត់ចត់លើពាក្យសុំចូលរៀនទាំងនោះ។ យើងមើលឃើញពីការប្រឹងប្រែង និងគំនិតច្នៃប្រឌិត ដែលអ្នកដាក់បញ្ចូលទៅក្នុងសំណេរនិងការស្រម៉ៃចង់បានរបស់អ្នក ការខិតខំរៀបចំសំរាប់ការប្រលងផ្នែកភាសាអង់គ្លេស និងការប្រលងដទៃទៀត ហើយនិងការប្តេជ្ញាចិត្តរបស់អ្នក ចំពោះការងារដើម្បីសហគមន៍ ហើយនិងចំណាប់អារម្មណ៍ផ្សេងៗក្រៅកម្មវិធីសិក្សា។ ពេលនេះ មាននិស្សិតអន្តរជាតិចំនួនជាងមួយលាននាក់កំពុងសិក្សានៅតាមស្ថាប័នឧត្តមសិក្សា ក្នុងសហរដ្ឋអាមេរិក ដែលជាការធ្វើអោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមាននិស្សិតអន្តរជាតិសិក្សាច្រើនជាងគេ អស់ពេលដ៏យូរមកហើយ។ នេះគឺជាការបញ្ជាក់ពីគុណភាពគ្មានអ្នកណាស្មើបាន នៃឧត្តមសិក្សានៅសហរដ្ឋអាមេរិក នៅក្នុងក្រសែភ្នែករបស់និស្សិតអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែមេសា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ (សម្រាប់ការផ្សព្វផ្សាយ) អរគុណចំពោះវត្តមានរបស់លោកអ្នកនារាត្រីនេះ ។ ខ្ញុំអាចមើលឃើញថាយើងមានភ្ញៀវដ៏អស្ចារ្យនិងមានចំណាប់អារម្មណ៍ចំពោះពិធីនេះ និងមានក្រុមអ្នកពិភាក្សាដ៏កំពូលៗ ត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មានអត្ថន័យនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជាដំបូងដល់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ខ្ញុំក៏ចង់អរគុណផងដែរ ដល់វាគ្មិនដែលផ្តល់ជាកិត្តិយសទាំងអស់ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្ម ។ យើងបានប្រើប្រាស់ការពិភាក្សានេះ ដើម្បីពីទស្សនវិស័យរបស់យើង អំពីអ្វីដែលបានកើតមានក្នុងសារព័ត៌មាននាពេលថ្មីៗនេះ ទោះបី ខ្ញុំទទួលស្គាល់ថា មិនមានការសរសេរពីបរិបទវាឲ្យបានច្រើន ឬប្រវត្តិរឿងឲ្យពិតឡើយ ។ នៅពេលអ្នកអានពីអត្ថបទបែបវិចារណកថា ដែលលើកសរសើរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីធ្វើឲ្យមានពាណិជ្ជកម្មបែបសេរីនិងមានការប្រកួតប្រជែង អ្នកបានដឹងហើយថារឿងអ្វីៗ អាចត្រូវបានគេប្រែទៅជារឿងផ្សេងមួយទៀត។ ការពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរបស់អាមេរិក និងចិន ដែលកំពុងតែបន្ត គឺជាការអភិវឌ្ឍសំខាន់និងចាំបាច់មួយ មួយមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងរបស់យើង និងសម្រាប់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀត ។ អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព និងផ្តល់ឲ្យគ្នាទៅវិញទៅមក ។ យើងជាប្រទេសដែលមានសេដ្ឋកិច្ចដែលបើកចំហបំផុតមួយនៅលើពិភពលោក ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ Rosewood ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ សូមជម្រាបសួ និងសូមអរគុណដែលបានអញ្ជើញមកចូលរួម នៅថ្ងៃនេះ។ ខ្ញុំមានក្តីរំភើបរីករាយដោយឃើញមានអ្នកចូលរួមជាច្រើននាក់ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទថ្ងៃនេះ គឺអនុសញ្ញាក្រុង Cape Town ហើយនិងអត្ថប្រយោជន៍របស់វា សម្រាប់វិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើន របស់ប្រទេសកម្ពុជា។ មុនពេលយើងចាប់ផ្តើម ខ្ញុំសូមអរគុណលោក Jeffrey Klang ដែលជាអ្នកជំនាញទាក់ទងនឹងអនុសញ្ញាក្រុង Cape Town មកពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ដែលបានអញ្ជើញធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចូលរួមក្នុងសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើង ដែលមានក្រុមហ៊ុន SSCA, AmCham Cambodia, Boeing និង GECAS ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អ្នកឧបត្ថម្ភរបស់យើង ដែលមាន Avis Budget Group, Dancing Bull និង Luma System ។ សូមចាប់ផ្តើមជាមួយនឹងតួលេខធំមួយ គឺ ៦ លាន។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទទួលទេសចរចំនួនប្រមាណ ៦ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សូមជម្រាបសួរ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកអគ្គរដ្ឋទូតអង់គ្លេស Tina Susan Redshaw និងភ្ញៀវកិត្តិយស អ្នកស្ម័គ្រចិត្ត អ្នកធ្វើបទបង្ហាញនិងសិស្ស និស្សិតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់អ្នកទាំងអស់គ្នា ដែលបានរៀបចំមហោស្រពដ៏គួរអោយចាប់អារម្មណ៍នេះ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានវត្តមាននៅទីនេះជាមួយលោករដ្ឋមន្ត្រី ណារ៉ុន និងសហការីជាច្រើននាក់មកពីផ្នែកអប់រំ ការទូតនិងធុរកិច្ច។ ជាពិសេស ខ្ញុំសូមទទួលស្គាល់នូវកិច្ចការរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលគាំទ្រដល់មហោស្រពវិទ្យាសាស្រ្តនិងវិស្វកម្មកម្ពុជាលើកទី៥នេះ។ បើគ្មានការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់អ្នកស្ម័គ្រចិត្តជាច្រើនទេ ព្រឹត្ដិការណ៍មួយនេះមិនអាចកើតឡើងបានឡើយ។ ហើយជាការពិត រឿងមួយដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈពិសេស គឺថា វាត្រូវបានដឹកនាំរៀបចំដោយនិស្សិត។ បន្ថែមពីលើការបង្ហាញឱ្យនិស្សិតកម្ពុជារាប់ពាន់នាក់នូវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងវិស្វកម្ម វាផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាវ័យក្មេងនិងជួយពួកគេឱ្យមានជំនាញក្នុងការធ្វើផែនការគម្រោង។ ចូរសម្លឹងមើលអ្នកទស្សនា និងគ្រប់ការតាំងបង្ហាញដ៏អស្ចារ្យនៅខាងក្រៅ ខ្ញុំអាចមើលឃើញថា យុវវ័យកម្ពុជា ពិតជាមានការរំភើបយ៉ាងខ្លាំងអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងឱកាសប្រើប្រាស់វាដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមកម្ពុជាកាន់តែទំនើប និងប្រកបដោយការច្នៃប្រឌិត។ សហរដ្ឋអាមេរិក មានមោទនភាពធ្វើជាអ្នកឧបត្ថម្ភដល់មហោស្រពនេះ និងការប្រកួតប្រជែងផ្នែកមនុស្សយន្ត និងជាអ្នកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកែលម្អការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មហោស្រពនេះ ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសរៀនសូត្រអំពីអាជីពដ៏គួរឱ្យរំភើបជាច្រើននៅក្នុងវិស័យ STEM ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់ពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST)។ ខ្ញុំសូមចាប់ផ្តើមដោយសូមសំដែងអំណរគុណជាពិសេសដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ដែលមកចូលរួមជាមួយយើងនៅថ្ងៃនេះ។ ឯកឧត្តម ជាការល្អណាស់ដែលខ្ញុំបានជួបឯកឧត្តម ហើយបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យកសិកម្ម។ សហរដ្ឋអាមេរិកគាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។ ឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់យើងកំពុងតែជួយកម្ពុជាជាមួយនឹងបទដ្ឋាន SPS ដើម្បីកែលំអផលិតផលស្វាយចន្ទី និងស្វាយ ហើយកំពុងផ្តល់ជំនួយបច្ចេកទេសលើការធ្វើផែនការជាយុទ្ធសាស្រ្ត និងច្បាប់ស្តីពីកុងត្រាទាក់ទងនឹងការធ្វើកសិកម្ម ក្នុងចំណោមគម្រោងកសិកម្ម និងស្បៀងអាហារដទៃជាច្រើនទៀត។ គម្រោង CAST បានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិកម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។ គម្រោង CAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ Raffle ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង) សូមស្វាគមន៍មកក្នុងពិធីបិទនៃសប្តាហ៍ម្ហូបអាហារអាមេរិក។ សូមអរគុណដែលបានអញ្ជើញមក។ ខ្ញុំសូមអរគុណជាពិសេសដល់ឯកឧត្តម វ៉ាត់ ចំរើន មកពីក្រសួងទេសចរណ៍ ដែលបានអញ្ជើញមក នៅល្ងាចនេះ។ តើម្ហូបអាមេរិកមានអ្វីខ្លះ?Hot dogs? Pizza? Buffalo wings? Tacos? Hoagies? Chili bacon double cheese burger? ទាំងនេះគឺជាម្ហូបអាហារដែលពេញនិយមនៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។ តែនៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប្រទេសអាមេរិកកាន់តែមានការចាប់អារម្មណ៍ច្រើនឡើងលើការធ្វើម្ហូបតាមបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដោយយើងមានស្រែចំការដាំដុះច្រើន ប្រកបដោយជីជាតិ ហើយប្រើឥទ្ធិពលមកពីទូទាំងពិភពលោក។ ដោយសារយើងមានវប្បធម៌ចំរុះ មុខម្ហូបរបស់យើងជាច្រើនចេញមកពីភាពសំបូរបែបប្លែកៗនៃប្រទេសអាមេរិក តែយើងបញ្ចូលវាជាមួយរសជាតិអន្តរជាតិ និងរសជាតិតំបន់។ កាលពីប៉ុន្មានទសវត្សមុន ប្រទេសអាមេរិកគ្មានឈ្មោះល្បីក្នុងរឿងមុខម្ហូប និងអាហារទេ។ តែ ប្រសិនបើអ្នកមិនបានបរិភោគនៅប្រទេសអាមេរិកអស់រយៈពេលយូរ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ទាក់ទងនឹងភោជនីយដ្ឋាន និងអាហារ នៅតាមគ្រប់ទីក្រុងតូចធំ នៅទូទាំងប្រទេស។ នៅទសវត្សឆ្នាំ ១៩៩០ អ្នកជំនាញហើយចូលចិត្តរឿងម្ហូបអាហារដែលមានគំនិតច្នៃប្រឌិតបានចាប់ផ្តើមធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងមួយនៅក្នុងការ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែធ្នូ, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ Raffles Hotel ភ្នំពេញ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ (ត្រូវបានរៀបចំសម្រាប់ថ្លែង) សូមជម្រាបសួរ លោក លោកស្រីទាំងអស់! ជាបឋម ខ្ញុំសូមស្វាគមន៍អ្នកចូលរួមទាំងអស់ ដែលបានមកពីប្រទេសផ្សេងទៀត ដើម្បីចូលរួមក្នុងសន្និសីទនេះ។ ពិតណាស់ ខ្ញុំចង់អរគុណលោកឯកអគ្គរដ្ឋទូត ពូ សុធីរៈ ដែលបានដឹកនាំ និងមានចក្ខុវិស័យនៅក្នុងការរៀបចំសន្និសីទនេះ។ វាជាប្រធានបទត្រូវតាមពេលវេលាណាស់ ហើយយើងសូមអរគុណចំពោះវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានរៀបចំវេទិកានេះឡើង។ ខ្ញុំសូមអរគុណផងដែរចំពោះវិទ្យាស្ថានស្រាវជ្រាវភស្តុភារអន្តរជាតិនៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា នៅ Kunming នៃប្រទេសចិន និងមូលនិធិ Konrad-Adenauer-Stiftung (KAS) នៅកម្ពុជា ដែលធ្វើការឧបត្ថម្ភដល់វេទិកានេះ។ សន្និសីទនេះត្រូវបានធ្វើឡើងត្រូវកន្លែង និងត្រូវពេលវេលា។ ប្រទេសកម្ពុជាមិនមែនគ្រាន់តែស្ថិតនៅកណ្តាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែប៉ុណ្ណោះទេ តែថែមទាំងនៅកណ្តាលនៃអាស៊ានផងដែរ។ ដូចដែលទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Pompeo មកកាន់តំបន់នេះ កាលពីខែមុនបានបង្ហាញស្រាប់ សហរដ្ឋអាមេរិកចាត់ទុកការចូលរួមរបស់អាស៊ានថា មានសារៈសំខាន់បំផុត នៅក្នុងតំបន់។ យើងបានឃើញអត្ថបទជាច្រើនដែលធ្វើការចោទសួរមកលើទិសនៃនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេះ។ ការពិភាក្សាគ្នាលើបញ្ហាទាំងនះមានសារៈសំខាន់។ នេះគឺជាតួនាទីដ៏ល្អសម្រាប់វិទ្យាស្ថាន CICP នៅក្នុងការនាំវាគ្មិន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែកញ្ញា, 2018 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា