លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence៖ សហរដ្ឋអាមេរិកស្វែងរកការសហការគ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពុំមែនស្វែងរកការគ្រប់គ្រងនោះទេ

ថ្ងៃទី៩ ខែវិច្ឆិកា កាលពីឆ្នាំមុន នៅក្នុងប្រទេសវៀតណាម លោកប្រធានាធិបតី Trump បានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេ រិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានភាពសេរី និងភាពបើកទូលាយ ។ នៅសប្តាហ៍នេះ តាងនាមឲ្យលោកប្រធានាធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើង ស្តីពីការធ្វើឲ្យចក្ខុវិស័យនេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺមានភាពខ្ជាប់ខ្ជួន និងយូរអង្វែង។ យើងចង់អោយតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក — ពីសហរដ្ឋអាមេរិកដល់ប្រទេសឥណ្ឌា ពីប្រទេសជប៉ុនដល់អូស្រ្តាលី និងតំបន់ទាំងអស់នៅក្នុងចន្លោះនោះ — ជាតំបន់ដែលអធិបតេយ្យភាពត្រូវបានគោរព ជាទីដែលលំហូរពាណិជ្ជកម្មគ្មានការរារាំង និងជាកន្លែងដែលប្រជាជាតិ​ឯករាជ្យទាំងឡាយធ្វើជាម្ចាស់​នៃជោគវាសនារបស់ខ្លួន។ តំបន់នេះមានផ្ទៃដី និងចំនួនប្រជាជនជាង​ពាក់កណ្តាលនៃផ្ទៃដីនិងប្រជាជនពិភពលោកទាំងមូល ធ្លាប់មានភាពជឿនលឿនច្រើន នៅពេលគោលការណ៍ទាំងនេះត្រូវបានគេគោរព។ ថ្វីបើមានប្រទេសខ្លះ​ចង់បំផ្លាញមូលដ្ឋានគ្រឹះនេះចោលក្តី តែសហរដ្ឋអាមេរិកកំពុងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍របស់យើង និងលើកកម្ពស់ជោគជ័យរួមគ្នា​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើងស្ថិត​នៅលើសសរស្តម្ភធំៗបី។ វាចាប់ផ្តើមជាមួយនិងវិបុលភាព។ ជំនួញ២ភាគ ៣ របស់សាកលលោកទាំងមូលដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែកនៅឥណ្ឌូប៉ាស៊ីហ្វិក។ ជំនួញប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក​នៅក្នុងតំបន់នេះមានជាង ១,៨ លានលានដុល្លា ដោយផ្តល់ការងារចំនួនជាង ៣,៣ លាន នៅសហរដ្ឋអាមេរិក ហើយការវិនិយោគសរុប​របស់យើងក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកមានជិត ១ លានលានដុល្លា ពោលគឺមានចំនួនច្រើនជាងការវិនិយោគសរុបរួមគ្នារបស់ប្រទេសកូរ៉េខាងត្បូង ប្រទេស​ជប៉ុន …

អាន​បន្ថែម»
អត្ថបទបន្ថែម ∨