លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy ចូលជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

សេចក្តីថ្លែងការណ៍​របស់ស្ថានទូត ថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០២៣ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានដឹកនាំគណ:ប្រតិភូរបស់ស្ថានទូត ចូលជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ ខែកញ្ញា នៅវិមានសន្តិភាព ដើម្បីធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា លើបញ្ហាជាច្រើន ដែលជាប្រយោជន៍​រួម។ លោកឯកអគ្គរដ្ឋទូត Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អ របស់លោកនាយករដ្ឋមន្ត្រី ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក នៅក្នុងសប្តាហ៍ថ្នាក់ខ្ពស់​នៃមហាសន្និបាត​របស់អង្គការសហប្រជាជាតិ ក្នុងពេលថ្មីៗ​នេះ នៅបូរីញូវយ៉ក ហើយបានកត់សម្គាល់ឃើញភាពជាដៃគូជាបន្តរបស់កម្ពុជា លើបញ្ហាសំខាន់ៗ ក្នុងតំបន់ និងក្នុងពិភពលោក ដែលរួមមានការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ លើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពីវិបត្តិ​នៅប្រទេសភូមា។ នៅក្នុងជំនួប​នោះ  លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែក​ដល់ការអភិវឌ្ឍ​នៃប្រទេសកម្ពុជា ដែលគេអាចមើលឃើញតាមរយៈជំនួយបរទេសចំនួន ៣ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលជាង ៣០ កន្លងមកនេះ។ ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញ​នូវកម្មវិធីជំនួយបរទេសមួយចំនួន​របស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយ​នៃជំនួយជារួម ដែលមានសារៈសំខាន់សម្រាប់សុខភាព​របស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​នៃព្រះរាជាណាចក្រកម្ពុជាក្តី តែលោកឯកអគ្គរដ្ឋទូតបានថ្លែងសង្កត់ធ្ងន់​លើសារៈសំខាន់​នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ លោកនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការគាំទ្រ​របស់សហរដ្ឋអាមេរិក​ក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន …

អាន​បន្ថែម»

សហរដ្ឋអាមេរិក បារាំង និងដៃគូនានា អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក

សេចក្តីប្រកាសព័ត៌មាន May 3, 2022 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។  ពិធី​ ដែលត្រូវបានរៀបចំ​ដោយស្ថាន​ទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ រំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧ នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាម​នៅកម្ពុជា ហើយទាញការចាប់អារម្មណ៍​លើសារៈសំខាន់​នៃសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្ស។  ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏​សំខាន់​នៃសេរីភាពសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។  ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏​មិនមែនគ្មានហានិភ័យដែរ។ ថ្ងៃ​នេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការ​ស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍» …

អាន​បន្ថែម»

សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ២ លានដូស ដល់ប្រជាជនកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី​0៣​ ខែឧសភា ឆ្នាំ២០២២ ថ្ងៃនេះ សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាព​ពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនពីរលានដូស ដល់ព្រះរាជាណាចក្រកម្ពុជា។ វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ នឹងជួយការពារប្រជាជនកម្ពុជា និងជួយបង្ការពីការឆ្លងរាលដាលជំងឺកូវីដ ប្រភេទថ្មីដ៏គ្រោះថ្នាក់។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ «​ សហរដ្ឋ​អាមេរិក ចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្ត​ធ្វើការជាមួយ​ដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជន​ជុំវិញពិភពលោក​ ទទួល​បាន​នូវ​វ៉ាក់សាំង។ ជាមួយ​ការ​រួម​ចំណែក​នេះ សហរដ្ឋអាមេរិក បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា»។ នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកត្រឹមពេលនេះ នូវវ៉ាក់សាំងជាង ៣ លានដូស មានជំនួយ​បន្ថែម ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈ​ទីភ្នាក់ងារសុខាភិបាល​សាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេល​មាន​ជំងឺរាតត្បាត ដោយ​គាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ . …

អាន​បន្ថែម»

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា

សម្រាប់ការផ្សព្វផ្សាយបន្ទាន់  ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ កម្មវិធីអប់រំថ្មីមួយក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លាន ដុល្លារ ដែលនឹងជួយបង្កើនបទពិសោធន៍អំណាន​ និងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា​ ​ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន​ ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត   សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick ​​​នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។​​  គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា(IPEA) ជួយបង្កើនដល់សមិទ្ធផលមុនៗ​​ របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា(IPEA) នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅ ទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធី កុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។  ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ថា «កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត» ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។ «យើងមានទំនុកចិត្តថា …

អាន​បន្ថែម»

ទីភា្នក់ងារជំនួយអាមេរិក USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅប៊ឺកលី ប្រកាសអនុវត្តជាផ្លូវការនូវគម្រោង អភិវឌ្ឍន៍ជំនាញការងារឌីជីថល

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ គម្រោងផ្តួចផ្តើមថ្មីមួយដែលមានមូលនិធិ ១៥ លានដុល្លារអាមេរិក ផ្តល់ដោយទីភា្នក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល ត្រូវបានដាក់ឱ្យអនុវត្តនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធីបតីភាពឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលី នឹងអនុវត្តគម្រោង “អភិវឌ្ឍន៍ ជំនាញការងារឌីជីថល” រយៈពេលប្រាំឆ្នាំ រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន។ គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជននិងអ្នកជំនាញរបស់កម្ពុជា ដើម្បីឱ្យប្រទេសនេះអាចពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវ ការជំនាញការងារឌីជីថល។ គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធីនានាសម្រាប់ និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ វាក៏នឹងជួយស្ថាប័នទាំងនោះឱ្យបំពេញតាមស្តង់ដារ អប់រំដែលមានការទទួលស្គាល់ ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុក ចិត្ត។ អាហារូបករណ៍និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយសម្រាប់គម្រោងថ្មីនេះ ដើម្បីឱ្យនិស្សិត និង យុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។ គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាស ការងារតាមរយៈការចុះកម្មសិក្សា …

អាន​បន្ថែម»

ស្ថានទូតអាមេរិក ផ្តើមកម្មវិធីអបអរទំនាក់ទំនង អាមេរិក កម្ពុជា ២០២២

សេចក្តីប្រកាសព័ត៌មាន ២៧ មករា ២០២២  ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បានចាប់ផ្តើមកម្មវិធីនៅឆ្នាំ ២០២២ ក្នុងលក្ខណៈជាពិធីមួយប្រកបដោយថាមពលខ្ពស់ ដើម្បីប្រារព្ធពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយ អាស៊ាន និង ​ប្រទេសកម្ពុជា។  ភ្ញៀវចូលរួមពិធីបើកនាល្ងាចនេះ បានចូលរួមលេងល្បែងកំសាន្តជាច្រើន និងទទួលទានអាហារបែបខ្មែរ និងអាមេរិក។ ពិធីនេះក៏មានការប្រគំតន្ត្រីបើកកម្មវិធី ដោយចូលរួម​ពីតារាចម្រៀងខ្មែរ កញ្ញា កេសរ លោក Peace Chong និងក្រុម D-Man ផងដែរ ។  លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ ២០២២  ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះកិច្ច​ប្រជុំអាស៊ាន យើងប្រារព្ធពីទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រជាជននៃ តំបន់អាស៊ីអាគ្នេយ៍»។   ចំពោះទំនាក់ទំនង កម្ពុជា អាមេរិក ២០២២ ឬហៅ AmCam​2022 ស្ថានទូតអាមេរិកកំពុងធ្វើការផ្តោតលើប្រធានបទចំនួន ៤ រួមមាន ៖  AmCam CARES: ការវិនិយោគ​របស់សហរដ្ឋអាមេរិក លើសុខភាព សុខុមាលភាព និងវិបុលភាព​សេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជន​នៅទូទាំងតំបន់អាស៊ាន។  AmCam ASPIRES: សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជន​នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន។  AmCam LEADS: កិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញពីជំងឺមហារាតត្បាតជាសាកល និង​ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។  AmCam CHAMPIONS: ការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយ នៅអាស៊ី​អាគ្នេយ៍។  ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និង​អាស៊ាន កើតមាន ៤៥ ឆ្នាំមកហើយ និងនៅតែមានភាពរឹងមាំជាងពេលណាទៀត។ សហរដ្ឋអាមេរិក នៅតែប​ន្តភាពជាដៃគូយ៉ាងជ្រាលជ្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍។  លោកឯកអគ្គរដ្ឋទូត Murphy ប​ន្តថា ៖ «យើងមានភាពជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងតំបន់នេះ ហើយយើងនឹងបង្កើនទំនាក់ទំនងរបស់យើងបន្ថែម នៅឆ្នាំ ២០២២ នេះ»។  សហរដ្ឋអាមេរិក​កំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ លើអាទិភាពរួមគ្នា ដែលរួមមានការពន្លឿនការងើបឡើងវិញ​នៃសេដ្ឋកិច្ច​នៅក្នុងតំបន់​នេះ ចេញពីជំងឺរាតត្បាតជាសាកល ដោះស្រាយពីបញ្ហាប្រឈមផ្នែកបរិស្ថាន​នៅតំបន់ទន្លេមេគង្គ វិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។  ###   

អាន​បន្ថែម»

សុន្ទរកថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថ្លែងក្នុង​ កិច្ច​ពិភាក្សាកម្រិតខ្ពស់​ស្តីពី​សេរីភាព​សារព័ត៌មាន​

តាម Zoom Webinar  ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១  ខ្ញុំសូមអរគុណអង្គការ UNESCO និងស្ថានទូតនៃប្រទេសស៊ុយអែត ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍​នេះឡើង នៅថ្ងៃ​នេះ ស្តីពីសេរីភាពសារព័ត៌មានពិភពលោក។ វាត្រូវតាមពេលវេលា។ នៅដើមខែ​នេះ យើងបានធ្វើការអបអរទិវាសេរីភាពសារព័ត៌មាន ហើយ​នៅក្នុងខែ​នេះដដែល​ ការ​ជួបជុំ​គ្នាដើម្បី​ទាញ​ចំណាប់​អារម្មណ៍​លើបញ្ហា នេះពិតជាមានសារៈសំខាន់​ណាស់។​ ដូច​ដែល​លោកអ្នកបាន​ឮ​ពី​អ្នកដទៃ​មក​តាម​ទស្សនៈ​របស់​យើង​ សេរីភាព​សារព័ត៌មាន​គឺជា​ផ្នែកសំខាន់​ចាំបាច់​មួយ នៅក្នុងលទ្ធិ​ប្រជាធិបតេយ្យ​និង​សង្គម​ដែល​មាន​ភាព​បើកចំហ។​ ពេលនេះ​ ការ​ធ្វើសេចក្តី​រាយការណ៍​ព័ត៌មាន​មានសារៈសំខាន់​ជាង​ពេលណា​ទាំងអស់ ទាំងក្នុងការឆ្លុះបញ្ចាំងពីលទ្ធភាពដ៏ច្រើន ក្នុងការទទួលបានព័ត៌មាន តែថែមទាំង​ដោយយោងលើស្ថាន​ភាព​នៃរោគរាតត្បាតជាសាកល ដែលមិនធ្លាប់មានពីមុនមក។   ខ្ញុំមានសេចក្តីរីករាយដោយមានអ្នកសារព័ត៌មានចូលរួមជាមួយយើង ក្នុងថ្ងៃ​នេះ ហើយ​ខ្ញុំរីករាយ​នឹង​ស្តាប់​ពួកគាត់។​ បច្ចុប្បន្ន​នេះ អ្នកសារព័ត៌មាន​ បើក​កកាយការពិត​ គេរាយការណ៍ពី​​អំពើ​រំលោភបំពាន ​គេ​ទាមទារ​ឲ្យមានតម្លាភាព។ ជាលទ្ធផល គេធ្វើឲ្យសង្គមទទួលបានព័ត៌មាន ហើយក្នុងស្ថាន​ភាព​នៃ​រោគ​រាតត្បាត​​នេះ ធ្វើឲ្យ​យើងមានសុវត្ថិភាពជាងមុន។   ឆ្នាំ ២០២០ ចូលដលឆ្នាំ ២០២១ វាជាអំឡុងពេលគួរឲ្យចាប់អារម្មណ៍។ នៅក្នុងពិភពលោក អ្នកសារព័ត៌មានប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលកន្លងមក។ គេប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព នៅក្នុងការរកការពិត ក្នុងការចុះយកព័ត៌មាន  ។ បើយោងតាមគណៈកម្មាធិការ​ដើម្បីកាពារ​អ្នកសារព័ត៌មាន​ មាន​ផង​ដែ​រ​​ នូវចំនួន​លើស​ពេល​មុនៗ​ នៃ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ  ដោយ​សារ​ការ​បំពេញ​ការងារ​ដែលយើងសង្ឃឹម និងរំពឹងឱ្យពួកគេធ្វើ។ នៅប្រទេសកម្ពុជា និង​នៅកន្លែង​ឯទៀត​ អ្នកសារព័ត៌មាន​ដែល​មាន​ភាពក្លាហាន​ និយាយការពិតទៅកាន់អ្នកមានអំណាច។​ តែយើងត្រូវការភាពស្មោះត្រង់​ត្រឹមត្រូវ។​ អ្នកសារព័ត៌មានបែប​នេះជាច្រើន លះបង់ជាច្រើន។    តាមទស្សនៈរបស់យើង ព័ត៌មានគឺជាទំនិញសាធារណៈ។ វាមិនមែនជាទំនិញឯកជនដែលត្រូវបានគេផ្តល់ឲ្យ​នោះទេ តែវាជាទំនិញសាធារណៈ ហើយរឿង​នេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងអំឡុងពេល​នៃការមានមេរោគ​រាតត្បាត​នេះ។ សូមមើលឧទាហរណ៍​មួយ​នៅកម្ពុជា។ យើងមាន​ការបិទខ្ទប់​មួយរយៈ​និងវិធានការសុខាភិបាលមួយចំនួន ដែលយើងបានគោរពតាម។ វាមានសារៈសំខាន់ជាទំនិញសាធារណៈ សម្រាប់ការពារយើង និងប្រឈមបញ្ហានៃការផ្ទុះជំងឺ​នៅក្នុងសហគមន៍ដ៏ធំ។ តែវិធានការទាំង​នេះ រួមមានការរឹតត្បិតខ្លាំងមួយចំនួន និងមានការបង្កើត «តំបន់ក្រហម» មួយរយៈ។ អ្នកសារព័ត៌មានបានជួយយើងច្រើន ដោយធ្វើឲ្យមនុស្សទូទៅដឹងពីការលំបាកក្នុងការរស់នៅ ដោយសារការបង្កើតតំបន់ក្រហម។ ហេតុអ្វីក៏វាមានសារៈសំខាន់? នៅទីបំផុត វាធ្វើឲ្យរដ្ឋាភិបាលធ្វើការស្វែងយល់ពីកំហុសខ្លះៗ ហើយធ្វើការកែលម្អ ដើម្បីដោះស្រាយបញ្ហានៃការរងទុក្ខ​របស់មនុស្ស។ ខ្ញុំគិតថា យើងនឹងបានឮ​ពីអ្នក​សារព័ត៌មាន​របស់យើង ថា រឿង​នេះ​មិនមែន​ជាការ​ស្រួលទេ។​ ពួកគេ​ជាច្រើន​មិនអាច​ចូល​ទៅ​បាន​ទេ ចំណែកអ្នកឯទៀត ត្រូវប្រថុយខ្លាំង តែការធ្វើដូច្នេះផ្តល់ជាប្រយោជន៍​សម្រាប់យើងទាំងអស់គ្នា។   លោកអ្នកបានសួរសំណួរមួយស្តីពីសហរដ្ឋអាមេរិក។ នៅក្នុងអំឡុងពេល​នៃការផ្ទុះរោគរាតត្បាត​នេះ យើងពឹងលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងការសួរទៅអាជ្ញាធរទាក់ទងនឹងការឆ្លើយតប​ចំពោះជំងឺ​នេះ ក្នុងការបញ្ជាក់ និងផ្សព្វផ្សាយ​ព័ត៌មាន ដូចជា​ការឆ្លង​ និង​ការ​ធ្វើតេស្ត​រកជំងឺកូវីដ​ ហើយ​ប្រាប់​យើង​ថា តើវាមានន័យដូចម្តេច។ ពេលនេះ យើងនាំគ្នានិយាយលេងអំពីពាក្យដែលគេច្រើននិយាយ ដូចជាការធ្វើតេស្ត ការតាមរកអ្នកពាក់ព័ន្ធ ការផ្ទុះក្នុងសហគមន៍ ការចាក់វ៉ាក់សាំងបានគ្រប់ចំនួនដែលអាចទប់ស្កាត់បានការរាលដាល។ ហាក់ដូចជានិយាយមិនចេះចប់ តែគឺដោយសារប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន ដែល​ជាអ្នកបានបកប្រែការវិវត្តបែប​នេះពីអ្នកជំនាញ សម្រាប់យើងជាសាធារណជន។   ក្រៅពីនេះ យើងរំពឹងថា ផ្នែកសារព័ត៌មានមានក្រមបទដ្ឋានកំណត់។ គេត្រូវការបញ្ជាក់លើភាពត្រឹមត្រូវ​នៃព័ត៌មានទាក់ទងនឹងសុខភាព។ គេត្រូវការការពារទិន្នន័យពេទ្យ និងការសម្ងាត់ឯកជន។ ដូចគ្នា​នេះដែរ យើងរំពឹងឲ្យអាជ្ញាធរ និងពួកយើងទាំងអស់ដែលធ្វើការក្រោមអាជ្ញាធរ គោរព និងការពារសេរីភាពសារព័ត៌មាន។ នេះជាទំនាក់ទំនងដែលបានជាប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។   គេត្រូវធ្វើយ៉ាងណារក្សាឲ្យមានតម្លាភាព។ នៅសហរដ្ឋអាមេរិក ចាប់តាំងពីការផ្ទុះឡើង​នៃ​ជំងឺរាតត្បាត​នេះ សេតវិមានរបស់យើង មជ្ឈមណ្ឌលកម្ចាត់ជំងឺរបស់យើង វិទ្យាស្ថានសុខភាពជាតិរបស់យើង និងស្ថាប័នដទៃទៀត​របស់រដ្ឋ ដោយរួម​ទាំងអាជ្ញាធរ​ថ្នាក់រដ្ឋ​ និងថ្នាក់មូលដ្ឋាន​ផង​ ធ្វើការ​ផ្តល់ព័ត៌មាន​ប្រចាំថ្ងៃ។​យើង​បានឮយ៉ាងដូច្នេះពីឯកអគ្គរដ្ឋទូតដទៃដូចខ្ញុំដែរ។ ការផ្តល់ព័ត៌មានប្រចាំថ្ងៃបែប​នេះ មានសារៈសំខាន់​ណាស់ ដើម្បីគេអាចទទួលបានព័ត៌មាន​ចុងក្រោយ​ ដែលចាំបាច់​សម្រាប់​ឱ្យ​មាន​គណនេយ្យ​ភាព​ចាំបាច់​សម្រាប់​ធ្វើការផ្លាស់ប្តូរ​តាមកាលៈទេសៈ​កំណត់​ ដោយសារ​ការផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ នៅក្នុងករណី​របស់យើង​ គេនាំ​មក​នូវព័ត៌មាន​សំខាន់​ចាំបាច់​សម្រាប់​សាធារណជន​អាមេរិកបានឆាប់ ហើយផ្តល់ជាកន្លែងសម្រាប់ឲ្យអ្នកសារព័ត៌មានចោទសួរទៅអាជ្ញាធរ ជួសមុខឲ្យសាធារណជន។   យើងទាំងអស់គ្នាត្រូវគាំទ្រ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពសេរី និងឯករាជ្យ។ នៅក្នុងប្រទេសរបស់​យើង ក្នុងប្រទេសទាំងអស់ និង​នៅកម្ពុជា ជំងឺរាតត្បាត​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពីសារៈសំខាន់​ខ្លាំង​​នៃការគាំទ្រ​នេះ។ សូមអរគុណ៕ 

អាន​បន្ថែម»

លោកទូត សន្ទនាជាមួយចៅស្រីលោក ស៊ីន ស៊ីសាមុត​ ពីតន្ត្រីកម្ពុជា

For Immediate Release  February 11, 2021  2021/03  ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និង​អ្នក​​ចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជា​ចៅស្រី​បង្កើត​អធិរាជ​សម្លេង​លោក ស៊ីន ស៊ីសាមុត បាន​ថតទុកនូវវីដអូជជែក​គ្នាអំពីវិស័យ​តន្ត្រីនៅ​កម្ពុជា និង​ចំណាប់​អារម្មណ៍​ក្នុងការរក្សាមរតក​ចម្រៀង​របស់ជីតានាង ។  កិច្ចសន្ទនារយៈពេល ២០ នាទី​នេះ ជាវីដេអូដែល​ផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវ​បាន​ចាក់​ផ្សាយ​តាមបណ្តាញសង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និង​ប្រើប្រាស់​នូវ​វីដេអូ​នេះ​ទាំង​ស្រុង​បាន ។  លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅ​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពេញនិយម ស្តាប់ចម្រៀងលោក ​នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបាន​បាត់បង់​ជីវិត​អស់រយៈពេលជាយូរ​មកហើយក្តី ។  លោក​ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់​តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំង​នៅតាមភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​មួយចំនួន។ រហូតដល់សព្វថ្ងៃ​នេះ បទចម្រៀង​របស់លោក ​នៅតែ​ពិរោះរណ្តំចិត្ត ​​របស់​មនុស្ស​ទាំង​ចាស់ ក្មេងសព្វថ្ងៃនេះ»។  សុជ្ឈតា ​ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាង​បាន​ដឹងឮរឿងរ៉ាវ​គាត់ តាម​ជីដូន​បង្កើត​នាង ដែលរស់នៅខេត្តស្ទឹងត្រែង។  កញ្ញានិយាយថា ៖ «បទចម្រៀង​ជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀប​ជីវិត​មនុស្ស​ទៅនឹង​ធម្មជាតិ។ លោកយាយថា នា​ថ្ងៃមួយ ពួកគាត់ទាំងពីរ បាន​ទៅលេង​សៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយ​ខ្ញុំចង់​ចូល​មើល​ប្រាសាទ​មួយ តែ​លោក​តា​ខ្ញុំ (ស៊ីន ស៊ី​សាមុត) បាន​និយាយថា គាត់នឹងរង់ចាំ​នៅខាង​ក្រៅ ហើយ​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​សរសេរ​បានចម្រៀងមួយបទ។ ខ្ញុំមាន​ការស្ញប់ស្ញែង​ចំពោះ​រឿងរ៉ាវ ទាក់​ទង​នឹង​ការ​និពន្ធ​បទ​ចម្រៀង​​របស់​គាត់»។   សុជាតា​ បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញ​នៅថ្ងៃទី ១៩ …

អាន​បន្ថែម»

វិចារណកថារួម៖ បញ្ឈប់នូវការរាតត្បាតដ៏ខ្លាំងក្លានូវជំងឺអេដស៍ និង​កូ​វីដ ១៩ តាម​រយៈការទទួលខុសត្រូវរួមគ្នា និង​សាមគ្គីភាពជាសាកល 

ថ្ងៃទី​១ ខែធ្នូ ៖ ទិវាប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ គឺជា​ពេលវេលា​ត្រូវចងចាំ​នូវជីវិតដែលបាន​បាត់​បង់ ការ​អបអរនូវ​វឌ្ឍនភាពដែលសម្រេចបាន និង​ប្តេជ្ញាឡើងវិញចំពោះការលុបបំបាត់ជំងឺអេដស៍។ នៅក្នុង​ឆ្នាំនេះ គ្រាដែលមេរោគហ៊ីវ និង​ការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធ​ជំងឺអេដស៍ ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសាកល និង​ការទទួលខុសត្រូវរួមគ្នា»។ ការរាតត្បាតនៃមេរោគកូវីដ ១៩ បាន​ប៉ះពាល់យ៉ាង​ខ្លាំង​បំផុត ដល់​អ្នកក្រីក្រ និង​អ្នកងាយរងគ្រោះបំផុត និងបាន​បង្កបញ្ហាលំបាកកាន់តែធំ ដល់អ្នក​ផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធ​ទាំង​អស់ ដែល​ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូវីដ ១៩ និង​ជំងឺអេដស៍នេះ ទាំង​រដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំ​សាសនា អ្នក​សិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និង​ពលរដ្ឋដែល​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះ ត្រូវ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បញ្ឈប់​នូវបញ្ហាជាទ្វេគ្រោះនេះ ។   សូ ធារី ជាមនុស្ស​ម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ ជាច្រើននៅកម្ពុជា។ គាត់កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និង​កូវីដ ១៩។ នាងកំពុងរស់នៅជាមួយ​នឹង​មេរោគហ៊ីវ ហើយ​ធ្វើការ​ជាអ្នក​ផ្តល់​ប្រឹក្សា ឲ្យ​សមាគមអ្នក​ប្រើប្រាស់ថ្នាំ​ពន្យារជីវិត​ (AUA) ក្នុង​រាជធានី​ភ្នំពេញ។ ធារីនិយាយទាំង​ញញឹម​ថា ៖ «កាលពី​អតីតកាល ខ្ញុំ​ជា​ស្ត្រីមេផ្ទះ​សាមញ្ញម្នាក់។ គេហៅខ្ញុំ​ថា បងស្រី ប៉ុន្តែ​ក្រោយ​ធ្វើការ​នៅ​កន្លែងព្យាបាលមួយ​កន្លែង គេហៅខ្ញុំ​ថា​ អ្នកគ្រូ»។ នាង​បន្តថា ​៖ «ខ្ញុំ​មិន​ចង់ឈប់មក​ធ្វើការទេ​ ទោះជា​ខ្ញុំ​ខ្លាចថា ​ខ្ញុំ​អាច​ឆ្លង​កូវីដ ១៩ក៏ដោយ ព្រោះខ្ញុំ​ចង់​ឲ្យ​ប្រាកដថា​អ្នក​ផ្ទុកមេរោគអេដស៍ អាចទទួល​បាន​ការ​ព្យាបាល​ …

អាន​បន្ថែម»

សុនុ្ទរកថារបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅក្នុងសន្និសីទតាមអ៊ិនធ័រណែត ស្តីពីការអភិវឌ្ឍន៍ និងអនាគតនៃទន្លេមេគង្គ

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានីភ្នំពេញ សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង​សន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃ​នេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទ​នេះ ដោយអ្នកខ្លះ​នៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា​ ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។              ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗ​នៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។              ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគត​នៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់​នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅ​នេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេ​នេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំ​នេះ។              តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត …

អាន​បន្ថែម»

សេចក្តីថ្លែងរបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងការអនុវត្តច្បាប់

ស្ថានទូតអាមេរិក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជាដំបូង ខ្ញុំសូមនិយាយលើ ២ ចំណុច។ ទី១ យើងសូមសម្តែងសមានទុក្ខ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ យើងកំពុងតែតាមដានការវិវត្ត យើងមានកង្វល់ ហើយមានការអាណិតចំពោះការបាត់បង់ជីវិត មុខរបរ ចិញ្ចឹមជីវិត និងផ្ទះសម្បែង។ យើងចង់ធ្វើជាដៃគូល្អ និងជួយយកអាសា ហើយបើប្រទេសកម្ពុជាត្រូវការជំនួយអន្តរជាតិ សហរដ្ឋអាមេរិកនឹងស្តាប់។ ទី២ នៅខែនេះ ខ្ញុំធ្វើការកត់សម្គាល់ខួបមួយឆ្នាំនៃការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយវាជាឆ្នាំដ៏ល្អ។ ស្ថានទូតអាមេរិកខិតខំធ្វើការដើម្បីកសាងទំនាក់ទំនងរបស់យើង ហើយពង្រឹងទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលរួមមានការជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសាកល។ យើងគិតថា យើងទទួលបានជោគជ័យច្រើន ពីការខិតខំទាំងនេះ។ នៅឆ្នាំនេះ យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ នេះជាឱកាសឲ្យយើងផ្តោតលើវិស័យរឹងមាំនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា។ វាជាការរីករាយសម្រាប់យើង ពីព្រោះយើងមានដៃគូជាច្រើន នៅទូទាំងប្រទេសកម្ពុជា នៅក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ក្នុងចំណោមយុវជន ស្ថាប័នជាច្រើន មជ្ឈមណ្ឌលផ្នែកសិក្សាអប់រំ ជាដើម។ នៅខែតុលានេះ យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់។ នេះជាផ្នែកសហប្រតិបត្តិការ ដែលមិនសូវមានគេដឹងច្រើន …

អាន​បន្ថែម»

សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត W. Patrick Murphy ក្នុងពិធីសម្ពោធតាមប្រព័ន្ធអុីនធឺណេតនូវ​ ទិនានុប្បវត្តិ លើកទី២ស្តីពីមហាអនុតំបន់ទន្លេមេគង្គ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ភ្នំពេញ សូមជម្រាបសួរ! យើងមានសេចក្តីរីករាយក្នុងការផ្សព្វផ្សាយនូវទិន្នានុប្បវត្តិ លើកទី២ ស្តីពីការសិក្សាពីមហាតំបន់ទន្លេមេគង្គ។ នេះគឺជាវេទិកាមួយ សម្រាប់ពិភាក្សាពីបញ្ហាគន្លឹះ ដើម្បីផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ ហើយពិនិត្យលើបញ្ហាស្មុគស្មាញនានា ដែលតំបន់ នេះ ប្រឈមមុខជាមួយ។ តំបន់មេគង្គក្រោមគឺជាចំណុចផ្តោតមួយ សម្រាប់សមាគមអាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល។ សហរដ្ឋអាមេរិកបានជួយតំបន់នេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់ ទន្លេមេគង្គក្រោម (LMI) អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈកម្មវិធីជាច្រើន ទាក់ទងនឹងបញ្ហាក្នុងវិស័យថាមពល បរិស្ថាន សុខាភិបាល និងអប់រំ ជាមួយនឹងទឹកប្រាក់ជំនួយចំនួនជាង ៣,៥ ពាន់លានដុល្លាសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ ទន្លេមេគង្គចងភ្ជាប់តំបន់នេះចូលគ្នា។ វាជាសរសៃឈាម នៃមនុស្សចំនួន ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយទន្លេនេះ និងមនុស្សរាប់រយលាននាក់ទៀត ដែលជលផលពីទន្លេនេះ ផ្តល់ជាស្បៀងអាហារយ៉ាងសំខាន់សម្រាប់គេ។ ឧស្សាហូបនីយកម្ម និងនគរូបនីយកម្មដែលមានល្បឿនលឿន បាននាំឲ្យមានការធ្លាក់ចុះ ផ្នែកបរិស្ថាន នៅតាមបណ្តោយទន្លេនេះ និងហានិភ័យដល់សន្តិសុខស្បៀង និងមុខរបរប្រកបជីវភាពរស់នៅ។ គ្រាន់តែ នៅក្នុងសប្តាហ៍ កន្លងទៅនេះ …

អាន​បន្ថែម»

សេចក្តីថ្លែងរបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក កឹម សុខា

គេហដ្ឋានលោកកឹម សុខា, ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះគឺនិយាយពីលោក កឹម សុខា ហេីយមិនមែននិយាយពីខ្ញុំ និងប្រទេសខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វេីការអង្កេតមួយ។ នេះពិតជាភាពរីករាយយ៉ាងប្រាកដដែលបានជួបលោក កឹម សុខា ម្តងទៀត ។ ខ្ញុំបានជួបគាត់ កាលពីប៉ុន្មានឆ្នាំមុន ហេីយខ្ញុំបានមេីលឃេីញថាគាត់ជាមនុស្សមានសន្តានចិត្តល្អមានសន្តិភាព និងជាមេដឹកនាំដ៏មានបទពិសោធន៍ល្អមួយរូប ។ ហេីយខ្ញុំ មានការសោកស្តាយដែលសេរីភាពរបស់គាត់ត្រូវបានគេបដិសេធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ការបោះជំហាន ដែលធ្វេីឡេីងដោយអាជ្ញាធរកាលពីម្សិលមិញ គឺជាជំហានមួយឆ្ពោះទៅមុខ ហេីយយេីងបានទទួលស្គាល់ជាមួយអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងណា យេីងគិតថា វាមានសារៈសំខាន់ណាស់ដែលយេីងចង់ឃេីញបន្ថែមទៀត ។ ហេីយយោបល់របស់យេីងក្នុងនាម ជាមិត្តភក្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់ឲ្យអាជ្ញាធរស្វែងរកមធ្យោបាយក្នុងការផ្តល់ឡេីងវិញនូវសិទ្ធិ និងសេរីភាពរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ប្រឆាំងរូបគាត់។ តែក៏ត្រូវប្រេីពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ ។ យេីងទទូចសុំឲ្យពួកគេមានសេរីភាព និងត្រូវបានអនុញ្ញាត ទោះបីពួកគេស្ថិតក្នុងប្រទេស ឬក្រៅប្រទេសក្តី ដេីម្បីឲ្យពួកគេអាចចូលរួម ផ្តល់ជាសម្លេង ឲ្យគេបានដឹងឮ ។ …

អាន​បន្ថែម»

សុន្ទរកថាបើករបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធី “WE Next” ស្តីពីភាពជាសហគ្រិនរបស់ស្រ្តី

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមអរគុណ Kate ចំពោះការណែនាំដ៏ល្អ ។ សុវណ្ណ វាជាការល្អដែលបានធ្វើការជាមួយគ្នាម្តងទៀត។ សូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអ្វីដែលខ្ញុំសង្ឃឹមថា ជាការពិភាក្សាគ្នាដ៏​គួរអោយចាប់អារម្មណ៍ និងមានលក្ខណៈជាក់ស្តែង ស្តីពីឱកាស និងការប្រឈមសំរាប់ស្រ្តីក្នុងមុខជំនួញ និងស្រ្តីជាសហគ្រិន។ ខ្ញុំមានសេចក្តីរីករាយដោយបានឃើញសហគ្រិន និងអ្នកជំនួញជាស្រ្តី និងតំណាង​នៃអង្គការមួយចំនួន ដែលខំធ្វើការដើម្បីទ្រទ្រង់ភាពជាសហគ្រិន និងភាពជាសហគ្រិន​របស់ស្រ្តី​នៅកម្ពុជា។ ខ្ញុំរីករាយផងដែរក្នុងការស្វាគមន៍សមភាគីរបស់យើងខាងរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរហ្មត់ចត់ក្នុងការងារបង្កើតក្របខ័ណ្ឌទ្រទ្រង់សហគ្រិនថ្មីៗ ហើយមានផែនការដ៏គួរអោយចាប់អារម្មណ៍​ដើម្បីសំរេចគោលដៅ​នេះ។ ខ្ញុំរីករាយដោយបានចូលរួមជាមួយសភាពាណិជ្ជកម្មអាមេរិក និងដៃគូអភិវឌ្ឍន៍​របស់យើង។ សូមអរគុណដែលបានអញ្ជើញមក ។ ខ្ញុំសូមចាប់ផ្តើមដោយឆ្លើយនឹងសំណួរគន្លឹះមួយថា ហេតុអ្វីក៏យើងហៅពិធីនេះថា “យើងបន្ទាប់”​(We Next)? វាងាយទេ។ ពាក្យថា WE គឺជាពាក្យកាត់នៃពាក្យថា “Women’s Entrepreneurship” (ភាពជាសហគ្រិន​របស់ស្រ្តី) ហើយពាក្យថា “Next (បន្ទាប់) ឆ្លុះបញ្ចាំងជំនឿ​របស់យើងថា ពេលនេះគឺជាពេលចេញពីការពិភាក្សាទូទៅ លើសារៈសំខាន់​នៃការទ្រទ្រង់ស្រ្តីអ្នកជំនួញ ដែលយើងទាំងអស់គ្នាមានដូចគ្នា ទៅរកការសហការគ្នាដែលដៅលើសកម្មភាព ដើម្បីកែលំអស្ថាន​ភាពជាក់ស្តែង​របស់សហគ្រិនជាស្រ្តី។ ព្រឹត្តិការណ៍​មួយចំនួន នៅក្នុងឆ្នាំកន្លងទៅនេះ ធ្វើអោយយើងជឿថា វាដល់ពេលហើយដែលយើងត្រូវបង្កើន​ការពិភាក្សាមួយកំរិតទៀត។ នៅខែមុន រដ្ឋាភិបាលបានចេញប្រកាសដ៏សំខាន់ គឺអនុក្រិត្យលេខ …

អាន​បន្ថែម»

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតនៅក្នុងពិធីចុះហត្ថលេខាលើគម្រោងរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) និងអនុស្សារណៈយោគយល់

សារមន្ទីរជាតិ ភ្នំពេញ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ សហការីមកពីផ្នែកសារព័ត៌មាន។ សូមអរគុណលោកអ្នកទាំងអស់ដែលបានអញ្ជើញមកថ្ងៃ​នេះ។             ខ្ញុំសូមចាប់ផ្តើមដោយសូមអរគុណភ្ញៀវកិត្តិយសរបស់យើងដែលមានវត្តមាននៅថ្ងៃ​នេះ គឺលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ លោកគង់ វីរៈ ប្រធានសារមន្ទីរជាតិ។             ខ្ញុំមានសេចក្តីរីករាយផងឃើញឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាមិត្តដ៏ល្អម្នាក់​របស់ខ្ញុំ នៅថ្ងៃនេះ។ នៅក្នុងពេល ៣ ឆ្នាំកន្លងទៅ​នេះ លោក និងខ្ញុំបានចុះហត្ថលេខាលើឯកសារមួយចំនួនជាមួយគ្នា។ ខ្ញុំមានការសោកស្តាយដែលអាណតិ្តរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតនឹងចប់ក្នុងពេលឆាប់ៗ​នេះ តែពេលនេះ ខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាន​នៅក្នុងពិធីដ៏​ពិសេស​នេះ។ ពិធីនេះគឺជាការបង្ហាញអោយឃើញនូវទំនាក់ទំនងល្អ និងយូរលង់ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ យើងនឹងចុះហត្ថលេខាលើឯកសារពីរសំខាន់នៅថ្ងៃ​នេះ ដែលបង្ហាញពីទំហំ និងសារៈសំខាន់​នៃទំនាក់ទំនងនេះ។ ឯកសារទី១ ដែលយើងនឹងចុះហត្ថលេខាលើគឺអំណោយថវិការបស់មូលនិធិ AFCP ចំនួន ២០០ …

អាន​បន្ថែម»

សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត William Heidt ក្នុងអង្គប្រជុំស្តីពីឱកាសធ្វើពាណិជ្ជកម្មក្នុងផ្នែកកសិកម្មរបស់កម្ពុជា

សណ្ឋាគារ Rosewood ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨             សូមជំរាបសួរ​ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការីដទៃទៀតក្នុងរាជរដ្ឋាភិបាល    កម្ពុជា លោកឧកញ៉ា លោកជំទាវឧកញ៉ា និងអ្នកដឹកនាំឆ្នើមៗដទៃទៀត​ក្នុងក្រុមហ៊ុនកម្ពុជា។             សូមជំរាបសួរ លោក Allen Tan ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក​នៅកម្ពុជា សមាជិកជាទីគោរព​នៃប្រតិភូធុរកិច្ចអាមេរិករបស់យើង ដែលកំពុងធ្វើទស្សនកិច្ច​នៅកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី             សូមអរគុណដែលបានអញ្ជើញចូលរួមជាមួយយើង​ នៅថ្ងៃ​នេះ។ នៅពេលចុងក្រោយដែលខ្ញុំបានធ្វើការជំរុញផ្សព្វផ្សាពាណិជ្ជកម្ម​នៅក្នុងបន្ទប់នេះ ខ្ញុំបែរជាបានផឹកទឹកដែលចេញពីម៉ាស៊ីនសំអាតកំរាលព្រំ។ ថ្ងៃ​នេះ ខ្ញុំសង្ឃឹមថា នឹងមិនជួបប្រទះនឹងការភ្ញាក់ផ្អើលដូច​នោះទៀតទេ។             ខ្ញុំរីករាយដោយឃើញមនុស្សច្រើនមកនៅព្រឹកនេះ ដើម្បីពិភាក្សា និងស្វែងយល់ថែមទៀតពីឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្ម​របស់ប្រទេសកម្ពុជា និងដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ដែលយើងសង្ឃឹមថា នឹងក្លាយជាភាពជាដៃគូយូរអង្វែង ប្រកបដោយផ្លែផ្កា ។             ខ្ញុំសូមចាប់ផ្តើមដោយអរគុណរដ្ឋាភិបាលដែលបានធ្វើសហប្រតិបត្តិការ នៅក្នុងការធ្វើអោយមានការប្រជុំធុរកិច្ច​នេះឡើង។ យើងទើបតែមានការស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នាដែលក្នុងនោះ មានការផ្លាស់ប្តូរ​ព័ត៌មាន​គ្នាយ៉ាងច្រើន ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយរសៀល​នេះ យើងគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម។ …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីសម្ពោធ​អាគារមន្ទីរសុខភាពស្រុកក្រគរ

ស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក បិន វណ្ណា អភិបាលស្រុកក្រគរ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកវេជ្ជបណ្ឌិត ណុប សុភិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រគរ ភ្ញៀវកិត្តិយស បុគ្គលិកមន្ទីរពេទ្យបង្អែក និងបងប្អូនប្រជាពលរដ្ឋស្រុកក្រគរទាំងអស់ ជាទីគោរព! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានអញ្ជើញខ្ញុំមកចូលរួមមានមតិសំណេះសំណាលជាមួយបងប្អូនទាំងអស់ ក្នុងពិធីសម្ពោធអគារថ្មីនេះ ថ្ងៃនេះ។ ចំពោះខ្ញុំ ពិធីនេះមានលក្ខណៈពិសេសពីរយ៉ាង៖ ទីមួយ អគារថ្មី ដ៏ទំនើប នៅពីក្រោយយើងទាំងអស់គ្នានេះ គឺជាភស្តុតាងជាក់ស្តែង ដែលបង្ហាញនូវភាពជាដៃគូរដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង ដល់សេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ អគារដែលមាន ១១ បន្ទប់នេះ …

អាន​បន្ថែម»

ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍៖ ប្រទេសកម្ពុជាស្ថិតនៅក្រោមការចាប់អារម្មណ៍

អត្ថបទវិចារណកថារួមគ្នា​របស់នាយកប្រចាំប្រទេសនៃកម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍  Vladanka Andreeva​ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt​ ដើម្បីប្រារព្ធទិវាអេដស៍ពិភពលោក   ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ថ្ងៃ ០១ ធ្នូ គឺជាពេលវេលាមួយដើម្បី រំលឹកដល់ជីវិតបាត់បង់ ភាពរីករាយចំពោះដំណើរជឿនលឿនដែលសំរេចបាន ព្រមទាំងធ្វើការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍។ នៅកម្ពុជា គេមានរឿងច្រើនដែលត្រូវសាទរ។ សូមសួរឌី សុខា។ នៅពេលនាងត្រូវបានរកឃើញថា មានមេរោគអេដស៍ កាលពីប្រហែល ២០ ឆ្នាំមុន ជីវិតរបស់នាងមានការធ្លាក់ចុះយ៉ាងខ្លាំង។ នាងលាក់ខ្លួន ខ្លាចស្លាប់ និងការសំលឹងមើលដោយក្រសែភ្នែកមុត របស់គ្រួសារ និងសហគមន៍របស់នាងដែលខ្លាចជំងឺអែដស៍។ សុខភាពនាងមិនល្អទេ។ តែនៅឆ្នាំ ២០០៤ ឌី សុខាបានចាប់ផ្តើមប្រើថ្នាំប្រឆាំងជំងឺអែដស៍ ហើយក្នុងរយៈពេល ៦ ខែ នាងមានកំលាំង ហើយមានសុខភាពល្អ។ បច្ចុប្បន្ននេះ នាងធ្វើការជាមិត្តអប់រំមិត្ត នៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយ នៅភ្នំពេញ ដែលជួយអ្នកទទួលការព្យាបាលជំងឺអេដស៍ ហើយស្នាមញញឹមរបស់នាងធ្វើអោយគេគ្រប់គ្នាសប្បាយរីករាយ។ របាយការណ៍ថ្មីមួយ នៃ កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍បង្ហាញអោយឃើញថា នៅក្នុងពិភពលោក អ្នកទទួលការព្យាបាលជំងឺអែដស៍មានកំណើនយ៉ាងច្រើន។ ការព្យាបាលបានស្តារជីវិតមករកភាពពេញលេញ និងសុខភាពល្អឡើងវិញ។ប្រទេសកម្ពុជាបានសំរេចជោគជ័យគួរអោយកត់សំគាល់ នៅក្នុងការព្យាបាលជំងឺអេដស៍។ …

អាន​បន្ថែម»

បទអត្ថាធិប្បាយ៖ នាំការរីកចំរើនផ្នែកបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍​មកកាន់កម្ពុជា ឬ “បញ្ជីនៃអ្វីដែលត្រូវធ្វើ  សំរាប់វិស័យបច្ចេកវិទ្យា​​នៅកម្ពុជា”

ដោយ លោកឯកអគ្គរដ្ឋទូត William A. Heidt តើលោកអ្នកដឹងទេថា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍គឺ នៅពេលនេះ គឺជាទីផ្សារបច្ចេកវិទ្យាដ៏​ក្តៅជាងគេ​ ក្នុងពិភពលោក? “សេះ” ចំនួន ៨ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លា បានលេចមុខឡើង​នៅក្នុងតំបន់ ដោយរួមមានក្រុមហ៊ុន Sea (ក្រុមហ៊ុនផ្នែកល្បែង​របស់ប្រទេសសឹង្ហបូរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុនផ្នែកទីផ្សាររបស់ប្រទេសឥណ្តូនេស៊ី) និងក្រុមហ៊ុន VNG (ក្រុមហ៊ុនផ្នែកល្បែង​របស់ប្រទេសវៀតណាម)។ តំបន់​នេះមានអ្នកប្រើប្រាស់អ៊ិនធ័រណែតតាមទូរស័ព្ទដៃចំនួនជាង ៣០០ លាននាក់ ដែលភាគច្រើនស្ថិតក្នុងអាយុក្រោម ៣៥ ឆ្នាំ)។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនទុនវិនិយោគផ្សងព្រេង (Venture capital firm) របស់អាមេរិក​មានការិយាល័យ​នៅប្រទេស​សឹង្ហបូរី និងទីក្រុងដទៃទៀត​ នៅក្នុងតំបន់។ ក្រុមហ៊ុនទាំងនេះកំពុងតែ  កសាងទំនាក់ទំនង ចេញផលិតផលថ្មីៗ ហើយផ្តល់ថវិកាដល់ក្រុមហ៊ុនទើបបង្កើតថ្មីរាប់សិបទៀត​នៅក្នុងតំបន់។ វិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងយ៉ាងឆាប់ផងដែរ។ ក្រុមហ៊ុបច្ចេកវិទ្យារបស់កម្ពុជាដែលកំពុងរះ ដូចជាក្រុមហ៊ុន Morakot …

អាន​បន្ថែម»

សេចក្តីថ្លែងការណ៏របស់លោកឯកអគុ្គរដ្ឋទូត William A. Heidt ជាមួយអ្នកសារព័ត៌មាន

ស្ថានទូត​អាមេរិក ប្រចាំទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។ នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី ៤ ឆ្នាំមុន។ និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ។ វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា។ តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថាលោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីបើកកម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស

តាមការថ្លែង សៀមរាប ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៧ សូមជំរាបសួលោកអ្នកទាំងអស់! តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបើកនេះសំរាប់សិស្សថ្មីដែលទទួលអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស (English Access) របស់យើង។ ខ្ញុំសូមអរគុណលោក ឌឹម ប៊ុនថង អ្នកគ្រប់គ្រងកម្មវិធី Access និងលោកគ្រូ ទួត លីសុវណ្ណដាដែលបង្រៀនសិស្ស Access ដែលបានអញ្ជើញយើងមកចូលរួមនៅក្នុងកម្មវិធីនេះ។ ខ្ញុំសូមអរគុណលោក សំលន់ មេឃុំសាលាកំរើក និងលោក….មេឃុំជ្រៀវ ដែលអញ្ជើញមកចូលរួមជាមួយយើង នៅពេលនេះ។ ខ្ញុំសូមអបអរសាទរចំពោះសិស្សទាំងអស់ ដែលត្រូវបានជ្រើសរើសអោយចូលរួមនៅក្នុងកម្មវិធីផ្នែកភាសាអង់គ្លេសនេះ របស់ស្ថានទូតអាមេរិក។ តាំងពីឆ្នាំ២០០៤ មក កម្មវិធី English Access បានផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួនជាង ១២០០ នាក់ហើយ។ នៅឆ្នាំនេះ សិស្សកម្ពុជាសរុបចំនួន ១៣៥ នាក់ ដូចក្មួយៗទាំងអស់គ្នា ចាប់ផ្តើមសិក្សាក្នុងកម្មវិធី Access នេះ។ ក្រុមរបស់ក្មួយៗគឺជាក្រុមដំបូងគេដែលសិក្សានៅក្នុងកម្មវិធី Access នៅក្នុងខេត្តសៀមរាប ហើយចូលរួមជាមួយកម្មវិធី Access របស់យើងដទៃទៀត នៅក្នុងខេត្តចំនួន ៨ …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅក្នុងពិធីអបអរខួបលើកទី ១៥ នៃកម្មវិធីរោងចក្រល្អ នៅកម្ពុជា

សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧកញ្ញ៉ា វណ្ណ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកិត្តិយសនៃអង្គការពលកម្មអន្តរជាតិ និងកម្មវិធីរោងចក្រល្អនៅកម្ពុជា (Better Factories Cambodia ឬ BFC) តំណាងនៃសហជីពកម្ពុជា សមាជិកអង្គទូត លោក លោកស្រី។ សូមអរគុណដែលបានចូលរួមនៅក្នុងពិធីអបអរថ្ងៃនេះនៃខួបលើកទី ១៥ នៃកម្មវិធី BFC ។ ខ្ញុំរីករាយនឹងឆ្លៀតឱកាសនេះដើម្បីធ្វើការឆ្លុះបញ្ចាំងលើជោគជ័យជាច្រើន ក្នុងរយៈពេល ១៥ ឆ្នាំដំបូងរបស់យើង និងចាប់ផ្តើមគិតអំពីបញ្ហាប្រឈម ដែលយើងនឹងមាន ក្នុងពេលយើងបន្តឆ្ពោះទៅរករយៈពេល ១៥ ឆ្នាំបន្ទាប់។ ខ្ញុំសូមនិយាយរឿងពីរ នៅថ្ងៃនេះ។ ទីមួយ ខ្ញុំសូមនិយាយអំពីមេរៀនខ្លះៗ ចាប់ពីអំឡុងពេលដំបូងៗនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា និងការបង្កើតកម្មវិធី BFC។ បន្ទាប់មកខ្ញុំនឹងនិយាយពិធីវិធីដែលគេអាចយកមេរៀនទាំងនេះទៅអនុវត្តចំពោះអនាគតនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅ​ក្នុង​ពិធី​​ពិព័រណ៍ EducationUSA សម្រាប់​​សិស្ស​ប្រលង​ជាប់​និទ្ទេស A

ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦ សូមជំរាបសួ និងសូមអរគុណដែលបានមកចូលរួមនៅក្នុងពិព័រណ៍របស់យើងស្តីពីការសិក្សានៅសហរដ្ឋអាមេរិក និងសិស្សប្រលងជាប់បាននិទ្ទេស A ។ ខ្ញុំសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារុន តំណាងរបស់លោក ឯកឧត្តមអនុរដ្ឋលេខាធិការ ឡាវ ឈីវអៀវ ចំពោះការប្តេជ្ញាចិត្តក្នុងការកែលំអការសិក្សាអប់រំនៅកម្ពុជា។ ជាបឋម ខ្ញុំសូមកោតសរសើរសិស្សទាំងអស់ដែលប្រលងបាននិទ្ទេស A។ យើងដឹងថា វាមិនមែនជាការងាយស្រួលទេ ហើយវាទាមទារការយកចិត្តទុកដាក់ ការខំរៀន និងការលះបង់ច្រើន។ គ្រួសារ សាលារៀន និងសហគមន៍របស់អ្នកគួរតែមានមោទនភាពខ្ពស់។ អ្នកគឺជាសិស្សដែលមានប្រាជ្ញា ហើយអ្នកនឹងមានឱកាសច្រើន ក្នុងពេលដែលអ្នកបន្តការសិក្សារបស់អ្នក រួមទាំងការបានទៅសិក្សានៅបរទេស បើអ្នកចង់។ ហេតុផលដែលខ្ញុំអញ្ជើញអ្នកមក នៅថ្ងៃនេះ គឺដើម្បីអោយអ្នកដឹងថា សហរដ្ឋអាមេរិកកំពុងសំលឹងរកសិស្ស ដូចជាអ្នក អោយទៅសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យា ល័យរបស់យើង។ សហរដ្ឋអាមេរិកមានប្រព័ន្ធឧត្តមសិក្សាល្អជាងគេបំផុត ក្នុងពិភពលោក ដោយមានសាលាចំនួនជាង ៥០០០ ដែលមានកម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់។ ខ្ញុំដឹងថា សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយណាស់ ហើយការជ្រើសរើសសាលាដែលត្រូវ អាចជាការពិបាក។ …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt នៅ​ក្នុង​ពិធី​សម្ពោធ​គំរោង​កំណែ​ទំរង់​អភិបាលកិច្ច​បរិស្ថាន​ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយនិរន្តភាព

(តាម​ការ​ត្រៀមសម្រាប់​ថ្លែង) ភ្នំពេញ ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក Takahisa Tsugawa ភារធារី​នៃ​ស្ថានទូត​ជប៉ុន លោកស្រី Setsuko Yamazaki ប្រធាន​អង្គការ UNDP នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ លោក លោកស្រី សូម​អរគុណ​ដែល​បាន​ផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​លោក លោកស្រី ដើម្បី​សម្ពោធ​គំរោង​កំណែ​ទំរង់​អភិបាលកិច្ច​បរិស្ថាន​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចូលរួម​ជាមួយ​លោក អ្នក​នៅ​ក្នុង​សកម្មភាព​ដ៏​សំខាន់​នេះ និង​អបអរ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រសួង​បរិស្ថាន ក្រុម​ប្រឹក្សា​ជាតិ​សំរាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ និង​រដ្ឋាភិបាល​ជប៉ុន​។ ភាព​ជា​ដៃគូ​នេះ​មាន​ឡើង​បន្ទាប់​ពី​រយៈពេល​រាប់​ឆ្នាំ​នៃ​ការ​ខិតខំ ការ​តាំង​ចិត្ត និង​ការ​ប្តេជ្ញាចិត្ត​របស់​លោក អ្នក​ជា​ច្រើន នៅ​ទី​នេះ​។ ជាបឋម ខ្ញុំសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី សាយ សំអាល់ ដែលបានបង្កើនការប្តេជ្ញាចិត្តចំពោះគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងអោយឃើញបំណងជាទូទៅរបស់ប្រជាជនកម្ពុជា នៅក្នុងការការពារព្រៃ ដី និងផ្លូវទឹករបស់ប្រទេសកម្ពុជា។ យើងបានដឹងតាមរយៈបទពិសោធន៍របស់ប្រទេសជាច្រើន នៅជុំវិញពិភពលោកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយនិងការយល់ដឹងកាន់តែច្រើនឡើងទៅលើបរិស្ថាននៅក្នុងចំណោមប្រជាជន គឺជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងការខិតខំការពារធនធានធម្មជាតិ។ នៅក្នុងប្រទេសរបស់ខ្ញុំ ការបង្កើតទិវាផែនដីនៅឆ្នាំ ១៩៧០ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌

(ថ្លែង​ជា​ភាសា​ខ្មែរ) អង្គរបុរី តាកែវ ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦ សូមជំរាបសួ និងសូមអរគុណលោកអ្នកទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំពិធីនាថ្ងៃនេះ និងអរគុណចំពោះភាពជាដៃគូដ៏យូរមក របស់ក្រសួងជាមួយស្ថានទូតអាមេរិក នៅភ្នំពេញ។ ខ្ញុំសូមសំដែងការកោតសរសើរចំពោះលោកជំទាវ និងក្រុមបុគ្គលិករបស់លោកជំទាវ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ ក្នុងការដឹកនាំការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្មែរ។ លើសពីនេះទៀត យើងសូមអរគុណលោក ឌឹម គឹមសាន អភិបាលស្រុកមង្គលបូរី និងលោកស្រី ព្រំ សុគន្ធា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ សុទ្ធីហើយនិងខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយលោកជំទាវរដ្ឋមន្រ្តី នាថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើអំណោយថវិកា សំរាប់ជួយក្រសួងវប្បធម៌ក្នុងការចងក្រងឯកសារស្តីពីប្រាសាទចំនួន ២៤ ដែលត្រូវបានសង់ពីសតវត្សទី ៦ និងទី ៧ នៅក្នុងខេត្តតាកែវនិងខេត្តចំនួន ៦ ផ្សេងទៀត។ គំរោងនេះនឹងបង្កើនការយល់ដឹងរបស់យើងទៅលើបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយជួយក្នុងការខិតខំអភិរក្សទីតាំងដ៏សំខាន់ទាំងនេះ។ អំណោយថវិកាដែលយើងចុះហត្ថលេខាលើ នៅថ្ងៃនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា “TechCamp Cambodia H2.0”

អគារ Raintree ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦ សូមជំរាបសួ លោកអ្នកទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន នៅពេលនេះ ដើម្បីចាប់ផ្តើមសិក្ខាសាលា TechCamp Cambodia H2.0។ ខ្ញុំសូមអរគុណឯកឧត្តម អៀង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដែលមានវត្តមានជាមួយយើង នៅថ្ងៃនេះ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ដែលបានធ្វើជាតំណាងអោយប្រទេសកម្ពុជា នៅក្នុងសន្និសីទ “សមុទ្រ” របស់យើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអោយមានការវិវត្តវិជ្ជមាន នៅក្នុងវិស័យបរិស្ថាន ដោយជួយកាត់បន្ថយការកាប់ឈើខុសច្បាប់ ការពារជីវសាស្រ្តចំរុះនៅកម្ពុជា និងជំរុញធ្វើអោយផ្លូវទឹកមានសភាពល្អ ដែលជាប្រធាននៃសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់យើងមកពីកម្មវិធីនៃការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយរួមទាំងមិត្តល្អរបស់ខ្ញុំម្នាក់ ឈ្មោះ Thomas Smitham ដែលបានខកជើងយន្តហោះ កាលពីយប់ម៉ិញ តែនឹងចូលរួមជាមួយយើង នៅក្នុងរយៈពេលប្រហែលមួយម៉ោងទៀត។ ខ្ញុំសូមស្វាគមន៍ផងដែរចំពោះ ក្រុមបុគ្គលិកដ៏ប្រពៃមកពីមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដែលបានសហការជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង នៅក្នុងការរៀបចំសិក្ខាសាលា TechCamp នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អង្គការ Raintree …

អាន​បន្ថែម»

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា

(តាមការថ្លែង) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ សូមជំរាបសួ លោក លោកស្រីទាំងអស់។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅពេលនេះ ក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា និងដោយបានចូលរួមជាមួយមិត្តភក្តិរបស់យើងមកពីក្រសួងអប់រំ យុវជន និងកីឡា អង្គការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)នៅកម្ពុជា ហើយនិងក្រុមហ៊ុន Microsoft ។ ខ្ញុំមានសេចក្តីរីករាយជាពិសេសដោយថ្ងៃនេះ យើងមានការចូលរួមនៃនិស្សិតក្មេងៗ និងមានភាពឆ្លាតវៃជាច្រើន ដែលកំពុងរៀនក្នុងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ដែលចង់បង្ហាញពីការស្រឡាញ់របស់គេលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកកម្ម និងគណិតវិទ្យា ដល់មិត្តភក្តិ និងមិត្តរួមថ្នាក់របស់គេ។ កាលពីប៉ុន្មានខែមុន ខ្ញុំបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអនាគតនៃវិស័យបច្ចេកវិទ្យារបស់កម្ពុជា ជាមួយភ្ញៀវជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យា (យើងហៅថា សេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិត) និងមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងប៉ុស្ត៍ និងទូរគមនាគម។ ខ្ញុំស្គាល់ឈ្មោះគាត់ថា Allen Tan ។ គាត់ជាអ្នកសំរបសំរួល។ នេះជាពិធីដ៏គួរអោយចាប់ចិត្តជាខ្លាំង ដោយសារហេតុផលច្រើនយ៉ាង។ តែផ្នែកដែលធ្វើអោយមានការចាប់ចិត្តខ្លាំងជាងគេគឺការបានលឺពីមេដឹកនាំសហព័ន្ធផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនង (ITC) ស្តីពីការដែលវិស័យបច្ចេកទេសដ៏តូចនៅកម្ពុជា កំពុងមានការរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាការពិតមួយចំនួននៅកម្ពុជា៖ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ

សណ្ឋាគារ​​សុខា ភ្នំពេញ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​កិត្តិយស​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សមាជិក​អង្គទូត​ដទៃ​ទៀត អស់​លោក លោកស្រី​។ ខ្ញុំ​សូម​អរគុណ​ច្រើន​ចំពោះ​ការ​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង នៅ​យប់​នេះ នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​២៤០ នៃ​ការ​ចាប់​កំណើត​របស់​សហរដ្ឋ​អាមេរិក​។ សុទ្ធី​ហើយ​និង​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដោយ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មិត្តភក្តិ​ជា​ច្រើន នៅ​យប់​នេះ ក្នុង​រាជធានី​ភ្នំពេញ​។ ចាប់​តាំង​ពី​យើង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ យើង​បាន​ជួប​ជាមួយ​មនុស្ស​ដែល​ធ្វើ​អោយ​យើង​ចង់​យក​គំរូ​តាម នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រកប​មុខ​ជំនួញ​ជាមួយ​ប្រទេស​អាមេរិក ធ្វើ​ជា​ដៃគូ​ជាមួយ​យើង​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ ជួយ​កសាង​សង្គម​ស៊ីវិល​អោយ​រឹងមាំ​។ មនុស្ស​ដ៏​អស្ចារ្យ​ទាំង​នេះ​តំណាង​អ្វី​ដែល​ល្អ​បំផុត ដែល​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​អាច​សំរេច​បាន នៅ​ពេល​យើង​ធ្វើការ​ជាមួយ​គ្នា​។ គ្រប់គ្រាន់​ហើយ​។ ជា​បន្តទៅ​ទៀត ជា​ភាសា​អង់គ្លេស​។ ឧទាហរណ៍ សយ ពិសី មក​ពី​ខេត្ត​រតនៈគីរី ស្ទើរ​តែ​មិន​ចេះ​ភាសា​អង់គ្លេស​សោះ រហូត​ដល់​នាង​សិក្សា​ចប់​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស ដែល​មាន​រយៈពេល ២ ឆ្នាំ របស់​ស្ថានទូត​អាមេរិក​។ តាំង​ពី​ពេល​នោះ​មក នាង​បាន​ទទួល​ជោគជ័យ​ជា​លំដាប់​។ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ពិសី​នឹង​ចូល​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ North Carolina ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​។ នាង​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​មក​ពី​កុលសម្ព័ន្ធ​ជនជាតិ​ព្រៅ ដែល​នឹង​បាន​ទៅ​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​។ …

អាន​បន្ថែម»

សុន្ទរកថា​​របស់​លោក​​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ភ្នំពេញ ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម វេជ្ជបណ្ឌិត Dong Il Ahn តំណាង​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក​ឧត្តមសេនីយ​ត្រី Milhorn មក​ពី​កង​វិស្វករ​នៃ​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក ភ្ញៀវ​កិត្តិយស លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​កត់​សំគាល់​ដំណាក់កាល​ដ៏​អស្ចារ្យ​មួយ ក្នុង​ផ្នែក​សុខភាព​សាធារណៈ​របស់​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​បើក​ឡើង​នូវ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្មី​មួយ​។ ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​។ ម៉ាស៊ីន​ស្ទូច​ខ្ពស់​ៗ​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​តាម​គំរោង​សាងសង់​ធំ​ៗ និង​នៅ​តាម​ទីក្រុង​ជា​ច្រើន​ទៀត​។ ថ្វី​ត្បិត​តែ​អាគារ​ទាំង​នោះ​ធំ ឬ​មាន​តំលៃ​ថ្លៃ​ក្តី តែ​ទីតាំង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ ដែល​យើង​កំពុង​បើក នៅ​ថ្ងៃ​នេះ មាន​សារៈសំខាន់​មិន​ចាញ់​អាគារ​ទាំង​នោះ​ទេ​។ ក្នុង​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​រូប​នៃ​ពិធី​បញ្ចុះ​បឋមសិលា នៅ​ទីតាំង​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤​។ នៅ​ពេល​នោះ កន្លែង​នេះ​គឺ​ជា​ដី​ទទេ​។ អ្នក​មក​ទស្សនា​មួយ​ចំនួន​ដែល​តំណាង​អោយ​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ផ្លាស់​វេន​គ្នា​ចូក​ដី​បន្តិច​ម្នាក់​ដាក់​ប៉ែល ជា​និមិត្តរូប​នៃ​ការ​ចាប់ផ្តើម​ការ​សាងសង់​។រូប​ទាំង​នោះ​បង្ហាញ​ច្បាស់​ពី​ការ​ដែល​មនុស្ស​ជា​ច្រើន​មក​ជុំ​គ្នា ដើម្បី​សំរេច​គំរោង​ដ៏​សំខាន់​នេះ​។ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី Summerfest

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សាលា​​អន្តរជាតិ Northbridge រាជធានីភ្នំពេញ ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក លោកស្រី​! ខ្ញុំ​សូម​អរគុណ​លោក លោកស្រី​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ជាមួយ​យើង នៅ​ក្នុង​ពិធី Summerfest របស់​អាមេរិក នៅ​ថ្ងៃ​នេះ ដែល​ជា​ពេល​វេលា​សំរាប់​ធ្វើ​ការ​អបអរ និង​ការ​ចងចាំ​។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក នៅ​រដូវ​ក្តៅ គេ​ចូលចិត្ត​កំសាន្ត​នៅ​ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​។ យើង​ចូលចិត្ត​ហូប​អាហារ​មាន​ឱជារស​ដែល​ចេញ​ពី​ភ្លើង​ថ្មី​ៗ និង​ភេសជ្ជៈ​ត្រជាក់​ៗ​សំរាប់​ការ​សម្រន់​ការ​ស្រេក​ទឹក ពិសេស​នៅ​ថ្ងៃ​ក្តៅ​ដូច​ជា​ថ្ងៃ​នេះ​អញ្ជឹង​។ នៅ​តាម​សហគមន៍​ជា​ច្រើន​គេ​មាន​រៀបចំ​ការ​ប្រគំ​តន្រ្តី ហើយ​គេ​អាច​អង្គុយ​នៅ​លើ​ស្មៅ ដើម្បី​ស្តាប់​តន្រ្តីករ​បញ្ចេញ​ទេពកោសល្យ​របស់​គេ​។ ការ​លោត​បាវ​ប្រណាំង​គ្នា ​និង​ការ​លេង​បាល់​បោះ​ឬ​បាល់ទះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ចំណែក​តូច​មួយ​នៃ​ស្មារតី​ប្រលង​ប្រណាំង និង​ស្មារតី​កីឡា ក្នុង​ពេល​ដែល​គេ​លេង​ជាមួយ​គ្នា​។ យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​នាំ​ជូន​លោក​អ្នក​នូវ​ស្មារតី​រដូវ​ក្តៅ​របស់​អាមេរិក នៅ​ភ្នំពេញ​នា​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​អរគុណ​អ្នក​ដែល​បាន​ជួយ​យើង​ក្នុង​ការ​សំរួល​ដល់​ការ​ចែក​រំលែក​ប្រពៃណី​ខ្លះ​របស់​ជនជាតិ​អាមេរិក ជាមួយ​លោក​អ្នក ​នៅ​ថ្ងៃ​នេះ ដែល​ក្នុង​នោះ​មាន​៖ លោក Brett Sciaroni និង​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​រៀបចំ និង​ផ្សព្វផ្សាយ​ពី​ពិធី​នេះ​។ ការ​ខិត​ខំ​សហការ​របស់​សាលា​អន្តរជាតិ Northbridge International School ដែល​បាន​ផ្តល់​ទីតាំង​នៅ​ក្រៅ​អាគារ​។ ក្រុមហ៊ុន​កូកា កូឡា និង​ស្រាបៀ​កម្ពុជា ដែល​បាន​ផ្តល់​ភេសជ្ជៈ សំរាប់​ថ្ងៃ​នៃ​រដូវ​ក្តៅ​ដ៏​សប្បាយ​នេះ​។ ក្រុម​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក ដែល​ដឹកនាំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​សហគមន៍ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William Heidt ក្នុង​ពិធី​អបអរសាទរ​រយៈពេល ៥ ឆ្នាំ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តាល់ រាជធានីភ្នំពេញ ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម យឹម ឆៃលី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​។ សូម​អរគុណ​ចំពោះ​ការ​ចូលរួម​ជាមួយ​ខ្ញុំ នៅ​ថ្ងៃ​នេះ ដើម្បី​អបអរ​រយៈពេល ៥ ឆ្នាំ​ដំបូង​នៃ​កម្មវិធី “​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​” នៅ​កម្ពុជា​។ ដូច​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​គឺ​ជា​គំនិត​ផ្តួចផ្តើម​សំខាន់​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ឃ្លាន និង​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​សាកលលោក ដែល​ស្ថិត​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជា​គន្លឹះ​ ផ្នែក​អភិវឌ្ឍន៍​ របស់​លោក​ប្រធានាធិបតី Obama។ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​ត្រូវ​បាន​បង្កើត​ឡើង ជាមួយ​នឹង​ជំនឿ​ដ៏​មុតមាំ​ថា ភាព​អត់​ឃ្លាន​នៅ​ក្នុង​សាកលលោក​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​អាច និង​ត្រូវតែ​ប្រឈម​ដោះស្រាយ​ជាមួយ​គ្នា​។ វា​គឺ​ជា​ភាព​ជា​ដៃគូ​រវាង​ប្រទេស និង​ប្រជាជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​យុទ្ធសាស្រ្ត​សន្តិសុខ​ស្បៀង​របស់​ប្រទេស នៅ​ក្នុង​ប្រទេស​ចំនួន ១៩ ក្នុង​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មាន​មោទនភាព​នឹង​និយាយ​ថា ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​មាន​ភាព​រឹងមាំ​ខ្លាំង និង​ថា តាមរយៈ​ការ​ប្រឹងប្រែង​រួម​គ្នា​របស់​យើង យើង​កំពុង​តែ​មាន​ដំណើរ​ជឿនលឿន​ទៅ​មុខ​ពិត​ប្រាកដ ក្នុង​ការ​បញ្ចប់​ភាព​អត់​ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​អសន្តិសុខ​ស្បៀង នៅ​កម្ពុជា​។ ការ​លុប​បំបាត់​ភាព​អត់​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​នៅ​ជុំវិញ​ពិភពលោក​ គឺ​ជា​អាទិភាព​មួយ​បន្ទាន់​បំផុត​ផ្នែក​មនុស្សធម៌ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ អស់​រយៈពេល​រាប់​ទសវត្ស​មក​ហើយ​។ កម្មវិធី​សន្តិសុខ​ស្បៀង​សំរាប់​អនាគត​គឺ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ដែល​មាន​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រយុទ្ធ​នឹង​ភាព​អត់​ឃ្លាន …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ក្នុង​ឱកាស​ការ​ប្រគំ​តន្រ្តី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០

សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៦ សូម​ក្រាប​ថ្វាយ​បង្គំ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ សូម​ក្រាប​ថ្វាយ​បង្គំ សម្តេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ សូម​គោរព សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្សត្រី ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​យាង និង​អញ្ជើញ​ចូលរួម​ជា​ទី​មេត្រី​។ ទូលបង្គំ​ខ្ញុំ​បាទ និង​សុទ្ធី​ជា​ភរិយា​ទូល​បង្គំ ពិត​ជា​មាន​កិត្តិយស​ជា​អនេកបការ ដោយ​មាន​វត្តមាន​នា​រាត្រី​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពង់​បំផុត​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ខួប​លើក​ទី ១០ នៃ​អាគារ​ថ្មី​របស់​ស្ថានទូត និង​ក្នុង​ពិធី​អបអរ​ទិវា​ផែនដី

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូត​អាមេរិក រាជធានីភ្នំពេញ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ សូម​ជំរាបសួ លោក កែវ រតនៈ ប្រធាន​អគ្គិសនី​កម្ពុជា ភ្ញៀវ​កិត្តិយស សហការី​ក្នុង​ស្ថានទូត​ អស់​លោក លោកស្រី​។ សូម​អរគុណ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ជាមួយ​យើង​នា​ថ្ងៃ​នេះ ដើម្បី​អបអរ​ទិវា​ផែនដី និង​ខួប​លើក​ទី​១០ នៃ​ទីតាំង​ស្ថាន​ទូត​​ដ៏​​ស្រស់​ស្អាត​របស់​យើង​នេះ​។ អាគារ​ស្ថានទូត​នេះ​គឺ​ជា​និមិត្តរូប​រូបវ័ន្ត​ នៃ​ចំណង​រឹងមាំ​រវាង​​ប្រទេស​យើង​ទាំង​ពីរ​។ យើង​មាន​មោទនភាព​ថា វា​មាន​លក្ខណៈ​ជា​ច្រើន ​ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​​របស់​វា​ទៅ​​លើ​​បរិស្ថាន​។ ឯកឧត្តម ខ្ញុំ​សូម​សរសើរ​លោក​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​ធ្វើ​អោយ​គេ​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​​កាន់តែ​ច្រើន​ឡើង​នៅ​កម្ពុជា តាំង​ពី​លោក​ចូល​គ្រប់គ្រង EDC កាល​ពី ៨ ឆ្នាំ​មុន​។ ដោយ​យើង​ចុះ​ហត្ថលេខា​នៅ​​ទី​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ នៅ​សប្តាហ៍​​នេះ យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ត្រឹមត្រូវ​លើ​ផល​ប៉ះពាល់​​នៃ​​ឧស្សាហកម្ម​ថាមពល​ក្នុង​ពិភពលោក ដោយ​រួម​ទាំង​ឧស្សាហកម្ម​ថាមពល​អគ្គិសនី​ផង​ដែរ​។ តែ​វា​ជា​ការ​ពិត​ផង​ដែរ​ថា ការ​មាន​ថាមពល​ប្រើប្រាស់​គឺ​ជា​កំលាំង​ជំរុញ​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍន៍ ហើយ​ EDC សំរេច​បាន​លទ្ធផល​ច្រើន លើ​រឿង​នេះ នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ​កន្លង​ទៅ​។ ជោគជ័យ​​នេះ​បាន​បើក​ទ្វារ​​សំរាប់​​កំណើន​សេដ្ឋកិច្ច​បន្ថែម​ទៀត នៅ​កម្ពុជា​។ យើង​រីករាយ​នឹង​ធ្វើការ​ជាមួយ​លោក​ដើម្បី​រក​មើល​ប្រភព​ថាម​ពល​​នានា​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន (Renewable energy sources) ដើម្បី​ផ្តល់​ថាមពល ដល់​ប្រទេស​កម្ពុជា នៅ​ពេល​អនាគត​។ យើង​មាន​មោទនភាព​ផង​ដែរ …

អាន​បន្ថែម»

សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត William A. Heidt នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា សហរដ្ឋអាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី គាត ឈុន ឯកឧត្តម ជាង យ៉ាណារ៉ា អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​កិត្តិយស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ សហការី​មក​ពី​ស្ថានទូត​អាមេរិក អស់​លោក លោកស្រី​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​បាន​មក​ចូលរួម​នៅ​ក្នុង​ពិធី​នា​ថ្ងៃ​នេះ ដើម្បី​ផ្តល់​សុពលភាព​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​ចំនួន​ពីរ ស្តីពី​អំណោយ​ថវិកា​សំរាប់​ការ​អភិវឌ្ឍន៍ រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​ព្រមព្រៀង​ថ្មី​នេះ​កំណត់​យន្តការ​ផ្លូវការ សំរាប់​អោយ​រដ្ឋាភិបាល​អាមេរិក​ជួយ​ដល់​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​។ យើង​សូម​ស្វាគមន៍​ជា​ពិសេស​ចំពោះ​គណកម្មាធិការ​តំរ៉ែតំរ៉ង់ (Steering committee) ថ្មី​ៗ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទាំង​នេះ ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មោះត្រង់ សំរាប់​កិច្ច​ពិភាក្សា​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​អោយ​គណកម្មាធិការ​តំរ៉ែតំរង់​ទាំង​នេះ​ធ្វើការ​បាន​ល្អ​។ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​ក្នុង​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បរិស្ថាន នៅ​ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ​។ ដោយ​បាន​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ចុង​ទសវត្ស​ទី​១៩៩០ និង​ដោយ​បាន​ឃើញ​ភាព​ក្រីក្រ​យ៉ាង​ច្រើន​នៅ​កម្ពុជា ខ្ញុំ​មើល​ឃើញ​ភាព​ជឿនលឿន​នៅ​គ្រប់​កន្លែង នៅ​ពេល​នេះ​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងអស់​គួរតែ​មាន​មោទនភាព​ចំពោះ​ភាព​ជឿនលឿន​របស់​ប្រទេស​ខ្លួន ហើយ​តាមរយៈ​នេះ គួរ​មាន​ទំនុក​ចិត្ត​ថា ប្រទេស​កម្ពុជា​ក៏​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ពេល​អនាគត​បាន​ផង​ដែរ​។ ក្នុង​នាម​ជា​មិត្ត​យូរ​អង្វែង​ម្នាក់​របស់​ប្រទេស​កម្ពុជា …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William Heidt នៅ​ក្នុង​ពិធី​បិទ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ថ្ងៃទី​២៥ ខែមិនា ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម នាយឧត្តម​សេនីយ មាស សុភា លោក​ឧត្តមសេនីយ​ទោ McCaffrey ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ សមាជិក​នៃ​អនុព័ន្ធ​យោធា​អន្តរជាតិ និង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត​របស់​យើង​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​ឃើញ​ផ្ទាល់​នូវ​ជោគជ័យ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ ដែល​ជា​សមយុទ្ធ​មួយ​ក្នុង​ចំណោម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​សំខាន់​ៗ នៅ​ក្នុង​ទំនាក់ទំនង​រវាង​យោធា​អាមេរិក និង​យោធា​កម្ពុជា​។ បុរស និង​នារី​នៅ​ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​នៅ​ចំពោះ​មុខ​ខ្ញុំ​នេះ មើល​ទៅ​គួរអោយ​រំភើប​ណាស់​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​សមយុទ្ធ​ឆ្មាំ​អង្គរ​បាន​ធ្វើ​អោយ​យោធា​របស់​យើង​បាន​ជួប​គ្នា ដើម្បី​លើក​កំពស់​ការ​ឆ្លើយ​តប​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​។ ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ខុស​គ្នា​ខ្លាំង​ណាស់ តែ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ភាព​ដូច​គ្នា​ដ៏​គួរអោយ​ចាប់​អារម្មណ៍​មួយ​។ នៅ​ក្នុង​ភាសា​អង់គ្លេស ក៏​ដូច​ក្នុង​ភាសា​ខ្មែរ​ដែរ នៅ​ពេល​យើង​និយាយ​អំពី​មនុស្ស​នៅ​ក្នុង​យោធា យើង​មិន​និយាយ​ថា គេ “​ធ្វើការ​” ទេ យើង​និយាយ​ថា គេ “​បំរើ​” ប្រទេស​របស់​គេ​ក្នុង​យោធា​។ ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​ភាសា​ទេ តែ​ចំពោះ​ខ្ញុំ វា​ហាក់​ដូចជា​ថា ទាំង​ភាសា​អង់គ្លេស ទាំង​ភាសា​ខ្មែរ​មើល​ឃើញ​តួនាទី​ពិសេស និង​សំខាន់ ដែល​ក្នុង​នោះ កាតព្វកិច្ច​ចំពោះ​ប្រទេស​ជាតិ និង​ចំពោះ​ប្រជាជន​គឺ​ជា​រឿង​ទី​១​។ ភាព​ដូចគ្នា​នេះ នៅ​ក្នុង​ភាសា​របស់​យើង ក៏​ឆ្លុះ​បញ្ចាំង​ផង​ដែរ​នូវ​ទស្សនៈ​វិស័យ​រួម ដែល​បាន​ធ្វើ​អោយ​សមយុទ្ធ​ឆ្មាំ​អង្គរ​មាន​ជោគជ័យ​។ យើង​មើល​ឃើញ​ថា បុរស …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​ស្តីពី​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ

ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ឯកឧត្តម​​បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ជំទាវ​បណ្ឌិត​ អ៊ឹង គន្ធាផាវី រដ្ឋមន្រ្តី​ក្រសួង​​កិច្ច​ការ​នារី លោក​ជំទាវ ជូ ប៊ុនអេង អនុប្រធាន​អចិន្រ្តៃ​នៃ​គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ ភ្ញៀវ​កិត្តិយស អស់​​លោក​ លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន​នៅ​ព្រឹក​នេះ នៅ​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណកម្មាធិការ​ជាតិ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ការ​ជួញដូរ ដែល​ហៅ​កាត់​ថា NCCT ។ ស្រប​ជាមួយ​នឹង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កិច្ច​ប្រជុំ​​​នេះ​​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​​ដ៏​មាន​សារៈសំខាន់​បំផុត​នៅ​ឆ្នាំ​នេះ ក្នុង​ការ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​មនុស្ស​​របស់​ប្រទេស​កម្ពុជា​។ វា​ផ្តល់​អោយ​រដ្ឋាភិបាល​នូវ​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ផែនការ​ប្រឆាំង​ការ​ជួញ​ដូរ​​របស់​ខ្លួន និង​សកម្មភាព​ផ្តួចផ្តើម​សំរាប់​ឆ្នាំ​ខាង​មុខ ហើយ​ផ្តល់​អោយ​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​នូវ​ព័ត៌មាន​​ដែល​គេ​​ត្រូវការ ដើម្បី​​ធ្វើ​ការ​ជួយ​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​​លំអិត​​ដែល​យើង​បាន​លឺ​នៅ​ព្រឹក​​នេះ ហើយ​និង​​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ក្រសួង​នានា ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។ យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ជួញដូរ​មនុស្ស ពីព្រោះ​វា​ប៉ះពាល់​មិន​ត្រឹមតែ​ចំពោះ​បុគ្គល​និង​គ្រួសារ​របស់​​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ប៉ះពាល់​ដល់​សហគមន៍ និង​ប្រទេស​ទាំង​មូល​ថែម​ទៀត​ផង​។ យើង​វាយ​តំលៃ​ខ្ពស់​​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់ NCCT ដែល​មាន​សម្តេច ស ខេង​ជា​ប្រធាន និង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ជំទាវ ជូ ប៊ុនអេង​។ តាមរយៈ​បទពិសោធន៍​​នៅ​ជុំវិញ​ពិភពលោក …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​កិច្ច​ប្រជុំពហុភាគី​នៃ​ក្រុម​ការងារ​ប្រឆាំង​ហឹង្សា​ជ្រុល​និយម

ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ឱម យិនទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​នាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឯកឧត្តម អ៊ុង អៀង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្នុង​លេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ឧត្តមនាវី​ទោ Colin Kilrain ភ្ញៀវ​កិត្តិយស និង​សហការី​កម្ពុជា និង​សហការី​មក​ពី​ជុំវិញ​តំបន់ អស់​លោក លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ ដើម្បី​ចំណាយ​ពេល​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដ៏​ចំណាន​ៗ​ក្នុង​អាជីព ការ​ប្តេជ្ញាចិត្ត​ដូច​គ្នា​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​សំខាន់​ៗ ការ​សំរបសំរួល​គ្នា និង​ចំពោះ​ការ​កសាង​ស្ពាន​មេត្រី​ចាំបាច់​សំរាប់​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ហឹង្សា នៅ​ក្នុង​ប្រទេស​ទាំងអស់​របស់​យើង​។ ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង នៅ​ថ្ងៃ​នេះ​។ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម ហើយ​ខ្ញុំ​សូម​អរគុណ​លោក​ទេសរដ្ឋមន្រ្តី ឱម យិនទៀង និង​ឯកឧត្តម អ៊ុង អៀង និង​អ្នក​ចូលរួម​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ក្នុង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ​ឡើង​។ ជា​បឋម ខ្ញុំ​សូម​សំដែង​សមានទុក្ខ​ដល់​សហការី​របស់​យើង​ដែល​មក​ពី​ប្រទេស​ឥណ្តូនេស៊ី ចំពោះ​ការ​បាត់បង់​ជីវិត​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​អោយ​រន្ធត់​ដោយ​ពួក ISIS នៅ​ទីក្រុង Jakarta កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​។ ខ្ញុំ​ជឿ​ថា ពួកយើង​ទាំងអស់​នៅ​ទីនេះ​គាំទ្រ​ប្រជាជន​ឥណ្តូនេស៊ី​ប្រឆាំង​នឹង​ភេរវកម្ម និង​មនោគមវិជ្ជា​ជ្រុល​និយម ដែល​នាំ​អោយ​មាន​ហឹង្សា​ភេរវកម្ម​។ ការ​វាយ​ប្រហារ​នៅ​ទីក្រុង …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​ក្នុង​ឱកាស​សម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ ភូមិ​ភាគ​កំពង់​ចាម និង​មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) កំពង់ចាម ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សូម​ជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ឯកឧត្តម លន់ លឹមថៃ អភិបាល​ខេត្ត​​កំពង់ចាម ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​​ក្នុង​ពិធី​នា​ថ្ងៃ​នេះ​។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រកប​ដោយ​មោនទនភាព​​មួយ​​សំរាប់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​សំរេច​បាន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​​របស់​ខ្លួន ក្នុង​រយៈពេល ១៥ ឆ្នាំ​​កន្លង​ទៅ​នេះ​។ ខ្ញុំ​នៅ​ចាំ​ច្បាស់​ពី​ស្ថានភាព​​​នៃ​ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ធ្វើការ​ក្នុង​ស្ថានទូត​អាមេរិក នៅ​ចុង​ទសវត្ស​ទី​១៩៩០ ។ នៅ​ពេល​នោះ គំនិត​ដែល​ថា ខេត្ត​កំពង់ចាម​អាច​មាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ភូមិ​ភាគ​របស់​ខ្លួន និង​​មន្ទីរ​ពិសោធន៍​មួយ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កំណត់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ មិន​ត្រូវ​បាន​គេ​គិត​ដល់​ទេ​។ ពេល​នេះ ដោយសារ​ការ​ខិតខំ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន និង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​របស់​គេ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​​អន្តរជាតិ​​របស់​គេ កន្លែង​វេជ្ជសាស្រ្ត​ដ៏​ទំនើប​នេះ​បាន​ក្លាយ​ជា​ការ​ពិត​។ អស់​រយៈកាល​ជិត ២០ ឆ្នាំ​មក​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​​និង​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់​ជាតិ​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ភូមិ​ភាគ​ថ្មី​នេះ​នឹង​ផ្តល់​​ឈាម​សំរាប់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ដែល​បាត់​បង់​ឈាម សង្គ្រោះ​ម្តាយ​ដែល​បាត់បង់​ឈាម​​ច្រើន​​​នៅ​ពេល​ឆ្លង​ទន្លេ ហើយ​ការពារ​សំរាប់​ពេល​មាន​ជំងឺ​រាលដាល​ទាក់ទង​នឹង​ឈាម​។ ក្រៅ​ពី​នេះ​ទៀត មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ​កំពង់ចាម​អាច​ផ្តល់​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូចជា​ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​ជំងឺ​គ្រុនឈាម បាន​ឆាប់​រហ័ស ដែល​ជួយ​អោយ​វេជ្ជបណ្ឌិត​​ផ្តល់​​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​ដល់​អ្នក​ជំងឺ​បាន​ឆាប់​រហ័ស​។ ជា​បថម ខ្ញុំ​សូម​អរគុណ​ឯកឧត្តម ម៉ម …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៥០ នៃ​មូលនិធិ​ប្រាសាទ​ពិភពពលោក នៅ​អង្គរវត្ត

សៀមរាប ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៦ សូម​ជំរាបសួ​ឯកឧត្តម សុខ សង្វារ សហការី​មក​ពី​អាជ្ញាធរ​អប្សារា និង​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) អស់​លោក លោកស្រី ភរិយា​ខ្ញុំ ឈ្មោះ​សុទ្ធី និង​ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន​នៅ​ពេល​នេះ​ជាមួយ​អស់​លោក​អ្នក​ទាំងអស់ ដើម្បី​អបអរ​ខួប​លើក​ទី​៥០ នៃ WMF ។ ខ្ញុំ​មាន​កិត្តិយស​ពិសេស​ដោយ​បាន​មក​ឈរ​នៅ​ពី​មុខ​ប្រាសាទ​អង្គរ​ដ៏​ល្អ​ឯក ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រាសាទ​ដ៏​អស្ចារ្យ​បំផុត​ដែល​ត្រូវ​បាន​កសាង​ដោយ​មនុស្ស និង​ជា​និមិត្តរូប​ដែល​បង្រួបបង្រួម និង​កំណត់​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​មក​មើល​ប្រាសាទ​អង្គរ​ជា​លើក​ដំបូង កាល​ពី​ជិត​២០​ឆ្នាំ​មុន ដោយ​នៅ​ពេល​នោះ ខ្ញុំ​គឺ​ជា​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ​។ នៅ​ពេល​នោះ ទេសចរ​មក​លេង​ខេត្ត​សៀមរាប​មាន​មិន​ច្រើន​ទេ​។ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ទេ ហើយ​ទីតាំង​ជា​ច្រើន ដូចជា​ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទ​ព្រះវិហារ មិន​អាច​អោយ​គេ​ទៅ​បាន​ទេ​។ តែ​វា​ធ្វើ​អោយ​គេ​មាន​ការ​រំភើប​អស្ចារ្យ​ណាស់ ដែល​បាន​មក​ទី​នេះ ហើយ​ការ​មក​ជា​លើក​ដំបូង​នេះ​ធ្វើ​អោយ​ខ្ញុំ​ចងចាំ​ជានិច្ច នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​។ សព្វ​ថ្ងៃ​នេះ ប្រាសាទ​អង្គរ​នៅ​តែ​ធ្វើ​អោយ​គេ​មាន​ការ​ស្ញប់ស្ញែង សូម្បី​តែ​ទទួល​បាន​អ្នក​ទស្សនា​ចំនួន​ជាង​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​មក​ពី​ទូទាំង​ពិភពលោក​ក្តី​។ ព្រលាន​យន្តហោះ​ត្រូវ​បាន​ពង្រីក​យ៉ាង​ច្រើន ហើយ​នៅ​ពេល​នេះ ទទួល​អ្នក​ដំណើរ​ច្រើន​ជាង​ព្រលាន​យន្តហោះ​ភ្នំពេញ​។ ការ​មាន​ចំនួន​ច្រើន​បែប​នេះ​មាន​ផល​មិន​ល្អ​របស់​វា​ដែរ ដូច​ដែល​អ្នក​ដែល​ប្រជ្រៀត​គ្នា​ទៅ​មើល​ព្រះអាទិត្យ​រះ​អាច​ប្រាប់​លោក​អ្នក​បាន តែ​ការ​ដែល​គេ​បាន​ឃើញ​កាន់​តែ​ច្រើន​នូវ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ភាព​គត់​មុត​យូរ​អង្វែង​របស់​វា​។ ពិត​ណាស់ ប្រជាប្រិយភាព​នៃ​ប្រាសាទ​អង្គរ​នាំ​មក​នូវ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​ប្រទេស​មួយ ដែល​ក្នុង​នោះ​សូម្បី​តែ​បន្ទាប់​ពី​មាន​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​២​ទសវត្ស​មក​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​រស់​ក្នុង​ភាព​ក្រីក្រ …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ស្តីពី​បទបង្ហាញ​របស់ បណ្ឌិត Stephen Wolfram ដែល​មាន​ចំណងជើង​ថា “​អនាគត​នៃ​ការ​គណនា និង​ចំណេះដឹង​”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារុន បណ្ឌិត Stephen Fram បណ្ឌិត ចាន់ រ័ត្ន និង​សមាជិក​នៃ​សមាគម​អ្នក​គណិតវិទ្យា​កម្ពុជា លោក Allen Tan អស់​លោក លោកស្រី ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​មាន​វត្តមាន​នៅ​រសៀល​នេះ ដើម្បី​ចូលរួម​ស្តាប់​បទបង្ហាញ​ពិសេស​នេះ​របស់​បណ្ឌិត Stephen Wolfram ដែល ដូច​លោក​អ្នក​ទាំងអស់​ដឹង​ហើយ ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​មាន​ការ​គិត​តាម​បែប​ថ្មី​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​បំផុត និង​កំពុង​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក នា​ពេល​នេះ​។ ចំណាប់​អារម្មណ៍​របស់​បណ្ឌិត Wolfram មាន​លើ​ប្រធានបទ​ជា​ច្រើន រាប់​ពី​​រូបវិទ្យា​ដល់​ការ​ធ្វើ​កម្មវិធី​កុំព្យូទ័រ និង​ការ​សរសេរ ហើយ​ខ្ញុំ​ចង់​ស្តាប់​គាត់​ជា​ខ្លាំង នៅ​ថ្ងៃ​នេះ​។ នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​បាន​ស្តាប់​បទបង្ហាញ​របស់​បណ្ឌិត Wolfram តាម YouTube ។ ក្នុង​នាម​ជា​អ្នក​សេដ្ឋកិច្ច​ម្នាក់ ខ្ញុំ​គិត​ថា វិទ្យាសាស្រ្ត បច្ចេកទេស និង​ការ​ដាក់​បញ្ចូល​របៀប​ថ្មី (Innovation) មាន​សារៈសំខាន់ ណាស់​ដល់​សេដ្ឋកិច្ច​អាមេរិក​។ ក្រុមហ៊ុន​របស់​បណ្ឌិត Wolfram ដែល​មាន​ឈ្មោះ​ថា …

អាន​បន្ថែម»

សុន្ទរកថា​​បើក​​របស់​​លោក​​ឯកអគ្គរដ្ឋទូត William A. Heidt នៅ​​ក្នុង​​សិក្ខាសាលា​​យល់​​ដឹង​​ពី​​ការ​​គ្រប់គ្រង EXBS ជា​​យុទ្ធសាស្រ្ត ក្នុង​​ពាណិជ្ជកម្ម

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម ជួន ចាន់ថន ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិតិ្តយស អស់លោក លោកស្រី សូម​ស្វាគមន៍​មក​កាន់​សិក្ខាសាលា​លើក​ដំបូង​ស្តីពី​ការ​យល់​ដឹង​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ​។ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​វត្តមាន​ជាមួយ​អស់​លោក លោកស្រី នៅ​ព្រឹក​នេះ នៅ​ក្នុង​ពិធី​ជា​សាធារណៈ​លើក​ទី​១ សំរាប់​ខ្ញុំ តាំង​ពី​ខ្ញុំ​បាន​ជូន​សារតាំង​ដល់​ប្រមុខ​រដ្ឋ​ស្តីទី នៅ​ព្រឹក​ម្សិលម៉ិញ​។ ខ្ញុំ​រីករាយ​ណាស់ ដោយ​មាន​ឱកាស​និយាយ​ជាមួយ​លោក លោកស្រី​បន្តិច អំពី​ការ​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ សំរាប់​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​ខ្លួន តាមរយៈ​ការ​ធ្វើ​អោយ​មាន​របប​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្រ្ត​រឹង​មាំ​មួយ​។ ខ្ញុំ​គិត​ថា លោក លោកស្រី​ជា​ច្រើន​ដឹង​ថា ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​អវត្តមាន​អស់រយៈពេល ១៥ ឆ្នាំ​មក​។ តាំង​ពី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​វិស័យ​សង្គមកិច្ច សុខាភិបាល និង​សេដ្ឋកិច្ច​។ កំណើន​សេដ្ឋកិច្ច​ចំនួន ៧​% ក្នុង​រយៈពេល ២០ ឆ្នាំ​មក​​នេះ​របស់​ប្រទេស​កម្ពុជា​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​។ សព្វថ្ងៃ​នេះ​ ប្រទេស​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម នៅ​ក្នុង​ពិភពលោក​។ តែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក៏​មាន​ន័យ​ផង​ដែរ​ថា …

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត​តែងតាំង William Heidt នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​ចូល​បំពេញ​ការងារ​របស់​ក្រុម​ទី​៩ នៃ​អ្នក​ស្ម័គ្រចិត្ត​ Peace Corps

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូត​អាមេរិក ភ្នំពេញ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ឯកឧត្តម អ៊ឹម គុជ ឯកឧត្តម បណ្ឌិត ឱ វណ្ណឌីន លោក ម៉ុក សារុំ អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps និង​បុគ្គលិក ភ្ញៀវ​កិត្តិយស និង​សំខាន់​បំផុត​​ ដល់​សិក្ខាកាម​ជា​អ្នក​ស្ម័គ្រចិត្ត​​របស់​ទីភ្នាក់ងារ Peace Corps ។ សូម​ស្វាគមន៍​ក្នុង​ពិធី​ស្បថ​ចូល​បំពេញ​ការងារ​​នៃ​ក្រុម​​ទី​៩ នៃ​អ្នក​ស្ម័គ្រចិត្ត​​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។ ខ្ញុំ​សូម​អរគុណ​អស់​លោក​អ្នក​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​។ ថ្ងៃ​នេះ យើង​មាន​កិត្តិយស​ធ្វើ​ជា​​សាក្សី​​នៃ​​ការ​ឆ្លើយ​​តប​នឹង​ការ​អំពាវ​នាវ​​អោយ​ចូល​បំរើ​ការងារ​របស់​បុរស​នារី​អាមេរិក​ដ៏​​ល្អ​ចំនួន ៦៤ នាក់​។ ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ដោយ​បាន​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃ​នេះ តាំង​ពី​ខ្ញុំ​បា​ន​មក​​ដល់​​ប្រទេស​កម្ពុជា កាលពី​ចុង​សប្តាហ៍​មុន​។ ទីភ្នាក់ងារ Peace Corps តំណាង​អោយ​ការ​ទាក់ទង​គ្នា​ដ៏​ល្អ រវាង​ប្រជាជន និង​ប្រជាជន ដែល​យើង​មាន​រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា នៅ​ក្នុង​​ពេល​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួប​និង​ស្គាល់​អ្នក​ស្ម័គ្រ​ចិត្ត​របស់​យើង និង​ស្វែង​យល់​​​ពី​សហគមន៍​​ដែល​ពួកគេ​​រស់​​នៅ ​និង​ធ្វើការ​។ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ពួកគេ​នឹង​ចូលរួម​ជាមួយ​ជនជាតិ​អាមេរិក​ពិសេស​​ចំនួន​ប្រហែល …

អាន​បន្ថែម»

សុន្ទរកថា​របស់​ឯកអគ្គរដ្ឋទូត Todd នៅ​ក្នុង​ពិធី​ផ្លូវការ​អបអរ​ខួប​លើក​ទី ២៣៩ នៃ​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៥ សូម​អរគុណ Jay ។ សូម​ទះ​ដៃ​អបអរ​ម្តង​ទៀត​ដល់​អ្នក​ចំរៀង​អាមេរិក​មក​ពី​ក្រុម​តន្រ្តី Holden Moyer និង​ក្រុម​អ្នក​ចំរៀង​កុមារ​មក​ពី​អង្គការ Don Bosco ដែល​បាន​ច្រៀង​យ៉ាង​ពិរោះ​។ សូម​ជំរាបសួ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រះអង្គ​ម្ចាស់ អ្នក​អង្គម្ចាស់ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ សូម​ស្វាគមន៍​មក​កាន់​ពិធី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​២៣៩ របស់​សហរដ្ឋ​អាមេរិក នា​ព្រឹក​នេះ​។ មុន​នឹង​ចាប់ផ្តើម​សុន្ទរកថា​ផ្លូវការ​របស់​ខ្ញុំ ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​ទើប​បាន​ទទួល​គោរមងារ​ជា សម្តេច នា​ពេល​ថ្មី​ៗ​នេះ​។ សម្តេច​គឺ​ជា​មិត្ត​នៃ​អង្គទូត​ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​កំឡុង​ពេល​នៃ​ការ​បំពេញ​បេសកកម្មការទូត​របស់​ខ្ញុំ​។ សូម​ទះ​ដៃ​អបអរសាទរ​ភ្ញៀវ​កិត្តិយស​របស់​យើង​។ នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​១៧៧៦ បិតា​ស្ថាបនិក​របស់​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យ នៅ​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania ។ អ្វី​ដែល​ជា​គំនិត​ថ្មី​នៅ​ពេល​នោះ នៅ​ពេល​នេះ ត្រូវ​បាន​ទទួល​យក​ទាំង​ស្រុង​។ គំនិត​នេះ​មាន​ន័យ​ថា “​មនុស្ស​គ្រប់​រូប​កើត​មក​មាន​ភាព​ស្មើ​គ្នា …

អាន​បន្ថែម»

សារ​របស់​ឯកអគ្គរដ្ឋទូត William E. Todd នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ ដល់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ខ្ញុំ​សំលឹង​ទៅ​ឆ្នាំ​ខាង​មុខ​ដោយ​រីករាយ  ក្នុង​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ​មើល​ឃើញ​ឱកាស​ល្អ​ច្រើន​ថែម​​ទៀត ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទ្វេ​ភាគី​របស់​យើង ហើយ​ធ្វើការ​ជាមួយ​គ្នា នៅ​ក្នុង​វិស័យ​ដែល​ផ្តល់​ផល​ប្រយោជន៍​​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ យើង​សូម​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​​បន្ថែម​​ទៀត​​​នៃ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច ​របស់​ប្រទេស​។ នៅ​ក្នុង​ពេល​ដែល​យើង​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ខ្ញុំ​សូម​ជូនពរ​អោយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​ជួប​ប្រទះ​តែ​នឹង​​សុខ​សន្តិភាព សុខភាព​ល្អ និង​វិបុលភាព ទាំង​នៅ​ពេល​នេះ ទាំង​​នៅ​ពេល​អនាគត​។

អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​ឯកអគ្គរដ្ឋទូត William E. Todd ក្នុង​ពិធី​បើក​ការ​ប្រគុំ​តន្ត្រី “ព្រៃ​សំរាប់​ជីវិត”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ផ្សាររាត្រី រាជធានី​ភ្នំពេញ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ សូម​ជំរាបសួ អស់​លោក​អ្នក​ទាំងអស់​។ ខ្ញុំ​រីករាយ​ដោយ​ឃើញ​មាន​គ្នា​ច្រើន​មក​ចូលរួម​ក្នុង ការ​ប្រគំ​តន្រ្តី​ស្តីពី​”ព្រៃ​ដើម្បី​ជីវិត​!” ខ្ញុំឃើញ​ថា​ផ្សា​រាត្រី​មាន​ការ​រៀបចំ​សំរាប់​ពិធី​នេះ​។ ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ការ​ប្រគំ​តន្រ្តី​នេះ ដោយសារ​ការ​ខិតខំ​របស់ ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​។ តាមរយៈ​ភាព​ស្វាហាប់ និង​គំនិត​ច្នៃ​ប្រឌិត​របស់​គេ ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​របស់​ខ្ញុំ​បាន​ជួយ​បង្រៀន​មនុស្ស​រាប់​ពាន់​នាក់​ស្តីពី​សារៈសំខាន់​នៃ​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដ៏​មាន​តំលៃ​របស់​ប្រទេស​កម្ពុជា​។ យើង​ទាំងអស់​គ្នា​ដឹង​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន ដូចជា​ការ​បរបាញ់​និង​លក់​សត្វ​ព្រៃ ការ​កាប់​ឈើ ការ​ប្រែប្រួល​អាកាសធាតុ​។ ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ ដូចជា​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ដើម្បី​ដោះស្រាយ​បញ្ហា​​ដ៏​មាន​សារៈសំខាន់​ទាំង​នេះ​។ ខ្ញុំ​សូម​អរគុណ​លោក John Willis និង​លោកស្រី Amy Van Nice ក្នុង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ចំពោះ​ទឹកចិត្ត​ប្តេជ្ញា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ចំពោះ​ការ​សហការ​ជាមួយ​ធនធាន​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា គឺ​យុវជន​កម្ពុជា​។ ពិត​មែន​ហើយ ខ្ញុំ​សូម​អរគុណ​ច្រើន​ដល់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវជន​របស់​ខ្ញុំ​។ ការ​ប្រគំ​តន្រ្តី​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​របស់​អ្នក ហើយ​ខ្ញុំ​រង់​ចាំ​មើល​ជោគជ័យ​ជា​បន្តទៀត នៅ​ពេល​អនាគត​។ នេះ​ជា​ឱកាស​ល្អ​សំរាប់​អោយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ម្នាក់​ៗ​អោយ​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​ស្តីពី​អ្នក​ដឹកនាំ​វ័យ​ក្មេង​នៅ​អាស៊ី​អាគ្នេយ៍ ឬ YSEALI ដែល​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី Obama សំរាប់​​អភិវឌ្ឍភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន ហើយ​ធ្វើ​អោយ​គេ​ធ្វើការ​ទាក់ទង​គ្នា​ជា​បណ្តាញ នៅ​អាស៊ី​អាគ្នេយ៍​។ YSEALI មាន​ភាព​រឹងមាំ​នៅ​កម្ពុជា​។ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក ក្នុង​ការ​ធ្វើ​អោយ​ប្រទេស …

អាន​បន្ថែម»
អត្ថបទបន្ថែម ∨