សេចក្តីជូនដំណឹង ស្តីពីសេវាកម្មទិដ្ឋាការ
សេវាកម្ម៖ ចាប់ពីពេលនេះតទៅ ស្ថានទូតអាមេរិកនៅភ្នំពេញបើកបំរើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួន រួមមានប្រភេទK ប្រភេទCR1 ប្រភេទCR2 ប្រភេទIR1 ប្រភេទIR2 ប្រភេទB1/B2 ប្រភេទF ប្រភេទM និងប្រភេទJ។ ស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឲ្យបានលឿន ប៉ុន្តែពេលវេលានៃការរង់ចាំអាចនឹងយូរជាងមុនដោយសាយើងនៅមានករណីដែលនៅសល់ពីមុនជាច្រើនកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុង គេហទំព័រនេះ សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអ៊ីម៉េលមក IVPhnomPenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ ដើម្បីស្នើសុំណាត់សម្ភាសន៍ជាប្រញាប់។ ការពន្យាសុពលភាពនៃថ្លៃដាក់ពាក្យសុំទិដ្ឋាការ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាយល់ឃើញថា បេក្ខជនជាច្រើនបានបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការរួចហើយ និងកំពុងរង់ចាំណាត់សម្ភាសន៍។ ស្ថានទូតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបើកបំរើសេវាកម្មទិដ្ឋាការទាំងអស់ឡើងវិញឱ្យបានឆាប់ និងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ ក្នុងពេលនេះ លោកអ្នកអាចទុកចិត្តបានថា ស្ថានទូតនឹងបន្តសុពលភាពនៃការបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV Fee) របស់លោកអ្នកដែលបានបង់រួច រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនទាំងអស់ដែលមិនអាចណាត់សម្ភាសន៍សុំទិដ្ឋាការដោយសារតែការផ្អាកសេវាកម្មមានឱកាសណាត់សម្ភាសន៍ និង/ឬចូលសម្ភាសន៍ជាមួយនឹងថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ខ្លួនដែលបានបង់រួច។ សូមបន្តតាមដានគេហទំព័រនេះ សម្រាប់ព័ត៌មានពីពេលណាដែលស្ថានទូតបើកបំរើសេវាកម្មទិដ្ឋាការធម្មតាឡើងវិញ។ ការផ្អាកមិនឲ្យចូលសហរដ្ឋអាមេរិកចំពោះជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិក៖ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រធានាធិបតីត្រាំ បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយដើម្បីផ្អាកជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិកមិនឲ្យចូលសហរដ្ឋអាមេរិក បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូរ៉ូណា ( សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ )។ សេចក្ដីប្រកាសនេះមានប្រសិទ្ធិភាពភ្លាមៗហើយនឹងពន្យាការផ្អាកមិនឲ្យចូលសហរដ្ឋអាមេរិកចំពោះជនអន្តោប្រវេសន៍ប្រភេទមួយចំនួន ( សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០១៤ ) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ បម្រាមថ្មីដែលដាក់ចេញដោយសេចក្ដីប្រកាសនេះនឹងមានប្រសិទ្ធិភាពចាប់ពីម៉ោង១២និង០១នាទីព្រឹក EDT នៅថ្ងៃពុធ ទី២៤ ខែមិថុនា ហើយផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លើកលែងតែមានការបន្តដោយប្រធានាធិបតី។ ពលរដ្ឋអាមេរិក អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងជនបរទេសដែលកំពុងឬបានចូលសហរដ្ឋអាមេរិករួចហើយ ឬអ្នកដែលទទួលបានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអន្តោប្រវេសន៍រួចហើយនៅថ្ងៃដែលសេចក្ដីប្រកាសនេះមានប្រសិទ្ធិភាព នឹងពុំចាត់បញ្ចូលទៅក្នុងសេចក្ដីប្រកាសនេះទេ។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ បានផ្អាកជនមិនមែនអន្តោប្រវេសន៍ប្រភេទទាំងនេះមិនឲ្យចូលសហរដ្ឋអាមេរិក៖ ប្រភេទH-1B ប្រភេទH-2B ប្រភេទJ (សម្រាប់ជនបរទេសដែលចូលរួមហាត់ការងារ(intern) បេក្ខជនហ្វឹកហ្វឺនការងារ(trainee) គ្រូបង្រៀន(teacher) អ្នកផ្តល់ប្រឹក្សាបោះជំរុំ(camp counselor) អ្នកធ្វើការតាមផ្ទះ(au pair) ឬកម្មវិធីការងារនារដូវក្ដៅ(summer work travel program) និងប្រភេទL ព្រមទាំងសហព័ទ្ធ និងកូនៗរបស់ពួកគេ។ ទិដ្ឋាការដែលមានសុពលភាពហើយនឹងមិនត្រូវបានលុបចោលក្រោមសេចក្ដីប្រកាសនេះទេ។ សេចក្ដីប្រកាសរបស់ប្រធានិបតីលេខ១០០១៤ និងសេចក្ដីប្រកាសនេះ ផ្ដល់ការលើកលែងខ្លះចំពោះបម្រាមទៅលើប្រភេទជនអន្តោប្រវេសន៍និងមិនមែនអន្តោប្រវេសន៍មួយចំនួន។ អត្ថបទទាំងស្រុងស្ដីពីសេចក្ដីប្រកាសរបស់ប្រធានិបតីមាននៅលើគេហទំព័រសេតវិមាន នៅទីនេះ ។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីស្តីអំពីជំងឺកូរ៉ូណាថ្មី៖ ជនបរទេសណាដែលធ្លាប់មានវត្តមាននៅក្នុងបណ្តាប្រទេសទាំងអស់ខាងក្រោមនេះអំឡុងពេល១៤ថ្ងៃមុនចូលឬមានបំណងចូលសហរដ្ឋអាមេរិកត្រូវបានហាមឃាត់ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ៩៩៨៤ លេខ៩៩៩២ លេខ៩៩៩៣ លេខ៩៩៩៦ និងលេខ១០០៤១។ ប្រទេសទាំងអស់នេះរួមមាន៖ - ប្រទេសប្រេស៊ីល - ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដោយមិនរាប់បញ្ចូលទឹកដីក្រោមចក្រភពដែលនៅខាងក្រៅទ្វីបអឺរ៉ុប។ – សាធារណរដ្ឋអៀរឡង់ – ប្រទេសទាំង២៦នៅក្នុងតំបន់ Schengen រួមមានប្រទេសអូទ្រីស ប្រទេសប៊ែលស៊ិក សាធារណរដ្ឋឆែក ប្រទេសដាណឺម៉ាក ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសក្រិច ប្រទេសហុងគ្រី ប្រទេសអ៊ីស្លង់ ប្រទេសអ៊ីតាលី ប្រទេសឡេតូនី ប្រទេសលិចតិនស្តាញ ប្រទេសលីទុយអានី ប្រទេសលុចសំបួ ប្រទេសម៉ាល់ត៍ ប្រទេសហូឡង់ ប្រទេសណរវែស៍ ប្រទេសប៉ូឡូញ ប្រទេសប៉ទុយហ្គាល់ ប្រទេសស្លូវាគី ប្រទេសស្លូវានី ប្រទេសអេស្បាញ ប្រទេសស៊ុយអ៉ែត និងប្រទេសស្វីស – សាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់ – សាធារណរដ្ឋប្រជាមានិតចិន ដោយមិនរាប់បញ្ចូលហុងកុង និងម៉ាកាវ។ មានករណីលើកលែងមួយចំនួន ដូចជាសម្រាប់អ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក សមាជិកគ្រួសារមួយចំនួនរបស់ពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក ព្រមជាមួយនឹងការលើកលែងដទៃទៀតដែលមានចែងនៅក្នុងសេចក្ដីប្រកាសទាំងនោះ។ ប្រសិនបើអ្នករស់នៅ ធ្លាប់បានធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើកាលពីពេលថ្មីៗកន្លងមក ឬមានបំណងធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើនេះមុនធ្វើដំណើរទៅអាមេរិក យើងខ្ញុំសូមផ្តល់យោបល់ឲ្យលាកអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំរហូតដល់រយៈពេល១៤ថ្ងៃក្រោយពីថ្ងៃដែលអ្នកចាកចេញពីប្រទេសដែលហាមប្រាមខាងលើជាមុនសិន។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានអាការៈដូចជាមានជំងឺផ្តាសាយ ឬជឿថាអ្នកបានប៉ះពាល់ជាមួយនឹងមេរោគកូរ៉ូណាថ្មី យើងខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់រយៈពេល១៤ថ្ងៃទៅមុខទៀត។ ការប្ដូរពេលវេលាណាត់សម្ភាសន៍មិនតម្រូវឲ្យបង់ប្រាក់ទេ ហើយការបង់ប្រាក់សម្រាប់ដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍មានសុពលភាពរយៈពេលមួយឆ្នាំសម្រាប់ប្រើនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ៩៩៨៣៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ប្រធានាធិបតីសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសថ្មីមួយ (សេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ៩៩៨៣) ដោយបានដាក់បន្ថែមទៅលើបម្រាមស្តីពីការធ្វើដំណើរនៅក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ៩៦៤៥ ដោយបន្ថែមនូវការហាមប្រាមដល់ជនជាតិនៃប្រទេសចំនួនប្រាំមួយបន្ថែមទៀត។ ការដាក់បម្រាមនេះគឺចំពោះតែប្រភេទទិដ្ឋាការអន្តោប្រវេសន៍ និង/ឬ ទិដ្ឋាការឆ្នោតអន្តោប្រវេសន៍(DV) ហើយមិនមានការហាមប្រាមចំពោះប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ឡើយ។ សម្រាប់ព៌ត័មានបន្ថែម សូមមើល នៅទីនេះ ។
អានបន្ថែម»