អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃសុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ សូមជម្រាបសួរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងនៃអង្គការយូនីសេហ្វ(UNICEF) តំណាងនៃអង្គការសុខភាពពិភពលោក (WHO) សមាជិកអ្នកសារព័ត៌មាន អស់លោក លោកស្រីទាំងអស់ តាមនាមឱ្យលោកឯកអគ្គរដ្ឋទូត Murphy ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹកនេះ លទ្ធភាពទទួលបានជាសាកល ប្រកបដោយសមធម៌ នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព មានសារៈសំខាន់ណាស់ សម្រាប់បញ្ចប់មេរោគរាតត្បាតកូវីដ១៩ ធ្វើការសង្គ្រោះជីវិត កសាងប្រទេសឡើងវិញ ហើយបញ្ឈប់ការគំរាមកំហែងនៃវីរុសបម្លែងថ្មី។ ដូច្នេះ ដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍ហើយថា យើងត្រូវតែរូតរះដូចគ្នានឹងកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងស្រុកកំណើត ក្នុងការងារចាក់វ៉ាក់សាំងនៅក្រៅប្រទេស។ នៅព្រឹកនេះ ជើងយន្តហោះទីមួយ ក្នុងចំណោមជើងយន្តហោះចំនួនពីរ ដែលដឹកវ៉ាក់សាំងចំនួន ១,០៦០,១០០ដូស នៃវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះគឺជាអំណោយរេបស់ប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងការពារប្រជាជនកម្ពុជាបានចំនួនជាង ១ លាននាក់។ ជាមួយនឹងការរួមចំណែកនេះ សហរដ្ឋអាមេរិកបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសាធារណៈ នៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះមានភាពច្បាស់លាស់ជាងពេលណាទាំងអស់ នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតជាសាកលនេះ។ ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនផ្តល់វ៉ាក់សាំងទាំងនេះដើម្បីយកចិត្ត ឬទាញយកសម្បទានអ្វីនោះទេ។ យើងផ្តល់វ៉ាក់សាំងដោយគ្មានចំណងភ្ជាប់លក្ខខណ្ឌនោះទេ ។ យើងផ្តល់វ៉ាក់សាំងមកនេះ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដឹកនាំការខិតខំរបស់ពិភពលោក ដើម្បីបញ្ចប់រោគរាតត្បាតនេះ។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ ដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមវិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា, អនុប្រធានបេសកកម្ម
ភោជនីយដ្ឋាន Lyla, ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ (រៀបចំសម្រាប់ថ្លែង) ស្ថាប័នសារព័ត៌មានដើរតួនាទីសំខាន់បី នៅក្នុងប្រទេសមួយ។ ទីមួយ សារព័ត៌មានដែលមានភាពសេរី មានការទទួលខុសត្រូវនៅក្នុងការធ្វើអោយសាធារណជនដឹងពីការវិវត្តនៅក្នុងមូលដ្ឋាន និងនៅក្នុងប្រទេសទាំងមូល បានត្រឹមត្រូវ និងទាន់ពេលវេលា ដូចជាសេចក្តីថ្លែងការណ៍ទាក់ទងនឹងគោលនយោបាយ ផែនការវិនិយោគ បទល្មើស ការងារសាធារណការ សកម្មភាពរបស់ពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។ រឿងទាំងនេះត្រូវតែបង្ហាញការពិត តែគេថែមទាំងមានការទទួលខុសត្រូវក្នុងការពន្យល់ពីបរិបទនៅជុំវិញការវិវត្តទាំងនេះ រួមទាំង ទស្សនៈបន្ថែមទៀត។ ទីពីរ ផ្នែកសារព័ត៌មានគឺជាអ្នកតាមដានឯករាជ្យរបស់សាធារណជន ដោយធ្វើអោយរដ្ឋាភិបាល ក្រុមហ៊ុន និងអង្គការដទៃទៀតមានគណនេយ្យភាព។ បើគ្មានសារព័ត៌មានដែលសេរីទេ នោះពលរដ្ឋមិនដឹងពីអំពើពុករលួយទេ។ គេមិនដឹងអំពីកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលរបស់គេចុះជាមួយក្រុមហ៊ុនបរទេសឬប្រទេសផ្សេង ដើម្បីបញ្ជាក់ អោយដឹងច្បាស់ថា កិច្ចព្រមព្រៀងទាំងនោះបំរើប្រយោជន៍អោយប្រជាជនខ្មែរទាំងអស់។ គេមិនដឹងថា តើអ្នកណានៅពីក្រោយការទិញដី ឬការកាប់ឈើខុសច្បាប់ពាសវាលពាសកាល។ គេនឹងមិនដឹងនូវអ្វីដែលអ្នកតំណាងជាប់ឆ្នោតរបស់គេនិយាយនៅក្នុងរដ្ឋសភា អ្វីដែលគេធ្វើជាមួយអន្តរជាតិ ឬថាតើផលប្រយោជន៍នៃមុខរបររកស៊ីរបស់គេដើរផ្ទុយនឹងផលប្រយោជន៍នៃភារកិច្ចក្នុងមុខតំណែងផ្លូវការរបស់គេឬអត់នោះទេ។ ទីបី ផ្នែកសារព័ត៌មានមានការទទួលខុសត្រូវក្នុងការផ្តល់ទស្សនៈនានាជាច្រើន ផ្តល់ជាវេទិកាសំរាប់អោយគេចែករំលែកទស្សនៈជាមួយប្រជាជន។ ពលរដ្ឋ ឯកអគ្គរដ្ឋទូត អង្គការមិនមែនរដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាល និងអង្គការផ្នែកសារព័ត៌មានរបស់រដ្ឋាភិបាលសុទ្ធតែមានចំណែក និងតួនាទី នៅក្នុងរឿងនេះ។ វាគ្មានអ្វីខុសទេបើគេគាំទ្រមតិលើគោលជំហរឬទង្វើអ្វីមួយ ពិសេសបើការគាំទ្រនោះភាពត្រឹមត្រូវ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែតុលា, 2018 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សារមន្ទីរជាតិ ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ សូមជំរាបសួ។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅថ្ងៃនេះ ដើម្បីអបអរបទថ្មីបំផុតមួយសំរាប់ពិធីបង្សកូលនៅកម្ពុជា។ សូមអបអរសាទរចំពោះលោកព្រឹម ភឿនដែលបានដឹកនាំអង្គការខ្មែរអមរតាសិល្បៈ (CLA) ព្រមទាំងបណ្ឌិត ហ៊ីម សុភី បណ្ឌិត រិទ្ធិ ផាន និងក្រុមសមាជិកប្រកបដោយទេពកោសល្យទាំងមូល ដែលបានធ្វើអោយមានបទនេះឡើង។ អង្គការ CLA បានធ្វើការយ៉ាងល្អក្នុងការលើកកំពស់ និងអភិរក្សសិល្បៈនៅកម្ពុជា ហើយស្ថានទូតអាមេរិកមានមោទនភាពដែលបានសហការជាមួយអង្គការនេះ ក្នុងគំរោងនានា នៅក្នុងរយៈពេលរាប់ឆ្នាំមកនេះ។ ស្ថានទូតមានសេចក្តីរីករាយដែលបានជួយក្នុងគំរោងនេះ ដោយបាននាំគ្រូភ្លេងអាមេរិកដែលត្រូវបានតែងតាំងសំរាប់ទទួលរង្វាន់ Grammy គឺលោក Andrew Cyr មកប្រទេសកម្ពុជា។ នៅកម្ពុជា លោក Andrew នឹងធ្វើការលើគំរោងខុសៗគ្នាមួយចំនួន ដូចជាធ្វើការជាមួយតន្រ្តីករខ្លះពាក់ព័ន្ធនឹងពិធីបង្សកូល ដើម្បីអោយពួកគេមានការរៀបចំខ្លួនសំរាប់ដំណើរទស្សនកិច្ចរបស់គេទៅកាន់ទីក្រុង New York និងទីក្រុង Boston នៅខែធ្នូ។ ដូចលោកអ្នកដឹងហើយ បទនេះគឺជាការរំលឹកដល់សោកនាដកម្មនៅក្នុងអំឡុងទសវត្សទី ៧០ ក្នុងសម័យកាលខ្មែរក្រហម។ តែសំខាន់ជាងនេះទៅទៀត គឺស្តីពីក្តីសង្ឃឹម និងការបន្តដើរទៅមុខ។ ខ្ញុំដឹងថា ទស្សនិកជនដែលបានលឺបទនេះនៅទីក្រុង New York …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែកក្កដា, 2017 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
ហាងកាហ្វេ Starbucks ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ សូមអរគុណ Michael! សូមជំរាបសួ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ លោក Mark Ring ភ្ញៀវកិត្តិយស លោក លោកស្រី។ ក្នុងនាមជាអ្នកចូលចិត្តកាហ្វេលីងបារាំង នៅហាង Starbuck យ៉ាងខ្លាំង តាំងពីដើមមក ខ្ញុំបានរង់ចាំការបើកហាងកាហ្វេនេះ ជាយូរមកហើយ។ ខ្ញុំនៅចាំច្បាស់នូវថ្ងៃដែលយើងបានលឺថា ហាង Starbuck នឹងត្រូវបានបើកនៅកម្ពុជា។ នៅស្ថានទូតសហរដ្ឋអាមេរិកទាំងមូល គេបាននាំគ្នានិយាយដោយក្តីរំភើប អំពីការបានភ្លក់រសជាតិនៃកាហ្វេរបស់ហាង Starbuck នៅភ្នំពេញ។ យើងបានមើលឃើញជោគជ័យនៃហាង Starbuck នៅព្រលានយន្តហោះ និងនៅផ្សាទំនើប អេអន ហើយខ្ញុំមានភាពប្រាកដនៅក្នុងចិត្តថា ហាងធំដ៏ល្អនេះនឹងក្លាយជាកន្លែងពេញនិយមថ្មីមួយ នៅភ្នំពេញ។ សូមអបអរសាទរហាង Starbuck និងក្រុម Maxim’s Group ដែលបានធ្វើអោយសុបិនស្តីពីហាងដែលគេបានរង់ចាំជាយូរមក ក្លាយទៅជាការពិត។ ហាងនេះមិនមែនគ្រាន់តែជាកន្លែងសំរាប់ផឹកកាហ្វេ និងជជែកគ្នាតែប៉ុណ្ណោះទេ។ ការសម្ពោធនេះថែមទាំងបញ្ជាក់ពីដំណើរជឿនលឿនទៅមុខដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា នៅពេលនេះ។ ក្រុមហ៊ុនអាមេរិកបានកត់សំគាល់ឃើញការខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននៅកម្ពុជា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 7 ខែតុលា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ភ្ញៀវកិតិ្តយស លោក លោកស្រី។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅយប់នេះ និងសូមអរគុណសមាគមរោងចក្រកាត់ដេរកម្ពុជា ចំពោះការរៀបចំពិធីដ៏ល្អនេះ ជួសមុខអោយភ្ញៀវរបស់យើង គឺលោកឧបការីរងនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Erland Herfindahl ។ លោកឧបការីរងនៃតំណាងពាណិជ្ជកម្ម Erland Herfindahl បានមកកម្ពុជា ដើម្បីអបអរការពង្រីកដ៏សំខាន់មួយនៃកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដោយរួមបញ្ចូលរបស់និងទំនិញសំរាប់ការធ្វើដំណើរ។ ការពង្រីកកម្មវិធី GSP នឹងជួយធ្វើអោយមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានលក្ខណៈចំរុះច្រើន ហើយកាត់បន្ថយភាពក្រីក្រ។ វាជាឱកាសដ៏កម្រមួយសំរាប់កម្ពុជា ដើម្បីកសាងឧស្សាហកម្មនាំចេញថ្នាក់ពិភពលោក ពីដំបូងទៅ។ លើសពីនេះទៀត កំណើននៃការនាំចេញទៅសហរដ្ឋអាមេរិក នៃទំនិញសំរាប់ការធ្វើដំណើរអាចបង្កើតអោយមានការងារធ្វើថ្មីចំនួន ១០០ ០០០ សំរាប់បុគ្គលិក កម្មករកម្ពុជា ហើយធ្វើអោយប្រទេសកម្ពុជាមានឈ្មោះជាអ្នកផ្គត់ផ្គង់ទំនិញសំរាប់ការធ្វើដំណើរ។ ដូចលោកអ្នកប្រហែលជាបានដឹងស្រាប់ហើយថា GSP គឺជាកម្មវិធីដែលមានចំណាស់ ៤០ ឆ្នាំមកហើយ ហើយអត្ថប្រយោជន៍របស់វាអាស្រ័យលើការរក្សាបាននូវបទដ្ឋានការងារប្រកបដោយគុណភាពខ្ពស់។ វាតំរូវអោយប្រទេសជាអ្នកទទួលផល ដូចជាប្រទេសកម្ពុជា បន្តប្រកាន់យកនូវជំហានក្នុងការការពារសិទ្ធិក្នុងការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ។ បទដ្ឋានការងារខ្ពស់ទាក់ទាញការវិនិយោគស្ថិតស្ថិរ និងល្អ។ ដូច្នេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(តាមការត្រៀមសម្រាប់ថ្លែង) ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ សូមអរគុណ Charles! សូមជំរាបសួលោក Ho Yuming ភ្ញៀវកិត្តិយស លោក លោកស្រី។ ខ្ញុំមានសេចក្តីរំភើបដោយមានវត្តមាន នៅថ្ងៃនេះ នៅក្នុងពិធីបើកហាងធំរបស់ក្រុមហ៊ុន Nike នៅកម្ពុជា។ Nike គឺជាម៉ាកមួយក្នុងចំណោមម៉ាកដ៏ល្បីបំផុត ក្នុងពិភពលោក។ ខ្ញុំសូមអបអរសាទរក្រុមហ៊ុន Empreyean Alliance ដែលបាននាំក្រុមហ៊ុនអាមេរិកដ៏មានឈ្មោះល្បីនេះ មករកស៊ីនៅកម្ពុជា។ Nike មិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្បែកជើង និងរបស់ដែលអ្នកកីឡាពាក់តែប៉ុណ្ណោះទេ តែម៉ាកយីហោនៃក្រុមហ៊ុននេះតំណាងអោយការបំផុសទឹកចិត្ត និងជោគជ័យ។ លោក Phil Knight អ្នកបង្កើតក្រុមហ៊ុន Nike ដែលមកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានបង្កើតក្រុមហ៊ុននេះ នៅឆ្នាំ១៩៦៤ ដែលពេលនោះមានឈ្មោះថា Blue Ribbon Sports នៅកន្លែងមួយដែលប្រជុំដោយហាងទំនិញក្នុងតំបន់រស់នៅរបស់មនុស្សក្នុងវណ្ណៈកណ្តាល ក្នុងទីក្រុង Portland ។ សព្វថ្ងៃនេះ គ្រប់គ្នាចាំពាក្យស្លោកដ៏ល្បីរបស់ក្រុមហ៊ុន Nike គឺពាក្យស្លោកថា “Just Do …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីឯកអគ្គរាជទូតស៊ុយអែត Anna Maj Hulgard និងភ្ញៀវកិត្តិយស។ ខ្ញុំមានសេចក្តីរីករាយដោយឃើញថាទីនេះពេញទៅដោយមិត្តភក្តិ និងដៃគូ ដែលសុទ្ធតែធ្វើការជាមួយគ្នានៅក្នុងផ្នែកការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងអ្នកគ្រប់គ្រង។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីអរគុណមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ។ ដូចលោកអ្នកជ្រាបស្រាប់ហើយ បើយោងតាមអង្គការពលកម្មអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម មានប្រជាជនកម្ពុជាចំនួនប្រហែល ៦២០ ០០០ នាក់កំពុងធ្វើការ នៅតាមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងចំនួនប្រហែល ៧០០ នៅទូទាំងប្រទេស។ គ្រាន់តែវិស័យមួយនេះរកចំណូលបានរហូតដល់ ៦,២ ពាន់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ ដែលត្រូវជាចំនួន ៧៣% នៃតំលៃទំនិញនាំចេញទាំងមូលរបស់ប្រទេសកម្ពុជា ហើយត្រូវជាប្រហែល ១០% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសកម្ពុជា។ យើងនិយាយពីស្ថិតិទាំងនេះ ពីព្រោះវិស័យនេះមានទំហំធំ នៅកម្ពុជា។ ខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជាដែលបានប្រកាន់តាមជំហានសំខាន់ៗ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) មជ្ឈមណ្ឌលមេត្តាហោស៍ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ សូមជំរាបសួលោក លោកស្រីទាំងអស់។ ខ្ញុំមានកិត្តិយសណាស់ដោយមានវត្តមាននៅពេលនេះ ជាមួយលោក លោកស្រី នៅក្នុងពិធីដ៏សំខាន់នេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះសូមអរគុណអង្គការចិត្តសាស្រ្តសង្គម ចំរុះវប្បធម៌ (Transcultural Psychosocial Organization ឬ TPO) ដែលបានរៀបចំការបញ្ចាំងវីដេអូនេះ ហើយបានអញ្ជើញខ្ញុំអោយមកថ្លែងសុន្ទរកថា នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសដល់អង្គការ Meta House ដែលបានធ្វើជាម្ចាស់ផ្ទះ នៅយប់នេះ និងដែលតែងតែជាកន្លែងសំរាប់ធ្វើការពិភាក្សាពីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។ ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលប្រកបដោយការឈឺចាប់អស់រយៈពេលរាប់ឆ្នាំ ដោយរួមទាំងអំពើសាហាវយុងឃ្នងដែលគេនឹកស្មានមិនដល់ នៅក្រោមរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មៅងងឹតបំផុតនោះ ដែលមនុស្សជាតិមិនដែលបានស្គាល់ ប្រជាជនកម្ពុជាចំនួនជាង ១,៧ លាននាក់បានស្លាប់ដោយសារការអត់បាយ ការងារដោយបង្ខំ ការធ្វើទារុណកម្ម និងការសំលាប់។ ផលប៉ះពាល់ផ្នែកចិត្តសាស្រ្តមានបន្តរហូតមកដល់សព្វថ្ងៃនេះ។ មកដល់ឆ្នាំ ២០១៦ ទៅហើយ ហេតុអ្វីក៏អំពើយុងឃ្នងទាំងនេះនៅតែចោទជាបញ្ហាសំរាប់យើងទៀត? ខ្ញុំមានជំនឿថា គ្មានគ្រូណាប្រសើរជាងអតីតកាលទេ។ ការចងចាំ និងការយល់ពីប្រវត្តិសាស្រ្តស្តីពីបទឧក្រិដ្ឋបែបនេះមានសារៈសំខាន់ចាំបាច់ មិនមែនគ្រាន់តែសំរាប់ស្វែងយល់ថា តើយើងកំពុងស្ថិតនៅក្នុងស្ថានភាពដូចម្តេចតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ជួយយើងក្នុងការកសាងអនាគតមួយល្អប្រសើរ ជាប្រទេសមួយ និងជាសង្គមមួយ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែឧសភា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២០ ខែឧសភា សូមជំរាបសួ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ឡាយ សុគន្ធា មកពីអង្គការ IIG Education Cambodia បណ្ឌិត Nhong Din Than មកពីក្រុមហ៊ុន Metfone ភ្ញៀវកិត្តិយស អស់លោក លោកស្រី ក្នុងរយៈពេលមួយឆ្នាំកន្លះរបស់ខ្ញុំនៅប្រទេសកម្ពុជាមកនេះ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើយុវជន ភាពស្វាហាប់របស់គេ ភាពសាទររបស់គេ និងទេពកោសល្យរបស់គេ។ ហេតុនេះហើយបានជាខ្ញុំរីករាយដោយបានចូលរួមជាមួយអស់លោកអ្នក នៅថ្ងៃនេះ។ នៅពេលយើងនិយាយពីអ្នកបង្ករបង្កើតល្បីៗនៅក្នុងប្រវត្តិសាស្រ្ត គេច្រើនតែផ្តោតការយកចិត្តទុកដាក់ទៅលើខណៈពេលនៃការសំរេចបាន ដូចជាពេលផ្លែប៉ោមមួយបានធ្លាក់លើក្បាលរបស់លោក Newton ពេលលោក Einstein រកឃើញទ្រឹស្តី Relativity ឬពេលមនុស្សពីរនាក់នៅក្នុងរោងឡានរកឃើញកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ឬកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជារឿងប្រឌិត។ ការពិតគឺថា អ្វីៗអស្ចារ្យដែលត្រូវបានបង្កើតឡើង និងអ្នកបង្ករបង្កើតល្បីៗ មានឡើងបន្ទាប់ពីរយៈពេលរាប់ឆ្នាំនៃការសិក្សា ការព្យាយាមមិនដាច់ និងការធ្លាប់ឆ្លងកាត់ការបរាជ័យ។ អ្វីដែលធ្វើអោយមនុស្សល្បីទាំងនេះខុសគេគឺការចង់ដឹងខ្លាំងសំរាប់ពិភពលោក និងការព្យាយាមដោយមិនស្រាកស្រាន។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាគឺជាស្នូលនៃសង្គមមួយដែលរីកចំរើន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែឧសភា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ សូមជំរាបសួ លោកអ្នកទាំងអស់។ សួស្តីឆ្នាំថ្មី ឆ្នាំស្វា! ខ្ញុំមានសេចក្តីរំភើបដោយមានវត្តមាននៅពេលនេះជាមួយលោកជំទាវ កឹម សេដ្ឋានី លោក ថាវុធ ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា កូរ៉េ លោក Daniel, Kate និងលោកអ្នកទាំងអស់! អ្នកដែលតាមដានទំព័រ Facebook និង Twitter របស់ស្ថានទូតអាមេរិក ដឹងថា យើងលើកទឹកចិត្តដល់ការសិក្សាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ឬដែលគេនិយមហៅកាត់ថា STEM ដែលជាមធ្យោបាយសំខាន់មួយសំរាប់ពង្រីកវិបុលភាព និងកំណើនលូតលាស់សេដ្ឋកិច្ច។ តាមពិតទៅ ការលើកកំពស់ការសិក្សា STEM គឺជាអាទិភាពមួយនៅក្នុងប្រព័ន្ធអប់រំរបស់អាមេរិក។ ដូចសហរដ្ឋអាមេរិកដែរ ចំណុចល្អមួយក្នុងចំណោមចំណុចល្អស្តីពីប្រទេសកម្ពុជាគឺវប្បធម៌សហការគ្នាក្នុងការបញ្ចូលរបៀបថ្មី (Innovation) ។ លោកអ្នកប្រមូលផ្តុំគ្នានូវគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ជាមួយមធ្យោបាយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃប្រទេសរបស់លោកអ្នក។ កម្មវិធីដូចជាការបញ្ចូលបច្ចេកទេសថ្មីៗ (Technovation) ហើយមនុស្សដូចជាលោកអ្នកទាំងអស់គ្នា កំពុងតែមានតួនាទីយ៉ាងសំខាន់ នៅក្នុងការគាំទ្រ និងពង្រឹងវប្បធម៌នេះ។ តែនារីច្រើនតែមិនសូវសិក្សាមុខវិជ្ជា STEM ដែលជាការមានន័យថា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 24 ខែមេសា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តមបណ្ឌិតសាបូ អូយ៉ាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោកឈិត សំអាត ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) នៅកម្ពុជា សមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ភ្ញៀវកិត្តិយស សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី។ សូមអរគុណ និងសួស្តី។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅពេលនេះជាមួយលោកអ្នកទាំងអស់ សំរាប់អ្វីដែលពិតជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។ ម៉ោងអបអរទិវាផែនដី ឆ្នាំ២០១៦ ទីបំផុត បានមកដល់ហើយ ដូច្នេះ សូមចាប់ដៃគ្នា ដើម្បីអបអរព្រឹត្តិការណ៍ដ៏ពិសេសនេះ! ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្វាហាប់ និងភាពសាទររបស់លោកអ្នកម្នាក់ៗ នៅយប់នេះ។ នៅប្រទេសកម្ពុជា ខ្ញុំបានជួបមនុស្សមួយចំនួន ពិសេសយុវជន ដែលមានការគិតគូរខ្ពស់ក្នុងការការពារ អភិរក្ស និងធ្វើការអប់រំអ្នកដទៃស្តីពីបរិស្ថាន។ ខ្ញុំសូមសរសើរក្រសួងបរិស្ថាន ដែលបានធ្វើការដើម្បីកែលំអការងារអភិរក្ស សំរួលដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ហើយការពារធនធានធម្មជាតិនៅកម្ពុជា។ ខ្ញុំសូមអរគុណផងដែរចំពោះមិត្តដ៏ល្អរបស់យើងនៅក្នុងអង្គការ WWF នៅកម្ពុជា ដែលជាអង្គការឈានមុខគេមួយផ្នែកបរិស្ថាន នៅកម្ពុជា។ លោកប្រធានអង្គការ ឈិត សំអាត បានរួមចំណែកយ៉ាងច្រើនដល់ការយល់ដឹង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 19 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា សមាជិកអង្គទូត ភ្ញៀវកិត្តិយស លោក លោកស្រី និងអ្នកស្នេហារបាំគ្រប់វ័យទាំងអស់។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលមានវត្តមាននៅល្ងាចនេះ ក្នុងសាលសន្និសីទចតុមុខដ៏ល្អពិសេស ដើម្បីស្វាគមន៍លោកអ្នកទាំងអស់ ដែលអញ្ជើញមកទស្សនាការសំដែងរួមគ្នាដ៏ពិសេសនេះ របស់ក្រុមរបាំ Dana Tai Soon Burgess Dance Company ដែលមកពីសហរដ្ឋអាមេរិក និងក្រុមរបាំកម្ពុជា ដែលមានឈ្មោះថា ក្រុមសិល្បះ សុភីលីន ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ក្រុមរបាំ Dana Tai Soon Burgess Dance Company ដែលមកពីទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងចំណោមក្រុមរបាំល្បី ដែលបកស្រាយរបាំសម័យទំនើប ដែលយើងមាន មិនត្រឹមតែនៅទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងប្រទេសអាមេរិកទាំងមូលថែមទៀតផង។ លោក Dana និងក្រុមរបស់គាត់គឺពិតជាឯកអគ្គរដ្ឋទូតរបាំមែន ដោយបានធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីសំដែងរបាំបែបថ្មី ពិបាក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តមឧត្តមសេនីយឯក ជា សារ៉ន ឧត្តមសេនីយទោ Dorman ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សមាជិកនៃអនុព័ន្ធយោធាអន្តរជាតិ និងភ្ញៀវកិតិ្តយសដទៃទៀត ដែលមានវត្តមាន នៅថ្ងៃនេះ។ សូមអរគុណដែលបានអញ្ជើញរូបខ្ញុំមកចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ចំពោះនាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិក ដែលនៅចំពោះមុខខ្ញុំថ្ងៃនេះ ពួកគេមើលទៅល្អណាស់ ហើយខ្ញុំសូមវាយតំលៃខ្ពស់ចំពោះការរៀបចំ និងការហ្វឹកហ្វឺន មិនមែនសំរាប់តែពិធីនាថ្ងៃនេះតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការងារយោធា។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅក្នុងចំណោមពួកគេ។ ការធ្វើដំណើរតាមរថយន្តឆ្លងកាត់ច្រកចូលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាព ពហុជាតិ ជាមួយនឹងការគំនាប់យ៉ាងត្រឹមត្រូវរបស់ឆ្មាំ ហើយនៅទីបំផុត មកដល់ទីពិធីនេះដែលមានទៅដោយទាហានក្នុងឯកសណ្ឋានឈរជាជួរ នាំអោយខ្ញុំមានក្តីរំភើប។ ទាក់ទងនឹងការរំពឹងទុកនៃកងកំលាំងយោធា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវប្រការល្អបំផុតមួយចំនួន ដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។ ឧទាហរណ៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សៀមរាប ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុង រីហា អភិបាលរងខេត្តសៀមរាប វេជ្ជបណ្ឌិត ហុក គឹមហេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភ្ញៀវដទៃទៀតដែលមានវត្តមាននៅពេលនេះ។ ខ្ញុំរីករាយដោយបានមកខេត្តសៀមរាបដ៏ស្រស់ស្អាត ពិសេសនៅក្នុងឱកាសដូចថ្ងៃនេះ ដែលបញ្ជាក់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ហើយដែលនឹងធ្វើអោយមានភាពប្រសើរឡើងថ្មីៗ ចំពោះការថែទាំសុខភាពរបស់មនុស្សនៅក្នុងសហគមន៍។ ជាបឋម ខ្ញុំសូមទាញការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ សំរាប់ការថែទាំសុខភាព នៅកម្ពុជា និងនៅខេត្តសៀមរាប។ មជ្ឈមណ្ឌលផ្តល់ឈាមភូមិភាគថ្មី ដែលយើងបើកនៅថ្ងៃនេះ នឹងទទួល រក្សាទុក ហើយចែកចាយឈាមស្អាត និងប្រកបដោយសុវត្ថិភាព សំរាប់សហគមន៍នេះ ដែលនឹងផ្តល់ប្រយោជន៍ច្រើនសំរាប់សុខភាពសាធារណៈ។ ដូចយើងដឹងច្បាស់ហើយ គ្រោះថ្នាក់ចរាចធ្ងន់ធ្ងរ ជាឧទាហរណ៍ អាចបណ្តាលអោយជនរងគ្រោះបាត់បង់ឈាមយ៉ាងច្រើន។ ឈាមដែលមជ្ឈមណ្ឌលថ្មីដែលយើងបើកនាថ្ងៃនេះ នឹងប្រមូលមករក្សាទុក អាចជាគន្លឹះសំរាប់ជួយអាយុជីវិតរបស់គេ។ វាដូចករណីម្តាយដែលបាត់បង់ឈាមច្រើនពេលឆ្លងទន្លេ ហើយដែលជីវិតរបស់គាត់កំពុងស្ថិតនៅក្រោមការគំរាមកំហែង ក៏ដូចជាជនរងគ្រោះ ដែលហូរឈាមនៅក្នុងក្រពះ ដោយសារការប្រើថ្នាំក្លែងក្លាយប្រកបដោយគ្រោះថ្នាក់ ដែលគេមិនដឹង។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម ខៀវ កាញ៉ារីទ ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ សូមអរគុណចំពោះការសា្វគមន៍ដ៏កក់ក្តៅ។ ខ្ញុំមានកិតិ្តយសធំធេងដោយបានចូលរួមជាមួយក្រុមហ៊ុន RMA Cambodia ក្នុងការអបអរការសម្ពោធលក់រថយន្តថ្មីស្រឡាង ម៉ាក Ford Explorer 2016 ។ តាំងពីក្រុមហ៊ុនរថយន្ត Ford ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩០៣ មក ម៉ាកដ៏ល្បីរបស់អាមេរិកនេះបានដើរឈានមុខគេ ដោយនាំមកនូវផលិតផលបែបថ្មីដល់ពិភពលោក។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយក្រុមហ៊ុន Ford នាំមកនូវរថយន្តប្រភេទ Ford Explorer ជាទីទុកចិត្ត និងអាចប្រើបានច្រើនយ៉ាង ចូលមកក្នុងទីផ្សាកម្ពុជា។ ដោយសារសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានកំណើនជាបន្តបន្ទាប់នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ប្រទេសកម្ពុជាអាចធ្វើអោយប្រជាជនខ្លួនបំពេញក្តីស្រឡាញ់របស់គេលើគំរូប្លង់និងបច្ចេកទេសទំនើបបំផុតនៃយានយន្តដែលគេបើកបរ។ យើងអាចឃើញលក្ខណៈនេះច្បាស់ នៅពេលយើងបើកបរនៅតាមផ្លូវ នៅកម្ពុជា។ នៅពេលរថយន្តម៉ាក Ford Mustang ត្រូវបានដាក់លក់ជាលើកដំបូង នៅកម្ពុជា កាលពីខែកក្កដា រថយន្តត្រូវលក់អស់ភ្លាម។ ខ្ញុំសង្ឃឹមថា នឹងមានការស្រឡាញ់ចូលចិត្តចំពោះរថយន្ត …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 19 ខែវិច្ឆិកា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) មជ្ឈមណ្ឌល WECREATE Cambodia ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ខ្ញុំមានកិត្តិយសដោយបានមកចូលរួមនៅក្នុងពិធីបើកនៃមជ្ឈមណ្ឌល WECREATE នេះ។ វាជាការល្អណាស់ដោយឃើញក្នុងចំណោមនេះនូវបុរស និងស្រ្តីជាច្រើន ដែលមានភាពស្វាហាប់ និងរឹងមាំ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្របេសកកម្មរបស់មជ្ឈមណ្ឌលក្នុងការផ្តល់អំណាចដល់ស្រ្តីកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ ការផ្តល់ការអប់រំណែនាំ ដើម្បីផ្តល់គ្រឹះរឹងមាំមួយសំរាប់ភាពជាសហគ្រិនប្រកបដោយជោគជ័យរបស់ស្រ្តី នៅកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា ដែលបានធ្វើការតស៊ូមតិក្នុងការជំរុញភាពជាសហគ្រិន និងការចូលរួមរបស់ស្រ្តីនៅក្នុងគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (Lower Mekong Initiative ឬ LMI)។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើ់ងនៅក្នុងការខិតខំនេះ ដែលមាន Emerging Markets Consulting, StartUp Cup ព្រមទាំងបុគ្គលិកដ៏ប្រពៃរបស់មជ្ឈមណ្ឌល WECREATE នៅកម្ពុជា។ មជ្ឈមណ្ឌល WECREATE នេះមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដំបូងនៅកម្ពុជាតែប៉ុណ្ណោះទេ តែវាជាមជ្ឈមណ្ឌលដំបូង នៅអាស៊ីអាគ្នេយ៍។ វាមិនមែនគ្រាន់តែជាអាគារដែលមានជញ្ជាំង តែជាកន្លែងផ្តួចផ្តើមសំរាប់សហគ្រិនជាស្រ្តី នៅទូទាំងតំបន់ ដើម្បីធ្វើការអភិវឌ្ឍសកម្មភាពធុរកិច្ចដែលមានលក្ខណៈសហការគ្នា និងប្រកួតប្រជែង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តមអគ្គនាយករង កែន សេរីរដ្ឋា ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមជាមួយអស់លោក លោកស្រី នៅក្នុងវេទិកាស្តីពី “ការប្រើថាមពលស្អាតដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព”។ ការរកឃើញវិធីល្អក្នុងការផលិតថាមពលដែលអាចយកមកប្រើឡើងវិញបាន ហើយស្អាត គឺជាអាទិភាពរបស់សាកលលោក ហើយខ្ញុំរីករាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងឧបត្ថម្ភគាំទ្រដល់បណ្តាញពិគ្រោះយោបល់ឯកជនស្តីពីហិរញ្ញប្បទាន (PFAN-Asia) និងវិទ្យាស្ថាន Enrich Institute អោយធ្វើការងារនេះ។ ខ្ញុំគិតថា គ្មានវិធីណាល្អដើម្បីសំរេចបំណងនេះជាងតាមរយៈការធ្វើការជាមួយលោកអ្នក ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងភាពជាសហគ្រិនទេ។ ដូចលោកអ្នកជាច្រើនបានដឹងហើយ ថាមពលគឺជាផ្នែកសំខាន់ចាំបាច់សំរាប់ធ្វើអោយមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ជិត ៧០% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Greenhouse gas emission) គឺចេញពីការប្រើថាមពល។ វាជាប្រភពធំជាងគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងពិភពលោក។ ហេតុដូច្នេះហើយបានជាថាមពលស្អាត និងដែលអាចយកមកប្រើឡើងវិញបានពីព្រះអាទិត្យ វារីអគ្គិសនីខ្នាតតូច ថាមពលពីជីវសាស្រ្ត និងខ្យល់មានសារៈសំខាន់ មិនត្រឹមតែក្នុងការកាត់បន្ថយផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុតែប៉ុណ្ណោះទេ តែថែមទាំងបង្កើតអោយមានការងារធ្វើពិសេសសំរាប់យុវជន ហើយធ្វើអោយអ្នកក្រមានភ្លើងអគ្គិសនីប្រើបានច្រើនឡើង។ តាមធម្មតា អ្នកក្រត្រូវបង់ថ្លៃច្រើនជាងអ្នកមានសំរាប់ភ្លើងអគ្គិសនី។ ដោយសារគ្មានខ្សែតភ្លើងដល់កន្លែង អ្នកក្រនៅតាមជនបទត្រូវពឹងលើម៉ាស៊ីនភ្លើងដែលដើរដោយប្រេងម៉ាស៊ូត អុស និងធ្យូង ដែលជាប្រភពថាមពលមានតំលៃថ្លៃ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងការសរសើរដល់លោកអ្នកទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីបិទនាថ្ងៃនេះ នូវកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ាន (AYVP) ដែលបានទទួលការឧបត្ថម្ភពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។ តាមរយៈភាពស្វាហាប់ និងការសាទរ នៅក្នុងបន្ទប់នេះ ខ្ញុំអាចដឹងបានថា តើកម្មវិធីនេះមានអត្ថន័យយ៉ាងណា។ ខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា ដែលបានរៀបចំទទួលកម្មវិធីនេះ និងសហព័ន្ធអន្តរជាតិនៃសមាគមឧ្ឍចន្ទក្រហម និងកាកបាទក្រហមនៅអាស៊ីអាគ្នេយ៍ ដែលព្រមចែករំលែកការប្រតិបត្តិល្អ។ ខ្ញុំសូមអរគុណផងដែរដល់ក្រសួងយុវជន និងកីឡាម៉ាឡេស៊ី និងសាកលវិទ្យាល័យ Kebangsaan Malaysia ចំពោះការដឹកនាំក្នុងការផ្តើម និងអនុវត្តកម្មវិធី AYVP នៅកម្ពុជា និងនៅទូទាំងតំបន់។ ខ្ញុំសូមអរគុណផងដែរដល់យុវជនចំនួន ៤៩ នាក់ ដែលធ្វើជាយុវជនស្ម័គ្រចិត្ត នៅកម្ពុជា។ ការងាររបស់គេគឺជាការជំរុញទឹកចិត្តដល់អ្នកដទៃ។ ដោយបន្តពីការបង្កើតឡើងប្រកបដោយជោគជ័យនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៣ របស់លោកប្រធានាធិបតី Obama កម្មវិធី AYVP ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន នៅទូទាំងអាស៊ាន ធ្វើអោយការចូលរួមរបស់មេដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗ នៅក្នុងតំបន់ និងក្នុងសាកលលោក មានភាពជ្រាលជ្រៅ ហើយបង្កើនការយល់គ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម គាត ឈន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់។ អរុណសួស្តី! ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ផលិតដបនិងផលិតផល Coca-Cola ថ្មី។ អស់រយៈពេលជាង១២៩ឆ្នាំមកហើយ ក្រុមហ៊ុន Coca-Cola បានចាប់ផ្តើមបង្កើតឡើងពីក្រុមហ៊ុនថ្នាំពេទ្យដ៏តូចមួយក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ Coca-Cola ក្លាយជាក្រុមភេសជ្ជៈដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយនិម្មិតសញ្ញា ពណ៌ក្រហម និងពណ៌ស គឺជាម៉ាកសំគាល់ដ៏ល្បីនៅជុំវិញពិភពលោក។ មានអ្នកប្រើប្រាស់ពីជាង២០០ ប្រទេសនៅជុំវិញពិភពលោកបានប្រើប្រាស់ផលិលផលរបស់ Coca-Cola ហើយបានជឿទុកចិត្តទៅលើ គុណភាពនិងការមិនផ្លាស់ប្តូររបស់វា។ សំរាប់យើងទាំងអស់គ្នា Coca-Cola មានទីតាំងដ៏ពិសេសមួយនៅក្នុងការចងចាំនិងនៅក្នុងបេះដូងរបស់យើង។ រាប់តាំងពីកម្មវិធីខួបកំណើត រហូតដល់ការទៅមើលខ្សែភាពយន្ត ក៏ដូចជាការបរិភោគអាហារពេលល្ងាចនៅក្នុងផ្ទះផងដែរ ភេសជ្ជៈ Coca-Cola គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ជាអ្នកកាទូតមួយរូបរបស់សហរដ្ឋអាមេរិក ខ្ញុំពិតជាមានសំណាងដែលបានរីករាយជាមួយនិងផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅពេលធ្វើដំណើរនិងរស់នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ខ្ញុំបានឃើញពីការតាំងចិត្តរបស់ក្រុមហ៊ុន Coca-Cola …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារអាំងទែរកុងទីណង់តាល់ ភ្នំពេញ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលឺ លោកស្រី Rebecca Black ប្រធាននៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅកម្ពុជា លោក Gianpietro Bordignon តំណាងនិងជាប្រធាននៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា លោកស្រី Sun Ah Kim Suh តំណាងរងនៃអង្គការ UNICEF នៅកម្ពុជា លោកស្រី Nina Brandstrup តំណាងនៃអង្គការស្បៀងអាហារនិងកសិកម្ម (FAO) ប្រចាំនៅកម្ពុជា អស់លោកលោកស្រី លោកជំទាវ ឯកឧត្តម និងសមាជិកនៃរាជរដ្ឋាភិបាល។ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោកអ្នកទាំងអស់ ដើម្បីនិយាយអំពីអ្វីដែលមនុស្សជាច្រើនអះអាងថា ជាអាទិភាពទីមួយរបស់កម្ពុជា សំរាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ពោលគឺអាហារូបត្ថម្ភសំរាប់កុមារ។ ក្នុងរយៈពេល ៣ ឆ្នាំរបស់ខ្ញុំនៅកម្ពុជា អាហារូបត្ថម្ភគឺជាប្រធានបទមួយដែលគេតែងតែនិយាយប្រាប់ខ្ញុំជាធម្មតា ជារឿងមួយដែលបុគ្គលិករបស់ខ្ញុំនិងខ្ញុំបន្តយកចិត្តទុកដាក់ទៅលើនៅក្នុងការជួយរដ្ឋាភិបាល និងសហគមន៍នៅកម្ពុជាអោយមានការកែលំអ។ អាហារូបត្ថម្ភល្អគឺជាមូលដ្ឋានសំរាប់ការអភិវឌ្ឍទាំងអស់ សំរាប់អោយមនុស្សម្នាក់ៗសំរេចសក្តានុពលពេញលេញរបស់គេផ្នែករាងកាយ និងចំណេះប្រាជ្ញា និងសំរាប់អោយសហគមន៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមីនា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម រដ្ឋមន្រ្តី ហង់ ជួនណារុន ឯកអគ្គរដ្ឋទូតអូស្រ្តាលី Alison Burrows ភ្ញៀវកិត្តិយស អស់លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោក អ្នកនៅក្នុងសន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី១១។ តាងនាមអោយស្ថានទូតអាមេរិកនៅកម្ពុជា ខ្ញុំសូមសំដែងការអបអរសាទរចំពោះកម្មវិធីអប់រំនៅក្នុងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (IDP Education) ។ ការប្តេជ្ញាចិត្តរបស់លោកអ្នកនៅក្នុងមួយទសវត្សកន្លងទៅនេះបានធ្វើអោយកម្មវិធីបង្រៀនភាសាអង់គ្លេស CamTESOL ជាស្ថាប័នពិតមួយនៅកម្ពុជា។ បើនិយាយពីការប្តេជ្ញាចិត្ត វាពិតជាមិនគប្បីសំរាប់ខ្ញុំ បើខ្ញុំនិយាយដោយធ្វើមិនដឹងមិនលឺចំពោះគ្រូល្អៗដែលមានវត្តមាននៅពេលនេះ ដែលរួមមានគ្រូខ្មែរមកពីតាមខេត្តចំនួន ២០៦ នាក់ និងអ្នកស្រាវជ្រាវចំនួន ៨ នាក់ ដែលមានវត្តមានរបស់ពួកគាត់នៅក្នុងសន្និសីទក្នុងឆ្នាំនេះត្រូវបានឧបត្ថម្ភដោយស្ថានទូតអាមេរិក។ សូមចូលរួមជាមួយខ្ញុំក្នុងការទះដៃអបអរសាទរដល់គ្រូបង្រៀនភាសាអង់គ្លេសទាំងអស់នៅទីនេះ ចំពោះការងារដ៏ល្អដែលពួកគាត់កំពុងធ្វើ។ ការវាយតំលៃខ្ពស់របស់ខ្ញុំចំពោះលោកអ្នកផុសចេញពីតួនាទីជាអ្នកការទូតរបស់ខ្ញុំ ព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាជនអន្តោប្រវេសន៍។ ខ្ញុំនៅចាំពីការដែលខ្ញុំបានទៅដល់សហរដ្ឋអាមេរិកជាមួយគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ពេញទៅដោយការឆ្ងល់ និងការភ័យខ្លាច ហើយមិនចេះភាសាអង់គ្លេសមួយពាក្យសោះ។ ពីដំបូង ខ្ញុំមានការពិបាកជាមួយនឹងវប្បធម៌ និងភាសាថ្មី ហើយចង់ត្រឡប់មកប្រទេសកូរេវិញ។ តែដោយមានការចិត្តទុកដាក់ដាក់ពីគ្រូថ្នាក់ទី១ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែកុម្ភៈ, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស អស់លោក លោកស្រី ។ សូមជូនពរឆ្នាំថ្មី! ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ ដើម្បីប្រកាសការបើកហាង Domino’s Pizza នៅប្រទេសកម្ពុជា។ អាហារច្រើនតែធ្វើអោយមិត្តភក្តិ និងគ្រួសារមកជួបជុំគ្នា ដូច្នេះ វាជាការត្រឹមត្រូវណាស់ដែលយើងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការស្វាគមន៍ហាង Pizza ដ៏ល្បីរបស់អាមេរិក។ ខ្ញុំសូមអរគុណហាង Domino’s Pizza ដែលបានអញ្ជើញខ្ញុំអោយមកចូលរួមនៅក្នុងពិធីដ៏សំខាន់នេះ។ មុខងារមួយក្នុងចំណោមមុខងារដ៏សំខាន់បំផុតរបស់ស្ថានទូតអាមេរិកគឺដើម្បីជួយគាំទ្រក្រុមហ៊ុនអាមេរិក ហើយលើកទឹកចិត្តអោយមានទំនាក់ទំនងគ្នាជិតស្និទ្ធក្នុងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការរកស៊ីជាមួយគ្នាបង្កើតអោយមានការងារធ្វើ នៅក្នុងប្រទេសទាំងពីរ ជំរុញស្ថិរភាព និងកែលំអជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។ ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក យើងសង្ឃឹមថា នឹងបានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់នេះ ហើយធ្វើអោយការទាក់ទងរបស់យើងនៅក្នុងវិស័យកាន់តែច្រើនឡើងមានភាពកាន់តែជ្រាលជ្រៅឡើង។ ដោយគិតយ៉ាងដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍ក្រុមហ៊ុន Domino’s Pizza នៅកម្ពុជា។ តាមរយៈការខិតខំ ផលិតផលល្អ និងសេវាដ៏ល្អ អ្វីដែលចាប់ផ្តើមពីដំបូងឡើងជាហាងតែមួយ នៅឆ្នាំ១៩៦០ ពេលនេះ បានរីកធំជាក្រុមហ៊ុនមួយដែលមានហាងចំនួន ១០ ០០០ នៅតាមប្រទេសចំនួនជាង ៧០។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែមករា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម