For Immediate Release December 23, 2020 ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ មានសេចក្តីរីករាយ ក្នុងការចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ ដើម្បីរំលេចពីខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ វីដេអូនៃការសម្តែងសៀកនេះ ត្រូវបានចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ។ វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការយល់បន្ថែមទៀតក្នុងចំណោមប្រជាជនវ័យក្មេងអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និងផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវិធីជាច្រើនតាមប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រិយមិត្តរបស់ខ្លួន។ ចំពោះបណ្តាញសារព័ត៌មានក៏អាចទាញយកវីដេអូសម្តែងសៀកនេះ មកធ្វើការផ្សព្វផ្សាយឡើងវិញបាន តាមរយៈតំណនេះ ៖ https://www.facebook.com/us.embassy.phnom.penh/videos/739430343640147 ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែធ្នូ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយ អាមេរិក (USAID) ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក សម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរ តាំងពីដើមខែតុលាមក។ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ “យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ”។ ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។ លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។ ក្រៅពីនេះទៀត ជាមួយនឹងជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឲ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។ ក្រៅពីនេះទៀត ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទឺកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។ តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ### ព័ត៌មានបន្ថែមសូមទាក់ទងៈ អ្នកស្រី ជា ជូ មន្ត្រីផ្នែកទំនាក់ទំនង កម្មវិធីស្បៀងអាហារពិភពលោក លេខទូរស័ព្ទ៖ +855 78 565 283 អ៊ីម៉េល: chou.chea@wfp.org
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែវិច្ឆិកា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានីភ្នំពេញ សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទនេះ ដោយអ្នកខ្លះនៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗនៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។ ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគតនៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅនេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេនេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំនេះ។ តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
ស្ថានទូតអាមេរិក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជាដំបូង ខ្ញុំសូមនិយាយលើ ២ ចំណុច។ ទី១ យើងសូមសម្តែងសមានទុក្ខ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ យើងកំពុងតែតាមដានការវិវត្ត យើងមានកង្វល់ ហើយមានការអាណិតចំពោះការបាត់បង់ជីវិត មុខរបរ ចិញ្ចឹមជីវិត និងផ្ទះសម្បែង។ យើងចង់ធ្វើជាដៃគូល្អ និងជួយយកអាសា ហើយបើប្រទេសកម្ពុជាត្រូវការជំនួយអន្តរជាតិ សហរដ្ឋអាមេរិកនឹងស្តាប់។ ទី២ នៅខែនេះ ខ្ញុំធ្វើការកត់សម្គាល់ខួបមួយឆ្នាំនៃការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយវាជាឆ្នាំដ៏ល្អ។ ស្ថានទូតអាមេរិកខិតខំធ្វើការដើម្បីកសាងទំនាក់ទំនងរបស់យើង ហើយពង្រឹងទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលរួមមានការជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសាកល។ យើងគិតថា យើងទទួលបានជោគជ័យច្រើន ពីការខិតខំទាំងនេះ។ នៅឆ្នាំនេះ យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ នេះជាឱកាសឲ្យយើងផ្តោតលើវិស័យរឹងមាំនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា។ វាជាការរីករាយសម្រាប់យើង ពីព្រោះយើងមានដៃគូជាច្រើន នៅទូទាំងប្រទេសកម្ពុជា នៅក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ក្នុងចំណោមយុវជន ស្ថាប័នជាច្រើន មជ្ឈមណ្ឌលផ្នែកសិក្សាអប់រំ ជាដើម។ នៅខែតុលានេះ យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់។ នេះជាផ្នែកសហប្រតិបត្តិការ ដែលមិនសូវមានគេដឹងច្រើន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ឆ្នាំ ២០២០ ភ្នំពេញ សូមអរគុណ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញមក សូមអរគុណដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានរៀបចំពិធីនេះឡើង។ យើងខានជួបគ្នាមួយរយៈមកហើយ ហើយខ្ញុំសប្បាយចិត្តដែលបានឃើញអ្នកដែលធ្លាប់ស្គាល់ នៅក្នុងចំណោមនេះ ដែលរួមមានមិត្តយើងនៅក្នុងជួររដ្ឋាភិបាល។ ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសដែលរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Allen Tan ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ ទាំងមូល យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើរូបភាពទាំងមូលនៃទំនាក់ទំនងរបស់យើង។ ខែកញ្ញានេះ យើងបង្ហាញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដែលកំពុងមានការរីកចម្រើនឡើង នៅក្នុងខែអបអរពាណិជ្ជកម្ម និងការវិនិយោគ។ បើយើងក្រឡេកមើលល្បឿននៃការចម្រើនឡើងនៃទំនាក់ទំនងនេះ វាគួរឲ្យកត់សម្គាល់។ គ្រាន់តែកាលពី ២០ ឆ្នាំមុនសោះ ពាណិជ្ជកម្មទ្វេភាគីមានបរិមាណ ៨៥០ លានដុល្លារ។ គ្រាន់តែកាលពីឆ្នាំទៅ វាបានឡើងដល់ ៥,៩ ពាន់លានដុល្លារ គឺកើន ៧ ដង។ ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ ពាន់លានដុល្លារ។ ទោះបីជាពេលនេះមានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ភាគរយដែរ ក្នុងឆ្នាំ ២០២០។ ការនាំចេញនេះជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រនៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករនៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មានបច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញទាំងនេះមានចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើនរបស់កម្ពុជា។ ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យនូវជម្រើស។ ពេលនេះ មានទំនិញពីកម្ពុជានៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។ ទំនិញទាំងនេះមានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្មដែលបានទទួលរង្វាន់ ដូចជាម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរដែលធ្វើនៅកម្ពុជា មានលក់កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ ដូចឯកឧត្តមរដ្ឋមន្រ្តីជ្រាបស្រាប់ហើយ ទំនិញសម្រាប់ការធ្វើដំណើរគឺជារឿងគួរឲ្យកត់សម្គាល់មួយ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធគយដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ ២០១៦ នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី ៥០ លានដុល្លារដល់ជិត ១ ពាន់លានដុល្លារ។ ក្នុងពេលដែលយើងស្វាគមន៍ជោគជ័យរបស់កម្ពុជា គេក៏ត្រូវកត់សម្គាល់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មនៅពេលនេះ គ្មានតុល្យភាពទេ។ ទំនិញនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានតម្លៃតែ ៥១៤ លានដុល្លារទេ នៅក្នុងឆ្នាំ ២០១៩។ ដោយសារប្រទេសកម្ពុជាមានការលូតលាស់សេដ្ឋកិច្ច ហើយប្រជាជនកម្ពុជាចូលចិត្តទំនិញមានគុណភាពខ្ពស់របស់អាមេរិក បរិមាណនេះអាចខ្ពស់ជាងនេះឆ្ងាយ។ ខ្ញុំរីករាយនឹងធ្វើការជាមួយលោករដ្ឋមន្រ្តី ដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទិញផលិតផល និងសេវារបស់អាមេរិកច្រើនថែមទៀត។ ការធ្វើដូច្នេះនឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់យើងមានភាពសេរី យុត្តិធម៌ និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ពិតមែនតែពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងក្តី តែការវិនិយោគក៏ដើរតួនាទីសំខាន់ផងដែរ។ បើលោកអ្នកដើរមើលទីក្រុងភ្នំពេញ នៅពេលនេះ លោកអ្នកនឹងឃើញក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង រាប់ពីសណ្ឋាគារដល់ហាងលក់រាយ ដល់ភោជនីយដ្ឋាន និងដល់រោងចក្រ។ គេអាចឃើញក្រុមហ៊ុនពហុជាតិធំៗ ដូចជា Chevron, Starbucks និង Marriott ព្រមទាំងក្រុមហ៊ុនតូចៗ ដូចជា Aprati Foods, Montana Fly Company និង AHF Products ។ ក្រុមហ៊ុនអាមេរិកទាំងនេះមិនត្រឹមតែបង្កើតការងារទេ តែថែមទាំងនាំមកនូវនីតិរដ្ឋ តម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ហើយនិងការមិនពុករលួយ។ ក្រៅពីគុណតម្លៃទាំងនេះ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកផ្តល់ត្រឡប់ទៅឲ្យសហគមន៍ដែលគេធ្វើជំនួញនៅក្នុងនោះវិញ ពិសេស ជាមួយនឹងកម្មវិធីទទួលខុសត្រូវថ្មីៗរបស់ក្រុមហ៊ុន ចំពោះសង្គម។ មានគំរូជាច្រើននៅទូទាំងប្រទេសកម្ពុជា នៅពេលសព្វថ្ងៃនេះ។ គម្រោងអាងទឹក Aqua របស់ក្រុមហ៊ុនកូកា កូឡាកំពុងផ្តល់ទឹកស្អាតដល់ប្រជាជនជាង ៧០ ០០០ នាក់ មូលនិធិរបស់ក្រុមហ៊ុន GE តាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាពរបស់ខ្លួន កំពុងជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនរថយន្ត Ford ដោយមានដៃគូក្នុងស្រុក គឺក្រុមហ៊ុន RMA កំពុងជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់អ្នកបច្ចេកទេសរថយន្តកម្ពុជា។ ទាំងគុណតម្លៃ ទាំងកម្មវិធី ដែលក្រុមហ៊ុនអាមេរិកនាំមកជាមួយ នៅពេលគេធ្វើការវិនិយោគគឺជាមូលហេតុដែលខ្ញុំហៅក្រុមហ៊ុនទាំងនោះថា បទដ្ឋានមាសនៃវិនិយោគបរទេស។ យើងទាំងអស់គ្នាចង់ឲ្យមានក្រុមហ៊ុនអាមេរិកមកច្រើនថែមទៀត។ ដើម្បីទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឲ្យមករកស៊ីនៅកម្ពុជា ក្រុមហ៊ុនទាំងនោះចង់ឃើញមានច្បាប់ទម្លាប់ច្បាស់លាស់ និងភាពយុត្តិធម៌នៅក្នុងការរកស៊ី។ សហរដ្ឋអាមេរិក នៅពេលនេះ មានមធ្យោបាយមួយចំនួនសម្រាប់ជួយដល់អ្នកដែលមានការចាប់អារម្មណ៍លើពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មធ្យោបាយទាំងនេះរួមមានថវិកាចំនួន ៦០ ពាន់លានដុល្លា សម្រាប់ធ្វើហិរញ្ញប្បទានដល់ការទ្រទ្រង់ការវិនិយោគរបស់វិស័យឯកជន ដែលបានមកពីសាជីវកម្ម Development Finance Corporation (DFC) ។ ស្ថាប័នដែលមានមុនសាជីវកម្មនេះ ដែលមានឈ្មោះថា Overseas Private Investment Corporation (OPIC) បានបោះទុនវិនិយោគចំនួន ១៥០ លានដុល្លា នៅក្នុងប្រទេសកម្ពុជា បើគិតមកដល់ពេលនេះ។ បណ្តាញប្រឹក្សាលើប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Transaction Advisory Network (ITAN) ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយពេលនេះ កំពុងរកមើលវិធីសម្រាប់ឲ្យ ITAN ជួយដល់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ មធ្យោបាយទាំងនេះអាចជួយធ្វើឲ្យមានការវិនិយោគថ្មីៗ នៅកម្ពុជា។ តែដូចពាណិជ្ជកម្មដែរ ការវិនិយោគអាចមានទៅមានមក។ ដោយកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ ភាពជឿនលឿននៃក្រុមហ៊ុនរបស់ខ្លួន វាដល់ពេលហើយសម្រាប់ជំរុញការវិនិយោគរបស់កម្ពុជានៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីជំរុញគោលដៅនេះ ខ្ញុំសង្ឃឹមថា នឹងបានដឹកនាំគណប្រតិភូធុរកិច្ចកម្ពុជាមួយទៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ឱកាសវិនិយោគនៅទីនោះ។ ក្រុមហ៊ុនកម្ពុជាបង្កើតការងារនៅប្រទេសអាមេរិកគឺជាវិធីល្អណាស់ក្នុងការពង្រឹងទំនាក់ទំនង។ ខ្ញុំដឹងថាខ្ញុំនិយាយច្រើនហើយ នៅយប់នេះ។ សារជាគន្លឹះគឺថា ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងមានភាពកាន់តែជ្រាលជ្រៅឡើង ទាំងនៅពេលនេះ ទាំងនៅពេលអនាគត។ ដើម្បីសម្រេចបំណងនេះបាន យើងត្រូវធ្វើការជិតស្និទ្ធជាមួយលោកអ្នកទាំងអស់ ទាំងជាមួយវិស័យឯកជន ទាំងជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យការនេះចេញជារូបរាង។ ខ្ញុំមានជំនឿ ហើយសង្ឃឹមថា យើងនឹងអាចធ្វើបាន។ សូមរីករាយនៅយប់នេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែកញ្ញា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ទំនិញដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ៤ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១រសៀល បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។ តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែសីហា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹងធ្វើការលក់ដេញថ្លៃឡាយឡុងនូវរថយន្តប្រើប្រាស់រួចចំនួន១គ្រឿងដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២9 ខែកក្កដា ឆ្នាំ២០២០។ សូមផ្ញើរសន្លឹកដេញថ្លៃរបស់លោកអ្នកតាមរយៈស្រោមសំបុត្របិទជិតទៅកាន់អស័យដ្ឋាន៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ Attn: លោកសំ សុភី។ សូមមើលព័ត៌មានបន្ថែម៖ Sale Ads for the Land Cruiser (PDF:778KB)
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដាន) រដ្ឋាភិបាលកម្ពុជា មិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ការខិតខំទាំងនេះរួមមានដូចជាបានបន្តកាត់ទោសនិងដាក់ទោសជនល្មើស ការបង្កើតផែនការសកម្មភាព ៥ ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរការបង្កើតនិងប្រើបច្ចេកទេសថ្មីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ។ តែរដ្ឋាភិបាលមិនបានបង្ហាញឲ្យឃើញថាបានបង្កើនការខិតខំទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ ឬចែករំលែកព័ត៌មានគន្លឹះ ស្តីពីការងារពង្រឹងការអនុវត្តច្បាប់ទេ។ អំពើពុករលួយ នៅតែធ្វើឲ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខ កង្វះការគ្រប់គ្រង និងវិធានការចាប់ឲ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឲ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តីជាមួយឈ្មួញខិលខូច ដែលបានធ្វើឲ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្តកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ ឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឲ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាលបានបន្តប្រើប្រាស់មិនត្រឹមត្រូវ នូវធនធានមានកម្រិតសម្រាប់ការងារពង្រឹងច្បាប់ ដោយដៅលើអ្នកមិនជាប់ពាក់ព័ន្ធនឹងការជួញដូរ ហើយគាបសង្កត់លើបុគ្គលដែលចង់ធ្វើការចងក្រងឯកសារស្តីពីការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ហើយមិនបានខិតខំបង្វែរការចោទប្រកាន់ស្តីពីការជួញដូរដែលមិនសមហេតុផល និងមានលក្ខណៈនយោបាយ ដូចមាននិយាយនៅក្នុងរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការ ដែលអនុញ្ញាតឲ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឲ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ឲ្យជនប្រព្រឹត្តការជួញដូរផ្លូវភេទទទួលខុសត្រូវ។ ដូច្នេះប្រទេសកម្ពុជា នៅបន្តស្ថិតនៅលំដាប់ថ្នាក់ទី ២ ក្នុងបញ្ជីតាមដាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកគាំទ្រឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ ពេលនេះ យើងកំពុងពង្រឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកដ៏មានសារសំខាន់ និងមានភាពចម្រូងចម្រាសនៃតំបន់នេះ គឺសមុទ្រចិនខាងត្បូង។ យើងសូមបញ្ជាក់ច្បាស់ថា ការទាមទាររបស់ប្រទេសចិនចំពោះធនធានក្នុងភាគច្រើនបំផុតនៃសមុទ្រចិនខាងត្បូងគឺខុសច្បាប់ទាំងស្រុង គឺដូចគ្នានឹងយុទ្ធនាការរបស់ចិនក្នុងការសម្លុតតគេឯង ដើម្បីបានគ្រប់គ្រងធនធានទាំងនោះ។ នៅសមុទ្រចិនខាងត្បូង យើងចង់រក្សាសន្តិភាព និងស្ថិរភាព លើកកម្ពស់សេរីភាពសមុទ្រ ស្របតាមច្បាប់អន្តរជាតិ រក្សាលំហូរដោយគ្មានឧបសគ្គនៃពាណិជ្ជកម្ម ប្រឆាំងការប៉ុនប៉ងណាមួយក្នុងការប្រើការសម្លុត ឬកម្លាំង ដើម្បីដោះស្រាយជម្លោះ។ យើងមានផលប្រយោជន៍ដ៏ជ្រាលជ្រៅ និងស្របច្បាប់ ជាមួយដៃគូ និងសម្ព័ន្ធមិត្តជាច្រើនរបស់យើង ដែលជាយូរមកហើយ បានគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ផលប្រយោជន៍រួមទាំងនេះបានរងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ពីសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងប៉េកាំង បានប្រើការគំរាមកំហែងដើម្បីបំផ្លាញសិទ្ធិអធិបតេយ្យ នៃប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាប់នឹងសមុទ្រចិនខាងត្បូង សម្លុតគេមិនឲ្យទទួលបានធនធានសមុទ្រ ប្រកាសធ្វើការគ្រប់គ្រងជាឯកតោភាគី ហើយយកគោលការណ៍ “អ្នកខ្លាំងជាអ្នកត្រូវ” មកជំនួសច្បាប់អន្តរជាតិ។ គេមើលឃើញយុទ្ធសាស្រ្តរបស់ប្រទេសចិនរាប់ឆ្នាំមកហើយ។ នៅឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេសចិនកាលនោះ ឈ្មោះ Yang Jiechi បានប្រាប់សមភាគីអាស៊ានរបស់លោកថា “ប្រទេសចិនគឺជាប្រទេសធំ ហើយប្រទេសដទៃគឺជាប្រទេសតូច ហើយវាគឺជាការពិត”។ ទស្សនៈបែបចង់រំលោភលើគេរបស់ប្រទេសចិនមិនត្រូវមានឡើយ នៅក្នុងសវត្សរ៍ទី ២១ យើងនេះ។ ប្រទេសចិនគ្មានមូលដ្ឋានច្បាប់ក្នុងការចាប់បង្ខំឲ្យគេទទួលយកឆន្ទៈរបស់ខ្លួននៅក្នុងតំបន់នេះទេ។ ទីក្រុងប៉េកាំងមិនបានផ្តល់មូលដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់ការទាមទារតាម “ខ្សែបន្ទាត់ ៩” របស់ខ្លួន នៅសមុទ្រចិនខាងត្បូងទេ តាំងពីពេលដែលខ្លួនបានប្រកាសវា នៅឆ្នាំ ២០០៩មក។ នៅក្នុងការសម្រេចចិត្តជាឯកឆន្ទ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ តុលាការកាត់ក្តី ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ឆ្នាំ ១៩៨២ ស្តីពីអនុសញ្ញាសមុទ្រ ដែលប្រទេសចិនជារដ្ឋបានចុះហត្ថលេខាយល់ព្រមផងដែរនោះ បានបដិសេធការទាមទារតំបន់សមុទ្ររបស់ប្រទេសចិន ថាគ្មានមូលដ្ឋានច្បាប់ នៅក្នុងច្បាប់អន្តរជាតិ។ តុលាការនេះបានឲ្យប្រទេសហ្វីលីពីន ដែលជាប្រទេសដាក់ពាក្យបណ្តឹង ឈ្នះក្តីស្ទើរតែក្នុងគ្រប់ការទាមទារទាំងអស់។ ដូចដែលសហរដ្ឋអាមេរិកបានបញ្ជាក់កន្លងមកហើយ និងដូចដែលត្រូវបានបញ្ជាក់ច្បាស់នៅក្នុងអនុសញ្ញាហើយ ការសម្រេចរបស់តុលាការនេះគឺបិទផ្លូវតវ៉ា ហើយភាគីទាំងសងខាងត្រូវតែគោរព។ ពេលនេះ ជំហររបស់សហរដ្ឋអាមេរិកស្តីពីការទាមទាររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺស្របតាមការសម្រេចរបស់តុលាការ ពោលគឺ៖ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើការទាមទារក្នុងតំបន់សមុទ្រនេះបានទេ ដែលរួមមានការទាមទារលើតំបន់សេដ្ឋកិច្ចពិសេសណាមួយ រាប់ពីតំបន់ថ្មប៉ប្រះទឹក Scarborough ដល់ប្រជុំកោះ Sprartly ទាក់ទងនឹងប្រទេសហ្វីលីពីន នៅក្នុងតំបន់ដែលតុលាការបានរកឃើញថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសហ្វីលីពីន។ ការរំខានរបស់ទីក្រុងប៉េកាំងដល់ការនេសាទ និងការអភិវឌ្ឍថាមពលសមុទ្រ នៅក្នុងតំបន់ទាំងនោះ គឺខុសច្បាប់ ហើយសកម្មភាពជាឯកតោភាគីរបស់ប្រទេសចិន ក្នុងការធ្វើអាជីវកម្មលើធនធានទាំងនោះ ក៏ខុសច្បាប់ដែរ។ ស្របតាមការសម្រេចរបស់តុលាការដែលមានតម្លៃតាមផ្លូវច្បាប់ ប្រទេសចិនគ្មានការទាមទារទឹកដី ឬដែនសមុទ្រស្របច្បាប់ នៅតំបន់ Micheif Reef ឬ Second Thomas Shoal ទេ ដោយតំបន់ទាំងពីរនេះស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន ហើយទីកុ្រងប៉េកាំងក៏មិនត្រូវទាមទារដី ឬសមុទ្រដោយសារតែលក្ខណៈនៃតំបន់ទាំងនេះបានដែរ។ ដោយសារទីក្រុងប៉េកាំងមិនបានចេញការទាមទារស្របច្បាប់ និងស៊ីចង្វាក់ត្រឹមត្រូវ នៅសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកសូមបដិសេធរាល់ការទាមទាររបស់ប្រទេសចិន ចំពោះដែនទឹកដែលស្ថិតនៅក្នុងចម្ងាយលើសពី ២២ គម ពីកោះដែលខ្លួនបានទាមទារ នៅប្រជុំកោះ Spratly (ដោយគ្មានការធានាថា នឹងគ្មានការបដិសេធដូចគ្នានេះដែរចំពោះការទាមទារលើអធិបតេយ្យភាពដោយរដ្ឋដទៃទៀត លើកោះបែបនោះ)។ ដូច្នេះ សហរដ្ឋអាមេរិកបដិសេធការទាមទារណាមួយរបស់ប្រទេសចិននៅក្នុងដែនទឹកនៅជុំវិញតំបន់ Vanguard Bank (ក្បែរប្រទេសវៀតណាម) និងតំបន់ Luconia Shoals (ជិតប្រទេសម៉ាឡេស៊ី) ដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ និងតំបន់ Natuna Besar (ក្បែរប្រទេសឥណ្តូនេស៊ី)។ សកម្មភាពណាមួយរបស់ប្រទេសចិនដែលយាយីការនេសាទឬការអភិវឌ្ឍធនធានអ៊ីដ្រូកាបោនរបស់រដ្ឋដទៃទៀត នៅក្នុងដែនទឹកទាំងនេះ ឬដែលប្រព្រឹត្តសកម្មភាពបែបនេះជាឯកតោភាគី គឺជាអំពើខុសច្បាប់។ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើដែនដី ឬដែនសមុទ្រនៅ (ឬក្បែរ)តំបន់ James Shoal ដែលជាតំបន់លិចទឹក ហើយមានចម្ងាយតែជាង ៩០គម ពីប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១៨០០ គម ពីឆ្នេររបស់ប្រទេសចិន។ តំបន់ James Shoal ត្រូវបានប្រព័ន្ធឃោសនារបស់ប្រទេសចិននិយាយថា ជា “ទឹកដីនៅចុងខាងត្បូងបំផុតនៃប្រទេសចិន”។ ច្បាប់អន្តរជាតិចែងច្បាស់ហើយ គឺថា ដីទួលនៅក្រោមទឹក ដូចជា James Shoal មិនអាចរដ្ឋណាមួយទាមទារយកបានឡើយ ហើយមិនអាចត្រូវបានបង្កើតជាតំបន់កំហិតលើការធ្វើនាវាចរណ៍បានទេ។ តំបន់ James Shoal (ដែលស្ថិតនៅក្រោមផ្ទៃទឹកប្រហែល ២០ ម) មិនមែន ហើយក៏មិនដែលជាទឹកដីរបស់ប្រទេសចិនឡើយ ហើយទីក្រុងប៉េកាំងក៏មិនអាចទាមទារសិទ្ធិស្របច្បាប់លើតំបន់នេះបានដែរ។ ពិភពលោកនឹងមិនអនុញ្ញាតឲ្យទីក្រុងប៉េកាំងយកសមុទ្រចិនខាងត្បូងធ្វើជាអាណាចក្រសមុទ្ររបស់ខ្លួនបានទេ។ ប្រទេសអាមេរិកឈរនៅជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងការការពារសិទ្ធិអធិបតេយ្យរបស់គេ លើធនធានសមុទ្រ ស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់គេ នៅក្រោមច្បាប់អន្តរជាតិ។ យើងឈរនៅជាមួយសហគមន៍អន្តរជាតិ នៅក្នុងការការពារសេរីភាពសមុទ្រ ហើយគោរពអធិបតេយ្យភាព ព្រមទាំងបដិសេធការប៉ុនប៉ងក្នុងការបង្ខំឲ្យគេទទួលយកគោលការណ៍ “អ្នកខ្លាំងគឺជាអ្នកត្រូវ” នៅសមុទ្រចិនខាងត្បូង ឬតំបន់ដទៃទៀត ក្នុងពិភពលោក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិករាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ”។ ឯកឧត្តម W. Patrick …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីសង្ខេបរួម រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់ តាមរយៈការមានថ្ងៃឈប់សម្រាក ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ច្បាប់មិនអនុញ្ញាតឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឲ្យការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវជនម៉ុងតាញ៉ាមួយក្រុម ដែលកាន់សាសនាគ្រិស្តមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីទាមទារសិទ្ធិជ្រកកោន។ រដ្ឋាភិបាល បានប្រគល់ឲ្យវិញនូវដីខ្លះទៅសហគមន៍ជនជាតិ ដែលច្រើនមានជំនឿលើរុក្ខអារក្សអ្នកតា ដោយដើមឡើយ រដ្ឋផ្តល់ដីនោះទៅឲ្យក្រុមហ៊ុនបរទេសមួយធ្វើជាដីសម្បទានសម្រាប់ធ្វើការអភិវឌ្ឍន៍។ សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា បទល្មើសទាក់ទងនឹងអំពើអាបធ្មប់ នៅតែបន្តមានច្រើន ហើយនៅចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ មានករណីបែបនេះយ៉ាងហោចណាស់ចំនួន ៤៩។ នៅតែមានសេចក្តីរាយការណ៍ថា មានឧបសគ្គនៅក្នុងសង្គម ចំពោះសមាហរណកម្មនៃក្រុមភាគតិចដែលកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកកាន់សាសនាគ្រិស្ត។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱន ជាមួយតំណាងនៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ កម្មវិធីខ្លះរបស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌សាសនា។ ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦,៧ លាននាក់ (ចំនួនប៉ាន់ប្រមាណនៅពាក់កណ្តាលឆ្នាំ ២០១៩)។ បើយោងតាមក្រសួងធម្មការ និងសាសនា ប្រហែល ៩៥% នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនាហីនយាន ។ ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រិស្ត អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា កៅដាយ។ តាមប្រពៃណី អាណិកជនវៀតណាមកាន់ព្រះពុទ្ធសាសនាមហាយាន តែមានច្រើនបានបែរមកកាន់ពុទ្ធសាសនាហីនយានវិញ។ អាណិកជនវៀតណាមដទៃទៀតកាន់សាសនារ៉ូម៉ង់កាតូលិក ហើយក្រុមនេះជាក្រុមធំជាងគេ ដែលកាន់សាសនាកាតូលិកនៅកម្ពុជា។ អ្នកកាន់សាសនាកាតូលិកមានចំនួន ០,៤% នៃប្រជាជនសរុប។ ការវាយតម្លៃរបស់អង្គការមិនមែនរដ្ឋាភិបាល លើអ្នកកាន់សាសនាប្រូតេស្តង់ រួមទាំងអ្នកកាន់សាសនាគ្រិស្ត Evangelical ផង ឃើញថា មានចំនួនខុសៗគ្នា តែឃើញថា ចំនួនគឺតិចជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសប្តាហ៍នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ការជួយដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែងរបស់យើងលើផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។ លោកបន្តថា ៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៣ មេសា ឆ្នាំ ២០២០ តាងនាមឲ្យប្រជាជនអាមេរិក ខ្ញុំសូមជូនពរដល់សហគមន៍ឥស្លាម នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក នៅក្នុងពេលដែលគេចាប់ផ្តើមខែបុណ្យរ៉ាម៉ាឌន។ ខែរ៉ាម៉ាឌន ជាពេលដែលគេធ្វើការមើលទៅលើខ្លួនឯង ការប្រតិបត្តិសាសនា និងក្តីមេត្តាករុណា។ នៅសហរដ្ឋអាមេរិក ស្ថិតក្នុងកាលៈទេសៈធម្មតា វិហារឥស្លាម ផ្ទះ និងមជ្ឈមណ្ឌលសហគមន៍ជាច្រើនស្វាគមន៍មិត្តភក្តិ និងអ្នកជិតខាងដែលកាន់សាសនាផ្សេងៗ ដើម្បីរួបរួមគ្នាក្រោមដំបូលតែមួយ ដើម្បីបន្ទរនូវគុណតម្លៃរួមរបស់អាមេរិក ក្នុងការចូលរួមទាំងអស់គ្នា និងការធ្វើនូវអំពើសប្បុរស។ នៅឆ្នាំនេះ មេរោគកូវីដ ១៩ បានផ្លាស់ប្តូរភ្លាមៗ នូវការជួបជុំគ្នា និងពិធីអបអររបស់សាសនិកឥស្លាមជាច្រើន នៅទូទាំងសាកលលោក។ សាសនិកឥស្លាមដែលមានគម្រោងធ្វើដំណើរទៅMecca ក្នុងដំណើរធម្មយាត្រា Umrah ដើម្បីទៅព្រះវិហារសាសនាពីរ គឺព្រះវិហារ Mecca និង Medina ត្រូវបានលើកទឹកចិត្តឲ្យផ្អាកគម្រោងផែនការរបស់គេ ដើម្បីទប់ការរាលដាលនៃជំងឺនេះ។ អាហារស្រាយបួសIftar មិនអាចត្រូវបានបរិភោគរួមគ្នា ដូចដែលគេធ្វើតាមប្រពៃណីមក ជាមួយមិត្តភក្តិនិងបងប្អូនទេ ហើយមានច្រើនគ្នារៀបចំធ្វើតាមប្រព័ន្ធអ៊ិនធ័រណែត។ នៅក្នុងរដូវដែលគេធ្វើការគោរពបូជានេះ មានការប្រែប្រួលរួចទៅហើយដោយសាររោគរាតត្បាតមួយនេះ ដែលយកលេសបន្ទោសលើក្រុមសាសនាខ្លះ រួមទាំងសាសនិកឥស្លាមផងនោះ មានការកើនឡើងជាមួយនឹងការរាលដាលនៃមេរោគកូវីដ ១៩។ យើងសុំឲ្យរដ្ឋាភិបាល និងសហគមន៍ទាំងអស់ប្រើពេលវេលានេះ ដើម្បីផ្តោតលើពិធីសាសនា និងការឯកភាពគ្នា គិតពីសុខភាព និងសុវត្ថិភាពនៃជន ដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់ និងជនងាយរងគ្រោះជាងគេ នៅក្នុងពេលដែលយើងបន្តការខិតខំដើម្បីបញ្ចប់វិបត្តិមេរោគកូវីដ ១៩។ បុណ្យរ៉ាម៉ាឌន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ភ្នំពេញ សូមជម្រាបសួរ! យើងមានសេចក្តីរីករាយក្នុងការផ្សព្វផ្សាយនូវទិន្នានុប្បវត្តិ លើកទី២ ស្តីពីការសិក្សាពីមហាតំបន់ទន្លេមេគង្គ។ នេះគឺជាវេទិកាមួយ សម្រាប់ពិភាក្សាពីបញ្ហាគន្លឹះ ដើម្បីផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ ហើយពិនិត្យលើបញ្ហាស្មុគស្មាញនានា ដែលតំបន់ នេះ ប្រឈមមុខជាមួយ។ តំបន់មេគង្គក្រោមគឺជាចំណុចផ្តោតមួយ សម្រាប់សមាគមអាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល។ សហរដ្ឋអាមេរិកបានជួយតំបន់នេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់ ទន្លេមេគង្គក្រោម (LMI) អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈកម្មវិធីជាច្រើន ទាក់ទងនឹងបញ្ហាក្នុងវិស័យថាមពល បរិស្ថាន សុខាភិបាល និងអប់រំ ជាមួយនឹងទឹកប្រាក់ជំនួយចំនួនជាង ៣,៥ ពាន់លានដុល្លាសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ ទន្លេមេគង្គចងភ្ជាប់តំបន់នេះចូលគ្នា។ វាជាសរសៃឈាម នៃមនុស្សចំនួន ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយទន្លេនេះ និងមនុស្សរាប់រយលាននាក់ទៀត ដែលជលផលពីទន្លេនេះ ផ្តល់ជាស្បៀងអាហារយ៉ាងសំខាន់សម្រាប់គេ។ ឧស្សាហូបនីយកម្ម និងនគរូបនីយកម្មដែលមានល្បឿនលឿន បាននាំឲ្យមានការធ្លាក់ចុះ ផ្នែកបរិស្ថាន នៅតាមបណ្តោយទន្លេនេះ និងហានិភ័យដល់សន្តិសុខស្បៀង និងមុខរបរប្រកបជីវភាពរស់នៅ។ គ្រាន់តែ នៅក្នុងសប្តាហ៍ កន្លងទៅនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវរថយន្តប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់រថយន្តដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ១១ ខែឧសភា ឆ្នាំ២០២០ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: រថយន្តនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ រថយន្តដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពរថយន្តនីមួយៗនៅលើវេបសាយដេញថ្លៃ។ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃរថយន្ត ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ឬបង់ប្រាក់កក់ ១០% ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោងដែលត្រូវបានទាក់ទង។ ប្រាក់កក់នេះនឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀតមិនត្រូវបានបង់ក្នុងអំឡុងពេល ៩៦ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត។ គេអាចយករថយន្តចេញបានបន្ទាប់ពីបង្ហាញសំណៅនៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សេចក្តីប្រកាសព័ត៌មាន លោកស្រី MORGAN ORTAGUS, អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា។ ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះ ធ្វើឲ្យយើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយយើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត។ សូមទទួលយកនូវសព្ទសាធុការពររបស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។ សូមឲ្យឆ្នាំជូតនេះ នាំមកនូវសំណាងល្អដល់គ្រប់គ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានផ្នែកកិច្ចការសាធារណៈ និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំប្រទេស ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលបញ្ជូនត្រឡប់មកវិញ នូវរូបបដិមាខ្មែរចំនួន ២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរឹបអូសបាន កាលពីឆ្នាំ២០០៥ និងឆ្នាំ ២០១៧។ រូបបដិមាទាំងពីរនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅព្រឹកនេះ ហើយតំណាងមកពីស្ថានទូត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពីជំងឺឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy បានកោតសរសើរនូវការបញ្ជូនមកវិញនៃបដិមាទាំងនេះ ដោយមានប្រសាសន៍ថា ៖ “ក្នុងពេលយើងអបអរសាទរ ការប្រារព្ធខួប៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ការប្រគល់វិញ នូវបដិមាទាំងពីរនាថ្ងៃនេះ គឺជាការរំលឹក នូវអ្វីដែលប្រទេសយើងទាំងពីរសម្រេចបានរួមគ្នា”។ ការប្រគល់មកវិញ នូវបដិមាទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៨ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា”។ អនុស្សារណៈនេះ មានបំណងកាត់បន្ថយ ការលួចប្លន់វត្ថុបុរាណ ដែលតំណាងឲ្យបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ៖ “រាល់ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរពីបរទេស គឺជាសក្ខីភាព ដែលបញ្ជាក់នូវចំណងមិត្តភាព ភាពជាដៃគូពិតប្រាកដ ប្រកបដោយកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាពបរិបូណ៌ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេររិក ពិតជាអាចធ្វើបាន ក្នុងការបញ្ជូនមកវិញ នូវរូបបដិមាដែលត្រូវបាន គេយកចេញពីប្រទេសកម្ពុជា”។ ទោះបីជាមានបញ្ហាប្រឈម និងគ្រោះអាសន្នសម្រាប់សុខភាពពិភពលោកទាំងមូល ក៏ដូចជាវិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្លូវដង្ហើមCOVID-19 យ៉ាងណាក៏ដោយ ក៏រូបបដិមាខ្មែរនៅតែមានបំណងវិលត្រឡប់មកមាតុភូមិរបស់យើងវិញ ដើម្បីជាប្រយោជន៍ដ៏ធំធេង និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជន”។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ “ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ គឺជាគំរូដ៏ល្អមួយនៃក្រុមជំនាញឯកទេស របស់បណ្តាទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការគ្នារបស់អ្នកជំនាញ នៅទូទាំងពិភពលោកនៅក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរដោយខុសច្បាប់ នូវបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។ ការងារសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក មិនត្រឹមតែការពារបេតិកភណ្ឌវប្បធម៌តែប៉ុណ្ណោះទេ តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងនូវការអនុវត្តអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការ UNESCO ស្តីពីមធ្យោបាយនៃការហាមប្រាម និងការពារកុំឲ្យមានការនាំចេញ–នាំចូល និងការផ្ទេរខុសច្បាប់នៃកម្មសិទ្ធិលើសម្បត្តិវប្បធម៌”។ រូបបដិមាទី១ គឺជាដងខ្លួនទេវរូប ភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាទោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ ដងខ្លួនរាងមូល ស្លៀកសំពត់មានភ្លីឆ្នូតបញ្ឈរតូចៗមានពាក់ខ្សែក្រវ៉ាត់រាងសំប៉ែត(ឆ្លាក់ក្បាច់បួនជ្រុងរាងដូចក្បាលខ្សែក្រវ៉ាត់) និងចង្កេះសំពត់ខាងក្រោយរាងខ្ពស់ជាងខ្សែក្រវ៉ាត់។ ផ្នែកខាងក្រោយឆ្លាក់ក្បាច់កន្ទុយក្បិនវាត់ឡើង មានជាយអមសងខាងធ្លាក់លើខ្សែក្រវ៉ាត់។ ចំណែកនៅលើសំពត់ និងក្បាលខ្សែក្រវ៉ាត់ខាងមុខសឹក និងមានស្នឹមមើលមិនស្គាល់ក្បាច់ចម្លាក់។ នៅលើតួបដិមាមានស្នឹម និងសឹកផ្នែកខាងក្រោយ មានស្នាមបែកតូចៗជាច្រើនកន្លែង ដូចជានៅលើខ្សែក្រវ៉ាត់ផ្នែកខាងស្ដាំ នៅលើចង្កេះខាងឆ្វេង និងនៅលើស្មា។ ទឹកដៃសិល្បៈ ជាស្នាដៃមិនសូវស្អាត ការឆ្លាក់ក្បាច់លម្អពុំសូវយកចិត្តទុកដាក់ ឬទឹកដៃសិល្បៈធ្លាក់ចុះ ដូចបដិមាខ្មែរមួយចំនួន ក្នុងរចនាបថឃ្លាំង ចុងស.វ.ទី១០ ដល់ដើមស.វ.ទី១១ គ.ស។ បដិមានេះ ត្រូវរឹបអូសបាននៅឆ្នាំ២០១៧ នៅពេលផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅទីក្រុង San Francisco បានទទួលព័ត៌មានទាក់ទងនឹងការលក់ដេញថ្លៃ នៅកន្លែងលក់ដេញថ្លៃមួយ នៅ California។ ម្ចាស់នៅកន្លែងលក់ដេញថ្លៃនោះ បាននិយាយថា វត្ថុនោះ ត្រូវបាននាំចូលមកនៅឆ្នាំ១៩៩២ ដោយមានលិខិតបញ្ជាក់កន្លែងដើមចេញពីទីក្រុង Bangkok នៃប្រទេសថៃ ដោយដាក់ថា “ខ្លួនខ្មែរនៅអង្គរវត្ត”។ អ្នកជំនាញផ្នែកវត្ថុបុរាណ បានកំណត់ថា បដិមានេះ មានតម្លៃនៅលើទីផ្សារចំនួន ៧៥ ០០០ ដុល្លា។ រូបបដិមាទី២ គឺជាដងខ្លួនទេវរូបភេទប្រុស ផលិតពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់គឺមានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗលំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវ៉ាត់លាតពីរជាន់។ ស្ថានភាពដងខ្លួនទេវរូប គឺបាត់ព្រះសិរត្រឹមក ដាច់ព្រះហស្ថសងខាងត្រឹមក្លៀក បាក់ជើងស្តាំក្រោមជង្គង់ និងជើងឆ្វេង នៅសល់ត្រឹមភ្លៅ។ សរុបមក ដងខ្លួនទេវរូបនេះ អាចមានប្រភពចេញពីប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងរចនាបថកោះកេរ រវាងសតវត្សទី១០ ឬជាដងខ្លួនព្រះព្រហ្ម ក្នុងរចនាបថឃ្លាំងនាចុងសតវត្សទី ១០ និងដើមសតវត្សទី ១១ ។ បដិមានេះ ត្រូវបានរឹបអូសពីជនល្មើស នៅខែកញ្ញា ឆ្នាំ២០០៥ នៅពេលក្រសួងសន្តិសុខមាតុភូមិ ផ្នែកគយ និងការពារព្រំដែន និងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង Los Angeles រឹបអូសបានពីក្នុងទំនិញមួយផ្នែកដែលបានមកដល់សហរដ្ឋអាមេរិក ពីប្រទេសថៃ។ អ្នកជំនាញ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។ លោក Russell J. Bash សេនានុព័ន្ធប្រចាំប្រទេស នៃសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅកម្ពុជា បានមានប្រសាសន៍ថា ៖ “នៅក្នុងពិភពលោកសព្វថ្ងៃ ការលួច និងការជួញដូរនៃសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសមួយទៀត គឺជាកង្វល់របស់ពិភពលោក ដែលទាមទារឲ្យមានការធ្វើកិច្ចសហប្រតិបត្តិការគ្នា និងការយល់គ្នារវាងជាតិនីមួយៗ”។ ក្នុងនាមជាទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ ដែលធ្វើការក្នុងពិភពលោក ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ គឺជាស្ថាប័នឈានមុខគេនៅក្នុងការស៊ើបអង្កេតបទល្មើសទាក់ទងនឹងការនាំចូល និងចែកចាយដោយខុសច្បាប់នៃសម្បត្តិវប្បធម៌ ហើយករណីនេះបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឲ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មរបស់ខ្លួន និងធ្វើឲ្យមានការប្រគល់មកមាតុភូមិដើមវិញនូវបដិមារបស់ខ្មែរ” ។ ស្របតាមបញ្ញតិរបស់ខ្លួន រួមទាំងអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការរឹតត្បិតលើការនាំចូល ទៅក្នុងសហរដ្ឋអាមេរិកនូវវត្ថុបុរាណមួយចំនួន រាប់ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
សម្រាប់ចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ២០២០/០៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកុម្ភៈ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីនេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក គ្រោងធ្វើការអបអរដែលមានរយៈពេល ១ឆ្នាំ ។ ការងាររបស់ស្ថានទូតទាំងមូលនឹងផ្តោតលើការយកចិត្តទុកដាក់របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយនេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព ។ នៅក្នុងខែនីមួយៗនៃឆ្នាំ ២០២០ ស្ថានទូតនឹងផ្តោតលើវិស័យជាប្រធានបទដែលមាន ការងារនិងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។ ខួបលើកទី ៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នឹងមានខែនីមួយៗនៃឆ្នាំ ២០២០ ផ្តោតលើប្រធានបទដូចខាងក្រោម៖ ខែមករា – …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមករា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, កម្មវិធីពិសេស, ពត៌មាន, មិនមាននៅក្នុងលំដាប់ប្រភេទ, សហរដ្ឋអាមេរិក និងកម្ពុជា | Tags: AmCam70
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជា រថយន្តម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ: ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។ កាលបរិចេ្ឆទ និង ពេលវេលា: ថ្ងៃព្រហស្បត៏ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ៨:00 ព្រឹក – ០៩:00 ព្រឹក: អាចចូលពិនិត្យមើលនូវរថយន្ត និងឥវ៉ាន់សម្រាប់ដេញថ្លៃបាន។ ម៉ោង ០៩:00 ព្រឹក – ១២:០0 រសៀល: ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសម្រាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។ ១២:០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសម្រាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។ លក្ខខណ្ឌនៃការលក់: ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែធ្នូ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែវិច្ឆិកា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិក នឹងឈប់សម្រាក នៅថ្ងៃទី២៦ និង ២៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ។ ស្ថានទូតអាមេរិកនឹងបើកជាធម្មតាឡើងវិញ នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 25 ខែកញ្ញា, 2019 | ប្រភេទ: Alert, កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) តាងនាមឲ្យស្ថានទូតអាមេរិក នៅកម្ពុជា ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ទីប្រឹក្សាផ្នែកអប់រំនៅសហរដ្ឋអាមេរិក សហការី និងមិត្តភក្តិ ដែលមានវត្តមាននៅក្នុងវេទិកាស្តីពីការអប់រំរបស់សហរដ្ឋអាមេរិក នៅរដ្ឋធានីភ្នំពេញ។ សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ! ស្ថានទូតអាមេរិកនៅភ្នំពេញ មានមោទកភាពក្នុងការរៀបចំវេទិកាថ្នាក់តំបន់ ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះគឺជាផ្នែកសំខាន់មួយនៃការខិតខំរបស់យើង ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នអប់រំថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្រ្ត និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំផ្នែកភាសាអង់គ្លេសសម្រាប់អាជីព និងការរកនិងការផ្តល់ការងារ។ ឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្តល់បទពិសោធន៍ខុសពីកន្លែងដទៃ។ ពួកគេផ្តល់បរិយាកាសសម្រាប់ឲ្យសិស្សធ្វើការវិភាគលម្អិត ហ៊ានប្រឈមបញ្ហាពិបាកៗ ហើយស្វែងយល់លក្ខណៈថ្មីៗ ទាក់ទងនិងប្រាជ្ញា ការសិក្សា និងចំណូលចិត្តផ្ទាល់ខ្លួន។ នៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក គំនិតថ្មីៗ ការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងការស្វែងយល់ត្រូវបានជំរុញលើកទឹកចិត្ត។ វាមានហេតុផលថា ហេតុអ្វីក៏ការអភិវឌ្ឍន៍ដ៏ខ្លាំងបំផុត ផ្នែកបច្ចេកវិទ្យា សង្គម និងវប្បធម៌នៅសហរដ្ឋអាមេរិក មានឡើងនៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក (ដូចជាក្រុមហ៊ុន Dell, Facebook, Dropbox, Snapchat, …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ការសិក្សាអប់រំ, ភារធារី, សុន្ទរកថា
វិទ្យាស្ថានជាតិសុខភាពសាធារណៈ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក US-CDC ប្រចាំកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មានរបស់លោក Michael R. Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងការអបអរសាទរដល់រដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងលេខាធិការដ្ឋានអាស៊ាន នៅខួបលើកទី៥២ នៃការបង្កើតសមាគមអាស៊ាន នៅថ្ងៃទី៨ ខែសីហា។ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន អាស៊ានបានជួយធ្វើអោយតំបន់នេះមានសន្តិភាព វិបុលភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ក្នុងការធ្វើអោយតួនាទីអាស៊ានមានសារៈសំខាន់ស្នូល នៅក្នុងតំបន់។ ភាពជាដៃគូជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងអាស៊ាន រួមចំណែកដល់ចក្ខុវិស័យរួម ក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដែលមានការចូលរួមទាំងអស់គ្នា មានភាពបើកចំហ និងឈរលើច្បាប់។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីជម្រុញគុណតម្លៃ ផលប្រយោជន៍ និងនយោបាយ ដែលធ្វើឲ្យតំបន់នេះរីកចម្រើន ហើយកសាងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិករីករាយនឹងឃើញភាពជាដៃគូជាមួយអាស៊ានមានជាបន្ត អស់ពេលជាច្រើនឆ្នាំទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ភ្នំបាខែង ខេត្តសៀមរាប ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) អរុណសួស្តី! ខ្ញុំរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី 30 របស់ អង្គការមូលនិធិប្រាសាទពិភពលោក នាថ្ងៃនេះ។ ខ្ញុំសូមចាប់ផ្តើមដោយអរគុណភ្ញៀវកិត្តិយសរបស់យើងចំពោះវត្តមាននៅថ្ងៃនេះ ដែលមានលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ជាម ផល្លី ស្ថាបត្យករជាន់ខ្ពស់និងជាអ្នកសម្របសម្រួល WMF នៅតំបន់អង្គរ និងក្រុមការងាររបស់ WMF កម្ពុជាទាំងអស់នៅកម្ពុជា។ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបញ្ជាក់ពីទំនាក់ទំនងយូរអង្វែងនិងដោយមានផលិតភាពរវាងសហរដ្ឋអាមេរិច មូលនិធិប្រាសាទពិភពលោក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)។ ក្នុងអំឡុងពេល 30 ឆ្នាំរបស់ WMF នៅកម្ពុជាវាបានចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជាហើយបានធ្វើឱ្យមានស្ថិរភាពនិងអភិរក្សប្រាសាទសំខាន់ៗ។ WMFបានគូសបញ្ជាក់ពីការរួមចំណែកខាងវប្បធម៌របស់កម្ពុជាក៏ដូចជាការបណ្តុះបណ្តលអ្នកជំនាញបេតិកភណ្ឌ។ នៅពេល WMF បានមកដល់តំបន់អង្គរ នៅឆ្នាំ 1989 ពួកគេបានរកឃើញថាទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកោពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងនូវឥទ្ធិពលឡើយ ។ គួរឱ្យសោកស្តាយ ទោះយ៉ាងណាប្រទេសនេះ បានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត។ WMF បានទទួលសា្គល់ថាមានការងារសំខាន់នៅតាមមូលដ្ឋាន ។ នោះមិនត្រឹមតែការអភិរក្សនិងការពារតំបន់វប្បធម៌សម្បូរបែបទាំងនេះប៉ុណ្ណោះទេប៉ុន្តែ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមិថុនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជាម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ: ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។ កាលបរិចេ្ឆទ និង ពេលវេលា: ថ្ងៃព្រហស្បត៏ទី ២៤ ខែ ឩសភា ឆ្នាំ ២០១៩ ម៉ោង ៨:00 ព្រឹក – ០៩:00 ព្រឹក: អាចចូលពិនិត្យមើលនូវឥវ៉ាន់សំរាប់ដេញថ្លៃបាន។ ម៉ោង ០៩:00 ព្រឹក – ១២:០0 រសៀល: ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសំរាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។ ១២:០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។ លក្ខខណ្ឌនៃការលក់: ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃឥវ៉ាន់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែឧសភា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម
និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍មកកាន់និវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។ ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។ មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាននៅយប់នេះ គឺ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម, ភារធារី, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ (សម្រាប់ការផ្សព្វផ្សាយ) អរគុណចំពោះវត្តមានរបស់លោកអ្នកនារាត្រីនេះ ។ ខ្ញុំអាចមើលឃើញថាយើងមានភ្ញៀវដ៏អស្ចារ្យនិងមានចំណាប់អារម្មណ៍ចំពោះពិធីនេះ និងមានក្រុមអ្នកពិភាក្សាដ៏កំពូលៗ ត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មានអត្ថន័យនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជាដំបូងដល់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ខ្ញុំក៏ចង់អរគុណផងដែរ ដល់វាគ្មិនដែលផ្តល់ជាកិត្តិយសទាំងអស់ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្ម ។ យើងបានប្រើប្រាស់ការពិភាក្សានេះ ដើម្បីពីទស្សនវិស័យរបស់យើង អំពីអ្វីដែលបានកើតមានក្នុងសារព័ត៌មាននាពេលថ្មីៗនេះ ទោះបី ខ្ញុំទទួលស្គាល់ថា មិនមានការសរសេរពីបរិបទវាឲ្យបានច្រើន ឬប្រវត្តិរឿងឲ្យពិតឡើយ ។ នៅពេលអ្នកអានពីអត្ថបទបែបវិចារណកថា ដែលលើកសរសើរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីធ្វើឲ្យមានពាណិជ្ជកម្មបែបសេរីនិងមានការប្រកួតប្រជែង អ្នកបានដឹងហើយថារឿងអ្វីៗ អាចត្រូវបានគេប្រែទៅជារឿងផ្សេងមួយទៀត។ ការពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរបស់អាមេរិក និងចិន ដែលកំពុងតែបន្ត គឺជាការអភិវឌ្ឍសំខាន់និងចាំបាច់មួយ មួយមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងរបស់យើង និងសម្រាប់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀត ។ អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព និងផ្តល់ឲ្យគ្នាទៅវិញទៅមក ។ យើងជាប្រទេសដែលមានសេដ្ឋកិច្ចដែលបើកចំហបំផុតមួយនៅលើពិភពលោក ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ សួស្តី សូមស្វាគមន៍ដែលបានស្វាគមន៍ខ្ញុំនៅ Iowa ។ ភរិយាខ្ញុំ ឈ្មោះ Susan បានកើតនៅទីក្រុង Iowa City។ ម្តាយរបស់គាត់បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Iowa ប្រកបដោយមោទនភាព ដូច្នេះ កូនប្រុសខ្ញុំ ឈ្មោះ Nick និងខ្ញុំបានមើលការប្រកួតកីឡាបាល់ឱប Hawkeye ជាមួយយាយ។ ថ្វីបើ Susan បានធំដឹងក្តីនៅរដ្ឋ Kansas ក្តី តែគាត់បានចំណាយរាល់រដូវក្តីនៅផ្ទះរបស់ជីដូនជីតាគាត់នៅ Coralville កាលរៀននៅមហាវិទ្យាល័យ។ ខ្ញុំសូមអបអរសាទរដល់រដ្ឋរបស់លោកអ្នក ចំពោះភាពអស្ចារ្យរបស់ គាត់។ មានម្នាក់ទៀតនៅជាមួយពួកយើងនេះ ដែលបានកើតនៅទីនេះដែរ…តែបានចំណាយពេលនៅក្នុងរដ្ឋនេះច្រើនជាងគាត់តែបន្តិចប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូត Branstad រីករាយដោយជួបលោក និងសូមអរគុណចំពោះការណែនាំខ្លួន។ នៅមុននេះបន្តិច ខ្ញុំមានកិច្ចប្រជុំដ៏ល្អមួយជាមួយលោកអភិបាល Reynolds ដែលពេលនេះ កំពុងនៅជាមួយយើង។ អរគុណដែលបានអញ្ជើញមក លោកអភិបាល។ សូមអរគុណដល់អង្គការ World Food Prize ដែលបានស្វាគមន៍ខ្ញុំ។ ខ្ញុំដឹងថា លោកឯកអគ្គរដ្ឋទូត Quinn …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែមីនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សេចក្តីប្រកាសព័ត៌មាន សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលសំរាប់ការសិក្សាអប់រំសហរដ្ឋអាមេរិក (EducationUSA) នៅកម្ពុជា នឹងរៀបចំពិពិព័រណ៍មួយស្តីពីការអប់រំនៅក្នុងសហរដ្ឋអាមេរិក សំរាប់ឆ្នាំ ២០១៩ នៅថ្ងៃចន្ទ ទី៤ ខែមិនា ឆ្នាំ២០១៩ ដើម្បីបង្ហាញពីឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិក សំរាប់សិស្ស និស្សិតកម្ពុជា។ ពិព័រណ៍នេះគឺជាកន្លែងពិសេសមួយសំរាប់អោយសិស្ស និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។ ពិព័រណ៍ EducationUSA នឹងប្រព្រឹត្តទៅ ពីម៉ោង ២:០០ ដល់ម៉ោង ៦:០០ រសៀល នៅបន្ទប់ប្រជុំធំ នៃសណ្ឋាគារ Great Duke Hotel (អតីតសណ្ឋាគារ Intercontinental Hotel)។ តែអ្នកសារព័ត៌មានដែលចង់សម្ភាសន៍លោកភារធារី Michael Newbill ស្តីពីរឿងនេះ គួរទៅដល់បន្ទប់ប្រជុំធំនៃសណ្ឋាគារ Great Duke Hotel ត្រឹមម៉ោង ១:០០ រសៀល។ ឆ្នាំនេះ នឹងមានតំណាងមកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យចំនួនជាង ២៥ នាក់មកជំរាបប្រាប់សិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែមីនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារ Rosewood ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ សូមជម្រាបសួ និងសូមអរគុណដែលបានអញ្ជើញមកចូលរួម នៅថ្ងៃនេះ។ ខ្ញុំមានក្តីរំភើបរីករាយដោយឃើញមានអ្នកចូលរួមជាច្រើននាក់ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទថ្ងៃនេះ គឺអនុសញ្ញាក្រុង Cape Town ហើយនិងអត្ថប្រយោជន៍របស់វា សម្រាប់វិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើន របស់ប្រទេសកម្ពុជា។ មុនពេលយើងចាប់ផ្តើម ខ្ញុំសូមអរគុណលោក Jeffrey Klang ដែលជាអ្នកជំនាញទាក់ទងនឹងអនុសញ្ញាក្រុង Cape Town មកពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ដែលបានអញ្ជើញធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចូលរួមក្នុងសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើង ដែលមានក្រុមហ៊ុន SSCA, AmCham Cambodia, Boeing និង GECAS ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អ្នកឧបត្ថម្ភរបស់យើង ដែលមាន Avis Budget Group, Dancing Bull និង Luma System ។ សូមចាប់ផ្តើមជាមួយនឹងតួលេខធំមួយ គឺ ៦ លាន។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទទួលទេសចរចំនួនប្រមាណ ៦ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សូមជម្រាបសួរ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកអគ្គរដ្ឋទូតអង់គ្លេស Tina Susan Redshaw និងភ្ញៀវកិត្តិយស អ្នកស្ម័គ្រចិត្ត អ្នកធ្វើបទបង្ហាញនិងសិស្ស និស្សិតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់អ្នកទាំងអស់គ្នា ដែលបានរៀបចំមហោស្រពដ៏គួរអោយចាប់អារម្មណ៍នេះ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានវត្តមាននៅទីនេះជាមួយលោករដ្ឋមន្ត្រី ណារ៉ុន និងសហការីជាច្រើននាក់មកពីផ្នែកអប់រំ ការទូតនិងធុរកិច្ច។ ជាពិសេស ខ្ញុំសូមទទួលស្គាល់នូវកិច្ចការរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលគាំទ្រដល់មហោស្រពវិទ្យាសាស្រ្តនិងវិស្វកម្មកម្ពុជាលើកទី៥នេះ។ បើគ្មានការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់អ្នកស្ម័គ្រចិត្តជាច្រើនទេ ព្រឹត្ដិការណ៍មួយនេះមិនអាចកើតឡើងបានឡើយ។ ហើយជាការពិត រឿងមួយដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈពិសេស គឺថា វាត្រូវបានដឹកនាំរៀបចំដោយនិស្សិត។ បន្ថែមពីលើការបង្ហាញឱ្យនិស្សិតកម្ពុជារាប់ពាន់នាក់នូវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងវិស្វកម្ម វាផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាវ័យក្មេងនិងជួយពួកគេឱ្យមានជំនាញក្នុងការធ្វើផែនការគម្រោង។ ចូរសម្លឹងមើលអ្នកទស្សនា និងគ្រប់ការតាំងបង្ហាញដ៏អស្ចារ្យនៅខាងក្រៅ ខ្ញុំអាចមើលឃើញថា យុវវ័យកម្ពុជា ពិតជាមានការរំភើបយ៉ាងខ្លាំងអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងឱកាសប្រើប្រាស់វាដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមកម្ពុជាកាន់តែទំនើប និងប្រកបដោយការច្នៃប្រឌិត។ សហរដ្ឋអាមេរិក មានមោទនភាពធ្វើជាអ្នកឧបត្ថម្ភដល់មហោស្រពនេះ និងការប្រកួតប្រជែងផ្នែកមនុស្សយន្ត និងជាអ្នកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកែលម្អការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មហោស្រពនេះ ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសរៀនសូត្រអំពីអាជីពដ៏គួរឱ្យរំភើបជាច្រើននៅក្នុងវិស័យ STEM ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតអាមេរិកមានមោទនភាព សូមធ្វើការឧបត្ថម្ភដំណើរសម្តែងរបស់ក្រុមតន្រ្តីអាមេរិក ឈ្មោះ Harpeth Rising នៅកម្ពុជា។ ដំណើរប្រគំតន្រ្តីពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ប្រព្រឹត្តទៅដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា អង្គការសិល្បៈខ្មែរអមតៈ (CLA)។ មុនចាប់ផ្តើមការសម្តែង ស្ថានទូតសូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី ២៣ ខែកុម្ភៈ នាវិទ្យាសា្ថនភាសាបរទេស (IFL) វេលាម៉ោង ៥:៣០-៦:០០ ល្ងាច។ លោកភារធារីស្ថានទូត ក៏នឹងថ្លែងសុន្ទរកថាបើកបន្ទាប់ពីសន្និសីទកាសែតផងដែរ។ នេះជា កម្មវិធីតន្រ្តីអាមេរិកនៅបរទេស (AMA) ដែល ទទួលបានការឧបត្ថម្ភពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយចាត់ចែងដោយ សមាគមសម្លេងអាមេរិក។ សមាជិកបីរូបជាស្រ្តីវ័យក្មេងនៃក្រុមតន្រ្តី Harpeth Rising រួមមានឈ្មោះ Jordana Greenberg, Maria Di Meglio និង Michelle Younger នឹងធ្វើសិក្ខាសាលាជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មូលនិធិ Harpswell …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់ពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST)។ ខ្ញុំសូមចាប់ផ្តើមដោយសូមសំដែងអំណរគុណជាពិសេសដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ដែលមកចូលរួមជាមួយយើងនៅថ្ងៃនេះ។ ឯកឧត្តម ជាការល្អណាស់ដែលខ្ញុំបានជួបឯកឧត្តម ហើយបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យកសិកម្ម។ សហរដ្ឋអាមេរិកគាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។ ឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់យើងកំពុងតែជួយកម្ពុជាជាមួយនឹងបទដ្ឋាន SPS ដើម្បីកែលំអផលិតផលស្វាយចន្ទី និងស្វាយ ហើយកំពុងផ្តល់ជំនួយបច្ចេកទេសលើការធ្វើផែនការជាយុទ្ធសាស្រ្ត និងច្បាប់ស្តីពីកុងត្រាទាក់ទងនឹងការធ្វើកសិកម្ម ក្នុងចំណោមគម្រោងកសិកម្ម និងស្បៀងអាហារដទៃជាច្រើនទៀត។ គម្រោង CAST បានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិកម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។ គម្រោង CAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០១៩។ លោកឧបការីរង Felter នឹងជួបជាមួយលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់អោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់មក លោកនឹងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទំលាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតអោយសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែមករា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ សកម្មភាពរបស់ចិនធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនផ្តល់សេវាដែលមានការគ្រប់គ្រងជាសាកល យ៉ាងហោចណាស់គិតចាប់តាំងពីឆ្នាំ ២០១៤ មក ក្រុមផ្នែកអ៊ិនធ័រណែតរបស់ចិន ដោយរួមគ្នាជាមួយក្រសួងសន្តិសុខរដ្ឋរបស់ចិន បានលួចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្តល់សេវាអ៊ិនធ័រណែតជាច្រើនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលមានការគ្រប់គ្រងជាសាកល។ ក្រុមទាំងនេះរបស់ចិនបានប្រើការលួចចូលនេះ ដើម្បីធ្វើអោយខូចដល់បណ្តាញនៃអតិថិជនរបស់ក្រុមហ៊ុនផ្តល់សេវា ដោយរួមទាំងក្រុមហ៊ុនពិភពលោក ដែលស្ថិតនៅតាមប្រទេសចំនួនយ៉ាងតិច ១២។ សហរដ្ឋអាមេរិកមានកង្វល់ថា សកម្មភាពនេះរំលោភលើការប្តេជ្ញាចិត្តរួមគ្នាផ្នែកអ៊ិនធ័រណែតរបស់សហរដ្ឋអាមេរិក និងប្រទេសចិន នៅឆ្នាំ ២០១៥ ដែលបានធ្វើដោយប្រធានាធិបតីចិន Xi Jinping ក្នុងការមិនធ្វើ ឬគាំទ្រដោយចេតនា នូវ “ការលួចតាមអ៊ិនធ័រណែតនូវកម្មសិទ្ធិបញ្ញា ដូចជាការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ដទៃទៀតផ្នែកធុរកិច្ច ក្នុងបំណងផ្តល់ប្រៀបក្នុងការប្រកួតប្រជែងដល់ក្រុមហ៊ុន ឬវិស័យពាណិជ្ជកម្ម”។ ប្រទេសចិនថែមទាំងបានធ្វើការប្តេជ្ញាចិត្តផងដែរជាមួយសមាជិកនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ (G20) និងប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) ព្រមទាំងសេចក្តីប្រកាសទ្វេភាគីដទៃទៀត។ ស្ថិរភាពផ្នែកអ៊ិនធ័រណែតមិនអាចមានទៅបានទេ បើប្រទេសទាំងឡាយមានអាកប្បកិរិយាមិនទទួលខុសត្រូវ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែធ្នូ, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារ Raffle ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង) សូមស្វាគមន៍មកក្នុងពិធីបិទនៃសប្តាហ៍ម្ហូបអាហារអាមេរិក។ សូមអរគុណដែលបានអញ្ជើញមក។ ខ្ញុំសូមអរគុណជាពិសេសដល់ឯកឧត្តម វ៉ាត់ ចំរើន មកពីក្រសួងទេសចរណ៍ ដែលបានអញ្ជើញមក នៅល្ងាចនេះ។ តើម្ហូបអាមេរិកមានអ្វីខ្លះ?Hot dogs? Pizza? Buffalo wings? Tacos? Hoagies? Chili bacon double cheese burger? ទាំងនេះគឺជាម្ហូបអាហារដែលពេញនិយមនៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។ តែនៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប្រទេសអាមេរិកកាន់តែមានការចាប់អារម្មណ៍ច្រើនឡើងលើការធ្វើម្ហូបតាមបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដោយយើងមានស្រែចំការដាំដុះច្រើន ប្រកបដោយជីជាតិ ហើយប្រើឥទ្ធិពលមកពីទូទាំងពិភពលោក។ ដោយសារយើងមានវប្បធម៌ចំរុះ មុខម្ហូបរបស់យើងជាច្រើនចេញមកពីភាពសំបូរបែបប្លែកៗនៃប្រទេសអាមេរិក តែយើងបញ្ចូលវាជាមួយរសជាតិអន្តរជាតិ និងរសជាតិតំបន់។ កាលពីប៉ុន្មានទសវត្សមុន ប្រទេសអាមេរិកគ្មានឈ្មោះល្បីក្នុងរឿងមុខម្ហូប និងអាហារទេ។ តែ ប្រសិនបើអ្នកមិនបានបរិភោគនៅប្រទេសអាមេរិកអស់រយៈពេលយូរ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ទាក់ទងនឹងភោជនីយដ្ឋាន និងអាហារ នៅតាមគ្រប់ទីក្រុងតូចធំ នៅទូទាំងប្រទេស។ នៅទសវត្សឆ្នាំ ១៩៩០ អ្នកជំនាញហើយចូលចិត្តរឿងម្ហូបអាហារដែលមានគំនិតច្នៃប្រឌិតបានចាប់ផ្តើមធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងមួយនៅក្នុងការ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែធ្នូ, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សេតវិមាន ការិយាល័យអនុប្រធានាធិបតី សម្រាប់ការចេញផ្សាយព័ត៌មានបន្ទាន់ ថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សូមអរគុណលោក Scott។ ហើយសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ នាយករដ្ឋមន្ត្រី O’Neill ប្រធាន Taureka អ្នកតំណាងនានាមកពីទូទាំងតំបន់ ថ្នាក់ដឹកនាំសហគមន៍ធុរកិច្ច និងភ្ញៀវកិត្តិយសទាំងអស់របស់យើង វាជាកិត្ដិយសរបស់ខ្ញុំដើម្បីចូលរួមជាមួយលោកអ្នកនៅទីនេះ នៅក្នុង “វេទកាសេដ្ឋកិច្ចចំបង” នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៖ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអេប៉េក 2018 (2018 APEC CEO Summit។ សូមអរគុណលោកអ្នកទាំងអស់ដែលមានវត្តមាននៅទីនេះ។ (ស្នូរ ទះដៃ។) កាលពីឆ្នាំមុននៅក្នុងវេទិកានេះ លោកប្រធានាធិបតី Donald Trump បានកំណត់ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សំរាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ ដែលតាមសំដីរបស់លោក ថា “ប្រទេសមានឯករាជ្យនិងអធិបតេយ្យ ដែលមានវប្បធម៌ចម្រុះ និងក្តីសុបិន្តខុសគ្នាជាច្រើន [អាច] មានវិបុលភាព ជាមួយគ្នា” និងភាពសំបូរសប្បាយ ក្នុង សេរីភាពនិងសន្តិភាព”។ ថ្ងៃនេះ ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកប្រធានាធិបតី Trump បានបញ្ជូនខ្ញុំមកទីនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែវិច្ឆិកា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមអរគុណ Kate ចំពោះការណែនាំដ៏ល្អ ។ សុវណ្ណ វាជាការល្អដែលបានធ្វើការជាមួយគ្នាម្តងទៀត។ សូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអ្វីដែលខ្ញុំសង្ឃឹមថា ជាការពិភាក្សាគ្នាដ៏គួរអោយចាប់អារម្មណ៍ និងមានលក្ខណៈជាក់ស្តែង ស្តីពីឱកាស និងការប្រឈមសំរាប់ស្រ្តីក្នុងមុខជំនួញ និងស្រ្តីជាសហគ្រិន។ ខ្ញុំមានសេចក្តីរីករាយដោយបានឃើញសហគ្រិន និងអ្នកជំនួញជាស្រ្តី និងតំណាងនៃអង្គការមួយចំនួន ដែលខំធ្វើការដើម្បីទ្រទ្រង់ភាពជាសហគ្រិន និងភាពជាសហគ្រិនរបស់ស្រ្តីនៅកម្ពុជា។ ខ្ញុំរីករាយផងដែរក្នុងការស្វាគមន៍សមភាគីរបស់យើងខាងរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរហ្មត់ចត់ក្នុងការងារបង្កើតក្របខ័ណ្ឌទ្រទ្រង់សហគ្រិនថ្មីៗ ហើយមានផែនការដ៏គួរអោយចាប់អារម្មណ៍ដើម្បីសំរេចគោលដៅនេះ។ ខ្ញុំរីករាយដោយបានចូលរួមជាមួយសភាពាណិជ្ជកម្មអាមេរិក និងដៃគូអភិវឌ្ឍន៍របស់យើង។ សូមអរគុណដែលបានអញ្ជើញមក ។ ខ្ញុំសូមចាប់ផ្តើមដោយឆ្លើយនឹងសំណួរគន្លឹះមួយថា ហេតុអ្វីក៏យើងហៅពិធីនេះថា “យើងបន្ទាប់”(We Next)? វាងាយទេ។ ពាក្យថា WE គឺជាពាក្យកាត់នៃពាក្យថា “Women’s Entrepreneurship” (ភាពជាសហគ្រិនរបស់ស្រ្តី) ហើយពាក្យថា “Next (បន្ទាប់) ឆ្លុះបញ្ចាំងជំនឿរបស់យើងថា ពេលនេះគឺជាពេលចេញពីការពិភាក្សាទូទៅ លើសារៈសំខាន់នៃការទ្រទ្រង់ស្រ្តីអ្នកជំនួញ ដែលយើងទាំងអស់គ្នាមានដូចគ្នា ទៅរកការសហការគ្នាដែលដៅលើសកម្មភាព ដើម្បីកែលំអស្ថានភាពជាក់ស្តែងរបស់សហគ្រិនជាស្រ្តី។ ព្រឹត្តិការណ៍មួយចំនួន នៅក្នុងឆ្នាំកន្លងទៅនេះ ធ្វើអោយយើងជឿថា វាដល់ពេលហើយដែលយើងត្រូវបង្កើនការពិភាក្សាមួយកំរិតទៀត។ នៅខែមុន រដ្ឋាភិបាលបានចេញប្រកាសដ៏សំខាន់ គឺអនុក្រិត្យលេខ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែវិច្ឆិកា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី៩ ខែវិច្ឆិកា កាលពីឆ្នាំមុន នៅក្នុងប្រទេសវៀតណាម លោកប្រធានាធិបតី Trump បានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេ រិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានភាពសេរី និងភាពបើកទូលាយ ។ នៅសប្តាហ៍នេះ តាងនាមឲ្យលោកប្រធានាធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើង ស្តីពីការធ្វើឲ្យចក្ខុវិស័យនេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺមានភាពខ្ជាប់ខ្ជួន និងយូរអង្វែង។ យើងចង់អោយតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក — ពីសហរដ្ឋអាមេរិកដល់ប្រទេសឥណ្ឌា ពីប្រទេសជប៉ុនដល់អូស្រ្តាលី និងតំបន់ទាំងអស់នៅក្នុងចន្លោះនោះ — ជាតំបន់ដែលអធិបតេយ្យភាពត្រូវបានគោរព ជាទីដែលលំហូរពាណិជ្ជកម្មគ្មានការរារាំង និងជាកន្លែងដែលប្រជាជាតិឯករាជ្យទាំងឡាយធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន។ តំបន់នេះមានផ្ទៃដី និងចំនួនប្រជាជនជាងពាក់កណ្តាលនៃផ្ទៃដីនិងប្រជាជនពិភពលោកទាំងមូល ធ្លាប់មានភាពជឿនលឿនច្រើន នៅពេលគោលការណ៍ទាំងនេះត្រូវបានគេគោរព។ ថ្វីបើមានប្រទេសខ្លះចង់បំផ្លាញមូលដ្ឋានគ្រឹះនេះចោលក្តី តែសហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍របស់យើង និងលើកកម្ពស់ជោគជ័យរួមគ្នានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើងស្ថិតនៅលើសសរស្តម្ភធំៗបី។ វាចាប់ផ្តើមជាមួយនិងវិបុលភាព។ ជំនួញ២ភាគ ៣ របស់សាកលលោកទាំងមូលដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែកនៅឥណ្ឌូប៉ាស៊ីហ្វិក។ ជំនួញប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះមានជាង ១,៨ លានលានដុល្លា ដោយផ្តល់ការងារចំនួនជាង ៣,៣ លាន នៅសហរដ្ឋអាមេរិក ហើយការវិនិយោគសរុបរបស់យើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានជិត ១ លានលានដុល្លា ពោលគឺមានចំនួនច្រើនជាងការវិនិយោគសរុបរួមគ្នារបស់ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែវិច្ឆិកា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, លោកអនុប្រធានាធិបតី Mike Pence
ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាសូមអញ្ជើញយុវជន កម្ពុជាទាំងអស់ផ្ញើចម្លើយជារូបភាពដែលមានលក្ខណៈបែបច្នៃប្រឌិត ទៅនឹងសំណួរនេះ៖ តើយុវជនកម្ពុជាអាចធ្វើដូចម្តេចបាន ដើម្បីជួយការពារ និងឆ្លើយតបនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ? អ្នកឈ្នះក្នុងការប្រលងនេះនឹងមានឱកាសបាន៖ ទទួលទានអាហារថ្ងៃត្រង់ជាមួយបុគ្គលិកសំខាន់ៗនៃស្ថានទូតអាមេរិក បង្ហាញការងាររបស់គេនៅក្នុងព្រឹត្តិប័ត្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលត្រូវបានចែកចាយនៅទូទាំងសាកលលោក។ បង្ហាញវត្តមាននៅក្នុងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថានទូតអាមេរិក ហើយនឹងបានចូលរួមនៅក្នុងកម្មវិធីជជែកលេងដែលផ្សាយផ្ទាល់តាមហ្វេសបុក (Facebook Live Chat) របស់ស្ថានទូត។ ទទួលបានលិខិតសរសើរពីទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជា។ បង្ហាញការងារនិងគំនិតយោបល់របស់គេទៅអ្នកឯកទេសរបស់ទីភ្នាក់ងារជំនួយអាមេរិក USAIDនិងដើរទស្សនាទីកន្លែងការិយាល័យរបស់ទីភ្នាក់ងារជំនួយអាមេរិក USAIDដើម្បីស្វែងយល់ពីការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ហើយនិង ចូលរួមក្នុងការពិភាក្សាតុមូល និងក្នុងពិធីសម្រាប់ធ្វើការទំនាក់ទំនងគ្នាជាបណ្តាញ (ដោយមានអាហារស្រស់ស្រូប) ជាមួយនឹងអ្នកចូលរួមប្រលងដទៃទៀត និងបុគ្គលិកនៃស្ថានទូតអាមេរិក។ របៀបដាក់ពាក្យ និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស ជាក្រុម ជាបុគ្គលម្នាក់ៗ ឬពីរៗនាក់ អ្នកអាចផ្ញើស្នាដៃការងាររបស់អ្នកមកកាន់ icambodia@usaid.gov ។ អ្នកចូលរួមប្រលងត្រូវស្ថិតនៅក្នុងអាយុចន្លោះពី ១៥ ដល់ ៣០ ឆ្នាំ ហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ស្នាដៃរបស់អ្នកអាចជាទំរង់រូបភាពបែបណាក៏បាន (ដូចជាផ្ទាំងរូបភាព ជាតារាងទិន្នន័យ ជាគំនូរ និងវីដេអូ) ដែលអាចផ្ញើមកតាមប្រព័ន្ធអ៊ិនធ័រណែត។ វីដេអូមិនត្រូវវែងជាង ៣ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែតុលា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ
សេចក្តីសង្ខេបរួម រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកំពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋាភិបាលមិនព្រមអនុញ្ញាតអោយការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នាំទៅតាំងទីលំនៅជាថ្មី នូវជនម៉ុងតាញ៉ាមួយក្រុម ដែលត្រូវបានគេនិយាយថា មានហេតុផលត្រឹមត្រូវក្នុងការទទួលបានសិទ្ធិជ្រកកោន ហើយដែលបានគេចេញពីការធ្វើបាប នៅប្រទេសវៀតណាម។ នៅខែតុលា រដ្ឋាភិបាលបានធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ លើការតាំងទីលំនៅជាថ្មីនៃក្រុមម៉ុងតាញ៉ាចំនួន ៧ នាក់ នៅប្រទេសទី ៣ តែបាននិយាយថា ២៩ នាក់ទៀត គ្មានហេតុផលគ្រប់គ្រាន់សំរាប់ទទួលបានសិទ្ធិជ្រកកោនទេ ហើយបានប្រកាសពីផែនការចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ ថ្មីបើអង្គការ UNHCR ព្រមជួយគេនៅក្នុងការតាំងទីលំនៅជាថ្មីក្តី។ រដ្ឋាភិបាលបានថ្កោលទោសថាជាការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នូវសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសំរាប់ប្រទេសកម្ពុជាដែលរិះគន់ការប្រព្រឹត្តទៅលើក្រុមម៉ុងតាញ៉ា ។ អ្នកភូមិបានសំលាប់ព្នងមួយចំនួន ដោយសង្ស័យថា បានធ្វើធ្មប់ ដោយសារតែជំនឿសាសនា និងការប្រតិបត្តិរបស់គេ។ មានសេចក្តីរាយការណ៍ផងដែរថា មានការរារាំងដល់សមាហរណកម្មក្នុងសង្គម នូវក្រុមចាម។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីក្រុមម៉ុងតាញ៉ាដែលកាន់សាសនាគ្រឹះ ជាមួយរដ្ឋាភិបាល។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកក៏បានពិភាក្សាផងដែរពីសារៈសំខាន់នៃការរាប់រក និងភាពចំរុះគ្នាផ្នែកសាសននា ជាមួយតំណាងរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមេដឹកនាំក្រុមសាសនាឥស្លាម សាសនាគ្រឹះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែមិថុនា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
អត្ថបទរបស់ Susan Thornton នៅក្នុងលិខិតទូត ថ្ងៃទី ៨ មករា ឆ្នាំ ២០១៨ នៅក្នុង Blog ផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងឆ្នាំដំបូងនៃរដ្ឋបាលរបស់លោកត្រាំ សហរដ្ឋអាមេរិកបានធ្វើការដោយមិនខ្លាចនឿយហត់ ជាមួយ សម្ព័ន្ធមិត្តនិងដៃគូ នៅអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងថ្មីៗ ដើម្បីដោះស្រាយការគំរាមកំហែងចំពោះសន្តិសុខ ហើយបង្កើនឱកាសផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្នុងពេលដែលយើងដើរទៅមុខ ក្នុងឆ្នាំ ២០១៨ ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីគូសបញ្ជាក់ពីការងារ និងជោគជ័យខ្លះរបស់យើង ក្នុងឆ្នាំ ២០១៧។ ១. ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump ទៅកាន់អាស៊ី នៅខែវិច្ឆិកា លោករដ្ឋមន្រ្តីការបរទេស និងខ្ញុំមានកិត្តិយសដោយបានអមដំណើរលោកប្រធានាធិបតី Trump នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាស៊ី ដែលជាដំំណើរទស្សនកិច្ចដ៏វែងបំផុតមួយរបស់លោក។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃនេះ លោកប្រធានាធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ Indo-Pacific មួយដែលមានភាពសេរី និងបើកចំហ ដោយក្នុងនោះ ប្រទេសនានាមានអធិបតេយ្យ មានវិបុលភាព គ្មានការគំរាមកំហែងភេរវកម្ម និងការបង្ខិតបង្ខំ និងសង្គ្រាមនុយក្លេអ៊ែរ។ លោកប្រធានាធិបតីបានសំដែងជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកចំពោះតំបន់ ហើយបានថ្លែងពីចក្ខុវិស័យរបស់លោកចំពោះបរិយាកាសធ្វើពាណិជ្ជកម្មត្រឹមត្រូវ និងមានទៅមានមក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមករា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ចេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៣៥០ ០០០ ដុល្លាអាមេរិក ដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សំរាប់ដំណាក់កាលទី ៥ ក្នុងការធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលមានចំណាស់១០ ទសវត្សមកហើយ ក្នុងសួនឧទ្យានអង្គរ ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន 9 ដែលរួមមានប្រទេសបូលីវី ភូមា អ៊ីស្រាអែល មិកសិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ ដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌។ ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើអោយសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី ៥ របស់គំរោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។ អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញនូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែធ្នូ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
អត្ថបទវិចារណកថារួមគ្នារបស់នាយកប្រចាំប្រទេសនៃកម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ Vladanka Andreeva និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt ដើម្បីប្រារព្ធទិវាអេដស៍ពិភពលោក ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ថ្ងៃ ០១ ធ្នូ គឺជាពេលវេលាមួយដើម្បី រំលឹកដល់ជីវិតបាត់បង់ ភាពរីករាយចំពោះដំណើរជឿនលឿនដែលសំរេចបាន ព្រមទាំងធ្វើការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍។ នៅកម្ពុជា គេមានរឿងច្រើនដែលត្រូវសាទរ។ សូមសួរឌី សុខា។ នៅពេលនាងត្រូវបានរកឃើញថា មានមេរោគអេដស៍ កាលពីប្រហែល ២០ ឆ្នាំមុន ជីវិតរបស់នាងមានការធ្លាក់ចុះយ៉ាងខ្លាំង។ នាងលាក់ខ្លួន ខ្លាចស្លាប់ និងការសំលឹងមើលដោយក្រសែភ្នែកមុត របស់គ្រួសារ និងសហគមន៍របស់នាងដែលខ្លាចជំងឺអែដស៍។ សុខភាពនាងមិនល្អទេ។ តែនៅឆ្នាំ ២០០៤ ឌី សុខាបានចាប់ផ្តើមប្រើថ្នាំប្រឆាំងជំងឺអែដស៍ ហើយក្នុងរយៈពេល ៦ ខែ នាងមានកំលាំង ហើយមានសុខភាពល្អ។ បច្ចុប្បន្ននេះ នាងធ្វើការជាមិត្តអប់រំមិត្ត នៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយ នៅភ្នំពេញ ដែលជួយអ្នកទទួលការព្យាបាលជំងឺអេដស៍ ហើយស្នាមញញឹមរបស់នាងធ្វើអោយគេគ្រប់គ្នាសប្បាយរីករាយ។ របាយការណ៍ថ្មីមួយ នៃ កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍បង្ហាញអោយឃើញថា នៅក្នុងពិភពលោក អ្នកទទួលការព្យាបាលជំងឺអែដស៍មានកំណើនយ៉ាងច្រើន។ ការព្យាបាលបានស្តារជីវិតមករកភាពពេញលេញ និងសុខភាពល្អឡើងវិញ។ប្រទេសកម្ពុជាបានសំរេចជោគជ័យគួរអោយកត់សំគាល់ នៅក្នុងការព្យាបាលជំងឺអេដស៍។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែវិច្ឆិកា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ឯកអគ្គរដ្ឋទូត
ដោយ លោកឯកអគ្គរដ្ឋទូត William A. Heidt តើលោកអ្នកដឹងទេថា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍គឺ នៅពេលនេះ គឺជាទីផ្សារបច្ចេកវិទ្យាដ៏ក្តៅជាងគេ ក្នុងពិភពលោក? “សេះ” ចំនួន ៨ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លា បានលេចមុខឡើងនៅក្នុងតំបន់ ដោយរួមមានក្រុមហ៊ុន Sea (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសសឹង្ហបូរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុនផ្នែកទីផ្សាររបស់ប្រទេសឥណ្តូនេស៊ី) និងក្រុមហ៊ុន VNG (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសវៀតណាម)។ តំបន់នេះមានអ្នកប្រើប្រាស់អ៊ិនធ័រណែតតាមទូរស័ព្ទដៃចំនួនជាង ៣០០ លាននាក់ ដែលភាគច្រើនស្ថិតក្នុងអាយុក្រោម ៣៥ ឆ្នាំ)។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនទុនវិនិយោគផ្សងព្រេង (Venture capital firm) របស់អាមេរិកមានការិយាល័យនៅប្រទេសសឹង្ហបូរី និងទីក្រុងដទៃទៀត នៅក្នុងតំបន់។ ក្រុមហ៊ុនទាំងនេះកំពុងតែ កសាងទំនាក់ទំនង ចេញផលិតផលថ្មីៗ ហើយផ្តល់ថវិកាដល់ក្រុមហ៊ុនទើបបង្កើតថ្មីរាប់សិបទៀតនៅក្នុងតំបន់។ វិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងយ៉ាងឆាប់ផងដែរ។ ក្រុមហ៊ុបច្ចេកវិទ្យារបស់កម្ពុជាដែលកំពុងរះ ដូចជាក្រុមហ៊ុន Morakot …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែតុលា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ដោយសារបញ្ហាបច្ចេកទេស ការចុះឈ្មោះលេងឆ្នោត DV ២០១៩ ត្រូវចាប់ផ្តើមជាថ្មី ហើយអ្នកដែលបានដាក់ពាក្យនៅមុនថ្ងៃទី ១៨ តុលា ២០១៧ ត្រូវដាក់ម្តងទៀត ។ យើងមានការសោកស្តាយចំពោះការលំបាកចំពោះអ្នកចូលលេងឆ្នោត DV ។ ដើម្បីអោយមានយុត្តិធម៌ត្រឹមត្រូវ ហើយការពារភាពត្រឹមត្រូវនៃដំណើរការលេងឆ្នោតនេះសំរាប់អ្នកពាក់ព័ន្ធទាំងអស់ យើងត្រូវតែចាប់ផ្តើមឡើងវិញនូវដំណើរការលេងឆ្នោតនេះ សំរាប់ឆ្នាំនេះ (DV-២០១៩)។ អំឡុងពេលចុះឈ្មោះថ្មីសំរាប់ឆ្នោត DV-២០១៩ ចាប់ផ្តើមការចុះឈ្មោះតាមអ៊ិនធ័រណែតនៅថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក ហើយបិទនៅថ្ងៃពុធ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក។ បើលោកអ្នកបានចុះឈ្មោះមុនថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ការចុះឈ្មោះនោះនឹងមិនត្រូវបានគេយកជាការទេ ហើយលោកអ្នកត្រូវចុះឈ្មោះម្តងទៀត នៅក្នុងអំឡុងពេលចុះឈ្មោះថ្មី។ លោកអ្នកអាចចុះឈ្មោះម្តងទៀត ដោយមិនខ្លាចរងការបដិសេធដោយសារហេតុផលចុះឈ្មោះច្រើនដងទេ។ អ្នកដែលចុះឈ្មោះលើសពីម្តងនៅក្នុងអំឡុងពេលចុះឈ្មោះថ្មី នឹងត្រូវបានបដិសេធ។ អ្នកលេងឆ្នោតអាចចូលមើលទំរង់ចុះឈ្មោះឆ្នោត DV (E-DV) នៅក្នុងគេហទំព័រផ្លូវការ dvlottery.state.gov នៅក្នុងអំឡុងពេលចុះឈ្មោះ។ ការណែនាំស្តីពីឆ្នោត DV …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែតុលា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
អារម្ភកថា “តាំងពីដើមមក ប្រទេសអាមេរិកគឺជាកន្លែងដែលស្រឡាញ់សេរីភាពក្នុងការប្រតិបត្តិសាសនា។ គួរអោយ ស្តាយដែលមនុស្សជាច្រើននៅជុំវិញពិភពលោកគ្មានសេរីភាពនេះ…យើងសូមបួងសួងអោយគេមានភាពខ្លាំង និងបញ្ញាញាណដើម្បីមានអនាគតល្អ…គឺអនាគតដែលមនុស្សល្អក្នុងគ្រប់ជំនឿសាសនា ទាំងអ្នកកាន់សាសនាគ្រឹះ សាសនា ឥស្លាម សាសនាជី្វហ និងទាំងសាសនាហិនឌូ អាចធ្វើតាមចិត្តរបស់គេ ហើយប្រតិបត្តិសាសនា ទៅតាមមនសិការបស់គេ” ប្រធានាធិបតី Donald Trump សេរីភាពសាសនាគឺជាគុណតំលៃជាទីស្រឡាញ់របស់អាមេរិក និងជាសិទ្ធិជាសាកលមួយរបស់មនុស្ស វាមានរយៈពេល ១៩ ឆ្នាំហើយ ចាប់តាំងពីការអនុម័តច្បាប់ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលជាច្បាប់ជាប្រវត្តិសាសន៍មួយដែលចាត់ទុកការលើកកំពស់សេរីភាពសាសនាជាផ្នែកសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ប្រទេសអាមេរិក។ សហរដ្ឋអាមេរិកលើកកំពស់សេរីភាពសាសនា ដោយចាត់ទុកវាជាការចាំបាច់មួយ ផ្នែកសីលធម៌។ សំខាន់ដូចគ្នានេះផងដែរ យើងលើកកំពស់សេរីភាពសាសនា ពីព្រោះបណ្តាប្រទេសដែលការពារបានល្អនូវសិទ្ធិមនុស្សមួយនេះគឺជាប្រទេសដែលមានស្ថិរភាព មានសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិភាព។ ការខកខានរបស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិនេះបណ្តាលអោយមានអស្ថិរភាព ភេរវកម្ម និងអំពើហឹង្សា។ របាយការណ៍ប្រចាំឆ្នាំនេះដែលផ្ញើជូនសភាសហរដ្ឋអាមេរិក រៀបរាប់លំអិតពីស្ថានភាពនៃសេរីភាពសាសនានៅក្នុងប្រទេសនិងទឹកដីចំនួនជិត ២០០ ហើយចងក្រងឯកសារស្តីពីការរំលោភបំពានរបស់រដ្ឋាភិបាល ក្រុមភេរវករ និងបុគ្គលនានា។ ការជំរុញរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពសាសនាអន្តរជាតិ ទាមទារអោយមានការតស៊ូដើម្បីសិទ្ធិរបស់ប្រជាជនដែលងាយរងគ្រោះខ្លាំងជាងគេ នៅក្នុងពិភពលោក។ ការប្រព្រឹត្តដ៏ឃោរឃៅរបស់ពួក ISIS ទៅលើក្រុមសាសនានានា និងក្រុមភាគតិច នៅមជ្ឈឹមបូព៌ា បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ របាយការណ៍ប្រចាំឆ្នាំ សំរាប់ឆ្នាំ ២០១៦ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែកញ្ញា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ដូចជា រថយន្ត គ្រឿងសង្ហារឹមសម្រាប់ការិយាល័យនិងលំនៅដ្ឋាន គ្រឿងអេឡិចត្រូនិច ឧប្បករណ៏កុំព្យូទ័រនិងសំភារៈផ្សេងៗទៀតសំរាប់ប្រើប្រាស់ក្នុងផ្ទះ ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ឥវ៉ាន់ ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ 1782 ផ្លូវជាតិលេខ 5 (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។ កាលបរិចេ្ឆទ និង ពេលវេលា ថ្ងៃព្រហស្បត៏ទី 14 ខែ កញ្ញា ឆ្នាំ 2017 ម៉ោង 8:00 ព្រឹក – 10:00 ព្រឹក: ឥវ៉ាន់មានរៀបតាំងជូនឲ្យពិនិត្យមើល នឹង ធ្វើការដេញថ្លៃ ចាប់ផ្តើមនូវម៉ោង 8:30 ព្រឹក ។ ម៉ោង 1:00 រសៀល – 1:30 រសៀល: ចាប់ផ្តើមធ្វើការដេញថ្លៃសំរាប់ឡាន និង ឥវ៉ាន់ដែលមិនទាន់បានទទួលការបង់ថ្លៃ។ ឥវ៉ាន់ដែលមិនទាន់បានទទួលការបង់ថ្លៃទាំងអស់នឹងធ្វើការដេញថ្លៃឡើងវិញ។ លក្ខខណ្ឌនៃការលក់ ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែសីហា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ចេញថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ពីកម្ពុជា វៀតណាម និង ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ ៨លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យស្ត្រីអាចទទួលបាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសមរម្យ ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។ គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីនឹងផ្តល់មូលធនទៅដល់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែលនឹងជួយប្រែក្លាយស្ត្រីដែលមានប្រាក់ចំណូលទាបពីជីវភាពសមល្មមគ្រាន់តែចិញ្ចឹមជីវិតទៅកាន់ជីវភាពប្រកបដោយចីរភាព ហើយនឹងជួយស្ត្រីទាំងនោះឲ្យធន់ទៅនឹងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ បន្ថែមលើភាពជោគជ័យលើមុខជំនួញដែលគ្រប់គ្រងដោយស្ត្រី មានផលប្រយោជន៍រយៈពេលវែងជាច្រើនទៀតដែលពួកគេនឹងទទួលបានដោយក្នុងនោះរួមមាន៖ ការកើនឡើងនូវការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើង ព្រមទាំងមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារក្នុងការទទួលបាននូវឱកាសអប់រំ និងសុខាភិបាល។ លោក Todd Sorenson អនុប្រធានបេសកកម្មនៃទីភ្នាក់ងារអភិវឌ្ឍប្រចាំតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID ដែលមានទីតាំងនៅទីក្រុងបាងកកបានមានប្រសាសន៍ថា៖ “ទីភ្នាក់ងារ USAID មានសេចក្តីសោមនស្សរីករាយក្នុងការជួយគាំទ្រដល់គម្រោងសញ្ញាប័ណ្ណជីវាភាពសម្រាប់ស្រ្តីជាមួយកម្ចីដែលមានការធានា។” សញ្ញាប័ណ្ណនេះផ្តល់ប្រយោជន៍ដល់ស្ត្រីដែលរស់នៅតាមបណ្តារដ្ឋក្នុងតំបន់អាស៊ាន និងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន។ អាស៊ាន គឺជាសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍។ គម្រោងរយៈពេលបួនឆ្នាំ ដែលមានអាត្រាការប្រាក់ ៥.៦ភាគរយ ត្រូវបានរៀបចំដោយក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថានឹងចុះបញ្ជីរក្នុងទីផ្សារមូលប័ត្រសិង្ហបុរីក្នុងខែនេះ។ គម្រោងនេះនឹងក្លាយជាសញ្ញាប័ណ្ណនិរន្តរភាពសង្គមដំបូងគេដែលផ្តោតលើចំណូលសង្គម និងហិរញ្ញវត្ថុដែលនឹងត្រូវចុះបញ្ជីរលើទីផ្សារមូលប័ត្រធំមួយ។ ទីភ្នាក់ងារ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ក្រុមកម្ពុជានឹងទៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ សំរាប់ការប្រកួត Technovation! សូមអបអរសាទរចំពោះក្រុមអត្តសញ្ញាណផលិតផលខ្មែរ (Cambodia Identity Product) មកពីមជ្ឈមណ្ឌល Liger Learning Center ដែលនឹងត្រូវប្រកួតជុំចុងក្រោយជាមួយនឹងក្រុមដទៃទៀតមកពីជុំវិញពិភពលោក នៅក្នុងខែសីហានេះ! ការប្រកួត Technovation Challenge គឺជាការប្រកួតផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសាកលមួយ សម្រាប់ក្មេងស្រីដែលមានអាយុចន្លោះពី ១០ ទៅ ១៨ឆ្នាំ។ កម្មវិធីនេះជម្រុញអោយក្មេងស្រីនៅទូទាំងពិភពលោក កំណត់នូវបញ្ហារបស់សហគមន៍ បង្កើតកម្មវិធីតាមទូរស័ព្ទដៃ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ហើយកសាងផែនការជំនួញមួយដើម្បីរកទីផ្សាលក់កម្មវិធីនេះ។ គំនិតអាជីវកម្មរបស់ពួកគេគឺបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ ដែលជួយលើកកម្ពស់ផលិតផលប្រពៃណីខ្មែរ និងភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រដល់ក្រុមនេះ តាមរយៈគម្រោង Development Innovations Cambodia ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
Felix Café ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅថ្ងៃទី២៨ ខែកក្កដា លោក Michael Newbill អនុប្រធានបេសកកម្មថ្មី របស់ស្ថានទូតអាមេរិក ដែលទើបតែមកដល់ប្រទេសកម្ពុជា បានចូលរួមបើកកម្មវិធីពិពណ៌សិល្បៈអំពីការប្រយុទ្ធប្រឆាំងការដាក់អន្ទាក់សត្វព្រៃ នៅហាងកាហ្វេ Felix Café ។ ពិពណ៌នេះបានរៀបចំឡើង ដោយអង្គការឃ្លាំមើលបរិស្ថានមួយ ដែលមានឈ្មោះថា សម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) ដោយគេប្រើប្រាស់សិល្បៈបែបទំនើប ដើម្បីសង្កត់ធ្ងន់លើផលប៉ះពាល់អាក្រក់នៃការដាក់អន្ទាក់ ចំពោះជីវចម្រុះ នៅកម្ពុជា។ កញ្ញា កញ្ញា ដូ ពុទ្ធមូលីតា សិល្បករផាត់មុខ ដែលគេតែងស្គាល់តាមរយៈឈ្មោះសិល្ប: Apple Love បានប្រើរូបថតដែលមានរូបតារាល្បីរបស់កម្ពុជាជាប់អន្ទាក់សត្វ ដើម្បីប្រៀបធៀបបញ្ហាដាក់អន្ទាក់ជាមួយនឹងមនុស្ស។ លោកអ្នកដែលមានចំណាប់អារម្មណ៍អាចទៅទស្សនាពិពណ៌នេះបាន នៅ Daylight Plaza Aeon Mall នៅថ្ងៃព្រហស្បត្តិ៍ ទី៣ ខែសីហា ឆ្នាំ២០១៧ ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។ ពិពណ៌នោះក៏មានសកម្មភាពផ្សេងៗសម្រាប់កុមារ ដូចជាការគូមុខ និងការនិយាយរឿងនិទានជាដើម …
អានបន្ថែម»
ដោយ Yarat | 28 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
និស្សិតឆ្នើមកម្ពុជា ចំនួន៦រូប នឹងចាប់ផ្តើមការសិក្សាថ្នាក់ក្រោយឧត្តម នៅសហរដ្ឋអាមេរិក ដោយទទួលបានអាហាររូបករណ៍ Fulbright ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សាមួយដ៏សំខាន់ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ធៀម សុធីដានៀត ដែលនឹងទៅសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច បានប្រាប់អោយដឹងថា “ការទទួលបានអាហារូបករណ៍ Fulbright គឺជាការទទួលបានបទពិសោធន៍ដែលផ្លាស់ប្តូរជីវិតសម្រាប់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំនូវការទទួលបានចំណេះដឹងថ្មីៗ ការចូលរួមក្នុងវប្បធម៌ផ្សេងៗជាច្រើន និងធ្វើដំណើរទៅកាន់រដ្ឋនៅអាមេរិក អោយបានច្រើនតាមដែលអាចធ្វើបាន”។ និស្សិតទាំង៦នាក់ រួមមាន៖ ធៀម សុធីដានៀត នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យ Wisconsin Milwaukee ឯក ពេជ្រមុនី នឹងសិក្សាថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រចំណីអាហារ នៅ សាកលវិទ្យាល័យ Washington State ងួនលឹម នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលអាជីវកម្ម នៅ សាកលវិទ្យាល័យ Fairleigh Dickinson ម៉ម ជូលីណា នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអប់រំអន្តរជាតិ នៅ សកលវិទ្យាល័យ Lehigh ណែម សក្កណា នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ នៅ សាកលវិទ្យាល័យ Georgetown ធា សុខឃៀង នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មស៊ីវិល នៅ សកលវិទ្យាល័យ Purdue ស្ថានទូតអាមេរិក សូមអបអរសាទរ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ
សារមន្ទីរជាតិ | ទីក្រុងភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្នាដៃនិពន្ធមួយរបស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី និងសាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី ដែលនឹងនាំយកទៅសម្តែងនៅទីក្រុងញ៉ូយក បស់ស្តុន និងប្រទេសអូស្ត្រាលី ត្រូវបានប្រកាសជាសាធារណៈ នៅក្នុងពិធីសន្និសីទកាសែតមួយដែលធ្វើឡើងនៅទីក្រុងភ្នំពេញ។ ស្នាដៃនេះមានឈ្មោះថា “បង្សុកូល៖ ការរំឭកដល់កម្ពុជា” គឺជាការដាក់បញ្ចូលគ្នានៃ តន្រ្តី សំឡេង ចលនា និងរូបភាព។ ក្នុងសន្និសីទកាសែតនោះ ភារធារីរបស់ស្ថានទូតអាមេរិក លោកស្រី Julie Chung បានមានប្រសាសន៍ថា “ស្នាដៃនិពន្ធនេះគឺជាការរម្លឹកដល់សោកនាដកម្មនៃរបបខ្មែរក្រហម កាលពីអំឡុងឆ្នាំទសវត្សរ៍១៩៧០ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ស្នាដៃនេះក៏ជាតំណាងអោយសេចក្តីសង្ឃឹមនិងការបន្តដើរទៅមុខ។”
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
“ការជួញដូរមនុស្សគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏សោកសៅបំផុតទាក់ទងនឹងសិទ្ធិមនុស្ស នៅក្នុងសម័យកាលនៃយើង។ វាធ្វើអោយគ្រួសារព្រាត់ប្រាស់ ធ្វើអោយទីផ្សារពិភពលោកមានភាពខុសធម្មតា បំផ្លាញនិតិរដ្ឋ និងជំរុញដល់សកម្មភាពល្មើសជាអន្តរជាតិដទៃទៀត។ វាគំរាមកំហែងសុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ តែអាក្រក់បំផុតនោះ បទល្មើសនេះធ្វើអោយមនុស្សបាត់បង់សេរីភាព និងសេចក្តីថ្លៃថ្នូររបស់គេ។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំលុបបំបាត់បញ្ហាដ៏អាក្រក់នេះនៃការជួញដូរមនុស្ស។ ថ្ងៃនេះ យើងបោះជំហានដ៏សំខាន់មួយទៀតដើម្បីសំរេចគោលដៅនេះ។ របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១៧ បង្ហាញពីជោគជ័យដែលសំរេចបាន និងបញ្ហាប្រឈមដែលនៅបន្តមាន នៅចំពោះមុខយើង លើបញ្ហាជាសាកលដ៏សំខាន់នេះ”។ Rex W. Tillerson រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ២) រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមាសំរាប់ការបំបាត់ការជួញដូរ មនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរសមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។ រដ្ឋាភិបាលបានបង្ហាញអោយឃើញនូវការបង្កើនការខិតខំ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍មុន។ ដូច្នេះ កម្ពុជានៅបន្តស្ថិតនៅចំណាត់ថ្នាក់ទី២។ រដ្ឋាភិបាលបានបង្ហាញអោយឃើញថា ខ្លួនបានបង្កើនការខិតខំ ដោយកាត់ទោសជនល្មើសបានចំនួនកាន់តែច្រើន ចំណាយថវិកាកាន់តែច្រើនសំរាប់គណកម្មាធិការជាតិប្រឆាំងការជួញដូរ និងគណកម្មាធិការដែលជាសាខារបស់គណកម្មាធិការនេះនៅតាមខេត្ត ហើយបង្កើតផែនការសកម្មភាពថ្មីមួយ ដើម្បីទប់ស្កាត់ទាសភាពបំណុលលើកុមារ និងទំរង់ដទៃទៀតនៃការកេងប្រវ័ញ្ចពលកម្ម។ យ៉ាងណាក្តីក៏រដ្ឋាភិបាលមិនបានបំពេញបានតាមបទដ្ឋានអប្បបរិមា នៅក្នុងផ្នែកសំខាន់ៗមួយចំនួនដែរ។ ទោះបីមានអំពើពុករលួយជាទូទៅ ដែលរួមចំណែកធ្វើអោយមានការជួញដូរនៅក្នុងវិស័យជាច្រើន និងក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួនក្តី ក៏រដ្ឋាភិបាលមិនបានធ្វើការស៊ើបអង្កេត កាត់ទោស ឬដាក់ទោសមន្រ្តីដែលធ្វើការឃុបឃិតណាមួយឡើយ។ តុលាការបានបន្តបញ្ចប់ក្តីនៃការជួញដូរផ្លូវភេទ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 10 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទបានជូនគ្រឿងព្រះឥស្សរិយយសមុនីសារភ័ណ្ឌដល់នាយទាហានជើងទឹកសហរដ្ឋអាមេរិកចំនួន ៣ រូប ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងភាពជាដៃគូនេះ។ អ្នកទទួលបានរង្វាន់នេះ កាលពីថ្ងៃសុក្រកន្លងទៅនេះមានវរនាវីទោ Gary Brice វរនាវីត្រី Jamal Dejli និងវរនាវីត្រី Catherine Berjohn ។ ពួកគេបានទទួលរង្វាន់ចំពោះការងាររបស់ពួកគេនៅក្នុងការជួយដល់ការជួសជុលមន្ទីរពិសោធន៍វេជ្ជសាស្រ្តចំនួន ៣ នៅកម្ពុជា ហើយបានផ្តល់ការបណ្តុះ បណ្តាលបច្ចេកទេសដល់អ្នកបច្ចេកទេសមន្ទីរពិសោធន៍។ ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនអោយមកធ្វើការនៅក្នុងអង្គភាពវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកលេខ ២ (NAMRU-2) ដែលរកមើលការគំរាមកំហែងនៃជំងឺឆ្លងដែលមានសារៈសំខាន់ចំពោះសុខភាពរបស់យោធា និងសុខភាពសាធារណៈ ហើយវាយតំលៃវិធីកាត់បន្ថយការគំរាមកំហែងទាំងនោះ។ លោក Gary គឺជាប្រធាននៃ NAMRU-2 ។ បុគ្គលិករបស់ NAMRU-2 ម្នាក់ទៀត គឺលោកស្រី ប៊ុន ចាន់កេសី ក៏បានទទួលរង្វាន់ផងដែរ ចំពោះការរួមចំណែករបស់លោកស្រី។ គ្រឿងឥស្សរិយយសត្រូវបានប្រគល់ដោយឧត្តម សេនីយ៍ឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជា និងលោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិក។
អានបន្ថែម»
ដោយ Yarat | 7 ខែកក្កដា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទី ៤ កក្កដា តែស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិធីអបអរទិវានេះជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា នៅក្នុងសណ្ឋាគារអាំងទ័រកុងទីណង់តាល់។ ភ្ញៀវចំនួនជិត ៨០០ នាក់បានចូលរួមនៅក្នុងពិធីនៅឆ្នាំនេះ ដោយរួមមានឯកឧត្តម លី ធុច ទេសរដ្ឋ មន្រ្តីទទួលបន្ទុកគំរោងពិសេស ជាភ្ញៀវកិត្តិយស។ កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងការដើរគំនាប់របស់ក្រុមទាហានម៉ារីនអាមេរិកដែលប្រចាំការនៅស្ថានទូតអាមេរិក និងការច្រៀងចំរៀងជាតិរបស់កម្ពុជា និងចំរៀងជាតិរបស់សហរដ្ឋអាមេរិក។ មានកម្មវិធីកំសាន្តរបស់ក្រុមភ្លេង MC2 ជាមួយនឹងការបំរើភេស្ជៈ និងអាហាររបស់អាមេរិក ដូចជាស្រាបៀ ភីស្សា និងនំដូណាត់។
អានបន្ថែម»
ដោយ Yarat | 29 ខែមិថុនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
អាងទន្លេមេគង្គចិញ្ចឹមមនុស្សរាប់លាននាក់ និងជីវសាស្រ្តចំរុះខ្លះ ក្នុងចំណោមជីវសាស្រ្តចំរុះដ៏សំបូរបែបបំផុតក្នុងពិភពលោក តែវាត្រូវប្រឈមនឹងការគំរាមកំហែងជាច្រើន។ អត្ថបទរបស់ Stefan Lovgren ផ្សាយនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៧ ភ្នំពេញ៖ លោក Zeb Hogan រំលឹកពីភាពស្ញប់ស្ញែងដែលលោកមានក្នុងចិត្ត ក្នុងនាមជាអ្នកជីវសាស្រ្តផ្នែកជលផល ថ្មីម្នាក់ ពេលលោកមកដល់តំបន់អាស៊ីអាគ្នេយ៍ កាលពីប្រហែល ២០ ឆ្នាំមុន ហើយបានឃើញទន្លេមេគង្គ។ ដោយបានធំដឹងក្តី នៅតំបន់វាលលំហ Arizona ដែលនៅទីនោះ ទន្លេកម្រមានទឹក កុំថាឡើយត្រី ក្នុងនាមជានិស្សិតអាហារូប ករណ៍ Fulbright វ័យក្មេងម្នាក់ លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមកឃើញទន្លេដែលផ្តល់ភោគផលច្រើនបំផុតយ៉ាងនេះ នៅក្នុងពិភពលោក។ លោក Hogan បាននិយាយថា “អ្វីៗទាំងអស់មានលក្ខណៈរស់រវើក។ វាដូចជាមើលទៅពិភពលោកតាមកញ្ចក់កែវថ្មីមួយ។ វាមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងតំបន់ Arizona”។ កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំរបស់លោក ទីបំផុតបានចប់ តែលោក Hogan បានវិលមករកទន្លេមេគង្គវិញ ក្នុងពេលមិនយូរ។ រាប់ឆ្នាំក្រោយមក លោកបានចំណាយពេលកាន់តែច្រើន នៅក្នុងតំបន់នេះ ដោយបានជ្រួតជ្រាបពីវប្បធម៌នៃប្រទេសថៃ និងប្រទេសកម្ពុជា។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែមេសា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សរសេរដោយ Stefan Lovgren ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ ការធ្វើការបំលាស់ទីដ៏ធំៗបំផុតខ្លះនៃសត្វ នៅក្នុងពិភពលោក គឺនៅលើដី ដូចជាសត្វគោព្គោព្រៃ (Wildebeest) ដែលធ្វើដំណើរឆ្លងកាត់តំបន់ទំនាបនៅទី្វបអាហ្វ្រិក និងសត្វរមាំងនៅតំបន់វាលនៅអាឡាស្កា។ មានការធ្វើដំណើរច្រើន និងមិនធម្មតាផ្សេងទៀត តាមអាកាស នៃសត្វមេអំបៅម្យ៉ាង ដែលស្វែងរកទីជំរកនៅតំបន់ភ្នំ នៃប្រទេសម៉ិកស៊ិក ឬសត្វស្លាបដែលធ្វើដំណើររាប់ពាន់ម៉ៃល៍ ដើម្បីទៅដល់តំបន់ដែលវាអាចរកចំណីបាន នៅតំបន់ត្រូពិច ក្នុងរដូវរងា។ តែការធ្វើដំណើរដ៏សំខាន់និងធំបំផុតមួយ ដែលមានចំនួនសត្វដ៏ច្រើនលើសលុប មានឡើងដោយយើងមិនអាចមើលឃើញបាន នៅក្នុងទឹកដែលគេមិនអាចមើលឃើញឆ្លុះបាន នៃទន្លេសាប ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ក្នុងមួយឆ្នាំៗ មានត្រីរាប់ពាន់លានក្បាល មានធំមានតូច ធ្វើការបំលាស់ទីដ៏អស្ចារ្យបំផុតមួយនៃសត្វ នៅលើផែនដីយើងនេះ។ លោក Zeb Hogan ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ខ្សែកាប National Geographic និងជាពិធីករក្នុងកម្មវិធីទូរទស្សន៍នេះ ស្តីពីត្រីយក្ស បានមានប្រសាសន៍ថា “នេះគឺជារឿងមួយធំ និងអស្ចារ្យ ដែលមនុស្សភាគច្រើនមិនបានលឺ”។ លោក Hogan កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងឯកសារស្តីពីការ បំលាស់ទី ក្នុងនាមជាអ្នកដឹកនាំក្រុមនៅក្នុងគំរោងមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 29 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
រោងភាពយន្ត Cineplex by Cellcard ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ មានអ្នកចូលទស្សនាជាង៣៥០នាក់ សម្រាប់ការចាក់បញ្ចាំងភាពយន្តឯកសារដែលមានឈ្មោះថា “មហាសមុទ្យផ្លាស្ទីក” នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ដោយការចាក់បញ្ចាំងនេះក៏ជាការអបអរដល់ទិវាទឹកពិភពលោក។ ខ្សែភាពយន្តនេះ និយាយអំពីផលប៉ះពាល់អាក្រក់នៃផ្លាស្ទីក ទៅមហាសមុទ្រ និងពិនិត្យទៅលើជំហានផ្សេងៗ ដែលមនុស្សគ្រប់រូបអាចធ្វើបាន ក្នុងកាត់បន្ថយគ្រោះថ្នាក់នេះ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ នៅក្នុងពិធីបើកថា “សុខភាពមហាសមុទ្រ មិនមែនត្រឹមតែជាការប្រឈមរបស់ពិភពលោកនោះទេ ប៉ុន្តែវាក៏ជាការប្រឈមថ្នាក់តំបន់ផងដែរ។ មនុស្សគ្រប់រូបអាចធ្វើអ្វីម្យ៉ាងដើម្បីការផ្លាស់ប្តូរល្អ។” លោកស្រី Grace Smith ស្ថាបនិកម្នាក់ របស់អង្គការ Go Green Cambodia ដែលបានរៀបចំសកម្មភាពបោសសំអាត និងលើកតំកើងការកែច្នៃឡើងវិញ បានបន្ថែមថា ទង្វើរបន្តិចបន្តួចអាចមានឥទ្ធិពលបានច្រើន ដើម្បីបំបាត់ផ្លាស្ទីកចេញពីផ្លូវទឹក។ លោកស្រីបាននិយាយថា “សូមកុំទិញទឹកដាក់ដបផ្លាស្ទីក។ សូមប្រើដបដដែល។ អ្នកគួររកវិធីប្រើប្រាស់ផលិតផលដែលអ្នកមានស្រាប់ អោយបានច្រើនដង។” នៅពេលមុននិងក្រោយការបញ្ចាំងភាពយន្ត ក្រុមយុវជនឯកអគ្គរដ្ឋទូតបរិស្ថាន បានរៀបចំតុពត៌មាន ដើម្បីផ្សព្វផ្សាយពត៌មានអំពីការថែរក្សាបរិស្ថាន និងការកែច្នៃរបស់ប្រើឡើងវិញ។
អានបន្ថែម»
ដោយ Yarat | 22 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ លោកឯកអគ្គរដ្ឋទូត Heidt និងសមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក និងសមាជិកអេកូយុវទូត រួមជាមួយជីវវិទូ Zeb Hogan បានជិះទូកនៅតាមដងទន្លេសាប។ លោកបណ្ឌិត Hogan ដែលកម្មវិធីទូរទស្សន៍របស់លោកមានឈ្មោះថា Monster Fish បានប្រាប់អោយដឹងថា៖ “ទន្លេទាំងនេះ មានសារសំខាន់ដល់ប្រទេសកម្ពុជា។ មនុស្សគ្រប់គ្នាពឹងផ្អែកទៅលើទន្លេនេះ។” លោកបណ្ឌិត Hogan គឺជាប្រធាននៃក្រុមអ្នកស្រាវជ្រាវ សម្រាប់គំរោង «អច្ឆរិយភាពទន្លេមេគង្គ» (Wonders of the Mekong) ដែលជាគំរោងផ្តួចផ្តើម មានរយៈពេល ៥ ឆ្នាំ ហើយឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃទន្លេ និងទិដ្ឋាភាពនៃអាងទន្លេមេគង្គក្រោម ទើបតែបានបញ្ចប់ការចុះមកមើលអាងទន្លេមេគង្គនៅកម្ពុជា ដើម្បីប្រមូលទិន្នន័យស្តីពីស្ថានភាពនៃទន្លេនេះ។ លោកអ្នកអាចស្វែងបន្ថែម អំពីគំរោងនេះ នៅទីនេះ ។
អានបន្ថែម»
ដោយ Yarat | 20 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានមោទនភាពសូមប្រកាសការគាំទ្ររបស់ខ្លួនចំពោះ “ផ្កាស្លាក្រោមអង្គការ” ដែលជាគំរោងនៃរបាំបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ហើយជំរុញដល់សន្តិភាព និងការផ្សះផ្សារឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ដោយពណ៌នាជាលក្ខណៈសិល្បៈនូវ ហឹង្សាជេនឌ័រក្រោមពួកខ្មែរក្រហម។ គំរោងនេះត្រូវបានគ្រប់គ្រង ដោយអង្គការកម្ពុជាចំនួន ៤ គឺអង្គការបណ្ឌិតសភាសិល្បៈខ្មែរ អង្គការក្តីករុណា មជ្ឈមណ្ឌលបុប្ផាណា និងអង្គការ Transcultural Psychological Organization (TPO) ។ លោកស្រីប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ការគាំទ្ររបស់ទីភ្នាក់ងារ USAID ចំពោះគំរោងផ្កាស្លាក្រោមអង្គការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការ ជួយលើកទឹកចិត្តដល់ការផ្សះផ្សារជាតិ នៅកម្ពុជា តាមរយៈការចងចាំពីសម័យខ្មែរក្រហម។ ការចងចាំពី ឧក្រិដ្ឋកម្មពីអតីតកាលមានសារៈសំខាន់ តែការស្វែងរកវិធីសំរាប់អោយសង្គមមួយដើរទៅមុខ ហើយកសាង អនុស្សាវ រីយ៍ថ្មី និងល្អមានសារៈសំខាន់ចាំបាច់”។ ការគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងផ្តល់ថវិកាសំរាប់ការសំដែងល្ខោន ការនិទានរឿងផ្ទាល់មាត់ ការពិភាក្សាគ្នាក្នុងសហគមន៍ និងពិព័រណ៌ចល័ត។ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ដទៃទៀត ទីភ្នាក់ងារ USAID និងក្រុមអង្គការទាំងនេះសង្ឃឹមថានឹងលើកកំពស់ការយល់ដឹងរបស់សាធារណជន នៅទូទាំងប្រទេសកម្ពុជា លើផលវិបាកនៃហឹង្សាជេនឌ័រទៅលើសង្គមសព្វថ្ងៃ។ គំរោងផ្កាស្លាក្រោមអង្គការមានបំណងព្យាបាលផលវិបាក ដែលបានទទួលដោយអ្នកដែលត្រូវបានបង្ខំ អោយរៀបអាពាហ៍ពិពាហ៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 15 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារ អីនធើខនធីណិនថល ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានប្រជាជនកម្ពុជាវ័យក្មេង ចំនួនជាង១៤០០នាក់ នៅទីក្រុងភ្នំពេញ បានចូលរួមក្នុងកម្មវិធីពិពណ៌ការសិក្សា ដែលមានឈ្មោះថា EducationUSA Fair ដែលធ្វើឡើងនៅសណ្ឋាគារ អីនធើខនធីណិនថល ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជួបជាមួយអ្នកតំណាង និងអ្នកប្រឹក្សា របស់សកលវិទ្យាល័យ និងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន២០។ ឯកអគ្គរដ្ឋទូតអាមេរិក លោកវីល្លាម ហៃ និងឯកឧត្តម យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីនោះផងដែរ។ EducationUSA គឺជាមជ្ឈមណ្ឌលដែលជាប្រភពពត៌មានដ៏ល្អ អំពីឱកាសទៅសិក្សា នៅសហរដ្ឋអាមេរិក ព្រមទាំងអំពីអាហារូបករណ៍ ទិដ្ឋាការសម្រាប់សិស្សនិស្សិត និងពត៌មានផ្សេងៗទៀត។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះបើកដល់សាធារណជនទូទៅ ហើយមានផ្តល់សេវាប្រឹក្សា ដោយមិនគិតថ្លៃ។ ដើម្បីស្វែងយល់បន្ថែមអំពីការទៅសិក្សានៅសហរដ្ឋអាមេរិក សូមចូលទៅ ទំព័រហ្វេសប៊ុករបស់ EducationUSA ឫទៅមជ្ឈមណ្ឌល EducationUSA ផ្ទាល់តែម្តង ដែលស្ថិតនៅក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្លូវនរោត្តម ក្រុងភ្នំពេញ។
អានបន្ថែម»
ដោយ Yarat | 28 ខែកុម្ភៈ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ចេញថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេ សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិ បាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈ សាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៤ ហើយវាជាភាពជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង ៥០ ដើម្បីជួយពង្រឹងសមត្ថភាពប្រទេសនៅក្នុងការជួយធ្វើអោយពិភពលោកមានសុវត្ថិភាពនិងសន្តិសុខ ចាកផុតពីការគំរាមកំហែងនៃជំងឺឆ្លង និងលើក កំពស់សន្តិសុខនៃសុខភាពសាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។ ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ ខ្លួនទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កំពស់ការចាក់ថ្នាំបង្ការ ការអភិវឌ្ឍកំលាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។ ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធានាថា កម្មវិធីជាតិផ្នែកចាក់ថ្នាំការពារ របស់ប្រទេសកម្ពុជាកាន់តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ ដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺ។ KOICA …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 15 ខែកុម្ភៈ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ សហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជាបានអបអរខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតប្រកបដោយផ្លែផ្កា និងផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក កាលពីខែកក្កដា ឆ្នាំ ២០១៥។ ការប្តេជ្ញាចិត្តជាបន្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា និងតំបន់ត្រូវបានបង្ហាញជាគំរូដោយការចូលរួមរបស់មេដឹកនាំអាស៊ាន ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ Sunnylands កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានស្វាគមន៍អ្នកធ្វើនយោបាយជាន់ខ្ពស់មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានដូចជាលោករដ្ឋមន្រ្តីក្រសួងការបរទេស Kerry ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលកាន់តែរីកធំឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅថ្ងៃទី ៣០ ខែមិថុនា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ច្រើននៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) សំរាប់ប្រទេសកម្ពុជា ដោយធ្វើអោយកម្ពុជាអាចនាំចេញទំនិញសំរាប់ការធ្វើដំណើរចំនួន ២៧ ប្រភេទ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយ ទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធនាំចូល។ ការបើកទីផ្សានេះផ្តល់អោយប្រទេសកម្ពុជានូវលទ្ធភាពអនុគ្រោះទៅក្នុងទីផ្សាទំនិញសំរាប់ការធ្វើដំណើររបស់សហរដ្ឋអាមេរិកដែលមានតំលៃ១០ ពាន់លានដុល្លាអាមេរិក ហើយជាមួយនឹងការធ្វើជាបន្ត នាំអោយប្រទេសកម្ពុជាចាប់មានឧស្សាហកម្មនាំចេញមួយដ៏ធំ។ លោកឯកអគ្គរដ្ឋទូត Heidt ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន់ សូរ៉ាសក្តិ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 7 ខែកុម្ភៈ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថានទូតអាមេរិក មានរៀបចំពិព័រណ៍ថ្មីនៅស្ថានទូតអាមេរិក ស្តីពីស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បី វណ្ណ ម៉ូលីវណ្ណ ដែលនឹងបើកជូនសាធារណជនទស្សនា។ គេអាចចូលទស្សនាពិព័រណ៍នេះបានតែតាមរយៈការណាត់តែប៉ុណ្ណោះ នៅថ្ងៃចន្ទ និងថ្ងៃពុធ ពីម៉ោង ៣ ដល់ម៉ោង ៤ រសៀល។ ការណាត់អាចធ្វើបានដោយផ្ញើឈ្មោះអ្នកដែលចង់ចូលរួមមក wfr@state.gov ។ ពិព័រណ៍នេះ ដែលមានបង្ហាញពីគំរូមាត្រដ្ឋាន និងរូបថត ត្រូវបានខ្ចីមក ដើម្បីដាក់តាំងក្នុងពិពណ៌នេះ ពេញមួយឆ្នាំ។ គំរោងវណ្ណ ម៉ូលីវណ្ណត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយស្ថាបត្យករជនជាតិកាណាដាឈ្មោះ Bill Greaves ដើម្បីធ្វើការសិក្សា គូរ ចងក្រងឯកសារ រៀបចំបណ្ណាសារ បោះពុម្ភ និងបង្កើនការយល់ដឹងទៅលើអាគារពិសេសៗ ដែលនៅពេលនេះ រងការគំរាមកំហែងពីការពុកផុយ និងការអភិវឌ្ឍន៍ក្នុងការសាងសង់។ គំរោងវណ្ណ ម៉ូលីវណ្ណ៖ ការសិក្សានៅរដូវក្តៅ ឆ្នាំ២០១៥ ដឹកនាំដោយប៉ែន សេរីបញ្ញា ដែលជាស្ថាបត្យករ និងជាអ្នកស្រាវជ្រាវតំបន់ក្រុង។ ដោយបានកើតនៅឆ្នាំ១៩៣៣ ហើយសព្វថ្ងៃនេះ កំពុងរស់នៅក្នុងខេត្តសៀមរាប លោក វណ្ណ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 19 ខែមករា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីរីករាយសូមប្រកាសថា ពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិកឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីម៉ោង ៣:០០ រសៀលដល់ម៉ោង ៧:០០យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ តំណាងចំនួន២១ មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅក្នុងសហរដ្ឋអាមេរិក នឹងមកប្រាប់សិស្ស និស្សិតអំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រមហាវិទ្យាល័យ លក្ខខ័ណ្ឌក្នុងការទទួលអោយចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ នៅក្នុងសហរដ្ឋអាមេរិក។ អ្នករៀបចំពិព័រណ៌ដទៃទៀតនៅទីនោះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកការសិក្សា និងប្រឹក្សាស្តីពីការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាទាំងអស់ ដែលមានការចាប់អារម្មណ៍ចង់សិក្សា នៅសហរដ្ឋអាមេរិកត្រូវបានស្វាគមន៍អោយចូលរួម។ ឪពុកម្តាយរបស់សិស្សនិស្សិតក៏ត្រូវបានស្វាគមន៍ ហើយគួរតែចូលរួមផងដែរ។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលចូលរួម រួមមាន៖ Edmonds Community College Central Washington University SUNY Plattsburgh Miami University University of Alabama in Huntsville California State – San Jose State University Green River College Bellevue College Orange Coast College Shoreline Community College University of Colorado Boulder SCAD University of Wisconsin – Stevens Point University of La Verne Azusa Pacific University Kettering University University of Alabama Northeast Wisconsin Technical College University of Bridgeport ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិក ពីព័រណ៌នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល EducationUSA នៅកម្ពុជា ដែលមានបំណងលើកកំពស់គុណភាពនៃការសិក្សាអប់រំ និងពង្រីកឱកាសក្នុងអាជីព និងការសិក្សា សំរាប់ប្រជាជនកម្ពុជា។ ពិព័រណ៌នេះគឺជាវិធីពិសេសមួយ សំរាប់អោយប្រជាជនកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ហើយយល់ដឹងពីអត្ថប្រយោជន៍ នៃការទទួលបានការសិក្សាពីសាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលផ្តល់ប្រឹក្សារបស់ EducationUSA តាមទូរស័ព្ទលេខ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 4 ខែមករា, 2017 | ប្រភេទ: Exclude, កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថានទូតអាមេរិក ស្វាគមន៍មិត្តនៃស្ថានទូតអាមេរិក សមាជិក YSEALI និងស្ថាបត្យករវ័យក្មេង ព្រមទាំងមានលោកស្រីឌែលហ្វីនវណ្ណ ដែលជាកូនស្រីរបស់លោកវណ្ណ ម៉ូលីវណ្ណ មកកម្មវិធីសម្ពោធន៍បើក ការតាំងពិពណ៌ គំរូមាត្រដ្ឋាន និងរូបថត នៃស្នាដៃរបស់ស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។ ពិព័រណ៍ថ្មីនៅស្ថានទូតអាមេរិក ស្តីពីស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បី វណ្ណ ម៉ូលីវណ្ណនឹងបើកជូនសាធារណជនទស្សនា ចាប់ពីថ្ងៃចន្ទ ទី ៩ ខែមករា ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ គេអាចចូលទស្សនាពិព័រណ៍នេះបានតែតាមរយៈការណាត់តែប៉ុណ្ណោះ នៅថ្ងៃចន្ទ និងថ្ងៃពុធ ពីម៉ោង ៣ ដល់ម៉ោង ៤ រសៀល។ ការណាត់អាចធ្វើបានដោយផ្ញើអ៊ីម៉េលមក PASPhnomPenh@state.gov ។ ការទស្សនាជាក្រុមកំរិតត្រឹមមនុស្សចំនួន ១០ នាក់។ ពិព័រណ៍នេះ ដែលមានបង្ហាញពីគំរូមាត្រដ្ឋាន និងរូបថត ត្រូវបានខ្ចីមក នៅឆ្នាំ ២០១៧ ពីគំរោង វណ្ណ ម៉ូលីវណ្ណ។
អានបន្ថែម»
ដោយ Yarat | 14 ខែធ្នូ, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមរបាំ NATYARASA ដែលជាក្រុមរបាំបុរសស្រឡាញ់ភេទដូចគ្នា ដំបូងគេនៅកម្ពុជា បានសម្តែងរបាំបុរាណនៅស្ថានទូតអាមេរិក កាលពីថ្ងៃច័ន្ទ។ ក្រុមរបាំ NATYARASA បានបង្កើតឡើងដោយលោក អ៊ុក ព្រំសុដុន ។ លោកព្រំសុដុន ដែលមានអាយុ២៩ឆ្នាំ បានធំធាត់ឡើងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនា ប៉ុន្តែបានចាប់ផ្តើមមករស់នៅកម្ពុជាកាលពីឆ្នាំមុន។ លោកបាននិយាយថា “ខ្ញុំចង់បម្រើ និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរ។” គាត់បានបង្កើតក្រុមរបាំនេះ ដែលមានសមាជិក៥នាក់ ក្នុងគោលបំណងមួយផ្នែក គឺចង់ពង្រឹងគុណភាពជីវិត និងការយល់ដឹងអំពីក្រុម LGBT ។ លោក បាននិយាយទៀតថា “សេចក្តីស្រលាញ់បង្កើតសិល្បៈដ៏អស្ចារ្យ។ នៅក្នុងពិភពលោកនេះ មនុស្ស LGBT ទទួលការរងគ្រោះ ហើយសិល្បៈអាចជួយផ្លាស់ប្តូរស្ថានភាពនេះបាន។”
អានបន្ថែម»
ដោយ Yarat | 28 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានជួយចាប់ផ្តើមសិក្ខាសាលាស្តីពី “ការផ្តល់ថាមពលដល់កម្ពុជា” នៅថ្ងៃអង្គារ ដែលពិនិត្យទៅលើវិធីដែលប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល តាមរយៈជំរើសថាមពលដែលគេអាចកែច្នៃយកមកប្រើឡើងវិញបាន និងខ្សែបណ្តាញអគ្គិសនី ដែលមានប្រសិទ្ធភាពកាន់តែល្អ។ សូមអរគុណ! ពិធីនោះត្រូវបានរៀបចំដោយក្រុមហ៊ុន General Electric (GE) ដែលជាក្រុមហ៊ុនអាមេរិកមួយមានប្រវត្តិយូរលង់មកហើយក្នុងការរកឃើញរបកគំហើញថ្មីៗផ្នែកថែទាំសុខភាព ឧស្សាហកម្មថាមពល ដឹកជញ្ជូន និងភ្លើងអគ្គិសនី។ ពិធីនោះមានការចូលរួមនៃមន្រ្តីរដ្ឋាភិបាល និងតំណាងមកពីផលិតករថាមពលអន្តរជាតិ និងផលិតករថាមពលក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពជាពិសេសក្នុងការមានវត្តមាននៅថ្ងៃនេះ ដោយក្រុមហ៊ុន GE បង្ហាញនូវបច្ចេកទេសថ្មីៗខ្លះរបស់ខ្លួន និងដំណោះស្រាយផ្នែកថាមពលសំរាប់ប្រទេសកម្ពុជា។ សិក្ខាសាលានេះគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនរបស់អាមេរិកអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព នៅកម្ពុជា”។ លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សំគាល់ថា សិក្ខាសាលាមានបំណងជួយរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញគោលដៅបីដែលកម្ពុជាបានកំណត់សំរាប់ខ្លួនឯង ក្នុងការកាត់បន្ថយតំរូវការថាមពលអោយបាន ២០% កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងធ្វើអោយតំបន់ជនបទទាំងអស់មានភ្លើង អគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ ២០៣៥។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Wouter Van Wersch ប្រធាននិងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GE ប្រចាំតំបន់អាស៊ាន …
អានបន្ថែម»
ដោយ Yarat | 22 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ស្ថានទូតអាមេរិក រួមជាមួយភ្ញៀវជាង១០០នាក់ មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសិស្សនិស្សិត បានទស្សនាការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដោយ លោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតី។ អ្នកកាសែតជាច្រើន ក៏មានវត្តមាននៅក្នុងកម្មវិធីនោះ ដើម្បីយកពត៌មានផងដែរ។ ភ្ញៀវទាំងឡាយបានប្រមូលគ្នាកកកុញ នៅក្នុងសាលទាំងមូល របស់ស្ថានទូតអាមេរិក ដើម្បីមើលការផ្សាយបន្តផ្ទាល់លទ្ធផលនៃការបោះឆ្នោតនេះ តាមរយៈវែបសាយ Twitter និងទូរទស្សន៍ CNN ។ លោកឯកអគ្គរដ្ឋទូត William Heidt បានហៅការបោះឆ្នោតនេះ ថាជាអបអរនៃដំណើរការប្រជាធិបតេយ្យ។ ម្ហូបអាហារអាមេរិក និងកាហ្វេ ក៏មានសម្រាប់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។ ពួកគេក៏អាចចូលរួមក្នុងការបោះឆ្នោតសាកល្បង និងឆ្លើយសំនួរទាក់ទងនឹងចំណេះដឹងទូទៅអំពីប្រវត្តិនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
អានបន្ថែម»
ដោយ Yarat | 9 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ខេត្តកំពត ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មហោស្រពអ្នកនិពន្ធនិងអ្នកអាន ប្រចាំខេត្តកំពត លើកទី២ បានចាប់ផ្តើម កាលពីយប់ថ្ងៃព្រហស្បតិ៍។ កម្មវិធីនេះមានចំនួនប្រាំថ្ងៃ ដែលរួមមានការប្រកួតកំណាព្យ សិក្ខាសាលាអំពីអក្សរសិល្ប ការអានសៀវភៅ និងការសម្តែងតន្រ្តី។ ស្ថានទូតសហរដ្ឋអាមេរិកគឺជាអ្នកឧបត្ថម្ភធំមួយក្នុងកម្មវិធីនេះ ដោយគាំទ្រការចូលរួមរបស់អ្នកនិពន្ធនិងសិល្បករអាមេរិកជាច្រើន។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងនៅក្នុងពិធីបើក ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនតូរ្យតន្ត្រីបូរាណខ្មែរ សម្រាប់កុមារកំព្រា និងពិការ ខេត្តកំពត។ លោកឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តឱ្យយុវជនកម្ពុជា ប្រើប្រាស់មហោស្រព ជាការបំផុសគំនិតមួយ ដើម្បីអោយពួកគេប្រាប់ពីរឿងរ៉ាវរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា “ទំរង់នៃការបញ្ចេញមតិ មិនសំខាន់នោះទេ វាអាចមានទំហំធំដូចសៀវភៅមួយក្បាល និងតូច ដូចជាការសរសេរនៅក្នុងហ្វេសប៊ុក” ។ អ្វីដែលសំខាន់នោះ គឺធ្វើឱ្យសម្លេងរបស់អ្នកបានត្រូវបានគេឮ តាមរបៀបណាមួយដែលល្អបំផុតសម្រាប់អ្នក” ។
អានបន្ថែម»
ដោយ Yarat | 3 ខែវិច្ឆិកា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ យុវជនកម្ពុជាជាង២៥០នាក់ ដែលបានទទួល និទ្ទេស A ក្នុងការប្រលងមធ្យមសិក្សាទុទិយភូមិ ឆ្នាំ២០១៦ បានធ្វើទស្សនកិច្ចនៅស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ សម្រាប់ព្រឹត្តិការណ៍ពិសេសមួយ ដើម្បីលើកកម្ពស់ ការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សានុសិស្សបានចូលរួមក្នុងពិព័រណ៍ EducationUSA ជាលើកតំបូង សម្រាប់សិស្ស និទ្ទេស A ដែលរៀបចំដោយមជ្ឈមណ្ឌលផ្តល់ប្រឹក្សា EducationUSA នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “ក្នុងពេលអ្នកខិតខំដើម្បីសំរេចបានតាមការស្រម៉ៃចង់បានរបស់អ្នក អ្នកទាំងអស់គ្នាមានការទទួលខុសត្រូវក្នុងការជួយអភិវឌ្ឍ និងធ្វើអោយប្រទេសកម្ពុជាមានភាព សំបូរសប្បាយ។ ស្ថានទូតអាមេរិកមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយសូមជូនពរអោយអ្នកទទួលបានជោគជ័យជាច្រើន។” លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមដោយភ្ញៀវកិត្តិយសផ្សេងទៀត រួមមាន ឯកឧត្តមឡាវ ឈីវអៀវ អនុរដ្ឋលេខាធិការ លោកស្រីម៉ៅកូលាប ទីប្រឹក្សា មជ្ឈមណ្ឌល EducationUSA លោកសន វិសិដ្ឋ និស្សិតដែលទទួលបានអាហារូបករណ៍ Fulbright និងលោក Allen Tan នាយកអង្គការ STEM កម្ពុជា។ …
អានបន្ថែម»
ដោយ Yarat | 30 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
មជ្ឈមណ្ឌលកោះពេជ្យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលដ៏ខ្លីខាងមុខនេះ អតិថិជននៅកម្ពុជានឹងឃើញមានស្បៀងអាហារមកពីសហរដ្ឋអាមេរិកកាន់តែច្រើនឡើងត្រូវបានដាក់លក់នៅតាមហាង ដែលរួមមានទាំងមាន់ទោក្លាសេទាំងមូល ផ្លែព័រដែលមានទឹកច្រើន និងស្រាមកពី California ដែលធ្លាប់បានទទួលរង្វាន់។ អាហារទាំងនេះ និងអាហារច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ កាលពីថ្ងៃទី២១ ខែកក្កដា នៅតង់ USA កាលពីសប្តាហ៍មុន ក្នុងពិព័រណ៍អាហារ និងភេស្ជៈអន្តរជាតិប្រចាំឆ្នាំ CAMFOOD ១៦។ ពិព័រណ៌នេះមានការចូលរួមរបស់ហាងលក់គ្រឿងទេស ភោជនីយដ្ឋាន សណ្ឋាគារនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀតដែលចង់ធ្វើការនាំចូលផលិតផលស្បៀងអាហារថ្មីៗ។ លោកឯកអគ្គរដ្ឋទូត Heidt បានចូលមើលពិព័រណ៌នោះ ដើម្បីជួបជាមួយក្រុមអ្នកធ្វើការផ្គត់ផ្គង់ ហើយភ្លក់អាហារខ្លះ ដែលរួមមានផងដែរនូវផ្លែប៉ោមស្រស់ ទំពាំងបាយជូក្រៀម សណ្តែកក្រៀម និងសណ្តែកកំប៉ុង Granola និង Tortilla Chips ។
អានបន្ថែម»
ដោយ Yarat | 21 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កិច្ចផ្តួចផ្តើមមេគង្គក្រោម (LMI) បានចាប់ផ្តើមការប្រជុំក្រុមការងារតំបន់ រយៈពេល២ថ្ងៃ នៅភ្នំពេញ ការពីព្រឹកថ្ងៃពុជ ដើម្បីពិភាក្សាអំពីវិធី ក្នុងបង្កើនការសហការគ្នា លើផ្នែកអភិវឌ្ឍន៍បរិស្ថាន សុខភាព អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ LMI គឺជាភាពជាដៃគូពហុជាតិ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម ក្នុងគោលបំណងលើកតំកើងកំណើនសេដ្ឋកិច្ចដែលមានស្វ័យទ្រទ្រង់ នៅតំបន់មេគង្គក្រោម។ ភាពជាដៃគូ LMI បានជួយដល់ការបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងដោះស្រាយបញ្ហាគ្រប់គ្រងទឹក គាំទ្រដល់សហគ្រិនភាព និងជួយដោះស្រាយបញ្ហាសុខភាពឆ្លងប្រទេស។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងថា “LMI បានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីជួយប្រទេស នៅតំបន់មេគង្គក្រោម ដោះស្រាយការប្រឈមនឹងការអភិវឌ្ឍន៍ស្មុគស្មាញមួយចំនួន តាមរយៈពហុភាគី។” លោកបានមានប្រសាសន៍ថែមទៀតថា “ការតាំងចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្មវិធី LMI ជាផ្នែកមួយដ៏សំខាន់ នៃការធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញ នៅអាសីុ និងការគាំទ្ររបស់យើង ដើម្បីអាស៊ានដ៏មាំមួន។” LMI គាំទ្រដល់ការអភិវឌ្ឍន៍ទៅលើសរសរទ្រូងចំនួន៦ គឺកសិកម្ម/សន្តិសុខស្បៀង ការផ្សារភ្ជាប់ ការអប់រំ …
អានបន្ថែម»
ដោយ Yarat | 19 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សណ្ឋាគារ Sofitel ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ គំរោងរោងចក្រកាន់តែប្រសើរ បានអបអរដល់ខួបទី១៥ ដោយមានកម្មវិធីពិសេស ដែលមានការចូលរួមដោយលោកឯកឧត្តម អ៊ិតសំហេង ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត។ BFC គឺជាកម្មវិធីរបស់អង្គការពលកម្មពិភពលោក ដែលគាំទ្រដល់វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា តាមរយៈការត្រួតពិនិត្យ ហ្វឹកហាត និងការលើកស្ទួយ។ BFC បានបង្កើតឡើង នៅឆ្នាំ២០០១ ដែលវាជាលទ្ធផលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងនេះ បានផ្តល់អោយកម្ពុជាចូលទៅទីផ្សារអាមេរិក ជាការផ្លាស់ប្តូរនឹងការអោយមានលក្ខខណ្ឌការងារល្អ នៅក្នុងរោងចក្រ។ លោកឯកអគ្គរដ្ឋទូត Heidt បាននិយាយថាលទ្ធផលនៃការងាររបស់ BFC អាចអោយគេមើលឃើញ តាមរយៈកំលាំងនៃវិស័យកាត់ដេរ នៅកម្ពុជា ដែលមានរោងចក្ររហូតដល់ ៧០០ មានកម្មករ ៧០០ ០០០ នាក់ និង $៦រយកោដិ នៃតំលៃនាំចេញប្រចាំឆ្នាំ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញំុគិតថា យើងមិនអាចមកដល់ទីនេះទេ បើគ្មាន BFC នោះ” ។
អានបន្ថែម»
ដោយ Yarat | 18 ខែតុលា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ចេញថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ សមាជិកចំនួន ៥០ នាក់នៃគំរោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សំរាប់អោយយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅក្នុងតំបន់ បានបញ្ចប់ក្នុងពេលថ្មីៗនេះ នូវសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម” ដែលមានរយៈពេល ២ ថ្ងៃ ដោយអ្នកចូលរួមបានសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ ដើម្បីបង្កើតដំណោះស្រាយសំរាប់បញ្ហាប្រឈមរួមផ្នែកទឹក។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និងទី ២៥ ខែកញ្ញា នៅ Raintree Cambodia ដែលជាកន្លែងធ្វើការមានគំនិតច្នៃប្រឌិត នៅភ្នំពេញ។ ស្ថានទូតអាមេរិកបានធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដើម្បីរៀបចំ និងដំណើរការ TechCamp នេះ។ ក្រៅពីសមាជិកចំនួន ៥០ នាក់នៃគំរោង (YSEALI) ដែលជាតំណាងមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម មានអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិចំនួន ២០ នាក់ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 27 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
អង្គរបុរី ខេត្តតាកែវ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើដំណើរទៅខេត្តតាកែវ ដើម្បីប្រកាសជាផ្លូវការអំពីជំនួយថវិកា ដែលមានឈ្មោះថា “មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP)” ដែលមានទឹកប្រាក់ ចំនួន $១២១ ៧៤៥ ដែលបានផ្តល់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជំនួយថវិកានេះនឹងជួយដល់ក្រសួង ក្នុងការចងក្រងឯកសារ អំពីប្រាសាទសំខាន់ៗចំនួន២៤ ដែលប្រាសាទទាំងនោះ ត្រូវបានសាងសង់ឡើង ក្នុងអំឡុងសតវត្សពីទី៦ ដល់ទី៧ ស្ថិតនៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង និងតាកែវ។ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ គឺជាគំនិតផ្តួចផ្តើម របស់ក្រសួងការបរទេសអាមេរិក ក្នុងគោលបំណង អភិរក្សទីតាំង និងវត្ថុវប្បធម៌ ព្រមទាំងទំរង់ផ្សេងៗទៀត ដែលមានតម្លៃជាប្រពៃណី និងវប្បធម៌ នៅជាង២០០ប្រទេស ទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
អានបន្ថែម»
ដោយ Yarat | 26 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានទូតអាមេរិកបានរៀបចំសន្និសីទតុមូល ជាមួយអ្នកកាសែត ដើម្បីជូនពត៌មានអំពីកម្មវិធីអនុគ្រោះពន្ធតុមូល (GSP) ។ ការពង្រីកកម្មវិធី GSP នេះ នឹងចាប់អនុវត្ត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ នេះបានន័យថា កម្ពុជា នឹងនាំចេញ ទៅសហរដ្ឋអាមេរិក នូវទំនិញសម្រាប់ធ្វើដំណើរ ដូចជាវ៉ាលី និងកាបូបដៃ ជាដើម ដោយមិនបាច់បង់ពន្ធ។ លោកឯកអគ្គទូត Heidt បានមានប្រសាសន៍ថា “សេចក្តីប្រកាសនេះ មានសកត្តានុពលក្នុងការបើកទីផ្សារថ្មី សម្រាប់ទំនិញនាំចេញរបស់កម្ពុជា។” លោកក៏បានបន្ថែមទៀតថា “យើងលេីកទឹកចិត្តអោយឧស្សាហករកម្ពុជា ចាប់យកផលប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយធ្វើអោយមានភាពចំរុះ សម្រាប់មូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំបាច់ភាពក្រីក្រ” ។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី GSP សូមចូលអានសេចក្តីប្រកាសពត៌មាន នៅទីនេះ ។
អានបន្ថែម»
ដោយ Yarat | 20 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
(អត្ថបទនេះជាភាសាខ្មែរ ដែលសរសេរដោយលោកស្រីបណ្ឌិត Alison Kyra Carter ត្រូវបានចុះផ្សាយតំបូង នៅលើទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា។ យើងទទួលការអនុញ្ញាតិពីលោកស្រីដើម្បីចុះផ្សាយនៅក្នុងវែបសាយរបស់ស្ថានទូតអាមេិក។) បើយើងនឹកស្រមៃពីអង្គរវត្ត យើងប្រហែលគិតទៅដល់ប្រាសាទដ៏ល្អត្រកាល ហើយធំសម្បើម ព័ទ្ធជុំវិញទៅដោយព្រៃក្រាស់។ នៅពេលថ្មីៗនេះ បុរាណវិទូបានឲ្យដឹងថា ចាប់ពីប្រាសាទអង្គរវត្តបាន សាងសង់ មានដីទួលជាច្រើនព័ទ្ធជុំវិញ ដីទួលនេះទំនងជាកន្លែងមនុស្សរស់នៅ។ ប្រាសាទអង្គរវត្ត ជាបេះដូងនៃអាណាចក្រអង្គរលាតសន្ធឹងលើផ្ទៃដី១០០០គ.ម២ ហើយប្រហែលមានមនុស្សរស់នៅដល់ទៅ ៧៥០.០០០នាក់។ គម្រោងមហាអង្គរ GAP (Great Angkor Project) បានចោទសួរថា តើប្រជាជនសម័យអង្គររស់នៅកន្លែងណា? គម្រោងនេះជាកម្មវិធីស្រាវជ្រាវរួមរបស់សាកលវិទ្យាល័យស៊ីដនី ដឹកនាំដោយបណ្ឌិត Roland Fletcher និងអាជ្ញាធរជាតិអប្សរា។ ដើម្បីចាប់ផ្តើមយល់ដឹងពីជីវិតរបស់មនុស្សសាមញ្ញនៅសម័យអង្គរ បុរាណវិទូបានជីកដីរកសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនជំនាន់នោះ។ តាមរយៈកំណាយនៃកន្លែងរស់នៅរបស់គេ យើងអាចយល់ដឹងពីទម្លាប់ក្នុងការរស់នៅរបស់គេក្នុងអតីតកាល។ ការងារនេះអាចផ្តល់ព័ត៌មានបន្ថែម ស្តីពីភាពខុសគ្នារវាងគ្រួសារ សហគមន៍ និងកន្លែងរស់នៅផ្សេងៗ ព្រមទាំងរវាងអ្នកមានវណ្ណៈខ្ពស់ និងមនុស្សសាមញ្ញ ដូច្នេះយើងអាចចាប់ផ្តើមយល់ដឹងពីសង្គមនៅសម័យអង្គរពីថ្នាក់ក្រោមដល់ថ្នាក់លើ។ ការសិក្សាបុរាណវិទ្យានៅសម័យអង្គរបានផ្តោតដំបូងទៅលើប្រាសាទដ៏ស្កឹមស្កៃដែលមានសិលាចារឹកប្រាប់យើងអំពីអាទិទេព ស្តេច និងវីរៈជន។ យើងមានព័ត៌មានតិចតួចពីជីវិតរស់នៅប្រចាំថ្ងៃរបស់ មនុស្សសាមញ្ញនៅសម័យអង្គរ។ នៅក្នុងឆ្នាំ១២៩៦ បេសកជនចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ចេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឃន៏អន្តរជាតិ (USAID) បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO)នៅកម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី សំរាប់បុគ្គល និងសហគមន៍ នៅក្នុងខេត្តចំនួន ១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម ។ ការងារនេះ នឹងត្រូវអនុវត្តដោយសហការណ៍ជាមួយនឹងអង្គការក្តីករុណា ។ គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Heidt បានមានប្រសាសន៍ថា “ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នក ដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ អោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ដែលនឹងជួយពួកគេអោយរស់ដោយសុភមង្គលនិងអាចបំពេញការងារបានល្អ” ៕ អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ USAID: ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា សំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 16 ខែសីហា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តន្រ្តីការិនី និងជាអ្នកចំរៀង បុស្បាប៉ាន់ បានមកសំដែងក្នុងស្ថានទូតអាមេរិក ដើម្បីបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងការបញ្ចូលគ្នានូវតន្រ្តីរបស់ខ្មែរ និងតន្រ្តី Jazz របស់អាមេរិក នៅចំពោះមុខលោកឯកអគ្គរដ្ឋទូត Heidt ភរិយារបស់លោកឈ្មោះសុទ្ធី លោកស្រីអនុប្រធានទូត Julie Chung និងអ្នកដទៃជាច្រើនទៀតក្នុងគ្រួសារនៃស្ថានទូតអាមេរិក។ កញ្ញាបុស្បា ដែលពេលនេះគឺជានិស្សិតម្នាក់កំពុងរៀននៅក្នុងសាលាដូរតន្រ្តីដ៏ល្បី គឺសាលា New England Conservatory of Music ក្នុងទីក្រុង Boston បានធ្វើអោយទស្សនិកជនមានការចាប់ចិត្តចំពោះការច្រៀងរបស់នាងនូវបទចំរៀងខ្មែរដ៏ល្បីមានចំណងជើងថា “បាក់ព្រា” ដែលត្រូវបានគេស្គាល់ថាជាបទមានចំណងជើងថា “កូនស្រីអ្នកនេសាទ”។ សូមតាមដានការច្រៀងនិងការនិយាយរបស់នាងថាតើបទចំរៀងនេះមានន័យយ៉ាងណាសំរាប់នាង។
អានបន្ថែម»
ដោយ Yarat | 10 ខែសីហា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ឡុងប៊ិក រដ្ខកាលីហ្វរនា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ សរសេរដោយ៖ លោកឯកអគ្គរដ្ឋទូត William A. Heidt សហគមន៍នៃជនជាតិអាមេរិកមានដើមកំណើតខ្មែរ នៅទីក្រុង Long Beach នៃរដ្ឋ California បានស្វាគមន៍ខ្ញុំនិងគ្រួសារខ្ញុំយ៉ាងកក់ក្តៅ កាលពីសប្តាហ៍មុន។ មនុស្សចំនួន ៣៥០ នាក់បានប្រជ្រៀតគ្នាចូលមកក្នុងវេទិកាសហគមន៍ នៅភោជនីយដ្ឋាន La Lune Imperial Restaurant នៅក្រុង Long Beach ។ ខ្ញុំបានធ្វើបទបង្ហាញមួយ ដែលមានចំណងជើងថា “ប្រទេសកម្ពុជា៖ ម្សិលម៉ិញ ថ្ងៃនេះ នៅថ្ងៃស្អែក” ដែលបញ្ជាក់ពីព្រឹត្តិការណ៍ក្នុងពេលថ្មីៗនេះ នៅកម្ពុជា និងតួនាទីរបស់ប្រទេសអាមេរិក នៅក្នុងការជំរុញអោយមានការផ្លាស់ប្តូរវិជ្ជមាន។ អ្នកចូលរួមបានសួរសំណួរពិបាកៗជាច្រើន ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា អនាគតនៃប្រទេសកម្ពុជាក្នុងការមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និង២០១៨ អំពើពុករលួយ ការធ្វើឃាតលោកកែមឡី និងគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីទិដ្ឋាការ។ ទីក្រុង Long Beach មានបណ្តុំជនជាតិអាមេរិកដើមកំណើតខ្មែរច្រើនជាងគេ នៅក្នុងសហរដ្ឋអាមេរិក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 22 ខែកក្កដា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ចេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ សប្តាហ៍ដំបូងបង្អស់ស្តីពីអាហារដ្ឋានអាមេរិក នៅកម្ពុជានឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ដែលជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីអបអរថ្ងៃបុណ្យនេះ ស្ថានទូត អាមេរិកបានធ្វើជាដៃគូជាមួយអាហារដ្ឋានចំនួន ២០ ដែលត្រូវបានជ្រើសរើសមក ដើម្បីនាំមកនូវម្ហូបអាហារ ផ្សេងៗ របស់អាមេរិក ដល់សាធារណជនកម្ពុជា។ នៅក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលចូលរួមនៅក្នុងរាជធានីភ្នំពេញនឹងផ្តល់ការបញ្ចុះតំលៃពិសេសៗជាច្រើន។ ភ្ញៀវដែលមកបរិភោគក្នុងអាហារដ្ឋានទាំងនេះ អាចទិញម្ហូបអាហារផ្សេងៗដែលគេបានយកមកពីទូទាំងសហរដ្ឋអាមេរិក ដែលមានដូចជា Hamburger តាមប្រពៃណី ការ៉េមកី ស៊ុប Gumbo ម្ហូបរបស់អ្នកស្រុកនៅរដ្ឋ Hawaii ម្ហូបពិសេសរបស់អាមេរិកតាមបែបជនជាតិម៉ិកសិក និងបន្ទះសាច់អាំងឬចៀនប្រកបដោយឱជារសរបស់អាមេរិក។ អាហារដ្ឋានដែលចូលរួមមានដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ខេត្តកំពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងពិធីបិទជាផ្លូវការ នៃបេសកកម្មមនុស្សធម៌ Pacific Angel ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ដោយផ្តោតទៅលើផលប្រយោជន៍នៃការសង្គ្រោះជីវិត ដែលជាលទ្ធផលពីចូលរួមក្នុងការធ្វើសមយុទ្ធគ្រោះមហន្តរាយ ក្នុងនាមជាសហគមន៍អន្ដរជាតិដែលមានភាពសាមគ្គីគ្នា។ Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំ យ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។
អានបន្ថែម»
ដោយ Yarat | 20 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
អង្គការមូលនិធិកុមារកម្ពុជា ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី សុទ្ធី ហៃដត៍ ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានជួបជាមួយនឹងសិស្សានុសិស្សនៅអង្គការមូលនិធិកុមារកម្ពុជា ដើម្បីធ្វើបទបង្ហាញអំពី “និយមន័យនៃភាពជោគជ័យ”។ លោកស្រីបានរៀបរាប់អំពីជីវិតរបស់លោកស្រី ដែលធំធាត់ឡើងនៅសហរដ្ឋអាមេរិក ជាប្រជាជនអាមេរិក ដើមកំណើតកម្ពុជា ហើយបានលើកទឹកចិត្តអោយយុវជននិងយុវតីកម្ពុជា ព្យាយាមចាប់យកការអប់រំថ្នាក់ឧត្តមសិក្សា។ លោកស្រីសុទ្ធីបានមានប្រសាសន៍ថា “ខ្លួនយើងជាអ្នកកំណត់និយមន័យនៃពាក្យជោគជ័យ។ ខ្ញុំគិតពីជោគជ័យទាំងក្នុងជិវិតការងារ និងជីវិតឯកជន និងថាតើខ្ញុំបានមកដល់កន្លែងដែលខ្ញុំចង់ទៅឫទេ។ ភាពជោគជ័យគឺជាសេចក្តីរីករាយ និងសន្តិភាពនៅក្នុងចិត្ត ហើយមិនមែនជាការរត់តាមទឹកប្រាក់នោះទេ។ នៅពេលដែលខ្ញុំជួបនិយាយជាមួយសិស្ស ខ្ញុំតែងតែប្រាប់ពួកគេអោយមានសេចក្តីប្រាថ្នាធំ និងខិតខំប្រឹងប្រែងធ្វើអោយបានល្អ ក្នុងវិស័យដែលពួកគេចាប់យក”។
អានបន្ថែម»
ដោយ Yarat | 12 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទសវត្សឆ្នាំ១៩២០ ក្រុមតន្រ្តីដ៏ពេញនិយមមួយរបស់អាមេរិក ដែលមានឈ្មោះថា Waring’s Pennsylvanians បានថតចំរៀងមួយបទដែលមានចំណងជើងថា “ខ្ញុំស្រែក អ្នកស្រែក យើងទាំងអស់គ្នាស្រែករកការ៉េមកី (I Scream, You Scream, We All Scream for Ice Cream)។ ជិត ១០០ ឆ្នាំក្រោយមក មនុស្សនៅតែចូលចិត្តការ៉េមកី ដោយរួមទាំងនៅកម្ពុជាផងដែរ។ យើងមានការរំភើបចំពោះការមកដល់ព្រះរាជាណាចក្រកម្ពុជានៃក្រុមហ៊ុនលក់ការ៉េមកីអាមេរិក ដែលមានឈ្មោះថា Cold Stone Creamery ។ ជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ នៅក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Cold Stone Creamery ស្ថិតក្នុងចំណោមក្រុមហ៊ុនអាមេរិកថ្មីបំផុត ដែលបាននាំសេវាប្រកបដោយគុណភាពដល់អតិថិជន និងឱកាសការងារដល់ប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមកាត់ខ្សែរបូបើជាផ្លូវការនៃក្រុមហ៊ុន Cold Stone Creamery ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមផ្លូវកម្ពុជាក្រោម (ផ្លូវ ១២៨) …
អានបន្ថែម»
ដោយ Yarat | 3 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកនឹងមានការកែលំអ! យើងយល់ថា វាជារឿងសំខាន់ដែលគេទទួលបានព័ត៌មានច្បាស់ និងត្រឹមត្រូវ បានឆាប់បំផុត។ គេហទំព័រថ្មីរបស់យើងត្រូវបានរៀបចំឡើងវិញ ដើម្បីធ្វើអោយមានភាពងាយស្រួលក្នុងការចូលមើល ទាំងក្នុងកុំព្យូទ័រ ទាំងតាមទូរស័ព្ទដៃ ហើយពេលនេះ អ្នកប្រើប្រាស់អាចទទួលបានព័ត៌មានច្រើនដោយផ្ទាល់ពីទំព័រដើម។ តើមានអ្វីថ្មី? អាសយដ្ឋាននៃគេហទំព័រត្រូវបានប្តូរពី cambodia.usembassy.gov មក kh.usembassy.gov វិញ។ ជាមួយនឹងរូបធំនិងច្បាស់ជាងមុន អ្នកមើលអាចមើលឃើញខ្លឹមសារប្រកបដោយអត្ថន័យ បានលឿនជាងមុន។ ចំណងជើងខាងលើបំផុតមានចែកតាមក្រុមប្រភេទតូចៗទៀត សំរាប់ជួយក្នុងការរកមើលព័ត៌មានណាមួយដែលគេចង់រក៖ ទិដ្ឋាការ – សំរាប់សំណួរនិងតំរូវការផ្នែកទិដ្ឋាការទាំងអស់របស់អ្នក សេវាសំរាប់ពលរដ្ឋអាមេរិក – ព័ត៌មានស្តីពីសេវាសំរាប់ពលរដ្ឋអាមេរិក ទំនាក់ទំនងរបស់យើង – ព័ត៌មានលំអិតស្តីពីប្រវត្តិនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ព្រមទាំងព័ត៌មានស្តីពីឯកអគ្គរដ្ឋទូត និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ធុរកិច្ច – ព័ត៌មានស្តីពី ការធ្វើជំនួញនៅក្នុងសហរដ្ឋអាមេរិក ជំនួយសំរាប់ក្រុមហ៊ុនធ្វើការនាំចេញសហរដ្ឋអាមេរិក និងឱកាសធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា អប់រំ និងវប្បធម៌ – ព័ត៌មានស្តីពីកម្មវិធីអប់រំ និងវប្បធម៌ ដូចជា កម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) កម្មវិធី Fulbright និងមជ្ឈមណ្ឌល EducationUSA ។ ស្ថានទូត – ព័ត៌មានសំរាប់ធ្វើការទាក់ទង និងព័ត៌មានលំអិតស្តីពី ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក នៅកម្ពុជា ដោយរួមទាំងឱកាស ការងារនៅក្នុងស្ថានទូតអាមេរិក ផង។ ចំណងជើង/រូបភាពរត់ (Slideshow) នៅលើទំព័រដើមមានអត្ថបទថ្មីៗបំផុត និងពិធីរៀបចំរបស់ស្ថានទូត។ ផ្នែកកណ្តាលនៃទំព័រដើមបង្ហាញទំព័រចំនួន ៦ ដែលត្រូវបានគេចូលមើលច្រើនជាងគេ ក្នុងគេហទំព័រ។ ផ្នែកខាងក្រោមនៃគេហទំព័របង្ហាញសេចក្តីចុងក្រោយបំផុត …
អានបន្ថែម»
ដោយ Yarat | 31 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt និងភរិយា បានធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ និងកោះកែ នៅថ្ងៃទី២៤ ខែឧសភា។ ប្រាសាទទាំងនេះត្រូវបានការពារដោយរដ្ឋាភិបាលកម្ពុជា ដោយមានការជ្រោមជ្រែងផងដែរពីលោកបណ្ឌិត គឹម សេតារា ដែលជាអតីតនិស្សិត នៃកម្មវិធីអាហារូបណ៍ Fulbright និង ជាប្រធានអជ្ញាធរជាតិព្រះវិហារ (NAPV)។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ប្រាសាទព្រះវិហារបានបិទដោយសារបញ្ហាសន្តិសុខ កាលពីពេលដែលខ្ញុំមកប្រទេសកម្ពុជាជាលើកតំបូង។ ខ្ញុំតែងតែចង់មកទីនេះ។ ភរិយាខ្ញុំសុទ្ធី និងរូបខ្ញុំ ពិតជាមានភាពស្ញប់ស្ញែង ចំពោះការដែលប្រាសាទនេះត្រូវបានសង់នៅលើកំពូលភ្នំ និងការដែលលក្ខណៈរូបរាងប្រាសាទ នៅរក្សាបានល្អ។ ប្រាសាទនេះជាទ្រព្យសម្បត្តិវប្បធម៌ដ៏ល្អ ដែលប្រជាជនកម្ពុជាគួរមានមោទនភាព។” ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានជួបជាមួយនឹងតំណាងនៃអជ្ញាធរជាតិព្រះវិហារ ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងមន្ត្រីមកពីក្រសួងមហាផ្ទៃ រួមនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ ដើម្បីពិភាក្សាអំពីគំរោងនានាដែលកំពុងអនុវត្ត តាមរយៈភាពជាដៃគូ ដូចជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ និងសម្រាប់កិច្ចការអភិរក្ស និងការលើកតំកើងតម្លៃប្រាសាទព្រះវិហារ (ICC-VP)។ មានការអភិវឌ្ឍន៍ជាច្រើនក្នុងការការពារប្រាសាទ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាបានការការពារពេញលេញ ចំពោះទីតាំងជាប្រវត្តិសាស្ត្រនេះ ព្រមទាំងធ្វើអោយចំនួនអ្នកមកទស្សនាកាន់តែកើនឡើង។
អានបន្ថែម»
ដោយ Yarat | 24 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ប្រាសាទកោះកេរ ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt និងភរិយារបស់លោក បានទៅទស្សនារមណីយដ្ឋានប្រាសាទកោះកេរ ដែលមានទីតាំងប្រហែល២ម៉ោងកន្លះ ពីសៀមរាប។ មានប្រាសាទប្រមាណ៥០ ត្រូវបានបើកសំរាប់អោយភ្ញៀវចូលទស្សនា នៅទីរមណីយដ្ឋាននោះ រួមមានប្រាសាទដែលមានរាងពីរ៉ាមីត ដែលមានឈ្មោះថាប្រាសាទធំ និងប្រសាទចិន។ នៅដើមឆ្នាំនេះ បដិមាករ Rama ពាក់កណ្តាលខ្លួនមួយ នៃប្រាសាទកោះកេរ ត្រូវបានបញ្ជូនត្រឡប់មកវិញដោយសារមន្ទីរ Denver Art Museum បន្ទាប់ពីអ្នកជំនាញបានបញ្ជាក់ថា បដិមាករនោះពិតជាត្រូវបានគេលួចយកពីកន្លែងដើមរបស់វាមែន។ ពិធីមួយ បានធ្វើឡើងនៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីអបអរមាតុភូមិនិវត្តន៍នៃបដិមាករនេះ ដែលមានអាយុ១០សតវត្សមកហើយ ។
អានបន្ថែម»
ដោយ Yarat | 24 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ស្រី្តវ័យក្មេងកម្ពុជានៅក្នុងកម្មវិធី YSEALI ត្រូវបានអញ្ជើញអោយចូលរួមនៅស្ថានទូតអាមេរិកសំរាប់ការពិភាក្សា ជាមួយអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិកមួយដែលមានឈ្មោះថា សម្ព័ន្ធភាពរបស់ស្រ្តីដើម្បីការផ្លាស់ប្តូរចំណេះដឹង (WAKE) ដែលការពិភាក្សានោះក្រោមប្រធានបទ “អាហារពេលព្រឹកសំរាប់ថ្នាក់ដឹកនាំស្រ្តី៖ ម៉ាកផ្ទាល់ខ្លួនសំរាប់ថ្នាក់ដឹកនាំស្រ្តី”។ សមាជិក Wake រួមមានអ្នកជំនួញនិងអ្នកដឹកនាំដែលទទួលបានជោគជ័យ មកពីក្រុមហ៊ុន Google, Oracle, និង Salesforce – ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមនៅក្នុងសិក្ខាសាលាដែលមានឈ្មោះថា Tech2Empower (បច្ចេកទេសដើម្បីផ្តល់អំណាច) ដែលផ្តោតលើកម្មវិធីគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេស សំរាប់អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការប្រឆាំងនឹងការជួញដូរមនុស្ស។ ដោយមានការចូលរួមរបស់អនុប្រធានទូតអាមេរិក គឺលោកស្រី Julie Chung ដែលបានថ្លែងសុន្ទរកថាបើក និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា ស្រ្តីទាំងនោះបានធ្វើការពិភាក្សាគ្នាយ៉ាងផលផុស ដោយស្រស់ស្រូបអាហារបណ្តើរ ហើយបានបញ្ចប់ពិធីនោះ ដោយថតរូបខ្លួនឯងយ៉ាងសប្បាយ។ បើចង់ដឹងបន្ថែមពីអង្គការ WAKE និងសកម្មភាពរបស់គេនៅកម្ពុជា សូមចូលមើល៖ http://wakeinternational.org/cambodia/
អានបន្ថែម»
ដោយ Yarat | 20 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើងកំពុងតែសំរេចចិត្តមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនដែលមានការទទួលស្គាល់ជាអន្តរជាតិ Starbucks,Domino’s Pizza, និងក្រុមហ៊ុន Burger King ។ ពេលនេះ ក្រុមហ៊ុនល្បីក្នុងពិភពលោកមួយទៀត គឺក្រុមហ៊ុន Krispy Kreme Doughnuts បានមកដល់រាជធានីភ្នំពេញហើយ! កាលពីថ្ងៃទី១៩ ខែឧសភា លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធផ្លូវការនៃក្រុមហ៊ុននេះ។ ការមកដល់នៃក្រុមហ៊ុននេះបង្ហាញអោយឃើញពីសក្តានុពលកាន់តែច្រើនឡើងផ្នែកធុរកិច្ច និងការវិនិយោគរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានឹងបន្តរកមើលភាពជាដៃគូច្រើនថែមទៀត ដើម្បីធ្វើអោយប្រជាជនកាន់តែខិតជិតគ្នា…ហើយនំ doughnuts ដ៏ឆ្ងាញ់គឺជាវិធីដ៏ល្អសំរាប់សំរេចបំណងនេះ!
អានបន្ថែម»
ដោយ Yarat | 19 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ចេញថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានផ្តួចផ្តើមគំរោងថ្មីមួយ នៅថ្ងៃនេះ ដើម្បីទ្រទ្រង់ដល់ការខិតខំ របស់ប្រទេសកម្ពុជា ក្នុងការកែលំអតំលាភាព ផ្នែកសារពើពន្ធ និងគណនេយ្យភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសកម្ពុជា។ គំរោងផ្តួចផ្តើមនេះ ដែលរៀបចំបង្កើតរួមគ្នា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យផ្តល់ជំនួយបច្ចេកទេស (OTA) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងដាក់អោយធ្វើការជាមួយគ្នា នូវអ្នកឯកទេសមកពី OTA និងអ្នកឯកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញបន្ថែម ដល់របៀបវារៈលើកំណែទំរង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋាភិបាល។ លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើការកត់សំគាល់ថា “ការគ្រប់គ្រងប្រកប ដោយតំលាភាព និងប្រសិទ្ធភាព លើធនធានហិរញ្ញវត្ថុរបស់ប្រទេសមួយ មានសារៈសំខាន់ចាំបាច់ ដល់កំណើនលូតលាស់សេដ្ឋកិច្ចយូរអង្វែង។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជោគជ័យគួរអោយចាប់អារម្មណ៍ ក្នុងការលើកកំពស់ការប្រមូលប្រាក់ចំណូលរបស់ខ្លួន ពី១៥,៦% នៃផលិតផលសរុបក្នុងស្រុក នៅឆ្នាំ២០១១ ដល់ជាង ១៩% នៅឆ្នាំ ២០១៣។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារឡឺរ៉ូយ៉ាល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលលេងឧបករណ៍ខ្សែ បានធ្វើការប្រគំតន្រ្តីពិសេសមួយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងភ្ញៀវដទៃទៀតដែលបានទទួលការអញ្ជើញ ដើម្បីរំលឹកខួបនៃការប្រគំតន្រ្តី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។ ដោយមានការចូលរួមរបស់តន្រ្តីករខ្មែរ ២ រូប ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រគំបទចំរុះអាមេរិក អឺរ៉ុប និងខ្មែរ ដោយរួមទាំងបទចំនួនពីរ ដែលជាព្រះនិពន្ធរបស់ព្រះករុណា …
អានបន្ថែម»
ដោយ Yarat | 8 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក Jonathan Sheehan ដែលជាអ្នកបើកយន្តហោះ អោយក្រុមហ៊ុនអាកាសចរណ៍អាមេរិច Delta Airlines បានជួបពិភាក្សាជាមួយនិស្សិតកម្ពុជា អំពីការងាររបស់លោក និងអាជីពផ្នែកវិទ្យាសាស្រ្ត។ និស្សិតជាង៣០០នាក់ មកពីសាលារៀន ក្នុងរាជធានីភ្នំពេញបានចូលរួមក្នុងកម្មវិធីនោះ ដែលត្រូវបានរៀបចំឡើង ដោយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង មជ្ឈមណ្ឌលប្រឹក្សាការទៅសិក្សានៅអាមេរិក ។ បន្ទាប់ពីការធ្វើបទបង្ហាញ សិស្សានុសិស្សនិងនិស្សិតមានសំណួរជាច្រើនសួរលោក Jon ហើយគាត់ក៏មានចែកជូនវត្ថុអានុស្សាវរីយ៍ខ្លះរបស់ក្រុមហ៊ុន Delta Airlines ផងដែរ។ លោក Jonathan ដែលមានភរិយាជាជនជាតិខ្មែរ និងពួកគេបានកំពុងទៅសួរសុខទុក្ខក្រុមគ្រួសារភរិយារបស់គាត់នៅក្នុងខេត្តកណ្តាល បានស្ម័គ្រចិត្តធ្វើបទបង្ហាញនេះ ដល់យុវជនយុវនារីកម្ពុជា ដែលមានចំណាប់អារម្មណ៍លើវិស័យអាកាសចរណ៍។ លោក Jonathan និយាយថា “អាកាសចរណ៍គឺអាជីពផ្នែកវិទ្យាសាស្ត្រ។ ផ្នែកវិទ្យាសាស្ត្រ យើងមានអ្នកឯកទេសខាងឧត្ដុនិយមវិទ្យា ជួយយើងលើបញ្ហាអាកាសធាតុ។ ផ្នែកបច្ចេកវិទ្យា យើងមានអ្នកឯកទេសខាងផលិតយន្ដហោះដែលយើងបើកបរ។ ផ្នែកវិស្វកម្ម យើងមានជាងនិងអ្នកបច្ចេកទេស ជួយអោយយើងបន្តបើកបរយន្តហោះបាន និងសម្រាប់ផ្នែកគណិតវិទ្យា ខ្ញុំត្រូវធ្វើគណិតវិទ្យា គ្រប់ពេលទាំងអស់ នៅក្នុងកាប៊ីនអ្នកបើកបរ”។ សូមអរគុណច្រើនដល់លោក Jonathan និងក្រុមហ៊ុន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
គេហដ្ឋានរបស់ឯកអគ្គរដ្ឋទូត ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូត Heidt បានរៀបចំពិធីជួបជុំមួយ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដើម្បីជាកិត្តិយសដល់អង្គការសង្គមស៊ីវិល នៅកម្ពុជា។ មានថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលប្រមាណ៤០នាក់ ដែលរួមមានអង្គការសិទ្ធិមនុស្ស ADHOC បានចូលរួមនៅក្នុងពិធីនោះជាមួយសហការីផ្សេងៗទៀតមកពីស្ថានបេសកកម្មការទូតបរទេស អង្គការសហប្រជាជាតិ និងតំណាងអង្គការ NGOs អន្តរជាតិនានាផងដែរ។ លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងនៅក្នុងសុន្ទរកថានៅក្នុងឱកាសនោះថា “សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនដ៏ទៃទៀត បានគាំទ្រនូវការងាររបស់អ្នក ដើម្បីធ្វើអោយប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងវិបុសភាពកាន់តែច្រើនក្នុងរយះពេលជាង២០ឆ្នាំមកនេះ។ សង្គមស៊ីវិលមួយដែលរឹងមាំ ការសន្ទនាគ្នាហ្មត់ចត់ពីនយោបាយ ប្រព័ន្ធតុលាការឯករាជ្យ និងឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពិតប្រាកដ សុទ្ធតែជាស្ថាប័ន និងការអនុវត្តដែលធ្វើអោយប្រទេសជាតិមានស្ថិរភាព និងភាពរឹងមាំ។ សហរដ្ឋអាមេរិកជឿជាក់ថា នៅពេលមានឱកាសផ្នែកនយោបាយច្រើនកាលណា ប្រទេសកម្ពុជាអាចសំរេចបានសមិទ្ធិផលច្រើនកាលនោះ សំរាប់ប្រជាជនរបស់ខ្លួន”។
អានបន្ថែម»
ដោយ Yarat | 4 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
បាត់តំបង & ពោធិសាត់ ថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០១៦ ដំណើររបស់លោកឯកអគ្គរដ្ឋទូត Heidt មានសកម្មភាពជាព័ត៌មាន និងប្រកបដោយក្តីរំភើបជាច្រើន។ ក្រៅពី ការជួបជាមួយអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោកឯកអគ្គរដ្ឋទូតក៏បានជួបផងដែរជាមួយអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps អ្នកជំនាញផ្នែកភាសាអង់គ្លេស សមាជិកនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ នៅបណ្ណាល័យរបស់ស្ថានទូតអាមេរិក។ លោកបានចុះទៅមើលទីតាំងកម្មវិធីមួយចំនួនផងដែរ ដែលទទួលបានការជួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាអង្គការដោះមីន (ក្រុមផុ្តល់ប្រឹក្សាស្តីពីគ្រាប់មីន) និង អង្គការ HALO Trust កម្មវិធី HARVEST ដែលទទួលបានថវិកាពីទីភ្នាក់ងារ USAID និងមន្ទីរពិសោធន៍លើមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ។ មុនពេលត្រឡប់មកភ្នំពេញវិញ លោកឯកអគ្គរដ្ឋទូត Heidt បានទៅមើលសារៈមន្ទីរខេត្តបាត់ដំបង និង មជ្ឈមណ្ឌលផ្តល់សេវាអភិវឌ្ឍន៍ដល់យុវជន ដែលជាអង្គការ NGO មួយនៅស្រុកកំណើតនៃភរិយារបស់លោក ក្នុងស្រុកក្រគ ខេត្តពោធិសាត់។
អានបន្ថែម»
ដោយ Yarat | 4 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ចេញថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សិក្ខាសាលាអន្តរជាតិមួយស្តីពីការពារអាវុធនុយក្លេអ៊ែរ និងពិធីសារបន្ថែម (AP) ដែលឧបត្ថម្ភដោយរដ្ឋបាលសន្តិសុខជាតិផ្នែកអាវុធនុយក្លេអ៊ែររបស់ក្រសួងថាមពលនៃសហរដ្ឋអាមេរិក (DOE/NNSA) បានត្រូវបិទបញ្ចប់នៅថ្ងៃនេះ នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានោះត្រូវបានរៀបចំដោយក្រសួងរ៉ែ និងថាមពល កម្ពុជាហើយមានការចូលរួមរបស់ឯកឧត្តម បណ្ឌិត ចាន់ សូដាវត្ថ អគ្គនាយករងមកពីក្រសួងរ៉ែនិងថាមពល ព្រមទាំងតំណាងនៃក្រសួងថាមពលសហរដ្ឋអាមេរិក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា។ ដូចដែលត្រូវបានកត់សំគាល់ដោយលោកស្រី Anne Harrington អនុប្រធានផ្នែកទប់ស្កាត់ការសាយភាយនៃអាវុធនុយក្លេអ៊ែរ នៅក្នុង DOE/NNSA ថា “ជាយូរមកហើយ សហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធការពារជាអន្តរជាតិថាជាសសរស្តម្ភយ៉ាងសំខាន់នៃយុទ្ធសាស្រ្តនៃការការពារការសាយភាយនៃអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតី Obama បានថ្លែងបញ្ជាក់ម្តងទៀតនូវសារៈសំខាន់នៃការការពារ នៅក្នុងសុន្ទរកថារបស់លោក កាលពីឆ្នាំ ២០០៩ នៅទីក្រុង Prague ដោយនៅពេលនោះ លោកបានអំពាវនាវអោយមាន “ធនធាននិងអំណាចបន្ថែមទៀត” សំរាប់ការធ្វើអធិការកិច្ចជាអន្តរជាតិ។ DOE/NNSA ធ្វើសហប្រតិបត្តិការជាមួយប្រទេសចំនួនជាង ៣០ ទាក់ទងនឹងរឿងនេះ ដោយបានជួយអាជ្ញាធរតំបន់និងរដ្ឋក្នុងការបង្កើតប្រព័ន្ធដែលមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ”។ នៅក្នុងសិក្ខសាលា អ្នកឯកទេសមកពី DOE/NNSA និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើបទបង្ហាញ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែមេសា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ មន្រ្តីកងទ័ពកម្ពុជា និងមន្រ្តីកងទ័ពអាមេរិកបានបើកជាផ្លូវការនូវសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០១៦ នៅក្នុងពិធីមួយនៅសាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ មិនា ឆ្នាំ២០១៦ ។ នេះគឺជាសមយុទ្ធយោធាប្រចាំឆ្នាំទ្វេភាគី ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកងកំលាំងជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកជាអ្នកឧបត្ថម្ភ។ ឆ្នាំនេះគឺជាឆ្នាំទី៧ជាប់គ្នានៃសមយុទ្ធនេះ ដែលមានបំណងពង្រឹងរួមគ្នា នូវសមត្ថភាពក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងកែលំអកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។ លោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវរឿងល្អបំផុតមួយចំនួនដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។ សមយុទ្ធរយៈពេល ២ សប្តាហ៍នេះមានការចូលរួមនៃកងយោធពលខេមរភូមិន្ទ កងកំលាំងមកពីមជ្ឈមណ្ឌលជាតិសំរាប់ថែរក្សាសន្តិភាព មជ្ឈមណ្ឌលកំចាត់មីន និងយុទ្ធភណ្ឌសល់ពីសង្គ្រាម និងកងរាជអាវុធហត្ថកម្ពុជា។ ចំណែកកងកំលាំងអាមេរិកមានមកពីកងទ័ពជើងគោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បញ្ជាការដ្ឋានសំរាប់ជំនួយដល់តំបន់ប្រតិបត្តិការសឹក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែមីនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតហៃ បានធ្វើដំណើរជាមួយភរិយារបស់លោក គឺលោកស្រីសុធី ទៅស្រុកកំណើររបស់លោកស្រី នៅស្រុកក្រគរ ខេត្តពោធិសាត់។ នេះជាលើកទី១ហើយ ដែលលោកស្រីបានមកកាន់ទឹកដីកំណើត បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ នៅឆ្នាំ១៩៧៩។ លោកស្រីសុធី ហៃ បានប្រាប់អោយដឹងថា លោកស្រីត្រូវតែត្រលប់មកលេងស្រុកកំណើតវិញ។ “នៅពេលខ្ញុំឈរនៅត្រង់កន្លែងដែលពីមុនជាផ្ទះរបស់ខ្ញុំកាលដែលខ្ញុំនៅជាកុមារនៅឡើយ ខ្ញុំមានអារម្មណ៍រំជួរចិត្ត នឹកឃើញពីកាលដែលគ្រួសាររបស់យើងរស់នៅជួបជុំគ្នា។ អ្វីដែលសល់ពីផ្ទះ នៃអតីតកាលនេះ គឺអណ្តូងចំណាស់ដែលរីងស្ងួតមួយ ជាភស្ដុតាងបញ្ជាក់ពីប្រវត្តិសាស្ត្រដែលកើតឡើងនៅទីនេះ។ ថ្ងៃនេះជាថ្ងៃដែលធ្វើអោយខ្ញុំមានអារម្មណ៍ក្តុកក្តួល ប៉ុន្តែការដែលបានជួបជាមួយអ្នកស្រុកក្រគរ ដែលបានស្គាល់គ្រួសារយើង ធ្វើអោយការមកលេងនៅទីនេះ និងការផ្សារភ្ជាប់របស់ខ្ញុំនឹងទីនេះ កាន់តែមានលក្ខណៈពិសេសថែមទៀត។” លោកឯកអគ្គរដ្ឋទូតហៃ បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះការស្វាគមន៍របស់អ្នកស្រុកក្រគរ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានមកមើលទីកន្លែងដែលភរិយាខ្ញុំ និងបងស្រីរបស់គាត់ រស់នៅកាលពួកគេនៅក្មេង។ ខ្ញុំបានស្វែងយល់ជាច្រើនអំពីប្រវត្តិសាស្ត្រ និងសក្តានុពល នៃប្រទេសកម្ពុជា។”
អានបន្ថែម»
ដោយ Yarat | 13 ខែមករា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ វិស្វករកម្ពុជាគឺជាផ្នែកមួយនៃក្រុមពិសេសមួយ ដែលមកពីមូលនិធិមនុស្សធម៌ Golden West (GWHF) ដែលបានបង្កើតកម្មវិធីឯកសារបណ្តុះបណ្តាលថ្នាក់ខ្ពស់ស្តីពីយុទ្ធភណ្ឌ (AOTM) បានទទួលរង្វាន់ផ្នែកគំនិតច្នៃប្រឌិតថ្មី (Innovation Awards Honoree) នៅក្នុងពិព័រណ៏អន្តរជាតិដ៏ល្បី អំពីរបស់ប្រើប្រាស់អេឡិចត្រូនិច នៅ Las Vegas ដែលគេច្រើនស្គាល់ថា CES ២០១៦។ ដោយត្រូវបានគេជ្រើសរើសនៅក្នុងក្រុមចំណាត់ថ្នាក់ “បច្ចេកទេសដើម្បីពិភពលោកមួយល្អប្រសើរ” ផលិតផល AOTM ត្រូវបានផលិតនៅភ្នំពេញ នៅក្នុងមន្ទីរពិសោធន៍ ផ្នែកប្លង់របស់មូលនិធិ GWHF ដែលជាកន្លែងបោះពុម្ព 3D ធំជាងគេនៅប្រទេសកម្ពុជា។ ដោយបានទទួលថវិកាសំរាប់ចាប់ផ្តើមការងារដំបូងៗពីការិយាល័យបន្ធូរបន្ថយ និងលុបបំបាត់អាវុធ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កម្មវិធី AOTM កែលំអគុណភាពនៃសំភារៈសំរាប់បុគ្គលិកដែលធ្វើការដោះមីន និងលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ លោក Allen Tan ដែលជាប្រធានផ្នែកបច្ចេកទេសអនុវត្តនៅក្នុងមូលនិធិ GWHF បានធ្វើការកត់សំគាល់ថា “ការទទួលបានរង្វាន់អន្តរជាតិដ៏សំខាន់នេះគឺជាកិត្តិយសមួយដែលយើងចែករំលែកជាមួយប្រជាជនកម្ពុជា ហើយមើលឃើញពីផលដែលមានទៅលើពិភពលោកពីផលិតផលដែលបង្កើតដោយកម្ពុជា”។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែមករា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាបាន ចាប់ផ្តើមលំហាត់ សមយុទ្ធប្រចាំឆ្នាំលើកទី៦ ស្តីពីការហ្វឹកហ្វឺន និងការសហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក (CARAT) នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយពិធីបើកប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាម។ នៅក្នុងឆ្នាំទី៦ ជាប់គ្នារបស់វា លំហាត់សមយុទ្ធទ្វេភាគី CARAT នេះនៅកម្ពុជា នៅតែជា មធ្យោបាយច្បាស់មួយ សំរាប់បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ លើលំហសមុទ្រ ជាមួយ កងទ័ពជើងទឹកកម្ពុជា។ ឧត្តមនាវីទោ Charlie Williams មេបញ្ជាការនៃក្រុមការងារពិសេសលេខ ៧៣ បានមាន ប្រសាសន៍ថា “CARAT ធ្វើអោយយើងអាចពង្រឹងទំនាក់ទំនងរឹងមាំជាមួយកងទ័ពជើងទឹកកម្ពុជា ដែលជាដៃគូរបស់យើង។ តាមរយៈទំនាក់ទំនងនិងវត្តមានជាបន្ត យើងបន្តធ្វើអោយមានភាពជឿនលឿនជាលំដាប់ ក្នុងការបង្កើនភាពស្មុគស្មាញនៃការហ្វឹកហ្វឺនរបស់យើង ហើយលើកកំពស់ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ“។ CARAT នៅកម្ពុជារួមមានព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃ នៅកំពង់ផែ និងនៅលើសមុទ្រ ដោយបញ្ចប់នៅថ្ងៃទី២០ វិច្ឆិកា។ នៅលើគោក បុគ្គលិកយោធានឹងធ្វើការហ្វឹកហ្វឺន ជាក់ស្តែងក្នុង ការកាត់បន្ថយការខូចខាត ការកំណត់ផ្លូវនាវា ការថែទាំអ្នកស្លាប់ និងរងរបួសក្នុងការប្រយុទ្ធ ទស្សនកិច្ចនិងការការពារកំលាំង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 13 ខែវិច្ឆិកា, 2015 | ប្រភេទ: កម្មវិធីផ្សេងៗ
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ កីឡាការនីអូឡាំពិកបីជំនាន់ Tracy Evans Land បានជួបជាមួយអត្តពលិកនិងគ្រូបង្វឹកកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៧ ខែតុលា។ Tracy បាននិយាយអំពីបទពិសោធន៍របស់គាត់ក្នុងការប្រកួតជិះស្គី នៅកីឡាអូឡាំពិករដូវរងា នៅឆ្នាំ១៩៩៤ ឆ្នាំ១៩៩៨ និងឆ្នាំ២០០២។ Tracy ក៏បានពិភាក្សាផងដែរ អំពីតម្លៃកីឡាអូឡាំពិកទាំង៣ គឺ ឧត្ដមភាព មិត្តភាព និងការគោរព ហើយគាត់ព្រមទាំងនិយាយអំពីការលើកកម្ពស់ការផ្តល់សិទ្ធិអំណាច និងសមភាពយនឌ័រ។ ក្នុងឆ្នាំ២០០៨ Tracy បានបង្កើតអង្គការ Kids Play International ក្នុងគោលបំណងប្រើប្រាស់កីឡានិងតម្លៃអូឡាំពិក ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយអំពើប្រល័យពូជសាសន៍។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 27 ខែតុលា, 2015 | ប្រភេទ: កម្មវិធីផ្សេងៗ
ចេញថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសនៅថ្ងៃនេះនូវជំនួយថវិកាថ្មីមួយ ដើម្បីលើកកំពស់ និងការពារសិទ្ធិក្នុងការងារ នៅកម្ពុជា ដោយផ្តល់អំណាចដល់ភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយជំលោះក្នុងការងារដោយយុត្តិធម៌ និងសន្តិភាព។ គំរោងដែលមានឈ្មោះថា “លើកកំពស់សិទ្ធិក្នុងការងារសំរាប់ស្រ្តី និងបុរសនៅកម្ពុជា” ដែលត្រូវបានប្រគល់អោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) នឹងជួយបុគ្គលិកកម្មករ និងនិយោជកក្នុងការដោះស្រាយជំលោះទាក់ទងនឹងសិទ្ធិក្នុងការងារ ហើយដោះស្រាយបញ្ហានៃការរំលោភសិទ្ធិក្នុងការងារ។ គំរោងនេះគាំទ្រការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះសិទ្ធិមនុស្សនៅកម្ពុជា ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយជំលោះក្នុងការងារ។ គំរោងដែលមានរយៈពេល ៣ ឆ្នាំ ហើយត្រូវចំណាយទឹកប្រាក់អស់ចំនួន ៧០០ ០០០ ដុល្លាអាមេរិក នឹងបង្កើនជំនួយក្នុងការដោះស្រាយជំលោះក្នុងការងារ ហើយនិងសេវាសំរាប់បុគ្គលិកកម្មករ នៅក្នុងវិស័យនានា ដូចជាវិស័យកាត់ដេរសំលៀកបំពាក់ សំណង់ និងឧស្សាហកម្មបដិសណ្ឋារកិច្ច។ គំរោងនេះផ្តោតលើផ្នែកបីដែលមានការទាក់ទងគ្នាទៅវិញទៅមក គឺដំណោះស្រាយជំលោះក្នុងការងារ ការបណ្តុះបណ្តាលនិងសកម្មភាពដោយឡែកៗសំរាប់បុគ្គលិកកម្មករ និយោជក និងមន្រ្តីរដ្ឋាភិបាល ទាក់ទងនឹងដំណោះស្រាយជំលោះនិងសិទ្ធិក្នុងការងារ និងភាពត្រឹមត្រូវនិងនិរន្តភាពជាស្ថាប័នមួយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈការពង្រឹងប្រព័ន្ធ ដែលអនុញ្ញាតអោយបុគ្គលិកកម្មករ និងនិយោជកធ្វើការតស៊ូមតិ ដើម្បីសិទ្ធិ និងលទ្ធភាពរបស់គេក្នុងការទទួលបានសេវាជាទីទុកចិត្ត ការតវ៉ា និងជំលោះអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពល្អច្រើន។ លោកស្រី Rebecca Black …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែសីហា, 2015 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ដោយធ្វើ ដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធកម្មវិធីថ្មីមួយនៅថ្ងៃទី១៣ កក្កដា ដើម្បីគាំទ្រជនពិការនៅក្នុងប្រទេសកម្ពុជា។ គំរោងកម្មវិធី ស្តារលទ្ធភាពពលកម្មនិងអវៈយវៈសប្បនិមិ្មតសម្រាប់ជនពិការកម្ពុជា ត្រូវបានផ្តល់អោយអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា (VIC) ដើម្បីផ្តល់សេវាកម្មស្តារលទ្ធភាពពលកម្មនិងអវៈយវៈសប្បនិមិ្មតដល់ជនពិការ។ ជាលទ្ធផល នៃជំនួយនេះ ជនពិការកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការចូលរួម និងលូតលាស់នៅក្នុងសហគមន៍របស់គេ។ កម្មវិធីនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រជនពិការដែលជាផ្នែកមួយនៃ កិច្ចប្រឹងប្រែងទូទៅ ក្នុងការលើកកំពស់និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រី Julie Chung ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា បានមានប្រសាសន៍ថា “ជាញឹកញាប់ ជនពិការស្ថិតនៅក្នុងក្រុម មនុស្សដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។ ជាទូទៅ ពួកគេប្រឈមមុខ នឹងឧបសគ្គផ្នែករាងកាយ សង្គមនិងសេដ្ឋកិច្ច ដែលរារាំងមិនអោយពួកគេ ទទួលបានសេវាកម្មថែទាំសុខភាពដែលមានគុណភាពនិងតំលៃសមរម្យ សេវាកម្មស្តារលទ្ធភាពពលកម្ម ការអប់រំ និងសេវាកម្មជនពិការផ្សេងៗទៀត។ វាជាការសំខាន់ដែលជនពិការអាចជំនះនូវឧបសគ្គទាំងនេះ និង ចូលរួមក្នុងសហគមន៍របស់ពួកគេបានកាន់តែពេញលេញ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយជនពិការនៅក្នុងប្រទេសកម្ពុជាដើម្បីជំនះនូវឧបសគ្គទាំងនោះ”។ កម្មវិធីដែលមានរយៈពេល១៨ខែនេះ បង្ហាញនូវសមាសធាតុដ៏សំខាន់ សំរាប់ការគាំទ្ររបស់ USAID ចំពោះប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះបន្តតាមប្រវត្តិយូរអង្វែង នៃការគាំទ្ររបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកចំពោះជនពិការ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 13 ខែកក្កដា, 2015 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន