ស្ថានទូតបិទក្នុងទិវាឯករាជ្យ
ស្ថានទូតសហរដ្ឋអាមេរិក នឹងឈប់សម្រាកនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីអបអរទិវាឯករាជ្យអាមេរិក ។ ស្ថានទូតនឹងបើកធ្វើការវិញជាធម្មតា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
អានបន្ថែម»ភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីរីករាយសូមប្រកាសថា ពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិកឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីម៉ោង ៣:០០ រសៀលដល់ម៉ោង ៧:០០យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ តំណាងចំនួន២១ មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅក្នុងសហរដ្ឋអាមេរិក នឹងមកប្រាប់សិស្ស និស្សិតអំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រមហាវិទ្យាល័យ លក្ខខ័ណ្ឌក្នុងការទទួលអោយចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ នៅក្នុងសហរដ្ឋអាមេរិក។ អ្នករៀបចំពិព័រណ៌ដទៃទៀតនៅទីនោះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកការសិក្សា និងប្រឹក្សាស្តីពីការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាទាំងអស់ ដែលមានការចាប់អារម្មណ៍ចង់សិក្សា នៅសហរដ្ឋអាមេរិកត្រូវបានស្វាគមន៍អោយចូលរួម។ ឪពុកម្តាយរបស់សិស្សនិស្សិតក៏ត្រូវបានស្វាគមន៍ ហើយគួរតែចូលរួមផងដែរ។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលចូលរួម រួមមាន៖ Edmonds Community College Central Washington University SUNY Plattsburgh Miami University University of Alabama in Huntsville California State – San Jose State University Green River College Bellevue College Orange Coast College Shoreline Community College University of Colorado Boulder SCAD University of Wisconsin – Stevens Point University of La Verne Azusa Pacific University Kettering University University of Alabama Northeast Wisconsin Technical College University of Bridgeport ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិក ពីព័រណ៌នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល EducationUSA នៅកម្ពុជា ដែលមានបំណងលើកកំពស់គុណភាពនៃការសិក្សាអប់រំ និងពង្រីកឱកាសក្នុងអាជីព និងការសិក្សា សំរាប់ប្រជាជនកម្ពុជា។ ពិព័រណ៌នេះគឺជាវិធីពិសេសមួយ សំរាប់អោយប្រជាជនកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ហើយយល់ដឹងពីអត្ថប្រយោជន៍ នៃការទទួលបានការសិក្សាពីសាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលផ្តល់ប្រឹក្សារបស់ EducationUSA តាមទូរស័ព្ទលេខ …
អានបន្ថែម»ការមិនទទួលខុសត្រូវបាតកថា