សហរដ្ឋអាមេរិកស្វាគមន៍ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ

សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមចូលរួមជាមួយប្រជាជនកម្ពុជា​ ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍​តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ មីនា នេះ។ ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរ​នៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ​ នៃរូបចម្លាក់អស់ទាំង​នេះ និងរូបចម្លាក់ដទៃទៀតតំណាងឲ្យការខិតខំប្រឹងប្រែងជាទូទៅ​ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌​សាកលលោក ដូចជាការសហការគ្នា​នៃក្រសួងការបរទេសអាមេរិក ក្រសួងយុត្តិធម៌អា​មេរិក​ និងផ្នែកស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែប​របស់កម្ពុជា ជាមួយដៃគូ​ក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ​ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០  បានជួយកសាងសមត្ថភាព​របស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។ …

អាន​បន្ថែម»

ខួបលើកទី ៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា

សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ​ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែក​របស់សហរដ្ឋអាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីនេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក គ្រោងធ្វើការអបអរដែលមានរយៈពេល ១ឆ្នាំ ។ ការងាររបស់ស្ថានទូតទាំងមូលនឹងផ្តោតលើការយកចិត្តទុកដាក់​របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយ​នេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យ​ភាព ។ នៅក្នុងខែនីមួយៗនៃឆ្នាំ ២០២០ ស្ថានទូតនឹងផ្តោត​លើវិស័យជាប្រធានបទ​ដែលមាន ការងារនិងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។ ខួបលើកទី ៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ នឹងមានខែនីមួយៗ​នៃឆ្នាំ ២០២០ ផ្តោតលើប្រធានបទដូចខាងក្រោម៖ ខែមករា – …

អាន​បន្ថែម»
អត្ថបទបន្ថែម ∨