សេចក្តីប្រកាសព័ត៌មាន August 30, 2023 ស្ថានទូតអាមេរិក នៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ នាថ្ងៃនេះ ដែលជាការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប របស់កម្ពុជា។ កម្ពុជា គឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាលើកដំបូង ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០៣។ ការបន្ត MOU ទៀតនេះ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯក ពីប្រទេសកម្ពុជា។ ការបន្ត MOU នេះនឹងបន្តការផ្លាស់ប្តូរគ្នា នូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឲ្យសាធារណជនកាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាននូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក MOU នេះបានជួយសម្រួលដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែសីហា, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកមានការរំខានចិត្ត ដោយការបោះឆ្នោតជាតិនៅកម្ពុជា នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ គ្មានភាពសេរី និងយុត្តិធម៌។ នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនអាចធ្វើឲ្យប្រជាជនកម្ពុជាមានសម្លេង និងជម្រើស ក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបាន។ ជាការឆ្លើយតបនឹងទង្វើទាំងនេះ សហរដ្ឋអាមេរិក បានធ្វើការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងប្រទេស បង្កើតរដ្ឋាភិបាលថ្មី អាជ្ញាធរ មានឱកាសកែលម្អកិត្តិនាមជាអន្តរជាតិរបស់ប្រទេសកម្ពុជា ដូចជាស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់ រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែក។ សហរដ្ឋអាមេរិករីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្របំណងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពច្រើនឡើង ដែលក្នុងនោះ សម្លេងទាំងអស់ត្រូវបានគេស្តាប់។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកក្កដា, 2023 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ ជាស្ថាប័នធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥ លានដុល្លាអាមេរិក ដោយទីភ្នាក់ងារនានាដែលស្ថិតនៅក្រោមស្ថានបេសកកម្មទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ ស្ថានទូតសហរដ្ឋអាមេរិកកំពុងស្វែងរកអាជីវករ/ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ធ្វើធុរកិច្ចនាពេលអនាគតជាមួយ ស្ថានទូត លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗដល់ខ្លួន ។ ក្នុងគោលបំណងបង្កើនចំនួនអាជីវករ/ក្រុមហ៊ុនដែលយើងមាន យើងសូមអញ្ជើញអាជីវករ/ក្រុមហ៊ុនថ្មីៗ មកចូលរួមវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូតសហរដ្ឋអាមេរិក ទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំ ។ អាជីវករដែលមានបំណងចូលរួមវេទិកានេះ សូមធ្វើការទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកតាមរយៈអ៊ីមែល PhnomPenhProcurement@state.gov អោយបានត្រឹមថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ ។ កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៤:00 – ១៦:00 រសៀល។ ទីកន្លែង៖ សណ្ឋាគារ សាន់វ៉េ, ផ្ទះលេខ ១ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែកក្កដា, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២៩ មិថុនា ២០២៣ ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូត បានទទួលស្វាគមន៍ភ្ញៀវជាង ៦០០ នាក់ ដែលរួមមានមន្រ្តី អ្នកការទូត ដៃគូ និងមិត្តភក្តិ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នាថ្ងៃទី ២៩ ខែមិថុនា ដើម្បីអបអរទិវាឯករាជ្យលើកទី ២៤៧ របស់សហរដ្ឋអាមេរិក។ សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Murphy បានផ្តោតលើគោលការណ៍គ្រឹះ និងប្រពៃណីប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយនិងបានផ្តោតលើមិត្តភាពយូរអង្វែង រវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «សេចក្តីប្រកាសឯករាជ្យរបស់យើង នៅឆ្នាំ ១៧៧៦ បានបង្កើតប្រជាជាតិថ្មីមួយ ដែលមានរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួន។ បទពិសោធន៍របស់អាមេរិកគឺជាដំណើរដែលនៅតែបន្តមានការវិវត្តនៅឡើយ តែឧបករណ៍ប្រជាធិបតេយ្យរបស់យើងខិតខំលើកកម្ពស់ការពិតជាក់ស្តែងថា មនុស្សទាំងអស់កើតមកមានភាពស្មើគ្នា និងមានសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបាន»។ ឯកឧត្តម លី ធុច ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន គឺជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីនោះ ក្នុងនាមជាភ្ញៀវកិត្តិយស។ ខ្លឹមសារសំខាន់នៃការអបអរទិវាឯករាជ្យអាមេរិក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមិថុនា, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣។ បណ្តឹងបែបប្រឌិត ការគំរាមកំហែង ការយាយី និងបទចោទប្រកាន់ព្រហ្មទណ្ឌ ដែលមានលក្ខណៈនយោបាយ ប្រឆាំងនឹងគណបក្សប្រឆាំង សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល បំផ្លាញការប្តេជ្ញាចិត្តដែលធ្វើជាមួយអន្តរជាតិ របស់ប្រទេសកម្ពុជា ក្នុងការចម្រើនទៅជាប្រទេសប្រជាធិបតេយ្យ ពហុបក្ស។ ក្នុងស្ថានភាពបែបនេះ សហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនមន្រ្តីមកសង្កេតការណ៍ការបោះឆ្នោតនៅខែកក្កដានេះទេ ដែលជាផ្នែកមួយនៃដំណើរការបោះឆ្នោត ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិជាច្រើន វាយតម្លៃថា គ្មានភាពសេរី និងយុត្តិធម៌។ យើងសូមអំពាវនាវយ៉ាងខ្លាំង ឲ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ ដើម្បីឲ្យពលរដ្ឋរបស់គេអាចចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយអាចអនុវត្តសិទ្ធិរបស់គេដោយសេរី ដែលរួមមានផងដែរ នូវសិទ្ធិក្នុងការចងក្រងជាក្រុម សមាគម សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចការសងសឹក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែឧសភា, 2023 | ប្រភេទ: Alert, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ មីនា នេះ។ ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរនៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ នៃរូបចម្លាក់អស់ទាំងនេះ និងរូបចម្លាក់ដទៃទៀតតំណាងឲ្យការខិតខំប្រឹងប្រែងជាទូទៅ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌សាកលលោក ដូចជាការសហការគ្នានៃក្រសួងការបរទេសអាមេរិក ក្រសួងយុត្តិធម៌អាមេរិក និងផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយដៃគូក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ បានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមីនា, 2023 | ប្រភេទ: កម្មវិធីពិសេស, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
សហរដ្ឋអាមេរិកមានការរំខានចិត្តជាខ្លាំងចំពោះការផ្តន្ទាទោសលោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព។ ដំណើរការច្រើនឆ្នាំដើម្បីបំបិទសម្លេងលោក កឹម សុខា ដោយផ្អែកលើបទសមគំនិតប្រឌិតគឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ ការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀតធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមកដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។ យើងសូមអំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមីនា, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួច រួមទាំងរថយន្ត អីវ៉ាន់តាមផ្ទះ មួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ទំនិញដេញថ្លៃ: ការដេញថ្លៃ online នឹងប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការ ប្រកាស សរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យលើឯកសារដេញថ្លៃពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹងក្នុងពេលបន្ទាប់។ លក្ខខណ្ឌនៃការលក់: ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត ឆ្លងតាមដំណើរការដេញថ្លៃដ៏ត្រឹមត្រូវ ។ ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញតាមឡូត៍នីមួយៗនៅលើវេបសាយដេញថ្លៃ។ តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ។ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកុម្ភៈ, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ យើងមានការរំខានចិត្តជាខ្លាំង ដោយការសម្រេចចិត្តភ្លាមៗ ក្នុងការដកអាជ្ញាប័ណ្ណពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD ។ សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឲ្យសាធារណជន និងអ្នកសម្រេចចិត្ត ឲ្យដឹងការពិត ហើយធ្វើឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលសារព័ត៌មាន VOD បានធ្វើសេចក្តីរាយការណ៍ដោយមិនលម្អៀង ហើយឈរលើការពិត លើបញ្ហាដែលបម្រើប្រយោជន៍ប្រជាជនកម្ពុជា។ យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញ នូវការសម្រេចចិត្តនេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែកុម្ភៈ, 2023 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីថ្លែងការណ៍រួមរបស់ឧត្តមស្នងការនៃសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអាល់បានី អាមេនី អូស្រ្តាលី បូសនី កាណាដា សហព័ន្ធ Micronesia, Georgia, ហ្កាណា, អ៊ីស្លង់ Lichtenstein, ណូវែលសេឡង់ ម៉ាសាដូនីខាងជើង ណ័រវ៉េ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ Marshall Islands សាធារណរដ្ឋ Palau, ស៊ែប៊ី ស្វីស អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅខួបលើកទី ២ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសភូមា។ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាភូមាបានធ្វើរដ្ឋប្រហារ ហើយចាប់យកអំណាច ដែលផ្ទុយនឹងឆន្ទៈរបស់ប្រជាជន ហើយធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិមនុស្សធម៌ សេដ្ឋកិច្ច និងវិបត្តិនយោបាយដ៏ជ្រៅ។ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាជនភូមាមានសេចក្តីក្លាហានក្នុងការសម្តែងចេញ នូវការប្តេជ្ញាចិត្តរបស់គេ ក្នុងការចង់ឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដោយទាមទារឲ្យមានការគោរពចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយបង្ហាញស្មារតីរឹងប៉ឹង នៅចំពោះមុខអំពើឃោរឃៅបំផុត។ ចាប់តាំងពីមានរដ្ឋប្រហារ របបយោធាបានធ្វើការបង្ក្រាបដោយហិង្សា ទៅលើគ្រប់ទម្រង់នៃការប្រឆាំង ដែលរួមមានការតវ៉ាដោយសន្តិវិធី។ របាយការណ៍ដែលគួរឲ្យទុកចិត្តបានបង្ហាញឲ្យឃើញថា ជនស៊ីវិលរាប់ពាន់នាក់ រួមទាំងកុមារផង ត្រូវបានដាក់ក្នុងពន្ធនាគារ រងការធ្វើទារុណកម្ម និងសម្លាប់។ មានរបាយការណ៍កាន់តែច្រើនថា ការបាញ់ និងទម្លាក់គ្រាប់បែកពីអាកាស …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែកុម្ភៈ, 2023 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២ កុម្ភៈ ២០២៣ 2023/01 ភ្នំពេញ ៖ នៅថ្ងៃទី ១ ខែកុម្ភៈនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ។ ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញាគឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។ កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ។ ចាប់តាំងពីចុងឆ្នាំ ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។ ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែកុម្ភៈ, 2023 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលពួកគេធ្វើការអបអរខួបទី ៦៩ នៃទិវាឯករាជ្យ ៩ វិច្ឆិកា របស់គេ។ សហរដ្ឋអាមេរិកសូមសម្តែងអំណរសាទរចំពោះប្រទេសកម្ពុជា ជាប្រធាននៃសមាគមអាស៊ាន នៅក្នុងឆ្នាំនេះ ដែលជាឆ្នាំប្រកបដោយបញ្ហាប្រឈម។ យើងសូមផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់នៅក្នុងតំបន់ និងក្នុងពិភពលោក ដោយរួមមានផងដែរនូវវិបត្តិនៅប្រទេសភូមា និងប្រទេសអ៊ុយក្រែន។ យើងនឹងបន្តឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឲ្យអនាគតរបស់គេប្រកបទៅដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។ សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ នៅទិវាជាតិរបស់គេ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែវិច្ឆិកា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ៖ ថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំមកក្រោយការចាប់ផ្តើមនៃជំងឺកូវីដ ១៩ ជាសាកលមក ទីភ្នាក់ ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ទីភ្នាក់ងារនេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 25 ខែតុលា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ១១ តុលា ២០២២ រាជធានីភ្នំពេញ ៖ ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ ។ បណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងនិងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមព្រំដែន» ។ ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បានកោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែតុលា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហមនៅកម្ពុជា (ECCC)បានចេញសាលក្រម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី ២ នៃអតីតប្រធានរដ្ឋខ្មែរក្រហម ឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។ ក្នុងពេលដែល ECCC ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការកាត់ក្តីខ្មែរក្រហម បិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តី ដែលអូសបន្លាយអស់ជាង ១៧ ឆ្នាំ ECCC បន្សល់ទុកជាកេរ្តិ៍ដំណែលមួយ ដែលបង្ហាញច្បាស់លាស់ នូវបទឧក្រិដ្ឋដ៏អាក្រក់បំផុត ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា។ ដោយបានធ្វើការជិតស្និទ្ធ ជាមួយអង្គការសហប្រជាជតិ ដៃគូដទៃទៀត និងអ្នកពាក់ព័ន្ធនានាខាងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការវិនិយោគសំខាន់ៗ ផ្នែកការងារទូត និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងសកម្មភាពនៃតុលាការកាត់ក្តីខ្មែរក្រហម។ ខ្ញុំមានមោទនភាពចំពោះការវិនិយោគទាំងនេះ ហើយសូមអរគុណចំពោះការរួមចំណែក នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ របស់អ្នកការទូតរបស់យើង សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកច្បាប់ ផ្នែកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អាមេរិក ដោយរួមទាំងការជួយក្នុងការបង្ហាញនូវទំហំនៃបទឧក្រិដ្ឋរបស់របបខ្មែរក្រហម …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកញ្ញា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២– រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជិត ៣០០ ០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបាន សាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា ៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង» ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារនិងម៉ាស៊ីនផលិតអុកស៊ីសែននេះ ជាទីតាំងដំបូងគេនៅក្នុងខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើដល់ស្រុកចំនួន ៧ ដែលមានប្រជាជនប្រមាណ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែកញ្ញា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២៖ ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វនិងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឲ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។ ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលយើងអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។ លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ “ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រីនិងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងដល់សុខភាពសហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ។” ផ្លូវត្រីថ្មីនៅខេត្ត ពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា
សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២ ភ្នំពេញ៖ នៅថ្ងៃនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission – IJM) គឺជាផ្នែកមួយនៃគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ។ គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។ លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងភាពជាដៃគូជាមួយនឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។ យើងមានមោទកភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីចំនួនសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា រកឃើញថាមានចំនួនសត្វដំរីច្រើនជាងការរំពឹងទុក សម្រាប់ការចុះផ្សាយជាបន្ទាន់ ខេត្តកំពង់ធំ (ថ្ងៃទី១២ សីហា ២០២២) – ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) កំពុងប្រារព្ធទិវាដំរីពិភពលោកឆ្នាំ ២០២២ ដោយប្រកាសពីការរកឃើញនៃការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីសត្វដំរីអាស៊ីនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ ដោយប្រើបច្ចេកទេសសំណាកសេនេទិច ការសិក្សាបានរកឃើញថាចំនួនសត្វដំរីអាស៊ីច្រើនជាងការរំពឹងទុកដែលរស់នៅក្នុងតំបន់ដ៏ធំទូលាយនៃជម្រកសមស្របនៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា។ លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ការសិក្សាប៉ាន់ប្រមាណថាមានចំនួនដំរីអាស៊ីប្រហែល ៣១ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និង ២០ ក្បាលនៅដែនជម្រកសត្វព្រៃឆែប និងព្រះរកា។ តួលេខទាំងនេះខ្ពស់ជាងការប៉ាន់ស្មានពីមុន។ លោកស្រីបានបន្ថែមថា “ការរកឃើញនៃការសិក្សាបង្ហាញថា ដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជា មានភាពចម្រុះសេនេទិចខ្ពស់បំផុតក្នុងពិភពលោក។ ដោយមានការការពារគ្រប់គ្រាន់ សត្វដំរីអាស៊ីដែលរស់នៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា អាចកើនឡើងវិញដល់កម្រិតចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តធ្វើការជាមួយក្រសួងបរិស្ថាន សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារធម្មជាតិដែលហ្វូងដំរីអាស៊ីរបស់កម្ពុជារស់នៅ។” លោក Pablo Sinovas …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការបំបាត់ការជួញដូរ មនុស្សទេ ហើយមិនបានបង្កើនកិច្ចខិតខំប្រឹងច្រើនគួរឲ្យកត់សម្គាល់លើបញ្ហានេះ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ លើសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរក្តី ដូច្នេះកម្ពុជាត្រូវបានបញ្ចុះចំណាត់ថ្នាក់ដល់ទី ៣ ។ ទោះបីជាខ្វះការខិតខំគួរឲ្យកត់សម្គាល់ក្តី តែរដ្ឋាភិបាលបានប្រកាន់ជំហានខ្លះដើម្បីដោះស្រាយបញ្ហាជួញដូរ ដូចជាការបន្តចាប់ខ្លួន កាត់ទោស និងដាក់ទោសជនល្មើស រកមើលជនរងគ្រោះដោយសកម្ម ហើយជួយក្នុងការធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះខ្មែរដោយការជួញដូរ និងអ្នកងាយរងគ្រោះ។ អំពើពុករលួយដែលមានជាទូទៅ នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ និងដល់ការផ្តល់ការជួយដល់ជនរងគ្រោះ។ អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេត ឬចាប់អោយមន្រ្តីពាក់ព័ន្ធដូចមានក្នុងរបាយការណ៍ដ៏គួរឲ្យទុកចិត្តបានភាគច្រើន មានការទទួលខុសត្រូវពីបទព្រហ្មទណ្ឌក្នុងការឃុបឃិត ពិសេសឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ និងតាមប្រព័ន្ធអ៊ិនធ័រណែត។ ដូច្នេះមន្រ្តីបានខកខានក្នុងការផ្តល់សេវាការពារគ្រប់គ្រាន់ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេស និង អង្គការក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការគាំពារចាំបាច់។ អនុសាសន៍ជាអាទិភាព ស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ និងជួញដូរពលកម្មឱ្យបានគ្រប់គ្រាន់ រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ បង្កើនថវិកាសម្រាប់អង្គភាពអនុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់ថវិកាឱ្យមុនពេលធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឱ្យជាក្រោយ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់កំណត់អត្តសញ្ញាណកម្មនៃជនរងគ្រោះ ហើយបង្រៀនមន្រ្តីឱ្យយល់ពីលក្ខខណ្ឌដែលចែងនៅក្នុងច្បាប់នេះ បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីសម្របសម្រួលបានល្អលើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដានរបស់តុលាការ នៅមុនសវនាការ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធីបតី ក្នុងពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥ លាន ដុល្លារអាមេរិក ដែលមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយនិងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ “នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ។” …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃ៤ សីហា ២០២២ (ភ្នំពេញ) ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃនេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា ៖ «យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ» ។ គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។ គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីថ្លែងការណ៍របស់ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken នឹងធ្វើដំណើរមកប្រទេសកម្ពុជា ហ្វីលីពីន អាហ្រ្វិកខាងត្បូង សាធារណរដ្ឋកុងហ្គោ និងប្រទេសរ៉ូវ៉ានដា ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២។ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Blinken នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនិមួយៗ លោករដ្ឋមន្រ្តីនឹងថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យលើទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកក៏នឹងថ្លែងផងដែរពីជំងឺរាតត្បាតកូវីដ ១៩ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ វិបត្តិនៅប្រទេសភូមា និងសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្តីនឹងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និងការខិតខំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ សេចក្តី្ថថ្លែងការណ៍រួមគ្នារបស់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ក្រសួងការបរទេសនៃប្រទេសអូស្រ្តាលី កាណាដា ជប៉ុន ណូវែលសេឡង់ ណ័រវេ សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលថ្កោលទោសការប្រហារជីវិតនៃមេដឹកនាំប្រឆាំង និងមេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា ដោយរបបយោធាភូមា ការប្រហារជីវិតដោយរបបយោធាភូមា លើមេដឹកនាំប្រឆាំង និងមេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យគឺជាអំពើហិង្សាដែលត្រូវមានទោស ហើយវាបង្ហាញថែមទៀត នូវការមិនអើពើទាំងស្រុងរបស់របបនេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។ យើងសូមអំពាវនាវឲ្យរបបនេះ ដោះលែងមនុស្សទាំងអស់ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ អនុញ្ញាតឲ្យអ្នកក្រៅចូលមើលមន្ទីរឃុំឃាំងទាំងស្រុងបាន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន ដែលស្វែងរកសន្តិភាពតាមរយៈការពិភាក្សាគ្នា មិនមែនដោយអំពើហិង្សាជាបន្តទេ។ យើងសូមគាំទ្រប្រជាជនភូមា នៅក្នុងសេចក្តីប៉ងប្រាថ្នារបស់គេ ដែលចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសូមអំពាវនាវឲ្យមានការបញ្ចប់ការប្រើហិង្សា មានការគោរពចំពោះឆន្ទៈរបស់ប្រជាជន ហើយធ្វើឲ្យប្រទេសភូមាត្រឡប់មកដើរលើផ្លូវទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ យើងសូមចូលរួមសម្តែងមរណទុក្ខជាមួយគ្រួសារនៃអ្នកជាទីស្រឡាញ់របស់គេ ដែលត្រូវបានប្រហារជីវិត ក្នុងពេលដែលគេពួកគេកំពុងមានទុក្ខសោកចំពោះអ្នកដែលត្រូវបានប្រហារជីវិតដោយអយុត្តិធម៌។ យើងសូមគោរព និងកាន់ទុក្ខ ចំពោះជីវិតទាំងអស់ដែលបានបាត់បង់ នៅប្រទេសភូមា ដោយសារការធ្វើរដ្ឋប្រហារ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ប្រឆាំងការកាត់ទោសប្រហារជីវិតដោយរបបយោធាភូមា លើសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ និងជាមេដឹកនាំជាប់ឆ្នោត ដែលមានឈ្មោះ Ko Jimmy, Phyo Zeya Thaw, Hla Myo Aung, និង Aung Thura Zaw ដោយសារពួកគេអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ សកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមនៃ អំពើហិង្សាទាំងនេះ បង្ហាញពីការមិនអើពើទាំងស្រុងរបស់របបនេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។ តាំងពីមានរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ ២០២១ មក របបនេះបានប្រព្រឹត្តហិង្សាលើប្រជាជនខ្លួនឯង ដោយបានសម្លាប់មនុស្សអស់ជាង ២ ១០០ នាក់ ធ្វើឲ្យមនុស្សផ្លាស់ប្តូរទីកន្លែងស្នាក់នៅចំនួនជាង ៧ សែននាក់ ហើយបានចាប់ឃុំជនស្លូតត្រង់រាប់ពាន់នាក់ ដោយរួមទាំងអ្នកធ្វើការក្នុងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានផងដែរ។ ការកាត់ទោសដ៏អាម៉ាស់នៃរបបនេះ និងការប្រហារជីវិតទាំងនេះ គឺជាបំណងច្បាស់ក្រឡែត ដែលចង់លុបបំបាត់លទ្ធិប្រជាធិបតេយ្យ។ សកម្មភាពទាំងនេះនឹងមិនអាចបង្ក្រាបស្មារតីរបស់ប្រជាជនដ៏ក្លាហាននៃប្រទេសភូមាបានទេ។ សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រជាជនភូមា នៅក្នុងការតស៊ូរបស់គេដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសូមអំពាវនាវឱ្យរបបនេះគោរពសេចក្តីប៉ងប្រាថ្នាតាមបែបប្រជាធិបតេយ្យរបស់ប្រជាជន ដែលបានបង្ហាញឲ្យឃើញថា គេមិនចង់រស់នៅ សូម្បីតែមួយថ្ងៃ នៅក្រោមភាពផ្តាច់ការនៃរបបយោធា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release July 13, 2022 2022 លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការអបអរការបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកកម្ពុជាវិញ នៅក្នុងពិធីមួយនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃនេះ។ លោកឧបការីរដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។ លោក Kritenbrink ថែមទាំងបានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧ ដុំនេះ។ លោក Kritenbrink បានមានប្រសាសន៍ថា៖ “ពិធីនៅថ្ងៃនេះគឺជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ការិយាល័យអ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink នឹងធ្វើដំណើរមករាជធានីភ្នំពេញ និងទីក្រុង តូក្យូ នៃប្រទេសជប៉ុន ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែ កក្កដានេះ។ នៅភ្នំពេញ លោកឧបការីរដ្ឋមន្រ្តីនឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ហាក្នុងតំបន់ និងក្នុងសាកលលោក។ លោកឧបការីរដ្ឋមន្រ្តីក៏នឹងជួបផងដែរ ជាមួយយុវជន និងមេដឹកនាំសង្គមស៊ីវិល។ នៅទីក្រុងតូក្យូ លោកឧបការីរដ្ឋមន្រ្តីនឹងសម្តែងសមានទុក្ខដល់ប្រជាជនជប៉ុន ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្រ្តី Shinzo Abe ។ លោកនឹងជួបជាមួយសមភាគីជាន់ខ្ពស់ជប៉ុន ដើម្បីពិភាក្សា និងជម្រុញភាពជាដៃគូរឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅក្នុងបញ្ហាតំបន់ និងបញ្ហាសាកលោកជាច្រើន។ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនគឺជាគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយកិច្ចសហប្រតិបត្តិការជាច្រើនរបស់យើងមានសារសំខាន់ចាំបាច់ នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសាកលលោក ដូចជាសង្រ្គាមខុសច្បាប់ និងឃោរឃៅរបស់ប្រទេសរុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ # # #
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ខ្ញុំមានការភ្ញាក់ផ្អើល រន្ធត់ចិត្ត និងសេចក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីបានលឺដំណឹងថា មិត្តរបស់ខ្ញុំម្នាក់ គឺលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានបាញ់សម្លាប់ ក្នុងពេលលោកធ្វើយុទ្ធនាការបោះឆ្នោត។ នេះគឺជាសោកនាដកម្មមួយសម្រាប់ប្រទេសជប៉ុន និងសម្រាប់មនុស្សគ្រប់គ្នា ដែលបានស្គាល់លោក។ ខ្ញុំមានកិត្តិយសដោយបានធ្វើការជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Abe ។ កាលនៅជាអនុប្រធានាធិបតី ខ្ញុំបានទៅជួបលោកនៅទីក្រុង Tokyo ហើយបានស្វាគមន៍លោកនៅទីក្រុង Washington ។ លោកគឺជាអ្នកគាំទ្រយ៉ាងខ្លាំង ចំពោះសម្ព័ន្ធភាពនៃប្រទេសយើងទាំងពីរ ហើយនិងមិត្តភាពរវាងប្រជាជនរបស់យើង។ ក្នុងនាមជានាយករដ្ឋមន្រ្តីដែលបានបំពេញការងារយូរជាងគេ ចក្ខុវិស័យរបស់លោកដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ នឹងស្ថិតនៅយូរអង្វែងទៅមុខ។ លើសអ្វីទាំងអស់នោះ គឺថា លោកគិតគូរយ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុន ហើយដាក់ចិត្តដាក់កាយបម្រើពួកគេ។ សូម្បីតែនៅពេលលោករងការវាយប្រហារ ក៏លោកនៅតែបំពេញការងារបម្រើលទ្ធិប្រជាធិបតេយ្យដែរ។ ពិតហើយ នៅមានរឿងរាវជាច្រើនទៀតដែលយើងមិនទាន់ដឹង តែយើងដឹងថា ការវាយប្រហារបែបហិង្សាមិនដែលត្រូវបានគេទទួលយកទេ ហើយយើងដឹងថា អំពើហិង្សាដោយប្រើកាំភ្លើងតែងតែបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅ នៅក្នុងសហគមន៍ដែលទទួលរង។ សហរដ្ឋអាមេរិកសូមឈរនៅជាមួយប្រទេសជប៉ុន នៅក្នុងពេលប្រកបដោយក្តីទុក្ខសោកនេះ។ ខ្ញុំសូមផ្ញើសមានទុក្ខដ៏ជ្រាលជ្រៅ ទៅគ្រួសាររបស់លោក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែកក្កដា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន July 1, 2022 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា គឺលោក W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូតបានស្វាគមន៍ភ្ញៀវចំនួនជាង ៤០០ នាក់ នៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី ៣០ ខែមិថុនា ដើម្បីអបអរខួបលើកទី ២៤៦ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Murphy ផ្តោតលើគោលការណ៍ដើម ហើយនិងប្រពៃណីប្រជាធិបតេយ្យរបស់ប្រទេសអាមេរិក ដែលត្រូវបានចែងនៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយនិងទំនាក់ទំនងដ៏យូរលង់របស់សហរដ្ឋអាមេរិក ជាមួយប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ “នៅរាល់ថ្ងៃទី ៤ ខែកក្កដា ប្រជាជនអាមេរិកធ្វើការអបអរក្នុងនាមជាប្រជាជាតិមួយ គុណតម្លៃប្រជាធិបតេយ្យរបស់យើង និងឧត្តមគតិដែលយើងសង្ឃឹមថា នឹងបំពេញបាន។ យើងចង់មានការសប្បាយផងដែរនៅថ្ងៃឈប់សម្រាកនេះ ហើយនៅក្នុងស្មារតីនេះ ការប្រារព្ធទិវាឯករាជ្យរបស់យើងគឺជាការជួបជុំគ្នានៃមិត្តភក្តិ និងដៃគូរបស់យើង”។ លោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានចូលរួមផងដែរ ហើយលោកជំទាវបានថ្លែងសុន្ទរកថាតាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា។ ដោយគូសបញ្ជាក់ពីរយៈពេល ៧២ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែកក្កដា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ភ្នំពេញ ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រគល់ ម៉ាស៊ីន កាំរស្មី អ៊ិក្ស ប្រភេទឌីជីថលទំនើប ចំនួន ៦ ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន (CENAT) និង មន្ទីរសុខាភិបាលខេត្ត ដែលប្រព្រឹត្តនៅការិយាល័យរបស់ CENAT នៅថ្ងៃនេះ ។ លោកស្រី Erin Nicholson នាយិកាបេសកកម្មស្តីទី របស់ USAID បានមានប្រសាសន៍ថា៖ “ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាអោយបានត្រឹមឆ្នាំ ២០៣០”។ “ម៉ាស៊ីន កាំរស្មីអ៊ិក្ស ដែលប្រគល់ជូនថ្ងៃនេះ នឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេងដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឲ្យសុខភាពរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង។” ម៉ាស៊ីនកាំរស្មីអ៊ិក្ស ចល័តទាំងនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ដើម្បីស្វែង រកករណីជំងឺរបេងតាមសហគមន៍ នៅក្នុងស្រុកប្រតិបត្តិ ចំនួន ១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។ ទីភ្នាក់ងារជំនួយអាមេរិក USAID …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែមិថុនា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ ˗ សហគមន៍មូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងរាជរដ្ឋាភិបាល កម្ពុជា បានចូលរួមពិធីអបអរសមិទ្ធផលនៃផលប័ត្របរិស្ថានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID និងប្រកាស អនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា “USAID មរតកបៃតង” ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល ៥ ឆ្នាំ។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលរស់នៅក្បែរតំបន់ការពារនានា អស់រយៈពេលជាងមួយទសវត្សរ៍មក ហើយ។ គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការ អភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនៈគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។ លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិកប្តេជ្ញាក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូកម្ពុជានានា។ គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែមិថុនា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន May 24, 2022 នៅថ្ងៃទី ១២ ខែឧសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីសម្រេចចិត្ត ក្នុងការរម្លឹកដល់ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមដែលមានរយៈពេលរាប់ទសវត្សរ៍ និងក្នុងការធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ សេចក្តីសម្រេចចិត្តនេះត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភា ឈ្មោះ Edward J. Markey មកពីរដ្ឋ Massachusetts ព្រឹទ្ធសមាជិក Mitt Romney មកពីរដ្ឋ Utah ព្រឹទ្ធសមាជិក Bob Menendez មកពីរដ្ឋ New Jersey និងព្រឹទ្ធសមាជិក Jim Risch មកពីរដ្ឋ Idaho ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ៖ `សម្លេងដ៏សំខាន់នៃផ្នែកនីតិបញ្ញត្តិបញ្ជាក់ថា សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងការគាំទ្រសេចក្តីប្រាថ្នាយូរអង្វែងរបស់គេ ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែឧសភា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន May 3, 2022 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ពិធី ដែលត្រូវបានរៀបចំដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ រំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧ នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយទាញការចាប់អារម្មណ៍លើសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្ស។ ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃសេរីភាពសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។ ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏មិនមែនគ្មានហានិភ័យដែរ។ ថ្ងៃនេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍» …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែឧសភា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងឡាវ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា។ ទស្សនកិច្ចនេះ នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ ប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។ នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់យើង និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមេសា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ ចាប់តាំងពីផ្តើមសង្គ្រាមដោយគ្មានការបង្កហេតុ និងតាមការជ្រើសរើសរបស់គាត់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រព្រឹត្តហិង្សាគ្មានឈប់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងប្រទេសអ៊ុយក្រែន។ យើងឃើញមានរបាយការណ៍គួរឲ្យទុកចិត្តបានជាច្រើន ស្តីពីការវាយប្រហារដោយមិនរើសមុខ និងការវាយប្រហារដែលមានបំណងសំដៅលើជនស៊ីវិល ព្រមទាំងអំពើឃោរឃៅឯទៀត។ កងកម្លាំងរុស្ស៊ីបានកម្ទេចអាគារ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រថយន្តស៊ីវិល មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរថយន្តសង្រ្គោះ ដោយបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់ស្លាប់ ឬរបួស។ ទីតាំងជាច្រើនដែលកងកម្លាំងយោធាបានវាយប្រហារទៅលើ ត្រូវបានបង្ហាញច្បាស់ថា កំពុងប្រើដោយជនស៊ីវិល។ ទីតាំងទាំងនេះរួមមានមន្ទីរពេទ្យសម្ពព Mariupol ដូចដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ច្បាស់ នៅក្នុងរបាយការណ៍ចេញថ្ងៃទី ១១ ខែមីនា ។ វាមានផងដែរ នូវការវាយប្រហារលើរោងល្ខោន Mariupol ដែលមានសរសេរប្រាប់ជាអក្សររុស្ស៊ីធំៗ ដែលគេអាចមើលឃើញពីអាកាស ហើយដែលមានន័យថា “កុមារ”។ កងកម្លាំងរុស្ស៊ីបានប្រើវិធីនេះនៅទីក្រុង Grozny ក្នុងរដ្ឋ Chechnya និងទីក្រុង Aleppo នៃប្រទេសស៊ីរី ដោយក្នុងនោះ គេបានធ្វើការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងយ៉ាងខ្លាំងលើទីក្រុង ដើម្បីបំបាក់ស្មារតីរបស់មនុស្ស។ ការប៉ុនប៉ងរបស់គេក្នុងការធ្វើដូច្នេះបានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្តជាថ្មី។ ប្រធានាធិបតី Zelensky បានសម្តែងចេញទាំងក្រៀមក្រំថា «វាបានធ្វើឲ្យប្រជាជនអ៊ុយក្រែនជោគជាំដោយឈាមនិងទឹកភ្នែក»។ ដោយរាល់ថ្ងៃ កងកម្លាំងរុស្ស៊ីបន្តការវាយប្រហារយ៉ាងឃោរឃៅ ចំនួនជនស៊ីវិលស្លូតត្រង់ដែលស្លាប់ និងរបួសដោយរួមទាំងស្រ្តី និងកុមារផង មានចំនួនកាន់តែច្រើនឡើង។ គិតមកត្រឹមថ្ងៃទី ២២ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែមីនា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ កម្មវិធីអប់រំថ្មីមួយក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លាន ដុល្លារ ដែលនឹងជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា(IPEA) ជួយបង្កើនដល់សមិទ្ធផលមុនៗ របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា(IPEA) នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅ ទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធី កុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ថា «កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត» ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។ «យើងមានទំនុកចិត្តថា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែមីនា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២ នៅទិវានារីអន្តរជាតិ យើងសូមផ្តល់កិត្តិយសដល់ភាពក្លាហានរបស់មេដឹកនាំសហជីពជាស្រ្តី នៅកម្ពុជា ដែលបានដឹកនាំសហជីពរបស់គេដោយក្លាហាន នៅសណ្ឋាគារ និង កាស៊ីណូ NagaWorld នៅក្នុងការតស៊ូដើម្បីសិទ្ធិរបស់បុគ្គលិកកម្មករ ជាអ្នករួមការងាររបស់ពួកគេ។ អាជ្ញាធរកម្ពុជាបានឃុំខ្លួនស្រ្តីចំនួន ៧ នាក់ ជាមេដឹកនាំសហជីព គិតតាំងពីខែធ្នូនៃឆ្នាំកន្លងទៅ ដោយចោទពួកគេពីបទញុះញង់ ដោយសារពួកគេបានដឹកនាំកូដកម្មដោយសន្តិភាព ដើម្បីទាមទារឲ្យថៅកែទទួលឲ្យចូលធ្វើការវិញ នូវអ្នកដែលត្រូវបានបណ្តេញចេញ។ សហរដ្ឋអាមេរិកមានកង្វល់យ៉ាងខ្លាំង ចំពោះការប្រើបទចោទប្រកាន់ព្រហ្មទណ្ឌ ទៅលើអ្នកដែលប្រើសិទ្ធិរបស់គេដោយសន្តិភាព ក្នុងការចងក្រងជាក្រុម សមាគម និងការប្រមូលផ្តុំគ្នាដោយសន្តិភាព។ យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងសមាជិកសហជីពទាំងអស់ ដែលត្រូវបានឃុំខ្លួន ទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ ហើយងាកមកដោះស្រាយជម្លោះរបស់គេ ប្រកបដោយន័យស្ថាបនា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែមីនា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
យប់នេះ ពិភពលោកទាំងមូលសូមបួងសួងជូនប្រជាជនអ៊ុយក្រែន ក្នុងពេលដែលពួកគេទទួលរងការវាយប្រហារដោយគ្មានការបង្កហេតុ និងគ្មានហេតុផល ដោយកម្លាំងយោធារបស់រុស្ស៊ី។ ប្រធានាធិបតី Putin បានជ្រើសយកសង្គ្រាមដែលមានការគិតទុកជាមុន ដែលនឹងនាំមកនូវមហន្តរាយជីវិត និងការឈឺចាប់របស់មនុស្សជាតិ។ ប្រទេសរុស្ស៊ីតែមួយគត់ ត្រូវទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ បណ្តាលមកពីសង្គ្រាមនេះ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងព្រមគ្នា។ ពិភពលោកនឹងធ្វើឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ខ្ញុំនឹងធ្វើការតាមដានស្ថានភាពនេះពីសេតវិមាន នៅល្ងាចនេះ ហើយនឹងបន្តទទួលព័ត៌មានថ្មីៗ ពីក្រុមសន្តិសុខជាតិរបស់ខ្ញុំ។ នៅថ្ងៃស្អែក ខ្ញុំនឹងជួបជាមួយសមាជិកនៃប្រទេសមានឧស្សាហកម្មជឿនលឿនបំផុតទាំង ៧ (G7) ជាសមភាគីរបស់ខ្ញុំ នៅពេលព្រឹក រួចហើយនឹងថ្លែងទៅកាន់ប្រជាជនអាមេរិក ដើម្បីប្រកាសពីផលវិបាកបន្ថែមទៀត ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនឹងដាក់ទៅលើប្រទេសរុស្ស៊ី ចំពោះអំពើមិនចាំបាច់ នៃការឈ្លានពាននេះ ទៅលើប្រទេសអ៊ុយក្រែន និងសន្តិភាព ហើយនិងសន្តិសុខពិភពលោក។ យើងនឹងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធរបស់យើងក្នុងអង្គការ NATO ដើម្បីចេញការឆ្លើយតបដ៏ខ្លាំងក្លា និងដោយមានការឯកភាពគ្នា ដែលនឹងរារាំងមិនឲ្យមានការឈ្លានពានមកលើសម្ព័ន្ធមិត្តរបស់យើង។ នៅយប់នេះ ភរិយាខ្ញុំ Jill ហើយនិងខ្ញុំសូមបួងសួងជូនប្រជាជនអ៊ុយក្រែនដ៏ក្លាហាន និងមានមោទនភាព។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកុម្ភៈ, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ គម្រោងផ្តួចផ្តើមថ្មីមួយដែលមានមូលនិធិ ១៥ លានដុល្លារអាមេរិក ផ្តល់ដោយទីភា្នក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល ត្រូវបានដាក់ឱ្យអនុវត្តនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធីបតីភាពឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលី នឹងអនុវត្តគម្រោង “អភិវឌ្ឍន៍ ជំនាញការងារឌីជីថល” រយៈពេលប្រាំឆ្នាំ រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន។ គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជននិងអ្នកជំនាញរបស់កម្ពុជា ដើម្បីឱ្យប្រទេសនេះអាចពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវ ការជំនាញការងារឌីជីថល។ គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធីនានាសម្រាប់ និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ វាក៏នឹងជួយស្ថាប័នទាំងនោះឱ្យបំពេញតាមស្តង់ដារ អប់រំដែលមានការទទួលស្គាល់ ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុក ចិត្ត។ អាហារូបករណ៍និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយសម្រាប់គម្រោងថ្មីនេះ ដើម្បីឱ្យនិស្សិត និង យុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។ គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាស ការងារតាមរយៈការចុះកម្មសិក្សា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកុម្ភៈ, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2022 សុន្ទរកថា សូមអានយុទ្ធសាស្ត្រពេញលេញនៅទីនេះ “យើងមានទស្សនវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថាជាតំបន់បើកចំហ មានការតភ្ជាប់ រុងរឿង មានភាពធន់ និងប្រកបដោយសន្តិសុខ ហើយយើងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការរួមជាមួយនឹងអ្នករាល់គ្នាដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យនេះ។”លោកប្រធានាធិបតី Joe Biden កិច្ចប្រជុំកំពូលនៃតំបន់អាស៊ីភាគខាងកើតថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 រដ្ឋបាល Biden-Harris បានបោះជំហានជាប្រវត្តិសាស្ត្រ ដើម្បីស្តារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់អាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកែតម្រូវតួនាទីរបស់ខ្លួនសម្រាប់សតវត្សទី 21 ។ ក្នុងឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានធ្វើទំនើបកម្មលើសម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួន ធ្វើការពង្រឹងកិច្ចសហការជាដៃគូថ្មីៗ និងបង្កើតឱ្យមានទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតក្នុងចំណោមដៃគូទាំងនោះ ដើម្បីប្រឈមនឹងបញ្ហាលំបាកជាបន្ទាន់នានា រាប់តាំងពីការប្រកួតប្រជែងជាមួយនឹងប្រទេសចិន ដល់ការផ្លាស់ប្តូរនៃអាកាសធាតុ និងដល់ជំងឺរាតត្បាតជាសាកល។ សហរដ្ឋអាមេរិកធ្វើលើកិច្ចការ នេះ ក្នុងពេលដែលសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនជុំវិញពិភពលោកកំពុងតែពង្រឹងកាន់តែច្រើនឡើង នូវការចូលរួមរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក្នុងពេលដែលមានការ ព្រមព្រៀងរវាងគណបក្សទាំងពីរ ដ៏ទូលំទូលាយក្នុងសភាសហរដ្ឋអាមេរិកផងដែរ។ ការមានដូចគ្នា នូវការប្តេជ្ញាចិត្តចំពោះតំបន់នេះ ឆ្លងកាត់មហាសមុទ្រ និងឆ្លងកាត់បន្ទាត់ព្រំដែនគណបក្សនយោបាយ ឆ្លុះបញ្ចាំងពីការពិតដែលមិនអាចប្រកែកបានមួយ នោះគឺ៖ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ប្រកបដោយថាមវ័ន្ដបំផុតក្នុងពិភពលោក ហើយអនាគតរបស់តំបន់នេះជះឥទ្ធិពលដល់មនុស្សគ្រប់ទីកន្លែង។ការពិតមួយនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនេះបង្ហាញពីចក្ខុវិស័យរបស់លោកប្រធានាធិបតី Biden ក្នុងការកំណត់ជំហរដ៏រឹងមាំជាងមុនរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពង្រឹងសមត្ថភាពតំបន់នេះក្នុងដំណើរការនោះ។ ការផ្តោតជាគោលរបស់សហរដ្ឋអាមេរិក គឺការសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពជាមួយនឹងសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ននានា នៅក្នុងតំបន់ និងក្រៅ តំបន់នេះ ។សហរដ្ឋអាមេរិកចង់ឲ្យតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់៖ 1. សេរី និងបើកចំហ ផលប្រយោជន៍ដ៏ចាំបាច់របស់យើង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែកុម្ភៈ, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ១០ កុម្ភៈ ២០២២ សៀមរាប ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមដែលមានមន្ត្រីការទូតអាមេរិក និងបុគ្គលិកស្ថានទូតជាង ៦០ នាក់ ធ្វើទស្សនកិច្ចការងារនៅខេត្តសៀមរាប និងចូលរួមប្រារព្ធកម្មវិធីសប្តាហ៍ស្ថានទូតអាមេរិក (U.S. Embassy Week) ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែកុម្ភៈ នៅក្នុងទីក្រុងធំទី ២ របស់កម្ពុជា។ គណៈប្រតិភូស្ថានទូត បានជួបប្រាស្រ័យការងារជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់ ដែលនេះជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជននៅសៀមរាប។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ៖ «យើងជាមន្ត្រីស្ថានទូតអាមេរិក ធ្វើការនៅទូទាំងខេត្ត ២៥ របស់ប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដ៏ក្រៃលែង ក្នុងការនាំ បុគ្គលិករបស់យើងមកខេត្តសៀមរាបនាពេលនេះ»។ បុគ្គលិក មន្ត្រី ដែលចូលរួមធ្វើការងារក្នុងឱកាស សប្តាហ៍ស្ថានទូតអាមរិក រួមមានមន្រ្តីមកពីមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ទីភ្នាក់ងារជំនួយអាមេរិក (USAID) ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ និងមន្ត្រីមកពីវិស័យផ្សេងៗ ព្រមទាំងទីភ្នាក់ងារដទៃទៀតរបស់សហរដ្ឋអាមេរិក ដែលបម្រើការនៅស្ថានទូតអាមេរិក។ វត្តមានចូលរួមរបស់លោកឯកអគ្គរដ្ឋទូត Murphy នៅខេត្តសៀមរាប រួមមានការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងអាមេរិក ចូលរួមដឹកនាំកិច្ចពិភាក្សាតុមូលមួយជាមួយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិលើបញ្ហានេះ ព្រមទាំងទៅគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេសរបស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារកាលពីខែមុន។ អង្គការហ្វារពន្លឺសិល្បៈកម្ពុជា ក៏បានចូលរួមធ្វើការសម្តែងអបអរ ពិធីសប្តាហ៍ស្ថានទូតអាមេរិក ជូនដល់ដៃគូការងារ អ្នកទទួលផល និងមិត្តភក្ត្រទាំងអស់ កាលពីរាត្រីថ្ងៃពុធ ទី ៩ កុម្ភៈ ឆ្នាំ ២០២២។ សប្តាហ៍ស្ថានទូតអាមេរិកនៅសៀមរាប គឺបង្ហាញពីការងារជាបន្តបន្ទាប់របស់ស្ថានទូត ក្នុងការអបអរនូវទំនាក់ទំនង អាមេរិក កម្ពុជា ឆ្នាំ ២០២២ (AmCam2022) លើចំណងទាក់ទងយូរអង្វែង រវាងប្រជាជនអាមេរិក និងប្រជាជននៃប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍៕ ### …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែកុម្ភៈ, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីថ្លែងការរួមរបស់ឧត្តមតំណាងនៃសហភាពអឺរ៉ុប រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាល់បានី អូស្ត្រាលី កាណាដា ណូវែលសេឡង់ ណ័រវ៉េ សាធារណរដ្ឋកូរ៉េ ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅខួបលើកទី១ នៃការធ្វើរដ្ឋប្រហារយោធា នៅប្រទេសភូមា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ពួកយោធាបានចាប់យកអំណាច នៅប្រទេសភូមា ដោយប្រឆាំងទៅនឹងសេចក្តីប្រាថ្នាតាមបែបលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនភូមា។ មួយឆ្នាំក្រោយមក គេឃើញមានផលវិបាកធ្ងន់ធ្ងរបានធ្លាក់ទៅលើប្រជាជនភូមា។ ប្រជាជនចំនួនជាង ១៤ លាននាក់ត្រូវការជំនួយមនុស្សធម៌ សេដ្ឋកិច្ចជួបវិបត្តិ ដំណើរជឿនលឿនផ្នែកប្រជាធិបតេយ្យបានដើរបកក្រោយ ហើយវិវាទកំពុងរាលដាលនៅទូទាំងប្រទេស។ របបយោធាត្រូវទទួលខុសត្រូវចំពោះវិបត្តិនេះ ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសភូមា និងតំបន់។ ជាថ្មីម្តងទៀត យើងអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់ នូវហឹង្សា និងឲ្យមានជាបន្ទាន់ នូវការពិភាក្សាប្រកបដោយស្ថាបនា នៅក្នុងចំណោមភាគីទាំងអស់ ដើម្បីដោះស្រាយវិបត្តិនេះដោយសន្តិវិធី។ យើងសូមអំពាវនាវជាថ្មី ឲ្យរបបយោធាបញ្ឈប់ជាបន្ទាន់ នូវការប្រកាសស្ថានភាពអាសន្ន អនុញ្ញាតឲ្យគេដឹកនាំជំនួយមនុស្សធម៌ដោយគ្មានការរារាំង ដោះលែងមនុស្សទាំងអស់ដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្ត ដោយរួមទាំងជនបរទេសផង ហើយនាំប្រទេសត្រឡប់ទៅរកដំណើរការប្រជាធិបតេយ្យវិញជាបន្ទាន់។ នៅថ្ងៃខួបនៃការធ្វើរដ្ឋប្រហារនេះ យើងសូមរម្លឹកដល់អ្នកដែលបានស្លាប់ ក្នុងពេលជាងមួយឆ្នាំមកនេះ ដែលរួមមានស្រ្តី កុមារ បុគ្គលិកធ្វើការងារផ្តល់ជំនួយមនុស្សធម៌ អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាដោយសន្តិភាព។ យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការរំលោភសិទ្ធិមនុស្ស ដោយរបបយោធា នៅទូទាំងប្រទេស ដោយរួមទាំងការរំលោភលើក្រុមជនជាតិ Rohingya ក្រុមជនជាតិ និងក្រុមសាសនាភាគតិចដទៃទៀត។ យើងសូមសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍ដ៏គួរឲ្យទុកចិត្តបានថា មានការធ្វើទារុណកម្ម និងហឹង្សាផ្លូវភេទ។ យើងសូមសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះប្រជាជនចំនួនជាង ៤ សែននាក់ទៀត ដែលបានគេចចេញពីផ្ទះសម្បែងរបស់គេ ចាប់តាំងពីមានរដ្ឋប្រហារមក។ យើងមានកង្វល់ច្រើនផងដែរ ចំពោះវិបត្តិផ្នែកមនុស្សធម៌ដែលមានភាពកាន់តែជ្រាលជ្រៅឡើង នៅទូទាំងប្រទេស ហើយសូមអំពាវនាវឲ្យរបបយោធាអនុញ្ញាតឲ្យប្រជាជនងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌បានយ៉ាងឆាប់ ពេញលេញ និងដោយគ្មានការរារាំង ដោយរួមទាំងការទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២៧ មករា ២០២២ ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បានចាប់ផ្តើមកម្មវិធីនៅឆ្នាំ ២០២២ ក្នុងលក្ខណៈជាពិធីមួយប្រកបដោយថាមពលខ្ពស់ ដើម្បីប្រារព្ធពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយ អាស៊ាន និង ប្រទេសកម្ពុជា។ ភ្ញៀវចូលរួមពិធីបើកនាល្ងាចនេះ បានចូលរួមលេងល្បែងកំសាន្តជាច្រើន និងទទួលទានអាហារបែបខ្មែរ និងអាមេរិក។ ពិធីនេះក៏មានការប្រគំតន្ត្រីបើកកម្មវិធី ដោយចូលរួមពីតារាចម្រៀងខ្មែរ កញ្ញា កេសរ លោក Peace Chong និងក្រុម D-Man ផងដែរ ។ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ ២០២២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន យើងប្រារព្ធពីទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រជាជននៃ តំបន់អាស៊ីអាគ្នេយ៍»។ ចំពោះទំនាក់ទំនង កម្ពុជា អាមេរិក ២០២២ ឬហៅ AmCam2022 ស្ថានទូតអាមេរិកកំពុងធ្វើការផ្តោតលើប្រធានបទចំនួន ៤ រួមមាន ៖ AmCam CARES: ការវិនិយោគរបស់សហរដ្ឋអាមេរិក លើសុខភាព សុខុមាលភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងតំបន់អាស៊ាន។ AmCam ASPIRES: សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន។ AmCam LEADS: កិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញពីជំងឺមហារាតត្បាតជាសាកល និងក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ AmCam CHAMPIONS: ការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយ នៅអាស៊ីអាគ្នេយ៍។ ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន កើតមាន ៤៥ ឆ្នាំមកហើយ និងនៅតែមានភាពរឹងមាំជាងពេលណាទៀត។ សហរដ្ឋអាមេរិក នៅតែបន្តភាពជាដៃគូយ៉ាងជ្រាលជ្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូត Murphy បន្តថា ៖ «យើងមានភាពជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងតំបន់នេះ ហើយយើងនឹងបង្កើនទំនាក់ទំនងរបស់យើងបន្ថែម នៅឆ្នាំ ២០២២ នេះ»។ សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ លើអាទិភាពរួមគ្នា ដែលរួមមានការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ចេញពីជំងឺរាតត្បាតជាសាកល ដោះស្រាយពីបញ្ហាប្រឈមផ្នែកបរិស្ថាននៅតំបន់ទន្លេមេគង្គ វិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែមករា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
លោក Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ តាងនាមឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមផ្ញើនូវសារជូនពរដ៏កក់ក្តៅបំផុតអំពីខ្ញុំ ជូនដល់ប្រជាជននៃប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសនេះធ្វើការប្រារព្ធខួបលើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា ។ សហរដ្ឋអាមេរិក រង់ចាំធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដើម្បីរក្សានូវសន្តិភាព និងសន្តិសុខ តាមរយៈភាពដឹកនាំដ៏រឹងមាំ លើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យើងនឹងបន្តឈរជាមួយប្រជាជនកម្ពុជា ស្របពេលដែលពួកគេបន្តរកនូវអនាគតមួយប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ ហើយស្របពេលដែលពួកគេ អបអរពីតម្លៃការចែករំលែករវាងប្រជាជនកម្ពុជានិងអាមេរិក។ សហរដ្ឋអាមេរិក ក៏ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយអ្នក ដើម្បីស្តារប្រទេសឱ្យប្រសើឡើងវិញពីជំងឺរាតត្បាតមួយនេះ។ សូមអបអរសាទរ ប្រជាជនកម្ពុជា ក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជា ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែវិច្ឆិកា, 2021 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ៣ វិច្ឆិកា ២០២១ ស្ថានទូតអាមេរិកនៅភ្នំពេញ និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក មានសេចក្តីរីករាយសូមប្រកាសទទួលពាក្យស្នើសុំជំនួយថវិកាពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) សម្រាប់ឆ្នាំសារពើពន្ធ ២០២២។ ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ ដុល្លារ ដល់ ៥០០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ កាលបរិច្ឆេទផុតកំណត់ទទួលសំណើគឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ មូលនិធិ AFCP នេះត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់គេ។ សម្រាប់ប្រទេសកម្ពុជា មូលនិធិនេះមានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារនិងវិមានប្រវត្តិសាស្រ្ត សមុច្ច័យសារមន្ទីរ និងទម្រង់នានាដែលសម្តែងឲ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារដោយច្បាប់កម្ពុជា។ការជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ ស្ថិតនៅក្នុងចំណោមគម្រោងជាច្រើនដែលកំពុងដំណើរការ និងគាំទ្រដោយសហរដ្ឋអាមេរិក នៅក្រោមកម្មវិធីជំនួយនេះ។ ចំពោះសេចក្តីណែនាំ និងព័ត៌មានបន្ថែម សូមចូលមើល ៖ https://kh.usembassy.gov/call-for-proposals-ambassadors-fund-for-cultural-preservation-2022-grants-program/ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែវិច្ឆិកា, 2021 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២៣ កញ្ញា ២០២១ ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន ៦,៥ លានដុល្លារសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានថ្លែងថា៖ «យើងមានមោទនភាព ក្នុងការគាំទ្រដល់គម្រោងនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសេចក្តីប្តេជ្ញាយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយៈការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និង ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម។» ការងារថ្មីមួយនេះនឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់អំពីស្ថានភាពសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបន្ទាប់មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ទៅជាយុទ្ធនាការបង្កើនការយល់ដឹងរបស់ សាធារណៈ។ គម្រោងនេះនឹងធ្វើប្រតិបត្តិការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពនិងភាពសុខស្រួល របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថា ៖ «សោកនាដកម្ម និងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរបបខ្មែរក្រហម មានទំហំមហាសាលដែលគ្មានអ្វីអាចជំនួសឬប៉ះប៉ូវជូនអ្នកទាំងអស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងមួយនេះ គឺជាជំហានឆ្ពោះទៅសម្រេចបានការថែទាំនិងគាំពារដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហិរញ្ញប្បទានពិសេស នេះ រួមបញ្ចូលនូវអ្នកស្ម័គ្រចិត្តប្រកបដោយភាពមោះមុតចំនួន ៥០០ នាក់ ដែលបំពេញការងារនៅទូទាំងប្រទេស ក្នុងការជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួនទៅមន្ទីរសុខភាពក្នុងសហគមន៍។ តាមរយៈការងារស្ម័គ្រចិត្តនេះ យុវជន-យុវនារី ទទួលបានឱកាសបង្ហាញចេញនូវភាពជាអ្នកដឹកនាំ រួមជាមួយនឹងការបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាចំពោះប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានឱកាសចែករំលែករឿងរ៉ាវឆ្លងកាត់ផ្ទាល់ខ្លួននៅក្នុងអំឡុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាយើងនៅតែចងចាំ ពេលវេលាដ៏លំបាកយ៉ាងខ្លាំងមួយនោះ។ ជារួម គម្រោងនេះនឹងរំលេចនូវចរិក មនុស្សធម៌របស់យើង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកញ្ញា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២៣ កញ្ញា ២០២១ ភ្នំពេញ៖ សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA)ដំបូងរបស់ខ្លួន នៅកម្ពុជា នៅខែនេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។ ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក»។ ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ គេលក់បានក្នុងតម្លៃ ៧២,៧ លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។ ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។ ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជាជាតំណាង។ កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ដោយនាងបានជួយក្រុមហ៊ុនអាមេរិកនានា ឲ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកញ្ញា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថ្ងៃនេះ អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris បានសម្ពោធការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នៅក្នុងពិធីមួយដែលមានការចូលរួមផងដែរ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋអាមេរិក មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន ១១។ ការិយាល័យប្រចាំតំបន់ថ្មីមួយនេះ នឹងពង្រឹងសមត្ថភាពរបស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារជនជាតិអាមេរិកនិងប្រជាជននៅក្នុងតំបន់ ដោយធ្វើការឆ្លើយតបបានឆាប់រហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាពរាល់ពេលដែលវាកើតមានឡើង ហើយកសាងទំនាក់ទំនងជាគន្លឹះសម្រាប់ដោះស្រាយអាទិភាពរួមផ្នែកសុខភាព។ អ្នកស្រីអនុប្រធានាធិបតី Harris បានធ្វើការបញ្ជាក់បន្ថែមលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៃសុខភាពនៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវឲ្យមានសកម្មភាពក្នុងការឆ្លើយតប និងការត្រៀមខ្លួនជាស្រេច ចំពោះរោគរាតត្បាតនេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក Xavier Becerra បានមានប្រសាសន៍ថា៖ «តាមរយៈការិយាល័យនេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់នេះរបស់យើង ដើម្បីចែករំលែកយុទ្ធសាស្រ្ត និងពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺឆ្លង សម្រាប់ពេលនេះ និងពេលអនាគត។ ជោគជ័យនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់អស់រយៈពេលរាប់ឆ្នាំមកហើយ រវាងរដ្ឋាភិបាលរបស់យើង។ វាក៏តំណាងផងដែរ នៃឱកាសដ៏សំខាន់ ក្នុងការប្រមូលផ្តុំគ្នាដើម្បីធ្វើការពិភាក្សាពីអាទិភាពរួមផ្នែកសន្តិសុខនៃសុខភាពនៃប្រទេសរបស់យើង»។ លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ CDC របស់សហរដ្ឋអាមេរិកបានមានវត្តមានយូរមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ ភាពជាដៃគូយូរអង្វែងរបស់យើងជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេលនៃការមានរោគរាតត្បាត ក្នុងពេលនេះ។ ការិយាល័យថ្មីប្រចាំតំបន់នេះ នឹងពង្រឹងបន្ថែមលើកិច្ចសហការជាដៃគូដែលមានស្រាប់ ហើយជួយយើងឱ្យកាន់តែរឹងមាំជាមួយគ្នាថែមទៀត»។ CDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការរបស់សហរដ្ឋអាមេរិកជាមួយមេដឹកនាំនៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់នេះក្នុងការបង្ការតាមដាន និងឆ្លើយតបទៅនឹងជំងឺឆ្លងនិងការគំរាមកំហែងថ្មីៗដទៃទៀតមកលើសុខភាព។ អាទិភាពសម្រាប់ការិយាល័យថ្មី ប្រចាំតំបន់នេះរួមមាន កសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត ពង្រីកការបណ្តុះបណ្តាលផ្នែកមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក និងប្រជាជនដែលធ្វើផ្លាស់ទីលំនៅ ធ្វើឲ្យមានការឆ្លើយតបដោយមានការសម្របសម្រួលគ្នាចំពោះស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការក្នុងគ្រាបន្ទាន់ ដែលមានជាបណ្តាញហើយពង្រឹងប្រព័ន្ធព្រមានទាន់ពេលវេលាទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងដែលឆ្លងពីសត្វមកមនុស្ស។ លោកវេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មីនៃទីភ្នាក់ងារ CDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើការងារគាំទ្រដល់ដំណើរការ និងសកម្មភាពនៅក្នុងប្រទេសចំនួន ១១ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ ការិយាល័យ CDC អាមេរិក នៅកម្ពុជា គឺជាផ្នែកមួយរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ដែលមានប្រធាន គឺអ្នកស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរតួនាទីសំខាន់ក្នុងវិស័យសុខភាពសាធារណៈ តាំងពីឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមទាំងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺកូវីដ ១៩។ ក្រៅពីការិយាល័យថ្នាក់តំបន់នៅអាស៊ីអាគ្នេយ៍ CDC ថែមទាំងបានបង្កើត ក្នុងពេលថ្មីៗនេះ នូវការិយាល័យប្រចាំតំបន់ នៅអឺរ៉ុបខាងកើត/អាស៊ីកណ្តាល (ប្រទេសហ្សកហ្ស៊ី ឬ Georgia) តំបន់មជ្ឈឹមបូព៌ា/អាហ្វ្រិកខាងជើង (ប្រទេស អូម៉ង់) និងតំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល)។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែសីហា, 2021 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ៩ សីហា ២០២១ 2021/13 ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»។ ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនេះ។ ការខិតខំទាំងនេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាពជាសាកល។ តាំងពីឆ្នាំ ១៩៩២ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែសីហា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃសុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ សូមជម្រាបសួរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងនៃអង្គការយូនីសេហ្វ(UNICEF) តំណាងនៃអង្គការសុខភាពពិភពលោក (WHO) សមាជិកអ្នកសារព័ត៌មាន អស់លោក លោកស្រីទាំងអស់ តាមនាមឱ្យលោកឯកអគ្គរដ្ឋទូត Murphy ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹកនេះ លទ្ធភាពទទួលបានជាសាកល ប្រកបដោយសមធម៌ នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព មានសារៈសំខាន់ណាស់ សម្រាប់បញ្ចប់មេរោគរាតត្បាតកូវីដ១៩ ធ្វើការសង្គ្រោះជីវិត កសាងប្រទេសឡើងវិញ ហើយបញ្ឈប់ការគំរាមកំហែងនៃវីរុសបម្លែងថ្មី។ ដូច្នេះ ដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍ហើយថា យើងត្រូវតែរូតរះដូចគ្នានឹងកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងស្រុកកំណើត ក្នុងការងារចាក់វ៉ាក់សាំងនៅក្រៅប្រទេស។ នៅព្រឹកនេះ ជើងយន្តហោះទីមួយ ក្នុងចំណោមជើងយន្តហោះចំនួនពីរ ដែលដឹកវ៉ាក់សាំងចំនួន ១,០៦០,១០០ដូស នៃវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះគឺជាអំណោយរេបស់ប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងការពារប្រជាជនកម្ពុជាបានចំនួនជាង ១ លាននាក់។ ជាមួយនឹងការរួមចំណែកនេះ សហរដ្ឋអាមេរិកបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសាធារណៈ នៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះមានភាពច្បាស់លាស់ជាងពេលណាទាំងអស់ នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតជាសាកលនេះ។ ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនផ្តល់វ៉ាក់សាំងទាំងនេះដើម្បីយកចិត្ត ឬទាញយកសម្បទានអ្វីនោះទេ។ យើងផ្តល់វ៉ាក់សាំងដោយគ្មានចំណងភ្ជាប់លក្ខខណ្ឌនោះទេ ។ យើងផ្តល់វ៉ាក់សាំងមកនេះ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដឹកនាំការខិតខំរបស់ពិភពលោក ដើម្បីបញ្ចប់រោគរាតត្បាតនេះ។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ ដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមវិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា, អនុប្រធានបេសកកម្ម
សេចក្តីប្រកាសព័ត៌មាន ៣០ កក្កដា ២០២១ 2021/12 ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃនេះ ពីការមកដល់ជើងដំបូង នៃ វ៉ាក់សាំងប្រឆាំងកូវីដ១៩ Johnson & Johnson ក្នុងចំណោម ១,០៦០,១០០ ដូសដែលជាការបរិច្ចាគពីប្រជាជនអាមេរិក ជូនចំពោះប្រជាជនកម្ពុជា។ វ៉ាក់សាំងនៅសល់ពីនោះ នឹងត្រូវដឹកមកដល់នៅថ្ងៃចន្ទ ទី ២ ខែសីហាខាងមុខនេះ។ ក្នុងការរួមចំណែកមួយនេះ សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តជាយូរអង្វែងរបស់ខ្លួន ចំពោះសុខភាពសាធារណៈ នៃប្រជាជនកម្ពុជា ដែលស្តែងឲ្យឃើញច្បាស់បំផុត នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ នេះ។ វ៉ាក់សាំងទាំងនេះ ដែលនឹងការពារប្រជាជនកម្ពុជាចំនួនជាងមួយលាននាក់នោះ គឺជាផ្នែកមួយនៃការសន្យារបស់លោកប្រធានាធិបតី Biden ក្នុងការធ្វើការចែកចាយវ៉ាក់សាំងចំនួន ៨០ លានដូស នៅក្នុងសាកលលោក។ វ៉ាក់សាំង Johnson & Johnson នេះនឹងត្រូវផ្តល់ដល់ប្រជាជនកម្ពុជា តាមរយៈយន្តការកូវ៉ាក់(COVAX) និងក្រោមភាពជាដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) ។ លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «វិធីការពារដ៏ល្អ បំផុតប្រឆាំងនឹងជំងឺកូវីដ១៩ គឺការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព និងប្រកបដោយគុណភាពខ្ពស់។ យើងមានមោទកភាពក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាពល្អ និងមានសេដ្ឋកិច្ចល្អទៅអនាគតតាម រយៈជំនួយវ៉ាក់សាំងទាំងនេះ ដែលបន្ថែមពីលើជំនួយជាបច្ចេកទេស សម្ភារៈសុខភាពសាធារណៈ និងជំនួយសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកបានផ្តល់ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលនៃការរីករាលដាលជំងឺនេះ»។ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយចំនួន ៤ ពាន់លានដុល្លារដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់វិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិចំពោះជំងឺកូវីដ១៩។ នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ១១ លានដុល្លារទាក់ទងនឹងការឆ្លើយតបជំងឺកូវីដ ១៩ ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងជាលើកដំបូង។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក បានទៅដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយក្នុងនោះមានសម្ភារៈឯកសារចូលរួមលើកកម្ពស់ការយល់ដឹងលើហានិភ័យ ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ បណ្តាញសង្គម វិទ្យុ សារតាមទូរស័ព្ទ និងផ្ទាំងប៉ាណូនានា។ ការជួយទាំងនេះ ថែមទាំងបានជួយលើកកម្ពស់សមត្ថភាពនៃមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យ និងជួយកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយជំងឺរាតត្បាតមកលើសេដ្ឋកិច្ច។ ទីភ្នាក់ងារសហរដ្ឋអាមេរិកដទៃទៀតនៅប្រទេសកម្ពុជា រួមមានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាព កងទ័ពជើងទឹក និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជា លក្ខណៈបច្ចេកទេសសំខាន់ៗ ក្នុងពេលនៃជំងឺរាតត្បាតនេះ ដោយធ្វើការគាំទ្រដល់ការងារអង្កេត តាមដានរកអ្នកពាក់ព័ន្ធ បង្កើនសមត្ថភាព និងការស្រាវជ្រាវរកប្រភព ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការខិតខំទាំងនេះបំពេញបន្ថែមលើការងារជួយសង្គ្រោះជីវិតអស់រយៈពេលរាប់ទសវត្សរ៍មក និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិសុខភាពជាសាកល។ ចាប់តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង ៣៧៧ លានដុល្លារនៅកម្ពុជា ដើម្បីជួយលើការងារមរណភាពមាតានិងទារក ជំងឺគ្រុនចាញ់ របេង ជំងឺអេដស៍ និង ភាពក្រិន ការលើកកម្ពស់អនាម័យ និងអាហារូបត្ថម្ភ ព្រមទាំងពង្រឹងនូវសមត្ថភាពកម្ពុជា ក្នុងការផ្តល់ហិរញ្ញវត្ថុ និងគ្រប់គ្រងលើផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការបំបាត់ការជួញដូរ មនុស្សទេ ប៉ុន្តែកំពុងបង្កើនកិច្ចខិតខំប្រឹងច្រើនគួរឲ្យកត់សម្គាល់លើបញ្ហានេះ ។ ការខិតខំទាំងនេះរួមមានដូចជាកំណែលម្អលើការប្រមូលទិន្នន័យនិងការតាមដានលើការកាត់ទោសនិងដាក់ទោសជនល្មើស ទិន្នន័យស្តីពីអត្តសញ្ញាណជនរងគ្រោះ នៅទូទាំងប្រទេស ការបន្តស៊ើបអង្កេត កាត់ទោស និងដាក់ទោសលើជនល្មើស និងការបន្តអនុវត្តផែនការសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ តែជារួម រដ្ឋាភិបាលមិនបានបង្ហាញឱ្យឃើញថា បានបង្កើនការខិតខំឲ្យបានច្រើនទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន ហើយមិនទាំងបានពិចារណាលើផលប៉ះពាល់នៃរោគរាតត្បាតកូវី១៩ លើសមត្ថភាពរបស់ខ្លួនឡើយ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អំពើពុករលួយ នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ។ អំពើពុករលួយ បានបន្តរាំងស្ទះដល់ប្រតិបត្តិការរបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខកង្វះការគ្រប់គ្រង និងវិធានការចាប់ឱ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឱ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តី ពិសេសជាមួយឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ឲ្យបានគ្រប់គ្រាន់ធ្វើឱ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឱ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាល មិនបានផ្តល់ការការពារគ្រប់គ្រាន់ ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយ និង អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការថែទាំចាំបាច់។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការដែលអនុញ្ញាតឱ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឱ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ជនប្រព្រឹត្តការជួញដូរផ្លូវភេទឱ្យទទួលខុសត្រូវពេញលេញ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានបញ្ចុះលំដាប់ថ្នាក់មកលំដាប់ទី ២ ក្នុងបញ្ជីតាមដាន ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាមកនេះ។ រដ្ឋាភិបាលមិនបានប្រើប្រាស់ធនធានបានគ្រប់គ្រាន់ សម្រាប់ផែនការដែលបានកំណត់មកទេ។ បើត្រូវបានអនុវត្ត ផែនការនេះអាចត្រូវបានចាត់ទុកថា ជាការខិតខំដ៏សំខាន់មួយ នៅក្នុងការបំពេញបានតាមបទដ្ឋានអប្បបរមា ហើយកម្ពុជាអាចទទួលបានការលើកលែងនៅក្នុងច្បាប់ស្តីពីការជួញដូរមនុស្ស …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែកក្កដា, 2021 | ប្រភេទ: ពត៌មាន, របាយការណ៍, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ៥ កក្កដា ២០២១ ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យរបស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិកនៅភ្នំពេញ មានក្តីសោមនស្សរីករាយ សូមប្រកាសបង្ហាញវីដេអូស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃខួបឯករាជ្យនៃប្រទេសអាមេរិក។ នៅឆ្នាំនេះ ស្ថានទូតបានធ្វើចាក់ផ្សាយនូវវីដេអូនៃការប្រារព្ធពិធីអបអរសាទរនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ កក្កដាឆ្នាំ ២០២១។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី Kathleen Norman បានចូលរួមជាអធិបតី តាមរយៈវីដេអូនៃការប្រារព្ធពិធីនាឆ្នាំនេះ ដែលរៀបចំធ្វើពីនិវេសនដ្ឋានឯកអគ្គរដ្ឋទូត នៅភ្នំពេញ។ នៅក្នុងវីដេអូមួយនេះរួមមាន សារស្តីពីថ្ងៃបុណ្យឯករាជ្យ ដែលថ្លែងដោយលោកឯកអគ្គរដ្ឋទូត Murphy ការដើរក្បួនកាន់ទង់ជាតិដោយកងទាហានម៉ារីនអាមេរិក និងការច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្តែងដោយអ្នកចម្រៀងកម្ពុជា។ នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានថ្លែងថា ទិវាឯករាជ្យរបស់ប្រទេសអាមេរិក ជំរុញទឹកចិត្តរបស់ប្រជាជននៅទូទាំងពិភពលោក ឲ្យស្វែងរកសេរីភាព និងសិទ្ធិជាសាកលដទៃទៀត។ លោកបានមានប្រសាសន៍ថា តាំងពីឆ្នាំ ១៧៧៦ មកសហរដ្ឋអាមេរិក បានខិតខំធ្វើឲ្យប្រទេសដែលត្រូវបានបង្កើតថ្មីនោះឱ្យមានលក្ខណៈល្អប្រសើរឡើង។ លោកមានប្រសាសន៍បន្ថែមថា ៖ «យើងមានមោទនភាពដែលសហរដ្ឋអាមេរិក គាំទ្រនិងការពារសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបានដែលមនុស្សទាំងអស់គួរតែមានគឺសិទ្ធិមានជីវិតសេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល»។ លោកបន្ថែមថា ៖ «សិទ្ធិទាំងនេះរួមមាន សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា ក្នុងការប្រតិបត្តិតាមសាសនា ក្នុងការមានដំណើរក្តីត្រឹមត្រូវក្នុងផ្លូវតុលាការ និងការមានរដ្ឋាភិបាលដែលជារបស់ប្រជាជន កើតឡើងដោយប្រជាជននិងដើម្បីប្រជាជន»។ ជាផ្នែកមួយនៃវីដេអូអបអរទិវា ៤ កក្កដា ក្រុមសៀករបស់អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំការសម្តែងសៀករួមគ្នា ដោយមានភាពរស់រវើកនិងទាក់ទាញ ហើយមានចំណងជើងជាភាសាអង់គ្លេសថា Freedom Is a Summer Blossom។ ទស្សនិកជន អាចទស្សនានូវវីដេអូនៃការប្រារព្ធខួបឯករាជ្យ និងការសម្តែងសៀកទាំងស្រុងនៅទីនេះ តាមរយៈតំណនេះ ៖ https://fb.watch/6xaeevBO0-/ ៕
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែកក្កដា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសសម្រាប់ផ្នែកសារព័ត៌មាន ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នៅថ្ងៃទី ២៩ ខែមិថុនា លោក Kin Moy ដែលជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានចូលរួមរៀបចំជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំលើក ដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។ លេខាធិការដ្ឋានអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍។ មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន។ លោកបានគូសបញ្ជាក់ពីសារសំខាន់នៃសារសំខាន់ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យានិងបានផ្តល់ថវិកាចំនួន ៤,៣ ពាន់លានដុល្លា ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ ២០០៩ មក។ ប្រទេសទាំង ៦ នៅក្នុងកិច្ចសហការជាដៃគូនេះ បានពិភាក្សាពីដំណើរជឿនលឿនទៅមុខ លើការលើកកម្ពស់ការឆ្លើយតបនឹងមេរោគកូវីដ ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍតាមរយៈកិច្ចសហការគ្នាជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកក្កដា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ប្រជាជនអាមេរិកនិងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែសហរដ្ឋអាមេរិកបាន សម្តែងនូវកង្វល់ម្តងហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។ យើងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត រវាងរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។។ វាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ។ តាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូចផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើនៅទីនោះ។ ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសម្លេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមិថុនា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃនេះ លោករដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញានៅសង្កាត់ Manhattan ក្នុងក្រុង New York គឺលោក Cy Vance, Jr. បានប្រកាសការបញ្ជូនប្រឡប់មកវិញ នូវវត្ថុបូរាណចំនួន ២៧ រូប ដែលមានតម្លៃ ៣,៨ លានដុល្លារ មកជូនប្រជាជនកម្ពុជាវិញ នៅក្នុងពិធីបញ្ជូនប្រឡប់មកវិញ ដោយមានការចូលរួមនៃលោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា លោក ជុំ សុន្ទរី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងភ្នាក់ងារស៊ើបអង្កេតពិសេស Erik Rosenblatt ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ លោករដ្ឋអាជ្ញា Vance បានមានប្រសាសន៍ថា៖ «ការបញ្ជូនត្រឡប់មកមាតុភូមិវិញ នៃវត្ថុបូរាណទាំង ២៧ រូប ដ៏ល្អនេះ ជូនប្រជាជនកម្ពុជាស្តារឡើងវិញ នូវចំណងទាក់ទងគ្នាដ៏សំខាន់មួយ រវាងសម័យកាលអង្គររបស់កម្ពុជា និងប្រពៃណីនាសម័យទំនើបរបស់ខ្លួន និងជំនឿ ដែលអស់រយៈពេលជាយូរមកហើយ ត្រូវបានកាត់ផ្តាច់ដោយការលោភលន់របស់ឈ្មួញជួញដូរវត្ថុបូរាណដែលត្រូវបានគេលួច។ ពិធីនាថ្ងៃនេះគឺជាការរម្លឹកមួយយ៉ាងច្បាស់ថា អ្នកដែលលួចប្លន់ និងលក់វត្ថុដែលមានតម្លៃផ្នែកវប្បធម៌ កំពុងតែប្រព្រឹត្តបទល្មើស មិនមែនគ្រាន់តែប្រឆាំងនឹងបេតិកភណ្ឌនៃប្រទេសមួយតែប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងនឹងបច្ចុប្បន្នភាព និងអនាគតនៃប្រទេសនោះថែមទៀតផង។ ខ្ញុំសូមអរគុណអង្គភាពប្រឆាំងការជួញដូរវត្ថុបូរាណនៃការិយាល័យរបស់ខ្ញុំ និងដៃគូរបស់យើង នៅខាងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ ដែលបានខិតខំយ៉ាងស្វិតស្វាញ ហើយនាំដល់ការបញ្ជូនវត្ថុមានតម្លៃជិត ៤០០ ដុំ ត្រឡប់ទៅមាតុភូមិវិញ នៅក្នុងប្រទេសចំនួន ១០ នៅក្នុងឆ្នាំកន្លងទៅនេះ។ ខ្ញុំសង្ឃឹមថា នឹងមានការបញ្ជូនត្រឡប់វិញថែមទៀត ក្នុងពេលអនាគតដ៏ខ្លី”។ ភ្នាក់ងារស៊ើបអង្កេតពិសេស គឺលោក Peter C. Fitzhugh ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់បេតិកភណ្ឌវប្បធម៌ និងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។ ថ្ងៃនេះ វត្ថុបូរាណជាង ២០ រូបត្រូវប្រគល់ជូនប្រជាជនកម្ពុជាវិញ។ ថ្វីបើក្នុងទីផ្សារងងឹត វត្ថុទាំងនេះមានតម្លៃត្រឹមលានដុល្លារក្តី …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមិថុនា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
កំណត់ត្រាសារព័ត៌មាន ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានដឹកនាំគណៈប្រតិភូមួយក្រុមមកកាន់រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី ១ ខែមិថុនា ។ នៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា ហើយបានរម្លឹកពីតួនាទីដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក និងដៃគូដទៃទៀត នៅក្នុងការជួយសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ដែលបានកើតមានរាប់ទសវត្សរ៍មក។ លោកស្រីបានធ្វើការកត់សម្គាល់ពីជំនួយចំនួនជាង ៣ ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យតាំងពីពេលនោះមក ដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងពីការអនុគ្រោះផ្នែកពាណិជ្ជកម្មដ៏ច្រើនពីសហរដ្ឋអាមេរិក ដែលបានជំរុញកំណើនលូតលាស់ផ្នែកសេដ្ឋកិច្ចនៃព្រះជាណាចក្រកម្ពុជា។ លោកស្រីអនុរដ្ឋមន្រ្តី Sherman បានថ្លែងសង្កត់លើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសកម្ពុជា នៅក្នុងអំឡុងពេលជំងឺរាតត្បាតជាសាកលនេះ ដោយរួមទាំងបានថវិកាចំនួន ១១ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសុខាភិបាល រួមជាមួយនឹងការណែនាំនៃអ្នកជំនាញមកពីទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិក ដែលមានវត្តមាននៅប្រទេសកម្ពុជា។ លោកស្រីថែមទាំងបានធ្វើការកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយកម្ពុជា ក្នុងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង ការការពារកុមារ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការរុករកឈ្លើយសឹកនិងយុទ្ធជនបាត់ខ្លួន ការដោះមីនមនុស្សធម៌ សុខភាពសាធារណៈ ការអប់រំ ហើយនិងវិស័យជាប្រយោជន៍រួមដទៃទៀត។ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង លើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែមិថុនា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
តាម Zoom Webinar ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ខ្ញុំសូមអរគុណអង្គការ UNESCO និងស្ថានទូតនៃប្រទេសស៊ុយអែត ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង នៅថ្ងៃនេះ ស្តីពីសេរីភាពសារព័ត៌មានពិភពលោក។ វាត្រូវតាមពេលវេលា។ នៅដើមខែនេះ យើងបានធ្វើការអបអរទិវាសេរីភាពសារព័ត៌មាន ហើយនៅក្នុងខែនេះដដែល ការជួបជុំគ្នាដើម្បីទាញចំណាប់អារម្មណ៍លើបញ្ហា នេះពិតជាមានសារៈសំខាន់ណាស់។ ដូចដែលលោកអ្នកបានឮពីអ្នកដទៃមកតាមទស្សនៈរបស់យើង សេរីភាពសារព័ត៌មានគឺជាផ្នែកសំខាន់ចាំបាច់មួយ នៅក្នុងលទ្ធិប្រជាធិបតេយ្យនិងសង្គមដែលមានភាពបើកចំហ។ ពេលនេះ ការធ្វើសេចក្តីរាយការណ៍ព័ត៌មានមានសារៈសំខាន់ជាងពេលណាទាំងអស់ ទាំងក្នុងការឆ្លុះបញ្ចាំងពីលទ្ធភាពដ៏ច្រើន ក្នុងការទទួលបានព័ត៌មាន តែថែមទាំងដោយយោងលើស្ថានភាពនៃរោគរាតត្បាតជាសាកល ដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំមានសេចក្តីរីករាយដោយមានអ្នកសារព័ត៌មានចូលរួមជាមួយយើង ក្នុងថ្ងៃនេះ ហើយខ្ញុំរីករាយនឹងស្តាប់ពួកគាត់។ បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន បើកកកាយការពិត គេរាយការណ៍ពីអំពើរំលោភបំពាន គេទាមទារឲ្យមានតម្លាភាព។ ជាលទ្ធផល គេធ្វើឲ្យសង្គមទទួលបានព័ត៌មាន ហើយក្នុងស្ថានភាពនៃរោគរាតត្បាតនេះ ធ្វើឲ្យយើងមានសុវត្ថិភាពជាងមុន។ ឆ្នាំ ២០២០ ចូលដលឆ្នាំ ២០២១ វាជាអំឡុងពេលគួរឲ្យចាប់អារម្មណ៍។ នៅក្នុងពិភពលោក អ្នកសារព័ត៌មានប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលកន្លងមក។ គេប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព នៅក្នុងការរកការពិត ក្នុងការចុះយកព័ត៌មាន ។ បើយោងតាមគណៈកម្មាធិការដើម្បីកាពារអ្នកសារព័ត៌មាន មានផងដែរ នូវចំនួនលើសពេលមុនៗ នៃអ្នកសារព័ត៌មានដែលត្រូវចាប់ដាក់ពន្ធនាគារ ដោយសារការបំពេញការងារដែលយើងសង្ឃឹម និងរំពឹងឱ្យពួកគេធ្វើ។ នៅប្រទេសកម្ពុជា និងនៅកន្លែងឯទៀត អ្នកសារព័ត៌មានដែលមានភាពក្លាហាន និយាយការពិតទៅកាន់អ្នកមានអំណាច។ តែយើងត្រូវការភាពស្មោះត្រង់ត្រឹមត្រូវ។ អ្នកសារព័ត៌មានបែបនេះជាច្រើន លះបង់ជាច្រើន។ តាមទស្សនៈរបស់យើង ព័ត៌មានគឺជាទំនិញសាធារណៈ។ វាមិនមែនជាទំនិញឯកជនដែលត្រូវបានគេផ្តល់ឲ្យនោះទេ តែវាជាទំនិញសាធារណៈ ហើយរឿងនេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងអំឡុងពេលនៃការមានមេរោគរាតត្បាតនេះ។ សូមមើលឧទាហរណ៍មួយនៅកម្ពុជា។ យើងមានការបិទខ្ទប់មួយរយៈនិងវិធានការសុខាភិបាលមួយចំនួន ដែលយើងបានគោរពតាម។ វាមានសារៈសំខាន់ជាទំនិញសាធារណៈ សម្រាប់ការពារយើង និងប្រឈមបញ្ហានៃការផ្ទុះជំងឺនៅក្នុងសហគមន៍ដ៏ធំ។ តែវិធានការទាំងនេះ រួមមានការរឹតត្បិតខ្លាំងមួយចំនួន និងមានការបង្កើត «តំបន់ក្រហម» មួយរយៈ។ អ្នកសារព័ត៌មានបានជួយយើងច្រើន ដោយធ្វើឲ្យមនុស្សទូទៅដឹងពីការលំបាកក្នុងការរស់នៅ ដោយសារការបង្កើតតំបន់ក្រហម។ ហេតុអ្វីក៏វាមានសារៈសំខាន់? នៅទីបំផុត វាធ្វើឲ្យរដ្ឋាភិបាលធ្វើការស្វែងយល់ពីកំហុសខ្លះៗ ហើយធ្វើការកែលម្អ ដើម្បីដោះស្រាយបញ្ហានៃការរងទុក្ខរបស់មនុស្ស។ ខ្ញុំគិតថា យើងនឹងបានឮពីអ្នកសារព័ត៌មានរបស់យើង ថា រឿងនេះមិនមែនជាការស្រួលទេ។ ពួកគេជាច្រើនមិនអាចចូលទៅបានទេ ចំណែកអ្នកឯទៀត ត្រូវប្រថុយខ្លាំង តែការធ្វើដូច្នេះផ្តល់ជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ លោកអ្នកបានសួរសំណួរមួយស្តីពីសហរដ្ឋអាមេរិក។ នៅក្នុងអំឡុងពេលនៃការផ្ទុះរោគរាតត្បាតនេះ យើងពឹងលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងការសួរទៅអាជ្ញាធរទាក់ទងនឹងការឆ្លើយតបចំពោះជំងឺនេះ ក្នុងការបញ្ជាក់ និងផ្សព្វផ្សាយព័ត៌មាន ដូចជាការឆ្លង និងការធ្វើតេស្តរកជំងឺកូវីដ ហើយប្រាប់យើងថា តើវាមានន័យដូចម្តេច។ ពេលនេះ យើងនាំគ្នានិយាយលេងអំពីពាក្យដែលគេច្រើននិយាយ ដូចជាការធ្វើតេស្ត ការតាមរកអ្នកពាក់ព័ន្ធ ការផ្ទុះក្នុងសហគមន៍ ការចាក់វ៉ាក់សាំងបានគ្រប់ចំនួនដែលអាចទប់ស្កាត់បានការរាលដាល។ ហាក់ដូចជានិយាយមិនចេះចប់ តែគឺដោយសារប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន ដែលជាអ្នកបានបកប្រែការវិវត្តបែបនេះពីអ្នកជំនាញ សម្រាប់យើងជាសាធារណជន។ ក្រៅពីនេះ យើងរំពឹងថា ផ្នែកសារព័ត៌មានមានក្រមបទដ្ឋានកំណត់។ គេត្រូវការបញ្ជាក់លើភាពត្រឹមត្រូវនៃព័ត៌មានទាក់ទងនឹងសុខភាព។ គេត្រូវការការពារទិន្នន័យពេទ្យ និងការសម្ងាត់ឯកជន។ ដូចគ្នានេះដែរ យើងរំពឹងឲ្យអាជ្ញាធរ និងពួកយើងទាំងអស់ដែលធ្វើការក្រោមអាជ្ញាធរ គោរព និងការពារសេរីភាពសារព័ត៌មាន។ នេះជាទំនាក់ទំនងដែលបានជាប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ គេត្រូវធ្វើយ៉ាងណារក្សាឲ្យមានតម្លាភាព។ នៅសហរដ្ឋអាមេរិក ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ សេតវិមានរបស់យើង មជ្ឈមណ្ឌលកម្ចាត់ជំងឺរបស់យើង វិទ្យាស្ថានសុខភាពជាតិរបស់យើង និងស្ថាប័នដទៃទៀតរបស់រដ្ឋ ដោយរួមទាំងអាជ្ញាធរថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានផង ធ្វើការផ្តល់ព័ត៌មានប្រចាំថ្ងៃ។យើងបានឮយ៉ាងដូច្នេះពីឯកអគ្គរដ្ឋទូតដទៃដូចខ្ញុំដែរ។ ការផ្តល់ព័ត៌មានប្រចាំថ្ងៃបែបនេះ មានសារៈសំខាន់ណាស់ ដើម្បីគេអាចទទួលបានព័ត៌មានចុងក្រោយ ដែលចាំបាច់សម្រាប់ឱ្យមានគណនេយ្យភាពចាំបាច់សម្រាប់ធ្វើការផ្លាស់ប្តូរតាមកាលៈទេសៈកំណត់ ដោយសារការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងករណីរបស់យើង គេនាំមកនូវព័ត៌មានសំខាន់ចាំបាច់សម្រាប់សាធារណជនអាមេរិកបានឆាប់ ហើយផ្តល់ជាកន្លែងសម្រាប់ឲ្យអ្នកសារព័ត៌មានចោទសួរទៅអាជ្ញាធរ ជួសមុខឲ្យសាធារណជន។ យើងទាំងអស់គ្នាត្រូវគាំទ្រ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពសេរី និងឯករាជ្យ។ នៅក្នុងប្រទេសរបស់យើង ក្នុងប្រទេសទាំងអស់ និងនៅកម្ពុជា ជំងឺរាតត្បាតនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់ខ្លាំងនៃការគាំទ្រនេះ។ សូមអរគុណ៕
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែឧសភា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សេចក្តីសង្ខេបរួម រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ច្បាប់មិនអនុញ្ញាតិឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឱ្យការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវក្រុមម៉ុងតាញ៉ាមួយក្រុមដែលកាន់សាសនាគ្រឹះមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីសុំសិទ្ធិជ្រកកោនទេ។ ក្រុមសង្គមស៊ីវិល និងមេដឹកនាំសាសនាខ្លះបានលើកឡើងនូវអ្វីដែលគេនិយាយថា កំណើននៃការើសអើងផ្នែកសាសនា នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ១៩ ហើយនិយាយថា មួយផ្នែកគឺបណ្តាលមកពីគោលនយោបាយរយៈពេលខ្លី របស់រដ្ឋាភិបាល ក្នុងការញែកឲ្យដាច់ពីគ្នា នូវអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកមិនកាន់សាសនាអ៊ីស្លាម នៅក្នុងស្ថិតិផ្លូវការនៃការឆ្លងមេរោគកូវីដ១៩។ នៅខែតុលា អាជ្ញាធរចេញបទបញ្ជាដែលតម្រូវឲ្យបុព្វជនព្រះពុទ្ធសាសនាត្រូវមានប័ណ្ណកម្មសិទ្ធិដីសម្រាប់វត្ត ហើយបានផ្អាកជាបណ្តោះអាសន្ននូវការដាក់ពាក្យថ្មី សម្រាប់បង្កើតព្រះវិហារគ្រឹះសាសនា។ អាជ្ញាធរថែមទាំងបាននិយាយថា ខ្លួនកំពុងកែប្រែនីតិវិធីចុះបញ្ជី ហើយបង្កើតដំណើរការថ្មីមួយ ក្នុងការចុះបញ្ជីវិហារគ្រឹះដែលមានស្រាប់។ សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់បុរសម្នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ មានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកកាន់សាសនាព្រះពុទ្ធនៅតែចាត់ទុកក្រុមចាមកាន់សាសនាអ៊ីស្លាម និងក្រុមជនជាតិភាគតិចដទៃទៀតដោយក្តីសង្ស័យថាចេះធ្វើធ្មប់។ ឯកអគ្គរដ្ឋទូតអាមេរិក និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱនផ្នែកសាសនា ជាមួយតំណាងនៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល ដោយរួមទាំងជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យអ្នកស្រុកភ្នំមកពីវៀតណាមដែលកាន់សាសនាគ្រឹះអាចតាំងទីលំនៅអចិន្រ្តៃយ៍ នៅកម្ពុជា ហើយកុំយកជំងឺរាតត្បាតកូវីដ១៩ ធ្វើជាមូលដ្ឋានសម្រាប់ការរើសអើងទៅលើក្រុមសាសនានានា។ ស្ថានទូតអាមេរិកបានបញ្ជាក់ពីសារសំខាន់នៃការទទួលយកភាពចម្រុះនៃសាសនា ទៅកាន់មេដឹកនាំនៃក្រុមសាសនាព្រះពុទ្ធ សាសនាគ្រឹះ និងសាសនាអ៊ីស្លាម ដោយបញ្ជាក់ពីសារសំខាន់នៃភាពអត់ឱនរវាងសាសនានានា នៅក្នុងសង្គមប្រជាធិបតេយ្យ។ សកម្មវិធីខ្លះរបស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌សាសនា។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 25 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២១ ឧសភា ២០២១ ស្ថានទូតអាមេរិកនៅភ្នំពេញ មូលនិធិអាស៊ីប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមសិក្ខាសាលារួមគ្នា ស្តីពីជំនាញកិច្ចការទូត នៅថ្ងៃនេះ ដើម្បីជំរុញការផ្លាស់ប្តូរមតិយោបល់ និងការអនុវត្តល្អៗ នៅក្នុងវិស័យគន្លឹះ ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ អ្នកដឹកនាំមកពីអង្គការ ស្ថាប័នក្នុងវិស័យឯកជន ក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ស្ថាប័នទូត និងពហុភាគី បានចូលរួមជាមួយអ្នកការទូតកម្ពុជាវ័យក្មេងចំនួន ៣១ នាក់ នៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍ដែលមានជាបន្តបន្ទាប់ចំនួន ៤ លើក ដើម្បីផ្លាស់ប្តូរទស្សនៈលើនិន្នាការសំខាន់ៗ ដូចជាមធ្យោបាយសម្រាប់ធ្វើការទាក់ទងជាមួយសាធារណជនបរទេស ដោយប្រើមធ្យោបាយសេដ្ឋកិច្ចដើម្បីជំរុញផលប្រយោជន៍ជាតិ ពហុនិយម និងបន្ស៊ីគ្នានូវទិន្នន័យ និងព័ត៌មាន សម្រាប់អ្នកធ្វើគោលនយោបាយ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកការទូតកម្ពុជា នៅក្នុងវិទ្យាស្ថាន NIDIR ថា៖ «បញ្ហាប្រឈមនៅក្នុងសាកលលោក នាសម័យបច្ចុប្បន្ន មិនដែលធ្លាប់មានទេ ពីមុនមក ហើយសហគមន៍អន្តរជាតិពឹងលើអ្នកការទូត «ជំនាន់ក្រោយ» ហើយក្នុងការរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ»។ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ២១ ឧសភា ២០២១ 2021/11 ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) កំពុងរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ តាមប្រព័ន្ធអ៊ិនធឺណែតក្រោមគម្រោងគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ស្តីពីសារព័ត៌មានពលរដ្ឋ។ វគ្គសិក្សាដែលមានរយៈពេល ៦ សប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ។ ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់លទ្ធិប្រជាធិបតេយ្យប្រកបដោយវិបុលភាព។ ជាងពេលណាៗទាំងអស់ យើងត្រូវការអ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារព័ត៌មាន ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹងលើបញ្ហានានា បញ្ហាប្រឈម និងឱកាស នៅក្នុងសង្គម។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់ដល់មេដឹកនាំវ័យក្មេងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារទាំងនេះ»។ នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែតនេះ សិក្ខាកាមចំនួន ៤៣ នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែង ស្តីពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗ នៃសីលធម៌សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាពក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយគុណភាព និងផ្អែកលើភស្តុតាងបញ្ជាក់។ លោកស្រី Melissa A. Brown ភារធារីនៃស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន បានមានប្រសាសន៍ថា ៖ «ការផ្តល់អំណាចដល់អ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ តាមរយៈឱកាសបណ្តុះបណ្តាលនានា ដែលផ្តល់ដោយកម្មវិធីYSEALI កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ(IVLP) និងកម្មវិធីប្រឡងស្តីពីការងារសារព័ត៌មានសង្គមរបស់យុវជនអាស៊ាន និងទីភ្នាក់ងារជំនួយ អាមេរិក (USAID) រួមចំណែកដល់វឌ្ឍនភាពតំបន់ ឆ្ពោះទៅរកសង្គមដែលមានភាពសេរី និងបើកចំហ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ជ្រុងមួយនៃមតិរបស់ឯកអគ្គរដ្ឋទូត ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ ប្រទេសកម្ពុជាមានឱកាសជំរុញកិច្ចពិភាក្សាប្រកបដោយអត្ថន័យ លើបញ្ហាជាគន្លឹះ សម្រាប់អាស៊ាន និងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ក្នុងខែតុលា កាលពី ៣០ ឆ្នាំមុន ការចុះហត្ថលេខាជាប្រវត្តិសាស្រ្តលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំមកនូវការបញ្ចប់រយៈពេលរាប់ទសវត្សរ៍នៃវិវាទនៅកម្ពុជា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលស្ថិតក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង ៥ ប្រទេសរបស់អង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីដទៃទៀតរួមមានប្រទេសទាំង ៦ ដែលជាសមាជិកនៃសមាគមអាស៊ាន នៅពេលនោះ អនាគតប្រទេសសមាជិកសមាគមអាស៊ាន ដែលមានប្រទេសវៀតណាម និងឡាវ ព្រមទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងប្រទេសកម្ពុជា។ បន្តិចក្រោយមក សហគមន៍អន្តរជាតិបានបង្កើតឲ្យមានបេសកកម្មថែរក្សាសន្តិភាពដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ សន្តិភាពបានមានជាប់មក ដោយសារការខិតខំរបស់ដៃគូអន្តរជាតិ និងស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាក៏បានស្គាល់វិបុលភាពតមក។ដោយបង្ហាញឲ្យឃើញ នូវសមាហរណកម្មក្នុងតំបន់របស់ខ្លួន កម្ពុជាបានចូលជាសមាជិកនៃសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩។ នៅឆ្នាំក្រោយនេះ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាប្រធានអាស៊ានជាលើកទី ៣។ តាំងពីការបង្កើតទំនាក់ទំនងផ្លូវការ កាលពី ៤៤ ឆ្នាំមុន សហរដ្ឋអាមេរិក និងសមាគមអាស៊ានមានប្រវត្តិជាទីមោទនៈ ក្នុងការធ្វើជាដៃគូជាយុទ្ធសាស្រ្តជាមួយគ្នា។ សហរដ្ឋអាមេរិកគឺជាប្រទេសមិនមែនជាសមាជិកដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូត ហើយបានបង្កើតស្ថានបេសកកម្មជាប់លាប់ប្រចាំសមាគមអាស៊ាន។ សព្វថ្ងៃនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួច រួមទាំងរថយន្តមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ទំនិញដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង១០ព្រឹក ថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។ តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង មិនអាចតវ៉ាបានឡើយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង (៥ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ និងបង្កាន់ដៃបង់ពន្ធ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត នៅក្នុងកំឡុងពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។ កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ (26,50%) ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗ។ រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញនូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកដេញថ្លៃ។ នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១, ស្ថានទូតអាមេរិកនៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយបាត់បង់សិទ្ធិក្នុងការយកទំនិញដែលទិញបាននោះ និង ប្រាក់ទាំងអស់ដែលបានបង់។ ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅនៃការបង់ពន្ធទំនិញ និងសំណៅនៃឯកសារលើកលែងពន្ធទំនិញ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។ បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែមេសា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ យើងគាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។ ការបាត់បង់ព្រៃឈើនៅព្រៃឡង់ និងនៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញអោយមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេងក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ សកម្មភាពភាគច្រើនរបស់ (GPL) ផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។ យើងបន្តធ្វើការដោយផ្ទាល់ ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឲ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមទាំងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរិតត្បិតមិនឲ្យប្រជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាននូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អនៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត។ ដោយយើងធ្វើការអបអរទិវាសត្វព្រៃពិភពលោក នៅខែនេះ យើងចងចាំថា អភិបាលកិច្ចល្អគឺជាផ្នែកសំខាន់ចាំបាច់មួយនៃការការពារធនធានធម្មជាតិ។ ការគោរពសេរីភាពក្នុងការនិយាយស្តី និងសេរីភាពក្នុងការធ្វើការតវ៉ាដោយសន្តិភាពគឺជាផ្នែកចាំបាច់នៃលទ្ធិប្រជាធិបតេយ្យដែលមានជោគជ័យ ហើយយើងជឿថា សិទ្ធិទាំងនេះការពារប្រជាជនកម្ពុជា ដែលកំពុងខិតខំធ្វើការអភិរក្សធនធានធម្មជាតិដែលមានភាពផុយស្រួយ របស់ព្រះរាជាណាចក្រកម្ពុជា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមីនា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release ៣ មីនា ២០២១ 2021/08 ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមីនា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
FOR IMMEDIATE RELEASE ២៨ កុម្ភៈ ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយសម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ដូចជាការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូយូរអង្វែងរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្មក្នុងប្រទេសនេះ។ ការប្រកួតប្រជែងនេះ មានបំណងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ហើយនិងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម»។ ការប្រកួតប្រជែងនេះ ដែលបានបើកនៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ចំនួន ៣,៥ លានដុល្លារ ដល់ក្រុមហ៊ុនឯកជន។ ក្រុមហ៊ុននានា ក៏តម្រូវឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយទល់នឹងមួយ ហើយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់បំផុត ក្នុងការងារទាក់ទងនឹងប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ នៅក្នុងវិស័យកសិកម្ម។ ការប្រកួតនេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសកម្ពុជា ឲ្យសម្រេចជោគជ័យលើអាទិភាពជាយុទ្ធសាស្រ្តក្នុងផែនការអភិវឌ្ឍក្នុងវិស័យកសិកម្ម ឆ្នាំ ២០១៩ - ២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។ ការប្រកួតប្រជែងនេះនឹងបញ្ចប់នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែមីនា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២១ – លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយនៅថ្ងៃនេះថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ កម្រិតទឹកបានស្រកចុះយ៉ាងច្រើន តាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់ Jinghong ។ បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេសនៃលេខាធិការដ្ឋាននៃគណៈកម្មការរទន្លេមេគង្គ បាននិយាយថា៖ «មានការឡើង និងស្រកភ្លាមៗ នៃកម្រិតទឹក នៅខាងក្រោមជាប់នៃ Jinghong និងនៅខាងក្រោមមកទល់នឹងទីក្រុងវៀងចន្ទន៍ ដែលចោទជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ និងសហគមន៍ នៅក្នុងការត្រៀមទប់ទល់ចំពោះផលប៉ះពាល់»។ ការសង្កេតប្រចាំខែរបស់គណៈកម្មការទន្លេមេគង្គ លើរបាយទឹកភ្លៀងបង្ហាញថា តាំងពីខែវិច្ឆិកា ឆ្នាំមុន បរិមាណទឹកភ្លៀងគិតជាមធ្យម មានការធ្លាក់ចុះទាបជាកម្រិតមធ្យម ដោយធ្លាក់ចុះ ២៥%។ទិន្នន័យស្តីពីកម្រិតទឹកដែលគណៈកម្មការបានសង្កេតឃើញ ថែមទាំងបង្ហាញទៀតថា កម្រិតទឹកហូរចេញនៅស្ថានីយ Jinghong កាលពីម្សិលមិញ មាន ៧៧៥ ម៉ែត្រគូបក្នុងមួយវិនាទី គឺថយចុះជិតពាក់កណ្តាលពីកម្រិតធម្មតា ដែលមានប្រហែល ១៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលត្រូវបានគេសង្កេតឃើញ នៅខែធ្នូ។។ ចាប់តាំងពីការធ្លាក់ចុះដំបូង នៅថ្ងៃទី ១ ខែមករា កម្រិតទឹកហូរចេញពីស្ថានីយ Jinhong ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា គឺថេរ ត្រឹម ៧៨៥ ម៉ែត្រគូបក្នុង១វិនាទី។ បន្ទាប់មក កម្រិតទឹកហូរចេញញបានធ្លាក់មក ៧៤០ម៉ែត្រគូបក្នុង១វិនាទី នៅចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមករា មុននឹងឡើងដល់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២១ សហរដ្ឋអាមេរិកគាំទ្រឲ្យមានតម្លាភាព និងគណនេយ្យភាព នៅក្នុងការគ្រប់គ្រងធនធានដែលមានតឆ្លងព្រំដែន។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលការងាររបស់យើងដើម្បីជំរុញស្ថានភាពល្អ និងនិរន្តរភាពនៃទន្លេមេគង្គដើរតាមគុណតម្លៃទាំងនេះ ហើយប្រជាជនចំនួនជិត ៧០ លាននាក់រស់នៅពឹងផ្អែកលើទន្លេមេគង្គ។ យើងមានកង្វល់ដូចរដ្ឋាភិបាលនៅក្នុងតំបន់ទន្លេមេគង្គ និងគណកម្មាការទន្លេមេគង្គដែរ ទាក់ទងនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងការធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៃកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងពេលថ្មីៗនេះ។ យើងសូមចូលរួមជាមួយពួកគេ ក្នុងការអំពាវនាវឲ្យសាធារណរដ្ឋប្រជាមានិតចិនចែករំលែកទិន្នន័យសំខាន់ៗ ឲ្យបានទាន់ពេលវេលា ដោយរួមទាំងព័ត៌មានស្តីពីសកម្មភាពនៅទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើ។ វាជាការសំខាន់ណាស់ដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ហើយពិគ្រោះយោបល់ជាមួយប្រទេសនៅខ្សែទឹកខាងក្រោម។ តាមរយៈកម្មវិធីស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិកនឹងបន្តគាំទ្ររដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ទន្លេមេគង្គ។ គម្រោងស្តីពីគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ គម្រោងតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ និងមធ្យោបាយដទៃទៀតធ្វើឲ្យប្រជាជនទទួលបានទិន្នន័យពិតប្រាកដ ដែលគេត្រូវការបំផុត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release ២២ កុម្ភៈ ២០២១ 2021/05 ការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិកនៅភ្នំពេញ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូអង្គការនានា ឲ្យចូលរួមដាក់គម្រោងស្នើជំនួយជាថវិកា ក្នុងការផលិតនូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ស្តីពីជំហានបន្ទាប់ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ជំនួយជាថវិកាសរុបសម្រាប់គម្រោងស្នើនេះ ទទួលបានក្នុងរង្វង់ចាប់ពី ២៥ ០០០ ដុល្លារដល់ ៣០ ០០០ដុល្លារអាមេរិក។ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ថ្ងៃកំណត់ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឲ្យត្រូវនឹងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ។ គម្រោងដែលអនុម័ត គួរត្រូវអនុវត្តបញ្ចប់ ត្រឹមថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២១។ ចំពោះព័ត៌មាននៃការណែនាំក្នុងការដាក់ពាក្យ សូមចូលមើលគេហទំព័រ ៖ https://kh.usembassy.gov/phnom-penh-notice-of-funding-opportunity-ppa-30th-anniversary-2021/ ។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ១៧ ខែកុម្ភៈ ២០២១ ភ្នំពេញ — គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានកំណត់ត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៨,៨៦ លាននាក់ ដែលបង្ហាញថាជំនាញឌីជីថលពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពដែលពោពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដែលស្មើភាព។ នៅកំឡុងថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលាបានយ៉ាងជោគជ័យដែលប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតស្រីចំនួន១៥នាក់មកពី ៤ ខេត្ត – ក្រុងបានរៀនជំនាញសំខាន់ៗអំពី ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង។ ក្រោមជំនួយពីមូលនិធិ Alumni Engagement Innovation Fund និង គាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំឡែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងការរៀបចំគំរោងធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូចដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោងឌីជីថលទាក់ទងទៅនឹងសារៈសំខាន់នៃការយល់ដឹងអំពីអំពីប្រពន្ធផ្សព្វផ្សាយ។ “ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃអនាគត ប្រទេសនិមួយៗត្រូវតែផ្ដល់សក្ដានុពលទៅដល់ក្មេងស្រី …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release February 11, 2021 2021/03 ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នាអំពីវិស័យតន្ត្រីនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង ។ កិច្ចសន្ទនារយៈពេល ២០ នាទីនេះ ជាវីដេអូដែលផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និងប្រើប្រាស់នូវវីដេអូនេះទាំងស្រុងបាន ។ លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់ពេញនិយម ស្តាប់ចម្រៀងលោក នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបានបាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី ។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃនេះ បទចម្រៀងរបស់លោក នៅតែពិរោះរណ្តំចិត្ត របស់មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ»។ សុជ្ឈតា ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាងបានដឹងឮរឿងរ៉ាវគាត់ តាមជីដូនបង្កើតនាង ដែលរស់នៅខេត្តស្ទឹងត្រែង។ កញ្ញានិយាយថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេងសៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំនៅខាងក្រៅ ហើយប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទងនឹងការនិពន្ធបទចម្រៀងរបស់គាត់»។ សុជាតា បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញនៅថ្ងៃទី ១៩ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ដោយមានសេចក្តីរាយការណ៍ថា យោធាភូមា បានប្រើជំហានផ្សេងៗក្នុងការបំផ្លាញនូវដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោយរួមទាំងការចាប់ខ្លួននូវមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និងមន្ត្រីស៊ីវិលដទៃទៀតនៅប្រទេសនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជម្រាបលោកប្រធានាធិបតី Biden ពីស្ថានការណ៍នេះ។ យើងបញ្ជាក់ជាបន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានានៅភូមា និងដោយមានការសម្របសម្រួល ជាមួយដៃគូក្នុងតំបន់ យើងទទូចឲ្យយោធា និងគ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងនូវអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ។ សហរដ្ឋអាមេរិក ប្រឆាំងរាល់ការប៉ុនប៉ងក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។ យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងឈរនៅជាមួយប្រជាជនភូមា ដែលបានប្រឈមជាច្រើនរួចមកហើយក្នុងការស្វែងរកនូវប្រជាធិបតេយ្យ និងសន្តិភាព។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release January 18, 2021 2021/02 ខេត្តសៀមរាប (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១) ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត ជា សានច័ន្ទថន អធិការបតីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលថ្មីមួយទៀត ដើម្បីផ្តល់ប្រឹក្សាស្តីពីការអប់រំនៅសហរដ្ឋអាមេរិក (EducationUSA Advising Center) ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃនេះ។ កន្លងមក មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួចមកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មី នៅសៀមរាប គឺជាកន្លែងដែលឳពុកម្តាយ អាណាព្យាបាល និងសិស្ស និស្សិត អាចមកទទួលការផ្តល់ប្រឹក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ ផ្តល់ការណែនាំស្តីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្តីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយផ្តល់ប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀន នៅតាមមហាវិទ្យាល័យនៅទីនោះ។ ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ក្រោមជំនួយ គាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។ របាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំសិក្សា ២០១៩ – ២០២០ ។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ។ សហរដ្ឋអាមេរិក គឺជាគោលដៅទី ១ នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្តរជាតិ ដោយក្នុងឆ្នាំ ២០១៩ – ២០២០ មាននិស្សិតអន្តរជាតិសិក្សាចំនួនជាង ១ លាននាក់៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ការចាប់ខ្លួននៅថ្ងៃនេះ នៃអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយចំនួនជាង ៥០ នាក់ ដោយអាជ្ញាធរនៅហុងកុងគឺជាអំពើហួសហេតុ និងជាការមើលងាយរបស់គណបក្សកម្មុយនិស្តចិន ចំពោះប្រជាជនខ្លួន និងនីតិរដ្ឋ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គ្មានកំហុសទេ ដោយគេគ្រាន់តែអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់គេ ដែលត្រូវបានសន្យាសម្រាប់គេដោយសន្ធិសញ្ញា ហើយដែលគេត្រូវទទួលបាន ក្នុងនាមជាមនុស្សជាតិ។ ពួកគេគួរតែត្រូវបានដោះលែងភ្លាម និងដោយគ្មានលក្ខខ័ណ្ឌ។ សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមឡើយ ក្នុងពេលដែលប្រជាជនហុងកុងរងការឈឺចាប់ នៅក្រោមការគាបសង្កត់របស់ពួកកម្មុយនិស្ត។ សហរដ្ឋអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្ម និងការរឹតត្បិតដទៃទៀត លើគ្រប់បុគ្គល និងនីតិបុគ្គល ដែលមានការពាក់ព័ន្ធក្នុងការរំលោភបំពាននេះ លើប្រជាជនហុងកុង ពិនិត្យលើការរឹតត្បិតប្រឆាំងនឹងការិយាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅក្នុងសហរដ្ឋអាមេរិក ហើយចាត់វិធានការភ្លាមៗបន្ថែមទៀត ប្រឆាំងនឹងមន្រ្តីដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យនៅហុងកុង។ ខ្ញុំមានការហួសចិត្តផងដែរ ចំពោះព័ត៌មានស្តីពីការចាប់ខ្លួនជនជាតិអាមេរិក ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបផ្នែកនយោបាយនេះ។ ខ្ញុំសូមបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការចាប់ខ្លួន ឬការយាយីតាមអំពើចិត្ត ទៅលើពលរដ្ឋអាមេរិកឡើយ។ សហរដ្ឋអាមេរិកគាំទ្រប្រជាជនហុងកុង និងមនុស្សទាំងអស់ ដែលចង់បានសេរីភាព។ ដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសទស្សនកិច្ចក្នុងពេលខាងមុខនេះ របស់លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Kelly Craft ទៅកាន់ Taiwan ដែលជាដៃគូគួរជាទីទុកចិត្ត និងជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំ ហើយដែលមានការរីកចម្រើន ទោះបីជាគណបក្សកម្មុយនិស្តចិនប្រឹងប្រែងបំផ្លាញជោគជ័យដ៏ធំរបស់ខ្លួនក្តី។ Taiwan បង្ហាញឲ្យឃើញនូវអ្វីដែលប្រទេសចិនសេរីមួយអាចសម្រេចបាន។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release December 23, 2020 ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ មានសេចក្តីរីករាយ ក្នុងការចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ ដើម្បីរំលេចពីខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ វីដេអូនៃការសម្តែងសៀកនេះ ត្រូវបានចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ។ វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការយល់បន្ថែមទៀតក្នុងចំណោមប្រជាជនវ័យក្មេងអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និងផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវិធីជាច្រើនតាមប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រិយមិត្តរបស់ខ្លួន។ ចំពោះបណ្តាញសារព័ត៌មានក៏អាចទាញយកវីដេអូសម្តែងសៀកនេះ មកធ្វើការផ្សព្វផ្សាយឡើងវិញបាន តាមរយៈតំណនេះ ៖ https://www.facebook.com/us.embassy.phnom.penh/videos/739430343640147 ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែធ្នូ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ នៅថ្ងៃទី ១៥ ខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។ កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គគឺជាជំហានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹកនៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពីភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។ មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើន សម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។ ជាយូរមកហើយដែលសហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវរបស់សហគមន៍នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូជាមួយគណកម្មាការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។ តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា
ក្រសួងរតនាគារសហរដ្ឋអាមេរិក ការិយាល័យកិច្ចការសាធារណៈ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២០ ការកំណត់ដោយច្បាប់ Global Magnitsky ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ទីក្រុង Washington៖ នៅថ្ងៃនេះ ដែលជាទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ វិធានការនៅថ្ងៃនេះត្រូវបានចាត់ស្របតាមបញ្ជាប្រតិបត្តិលេខ ១៣៨១៨ ដែលឈរលើ និងអនុវត្តតាមច្បាប់ស្តីពីគណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act ហើយដៅទៅលើជនប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកអនុរដ្ឋមន្រ្តី Justin G. Muzinich បានមានប្រសាសន៍ថា៖ “នៅទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដ៏ពេញលេញ ក្នុងការធ្វើឲ្យអ្នកសម្របសម្រួលអំពើពុករលួយ ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន ត្រូវធ្វើការបង់ថ្លៃ”។ ដើម្បីធ្វើឲ្យសាធារណជនមានការយល់ដឹងច្រើនលើគំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើពុករលួយ ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយត្រូវបានប្រារព្ធធ្វើរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែធ្នូ ចាប់តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (UNCAC) កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០០៣។ នៅពេលនេះ មានភាគីរដ្ឋចំនួន ១៨៧ ចូលរួមនៅក្នុងអនុសញ្ញានេះ។ ក្រៅពីផ្ញើសារប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារអាមេរិកប្រើប្រាស់មធ្យោបាយដែលខ្លួនមាន ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ។ ជាមួយនឹងការដៅទាំងនេះ ក្រសួងរតនាគារអាមេរិកលើកទឹកចិត្តរដ្ឋាភិបាលទាំងអស់ឲ្យអនុវត្តកំណែទម្រង់លើហិរញ្ញប្បទានប្រឆាំងនឹងភេរវករ ហើយនិងការលាងលុយកខ្វក់ ដើម្បីដោះស្រាយបញ្ហានៃភាពងាយរងគ្រោះដោយសារអំពើពុករលួយ។ អំពើពុករលួយនៅប្រទេសលីបេរីយ៉ា៖ Harry Varney Gboto-Nambi Sherman Harry Varney Gboto-Nambi Sherman (ហៅ Sherman) ដែលនៅពេលនេះ ជាមេធាវីដ៏ល្បី ជាព្រឹទ្ធសមាជិកសភាលីបេរីយ៉ា និងជាប្រធាននៃគណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាលីបេរីយ៉ា បានផ្តល់សំណូកដល់ចៅក្រមជាច្រើនទាក់ទងនឹងរឿងក្តីរបស់គាត់ស្តីពីការសូកប៉ាន់ នៅឆ្នាំ ២០១០ ហើយគាត់មានទំនាស់ផលប្រយោជន៍ ដែលគេមិនបានបង្ហាញឲ្យដឹង ជាមួយចៅក្រមម្នាក់ ដែលបានយកសាលក្រមថាគ្មានទោសលពីខែកក្កដាឆ្នាំ ២០១៩ មកកាត់ឡើងវិញ ។ Sherman តែងតែឲ្យលុយចៅក្រម ដើម្បីឲ្យសម្រេចក្តីឲ្យគាត់ឈ្នះ ហើយមានការចោទប្រកាន់ថា គាត់បានសម្របសម្រួលការទូទាត់លុយឲ្យអ្នកនយោបាយលីបេរីយ៉ា ដើម្បីឲ្យគាំទ្រការដាក់ទោសលើចៅក្រមម្នាក់ ដែលបានចេញការសម្រេចចិត្តប្រឆាំងនឹងគាត់។ នៅក្នុងការឃុបឃិតគ្នានៅឆ្នាំ ២០១០ ដែលនាំដល់ការកាត់ក្តីគាត់ Sherman បានធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយរបស់អង់គ្លេស ដើម្បីទទួលបានកិច្ចសន្យាលើកន្លែងរ៉ែមួយ ក្នុងចំណោមកន្លែងរ៉ែនៅប្រទេសលីបេរីយ៉ា ដែលនៅសេសសល់ចុងក្រោយ គឺសម្បទានរ៉ែដែកនៅ Wologizi ។ Sherman បានណែនាំទៅក្រុមហ៊ុនថា ដើម្បីទទួលបានកិច្ចសន្យា គេត្រូវធ្វើយ៉ាងម៉េចឲ្យច្បាប់ស្តីពីសម្បទានរបស់ប្រទេសលីបេរីយ៉ា ត្រូវបានផ្លាស់ប្តូរដោយធ្វើការសូកប៉ាន់មន្រ្តីជាន់ខ្ពស់។ នៅឆ្នាំ ២០១៦ Sherman ត្រូវបានរដ្ឋាភិបាលលីបេរីយ៉ាដាក់ទោស រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលដទៃជាច្រើនទៀត ពីបទពាក់ព័ន្ធក្នុងការសូកប៉ាន់ដែលមានទឹកប្រាក់ចំនួន ៩៥០ ០០០ ដុល្លាអាមេរិក។ នៅឆ្នាំ ២០១៩ ចៅក្រមកាត់ក្តីបានកាត់ឲ្យមនុស្សទាំងអស់ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការសូកប៉ាន់នោះ រួចខ្លួន។ អំពើសូកប៉ាន់របស់ Sherman គឺជាផ្នែកមួយនៃការស្តែងឲ្យឃើញពីទម្រង់ធំនៃទង្វើ ដែលប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ និងក្រសួងយុត្តិធម៌របស់ប្រទេសលីបេរីយ៉ា។ Sherman ត្រូវបានកំណត់ថា ជាបុគ្គលបរទេសម្នាក់ ដែលជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬក្នុងពេលកន្លងមក ដែលទទួលខុសត្រូវចំពោះអំពើពុករលួយ ឬមានការពាក់ព័ន្ធ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅសាធារណរដ្ឋ Kyrgyztan : Raimbek Matraimov Raimbek Matraimov ហៅ Matraimov ដែលជាអតីតអនុប្រធាននៃផ្នែកគយរបស់ប្រទេស Kyrgyzstan បានមានការពាក់ព័ន្ធក្នុងផែនការគយ ដែលក្នុងនោះប្រាក់ចំនួនយ៉ាងតិច ៧០០ លានដុល្លាអាមេរិកត្រូវបានលាងចេញពីសាធារណរដ្ឋ Kyrgyzstan។ ផែនការនោះមានទាក់ទអនឹងក្រុមហ៊ុនមួយ និងការគេចពីការបង់គយរបស់គេ។ ក្រុមហ៊ុនបានសូកមន្រ្តីគយ ហើយមន្រ្តីគយបានឲ្យចេញរួចនូវផលិផលថ្លៃៗ ដោយកំណត់ថា ជាទំនិញថោកៗ ដើម្បីឲ្យក្រុមហ៊ុនបានចំណេញច្រើន។ លើសពីនេះទៀត គេអនុញ្ញាតឲ្យទំនិញបានចេញលឿនពីកន្លែងគយ។ ទំនិញរបស់ក្រុមហ៊ុនដទៃទៀត ដែលមិនទាក់ទងនឹងក្រុមហ៊ុននេះ ហើយមិនធ្វើការសូកប៉ាន់ ត្រូវបានពិនិត្យយ៉ាងដិតដល់ លើកចេញពីរថយន្ត ហើយត្រូវបានទុកចោលនៅកន្លែងគយរាប់សប្តាហ៍ ឬមានរហូតដល់រាប់ខែផង។ Matraimov បានប្រើតំណែងរបស់គាត់ដើម្បីឲ្យទំនិញរបស់ក្រុមហ៊ុនអាចឆ្លងព្រំដែននៃប្រទេស Kyrgyzstan បានយ៉ាងស្រួល។ Matraimov ទទួលបន្ទុកប្រមូលនិងចែកចាយសំណូករបស់ក្រុមហ៊ុននេះ។ លើសពីនេះទៀត Matraimov បានជួយក្រុមហ៊ុននេះ ក្នុងការរត់ពន្ធលុយចូលទៅក្នុងប្រទេស Kyrgyzstan តាមរយៈមធ្យោបាយដឹកជញ្ជូនលឿន (Courier) ។ នៅពេលគេដឹកជញ្ជូនលុយច្រើន ហើយត្រូវបានភ្នាក់ងារពង្រឹងការអនុវត្តច្បាប់នៅព្រលានយន្តហោះត្រួតពិនិត្យ គេប្រើឈ្មោះ Matraimov ដើម្បីបានបន្តដំណើរទៅមុខ។ ដោយប្រើតំណែងពីមុនមករបស់គាត់ជាអនុប្រធានផ្នែកគយរបស់ប្រទេស Kyrgyzstan Matraimov រកលុយបានរាប់លានដុល្លា នៅក្នុងការឃុបឃិតផ្នែកគយនេះ។ Matraimov ត្រូវបានចាត់ទុកថាជាជនបរទេស ជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬពីអតីតកាល ដែលមានការទទួលខុសត្រូវក្នុងការឃុបឃិត ដោយផ្ទាល់ ឬដោយមិនផ្ទាល់ នៅក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅអាស៊ីអាគ្នេយ៍៖ Broken Tooth (ធ្មេញបាក់) Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹតដែលមានការចាត់តាំងរបស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្តសកម្មភាពខុសច្បាប់បែបនេះ នៅ Palau ។ Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth ៖ – សមាគម World Hongmen History and Culture Association ដែលមានមូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨ – Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង – សមាគម Palau China …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
អត្ថបទរបស់ Keith Krach និង Nathan A. Sales ជំងឺរាតត្បាតនៅឆ្នាំ ២០២០ នឹងស្ថិតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តអស់រយៈពេលយ៉ាងយូរ។ តែឆ្នាំនេះនឹងត្រូវបានគេចងចាំថា ជាឆ្នាំដែលពលរដ្ឋនៅក្នុងពិភពលោកភ្ញាក់ចំពោះការពិតមួយស្តីពីការលាក់បាំងមនោគមន៍វិជ្ជា ការគៃបន្លំយក ការបង្ខិតបង្ខំ និងអំពើពុករលួយរបស់គណបក្សកុម្មុយនិស្តចិន (CCP) ។ ពលរដ្ឋមើលឃើញថា CCP លាក់បាំងការផ្ទុះពីដំបូងនៃមេរោគកូរ៉ូណា លុបបំបាត់សេរីភាពនៅហុងកុង ប្រព្រឹត្តអំពើយង់ឃ្នងលើសិទ្ធិមនុស្សនៅខេត្ត Xinjiang ហើយប្រើអំពើពុករលួយដើម្បីពង្រីកបណ្តាញទូរស័ព្ទ 5G របស់ខ្លួន។ ដំណឹងល្អគឺថា ទង្វើទាំងអស់នេះធ្វើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាមានចិត្តធ្វើការតបត ហើយពេលនេះ រលកកំពុងបោកបក់ប្រឆាំងទៅលើ CCP។ ថ្វីបើសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាភាគីរដ្ឋជាយូរមកហើយ នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយក្តី ដូចការចូលរួមជាច្រើនរបស់ខ្លួនជាមួយនឹងស្ថាប័នអន្តរជាតិ តែ PRC ប្រើសមាជិកភាពរបស់ខ្លួនដើម្បីធ្វើការបិទបាំងការរំលោភយ៉ាងជាក់ស្តែងរបស់ខ្លួន។ អំពើពុករលួយដិតដាមនៅក្នុង DNA នៃគណបក្សកុម្មុយនិស្តចិន និងគោលនយោបាយរបស់ខ្លួន ដូចជាគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកម្មវិធីគោលនយោបាយការបរទេសសំខាន់មួយរបស់ខ្លួន ដែលឈរលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅទូទាំងសាកលលោក។ នៅក្រោមទង់នៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ PRC ប្រើប្រាស់ការឧបត្ថម្ភទុនដ៏ច្រើន និងបញ្ចា្រសទីផ្សារ ដើម្បីបានចំណែកទីផ្សារច្រើន ហើយកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនធានានិរន្តភាព និងគ្មានការទទួលខុសត្រូវចំពោះបរិស្ថាន នៅទូទាំងសាកលលោក។ គម្រោងទាំងនេះច្រើនតែទទួលបានលុយពីកម្ចីបែបជញ្ជក់ឈាម និងគ្មានការទទួលខុសត្រូវរបស់ទីក្រុងប៉េកាំង ដែលធ្វើឲ្យប្រទេសដែលជាប់បំណុលស្រាប់ ត្រូវបង់លុយថ្លៃផ្លូវថ្នល់ និងផ្លូវដែក ដែលមានឡើងសម្រាប់បម្រើផលប្រយោជន៍ទីក្រុងប៉េកាំង ពោលគឺដឹកជញ្ជូនទំនិញនាំចេញរបស់ប្រទេសចិន ហើយទាញយកធនធានធម្មជាតិរបស់ប្រទេសម្ចាស់ស្រុក។ បន្ថែមពីលើនេះទៀត ទីក្រុងប៉េកាំងច្រើនពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិន ហើយផ្តល់កុងត្រាឲ្យសហគ្រាសរដ្ឋចិន ដែលជាការកាត់បន្ថយយ៉ាងច្រើន នូវប្រយោជន៍សេដ្ឋកិច្ចបណ្តោះអាសន្នដែលគម្រោងទាំងនោះអាចផ្តល់ឲ្យប្រទេសម្ចាស់ផ្ទះ។ ជាមួយនឹងពលកម្មនិងការប្រតិបត្តិទាក់ទងនឹងបរិស្ថានមានកម្រិតស្តង់ដាទាប គម្រោងទាំងនោះថែមទាំងអាចបំផ្លាញបរិស្ថាន និងបណ្តាលឲ្យមានការរជើបរំជួលក្នុងសង្គម នៅពេលក្រោយមក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនក៏មានការចូលដៃដែរ។ ក្រុមហ៊ុនធំជាងគេពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអាហ្វ្រិកចំនួនយ៉ាងតិច ១៥ ប្រទេស។ ក្រុមហ៊ុន ZTE បានសូកប៉ាន់មន្រ្តីលីបេរីយ៉ា ដើម្បីទទួលបានកុងត្រាដែលផ្តល់ការចំណេញច្រើន ក្នុងការផ្តល់សេវាផ្នែកទូរគមនាគមន៍ ដោយដេញថ្លៃឈ្នះក្រុមហ៊ុនមួយរបស់អាមេរិក ហើយក្រុមហ៊ុន Huawei ត្រូវបានគេស៊ើបអង្កេតពីបទចោទប្រកាន់ថាបានធ្វើការសូកប៉ាន់ទាក់ទងនឹងកុងត្រាដែលមានទឹកលុយរាប់លានដុល្លា ដើម្បីកសាងប៉ម នៅតាមតំបន់ជនបទ នៅប្រទេស Zambia ។ នៅប្រទេស Algeria ក្រុមហ៊ុន Huawei ត្រូវបានហាមមិនឲ្យធ្វើការដេញថ្លៃជាសាធារណៈលើកុងត្រា បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុននោះរងការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១០ លានដុល្លារជាសំណូក ដល់អតីតប្រធានអ្នកគ្រប់គ្រងផ្នែកទូរគមនាគមន៍រដ្ឋ។ អំពើពុករលួយរបស់ PRC ថែមទាំងឆ្លងដល់សេរីភាពផ្នែកសិក្សាស្រាវជ្រាវ នៅទូទាំងពិភពលោកថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថានទូតចិននៅទីក្រុង Prague ត្រូវបានរកឃើញថា បានបង់លុយដោយសម្ងាត់ឲ្យសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Charles University ដែលជាស្ថាប័នសិក្សាស្រាវជ្រាវដ៏ល្បីបំផុតរបស់សាធារណរដ្ឋឆេក ដើម្បីឲ្យបង្ហាញរូបភាពវិជ្ជមាននៃឱកាសសេដ្ឋកិច្ច និងការវិនិយោគរបស់ PRC ។ ដូចគ្នានេះដែរ ទីក្រុងប៉េកាំងប្រើវិទ្យាស្ថាន Confucius Institute របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីតាមដានការនិយាយស្តី ហើយជំរុញការបន្ថយការនិយាយប៉ះពាល់ខ្លួន នៅតាមសាលា។ អំពើពុករលួយជាបន្តទាំងនេះប៉ះពាល់សន្តិសុខ និងសេដ្ឋកិច្ចនៃសង្គមទាំងមូល។ សហរដ្ឋអាមេរិកបានទទួលស្គាល់ និងផ្តល់អាទិភាពដល់ការខិតខំប្រយុទ្ធប្រឆាំងនឹងផលវិបាកដែលធ្វើឲ្យមានអស្ថិរភាពនៃ អំពើពុករលួយក្នុងសាកលលោក ជាយូរមកហើយ។ សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេ ដែលបានដាក់ទោសព្រហ្មទណ្ឌចំពោះការសូកប៉ាន់។ ក្នុងពេលថី្មៗនេះ ក្នុងឆ្នាំ ២០១៩ ក្រសួងយុត្តិធម៌អាមេរិកចេញការចោទប្រកាន់ពីបទសូកប៉ាន់នៅបរទេសក្នុងចំនួនច្រើនបំផុតក្នុងមួយឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងបុគ្គល ហើយតុលាការក៏ធ្វើការដាក់ទោសច្រើនបំផុតផងដែរ។ សហរដ្ឋអាមេរិកថែមទាំងកំពុងផ្តល់លទ្ធភាពដល់ដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ យើងបានផ្តល់ប្រាក់ចំនួនជាង ១០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ជាជំនួយបរទេសសម្រាប់កសាងសមត្ថភាពប្រឆាំងនឹងអំពើពុករលួយ ហើយសហរដ្ឋអាមេរិកក៏កំពុងតែធ្វើការជាមួយស្ថាប័នពហុភាគីជាច្រើនទៀតផងដែរ។ កាលពីខែមុន យើងបានបន្តបង្ហាញភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីប្រឆាំងនឹងអំពើពុករលួយជាលើកដំបូង ក្នុងកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេចំនួន ២០។ គន្លឹះសំខាន់គឺនៅត្រង់ជួយប្រទេសនានា ក្នុងការតបតនឹងអំពើពុករលួយរបស់ PRC នៅទូទាំងសាកលលោក។ នៅក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាជាសាកល បណ្តាញដែលមានឈ្មោះថា បណ្តាញស្អាតស្អំ (Clean Network) គឺជាគំរូមួយក្នុងការទប់ទល់នឹងក្រុមហ៊ុនដែលពុករលួយ និងតាមដានរដ្ឋរបស់គណបក្សកុម្មុយនិស្តចិន ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ។ សម្ព័ន្ធភាពដែលកំពុងរីកធំយ៉ាងរហ័សនេះ ធ្វើការតាមគោលការណ៍ដែលមានទំនុកចិត្តតាមលទ្ធិប្រជាធិបតេយ្យ ហើយនៅពេលនេះ មានប្រទេសដែលមានគំនិតដូចគ្នាចំនួនជាង ៥០ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ១៨០ និងក្រុមហ៊ុនឧស្សាហកម្មឈានមុខជាច្រើនជាសមាជិក។ ជោគជ័យនៃសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យទាំងនេះគឺជាគ្រឹះរឹងមាំ សម្រាប់វិស័យសហប្រតិបត្តិការដទៃទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធស្អាត។ សហរដ្ឋអាមេរិកបានធ្វើជាដៃគូជាមួយប្រទេសជប៉ុន និងអូស្ត្រាលី ក្នុងការផ្តើមបង្កើតឡើងនូវបណ្តាញ Blue Dot Network ដែលនៅពេលនេះ រួមមានកោះតៃវ៉ាន់ និងប្រទេសដែលគេហៅថា Three Seas Nations ចំនួន ១២ ដើម្បីបញ្ជាក់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគ្មានអំពើពុករលួយ មានគុណភាពខ្ពស់ និងទទួលបាននូវការទុកចិត្ត។ ពិភពលោកទាំងមូលរងការខាតបង់ នៅពេល PRC លួចបន្លំ ហើយសូកប៉ាន់ ដើម្បីទទួលបានឥទ្ធិពល និងទ្រព្យសម្បត្តិ។ បញ្ហាជាសាកលនេះទាមទារដំណោះស្រាយជាសាកល ដែលជំរុញទឹកចិត្តនៃរដ្ឋាភិបាល ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋសាមញ្ញ។ បណ្តាញ Clean Network ផ្តល់ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើឲ្យមានការឯកភាពគ្នានៃសម្ព័ន្ធនៃដៃគូដែលទទួលបានការទុកចិត្ត ក្នុងការបំភ្លឺទៅលើអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន ហើយកាត់បន្ថយឱកាសសម្រាប់ការប្រព្រឹត្តអំពើពុករលួយរបស់ PRC ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចំពោះព័ត៌មានស្តីពីសកម្មភាពខុសច្បាប់របស់ប្រទេស កូរ៉េខាងជើង ដែលរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងរបស់អង្គការសហប្រជាជាតិ។ របបនៅប្រទេសកូរ៉េខាងជើង របស់ Kim Jong Un ប្រើប្រាស់ ការលាងសម្អាតលុយ ការលួច ការចាប់ជំរិត និងការដឹកជញ្ជូនដោយ ខុសច្បាប់ ដើម្បីបានប្រាក់សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។ ប្រទេសកូរ៉េខាងជើងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រណែត ហើយ បញ្ជូនចោរតាមអ៊ិនធ័រណែត និងកម្មករ…នៅទូទាំងសាកលលោក ដើម្បីរក ចំណូលសម្រាប់កសាងអាវុធនុយក្លេអ៊ែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លា ចំពោះ ព័ត៌មានស្តីពីការរំលោភនៃប្រទេសកូរ៉េខាងជើង ចំពោះទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក និងរបស់អង្គការសហប្រជាជាតិ។ សូមទាក់ទងយើងនៅថ្ងៃនេះ! ចំពោះព័ត៌មានស្តីពីការគេចវេសទណ្ឌកម្មនិងសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ិនធ័រណែត ដោយប្រទេសកូរ៉េខាងជើង ប្រឆាំងទៅលើសហរដ្ឋអាមេរិក។ របបនៅប្រទេសកូរ៉េខាងជើង និងអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពខុសច្បាប់ ដែលរួមមានការលាងលុយ ការគេចពីទណ្ឌកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធ័រណែត ដើម្បីបានប្រាក់សម្រាប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន។ សូមជួយយើងក្នុងការបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ បើលោកអ្នកមានព័ត៌មាន សូមផ្ញើសារទៅកាន់ Rewards for Justice តាមSignal, Telegram ឬ WhatsApp ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១ ខែធ្នូ ៖ ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺជាពេលវេលាត្រូវចងចាំនូវជីវិតដែលបានបាត់បង់ ការអបអរនូវវឌ្ឍនភាពដែលសម្រេចបាន និងប្តេជ្ញាឡើងវិញចំពោះការលុបបំបាត់ជំងឺអេដស៍។ នៅក្នុងឆ្នាំនេះ គ្រាដែលមេរោគហ៊ីវ និងការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធជំងឺអេដស៍ ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសាកល និងការទទួលខុសត្រូវរួមគ្នា»។ ការរាតត្បាតនៃមេរោគកូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងបំផុត ដល់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះបំផុត និងបានបង្កបញ្ហាលំបាកកាន់តែធំ ដល់អ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ និងជំងឺអេដស៍នេះ ទាំងរដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំសាសនា អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និងពលរដ្ឋដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះ ត្រូវធ្វើការជាមួយគ្នា ដើម្បីបញ្ឈប់នូវបញ្ហាជាទ្វេគ្រោះនេះ ។ សូ ធារី ជាមនុស្សម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ ជាច្រើននៅកម្ពុជា។ គាត់កំពុងប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និងកូវីដ ១៩។ នាងកំពុងរស់នៅជាមួយនឹងមេរោគហ៊ីវ ហើយធ្វើការជាអ្នកផ្តល់ប្រឹក្សា ឲ្យសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA) ក្នុងរាជធានីភ្នំពេញ។ ធារីនិយាយទាំងញញឹមថា ៖ «កាលពីអតីតកាល ខ្ញុំជាស្ត្រីមេផ្ទះសាមញ្ញម្នាក់។ គេហៅខ្ញុំថា បងស្រី ប៉ុន្តែក្រោយធ្វើការនៅកន្លែងព្យាបាលមួយកន្លែង គេហៅខ្ញុំថា អ្នកគ្រូ»។ នាងបន្តថា ៖ «ខ្ញុំមិនចង់ឈប់មកធ្វើការទេ ទោះជាខ្ញុំខ្លាចថា ខ្ញុំអាចឆ្លងកូវីដ ១៩ក៏ដោយ ព្រោះខ្ញុំចង់ឲ្យប្រាកដថាអ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានការព្យាបាល …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយ អាមេរិក (USAID) ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក សម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរ តាំងពីដើមខែតុលាមក។ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ “យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ”។ ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។ លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។ ក្រៅពីនេះទៀត ជាមួយនឹងជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឲ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។ ក្រៅពីនេះទៀត ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទឺកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។ តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ### ព័ត៌មានបន្ថែមសូមទាក់ទងៈ អ្នកស្រី ជា ជូ មន្ត្រីផ្នែកទំនាក់ទំនង កម្មវិធីស្បៀងអាហារពិភពលោក លេខទូរស័ព្ទ៖ +855 78 565 283 អ៊ីម៉េល: chou.chea@wfp.org
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែវិច្ឆិកា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
យោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតដែលបានសិក្សានៅ ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩–២០២០ ដោយមានកំណើន ៨,៣% លើសឆ្នាំលើសឆ្នាំមុន។ របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨–២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង”។ សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។ ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅកម្ពុជា ទូទាំងប្រទេស។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០ យើង ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សូមសម្តែងជាថ្មី នូវកង្វល់ដ៏ជ្រាលជ្រៅរបស់យើង ចំពោះការដាក់ឲ្យអនុវត្តនូវច្បាប់ថ្មី ដែលផាត់ចោលសមាជិកសភាជាប់ឆ្នោត នៅហុងកុង។ បន្ទាប់ពីការដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិ និងការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្ត កាលពីខែកញ្ញា ការសម្រេចចិត្តនេះនឹងបំផ្លាញថែមទៀត ដល់កម្រិតខ្ពស់នៃស្វ័យភាព សិទ្ធិ និងសេរីភាពរបស់ទឹកដីហុងកុង។ សកម្មភាពរបស់ប្រទេសចិន គឺជាការរំលោភយ៉ាងច្បាស់ លើកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅក្រោមសេចក្តីប្រកាសរួមគ្នារបស់ប្រទេសចិន និងចក្រភពអង់គ្លេស ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងដែលមានតម្លៃតាមផ្លូវច្បាប់។ សកម្មភាពនេះរំលោភទាំងទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដែលថា ទឹកដីហុងកុងនឹងទទួលបាន”ស្វ័យភាពកម្រិតខ្ពស់” និងសេរីភាពក្នុងការសម្តែងមតិ។ ច្បាប់ផាត់ចោលនេះទំនងជាផ្នែកមួយនៃយុទ្ធនាការរួម ក្នុងការបំបាត់សម្លេងទិតៀនទាំងអស់ បន្ទាប់ពីការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ កាលពីខែកញ្ញា ការធ្វើការចោទប្រកាន់ទៅលើសមាជិកសភាជាប់ឆ្នោតមួយចំនួន និងសកម្មភាពបំផ្លាញសេរីភាពផ្នែកប្រព័ន្ធឃោសនាដ៏រស់រវើក នៅទឹកដីហុងកុង។ យើងសូមអំពាវនាវឲ្យប្រទេសចិន បញ្ឈប់ការបំផ្លាញសិទ្ធិរបស់ប្រជាជនហុងកុង ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ ស្របតាមសេចក្តីប្រកាសរួម និងច្បាប់ជាមូលដ្ឋាន។ ដើម្បីវិបុលភាព និងស្ថិរភាពនៃទឹកដីហុងកុង ប្រទេសចិន និងអាជ្ញាធរហុងកុង ចាំបាច់ត្រូវគោរពបណ្តាញសម្រាប់ឲ្យប្រជាជនហុងកុងអាចសម្តែងមតិ និងកង្វល់ស្របច្បាប់របស់ពួកគេបាន។ ក្នុងនាមជាសមាជិកឈានមុខគេនៃសហគមន៍អន្តរជាតិ យើងរំពឹងថា ប្រទេសចិននឹងបំពេញតាមការប្តេជ្ញាចិត្តជាអន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថានទូតអាមេរិក បានផ្តល់ជំនួយជាស្បៀងអាហារជូនដល់គ្រួសារជាង ២៥០០ នៅខេត្តពោធិសាត់ នៃប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដែលជាជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក USAID និងត្រូវបានចែកចាយតាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ មនុស្សចំនួនជិត ២០០ ០០០ គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០ នាក់បានស្លាប់ ហើយជាង ១៤ ០០០ នាក់ត្រូវបានជម្លៀស។ ដីកសិកម្មចំនួនជិត ៣៣០ ០០០ ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២ ១០០ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន។ អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២ ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន ៣ នៅក្រុងពោធិសាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្តពោធិសាត់។ គ្រួសារទាំងនោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ មានការផ្តល់អាទិភាពទៅលើគ្រួសារដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសាររបស់គេ ដែលមានតិចស្រាប់នោះ កាន់តែមានចំនួនតិចទៅៗ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក។ តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានីភ្នំពេញ សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទនេះ ដោយអ្នកខ្លះនៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗនៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។ ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគតនៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅនេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេនេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំនេះ។ តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២០ សូមអរគុណចំពោះ Satu Limaye និងមជ្ឈមណ្ឌល East-West Center និងសូមអរគុណដល់លោកអ្នកទាំងអស់ ដែលចូលរួមជាមួយយើងពីទូទាំងសាលកលលោក។ ខ្ញុំរីករាយដោយជួបលោកអ្នកជាច្រើន ដែលមានគម្រោងចូលរួមជាមួយយើង កាលពីខែកុម្ភៈ មុនពេលដែលជំងឺរាតត្បាត បង្ខំឲ្យយើងផ្អាកការប្រជុំនេះ។ ខ្ញុំសូមស្វាគមន៍លោកអ្នក និងអ្នកចូលរួមថ្មីជាច្រើនទៀត នៅថ្ងៃនេះ។ យើងមកប្រជុំគ្នា ពីព្រោះយើងមើលឃើញសារៈសំខាន់នៃទន្លេសម្រាប់សេដ្ឋកិច្ច មុខរបរចិញ្ចឹមជីវិត វប្បធម៌ និងអារ្យធម៌របស់យើង។ ពិតណាស់ ទន្លេគឺជាកន្លែងដែលបុព្វបុរសមុនដំបូងបង្អស់របស់យើង រួមគ្នាដើម្បីបង្កើតជាសង្គមមនុស្ស។ ទឹកគឺជាសារធាតុផ្សំចាំបាច់សម្រាប់ជីវិត ហើយបុព្វបុរសបានដឹង ហើយយល់ពីសារៈសំខាន់នៃទន្លេ។ សង្គមមនុស្ស កសិកម្មរបស់មនុស្ស ឬប្រវត្តិសាស្រ្ត ឬអារ្យធម៌របស់មនុស្សជាតិ បង្ហាញពីតួនាទីដ៏មានសារៈសំខាន់នៃទន្លេ។ តើពិភពលោកយើងត្រូវមានលក្ខណៈដូចម្តេច បើគ្មានអារ្យធម៌នៃ Mesopotamia ដែលអមដោយទន្លេដ៏ធំ គឺទន្លេ Euphrates និងទន្លេ Tigris? តើប្រទេសអេហ្ស៊ីបសម័យដើមមានទេ បើគ្មានទន្លេនីល ផ្តល់ជីវិតរស់នៅ? តើអារ្យធម៌ Harappan រលត់ទៅវិញដោយសារទន្លេ Saraswati រីងបាត់ទៅវិញទេ? តើទីក្រុងឡុងដ៏ អាចក្លាយជារដ្ឋធានីសាកលលោក ដោយគ្មានកំពង់ផែ Thames ទេ ឬតើកំពង់ផែ New York អាចក្លាយជាកំពង់ផែធំជាងគេ ដោយគ្មានទន្លេ Hudson បានទេ? តាមពិត សន្និសីទនេះត្រូវបានគ្រោងធ្វើនៅទីក្រុងបាងកក។ ក្នុងចម្ងាយ ១០០ ម៉ៃល៍ខាងជើងទីក្រុងបាងកក ដែលស្ថិតនៅលើទន្លេ Chao Phraya គឺទីក្រុង Ayuttaya ដែលជាកន្លែងរបស់ស្តេចថៃជំនាន់ដើម។ សព្វថ្ងៃនេះ តាមច្រាំងទន្លេនោះគឺមានទីក្រុងដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ទន្លេធ្វើឲ្យបុព្វការីជនរបស់យើងអាចប្រមូលផ្តុំគ្នា ធ្វើស្រែចំការ និងចិញ្ចឹមមនុស្សកាន់ជាច្រើន។ សង្គមដំបូងៗទាំងនោះបានផ្តើមឲ្យមានភាសានិងអារ្យធម៌។ អារ្យធម៌ទាំងនោះបានផ្តើមឲ្យមានវប្បធម៌ ប្រជាជាតិ អាណាចក្រ និងប្រវត្តិសាស្រ្ត។ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ Yangtze និងទន្លេ Yellow បានបណ្តាលឲ្យគេមានគំនិតរក្សាតុល្យភាពល្អ ដែលមានចែងក្នុងរឿង Yin និង Yang ។ ទន្លេ Mississippi នាំឲ្យមានទេព្យកោសល្យអស្ចារ្យផ្នែកអក្សរសាស្រ្តរបស់ Mark Twain ។ ទន្លេ Thames បំផុសឲ្យប្រជាជនអង់គ្លេសស្វែងរកលាភសំណាងលើសមុទ្រ។ ហេតុអ្វីក៏ការយល់ពីទន្លេមានសារៈសំខាន់? ហេតុអ្វីក៏គេគួរផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីនៃទន្លេ នៅក្នុងការធ្វើឲ្យមនុស្សជាតិមានការចម្រើនឡើង? ពីព្រោះអ្នកដែលបង្កឧបសគ្គ រាំងស្ទះ ឬបង្វែរធនធានទន្លេដើម្បីប្រយោជន៍ខ្លួនគេ បណ្តាលឲ្យមានគ្រោះថ្នាក់ឬការខូចខាតធ្ងន់ដល់មុខរបរប្រកបជីវភាព នៃមនុស្សរាប់លាននាក់។ ទន្លេមិនមែនត្រឹមតែជាលក្ខណៈភូមិសាស្រ្តតែប៉ុណ្ណោះទេ ។ វាជាមូលដ្ឋានសំខាន់ចាំបាច់មួយនៃជីវិតរបស់មនុស្ស។ មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ Ganga, Indus, Yamuna និងទន្លេ Brahmaputra ស្គាល់ពីការពិតដ៏សំខាន់នេះ។ ដោយឡែក ប្រជាជននៅតំបន់ទន្លេមេគង្គយល់ពីការពិតនេះ ពីព្រោះគេកំពុងរស់នៅជាមួយនឹងផលវិបាកដ៏អាក្រក់នៃការគ្រប់គ្រងទឹកនៅតំបន់ផ្នែកខាងលើនៃទន្លេ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែច្រើនឡើងទៅលើជីវិតមនុស្សរាប់សិបលាននាក់ ដែលចាត់ទុកទន្លេជាជីវិតរបស់គេ។ ប្រទេសអាមេរិក មានកង្វល់ចំពោះដំណើរប្រែប្រួលទាំងនេះ ហើយនេះជាមូលហេតុដែលខ្ញុំមានកិត្តិយស ក្នុងការថ្លែងទៅកាន់លោកអ្នក នៅថ្ងៃនេះ។ ភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក វាជាសំណាងល្អមួយដែលយើងអាចប្រជុំគ្នាបាន បើទោះបីជាយើងមិនអាចជួបគ្នាទល់មុខក្តី ពីព្រោះទន្លេមេគង្គមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា។ ភាពជាដៃគូរបស់សហរដ្ឋមេរិកជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីយើងបានបង្កើតគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម នៅឆ្នាំ ២០០៩។ នៅក្នុងរយៈពេល ១១ ឆ្នាំមកនេះ រដ្ឋាភិបាលសហរដ្ឋមេរិក បានផ្តល់ថវិកាចំនួនជិត ៣,៥ ពាន់លានដុល្លារ ជាជំនួយបរទេស ជួយដល់តំបន់ទន្លេមេគង្គ រួមនឹងថវិការាប់ពាន់លានដុល្លារទៀត ជាហិរញ្ញប្បទានផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋមេរិក និងការវិនិយោគនៃវិស័យឯកជនអាមេរិក។ ឆ្នាំនេះមានការពង្រីកបន្តទៀត ជាមួយនឹងការសម្ពោធ កាលពីខែមុន នូវគម្រោង ភាពជាដៃគូរវាងសហរដ្ឋមេរិក និងតំបន់ទន្លេមេគង្គ។ នៅពេលនេះ កិច្ចសហការរបស់យើងធំ មានភាពជ្រាលជ្រៅ និងមានលក្ខណៈជាយុទ្ធសាស្រ្តច្រើនជាងមុន ហើយមានធនធានច្រើនជាងមុន ដែលជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតំបន់ទន្លេមេគង្គ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះដៃគូនៅតំបន់ទន្លេមេគង្គ។ គម្រោងនៃភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក ផ្តល់កិច្ចសហប្រតិបត្តិការស្តីពីអភិបាលកិច្ចតាមដងទន្លេដែលហូរឆ្លងព្រំដែន ជាបញ្ហាចំពោះមុខ។ ហើយវាធ្វើឡើងក្នុងពេលសំខាន់។ បញ្ហាប្រឈមក្នុងតំបន់ ទាក់ទងនឹងធនធានទឹករួមគ្នា មានកាន់តែធំឡើង ចាប់តាំងពីពេលដែលលោក Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់យើង ក្នុងការរៀបចំសន្និសីទនេះ នៅក្នុងឆ្នាំ ២០១៩។ នៅពេលនោះ លោករដ្ឋមន្រ្តីបានសម្តែងកង្វល់ច្រើនលើនិន្នាការដ៏គួរឲ្យបារម្ភ។ ពេលនេះ យើងប្រឈមនឹងវិបត្តិនេះ។ ការបាត់បង់ជីវិតមនុស្ស ដោយសារគ្រោះរាំងស្ងួត សហគមន៍ និងប្រព័ន្ធបរិស្ថានអេកូឡូស៊ីដែលរាប់ជំនាន់មនុស្សមក បានពឹងផ្អែកលើចង្វាក់បេះដូងនៃជំនន់ធម្មជាតិនៃទឹកទន្លេមេគង្គ កំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន សម្រាប់មនុស្សជាង ៦០ លាននាក់ ហើយមានផលវិបាកធ្ងន់ធ្ងរលើផ្នែកសន្តិសុខស្បៀង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ នៅទូទាំងតំបន់ទន្លេមេគង្គ។ ពេលនេះ ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយទៅកាន់សង្គមស៊ីវិល និងអ្នកជំនាញផ្នែកអភិបាលកិច្ចធនធានទឹក។ លោកអ្នកជាអ្នកមើលឃើញផលវិបាកទាំងនេះដោយផ្ទាល់។ ខ្ញុំសូមបង្ហាញផលវិបាកខ្លះ។ · កង្វះទឹកបានធ្វើឲ្យខូចស្រូវចំនួនជិត ១សែនហិកតា នៅក្នុងតំបន់ទាំងមូល។ កង្វះនេះនាំឲ្យផលិតផលស្រូវថយចុះចំនួន ៥០% នៅទូទាំងប្រទេសឡាវ កម្ពុជា និងវៀតណាម ហើយវាធ្វើឲ្យទិន្នផលត្រីនៅកម្ពុជាថយចុះរហូតដល់ ៩០%។ · គ្រោះរាំងស្ងួតនេះ ធ្វើឲ្យមានរដូវទឹកជំនន់ខ្លី។ ការនេះធ្វើឲ្យខ្វះទឹកសម្រាប់បំពេញទឹកក្រោមដីឡើងវិញ ហើយធ្វើឲ្យដីនៅតំបន់ដីសណ្តរស្រុតចុះជាងការរំពឹងទុក។ · ឧទាហរណ៍ នៅក្នុងខេត្តអាងយ៉ាងនៃប្រទេសវៀតណាម អ្នកនេសាទចាប់ត្រីបានតិចជាងមុនចំនួនជាងពាក់កណ្តាល។ យើងបានអានអំពីអ្នកនេសាទនៅតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម ដែលធ្លាប់តែចាប់បានត្រីចំនួន ២០០ គក ក្នុងមួយថ្ងៃ តែពេលនេះ ចាប់ត្រីបានមិនដល់ ១០ គកផង ក្នុងមួយថ្ងៃ។ · កង្វះទឹកនេះ ធ្វើឲ្យទឹកសមុទ្រហូរចូលច្រើនមកក្នុងដីសណ្ត ចូលដល់រហូតដល់ ៩០ គម។ នេះជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានមក ហើយវាធ្វើឲ្យខូចដំណាំកសិកម្ម និងស្រូវ ដែលជាមធ្យោបាយចិញ្ចឹមជីវិតនៃមនុស្សរាប់សិបលាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍។ ទំនប់នៅខ្សែទឹកខាងលើរបស់ប្រទេសចិន ភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា បញ្ហានៅខ្សែទឹកខាងក្រោមកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារការសាងសង់ និងការដំណើរការនៃទំនប់វារីអគ្គិសនីនៅប្រទេសចិន។ ទង្វើជាឯកតោភាគីរបស់ប្រទេសចិនចំពោះទន្លេរួមគ្នានេះ ប៉ះពាល់ដល់ជីពចរនៃទឹកជំនន់ធម្មជាតិ ដែលត្រូវហូរចូលទៅបឹង ទន្លេនានា ក្នុងប្រទេសកម្ពុជា ដូចជាបឹងទន្លេសាប ធ្វើឲ្យផ្នែកកសិកម្ម និងជលផលមានភាពរស់រវើក ហើយបន្សាបជាតិអាស៊ីតពីក្នុងទឹកសាប នៅទូទាំងតំបន់អាងទន្លេមេគង្គ។ ប្រទេសចិននិយាយថា ទំនប់វារីអគ្គិសនីរបស់ខ្លួនផ្តល់ប្រយោជន៍ដល់ប្រទេសនៅផ្ទៃទឹកខាងក្រោម ដោយបង្កើនលំហូរទឹកនៅរដូវប្រាំង។ តែតាមការសារភាពរបស់ទីក្រុងប៉េកាំង ការបញ្ចេញទឹកនៅរដូវប្រាំងទាំងនេះ ត្រូវបានធ្វើដើម្បីជាប្រយោជន៍សម្រាប់ផលិតភ្លើងអគ្គិសនីរបស់ចិនតែប៉ុណ្ណោះ។ តម្លាភាព និងទិន្នន័យទឹក ដូចក្នុងករណីបញ្ហាប្រឈមជាច្រើនជាមួយប្រទេសចិនដែរ ការគ្មានតម្លាភាពគឺជាផ្នែកធំមួយនៃបញ្ហា។ ទីក្រុងប៉េកាំង មិនបានចែករំលែកព័ត៌មានបានគ្រប់គ្រាន់ ស្តីពីកិច្ចដំណើរការនៃទំនប់វារីអគ្គិសនី ឬស្ថានភាពនៃទន្លេផ្នែកខាងលើទេ ដែលជាការនាំឲ្យរដ្ឋាភិបាលនៅតាមទន្លេមេគង្គមិនសូវមានលទ្ធភាពក្នុងការរៀបចំទប់ទល់ ឬបន្ធូរបន្ថយការប៉ះពាល់ដែលបង្កដោយទំនប់វារីអគ្គិសនី។ ក្រុមហ៊ុនទំនប់វារីអគ្គិសនីរបស់ចិនបានបញ្ចេញទឹកមកដោយមិនប្រកាសឲ្យដឹង ដែលជាការធ្វើឲ្យដំណាំនៅតំបន់ខ្សែទឹកខាងក្រោមខូច នៅពេលទឹកទន្លេឡើងមិនទៅតាមការរំពឹងទុក។ ក្នុងពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការគ្រប់គ្រងលើលំហូរទឹកទន្លេធម្មជាតិ ហើយបានផ្តល់ការធានាថ្មីថា នឹងចែករំលែកទិន្នន័យទឹកបន្ថែម។ តែគណបក្សកុម្មុយនីស្តចិន មានប្រវត្តិធ្វើការសន្យាខ្យល់។ សូមមើលទៅករណី សមុទ្រចិនខាងត្បូង។ យើងសូមសរសើរប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គ នៅក្នុងការបន្តបញ្ចុះបញ្ចូលឲ្យចិនផ្តល់ទិន្នន័យទឹកឲ្យបានច្រើន។ យើងសូមលើកទឹកចិត្តឲ្យគេចាប់ឲ្យប្រទេសចិន មានការទទួលខុសត្រូវក្នុងការចែករំលែកទិន្នន័យស្តីពីទំនប់វារីអគ្គិសនី និងលំហូរទឹកឲ្យបានទាន់ពេលវេលា និងពេញមួយឆ្នាំៗ។ យើងសូមឲ្យទីក្រុងប៉េកាំងធ្វើការសម្របសម្រួលជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ហើយប្រើពិធីសារ និងឧបករណ៍ដែលមានស្រាប់។ កង្វល់ និងការឆ្លើយតបនៅក្នុងតំបន់ សហរដ្ឋអាមេរិកគាំទ្រអង្គការនៅក្នុងតំបន់ ដូចជាអង្គការ ACMECS និងកិច្ចខិតខំរបស់ដៃគូ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប នៅក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងចែករំលែកការអនុវត្តល្អជាសាកល នៅក្នុងតំបន់ទន្លេមេគង្គ។ យើងក៏សូមអបអរសាទរផងដែរ ចំពោះការខិតខំរបស់ប្រទេសអាស៊ាន ដឹកនាំដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ដើម្បីធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែច្រើន លើបញ្ហាទន្លេមេគង្គ។ តំបន់ទន្លេមេគង្គមានសារៈសំខាន់សម្រាប់អាស៊ាន ដូចសមុទ្រចិនខាងត្បូងដែរ។ យើងសូមលើកទឹកចិត្តឲ្យរដ្ឋជាសមាជិកអាស៊ានពិចារណាលើបញ្ហានានា នៅតំបន់ទន្លេមេគង្គ ថាមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងភាពសុខដុម ដូចសមុទ្រដែរ។ លំហូរនៃទន្លេមិនមែនគ្រាន់តែជាបញ្ហាប្រឈមតែមួយសម្រាប់តំបន់ទន្លេមេគង្គនោះទេ។ នៅទូទាំងតំបន់នេះ សហគមន៍មានកង្វល់ចំពោះបំណុលដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងការធ្វើជំនួញបែបជញ្ជក់ឈាម និងមិនសូវច្បាស់លាស់ របស់ក្រុមហ៊ុនរដ្ឋចិន។ សហគមន៍នៅតំបន់ទន្លេមេគង្គមានកង្វល់ លើកំណើននៃការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។ ពលរដ្ឋនៅតំបន់ទន្លេមេគង្គមានកង្វល់ដូចគ្នានេះផងដែរ ចំពោះការមិនសូវចាប់អារម្មណ៍របស់ក្រុងប៉េកាំង ក្នុងការទប់ស្កាត់អង្គការ និងក្រុមហ៊ុនពុករលួយ និងប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពចេញពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការទាក់ទងនឹងគណបក្សកុម្មយនិស្តចិន។ ប្រជាជនមានកង្វល់ចំពោះការល្បាតតាមដងទន្លេនៅក្រៅទឹកដីរបស់ខ្លួន នៅក្រោមលេសថា ជួយដល់ការពង្រឹងការអនុវត្តច្បាប់ ទោះបីជាសមាសធាតុឧក្រិដ្ឋជននៅក្នុងតំបន់ធ្វើការពង្រីកការគ្រប់គ្រងរបស់គេក្តី។ គ្រាន់តែនៅក្នុងសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានដឹងថា Zhao …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០ ០០០ ដុល្លា ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។ នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ១៦ នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង ១៩៤ ០០០ នាក់ បណ្តាលឲ្យមានការខូចខាតច្រើនកន្លែង ហើយគេមានការពិបាកក្នុងការចូលដល់សហគមន៍ជាច្រើន ដែលរងគ្រោះខ្លាំង។ ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។ ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។ គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។ គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជាដំបូង ខ្ញុំសូមនិយាយលើ ២ ចំណុច។ ទី១ យើងសូមសម្តែងសមានទុក្ខ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ យើងកំពុងតែតាមដានការវិវត្ត យើងមានកង្វល់ ហើយមានការអាណិតចំពោះការបាត់បង់ជីវិត មុខរបរ ចិញ្ចឹមជីវិត និងផ្ទះសម្បែង។ យើងចង់ធ្វើជាដៃគូល្អ និងជួយយកអាសា ហើយបើប្រទេសកម្ពុជាត្រូវការជំនួយអន្តរជាតិ សហរដ្ឋអាមេរិកនឹងស្តាប់។ ទី២ នៅខែនេះ ខ្ញុំធ្វើការកត់សម្គាល់ខួបមួយឆ្នាំនៃការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយវាជាឆ្នាំដ៏ល្អ។ ស្ថានទូតអាមេរិកខិតខំធ្វើការដើម្បីកសាងទំនាក់ទំនងរបស់យើង ហើយពង្រឹងទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលរួមមានការជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសាកល។ យើងគិតថា យើងទទួលបានជោគជ័យច្រើន ពីការខិតខំទាំងនេះ។ នៅឆ្នាំនេះ យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ នេះជាឱកាសឲ្យយើងផ្តោតលើវិស័យរឹងមាំនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា។ វាជាការរីករាយសម្រាប់យើង ពីព្រោះយើងមានដៃគូជាច្រើន នៅទូទាំងប្រទេសកម្ពុជា នៅក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ក្នុងចំណោមយុវជន ស្ថាប័នជាច្រើន មជ្ឈមណ្ឌលផ្នែកសិក្សាអប់រំ ជាដើម។ នៅខែតុលានេះ យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់។ នេះជាផ្នែកសហប្រតិបត្តិការ ដែលមិនសូវមានគេដឹងច្រើន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ឆ្នាំ ២០២០ ភ្នំពេញ សូមអរគុណ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញមក សូមអរគុណដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានរៀបចំពិធីនេះឡើង។ យើងខានជួបគ្នាមួយរយៈមកហើយ ហើយខ្ញុំសប្បាយចិត្តដែលបានឃើញអ្នកដែលធ្លាប់ស្គាល់ នៅក្នុងចំណោមនេះ ដែលរួមមានមិត្តយើងនៅក្នុងជួររដ្ឋាភិបាល។ ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសដែលរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Allen Tan ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ ទាំងមូល យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើរូបភាពទាំងមូលនៃទំនាក់ទំនងរបស់យើង។ ខែកញ្ញានេះ យើងបង្ហាញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដែលកំពុងមានការរីកចម្រើនឡើង នៅក្នុងខែអបអរពាណិជ្ជកម្ម និងការវិនិយោគ។ បើយើងក្រឡេកមើលល្បឿននៃការចម្រើនឡើងនៃទំនាក់ទំនងនេះ វាគួរឲ្យកត់សម្គាល់។ គ្រាន់តែកាលពី ២០ ឆ្នាំមុនសោះ ពាណិជ្ជកម្មទ្វេភាគីមានបរិមាណ ៨៥០ លានដុល្លារ។ គ្រាន់តែកាលពីឆ្នាំទៅ វាបានឡើងដល់ ៥,៩ ពាន់លានដុល្លារ គឺកើន ៧ ដង។ ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ ពាន់លានដុល្លារ។ ទោះបីជាពេលនេះមានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ភាគរយដែរ ក្នុងឆ្នាំ ២០២០។ ការនាំចេញនេះជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រនៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករនៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មានបច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញទាំងនេះមានចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើនរបស់កម្ពុជា។ ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យនូវជម្រើស។ ពេលនេះ មានទំនិញពីកម្ពុជានៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។ ទំនិញទាំងនេះមានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្មដែលបានទទួលរង្វាន់ ដូចជាម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរដែលធ្វើនៅកម្ពុជា មានលក់កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ ដូចឯកឧត្តមរដ្ឋមន្រ្តីជ្រាបស្រាប់ហើយ ទំនិញសម្រាប់ការធ្វើដំណើរគឺជារឿងគួរឲ្យកត់សម្គាល់មួយ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធគយដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ ២០១៦ នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី ៥០ លានដុល្លារដល់ជិត ១ ពាន់លានដុល្លារ។ ក្នុងពេលដែលយើងស្វាគមន៍ជោគជ័យរបស់កម្ពុជា គេក៏ត្រូវកត់សម្គាល់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មនៅពេលនេះ គ្មានតុល្យភាពទេ។ ទំនិញនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានតម្លៃតែ ៥១៤ លានដុល្លារទេ នៅក្នុងឆ្នាំ ២០១៩។ ដោយសារប្រទេសកម្ពុជាមានការលូតលាស់សេដ្ឋកិច្ច ហើយប្រជាជនកម្ពុជាចូលចិត្តទំនិញមានគុណភាពខ្ពស់របស់អាមេរិក បរិមាណនេះអាចខ្ពស់ជាងនេះឆ្ងាយ។ ខ្ញុំរីករាយនឹងធ្វើការជាមួយលោករដ្ឋមន្រ្តី ដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទិញផលិតផល និងសេវារបស់អាមេរិកច្រើនថែមទៀត។ ការធ្វើដូច្នេះនឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់យើងមានភាពសេរី យុត្តិធម៌ និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ពិតមែនតែពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងក្តី តែការវិនិយោគក៏ដើរតួនាទីសំខាន់ផងដែរ។ បើលោកអ្នកដើរមើលទីក្រុងភ្នំពេញ នៅពេលនេះ លោកអ្នកនឹងឃើញក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង រាប់ពីសណ្ឋាគារដល់ហាងលក់រាយ ដល់ភោជនីយដ្ឋាន និងដល់រោងចក្រ។ គេអាចឃើញក្រុមហ៊ុនពហុជាតិធំៗ ដូចជា Chevron, Starbucks និង Marriott ព្រមទាំងក្រុមហ៊ុនតូចៗ ដូចជា Aprati Foods, Montana Fly Company និង AHF Products ។ ក្រុមហ៊ុនអាមេរិកទាំងនេះមិនត្រឹមតែបង្កើតការងារទេ តែថែមទាំងនាំមកនូវនីតិរដ្ឋ តម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ហើយនិងការមិនពុករលួយ។ ក្រៅពីគុណតម្លៃទាំងនេះ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកផ្តល់ត្រឡប់ទៅឲ្យសហគមន៍ដែលគេធ្វើជំនួញនៅក្នុងនោះវិញ ពិសេស ជាមួយនឹងកម្មវិធីទទួលខុសត្រូវថ្មីៗរបស់ក្រុមហ៊ុន ចំពោះសង្គម។ មានគំរូជាច្រើននៅទូទាំងប្រទេសកម្ពុជា នៅពេលសព្វថ្ងៃនេះ។ គម្រោងអាងទឹក Aqua របស់ក្រុមហ៊ុនកូកា កូឡាកំពុងផ្តល់ទឹកស្អាតដល់ប្រជាជនជាង ៧០ ០០០ នាក់ មូលនិធិរបស់ក្រុមហ៊ុន GE តាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាពរបស់ខ្លួន កំពុងជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនរថយន្ត Ford ដោយមានដៃគូក្នុងស្រុក គឺក្រុមហ៊ុន RMA កំពុងជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់អ្នកបច្ចេកទេសរថយន្តកម្ពុជា។ ទាំងគុណតម្លៃ ទាំងកម្មវិធី ដែលក្រុមហ៊ុនអាមេរិកនាំមកជាមួយ នៅពេលគេធ្វើការវិនិយោគគឺជាមូលហេតុដែលខ្ញុំហៅក្រុមហ៊ុនទាំងនោះថា បទដ្ឋានមាសនៃវិនិយោគបរទេស។ យើងទាំងអស់គ្នាចង់ឲ្យមានក្រុមហ៊ុនអាមេរិកមកច្រើនថែមទៀត។ ដើម្បីទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឲ្យមករកស៊ីនៅកម្ពុជា ក្រុមហ៊ុនទាំងនោះចង់ឃើញមានច្បាប់ទម្លាប់ច្បាស់លាស់ និងភាពយុត្តិធម៌នៅក្នុងការរកស៊ី។ សហរដ្ឋអាមេរិក នៅពេលនេះ មានមធ្យោបាយមួយចំនួនសម្រាប់ជួយដល់អ្នកដែលមានការចាប់អារម្មណ៍លើពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មធ្យោបាយទាំងនេះរួមមានថវិកាចំនួន ៦០ ពាន់លានដុល្លា សម្រាប់ធ្វើហិរញ្ញប្បទានដល់ការទ្រទ្រង់ការវិនិយោគរបស់វិស័យឯកជន ដែលបានមកពីសាជីវកម្ម Development Finance Corporation (DFC) ។ ស្ថាប័នដែលមានមុនសាជីវកម្មនេះ ដែលមានឈ្មោះថា Overseas Private Investment Corporation (OPIC) បានបោះទុនវិនិយោគចំនួន ១៥០ លានដុល្លា នៅក្នុងប្រទេសកម្ពុជា បើគិតមកដល់ពេលនេះ។ បណ្តាញប្រឹក្សាលើប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Transaction Advisory Network (ITAN) ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយពេលនេះ កំពុងរកមើលវិធីសម្រាប់ឲ្យ ITAN ជួយដល់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ មធ្យោបាយទាំងនេះអាចជួយធ្វើឲ្យមានការវិនិយោគថ្មីៗ នៅកម្ពុជា។ តែដូចពាណិជ្ជកម្មដែរ ការវិនិយោគអាចមានទៅមានមក។ ដោយកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ ភាពជឿនលឿននៃក្រុមហ៊ុនរបស់ខ្លួន វាដល់ពេលហើយសម្រាប់ជំរុញការវិនិយោគរបស់កម្ពុជានៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីជំរុញគោលដៅនេះ ខ្ញុំសង្ឃឹមថា នឹងបានដឹកនាំគណប្រតិភូធុរកិច្ចកម្ពុជាមួយទៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ឱកាសវិនិយោគនៅទីនោះ។ ក្រុមហ៊ុនកម្ពុជាបង្កើតការងារនៅប្រទេសអាមេរិកគឺជាវិធីល្អណាស់ក្នុងការពង្រឹងទំនាក់ទំនង។ ខ្ញុំដឹងថាខ្ញុំនិយាយច្រើនហើយ នៅយប់នេះ។ សារជាគន្លឹះគឺថា ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងមានភាពកាន់តែជ្រាលជ្រៅឡើង ទាំងនៅពេលនេះ ទាំងនៅពេលអនាគត។ ដើម្បីសម្រេចបំណងនេះបាន យើងត្រូវធ្វើការជិតស្និទ្ធជាមួយលោកអ្នកទាំងអស់ ទាំងជាមួយវិស័យឯកជន ទាំងជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យការនេះចេញជារូបរាង។ ខ្ញុំមានជំនឿ ហើយសង្ឃឹមថា យើងនឹងអាចធ្វើបាន។ សូមរីករាយនៅយប់នេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែកញ្ញា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ទីក្រុង Jakarta ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ថ្ងៃនេះ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn និងលោកអគ្គលេខាធិការអាស៊ាន គឺឯកឧត្តម Dato Lim Jock Hoi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការអភិវឌ្ឍតំបន់ ជាលើកដំបូង រវាងទីភ្នាក់ងារ USAID របស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន នៅអគ្គលេខាធិការដ្ឋាអាស៊ាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន សហរដ្ឋអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ។ វាថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញភាពជាដៃគូជាយុទ្ធសាស្រ្តយូរអង្វែង ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព នៅតំបន់អាស៊ីអាគ្នេយ៍។ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn បានមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀងថ្មី សម្រាប់រយៈពេល ៥ ឆ្នាំ នេះ រវាងទីភ្នាក់ងារ USAID និងអាស៊ាន ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥០ លានដុល្លា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍតំបន់ ចំពោះសារសំខាន់ស្នូលនៃអាស៊ាន និងគោលដៅរួមគ្នានៃសមាហរណតំបន់ និងអភិបាលកិច្ចផ្អែកលើច្បាប់ទំលាប់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងអាស៊ាន”។ លោកបានថ្លែងនៅចុងបញ្ចប់ថា៖ “និយាយដោយខ្លី កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID នៅក្រោមកិច្ចព្រមព្រៀងនេះ នឹងជំរុញចក្ខុវិស័យនៃសមាគមអាស៊ាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែកញ្ញា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ទំនិញដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ៤ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១រសៀល បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។ តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែសីហា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
តម្រូវការអោយមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ សម្រាប់ធ្វើដំណើរ៖ ចាប់ពីថ្ងៃទី២៦ ខែមករា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) នឹងតម្រូវឱ្យគ្រប់អ្នកធ្វើដំណើរតាមផ្លូវអាកាសដែលនឹងចូលទៅសហរដ្ឋអាមេរិកបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ដែលទើបបានធ្វើក្នុងអំឡុងពេល៧២ម៉ោងនៃការចេញដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែបញ្ជាក់ថាអ្នកដំណើរទាំងអស់មានលទ្ធផលតេស្តអវិជ្ជមានមុននឹងអាចឡើងយន្តហោះបាន។ ក្រុមហ៊ុនអាកាសចរណ៍មិនត្រូវអនុញ្ញាតឲ្យអ្នកដំណើរឡើងយន្តហោះទេប្រសិនបើមិនបានផ្តល់ឯកសារដែលបង្ហាញថាគេមានលទ្ធផលអវិជ្ជមាន ឬបានជាសះស្បើយឡើងវិញហើយ។ តម្រូវការនេះគឺដាច់ដោយឡែកពីដំណើការដាក់ពាក្យសុំទិដ្ឋាការ។ រាល់សេចក្តីប្រកាសរបស់ប្រធានាធិបតីដែលរឹតបន្តឹងការធ្វើដំណើរដោយសាជំងឺកូវីដ១៩ នៅមានសុពលភាពដដែល ហើយបន្តអនុវត្តចំពោះអ្នកធ្វើដំណើរដែលជាប់ក្នុងការរឹតបន្តឹងនោះដោយមិនគិតពីលទ្ធផលតេស្តកូវីដ ឬការចាក់វ៉ាក់សាំងរបស់គេឡើយ។ អ្នកដំណើរដែលមានការលើកលែងដោយសាពាក់ព័ន្ធនឹងផលប្រយោជន៍ថ្នាក់ជាតិ ក៏ត្រូវបំពេញទៅតាមតម្រូវការធ្វើតេស្តមុនពេលចេញដំណើរដែរ។ សម្រាប់ព័ត៌មានបន្ថែមពីការលើកលែងសម្រាប់តម្រូវការតេស្តកូវីដ សូមចុច ត្រង់នេះ ។ សេវាកម្ម៖ ចាប់ពីពេលនេះតទៅ ស្ថានទូតអាមេរិកនៅភ្នំពេញបើកបំរើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួន រួមមានប្រភេទK ប្រភេទCR1 ប្រភេទCR2 ប្រភេទIR1 ប្រភេទIR2 ប្រភេទSB1 ប្រភេទEB5 ប្រភេទB1/B2 ប្រភេទF ប្រភេទM និងប្រភេទJ។ ស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឲ្យបានលឿន ប៉ុន្តែពេលវេលានៃការរង់ចាំអាចនឹងយូរជាងមុនដោយសាយើងនៅមានករណីដែលនៅសល់ពីមុនជាច្រើនកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុង គេហទំព័រនេះ សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអ៊ីម៉េលមក IVPhnomPenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ ដើម្បីស្នើសុំណាត់សម្ភាសន៍ជាប្រញាប់។ ការពន្យាសុពលភាពនៃថ្លៃដាក់ពាក្យសុំទិដ្ឋាការ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាយល់ឃើញថា បេក្ខជនជាច្រើនបានបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការរួចហើយ និងកំពុងរង់ចាំណាត់សម្ភាសន៍។ ស្ថានទូតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបើកបំរើសេវាកម្មទិដ្ឋាការទាំងអស់ឡើងវិញឱ្យបានឆាប់ និងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ ក្នុងពេលនេះ លោកអ្នកអាចទុកចិត្តបានថា ស្ថានទូតនឹងបន្តសុពលភាពនៃការបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV Fee) របស់លោកអ្នកដែលបានបង់រួច រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនទាំងអស់ដែលមិនអាចណាត់សម្ភាសន៍សុំទិដ្ឋាការដោយសារតែការផ្អាកសេវាកម្មមានឱកាសណាត់សម្ភាសន៍ និង/ឬចូលសម្ភាសន៍ជាមួយនឹងថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ខ្លួនដែលបានបង់រួច។ សូមបន្តតាមដានគេហទំព័រនេះ សម្រាប់ព័ត៌មានពីពេលណាដែលស្ថានទូតបើកបំរើសេវាកម្មទិដ្ឋាការធម្មតាឡើងវិញ។ ការផ្អាកមិនឲ្យចូលសហរដ្ឋអាមេរិកចំពោះជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិក៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីបានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយ ផ្អាកជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិកមិនឲ្យចូលសហរដ្ឋអាមេរិក ។ សេចក្ដីប្រកាសនេះនឹងបន្តសុពលភាពនៃសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០១៤ និងលេខ១០០៥២ ដោយបន្តការផ្អាកមិនអោយចូលនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០១៤ ផ្អាកជនអន្តោប្រវេសន៍ប្រភេទមួយចំនួនមិនឲ្យចូលសហរដ្ឋអាមេរិក ខណៈ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ ផ្អាកជនមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិកមិនឲ្យចូលសហរដ្ឋអាមេរិក ក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មី។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ សំដៅដល់អ្នកមានទិដ្ឋាការប្រភេទH-1B ប្រភេទH-2B ប្រភេទL-1 ប្រភេទJ-1 សម្រាប់ចូលរួមហាត់ការងារ (intern) អ្នកហ្វឹកហ្វឺនការងារ (trainee) គ្រូបង្រៀន (teacher) អ្នកផ្តល់ប្រឹក្សាបោះជំរុំ (camp counselor) អ្នកធ្វើការតាមផ្ទះ (au pair) ឬអ្នកចូលរួមកម្មវិធីការងារធ្វើដំណើរនារដូវក្ដៅ (summer work travel program) ព្រមទាំងប្តី/ប្រពន្ធ និងកូនៗរបស់ពួកគេដែលមានទិដ្ឋាការប្រភេទH-4 ប្រភេទL-2 ឬប្រភេទJ-2 ។ ពលរដ្ឋអាមេរិក អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ និងជនបរទេសដែលកំពុង ឬបានចូលសហរដ្ឋអាមេរិករួចហើយ ឬអ្នកដែលទទួលបានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬទិដ្ឋាការអន្តោប្រវេសន៍រួចហើយនៅថ្ងៃដែលសេចក្ដីប្រកាសនេះចូលជាធរមាន នឹងមិនរាប់បញ្ចូលក្នុងសេចក្ដីប្រកាសនេះទេ។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីស្តីអំពីជំងឺកូរ៉ូណាថ្មី៖ ជនបរទេសណាដែលធ្លាប់មានវត្តមាននៅក្នុងបណ្តាប្រទេសទាំងអស់ខាងក្រោមនេះអំឡុងពេល១៤ថ្ងៃមុនចូលឬមានបំណងចូលសហរដ្ឋអាមេរិកត្រូវបានហាមឃាត់ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ៩៩៨៤ លេខ៩៩៩២ លេខ៩៩៩៣ លេខ៩៩៩៦ និងលេខ១០០៤១ ដែលបានធ្វើឡើងនៅថ្ងៃទី២៥ខែមករា។ ប្រទេសទាំងអស់នោះរួមមាន៖ – ប្រទេសអាហ្រ្វិចខាងត្បូង – ប្រទេសប្រេស៊ីល – ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដោយមិនរាប់បញ្ចូលទឹកដីក្រោមចក្រភពដែលនៅខាងក្រៅទ្វីបអឺរ៉ុប។ – សាធារណរដ្ឋអៀរឡង់ – ប្រទេសទាំង២៦នៅក្នុងតំបន់ Schengen រួមមានប្រទេសអូទ្រីស ប្រទេសប៊ែលស៊ិក សាធារណរដ្ឋឆែក ប្រទេសដាណឺម៉ាក ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសក្រិច ប្រទេសហុងគ្រី ប្រទេសអ៊ីស្លង់ ប្រទេសអ៊ីតាលី ប្រទេសឡេតូនី ប្រទេសលិចតិនស្តាញ ប្រទេសលីទុយអានី ប្រទេសលុចសំបួ ប្រទេសម៉ាល់ត៍ ប្រទេសហូឡង់ ប្រទេសណរវែស៍ ប្រទេសប៉ូឡូញ ប្រទេសប៉ទុយហ្គាល់ ប្រទេសស្លូវាគី ប្រទេសស្លូវានី ប្រទេសអេស្បាញ ប្រទេសស៊ុយអ៉ែត និងប្រទេសស្វីស – សាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់ – សាធារណរដ្ឋប្រជាមានិតចិន ដោយមិនរាប់បញ្ចូលរដ្ឋបាលពិសេសនៃហុងកុង និងម៉ាកាវ។ មានករណីលើកលែងមួយចំនួន ដូចជាសម្រាប់អ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក និងសមាជិកគ្រួសារមួយចំនួនរបស់ពលរដ្ឋ អាមេរិកព្រមជាមួយនឹងការលើកលែងដទៃទៀតដែលមានចែងនៅក្នុងសេចក្ដីប្រកាសទាំងនោះ។ ប្រសិនបើអ្នករស់នៅ ធ្លាប់បានធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើកាលពីពេលថ្មីៗកន្លងមក ឬមានបំណងធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើនេះមុនធ្វើដំណើរទៅអាមេរិក យើងខ្ញុំសូមផ្តល់យោបល់ឲ្យលាកអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំរហូតដល់រយៈពេល១៤ថ្ងៃក្រោយពីថ្ងៃដែលអ្នកចាកចេញពីប្រទេសដែលហាមប្រាមខាងលើជាមុនសិន។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានអាការៈដូចជាមានជំងឺផ្តាសាយ ឬជឿថាអ្នកបានប៉ះពាល់ជាមួយនឹងមេរោគកូរ៉ូណាថ្មី យើងខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់រយៈពេល១៤ថ្ងៃទៅមុខទៀត។ ការលុបចោលសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ ៩៦៤៥ និង ៩៩៨៣ នៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ប្រធានាធិបតីដែលមានចំណងជើងថា“ការបញ្ចប់បម្រាមប្រកាន់ពូជសាសន៍នៃការចូលទៅកាន់សហរដ្ឋអាមេរិក“។ សេចក្តីប្រកាសនេះបញ្ចប់ការរឹតត្បិតការធ្វើដំណើរក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ ៩៦៤៥ និង ៩៩៨៣ ដែលបានផ្អាកការចូលទៅកាន់សហរដ្ឋអាមេរិកដោយផ្អែកលើប្រភេទទិដ្ឋការនៃជនជាតិជាក់លាក់មួយចំនួនពីប្រទេស Burma, Eritrea, Iran, Kyrgyzstan, Libya, Nigeria, North Korea, Somalia, Sudan, Syria, Tanzania, Venezuela, និង Yemen។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកក្កដា, 2020 | ប្រភេទ: កិច្ចការកុងស៊ុល, ទិដ្ឋាការ, ពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹងធ្វើការលក់ដេញថ្លៃឡាយឡុងនូវរថយន្តប្រើប្រាស់រួចចំនួន១គ្រឿងដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២9 ខែកក្កដា ឆ្នាំ២០២០។ សូមផ្ញើរសន្លឹកដេញថ្លៃរបស់លោកអ្នកតាមរយៈស្រោមសំបុត្របិទជិតទៅកាន់អស័យដ្ឋាន៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អគារលេខ ១ ផ្លូវលេខ ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ Attn: លោកសំ សុភី។ សូមមើលព័ត៌មានបន្ថែម៖ Sale Ads for the Land Cruiser (PDF:778KB)
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដាន) រដ្ឋាភិបាលកម្ពុជា មិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ការខិតខំទាំងនេះរួមមានដូចជាបានបន្តកាត់ទោសនិងដាក់ទោសជនល្មើស ការបង្កើតផែនការសកម្មភាព ៥ ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរការបង្កើតនិងប្រើបច្ចេកទេសថ្មីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ។ តែរដ្ឋាភិបាលមិនបានបង្ហាញឲ្យឃើញថាបានបង្កើនការខិតខំទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ ឬចែករំលែកព័ត៌មានគន្លឹះ ស្តីពីការងារពង្រឹងការអនុវត្តច្បាប់ទេ។ អំពើពុករលួយ នៅតែធ្វើឲ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខ កង្វះការគ្រប់គ្រង និងវិធានការចាប់ឲ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឲ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តីជាមួយឈ្មួញខិលខូច ដែលបានធ្វើឲ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្តកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ ឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឲ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាលបានបន្តប្រើប្រាស់មិនត្រឹមត្រូវ នូវធនធានមានកម្រិតសម្រាប់ការងារពង្រឹងច្បាប់ ដោយដៅលើអ្នកមិនជាប់ពាក់ព័ន្ធនឹងការជួញដូរ ហើយគាបសង្កត់លើបុគ្គលដែលចង់ធ្វើការចងក្រងឯកសារស្តីពីការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ហើយមិនបានខិតខំបង្វែរការចោទប្រកាន់ស្តីពីការជួញដូរដែលមិនសមហេតុផល និងមានលក្ខណៈនយោបាយ ដូចមាននិយាយនៅក្នុងរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការ ដែលអនុញ្ញាតឲ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឲ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ឲ្យជនប្រព្រឹត្តការជួញដូរផ្លូវភេទទទួលខុសត្រូវ។ ដូច្នេះប្រទេសកម្ពុជា នៅបន្តស្ថិតនៅលំដាប់ថ្នាក់ទី ២ ក្នុងបញ្ជីតាមដាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកគាំទ្រឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ ពេលនេះ យើងកំពុងពង្រឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកដ៏មានសារសំខាន់ និងមានភាពចម្រូងចម្រាសនៃតំបន់នេះ គឺសមុទ្រចិនខាងត្បូង។ យើងសូមបញ្ជាក់ច្បាស់ថា ការទាមទាររបស់ប្រទេសចិនចំពោះធនធានក្នុងភាគច្រើនបំផុតនៃសមុទ្រចិនខាងត្បូងគឺខុសច្បាប់ទាំងស្រុង គឺដូចគ្នានឹងយុទ្ធនាការរបស់ចិនក្នុងការសម្លុតតគេឯង ដើម្បីបានគ្រប់គ្រងធនធានទាំងនោះ។ នៅសមុទ្រចិនខាងត្បូង យើងចង់រក្សាសន្តិភាព និងស្ថិរភាព លើកកម្ពស់សេរីភាពសមុទ្រ ស្របតាមច្បាប់អន្តរជាតិ រក្សាលំហូរដោយគ្មានឧបសគ្គនៃពាណិជ្ជកម្ម ប្រឆាំងការប៉ុនប៉ងណាមួយក្នុងការប្រើការសម្លុត ឬកម្លាំង ដើម្បីដោះស្រាយជម្លោះ។ យើងមានផលប្រយោជន៍ដ៏ជ្រាលជ្រៅ និងស្របច្បាប់ ជាមួយដៃគូ និងសម្ព័ន្ធមិត្តជាច្រើនរបស់យើង ដែលជាយូរមកហើយ បានគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ផលប្រយោជន៍រួមទាំងនេះបានរងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ពីសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងប៉េកាំង បានប្រើការគំរាមកំហែងដើម្បីបំផ្លាញសិទ្ធិអធិបតេយ្យ នៃប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាប់នឹងសមុទ្រចិនខាងត្បូង សម្លុតគេមិនឲ្យទទួលបានធនធានសមុទ្រ ប្រកាសធ្វើការគ្រប់គ្រងជាឯកតោភាគី ហើយយកគោលការណ៍ “អ្នកខ្លាំងជាអ្នកត្រូវ” មកជំនួសច្បាប់អន្តរជាតិ។ គេមើលឃើញយុទ្ធសាស្រ្តរបស់ប្រទេសចិនរាប់ឆ្នាំមកហើយ។ នៅឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេសចិនកាលនោះ ឈ្មោះ Yang Jiechi បានប្រាប់សមភាគីអាស៊ានរបស់លោកថា “ប្រទេសចិនគឺជាប្រទេសធំ ហើយប្រទេសដទៃគឺជាប្រទេសតូច ហើយវាគឺជាការពិត”។ ទស្សនៈបែបចង់រំលោភលើគេរបស់ប្រទេសចិនមិនត្រូវមានឡើយ នៅក្នុងសវត្សរ៍ទី ២១ យើងនេះ។ ប្រទេសចិនគ្មានមូលដ្ឋានច្បាប់ក្នុងការចាប់បង្ខំឲ្យគេទទួលយកឆន្ទៈរបស់ខ្លួននៅក្នុងតំបន់នេះទេ។ ទីក្រុងប៉េកាំងមិនបានផ្តល់មូលដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់ការទាមទារតាម “ខ្សែបន្ទាត់ ៩” របស់ខ្លួន នៅសមុទ្រចិនខាងត្បូងទេ តាំងពីពេលដែលខ្លួនបានប្រកាសវា នៅឆ្នាំ ២០០៩មក។ នៅក្នុងការសម្រេចចិត្តជាឯកឆន្ទ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ តុលាការកាត់ក្តី ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ឆ្នាំ ១៩៨២ ស្តីពីអនុសញ្ញាសមុទ្រ ដែលប្រទេសចិនជារដ្ឋបានចុះហត្ថលេខាយល់ព្រមផងដែរនោះ បានបដិសេធការទាមទារតំបន់សមុទ្ររបស់ប្រទេសចិន ថាគ្មានមូលដ្ឋានច្បាប់ នៅក្នុងច្បាប់អន្តរជាតិ។ តុលាការនេះបានឲ្យប្រទេសហ្វីលីពីន ដែលជាប្រទេសដាក់ពាក្យបណ្តឹង ឈ្នះក្តីស្ទើរតែក្នុងគ្រប់ការទាមទារទាំងអស់។ ដូចដែលសហរដ្ឋអាមេរិកបានបញ្ជាក់កន្លងមកហើយ និងដូចដែលត្រូវបានបញ្ជាក់ច្បាស់នៅក្នុងអនុសញ្ញាហើយ ការសម្រេចរបស់តុលាការនេះគឺបិទផ្លូវតវ៉ា ហើយភាគីទាំងសងខាងត្រូវតែគោរព។ ពេលនេះ ជំហររបស់សហរដ្ឋអាមេរិកស្តីពីការទាមទាររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺស្របតាមការសម្រេចរបស់តុលាការ ពោលគឺ៖ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើការទាមទារក្នុងតំបន់សមុទ្រនេះបានទេ ដែលរួមមានការទាមទារលើតំបន់សេដ្ឋកិច្ចពិសេសណាមួយ រាប់ពីតំបន់ថ្មប៉ប្រះទឹក Scarborough ដល់ប្រជុំកោះ Sprartly ទាក់ទងនឹងប្រទេសហ្វីលីពីន នៅក្នុងតំបន់ដែលតុលាការបានរកឃើញថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសហ្វីលីពីន។ ការរំខានរបស់ទីក្រុងប៉េកាំងដល់ការនេសាទ និងការអភិវឌ្ឍថាមពលសមុទ្រ នៅក្នុងតំបន់ទាំងនោះ គឺខុសច្បាប់ ហើយសកម្មភាពជាឯកតោភាគីរបស់ប្រទេសចិន ក្នុងការធ្វើអាជីវកម្មលើធនធានទាំងនោះ ក៏ខុសច្បាប់ដែរ។ ស្របតាមការសម្រេចរបស់តុលាការដែលមានតម្លៃតាមផ្លូវច្បាប់ ប្រទេសចិនគ្មានការទាមទារទឹកដី ឬដែនសមុទ្រស្របច្បាប់ នៅតំបន់ Micheif Reef ឬ Second Thomas Shoal ទេ ដោយតំបន់ទាំងពីរនេះស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន ហើយទីកុ្រងប៉េកាំងក៏មិនត្រូវទាមទារដី ឬសមុទ្រដោយសារតែលក្ខណៈនៃតំបន់ទាំងនេះបានដែរ។ ដោយសារទីក្រុងប៉េកាំងមិនបានចេញការទាមទារស្របច្បាប់ និងស៊ីចង្វាក់ត្រឹមត្រូវ នៅសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកសូមបដិសេធរាល់ការទាមទាររបស់ប្រទេសចិន ចំពោះដែនទឹកដែលស្ថិតនៅក្នុងចម្ងាយលើសពី ២២ គម ពីកោះដែលខ្លួនបានទាមទារ នៅប្រជុំកោះ Spratly (ដោយគ្មានការធានាថា នឹងគ្មានការបដិសេធដូចគ្នានេះដែរចំពោះការទាមទារលើអធិបតេយ្យភាពដោយរដ្ឋដទៃទៀត លើកោះបែបនោះ)។ ដូច្នេះ សហរដ្ឋអាមេរិកបដិសេធការទាមទារណាមួយរបស់ប្រទេសចិននៅក្នុងដែនទឹកនៅជុំវិញតំបន់ Vanguard Bank (ក្បែរប្រទេសវៀតណាម) និងតំបន់ Luconia Shoals (ជិតប្រទេសម៉ាឡេស៊ី) ដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ និងតំបន់ Natuna Besar (ក្បែរប្រទេសឥណ្តូនេស៊ី)។ សកម្មភាពណាមួយរបស់ប្រទេសចិនដែលយាយីការនេសាទឬការអភិវឌ្ឍធនធានអ៊ីដ្រូកាបោនរបស់រដ្ឋដទៃទៀត នៅក្នុងដែនទឹកទាំងនេះ ឬដែលប្រព្រឹត្តសកម្មភាពបែបនេះជាឯកតោភាគី គឺជាអំពើខុសច្បាប់។ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើដែនដី ឬដែនសមុទ្រនៅ (ឬក្បែរ)តំបន់ James Shoal ដែលជាតំបន់លិចទឹក ហើយមានចម្ងាយតែជាង ៩០គម ពីប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១៨០០ គម ពីឆ្នេររបស់ប្រទេសចិន។ តំបន់ James Shoal ត្រូវបានប្រព័ន្ធឃោសនារបស់ប្រទេសចិននិយាយថា ជា “ទឹកដីនៅចុងខាងត្បូងបំផុតនៃប្រទេសចិន”។ ច្បាប់អន្តរជាតិចែងច្បាស់ហើយ គឺថា ដីទួលនៅក្រោមទឹក ដូចជា James Shoal មិនអាចរដ្ឋណាមួយទាមទារយកបានឡើយ ហើយមិនអាចត្រូវបានបង្កើតជាតំបន់កំហិតលើការធ្វើនាវាចរណ៍បានទេ។ តំបន់ James Shoal (ដែលស្ថិតនៅក្រោមផ្ទៃទឹកប្រហែល ២០ ម) មិនមែន ហើយក៏មិនដែលជាទឹកដីរបស់ប្រទេសចិនឡើយ ហើយទីក្រុងប៉េកាំងក៏មិនអាចទាមទារសិទ្ធិស្របច្បាប់លើតំបន់នេះបានដែរ។ ពិភពលោកនឹងមិនអនុញ្ញាតឲ្យទីក្រុងប៉េកាំងយកសមុទ្រចិនខាងត្បូងធ្វើជាអាណាចក្រសមុទ្ររបស់ខ្លួនបានទេ។ ប្រទេសអាមេរិកឈរនៅជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងការការពារសិទ្ធិអធិបតេយ្យរបស់គេ លើធនធានសមុទ្រ ស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់គេ នៅក្រោមច្បាប់អន្តរជាតិ។ យើងឈរនៅជាមួយសហគមន៍អន្តរជាតិ នៅក្នុងការការពារសេរីភាពសមុទ្រ ហើយគោរពអធិបតេយ្យភាព ព្រមទាំងបដិសេធការប៉ុនប៉ងក្នុងការបង្ខំឲ្យគេទទួលយកគោលការណ៍ “អ្នកខ្លាំងគឺជាអ្នកត្រូវ” នៅសមុទ្រចិនខាងត្បូង ឬតំបន់ដទៃទៀត ក្នុងពិភពលោក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិករាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ”។ ឯកឧត្តម W. Patrick …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីសង្ខេបរួម រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់ តាមរយៈការមានថ្ងៃឈប់សម្រាក ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ច្បាប់មិនអនុញ្ញាតឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឲ្យការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវជនម៉ុងតាញ៉ាមួយក្រុម ដែលកាន់សាសនាគ្រិស្តមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីទាមទារសិទ្ធិជ្រកកោន។ រដ្ឋាភិបាល បានប្រគល់ឲ្យវិញនូវដីខ្លះទៅសហគមន៍ជនជាតិ ដែលច្រើនមានជំនឿលើរុក្ខអារក្សអ្នកតា ដោយដើមឡើយ រដ្ឋផ្តល់ដីនោះទៅឲ្យក្រុមហ៊ុនបរទេសមួយធ្វើជាដីសម្បទានសម្រាប់ធ្វើការអភិវឌ្ឍន៍។ សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា បទល្មើសទាក់ទងនឹងអំពើអាបធ្មប់ នៅតែបន្តមានច្រើន ហើយនៅចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ មានករណីបែបនេះយ៉ាងហោចណាស់ចំនួន ៤៩។ នៅតែមានសេចក្តីរាយការណ៍ថា មានឧបសគ្គនៅក្នុងសង្គម ចំពោះសមាហរណកម្មនៃក្រុមភាគតិចដែលកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកកាន់សាសនាគ្រិស្ត។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱន ជាមួយតំណាងនៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ កម្មវិធីខ្លះរបស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌សាសនា។ ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦,៧ លាននាក់ (ចំនួនប៉ាន់ប្រមាណនៅពាក់កណ្តាលឆ្នាំ ២០១៩)។ បើយោងតាមក្រសួងធម្មការ និងសាសនា ប្រហែល ៩៥% នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនាហីនយាន ។ ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រិស្ត អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា កៅដាយ។ តាមប្រពៃណី អាណិកជនវៀតណាមកាន់ព្រះពុទ្ធសាសនាមហាយាន តែមានច្រើនបានបែរមកកាន់ពុទ្ធសាសនាហីនយានវិញ។ អាណិកជនវៀតណាមដទៃទៀតកាន់សាសនារ៉ូម៉ង់កាតូលិក ហើយក្រុមនេះជាក្រុមធំជាងគេ ដែលកាន់សាសនាកាតូលិកនៅកម្ពុជា។ អ្នកកាន់សាសនាកាតូលិកមានចំនួន ០,៤% នៃប្រជាជនសរុប។ ការវាយតម្លៃរបស់អង្គការមិនមែនរដ្ឋាភិបាល លើអ្នកកាន់សាសនាប្រូតេស្តង់ រួមទាំងអ្នកកាន់សាសនាគ្រិស្ត Evangelical ផង ឃើញថា មានចំនួនខុសៗគ្នា តែឃើញថា ចំនួនគឺតិចជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release May …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែឧសភា, 2020 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសប្តាហ៍នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ការជួយដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែងរបស់យើងលើផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។ លោកបន្តថា ៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៣ មេសា ឆ្នាំ ២០២០ តាងនាមឲ្យប្រជាជនអាមេរិក ខ្ញុំសូមជូនពរដល់សហគមន៍ឥស្លាម នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក នៅក្នុងពេលដែលគេចាប់ផ្តើមខែបុណ្យរ៉ាម៉ាឌន។ ខែរ៉ាម៉ាឌន ជាពេលដែលគេធ្វើការមើលទៅលើខ្លួនឯង ការប្រតិបត្តិសាសនា និងក្តីមេត្តាករុណា។ នៅសហរដ្ឋអាមេរិក ស្ថិតក្នុងកាលៈទេសៈធម្មតា វិហារឥស្លាម ផ្ទះ និងមជ្ឈមណ្ឌលសហគមន៍ជាច្រើនស្វាគមន៍មិត្តភក្តិ និងអ្នកជិតខាងដែលកាន់សាសនាផ្សេងៗ ដើម្បីរួបរួមគ្នាក្រោមដំបូលតែមួយ ដើម្បីបន្ទរនូវគុណតម្លៃរួមរបស់អាមេរិក ក្នុងការចូលរួមទាំងអស់គ្នា និងការធ្វើនូវអំពើសប្បុរស។ នៅឆ្នាំនេះ មេរោគកូវីដ ១៩ បានផ្លាស់ប្តូរភ្លាមៗ នូវការជួបជុំគ្នា និងពិធីអបអររបស់សាសនិកឥស្លាមជាច្រើន នៅទូទាំងសាកលលោក។ សាសនិកឥស្លាមដែលមានគម្រោងធ្វើដំណើរទៅMecca ក្នុងដំណើរធម្មយាត្រា Umrah ដើម្បីទៅព្រះវិហារសាសនាពីរ គឺព្រះវិហារ Mecca និង Medina ត្រូវបានលើកទឹកចិត្តឲ្យផ្អាកគម្រោងផែនការរបស់គេ ដើម្បីទប់ការរាលដាលនៃជំងឺនេះ។ អាហារស្រាយបួសIftar មិនអាចត្រូវបានបរិភោគរួមគ្នា ដូចដែលគេធ្វើតាមប្រពៃណីមក ជាមួយមិត្តភក្តិនិងបងប្អូនទេ ហើយមានច្រើនគ្នារៀបចំធ្វើតាមប្រព័ន្ធអ៊ិនធ័រណែត។ នៅក្នុងរដូវដែលគេធ្វើការគោរពបូជានេះ មានការប្រែប្រួលរួចទៅហើយដោយសាររោគរាតត្បាតមួយនេះ ដែលយកលេសបន្ទោសលើក្រុមសាសនាខ្លះ រួមទាំងសាសនិកឥស្លាមផងនោះ មានការកើនឡើងជាមួយនឹងការរាលដាលនៃមេរោគកូវីដ ១៩។ យើងសុំឲ្យរដ្ឋាភិបាល និងសហគមន៍ទាំងអស់ប្រើពេលវេលានេះ ដើម្បីផ្តោតលើពិធីសាសនា និងការឯកភាពគ្នា គិតពីសុខភាព និងសុវត្ថិភាពនៃជន ដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់ និងជនងាយរងគ្រោះជាងគេ នៅក្នុងពេលដែលយើងបន្តការខិតខំដើម្បីបញ្ចប់វិបត្តិមេរោគកូវីដ ១៩។ បុណ្យរ៉ាម៉ាឌន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ភ្នំពេញ សូមជម្រាបសួរ! យើងមានសេចក្តីរីករាយក្នុងការផ្សព្វផ្សាយនូវទិន្នានុប្បវត្តិ លើកទី២ ស្តីពីការសិក្សាពីមហាតំបន់ទន្លេមេគង្គ។ នេះគឺជាវេទិកាមួយ សម្រាប់ពិភាក្សាពីបញ្ហាគន្លឹះ ដើម្បីផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ ហើយពិនិត្យលើបញ្ហាស្មុគស្មាញនានា ដែលតំបន់ នេះ ប្រឈមមុខជាមួយ។ តំបន់មេគង្គក្រោមគឺជាចំណុចផ្តោតមួយ សម្រាប់សមាគមអាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល។ សហរដ្ឋអាមេរិកបានជួយតំបន់នេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់ ទន្លេមេគង្គក្រោម (LMI) អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈកម្មវិធីជាច្រើន ទាក់ទងនឹងបញ្ហាក្នុងវិស័យថាមពល បរិស្ថាន សុខាភិបាល និងអប់រំ ជាមួយនឹងទឹកប្រាក់ជំនួយចំនួនជាង ៣,៥ ពាន់លានដុល្លាសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ ទន្លេមេគង្គចងភ្ជាប់តំបន់នេះចូលគ្នា។ វាជាសរសៃឈាម នៃមនុស្សចំនួន ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយទន្លេនេះ និងមនុស្សរាប់រយលាននាក់ទៀត ដែលជលផលពីទន្លេនេះ ផ្តល់ជាស្បៀងអាហារយ៉ាងសំខាន់សម្រាប់គេ។ ឧស្សាហូបនីយកម្ម និងនគរូបនីយកម្មដែលមានល្បឿនលឿន បាននាំឲ្យមានការធ្លាក់ចុះ ផ្នែកបរិស្ថាន នៅតាមបណ្តោយទន្លេនេះ និងហានិភ័យដល់សន្តិសុខស្បៀង និងមុខរបរប្រកបជីវភាពរស់នៅ។ គ្រាន់តែ នៅក្នុងសប្តាហ៍ កន្លងទៅនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវរថយន្តប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់រថយន្តដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ១១ ខែឧសភា ឆ្នាំ២០២០ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: រថយន្តនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ រថយន្តដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពរថយន្តនីមួយៗនៅលើវេបសាយដេញថ្លៃ។ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃរថយន្ត ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ឬបង់ប្រាក់កក់ ១០% ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោងដែលត្រូវបានទាក់ទង។ ប្រាក់កក់នេះនឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀតមិនត្រូវបានបង់ក្នុងអំឡុងពេល ៩៦ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត។ គេអាចយករថយន្តចេញបានបន្ទាប់ពីបង្ហាញសំណៅនៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន
សេចក្តីប្រកាសព័ត៌មាន លោកស្រី MORGAN ORTAGUS, អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា។ ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះ ធ្វើឲ្យយើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយយើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត។ សូមទទួលយកនូវសព្ទសាធុការពររបស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។ សូមឲ្យឆ្នាំជូតនេះ នាំមកនូវសំណាងល្អដល់គ្រប់គ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានផ្នែកកិច្ចការសាធារណៈ និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំប្រទេស ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលបញ្ជូនត្រឡប់មកវិញ នូវរូបបដិមាខ្មែរចំនួន ២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរឹបអូសបាន កាលពីឆ្នាំ២០០៥ និងឆ្នាំ ២០១៧។ រូបបដិមាទាំងពីរនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅព្រឹកនេះ ហើយតំណាងមកពីស្ថានទូត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពីជំងឺឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy បានកោតសរសើរនូវការបញ្ជូនមកវិញនៃបដិមាទាំងនេះ ដោយមានប្រសាសន៍ថា ៖ “ក្នុងពេលយើងអបអរសាទរ ការប្រារព្ធខួប៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ការប្រគល់វិញ នូវបដិមាទាំងពីរនាថ្ងៃនេះ គឺជាការរំលឹក នូវអ្វីដែលប្រទេសយើងទាំងពីរសម្រេចបានរួមគ្នា”។ ការប្រគល់មកវិញ នូវបដិមាទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៨ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា”។ អនុស្សារណៈនេះ មានបំណងកាត់បន្ថយ ការលួចប្លន់វត្ថុបុរាណ ដែលតំណាងឲ្យបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ៖ “រាល់ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរពីបរទេស គឺជាសក្ខីភាព ដែលបញ្ជាក់នូវចំណងមិត្តភាព ភាពជាដៃគូពិតប្រាកដ ប្រកបដោយកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាពបរិបូណ៌ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេររិក ពិតជាអាចធ្វើបាន ក្នុងការបញ្ជូនមកវិញ នូវរូបបដិមាដែលត្រូវបាន គេយកចេញពីប្រទេសកម្ពុជា”។ ទោះបីជាមានបញ្ហាប្រឈម និងគ្រោះអាសន្នសម្រាប់សុខភាពពិភពលោកទាំងមូល ក៏ដូចជាវិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្លូវដង្ហើមCOVID-19 យ៉ាងណាក៏ដោយ ក៏រូបបដិមាខ្មែរនៅតែមានបំណងវិលត្រឡប់មកមាតុភូមិរបស់យើងវិញ ដើម្បីជាប្រយោជន៍ដ៏ធំធេង និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជន”។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ “ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ គឺជាគំរូដ៏ល្អមួយនៃក្រុមជំនាញឯកទេស របស់បណ្តាទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការគ្នារបស់អ្នកជំនាញ នៅទូទាំងពិភពលោកនៅក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរដោយខុសច្បាប់ នូវបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។ ការងារសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក មិនត្រឹមតែការពារបេតិកភណ្ឌវប្បធម៌តែប៉ុណ្ណោះទេ តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងនូវការអនុវត្តអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការ UNESCO ស្តីពីមធ្យោបាយនៃការហាមប្រាម និងការពារកុំឲ្យមានការនាំចេញ–នាំចូល និងការផ្ទេរខុសច្បាប់នៃកម្មសិទ្ធិលើសម្បត្តិវប្បធម៌”។ រូបបដិមាទី១ គឺជាដងខ្លួនទេវរូប ភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាទោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ ដងខ្លួនរាងមូល ស្លៀកសំពត់មានភ្លីឆ្នូតបញ្ឈរតូចៗមានពាក់ខ្សែក្រវ៉ាត់រាងសំប៉ែត(ឆ្លាក់ក្បាច់បួនជ្រុងរាងដូចក្បាលខ្សែក្រវ៉ាត់) និងចង្កេះសំពត់ខាងក្រោយរាងខ្ពស់ជាងខ្សែក្រវ៉ាត់។ ផ្នែកខាងក្រោយឆ្លាក់ក្បាច់កន្ទុយក្បិនវាត់ឡើង មានជាយអមសងខាងធ្លាក់លើខ្សែក្រវ៉ាត់។ ចំណែកនៅលើសំពត់ និងក្បាលខ្សែក្រវ៉ាត់ខាងមុខសឹក និងមានស្នឹមមើលមិនស្គាល់ក្បាច់ចម្លាក់។ នៅលើតួបដិមាមានស្នឹម និងសឹកផ្នែកខាងក្រោយ មានស្នាមបែកតូចៗជាច្រើនកន្លែង ដូចជានៅលើខ្សែក្រវ៉ាត់ផ្នែកខាងស្ដាំ នៅលើចង្កេះខាងឆ្វេង និងនៅលើស្មា។ ទឹកដៃសិល្បៈ ជាស្នាដៃមិនសូវស្អាត ការឆ្លាក់ក្បាច់លម្អពុំសូវយកចិត្តទុកដាក់ ឬទឹកដៃសិល្បៈធ្លាក់ចុះ ដូចបដិមាខ្មែរមួយចំនួន ក្នុងរចនាបថឃ្លាំង ចុងស.វ.ទី១០ ដល់ដើមស.វ.ទី១១ គ.ស។ បដិមានេះ ត្រូវរឹបអូសបាននៅឆ្នាំ២០១៧ នៅពេលផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅទីក្រុង San Francisco បានទទួលព័ត៌មានទាក់ទងនឹងការលក់ដេញថ្លៃ នៅកន្លែងលក់ដេញថ្លៃមួយ នៅ California។ ម្ចាស់នៅកន្លែងលក់ដេញថ្លៃនោះ បាននិយាយថា វត្ថុនោះ ត្រូវបាននាំចូលមកនៅឆ្នាំ១៩៩២ ដោយមានលិខិតបញ្ជាក់កន្លែងដើមចេញពីទីក្រុង Bangkok នៃប្រទេសថៃ ដោយដាក់ថា “ខ្លួនខ្មែរនៅអង្គរវត្ត”។ អ្នកជំនាញផ្នែកវត្ថុបុរាណ បានកំណត់ថា បដិមានេះ មានតម្លៃនៅលើទីផ្សារចំនួន ៧៥ ០០០ ដុល្លា។ រូបបដិមាទី២ គឺជាដងខ្លួនទេវរូបភេទប្រុស ផលិតពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់គឺមានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗលំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវ៉ាត់លាតពីរជាន់។ ស្ថានភាពដងខ្លួនទេវរូប គឺបាត់ព្រះសិរត្រឹមក ដាច់ព្រះហស្ថសងខាងត្រឹមក្លៀក បាក់ជើងស្តាំក្រោមជង្គង់ និងជើងឆ្វេង នៅសល់ត្រឹមភ្លៅ។ សរុបមក ដងខ្លួនទេវរូបនេះ អាចមានប្រភពចេញពីប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងរចនាបថកោះកេរ រវាងសតវត្សទី១០ ឬជាដងខ្លួនព្រះព្រហ្ម ក្នុងរចនាបថឃ្លាំងនាចុងសតវត្សទី ១០ និងដើមសតវត្សទី ១១ ។ បដិមានេះ ត្រូវបានរឹបអូសពីជនល្មើស នៅខែកញ្ញា ឆ្នាំ២០០៥ នៅពេលក្រសួងសន្តិសុខមាតុភូមិ ផ្នែកគយ និងការពារព្រំដែន និងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង Los Angeles រឹបអូសបានពីក្នុងទំនិញមួយផ្នែកដែលបានមកដល់សហរដ្ឋអាមេរិក ពីប្រទេសថៃ។ អ្នកជំនាញ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។ លោក Russell J. Bash សេនានុព័ន្ធប្រចាំប្រទេស នៃសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅកម្ពុជា បានមានប្រសាសន៍ថា ៖ “នៅក្នុងពិភពលោកសព្វថ្ងៃ ការលួច និងការជួញដូរនៃសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសមួយទៀត គឺជាកង្វល់របស់ពិភពលោក ដែលទាមទារឲ្យមានការធ្វើកិច្ចសហប្រតិបត្តិការគ្នា និងការយល់គ្នារវាងជាតិនីមួយៗ”។ ក្នុងនាមជាទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ ដែលធ្វើការក្នុងពិភពលោក ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ គឺជាស្ថាប័នឈានមុខគេនៅក្នុងការស៊ើបអង្កេតបទល្មើសទាក់ទងនឹងការនាំចូល និងចែកចាយដោយខុសច្បាប់នៃសម្បត្តិវប្បធម៌ ហើយករណីនេះបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឲ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មរបស់ខ្លួន និងធ្វើឲ្យមានការប្រគល់មកមាតុភូមិដើមវិញនូវបដិមារបស់ខ្មែរ” ។ ស្របតាមបញ្ញតិរបស់ខ្លួន រួមទាំងអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការរឹតត្បិតលើការនាំចូល ទៅក្នុងសហរដ្ឋអាមេរិកនូវវត្ថុបុរាណមួយចំនួន រាប់ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានលំអិត សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ «រាល់ពេលដែលអ្នកឃើញជំនួយប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលត្រូវបាន ចែកចាយនៅទូទាំងពិភពលោក ដោយទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ គឺអ្វីដែលអ្នកកំពុងឃើញ គឺជាទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនអាមេរិក និងអ្នកទាំងឡាយណា ដែលមានគុណតម្លៃមនុស្សធម៌ដូចយើង។ យើងជាអ្នករួមចំណែកធំជាងគេច្រើន ចំពោះអង្គការនានា ដូចជា មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) និងអង្គការស្បៀងអាហារពិភពលោក (WFP) ដោយសារយើង មានជឿលើសម្ព័ន្ធពហុនិយម ប្រកបដោយប្រសិទ្ធភាព ដែលផ្តោតការយកចិត្តទុកដាក់ លើការជួយអ្នកខ្សត់ខ្សោយ មិនមែនដើម្បីចំណេញនយោបាយទេ។ នេះគឺជាការពិត នៃភាពជាអ្នកដឹកនាំសកល»។ ប្រសាសន៍លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក គឺជាប្រទេសរួមចំណែកធំជាងគេ និងជាទីទុកចិត្ត ក្នុងការឆ្លើយតបចំពោះវិបត្តិ និងសកម្មភាពមនុស្សធម៌ តាមរយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិរាប់សិបទៀត ។ ជំនួយរបស់សហរដ្ឋអាមេរិក ជាថវិកា និងជាសម្ភារៈ ជំនាញឯកទេស និងបច្ចេកវិទ្យា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែមេសា, 2020 | ប្រភេទ: ពត៌មាន, ពត៌មានលំអិត, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
ចាប់អនុវត្ត ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានរំសាយរាល់ការណាត់ពេលវេលាសម្ភាសន៍សម្រាប់ទិដ្ឋាការប្រភេទអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ទាំងអស់។ ការិយាល័យកុងស៊ុលនឹងបន្តសេវាកម្មទិដ្ឋាការជាធម្មតាវិញក្នុងពេលឆាប់ៗ ប៉ុន្តែនៅពេលនេះយើងមិនទាន់អាចបញ្ជាក់នូវកាលបរិច្ឆេទជាក់លាក់បានទេ។ ទឹកប្រាក់ (MRV fee) ដែលបានបង់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការនៅមានសុពលភាពនៅឡើយ ហើយអ្នកអាចប្រើប្រាស់ទឹកប្រាក់នេះដើម្បីការដាក់ពាក្យសុំទិដ្ឋាការក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសណាដែលអ្នកបានបង់ប្រាក់។ ប្រសិនបើអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមសេចក្ដីណែនាំនៅក្នុងគេហទំព័រ https://www.ustraveldocs.com/kh ឬទូរស័ព្ទទៅលេខ (៨៥៥) ២៣-៩៦២ ៥៣០ (ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ម៉ោងក្នុងស្រុក) ឬ (+១) ៧០៣-៦៦៥-៧៣៤៦ (ក្រៅម៉ោងធ្វើការ និយាយភាសាអង់គ្លេស) ដើម្បីស្នើសុំការណាត់បន្ទាន់។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែមីនា, 2020 | ប្រភេទ: កិច្ចការកុងស៊ុល, ទិដ្ឋាការ, ទិដ្ឋាការមិនមែនអន្ដោប្រវេសន៍, ទិដ្ឋាការអន្តោប្រវេសន៍, ពត៌មាន
សម្រាប់ចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ២០២០/០៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកុម្ភៈ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
កសិកម្ម មាន ២២% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣ លាននាក់ធ្វើការក្នុងវិស័យនេះ។ ការនាំចេញក្នុងវិស័យកសិកម្មកម្ពុជា នៅឆ្នាំ ២០១៨ បានឡើងដល់ ៤,២ លានតោន ដោយរួមមានស្រូវអង្ករ ដំឡូង ពោត ម្រេច ស្វាយ និងប្រេងរុក្ខជាតិ។ ទំហំពាណិជ្ជកម្មផ្នែកកសិកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជាមានប្រហែល ២២០ លានដុល្លា ក្នុងមួយឆ្នាំ ហើយអាចមានកំណើនច្រើនថែមទៀត។ នៅឆ្នាំ ២០១៨ ទំនិញនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ១៥៧ លានដុល្លា ។ នេះគឺជាបរិមាណខ្ពស់បំផុតថ្មីមួយ ដោយភាគច្រើនគឺផលិតផលឈើ (១៣៤ លានដុល្លា) ដោយបន្ទាប់មកមានចំណីសត្វចិញ្ចឹមក្នុងផ្ទះ និងអង្ករ។ ផលិតផលកសិកម្មដែលសហរដ្ឋអាមេរិកនាំមកកម្ពុជា នៅឆ្នាំ ២០១៨ មានតម្លៃ ៦២ លានដុល្លា ដែលភាគច្រើនគឺចំណីធ្វើពីសណ្តែកសៀង (១៣ លានដុល្លា) ធញ្ញជាតិសម្រាប់ផលិតស្រាបៀ (១២ លានដុល្លា) ចំណីធ្វើស្រាប់ (៦លានដុល្លា) ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានកំណើន ៤២២% …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 6 ខែកុម្ភៈ, 2020 | ប្រភេទ: ពត៌មាន
សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីនេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក គ្រោងធ្វើការអបអរដែលមានរយៈពេល ១ឆ្នាំ ។ ការងាររបស់ស្ថានទូតទាំងមូលនឹងផ្តោតលើការយកចិត្តទុកដាក់របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយនេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព ។ នៅក្នុងខែនីមួយៗនៃឆ្នាំ ២០២០ ស្ថានទូតនឹងផ្តោតលើវិស័យជាប្រធានបទដែលមាន ការងារនិងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។ ខួបលើកទី ៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នឹងមានខែនីមួយៗនៃឆ្នាំ ២០២០ ផ្តោតលើប្រធានបទដូចខាងក្រោម៖ ខែមករា – …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមករា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, កម្មវិធីពិសេស, ពត៌មាន, មិនមាននៅក្នុងលំដាប់ប្រភេទ, សហរដ្ឋអាមេរិក និងកម្ពុជា | Tags: AmCam70
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជា រថយន្តម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ: ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។ កាលបរិចេ្ឆទ និង ពេលវេលា: ថ្ងៃព្រហស្បត៏ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ៨:00 ព្រឹក – ០៩:00 ព្រឹក: អាចចូលពិនិត្យមើលនូវរថយន្ត និងឥវ៉ាន់សម្រាប់ដេញថ្លៃបាន។ ម៉ោង ០៩:00 ព្រឹក – ១២:០0 រសៀល: ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសម្រាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។ ១២:០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសម្រាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។ លក្ខខណ្ឌនៃការលក់: ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែធ្នូ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម
គេហដ្ឋានលោកកឹម សុខា, ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះគឺនិយាយពីលោក កឹម សុខា ហេីយមិនមែននិយាយពីខ្ញុំ និងប្រទេសខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វេីការអង្កេតមួយ។ នេះពិតជាភាពរីករាយយ៉ាងប្រាកដដែលបានជួបលោក កឹម សុខា ម្តងទៀត ។ ខ្ញុំបានជួបគាត់ កាលពីប៉ុន្មានឆ្នាំមុន ហេីយខ្ញុំបានមេីលឃេីញថាគាត់ជាមនុស្សមានសន្តានចិត្តល្អមានសន្តិភាព និងជាមេដឹកនាំដ៏មានបទពិសោធន៍ល្អមួយរូប ។ ហេីយខ្ញុំ មានការសោកស្តាយដែលសេរីភាពរបស់គាត់ត្រូវបានគេបដិសេធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ការបោះជំហាន ដែលធ្វេីឡេីងដោយអាជ្ញាធរកាលពីម្សិលមិញ គឺជាជំហានមួយឆ្ពោះទៅមុខ ហេីយយេីងបានទទួលស្គាល់ជាមួយអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងណា យេីងគិតថា វាមានសារៈសំខាន់ណាស់ដែលយេីងចង់ឃេីញបន្ថែមទៀត ។ ហេីយយោបល់របស់យេីងក្នុងនាម ជាមិត្តភក្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់ឲ្យអាជ្ញាធរស្វែងរកមធ្យោបាយក្នុងការផ្តល់ឡេីងវិញនូវសិទ្ធិ និងសេរីភាពរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ប្រឆាំងរូបគាត់។ តែក៏ត្រូវប្រេីពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ ។ យេីងទទូចសុំឲ្យពួកគេមានសេរីភាព និងត្រូវបានអនុញ្ញាត ទោះបីពួកគេស្ថិតក្នុងប្រទេស ឬក្រៅប្រទេសក្តី ដេីម្បីឲ្យពួកគេអាចចូលរួម ផ្តល់ជាសម្លេង ឲ្យគេបានដឹងឮ ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែវិច្ឆិកា, 2019 | ប្រភេទ: ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែវិច្ឆិកា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិក នឹងឈប់សម្រាក នៅថ្ងៃទី២៦ និង ២៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ។ ស្ថានទូតអាមេរិកនឹងបើកជាធម្មតាឡើងវិញ នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 25 ខែកញ្ញា, 2019 | ប្រភេទ: Alert, កម្មវិធីផ្សេងៗ, ពត៌មាន
វិទ្យាស្ថានជាតិសុខភាពសាធារណៈ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក US-CDC ប្រចាំកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មានរបស់លោក Michael R. Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងការអបអរសាទរដល់រដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងលេខាធិការដ្ឋានអាស៊ាន នៅខួបលើកទី៥២ នៃការបង្កើតសមាគមអាស៊ាន នៅថ្ងៃទី៨ ខែសីហា។ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន អាស៊ានបានជួយធ្វើអោយតំបន់នេះមានសន្តិភាព វិបុលភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ក្នុងការធ្វើអោយតួនាទីអាស៊ានមានសារៈសំខាន់ស្នូល នៅក្នុងតំបន់។ ភាពជាដៃគូជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងអាស៊ាន រួមចំណែកដល់ចក្ខុវិស័យរួម ក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដែលមានការចូលរួមទាំងអស់គ្នា មានភាពបើកចំហ និងឈរលើច្បាប់។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីជម្រុញគុណតម្លៃ ផលប្រយោជន៍ និងនយោបាយ ដែលធ្វើឲ្យតំបន់នេះរីកចម្រើន ហើយកសាងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិករីករាយនឹងឃើញភាពជាដៃគូជាមួយអាស៊ានមានជាបន្ត អស់ពេលជាច្រើនឆ្នាំទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញលើការដាក់ទោសលោករ៉ាត់ រត្នមុនី ស្ថានទូតអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅលើការដាក់ទោសដោយតុលាការ លើលោក រ៉ាត់ រត្នមុនី ដែលជាសកម្មជនការងារកម្ពុជា អោយជាប់ពន្ធនាគារ ២ ឆ្នាំ ចំពោះការដែលលោកបានជួយនៅក្នុងការផលិតភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទ។ របាយការណ៍ពីសវនាការរបស់លោក មុនីបង្ហាញថា លោកមិនបានទទួលបានការធានាលើសវនាការប្រកបដោយយុត្តិធម៌ទេ។ ការដាក់ទោសលោករឹតតែធ្វើអោយគេបាត់បង់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាថែមទៀត។ សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ នៅទូទាំងពិភពលោក ដោយចាត់ទុកវាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយមនុស្សគ្រប់រូបអនុវត្តដោយសេរី នូវសិទ្ធិនេះ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែងសងសឹក។ សេរីភាពក្នុងការបញ្ចេញមតិក៏មានសារៈសំខាន់ចាំបាច់ផងដែរ ដល់ការចងក្រងឯកសារ និងលើកកំពស់ការយល់ដឹងទៅលើបញ្ហាជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែមិថុនា, 2019 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ (រៀបសម្រាប់ថ្លែង) សូមជម្រាបសួ ឯកឧត្តម ពូ សូធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ឯកឧត្តម ស៊ឹម វីរៈ ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក Walter Douglas ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សូមជម្រាបសួ អស់លោក លោកស្រីទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅថ្ងៃនេះ។ ដូចដែលមន្រ្តីជាន់ខ្ពស់ប្រចាំការិយាល័យរបស់យើង (និងជាឯកអគ្គរដ្ឋទូតតែងតាំងប្រចាំនៅកម្ពុជា) លោក Patrick Murphy បានមានប្រសាសន៍ នៅក្នុងពេលថ្មីៗនេះថា ឆ្នាំ ២០១៩ គឺជាឆ្នាំជាប្រវតិ្តសាស្រ្តមួយ នៅក្នុងការទាក់ទងរបស់យើងជាមួយតំបន់ទន្លេមេគង្គ។ ឆ្នាំនេះគឺជាខួបលើកទី ១០ នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើង នៅ Phuket ក្នុងឆ្នាំ ២០០៩។ យើងចាត់ទុកការចូលរួមរបស់យើងជាមួយតំបន់មេគង្គថាជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងសំរាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៃការខិតខំជារួមរបស់យើងក្នុងការគាំទ្រសមាគមអាស៊ាន ដោយរួមទាំងតាមរយៈគម្រោងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលមានបំណងបន្ថយគម្លាតគ្នាផ្នែកអភិវឌ្ឍន៍ រវាងបណ្តាប្រទេសអាស៊ាន ហើយជំរុញឯកភាពតំបន់។ ខ្ញុំសូមអរគុណ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមិថុនា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
ភ្នំបាខែង ខេត្តសៀមរាប ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) អរុណសួស្តី! ខ្ញុំរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី 30 របស់ អង្គការមូលនិធិប្រាសាទពិភពលោក នាថ្ងៃនេះ។ ខ្ញុំសូមចាប់ផ្តើមដោយអរគុណភ្ញៀវកិត្តិយសរបស់យើងចំពោះវត្តមាននៅថ្ងៃនេះ ដែលមានលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ជាម ផល្លី ស្ថាបត្យករជាន់ខ្ពស់និងជាអ្នកសម្របសម្រួល WMF នៅតំបន់អង្គរ និងក្រុមការងាររបស់ WMF កម្ពុជាទាំងអស់នៅកម្ពុជា។ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបញ្ជាក់ពីទំនាក់ទំនងយូរអង្វែងនិងដោយមានផលិតភាពរវាងសហរដ្ឋអាមេរិច មូលនិធិប្រាសាទពិភពលោក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)។ ក្នុងអំឡុងពេល 30 ឆ្នាំរបស់ WMF នៅកម្ពុជាវាបានចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជាហើយបានធ្វើឱ្យមានស្ថិរភាពនិងអភិរក្សប្រាសាទសំខាន់ៗ។ WMFបានគូសបញ្ជាក់ពីការរួមចំណែកខាងវប្បធម៌របស់កម្ពុជាក៏ដូចជាការបណ្តុះបណ្តលអ្នកជំនាញបេតិកភណ្ឌ។ នៅពេល WMF បានមកដល់តំបន់អង្គរ នៅឆ្នាំ 1989 ពួកគេបានរកឃើញថាទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកោពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងនូវឥទ្ធិពលឡើយ ។ គួរឱ្យសោកស្តាយ ទោះយ៉ាងណាប្រទេសនេះ បានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត។ WMF បានទទួលសា្គល់ថាមានការងារសំខាន់នៅតាមមូលដ្ឋាន ។ នោះមិនត្រឹមតែការអភិរក្សនិងការពារតំបន់វប្បធម៌សម្បូរបែបទាំងនេះប៉ុណ្ណោះទេប៉ុន្តែ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមិថុនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជាម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ: ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។ កាលបរិចេ្ឆទ និង ពេលវេលា: ថ្ងៃព្រហស្បត៏ទី ២៤ ខែ ឩសភា ឆ្នាំ ២០១៩ ម៉ោង ៨:00 ព្រឹក – ០៩:00 ព្រឹក: អាចចូលពិនិត្យមើលនូវឥវ៉ាន់សំរាប់ដេញថ្លៃបាន។ ម៉ោង ០៩:00 ព្រឹក – ១២:០0 រសៀល: ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសំរាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។ ១២:០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។ លក្ខខណ្ឌនៃការលក់: ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃឥវ៉ាន់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែឧសភា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម
និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍មកកាន់និវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។ ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។ មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាននៅយប់នេះ គឺ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម, ភារធារី, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
ដោយភារធារីនៃស្ថានទូតអាមេរិកនៅកម្ពុជា Michael Newbill ខ្ញុំសូមអបអរសាទរនិស្សិតកម្ពុជាទាំងអស់ ដែលត្រូវបានទទួលអោយចូលរៀននៅក្នុងស្ថាប័នមួយក្នុងចំណោមស្ថាប័នឧតុ្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលមានការទទួលស្គាល់ជាផ្លូវការចំនួនជាង៤៧០០ ។ អ្នកដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក បានក្លាយជាអ្នកដឹកនាំ និងជាអ្នកបង្កើតថ្មី (Innovator) នៅក្នុងវិស័យជាច្រើន នៅជុំវិញពិភពលោក ហើយអ្នកគួរតែមានមោទនភាពចំពោះការអញ្ជើញអោយចូលរួមជាមួយក្រុមយុវជនពិសេសនេះ ដែលជីវិតរបស់គេនឹងមាការផ្លាស់ប្តូរជារៀងរហូត ដោយសារថាមភាព ភាពបើកចំហ និងគុណភាពនៃសាលា នៅទូទាំងសហរដ្ឋអាមេរិក។ នៅកម្ពុជា មានសិស្សកាន់តែច្រើនឡើងសិក្សានៅបរទេស ក្នុងសហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ នៅឆ្នាំ ២០១៨ ចំនួននិស្សិតកម្ពុជាសិក្សានៅក្នុងសហរដ្ឋអាមេរិកមានកំណើនលើសឆ្នាំ ២០១៧ ចំនួន ២៩% ហើយគេរំពឹងថា និន្នាការនេះនឹងបន្តមានទៀត។ ការផ្តល់ការអនុញ្ញាតអោយចូលរៀន គឺជាលទ្ធផលនៃការគិតគូរហ្មត់ចត់ច្រើន និងការខិតខំ ទាំងរបស់និស្សិតដែលដាក់ពាក្យចូលរៀន ទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិក ដែលធ្វើការពិនិត្យហ្មត់ចត់លើពាក្យសុំចូលរៀនទាំងនោះ។ យើងមើលឃើញពីការប្រឹងប្រែង និងគំនិតច្នៃប្រឌិត ដែលអ្នកដាក់បញ្ចូលទៅក្នុងសំណេរនិងការស្រម៉ៃចង់បានរបស់អ្នក ការខិតខំរៀបចំសំរាប់ការប្រលងផ្នែកភាសាអង់គ្លេស និងការប្រលងដទៃទៀត ហើយនិងការប្តេជ្ញាចិត្តរបស់អ្នក ចំពោះការងារដើម្បីសហគមន៍ ហើយនិងចំណាប់អារម្មណ៍ផ្សេងៗក្រៅកម្មវិធីសិក្សា។ ពេលនេះ មាននិស្សិតអន្តរជាតិចំនួនជាងមួយលាននាក់កំពុងសិក្សានៅតាមស្ថាប័នឧត្តមសិក្សា ក្នុងសហរដ្ឋអាមេរិក ដែលជាការធ្វើអោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមាននិស្សិតអន្តរជាតិសិក្សាច្រើនជាងគេ អស់ពេលដ៏យូរមកហើយ។ នេះគឺជាការបញ្ជាក់ពីគុណភាពគ្មានអ្នកណាស្មើបាន នៃឧត្តមសិក្សានៅសហរដ្ឋអាមេរិក នៅក្នុងក្រសែភ្នែករបស់និស្សិតអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែមេសា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
សេចក្តីប្រកាសព័ត៌មាន Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សេចក្តីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Morgan Ortagus អបអរបុណ្យចូលឆ្នាំខ្មែរ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងអំណរសរសើរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរ។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគឺជាមូលដ្ឋាននៃការប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងសេរីភាព។ សូមអោយទំនាក់ទំនងនេះកាន់តែមានភាពជ្រាលជ្រៅថែមទៀត នៅឆ្នាំខាងមុខ។ សូមទទួលសព្វសាធុការពររបស់យើង នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។ សូមអោយឆ្នាំកុរនាំមកនូវសុខភាពល្អ សុភមង្គល និងវិបុលភាពដល់គ្រប់គ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែមេសា, 2019 | ប្រភេទ: ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ (សម្រាប់ការផ្សព្វផ្សាយ) អរគុណចំពោះវត្តមានរបស់លោកអ្នកនារាត្រីនេះ ។ ខ្ញុំអាចមើលឃើញថាយើងមានភ្ញៀវដ៏អស្ចារ្យនិងមានចំណាប់អារម្មណ៍ចំពោះពិធីនេះ និងមានក្រុមអ្នកពិភាក្សាដ៏កំពូលៗ ត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មានអត្ថន័យនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជាដំបូងដល់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ខ្ញុំក៏ចង់អរគុណផងដែរ ដល់វាគ្មិនដែលផ្តល់ជាកិត្តិយសទាំងអស់ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្ម ។ យើងបានប្រើប្រាស់ការពិភាក្សានេះ ដើម្បីពីទស្សនវិស័យរបស់យើង អំពីអ្វីដែលបានកើតមានក្នុងសារព័ត៌មាននាពេលថ្មីៗនេះ ទោះបី ខ្ញុំទទួលស្គាល់ថា មិនមានការសរសេរពីបរិបទវាឲ្យបានច្រើន ឬប្រវត្តិរឿងឲ្យពិតឡើយ ។ នៅពេលអ្នកអានពីអត្ថបទបែបវិចារណកថា ដែលលើកសរសើរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីធ្វើឲ្យមានពាណិជ្ជកម្មបែបសេរីនិងមានការប្រកួតប្រជែង អ្នកបានដឹងហើយថារឿងអ្វីៗ អាចត្រូវបានគេប្រែទៅជារឿងផ្សេងមួយទៀត។ ការពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរបស់អាមេរិក និងចិន ដែលកំពុងតែបន្ត គឺជាការអភិវឌ្ឍសំខាន់និងចាំបាច់មួយ មួយមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងរបស់យើង និងសម្រាប់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀត ។ អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព និងផ្តល់ឲ្យគ្នាទៅវិញទៅមក ។ យើងជាប្រទេសដែលមានសេដ្ឋកិច្ចដែលបើកចំហបំផុតមួយនៅលើពិភពលោក ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៩ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Pompeo បានជួបជាមួយជនជាតិ Uighur កាន់សាសនាឥស្លាមដែលបានទទួលរងដោយវិបត្តិសិទ្ធិមនុស្ស នៅតំបន់ស្វយ័ត Xingjiang Uighur នៃប្រទេសចិន កាលពីម្សិលម៉ិញ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo បានជួបជាមួយ Mihrigul Tursun ជាជនជាតិ Uighur កាន់សាសនាឥស្លាម ដែលបានរួចជីវិតពីស្ថានភាពដ៏គួរអោយខ្លាច និងការធ្វើបាប នៅក្នុងជំរំឃុំឃំាងមួយ នៅតំបន់ស្វ័យយ័ត Xingjiang Uighur ។ លោករដ្ឋមន្រ្តីក៏បានជួបផងដែរជាមួយសមាជិក ៣ នាក់ទៀត នៃសហគមន៍ឥស្លាម Uighur ដែលមានឈ្មោះ Gulchehra Hoja, Ferkat Jawdat, និង Arfat Erkin ដែលមានបងប្អូនត្រូវបានឃុំខ្លួន នៅក្នុងជំរំ ឬត្រូវបានដាក់ទោសព្រហ្មទណ្ឌដោយអាជ្ញាធរចិន។ សមាជិកគ្រួសារនៃអ្នកទាំងនេះស្ថិតក្នុងចំណោមជនជាតិភាគតិច Kazakh ជនជាតិ Uighur និងសមាជិកក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមដទៃទៀតជាង ១ លាននាក់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមីនា, 2019 | ប្រភេទ: ពត៌មាន, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក