ព័ត៌មានសម្រាប់បេក្ខជនទិដ្ឋាការទាក់ទងនឹងវីរូសកូវីដ១៩
ចាប់អនុវត្ត ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានរំសាយរាល់ការណាត់ពេលវេលាសម្ភាសន៍សម្រាប់ទិដ្ឋាការប្រភេទអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ទាំងអស់។ ការិយាល័យកុងស៊ុលនឹងបន្តសេវាកម្មទិដ្ឋាការជាធម្មតាវិញក្នុងពេលឆាប់ៗ ប៉ុន្តែនៅពេលនេះយើងមិនទាន់អាចបញ្ជាក់នូវកាលបរិច្ឆេទជាក់លាក់បានទេ។ ទឹកប្រាក់ (MRV fee) ដែលបានបង់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការនៅមានសុពលភាពនៅឡើយ ហើយអ្នកអាចប្រើប្រាស់ទឹកប្រាក់នេះដើម្បីការដាក់ពាក្យសុំទិដ្ឋាការក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសណាដែលអ្នកបានបង់ប្រាក់។ ប្រសិនបើអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមសេចក្ដីណែនាំនៅក្នុងគេហទំព័រ https://www.ustraveldocs.com/kh ឬទូរស័ព្ទទៅលេខ (៨៥៥) ២៣-៩៦២ ៥៣០ (ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ម៉ោងក្នុងស្រុក) ឬ (+១) ៧០៣-៦៦៥-៧៣៤៦ (ក្រៅម៉ោងធ្វើការ និយាយភាសាអង់គ្លេស) ដើម្បីស្នើសុំការណាត់បន្ទាន់។
អានបន្ថែម»