ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២១ – លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយនៅថ្ងៃនេះថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ កម្រិតទឹកបានស្រកចុះយ៉ាងច្រើន តាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់ Jinghong ។ បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេសនៃលេខាធិការដ្ឋាននៃគណៈកម្មការរទន្លេមេគង្គ បាននិយាយថា៖ «មានការឡើង និងស្រកភ្លាមៗ នៃកម្រិតទឹក នៅខាងក្រោមជាប់នៃ Jinghong និងនៅខាងក្រោមមកទល់នឹងទីក្រុងវៀងចន្ទន៍ ដែលចោទជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ និងសហគមន៍ នៅក្នុងការត្រៀមទប់ទល់ចំពោះផលប៉ះពាល់»។ ការសង្កេតប្រចាំខែរបស់គណៈកម្មការទន្លេមេគង្គ លើរបាយទឹកភ្លៀងបង្ហាញថា តាំងពីខែវិច្ឆិកា ឆ្នាំមុន បរិមាណទឹកភ្លៀងគិតជាមធ្យម មានការធ្លាក់ចុះទាបជាកម្រិតមធ្យម ដោយធ្លាក់ចុះ ២៥%។ទិន្នន័យស្តីពីកម្រិតទឹកដែលគណៈកម្មការបានសង្កេតឃើញ ថែមទាំងបង្ហាញទៀតថា កម្រិតទឹកហូរចេញនៅស្ថានីយ Jinghong កាលពីម្សិលមិញ មាន ៧៧៥ ម៉ែត្រគូបក្នុងមួយវិនាទី គឺថយចុះជិតពាក់កណ្តាលពីកម្រិតធម្មតា ដែលមានប្រហែល ១៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលត្រូវបានគេសង្កេតឃើញ នៅខែធ្នូ។។ ចាប់តាំងពីការធ្លាក់ចុះដំបូង នៅថ្ងៃទី ១ ខែមករា កម្រិតទឹកហូរចេញពីស្ថានីយ Jinhong ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា គឺថេរ ត្រឹម ៧៨៥ ម៉ែត្រគូបក្នុង១វិនាទី។ បន្ទាប់មក កម្រិតទឹកហូរចេញញបានធ្លាក់មក ៧៤០ម៉ែត្រគូបក្នុង១វិនាទី នៅចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមករា មុននឹងឡើងដល់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២១ សហរដ្ឋអាមេរិកគាំទ្រឲ្យមានតម្លាភាព និងគណនេយ្យភាព នៅក្នុងការគ្រប់គ្រងធនធានដែលមានតឆ្លងព្រំដែន។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលការងាររបស់យើងដើម្បីជំរុញស្ថានភាពល្អ និងនិរន្តរភាពនៃទន្លេមេគង្គដើរតាមគុណតម្លៃទាំងនេះ ហើយប្រជាជនចំនួនជិត ៧០ លាននាក់រស់នៅពឹងផ្អែកលើទន្លេមេគង្គ។ យើងមានកង្វល់ដូចរដ្ឋាភិបាលនៅក្នុងតំបន់ទន្លេមេគង្គ និងគណកម្មាការទន្លេមេគង្គដែរ ទាក់ទងនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងការធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៃកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងពេលថ្មីៗនេះ។ យើងសូមចូលរួមជាមួយពួកគេ ក្នុងការអំពាវនាវឲ្យសាធារណរដ្ឋប្រជាមានិតចិនចែករំលែកទិន្នន័យសំខាន់ៗ ឲ្យបានទាន់ពេលវេលា ដោយរួមទាំងព័ត៌មានស្តីពីសកម្មភាពនៅទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើ។ វាជាការសំខាន់ណាស់ដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ហើយពិគ្រោះយោបល់ជាមួយប្រទេសនៅខ្សែទឹកខាងក្រោម។ តាមរយៈកម្មវិធីស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិកនឹងបន្តគាំទ្ររដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ទន្លេមេគង្គ។ គម្រោងស្តីពីគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ គម្រោងតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ និងមធ្យោបាយដទៃទៀតធ្វើឲ្យប្រជាជនទទួលបានទិន្នន័យពិតប្រាកដ ដែលគេត្រូវការបំផុត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release ២២ កុម្ភៈ ២០២១ 2021/05 ការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិកនៅភ្នំពេញ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូអង្គការនានា ឲ្យចូលរួមដាក់គម្រោងស្នើជំនួយជាថវិកា ក្នុងការផលិតនូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ស្តីពីជំហានបន្ទាប់ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ជំនួយជាថវិកាសរុបសម្រាប់គម្រោងស្នើនេះ ទទួលបានក្នុងរង្វង់ចាប់ពី ២៥ ០០០ ដុល្លារដល់ ៣០ ០០០ដុល្លារអាមេរិក។ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ថ្ងៃកំណត់ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឲ្យត្រូវនឹងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ។ គម្រោងដែលអនុម័ត គួរត្រូវអនុវត្តបញ្ចប់ ត្រឹមថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២១។ ចំពោះព័ត៌មាននៃការណែនាំក្នុងការដាក់ពាក្យ សូមចូលមើលគេហទំព័រ ៖ https://kh.usembassy.gov/phnom-penh-notice-of-funding-opportunity-ppa-30th-anniversary-2021/ ។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ១៧ ខែកុម្ភៈ ២០២១ ភ្នំពេញ — គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានកំណត់ត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៨,៨៦ លាននាក់ ដែលបង្ហាញថាជំនាញឌីជីថលពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពដែលពោពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដែលស្មើភាព។ នៅកំឡុងថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលាបានយ៉ាងជោគជ័យដែលប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតស្រីចំនួន១៥នាក់មកពី ៤ ខេត្ត – ក្រុងបានរៀនជំនាញសំខាន់ៗអំពី ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង។ ក្រោមជំនួយពីមូលនិធិ Alumni Engagement Innovation Fund និង គាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំឡែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងការរៀបចំគំរោងធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូចដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោងឌីជីថលទាក់ទងទៅនឹងសារៈសំខាន់នៃការយល់ដឹងអំពីអំពីប្រពន្ធផ្សព្វផ្សាយ។ “ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃអនាគត ប្រទេសនិមួយៗត្រូវតែផ្ដល់សក្ដានុពលទៅដល់ក្មេងស្រី …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែកុម្ភៈ, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release February 11, 2021 2021/03 ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នាអំពីវិស័យតន្ត្រីនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង ។ កិច្ចសន្ទនារយៈពេល ២០ នាទីនេះ ជាវីដេអូដែលផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និងប្រើប្រាស់នូវវីដេអូនេះទាំងស្រុងបាន ។ លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់ពេញនិយម ស្តាប់ចម្រៀងលោក នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបានបាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី ។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃនេះ បទចម្រៀងរបស់លោក នៅតែពិរោះរណ្តំចិត្ត របស់មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ»។ សុជ្ឈតា ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាងបានដឹងឮរឿងរ៉ាវគាត់ តាមជីដូនបង្កើតនាង ដែលរស់នៅខេត្តស្ទឹងត្រែង។ កញ្ញានិយាយថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេងសៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំនៅខាងក្រៅ ហើយប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទងនឹងការនិពន្ធបទចម្រៀងរបស់គាត់»។ សុជាតា បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញនៅថ្ងៃទី ១៩ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ដោយមានសេចក្តីរាយការណ៍ថា យោធាភូមា បានប្រើជំហានផ្សេងៗក្នុងការបំផ្លាញនូវដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោយរួមទាំងការចាប់ខ្លួននូវមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និងមន្ត្រីស៊ីវិលដទៃទៀតនៅប្រទេសនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជម្រាបលោកប្រធានាធិបតី Biden ពីស្ថានការណ៍នេះ។ យើងបញ្ជាក់ជាបន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានានៅភូមា និងដោយមានការសម្របសម្រួល ជាមួយដៃគូក្នុងតំបន់ យើងទទូចឲ្យយោធា និងគ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងនូវអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ។ សហរដ្ឋអាមេរិក ប្រឆាំងរាល់ការប៉ុនប៉ងក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។ យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងឈរនៅជាមួយប្រជាជនភូមា ដែលបានប្រឈមជាច្រើនរួចមកហើយក្នុងការស្វែងរកនូវប្រជាធិបតេយ្យ និងសន្តិភាព។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានធំដឹងក្តីនៅភាគខាងត្បូង រដ្ឋ Vermont ហើយស្នាដៃសិល្បៈដែលមានព្យួរនៅក្នុងនិវេសនដ្ឋានផ្លូវការរបស់លោក នៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរបស់លោក ទៅនឹងរដ្ឋភ្នំបៃតង (Green MountainState) មួយនេះ។ លោក Murphy និងភរិយារបស់លោក ឈ្មោះ Kathleen Norman ដែលជាអ្នកមកពីរដ្ឋ New England បានដាក់តាំងបង្ហាញគំនូរសិល្បៈ នៅនិវេសនដ្ឋានផ្លូវការរបស់លោកឯកអគ្គរដ្ឋទូត នៅក្នុងអំឡុងពេលនៃអាណត្តិរបស់លោកនៅកម្ពុជា ដោយមានគំនូរ ផ្ទាំងក្រណាត់សិល្បៈ និងរូបថតចំនួន ១៤ ផ្ទាំង បង្ហាញពីទេសភាពនៅតាមតំបន់ជនបទ និងសម្រស់ធម្មជាតិនៃរដ្ឋកំណើតរបស់លោក។ ស្នាដៃសិល្បៈទាំងនោះបានមកដល់ប្រទេសកម្ពុជា តាមរយៈកម្មវិធីដែលមានឈ្មោះថា សិល្បៈក្នុងស្ថានទូត ជាកម្មវិធីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបង្ហាញពីសិល្បៈរបស់ប្រទេសអាមេរិក ដល់អ្នកទស្សនានៅទូទាំងពិភពលោក នៅតាមស្ថានទូត ស្ថានកុងស៊ុល និងនិវេសនដ្ឋានទូតផ្លូវការ។ លោកឯកអគ្គរដ្ឋទូត Murphy បានសរសេរនៅក្នុងសេចក្តីផ្តើមនៃសៀវភៅកាតាឡុកថា ៖ «យើងសង្ឃឹមថា វត្ថុសិល្បៈដាក់តាំងនេះនឹងនិយាយទៅកាន់ប្រជាជនកម្ពុជា ដោយទេសភាពពណ៌បៃតង និងប្រពៃណីធ្វើកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈដូចគ្នានឹងប្រពៃណីធ្វើកសិកម្ម និងភ្នំពណ៌បៃតងដ៏ល្បីនៅរដ្ឋ Vermont»។ អ្នកសិល្បៈទាំងអស់ ដែលមានស្នាដៃក្នុងពិព័រណ៌នេះ មានទំនាក់ទំនងរឹងមាំជាមួយនឹងរដ្ឋ Vermont ហើយភាគច្រើន ដែលមានឈ្មោះ Kate Emlen, Elizabeth Fram, Julia Jensen, Deborah Lazar, Paul Stone, និងBhakti Ziek កំពុងរស់នៅ និងធ្វើការក្នុងរដ្ឋនេះ។ មានស្នាដៃមួយជារបស់ជាងគំនូរជាជនជាតិអាមេរិកមានដើមកំណើតអាឡឺម៉ង់ ដែលបានស្លាប់ទៅ និងមានឈ្មោះថា Wolf …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមករា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release January 18, 2021 2021/02 ខេត្តសៀមរាប (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១) ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត ជា សានច័ន្ទថន អធិការបតីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលថ្មីមួយទៀត ដើម្បីផ្តល់ប្រឹក្សាស្តីពីការអប់រំនៅសហរដ្ឋអាមេរិក (EducationUSA Advising Center) ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃនេះ។ កន្លងមក មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួចមកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មី នៅសៀមរាប គឺជាកន្លែងដែលឳពុកម្តាយ អាណាព្យាបាល និងសិស្ស និស្សិត អាចមកទទួលការផ្តល់ប្រឹក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ ផ្តល់ការណែនាំស្តីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្តីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយផ្តល់ប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀន នៅតាមមហាវិទ្យាល័យនៅទីនោះ។ ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ក្រោមជំនួយ គាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។ របាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំសិក្សា ២០១៩ – ២០២០ ។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ។ សហរដ្ឋអាមេរិក គឺជាគោលដៅទី ១ នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្តរជាតិ ដោយក្នុងឆ្នាំ ២០១៩ – ២០២០ មាននិស្សិតអន្តរជាតិសិក្សាចំនួនជាង ១ លាននាក់៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ការចាប់ខ្លួននៅថ្ងៃនេះ នៃអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយចំនួនជាង ៥០ នាក់ ដោយអាជ្ញាធរនៅហុងកុងគឺជាអំពើហួសហេតុ និងជាការមើលងាយរបស់គណបក្សកម្មុយនិស្តចិន ចំពោះប្រជាជនខ្លួន និងនីតិរដ្ឋ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គ្មានកំហុសទេ ដោយគេគ្រាន់តែអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់គេ ដែលត្រូវបានសន្យាសម្រាប់គេដោយសន្ធិសញ្ញា ហើយដែលគេត្រូវទទួលបាន ក្នុងនាមជាមនុស្សជាតិ។ ពួកគេគួរតែត្រូវបានដោះលែងភ្លាម និងដោយគ្មានលក្ខខ័ណ្ឌ។ សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមឡើយ ក្នុងពេលដែលប្រជាជនហុងកុងរងការឈឺចាប់ នៅក្រោមការគាបសង្កត់របស់ពួកកម្មុយនិស្ត។ សហរដ្ឋអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្ម និងការរឹតត្បិតដទៃទៀត លើគ្រប់បុគ្គល និងនីតិបុគ្គល ដែលមានការពាក់ព័ន្ធក្នុងការរំលោភបំពាននេះ លើប្រជាជនហុងកុង ពិនិត្យលើការរឹតត្បិតប្រឆាំងនឹងការិយាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅក្នុងសហរដ្ឋអាមេរិក ហើយចាត់វិធានការភ្លាមៗបន្ថែមទៀត ប្រឆាំងនឹងមន្រ្តីដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យនៅហុងកុង។ ខ្ញុំមានការហួសចិត្តផងដែរ ចំពោះព័ត៌មានស្តីពីការចាប់ខ្លួនជនជាតិអាមេរិក ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបផ្នែកនយោបាយនេះ។ ខ្ញុំសូមបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការចាប់ខ្លួន ឬការយាយីតាមអំពើចិត្ត ទៅលើពលរដ្ឋអាមេរិកឡើយ។ សហរដ្ឋអាមេរិកគាំទ្រប្រជាជនហុងកុង និងមនុស្សទាំងអស់ ដែលចង់បានសេរីភាព។ ដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសទស្សនកិច្ចក្នុងពេលខាងមុខនេះ របស់លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Kelly Craft ទៅកាន់ Taiwan ដែលជាដៃគូគួរជាទីទុកចិត្ត និងជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំ ហើយដែលមានការរីកចម្រើន ទោះបីជាគណបក្សកម្មុយនិស្តចិនប្រឹងប្រែងបំផ្លាញជោគជ័យដ៏ធំរបស់ខ្លួនក្តី។ Taiwan បង្ហាញឲ្យឃើញនូវអ្វីដែលប្រទេសចិនសេរីមួយអាចសម្រេចបាន។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release December 23, 2020 ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ មានសេចក្តីរីករាយ ក្នុងការចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ ដើម្បីរំលេចពីខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ វីដេអូនៃការសម្តែងសៀកនេះ ត្រូវបានចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ។ វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការយល់បន្ថែមទៀតក្នុងចំណោមប្រជាជនវ័យក្មេងអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និងផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវិធីជាច្រើនតាមប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រិយមិត្តរបស់ខ្លួន។ ចំពោះបណ្តាញសារព័ត៌មានក៏អាចទាញយកវីដេអូសម្តែងសៀកនេះ មកធ្វើការផ្សព្វផ្សាយឡើងវិញបាន តាមរយៈតំណនេះ ៖ https://www.facebook.com/us.embassy.phnom.penh/videos/739430343640147 ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែធ្នូ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ក្រសួងរតនាគារសហរដ្ឋអាមេរិក ការិយាល័យកិច្ចការសាធារណៈ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២០ ការកំណត់ដោយច្បាប់ Global Magnitsky ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ទីក្រុង Washington៖ នៅថ្ងៃនេះ ដែលជាទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ វិធានការនៅថ្ងៃនេះត្រូវបានចាត់ស្របតាមបញ្ជាប្រតិបត្តិលេខ ១៣៨១៨ ដែលឈរលើ និងអនុវត្តតាមច្បាប់ស្តីពីគណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act ហើយដៅទៅលើជនប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកអនុរដ្ឋមន្រ្តី Justin G. Muzinich បានមានប្រសាសន៍ថា៖ “នៅទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដ៏ពេញលេញ ក្នុងការធ្វើឲ្យអ្នកសម្របសម្រួលអំពើពុករលួយ ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន ត្រូវធ្វើការបង់ថ្លៃ”។ ដើម្បីធ្វើឲ្យសាធារណជនមានការយល់ដឹងច្រើនលើគំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើពុករលួយ ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយត្រូវបានប្រារព្ធធ្វើរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែធ្នូ ចាប់តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (UNCAC) កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០០៣។ នៅពេលនេះ មានភាគីរដ្ឋចំនួន ១៨៧ ចូលរួមនៅក្នុងអនុសញ្ញានេះ។ ក្រៅពីផ្ញើសារប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារអាមេរិកប្រើប្រាស់មធ្យោបាយដែលខ្លួនមាន ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ។ ជាមួយនឹងការដៅទាំងនេះ ក្រសួងរតនាគារអាមេរិកលើកទឹកចិត្តរដ្ឋាភិបាលទាំងអស់ឲ្យអនុវត្តកំណែទម្រង់លើហិរញ្ញប្បទានប្រឆាំងនឹងភេរវករ ហើយនិងការលាងលុយកខ្វក់ ដើម្បីដោះស្រាយបញ្ហានៃភាពងាយរងគ្រោះដោយសារអំពើពុករលួយ។ អំពើពុករលួយនៅប្រទេសលីបេរីយ៉ា៖ Harry Varney Gboto-Nambi Sherman Harry Varney Gboto-Nambi Sherman (ហៅ Sherman) ដែលនៅពេលនេះ ជាមេធាវីដ៏ល្បី ជាព្រឹទ្ធសមាជិកសភាលីបេរីយ៉ា និងជាប្រធាននៃគណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាលីបេរីយ៉ា បានផ្តល់សំណូកដល់ចៅក្រមជាច្រើនទាក់ទងនឹងរឿងក្តីរបស់គាត់ស្តីពីការសូកប៉ាន់ នៅឆ្នាំ ២០១០ ហើយគាត់មានទំនាស់ផលប្រយោជន៍ ដែលគេមិនបានបង្ហាញឲ្យដឹង ជាមួយចៅក្រមម្នាក់ ដែលបានយកសាលក្រមថាគ្មានទោសលពីខែកក្កដាឆ្នាំ ២០១៩ មកកាត់ឡើងវិញ ។ Sherman តែងតែឲ្យលុយចៅក្រម ដើម្បីឲ្យសម្រេចក្តីឲ្យគាត់ឈ្នះ ហើយមានការចោទប្រកាន់ថា គាត់បានសម្របសម្រួលការទូទាត់លុយឲ្យអ្នកនយោបាយលីបេរីយ៉ា ដើម្បីឲ្យគាំទ្រការដាក់ទោសលើចៅក្រមម្នាក់ ដែលបានចេញការសម្រេចចិត្តប្រឆាំងនឹងគាត់។ នៅក្នុងការឃុបឃិតគ្នានៅឆ្នាំ ២០១០ ដែលនាំដល់ការកាត់ក្តីគាត់ Sherman បានធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយរបស់អង់គ្លេស ដើម្បីទទួលបានកិច្ចសន្យាលើកន្លែងរ៉ែមួយ ក្នុងចំណោមកន្លែងរ៉ែនៅប្រទេសលីបេរីយ៉ា ដែលនៅសេសសល់ចុងក្រោយ គឺសម្បទានរ៉ែដែកនៅ Wologizi ។ Sherman បានណែនាំទៅក្រុមហ៊ុនថា ដើម្បីទទួលបានកិច្ចសន្យា គេត្រូវធ្វើយ៉ាងម៉េចឲ្យច្បាប់ស្តីពីសម្បទានរបស់ប្រទេសលីបេរីយ៉ា ត្រូវបានផ្លាស់ប្តូរដោយធ្វើការសូកប៉ាន់មន្រ្តីជាន់ខ្ពស់។ នៅឆ្នាំ ២០១៦ Sherman ត្រូវបានរដ្ឋាភិបាលលីបេរីយ៉ាដាក់ទោស រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលដទៃជាច្រើនទៀត ពីបទពាក់ព័ន្ធក្នុងការសូកប៉ាន់ដែលមានទឹកប្រាក់ចំនួន ៩៥០ ០០០ ដុល្លាអាមេរិក។ នៅឆ្នាំ ២០១៩ ចៅក្រមកាត់ក្តីបានកាត់ឲ្យមនុស្សទាំងអស់ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការសូកប៉ាន់នោះ រួចខ្លួន។ អំពើសូកប៉ាន់របស់ Sherman គឺជាផ្នែកមួយនៃការស្តែងឲ្យឃើញពីទម្រង់ធំនៃទង្វើ ដែលប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ និងក្រសួងយុត្តិធម៌របស់ប្រទេសលីបេរីយ៉ា។ Sherman ត្រូវបានកំណត់ថា ជាបុគ្គលបរទេសម្នាក់ ដែលជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬក្នុងពេលកន្លងមក ដែលទទួលខុសត្រូវចំពោះអំពើពុករលួយ ឬមានការពាក់ព័ន្ធ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅសាធារណរដ្ឋ Kyrgyztan : Raimbek Matraimov Raimbek Matraimov ហៅ Matraimov ដែលជាអតីតអនុប្រធាននៃផ្នែកគយរបស់ប្រទេស Kyrgyzstan បានមានការពាក់ព័ន្ធក្នុងផែនការគយ ដែលក្នុងនោះប្រាក់ចំនួនយ៉ាងតិច ៧០០ លានដុល្លាអាមេរិកត្រូវបានលាងចេញពីសាធារណរដ្ឋ Kyrgyzstan។ ផែនការនោះមានទាក់ទអនឹងក្រុមហ៊ុនមួយ និងការគេចពីការបង់គយរបស់គេ។ ក្រុមហ៊ុនបានសូកមន្រ្តីគយ ហើយមន្រ្តីគយបានឲ្យចេញរួចនូវផលិផលថ្លៃៗ ដោយកំណត់ថា ជាទំនិញថោកៗ ដើម្បីឲ្យក្រុមហ៊ុនបានចំណេញច្រើន។ លើសពីនេះទៀត គេអនុញ្ញាតឲ្យទំនិញបានចេញលឿនពីកន្លែងគយ។ ទំនិញរបស់ក្រុមហ៊ុនដទៃទៀត ដែលមិនទាក់ទងនឹងក្រុមហ៊ុននេះ ហើយមិនធ្វើការសូកប៉ាន់ ត្រូវបានពិនិត្យយ៉ាងដិតដល់ លើកចេញពីរថយន្ត ហើយត្រូវបានទុកចោលនៅកន្លែងគយរាប់សប្តាហ៍ ឬមានរហូតដល់រាប់ខែផង។ Matraimov បានប្រើតំណែងរបស់គាត់ដើម្បីឲ្យទំនិញរបស់ក្រុមហ៊ុនអាចឆ្លងព្រំដែននៃប្រទេស Kyrgyzstan បានយ៉ាងស្រួល។ Matraimov ទទួលបន្ទុកប្រមូលនិងចែកចាយសំណូករបស់ក្រុមហ៊ុននេះ។ លើសពីនេះទៀត Matraimov បានជួយក្រុមហ៊ុននេះ ក្នុងការរត់ពន្ធលុយចូលទៅក្នុងប្រទេស Kyrgyzstan តាមរយៈមធ្យោបាយដឹកជញ្ជូនលឿន (Courier) ។ នៅពេលគេដឹកជញ្ជូនលុយច្រើន ហើយត្រូវបានភ្នាក់ងារពង្រឹងការអនុវត្តច្បាប់នៅព្រលានយន្តហោះត្រួតពិនិត្យ គេប្រើឈ្មោះ Matraimov ដើម្បីបានបន្តដំណើរទៅមុខ។ ដោយប្រើតំណែងពីមុនមករបស់គាត់ជាអនុប្រធានផ្នែកគយរបស់ប្រទេស Kyrgyzstan Matraimov រកលុយបានរាប់លានដុល្លា នៅក្នុងការឃុបឃិតផ្នែកគយនេះ។ Matraimov ត្រូវបានចាត់ទុកថាជាជនបរទេស ជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬពីអតីតកាល ដែលមានការទទួលខុសត្រូវក្នុងការឃុបឃិត ដោយផ្ទាល់ ឬដោយមិនផ្ទាល់ នៅក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅអាស៊ីអាគ្នេយ៍៖ Broken Tooth (ធ្មេញបាក់) Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹតដែលមានការចាត់តាំងរបស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្តសកម្មភាពខុសច្បាប់បែបនេះ នៅ Palau ។ Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth ៖ – សមាគម World Hongmen History and Culture Association ដែលមានមូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨ – Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង – សមាគម Palau China …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
អត្ថបទរបស់ Keith Krach និង Nathan A. Sales ជំងឺរាតត្បាតនៅឆ្នាំ ២០២០ នឹងស្ថិតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តអស់រយៈពេលយ៉ាងយូរ។ តែឆ្នាំនេះនឹងត្រូវបានគេចងចាំថា ជាឆ្នាំដែលពលរដ្ឋនៅក្នុងពិភពលោកភ្ញាក់ចំពោះការពិតមួយស្តីពីការលាក់បាំងមនោគមន៍វិជ្ជា ការគៃបន្លំយក ការបង្ខិតបង្ខំ និងអំពើពុករលួយរបស់គណបក្សកុម្មុយនិស្តចិន (CCP) ។ ពលរដ្ឋមើលឃើញថា CCP លាក់បាំងការផ្ទុះពីដំបូងនៃមេរោគកូរ៉ូណា លុបបំបាត់សេរីភាពនៅហុងកុង ប្រព្រឹត្តអំពើយង់ឃ្នងលើសិទ្ធិមនុស្សនៅខេត្ត Xinjiang ហើយប្រើអំពើពុករលួយដើម្បីពង្រីកបណ្តាញទូរស័ព្ទ 5G របស់ខ្លួន។ ដំណឹងល្អគឺថា ទង្វើទាំងអស់នេះធ្វើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាមានចិត្តធ្វើការតបត ហើយពេលនេះ រលកកំពុងបោកបក់ប្រឆាំងទៅលើ CCP។ ថ្វីបើសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាភាគីរដ្ឋជាយូរមកហើយ នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយក្តី ដូចការចូលរួមជាច្រើនរបស់ខ្លួនជាមួយនឹងស្ថាប័នអន្តរជាតិ តែ PRC ប្រើសមាជិកភាពរបស់ខ្លួនដើម្បីធ្វើការបិទបាំងការរំលោភយ៉ាងជាក់ស្តែងរបស់ខ្លួន។ អំពើពុករលួយដិតដាមនៅក្នុង DNA នៃគណបក្សកុម្មុយនិស្តចិន និងគោលនយោបាយរបស់ខ្លួន ដូចជាគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកម្មវិធីគោលនយោបាយការបរទេសសំខាន់មួយរបស់ខ្លួន ដែលឈរលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅទូទាំងសាកលលោក។ នៅក្រោមទង់នៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ PRC ប្រើប្រាស់ការឧបត្ថម្ភទុនដ៏ច្រើន និងបញ្ចា្រសទីផ្សារ ដើម្បីបានចំណែកទីផ្សារច្រើន ហើយកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនធានានិរន្តភាព និងគ្មានការទទួលខុសត្រូវចំពោះបរិស្ថាន នៅទូទាំងសាកលលោក។ គម្រោងទាំងនេះច្រើនតែទទួលបានលុយពីកម្ចីបែបជញ្ជក់ឈាម និងគ្មានការទទួលខុសត្រូវរបស់ទីក្រុងប៉េកាំង ដែលធ្វើឲ្យប្រទេសដែលជាប់បំណុលស្រាប់ ត្រូវបង់លុយថ្លៃផ្លូវថ្នល់ និងផ្លូវដែក ដែលមានឡើងសម្រាប់បម្រើផលប្រយោជន៍ទីក្រុងប៉េកាំង ពោលគឺដឹកជញ្ជូនទំនិញនាំចេញរបស់ប្រទេសចិន ហើយទាញយកធនធានធម្មជាតិរបស់ប្រទេសម្ចាស់ស្រុក។ បន្ថែមពីលើនេះទៀត ទីក្រុងប៉េកាំងច្រើនពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិន ហើយផ្តល់កុងត្រាឲ្យសហគ្រាសរដ្ឋចិន ដែលជាការកាត់បន្ថយយ៉ាងច្រើន នូវប្រយោជន៍សេដ្ឋកិច្ចបណ្តោះអាសន្នដែលគម្រោងទាំងនោះអាចផ្តល់ឲ្យប្រទេសម្ចាស់ផ្ទះ។ ជាមួយនឹងពលកម្មនិងការប្រតិបត្តិទាក់ទងនឹងបរិស្ថានមានកម្រិតស្តង់ដាទាប គម្រោងទាំងនោះថែមទាំងអាចបំផ្លាញបរិស្ថាន និងបណ្តាលឲ្យមានការរជើបរំជួលក្នុងសង្គម នៅពេលក្រោយមក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនក៏មានការចូលដៃដែរ។ ក្រុមហ៊ុនធំជាងគេពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអាហ្វ្រិកចំនួនយ៉ាងតិច ១៥ ប្រទេស។ ក្រុមហ៊ុន ZTE បានសូកប៉ាន់មន្រ្តីលីបេរីយ៉ា ដើម្បីទទួលបានកុងត្រាដែលផ្តល់ការចំណេញច្រើន ក្នុងការផ្តល់សេវាផ្នែកទូរគមនាគមន៍ ដោយដេញថ្លៃឈ្នះក្រុមហ៊ុនមួយរបស់អាមេរិក ហើយក្រុមហ៊ុន Huawei ត្រូវបានគេស៊ើបអង្កេតពីបទចោទប្រកាន់ថាបានធ្វើការសូកប៉ាន់ទាក់ទងនឹងកុងត្រាដែលមានទឹកលុយរាប់លានដុល្លា ដើម្បីកសាងប៉ម នៅតាមតំបន់ជនបទ នៅប្រទេស Zambia ។ នៅប្រទេស Algeria ក្រុមហ៊ុន Huawei ត្រូវបានហាមមិនឲ្យធ្វើការដេញថ្លៃជាសាធារណៈលើកុងត្រា បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុននោះរងការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១០ លានដុល្លារជាសំណូក ដល់អតីតប្រធានអ្នកគ្រប់គ្រងផ្នែកទូរគមនាគមន៍រដ្ឋ។ អំពើពុករលួយរបស់ PRC ថែមទាំងឆ្លងដល់សេរីភាពផ្នែកសិក្សាស្រាវជ្រាវ នៅទូទាំងពិភពលោកថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថានទូតចិននៅទីក្រុង Prague ត្រូវបានរកឃើញថា បានបង់លុយដោយសម្ងាត់ឲ្យសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Charles University ដែលជាស្ថាប័នសិក្សាស្រាវជ្រាវដ៏ល្បីបំផុតរបស់សាធារណរដ្ឋឆេក ដើម្បីឲ្យបង្ហាញរូបភាពវិជ្ជមាននៃឱកាសសេដ្ឋកិច្ច និងការវិនិយោគរបស់ PRC ។ ដូចគ្នានេះដែរ ទីក្រុងប៉េកាំងប្រើវិទ្យាស្ថាន Confucius Institute របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីតាមដានការនិយាយស្តី ហើយជំរុញការបន្ថយការនិយាយប៉ះពាល់ខ្លួន នៅតាមសាលា។ អំពើពុករលួយជាបន្តទាំងនេះប៉ះពាល់សន្តិសុខ និងសេដ្ឋកិច្ចនៃសង្គមទាំងមូល។ សហរដ្ឋអាមេរិកបានទទួលស្គាល់ និងផ្តល់អាទិភាពដល់ការខិតខំប្រយុទ្ធប្រឆាំងនឹងផលវិបាកដែលធ្វើឲ្យមានអស្ថិរភាពនៃ អំពើពុករលួយក្នុងសាកលលោក ជាយូរមកហើយ។ សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេ ដែលបានដាក់ទោសព្រហ្មទណ្ឌចំពោះការសូកប៉ាន់។ ក្នុងពេលថី្មៗនេះ ក្នុងឆ្នាំ ២០១៩ ក្រសួងយុត្តិធម៌អាមេរិកចេញការចោទប្រកាន់ពីបទសូកប៉ាន់នៅបរទេសក្នុងចំនួនច្រើនបំផុតក្នុងមួយឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងបុគ្គល ហើយតុលាការក៏ធ្វើការដាក់ទោសច្រើនបំផុតផងដែរ។ សហរដ្ឋអាមេរិកថែមទាំងកំពុងផ្តល់លទ្ធភាពដល់ដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ យើងបានផ្តល់ប្រាក់ចំនួនជាង ១០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ជាជំនួយបរទេសសម្រាប់កសាងសមត្ថភាពប្រឆាំងនឹងអំពើពុករលួយ ហើយសហរដ្ឋអាមេរិកក៏កំពុងតែធ្វើការជាមួយស្ថាប័នពហុភាគីជាច្រើនទៀតផងដែរ។ កាលពីខែមុន យើងបានបន្តបង្ហាញភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីប្រឆាំងនឹងអំពើពុករលួយជាលើកដំបូង ក្នុងកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេចំនួន ២០។ គន្លឹះសំខាន់គឺនៅត្រង់ជួយប្រទេសនានា ក្នុងការតបតនឹងអំពើពុករលួយរបស់ PRC នៅទូទាំងសាកលលោក។ នៅក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាជាសាកល បណ្តាញដែលមានឈ្មោះថា បណ្តាញស្អាតស្អំ (Clean Network) គឺជាគំរូមួយក្នុងការទប់ទល់នឹងក្រុមហ៊ុនដែលពុករលួយ និងតាមដានរដ្ឋរបស់គណបក្សកុម្មុយនិស្តចិន ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ។ សម្ព័ន្ធភាពដែលកំពុងរីកធំយ៉ាងរហ័សនេះ ធ្វើការតាមគោលការណ៍ដែលមានទំនុកចិត្តតាមលទ្ធិប្រជាធិបតេយ្យ ហើយនៅពេលនេះ មានប្រទេសដែលមានគំនិតដូចគ្នាចំនួនជាង ៥០ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ១៨០ និងក្រុមហ៊ុនឧស្សាហកម្មឈានមុខជាច្រើនជាសមាជិក។ ជោគជ័យនៃសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យទាំងនេះគឺជាគ្រឹះរឹងមាំ សម្រាប់វិស័យសហប្រតិបត្តិការដទៃទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធស្អាត។ សហរដ្ឋអាមេរិកបានធ្វើជាដៃគូជាមួយប្រទេសជប៉ុន និងអូស្ត្រាលី ក្នុងការផ្តើមបង្កើតឡើងនូវបណ្តាញ Blue Dot Network ដែលនៅពេលនេះ រួមមានកោះតៃវ៉ាន់ និងប្រទេសដែលគេហៅថា Three Seas Nations ចំនួន ១២ ដើម្បីបញ្ជាក់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគ្មានអំពើពុករលួយ មានគុណភាពខ្ពស់ និងទទួលបាននូវការទុកចិត្ត។ ពិភពលោកទាំងមូលរងការខាតបង់ នៅពេល PRC លួចបន្លំ ហើយសូកប៉ាន់ ដើម្បីទទួលបានឥទ្ធិពល និងទ្រព្យសម្បត្តិ។ បញ្ហាជាសាកលនេះទាមទារដំណោះស្រាយជាសាកល ដែលជំរុញទឹកចិត្តនៃរដ្ឋាភិបាល ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋសាមញ្ញ។ បណ្តាញ Clean Network ផ្តល់ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើឲ្យមានការឯកភាពគ្នានៃសម្ព័ន្ធនៃដៃគូដែលទទួលបានការទុកចិត្ត ក្នុងការបំភ្លឺទៅលើអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន ហើយកាត់បន្ថយឱកាសសម្រាប់ការប្រព្រឹត្តអំពើពុករលួយរបស់ PRC ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចំពោះព័ត៌មានស្តីពីសកម្មភាពខុសច្បាប់របស់ប្រទេស កូរ៉េខាងជើង ដែលរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងរបស់អង្គការសហប្រជាជាតិ។ របបនៅប្រទេសកូរ៉េខាងជើង របស់ Kim Jong Un ប្រើប្រាស់ ការលាងសម្អាតលុយ ការលួច ការចាប់ជំរិត និងការដឹកជញ្ជូនដោយ ខុសច្បាប់ ដើម្បីបានប្រាក់សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។ ប្រទេសកូរ៉េខាងជើងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រណែត ហើយ បញ្ជូនចោរតាមអ៊ិនធ័រណែត និងកម្មករ…នៅទូទាំងសាកលលោក ដើម្បីរក ចំណូលសម្រាប់កសាងអាវុធនុយក្លេអ៊ែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លា ចំពោះ ព័ត៌មានស្តីពីការរំលោភនៃប្រទេសកូរ៉េខាងជើង ចំពោះទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក និងរបស់អង្គការសហប្រជាជាតិ។ សូមទាក់ទងយើងនៅថ្ងៃនេះ! ចំពោះព័ត៌មានស្តីពីការគេចវេសទណ្ឌកម្មនិងសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ិនធ័រណែត ដោយប្រទេសកូរ៉េខាងជើង ប្រឆាំងទៅលើសហរដ្ឋអាមេរិក។ របបនៅប្រទេសកូរ៉េខាងជើង និងអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពខុសច្បាប់ ដែលរួមមានការលាងលុយ ការគេចពីទណ្ឌកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធ័រណែត ដើម្បីបានប្រាក់សម្រាប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន។ សូមជួយយើងក្នុងការបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ បើលោកអ្នកមានព័ត៌មាន សូមផ្ញើសារទៅកាន់ Rewards for Justice តាមSignal, Telegram ឬ WhatsApp ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១ ខែធ្នូ ៖ ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺជាពេលវេលាត្រូវចងចាំនូវជីវិតដែលបានបាត់បង់ ការអបអរនូវវឌ្ឍនភាពដែលសម្រេចបាន និងប្តេជ្ញាឡើងវិញចំពោះការលុបបំបាត់ជំងឺអេដស៍។ នៅក្នុងឆ្នាំនេះ គ្រាដែលមេរោគហ៊ីវ និងការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធជំងឺអេដស៍ ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសាកល និងការទទួលខុសត្រូវរួមគ្នា»។ ការរាតត្បាតនៃមេរោគកូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងបំផុត ដល់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះបំផុត និងបានបង្កបញ្ហាលំបាកកាន់តែធំ ដល់អ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ និងជំងឺអេដស៍នេះ ទាំងរដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំសាសនា អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និងពលរដ្ឋដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះ ត្រូវធ្វើការជាមួយគ្នា ដើម្បីបញ្ឈប់នូវបញ្ហាជាទ្វេគ្រោះនេះ ។ សូ ធារី ជាមនុស្សម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ ជាច្រើននៅកម្ពុជា។ គាត់កំពុងប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និងកូវីដ ១៩។ នាងកំពុងរស់នៅជាមួយនឹងមេរោគហ៊ីវ ហើយធ្វើការជាអ្នកផ្តល់ប្រឹក្សា ឲ្យសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA) ក្នុងរាជធានីភ្នំពេញ។ ធារីនិយាយទាំងញញឹមថា ៖ «កាលពីអតីតកាល ខ្ញុំជាស្ត្រីមេផ្ទះសាមញ្ញម្នាក់។ គេហៅខ្ញុំថា បងស្រី ប៉ុន្តែក្រោយធ្វើការនៅកន្លែងព្យាបាលមួយកន្លែង គេហៅខ្ញុំថា អ្នកគ្រូ»។ នាងបន្តថា ៖ «ខ្ញុំមិនចង់ឈប់មកធ្វើការទេ ទោះជាខ្ញុំខ្លាចថា ខ្ញុំអាចឆ្លងកូវីដ ១៩ក៏ដោយ ព្រោះខ្ញុំចង់ឲ្យប្រាកដថាអ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានការព្យាបាល …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយ អាមេរិក (USAID) ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក សម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរ តាំងពីដើមខែតុលាមក។ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ “យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ”។ ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។ លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។ ក្រៅពីនេះទៀត ជាមួយនឹងជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឲ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។ ក្រៅពីនេះទៀត ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទឺកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។ តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ### ព័ត៌មានបន្ថែមសូមទាក់ទងៈ អ្នកស្រី ជា ជូ មន្ត្រីផ្នែកទំនាក់ទំនង កម្មវិធីស្បៀងអាហារពិភពលោក លេខទូរស័ព្ទ៖ +855 78 565 283 អ៊ីម៉េល: chou.chea@wfp.org
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែវិច្ឆិកា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
យោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតដែលបានសិក្សានៅ ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩–២០២០ ដោយមានកំណើន ៨,៣% លើសឆ្នាំលើសឆ្នាំមុន។ របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨–២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង”។ សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។ ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅកម្ពុជា ទូទាំងប្រទេស។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០ យើង ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សូមសម្តែងជាថ្មី នូវកង្វល់ដ៏ជ្រាលជ្រៅរបស់យើង ចំពោះការដាក់ឲ្យអនុវត្តនូវច្បាប់ថ្មី ដែលផាត់ចោលសមាជិកសភាជាប់ឆ្នោត នៅហុងកុង។ បន្ទាប់ពីការដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិ និងការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្ត កាលពីខែកញ្ញា ការសម្រេចចិត្តនេះនឹងបំផ្លាញថែមទៀត ដល់កម្រិតខ្ពស់នៃស្វ័យភាព សិទ្ធិ និងសេរីភាពរបស់ទឹកដីហុងកុង។ សកម្មភាពរបស់ប្រទេសចិន គឺជាការរំលោភយ៉ាងច្បាស់ លើកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅក្រោមសេចក្តីប្រកាសរួមគ្នារបស់ប្រទេសចិន និងចក្រភពអង់គ្លេស ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងដែលមានតម្លៃតាមផ្លូវច្បាប់។ សកម្មភាពនេះរំលោភទាំងទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដែលថា ទឹកដីហុងកុងនឹងទទួលបាន”ស្វ័យភាពកម្រិតខ្ពស់” និងសេរីភាពក្នុងការសម្តែងមតិ។ ច្បាប់ផាត់ចោលនេះទំនងជាផ្នែកមួយនៃយុទ្ធនាការរួម ក្នុងការបំបាត់សម្លេងទិតៀនទាំងអស់ បន្ទាប់ពីការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ កាលពីខែកញ្ញា ការធ្វើការចោទប្រកាន់ទៅលើសមាជិកសភាជាប់ឆ្នោតមួយចំនួន និងសកម្មភាពបំផ្លាញសេរីភាពផ្នែកប្រព័ន្ធឃោសនាដ៏រស់រវើក នៅទឹកដីហុងកុង។ យើងសូមអំពាវនាវឲ្យប្រទេសចិន បញ្ឈប់ការបំផ្លាញសិទ្ធិរបស់ប្រជាជនហុងកុង ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ ស្របតាមសេចក្តីប្រកាសរួម និងច្បាប់ជាមូលដ្ឋាន។ ដើម្បីវិបុលភាព និងស្ថិរភាពនៃទឹកដីហុងកុង ប្រទេសចិន និងអាជ្ញាធរហុងកុង ចាំបាច់ត្រូវគោរពបណ្តាញសម្រាប់ឲ្យប្រជាជនហុងកុងអាចសម្តែងមតិ និងកង្វល់ស្របច្បាប់របស់ពួកគេបាន។ ក្នុងនាមជាសមាជិកឈានមុខគេនៃសហគមន៍អន្តរជាតិ យើងរំពឹងថា ប្រទេសចិននឹងបំពេញតាមការប្តេជ្ញាចិត្តជាអន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថានទូតអាមេរិក បានផ្តល់ជំនួយជាស្បៀងអាហារជូនដល់គ្រួសារជាង ២៥០០ នៅខេត្តពោធិសាត់ នៃប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដែលជាជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក USAID និងត្រូវបានចែកចាយតាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ មនុស្សចំនួនជិត ២០០ ០០០ គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០ នាក់បានស្លាប់ ហើយជាង ១៤ ០០០ នាក់ត្រូវបានជម្លៀស។ ដីកសិកម្មចំនួនជិត ៣៣០ ០០០ ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២ ១០០ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន។ អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២ ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន ៣ នៅក្រុងពោធិសាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្តពោធិសាត់។ គ្រួសារទាំងនោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ មានការផ្តល់អាទិភាពទៅលើគ្រួសារដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសាររបស់គេ ដែលមានតិចស្រាប់នោះ កាន់តែមានចំនួនតិចទៅៗ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក។ តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២០ សូមអរគុណចំពោះ Satu Limaye និងមជ្ឈមណ្ឌល East-West Center និងសូមអរគុណដល់លោកអ្នកទាំងអស់ ដែលចូលរួមជាមួយយើងពីទូទាំងសាលកលលោក។ ខ្ញុំរីករាយដោយជួបលោកអ្នកជាច្រើន ដែលមានគម្រោងចូលរួមជាមួយយើង កាលពីខែកុម្ភៈ មុនពេលដែលជំងឺរាតត្បាត បង្ខំឲ្យយើងផ្អាកការប្រជុំនេះ។ ខ្ញុំសូមស្វាគមន៍លោកអ្នក និងអ្នកចូលរួមថ្មីជាច្រើនទៀត នៅថ្ងៃនេះ។ យើងមកប្រជុំគ្នា ពីព្រោះយើងមើលឃើញសារៈសំខាន់នៃទន្លេសម្រាប់សេដ្ឋកិច្ច មុខរបរចិញ្ចឹមជីវិត វប្បធម៌ និងអារ្យធម៌របស់យើង។ ពិតណាស់ ទន្លេគឺជាកន្លែងដែលបុព្វបុរសមុនដំបូងបង្អស់របស់យើង រួមគ្នាដើម្បីបង្កើតជាសង្គមមនុស្ស។ ទឹកគឺជាសារធាតុផ្សំចាំបាច់សម្រាប់ជីវិត ហើយបុព្វបុរសបានដឹង ហើយយល់ពីសារៈសំខាន់នៃទន្លេ។ សង្គមមនុស្ស កសិកម្មរបស់មនុស្ស ឬប្រវត្តិសាស្រ្ត ឬអារ្យធម៌របស់មនុស្សជាតិ បង្ហាញពីតួនាទីដ៏មានសារៈសំខាន់នៃទន្លេ។ តើពិភពលោកយើងត្រូវមានលក្ខណៈដូចម្តេច បើគ្មានអារ្យធម៌នៃ Mesopotamia ដែលអមដោយទន្លេដ៏ធំ គឺទន្លេ Euphrates និងទន្លេ Tigris? តើប្រទេសអេហ្ស៊ីបសម័យដើមមានទេ បើគ្មានទន្លេនីល ផ្តល់ជីវិតរស់នៅ? តើអារ្យធម៌ Harappan រលត់ទៅវិញដោយសារទន្លេ Saraswati រីងបាត់ទៅវិញទេ? តើទីក្រុងឡុងដ៏ អាចក្លាយជារដ្ឋធានីសាកលលោក ដោយគ្មានកំពង់ផែ Thames ទេ ឬតើកំពង់ផែ New York អាចក្លាយជាកំពង់ផែធំជាងគេ ដោយគ្មានទន្លេ Hudson បានទេ? តាមពិត សន្និសីទនេះត្រូវបានគ្រោងធ្វើនៅទីក្រុងបាងកក។ ក្នុងចម្ងាយ ១០០ ម៉ៃល៍ខាងជើងទីក្រុងបាងកក ដែលស្ថិតនៅលើទន្លេ Chao Phraya គឺទីក្រុង Ayuttaya ដែលជាកន្លែងរបស់ស្តេចថៃជំនាន់ដើម។ សព្វថ្ងៃនេះ តាមច្រាំងទន្លេនោះគឺមានទីក្រុងដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ទន្លេធ្វើឲ្យបុព្វការីជនរបស់យើងអាចប្រមូលផ្តុំគ្នា ធ្វើស្រែចំការ និងចិញ្ចឹមមនុស្សកាន់ជាច្រើន។ សង្គមដំបូងៗទាំងនោះបានផ្តើមឲ្យមានភាសានិងអារ្យធម៌។ អារ្យធម៌ទាំងនោះបានផ្តើមឲ្យមានវប្បធម៌ ប្រជាជាតិ អាណាចក្រ និងប្រវត្តិសាស្រ្ត។ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ Yangtze និងទន្លេ Yellow បានបណ្តាលឲ្យគេមានគំនិតរក្សាតុល្យភាពល្អ ដែលមានចែងក្នុងរឿង Yin និង Yang ។ ទន្លេ Mississippi នាំឲ្យមានទេព្យកោសល្យអស្ចារ្យផ្នែកអក្សរសាស្រ្តរបស់ Mark Twain ។ ទន្លេ Thames បំផុសឲ្យប្រជាជនអង់គ្លេសស្វែងរកលាភសំណាងលើសមុទ្រ។ ហេតុអ្វីក៏ការយល់ពីទន្លេមានសារៈសំខាន់? ហេតុអ្វីក៏គេគួរផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីនៃទន្លេ នៅក្នុងការធ្វើឲ្យមនុស្សជាតិមានការចម្រើនឡើង? ពីព្រោះអ្នកដែលបង្កឧបសគ្គ រាំងស្ទះ ឬបង្វែរធនធានទន្លេដើម្បីប្រយោជន៍ខ្លួនគេ បណ្តាលឲ្យមានគ្រោះថ្នាក់ឬការខូចខាតធ្ងន់ដល់មុខរបរប្រកបជីវភាព នៃមនុស្សរាប់លាននាក់។ ទន្លេមិនមែនត្រឹមតែជាលក្ខណៈភូមិសាស្រ្តតែប៉ុណ្ណោះទេ ។ វាជាមូលដ្ឋានសំខាន់ចាំបាច់មួយនៃជីវិតរបស់មនុស្ស។ មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ Ganga, Indus, Yamuna និងទន្លេ Brahmaputra ស្គាល់ពីការពិតដ៏សំខាន់នេះ។ ដោយឡែក ប្រជាជននៅតំបន់ទន្លេមេគង្គយល់ពីការពិតនេះ ពីព្រោះគេកំពុងរស់នៅជាមួយនឹងផលវិបាកដ៏អាក្រក់នៃការគ្រប់គ្រងទឹកនៅតំបន់ផ្នែកខាងលើនៃទន្លេ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែច្រើនឡើងទៅលើជីវិតមនុស្សរាប់សិបលាននាក់ ដែលចាត់ទុកទន្លេជាជីវិតរបស់គេ។ ប្រទេសអាមេរិក មានកង្វល់ចំពោះដំណើរប្រែប្រួលទាំងនេះ ហើយនេះជាមូលហេតុដែលខ្ញុំមានកិត្តិយស ក្នុងការថ្លែងទៅកាន់លោកអ្នក នៅថ្ងៃនេះ។ ភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក វាជាសំណាងល្អមួយដែលយើងអាចប្រជុំគ្នាបាន បើទោះបីជាយើងមិនអាចជួបគ្នាទល់មុខក្តី ពីព្រោះទន្លេមេគង្គមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា។ ភាពជាដៃគូរបស់សហរដ្ឋមេរិកជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីយើងបានបង្កើតគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម នៅឆ្នាំ ២០០៩។ នៅក្នុងរយៈពេល ១១ ឆ្នាំមកនេះ រដ្ឋាភិបាលសហរដ្ឋមេរិក បានផ្តល់ថវិកាចំនួនជិត ៣,៥ ពាន់លានដុល្លារ ជាជំនួយបរទេស ជួយដល់តំបន់ទន្លេមេគង្គ រួមនឹងថវិការាប់ពាន់លានដុល្លារទៀត ជាហិរញ្ញប្បទានផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋមេរិក និងការវិនិយោគនៃវិស័យឯកជនអាមេរិក។ ឆ្នាំនេះមានការពង្រីកបន្តទៀត ជាមួយនឹងការសម្ពោធ កាលពីខែមុន នូវគម្រោង ភាពជាដៃគូរវាងសហរដ្ឋមេរិក និងតំបន់ទន្លេមេគង្គ។ នៅពេលនេះ កិច្ចសហការរបស់យើងធំ មានភាពជ្រាលជ្រៅ និងមានលក្ខណៈជាយុទ្ធសាស្រ្តច្រើនជាងមុន ហើយមានធនធានច្រើនជាងមុន ដែលជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតំបន់ទន្លេមេគង្គ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះដៃគូនៅតំបន់ទន្លេមេគង្គ។ គម្រោងនៃភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក ផ្តល់កិច្ចសហប្រតិបត្តិការស្តីពីអភិបាលកិច្ចតាមដងទន្លេដែលហូរឆ្លងព្រំដែន ជាបញ្ហាចំពោះមុខ។ ហើយវាធ្វើឡើងក្នុងពេលសំខាន់។ បញ្ហាប្រឈមក្នុងតំបន់ ទាក់ទងនឹងធនធានទឹករួមគ្នា មានកាន់តែធំឡើង ចាប់តាំងពីពេលដែលលោក Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់យើង ក្នុងការរៀបចំសន្និសីទនេះ នៅក្នុងឆ្នាំ ២០១៩។ នៅពេលនោះ លោករដ្ឋមន្រ្តីបានសម្តែងកង្វល់ច្រើនលើនិន្នាការដ៏គួរឲ្យបារម្ភ។ ពេលនេះ យើងប្រឈមនឹងវិបត្តិនេះ។ ការបាត់បង់ជីវិតមនុស្ស ដោយសារគ្រោះរាំងស្ងួត សហគមន៍ និងប្រព័ន្ធបរិស្ថានអេកូឡូស៊ីដែលរាប់ជំនាន់មនុស្សមក បានពឹងផ្អែកលើចង្វាក់បេះដូងនៃជំនន់ធម្មជាតិនៃទឹកទន្លេមេគង្គ កំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន សម្រាប់មនុស្សជាង ៦០ លាននាក់ ហើយមានផលវិបាកធ្ងន់ធ្ងរលើផ្នែកសន្តិសុខស្បៀង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ នៅទូទាំងតំបន់ទន្លេមេគង្គ។ ពេលនេះ ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយទៅកាន់សង្គមស៊ីវិល និងអ្នកជំនាញផ្នែកអភិបាលកិច្ចធនធានទឹក។ លោកអ្នកជាអ្នកមើលឃើញផលវិបាកទាំងនេះដោយផ្ទាល់។ ខ្ញុំសូមបង្ហាញផលវិបាកខ្លះ។ · កង្វះទឹកបានធ្វើឲ្យខូចស្រូវចំនួនជិត ១សែនហិកតា នៅក្នុងតំបន់ទាំងមូល។ កង្វះនេះនាំឲ្យផលិតផលស្រូវថយចុះចំនួន ៥០% នៅទូទាំងប្រទេសឡាវ កម្ពុជា និងវៀតណាម ហើយវាធ្វើឲ្យទិន្នផលត្រីនៅកម្ពុជាថយចុះរហូតដល់ ៩០%។ · គ្រោះរាំងស្ងួតនេះ ធ្វើឲ្យមានរដូវទឹកជំនន់ខ្លី។ ការនេះធ្វើឲ្យខ្វះទឹកសម្រាប់បំពេញទឹកក្រោមដីឡើងវិញ ហើយធ្វើឲ្យដីនៅតំបន់ដីសណ្តរស្រុតចុះជាងការរំពឹងទុក។ · ឧទាហរណ៍ នៅក្នុងខេត្តអាងយ៉ាងនៃប្រទេសវៀតណាម អ្នកនេសាទចាប់ត្រីបានតិចជាងមុនចំនួនជាងពាក់កណ្តាល។ យើងបានអានអំពីអ្នកនេសាទនៅតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម ដែលធ្លាប់តែចាប់បានត្រីចំនួន ២០០ គក ក្នុងមួយថ្ងៃ តែពេលនេះ ចាប់ត្រីបានមិនដល់ ១០ គកផង ក្នុងមួយថ្ងៃ។ · កង្វះទឹកនេះ ធ្វើឲ្យទឹកសមុទ្រហូរចូលច្រើនមកក្នុងដីសណ្ត ចូលដល់រហូតដល់ ៩០ គម។ នេះជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានមក ហើយវាធ្វើឲ្យខូចដំណាំកសិកម្ម និងស្រូវ ដែលជាមធ្យោបាយចិញ្ចឹមជីវិតនៃមនុស្សរាប់សិបលាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍។ ទំនប់នៅខ្សែទឹកខាងលើរបស់ប្រទេសចិន ភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា បញ្ហានៅខ្សែទឹកខាងក្រោមកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារការសាងសង់ និងការដំណើរការនៃទំនប់វារីអគ្គិសនីនៅប្រទេសចិន។ ទង្វើជាឯកតោភាគីរបស់ប្រទេសចិនចំពោះទន្លេរួមគ្នានេះ ប៉ះពាល់ដល់ជីពចរនៃទឹកជំនន់ធម្មជាតិ ដែលត្រូវហូរចូលទៅបឹង ទន្លេនានា ក្នុងប្រទេសកម្ពុជា ដូចជាបឹងទន្លេសាប ធ្វើឲ្យផ្នែកកសិកម្ម និងជលផលមានភាពរស់រវើក ហើយបន្សាបជាតិអាស៊ីតពីក្នុងទឹកសាប នៅទូទាំងតំបន់អាងទន្លេមេគង្គ។ ប្រទេសចិននិយាយថា ទំនប់វារីអគ្គិសនីរបស់ខ្លួនផ្តល់ប្រយោជន៍ដល់ប្រទេសនៅផ្ទៃទឹកខាងក្រោម ដោយបង្កើនលំហូរទឹកនៅរដូវប្រាំង។ តែតាមការសារភាពរបស់ទីក្រុងប៉េកាំង ការបញ្ចេញទឹកនៅរដូវប្រាំងទាំងនេះ ត្រូវបានធ្វើដើម្បីជាប្រយោជន៍សម្រាប់ផលិតភ្លើងអគ្គិសនីរបស់ចិនតែប៉ុណ្ណោះ។ តម្លាភាព និងទិន្នន័យទឹក ដូចក្នុងករណីបញ្ហាប្រឈមជាច្រើនជាមួយប្រទេសចិនដែរ ការគ្មានតម្លាភាពគឺជាផ្នែកធំមួយនៃបញ្ហា។ ទីក្រុងប៉េកាំង មិនបានចែករំលែកព័ត៌មានបានគ្រប់គ្រាន់ ស្តីពីកិច្ចដំណើរការនៃទំនប់វារីអគ្គិសនី ឬស្ថានភាពនៃទន្លេផ្នែកខាងលើទេ ដែលជាការនាំឲ្យរដ្ឋាភិបាលនៅតាមទន្លេមេគង្គមិនសូវមានលទ្ធភាពក្នុងការរៀបចំទប់ទល់ ឬបន្ធូរបន្ថយការប៉ះពាល់ដែលបង្កដោយទំនប់វារីអគ្គិសនី។ ក្រុមហ៊ុនទំនប់វារីអគ្គិសនីរបស់ចិនបានបញ្ចេញទឹកមកដោយមិនប្រកាសឲ្យដឹង ដែលជាការធ្វើឲ្យដំណាំនៅតំបន់ខ្សែទឹកខាងក្រោមខូច នៅពេលទឹកទន្លេឡើងមិនទៅតាមការរំពឹងទុក។ ក្នុងពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការគ្រប់គ្រងលើលំហូរទឹកទន្លេធម្មជាតិ ហើយបានផ្តល់ការធានាថ្មីថា នឹងចែករំលែកទិន្នន័យទឹកបន្ថែម។ តែគណបក្សកុម្មុយនីស្តចិន មានប្រវត្តិធ្វើការសន្យាខ្យល់។ សូមមើលទៅករណី សមុទ្រចិនខាងត្បូង។ យើងសូមសរសើរប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គ នៅក្នុងការបន្តបញ្ចុះបញ្ចូលឲ្យចិនផ្តល់ទិន្នន័យទឹកឲ្យបានច្រើន។ យើងសូមលើកទឹកចិត្តឲ្យគេចាប់ឲ្យប្រទេសចិន មានការទទួលខុសត្រូវក្នុងការចែករំលែកទិន្នន័យស្តីពីទំនប់វារីអគ្គិសនី និងលំហូរទឹកឲ្យបានទាន់ពេលវេលា និងពេញមួយឆ្នាំៗ។ យើងសូមឲ្យទីក្រុងប៉េកាំងធ្វើការសម្របសម្រួលជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ហើយប្រើពិធីសារ និងឧបករណ៍ដែលមានស្រាប់។ កង្វល់ និងការឆ្លើយតបនៅក្នុងតំបន់ សហរដ្ឋអាមេរិកគាំទ្រអង្គការនៅក្នុងតំបន់ ដូចជាអង្គការ ACMECS និងកិច្ចខិតខំរបស់ដៃគូ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប នៅក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងចែករំលែកការអនុវត្តល្អជាសាកល នៅក្នុងតំបន់ទន្លេមេគង្គ។ យើងក៏សូមអបអរសាទរផងដែរ ចំពោះការខិតខំរបស់ប្រទេសអាស៊ាន ដឹកនាំដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ដើម្បីធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែច្រើន លើបញ្ហាទន្លេមេគង្គ។ តំបន់ទន្លេមេគង្គមានសារៈសំខាន់សម្រាប់អាស៊ាន ដូចសមុទ្រចិនខាងត្បូងដែរ។ យើងសូមលើកទឹកចិត្តឲ្យរដ្ឋជាសមាជិកអាស៊ានពិចារណាលើបញ្ហានានា នៅតំបន់ទន្លេមេគង្គ ថាមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងភាពសុខដុម ដូចសមុទ្រដែរ។ លំហូរនៃទន្លេមិនមែនគ្រាន់តែជាបញ្ហាប្រឈមតែមួយសម្រាប់តំបន់ទន្លេមេគង្គនោះទេ។ នៅទូទាំងតំបន់នេះ សហគមន៍មានកង្វល់ចំពោះបំណុលដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងការធ្វើជំនួញបែបជញ្ជក់ឈាម និងមិនសូវច្បាស់លាស់ របស់ក្រុមហ៊ុនរដ្ឋចិន។ សហគមន៍នៅតំបន់ទន្លេមេគង្គមានកង្វល់ លើកំណើននៃការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។ ពលរដ្ឋនៅតំបន់ទន្លេមេគង្គមានកង្វល់ដូចគ្នានេះផងដែរ ចំពោះការមិនសូវចាប់អារម្មណ៍របស់ក្រុងប៉េកាំង ក្នុងការទប់ស្កាត់អង្គការ និងក្រុមហ៊ុនពុករលួយ និងប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពចេញពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការទាក់ទងនឹងគណបក្សកុម្មយនិស្តចិន។ ប្រជាជនមានកង្វល់ចំពោះការល្បាតតាមដងទន្លេនៅក្រៅទឹកដីរបស់ខ្លួន នៅក្រោមលេសថា ជួយដល់ការពង្រឹងការអនុវត្តច្បាប់ ទោះបីជាសមាសធាតុឧក្រិដ្ឋជននៅក្នុងតំបន់ធ្វើការពង្រីកការគ្រប់គ្រងរបស់គេក្តី។ គ្រាន់តែនៅក្នុងសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានដឹងថា Zhao …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០ ០០០ ដុល្លា ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។ នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ១៦ នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង ១៩៤ ០០០ នាក់ បណ្តាលឲ្យមានការខូចខាតច្រើនកន្លែង ហើយគេមានការពិបាកក្នុងការចូលដល់សហគមន៍ជាច្រើន ដែលរងគ្រោះខ្លាំង។ ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។ ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។ គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។ គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃព្រហស្បតិ៍ ទី ៣ ខែកញ្ញា ឆ្នាំ ២០២០ ភ្នំពេញ សូមអរគុណ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញមក សូមអរគុណដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដែលបានរៀបចំពិធីនេះឡើង។ យើងខានជួបគ្នាមួយរយៈមកហើយ ហើយខ្ញុំសប្បាយចិត្តដែលបានឃើញអ្នកដែលធ្លាប់ស្គាល់ នៅក្នុងចំណោមនេះ ដែលរួមមានមិត្តយើងនៅក្នុងជួររដ្ឋាភិបាល។ ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសដែលរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Allen Tan ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ ទាំងមូល យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើរូបភាពទាំងមូលនៃទំនាក់ទំនងរបស់យើង។ ខែកញ្ញានេះ យើងបង្ហាញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដែលកំពុងមានការរីកចម្រើនឡើង នៅក្នុងខែអបអរពាណិជ្ជកម្ម និងការវិនិយោគ។ បើយើងក្រឡេកមើលល្បឿននៃការចម្រើនឡើងនៃទំនាក់ទំនងនេះ វាគួរឲ្យកត់សម្គាល់។ គ្រាន់តែកាលពី ២០ ឆ្នាំមុនសោះ ពាណិជ្ជកម្មទ្វេភាគីមានបរិមាណ ៨៥០ លានដុល្លារ។ គ្រាន់តែកាលពីឆ្នាំទៅ វាបានឡើងដល់ ៥,៩ ពាន់លានដុល្លារ គឺកើន ៧ ដង។ ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ ពាន់លានដុល្លារ។ ទោះបីជាពេលនេះមានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ភាគរយដែរ ក្នុងឆ្នាំ ២០២០។ ការនាំចេញនេះជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រនៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករនៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មានបច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញទាំងនេះមានចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើនរបស់កម្ពុជា។ ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យនូវជម្រើស។ ពេលនេះ មានទំនិញពីកម្ពុជានៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។ ទំនិញទាំងនេះមានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្មដែលបានទទួលរង្វាន់ ដូចជាម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរដែលធ្វើនៅកម្ពុជា មានលក់កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ ដូចឯកឧត្តមរដ្ឋមន្រ្តីជ្រាបស្រាប់ហើយ ទំនិញសម្រាប់ការធ្វើដំណើរគឺជារឿងគួរឲ្យកត់សម្គាល់មួយ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធគយដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ ២០១៦ នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី ៥០ លានដុល្លារដល់ជិត ១ ពាន់លានដុល្លារ។ ក្នុងពេលដែលយើងស្វាគមន៍ជោគជ័យរបស់កម្ពុជា គេក៏ត្រូវកត់សម្គាល់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មនៅពេលនេះ គ្មានតុល្យភាពទេ។ ទំនិញនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានតម្លៃតែ ៥១៤ លានដុល្លារទេ នៅក្នុងឆ្នាំ ២០១៩។ ដោយសារប្រទេសកម្ពុជាមានការលូតលាស់សេដ្ឋកិច្ច ហើយប្រជាជនកម្ពុជាចូលចិត្តទំនិញមានគុណភាពខ្ពស់របស់អាមេរិក បរិមាណនេះអាចខ្ពស់ជាងនេះឆ្ងាយ។ ខ្ញុំរីករាយនឹងធ្វើការជាមួយលោករដ្ឋមន្រ្តី ដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទិញផលិតផល និងសេវារបស់អាមេរិកច្រើនថែមទៀត។ ការធ្វើដូច្នេះនឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់យើងមានភាពសេរី យុត្តិធម៌ និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ពិតមែនតែពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងក្តី តែការវិនិយោគក៏ដើរតួនាទីសំខាន់ផងដែរ។ បើលោកអ្នកដើរមើលទីក្រុងភ្នំពេញ នៅពេលនេះ លោកអ្នកនឹងឃើញក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង រាប់ពីសណ្ឋាគារដល់ហាងលក់រាយ ដល់ភោជនីយដ្ឋាន និងដល់រោងចក្រ។ គេអាចឃើញក្រុមហ៊ុនពហុជាតិធំៗ ដូចជា Chevron, Starbucks និង Marriott ព្រមទាំងក្រុមហ៊ុនតូចៗ ដូចជា Aprati Foods, Montana Fly Company និង AHF Products ។ ក្រុមហ៊ុនអាមេរិកទាំងនេះមិនត្រឹមតែបង្កើតការងារទេ តែថែមទាំងនាំមកនូវនីតិរដ្ឋ តម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ហើយនិងការមិនពុករលួយ។ ក្រៅពីគុណតម្លៃទាំងនេះ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកផ្តល់ត្រឡប់ទៅឲ្យសហគមន៍ដែលគេធ្វើជំនួញនៅក្នុងនោះវិញ ពិសេស ជាមួយនឹងកម្មវិធីទទួលខុសត្រូវថ្មីៗរបស់ក្រុមហ៊ុន ចំពោះសង្គម។ មានគំរូជាច្រើននៅទូទាំងប្រទេសកម្ពុជា នៅពេលសព្វថ្ងៃនេះ។ គម្រោងអាងទឹក Aqua របស់ក្រុមហ៊ុនកូកា កូឡាកំពុងផ្តល់ទឹកស្អាតដល់ប្រជាជនជាង ៧០ ០០០ នាក់ មូលនិធិរបស់ក្រុមហ៊ុន GE តាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាពរបស់ខ្លួន កំពុងជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនរថយន្ត Ford ដោយមានដៃគូក្នុងស្រុក គឺក្រុមហ៊ុន RMA កំពុងជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់អ្នកបច្ចេកទេសរថយន្តកម្ពុជា។ ទាំងគុណតម្លៃ ទាំងកម្មវិធី ដែលក្រុមហ៊ុនអាមេរិកនាំមកជាមួយ នៅពេលគេធ្វើការវិនិយោគគឺជាមូលហេតុដែលខ្ញុំហៅក្រុមហ៊ុនទាំងនោះថា បទដ្ឋានមាសនៃវិនិយោគបរទេស។ យើងទាំងអស់គ្នាចង់ឲ្យមានក្រុមហ៊ុនអាមេរិកមកច្រើនថែមទៀត។ ដើម្បីទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឲ្យមករកស៊ីនៅកម្ពុជា ក្រុមហ៊ុនទាំងនោះចង់ឃើញមានច្បាប់ទម្លាប់ច្បាស់លាស់ និងភាពយុត្តិធម៌នៅក្នុងការរកស៊ី។ សហរដ្ឋអាមេរិក នៅពេលនេះ មានមធ្យោបាយមួយចំនួនសម្រាប់ជួយដល់អ្នកដែលមានការចាប់អារម្មណ៍លើពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មធ្យោបាយទាំងនេះរួមមានថវិកាចំនួន ៦០ ពាន់លានដុល្លា សម្រាប់ធ្វើហិរញ្ញប្បទានដល់ការទ្រទ្រង់ការវិនិយោគរបស់វិស័យឯកជន ដែលបានមកពីសាជីវកម្ម Development Finance Corporation (DFC) ។ ស្ថាប័នដែលមានមុនសាជីវកម្មនេះ ដែលមានឈ្មោះថា Overseas Private Investment Corporation (OPIC) បានបោះទុនវិនិយោគចំនួន ១៥០ លានដុល្លា នៅក្នុងប្រទេសកម្ពុជា បើគិតមកដល់ពេលនេះ។ បណ្តាញប្រឹក្សាលើប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Transaction Advisory Network (ITAN) ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយពេលនេះ កំពុងរកមើលវិធីសម្រាប់ឲ្យ ITAN ជួយដល់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ មធ្យោបាយទាំងនេះអាចជួយធ្វើឲ្យមានការវិនិយោគថ្មីៗ នៅកម្ពុជា។ តែដូចពាណិជ្ជកម្មដែរ ការវិនិយោគអាចមានទៅមានមក។ ដោយកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ ភាពជឿនលឿននៃក្រុមហ៊ុនរបស់ខ្លួន វាដល់ពេលហើយសម្រាប់ជំរុញការវិនិយោគរបស់កម្ពុជានៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីជំរុញគោលដៅនេះ ខ្ញុំសង្ឃឹមថា នឹងបានដឹកនាំគណប្រតិភូធុរកិច្ចកម្ពុជាមួយទៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ឱកាសវិនិយោគនៅទីនោះ។ ក្រុមហ៊ុនកម្ពុជាបង្កើតការងារនៅប្រទេសអាមេរិកគឺជាវិធីល្អណាស់ក្នុងការពង្រឹងទំនាក់ទំនង។ ខ្ញុំដឹងថាខ្ញុំនិយាយច្រើនហើយ នៅយប់នេះ។ សារជាគន្លឹះគឺថា ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងមានភាពកាន់តែជ្រាលជ្រៅឡើង ទាំងនៅពេលនេះ ទាំងនៅពេលអនាគត។ ដើម្បីសម្រេចបំណងនេះបាន យើងត្រូវធ្វើការជិតស្និទ្ធជាមួយលោកអ្នកទាំងអស់ ទាំងជាមួយវិស័យឯកជន ទាំងជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យការនេះចេញជារូបរាង។ ខ្ញុំមានជំនឿ ហើយសង្ឃឹមថា យើងនឹងអាចធ្វើបាន។ សូមរីករាយនៅយប់នេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែកញ្ញា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ទីក្រុង Jakarta ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ថ្ងៃនេះ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn និងលោកអគ្គលេខាធិការអាស៊ាន គឺឯកឧត្តម Dato Lim Jock Hoi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការអភិវឌ្ឍតំបន់ ជាលើកដំបូង រវាងទីភ្នាក់ងារ USAID របស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន នៅអគ្គលេខាធិការដ្ឋាអាស៊ាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន សហរដ្ឋអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ។ វាថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញភាពជាដៃគូជាយុទ្ធសាស្រ្តយូរអង្វែង ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព នៅតំបន់អាស៊ីអាគ្នេយ៍។ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn បានមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀងថ្មី សម្រាប់រយៈពេល ៥ ឆ្នាំ នេះ រវាងទីភ្នាក់ងារ USAID និងអាស៊ាន ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥០ លានដុល្លា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍតំបន់ ចំពោះសារសំខាន់ស្នូលនៃអាស៊ាន និងគោលដៅរួមគ្នានៃសមាហរណតំបន់ និងអភិបាលកិច្ចផ្អែកលើច្បាប់ទំលាប់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងអាស៊ាន”។ លោកបានថ្លែងនៅចុងបញ្ចប់ថា៖ “និយាយដោយខ្លី កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID នៅក្រោមកិច្ចព្រមព្រៀងនេះ នឹងជំរុញចក្ខុវិស័យនៃសមាគមអាស៊ាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែកញ្ញា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។ ទីតំាងលក់ទំនិញដេញថ្លៃ: ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH កាលបរិចេ្ឆទ និង ពេលវេលា: ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ៤ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១រសៀល បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។ លក្ខខណ្ឌនៃការលក់: ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។ ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។ តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែសីហា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដាន) រដ្ឋាភិបាលកម្ពុជា មិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ការខិតខំទាំងនេះរួមមានដូចជាបានបន្តកាត់ទោសនិងដាក់ទោសជនល្មើស ការបង្កើតផែនការសកម្មភាព ៥ ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរការបង្កើតនិងប្រើបច្ចេកទេសថ្មីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ។ តែរដ្ឋាភិបាលមិនបានបង្ហាញឲ្យឃើញថាបានបង្កើនការខិតខំទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ ឬចែករំលែកព័ត៌មានគន្លឹះ ស្តីពីការងារពង្រឹងការអនុវត្តច្បាប់ទេ។ អំពើពុករលួយ នៅតែធ្វើឲ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខ កង្វះការគ្រប់គ្រង និងវិធានការចាប់ឲ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឲ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តីជាមួយឈ្មួញខិលខូច ដែលបានធ្វើឲ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្តកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ ឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឲ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាលបានបន្តប្រើប្រាស់មិនត្រឹមត្រូវ នូវធនធានមានកម្រិតសម្រាប់ការងារពង្រឹងច្បាប់ ដោយដៅលើអ្នកមិនជាប់ពាក់ព័ន្ធនឹងការជួញដូរ ហើយគាបសង្កត់លើបុគ្គលដែលចង់ធ្វើការចងក្រងឯកសារស្តីពីការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ហើយមិនបានខិតខំបង្វែរការចោទប្រកាន់ស្តីពីការជួញដូរដែលមិនសមហេតុផល និងមានលក្ខណៈនយោបាយ ដូចមាននិយាយនៅក្នុងរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការ ដែលអនុញ្ញាតឲ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឲ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ឲ្យជនប្រព្រឹត្តការជួញដូរផ្លូវភេទទទួលខុសត្រូវ។ ដូច្នេះប្រទេសកម្ពុជា នៅបន្តស្ថិតនៅលំដាប់ថ្នាក់ទី ២ ក្នុងបញ្ជីតាមដាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកគាំទ្រឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ ពេលនេះ យើងកំពុងពង្រឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកដ៏មានសារសំខាន់ និងមានភាពចម្រូងចម្រាសនៃតំបន់នេះ គឺសមុទ្រចិនខាងត្បូង។ យើងសូមបញ្ជាក់ច្បាស់ថា ការទាមទាររបស់ប្រទេសចិនចំពោះធនធានក្នុងភាគច្រើនបំផុតនៃសមុទ្រចិនខាងត្បូងគឺខុសច្បាប់ទាំងស្រុង គឺដូចគ្នានឹងយុទ្ធនាការរបស់ចិនក្នុងការសម្លុតតគេឯង ដើម្បីបានគ្រប់គ្រងធនធានទាំងនោះ។ នៅសមុទ្រចិនខាងត្បូង យើងចង់រក្សាសន្តិភាព និងស្ថិរភាព លើកកម្ពស់សេរីភាពសមុទ្រ ស្របតាមច្បាប់អន្តរជាតិ រក្សាលំហូរដោយគ្មានឧបសគ្គនៃពាណិជ្ជកម្ម ប្រឆាំងការប៉ុនប៉ងណាមួយក្នុងការប្រើការសម្លុត ឬកម្លាំង ដើម្បីដោះស្រាយជម្លោះ។ យើងមានផលប្រយោជន៍ដ៏ជ្រាលជ្រៅ និងស្របច្បាប់ ជាមួយដៃគូ និងសម្ព័ន្ធមិត្តជាច្រើនរបស់យើង ដែលជាយូរមកហើយ បានគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ផលប្រយោជន៍រួមទាំងនេះបានរងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ពីសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងប៉េកាំង បានប្រើការគំរាមកំហែងដើម្បីបំផ្លាញសិទ្ធិអធិបតេយ្យ នៃប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាប់នឹងសមុទ្រចិនខាងត្បូង សម្លុតគេមិនឲ្យទទួលបានធនធានសមុទ្រ ប្រកាសធ្វើការគ្រប់គ្រងជាឯកតោភាគី ហើយយកគោលការណ៍ “អ្នកខ្លាំងជាអ្នកត្រូវ” មកជំនួសច្បាប់អន្តរជាតិ។ គេមើលឃើញយុទ្ធសាស្រ្តរបស់ប្រទេសចិនរាប់ឆ្នាំមកហើយ។ នៅឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេសចិនកាលនោះ ឈ្មោះ Yang Jiechi បានប្រាប់សមភាគីអាស៊ានរបស់លោកថា “ប្រទេសចិនគឺជាប្រទេសធំ ហើយប្រទេសដទៃគឺជាប្រទេសតូច ហើយវាគឺជាការពិត”។ ទស្សនៈបែបចង់រំលោភលើគេរបស់ប្រទេសចិនមិនត្រូវមានឡើយ នៅក្នុងសវត្សរ៍ទី ២១ យើងនេះ។ ប្រទេសចិនគ្មានមូលដ្ឋានច្បាប់ក្នុងការចាប់បង្ខំឲ្យគេទទួលយកឆន្ទៈរបស់ខ្លួននៅក្នុងតំបន់នេះទេ។ ទីក្រុងប៉េកាំងមិនបានផ្តល់មូលដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់ការទាមទារតាម “ខ្សែបន្ទាត់ ៩” របស់ខ្លួន នៅសមុទ្រចិនខាងត្បូងទេ តាំងពីពេលដែលខ្លួនបានប្រកាសវា នៅឆ្នាំ ២០០៩មក។ នៅក្នុងការសម្រេចចិត្តជាឯកឆន្ទ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ តុលាការកាត់ក្តី ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ឆ្នាំ ១៩៨២ ស្តីពីអនុសញ្ញាសមុទ្រ ដែលប្រទេសចិនជារដ្ឋបានចុះហត្ថលេខាយល់ព្រមផងដែរនោះ បានបដិសេធការទាមទារតំបន់សមុទ្ររបស់ប្រទេសចិន ថាគ្មានមូលដ្ឋានច្បាប់ នៅក្នុងច្បាប់អន្តរជាតិ។ តុលាការនេះបានឲ្យប្រទេសហ្វីលីពីន ដែលជាប្រទេសដាក់ពាក្យបណ្តឹង ឈ្នះក្តីស្ទើរតែក្នុងគ្រប់ការទាមទារទាំងអស់។ ដូចដែលសហរដ្ឋអាមេរិកបានបញ្ជាក់កន្លងមកហើយ និងដូចដែលត្រូវបានបញ្ជាក់ច្បាស់នៅក្នុងអនុសញ្ញាហើយ ការសម្រេចរបស់តុលាការនេះគឺបិទផ្លូវតវ៉ា ហើយភាគីទាំងសងខាងត្រូវតែគោរព។ ពេលនេះ ជំហររបស់សហរដ្ឋអាមេរិកស្តីពីការទាមទាររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺស្របតាមការសម្រេចរបស់តុលាការ ពោលគឺ៖ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើការទាមទារក្នុងតំបន់សមុទ្រនេះបានទេ ដែលរួមមានការទាមទារលើតំបន់សេដ្ឋកិច្ចពិសេសណាមួយ រាប់ពីតំបន់ថ្មប៉ប្រះទឹក Scarborough ដល់ប្រជុំកោះ Sprartly ទាក់ទងនឹងប្រទេសហ្វីលីពីន នៅក្នុងតំបន់ដែលតុលាការបានរកឃើញថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសហ្វីលីពីន។ ការរំខានរបស់ទីក្រុងប៉េកាំងដល់ការនេសាទ និងការអភិវឌ្ឍថាមពលសមុទ្រ នៅក្នុងតំបន់ទាំងនោះ គឺខុសច្បាប់ ហើយសកម្មភាពជាឯកតោភាគីរបស់ប្រទេសចិន ក្នុងការធ្វើអាជីវកម្មលើធនធានទាំងនោះ ក៏ខុសច្បាប់ដែរ។ ស្របតាមការសម្រេចរបស់តុលាការដែលមានតម្លៃតាមផ្លូវច្បាប់ ប្រទេសចិនគ្មានការទាមទារទឹកដី ឬដែនសមុទ្រស្របច្បាប់ នៅតំបន់ Micheif Reef ឬ Second Thomas Shoal ទេ ដោយតំបន់ទាំងពីរនេះស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន ហើយទីកុ្រងប៉េកាំងក៏មិនត្រូវទាមទារដី ឬសមុទ្រដោយសារតែលក្ខណៈនៃតំបន់ទាំងនេះបានដែរ។ ដោយសារទីក្រុងប៉េកាំងមិនបានចេញការទាមទារស្របច្បាប់ និងស៊ីចង្វាក់ត្រឹមត្រូវ នៅសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកសូមបដិសេធរាល់ការទាមទាររបស់ប្រទេសចិន ចំពោះដែនទឹកដែលស្ថិតនៅក្នុងចម្ងាយលើសពី ២២ គម ពីកោះដែលខ្លួនបានទាមទារ នៅប្រជុំកោះ Spratly (ដោយគ្មានការធានាថា នឹងគ្មានការបដិសេធដូចគ្នានេះដែរចំពោះការទាមទារលើអធិបតេយ្យភាពដោយរដ្ឋដទៃទៀត លើកោះបែបនោះ)។ ដូច្នេះ សហរដ្ឋអាមេរិកបដិសេធការទាមទារណាមួយរបស់ប្រទេសចិននៅក្នុងដែនទឹកនៅជុំវិញតំបន់ Vanguard Bank (ក្បែរប្រទេសវៀតណាម) និងតំបន់ Luconia Shoals (ជិតប្រទេសម៉ាឡេស៊ី) ដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ និងតំបន់ Natuna Besar (ក្បែរប្រទេសឥណ្តូនេស៊ី)។ សកម្មភាពណាមួយរបស់ប្រទេសចិនដែលយាយីការនេសាទឬការអភិវឌ្ឍធនធានអ៊ីដ្រូកាបោនរបស់រដ្ឋដទៃទៀត នៅក្នុងដែនទឹកទាំងនេះ ឬដែលប្រព្រឹត្តសកម្មភាពបែបនេះជាឯកតោភាគី គឺជាអំពើខុសច្បាប់។ ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើដែនដី ឬដែនសមុទ្រនៅ (ឬក្បែរ)តំបន់ James Shoal ដែលជាតំបន់លិចទឹក ហើយមានចម្ងាយតែជាង ៩០គម ពីប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១៨០០ គម ពីឆ្នេររបស់ប្រទេសចិន។ តំបន់ James Shoal ត្រូវបានប្រព័ន្ធឃោសនារបស់ប្រទេសចិននិយាយថា ជា “ទឹកដីនៅចុងខាងត្បូងបំផុតនៃប្រទេសចិន”។ ច្បាប់អន្តរជាតិចែងច្បាស់ហើយ គឺថា ដីទួលនៅក្រោមទឹក ដូចជា James Shoal មិនអាចរដ្ឋណាមួយទាមទារយកបានឡើយ ហើយមិនអាចត្រូវបានបង្កើតជាតំបន់កំហិតលើការធ្វើនាវាចរណ៍បានទេ។ តំបន់ James Shoal (ដែលស្ថិតនៅក្រោមផ្ទៃទឹកប្រហែល ២០ ម) មិនមែន ហើយក៏មិនដែលជាទឹកដីរបស់ប្រទេសចិនឡើយ ហើយទីក្រុងប៉េកាំងក៏មិនអាចទាមទារសិទ្ធិស្របច្បាប់លើតំបន់នេះបានដែរ។ ពិភពលោកនឹងមិនអនុញ្ញាតឲ្យទីក្រុងប៉េកាំងយកសមុទ្រចិនខាងត្បូងធ្វើជាអាណាចក្រសមុទ្ររបស់ខ្លួនបានទេ។ ប្រទេសអាមេរិកឈរនៅជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងការការពារសិទ្ធិអធិបតេយ្យរបស់គេ លើធនធានសមុទ្រ ស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់គេ នៅក្រោមច្បាប់អន្តរជាតិ។ យើងឈរនៅជាមួយសហគមន៍អន្តរជាតិ នៅក្នុងការការពារសេរីភាពសមុទ្រ ហើយគោរពអធិបតេយ្យភាព ព្រមទាំងបដិសេធការប៉ុនប៉ងក្នុងការបង្ខំឲ្យគេទទួលយកគោលការណ៍ “អ្នកខ្លាំងគឺជាអ្នកត្រូវ” នៅសមុទ្រចិនខាងត្បូង ឬតំបន់ដទៃទៀត ក្នុងពិភពលោក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកក្កដា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិករាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ”។ ឯកឧត្តម W. Patrick …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីសង្ខេបរួម រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់ តាមរយៈការមានថ្ងៃឈប់សម្រាក ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ច្បាប់មិនអនុញ្ញាតឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឲ្យការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវជនម៉ុងតាញ៉ាមួយក្រុម ដែលកាន់សាសនាគ្រិស្តមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីទាមទារសិទ្ធិជ្រកកោន។ រដ្ឋាភិបាល បានប្រគល់ឲ្យវិញនូវដីខ្លះទៅសហគមន៍ជនជាតិ ដែលច្រើនមានជំនឿលើរុក្ខអារក្សអ្នកតា ដោយដើមឡើយ រដ្ឋផ្តល់ដីនោះទៅឲ្យក្រុមហ៊ុនបរទេសមួយធ្វើជាដីសម្បទានសម្រាប់ធ្វើការអភិវឌ្ឍន៍។ សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា បទល្មើសទាក់ទងនឹងអំពើអាបធ្មប់ នៅតែបន្តមានច្រើន ហើយនៅចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ មានករណីបែបនេះយ៉ាងហោចណាស់ចំនួន ៤៩។ នៅតែមានសេចក្តីរាយការណ៍ថា មានឧបសគ្គនៅក្នុងសង្គម ចំពោះសមាហរណកម្មនៃក្រុមភាគតិចដែលកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកកាន់សាសនាគ្រិស្ត។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱន ជាមួយតំណាងនៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ កម្មវិធីខ្លះរបស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌សាសនា។ ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦,៧ លាននាក់ (ចំនួនប៉ាន់ប្រមាណនៅពាក់កណ្តាលឆ្នាំ ២០១៩)។ បើយោងតាមក្រសួងធម្មការ និងសាសនា ប្រហែល ៩៥% នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនាហីនយាន ។ ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រិស្ត អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា កៅដាយ។ តាមប្រពៃណី អាណិកជនវៀតណាមកាន់ព្រះពុទ្ធសាសនាមហាយាន តែមានច្រើនបានបែរមកកាន់ពុទ្ធសាសនាហីនយានវិញ។ អាណិកជនវៀតណាមដទៃទៀតកាន់សាសនារ៉ូម៉ង់កាតូលិក ហើយក្រុមនេះជាក្រុមធំជាងគេ ដែលកាន់សាសនាកាតូលិកនៅកម្ពុជា។ អ្នកកាន់សាសនាកាតូលិកមានចំនួន ០,៤% នៃប្រជាជនសរុប។ ការវាយតម្លៃរបស់អង្គការមិនមែនរដ្ឋាភិបាល លើអ្នកកាន់សាសនាប្រូតេស្តង់ រួមទាំងអ្នកកាន់សាសនាគ្រិស្ត Evangelical ផង ឃើញថា មានចំនួនខុសៗគ្នា តែឃើញថា ចំនួនគឺតិចជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែមិថុនា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release May …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែឧសភា, 2020 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសប្តាហ៍នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ការជួយដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏យូរអង្វែងរបស់យើងលើផ្នែកសុខាភិបាល ជាមួយប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកលមួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ជំនួយរបស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។ លោកបន្តថា ៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានផ្នែកកិច្ចការសាធារណៈ និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំប្រទេស ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលបញ្ជូនត្រឡប់មកវិញ នូវរូបបដិមាខ្មែរចំនួន ២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរឹបអូសបាន កាលពីឆ្នាំ២០០៥ និងឆ្នាំ ២០១៧។ រូបបដិមាទាំងពីរនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅព្រឹកនេះ ហើយតំណាងមកពីស្ថានទូត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពីជំងឺឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy បានកោតសរសើរនូវការបញ្ជូនមកវិញនៃបដិមាទាំងនេះ ដោយមានប្រសាសន៍ថា ៖ “ក្នុងពេលយើងអបអរសាទរ ការប្រារព្ធខួប៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ការប្រគល់វិញ នូវបដិមាទាំងពីរនាថ្ងៃនេះ គឺជាការរំលឹក នូវអ្វីដែលប្រទេសយើងទាំងពីរសម្រេចបានរួមគ្នា”។ ការប្រគល់មកវិញ នូវបដិមាទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៨ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា”។ អនុស្សារណៈនេះ មានបំណងកាត់បន្ថយ ការលួចប្លន់វត្ថុបុរាណ ដែលតំណាងឲ្យបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ៖ “រាល់ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរពីបរទេស គឺជាសក្ខីភាព ដែលបញ្ជាក់នូវចំណងមិត្តភាព ភាពជាដៃគូពិតប្រាកដ ប្រកបដោយកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាពបរិបូណ៌ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេររិក ពិតជាអាចធ្វើបាន ក្នុងការបញ្ជូនមកវិញ នូវរូបបដិមាដែលត្រូវបាន គេយកចេញពីប្រទេសកម្ពុជា”។ ទោះបីជាមានបញ្ហាប្រឈម និងគ្រោះអាសន្នសម្រាប់សុខភាពពិភពលោកទាំងមូល ក៏ដូចជាវិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្លូវដង្ហើមCOVID-19 យ៉ាងណាក៏ដោយ ក៏រូបបដិមាខ្មែរនៅតែមានបំណងវិលត្រឡប់មកមាតុភូមិរបស់យើងវិញ ដើម្បីជាប្រយោជន៍ដ៏ធំធេង និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជន”។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ “ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ គឺជាគំរូដ៏ល្អមួយនៃក្រុមជំនាញឯកទេស របស់បណ្តាទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការគ្នារបស់អ្នកជំនាញ នៅទូទាំងពិភពលោកនៅក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរដោយខុសច្បាប់ នូវបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។ ការងារសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក មិនត្រឹមតែការពារបេតិកភណ្ឌវប្បធម៌តែប៉ុណ្ណោះទេ តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងនូវការអនុវត្តអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការ UNESCO ស្តីពីមធ្យោបាយនៃការហាមប្រាម និងការពារកុំឲ្យមានការនាំចេញ–នាំចូល និងការផ្ទេរខុសច្បាប់នៃកម្មសិទ្ធិលើសម្បត្តិវប្បធម៌”។ រូបបដិមាទី១ គឺជាដងខ្លួនទេវរូប ភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាទោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ ដងខ្លួនរាងមូល ស្លៀកសំពត់មានភ្លីឆ្នូតបញ្ឈរតូចៗមានពាក់ខ្សែក្រវ៉ាត់រាងសំប៉ែត(ឆ្លាក់ក្បាច់បួនជ្រុងរាងដូចក្បាលខ្សែក្រវ៉ាត់) និងចង្កេះសំពត់ខាងក្រោយរាងខ្ពស់ជាងខ្សែក្រវ៉ាត់។ ផ្នែកខាងក្រោយឆ្លាក់ក្បាច់កន្ទុយក្បិនវាត់ឡើង មានជាយអមសងខាងធ្លាក់លើខ្សែក្រវ៉ាត់។ ចំណែកនៅលើសំពត់ និងក្បាលខ្សែក្រវ៉ាត់ខាងមុខសឹក និងមានស្នឹមមើលមិនស្គាល់ក្បាច់ចម្លាក់។ នៅលើតួបដិមាមានស្នឹម និងសឹកផ្នែកខាងក្រោយ មានស្នាមបែកតូចៗជាច្រើនកន្លែង ដូចជានៅលើខ្សែក្រវ៉ាត់ផ្នែកខាងស្ដាំ នៅលើចង្កេះខាងឆ្វេង និងនៅលើស្មា។ ទឹកដៃសិល្បៈ ជាស្នាដៃមិនសូវស្អាត ការឆ្លាក់ក្បាច់លម្អពុំសូវយកចិត្តទុកដាក់ ឬទឹកដៃសិល្បៈធ្លាក់ចុះ ដូចបដិមាខ្មែរមួយចំនួន ក្នុងរចនាបថឃ្លាំង ចុងស.វ.ទី១០ ដល់ដើមស.វ.ទី១១ គ.ស។ បដិមានេះ ត្រូវរឹបអូសបាននៅឆ្នាំ២០១៧ នៅពេលផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅទីក្រុង San Francisco បានទទួលព័ត៌មានទាក់ទងនឹងការលក់ដេញថ្លៃ នៅកន្លែងលក់ដេញថ្លៃមួយ នៅ California។ ម្ចាស់នៅកន្លែងលក់ដេញថ្លៃនោះ បាននិយាយថា វត្ថុនោះ ត្រូវបាននាំចូលមកនៅឆ្នាំ១៩៩២ ដោយមានលិខិតបញ្ជាក់កន្លែងដើមចេញពីទីក្រុង Bangkok នៃប្រទេសថៃ ដោយដាក់ថា “ខ្លួនខ្មែរនៅអង្គរវត្ត”។ អ្នកជំនាញផ្នែកវត្ថុបុរាណ បានកំណត់ថា បដិមានេះ មានតម្លៃនៅលើទីផ្សារចំនួន ៧៥ ០០០ ដុល្លា។ រូបបដិមាទី២ គឺជាដងខ្លួនទេវរូបភេទប្រុស ផលិតពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់គឺមានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗលំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវ៉ាត់លាតពីរជាន់។ ស្ថានភាពដងខ្លួនទេវរូប គឺបាត់ព្រះសិរត្រឹមក ដាច់ព្រះហស្ថសងខាងត្រឹមក្លៀក បាក់ជើងស្តាំក្រោមជង្គង់ និងជើងឆ្វេង នៅសល់ត្រឹមភ្លៅ។ សរុបមក ដងខ្លួនទេវរូបនេះ អាចមានប្រភពចេញពីប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងរចនាបថកោះកេរ រវាងសតវត្សទី១០ ឬជាដងខ្លួនព្រះព្រហ្ម ក្នុងរចនាបថឃ្លាំងនាចុងសតវត្សទី ១០ និងដើមសតវត្សទី ១១ ។ បដិមានេះ ត្រូវបានរឹបអូសពីជនល្មើស នៅខែកញ្ញា ឆ្នាំ២០០៥ នៅពេលក្រសួងសន្តិសុខមាតុភូមិ ផ្នែកគយ និងការពារព្រំដែន និងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង Los Angeles រឹបអូសបានពីក្នុងទំនិញមួយផ្នែកដែលបានមកដល់សហរដ្ឋអាមេរិក ពីប្រទេសថៃ។ អ្នកជំនាញ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។ លោក Russell J. Bash សេនានុព័ន្ធប្រចាំប្រទេស នៃសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅកម្ពុជា បានមានប្រសាសន៍ថា ៖ “នៅក្នុងពិភពលោកសព្វថ្ងៃ ការលួច និងការជួញដូរនៃសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសមួយទៀត គឺជាកង្វល់របស់ពិភពលោក ដែលទាមទារឲ្យមានការធ្វើកិច្ចសហប្រតិបត្តិការគ្នា និងការយល់គ្នារវាងជាតិនីមួយៗ”។ ក្នុងនាមជាទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ ដែលធ្វើការក្នុងពិភពលោក ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ គឺជាស្ថាប័នឈានមុខគេនៅក្នុងការស៊ើបអង្កេតបទល្មើសទាក់ទងនឹងការនាំចូល និងចែកចាយដោយខុសច្បាប់នៃសម្បត្តិវប្បធម៌ ហើយករណីនេះបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឲ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មរបស់ខ្លួន និងធ្វើឲ្យមានការប្រគល់មកមាតុភូមិដើមវិញនូវបដិមារបស់ខ្មែរ” ។ ស្របតាមបញ្ញតិរបស់ខ្លួន រួមទាំងអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការរឹតត្បិតលើការនាំចូល ទៅក្នុងសហរដ្ឋអាមេរិកនូវវត្ថុបុរាណមួយចំនួន រាប់ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានលំអិត សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ «រាល់ពេលដែលអ្នកឃើញជំនួយប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលត្រូវបាន ចែកចាយនៅទូទាំងពិភពលោក ដោយទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ គឺអ្វីដែលអ្នកកំពុងឃើញ គឺជាទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនអាមេរិក និងអ្នកទាំងឡាយណា ដែលមានគុណតម្លៃមនុស្សធម៌ដូចយើង។ យើងជាអ្នករួមចំណែកធំជាងគេច្រើន ចំពោះអង្គការនានា ដូចជា មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) និងអង្គការស្បៀងអាហារពិភពលោក (WFP) ដោយសារយើង មានជឿលើសម្ព័ន្ធពហុនិយម ប្រកបដោយប្រសិទ្ធភាព ដែលផ្តោតការយកចិត្តទុកដាក់ លើការជួយអ្នកខ្សត់ខ្សោយ មិនមែនដើម្បីចំណេញនយោបាយទេ។ នេះគឺជាការពិត នៃភាពជាអ្នកដឹកនាំសកល»។ ប្រសាសន៍លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក គឺជាប្រទេសរួមចំណែកធំជាងគេ និងជាទីទុកចិត្ត ក្នុងការឆ្លើយតបចំពោះវិបត្តិ និងសកម្មភាពមនុស្សធម៌ តាមរយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិរាប់សិបទៀត ។ ជំនួយរបស់សហរដ្ឋអាមេរិក ជាថវិកា និងជាសម្ភារៈ ជំនាញឯកទេស និងបច្ចេកវិទ្យា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែមេសា, 2020 | ប្រភេទ: ពត៌មាន, ពត៌មានលំអិត, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
សម្រាប់ចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ២០២០/០៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកុម្ភៈ, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
For Immediate Release February 11, 2020 2020/07 ផលិតករភាពយន្តអាមេរិក ២ រូបបានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការបញ្ចាំងភាពយន្តឯកសាររបស់គេ ស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែកុម្ភៈ, 2020 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
For Immediate Release January 31, 2020 2020/05 គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 6 ខែកុម្ភៈ, 2020 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែវិច្ឆិកា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មានរបស់លោក Michael R. Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងការអបអរសាទរដល់រដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងលេខាធិការដ្ឋានអាស៊ាន នៅខួបលើកទី៥២ នៃការបង្កើតសមាគមអាស៊ាន នៅថ្ងៃទី៨ ខែសីហា។ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន អាស៊ានបានជួយធ្វើអោយតំបន់នេះមានសន្តិភាព វិបុលភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ក្នុងការធ្វើអោយតួនាទីអាស៊ានមានសារៈសំខាន់ស្នូល នៅក្នុងតំបន់។ ភាពជាដៃគូជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងអាស៊ាន រួមចំណែកដល់ចក្ខុវិស័យរួម ក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដែលមានការចូលរួមទាំងអស់គ្នា មានភាពបើកចំហ និងឈរលើច្បាប់។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីជម្រុញគុណតម្លៃ ផលប្រយោជន៍ និងនយោបាយ ដែលធ្វើឲ្យតំបន់នេះរីកចម្រើន ហើយកសាងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិករីករាយនឹងឃើញភាពជាដៃគូជាមួយអាស៊ានមានជាបន្ត អស់ពេលជាច្រើនឆ្នាំទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញលើការដាក់ទោសលោករ៉ាត់ រត្នមុនី ស្ថានទូតអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅលើការដាក់ទោសដោយតុលាការ លើលោក រ៉ាត់ រត្នមុនី ដែលជាសកម្មជនការងារកម្ពុជា អោយជាប់ពន្ធនាគារ ២ ឆ្នាំ ចំពោះការដែលលោកបានជួយនៅក្នុងការផលិតភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទ។ របាយការណ៍ពីសវនាការរបស់លោក មុនីបង្ហាញថា លោកមិនបានទទួលបានការធានាលើសវនាការប្រកបដោយយុត្តិធម៌ទេ។ ការដាក់ទោសលោករឹតតែធ្វើអោយគេបាត់បង់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាថែមទៀត។ សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ នៅទូទាំងពិភពលោក ដោយចាត់ទុកវាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយមនុស្សគ្រប់រូបអនុវត្តដោយសេរី នូវសិទ្ធិនេះ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែងសងសឹក។ សេរីភាពក្នុងការបញ្ចេញមតិក៏មានសារៈសំខាន់ចាំបាច់ផងដែរ ដល់ការចងក្រងឯកសារ និងលើកកំពស់ការយល់ដឹងទៅលើបញ្ហាជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែមិថុនា, 2019 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សេចក្តីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Morgan Ortagus អបអរបុណ្យចូលឆ្នាំខ្មែរ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងអំណរសរសើរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរ។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគឺជាមូលដ្ឋាននៃការប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងសេរីភាព។ សូមអោយទំនាក់ទំនងនេះកាន់តែមានភាពជ្រាលជ្រៅថែមទៀត នៅឆ្នាំខាងមុខ។ សូមទទួលសព្វសាធុការពររបស់យើង នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។ សូមអោយឆ្នាំកុរនាំមកនូវសុខភាពល្អ សុភមង្គល និងវិបុលភាពដល់គ្រប់គ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែមេសា, 2019 | ប្រភេទ: ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលសំរាប់ការសិក្សាអប់រំសហរដ្ឋអាមេរិក (EducationUSA) នៅកម្ពុជា នឹងរៀបចំពិពិព័រណ៍មួយស្តីពីការអប់រំនៅក្នុងសហរដ្ឋអាមេរិក សំរាប់ឆ្នាំ ២០១៩ នៅថ្ងៃចន្ទ ទី៤ ខែមិនា ឆ្នាំ២០១៩ ដើម្បីបង្ហាញពីឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិក សំរាប់សិស្ស និស្សិតកម្ពុជា។ ពិព័រណ៍នេះគឺជាកន្លែងពិសេសមួយសំរាប់អោយសិស្ស និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។ ពិព័រណ៍ EducationUSA នឹងប្រព្រឹត្តទៅ ពីម៉ោង ២:០០ ដល់ម៉ោង ៦:០០ រសៀល នៅបន្ទប់ប្រជុំធំ នៃសណ្ឋាគារ Great Duke Hotel (អតីតសណ្ឋាគារ Intercontinental Hotel)។ តែអ្នកសារព័ត៌មានដែលចង់សម្ភាសន៍លោកភារធារី Michael Newbill ស្តីពីរឿងនេះ គួរទៅដល់បន្ទប់ប្រជុំធំនៃសណ្ឋាគារ Great Duke Hotel ត្រឹមម៉ោង ១:០០ រសៀល។ ឆ្នាំនេះ នឹងមានតំណាងមកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យចំនួនជាង ២៥ នាក់មកជំរាបប្រាប់សិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែមីនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតអាមេរិកមានមោទនភាព សូមធ្វើការឧបត្ថម្ភដំណើរសម្តែងរបស់ក្រុមតន្រ្តីអាមេរិក ឈ្មោះ Harpeth Rising នៅកម្ពុជា។ ដំណើរប្រគំតន្រ្តីពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ប្រព្រឹត្តទៅដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា អង្គការសិល្បៈខ្មែរអមតៈ (CLA)។ មុនចាប់ផ្តើមការសម្តែង ស្ថានទូតសូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី ២៣ ខែកុម្ភៈ នាវិទ្យាសា្ថនភាសាបរទេស (IFL) វេលាម៉ោង ៥:៣០-៦:០០ ល្ងាច។ លោកភារធារីស្ថានទូត ក៏នឹងថ្លែងសុន្ទរកថាបើកបន្ទាប់ពីសន្និសីទកាសែតផងដែរ។ នេះជា កម្មវិធីតន្រ្តីអាមេរិកនៅបរទេស (AMA) ដែល ទទួលបានការឧបត្ថម្ភពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយចាត់ចែងដោយ សមាគមសម្លេងអាមេរិក។ សមាជិកបីរូបជាស្រ្តីវ័យក្មេងនៃក្រុមតន្រ្តី Harpeth Rising រួមមានឈ្មោះ Jordana Greenberg, Maria Di Meglio និង Michelle Younger នឹងធ្វើសិក្ខាសាលាជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មូលនិធិ Harpswell …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសពត៌មាន ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ គម្រោង៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ថវិកាជាង ១៧ លានដុល្លា សម្រាប់កំណើន និងការអភិវឌ្ឍ វារីវប្បកម្មត្រីទឹកសាប នៅកម្ពុជា។ គំរោង CAST ដែលទទួលថវិកាពីកម្មវិធីស្បៀងអាហារដើម្បី ការអភិវឌ្ឍ របស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក ស្របនឹងផែនការយុទ្ធសាស្រ្តសំរាប់ការអភិវឌ្ឍវិស័យវារីវប្បកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ វានឹងជួយបង្កើនលទ្ធភាពក្នុងការទទួលបានត្រី “សំរាប់បង្កាត់ពូជ” និងចំណីត្រី ហើយពង្រឹងបណ្តាញទាក់ទងទាំងអស់ នៅក្នុងសកម្មភាពផលិតកម្ម និងផ្តល់សេវាសំរាប់ទីផ្សារ ចាប់ពីកន្លែងបង្កាត់ពូជ ដល់អ្នកចិញ្ចឹម អ្នកទិញ និងអ្នកចែកចាយត្រី។ ប្រទេសកម្ពុជានឹងទទួលប្រយោជន៍ពីកំណើននៃទំនុកចិត្ត និងការមានត្រីល្អចិញ្ចឹមនៅកម្ពុជា ដែលត្រូវបានចិញ្ចឹម និងទុកដាក់តាមបទដ្ឋានត្រឹមត្រូវ។ លើសពីនេះទៀត សេដ្ឋកិច្ចជាតិនឹងទទួលបានអត្ថប្រយោជន៍ ដោយសារកម្ពុជាចូលរួមជាមួយទីផ្សាពិភពលោក ជាអ្នកប្រើប្រាស់ និងផ្គត់ផ្គង់ផលិតផលវារីវប្បកម្មត្រីទឹកសាបប្រកបដោយគុណភាពល្អ ហើយត្រូវបានចិញ្ចឹមនៅក្នុងស្រុក។ ថវិកា៖ ១៧,១ លានដុល្លា សំរាប់រយៈពេល ៥ ឆ្នាំ ដៃគូ៖ សាកលវិទ្យាល័យ Kansas State University, Auburn University, …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2019 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្ងៃនេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីប្រទេសភូមា លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nikki Haley បានប្រកាសទឹកប្រាក់ចំនួនជាង ១៨៥ លានដុល្លា ដល់ប្រទេសភូមា និងប្រទេសបង់ក្លាដេសសម្រាប់អ្នកដែលរងការប៉ះពាល់ដោយវិបត្តិនៅរដ្ឋ Rakhine ។ ថវិកាថ្មីនេះ ដែលរួមមាន ១៥៦ លានដុល្លាសម្រាប់ជនភៀសខ្លួន Rohingya និងសហគមន៍ម្ចាស់ផ្ទះក្នុងប្រទេសបង់ក្លាដេស នឹងជួយដល់កិច្ចដំណើរការសេវាសង្គ្រោះបន្ទាន់ចាំបាច់ ដែលរួមមានការការពារ ជំរកស្នាក់នៅក្នុងគ្រាអាសន្ន ស្បៀង ទឹក អនាម័យ ការថែទាំសុខភាព និងជំនួយផ្នែកចិត្តសង្គម (Psychosocial support)។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានមោទនភាពក្នុងការដឹកនាំអ្នកផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់ជនផ្លាស់ទីលំនៅ ជនភៀសខ្លួន និងសហគមន៍ម្ចាស់ផ្ទះ នៅប្រទេសភូមា និងប្រទេសបង់ក្លាដេស។ តែគេនៅតែត្រូវការជំនួយថែមទៀត ដូច្នេះ យើងត្រូវការអោយប្រទេសដទៃរួមចំណែកផងដែរ។ យើងបន្តអំពាវនាវអោយរដ្ឋាភិបាលភូមាចាត់វិធានការបន្ថែមទៀត ក្នុងការចាប់អោយអ្នកដែលប្រព្រឹត្តអំពើបោសសំអាតបំបាត់ក្រុមជនជាតិ ទទួលខុសត្រូវចំពោះអំពើយង់ឃ្នងរបស់គេ បញ្ចាប់ហឹង្សា ហើយអនុញ្ញាតអោយផ្នែកផ្តល់ជំនួយមនុស្សធម៌ និងផ្នែកសារព័ត៌មានចូលទៅដល់ទីកន្លែងដោយសេរី។ យើងសូមកោតសរសើរចំពោះទឹកចិត្តសប្បុរសដោយគ្មានងាករេរបស់ប្រទេសបង់ក្លាដេស នៅក្នុងការទទួល និងយកចិត្តទុកដាក់ចំពោះជនភៀសខ្លួន”។ ការផ្តល់ថវិកាបន្ថែមនេះធ្វើអោយជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក នៅក្នុងការឆ្លើយតបនឹងវិបត្តិនៅរដ្ឋ Rakhine កើនដល់ជិត ៣៨៩ លានដុល្លា តាំងពីផ្ទុះហឹង្សា កាលពីខែសីហា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 25 ខែកញ្ញា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
សេតវិមាន ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកមានការសោកស្តាយដែលការបោះឆ្នោតសភានៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធមុ្មនុញ្ញនៃប្រទេសកម្ពុជា ហើយកាត់បន្ថយយ៉ាងច្រើននូវការសំរេចបានរបស់ប្រទេសកម្ពុជា នៅក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើនសេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។ យើងមានការខកខិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសំរេចដកសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលមានមោទនភាពដោយត្រឹមត្រូវ ចំពោះការអភិវឌ្ឍន៍នៃប្រទេសរបស់គេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោត និងជំរុញហើយការពារការផ្លាស់ប្តូរមតិយោបល់ដោយសេរី។ ផ្ទុយទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែនៅមុនការបោះឆ្នោតនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល រំលាយគណបក្សប្រឆាំងធំជាងគេ ចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងបានដាក់បំរាមលើមេដឹកនាំជាន់ខ្ពស់នៃគណបក្សនេះមិនអោយចូលរួមនៅក្នុងដំណើរការនយោបាយ។ យុទ្ធនាការបោះឆ្នោតត្រូវបានរារាំងដោយការគំរាមកំហែងរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថានឹងដាក់ទោសលើអ្នកដែលសំរេចចិត្តមិនទៅបោះឆ្នោត។ ទង្វើទាំងនេះធ្វើអោយប្រជាជនកម្ពុជាបាត់បង់សំលេង និងសិទ្ធិជ្រើសរើស នៅក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ។ សហរដ្ឋអាមេរិកនឹងពិចារណាលើជំហានបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ហើយនិងដំណើរថយក្រោយដទៃទៀត នៅក្នុងពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយរួមមានការពង្រីកច្រើនថែមទៀតនូវបំរាមលើការផ្តល់ទិដ្ឋាការ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2018 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅថ្ងៃចន្ទ តំណាងរបស់ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងធ្វើពិធីបើកសម្ពោធពិព័រណ៍នៅសារមន្ទីរជាតិនៃកម្ពុជា ដែលមានដាក់តាំងនូវថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទ។ ថ្មឋានព្រះច័ន្ទត្រូវបានផ្តល់អោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៣ ហើយស្ថិតនៅក្នុងចំណោមសំណាកថ្មព្រះច័ន្ទ “សុឆន្ទៈ” ដែលត្រូវបាននាំយកមក ជាផ្នែកមួយនៃបេសកកម្មរបស់អាប៉ូឡូលេខ ១៧ កាលពីខែធ្នូ ឆ្នាំ ១៩៧២។ ការដាក់តាំងថ្មឋានព្រះច័ន្ទនេះគឺជាផ្នែកមួយនៃខួបលើកទី ១០០ ដែលនឹងមកដល់នៅពេលខាងមុខនេះ នៅសារមន្ទីរជាតិកម្ពុជា ហើយសារមន្ទីរនឹងបង្ហាញទិដ្ឋភាពផ្សេងៗនៃរបស់ដែលខ្លួនបានរក្សាទុកមក។ ខួបលើកទី ១០០ ត្រូវបានរៀចំធ្វើឡើង ដោយសហការជាដៃគូជាមួយសាលាបារាំងចុងបូព៌ា (École française d’Extrême-Orient – EFEO) បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល ៦ ខែមកស្ថានទូតអាមេរិកបានរកឃើញប្រវត្តិនៃសំណាកថ្មឋានព្រះច័ន្ទ។ ក្នុងការតាំងលើកនេះ ថ្មឋានព្រះច័ន្ទត្រូវបានដាក់បង្ហាញ ជាមួយនឹងការពន្យល់ និងប្រវត្តិយ៉ាងក្បោះក្បាយ។ ថ្មនេះ ត្រូវបានធ្វើអំណោយដល់ប្រទេសកម្ពុជា តាមរយៈលោក Emory Swank ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អមជាមួយនឹងលិខិតមួយច្បាប់ពីលោកប្រធានាធិបតី Nixon ប្រគល់ជូនដល់ឯកឧត្តមបណ្ឌិត កែវ សង់គីម រដ្ឋមន្រ្តីក្រសួងអប់រំជាតិកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែមិថុនា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា ផលិតករភាពយន្តអាមេរិក ឈ្មោះ Cheryl Miller Houser នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ ដើម្បីបញ្ចាំងភាពយន្តឯកសារមួយ ស្តីពីសហគ្រិនអាមេរិកវ័យក្មេង ដែលមានចំណងជើងថា “ក្រុមហ៊ុនករកើតថ្មីតាមជំនាន់” (Generation Startup) ។ ភាពយន្តឯកសារនេះនិយាយពីខ្សែជួរមុខនៃភាពជាសហគ្រិន នៅប្រទេសអាមេរិក ដោយបង្ហាញពីការតស៊ូ និងជោគជ័យរបស់និស្សិត ៦ រូបដែលទើបរៀនចប់មហាវិទ្យាល័យ ហើយហ៊ានប្រថុយអ្វីៗទាំងអស់ ដើម្បីបង្ករបង្កើតក្រុមហ៊ុនមួយ នៅ Detroit ។ ភាពយន្តនេះត្រូវបានថតអស់រយៈពេល ១៧ ខែ ហើយពិនិត្យមើលដោយត្រង់ និងក្នុងលក្ខណៈជាក់ស្តែង ទៅលើអ្វីដែលគេត្រូវមានសំរាប់បង្កើតមុខជំនួញមួយជាលើកដំបូង។ ភាពយន្តនេះត្រូវបានដឹកនាំដោយ Cynthia Wade ដែលធ្លាប់ទទួលរង្វាន់ Academy Award និងផលិតករភាពយន្តដែលធ្លាប់បានទទួលរង្វាន់ ឈ្មោះ Cheryl Miller Houser ហើយអបអរភាពចំរុះគ្នា ការធ្វើអោយតំបន់ទីក្រុងមានភាពរស់រវើកឡើង និងការហ៊ានប្រថុយ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែឧសភា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានមោទនភាពសូមធ្វើការឧបត្ថម្ភអ្នកសិល្បៈ និងអ្នករាំចង្វាក់ Hip Hop អាមេរិកមួយក្រុម ដែលមកសំដែងនៅប្រទេសកម្ពុជា ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៨។ កម្មវិធីនេះដែលមានឈ្មោះថា “កំរិតបន្ទាប់” ទទួលបានការឧបត្ថម្ភពីក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការដោយសាកលវិទ្យាល័យ North Carolina ក្នុងក្រុង Chapel Hill និងមជ្ឈមណ្ឌល Meridian International Center ។ កម្មវិធីនេះប្រើតន្រ្តី និងការរាំចង្វាក់ Hip Hop ដើម្បីជំរុញខាងផ្លូវទូតរវាងប្រជាជន និងប្រជាជន ហើយសកម្មភាពទាំងអស់មានបំណងជំរុញការចែករំលែកទៅវិញទៅមក នូវចំណេះដឹង គុណតំលៃ ទស្សនៈ និងការគោរពគ្នា រវាងយុវជនកម្ពុជា និងអ្នកសិល្បៈអាមេរិក។ សមាជិកនៃក្រុមកំរិតបន្ទាប់នេះរួមមាន៖ Marisol “Pinqy Ring” Velez, ពិធីករ/អ្នករាំ Rapper Ayumi “SANOizm” Chisolm, អ្នកគូរគំនូរ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែមេសា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ស្ថានទូតអាមេរិកមានសេចក្តីរីករាយសូមប្រកាសពិព័រណ៍ចំនួនពីរ ដែលនឹងប្រព្រឹត្តទៅនៅពេលខ្លីខាង មុខនេះ របស់មជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) សំរាប់ឆ្នាំ ២០១៨។ ដោយមានការជួយឧបត្ថម្ភពីស្ថានទូតអាមេរិក មជ្ឈមណ្ឌល EducationUSA នឹងរៀបចំពិព័រណ៍ ទាំងពីរនេះ ដើម្បីប្រាប់ពីឱកាសក្នុងការសិក្សានៅក្នុងសហរដ្ឋអាមេរិក សំរាប់សិស្សនិស្សិតកម្ពុជា។ ពិព័រណ៍នេះ គឺជាកន្លែងពិសេសមួយសំរាប់អោយសិស្ស និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហ រដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។ ពិព័រណ៍ EducationUSA ដំបូងបង្អស់នេះ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃអង្គារ ទី ១៣ ខែមិនា ឆ្នាំ ២០១៨ ពីម៉ោង ៨:៣០ ដល់ម៉ោង ១១:៣០ នៅសណ្ឋាគារ Somadevi Angkor Resort & Spa ផ្លូវស៊ីសុវត្ថ ភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ ពិព័រណ៍ EducationUSA នៅភ្នំពេញ គ្រោងនឹង ប្រព្រឹត្តទៅនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៥ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែមីនា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាពីការប្រគំតន្រ្តីប្រកាសអាល់ប៊ុមចំរៀងថ្មីរបស់លោកយឹង យន នៅខេត្តកំពង់ធំ។ សន្និសីទ សារព័ត៌មាននេះនឹងប្រព្រឹត្តទៅថ្ងៃទី ៦ ខែមិនា នៅហាងគុយទាវខ្មែរបូរាណ ផ្ទះលេខ ១៣៦A ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះទីតាំងនិងព័ត៌មានបន្ថែមស្តីពីសន្និសីទសារព័ត៌មាននេះ សូមទាក់ទងលោក ម៉ៅ លីហេង អ្នកគ្រប់គ្រងពិធីរបស់លោក យឹង យន តាមរយះអ៊ីម៉េល mao.leeheng@gmail.com ឬទូរស័ព្ទលេខ ០៧៧ ៨៦ ៧៩ ៤៧/០៨៩ ៣៩ ២៩ ៤៤។ ក្នុងពេលថ្មីៗនេះ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានផ្តល់អំណោយថវិកាខ្នាតតូចមួយដល់លោក យឹង យននិងក្រុមតន្រ្តីរបស់លោក ដើម្បីជំរុញដល់ការបង្កើតអាលប៊ុមចំរៀងថ្មី ដែលមានចំណងជើងថា “Lovin’ USA: Yorng Young Journey Across America” (ស្រឡាញ់សហរដ្ឋអាមេរិក៖ដំណើររបស់យឹង យន នៅទូទាំងប្រទេសអាមេរិក)។ អាល់ប៊ុមចំរៀងថ្មីនេះ ដែលមានចំរៀងចំនួន ១១ បទ រៀបរាប់ពីទីក្រុង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែមីនា, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនមួយរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានរួមចំណែកគិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ នៅកម្ពុជា។ ប៉ុន្តែការដើរថយក្រោយក្នុងពេលថ្មីៗនេះនៃលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដូចជាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ កុម្ភៈ ដែលមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរនោះឡើយ។ការដើរថយក្រោយទាំងនេះបានបង្ខំអោយសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួនដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំអោយប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកត្រូវបានប្រើប្រាស់ដើម្បីជួយដល់ទង្វើ ដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ ដោយផ្អែកលើការពិនិត្យមើលឡើងវិញនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាកឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយទាំងនេះ។ យើងនឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែកុម្ភៈ, 2018 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតអាមេរិក រួមជាមួយនឹងមូលនិធិអាស៊ី និងគំរោង STEM Cambodia នឹងរៀបចំសិក្ខាសាលា ស្តីពីការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) របស់គំរោងផ្តួចផ្តើមស្តីពី មេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ។ ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២៨ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹក ក្នុងបន្ទប់ Sunflower Ballroom នៃសណ្ឋាគារ Himawari Hotel ។ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក។ ចាប់ពីម៉ោង ២ រសៀល នៅថ្ងៃសុក្រ ទី២ ខែមិនា ឆ្នាំ ២០១៨ អ្នកចូលរួមដែលមកពីគំរោង YSEALI …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែកុម្ភៈ, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt នឹងចូលរួមនៅក្នុងពិធីកាត់ ខ្សែបូរសម្ពោធមជ្ឈមណ្ឌលអាមេរិកថ្មីមួយនៅក្នុងស្ថានទូតអាមេរិករាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះមាន កម្មវិធីនានាមួយចំនួន ដូចជាក្លិបរៀនភាសាអង់គ្លេស ក្លិបភាពយន្ត ក្លិបអានសៀវភៅ និងកម្មវិធីវាគ្មិនស្តីពី ប្រធានបទនានា។ មជ្ឈមណ្ឌលក៏មានផ្តល់ផងដែរនូវសេវាណែនាំស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែល ផ្តល់ព័ត៌មានដោយឥតគិតថ្លៃ មិនលំអៀង និងពេញលេញ ស្តីពីស្ថាប័នសិក្សាអប់រំនៅក្នុងសហរដ្ឋអាមេរិក និងការណែនាំសំរាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្តីពីវិធីល្អៗក្នុងការចាប់យកឱកាសទាំងនោះ។ ដោយពីមុនមកមានឈ្មោះថា មជ្ឈមណ្ឌលធនធានព័ត៌មាន មជ្ឈមណ្ឌលអាមេរិកថ្មីនេះមានសៀវភៅ ចំនួន១៥០០ក្បាល ទស្សនាវដ្តី សៀវភៅដែលមានជាសំលេង និងភាពយន្តឯកសារស្តីពីប្រធានបទនានា និង មូលដ្ឋានទិន្នន័យសំរាប់ការស្រាវជ្រាវរបស់សិស្ស និស្សិតនិងសាធារណជនទូទៅ។ បុគ្គលិករបស់មជ្ឈមណ្ឌល អាមេរិកនិងផ្នែកផ្តល់សេវាព័ត៌មានស្តីពីការសិក្សានៅសហរដ្ឋអាមេរិក នឹងថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុង ពេលនៃពិធីនេះ។ គេហទំព័រចំនួនពីរខាងក្រោមនេះមានព័ត៌មានបន្ថែម ស្តីពីមជ្ឈមណ្ឌលអាមេរិក និងផ្នែកផ្តល់ព័ត៌មាន ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលអាមេរិក មជ្ឈមណ្ឌលប្រឹក្សា EducationUSA ពិធីសម្ពោធនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២៧ ខែកុម្ភៈ វេលាម៉ោង ១០:៣០ ព្រឹក។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកុម្ភៈ, 2018 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកមានមោទនភាពសូមប្រកាសការប្រគំតន្រ្តីដើម្បីសម្ពោធថាសចំរៀង ជាមួយលោក យឹង យន នៅថ្ងៃសុក្រនេះ ដែលត្រូវនឹងថ្ងៃទី ១៥ ធ្នូ នៅវេលាម៉ោង ៦ ល្ងាច។ កម្មវិធីនេះបើកជូនសាធារណជនចូលទស្សនាដោយមិនគិតថ្លៃ ហើយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា កូរេ (CKCC) ។ ទស្សនិកជនម្នាក់ៗនឹងទទួលបាននូវថាសចំរៀងថ្មីមួយមានចំណងជើងថា “ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់យឹង យននៅក្នុងសហរដ្ឋអាមេរិក” (“Lovin’ USA: Yorn Young’s Journey Across America”) របស់លោក ដោយឥតគិតថ្លៃ។ នៅឆ្នាំ ២០១៣ លោក យឹង យនបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកតន្រ្តីដែលមានឈ្មោះថា OneBeat នៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្តូរនោះមានការចូលរួមនៃតន្រ្តីករមកពីទូទាំងពិភពលោក ដើម្បីធ្វើការសហការគ្នា និងបង្កើតបទចំរៀងដើម ហើយត្រូវបានឧបត្ថម្ភដោយសហរដ្ឋអាមេរិក។ លោកយនមានការរំភើបចំពោះការចូលរួមនោះ ហើយបានសរសេរបទចំរៀងខ្មែរចំនួន ១១ បទ ជាស្នាដៃដើមរបស់លោក ស្តីពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋ Minnesota, North Carolina និងរដ្ឋ Florida …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែធ្នូ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៣៥០ ០០០ ដុល្លាអាមេរិក ដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សំរាប់ដំណាក់កាលទី ៥ ក្នុងការធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលមានចំណាស់១០ ទសវត្សមកហើយ ក្នុងសួនឧទ្យានអង្គរ ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន 9 ដែលរួមមានប្រទេសបូលីវី ភូមា អ៊ីស្រាអែល មិកសិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ ដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌។ ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើអោយសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី ៥ របស់គំរោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។ អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញនូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែធ្នូ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះ ហត្ថលេខាសំរាប់គំរោងឆ្នាំ ២០១៧ នៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ស្តីពី “ការអភិរក្សវត្ថុតាងវាយនភណ្ឌ សតវត្សទី២០” នៅសារមន្ទីរទួលស្លែង ដែលពិធីនេះនឹងប្រព្រឹត្តនៅព្រឹកថ្ងៃចន្ទ ទី ១១ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៩:៣០ ព្រឹក។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាដោយតំណាងនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គំរោងនេះផ្តោតទៅលើដំណាក់កាលដំបូងនៃការការពារការខូចនៃសំលៀកបំពាក់របស់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេក្នុងចំណោមរបស់ដែលត្រូវបានប្រមូលទុក។ គំរោងនេះនិយាយពីតំរូវការអភិរក្ស ចាំបាច់បំផុត ដោយមានរបស់បូរាណពី ៣០០០ ទៅ ៥០០០ ដែលមិនត្រូវបានគេធ្វើការអភិរក្សពីមុនមក អោយបានត្រឹមត្រូវដោយអ្នកជំនាញដែលមានវិជ្ជាជីវ:។ គំរោងនេះ នឹងប្រើវិធីសាស្រ្តដែលត្រូវបានគិតគូរ និង ត្រូវបានសាកពិសោធន៍មកសំរាប់ការសំអាតពិសេស និងការអភិរក្សយូរអង្វែងនៃរបស់របស់សរីរាង្គមានតំលៃ។ របស់ទាំងនេះអាចត្រូវបានសិក្សាមើល វិភាគបន្ថែមទៀត ហើយត្រូវយកទៅដាក់តាំងនិងបញ្ចូលក្នុងការសិក្សា។ គំរោងអភិរក្សដ៏សំខាន់នេះជួយក្នុងការប្រកាន់ជំហរជាអចិន្រ្តៃយ៍ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងនៅក្នុងសាកលលោក។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះត្រូវទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែធ្នូ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅភ្នំពេញនឹងរៀបចំពិធីភ្លក់ស្រាវិស្គីអាមេរិក ដែលជាពិធីភ្លក់ពិសេសមួយ នៅភ្នំពេញ នៅថ្ងៃទី ៦ ខែធ្នូ និងនៅសៀមរាប នៅថ្ងៃទី ៨ ធ្នូ។ ពិធីនេះបង្ហាញពីស្រាវីស្គីល្អៗរបស់អាមេរិកដែលត្រូវបាន ដាក់លក់សព្វថ្ងៃនេះនៅលើទីផ្សារ។ ពិធីទាំងនេះនឹងមានការចូលរួមនៃអ្នកនាំចូល អ្នកចែកចាយអ្នកលក់រាយ អ្នកជំនាញលាយស្រា ព្រមទាំងអ្នកចូលចិត្តស្រា ដើម្បីស្វែងយល់ថាហេតុអ្វីក៏ផលិតផលពិសេសទាំងនេះរបស់អាមេរិកគឺជាជំរើសរបស់អ្នកប្រើប្រាស់នៅទូទាំងសាកលលោក។ ពិធីទាំងនេះនឹងប្រព្រឹត្តទៅនៅហាងកាហ្វេ Hard Rock Café ដែលទើបតែនឹងបើកនៅភ្នំពេញ និង នៅ Le Meridien Angkor ខេត្តសៀមរាប។ អ្នកចូលរួមនឹងមិនត្រឹមតែបានភ្លក់ស្រាម៉ាកល្បីរបស់អាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងបានឃើញអ្នកលាយស្រាធ្វើបង្ហាញអោយឃើញ និងដឹងពីប្រវត្តិនៃសា្រវីស្គីរបស់ អាមេរិកថែមទៀតផង។ លើសពីនេះទៀត ស្ថានទូតបានធ្វើជាដៃគូជាមួយក្រុមហ៊ុន Uber នៅភ្នំពេញដើម្បីជូន ភ្ញៀវទៅមកដល់គោលដៅរបស់គេដោយសុវត្ថិភាព។ បើយោងតាមក្រុមប្រឹក្សាស្រាបិត ស្រានាំចេញរបស់សហរដ្ឋអាមេរិកក្នុងពិភពលោកមានតំលៃជាង ១,៤ ពាន់លានដុល្លា នៅឆ្នាំ ២០១៦ ហើយមានកំណើននៅក្នុងទសវត្សកន្លងទៅនេះ ដោយសារមានការ និយមកាន់តែច្រើន កំណើននៃកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបើក ចំហរទីផ្សា។ ផលិតផលស្រាវីស្គីអាមេរិកម៉ាកល្បីជាងគេ គឺស្រាវវីស្គី Bourbon …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែធ្នូ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពី កម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) សំរាប់ឆ្នាំ ២០១៨។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាល បរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។ ព័ត៌មានពេញលេញមាននៅក្នុង គេហទំព័រនេះ ។ មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយអភិរក្ស បេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលបេតិកភណ្ឌ វប្បធម៌ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ ចងក្រងឯកសារ និងបង្ហាញចេញនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ខ្លួន។ នៅក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជាង ៤ លានដុល្លាអាមេរិកលើកម្មវិធីបេតិកភណ្ឌវប្បធម៌នានា រាប់ពីការចងក្រងឯកសារស្តីពីការរាំរបាំបូរាណ ដល់ការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ និងដល់ ការងារអភិរក្សទីតាំងប្រវត្តិសាស្រ្ត ដូចជានៅប្រាសាទភ្នំបាក់ខែងនៅអង្គរវត្តជាដើម។ តាំងពីឆ្នាំ ២០០១ មក ប្រទេសកម្ពុជាបានទទួលអំណោយថវិកាចំនួន ២០ ពីមូលនិធិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែធ្នូ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន ២ លានដុល្លា ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគ ខាងកើតនៃប្រទេសកម្ពុជា សំរាប់ឆ្នាំសារពើពន្ធ ២០១៨ – ២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះ សំរាប់ឆ្នាំទី ២ ទៀត។ ដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើបច្ចេកវិជ្ជាទំនើបបំផុត សំរាប់ដោះ យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីធ្វើអោយផ្ទៃដីមានសុវត្ថិភាពសំរាប់ការធ្វើស្រែ ចំការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។ លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកបានជួយដល់ការដោះមីន មនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយកេរ្តិ៍ ដំណែលនៃសម័យសង្គ្រាម។ ការផ្តល់ថវិកាថ្មីនេះគឺជាការបន្តនៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយក្នុងការ បោស សំអាតកាកសំណល់នៃសង្គ្រាម។ យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បីអោយមកជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា”។ កាលបរិច្ឆេតនៃការទទួលពាក្យសុំគឺថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨។ ចំពោះព័ត៌មានបន្ថែមស្តីពីការ ការផ្តល់ថវិកានេះ សូមចូលមើល គេហទំព័រនេះ ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែវិច្ឆិកា, 2017 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរំលឹកខួបលើកទី ៤០ នៃទំនាក់ទំនងសហរដ្ឋអាមេរិក អាស៊ាន និងទិវាអន្តរជាតិនៃជនពិការ ៣ ធ្នូ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភសំរាប់ការសំដែងរបស់ក្រុមតន្រ្តីអាមេរិកដែលមានឈ្មោះថា “Tony Memmel និងក្រុមតន្រ្តីរបស់លោក” នៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ លោក Tony ដែលបានកើតមកគ្មានកដៃឆ្វេង កំពុងធ្វើដំណើរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការប្រគំតន្រ្តីរបស់លោក ហើយបំរើដល់ជនពិការដទៃទៀត ដើម្បីបង្ហាញអោយគេឃើញថា ជីវិតមិនបានធ្វើ អោយលោកមានការថមថយឡើយ។ លោកគឺជាជនគំរូដ៏ល្អម្នាក់សំរាប់យុវជន ពីព្រោះលោកបានជំនះបញ្ហាប្រឈមនៃពិការភាពរាងកាយ ហើយនៅពេលនេះ មានអាជីពជាអ្នកលេងហ្គីតា។ ដោយត្រូវបានទទួលដោយស្ថានទូតអាមេរិកនៅភ្នំពេញ សហការជាមួយអង្គការអម្រឹតាសិល្បៈ ក្រុម តន្រ្តីនេះនឹងធ្វើការសំដែង ហើយដំណើរការសិក្ខាសាលា ព្រមទាំងជួបជាមួយសិស្ស និងអ្នកមានអាជីពខាងតន្រ្តី អ្នកលេងកីឡាបាល់បោះជានារីពិការ និងអ្នកឯទៀត នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ការប្រគំតន្រ្តីដោយមិនគិតថ្លៃនេះ នឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោមនេះ៖ ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែវិច្ឆិកា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
សេតវិមាន ចេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកសូមសំដែងកង្វល់យ៉ាងជ្រាលជ្រៅចំពោះការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដោយរដ្ឋាភិបាលកម្ពុជា គឺគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដោយផ្អែកលើការចោទប្រកាន់ដែលគ្មានហេតុផលត្រឹមត្រូវ និងមានលក្ខណៈនយោបាយថា គណបក្ស CNRP បានចូលរួមនៅក្នុងការរួមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ពិភពលោកមើលឃើញកាន់តែច្បាស់ថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាទៅលើសង្គមស៊ីវិល ការបង្រ្កាបលើផ្នែកសារព័ត៌មាន និងការហាមមេដឹកនាំគណបក្សប្រឆាំងចំនួនជាង ១០០ នាក់ មិនអោយធ្វើសកម្មភាពនយោបាយ បានធ្វើអោយការអភិវឌ្ឍន៍ផ្នែកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាដើរថយក្រោយយ៉ាងច្រើន ហើយបានធ្វើអោយការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់ប្រទេសកម្ពុជាប្រឈមនឹងហានិភ័យ។ សហរដ្ឋអាមេរិកនឹងធ្វើតាមជំហានជាក់ស្តែង ក្នុងការឆ្លើយតបនឹងទង្វើដ៏គួរអោយសោកស្តាយយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលកម្ពុជា។ ជាជំហានដំបូង យើងនឹងបញ្ឈប់ជំនួយដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា និងការរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខនេះ ដោយគណកម្មាធិការនេះ។ នៅក្នុងសភាពបែបនេះ ការបោះឆ្នោតនៅឆ្នាំក្រោយនឹងគ្មានភាពស្របច្បាប់ត្រឹមត្រូវ ភាពសេរី ឬយុត្តិធម៌ឡើយ។ រដ្ឋាភិបាលកម្ពុជានៅមានពេលនៅឡើយ ក្នុងការបង្វែរសកម្មភាពរបស់ខ្លួនមកវិញ។ យើងអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជាកែប្រែទង្វើរបស់ខ្លួនក្នុងពេលថ្មីៗនេះប្រឆាំងនឹងគណបក្ស CNRP ដោះលែងប្រធានគណបក្ស CNRP កឹម សុខា ពីពន្ធនាគារ ហើយអនុញ្ញាតអោយគណបក្សប្រឆាំងនានា សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបន្តធ្វើសកម្មភាពស្របច្បាប់របស់ពួកគេតទៅទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែវិច្ឆិកា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ដោយសហការជាមួយសណ្ឋាគារ Raffles Hotel Le Royal នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃទស្សនកិច្ចរបស់អតីតស្រ្តីទី១អាមេរិក លោកជំទាវ Jaqueline Kennedy នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៧។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt នឹងកាត់ខ្សែបូរបើកពិធី តាំងពិព័រណ៌រូបថតនៅសណ្ឋាគារនេះ ស្តីពីទស្សនកិច្ចរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធី នេះ គឺជាឱកាសសំរាប់ធ្វើការអបអរស្តីពីសារៈសំខាន់នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកនិងប្រទេស កម្ពុជា។ កាលពី ៥០ ឆ្នាំមុន លោកជំទាវ Jaqueline Kennedy បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី បំពេញនូវ “សុបិន្តក្នុងមួយជីវិត កាលពីនៅក្មេង” ក្នុងការបានមើលប្រាសាទអង្គរ ដែលជាប្រាសាទបូរាណខ្មែរ។ ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកឈ្មោះ “Life” បានសរសេរពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជា។ ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង ៥:៣០ ល្ងាច ថ្ងៃទី ១៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។ អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មានក្នុងពិធីនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែវិច្ឆិកា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ការប្រកាសពីភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការ ធ្វើឲ្យប្រសើរឡើងនូវផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួន បួនជុំវិញបឹងទន្លេសាបតាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូច តាច។ ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូ ហិរញ្ញវត្ថុLOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យកសិវប្បកម្ម។ កម្ចីទាំងនេះនឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែតុលា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ដោយសារបញ្ហាបច្ចេកទេស ការចុះឈ្មោះលេងឆ្នោត DV ២០១៩ ត្រូវចាប់ផ្តើមជាថ្មី ហើយអ្នកដែលបានដាក់ពាក្យនៅមុនថ្ងៃទី ១៨ តុលា ២០១៧ ត្រូវដាក់ម្តងទៀត ។ យើងមានការសោកស្តាយចំពោះការលំបាកចំពោះអ្នកចូលលេងឆ្នោត DV ។ ដើម្បីអោយមានយុត្តិធម៌ត្រឹមត្រូវ ហើយការពារភាពត្រឹមត្រូវនៃដំណើរការលេងឆ្នោតនេះសំរាប់អ្នកពាក់ព័ន្ធទាំងអស់ យើងត្រូវតែចាប់ផ្តើមឡើងវិញនូវដំណើរការលេងឆ្នោតនេះ សំរាប់ឆ្នាំនេះ (DV-២០១៩)។ អំឡុងពេលចុះឈ្មោះថ្មីសំរាប់ឆ្នោត DV-២០១៩ ចាប់ផ្តើមការចុះឈ្មោះតាមអ៊ិនធ័រណែតនៅថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក ហើយបិទនៅថ្ងៃពុធ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក។ បើលោកអ្នកបានចុះឈ្មោះមុនថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ការចុះឈ្មោះនោះនឹងមិនត្រូវបានគេយកជាការទេ ហើយលោកអ្នកត្រូវចុះឈ្មោះម្តងទៀត នៅក្នុងអំឡុងពេលចុះឈ្មោះថ្មី។ លោកអ្នកអាចចុះឈ្មោះម្តងទៀត ដោយមិនខ្លាចរងការបដិសេធដោយសារហេតុផលចុះឈ្មោះច្រើនដងទេ។ អ្នកដែលចុះឈ្មោះលើសពីម្តងនៅក្នុងអំឡុងពេលចុះឈ្មោះថ្មី នឹងត្រូវបានបដិសេធ។ អ្នកលេងឆ្នោតអាចចូលមើលទំរង់ចុះឈ្មោះឆ្នោត DV (E-DV) នៅក្នុងគេហទំព័រផ្លូវការ dvlottery.state.gov នៅក្នុងអំឡុងពេលចុះឈ្មោះ។ ការណែនាំស្តីពីឆ្នោត DV …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែតុលា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយលុបបំបាត់ គម្លាតហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអានាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។ គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នឹងជួយដល់វិស័យឯកជនអាចផ្គត់ផ្គង់ទឹកស្អាតដល់អ្នកដែលមានតម្រូវការប្រើប្រាស់។ គោលបំណងចំបងរបស់គម្រោង WASH-FIN ក្នុងប្រទេសកម្ពុជាគឺផ្តល់ការគាំទ្រដល់ ប្រតិបត្តិករឯកជនដែលផ្គត់ផ្គង់ទឹកស្អាតអាចទទួលបាននូវប្រាក់ដែលពួកគេត្រូវការដើម្បីពង្រីកនិងធ្វើឲ្យប្រសើរឡើងនូវសេវទឹកស្អាត និងអនាម័យ។ គម្រោង WASH-FIN នឹងផ្តល់ជំនួយបច្ចេកទេស និងជួយពង្រឹងសមត្ថភាពប្រតិបត្តិករដែលផ្គត់ផ្គង់ទឹកនៅតាមបណ្តាខេត្ត ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងតួអង្គដ៏ទៃមួយចំនួនទៀតដែលពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ។ គម្រោងនេះនឹងគាំទ្រដល់ការប្រើប្រាស់ឥណទានឲ្យកាន់តែប្រសើរឡើងដូចជា៖ អាជ្ញាធរឥណទានអភិវឌ្ឍន៍USAID ដើម្បីបន្តបង្កើនកាលនុវត្តភាពសម្រាប់ហិរញ្ញវត្ថុពាណិជ្ជកម្ម។ ការប្រកាសនូវគម្រោង WASH-FIN របស់ទីភ្នាក់ងារ USAID បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ការទទួលបាននូវសេវាទឹកស្អាត ក្នុងប្រទេស កម្ពុជា។ ហិរញ្ញវត្ថុគឺជាសមាសធាតុមួយដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេស។ គម្រោងនេះកំពុងចាប់ដៃគូជាមួយអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធ និងចំណេះដឹងក្នុងស្រុកដែលមានស្រាប់។ គម្រោង WASH-FIN រំពឹងថាកម្ចីធនាគារក្នុងស្រុកដែលកើតចេញពីលទ្ធផលនៃគម្រោងនេះនឹងជួយពង្រីកការវិនិយោគលើវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រជាជនមានសុខភាពកាន់តែប្រសើរឡើង។ លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែតុលា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន ៧១ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១១ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា នៅក្នុងពិធីពិសេសមួយ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៩:០០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ២ នាក់នៃទីភ្នាក់ងារ Peace Corps នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។ បន្ទាប់ពីរយៈពេល ២ ខែនៃការរៀនភាសា ការរៀនសូត្រពីបច្ចេកទេស និងវប្បធម៌ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជន បទ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែកញ្ញា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែកញ្ញា, 2017 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិក ប្រចាំទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។ នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី ៤ ឆ្នាំមុន។ និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ។ វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា។ តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថាលោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែកញ្ញា, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
ចេញថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ពីកម្ពុជា វៀតណាម និង ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ ៨លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យស្ត្រីអាចទទួលបាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសមរម្យ ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។ គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីនឹងផ្តល់មូលធនទៅដល់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គមមួយក្រុម ដែលនឹងជួយប្រែក្លាយស្ត្រីដែលមានប្រាក់ចំណូលទាបពីជីវភាពសមល្មមគ្រាន់តែចិញ្ចឹមជីវិតទៅកាន់ជីវភាពប្រកបដោយចីរភាព ហើយនឹងជួយស្ត្រីទាំងនោះឲ្យធន់ទៅនឹងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ បន្ថែមលើភាពជោគជ័យលើមុខជំនួញដែលគ្រប់គ្រងដោយស្ត្រី មានផលប្រយោជន៍រយៈពេលវែងជាច្រើនទៀតដែលពួកគេនឹងទទួលបានដោយក្នុងនោះរួមមាន៖ ការកើនឡើងនូវការចូលរួមរបស់ស្ត្រីក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើង ព្រមទាំងមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារក្នុងការទទួលបាននូវឱកាសអប់រំ និងសុខាភិបាល។ លោក Todd Sorenson អនុប្រធានបេសកកម្មនៃទីភ្នាក់ងារអភិវឌ្ឍប្រចាំតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID ដែលមានទីតាំងនៅទីក្រុងបាងកកបានមានប្រសាសន៍ថា៖ “ទីភ្នាក់ងារ USAID មានសេចក្តីសោមនស្សរីករាយក្នុងការជួយគាំទ្រដល់គម្រោងសញ្ញាប័ណ្ណជីវាភាពសម្រាប់ស្រ្តីជាមួយកម្ចីដែលមានការធានា។” សញ្ញាប័ណ្ណនេះផ្តល់ប្រយោជន៍ដល់ស្ត្រីដែលរស់នៅតាមបណ្តារដ្ឋក្នុងតំបន់អាស៊ាន និងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន។ អាស៊ាន គឺជាសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍។ គម្រោងរយៈពេលបួនឆ្នាំ ដែលមានអាត្រាការប្រាក់ ៥.៦ភាគរយ ត្រូវបានរៀបចំដោយក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថានឹងចុះបញ្ជីរក្នុងទីផ្សារមូលប័ត្រសិង្ហបុរីក្នុងខែនេះ។ គម្រោងនេះនឹងក្លាយជាសញ្ញាប័ណ្ណនិរន្តរភាពសង្គមដំបូងគេដែលផ្តោតលើចំណូលសង្គម និងហិរញ្ញវត្ថុដែលនឹងត្រូវចុះបញ្ជីរលើទីផ្សារមូលប័ត្រធំមួយ។ ទីភ្នាក់ងារ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែសីហា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមជំរាបដល់ផ្នែកសារព័ត៌មានថា អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឈ្មោះ Neftalie Williams នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហានេះ។ នៅពេលនេះ លោក Neftalie Williams កំពុងសិក្សាយកសញ្ញាប័ត្របណ្ឌិត នៅសាកលវិទ្យាល័យ Waikato នៃប្រទេសណូវែលសេឡង់ ។ កម្មវិធីបេសកជនកីឡានេះមានបំណងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជា តាមរយៈការបង្ហាត់បង្ហាញការជិះស្គីលើក្តាបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិ បាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។ កម្មវិធីនេះថែមទាំងអបអរការដាក់បញ្ចូលការជិះស្គីលើបន្ទះក្តាជាកីឡាអូឡាំពិកជាផ្លូវការ ដោយចាប់ផ្តើមនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២០ និងអបអរការប្រកួតជ្រើស រើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខនេះ។ ក្រៅពីនេះទៀត កម្មវិធីនេះមានបំណងគាំទ្រដល់ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍកីឡាយុវជន។ កម្មវិធីដូចខាងក្រោមនេះបើកអោយអ្នកសារព័ត៌មានចូលយកព័ត៌មាន។ ថ្ងៃព្រហស្បតិ៍ ទី ៣ សីហា ម៉ោង ៩ ព្រឹក ជួបជាមួយអគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា (បន្ទប់ប្រជុំ ក)។ ម៉ោង ១០ ព្រឹក …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែកក្កដា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញសូមអបអរសាទរចំពោះប្រជាជនកម្ពុជារាប់លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសមេដឹកនាំឃុំសង្កាត់របស់គេ។ យើងសូមសរសើរផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មន្រ្តីរៀបចំការបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយរៀបចំ និងដំណើរការការបោះឆ្នោតនេះ។ ស្ថានទូតអាមេរិកបានបញ្ជូនក្រុមសង្កេតការណ៍បោះឆ្នោតចំនួន ៤០ ក្រុម អោយទៅធ្វើការសង្កេតការណ៍នៅទូទាំងប្រទេសកម្ពុជា ដោយធ្វើការសំរបសំរួលជាមួយនឹងគជប។ ក្រុមទាំងនេះបានចុះទៅដល់ទីតាំងចំនួនជាង ៣០០ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួន ១៣។ ជាទូទៅ ស្ថានីយបោះឆ្នោតដែលក្រុមទាំងនេះបានសង្កេត មានរៀបរៀបរយ និងភាពស្ងប់ស្ងាត់។ របាយការណ៍បន្ថែមទៀតពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិដទៃទៀតបានគាំទ្រការរកឃើញទាំងនេះដែរ។ យើងនឹងបន្តតាមដានព្រឹត្តិការណ៍នានា ក្នុងពេលដែលគជបរៀបចំ និងប្រកាសលទ្ធផល។ យើងរំពឹងថា គជបបំពេញការទទួលខុសត្រូវនេះ ដោយភាពស្មោះត្រង់ និងតំលាភាពខ្ពស់បំផុត ហើយរំពឹងថា គជបនឹងធ្វើការស៊ើបអង្កេតពេញលេញផងដែរ ចំពោះកង្វល់ដែលសំដែងដោយគណបក្សប្រឆាំងនានា និងអង្គការសង្គមស៊ីវិលទាំងឡាយ នៅមុនពេល និងនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ។ ការបោះឆ្នោតកាលពីម្សិលម៉ិញនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាបន្ត នៅកម្ពុជា។ យើងសូមអំពាវនាវអោយពលរដ្ឋ គណបក្សនយោបាយ និងស្ថាប័ននានា នៅកម្ពុជាទទួលយកលទ្ធផលនៃការបោះឆ្នោតដោយស្ងប់ចិត្ត និងក្នុងស្មារតីនៃការផ្សះផ្សា និងសហប្រតិបត្តិការគ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 6 ខែមិថុនា, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនឹងរៀបចំទទួលទស្សនកិច្ចរបស់ផលិតករភាពយន្តអាមេរិក ឈ្មោះ Heather Courtney និង Robin Hauser ជាផ្នែកមួយនៃការបញ្ចាំងបង្ហាញភាពយន្តអាមេរិក ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែឧសភា។ ការបញ្ចាំងបង្ហាញភាពយន្តនេះគឺជាកម្មវិធីដើរបញ្ចាំងភាពយន្តដ៏ធំមួយ ដែល បញ្ចាំងភាពយន្តឯកសារ ភាពយន្តរឿង និងកីឡាបែបគំនូរជីវចលសំរាប់ទស្សនិកជននៅទូទាំងសាកល លោក។ នៅក្នុងពេលស្នាក់នៅកម្ពុជា លោកស្រី Heather នឹងធ្វើសិក្ខាសាលាសំរាប់និស្សិតសាកលវិទ្យាល័យ និងផលិតករភាពយន្តថ្មីៗស្តីពីទីផ្សារនិងការចែកចាយភាពយន្ត ចំណែកលោកស្រី Robin នឹងបញ្ចាំងភាពយន្ត ឯកសារដែលបានឈ្នះរង្វាន់ របស់លោកស្រី ដែលមានចំណងជើងថា “CODE: Debugging the Gender Gap” (កូដៈបំបាត់គំលាតជេនឌ័រ https://www.codedoc.co/) ដល់ទស្សនិកជននានា។ ភាពយន្តនេះបង្ហាញពីចំនួនមិនសូវច្រើននៃវិស្វករផ្នែកកម្មវិធីផ្នែកទន់ជាស្រ្តី និងមកពីក្រុមជនជាតិភាគតិច ហើយស្វែង យល់ពីហេតុផលនៃគំលាតផ្នែកជេនឌ័រនេះ។ កម្មវិធីបញ្ចាំងភាពយន្តនេះទទួលបានការឧបត្ថម្ភថវិកាពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការការងារដោយមជ្ឈមណ្ឌលបុប្ផាណា ដោយសហការជាមួយមហាវិទ្យាល័យសិល្បៈភាពយន្តនៃសាកលវិទ្យាល័យ Southern California ។ សំបុត្រក្នុងចំនួនមានកំណត់មានចែកជូនសាធារណជន ដើម្បីទស្សនាភាពយន្តនេះ និងជួបជាមួយ ផលិតករភាពយន្ត …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែឧសភា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ធអាមេរិក និងក្រុមហ៊ុន Westec Media Ltd សហការគ្នារៀបចំ វេទិកា ពិភាក្សាមួយក្នុងឧិកាសទិវាកម្មសិទ្ធបញ្ញាពិភពលោក ដែលឆ្នាំនេះក្រោមប្រធានបទ “ការបង្កីតថ្មី ជួយអោយជីវិតរីកចំរើន”។ វេទិកានេះនឹងប្រារព្ធធ្វើនៅសណ្ធាគារកាំបូឌីយ៉ាណាភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក ដោយមានការចូលរួមបើកកម្មវិធីដោយ លោកស្រី ជូលី ជុង អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ធអាមេរិកប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង តំណាងឯកឧត្តមរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម។ វេទិកានេះក៏នឹងមានការចូលរួម សម្របសម្រួលដោយ ឯកឧត្តម សុខ ស៊ីផាណា ទីប្រឹក្សារាជរដ្ធាភិបាលកម្ពុជាផងដែរ។ វាគ្មិនក្នុងវេទិកាពិភាក្សានេះរួមមាន តំណាងមកពីវិស័យសិល្បៈកំសាន្តនិងបចេ្ចកវិទ្យា មន្ត្រី រដ្ធាភិបាល និងភាគីសំខាន់ៗមួយចំនួនទាក់ទងនឹងកម្មសិទ្ធបញ្ញា។ វេទិកាពិភាក្សានេះ មានប្រធាន បទពីរគឺ “ផលប៉ះពាល់កម្មសិទ្ធបញ្ញាក្នុងគ្រប់វិស័យ” និង “ការអនុវត្តច្បាប់ កម្មសិទ្ធបញ្ញា ធនធាន និង ឧត្តមានុវត្ត។ អ្នកសារពត៌មានអាចធ្វើការសាកសួរដល់វាគ្មិនទាំងអស់ក្នុងពេលសំរាកអាហារសំរន់៕
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 24 ខែមេសា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សំរាប់រៀបចំការបោះឆ្នោត ឆ្នាំ ២០១៧ និង២០១៨ នៅកម្ពុជា។ គំរោងគ្រប់គ្រងការ បោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំនេះ ដែលត្រូវបានផ្តល់អោយទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធ បោះឆ្នោត នឹងជួយគជប នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត ពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់គជប ក្នុងការរក និងកាត់បន្ថយចំណុចខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា៖ «ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។» កម្មវិធីនេះមានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមានការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោត និងជំនួយដើម្បីធ្វើសេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។ អំណោយថវិកាថ្មីនេះនឹងជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតមួយអោយមានប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យ តាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨។ អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 6 ខែមេសា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា នឹងរៀបចំសិក្ខាសាលាសាធារណៈមួយនៅថ្ងៃទី ៤ មេសា ដើម្បីជួយកម្ពុជារៀបចំអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជ កម្ម ពិភពលោក (WTO)។ អ្នកសារព័ត៌មាន ត្រូវបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលានេះ ដែល នឹងមានការថ្លែងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយាល់។ សិក្ខាសាលាកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA) នេះ នឹងពិភាក្សាអំពីការ រក ឃើញនៃការវាយតម្លៃដែលឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ អភិវឌ្ឍន៍អន្តរជាតិ (USAID) លើការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងTFA ដែលត្រូវបានរៀបចំឡើង តាម សំណើររបស់រាជ រដ្ឋាភិបាលកម្ពុជា។ TFA គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេដែលទទួលបាន ជោគជ័យក្នុងការចរចារនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយវានឹងជួយប្រទេសនានាកាត់បន្ថយ តម្លៃនៃការ នាំចូល និងនំាចេញទំនិញនិងសេវាកម្ម។ ការចូលរួមក្នុងកិច្ចព្រមព្រៀង TFA នឹងបង្កើត ឱកាសសំខាន់ៗសំរាប់ការរីកចម្រើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិសំរាប់ប្រទេស កម្ពុជា។ អ្នកសារព័ត៌មាន ដែលមានចង់ចួលរួមកម្មវិធីនេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមេសា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិកបានប្រកាសថវិកា ៥,៨ លានដុល្លា ជាទាយជ្ជទានគាំទ្របន្ថែមទៀត ដល់ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលនឹងបង្កើននិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយះការអភិរក្សកំណត់ត្រា ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។ ចាប់តាំងពីទាយជ្ជទាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាសរុប ៩,៨ លានដុល្លា ដល់ DC-Cam ។ រដ្ឋាភិបាលអាមេរិកនិង DC-Cam កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចងចាំ ការផ្សះ ផ្សានិងការជាសះស្បើយនៅក្នុងប្រទេសកម្ពុជា។ លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ «ការរួម ចំណែកទាយជ្ជទាននៅថ្ងៃនេះ រួមជាមួយនឹងការឧបត្ថម្ភរបស់ USAID កន្លងមក នឹងផ្តល់គ្រឹះហរិញ្ញវត្ថុ សំរាប់ដំណើរការរបស់ DC-Cam ក្នុងរយះពេល២០ឆ្នាំ ទៀត។ យើងមានមោទនភាពក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ដើម្បីបង្កើត អនាគតត្រចេះត្រចង់ប្រសើរមួយ តាមរយះការ បង្រៀនយុវជនវ័យក្មេងអំពីគុណតម្លៃនៃការសិក្សា ប្រវត្តិសាស្ត្រ ការអភិរក្សវប្បធម៌របស់ពួកគេ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមេសា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមនៅក្នុងពិធីបញ្ចាំងខ្សែភាព យន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក” ដែលជាភាពយន្តខ្នាតវែងមួយស្តីពីផលប៉ះពាល់របស់មនុស្សទៅលើបរិស្ថាន ព្រមទាំងដំណោះស្រាយដែលអាចធ្វើទៅបាន។ការបញ្ចាំងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២២ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច នៅរោងភាពយន្ត Major Cineplex ជាន់ទី ២ ក្នុងផ្សាទំនើប AEON។ អ្នកដែលបានទទួលការអញ្ជើញទើបអាចចូលទស្សនាបាន។ ភាពយន្ត “សមុទ្រប្លាស្ទិក” ត្រូវបានបញ្ចាំងនៅតាមកន្លែងចំនួន ២០ នៅជុំវិញពិភពលោក ដើម្បីជា ឯកសារបញ្ចាក់ពីផលនៃការបំពុលដោយសារជាតិប្លាស្ទិកនៅក្នុងពិភពលោក ហើយបង្ហាញពីបច្ចេកវិទ្យា ដែល អាចយកមកប្រើបាននិងដំណោះស្រាយតាមនយោបាយ ដែលអាចចាប់ផ្តើមផ្លាស់ប្តូរការបំផ្លិចបំផ្លាញមួយក្នុង ចំណោមការបំផ្លិចបំផ្លាញនានារបស់មនុស្សជាតិ បើសិនជាគេយកទៅអនុវត្ត។សារនៃភាពយន្តនេះគឺថា ការផ្លាស់ប្តូរអាចមានទៅបាន ហើយវាចាប់ផ្តើមពីយើងទៅ។ ចំពោះព័ត៌មានបន្ថែមស្តីពីភាពយន្តនេះ សូមចូល មើលគេហទំព័រ http://plasticoceans.org ។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបញ្ចាំងភាពយន្តនេះ ត្រូវចុះឈ្មោះជាមួយផ្នែក កិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ត្រឹមថ្ងៃចន្ទ ទី ២០ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែមីនា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានមោទនភាពសូមប្រកាសការគាំទ្ររបស់ខ្លួនចំពោះ “ផ្កាស្លាក្រោមអង្គការ” ដែលជាគំរោងនៃរបាំបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ហើយជំរុញដល់សន្តិភាព និងការផ្សះផ្សារឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ដោយពណ៌នាជាលក្ខណៈសិល្បៈនូវ ហឹង្សាជេនឌ័រក្រោមពួកខ្មែរក្រហម។ គំរោងនេះត្រូវបានគ្រប់គ្រង ដោយអង្គការកម្ពុជាចំនួន ៤ គឺអង្គការបណ្ឌិតសភាសិល្បៈខ្មែរ អង្គការក្តីករុណា មជ្ឈមណ្ឌលបុប្ផាណា និងអង្គការ Transcultural Psychological Organization (TPO) ។ លោកស្រីប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ការគាំទ្ររបស់ទីភ្នាក់ងារ USAID ចំពោះគំរោងផ្កាស្លាក្រោមអង្គការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការ ជួយលើកទឹកចិត្តដល់ការផ្សះផ្សារជាតិ នៅកម្ពុជា តាមរយៈការចងចាំពីសម័យខ្មែរក្រហម។ ការចងចាំពី ឧក្រិដ្ឋកម្មពីអតីតកាលមានសារៈសំខាន់ តែការស្វែងរកវិធីសំរាប់អោយសង្គមមួយដើរទៅមុខ ហើយកសាង អនុស្សាវ រីយ៍ថ្មី និងល្អមានសារៈសំខាន់ចាំបាច់”។ ការគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងផ្តល់ថវិកាសំរាប់ការសំដែងល្ខោន ការនិទានរឿងផ្ទាល់មាត់ ការពិភាក្សាគ្នាក្នុងសហគមន៍ និងពិព័រណ៌ចល័ត។ រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ដទៃទៀត ទីភ្នាក់ងារ USAID និងក្រុមអង្គការទាំងនេះសង្ឃឹមថានឹងលើកកំពស់ការយល់ដឹងរបស់សាធារណជន នៅទូទាំងប្រទេសកម្ពុជា លើផលវិបាកនៃហឹង្សាជេនឌ័រទៅលើសង្គមសព្វថ្ងៃ។ គំរោងផ្កាស្លាក្រោមអង្គការមានបំណងព្យាបាលផលវិបាក ដែលបានទទួលដោយអ្នកដែលត្រូវបានបង្ខំ អោយរៀបអាពាហ៍ពិពាហ៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 15 ខែមីនា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសំរាប់ការសិក្សាអប់រំនៅសហរដ្ឋ អាមេរិក (EducationUSA) នឹងរួមគ្នារៀបចំតាំងពិព័រណ៍ ឆ្នាំ២០១៧ ស្តីពីការសិក្សាអប់រំនៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ យប់ នៅ សណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។ តំណាងចំនួន២០រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យឈានមុខក្នុងសហរដ្ឋអាមេរិក នឹងជំរាបជូនដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្ម វិធីសិក្សានៅថ្នាក់ឧត្តមសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។ ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការ សំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៏ជាដើម។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យ EducationUSA ។ ការិយាល័យ EducationUSA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែល ផ្តល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃ ដល់សិស្សនិស្សិត ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេវាកម្មរបស់ EducationUSA គឺឥតគិតថ្លៃនិងបើកចំហរដល់សាធារណជនទូទៅ។ ការិយាល័យ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 27 ខែកុម្ភៈ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ នៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភះនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។ វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលះទេសះកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។ រដ្ឋធម្មនុញរបស់កម្ពុជាបានចែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតគណបក្សនយោបាយ។ គណបក្សនយោបាយ ដើរតួដ៏សំខាន់នៅគ្រប់សង្គមប្រជាធិបតេយ្យ។ គណបក្សនយោបាយជាមធ្យោបាយដែលឆន្ទះរបស់ ប្រជាពលរដ្ឋត្រូវបានអនុវត្តតាមរយះអភិបាលកិច្ចនិងច្បាប់។ កម្ពុជាអាចមានមោទនភាពក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនក្នុងរយះពេលជាង២៥ឆ្នាំមកនេះ ដោយបានរៀបចំការបោះឆ្នោតចំនួនប្រាំលើកកន្លងមកហើយ និងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងកើតមាន ឆ្លុះអោយឃើញពីការឆ្ពោះទៅរកការបោះឆ្នោតលើកទី៦នៅពេលខាងមុខ។ សកម្មភាព ណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការ ដើរថយក្រោយមួយដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំអោយ មានជាសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនាពេលខាងមុខ។ យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ មានលក្ខណះ សេរី បើកចំហរនិងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាស ក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា៕
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែកុម្ភៈ, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេ សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិ បាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈ សាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៤ ហើយវាជាភាពជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង ៥០ ដើម្បីជួយពង្រឹងសមត្ថភាពប្រទេសនៅក្នុងការជួយធ្វើអោយពិភពលោកមានសុវត្ថិភាពនិងសន្តិសុខ ចាកផុតពីការគំរាមកំហែងនៃជំងឺឆ្លង និងលើក កំពស់សន្តិសុខនៃសុខភាពសាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។ ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ ខ្លួនទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កំពស់ការចាក់ថ្នាំបង្ការ ការអភិវឌ្ឍកំលាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។ ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធានាថា កម្មវិធីជាតិផ្នែកចាក់ថ្នាំការពារ របស់ប្រទេសកម្ពុជាកាន់តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ ដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺ។ KOICA …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 15 ខែកុម្ភៈ, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ គម្រោងរួមគ្នាថ្មីមួយ ដែលនឹងអនុវត្តដោយ បណ្ឌិត Zeb Hogan អ្នកគ្រប់គ្រងកម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild គម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេ នៅតំបន់អាស៊ីអាគ្នេយ៏ នឹងប្រកាសអនុវត្តនៅកម្ពុជា នៅថ្ងៃទី ៧ កុម្ភៈ វេលាម៉ោង ៣រសៀល នៅសណ្ឋាគារ រ៉ាហ្វ៉លឡឺរ៉ូ យាល់។ ពិធីប្រកាសគម្រោងនេះ នឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunford នាយិកា បេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត Zeb Hogan សាស្ត្រាចារ្យសាកលវិទ្យាល័យ Nevada-Reno ។ គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពី សារសំខាន់នៃទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វា ដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ច …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែកុម្ភៈ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និមូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារនិងការប្តេជ្ញាដើម្បី គាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុស្សរណៈនេះ នឹងពិនិត្យលើការបង្កើននិងអនុម័តគោលនយោបាយ ដែលនឹងធ្វើអោយវិស័យកសិកម្មនៅកម្ពុជាបានប្រសើរឡើង ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វាក៏នឹងជួយដល់ធុរៈកិច្ចទាំងអស់ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង ចាប់ពីកសិករដល់អ្នកធ្វើជំនួញ និងដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីធ្វើអោយផលិតផលកសិកម្មកម្ពុជា អាចប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកនិងទទួលបានតម្លៃខ្ពស់។ ទីភ្នាក់ងារ USAID (តាមរយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនៃរដ្ឋាភិបាលអាមេរិក) និង IFAD (ទីភ្នាក់ងារឯកទេសមួយរបស់អង្គការសហប្រជាជាតិ) នឹងចែករំលែកជំនាញ និងបទពិសោធន៍ដែលទទួលបានពីមនុស្សនិងអង្គការជាច្រើនចម្រុះគ្នា ដែលកំពុងធ្វើការលើវិស័យកសិកម្ម។ ជាចុងក្រោយអនុស្សរណៈនេះ នឹងជួយពង្រីកជំនាញអ្នកឯកទេស ដែលជាអ្នកជួយកសិករបង្កើនទិន្នផល ដោយកែលម្អវិធីសាស្ត្ររបស់ពួកគេ ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធកសិកម្មប្រកួតប្រជែងដែលកំពុងកើនឡើង។ លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID នៅកម្ពុជា បានមានប្រសាសន៍ថា៖ វិស័យកសិកម្មដែលលូតលាស់និងរស់រវើក គឺមានសារៈសំខាន់សំរាប់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថាដោយវើការជាមួយគ្នាយ៉ាងជិតស្និទ USAID និង IFAD អាចជួយកសិករកម្ពុជា ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិមានប្រសិទ្ធិភាពជាងមុនស្របពេលដែលពួកគេកំពុងជួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ តាមរយះកម្មវិធី សន្តិសុខស្បៀងសំរាប់អនាគត របស់រដ្ឋាភិបាលអាមេរិក USAID …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែកុម្ភៈ, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លោកឯកអគ្គរដ្ឋទូត Heidt បានទៅទស្សនាប្រតិបត្តិការតាមមូលដ្ឋានរបស់អង្គការ Norwegian People’s Aid (NPA) នៅខេត្តរតនគីរី នៅថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ លោកបានឃើញសកម្មភាពការងារដែលជួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន។ លោកឯកអគ្គរដ្ឋទូតត្រូវបានអញ្ជើញអោយទស្សនាតំបន់នោះ ដោយលោកទេសរដ្ឋមន្រ្តី លី ធុច អគ្គលេខាធិការនៃអាជ្ញាធរជួយជនរងគ្រោះ និងសកម្មភាពមីនកម្ពុជា (CMAA)។ លោកឯកអគ្គរដ្ឋទូតបានជួបជាមួយអ្នកភូមិចំនួនប្រហែល ១០០ នាក់ ដែលបានទទួលផលពីការងារដែលត្រូវបានឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក សំរាប់ដោះមីន។ លោកបានឃើញសត្វឆ្កែដែលត្រូវបានគេបង្ហាត់អោយហិតរកយុទ្ធភណ្ឌផ្ទុះ និងមើលពីការដែលក្រុមបុគ្គលិកមកពីអង្គការ NPA និងអាជ្ញាធរ CMAA កំណត់តំបន់ដែលត្រូវដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ១១៤ លានដុល្លាសំរាប់គំរោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌផ្ទុះដទៃទៀត ដែលសល់ពីជំលោះផ្ទៃក្នុង និង ជំលោះក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានប្រវត្តិយូរមកហើយក្នុងការធ្វើការជាមួយដៃគូរបស់យើងក្នុងរដ្ឋាភិបាល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ អ្វីដែលខ្ញុំឃើញនៅថ្ងៃនេះ ក្នុងខេត្តរតនគីរី …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែមករា, 2017 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ រយៈពេល៣៥ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីរបាយការណ៍ដំបូងស្តីពីជំងឺដែលគេហៅថា ជំងឺអេដស៍ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនោះ មានមនុស្សប្រមាណ ៣៥ លាននាក់ នៅ ទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺដែលមានការទាក់ទងនឹងជំងឺអេដស៍ ដោយក្នុងនោះមានចំនួន ១១៥ ០០០ នៅកម្ពុជា។ ទោះបីជាជំងឺនេះបានរាលដាលខ្លាំងក្លានៅទីនេះក្តី កម្ពុជាបានក្លាយជាប្រទេសនាំមុខគេនៅលើ ពិភពលោកក្នុងការខិតខំប្រយុទ្ធនឹងជំងឺអេដស៍។ សព្វថ្ងៃនេះ ក្នុងពេលពិភពលោកអបអរទិវា ប្រយុទ្ធនឹងជំងឺអេដស៍ យើងអបអរជោគជ័យរបស់ប្រទេសកម្ពុជា ហើយសំលឹងទៅរកថ្ងៃមួយដែលកម្ពុជាបញ្ចប់ការគំរាមកំហែងពីជំងឺអេដស៍។ មេរោគអេដស៍ដែលបង្កជាជំងឺអេដស៍ បានមកដល់ប្រទេសកម្ពុជាយឺត តែបន្ទាប់ពីអ្នកជំងឺទី១ត្រូវបានប្រកាសនៅឆ្នាំ១៩៩១ វាបានរាលដាលយ៉ាងលឿន ដោយគ្រាន់តែនៅឆ្នាំ១៩៩៥ មានការឆ្លងថ្មីចំនួន ២៣ ០០០ករណី។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាចំនួនប្រហែល ៧៣ ០០០ នាក់មានផ្ទុកមេរោគនេះ។ ជាការប្រសើរ រដ្ឋាភិបាលកម្ពុជានិងសង្គមស៊ីវិលបានបំផុសការប្រឹងប្រែងយ៉ាងឆាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ស្តែងចេញនូវភាពជាអ្នកដឹកនាំយ៉ាងមោះមុត ដើម្បីចលនាស្ថាប័ន ជំនាញឯកទេសនិងធនធាន ដើម្បីផ្តល់សេវាប្រកបដោយគុណភាព។ ការគាំទ្រដ៏ខ្លាំងរបស់សហគមន៍អន្តរជាតិ ដោយរួមទាំងផែនការបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ (PEPFAR) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS) បានបំពេញបន្ថែមលើការខិតខំរបស់កម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ មកដល់ត្រឹមឆ្នាំ ២០១៥ ប្រទេសកម្ពុជាអាចកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកនៅត្រឹមតិចជាង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែធ្នូ, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមចុងក្រោយនៅថ្ងៃនេះ របស់អង្គជំនុំជំរះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយដំកល់ សាលក្រមដាក់ទោសទៅលើពួកគេ ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសា ហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញ ពីទីក្រុង ភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ ១៩៧៥។ តុលាការថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារ អស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះ ដែលបានលើកឡើងពី “បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ”។ សម័យខ្មែរក្រហមកាន់អំណាចគឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថា មេដឹកនាំកំពូលពីររូបក្នុងចំណោម មេដឹកនាំកំពូលៗនៃរបបនេះត្រូវបានចាប់អោយទទួលខុសត្រូវ។ សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិត សំរាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរអោយភ័យខ្លាចរបស់ពួកខ្មែរក្រហម៕
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែវិច្ឆិកា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បើយោងតាមរបាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ ២០១៦ ស្តីពីការ ផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានចំនួនលើកសពី ១ លាននាក់ ជាលើកដំបូង នៅក្នុងឆ្នាំសិក្សា ២០១៥ – ២០១៦ ដែលជាចំនួនកើនឡើងចំនួន ៧% លើសឆ្នាំមុន គឺមាន ចំនួនឡើងដល់ ១ ០៤៤ ០០០ នាក់ ដែលត្រូវជាចំនួន ៥% នៃនិស្សិតសរុបនៅក្នុងស្ថាប័ន ក្នុងសហរដ្ឋអា មេរិក។ របាយការណ៍នេះក៏បានបង្ហាញផងដែរនូវកំណើននៃចំនួនសិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក គឺកើនពីចំនួន ៤៩២ នាក់ នៅឆ្នាំ ២០១៤ – ២០១៥ ដល់ចំនួន ៤៩៩ នាក់ នៅក្នុងឆ្នាំ ២០១៥ – ២០១៦ ពោលគឺមានកំណើនចំនួន ១,៤%។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែវិច្ឆិកា, 2016 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពី កម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) សំរាប់ឆ្នាំ ២០១៧។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។ ព័ត៌មានពេញលេញ សូមចុចត្រង់នេះ ។ មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយ អភិរក្ស បេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលបេតិកភណ្ឌ វប្បធម៌ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ ចងក្រងឯកសារ និងបង្ហាញចេញនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ខ្លួន។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជិត ៤ លានដុល្លាអាមេរិកលើកម្មវិធីបេតិកភណ្ឌ វប្បធម៌នានា រាប់ពីការចងក្រងឯកសារស្តីពីការរាំរបាំបូរាណ ដល់ការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ និងដល់ ការងារអភិរក្សទីតាំងប្រវត្តិសាស្រ្ត ដូចជានៅប្រាសាទភ្នំបាក់ខែង នៅអង្គរ។ តាំងពីឆ្នាំ ២០០១ មក ប្រទេសកម្ពុជាបានទទួលអំណោយថវិកាចំនួន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែវិច្ឆិកា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ទាហានជើងទឹកអាមេរិក និងទាហានជើងទឹកកម្ពុជាបានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី ៧ ដែល មានឈ្មោះថា ការហ្វឹកហ្វឺននិងភាពត្រៀមជាស្រេចសំរាប់សហប្រតិបត្តិការលើផ្ទៃទឹក (Cooperation Afloat Readiness and Training ឬ CARAT) នៅកម្ពុជា ដោយមានពិធីបើកបានប្រព្រឹត្តទៅនៅមូលដ្ឋានជើងទឹករាមនៅថ្ងៃទី ៣១ តុលា។ ដោយត្រូវបានធ្វើជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១០ មក សមយុទ្ធ CARAT នៅកម្ពុជាគឺជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា។ លោកវរសេនីយឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសំរាប់តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកនៅបរទេសរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “កងទ័ពជើងទឹករបស់យើងចូលរួមនៅ ក្នុងសមយុទ្ធ CARAT ដោយមានគោលដៅរួមដើម្បីបង្កើនភាពត្រៀមជាស្រេច និងអន្តរប្រតិបត្តិការ។ សមយុទ្ធ CARAT ផ្តល់ឱកាសពិសេសមួយសំរាប់ធ្វើការនិងរៀនពីកងទ័ពជើងទឹកកម្ពុជា ហើយបង្កើនសមត្ថភាពស្នូលរបស់យើងក្នុងការបំពេញបេសកកម្មនៅក្រៅប្រទេស។ យើងទទួលផលប្រយោជន៍ទៅវិញទៅមក ហើយធានាបាននូវសមត្ថភាពរួមដ៏ខ្លាំងមួយក្នុងការប្រើសមត្ថភាពផ្នែកកងទ័ពជើងទឹករបស់យើងអោយមានប្រសិទ្ធភាព បំផុត”។ នៅក្នុងសប្តាហ៍ទាំងមូល ក្រុមទាហ៊ានជាងក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមកពីកងវរសេនាតូចចល័តផ្នែកសំណង់របស់កងទ័ពជើងទឹកអាមេរិកលេខ ៥ (NMCB) នាវឹកមកពីអង្គភាពចល័តលេខ ៥ ផ្នែកកំចាត់យុទ្ធភណ្ឌផ្ទុះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 31 ខែតុលា, 2016 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នាវាបុកច្រាំង ថ្នាក់ Whidbey Island ដែលមានឈ្មោះថា USS Germantown (LSD-42) បានមកដល់ទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចតាមកាលកំណត់មួយ នៅថ្ងៃទី ១៦ ខែតុលា។ នាវា Germantown និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី ៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស (MEU) បានមកដល់ទីក្រុងព្រះសីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង លេខ ៣៣ នៅសាធារណរដ្ឋហ្វីលីពីន។ លោក Severn Stevens Severn Stevens មេបញ្ជាការលើនាវា Germantown បានមានប្រសាសន៍ថា “ដោយបន្តទៅមុខជាមួយនឹងប្រក្រតីទិននៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នាវាចំបាំងមកប្រទេស កម្ពុជាមិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើអោយវត្តមានរបស់យើងនៅទីនេះផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សំបូរបែបនៃប្រទេសកម្ពុជា”។ នៅក្នុងពេលគេស្នាក់នៅក្នុងប្រទេសកម្ពុជា នាវឹកនិងទាហានម៉ារីនអាមេរិកនឹងធ្វើការស្វែងយល់ពីអតីតកាលនិងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា តាមរយៈដំណើរស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលរៀបចំទទួលដោយផ្នែកទទួលបន្ទុកខាងស្មារតី សុខមាលភាព និងការកំសាន្ត។ វរសេនីយឯក Siebrand H. Niewenhous IV មេបញ្ជាការនៃកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ ៣១ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែតុលា, 2016 | ប្រភេទ: ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំស្តីពីគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (LMI) និង មិត្តនៅតំបន់មេគង្គក្រោម (FLM) នៃក្រុមការងារថ្នាក់តំបន់ នៅថ្ងៃទី១៩ ខែតុលា នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ដោយត្រូវបានផ្តួចផ្តើមឡើងដោយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton និងសមាភាគីរបស់លោកស្រី កាលពីឆ្នាំ២០០៩ គំរោង LMI ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ក្នុងការកាត់បន្ថយគំលាតគ្នាផ្នែកអភិវឌ្ឍន៍ ហើយជំរុញសមាហរណកម្ម នៅក្នុងអាស៊ាន។ FLM គឺជាក្រុមនៃស្ថាប័នម្ចាស់ជំនួយនិងប្រទេសដែលមានគំនិតដូចគ្នា ហើយមានការគិតគូរខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើអាទិភាពរបស់គ្នា ទៅវិញទៅមកក្នុងការអភិវឌ្ឍន៍។ នៅក្នុងកិច្ចប្រជុំលើកទី៩ នៃក្រុមការងារតំបន់នៃ FLM និង LMI សមាជិកនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអនុវត្តភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តភាព ដែលជាទំរង់កម្មវិធីផ្តើមឡើងដោយលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីគំរោង LMI នៅខែកក្កដា ឆ្នាំ២០១៦ ហើយដែលគាំទ្រដោយ FLM ។ ភាពជាដៃគូនេះផ្តោតទៅលើការសំរបសំរួលការខិតខំដើម្បីជួយបណ្តារដ្ឋាភិបាល នៅក្នុងតំបន់មេគង្គក្រោម …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែតុលា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ លោកស្រី Sarah Fox តំណាងពិសេសទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ នឹងធ្វើដំណើរមកប្រទេសភូមា និងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី៥ ខែតុលា។ នៅប្រទេសភូមា លោកស្រីចូលរួមជាមួយរដ្ឋាភិបាល ក្រុមហ៊ុន អង្គការពលកម្ម និងអ្នកពាក់ព័ន្ធដទៃទៀតផ្នែកសង្គមស៊ីវិល នៅក្នុងវេទិកាអ្នកពាក់ព័ន្ធលើកទី២ ស្តីពីកំណែទំរង់ច្បាប់ការងារ និងការកសាងសមត្ថភាពស្ថាប័ន ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីជំរុញការប្រតិបត្តិ និងសិទ្ធិការងារជាមូលដ្ឋាន នៅប្រទេសភូមា។ គំនិតផ្តួចផ្តើមនេះរួមមានការចូលរួមនៃរដ្ឋាភិបាលនៃប្រទេសភូមា សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដាណឺម៉ាក រួមនឹងសហភាពអឺរ៉ុប និងអង្គការពលកម្មអន្តរជាតិ (ILO) ហើយមានបំណងជួយធ្វើទំនើបកម្មដល់ក្រមពលកម្មរបស់ប្រទេសភូមា លើកកំពស់ការគោរពតាមបទដ្ឋានពលកម្មអន្តរជាតិ ជំរុញអោយមានការពិភាក្សាផលផុស រវាងរដ្ឋាភិបាល ក្រុមហ៊ុន អង្គការពលកម្ម និងសង្គមស៊ីវិល។ នៅប្រទេសកម្ពុជា តំណាងពិសេស Fox នឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់មកពីរដ្ឋាភិបាល អង្គការពលកម្ម អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកំពស់សេរីភាពក្នុងការចងក្រងជាក្រុម សមាគម និងការចរចាអនុសញ្ញារួម ការជំរុញអោយមានការងារត្រឹមត្រូវ និងកំណើនសេដ្ឋកិច្ចសំរាប់ទាំងអស់គ្នា។ ចំពោះព័ត៌មានថ្មីៗស្តីពីការងារផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមចូលមើល DRL Twitter account: @State_DRL ឬ Twitter …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែតុលា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ សមាជិកចំនួន ៥០ នាក់នៃគំរោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សំរាប់អោយយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅក្នុងតំបន់ បានបញ្ចប់ក្នុងពេលថ្មីៗនេះ នូវសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម” ដែលមានរយៈពេល ២ ថ្ងៃ ដោយអ្នកចូលរួមបានសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ ដើម្បីបង្កើតដំណោះស្រាយសំរាប់បញ្ហាប្រឈមរួមផ្នែកទឹក។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និងទី ២៥ ខែកញ្ញា នៅ Raintree Cambodia ដែលជាកន្លែងធ្វើការមានគំនិតច្នៃប្រឌិត នៅភ្នំពេញ។ ស្ថានទូតអាមេរិកបានធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដើម្បីរៀបចំ និងដំណើរការ TechCamp នេះ។ ក្រៅពីសមាជិកចំនួន ៥០ នាក់នៃគំរោង (YSEALI) ដែលជាតំណាងមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម មានអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិចំនួន ២០ នាក់ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 27 ខែកញ្ញា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នឹងថ្លែងសុន្ទរកថាបើក នៅក្នុងសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម” នៅថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៩ ព្រឹក នៅ Raintree Cambodia (អាគារលេខ ២៩៩ ផ្លូវព្រះអង្គដួង ខ័ណ្ឌដូនពេញ សង្កាត់វត្តភ្នំ)។ ឯកឧត្តម អ៊ាង សុផាល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានគំរោងនឹងថ្លែងសុន្ទរកថានៅក្នុង ឱកាសនោះ។ TechCamp គឺជាសិក្ខាសាលាស្តីពីបច្ចេកទេស មានរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមនៃអ្នកឯកទេសផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសនិងមកពីក្រៅប្រទេស ដើម្បីបង្រៀនសមាជិកចំនួន ៥០ នាក់នៃគំរោងស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama ដែលមកពីប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 22 ខែកញ្ញា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt នឹងចូលរួមនៅក្នុងពិធីមួយដើម្បីសម្ពោធមជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មកសិកម្មសមស្រប និង អាហារូបត្ថម្ភ (CE SAIN) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា វេលាម៉ោង៩ព្រឹក។ មជ្ឈមណ្ឌលនេះនឹង ជួយអោយវិស័យឯកជនមានគំនិតជឿនលឿនថ្មីៗ ការសំរបសំរួលការស្រាវជ្រាវកសិកម្ម ការអប់រំ និងបណ្តុះបណ្តាល ជំរុញការកសាងសមត្ថភាពរបស់វិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការលើកកំពស់ការសហការ និងការចែករំលែកចំណេះដឹងគ្នា។ មជ្ឈមណ្ឌលនេះដឹកនាំដោយសាកលវិទ្យាល័យ Kansas State University ដោយសហការជាមួយសាកលវិទ្យាល័យដទៃទៀតនៅសហរដ្ឋអាមេរិក។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះ សូមចុះឈ្មោះត្រឹមម៉ោង ៤ រសៀល ថ្ងៃពុធ ទី២១ កញ្ញា ដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមអ៊ីម៉េល ChreaV@state.gov ឬតាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែកញ្ញា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្លែងដោយលោកឯកអគ្គរដ្ឋទូត Keith Harper តំណាងសហរដ្ឋអាមេរិកប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជូនចំពោះលោកប្រធាន ខ្ញុំមានកិត្តិយសសូមអានសេចក្តីប្រកាសនេះ តាងនាមអោយរដ្ឋចំនួន ៣៦ ដែលរួមមានប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យើងកត់សំគាល់ឃើញការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការរក្សា និងការពារ “របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាសិទ្ធិមនុស្ស និងការគោរពច្បាប់”។ យើងទទួលស្គាល់ ប្រវត្តិនៃប្រទេសកម្ពុជាក្នុងការធ្វើសហប្រតិបត្តិការជាមួយយន្តការនៃអង្គការសហប្រជាជាតិ និងកាតព្វកិច្ច និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសកម្ពុជាចំពោះសិទ្ធិមនុស្ស ដូចដែលត្រូវបានស្តែងអោយឃើញតាមរយៈការគាំទ្ររបស់ខ្លួនចំពោះការបង្កើតការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា និងតាមរយៈការអោយសច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបន្តអនុស្សារណៈនៃការយោគយល់ជាមួយការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជាបានប្រកាន់យក ក្នុងការផ្តួចផ្តើមអោយមានកំណែទំរង់លើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ទោះបីជាមានជំហានវិជ្ជមានទាំងនេះក្តី ក៏យើងនៅកត់សំគាល់ឃើញពីកង្វល់សំដែងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ ស្តីពីឧបសគ្គថ្មីៗចំពោះសិទ្ធិក្នុងការសំដែងមតិ សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិភាព និងសិទ្ធិក្នុងការចូលរួមគ្នាជាក្រុម សមាគម។ យើងគាំទ្រការអំពាវនាវរបស់ពួកគេដែលសុំអោយអាជ្ញាធរកម្ពុជា “ធានាអោយមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសំរាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់អោយរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល”។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែកញ្ញា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិ អាមេរិកចំនួន ៦៩ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅ កម្ពុជានៅក្នុងពិធីពិសេសមួយ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ១៦ ខែកញ្ញា វេលាម៉ោង ៨:៣០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១០ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់នៃទីភ្នាក់ងារ Peace Corps ដែលរួមមានជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ឈ្មោះកឹម ថាច់ នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែកញ្ញា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បីបង្កើតកម្មវិធីដៃគូស្តីពីសញ្ញាប័ត្រទ្វេ រវាងសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក។ កម្មវិធីថ្មីស្តីពីភាពជាដៃគូនេះ នឹងផ្តល់អោយនិស្សិតកម្ពុជានូវការសិក្សាប្រកបដោយគុណភាពខ្ពស់តាមបែបអាមេរិក ដែលអនុញ្ញាតអោយគេ ទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញានិងអនុបណ្ឌិតពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សាពេញម៉ោងនៅក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មាននៅក្នុងពិធីចុះហត្ថលេខា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា វេលាម៉ោង១១:៣០ ព្រឹក នៅសាកលវិទ្យាល័យ AUPP អាគារលេខ ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់ ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងបណ្ឌិត Billie Jean Slott ទូរស័ព្ទលេខ ០៩២ ៧៣១ ០៦៩ (ផ្នែកភាសាអង់គ្លេស) និងលោក អេត និត តាមទូរស័ព្ទលេខ ០១២ ៨៩៨១២៤ (ភាសាខ្មែរ) អ៊ីម៉េល …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 30 ខែសីហា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឃន៏អន្តរជាតិ (USAID) បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO)នៅកម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី សំរាប់បុគ្គល និងសហគមន៍ នៅក្នុងខេត្តចំនួន ១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម ។ ការងារនេះ នឹងត្រូវអនុវត្តដោយសហការណ៍ជាមួយនឹងអង្គការក្តីករុណា ។ គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Heidt បានមានប្រសាសន៍ថា “ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នក ដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ អោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ដែលនឹងជួយពួកគេអោយរស់ដោយសុភមង្គលនិងអាចបំពេញការងារបានល្អ” ៕ អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ USAID: ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា សំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 16 ខែសីហា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ គម្រោងកិច្ចព្រមព្រៀង ដែលនឹងត្រួតពិនិត្យលើការប្រើប្រាស់មូលនិធិ ដែលបានមកពីការផ្ទេរឥណទានកាបូនរបស់កម្ពុជាទៅអោយក្រុមហ៊ុន Disney នឹងត្រូវចុះហត្ថលេខា ដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នាទីស្តីការក្រសួងបរិស្ថាន។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខានេះ។ បន្ទាប់ពីចប់ពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្រ្តី នឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មាន ដែលមានបំណងចង់ចូលរួមពិធីចុះហត្ថលេខានេះ សូមអញ្ជើញចុះឈ្មោះ ជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក តាមរយះទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬតាមរយះអ៊ីម៉ែល Chreav@state.gov អោយបានមុនថ្ងៃទី១០ សីហា វេលាម៉ោង១០ព្រឹក៕
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 8 ខែសីហា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែកក្កដា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ នៅថ្ងៃទី១៨ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា។ លោកក៏នឹងរំលឹកអោយកម្ពុជាលើកកំពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តីនឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចំលើយនេះ។ នៅថ្ងៃទី១៩ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងគ្នាជាបណ្តាញ នៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍។ ចំពោះព័ត៌មានបន្ថែមស្តីពីដំណើរទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្រ្តី Malinowski សូមតាមដាន @Malinowski on …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 13 ខែកក្កដា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
គម្រោងថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និង ការរៀបចំអង្គការសង្គមស៊ីវិល និងបណ្តាញតាមមូលដ្ឋាន ត្រូវបានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ។ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS) ដែលត្រូវបានផ្តល់អោយទៅវិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម (East West Management Institute) នឹងអាចជួយក្រុមអង្គការសង្គមស៊ីវិលលើការគ្រប់គ្រង ការធ្វើផែនការ និងជំនាញវិភាគរបស់គេ ដោយទន្ទឹមនឹងនោះ ធ្វើអោយអង្គការទាំងនោះអាចដើរតួសកម្មជាងមុន នៅក្នុងការអភិវឌ្ឍន៏ ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកស្រីភារធារីស្ថានទូតសហរដ្ឋអាមេរិក Julie Chung បានមានប្រសាសន៏ថា៖ “យើងផ្តោតសំខាន់លើការគាំទ្រដល់អង្គការសង្គមស៊ីវិល ពីព្រោះប្រជាពលរដ្ឋដែលសកម្ម និងមានចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរឹងមាំ។ យើងសង្ឃឹមថា គម្រោងនេះនឹងជួយអង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការធ្វើការងារមានប្រសិទ្ធភាពជាងមុន ក្នុងការធ្វើអោយមានការសន្ទនាក្នុងន័យស្ថាបនា និងគោរពគ្នា អំពីច្បាប់ និងគោលនយោបាយនានា ដែលទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ”។ គម្រោងរយះពេល៥ឆ្នាំ ដែលត្រូវចំណាយថវិកាអស់៩លានដុល្លាអាមេរិកនេះ នឹងជួយអង្គការសង្គមស៊ីវិល ដោយបង្ហាញអោយឃើញនូវវិធីបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលត្រូវបានស្តែងអោយ ឃើញលទ្ធផលជាក់ស្តែង ដូចជាក្រុមប្រឹក្សាភិបាល ខ្សែបន្ទាត់នៃការទាក់ទងគ្នាក្នុងអង្គការ និតិវិធីនៃការប្រតិបត្តិជាបទដ្ឋាន និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ គំរោងនេះផ្តល់អំណោយថវិកាខ្នាតតូចសំរាប់ការងារសំខាន់ៗ ដូចជាការតាមដានករណីសិទ្ធិដីធ្លី ការជួយជនរងគ្រោះដោយអំពើហឹង្សាដែលប្រព្រឹត្តដោយមនុស្សមានភេទខុសគ្នា និងការជួយដល់ការការពារតាមផ្លូវច្បាប់ ចំពោះធនធានធម្មជាតិដ៏សំបូររបស់ប្រទេសកម្ពុជា។ អំណោយថវិកានេះក៏នឹងជួយផងដែរដល់សកម្មភាពស្រាវជ្រាវ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 12 ខែកក្កដា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
វ៉ាស៊ីនតោន ឌីស៊ី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦យើងមានការរន្ធត់និងបារម្មណ៏យ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សំលាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រែមក្រំនិងស្មោះស្ម័គ្រ ដល់ក្រុមគ្រួសារ មិត្ត ភ័ក្ត និងសហការី របស់លោក បណ្ឌិត កែមឡី។យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះ និងបានកត់សំគាល់ ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយមានការស៊ើបអង្គេត និងសូមអំពាវនាវអោយអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយម៉ត់ចត់ និងមិនលំអៀង។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ដោយសហការជាមួយសមាគមកីឡាបាល់បោះបុរស និងសមាគមកីឡាបាល់បោះនារីនៅសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបញ្ជូនឈ្មោះ Wayne Ellington និង Sue Wicks ក្នុងនាមជាបេសកជនកីឡា មករាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា។ បេសកជនកីឡាទាំងពីររូបនេះនឹងជួយពង្រឹងជំនាញ និងធ្វើអោយមានការចាប់អារម្មណ៍ច្រើនថែមទៀត នៅកម្ពុជា ចំពោះកីឡាដ៏មានប្រជាប្រិយភាពបំផុតនេះ ក្នុងពិភពលោក។ យុវជនកម្ពុជាមិនត្រឹមតែបានរៀន និងបង្កើនភាពប៉ិនប្រសប់ក្នុងការលេងកីឡាបាល់បោះតែប៉ុណ្ណោះទេ តែបេសកជនកីឡាទាំងពីររូបនឹងផ្តោតផងដែរលើការងារជាក្រុម ការទំនាក់ទំនងជាមួយគ្នាបានល្អ ការបង្កើនការចេះអោយតំលៃលើខ្លួនឯង និងមេរៀនដទៃទៀត ដែលត្រូវបានរៀន តាមរយៈការលេងកីឡាបាល់បោះ។ ស្ថានទូតអាមេរិកនៅភ្នំពេញកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright នៃកម្ពុជា ដើម្បីទទួលបេសកជនកីឡា និងរៀបចំសកម្មភាពនានា នៅក្នុងសប្តាហ៍។ ក្នុងចំណោមសកម្មភាពទាំងនេះ មានសកម្មភាព ២ ដែលនឹងត្រូវបានបើកអោយសាធារណជនចូលមើលដោយសេរី និងដោយមិនគិតថ្លៃ៖ ម៉ោង ៩ ព្រឹក ថ្ងៃទី ១៤ កក្កដា៖ គំរោងជួសជុលទីលានលេងកីឡាបាល់បោះ នៅវត្តកោះ ក្នុងក្រុងភ្នំពេញ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 8 ខែកក្កដា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅថ្ងៃទី៣០ ខែមិថុនា ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ធំមួយនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។ ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួច ដែលទទួលបានអត្ថប្រយោជន៍ (LDBDCs) ព្រមទាំងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាពនៃទ្វីបអាហ្រ្វិក (AGOA) ដែលផលិតរបស់សំរាប់ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅ នឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ។ ការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់អោយកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សានាំចូលរបស់សំរាប់ការធ្វើដំណើរដែលមានតំលៃចំនួន១០ពាន់លានដុល្លាអាមេរិក នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្ត ដល់ការអភិវឌ្ឍថែមទៀតនៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា “ការប្រកាសនេះរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សាមួយថ្មីទាំងស្រុងសំរាប់ក្រុមហ៊ុននាំចេញកម្ពុជា ហើយអាចបង្កើតអោយមានការងាររាប់ពាន់ សំរាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តអោយផលិតករកម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ”។ GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់ ៤០ ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធីនេះ គ្មានការយកពន្ធលើទំនិញនាំចូលជាច្រើន ពីប្រទេសកំពុងអភិវឌ្ឍ និងផលិតផលបន្ថែមទៀតពីប្រទេស LDBDCs ។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman បានមានប្រសាសន៍ថា “យើងបានប្រើកម្មវិធីនេះដើម្បីផ្តល់ដល់ប្រទេសក្រីក្រជាងគេខ្លះក្នុងពិភពលោក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែកក្កដា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ឆ្នាំ ២០១៦ ស្តីពីការជួញដូរមនុស្ស (TIP) ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ តាមការកំណត់នៃ ច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA) របាយការណ៍ TIP វាយតំលៃរដ្ឋាភិបាលនៅជុំវិញពិភពលោកលើការខិតខំរបស់គេ ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។ នៅក្នុងរបាយការណ៍ឆ្នាំនេះ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន កាលពីឆ្នាំទៅ។ ចំណាត់ថ្នាក់លេខ ២ គឺសំរាប់ប្រទេសដែលរដ្ឋាភិបាលរបស់គេមិនបានគោរពតាមបានពេញលេញចំពោះបទដ្ឋានអប្បរិមាដូចមានចែងក្នុងច្បាប់ TVPA តែកំពុងមានការខិតខំច្រើនគួរសម ដើម្បីគោរពតាមបទដ្ឋានទាំងនោះ។ ការបានឡើងដល់ចំណាត់ថ្នាក់លេខ ២ គឺផ្អែកតាមការខិតខំគួរសមរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងឆ្នាំកន្លងទៅនេះ។ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន ៥០០ ០០០ ដុល្លាអាមេរិកដល់គណកម្មាធិការអន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ គោលការណ៍ណែនាំថ្នាក់ជាតិសំរាប់កំណត់ និងបញ្ជូនជនរងគ្រោះត្រូវបានអនុម័ត ហើយអាជ្ញាធរមូលដ្ឋានបានរកឃើញជនរងគ្រោះចំនួន ៥៨៩ នាក់ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែកក្កដា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ សប្តាហ៍ដំបូងបង្អស់ស្តីពីអាហារដ្ឋានអាមេរិក នៅកម្ពុជានឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ដែលជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីអបអរថ្ងៃបុណ្យនេះ ស្ថានទូត អាមេរិកបានធ្វើជាដៃគូជាមួយអាហារដ្ឋានចំនួន ២០ ដែលត្រូវបានជ្រើសរើសមក ដើម្បីនាំមកនូវម្ហូបអាហារ ផ្សេងៗ របស់អាមេរិក ដល់សាធារណជនកម្ពុជា។ នៅក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលចូលរួមនៅក្នុងរាជធានីភ្នំពេញនឹងផ្តល់ការបញ្ចុះតំលៃពិសេសៗជាច្រើន។ ភ្ញៀវដែលមកបរិភោគក្នុងអាហារដ្ឋានទាំងនេះ អាចទិញម្ហូបអាហារផ្សេងៗដែលគេបានយកមកពីទូទាំងសហរដ្ឋអាមេរិក ដែលមានដូចជា Hamburger តាមប្រពៃណី ការ៉េមកី ស៊ុប Gumbo ម្ហូបរបស់អ្នកស្រុកនៅរដ្ឋ Hawaii ម្ហូបពិសេសរបស់អាមេរិកតាមបែបជនជាតិម៉ិកសិក និងបន្ទះសាច់អាំងឬចៀនប្រកបដោយឱជារសរបស់អាមេរិក។ អាហារដ្ឋានដែលចូលរួមមានដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែមិថុនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា យោធាសហរដ្ឋអាមេរិកនិងយោធាកម្ពុជា នឹងធ្វើការហ្វឹកហ្វឺនផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរគ្នានូវមេរៀនជំនាញ រវាងយោធានិងយោធា ពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តកំពត ជាផ្នែកមួយនៃបេសកកម្មដែលមានឈ្មោះថា Pacific Angel 2016 (បេសកកម្មទេវតា ឆ្នាំ២០១៦ នៅតំបន់ប៉ាស៊ីហ្វិក)។ នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ ទាហានអាមេរិក និងទាហានកម្ពុជាចំនួនប្រហែល ៨០ នាក់ រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ នឹងធ្វើការជាមួយគ្នាជាដៃគូ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត។ Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំ យ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។ នៅប្រទេសកម្ពុជា វិស្វករមកពីប្រទេសនានានឹងធ្វើការលើគំរោងកសាងឡើងវិញ នៅក្នុងសាលាចំនួន ៤ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 8 ខែមិថុនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន (ជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ច នៅក្នុងក្រសួងការបរទេសអាមេរិក) នឹងធ្វើទស្សកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានចេញពីប្រទេសចិន ដែលនៅទីនោះ លោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី៨ ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ នៅថ្ងៃទី៩ មិថុនា លោកស្រីអនុរដ្ឋលេខាធិការនឹងទៅមើលតំបន់ជំរកសត្វព្រៃ នៅព្រៃឡង់ ហើយជួបជាមួយនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើ និងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃ និងការកាប់ឈើខុសច្បាប់ដើម្បីបញ្ជាក់ ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារទីជំរកសត្វព្រៃ ដែលប្រឈមនឹងការហិនហោចព្រៃឈើ។ លោកស្រីក៏នឹងជួបផងដែរជាមួយឯកឧត្តម សុខ ចិន្តាសុភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ លោកស្រីអនុរដ្ឋលេខាធិការនឹងចូលរួមផងដែរក្នុងពិធីភោជនាហារពេលល្ងាច ជាមួយសហគ្រិនជាស្រ្តី។ នៅថ្ងៃទី១០ ខែមិថុនា លោកស្រីអនុរដ្ឋលេខាធិការ Novelli នឹងចូលរួមក្នុងក្រុមពិភាក្សា ដើម្បីគូសបញ្ជាក់ពីនយោបាយ ស្ថាប័ន និងភាពជាដៃគូចាំបាច់សំរាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចំរុះច្រើន និងមានភាពជឿនលឿន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែមិថុនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹងអញ្ជើញជាអធិបតីយក្នុងពិធីកត់សំគាល់រយៈពេល៥ឆ្នាំ នៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត (Feed the Future) នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ មិថុនា វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅសណ្ឋារគារ Intercontinental Hotel ក្នុងរាជធានីភ្នំពេញ។ ពិធីនេះគឺជាការចាប់ផ្តើមនៃសន្និសីទរយៈពេល ២ ថ្ងៃ ដើម្បីពិនិត្យមើលលើសមិទ្ធិផលដ៏គួរអោយកត់សំគាល់ក្នុងវិស័យកសិកម្ម អាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រ ដែលបានអនុវត្តអស់រយះពេល ៥ ឆ្នាំមកនេះ តាមរយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត ដែលអនុវត្តដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះនឹងមានការចូលរួមរបស់កសិករ អ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ មន្ត្រីរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសមាជិកនៃអង្គការសង្គមស៊ីវិល។ រដ្ឋាភិបាលអាមេរិកបានបង្កើតកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនេះនៅកម្ពុជា នៅឆ្នាំ២០១០ ក្នុងខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប (ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង សៀមរាប) …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែមិថុនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមជំរាបជូនទស្សនិកជនថា ក្រុមតន្រ្តី នៅសហរដ្ឋអាមេរិកឈ្មោះ Matuto នឹងមកប្រគំជូនសាធារណជនកម្ពុជាដោយឥតគិតថ្លៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ក្រោមការរៀបចំដោយស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ និង សហការជាមួយអង្គការ អម្រឹតាសិល្បៈ និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមតន្រ្តីនេះ នឹងប្រគំនៅខេត្ត ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម ហើយចុងក្រោយ នៅរាជធានីភ្នំពេញ។ សិល្បករខ្មែរនិងជា DJ ពូ ឃ្លាំង នឹងចូលរួមជាមួយនឹងក្រុមតន្រ្តី Matuto នៅក្នុងការសំដែងជាសាធារណៈទាំងនេះ។ ក្រុមតន្រ្តីនេះនឹងមាន កម្មវិធីផងដែរ ក្នុងការដើរសំដែងជូនសិស្សវិទ្យាល័យ នៅខេត្តស្ទឹងត្រែង អ្នកមានអាជីពខាងតន្រ្តី និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយនិងកុមារក្នុងអង្គការស្នាមញញឹមនៃកុមារ។ កម្មវិធីប្រគំតន្រ្តីដោយមិនគិតថ្លៃ ថ្ងៃទី ១៩ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅមន្ទីរវប្បធម៌ខេត្តក្រចេះ ថ្ងៃទី ២០ ខែឧសភា ម៉ោង ៧:០០ យប់ ប្រគំជាសាធារណៈនៅមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែឧសភា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានផ្តួចផ្តើមគំរោងថ្មីមួយ នៅថ្ងៃនេះ ដើម្បីទ្រទ្រង់ដល់ការខិតខំ របស់ប្រទេសកម្ពុជា ក្នុងការកែលំអតំលាភាព ផ្នែកសារពើពន្ធ និងគណនេយ្យភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសកម្ពុជា។ គំរោងផ្តួចផ្តើមនេះ ដែលរៀបចំបង្កើតរួមគ្នា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យផ្តល់ជំនួយបច្ចេកទេស (OTA) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងដាក់អោយធ្វើការជាមួយគ្នា នូវអ្នកឯកទេសមកពី OTA និងអ្នកឯកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញបន្ថែម ដល់របៀបវារៈលើកំណែទំរង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋាភិបាល។ លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើការកត់សំគាល់ថា “ការគ្រប់គ្រងប្រកប ដោយតំលាភាព និងប្រសិទ្ធភាព លើធនធានហិរញ្ញវត្ថុរបស់ប្រទេសមួយ មានសារៈសំខាន់ចាំបាច់ ដល់កំណើនលូតលាស់សេដ្ឋកិច្ចយូរអង្វែង។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជោគជ័យគួរអោយចាប់អារម្មណ៍ ក្នុងការលើកកំពស់ការប្រមូលប្រាក់ចំណូលរបស់ខ្លួន ពី១៥,៦% នៃផលិតផលសរុបក្នុងស្រុក នៅឆ្នាំ២០១១ ដល់ជាង ១៩% នៅឆ្នាំ ២០១៣។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែឧសភា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក Michael Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធរូប៉ិយវត្ថុបំរុងរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីលើកកំពស់ការយល់ដឹងលើឯកសារអប់រំ ដែលមានជាភាសាអង់គ្លេស និងភាសាខ្មែរ សំរាប់អ្នកប្រើក្រដាសប្រាក់ដុល្លាអាមេរិក។ លោក Lambert នឹងថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី១០ ខែឧសភា វេលាម៉ោង ៩:០០ ព្រឹក នៅស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ។ នៅពេលបច្ចុប្បន្ននេះ មានរូប៉ិយវត្ថុអាមេរិកចំនួន ១,៤ លានដុល្លាកំពុងធ្វើចរាចរ ហើយក្រុមប្រឹក្សាភិបាលរូប៉ិយវត្ថុបំរុងសហព័ន្ធប៉ាន់ប្រមាណឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាល ទៅ ២ ភាគ ៣នៃតំលៃរូប៉ិយវត្ថុទាំងអស់របស់សហរដ្ឋអាមេរិកធ្វើចរាចរ នៅក្រៅសហរដ្ឋអាមេរិក។ ដើម្បីធានាថា អ្នកប្រើប្រាស់និងក្រុមហ៊ុន នៅជុំវិញពិភពលោកដឹងវិធីសំគាល់ប្រាក់ដុល្លាពិតប្រាកដ ហើយរាយការណ៍ពីប្រាក់ដុល្លាដែលសង្ស័យថាក្លែងក្លាយ កម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិករបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្តីពីរូប៉ិយវត្ថុបំរុង ធ្វើការចុះអប់រំជាអន្តរជាតិ។ ចំពោះព័ត៌មានបន្ថែម ស្តីពីកម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិក សូមចូលមើលគេហទំព័រ https://uscurrency.gov/ ។ អ្នកសារព័ត៌មាន ដែលមានបំណងចូលរួមនៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬផ្ញើអ៊ីម៉េលមក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែឧសភា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សិក្ខាសាលាអន្តរជាតិមួយស្តីពីការពារអាវុធនុយក្លេអ៊ែរ និងពិធីសារបន្ថែម (AP) ដែលឧបត្ថម្ភដោយរដ្ឋបាលសន្តិសុខជាតិផ្នែកអាវុធនុយក្លេអ៊ែររបស់ក្រសួងថាមពលនៃសហរដ្ឋអាមេរិក (DOE/NNSA) បានត្រូវបិទបញ្ចប់នៅថ្ងៃនេះ នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានោះត្រូវបានរៀបចំដោយក្រសួងរ៉ែ និងថាមពល កម្ពុជាហើយមានការចូលរួមរបស់ឯកឧត្តម បណ្ឌិត ចាន់ សូដាវត្ថ អគ្គនាយករងមកពីក្រសួងរ៉ែនិងថាមពល ព្រមទាំងតំណាងនៃក្រសួងថាមពលសហរដ្ឋអាមេរិក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា។ ដូចដែលត្រូវបានកត់សំគាល់ដោយលោកស្រី Anne Harrington អនុប្រធានផ្នែកទប់ស្កាត់ការសាយភាយនៃអាវុធនុយក្លេអ៊ែរ នៅក្នុង DOE/NNSA ថា “ជាយូរមកហើយ សហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធការពារជាអន្តរជាតិថាជាសសរស្តម្ភយ៉ាងសំខាន់នៃយុទ្ធសាស្រ្តនៃការការពារការសាយភាយនៃអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតី Obama បានថ្លែងបញ្ជាក់ម្តងទៀតនូវសារៈសំខាន់នៃការការពារ នៅក្នុងសុន្ទរកថារបស់លោក កាលពីឆ្នាំ ២០០៩ នៅទីក្រុង Prague ដោយនៅពេលនោះ លោកបានអំពាវនាវអោយមាន “ធនធាននិងអំណាចបន្ថែមទៀត” សំរាប់ការធ្វើអធិការកិច្ចជាអន្តរជាតិ។ DOE/NNSA ធ្វើសហប្រតិបត្តិការជាមួយប្រទេសចំនួនជាង ៣០ ទាក់ទងនឹងរឿងនេះ ដោយបានជួយអាជ្ញាធរតំបន់និងរដ្ឋក្នុងការបង្កើតប្រព័ន្ធដែលមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ”។ នៅក្នុងសិក្ខសាលា អ្នកឯកទេសមកពី DOE/NNSA និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើបទបង្ហាញ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែមេសា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅថ្ងៃសុក្រ ទី២២ ខែមេសា លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចូលរួមជាមួយមេដឹកនាំពិភពលោក ក្នុងចំនួនច្រើនបំផុត ដែលមិនដែលមានពីមុនមក នៅក្នុងពិធីចុះហត្ថលេខាថ្នាក់ខ្ពស់ជាប្រវត្តិសាស្រ្តមួយ លើកិច្ចព្រមព្រៀងក្រុងប៉ារីស នៅឯទីស្នាក់ការធំរបស់សហប្រជាជាតិ នៅក្រុង New York ។ ពិធីនេះ ដែលកោះអោយមានឡើងដោយលោក Ban Ki-moon អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ គឺជាជំហានដំបូងមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលត្រូវបានអនុម័តនៅទីក្រុងប៉ារីស នៃប្រទេសបារាំង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស បណ្តាប្រទេសទាំងឡាយត្រូវតែចាត់វិធានការចាំបាច់នៅក្នុងប្រទេស ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ លោកប្រធានាធិបតី Obama បានប្រកាសរួចហើយនូវបំណងរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ នៅឆ្នាំនេះ ដែលជាជំហានមួយមិនតំរូវអោយឆ្លងកាត់សភាសហរដ្ឋអាមេរិកទេ។ កិច្ចព្រមព្រៀងក្រុងប៉ារីសនឹងចូលជាធរមាននៅក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីប្រទេសចំនួនយ៉ាងហោចណាស់ ៥៥ ដែលធ្វើការបញ្ចេញជាតិពុលយ៉ាចហោចណាស់ ៥៥% ទៅក្នុងបរិយាកាសពិភពលោក ចូលរួមជាផ្លូវការ នៅក្នុងកិច្ចព្រមព្រៀងនេះ។ ជាផ្នែកមួយនៃពិធីនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 22 ខែមេសា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នឹងត្រឡប់ពីការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦ ដោយចុះចតនៅម៉ោង ១១:៣០ នាទីព្រឹក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel (ទីតាំង២៦ សីហាចាស់ តាមផ្លូវសុធារស ភ្នំពេញ)។ មានវត្តមានចូលរួមជាមួយលោកឯកអគ្គរដ្ឋទូត Heidt នៅក្នុងដំណើរនេះមានឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម បណ្ឌិត ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក៏ចូលរួមផងដែរ ជាផ្នែកមួយនៃគំរោងគាំទ្រព្រៃឈើ និងជីវសាស្រ្តចំរុះ ដែលអនុវត្តដោយអង្គការ Winrock International ។ បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះគឺដើម្បីលើកកំពស់ការយល់ដឹងលើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការការពារព្រៃឈើ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 12 ខែមេសា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ កម្មវិធីនៃមជ្ឈមណ្ឌលអន្តរជាតិសំរាប់អ្នកសារព័ត៌មានផ្តោតលើមូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីការបោះឆ្នោត តាមរយៈការបោះឆ្នោត នៅពេលខាងមុខ នៅសហរដ្ឋអាមេរិក។ វគ្គរៀនសូត្រនេះមានមេរៀនស្តីពីបទដ្ឋានអាជីពសំរាប់អ្នកសារព័ត៌មាន ហើយមានការពន្យល់ណែនាំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធអេឡិចត្រូនិចនិងវិធីយកព័ត៌មានតាមប្រព័ន្ធឌីយីថុល ដើម្បីយកព័ត៌មានអោយកាន់តែមានភាពប្រសើរឡើង ហើយធ្វើអោយទស្សនិកជនកាន់តែចង់តាមដាន។ អ្នកសារព័ត៌មានដែលចូលរួមក្នុងទស្សនកិច្ចសិក្សា នឹងទទួលបានការណែនាំច្រើន ម្នាក់ទល់នឹងម្នាក់ និងតាមអ៊ិនធ័រណែត។ លោក Jay Raman មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា “យើងមានការរំភើបណាស់ដែលអ្នកសារព័ត៌មានកម្ពុជានឹងមានឱកាសនេះ ដើម្បីបង្កើនជំនាញយកព័ត៌មាន សង្កេត និងរាយការណ៍ពីការបោះឆ្នោតជាប្រវត្តិសាស្រ្ត នៅសហរដ្ឋអាមេរិក”។ ចំពោះព័ត៌មានលំអិតបន្ថែមស្តីពីកម្មវិធីនេះ និងទំរង់នៃការដាក់ពាក្យសុំចូលរួម សូមចូលមើល គេហទំព័ររបស់មជ្ឈមណ្ឌលអន្តរជាតិសំរាប់អ្នកសារព័ត៌មាន ។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែមេសា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាងនាមអោយលោកប្រធានាធិបតី Obama និងប្រជាជនអាមេរិក ខ្ញុំមានសេចក្តីរីករាយសូមជូនពរ ដល់ប្រជាជនកម្ពុជា អោយជួបប្រទះតែនឹងសុភមង្គល និងវិបុលសុខ នៅក្នុងឆ្នាំថ្មីខាងមុខនេះ។ ខ្ញុំមានកិត្តិយសដោយបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែមករានៃឆ្នាំនេះ ហើយបានឃើញដោយផ្ទាល់នូវការរីកចំរើនគួរអោយចាប់អារម្មណ៍ ក្នុងផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជារៀងរហូតមក ប្រទេសកម្ពុជាមានលក្ខណៈពិសេសសំរាប់ខ្ញុំ ហើយទស្សនកិច្ចជាថ្មីកន្លងមកនេះរបស់ខ្ញុំនៅកម្ពុជាស្ថិតក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ខ្ញុំនៅឆ្នាំនេះ។ ខ្ញុំរីករាយនឹងបន្តកសាងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមជូនប្រសិទ្ធពរជ័យឆ្នាំថ្មីដល់ប្រទេសកម្ពុជា។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 10 ខែមេសា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ នៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) សហរដ្ឋអាមេរិក និងរាជរដ្ឋា ភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្តល់ថវិកាចំនួន ៣៥ លានដុល្លារ អាមេរិកពីកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។ នេះជាប្រាក់ផ្តល់ដំបូង ក្នុងកញ្ចប់ថវិកាចំនួនប្រមាណ ១៣៧ លានដុល្លាសំរាប់ រយៈពេល៣ ឆ្នាំ សំរាប់ទ្រទ្រង់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យទាំងនេះ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William A. Heidt បានធ្វើជាសាក្សីនៅក្នុងពិធីនោះ ដោយឯកឧត្តម គាត ឈុន ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាងនាមអោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីទាំងពីរនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិ បាលកម្ពុជា ដោយកែលំអគុណភាពនៃការថែទាំសុខភាព លើកកំពស់អាហារូបត្ថម្ភសំរាប់មាតានិងកុមារ បង្កើនទីផ្សានិងផលិតកម្មកសិកម្ម ការពារធនធានធម្មជាតិរបស់កម្ពុជា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 30 ខែមីនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ គំរោងថ្មីមួយដើម្បីការពារនិងលើកកំពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់មនុស្សទាំងពីរភេទ អ្នកកែភេទ និងអ្នកមានលក្ខណៈភេទមិនចំជាប្រុសឬស្រី ឬ LGBTI នៅកម្ពុជា ត្រូវបានប្រកាសនៅថ្ងៃនេះ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ គំរោងដែលមានឈ្មោះថា “យើងដូចគ្នា” (We are the Same) ដែលត្រូវបានប្រគល់អោយអង្គការប្រព័ន្ធផ្សព្វផ្សាយដើម្បីការអប់រំ និងការអភិវឌ្ឍន៍ក្នុងសកម្មភាព (Media One) អនុវត្ត ហើយនឹងជួយដល់សកម្មភាពតស៊ូមតិ និងសកម្មភាពលើកកំពស់ការយល់ដឹងនានា ដើម្បីពង្រឹងសិទ្ធិរបស់ក្រុម LGBTI នៅកម្ពុជា។ គំរោងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះសិទ្ធិរបស់ក្រុម LGBTI ជាផ្នែកសំខាន់មួយសំរាប់ទ្រទ្រង់សិទ្ធិមនុស្ស ទាំងនៅកម្ពុជា ទាំងនៅទូទាំងសាកលលោក។ លោកស្រីភារធារីស្ថានទូតអាមេរិក Julie Chung បានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រដល់ការខិតខំដើម្បីការពារសិទ្ធិរបស់ក្រុម LGBTI នៅក្នុងប្រទេស និងនៅបរទេស។ គំរោងដូចជាគំរោង “យើងដូចគ្នា” ឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់យើងក្នុងការលុបបំបាត់ឧបសគ្គចំពោះសមភាព ហើយប្រឆាំងនឹងការរើសអើងនិងហឹង្សា ដោយសារភេទដែលគេស្រឡាញ់ និងអត្តសញ្ញាណជេនឌ័រ”។ ដោយសារការមាក់ងាយនិងការភ័យខ្លាច ប្រហែល ១ ភាគ ៣ នៃប្រជាជនកម្ពុជាក្នុងក្រុម LGBTI …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែមីនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ មន្រ្តីកងទ័ពកម្ពុជា និងមន្រ្តីកងទ័ពអាមេរិកបានបើកជាផ្លូវការនូវសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០១៦ នៅក្នុងពិធីមួយនៅសាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ មិនា ឆ្នាំ២០១៦ ។ នេះគឺជាសមយុទ្ធយោធាប្រចាំឆ្នាំទ្វេភាគី ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកងកំលាំងជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកជាអ្នកឧបត្ថម្ភ។ ឆ្នាំនេះគឺជាឆ្នាំទី៧ជាប់គ្នានៃសមយុទ្ធនេះ ដែលមានបំណងពង្រឹងរួមគ្នា នូវសមត្ថភាពក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងកែលំអកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។ លោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវរឿងល្អបំផុតមួយចំនួនដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។ សមយុទ្ធរយៈពេល ២ សប្តាហ៍នេះមានការចូលរួមនៃកងយោធពលខេមរភូមិន្ទ កងកំលាំងមកពីមជ្ឈមណ្ឌលជាតិសំរាប់ថែរក្សាសន្តិភាព មជ្ឈមណ្ឌលកំចាត់មីន និងយុទ្ធភណ្ឌសល់ពីសង្គ្រាម និងកងរាជអាវុធហត្ថកម្ពុជា។ ចំណែកកងកំលាំងអាមេរិកមានមកពីកងទ័ពជើងគោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បញ្ជាការដ្ឋានសំរាប់ជំនួយដល់តំបន់ប្រតិបត្តិការសឹក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែមីនា, 2016 | ប្រភេទ: កម្មវិធីផ្សេងៗ, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ ក្រុមសិល្បៈដ៏ល្បីដែលមានឈ្មោះថា Dana Tai Soon Burgess Dance Company (DTSBDC) នៅទីក្រុង Washington នឹងមកសំដែងនៅប្រទេសកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីមួយដែលឧបត្ថម្ភដោយស្ថានទូតអាមេរិក និងគាំទ្រដោយក្រុមសិល្បៈ Sophiline Arts Ensenble ។ នៅថ្ងៃសុក្រ ទី១៨ មិនា វេលាម៉ោង ៧ យប់ ក្រុមសិល្បៈ DTSBDC និងក្រុមសិល្បៈ Sophiline Arts Ensenble នឹងធ្វើការសំដែងជូនសាធារណជនដោយមិនគិតថ្លៃ នៅសាលសន្និសីទចតុមុខ។ ចំពោះព័ត៌មានស្តីពីសំបុត្រចូលទស្សនា សូមហៅទូរស័ព្ទទៅក្រុមសិល្បៈ Sophiline Arts Ensenble តាមលេខ ០៧៧ ៩៤៥ ០១៥ ឬតាមដានទំព័រហ្វេសបុករបស់ស្ថានទូតអាមេរិក។ ក្រុមរបាំ DTSBDC នឹងដឹកនាំសិក្ខាសាលាមួយចំនួនជាមួយក្រុមអ្នករបាំខ្មែរ នៅសៀមរាប និងនៅភ្នំពេញ។ លោក Jay …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែមីនា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលអាមេរិក សំរាប់ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក (EducationUSA) នឹងរួមគ្នារៀបចំពិព័រណ៍ ឆ្នាំ២០១៦ ស្តីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ តំណាងចំនួន ១៦ រូបមកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកនឹងជំរាបដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិក។ ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍នេះនឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរគ្នារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសេវាផ្តល់ប្រឹក្សាស្តីពីការសិក្សាអប់រំរបស់មជ្ឈមណ្ឌល EducationUSA។ ពិព័រណ៍នេះមានបំណងបង្ហាញអោយឃើញពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ចំពោះការខិតខំដើម្បីលើកកំពស់គុណភាពនៃការអប់រំ និងពង្រីកឱកាសក្នុងការសិក្សា និងក្នុងអាជីព សំរាប់ប្រជាជនកម្ពុជា។ ពិព័រណ៏នេះក៏ផ្តល់ជាមធ្យោបាយពិសេសមួយសំរាប់អោយប្រជាជនកម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ន ឧត្តមសិក្សានៅសហរដ្ឋអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍នៃការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក។ លោកស្រី Julie Chung អនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិក និងឯកឧត្តម ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នឹងដើរមើលការតាំងពិព័រណ៍នៅវេលាម៉ោងប្រហែល ៥ ល្ងាច។ អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មាននៅក្នុងពិព័រណ៍នេះគួរទៅដល់កន្លែងតាំងពិព័រណ៍នៃសណ្ឋាគារ អាំងទែកុងទីណង់តាល់ត្រឹមម៉ោង ៤:៣០ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែកុម្ភៈ, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ កម្ពុជា និងសហរដ្ឋអាមេរិកថ្ងៃនេះបានធ្វើកិច្ចពិភាក្សាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ (TIFA) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំ TIFA នេះតំណាងឱ្យការប្តេជ្ញាចិត្តក្នុងការចែក រំលែករបស់ប្រទេសទាំងពីរសម្រាប់បន្តកសាងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន។ កិច្ចប្រជុំនេះត្រូវបាន ដឹកនាំដោយសហប្រធាន ដែលមានឧបការរីតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី អាគ្នេយ៍និងប៉ាស៊ីហ្វិក លោកស្រី Barbara Weisel និងរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ។ នៅក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សារួម TIFA នេះ ប្រទេសទាំងពីរបានពិភាក្សាលើបញ្ហា ពាណិជ្ជកម្ម ទ្វេភាគី តំបន់ និងពហុភាគី ដូចជាការអនុវត្តកាតព្វកិច្ចអង្គការពាណិជ្ជកម្មពិភពលោក របស់ប្រទេសកម្ពុជា កម្មសិទ្ធិបញ្ញា ការងារ ការវិនិយោគ ការកសាងសមត្ថភាពពាណិជ្ជកម្ម និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ កម្ពុជា និងសហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម ហើយនឹងអភិវឌ្ឍន៍ផែនការការងារសម្រាប់តាមដាន រួមទាំងធ្វើយ៉ាងណាធ្វើឲ្យប្រសើរឡើង ដើមី្បគំាទ្រដំណើរការវិវត្តនៃការកំណែទម្រង់ពាណិជ្ជកម្មនៅកម្ពុជា។ សាវតា៖ TIFA ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ គឺជាវេទិកាចម្បងសម្រាប់ការពិភាក្សាពីវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបានជួបប្រជុំជាទៀងទាត់ ទាំងនៅក្នុងកិច្ចប្រជុំ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែកុម្ភៈ, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ជ័យជំនះរបស់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមករា កត់សំគាល់ការរំដោះទីក្រុងភ្នំពេញ ពីរបបខ្មែរក្រហម ដែលជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជំនះលើពួកខ្មែរក្រហមគឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់។ ថ្ងៃនេះ យើងសូមសំដែងទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២ លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើងគឺចង់ឃើញប្រជាជនកម្ពុជាក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិបតេយ្យកាន់តែច្រើនឡើង។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 7 ខែមករា, 2016 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅទិវាជនចំណាកស្រុកអន្តរជាតិ ដែលត្រូវបានរំលឹកនៅថ្ងៃទី ១៨ ខែធ្នូ យើងសំដែងការទទួលស្គាល់ចំពោះអ្នកដែលផ្សងព្រេងធ្វើដំណើរទៅបរទេស ដើម្បីស្វែងរកសុវត្ថិភាព សេចក្តីថ្លៃថ្នូ និងជីវិតរស់នៅមួយដែលល្អ។ យើងនឹកដល់រូបភាពដ៏អាណោចអាធម្ម និងរឿងរ៉ាវដ៏គួរអោយព្រឺព្រួច ដែលទាញការចាប់អារម្មណ៍របស់ពិភពលោក ហើយនិងជនចំណាកស្រុក និងជនភៀសខ្លួនចំនួនជាង ៣៦០០ នាក់ ដែលបានស្លាប់នៅឆ្នាំនេះ ក្នុងពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ មិនថាពួកគេកំពុងគេចចេញពីសង្គ្រាម ភាពក្រីក្រ ឬកំពុងស្វែងរកឱកាសនោះទេ ការស្វែងរករបស់ជនចំណាកស្រុកផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា រាប់ពីគ្រួសារនៅឯផ្ទះដែលពឹងផ្អែកលើប្រាក់ចំណូលរបស់គេ ដល់និយោជកនៅបរទេសដែលត្រូវការកំលាំង និងជំនាញរបស់ពួកគេ។ នៅក្នុងករណីខ្លះ ប្រាក់ដែលពួកគេផ្ញើមកមានច្រើនជាងជំនួយអភិវឌ្ឍន៍ទៅទៀតសំរាប់ប្រទេសក្រីក្រ។ នៅតាមប្រទេសដែលខ្វះកំលាំងពលកម្ម ឬមានប្រជាជនច្រើនដែលស្ថិតក្នុងវ័យចាស់ ជនចំណាកស្រុកអាចជំរុញសេដ្ឋកិច្ចរបស់គេអោយដើរទៅមុខ។ ភាគច្រើនលើសលុបនៃប្រជាជនចំនួនជាង ២០០ លាននាក់ដែលធ្វើចំណាកស្រុកក្នុងមួយឆ្នាំៗ ចេញទៅដោយស្របច្បាប់។ តែទោះបីជាគេមានឯកសារបែបណាក៏ដោយ ក៏ពួកគេទាំងអស់គួរតែទទួលបានការការពារ និងការប្រព្រឹត្តមកលើប្រកបដោយមនុស្សធម៌។ ប្រទេសទាំងអស់គួរតែជួយ មិនមែនគ្រាន់តែប្រទេសនៅក្បែរខាងតែប៉ុណ្ណោះទេ។ មូលដ្ឋាននៃការកសាងប្រទេសរបស់យើងស្ថិតនៅលើការស្រម៉ៃចង់បាននៃជនចំណាកស្រុក។ ភាពក្លាហាន ការតស៊ូ និងសេរីភាពរបស់គេក្នុងការស្រម៉ៃចង់បានអនាគតមួយល្អប្រសើរ បានជំរុញអោយយើងមានវិបុលភាព ហើយក្លាយជាផ្នែកសំខាន់ចាំបាច់មួយនៃបេតិកភណ្ឌ និងចរិកជាតិរបស់យើង។ ថងៃនេះ យើងបញ្ជាក់សារជាថ្មីនូវការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយមនុស្សជាតិដទៃទៀតដែលធ្វើការលះបង់ និងការប្រថុយប្រថានយ៉ាងធំ ដើម្បីប្រឈមនឹងអ្វីដែលគេមិនស្គាល់។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែធ្នូ, 2015 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានប្រគល់សារតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដល់សម្តេច វិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីមួយនៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួម នៅក្នុងពិធីនោះដែរ។ លោកឯកអគ្គរដ្ឋទូត Heidt បានជំរាបសម្តេច វិបុល សាយ ឈុំ ថា ដោយភាគីទាំងសងខាងមានសុឆន្ទៈ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាអាចធ្វើការជាមួយគ្នាបានយ៉ាងច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “តាំងពីយើងបានមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចំរើននៅកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ។ ខ្ញុំរីករាយនឹងធ្វើការជាមួយរាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងប្រជាជនកម្ពុជា ដើម្បីកសាងទំនាក់ទំនងកាន់តែរឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា”។ ប្រវត្កិរូបលំអិតរបស់លោកឯកអគ្គរដ្ឋទូត …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែធ្នូ, 2015 | ប្រភេទ: សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ យោងតាមរបាយការណ៍ប្រចាំឆ្នាំឈ្មោះ Open Doors ស្តីពីការផ្លាស់ប្តូរជាអន្តរជាតិផ្នែកការសិក្សាអប់រំ ដែលបានចេញថ្មីៗនេះ ចំនួននិស្សិតអន្តរជាតិដែលសិក្សានៅស្ថាប័នឧត្តមសិក្សា នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ១០% ដល់ចំនួនដែលមិនដែលមានពីមុនមក គឺចំនួន ៩៧៤ ៩២៦ នាក់ នៅក្នុងឆ្នាំសិក្សា ២០១៤/២០១៥។ របាយការណ៍នេះបង្ហាញផងដែរថា ចំនួននិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិកមានកំណើនពី៤៣២នាក់ នៅឆ្នាំ២០១៣-២០១៤ ដល់ ៤៩២ នាក់ នៅឆ្នាំ ២០១៤ – ២០១៥ ដែលជាកំណើនរហូតដល់ ១៤%។ លោក Jay Raman មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ការអង្កេតថ្មីបំផុតរបស់របាយការណ៍ Open Doors បង្ហាញអោយឃើញថា និស្សិតកម្ពុជាដែលមានលក្ខណៈសម្បត្តិក្នុងការសិក្សា ហើយចេះនិយាយភាសាអង់គ្លេស ពិតជាអាចសំរេចគោលដៅរបស់គេបាន នៅក្នុងការសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក។ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSA ដែលជាដៃគូរបស់យើង ចាំជួយក្នុងគ្រប់ដំណាក់កាល រាប់ពីពេលជ្រើសរើសមហាវិទ្យាល័យ ដល់ពេលដាក់ពា្យសុំអាហា