របាយការណ៍ ឆ្នាំ ២០២១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ២ ក្នុងបញ្ជីតាមដាន)
រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការបំបាត់ការជួញដូរ មនុស្សទេ ប៉ុន្តែកំពុងបង្កើនកិច្ចខិតខំប្រឹងច្រើនគួរឲ្យកត់សម្គាល់លើបញ្ហានេះ ។ ការខិតខំទាំងនេះរួមមានដូចជាកំណែលម្អលើការប្រមូលទិន្នន័យនិងការតាមដានលើការកាត់ទោសនិងដាក់ទោសជនល្មើស ទិន្នន័យស្តីពីអត្តសញ្ញាណជនរងគ្រោះ នៅទូទាំងប្រទេស ការបន្តស៊ើបអង្កេត កាត់ទោស និងដាក់ទោសលើជនល្មើស និងការបន្តអនុវត្តផែនការសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ តែជារួម រដ្ឋាភិបាលមិនបានបង្ហាញឱ្យឃើញថា បានបង្កើនការខិតខំឲ្យបានច្រើនទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន ហើយមិនទាំងបានពិចារណាលើផលប៉ះពាល់នៃរោគរាតត្បាតកូវី១៩ លើសមត្ថភាពរបស់ខ្លួនឡើយ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អំពើពុករលួយ នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ។ អំពើពុករលួយ បានបន្តរាំងស្ទះដល់ប្រតិបត្តិការរបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខកង្វះការគ្រប់គ្រង និងវិធានការចាប់ឱ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឱ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តី ពិសេសជាមួយឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ឲ្យបានគ្រប់គ្រាន់ធ្វើឱ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឱ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាល មិនបានផ្តល់ការការពារគ្រប់គ្រាន់ ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយ និង អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការថែទាំចាំបាច់។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការដែលអនុញ្ញាតឱ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឱ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ជនប្រព្រឹត្តការជួញដូរផ្លូវភេទឱ្យទទួលខុសត្រូវពេញលេញ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានបញ្ចុះលំដាប់ថ្នាក់មកលំដាប់ទី ២ ក្នុងបញ្ជីតាមដាន ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាមកនេះ។ រដ្ឋាភិបាលមិនបានប្រើប្រាស់ធនធានបានគ្រប់គ្រាន់ សម្រាប់ផែនការដែលបានកំណត់មកទេ។ បើត្រូវបានអនុវត្ត ផែនការនេះអាចត្រូវបានចាត់ទុកថា ជាការខិតខំដ៏សំខាន់មួយ នៅក្នុងការបំពេញបានតាមបទដ្ឋានអប្បបរមា ហើយកម្ពុជាអាចទទួលបានការលើកលែងនៅក្នុងច្បាប់ស្តីពីការជួញដូរមនុស្ស …
អានបន្ថែម»