សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ មីនា នេះ។ ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរនៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ នៃរូបចម្លាក់អស់ទាំងនេះ និងរូបចម្លាក់ដទៃទៀតតំណាងឲ្យការខិតខំប្រឹងប្រែងជាទូទៅ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌សាកលលោក ដូចជាការសហការគ្នានៃក្រសួងការបរទេសអាមេរិក ក្រសួងយុត្តិធម៌អាមេរិក និងផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយដៃគូក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ បានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមីនា, 2023 | ប្រភេទ: កម្មវិធីពិសេស, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
សេចក្តីប្រកាសព័ត៌មាន តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហមនៅកម្ពុជា (ECCC)បានចេញសាលក្រម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី ២ នៃអតីតប្រធានរដ្ឋខ្មែរក្រហម ឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។ ក្នុងពេលដែល ECCC ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការកាត់ក្តីខ្មែរក្រហម បិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តី ដែលអូសបន្លាយអស់ជាង ១៧ ឆ្នាំ ECCC បន្សល់ទុកជាកេរ្តិ៍ដំណែលមួយ ដែលបង្ហាញច្បាស់លាស់ នូវបទឧក្រិដ្ឋដ៏អាក្រក់បំផុត ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា។ ដោយបានធ្វើការជិតស្និទ្ធ ជាមួយអង្គការសហប្រជាជតិ ដៃគូដទៃទៀត និងអ្នកពាក់ព័ន្ធនានាខាងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការវិនិយោគសំខាន់ៗ ផ្នែកការងារទូត និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងសកម្មភាពនៃតុលាការកាត់ក្តីខ្មែរក្រហម។ ខ្ញុំមានមោទនភាពចំពោះការវិនិយោគទាំងនេះ ហើយសូមអរគុណចំពោះការរួមចំណែក នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ របស់អ្នកការទូតរបស់យើង សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកច្បាប់ ផ្នែកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អាមេរិក ដោយរួមទាំងការជួយក្នុងការបង្ហាញនូវទំហំនៃបទឧក្រិដ្ឋរបស់របបខ្មែរក្រហម …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកញ្ញា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២៖ ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រី និងបណ្តាសត្វនិងរុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា ដែលនាំឲ្យបរិមាណត្រីសម្រាប់សហគមន៍ក្នុងខេត្តពោធិ៍សាត់មានការកើនឡើង។ ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានភ្ជាប់ត្រីទៅនឹងទីជម្រកដ៏សំខាន់សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច គឺជាដំណោះស្រាយដែលយើងអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។ លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ “ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រីនិងទីជម្រករបស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងដល់សុខភាពសហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ។” ផ្លូវត្រីថ្មីនៅខេត្ត ពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែសីហា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា
ខ្ញុំមានការភ្ញាក់ផ្អើល រន្ធត់ចិត្ត និងសេចក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីបានលឺដំណឹងថា មិត្តរបស់ខ្ញុំម្នាក់ គឺលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានបាញ់សម្លាប់ ក្នុងពេលលោកធ្វើយុទ្ធនាការបោះឆ្នោត។ នេះគឺជាសោកនាដកម្មមួយសម្រាប់ប្រទេសជប៉ុន និងសម្រាប់មនុស្សគ្រប់គ្នា ដែលបានស្គាល់លោក។ ខ្ញុំមានកិត្តិយសដោយបានធ្វើការជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Abe ។ កាលនៅជាអនុប្រធានាធិបតី ខ្ញុំបានទៅជួបលោកនៅទីក្រុង Tokyo ហើយបានស្វាគមន៍លោកនៅទីក្រុង Washington ។ លោកគឺជាអ្នកគាំទ្រយ៉ាងខ្លាំង ចំពោះសម្ព័ន្ធភាពនៃប្រទេសយើងទាំងពីរ ហើយនិងមិត្តភាពរវាងប្រជាជនរបស់យើង។ ក្នុងនាមជានាយករដ្ឋមន្រ្តីដែលបានបំពេញការងារយូរជាងគេ ចក្ខុវិស័យរបស់លោកដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ នឹងស្ថិតនៅយូរអង្វែងទៅមុខ។ លើសអ្វីទាំងអស់នោះ គឺថា លោកគិតគូរយ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុន ហើយដាក់ចិត្តដាក់កាយបម្រើពួកគេ។ សូម្បីតែនៅពេលលោករងការវាយប្រហារ ក៏លោកនៅតែបំពេញការងារបម្រើលទ្ធិប្រជាធិបតេយ្យដែរ។ ពិតហើយ នៅមានរឿងរាវជាច្រើនទៀតដែលយើងមិនទាន់ដឹង តែយើងដឹងថា ការវាយប្រហារបែបហិង្សាមិនដែលត្រូវបានគេទទួលយកទេ ហើយយើងដឹងថា អំពើហិង្សាដោយប្រើកាំភ្លើងតែងតែបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅ នៅក្នុងសហគមន៍ដែលទទួលរង។ សហរដ្ឋអាមេរិកសូមឈរនៅជាមួយប្រទេសជប៉ុន នៅក្នុងពេលប្រកបដោយក្តីទុក្ខសោកនេះ។ ខ្ញុំសូមផ្ញើសមានទុក្ខដ៏ជ្រាលជ្រៅ ទៅគ្រួសាររបស់លោក។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែកក្កដា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន May 3, 2022 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ពិធី ដែលត្រូវបានរៀបចំដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ រំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧ នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយទាញការចាប់អារម្មណ៍លើសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្ស។ ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃសេរីភាពសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។ ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏មិនមែនគ្មានហានិភ័យដែរ។ ថ្ងៃនេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍» …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែឧសភា, 2022 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ ចាប់តាំងពីផ្តើមសង្គ្រាមដោយគ្មានការបង្កហេតុ និងតាមការជ្រើសរើសរបស់គាត់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រព្រឹត្តហិង្សាគ្មានឈប់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងប្រទេសអ៊ុយក្រែន។ យើងឃើញមានរបាយការណ៍គួរឲ្យទុកចិត្តបានជាច្រើន ស្តីពីការវាយប្រហារដោយមិនរើសមុខ និងការវាយប្រហារដែលមានបំណងសំដៅលើជនស៊ីវិល ព្រមទាំងអំពើឃោរឃៅឯទៀត។ កងកម្លាំងរុស្ស៊ីបានកម្ទេចអាគារ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រថយន្តស៊ីវិល មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរថយន្តសង្រ្គោះ ដោយបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់ស្លាប់ ឬរបួស។ ទីតាំងជាច្រើនដែលកងកម្លាំងយោធាបានវាយប្រហារទៅលើ ត្រូវបានបង្ហាញច្បាស់ថា កំពុងប្រើដោយជនស៊ីវិល។ ទីតាំងទាំងនេះរួមមានមន្ទីរពេទ្យសម្ពព Mariupol ដូចដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ច្បាស់ នៅក្នុងរបាយការណ៍ចេញថ្ងៃទី ១១ ខែមីនា ។ វាមានផងដែរ នូវការវាយប្រហារលើរោងល្ខោន Mariupol ដែលមានសរសេរប្រាប់ជាអក្សររុស្ស៊ីធំៗ ដែលគេអាចមើលឃើញពីអាកាស ហើយដែលមានន័យថា “កុមារ”។ កងកម្លាំងរុស្ស៊ីបានប្រើវិធីនេះនៅទីក្រុង Grozny ក្នុងរដ្ឋ Chechnya និងទីក្រុង Aleppo នៃប្រទេសស៊ីរី ដោយក្នុងនោះ គេបានធ្វើការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងយ៉ាងខ្លាំងលើទីក្រុង ដើម្បីបំបាក់ស្មារតីរបស់មនុស្ស។ ការប៉ុនប៉ងរបស់គេក្នុងការធ្វើដូច្នេះបានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្តជាថ្មី។ ប្រធានាធិបតី Zelensky បានសម្តែងចេញទាំងក្រៀមក្រំថា «វាបានធ្វើឲ្យប្រជាជនអ៊ុយក្រែនជោគជាំដោយឈាមនិងទឹកភ្នែក»។ ដោយរាល់ថ្ងៃ កងកម្លាំងរុស្ស៊ីបន្តការវាយប្រហារយ៉ាងឃោរឃៅ ចំនួនជនស៊ីវិលស្លូតត្រង់ដែលស្លាប់ និងរបួសដោយរួមទាំងស្រ្តី និងកុមារផង មានចំនួនកាន់តែច្រើនឡើង។ គិតមកត្រឹមថ្ងៃទី ២២ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែមីនា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២ នៅទិវានារីអន្តរជាតិ យើងសូមផ្តល់កិត្តិយសដល់ភាពក្លាហានរបស់មេដឹកនាំសហជីពជាស្រ្តី នៅកម្ពុជា ដែលបានដឹកនាំសហជីពរបស់គេដោយក្លាហាន នៅសណ្ឋាគារ និង កាស៊ីណូ NagaWorld នៅក្នុងការតស៊ូដើម្បីសិទ្ធិរបស់បុគ្គលិកកម្មករ ជាអ្នករួមការងាររបស់ពួកគេ។ អាជ្ញាធរកម្ពុជាបានឃុំខ្លួនស្រ្តីចំនួន ៧ នាក់ ជាមេដឹកនាំសហជីព គិតតាំងពីខែធ្នូនៃឆ្នាំកន្លងទៅ ដោយចោទពួកគេពីបទញុះញង់ ដោយសារពួកគេបានដឹកនាំកូដកម្មដោយសន្តិភាព ដើម្បីទាមទារឲ្យថៅកែទទួលឲ្យចូលធ្វើការវិញ នូវអ្នកដែលត្រូវបានបណ្តេញចេញ។ សហរដ្ឋអាមេរិកមានកង្វល់យ៉ាងខ្លាំង ចំពោះការប្រើបទចោទប្រកាន់ព្រហ្មទណ្ឌ ទៅលើអ្នកដែលប្រើសិទ្ធិរបស់គេដោយសន្តិភាព ក្នុងការចងក្រងជាក្រុម សមាគម និងការប្រមូលផ្តុំគ្នាដោយសន្តិភាព។ យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងសមាជិកសហជីពទាំងអស់ ដែលត្រូវបានឃុំខ្លួន ទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ ហើយងាកមកដោះស្រាយជម្លោះរបស់គេ ប្រកបដោយន័យស្ថាបនា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែមីនា, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
យប់នេះ ពិភពលោកទាំងមូលសូមបួងសួងជូនប្រជាជនអ៊ុយក្រែន ក្នុងពេលដែលពួកគេទទួលរងការវាយប្រហារដោយគ្មានការបង្កហេតុ និងគ្មានហេតុផល ដោយកម្លាំងយោធារបស់រុស្ស៊ី។ ប្រធានាធិបតី Putin បានជ្រើសយកសង្គ្រាមដែលមានការគិតទុកជាមុន ដែលនឹងនាំមកនូវមហន្តរាយជីវិត និងការឈឺចាប់របស់មនុស្សជាតិ។ ប្រទេសរុស្ស៊ីតែមួយគត់ ត្រូវទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ បណ្តាលមកពីសង្គ្រាមនេះ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងព្រមគ្នា។ ពិភពលោកនឹងធ្វើឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ខ្ញុំនឹងធ្វើការតាមដានស្ថានភាពនេះពីសេតវិមាន នៅល្ងាចនេះ ហើយនឹងបន្តទទួលព័ត៌មានថ្មីៗ ពីក្រុមសន្តិសុខជាតិរបស់ខ្ញុំ។ នៅថ្ងៃស្អែក ខ្ញុំនឹងជួបជាមួយសមាជិកនៃប្រទេសមានឧស្សាហកម្មជឿនលឿនបំផុតទាំង ៧ (G7) ជាសមភាគីរបស់ខ្ញុំ នៅពេលព្រឹក រួចហើយនឹងថ្លែងទៅកាន់ប្រជាជនអាមេរិក ដើម្បីប្រកាសពីផលវិបាកបន្ថែមទៀត ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនឹងដាក់ទៅលើប្រទេសរុស្ស៊ី ចំពោះអំពើមិនចាំបាច់ នៃការឈ្លានពាននេះ ទៅលើប្រទេសអ៊ុយក្រែន និងសន្តិភាព ហើយនិងសន្តិសុខពិភពលោក។ យើងនឹងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធរបស់យើងក្នុងអង្គការ NATO ដើម្បីចេញការឆ្លើយតបដ៏ខ្លាំងក្លា និងដោយមានការឯកភាពគ្នា ដែលនឹងរារាំងមិនឲ្យមានការឈ្លានពានមកលើសម្ព័ន្ធមិត្តរបស់យើង។ នៅយប់នេះ ភរិយាខ្ញុំ Jill ហើយនិងខ្ញុំសូមបួងសួងជូនប្រជាជនអ៊ុយក្រែនដ៏ក្លាហាន និងមានមោទនភាព។ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 24 ខែកុម្ភៈ, 2022 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃសុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ សូមជម្រាបសួរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងនៃអង្គការយូនីសេហ្វ(UNICEF) តំណាងនៃអង្គការសុខភាពពិភពលោក (WHO) សមាជិកអ្នកសារព័ត៌មាន អស់លោក លោកស្រីទាំងអស់ តាមនាមឱ្យលោកឯកអគ្គរដ្ឋទូត Murphy ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹកនេះ លទ្ធភាពទទួលបានជាសាកល ប្រកបដោយសមធម៌ នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព មានសារៈសំខាន់ណាស់ សម្រាប់បញ្ចប់មេរោគរាតត្បាតកូវីដ១៩ ធ្វើការសង្គ្រោះជីវិត កសាងប្រទេសឡើងវិញ ហើយបញ្ឈប់ការគំរាមកំហែងនៃវីរុសបម្លែងថ្មី។ ដូច្នេះ ដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍ហើយថា យើងត្រូវតែរូតរះដូចគ្នានឹងកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងស្រុកកំណើត ក្នុងការងារចាក់វ៉ាក់សាំងនៅក្រៅប្រទេស។ នៅព្រឹកនេះ ជើងយន្តហោះទីមួយ ក្នុងចំណោមជើងយន្តហោះចំនួនពីរ ដែលដឹកវ៉ាក់សាំងចំនួន ១,០៦០,១០០ដូស នៃវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះគឺជាអំណោយរេបស់ប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងការពារប្រជាជនកម្ពុជាបានចំនួនជាង ១ លាននាក់។ ជាមួយនឹងការរួមចំណែកនេះ សហរដ្ឋអាមេរិកបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសាធារណៈ នៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះមានភាពច្បាស់លាស់ជាងពេលណាទាំងអស់ នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតជាសាកលនេះ។ ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនផ្តល់វ៉ាក់សាំងទាំងនេះដើម្បីយកចិត្ត ឬទាញយកសម្បទានអ្វីនោះទេ។ យើងផ្តល់វ៉ាក់សាំងដោយគ្មានចំណងភ្ជាប់លក្ខខណ្ឌនោះទេ ។ យើងផ្តល់វ៉ាក់សាំងមកនេះ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដឹកនាំការខិតខំរបស់ពិភពលោក ដើម្បីបញ្ចប់រោគរាតត្បាតនេះ។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ ដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមវិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា, អនុប្រធានបេសកកម្ម
សេចក្តីប្រកាសព័ត៌មាន ៥ កក្កដា ២០២១ ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យរបស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិកនៅភ្នំពេញ មានក្តីសោមនស្សរីករាយ សូមប្រកាសបង្ហាញវីដេអូស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃខួបឯករាជ្យនៃប្រទេសអាមេរិក។ នៅឆ្នាំនេះ ស្ថានទូតបានធ្វើចាក់ផ្សាយនូវវីដេអូនៃការប្រារព្ធពិធីអបអរសាទរនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ កក្កដាឆ្នាំ ២០២១។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី Kathleen Norman បានចូលរួមជាអធិបតី តាមរយៈវីដេអូនៃការប្រារព្ធពិធីនាឆ្នាំនេះ ដែលរៀបចំធ្វើពីនិវេសនដ្ឋានឯកអគ្គរដ្ឋទូត នៅភ្នំពេញ។ នៅក្នុងវីដេអូមួយនេះរួមមាន សារស្តីពីថ្ងៃបុណ្យឯករាជ្យ ដែលថ្លែងដោយលោកឯកអគ្គរដ្ឋទូត Murphy ការដើរក្បួនកាន់ទង់ជាតិដោយកងទាហានម៉ារីនអាមេរិក និងការច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្តែងដោយអ្នកចម្រៀងកម្ពុជា។ នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានថ្លែងថា ទិវាឯករាជ្យរបស់ប្រទេសអាមេរិក ជំរុញទឹកចិត្តរបស់ប្រជាជននៅទូទាំងពិភពលោក ឲ្យស្វែងរកសេរីភាព និងសិទ្ធិជាសាកលដទៃទៀត។ លោកបានមានប្រសាសន៍ថា តាំងពីឆ្នាំ ១៧៧៦ មកសហរដ្ឋអាមេរិក បានខិតខំធ្វើឲ្យប្រទេសដែលត្រូវបានបង្កើតថ្មីនោះឱ្យមានលក្ខណៈល្អប្រសើរឡើង។ លោកមានប្រសាសន៍បន្ថែមថា ៖ «យើងមានមោទនភាពដែលសហរដ្ឋអាមេរិក គាំទ្រនិងការពារសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបានដែលមនុស្សទាំងអស់គួរតែមានគឺសិទ្ធិមានជីវិតសេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល»។ លោកបន្ថែមថា ៖ «សិទ្ធិទាំងនេះរួមមាន សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា ក្នុងការប្រតិបត្តិតាមសាសនា ក្នុងការមានដំណើរក្តីត្រឹមត្រូវក្នុងផ្លូវតុលាការ និងការមានរដ្ឋាភិបាលដែលជារបស់ប្រជាជន កើតឡើងដោយប្រជាជននិងដើម្បីប្រជាជន»។ ជាផ្នែកមួយនៃវីដេអូអបអរទិវា ៤ កក្កដា ក្រុមសៀករបស់អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំការសម្តែងសៀករួមគ្នា ដោយមានភាពរស់រវើកនិងទាក់ទាញ ហើយមានចំណងជើងជាភាសាអង់គ្លេសថា Freedom Is a Summer Blossom។ ទស្សនិកជន អាចទស្សនានូវវីដេអូនៃការប្រារព្ធខួបឯករាជ្យ និងការសម្តែងសៀកទាំងស្រុងនៅទីនេះ តាមរយៈតំណនេះ ៖ https://fb.watch/6xaeevBO0-/ ៕
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែកក្កដា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសសម្រាប់ផ្នែកសារព័ត៌មាន ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នៅថ្ងៃទី ២៩ ខែមិថុនា លោក Kin Moy ដែលជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានចូលរួមរៀបចំជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំលើក ដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។ លេខាធិការដ្ឋានអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍។ មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន។ លោកបានគូសបញ្ជាក់ពីសារសំខាន់នៃសារសំខាន់ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យានិងបានផ្តល់ថវិកាចំនួន ៤,៣ ពាន់លានដុល្លា ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ ២០០៩ មក។ ប្រទេសទាំង ៦ នៅក្នុងកិច្ចសហការជាដៃគូនេះ បានពិភាក្សាពីដំណើរជឿនលឿនទៅមុខ លើការលើកកម្ពស់ការឆ្លើយតបនឹងមេរោគកូវីដ ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍតាមរយៈកិច្ចសហការគ្នាជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកក្កដា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ប្រជាជនអាមេរិកនិងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែសហរដ្ឋអាមេរិកបាន សម្តែងនូវកង្វល់ម្តងហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។ យើងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត រវាងរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។។ វាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ។ តាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូចផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើនៅទីនោះ។ ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសម្លេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមិថុនា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
តាម Zoom Webinar ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ខ្ញុំសូមអរគុណអង្គការ UNESCO និងស្ថានទូតនៃប្រទេសស៊ុយអែត ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង នៅថ្ងៃនេះ ស្តីពីសេរីភាពសារព័ត៌មានពិភពលោក។ វាត្រូវតាមពេលវេលា។ នៅដើមខែនេះ យើងបានធ្វើការអបអរទិវាសេរីភាពសារព័ត៌មាន ហើយនៅក្នុងខែនេះដដែល ការជួបជុំគ្នាដើម្បីទាញចំណាប់អារម្មណ៍លើបញ្ហា នេះពិតជាមានសារៈសំខាន់ណាស់។ ដូចដែលលោកអ្នកបានឮពីអ្នកដទៃមកតាមទស្សនៈរបស់យើង សេរីភាពសារព័ត៌មានគឺជាផ្នែកសំខាន់ចាំបាច់មួយ នៅក្នុងលទ្ធិប្រជាធិបតេយ្យនិងសង្គមដែលមានភាពបើកចំហ។ ពេលនេះ ការធ្វើសេចក្តីរាយការណ៍ព័ត៌មានមានសារៈសំខាន់ជាងពេលណាទាំងអស់ ទាំងក្នុងការឆ្លុះបញ្ចាំងពីលទ្ធភាពដ៏ច្រើន ក្នុងការទទួលបានព័ត៌មាន តែថែមទាំងដោយយោងលើស្ថានភាពនៃរោគរាតត្បាតជាសាកល ដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំមានសេចក្តីរីករាយដោយមានអ្នកសារព័ត៌មានចូលរួមជាមួយយើង ក្នុងថ្ងៃនេះ ហើយខ្ញុំរីករាយនឹងស្តាប់ពួកគាត់។ បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន បើកកកាយការពិត គេរាយការណ៍ពីអំពើរំលោភបំពាន គេទាមទារឲ្យមានតម្លាភាព។ ជាលទ្ធផល គេធ្វើឲ្យសង្គមទទួលបានព័ត៌មាន ហើយក្នុងស្ថានភាពនៃរោគរាតត្បាតនេះ ធ្វើឲ្យយើងមានសុវត្ថិភាពជាងមុន។ ឆ្នាំ ២០២០ ចូលដលឆ្នាំ ២០២១ វាជាអំឡុងពេលគួរឲ្យចាប់អារម្មណ៍។ នៅក្នុងពិភពលោក អ្នកសារព័ត៌មានប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលកន្លងមក។ គេប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព នៅក្នុងការរកការពិត ក្នុងការចុះយកព័ត៌មាន ។ បើយោងតាមគណៈកម្មាធិការដើម្បីកាពារអ្នកសារព័ត៌មាន មានផងដែរ នូវចំនួនលើសពេលមុនៗ នៃអ្នកសារព័ត៌មានដែលត្រូវចាប់ដាក់ពន្ធនាគារ ដោយសារការបំពេញការងារដែលយើងសង្ឃឹម និងរំពឹងឱ្យពួកគេធ្វើ។ នៅប្រទេសកម្ពុជា និងនៅកន្លែងឯទៀត អ្នកសារព័ត៌មានដែលមានភាពក្លាហាន និយាយការពិតទៅកាន់អ្នកមានអំណាច។ តែយើងត្រូវការភាពស្មោះត្រង់ត្រឹមត្រូវ។ អ្នកសារព័ត៌មានបែបនេះជាច្រើន លះបង់ជាច្រើន។ តាមទស្សនៈរបស់យើង ព័ត៌មានគឺជាទំនិញសាធារណៈ។ វាមិនមែនជាទំនិញឯកជនដែលត្រូវបានគេផ្តល់ឲ្យនោះទេ តែវាជាទំនិញសាធារណៈ ហើយរឿងនេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងអំឡុងពេលនៃការមានមេរោគរាតត្បាតនេះ។ សូមមើលឧទាហរណ៍មួយនៅកម្ពុជា។ យើងមានការបិទខ្ទប់មួយរយៈនិងវិធានការសុខាភិបាលមួយចំនួន ដែលយើងបានគោរពតាម។ វាមានសារៈសំខាន់ជាទំនិញសាធារណៈ សម្រាប់ការពារយើង និងប្រឈមបញ្ហានៃការផ្ទុះជំងឺនៅក្នុងសហគមន៍ដ៏ធំ។ តែវិធានការទាំងនេះ រួមមានការរឹតត្បិតខ្លាំងមួយចំនួន និងមានការបង្កើត «តំបន់ក្រហម» មួយរយៈ។ អ្នកសារព័ត៌មានបានជួយយើងច្រើន ដោយធ្វើឲ្យមនុស្សទូទៅដឹងពីការលំបាកក្នុងការរស់នៅ ដោយសារការបង្កើតតំបន់ក្រហម។ ហេតុអ្វីក៏វាមានសារៈសំខាន់? នៅទីបំផុត វាធ្វើឲ្យរដ្ឋាភិបាលធ្វើការស្វែងយល់ពីកំហុសខ្លះៗ ហើយធ្វើការកែលម្អ ដើម្បីដោះស្រាយបញ្ហានៃការរងទុក្ខរបស់មនុស្ស។ ខ្ញុំគិតថា យើងនឹងបានឮពីអ្នកសារព័ត៌មានរបស់យើង ថា រឿងនេះមិនមែនជាការស្រួលទេ។ ពួកគេជាច្រើនមិនអាចចូលទៅបានទេ ចំណែកអ្នកឯទៀត ត្រូវប្រថុយខ្លាំង តែការធ្វើដូច្នេះផ្តល់ជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ លោកអ្នកបានសួរសំណួរមួយស្តីពីសហរដ្ឋអាមេរិក។ នៅក្នុងអំឡុងពេលនៃការផ្ទុះរោគរាតត្បាតនេះ យើងពឹងលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងការសួរទៅអាជ្ញាធរទាក់ទងនឹងការឆ្លើយតបចំពោះជំងឺនេះ ក្នុងការបញ្ជាក់ និងផ្សព្វផ្សាយព័ត៌មាន ដូចជាការឆ្លង និងការធ្វើតេស្តរកជំងឺកូវីដ ហើយប្រាប់យើងថា តើវាមានន័យដូចម្តេច។ ពេលនេះ យើងនាំគ្នានិយាយលេងអំពីពាក្យដែលគេច្រើននិយាយ ដូចជាការធ្វើតេស្ត ការតាមរកអ្នកពាក់ព័ន្ធ ការផ្ទុះក្នុងសហគមន៍ ការចាក់វ៉ាក់សាំងបានគ្រប់ចំនួនដែលអាចទប់ស្កាត់បានការរាលដាល។ ហាក់ដូចជានិយាយមិនចេះចប់ តែគឺដោយសារប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន ដែលជាអ្នកបានបកប្រែការវិវត្តបែបនេះពីអ្នកជំនាញ សម្រាប់យើងជាសាធារណជន។ ក្រៅពីនេះ យើងរំពឹងថា ផ្នែកសារព័ត៌មានមានក្រមបទដ្ឋានកំណត់។ គេត្រូវការបញ្ជាក់លើភាពត្រឹមត្រូវនៃព័ត៌មានទាក់ទងនឹងសុខភាព។ គេត្រូវការការពារទិន្នន័យពេទ្យ និងការសម្ងាត់ឯកជន។ ដូចគ្នានេះដែរ យើងរំពឹងឲ្យអាជ្ញាធរ និងពួកយើងទាំងអស់ដែលធ្វើការក្រោមអាជ្ញាធរ គោរព និងការពារសេរីភាពសារព័ត៌មាន។ នេះជាទំនាក់ទំនងដែលបានជាប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ គេត្រូវធ្វើយ៉ាងណារក្សាឲ្យមានតម្លាភាព។ នៅសហរដ្ឋអាមេរិក ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ សេតវិមានរបស់យើង មជ្ឈមណ្ឌលកម្ចាត់ជំងឺរបស់យើង វិទ្យាស្ថានសុខភាពជាតិរបស់យើង និងស្ថាប័នដទៃទៀតរបស់រដ្ឋ ដោយរួមទាំងអាជ្ញាធរថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានផង ធ្វើការផ្តល់ព័ត៌មានប្រចាំថ្ងៃ។យើងបានឮយ៉ាងដូច្នេះពីឯកអគ្គរដ្ឋទូតដទៃដូចខ្ញុំដែរ។ ការផ្តល់ព័ត៌មានប្រចាំថ្ងៃបែបនេះ មានសារៈសំខាន់ណាស់ ដើម្បីគេអាចទទួលបានព័ត៌មានចុងក្រោយ ដែលចាំបាច់សម្រាប់ឱ្យមានគណនេយ្យភាពចាំបាច់សម្រាប់ធ្វើការផ្លាស់ប្តូរតាមកាលៈទេសៈកំណត់ ដោយសារការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងករណីរបស់យើង គេនាំមកនូវព័ត៌មានសំខាន់ចាំបាច់សម្រាប់សាធារណជនអាមេរិកបានឆាប់ ហើយផ្តល់ជាកន្លែងសម្រាប់ឲ្យអ្នកសារព័ត៌មានចោទសួរទៅអាជ្ញាធរ ជួសមុខឲ្យសាធារណជន។ យើងទាំងអស់គ្នាត្រូវគាំទ្រ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពសេរី និងឯករាជ្យ។ នៅក្នុងប្រទេសរបស់យើង ក្នុងប្រទេសទាំងអស់ និងនៅកម្ពុជា ជំងឺរាតត្បាតនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់ខ្លាំងនៃការគាំទ្រនេះ។ សូមអរគុណ៕
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែឧសភា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ជ្រុងមួយនៃមតិរបស់ឯកអគ្គរដ្ឋទូត ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ ប្រទេសកម្ពុជាមានឱកាសជំរុញកិច្ចពិភាក្សាប្រកបដោយអត្ថន័យ លើបញ្ហាជាគន្លឹះ សម្រាប់អាស៊ាន និងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ក្នុងខែតុលា កាលពី ៣០ ឆ្នាំមុន ការចុះហត្ថលេខាជាប្រវត្តិសាស្រ្តលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំមកនូវការបញ្ចប់រយៈពេលរាប់ទសវត្សរ៍នៃវិវាទនៅកម្ពុជា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលស្ថិតក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង ៥ ប្រទេសរបស់អង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីដទៃទៀតរួមមានប្រទេសទាំង ៦ ដែលជាសមាជិកនៃសមាគមអាស៊ាន នៅពេលនោះ អនាគតប្រទេសសមាជិកសមាគមអាស៊ាន ដែលមានប្រទេសវៀតណាម និងឡាវ ព្រមទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងប្រទេសកម្ពុជា។ បន្តិចក្រោយមក សហគមន៍អន្តរជាតិបានបង្កើតឲ្យមានបេសកកម្មថែរក្សាសន្តិភាពដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ សន្តិភាពបានមានជាប់មក ដោយសារការខិតខំរបស់ដៃគូអន្តរជាតិ និងស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាក៏បានស្គាល់វិបុលភាពតមក។ដោយបង្ហាញឲ្យឃើញ នូវសមាហរណកម្មក្នុងតំបន់របស់ខ្លួន កម្ពុជាបានចូលជាសមាជិកនៃសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩។ នៅឆ្នាំក្រោយនេះ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាប្រធានអាស៊ានជាលើកទី ៣។ តាំងពីការបង្កើតទំនាក់ទំនងផ្លូវការ កាលពី ៤៤ ឆ្នាំមុន សហរដ្ឋអាមេរិក និងសមាគមអាស៊ានមានប្រវត្តិជាទីមោទនៈ ក្នុងការធ្វើជាដៃគូជាយុទ្ធសាស្រ្តជាមួយគ្នា។ សហរដ្ឋអាមេរិកគឺជាប្រទេសមិនមែនជាសមាជិកដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូត ហើយបានបង្កើតស្ថានបេសកកម្មជាប់លាប់ប្រចាំសមាគមអាស៊ាន។ សព្វថ្ងៃនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ៥ ឧសភា ២០២១ ស្ថានទូតអាមេរិក នៅភ្នំពេញ សហការជាមួយនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងដោយមានការគាំទ្រពីសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា រៀបចំពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។ ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន ៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និងក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិននិងក្រុមហ៊ុនកម្ពុជាចំនួនជាង ៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍នេះ។ ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនតែជាវិធីដំបូង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 5 ខែឧសភា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release ៣ មីនា ២០២១ 2021/08 ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 3 ខែមីនា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release February 11, 2021 2021/03 ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នាអំពីវិស័យតន្ត្រីនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង ។ កិច្ចសន្ទនារយៈពេល ២០ នាទីនេះ ជាវីដេអូដែលផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និងប្រើប្រាស់នូវវីដេអូនេះទាំងស្រុងបាន ។ លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់ពេញនិយម ស្តាប់ចម្រៀងលោក នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបានបាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី ។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃនេះ បទចម្រៀងរបស់លោក នៅតែពិរោះរណ្តំចិត្ត របស់មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ»។ សុជ្ឈតា ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាងបានដឹងឮរឿងរ៉ាវគាត់ តាមជីដូនបង្កើតនាង ដែលរស់នៅខេត្តស្ទឹងត្រែង។ កញ្ញានិយាយថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេងសៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំនៅខាងក្រៅ ហើយប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទងនឹងការនិពន្ធបទចម្រៀងរបស់គាត់»។ សុជាតា បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញនៅថ្ងៃទី ១៩ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ដោយមានសេចក្តីរាយការណ៍ថា យោធាភូមា បានប្រើជំហានផ្សេងៗក្នុងការបំផ្លាញនូវដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោយរួមទាំងការចាប់ខ្លួននូវមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និងមន្ត្រីស៊ីវិលដទៃទៀតនៅប្រទេសនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជម្រាបលោកប្រធានាធិបតី Biden ពីស្ថានការណ៍នេះ។ យើងបញ្ជាក់ជាបន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានានៅភូមា និងដោយមានការសម្របសម្រួល ជាមួយដៃគូក្នុងតំបន់ យើងទទូចឲ្យយោធា និងគ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងនូវអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ។ សហរដ្ឋអាមេរិក ប្រឆាំងរាល់ការប៉ុនប៉ងក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។ យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងឈរនៅជាមួយប្រជាជនភូមា ដែលបានប្រឈមជាច្រើនរួចមកហើយក្នុងការស្វែងរកនូវប្រជាធិបតេយ្យ និងសន្តិភាព។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានធំដឹងក្តីនៅភាគខាងត្បូង រដ្ឋ Vermont ហើយស្នាដៃសិល្បៈដែលមានព្យួរនៅក្នុងនិវេសនដ្ឋានផ្លូវការរបស់លោក នៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរបស់លោក ទៅនឹងរដ្ឋភ្នំបៃតង (Green MountainState) មួយនេះ។ លោក Murphy និងភរិយារបស់លោក ឈ្មោះ Kathleen Norman ដែលជាអ្នកមកពីរដ្ឋ New England បានដាក់តាំងបង្ហាញគំនូរសិល្បៈ នៅនិវេសនដ្ឋានផ្លូវការរបស់លោកឯកអគ្គរដ្ឋទូត នៅក្នុងអំឡុងពេលនៃអាណត្តិរបស់លោកនៅកម្ពុជា ដោយមានគំនូរ ផ្ទាំងក្រណាត់សិល្បៈ និងរូបថតចំនួន ១៤ ផ្ទាំង បង្ហាញពីទេសភាពនៅតាមតំបន់ជនបទ និងសម្រស់ធម្មជាតិនៃរដ្ឋកំណើតរបស់លោក។ ស្នាដៃសិល្បៈទាំងនោះបានមកដល់ប្រទេសកម្ពុជា តាមរយៈកម្មវិធីដែលមានឈ្មោះថា សិល្បៈក្នុងស្ថានទូត ជាកម្មវិធីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបង្ហាញពីសិល្បៈរបស់ប្រទេសអាមេរិក ដល់អ្នកទស្សនានៅទូទាំងពិភពលោក នៅតាមស្ថានទូត ស្ថានកុងស៊ុល និងនិវេសនដ្ឋានទូតផ្លូវការ។ លោកឯកអគ្គរដ្ឋទូត Murphy បានសរសេរនៅក្នុងសេចក្តីផ្តើមនៃសៀវភៅកាតាឡុកថា ៖ «យើងសង្ឃឹមថា វត្ថុសិល្បៈដាក់តាំងនេះនឹងនិយាយទៅកាន់ប្រជាជនកម្ពុជា ដោយទេសភាពពណ៌បៃតង និងប្រពៃណីធ្វើកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈដូចគ្នានឹងប្រពៃណីធ្វើកសិកម្ម និងភ្នំពណ៌បៃតងដ៏ល្បីនៅរដ្ឋ Vermont»។ អ្នកសិល្បៈទាំងអស់ ដែលមានស្នាដៃក្នុងពិព័រណ៌នេះ មានទំនាក់ទំនងរឹងមាំជាមួយនឹងរដ្ឋ Vermont ហើយភាគច្រើន ដែលមានឈ្មោះ Kate Emlen, Elizabeth Fram, Julia Jensen, Deborah Lazar, Paul Stone, និងBhakti Ziek កំពុងរស់នៅ និងធ្វើការក្នុងរដ្ឋនេះ។ មានស្នាដៃមួយជារបស់ជាងគំនូរជាជនជាតិអាមេរិកមានដើមកំណើតអាឡឺម៉ង់ ដែលបានស្លាប់ទៅ និងមានឈ្មោះថា Wolf …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែមករា, 2021 | ប្រភេទ: កម្មវិធីផ្សេងៗ, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
For Immediate Release January 18, 2021 2021/02 ខេត្តសៀមរាប (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១) ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត ជា សានច័ន្ទថន អធិការបតីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលថ្មីមួយទៀត ដើម្បីផ្តល់ប្រឹក្សាស្តីពីការអប់រំនៅសហរដ្ឋអាមេរិក (EducationUSA Advising Center) ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃនេះ។ កន្លងមក មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួចមកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មី នៅសៀមរាប គឺជាកន្លែងដែលឳពុកម្តាយ អាណាព្យាបាល និងសិស្ស និស្សិត អាចមកទទួលការផ្តល់ប្រឹក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ ផ្តល់ការណែនាំស្តីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្តីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយផ្តល់ប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀន នៅតាមមហាវិទ្យាល័យនៅទីនោះ។ ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ក្រោមជំនួយ គាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។ របាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំសិក្សា ២០១៩ – ២០២០ ។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ។ សហរដ្ឋអាមេរិក គឺជាគោលដៅទី ១ នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្តរជាតិ ដោយក្នុងឆ្នាំ ២០១៩ – ២០២០ មាននិស្សិតអន្តរជាតិសិក្សាចំនួនជាង ១ លាននាក់៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ការចាប់ខ្លួននៅថ្ងៃនេះ នៃអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយចំនួនជាង ៥០ នាក់ ដោយអាជ្ញាធរនៅហុងកុងគឺជាអំពើហួសហេតុ និងជាការមើលងាយរបស់គណបក្សកម្មុយនិស្តចិន ចំពោះប្រជាជនខ្លួន និងនីតិរដ្ឋ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គ្មានកំហុសទេ ដោយគេគ្រាន់តែអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់គេ ដែលត្រូវបានសន្យាសម្រាប់គេដោយសន្ធិសញ្ញា ហើយដែលគេត្រូវទទួលបាន ក្នុងនាមជាមនុស្សជាតិ។ ពួកគេគួរតែត្រូវបានដោះលែងភ្លាម និងដោយគ្មានលក្ខខ័ណ្ឌ។ សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមឡើយ ក្នុងពេលដែលប្រជាជនហុងកុងរងការឈឺចាប់ នៅក្រោមការគាបសង្កត់របស់ពួកកម្មុយនិស្ត។ សហរដ្ឋអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្ម និងការរឹតត្បិតដទៃទៀត លើគ្រប់បុគ្គល និងនីតិបុគ្គល ដែលមានការពាក់ព័ន្ធក្នុងការរំលោភបំពាននេះ លើប្រជាជនហុងកុង ពិនិត្យលើការរឹតត្បិតប្រឆាំងនឹងការិយាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅក្នុងសហរដ្ឋអាមេរិក ហើយចាត់វិធានការភ្លាមៗបន្ថែមទៀត ប្រឆាំងនឹងមន្រ្តីដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យនៅហុងកុង។ ខ្ញុំមានការហួសចិត្តផងដែរ ចំពោះព័ត៌មានស្តីពីការចាប់ខ្លួនជនជាតិអាមេរិក ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបផ្នែកនយោបាយនេះ។ ខ្ញុំសូមបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការចាប់ខ្លួន ឬការយាយីតាមអំពើចិត្ត ទៅលើពលរដ្ឋអាមេរិកឡើយ។ សហរដ្ឋអាមេរិកគាំទ្រប្រជាជនហុងកុង និងមនុស្សទាំងអស់ ដែលចង់បានសេរីភាព។ ដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសទស្សនកិច្ចក្នុងពេលខាងមុខនេះ របស់លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Kelly Craft ទៅកាន់ Taiwan ដែលជាដៃគូគួរជាទីទុកចិត្ត និងជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំ ហើយដែលមានការរីកចម្រើន ទោះបីជាគណបក្សកម្មុយនិស្តចិនប្រឹងប្រែងបំផ្លាញជោគជ័យដ៏ធំរបស់ខ្លួនក្តី។ Taiwan បង្ហាញឲ្យឃើញនូវអ្វីដែលប្រទេសចិនសេរីមួយអាចសម្រេចបាន។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែមករា, 2021 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ នៅថ្ងៃទី ១៥ ខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។ កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គគឺជាជំហានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹកនៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពីភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។ មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើន សម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។ ជាយូរមកហើយដែលសហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវរបស់សហគមន៍នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូជាមួយគណកម្មាការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។ តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា
ក្រសួងរតនាគារសហរដ្ឋអាមេរិក ការិយាល័យកិច្ចការសាធារណៈ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២០ ការកំណត់ដោយច្បាប់ Global Magnitsky ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ទីក្រុង Washington៖ នៅថ្ងៃនេះ ដែលជាទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ វិធានការនៅថ្ងៃនេះត្រូវបានចាត់ស្របតាមបញ្ជាប្រតិបត្តិលេខ ១៣៨១៨ ដែលឈរលើ និងអនុវត្តតាមច្បាប់ស្តីពីគណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act ហើយដៅទៅលើជនប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកអនុរដ្ឋមន្រ្តី Justin G. Muzinich បានមានប្រសាសន៍ថា៖ “នៅទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដ៏ពេញលេញ ក្នុងការធ្វើឲ្យអ្នកសម្របសម្រួលអំពើពុករលួយ ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន ត្រូវធ្វើការបង់ថ្លៃ”។ ដើម្បីធ្វើឲ្យសាធារណជនមានការយល់ដឹងច្រើនលើគំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើពុករលួយ ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយត្រូវបានប្រារព្ធធ្វើរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែធ្នូ ចាប់តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (UNCAC) កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០០៣។ នៅពេលនេះ មានភាគីរដ្ឋចំនួន ១៨៧ ចូលរួមនៅក្នុងអនុសញ្ញានេះ។ ក្រៅពីផ្ញើសារប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារអាមេរិកប្រើប្រាស់មធ្យោបាយដែលខ្លួនមាន ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ។ ជាមួយនឹងការដៅទាំងនេះ ក្រសួងរតនាគារអាមេរិកលើកទឹកចិត្តរដ្ឋាភិបាលទាំងអស់ឲ្យអនុវត្តកំណែទម្រង់លើហិរញ្ញប្បទានប្រឆាំងនឹងភេរវករ ហើយនិងការលាងលុយកខ្វក់ ដើម្បីដោះស្រាយបញ្ហានៃភាពងាយរងគ្រោះដោយសារអំពើពុករលួយ។ អំពើពុករលួយនៅប្រទេសលីបេរីយ៉ា៖ Harry Varney Gboto-Nambi Sherman Harry Varney Gboto-Nambi Sherman (ហៅ Sherman) ដែលនៅពេលនេះ ជាមេធាវីដ៏ល្បី ជាព្រឹទ្ធសមាជិកសភាលីបេរីយ៉ា និងជាប្រធាននៃគណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាលីបេរីយ៉ា បានផ្តល់សំណូកដល់ចៅក្រមជាច្រើនទាក់ទងនឹងរឿងក្តីរបស់គាត់ស្តីពីការសូកប៉ាន់ នៅឆ្នាំ ២០១០ ហើយគាត់មានទំនាស់ផលប្រយោជន៍ ដែលគេមិនបានបង្ហាញឲ្យដឹង ជាមួយចៅក្រមម្នាក់ ដែលបានយកសាលក្រមថាគ្មានទោសលពីខែកក្កដាឆ្នាំ ២០១៩ មកកាត់ឡើងវិញ ។ Sherman តែងតែឲ្យលុយចៅក្រម ដើម្បីឲ្យសម្រេចក្តីឲ្យគាត់ឈ្នះ ហើយមានការចោទប្រកាន់ថា គាត់បានសម្របសម្រួលការទូទាត់លុយឲ្យអ្នកនយោបាយលីបេរីយ៉ា ដើម្បីឲ្យគាំទ្រការដាក់ទោសលើចៅក្រមម្នាក់ ដែលបានចេញការសម្រេចចិត្តប្រឆាំងនឹងគាត់។ នៅក្នុងការឃុបឃិតគ្នានៅឆ្នាំ ២០១០ ដែលនាំដល់ការកាត់ក្តីគាត់ Sherman បានធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយរបស់អង់គ្លេស ដើម្បីទទួលបានកិច្ចសន្យាលើកន្លែងរ៉ែមួយ ក្នុងចំណោមកន្លែងរ៉ែនៅប្រទេសលីបេរីយ៉ា ដែលនៅសេសសល់ចុងក្រោយ គឺសម្បទានរ៉ែដែកនៅ Wologizi ។ Sherman បានណែនាំទៅក្រុមហ៊ុនថា ដើម្បីទទួលបានកិច្ចសន្យា គេត្រូវធ្វើយ៉ាងម៉េចឲ្យច្បាប់ស្តីពីសម្បទានរបស់ប្រទេសលីបេរីយ៉ា ត្រូវបានផ្លាស់ប្តូរដោយធ្វើការសូកប៉ាន់មន្រ្តីជាន់ខ្ពស់។ នៅឆ្នាំ ២០១៦ Sherman ត្រូវបានរដ្ឋាភិបាលលីបេរីយ៉ាដាក់ទោស រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលដទៃជាច្រើនទៀត ពីបទពាក់ព័ន្ធក្នុងការសូកប៉ាន់ដែលមានទឹកប្រាក់ចំនួន ៩៥០ ០០០ ដុល្លាអាមេរិក។ នៅឆ្នាំ ២០១៩ ចៅក្រមកាត់ក្តីបានកាត់ឲ្យមនុស្សទាំងអស់ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការសូកប៉ាន់នោះ រួចខ្លួន។ អំពើសូកប៉ាន់របស់ Sherman គឺជាផ្នែកមួយនៃការស្តែងឲ្យឃើញពីទម្រង់ធំនៃទង្វើ ដែលប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ និងក្រសួងយុត្តិធម៌របស់ប្រទេសលីបេរីយ៉ា។ Sherman ត្រូវបានកំណត់ថា ជាបុគ្គលបរទេសម្នាក់ ដែលជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬក្នុងពេលកន្លងមក ដែលទទួលខុសត្រូវចំពោះអំពើពុករលួយ ឬមានការពាក់ព័ន្ធ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅសាធារណរដ្ឋ Kyrgyztan : Raimbek Matraimov Raimbek Matraimov ហៅ Matraimov ដែលជាអតីតអនុប្រធាននៃផ្នែកគយរបស់ប្រទេស Kyrgyzstan បានមានការពាក់ព័ន្ធក្នុងផែនការគយ ដែលក្នុងនោះប្រាក់ចំនួនយ៉ាងតិច ៧០០ លានដុល្លាអាមេរិកត្រូវបានលាងចេញពីសាធារណរដ្ឋ Kyrgyzstan។ ផែនការនោះមានទាក់ទអនឹងក្រុមហ៊ុនមួយ និងការគេចពីការបង់គយរបស់គេ។ ក្រុមហ៊ុនបានសូកមន្រ្តីគយ ហើយមន្រ្តីគយបានឲ្យចេញរួចនូវផលិផលថ្លៃៗ ដោយកំណត់ថា ជាទំនិញថោកៗ ដើម្បីឲ្យក្រុមហ៊ុនបានចំណេញច្រើន។ លើសពីនេះទៀត គេអនុញ្ញាតឲ្យទំនិញបានចេញលឿនពីកន្លែងគយ។ ទំនិញរបស់ក្រុមហ៊ុនដទៃទៀត ដែលមិនទាក់ទងនឹងក្រុមហ៊ុននេះ ហើយមិនធ្វើការសូកប៉ាន់ ត្រូវបានពិនិត្យយ៉ាងដិតដល់ លើកចេញពីរថយន្ត ហើយត្រូវបានទុកចោលនៅកន្លែងគយរាប់សប្តាហ៍ ឬមានរហូតដល់រាប់ខែផង។ Matraimov បានប្រើតំណែងរបស់គាត់ដើម្បីឲ្យទំនិញរបស់ក្រុមហ៊ុនអាចឆ្លងព្រំដែននៃប្រទេស Kyrgyzstan បានយ៉ាងស្រួល។ Matraimov ទទួលបន្ទុកប្រមូលនិងចែកចាយសំណូករបស់ក្រុមហ៊ុននេះ។ លើសពីនេះទៀត Matraimov បានជួយក្រុមហ៊ុននេះ ក្នុងការរត់ពន្ធលុយចូលទៅក្នុងប្រទេស Kyrgyzstan តាមរយៈមធ្យោបាយដឹកជញ្ជូនលឿន (Courier) ។ នៅពេលគេដឹកជញ្ជូនលុយច្រើន ហើយត្រូវបានភ្នាក់ងារពង្រឹងការអនុវត្តច្បាប់នៅព្រលានយន្តហោះត្រួតពិនិត្យ គេប្រើឈ្មោះ Matraimov ដើម្បីបានបន្តដំណើរទៅមុខ។ ដោយប្រើតំណែងពីមុនមករបស់គាត់ជាអនុប្រធានផ្នែកគយរបស់ប្រទេស Kyrgyzstan Matraimov រកលុយបានរាប់លានដុល្លា នៅក្នុងការឃុបឃិតផ្នែកគយនេះ។ Matraimov ត្រូវបានចាត់ទុកថាជាជនបរទេស ជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬពីអតីតកាល ដែលមានការទទួលខុសត្រូវក្នុងការឃុបឃិត ដោយផ្ទាល់ ឬដោយមិនផ្ទាល់ នៅក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ អំពើពុករលួយនៅអាស៊ីអាគ្នេយ៍៖ Broken Tooth (ធ្មេញបាក់) Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹតដែលមានការចាត់តាំងរបស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្តសកម្មភាពខុសច្បាប់បែបនេះ នៅ Palau ។ Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។ OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth ៖ – សមាគម World Hongmen History and Culture Association ដែលមានមូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨ – Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង – សមាគម Palau China …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
អត្ថបទរបស់ Keith Krach និង Nathan A. Sales ជំងឺរាតត្បាតនៅឆ្នាំ ២០២០ នឹងស្ថិតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តអស់រយៈពេលយ៉ាងយូរ។ តែឆ្នាំនេះនឹងត្រូវបានគេចងចាំថា ជាឆ្នាំដែលពលរដ្ឋនៅក្នុងពិភពលោកភ្ញាក់ចំពោះការពិតមួយស្តីពីការលាក់បាំងមនោគមន៍វិជ្ជា ការគៃបន្លំយក ការបង្ខិតបង្ខំ និងអំពើពុករលួយរបស់គណបក្សកុម្មុយនិស្តចិន (CCP) ។ ពលរដ្ឋមើលឃើញថា CCP លាក់បាំងការផ្ទុះពីដំបូងនៃមេរោគកូរ៉ូណា លុបបំបាត់សេរីភាពនៅហុងកុង ប្រព្រឹត្តអំពើយង់ឃ្នងលើសិទ្ធិមនុស្សនៅខេត្ត Xinjiang ហើយប្រើអំពើពុករលួយដើម្បីពង្រីកបណ្តាញទូរស័ព្ទ 5G របស់ខ្លួន។ ដំណឹងល្អគឺថា ទង្វើទាំងអស់នេះធ្វើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាមានចិត្តធ្វើការតបត ហើយពេលនេះ រលកកំពុងបោកបក់ប្រឆាំងទៅលើ CCP។ ថ្វីបើសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាភាគីរដ្ឋជាយូរមកហើយ នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយក្តី ដូចការចូលរួមជាច្រើនរបស់ខ្លួនជាមួយនឹងស្ថាប័នអន្តរជាតិ តែ PRC ប្រើសមាជិកភាពរបស់ខ្លួនដើម្បីធ្វើការបិទបាំងការរំលោភយ៉ាងជាក់ស្តែងរបស់ខ្លួន។ អំពើពុករលួយដិតដាមនៅក្នុង DNA នៃគណបក្សកុម្មុយនិស្តចិន និងគោលនយោបាយរបស់ខ្លួន ដូចជាគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកម្មវិធីគោលនយោបាយការបរទេសសំខាន់មួយរបស់ខ្លួន ដែលឈរលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅទូទាំងសាកលលោក។ នៅក្រោមទង់នៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ PRC ប្រើប្រាស់ការឧបត្ថម្ភទុនដ៏ច្រើន និងបញ្ចា្រសទីផ្សារ ដើម្បីបានចំណែកទីផ្សារច្រើន ហើយកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនធានានិរន្តភាព និងគ្មានការទទួលខុសត្រូវចំពោះបរិស្ថាន នៅទូទាំងសាកលលោក។ គម្រោងទាំងនេះច្រើនតែទទួលបានលុយពីកម្ចីបែបជញ្ជក់ឈាម និងគ្មានការទទួលខុសត្រូវរបស់ទីក្រុងប៉េកាំង ដែលធ្វើឲ្យប្រទេសដែលជាប់បំណុលស្រាប់ ត្រូវបង់លុយថ្លៃផ្លូវថ្នល់ និងផ្លូវដែក ដែលមានឡើងសម្រាប់បម្រើផលប្រយោជន៍ទីក្រុងប៉េកាំង ពោលគឺដឹកជញ្ជូនទំនិញនាំចេញរបស់ប្រទេសចិន ហើយទាញយកធនធានធម្មជាតិរបស់ប្រទេសម្ចាស់ស្រុក។ បន្ថែមពីលើនេះទៀត ទីក្រុងប៉េកាំងច្រើនពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិន ហើយផ្តល់កុងត្រាឲ្យសហគ្រាសរដ្ឋចិន ដែលជាការកាត់បន្ថយយ៉ាងច្រើន នូវប្រយោជន៍សេដ្ឋកិច្ចបណ្តោះអាសន្នដែលគម្រោងទាំងនោះអាចផ្តល់ឲ្យប្រទេសម្ចាស់ផ្ទះ។ ជាមួយនឹងពលកម្មនិងការប្រតិបត្តិទាក់ទងនឹងបរិស្ថានមានកម្រិតស្តង់ដាទាប គម្រោងទាំងនោះថែមទាំងអាចបំផ្លាញបរិស្ថាន និងបណ្តាលឲ្យមានការរជើបរំជួលក្នុងសង្គម នៅពេលក្រោយមក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនក៏មានការចូលដៃដែរ។ ក្រុមហ៊ុនធំជាងគេពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអាហ្វ្រិកចំនួនយ៉ាងតិច ១៥ ប្រទេស។ ក្រុមហ៊ុន ZTE បានសូកប៉ាន់មន្រ្តីលីបេរីយ៉ា ដើម្បីទទួលបានកុងត្រាដែលផ្តល់ការចំណេញច្រើន ក្នុងការផ្តល់សេវាផ្នែកទូរគមនាគមន៍ ដោយដេញថ្លៃឈ្នះក្រុមហ៊ុនមួយរបស់អាមេរិក ហើយក្រុមហ៊ុន Huawei ត្រូវបានគេស៊ើបអង្កេតពីបទចោទប្រកាន់ថាបានធ្វើការសូកប៉ាន់ទាក់ទងនឹងកុងត្រាដែលមានទឹកលុយរាប់លានដុល្លា ដើម្បីកសាងប៉ម នៅតាមតំបន់ជនបទ នៅប្រទេស Zambia ។ នៅប្រទេស Algeria ក្រុមហ៊ុន Huawei ត្រូវបានហាមមិនឲ្យធ្វើការដេញថ្លៃជាសាធារណៈលើកុងត្រា បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុននោះរងការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១០ លានដុល្លារជាសំណូក ដល់អតីតប្រធានអ្នកគ្រប់គ្រងផ្នែកទូរគមនាគមន៍រដ្ឋ។ អំពើពុករលួយរបស់ PRC ថែមទាំងឆ្លងដល់សេរីភាពផ្នែកសិក្សាស្រាវជ្រាវ នៅទូទាំងពិភពលោកថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថានទូតចិននៅទីក្រុង Prague ត្រូវបានរកឃើញថា បានបង់លុយដោយសម្ងាត់ឲ្យសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Charles University ដែលជាស្ថាប័នសិក្សាស្រាវជ្រាវដ៏ល្បីបំផុតរបស់សាធារណរដ្ឋឆេក ដើម្បីឲ្យបង្ហាញរូបភាពវិជ្ជមាននៃឱកាសសេដ្ឋកិច្ច និងការវិនិយោគរបស់ PRC ។ ដូចគ្នានេះដែរ ទីក្រុងប៉េកាំងប្រើវិទ្យាស្ថាន Confucius Institute របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីតាមដានការនិយាយស្តី ហើយជំរុញការបន្ថយការនិយាយប៉ះពាល់ខ្លួន នៅតាមសាលា។ អំពើពុករលួយជាបន្តទាំងនេះប៉ះពាល់សន្តិសុខ និងសេដ្ឋកិច្ចនៃសង្គមទាំងមូល។ សហរដ្ឋអាមេរិកបានទទួលស្គាល់ និងផ្តល់អាទិភាពដល់ការខិតខំប្រយុទ្ធប្រឆាំងនឹងផលវិបាកដែលធ្វើឲ្យមានអស្ថិរភាពនៃ អំពើពុករលួយក្នុងសាកលលោក ជាយូរមកហើយ។ សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេ ដែលបានដាក់ទោសព្រហ្មទណ្ឌចំពោះការសូកប៉ាន់។ ក្នុងពេលថី្មៗនេះ ក្នុងឆ្នាំ ២០១៩ ក្រសួងយុត្តិធម៌អាមេរិកចេញការចោទប្រកាន់ពីបទសូកប៉ាន់នៅបរទេសក្នុងចំនួនច្រើនបំផុតក្នុងមួយឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងបុគ្គល ហើយតុលាការក៏ធ្វើការដាក់ទោសច្រើនបំផុតផងដែរ។ សហរដ្ឋអាមេរិកថែមទាំងកំពុងផ្តល់លទ្ធភាពដល់ដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ យើងបានផ្តល់ប្រាក់ចំនួនជាង ១០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ជាជំនួយបរទេសសម្រាប់កសាងសមត្ថភាពប្រឆាំងនឹងអំពើពុករលួយ ហើយសហរដ្ឋអាមេរិកក៏កំពុងតែធ្វើការជាមួយស្ថាប័នពហុភាគីជាច្រើនទៀតផងដែរ។ កាលពីខែមុន យើងបានបន្តបង្ហាញភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីប្រឆាំងនឹងអំពើពុករលួយជាលើកដំបូង ក្នុងកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេចំនួន ២០។ គន្លឹះសំខាន់គឺនៅត្រង់ជួយប្រទេសនានា ក្នុងការតបតនឹងអំពើពុករលួយរបស់ PRC នៅទូទាំងសាកលលោក។ នៅក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាជាសាកល បណ្តាញដែលមានឈ្មោះថា បណ្តាញស្អាតស្អំ (Clean Network) គឺជាគំរូមួយក្នុងការទប់ទល់នឹងក្រុមហ៊ុនដែលពុករលួយ និងតាមដានរដ្ឋរបស់គណបក្សកុម្មុយនិស្តចិន ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ។ សម្ព័ន្ធភាពដែលកំពុងរីកធំយ៉ាងរហ័សនេះ ធ្វើការតាមគោលការណ៍ដែលមានទំនុកចិត្តតាមលទ្ធិប្រជាធិបតេយ្យ ហើយនៅពេលនេះ មានប្រទេសដែលមានគំនិតដូចគ្នាចំនួនជាង ៥០ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ១៨០ និងក្រុមហ៊ុនឧស្សាហកម្មឈានមុខជាច្រើនជាសមាជិក។ ជោគជ័យនៃសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យទាំងនេះគឺជាគ្រឹះរឹងមាំ សម្រាប់វិស័យសហប្រតិបត្តិការដទៃទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធស្អាត។ សហរដ្ឋអាមេរិកបានធ្វើជាដៃគូជាមួយប្រទេសជប៉ុន និងអូស្ត្រាលី ក្នុងការផ្តើមបង្កើតឡើងនូវបណ្តាញ Blue Dot Network ដែលនៅពេលនេះ រួមមានកោះតៃវ៉ាន់ និងប្រទេសដែលគេហៅថា Three Seas Nations ចំនួន ១២ ដើម្បីបញ្ជាក់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគ្មានអំពើពុករលួយ មានគុណភាពខ្ពស់ និងទទួលបាននូវការទុកចិត្ត។ ពិភពលោកទាំងមូលរងការខាតបង់ នៅពេល PRC លួចបន្លំ ហើយសូកប៉ាន់ ដើម្បីទទួលបានឥទ្ធិពល និងទ្រព្យសម្បត្តិ។ បញ្ហាជាសាកលនេះទាមទារដំណោះស្រាយជាសាកល ដែលជំរុញទឹកចិត្តនៃរដ្ឋាភិបាល ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋសាមញ្ញ។ បណ្តាញ Clean Network ផ្តល់ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើឲ្យមានការឯកភាពគ្នានៃសម្ព័ន្ធនៃដៃគូដែលទទួលបានការទុកចិត្ត ក្នុងការបំភ្លឺទៅលើអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន ហើយកាត់បន្ថយឱកាសសម្រាប់ការប្រព្រឹត្តអំពើពុករលួយរបស់ PRC ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី១ ខែធ្នូ ៖ ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺជាពេលវេលាត្រូវចងចាំនូវជីវិតដែលបានបាត់បង់ ការអបអរនូវវឌ្ឍនភាពដែលសម្រេចបាន និងប្តេជ្ញាឡើងវិញចំពោះការលុបបំបាត់ជំងឺអេដស៍។ នៅក្នុងឆ្នាំនេះ គ្រាដែលមេរោគហ៊ីវ និងការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធជំងឺអេដស៍ ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសាកល និងការទទួលខុសត្រូវរួមគ្នា»។ ការរាតត្បាតនៃមេរោគកូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងបំផុត ដល់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះបំផុត និងបានបង្កបញ្ហាលំបាកកាន់តែធំ ដល់អ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ និងជំងឺអេដស៍នេះ ទាំងរដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំសាសនា អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និងពលរដ្ឋដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះ ត្រូវធ្វើការជាមួយគ្នា ដើម្បីបញ្ឈប់នូវបញ្ហាជាទ្វេគ្រោះនេះ ។ សូ ធារី ជាមនុស្សម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ ជាច្រើននៅកម្ពុជា។ គាត់កំពុងប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និងកូវីដ ១៩។ នាងកំពុងរស់នៅជាមួយនឹងមេរោគហ៊ីវ ហើយធ្វើការជាអ្នកផ្តល់ប្រឹក្សា ឲ្យសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA) ក្នុងរាជធានីភ្នំពេញ។ ធារីនិយាយទាំងញញឹមថា ៖ «កាលពីអតីតកាល ខ្ញុំជាស្ត្រីមេផ្ទះសាមញ្ញម្នាក់។ គេហៅខ្ញុំថា បងស្រី ប៉ុន្តែក្រោយធ្វើការនៅកន្លែងព្យាបាលមួយកន្លែង គេហៅខ្ញុំថា អ្នកគ្រូ»។ នាងបន្តថា ៖ «ខ្ញុំមិនចង់ឈប់មកធ្វើការទេ ទោះជាខ្ញុំខ្លាចថា ខ្ញុំអាចឆ្លងកូវីដ ១៩ក៏ដោយ ព្រោះខ្ញុំចង់ឲ្យប្រាកដថាអ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានការព្យាបាល …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែធ្នូ, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
យោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតដែលបានសិក្សានៅ ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩–២០២០ ដោយមានកំណើន ៨,៣% លើសឆ្នាំលើសឆ្នាំមុន។ របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨–២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង”។ សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។ ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅកម្ពុជា ទូទាំងប្រទេស។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០ យើង ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សូមសម្តែងជាថ្មី នូវកង្វល់ដ៏ជ្រាលជ្រៅរបស់យើង ចំពោះការដាក់ឲ្យអនុវត្តនូវច្បាប់ថ្មី ដែលផាត់ចោលសមាជិកសភាជាប់ឆ្នោត នៅហុងកុង។ បន្ទាប់ពីការដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិ និងការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្ត កាលពីខែកញ្ញា ការសម្រេចចិត្តនេះនឹងបំផ្លាញថែមទៀត ដល់កម្រិតខ្ពស់នៃស្វ័យភាព សិទ្ធិ និងសេរីភាពរបស់ទឹកដីហុងកុង។ សកម្មភាពរបស់ប្រទេសចិន គឺជាការរំលោភយ៉ាងច្បាស់ លើកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅក្រោមសេចក្តីប្រកាសរួមគ្នារបស់ប្រទេសចិន និងចក្រភពអង់គ្លេស ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងដែលមានតម្លៃតាមផ្លូវច្បាប់។ សកម្មភាពនេះរំលោភទាំងទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដែលថា ទឹកដីហុងកុងនឹងទទួលបាន”ស្វ័យភាពកម្រិតខ្ពស់” និងសេរីភាពក្នុងការសម្តែងមតិ។ ច្បាប់ផាត់ចោលនេះទំនងជាផ្នែកមួយនៃយុទ្ធនាការរួម ក្នុងការបំបាត់សម្លេងទិតៀនទាំងអស់ បន្ទាប់ពីការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ កាលពីខែកញ្ញា ការធ្វើការចោទប្រកាន់ទៅលើសមាជិកសភាជាប់ឆ្នោតមួយចំនួន និងសកម្មភាពបំផ្លាញសេរីភាពផ្នែកប្រព័ន្ធឃោសនាដ៏រស់រវើក នៅទឹកដីហុងកុង។ យើងសូមអំពាវនាវឲ្យប្រទេសចិន បញ្ឈប់ការបំផ្លាញសិទ្ធិរបស់ប្រជាជនហុងកុង ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ ស្របតាមសេចក្តីប្រកាសរួម និងច្បាប់ជាមូលដ្ឋាន។ ដើម្បីវិបុលភាព និងស្ថិរភាពនៃទឹកដីហុងកុង ប្រទេសចិន និងអាជ្ញាធរហុងកុង ចាំបាច់ត្រូវគោរពបណ្តាញសម្រាប់ឲ្យប្រជាជនហុងកុងអាចសម្តែងមតិ និងកង្វល់ស្របច្បាប់របស់ពួកគេបាន។ ក្នុងនាមជាសមាជិកឈានមុខគេនៃសហគមន៍អន្តរជាតិ យើងរំពឹងថា ប្រទេសចិននឹងបំពេញតាមការប្តេជ្ញាចិត្តជាអន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថានទូតអាមេរិក បានផ្តល់ជំនួយជាស្បៀងអាហារជូនដល់គ្រួសារជាង ២៥០០ នៅខេត្តពោធិសាត់ នៃប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដែលជាជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក USAID និងត្រូវបានចែកចាយតាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ មនុស្សចំនួនជិត ២០០ ០០០ គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០ នាក់បានស្លាប់ ហើយជាង ១៤ ០០០ នាក់ត្រូវបានជម្លៀស។ ដីកសិកម្មចំនួនជិត ៣៣០ ០០០ ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២ ១០០ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន។ អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២ ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន ៣ នៅក្រុងពោធិសាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្តពោធិសាត់។ គ្រួសារទាំងនោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ មានការផ្តល់អាទិភាពទៅលើគ្រួសារដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសាររបស់គេ ដែលមានតិចស្រាប់នោះ កាន់តែមានចំនួនតិចទៅៗ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក។ តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕ ###
អានបន្ថែម»
ដោយ U.S. Mission Cambodia | 2 ខែវិច្ឆិកា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានីភ្នំពេញ សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទនេះ ដោយអ្នកខ្លះនៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗនៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។ ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគតនៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅនេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេនេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំនេះ។ តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២០ សូមអរគុណចំពោះ Satu Limaye និងមជ្ឈមណ្ឌល East-West Center និងសូមអរគុណដល់លោកអ្នកទាំងអស់ ដែលចូលរួមជាមួយយើងពីទូទាំងសាលកលលោក។ ខ្ញុំរីករាយដោយជួបលោកអ្នកជាច្រើន ដែលមានគម្រោងចូលរួមជាមួយយើង កាលពីខែកុម្ភៈ មុនពេលដែលជំងឺរាតត្បាត បង្ខំឲ្យយើងផ្អាកការប្រជុំនេះ។ ខ្ញុំសូមស្វាគមន៍លោកអ្នក និងអ្នកចូលរួមថ្មីជាច្រើនទៀត នៅថ្ងៃនេះ។ យើងមកប្រជុំគ្នា ពីព្រោះយើងមើលឃើញសារៈសំខាន់នៃទន្លេសម្រាប់សេដ្ឋកិច្ច មុខរបរចិញ្ចឹមជីវិត វប្បធម៌ និងអារ្យធម៌របស់យើង។ ពិតណាស់ ទន្លេគឺជាកន្លែងដែលបុព្វបុរសមុនដំបូងបង្អស់របស់យើង រួមគ្នាដើម្បីបង្កើតជាសង្គមមនុស្ស។ ទឹកគឺជាសារធាតុផ្សំចាំបាច់សម្រាប់ជីវិត ហើយបុព្វបុរសបានដឹង ហើយយល់ពីសារៈសំខាន់នៃទន្លេ។ សង្គមមនុស្ស កសិកម្មរបស់មនុស្ស ឬប្រវត្តិសាស្រ្ត ឬអារ្យធម៌របស់មនុស្សជាតិ បង្ហាញពីតួនាទីដ៏មានសារៈសំខាន់នៃទន្លេ។ តើពិភពលោកយើងត្រូវមានលក្ខណៈដូចម្តេច បើគ្មានអារ្យធម៌នៃ Mesopotamia ដែលអមដោយទន្លេដ៏ធំ គឺទន្លេ Euphrates និងទន្លេ Tigris? តើប្រទេសអេហ្ស៊ីបសម័យដើមមានទេ បើគ្មានទន្លេនីល ផ្តល់ជីវិតរស់នៅ? តើអារ្យធម៌ Harappan រលត់ទៅវិញដោយសារទន្លេ Saraswati រីងបាត់ទៅវិញទេ? តើទីក្រុងឡុងដ៏ អាចក្លាយជារដ្ឋធានីសាកលលោក ដោយគ្មានកំពង់ផែ Thames ទេ ឬតើកំពង់ផែ New York អាចក្លាយជាកំពង់ផែធំជាងគេ ដោយគ្មានទន្លេ Hudson បានទេ? តាមពិត សន្និសីទនេះត្រូវបានគ្រោងធ្វើនៅទីក្រុងបាងកក។ ក្នុងចម្ងាយ ១០០ ម៉ៃល៍ខាងជើងទីក្រុងបាងកក ដែលស្ថិតនៅលើទន្លេ Chao Phraya គឺទីក្រុង Ayuttaya ដែលជាកន្លែងរបស់ស្តេចថៃជំនាន់ដើម។ សព្វថ្ងៃនេះ តាមច្រាំងទន្លេនោះគឺមានទីក្រុងដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ទន្លេធ្វើឲ្យបុព្វការីជនរបស់យើងអាចប្រមូលផ្តុំគ្នា ធ្វើស្រែចំការ និងចិញ្ចឹមមនុស្សកាន់ជាច្រើន។ សង្គមដំបូងៗទាំងនោះបានផ្តើមឲ្យមានភាសានិងអារ្យធម៌។ អារ្យធម៌ទាំងនោះបានផ្តើមឲ្យមានវប្បធម៌ ប្រជាជាតិ អាណាចក្រ និងប្រវត្តិសាស្រ្ត។ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ Yangtze និងទន្លេ Yellow បានបណ្តាលឲ្យគេមានគំនិតរក្សាតុល្យភាពល្អ ដែលមានចែងក្នុងរឿង Yin និង Yang ។ ទន្លេ Mississippi នាំឲ្យមានទេព្យកោសល្យអស្ចារ្យផ្នែកអក្សរសាស្រ្តរបស់ Mark Twain ។ ទន្លេ Thames បំផុសឲ្យប្រជាជនអង់គ្លេសស្វែងរកលាភសំណាងលើសមុទ្រ។ ហេតុអ្វីក៏ការយល់ពីទន្លេមានសារៈសំខាន់? ហេតុអ្វីក៏គេគួរផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីនៃទន្លេ នៅក្នុងការធ្វើឲ្យមនុស្សជាតិមានការចម្រើនឡើង? ពីព្រោះអ្នកដែលបង្កឧបសគ្គ រាំងស្ទះ ឬបង្វែរធនធានទន្លេដើម្បីប្រយោជន៍ខ្លួនគេ បណ្តាលឲ្យមានគ្រោះថ្នាក់ឬការខូចខាតធ្ងន់ដល់មុខរបរប្រកបជីវភាព នៃមនុស្សរាប់លាននាក់។ ទន្លេមិនមែនត្រឹមតែជាលក្ខណៈភូមិសាស្រ្តតែប៉ុណ្ណោះទេ ។ វាជាមូលដ្ឋានសំខាន់ចាំបាច់មួយនៃជីវិតរបស់មនុស្ស។ មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ Ganga, Indus, Yamuna និងទន្លេ Brahmaputra ស្គាល់ពីការពិតដ៏សំខាន់នេះ។ ដោយឡែក ប្រជាជននៅតំបន់ទន្លេមេគង្គយល់ពីការពិតនេះ ពីព្រោះគេកំពុងរស់នៅជាមួយនឹងផលវិបាកដ៏អាក្រក់នៃការគ្រប់គ្រងទឹកនៅតំបន់ផ្នែកខាងលើនៃទន្លេ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែច្រើនឡើងទៅលើជីវិតមនុស្សរាប់សិបលាននាក់ ដែលចាត់ទុកទន្លេជាជីវិតរបស់គេ។ ប្រទេសអាមេរិក មានកង្វល់ចំពោះដំណើរប្រែប្រួលទាំងនេះ ហើយនេះជាមូលហេតុដែលខ្ញុំមានកិត្តិយស ក្នុងការថ្លែងទៅកាន់លោកអ្នក នៅថ្ងៃនេះ។ ភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក វាជាសំណាងល្អមួយដែលយើងអាចប្រជុំគ្នាបាន បើទោះបីជាយើងមិនអាចជួបគ្នាទល់មុខក្តី ពីព្រោះទន្លេមេគង្គមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា។ ភាពជាដៃគូរបស់សហរដ្ឋមេរិកជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីយើងបានបង្កើតគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម នៅឆ្នាំ ២០០៩។ នៅក្នុងរយៈពេល ១១ ឆ្នាំមកនេះ រដ្ឋាភិបាលសហរដ្ឋមេរិក បានផ្តល់ថវិកាចំនួនជិត ៣,៥ ពាន់លានដុល្លារ ជាជំនួយបរទេស ជួយដល់តំបន់ទន្លេមេគង្គ រួមនឹងថវិការាប់ពាន់លានដុល្លារទៀត ជាហិរញ្ញប្បទានផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋមេរិក និងការវិនិយោគនៃវិស័យឯកជនអាមេរិក។ ឆ្នាំនេះមានការពង្រីកបន្តទៀត ជាមួយនឹងការសម្ពោធ កាលពីខែមុន នូវគម្រោង ភាពជាដៃគូរវាងសហរដ្ឋមេរិក និងតំបន់ទន្លេមេគង្គ។ នៅពេលនេះ កិច្ចសហការរបស់យើងធំ មានភាពជ្រាលជ្រៅ និងមានលក្ខណៈជាយុទ្ធសាស្រ្តច្រើនជាងមុន ហើយមានធនធានច្រើនជាងមុន ដែលជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតំបន់ទន្លេមេគង្គ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះដៃគូនៅតំបន់ទន្លេមេគង្គ។ គម្រោងនៃភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក ផ្តល់កិច្ចសហប្រតិបត្តិការស្តីពីអភិបាលកិច្ចតាមដងទន្លេដែលហូរឆ្លងព្រំដែន ជាបញ្ហាចំពោះមុខ។ ហើយវាធ្វើឡើងក្នុងពេលសំខាន់។ បញ្ហាប្រឈមក្នុងតំបន់ ទាក់ទងនឹងធនធានទឹករួមគ្នា មានកាន់តែធំឡើង ចាប់តាំងពីពេលដែលលោក Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់យើង ក្នុងការរៀបចំសន្និសីទនេះ នៅក្នុងឆ្នាំ ២០១៩។ នៅពេលនោះ លោករដ្ឋមន្រ្តីបានសម្តែងកង្វល់ច្រើនលើនិន្នាការដ៏គួរឲ្យបារម្ភ។ ពេលនេះ យើងប្រឈមនឹងវិបត្តិនេះ។ ការបាត់បង់ជីវិតមនុស្ស ដោយសារគ្រោះរាំងស្ងួត សហគមន៍ និងប្រព័ន្ធបរិស្ថានអេកូឡូស៊ីដែលរាប់ជំនាន់មនុស្សមក បានពឹងផ្អែកលើចង្វាក់បេះដូងនៃជំនន់ធម្មជាតិនៃទឹកទន្លេមេគង្គ កំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន សម្រាប់មនុស្សជាង ៦០ លាននាក់ ហើយមានផលវិបាកធ្ងន់ធ្ងរលើផ្នែកសន្តិសុខស្បៀង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ នៅទូទាំងតំបន់ទន្លេមេគង្គ។ ពេលនេះ ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយទៅកាន់សង្គមស៊ីវិល និងអ្នកជំនាញផ្នែកអភិបាលកិច្ចធនធានទឹក។ លោកអ្នកជាអ្នកមើលឃើញផលវិបាកទាំងនេះដោយផ្ទាល់។ ខ្ញុំសូមបង្ហាញផលវិបាកខ្លះ។ · កង្វះទឹកបានធ្វើឲ្យខូចស្រូវចំនួនជិត ១សែនហិកតា នៅក្នុងតំបន់ទាំងមូល។ កង្វះនេះនាំឲ្យផលិតផលស្រូវថយចុះចំនួន ៥០% នៅទូទាំងប្រទេសឡាវ កម្ពុជា និងវៀតណាម ហើយវាធ្វើឲ្យទិន្នផលត្រីនៅកម្ពុជាថយចុះរហូតដល់ ៩០%។ · គ្រោះរាំងស្ងួតនេះ ធ្វើឲ្យមានរដូវទឹកជំនន់ខ្លី។ ការនេះធ្វើឲ្យខ្វះទឹកសម្រាប់បំពេញទឹកក្រោមដីឡើងវិញ ហើយធ្វើឲ្យដីនៅតំបន់ដីសណ្តរស្រុតចុះជាងការរំពឹងទុក។ · ឧទាហរណ៍ នៅក្នុងខេត្តអាងយ៉ាងនៃប្រទេសវៀតណាម អ្នកនេសាទចាប់ត្រីបានតិចជាងមុនចំនួនជាងពាក់កណ្តាល។ យើងបានអានអំពីអ្នកនេសាទនៅតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម ដែលធ្លាប់តែចាប់បានត្រីចំនួន ២០០ គក ក្នុងមួយថ្ងៃ តែពេលនេះ ចាប់ត្រីបានមិនដល់ ១០ គកផង ក្នុងមួយថ្ងៃ។ · កង្វះទឹកនេះ ធ្វើឲ្យទឹកសមុទ្រហូរចូលច្រើនមកក្នុងដីសណ្ត ចូលដល់រហូតដល់ ៩០ គម។ នេះជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានមក ហើយវាធ្វើឲ្យខូចដំណាំកសិកម្ម និងស្រូវ ដែលជាមធ្យោបាយចិញ្ចឹមជីវិតនៃមនុស្សរាប់សិបលាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍។ ទំនប់នៅខ្សែទឹកខាងលើរបស់ប្រទេសចិន ភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា បញ្ហានៅខ្សែទឹកខាងក្រោមកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារការសាងសង់ និងការដំណើរការនៃទំនប់វារីអគ្គិសនីនៅប្រទេសចិន។ ទង្វើជាឯកតោភាគីរបស់ប្រទេសចិនចំពោះទន្លេរួមគ្នានេះ ប៉ះពាល់ដល់ជីពចរនៃទឹកជំនន់ធម្មជាតិ ដែលត្រូវហូរចូលទៅបឹង ទន្លេនានា ក្នុងប្រទេសកម្ពុជា ដូចជាបឹងទន្លេសាប ធ្វើឲ្យផ្នែកកសិកម្ម និងជលផលមានភាពរស់រវើក ហើយបន្សាបជាតិអាស៊ីតពីក្នុងទឹកសាប នៅទូទាំងតំបន់អាងទន្លេមេគង្គ។ ប្រទេសចិននិយាយថា ទំនប់វារីអគ្គិសនីរបស់ខ្លួនផ្តល់ប្រយោជន៍ដល់ប្រទេសនៅផ្ទៃទឹកខាងក្រោម ដោយបង្កើនលំហូរទឹកនៅរដូវប្រាំង។ តែតាមការសារភាពរបស់ទីក្រុងប៉េកាំង ការបញ្ចេញទឹកនៅរដូវប្រាំងទាំងនេះ ត្រូវបានធ្វើដើម្បីជាប្រយោជន៍សម្រាប់ផលិតភ្លើងអគ្គិសនីរបស់ចិនតែប៉ុណ្ណោះ។ តម្លាភាព និងទិន្នន័យទឹក ដូចក្នុងករណីបញ្ហាប្រឈមជាច្រើនជាមួយប្រទេសចិនដែរ ការគ្មានតម្លាភាពគឺជាផ្នែកធំមួយនៃបញ្ហា។ ទីក្រុងប៉េកាំង មិនបានចែករំលែកព័ត៌មានបានគ្រប់គ្រាន់ ស្តីពីកិច្ចដំណើរការនៃទំនប់វារីអគ្គិសនី ឬស្ថានភាពនៃទន្លេផ្នែកខាងលើទេ ដែលជាការនាំឲ្យរដ្ឋាភិបាលនៅតាមទន្លេមេគង្គមិនសូវមានលទ្ធភាពក្នុងការរៀបចំទប់ទល់ ឬបន្ធូរបន្ថយការប៉ះពាល់ដែលបង្កដោយទំនប់វារីអគ្គិសនី។ ក្រុមហ៊ុនទំនប់វារីអគ្គិសនីរបស់ចិនបានបញ្ចេញទឹកមកដោយមិនប្រកាសឲ្យដឹង ដែលជាការធ្វើឲ្យដំណាំនៅតំបន់ខ្សែទឹកខាងក្រោមខូច នៅពេលទឹកទន្លេឡើងមិនទៅតាមការរំពឹងទុក។ ក្នុងពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការគ្រប់គ្រងលើលំហូរទឹកទន្លេធម្មជាតិ ហើយបានផ្តល់ការធានាថ្មីថា នឹងចែករំលែកទិន្នន័យទឹកបន្ថែម។ តែគណបក្សកុម្មុយនីស្តចិន មានប្រវត្តិធ្វើការសន្យាខ្យល់។ សូមមើលទៅករណី សមុទ្រចិនខាងត្បូង។ យើងសូមសរសើរប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គ នៅក្នុងការបន្តបញ្ចុះបញ្ចូលឲ្យចិនផ្តល់ទិន្នន័យទឹកឲ្យបានច្រើន។ យើងសូមលើកទឹកចិត្តឲ្យគេចាប់ឲ្យប្រទេសចិន មានការទទួលខុសត្រូវក្នុងការចែករំលែកទិន្នន័យស្តីពីទំនប់វារីអគ្គិសនី និងលំហូរទឹកឲ្យបានទាន់ពេលវេលា និងពេញមួយឆ្នាំៗ។ យើងសូមឲ្យទីក្រុងប៉េកាំងធ្វើការសម្របសម្រួលជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ហើយប្រើពិធីសារ និងឧបករណ៍ដែលមានស្រាប់។ កង្វល់ និងការឆ្លើយតបនៅក្នុងតំបន់ សហរដ្ឋអាមេរិកគាំទ្រអង្គការនៅក្នុងតំបន់ ដូចជាអង្គការ ACMECS និងកិច្ចខិតខំរបស់ដៃគូ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប នៅក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងចែករំលែកការអនុវត្តល្អជាសាកល នៅក្នុងតំបន់ទន្លេមេគង្គ។ យើងក៏សូមអបអរសាទរផងដែរ ចំពោះការខិតខំរបស់ប្រទេសអាស៊ាន ដឹកនាំដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ដើម្បីធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែច្រើន លើបញ្ហាទន្លេមេគង្គ។ តំបន់ទន្លេមេគង្គមានសារៈសំខាន់សម្រាប់អាស៊ាន ដូចសមុទ្រចិនខាងត្បូងដែរ។ យើងសូមលើកទឹកចិត្តឲ្យរដ្ឋជាសមាជិកអាស៊ានពិចារណាលើបញ្ហានានា នៅតំបន់ទន្លេមេគង្គ ថាមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងភាពសុខដុម ដូចសមុទ្រដែរ។ លំហូរនៃទន្លេមិនមែនគ្រាន់តែជាបញ្ហាប្រឈមតែមួយសម្រាប់តំបន់ទន្លេមេគង្គនោះទេ។ នៅទូទាំងតំបន់នេះ សហគមន៍មានកង្វល់ចំពោះបំណុលដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងការធ្វើជំនួញបែបជញ្ជក់ឈាម និងមិនសូវច្បាស់លាស់ របស់ក្រុមហ៊ុនរដ្ឋចិន។ សហគមន៍នៅតំបន់ទន្លេមេគង្គមានកង្វល់ លើកំណើននៃការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។ ពលរដ្ឋនៅតំបន់ទន្លេមេគង្គមានកង្វល់ដូចគ្នានេះផងដែរ ចំពោះការមិនសូវចាប់អារម្មណ៍របស់ក្រុងប៉េកាំង ក្នុងការទប់ស្កាត់អង្គការ និងក្រុមហ៊ុនពុករលួយ និងប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពចេញពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការទាក់ទងនឹងគណបក្សកុម្មយនិស្តចិន។ ប្រជាជនមានកង្វល់ចំពោះការល្បាតតាមដងទន្លេនៅក្រៅទឹកដីរបស់ខ្លួន នៅក្រោមលេសថា ជួយដល់ការពង្រឹងការអនុវត្តច្បាប់ ទោះបីជាសមាសធាតុឧក្រិដ្ឋជននៅក្នុងតំបន់ធ្វើការពង្រីកការគ្រប់គ្រងរបស់គេក្តី។ គ្រាន់តែនៅក្នុងសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានដឹងថា Zhao …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 19 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០ ០០០ ដុល្លា ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។ នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ១៦ នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង ១៩៤ ០០០ នាក់ បណ្តាលឲ្យមានការខូចខាតច្រើនកន្លែង ហើយគេមានការពិបាកក្នុងការចូលដល់សហគមន៍ជាច្រើន ដែលរងគ្រោះខ្លាំង។ ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។ ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។ គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។ គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែតុលា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ស្ថានទូតអាមេរិក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជាដំបូង ខ្ញុំសូមនិយាយលើ ២ ចំណុច។ ទី១ យើងសូមសម្តែងសមានទុក្ខ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ យើងកំពុងតែតាមដានការវិវត្ត យើងមានកង្វល់ ហើយមានការអាណិតចំពោះការបាត់បង់ជីវិត មុខរបរ ចិញ្ចឹមជីវិត និងផ្ទះសម្បែង។ យើងចង់ធ្វើជាដៃគូល្អ និងជួយយកអាសា ហើយបើប្រទេសកម្ពុជាត្រូវការជំនួយអន្តរជាតិ សហរដ្ឋអាមេរិកនឹងស្តាប់។ ទី២ នៅខែនេះ ខ្ញុំធ្វើការកត់សម្គាល់ខួបមួយឆ្នាំនៃការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយវាជាឆ្នាំដ៏ល្អ។ ស្ថានទូតអាមេរិកខិតខំធ្វើការដើម្បីកសាងទំនាក់ទំនងរបស់យើង ហើយពង្រឹងទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលរួមមានការជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសាកល។ យើងគិតថា យើងទទួលបានជោគជ័យច្រើន ពីការខិតខំទាំងនេះ។ នៅឆ្នាំនេះ យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ នេះជាឱកាសឲ្យយើងផ្តោតលើវិស័យរឹងមាំនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា។ វាជាការរីករាយសម្រាប់យើង ពីព្រោះយើងមានដៃគូជាច្រើន នៅទូទាំងប្រទេសកម្ពុជា នៅក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ក្នុងចំណោមយុវជន ស្ថាប័នជាច្រើន មជ្ឈមណ្ឌលផ្នែកសិក្សាអប់រំ ជាដើម។ នៅខែតុលានេះ យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់។ នេះជាផ្នែកសហប្រតិបត្តិការ ដែលមិនសូវមានគេដឹងច្រើន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 16 ខែតុលា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សេចក្តីប្រកាសព័ត៌មាន ទីក្រុង Jakarta ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ថ្ងៃនេះ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn និងលោកអគ្គលេខាធិការអាស៊ាន គឺឯកឧត្តម Dato Lim Jock Hoi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការអភិវឌ្ឍតំបន់ ជាលើកដំបូង រវាងទីភ្នាក់ងារ USAID របស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន នៅអគ្គលេខាធិការដ្ឋាអាស៊ាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន សហរដ្ឋអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ។ វាថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញភាពជាដៃគូជាយុទ្ធសាស្រ្តយូរអង្វែង ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព នៅតំបន់អាស៊ីអាគ្នេយ៍។ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn បានមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀងថ្មី សម្រាប់រយៈពេល ៥ ឆ្នាំ នេះ រវាងទីភ្នាក់ងារ USAID និងអាស៊ាន ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥០ លានដុល្លា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍតំបន់ ចំពោះសារសំខាន់ស្នូលនៃអាស៊ាន និងគោលដៅរួមគ្នានៃសមាហរណតំបន់ និងអភិបាលកិច្ចផ្អែកលើច្បាប់ទំលាប់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងអាស៊ាន”។ លោកបានថ្លែងនៅចុងបញ្ចប់ថា៖ “និយាយដោយខ្លី កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID នៅក្រោមកិច្ចព្រមព្រៀងនេះ នឹងជំរុញចក្ខុវិស័យនៃសមាគមអាស៊ាន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែកញ្ញា, 2020 | ប្រភេទ: ពត៌មាន, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ភ្នំពេញ សូមជម្រាបសួរ! យើងមានសេចក្តីរីករាយក្នុងការផ្សព្វផ្សាយនូវទិន្នានុប្បវត្តិ លើកទី២ ស្តីពីការសិក្សាពីមហាតំបន់ទន្លេមេគង្គ។ នេះគឺជាវេទិកាមួយ សម្រាប់ពិភាក្សាពីបញ្ហាគន្លឹះ ដើម្បីផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ ហើយពិនិត្យលើបញ្ហាស្មុគស្មាញនានា ដែលតំបន់ នេះ ប្រឈមមុខជាមួយ។ តំបន់មេគង្គក្រោមគឺជាចំណុចផ្តោតមួយ សម្រាប់សមាគមអាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល។ សហរដ្ឋអាមេរិកបានជួយតំបន់នេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់ ទន្លេមេគង្គក្រោម (LMI) អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈកម្មវិធីជាច្រើន ទាក់ទងនឹងបញ្ហាក្នុងវិស័យថាមពល បរិស្ថាន សុខាភិបាល និងអប់រំ ជាមួយនឹងទឹកប្រាក់ជំនួយចំនួនជាង ៣,៥ ពាន់លានដុល្លាសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ ទន្លេមេគង្គចងភ្ជាប់តំបន់នេះចូលគ្នា។ វាជាសរសៃឈាម នៃមនុស្សចំនួន ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយទន្លេនេះ និងមនុស្សរាប់រយលាននាក់ទៀត ដែលជលផលពីទន្លេនេះ ផ្តល់ជាស្បៀងអាហារយ៉ាងសំខាន់សម្រាប់គេ។ ឧស្សាហូបនីយកម្ម និងនគរូបនីយកម្មដែលមានល្បឿនលឿន បាននាំឲ្យមានការធ្លាក់ចុះ ផ្នែកបរិស្ថាន នៅតាមបណ្តោយទន្លេនេះ និងហានិភ័យដល់សន្តិសុខស្បៀង និងមុខរបរប្រកបជីវភាពរស់នៅ។ គ្រាន់តែ នៅក្នុងសប្តាហ៍ កន្លងទៅនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 21 ខែមេសា, 2020 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, អាស៊ីខាងកើត និងប៉ាស៊ីហ្វិក, ឯកអគ្គរដ្ឋទូត
គេហដ្ឋានលោកកឹម សុខា, ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះគឺនិយាយពីលោក កឹម សុខា ហេីយមិនមែននិយាយពីខ្ញុំ និងប្រទេសខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វេីការអង្កេតមួយ។ នេះពិតជាភាពរីករាយយ៉ាងប្រាកដដែលបានជួបលោក កឹម សុខា ម្តងទៀត ។ ខ្ញុំបានជួបគាត់ កាលពីប៉ុន្មានឆ្នាំមុន ហេីយខ្ញុំបានមេីលឃេីញថាគាត់ជាមនុស្សមានសន្តានចិត្តល្អមានសន្តិភាព និងជាមេដឹកនាំដ៏មានបទពិសោធន៍ល្អមួយរូប ។ ហេីយខ្ញុំ មានការសោកស្តាយដែលសេរីភាពរបស់គាត់ត្រូវបានគេបដិសេធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ការបោះជំហាន ដែលធ្វេីឡេីងដោយអាជ្ញាធរកាលពីម្សិលមិញ គឺជាជំហានមួយឆ្ពោះទៅមុខ ហេីយយេីងបានទទួលស្គាល់ជាមួយអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងណា យេីងគិតថា វាមានសារៈសំខាន់ណាស់ដែលយេីងចង់ឃេីញបន្ថែមទៀត ។ ហេីយយោបល់របស់យេីងក្នុងនាម ជាមិត្តភក្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់ឲ្យអាជ្ញាធរស្វែងរកមធ្យោបាយក្នុងការផ្តល់ឡេីងវិញនូវសិទ្ធិ និងសេរីភាពរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ប្រឆាំងរូបគាត់។ តែក៏ត្រូវប្រេីពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ ។ យេីងទទូចសុំឲ្យពួកគេមានសេរីភាព និងត្រូវបានអនុញ្ញាត ទោះបីពួកគេស្ថិតក្នុងប្រទេស ឬក្រៅប្រទេសក្តី ដេីម្បីឲ្យពួកគេអាចចូលរួម ផ្តល់ជាសម្លេង ឲ្យគេបានដឹងឮ ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែវិច្ឆិកា, 2019 | ប្រភេទ: ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 8 ខែវិច្ឆិកា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) តាងនាមឲ្យស្ថានទូតអាមេរិក នៅកម្ពុជា ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ទីប្រឹក្សាផ្នែកអប់រំនៅសហរដ្ឋអាមេរិក សហការី និងមិត្តភក្តិ ដែលមានវត្តមាននៅក្នុងវេទិកាស្តីពីការអប់រំរបស់សហរដ្ឋអាមេរិក នៅរដ្ឋធានីភ្នំពេញ។ សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ! ស្ថានទូតអាមេរិកនៅភ្នំពេញ មានមោទកភាពក្នុងការរៀបចំវេទិកាថ្នាក់តំបន់ ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះគឺជាផ្នែកសំខាន់មួយនៃការខិតខំរបស់យើង ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នអប់រំថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្រ្ត និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំផ្នែកភាសាអង់គ្លេសសម្រាប់អាជីព និងការរកនិងការផ្តល់ការងារ។ ឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្តល់បទពិសោធន៍ខុសពីកន្លែងដទៃ។ ពួកគេផ្តល់បរិយាកាសសម្រាប់ឲ្យសិស្សធ្វើការវិភាគលម្អិត ហ៊ានប្រឈមបញ្ហាពិបាកៗ ហើយស្វែងយល់លក្ខណៈថ្មីៗ ទាក់ទងនិងប្រាជ្ញា ការសិក្សា និងចំណូលចិត្តផ្ទាល់ខ្លួន។ នៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក គំនិតថ្មីៗ ការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងការស្វែងយល់ត្រូវបានជំរុញលើកទឹកចិត្ត។ វាមានហេតុផលថា ហេតុអ្វីក៏ការអភិវឌ្ឍន៍ដ៏ខ្លាំងបំផុត ផ្នែកបច្ចេកវិទ្យា សង្គម និងវប្បធម៌នៅសហរដ្ឋអាមេរិក មានឡើងនៅតាមមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក (ដូចជាក្រុមហ៊ុន Dell, Facebook, Dropbox, Snapchat, …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 18 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ការសិក្សាអប់រំ, ភារធារី, សុន្ទរកថា
វិទ្យាស្ថានជាតិសុខភាពសាធារណៈ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក US-CDC ប្រចាំកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 9 ខែកញ្ញា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ (រៀបសម្រាប់ថ្លែង) សូមជម្រាបសួ ឯកឧត្តម ពូ សូធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ឯកឧត្តម ស៊ឹម វីរៈ ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក Walter Douglas ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សូមជម្រាបសួ អស់លោក លោកស្រីទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅថ្ងៃនេះ។ ដូចដែលមន្រ្តីជាន់ខ្ពស់ប្រចាំការិយាល័យរបស់យើង (និងជាឯកអគ្គរដ្ឋទូតតែងតាំងប្រចាំនៅកម្ពុជា) លោក Patrick Murphy បានមានប្រសាសន៍ នៅក្នុងពេលថ្មីៗនេះថា ឆ្នាំ ២០១៩ គឺជាឆ្នាំជាប្រវតិ្តសាស្រ្តមួយ នៅក្នុងការទាក់ទងរបស់យើងជាមួយតំបន់ទន្លេមេគង្គ។ ឆ្នាំនេះគឺជាខួបលើកទី ១០ នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើង នៅ Phuket ក្នុងឆ្នាំ ២០០៩។ យើងចាត់ទុកការចូលរួមរបស់យើងជាមួយតំបន់មេគង្គថាជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងសំរាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៃការខិតខំជារួមរបស់យើងក្នុងការគាំទ្រសមាគមអាស៊ាន ដោយរួមទាំងតាមរយៈគម្រោងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលមានបំណងបន្ថយគម្លាតគ្នាផ្នែកអភិវឌ្ឍន៍ រវាងបណ្តាប្រទេសអាស៊ាន ហើយជំរុញឯកភាពតំបន់។ ខ្ញុំសូមអរគុណ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 17 ខែមិថុនា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
ភ្នំបាខែង ខេត្តសៀមរាប ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) អរុណសួស្តី! ខ្ញុំរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី 30 របស់ អង្គការមូលនិធិប្រាសាទពិភពលោក នាថ្ងៃនេះ។ ខ្ញុំសូមចាប់ផ្តើមដោយអរគុណភ្ញៀវកិត្តិយសរបស់យើងចំពោះវត្តមាននៅថ្ងៃនេះ ដែលមានលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ជាម ផល្លី ស្ថាបត្យករជាន់ខ្ពស់និងជាអ្នកសម្របសម្រួល WMF នៅតំបន់អង្គរ និងក្រុមការងាររបស់ WMF កម្ពុជាទាំងអស់នៅកម្ពុជា។ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបញ្ជាក់ពីទំនាក់ទំនងយូរអង្វែងនិងដោយមានផលិតភាពរវាងសហរដ្ឋអាមេរិច មូលនិធិប្រាសាទពិភពលោក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)។ ក្នុងអំឡុងពេល 30 ឆ្នាំរបស់ WMF នៅកម្ពុជាវាបានចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជាហើយបានធ្វើឱ្យមានស្ថិរភាពនិងអភិរក្សប្រាសាទសំខាន់ៗ។ WMFបានគូសបញ្ជាក់ពីការរួមចំណែកខាងវប្បធម៌របស់កម្ពុជាក៏ដូចជាការបណ្តុះបណ្តលអ្នកជំនាញបេតិកភណ្ឌ។ នៅពេល WMF បានមកដល់តំបន់អង្គរ នៅឆ្នាំ 1989 ពួកគេបានរកឃើញថាទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកោពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងនូវឥទ្ធិពលឡើយ ។ គួរឱ្យសោកស្តាយ ទោះយ៉ាងណាប្រទេសនេះ បានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត។ WMF បានទទួលសា្គល់ថាមានការងារសំខាន់នៅតាមមូលដ្ឋាន ។ នោះមិនត្រឹមតែការអភិរក្សនិងការពារតំបន់វប្បធម៌សម្បូរបែបទាំងនេះប៉ុណ្ណោះទេប៉ុន្តែ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 10 ខែមិថុនា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍មកកាន់និវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។ ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។ មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាននៅយប់នេះ គឺ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic) …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ពាណិជ្ជកម្ម, ភារធារី, សហរដ្ឋអាមេរិក និងកម្ពុជា, សុន្ទរកថា
ដោយភារធារីនៃស្ថានទូតអាមេរិកនៅកម្ពុជា Michael Newbill ខ្ញុំសូមអបអរសាទរនិស្សិតកម្ពុជាទាំងអស់ ដែលត្រូវបានទទួលអោយចូលរៀននៅក្នុងស្ថាប័នមួយក្នុងចំណោមស្ថាប័នឧតុ្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលមានការទទួលស្គាល់ជាផ្លូវការចំនួនជាង៤៧០០ ។ អ្នកដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក បានក្លាយជាអ្នកដឹកនាំ និងជាអ្នកបង្កើតថ្មី (Innovator) នៅក្នុងវិស័យជាច្រើន នៅជុំវិញពិភពលោក ហើយអ្នកគួរតែមានមោទនភាពចំពោះការអញ្ជើញអោយចូលរួមជាមួយក្រុមយុវជនពិសេសនេះ ដែលជីវិតរបស់គេនឹងមាការផ្លាស់ប្តូរជារៀងរហូត ដោយសារថាមភាព ភាពបើកចំហ និងគុណភាពនៃសាលា នៅទូទាំងសហរដ្ឋអាមេរិក។ នៅកម្ពុជា មានសិស្សកាន់តែច្រើនឡើងសិក្សានៅបរទេស ក្នុងសហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ នៅឆ្នាំ ២០១៨ ចំនួននិស្សិតកម្ពុជាសិក្សានៅក្នុងសហរដ្ឋអាមេរិកមានកំណើនលើសឆ្នាំ ២០១៧ ចំនួន ២៩% ហើយគេរំពឹងថា និន្នាការនេះនឹងបន្តមានទៀត។ ការផ្តល់ការអនុញ្ញាតអោយចូលរៀន គឺជាលទ្ធផលនៃការគិតគូរហ្មត់ចត់ច្រើន និងការខិតខំ ទាំងរបស់និស្សិតដែលដាក់ពាក្យចូលរៀន ទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិក ដែលធ្វើការពិនិត្យហ្មត់ចត់លើពាក្យសុំចូលរៀនទាំងនោះ។ យើងមើលឃើញពីការប្រឹងប្រែង និងគំនិតច្នៃប្រឌិត ដែលអ្នកដាក់បញ្ចូលទៅក្នុងសំណេរនិងការស្រម៉ៃចង់បានរបស់អ្នក ការខិតខំរៀបចំសំរាប់ការប្រលងផ្នែកភាសាអង់គ្លេស និងការប្រលងដទៃទៀត ហើយនិងការប្តេជ្ញាចិត្តរបស់អ្នក ចំពោះការងារដើម្បីសហគមន៍ ហើយនិងចំណាប់អារម្មណ៍ផ្សេងៗក្រៅកម្មវិធីសិក្សា។ ពេលនេះ មាននិស្សិតអន្តរជាតិចំនួនជាងមួយលាននាក់កំពុងសិក្សានៅតាមស្ថាប័នឧត្តមសិក្សា ក្នុងសហរដ្ឋអាមេរិក ដែលជាការធ្វើអោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមាននិស្សិតអន្តរជាតិសិក្សាច្រើនជាងគេ អស់ពេលដ៏យូរមកហើយ។ នេះគឺជាការបញ្ជាក់ពីគុណភាពគ្មានអ្នកណាស្មើបាន នៃឧត្តមសិក្សានៅសហរដ្ឋអាមេរិក នៅក្នុងក្រសែភ្នែករបស់និស្សិតអន្តរជាតិ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែមេសា, 2019 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ (សម្រាប់ការផ្សព្វផ្សាយ) អរគុណចំពោះវត្តមានរបស់លោកអ្នកនារាត្រីនេះ ។ ខ្ញុំអាចមើលឃើញថាយើងមានភ្ញៀវដ៏អស្ចារ្យនិងមានចំណាប់អារម្មណ៍ចំពោះពិធីនេះ និងមានក្រុមអ្នកពិភាក្សាដ៏កំពូលៗ ត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មានអត្ថន័យនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជាដំបូងដល់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ខ្ញុំក៏ចង់អរគុណផងដែរ ដល់វាគ្មិនដែលផ្តល់ជាកិត្តិយសទាំងអស់ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្ម ។ យើងបានប្រើប្រាស់ការពិភាក្សានេះ ដើម្បីពីទស្សនវិស័យរបស់យើង អំពីអ្វីដែលបានកើតមានក្នុងសារព័ត៌មាននាពេលថ្មីៗនេះ ទោះបី ខ្ញុំទទួលស្គាល់ថា មិនមានការសរសេរពីបរិបទវាឲ្យបានច្រើន ឬប្រវត្តិរឿងឲ្យពិតឡើយ ។ នៅពេលអ្នកអានពីអត្ថបទបែបវិចារណកថា ដែលលើកសរសើរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីធ្វើឲ្យមានពាណិជ្ជកម្មបែបសេរីនិងមានការប្រកួតប្រជែង អ្នកបានដឹងហើយថារឿងអ្វីៗ អាចត្រូវបានគេប្រែទៅជារឿងផ្សេងមួយទៀត។ ការពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរបស់អាមេរិក និងចិន ដែលកំពុងតែបន្ត គឺជាការអភិវឌ្ឍសំខាន់និងចាំបាច់មួយ មួយមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងរបស់យើង និងសម្រាប់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀត ។ អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព និងផ្តល់ឲ្យគ្នាទៅវិញទៅមក ។ យើងជាប្រទេសដែលមានសេដ្ឋកិច្ចដែលបើកចំហបំផុតមួយនៅលើពិភពលោក ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 4 ខែមេសា, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ Rosewood ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ សូមជម្រាបសួ និងសូមអរគុណដែលបានអញ្ជើញមកចូលរួម នៅថ្ងៃនេះ។ ខ្ញុំមានក្តីរំភើបរីករាយដោយឃើញមានអ្នកចូលរួមជាច្រើននាក់ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទថ្ងៃនេះ គឺអនុសញ្ញាក្រុង Cape Town ហើយនិងអត្ថប្រយោជន៍របស់វា សម្រាប់វិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើន របស់ប្រទេសកម្ពុជា។ មុនពេលយើងចាប់ផ្តើម ខ្ញុំសូមអរគុណលោក Jeffrey Klang ដែលជាអ្នកជំនាញទាក់ទងនឹងអនុសញ្ញាក្រុង Cape Town មកពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ដែលបានអញ្ជើញធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចូលរួមក្នុងសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើង ដែលមានក្រុមហ៊ុន SSCA, AmCham Cambodia, Boeing និង GECAS ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អ្នកឧបត្ថម្ភរបស់យើង ដែលមាន Avis Budget Group, Dancing Bull និង Luma System ។ សូមចាប់ផ្តើមជាមួយនឹងតួលេខធំមួយ គឺ ៦ លាន។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទទួលទេសចរចំនួនប្រមាណ ៦ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សូមជម្រាបសួរ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកអគ្គរដ្ឋទូតអង់គ្លេស Tina Susan Redshaw និងភ្ញៀវកិត្តិយស អ្នកស្ម័គ្រចិត្ត អ្នកធ្វើបទបង្ហាញនិងសិស្ស និស្សិតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់អ្នកទាំងអស់គ្នា ដែលបានរៀបចំមហោស្រពដ៏គួរអោយចាប់អារម្មណ៍នេះ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានវត្តមាននៅទីនេះជាមួយលោករដ្ឋមន្ត្រី ណារ៉ុន និងសហការីជាច្រើននាក់មកពីផ្នែកអប់រំ ការទូតនិងធុរកិច្ច។ ជាពិសេស ខ្ញុំសូមទទួលស្គាល់នូវកិច្ចការរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលគាំទ្រដល់មហោស្រពវិទ្យាសាស្រ្តនិងវិស្វកម្មកម្ពុជាលើកទី៥នេះ។ បើគ្មានការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់អ្នកស្ម័គ្រចិត្តជាច្រើនទេ ព្រឹត្ដិការណ៍មួយនេះមិនអាចកើតឡើងបានឡើយ។ ហើយជាការពិត រឿងមួយដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈពិសេស គឺថា វាត្រូវបានដឹកនាំរៀបចំដោយនិស្សិត។ បន្ថែមពីលើការបង្ហាញឱ្យនិស្សិតកម្ពុជារាប់ពាន់នាក់នូវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងវិស្វកម្ម វាផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាវ័យក្មេងនិងជួយពួកគេឱ្យមានជំនាញក្នុងការធ្វើផែនការគម្រោង។ ចូរសម្លឹងមើលអ្នកទស្សនា និងគ្រប់ការតាំងបង្ហាញដ៏អស្ចារ្យនៅខាងក្រៅ ខ្ញុំអាចមើលឃើញថា យុវវ័យកម្ពុជា ពិតជាមានការរំភើបយ៉ាងខ្លាំងអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងឱកាសប្រើប្រាស់វាដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមកម្ពុជាកាន់តែទំនើប និងប្រកបដោយការច្នៃប្រឌិត។ សហរដ្ឋអាមេរិក មានមោទនភាពធ្វើជាអ្នកឧបត្ថម្ភដល់មហោស្រពនេះ និងការប្រកួតប្រជែងផ្នែកមនុស្សយន្ត និងជាអ្នកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកែលម្អការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មហោស្រពនេះ ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសរៀនសូត្រអំពីអាជីពដ៏គួរឱ្យរំភើបជាច្រើននៅក្នុងវិស័យ STEM ។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 22 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សហរដ្ឋអាមេរិកធ្វើការកត់សម្គាល់ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដោយសារមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ។ យើងមានកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។ សហរដ្ឋអាមេរិក សូមអំពាវនាវអោយថ្នាក់ដឹកនាំកម្ពុជា ស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ អោយប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតអោយសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ។ ថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA ។ ដូចដែលស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmström បានមានប្រសាសន៍ថា ៖ «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែកុម្ភៈ, 2019 | ប្រភេទ: ពត៌មាន, សុន្ទរកថា
សណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់ពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST)។ ខ្ញុំសូមចាប់ផ្តើមដោយសូមសំដែងអំណរគុណជាពិសេសដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ដែលមកចូលរួមជាមួយយើងនៅថ្ងៃនេះ។ ឯកឧត្តម ជាការល្អណាស់ដែលខ្ញុំបានជួបឯកឧត្តម ហើយបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យកសិកម្ម។ សហរដ្ឋអាមេរិកគាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។ ឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់យើងកំពុងតែជួយកម្ពុជាជាមួយនឹងបទដ្ឋាន SPS ដើម្បីកែលំអផលិតផលស្វាយចន្ទី និងស្វាយ ហើយកំពុងផ្តល់ជំនួយបច្ចេកទេសលើការធ្វើផែនការជាយុទ្ធសាស្រ្ត និងច្បាប់ស្តីពីកុងត្រាទាក់ទងនឹងការធ្វើកសិកម្ម ក្នុងចំណោមគម្រោងកសិកម្ម និងស្បៀងអាហារដទៃជាច្រើនទៀត។ គម្រោង CAST បានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិកម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។ គម្រោង CAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀង …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 1 ខែកុម្ភៈ, 2019 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សណ្ឋាគារ Raffle ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង) សូមស្វាគមន៍មកក្នុងពិធីបិទនៃសប្តាហ៍ម្ហូបអាហារអាមេរិក។ សូមអរគុណដែលបានអញ្ជើញមក។ ខ្ញុំសូមអរគុណជាពិសេសដល់ឯកឧត្តម វ៉ាត់ ចំរើន មកពីក្រសួងទេសចរណ៍ ដែលបានអញ្ជើញមក នៅល្ងាចនេះ។ តើម្ហូបអាមេរិកមានអ្វីខ្លះ?Hot dogs? Pizza? Buffalo wings? Tacos? Hoagies? Chili bacon double cheese burger? ទាំងនេះគឺជាម្ហូបអាហារដែលពេញនិយមនៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។ តែនៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប្រទេសអាមេរិកកាន់តែមានការចាប់អារម្មណ៍ច្រើនឡើងលើការធ្វើម្ហូបតាមបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដោយយើងមានស្រែចំការដាំដុះច្រើន ប្រកបដោយជីជាតិ ហើយប្រើឥទ្ធិពលមកពីទូទាំងពិភពលោក។ ដោយសារយើងមានវប្បធម៌ចំរុះ មុខម្ហូបរបស់យើងជាច្រើនចេញមកពីភាពសំបូរបែបប្លែកៗនៃប្រទេសអាមេរិក តែយើងបញ្ចូលវាជាមួយរសជាតិអន្តរជាតិ និងរសជាតិតំបន់។ កាលពីប៉ុន្មានទសវត្សមុន ប្រទេសអាមេរិកគ្មានឈ្មោះល្បីក្នុងរឿងមុខម្ហូប និងអាហារទេ។ តែ ប្រសិនបើអ្នកមិនបានបរិភោគនៅប្រទេសអាមេរិកអស់រយៈពេលយូរ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ទាក់ទងនឹងភោជនីយដ្ឋាន និងអាហារ នៅតាមគ្រប់ទីក្រុងតូចធំ នៅទូទាំងប្រទេស។ នៅទសវត្សឆ្នាំ ១៩៩០ អ្នកជំនាញហើយចូលចិត្តរឿងម្ហូបអាហារដែលមានគំនិតច្នៃប្រឌិតបានចាប់ផ្តើមធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងមួយនៅក្នុងការ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែធ្នូ, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, ភារធារី, សុន្ទរកថា
សេតវិមាន ការិយាល័យអនុប្រធានាធិបតី សម្រាប់ការចេញផ្សាយព័ត៌មានបន្ទាន់ ថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សូមអរគុណលោក Scott។ ហើយសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ នាយករដ្ឋមន្ត្រី O’Neill ប្រធាន Taureka អ្នកតំណាងនានាមកពីទូទាំងតំបន់ ថ្នាក់ដឹកនាំសហគមន៍ធុរកិច្ច និងភ្ញៀវកិត្តិយសទាំងអស់របស់យើង វាជាកិត្ដិយសរបស់ខ្ញុំដើម្បីចូលរួមជាមួយលោកអ្នកនៅទីនេះ នៅក្នុង “វេទកាសេដ្ឋកិច្ចចំបង” នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៖ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអេប៉េក 2018 (2018 APEC CEO Summit។ សូមអរគុណលោកអ្នកទាំងអស់ដែលមានវត្តមាននៅទីនេះ។ (ស្នូរ ទះដៃ។) កាលពីឆ្នាំមុននៅក្នុងវេទិកានេះ លោកប្រធានាធិបតី Donald Trump បានកំណត់ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សំរាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ ដែលតាមសំដីរបស់លោក ថា “ប្រទេសមានឯករាជ្យនិងអធិបតេយ្យ ដែលមានវប្បធម៌ចម្រុះ និងក្តីសុបិន្តខុសគ្នាជាច្រើន [អាច] មានវិបុលភាព ជាមួយគ្នា” និងភាពសំបូរសប្បាយ ក្នុង សេរីភាពនិងសន្តិភាព”។ ថ្ងៃនេះ ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកប្រធានាធិបតី Trump បានបញ្ជូនខ្ញុំមកទីនេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែវិច្ឆិកា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមអរគុណ Kate ចំពោះការណែនាំដ៏ល្អ ។ សុវណ្ណ វាជាការល្អដែលបានធ្វើការជាមួយគ្នាម្តងទៀត។ សូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអ្វីដែលខ្ញុំសង្ឃឹមថា ជាការពិភាក្សាគ្នាដ៏គួរអោយចាប់អារម្មណ៍ និងមានលក្ខណៈជាក់ស្តែង ស្តីពីឱកាស និងការប្រឈមសំរាប់ស្រ្តីក្នុងមុខជំនួញ និងស្រ្តីជាសហគ្រិន។ ខ្ញុំមានសេចក្តីរីករាយដោយបានឃើញសហគ្រិន និងអ្នកជំនួញជាស្រ្តី និងតំណាងនៃអង្គការមួយចំនួន ដែលខំធ្វើការដើម្បីទ្រទ្រង់ភាពជាសហគ្រិន និងភាពជាសហគ្រិនរបស់ស្រ្តីនៅកម្ពុជា។ ខ្ញុំរីករាយផងដែរក្នុងការស្វាគមន៍សមភាគីរបស់យើងខាងរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរហ្មត់ចត់ក្នុងការងារបង្កើតក្របខ័ណ្ឌទ្រទ្រង់សហគ្រិនថ្មីៗ ហើយមានផែនការដ៏គួរអោយចាប់អារម្មណ៍ដើម្បីសំរេចគោលដៅនេះ។ ខ្ញុំរីករាយដោយបានចូលរួមជាមួយសភាពាណិជ្ជកម្មអាមេរិក និងដៃគូអភិវឌ្ឍន៍របស់យើង។ សូមអរគុណដែលបានអញ្ជើញមក ។ ខ្ញុំសូមចាប់ផ្តើមដោយឆ្លើយនឹងសំណួរគន្លឹះមួយថា ហេតុអ្វីក៏យើងហៅពិធីនេះថា “យើងបន្ទាប់”(We Next)? វាងាយទេ។ ពាក្យថា WE គឺជាពាក្យកាត់នៃពាក្យថា “Women’s Entrepreneurship” (ភាពជាសហគ្រិនរបស់ស្រ្តី) ហើយពាក្យថា “Next (បន្ទាប់) ឆ្លុះបញ្ចាំងជំនឿរបស់យើងថា ពេលនេះគឺជាពេលចេញពីការពិភាក្សាទូទៅ លើសារៈសំខាន់នៃការទ្រទ្រង់ស្រ្តីអ្នកជំនួញ ដែលយើងទាំងអស់គ្នាមានដូចគ្នា ទៅរកការសហការគ្នាដែលដៅលើសកម្មភាព ដើម្បីកែលំអស្ថានភាពជាក់ស្តែងរបស់សហគ្រិនជាស្រ្តី។ ព្រឹត្តិការណ៍មួយចំនួន នៅក្នុងឆ្នាំកន្លងទៅនេះ ធ្វើអោយយើងជឿថា វាដល់ពេលហើយដែលយើងត្រូវបង្កើនការពិភាក្សាមួយកំរិតទៀត។ នៅខែមុន រដ្ឋាភិបាលបានចេញប្រកាសដ៏សំខាន់ គឺអនុក្រិត្យលេខ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 15 ខែវិច្ឆិកា, 2018 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សារមន្ទីរជាតិ ភ្នំពេញ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ សហការីមកពីផ្នែកសារព័ត៌មាន។ សូមអរគុណលោកអ្នកទាំងអស់ដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមចាប់ផ្តើមដោយសូមអរគុណភ្ញៀវកិត្តិយសរបស់យើងដែលមានវត្តមាននៅថ្ងៃនេះ គឺលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ លោកគង់ វីរៈ ប្រធានសារមន្ទីរជាតិ។ ខ្ញុំមានសេចក្តីរីករាយផងឃើញឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ នៅថ្ងៃនេះ។ នៅក្នុងពេល ៣ ឆ្នាំកន្លងទៅនេះ លោក និងខ្ញុំបានចុះហត្ថលេខាលើឯកសារមួយចំនួនជាមួយគ្នា។ ខ្ញុំមានការសោកស្តាយដែលអាណតិ្តរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតនឹងចប់ក្នុងពេលឆាប់ៗនេះ តែពេលនេះ ខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាននៅក្នុងពិធីដ៏ពិសេសនេះ។ ពិធីនេះគឺជាការបង្ហាញអោយឃើញនូវទំនាក់ទំនងល្អ និងយូរលង់ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ យើងនឹងចុះហត្ថលេខាលើឯកសារពីរសំខាន់នៅថ្ងៃនេះ ដែលបង្ហាញពីទំហំ និងសារៈសំខាន់នៃទំនាក់ទំនងនេះ។ ឯកសារទី១ ដែលយើងនឹងចុះហត្ថលេខាលើគឺអំណោយថវិការបស់មូលនិធិ AFCP ចំនួន ២០០ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 7 ខែវិច្ឆិកា, 2018 | ប្រភេទ: ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ភោជនីយដ្ឋាន Lyla, ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ (រៀបចំសម្រាប់ថ្លែង) ស្ថាប័នសារព័ត៌មានដើរតួនាទីសំខាន់បី នៅក្នុងប្រទេសមួយ។ ទីមួយ សារព័ត៌មានដែលមានភាពសេរី មានការទទួលខុសត្រូវនៅក្នុងការធ្វើអោយសាធារណជនដឹងពីការវិវត្តនៅក្នុងមូលដ្ឋាន និងនៅក្នុងប្រទេសទាំងមូល បានត្រឹមត្រូវ និងទាន់ពេលវេលា ដូចជាសេចក្តីថ្លែងការណ៍ទាក់ទងនឹងគោលនយោបាយ ផែនការវិនិយោគ បទល្មើស ការងារសាធារណការ សកម្មភាពរបស់ពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។ រឿងទាំងនេះត្រូវតែបង្ហាញការពិត តែគេថែមទាំងមានការទទួលខុសត្រូវក្នុងការពន្យល់ពីបរិបទនៅជុំវិញការវិវត្តទាំងនេះ រួមទាំង ទស្សនៈបន្ថែមទៀត។ ទីពីរ ផ្នែកសារព័ត៌មានគឺជាអ្នកតាមដានឯករាជ្យរបស់សាធារណជន ដោយធ្វើអោយរដ្ឋាភិបាល ក្រុមហ៊ុន និងអង្គការដទៃទៀតមានគណនេយ្យភាព។ បើគ្មានសារព័ត៌មានដែលសេរីទេ នោះពលរដ្ឋមិនដឹងពីអំពើពុករលួយទេ។ គេមិនដឹងអំពីកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលរបស់គេចុះជាមួយក្រុមហ៊ុនបរទេសឬប្រទេសផ្សេង ដើម្បីបញ្ជាក់ អោយដឹងច្បាស់ថា កិច្ចព្រមព្រៀងទាំងនោះបំរើប្រយោជន៍អោយប្រជាជនខ្មែរទាំងអស់។ គេមិនដឹងថា តើអ្នកណានៅពីក្រោយការទិញដី ឬការកាប់ឈើខុសច្បាប់ពាសវាលពាសកាល។ គេនឹងមិនដឹងនូវអ្វីដែលអ្នកតំណាងជាប់ឆ្នោតរបស់គេនិយាយនៅក្នុងរដ្ឋសភា អ្វីដែលគេធ្វើជាមួយអន្តរជាតិ ឬថាតើផលប្រយោជន៍នៃមុខរបររកស៊ីរបស់គេដើរផ្ទុយនឹងផលប្រយោជន៍នៃភារកិច្ចក្នុងមុខតំណែងផ្លូវការរបស់គេឬអត់នោះទេ។ ទីបី ផ្នែកសារព័ត៌មានមានការទទួលខុសត្រូវក្នុងការផ្តល់ទស្សនៈនានាជាច្រើន ផ្តល់ជាវេទិកាសំរាប់អោយគេចែករំលែកទស្សនៈជាមួយប្រជាជន។ ពលរដ្ឋ ឯកអគ្គរដ្ឋទូត អង្គការមិនមែនរដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាល និងអង្គការផ្នែកសារព័ត៌មានរបស់រដ្ឋាភិបាលសុទ្ធតែមានចំណែក និងតួនាទី នៅក្នុងរឿងនេះ។ វាគ្មានអ្វីខុសទេបើគេគាំទ្រមតិលើគោលជំហរឬទង្វើអ្វីមួយ ពិសេសបើការគាំទ្រនោះភាពត្រឹមត្រូវ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 29 ខែតុលា, 2018 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារ Rosewood ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ សូមជំរាបសួរ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការីដទៃទៀតក្នុងរាជរដ្ឋាភិបាល កម្ពុជា លោកឧកញ៉ា លោកជំទាវឧកញ៉ា និងអ្នកដឹកនាំឆ្នើមៗដទៃទៀតក្នុងក្រុមហ៊ុនកម្ពុជា។ សូមជំរាបសួរ លោក Allen Tan ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា សមាជិកជាទីគោរពនៃប្រតិភូធុរកិច្ចអាមេរិករបស់យើង ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី សូមអរគុណដែលបានអញ្ជើញចូលរួមជាមួយយើង នៅថ្ងៃនេះ។ នៅពេលចុងក្រោយដែលខ្ញុំបានធ្វើការជំរុញផ្សព្វផ្សាពាណិជ្ជកម្មនៅក្នុងបន្ទប់នេះ ខ្ញុំបែរជាបានផឹកទឹកដែលចេញពីម៉ាស៊ីនសំអាតកំរាលព្រំ។ ថ្ងៃនេះ ខ្ញុំសង្ឃឹមថា នឹងមិនជួបប្រទះនឹងការភ្ញាក់ផ្អើលដូចនោះទៀតទេ។ ខ្ញុំរីករាយដោយឃើញមនុស្សច្រើនមកនៅព្រឹកនេះ ដើម្បីពិភាក្សា និងស្វែងយល់ថែមទៀតពីឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ដែលយើងសង្ឃឹមថា នឹងក្លាយជាភាពជាដៃគូយូរអង្វែង ប្រកបដោយផ្លែផ្កា ។ ខ្ញុំសូមចាប់ផ្តើមដោយអរគុណរដ្ឋាភិបាលដែលបានធ្វើសហប្រតិបត្តិការ នៅក្នុងការធ្វើអោយមានការប្រជុំធុរកិច្ចនេះឡើង។ យើងទើបតែមានការស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នាដែលក្នុងនោះ មានការផ្លាស់ប្តូរព័ត៌មានគ្នាយ៉ាងច្រើន ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយរសៀលនេះ យើងគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម។ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 26 ខែកញ្ញា, 2018 | ប្រភេទ: ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សណ្ឋាគារ Raffles Hotel ភ្នំពេញ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ (ត្រូវបានរៀបចំសម្រាប់ថ្លែង) សូមជម្រាបសួរ លោក លោកស្រីទាំងអស់! ជាបឋម ខ្ញុំសូមស្វាគមន៍អ្នកចូលរួមទាំងអស់ ដែលបានមកពីប្រទេសផ្សេងទៀត ដើម្បីចូលរួមក្នុងសន្និសីទនេះ។ ពិតណាស់ ខ្ញុំចង់អរគុណលោកឯកអគ្គរដ្ឋទូត ពូ សុធីរៈ ដែលបានដឹកនាំ និងមានចក្ខុវិស័យនៅក្នុងការរៀបចំសន្និសីទនេះ។ វាជាប្រធានបទត្រូវតាមពេលវេលាណាស់ ហើយយើងសូមអរគុណចំពោះវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានរៀបចំវេទិកានេះឡើង។ ខ្ញុំសូមអរគុណផងដែរចំពោះវិទ្យាស្ថានស្រាវជ្រាវភស្តុភារអន្តរជាតិនៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា នៅ Kunming នៃប្រទេសចិន និងមូលនិធិ Konrad-Adenauer-Stiftung (KAS) នៅកម្ពុជា ដែលធ្វើការឧបត្ថម្ភដល់វេទិកានេះ។ សន្និសីទនេះត្រូវបានធ្វើឡើងត្រូវកន្លែង និងត្រូវពេលវេលា។ ប្រទេសកម្ពុជាមិនមែនគ្រាន់តែស្ថិតនៅកណ្តាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែប៉ុណ្ណោះទេ តែថែមទាំងនៅកណ្តាលនៃអាស៊ានផងដែរ។ ដូចដែលទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Pompeo មកកាន់តំបន់នេះ កាលពីខែមុនបានបង្ហាញស្រាប់ សហរដ្ឋអាមេរិកចាត់ទុកការចូលរួមរបស់អាស៊ានថា មានសារៈសំខាន់បំផុត នៅក្នុងតំបន់។ យើងបានឃើញអត្ថបទជាច្រើនដែលធ្វើការចោទសួរមកលើទិសនៃនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេះ។ ការពិភាក្សាគ្នាលើបញ្ហាទាំងនះមានសារៈសំខាន់។ នេះគឺជាតួនាទីដ៏ល្អសម្រាប់វិទ្យាស្ថាន CICP នៅក្នុងការនាំវាគ្មិន …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 20 ខែកញ្ញា, 2018 | ប្រភេទ: ពត៌មាន, ភារធារី, សុន្ទរកថា
ស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក បិន វណ្ណា អភិបាលស្រុកក្រគរ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកវេជ្ជបណ្ឌិត ណុប សុភិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រគរ ភ្ញៀវកិត្តិយស បុគ្គលិកមន្ទីរពេទ្យបង្អែក និងបងប្អូនប្រជាពលរដ្ឋស្រុកក្រគរទាំងអស់ ជាទីគោរព! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានអញ្ជើញខ្ញុំមកចូលរួមមានមតិសំណេះសំណាលជាមួយបងប្អូនទាំងអស់ ក្នុងពិធីសម្ពោធអគារថ្មីនេះ ថ្ងៃនេះ។ ចំពោះខ្ញុំ ពិធីនេះមានលក្ខណៈពិសេសពីរយ៉ាង៖ ទីមួយ អគារថ្មី ដ៏ទំនើប នៅពីក្រោយយើងទាំងអស់គ្នានេះ គឺជាភស្តុតាងជាក់ស្តែង ដែលបង្ហាញនូវភាពជាដៃគូរដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង ដល់សេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ អគារដែលមាន ១១ បន្ទប់នេះ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 14 ខែសីហា, 2018 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សេតវិមាន ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកមានការសោកស្តាយដែលការបោះឆ្នោតសភានៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតដែលមានកំហុសឆ្គងនេះ ដែលបានផាត់ចេញនូវគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធមុ្មនុញ្ញនៃប្រទេសកម្ពុជា ហើយកាត់បន្ថយយ៉ាងច្រើននូវការសំរេចបានរបស់ប្រទេសកម្ពុជា នៅក្នុងការជំរុញការផ្សះផ្សានយោបាយ និងកំណើនសេដ្ឋកិច្ច តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។ យើងមានការខកខិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាសំរេចដកសិទ្ធិបោះឆ្នោតពីអ្នកបោះឆ្នោតរាប់លាននាក់ ដែលមានមោទនភាពដោយត្រឹមត្រូវ ចំពោះការអភិវឌ្ឍន៍នៃប្រទេសរបស់គេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ លទ្ធិប្រជាធិបតេយ្យពិតប្រាកដមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោត និងជំរុញហើយការពារការផ្លាស់ប្តូរមតិយោបល់ដោយសេរី។ ផ្ទុយទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែនៅមុនការបោះឆ្នោតនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល រំលាយគណបក្សប្រឆាំងធំជាងគេ ចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងបានដាក់បំរាមលើមេដឹកនាំជាន់ខ្ពស់នៃគណបក្សនេះមិនអោយចូលរួមនៅក្នុងដំណើរការនយោបាយ។ យុទ្ធនាការបោះឆ្នោតត្រូវបានរារាំងដោយការគំរាមកំហែងរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថានឹងដាក់ទោសលើអ្នកដែលសំរេចចិត្តមិនទៅបោះឆ្នោត។ ទង្វើទាំងនេះធ្វើអោយប្រជាជនកម្ពុជាបាត់បង់សំលេង និងសិទ្ធិជ្រើសរើស នៅក្នុងការកំណត់អនាគតនៃប្រទេសរបស់គេ។ សហរដ្ឋអាមេរិកនឹងពិចារណាលើជំហានបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ហើយនិងដំណើរថយក្រោយដទៃទៀត នៅក្នុងពេលថ្មីៗនេះ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ដោយរួមមានការពង្រីកច្រើនថែមទៀតនូវបំរាមលើការផ្តល់ទិដ្ឋាការ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 30 ខែកក្កដា, 2018 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនមួយរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានរួមចំណែកគិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ នៅកម្ពុជា។ ប៉ុន្តែការដើរថយក្រោយក្នុងពេលថ្មីៗនេះនៃលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដូចជាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ កុម្ភៈ ដែលមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរនោះឡើយ។ការដើរថយក្រោយទាំងនេះបានបង្ខំអោយសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួនដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំអោយប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកត្រូវបានប្រើប្រាស់ដើម្បីជួយដល់ទង្វើ ដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ ដោយផ្អែកលើការពិនិត្យមើលឡើងវិញនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាកឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយទាំងនេះ។ យើងនឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀត។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 28 ខែកុម្ភៈ, 2018 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ដោយ លោកឯកអគ្គរដ្ឋទូត William A. Heidt តើលោកអ្នកដឹងទេថា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍គឺ នៅពេលនេះ គឺជាទីផ្សារបច្ចេកវិទ្យាដ៏ក្តៅជាងគេ ក្នុងពិភពលោក? “សេះ” ចំនួន ៨ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លា បានលេចមុខឡើងនៅក្នុងតំបន់ ដោយរួមមានក្រុមហ៊ុន Sea (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសសឹង្ហបូរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុនផ្នែកទីផ្សាររបស់ប្រទេសឥណ្តូនេស៊ី) និងក្រុមហ៊ុន VNG (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសវៀតណាម)។ តំបន់នេះមានអ្នកប្រើប្រាស់អ៊ិនធ័រណែតតាមទូរស័ព្ទដៃចំនួនជាង ៣០០ លាននាក់ ដែលភាគច្រើនស្ថិតក្នុងអាយុក្រោម ៣៥ ឆ្នាំ)។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនទុនវិនិយោគផ្សងព្រេង (Venture capital firm) របស់អាមេរិកមានការិយាល័យនៅប្រទេសសឹង្ហបូរី និងទីក្រុងដទៃទៀត នៅក្នុងតំបន់។ ក្រុមហ៊ុនទាំងនេះកំពុងតែ កសាងទំនាក់ទំនង ចេញផលិតផលថ្មីៗ ហើយផ្តល់ថវិកាដល់ក្រុមហ៊ុនទើបបង្កើតថ្មីរាប់សិបទៀតនៅក្នុងតំបន់។ វិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងយ៉ាងឆាប់ផងដែរ។ ក្រុមហ៊ុបច្ចេកវិទ្យារបស់កម្ពុជាដែលកំពុងរះ ដូចជាក្រុមហ៊ុន Morakot …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 27 ខែតុលា, 2017 | ប្រភេទ: កម្មវិធីផ្សេងៗ, ពត៌មាន, សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ស្ថានទូតអាមេរិក ប្រចាំទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។ នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី ៤ ឆ្នាំមុន។ និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ។ វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា។ តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថាលោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 12 ខែកញ្ញា, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន, ឯកអគ្គរដ្ឋទូត
សារមន្ទីរជាតិ ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ សូមជំរាបសួ។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅថ្ងៃនេះ ដើម្បីអបអរបទថ្មីបំផុតមួយសំរាប់ពិធីបង្សកូលនៅកម្ពុជា។ សូមអបអរសាទរចំពោះលោកព្រឹម ភឿនដែលបានដឹកនាំអង្គការខ្មែរអមរតាសិល្បៈ (CLA) ព្រមទាំងបណ្ឌិត ហ៊ីម សុភី បណ្ឌិត រិទ្ធិ ផាន និងក្រុមសមាជិកប្រកបដោយទេពកោសល្យទាំងមូល ដែលបានធ្វើអោយមានបទនេះឡើង។ អង្គការ CLA បានធ្វើការយ៉ាងល្អក្នុងការលើកកំពស់ និងអភិរក្សសិល្បៈនៅកម្ពុជា ហើយស្ថានទូតអាមេរិកមានមោទនភាពដែលបានសហការជាមួយអង្គការនេះ ក្នុងគំរោងនានា នៅក្នុងរយៈពេលរាប់ឆ្នាំមកនេះ។ ស្ថានទូតមានសេចក្តីរីករាយដែលបានជួយក្នុងគំរោងនេះ ដោយបាននាំគ្រូភ្លេងអាមេរិកដែលត្រូវបានតែងតាំងសំរាប់ទទួលរង្វាន់ Grammy គឺលោក Andrew Cyr មកប្រទេសកម្ពុជា។ នៅកម្ពុជា លោក Andrew នឹងធ្វើការលើគំរោងខុសៗគ្នាមួយចំនួន ដូចជាធ្វើការជាមួយតន្រ្តីករខ្លះពាក់ព័ន្ធនឹងពិធីបង្សកូល ដើម្បីអោយពួកគេមានការរៀបចំខ្លួនសំរាប់ដំណើរទស្សនកិច្ចរបស់គេទៅកាន់ទីក្រុង New York និងទីក្រុង Boston នៅខែធ្នូ។ ដូចលោកអ្នកដឹងហើយ បទនេះគឺជាការរំលឹកដល់សោកនាដកម្មនៅក្នុងអំឡុងទសវត្សទី ៧០ ក្នុងសម័យកាលខ្មែរក្រហម។ តែសំខាន់ជាងនេះទៅទៀត គឺស្តីពីក្តីសង្ឃឹម និងការបន្តដើរទៅមុខ។ ខ្ញុំដឹងថា ទស្សនិកជនដែលបានលឺបទនេះនៅទីក្រុង New York …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 13 ខែកក្កដា, 2017 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
ចេញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញសូមអបអរសាទរចំពោះប្រជាជនកម្ពុជារាប់លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសមេដឹកនាំឃុំសង្កាត់របស់គេ។ យើងសូមសរសើរផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មន្រ្តីរៀបចំការបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយរៀបចំ និងដំណើរការការបោះឆ្នោតនេះ។ ស្ថានទូតអាមេរិកបានបញ្ជូនក្រុមសង្កេតការណ៍បោះឆ្នោតចំនួន ៤០ ក្រុម អោយទៅធ្វើការសង្កេតការណ៍នៅទូទាំងប្រទេសកម្ពុជា ដោយធ្វើការសំរបសំរួលជាមួយនឹងគជប។ ក្រុមទាំងនេះបានចុះទៅដល់ទីតាំងចំនួនជាង ៣០០ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួន ១៣។ ជាទូទៅ ស្ថានីយបោះឆ្នោតដែលក្រុមទាំងនេះបានសង្កេត មានរៀបរៀបរយ និងភាពស្ងប់ស្ងាត់។ របាយការណ៍បន្ថែមទៀតពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិដទៃទៀតបានគាំទ្រការរកឃើញទាំងនេះដែរ។ យើងនឹងបន្តតាមដានព្រឹត្តិការណ៍នានា ក្នុងពេលដែលគជបរៀបចំ និងប្រកាសលទ្ធផល។ យើងរំពឹងថា គជបបំពេញការទទួលខុសត្រូវនេះ ដោយភាពស្មោះត្រង់ និងតំលាភាពខ្ពស់បំផុត ហើយរំពឹងថា គជបនឹងធ្វើការស៊ើបអង្កេតពេញលេញផងដែរ ចំពោះកង្វល់ដែលសំដែងដោយគណបក្សប្រឆាំងនានា និងអង្គការសង្គមស៊ីវិលទាំងឡាយ នៅមុនពេល និងនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ។ ការបោះឆ្នោតកាលពីម្សិលម៉ិញនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាបន្ត នៅកម្ពុជា។ យើងសូមអំពាវនាវអោយពលរដ្ឋ គណបក្សនយោបាយ និងស្ថាប័ននានា នៅកម្ពុជាទទួលយកលទ្ធផលនៃការបោះឆ្នោតដោយស្ងប់ចិត្ត និងក្នុងស្មារតីនៃការផ្សះផ្សា និងសហប្រតិបត្តិការគ្នា។
អានបន្ថែម»
ដោយ U.S. Mission Cambodia | 6 ខែមិថុនា, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
ចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ នៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភះនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។ វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលះទេសះកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។ រដ្ឋធម្មនុញរបស់កម្ពុជាបានចែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតគណបក្សនយោបាយ។ គណបក្សនយោបាយ ដើរតួដ៏សំខាន់នៅគ្រប់សង្គមប្រជាធិបតេយ្យ។ គណបក្សនយោបាយជាមធ្យោបាយដែលឆន្ទះរបស់ ប្រជាពលរដ្ឋត្រូវបានអនុវត្តតាមរយះអភិបាលកិច្ចនិងច្បាប់។ កម្ពុជាអាចមានមោទនភាពក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនក្នុងរយះពេលជាង២៥ឆ្នាំមកនេះ ដោយបានរៀបចំការបោះឆ្នោតចំនួនប្រាំលើកកន្លងមកហើយ និងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងកើតមាន ឆ្លុះអោយឃើញពីការឆ្ពោះទៅរកការបោះឆ្នោតលើកទី៦នៅពេលខាងមុខ។ សកម្មភាព ណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការ ដើរថយក្រោយមួយដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំអោយ មានជាសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនាពេលខាងមុខ។ យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ មានលក្ខណះ សេរី បើកចំហរនិងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាស ក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា៕
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែកុម្ភៈ, 2017 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
តាមការថ្លែង សៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ សូមជំរាបសួលោកអ្នកទាំងអស់! តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបើកនេះសំរាប់សិស្សថ្មីដែលទទួលអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស (English Access) របស់យើង។ ខ្ញុំសូមអរគុណលោក ឌឹម ប៊ុនថង អ្នកគ្រប់គ្រងកម្មវិធី Access និងលោកគ្រូ ទួត លីសុវណ្ណដាដែលបង្រៀនសិស្ស Access ដែលបានអញ្ជើញយើងមកចូលរួមនៅក្នុងកម្មវិធីនេះ។ ខ្ញុំសូមអរគុណលោក សំលន់ មេឃុំសាលាកំរើក និងលោក….មេឃុំជ្រៀវ ដែលអញ្ជើញមកចូលរួមជាមួយយើង នៅពេលនេះ។ ខ្ញុំសូមអបអរសាទរចំពោះសិស្សទាំងអស់ ដែលត្រូវបានជ្រើសរើសអោយចូលរួមនៅក្នុងកម្មវិធីផ្នែកភាសាអង់គ្លេសនេះ របស់ស្ថានទូតអាមេរិក។ តាំងពីឆ្នាំ២០០៤ មក កម្មវិធី English Access បានផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួនជាង ១២០០ នាក់ហើយ។ នៅឆ្នាំនេះ សិស្សកម្ពុជាសរុបចំនួន ១៣៥ នាក់ ដូចក្មួយៗទាំងអស់គ្នា ចាប់ផ្តើមសិក្សាក្នុងកម្មវិធី Access នេះ។ ក្រុមរបស់ក្មួយៗគឺជាក្រុមដំបូងគេដែលសិក្សានៅក្នុងកម្មវិធី Access នៅក្នុងខេត្តសៀមរាប ហើយចូលរួមជាមួយកម្មវិធី Access របស់យើងដទៃទៀត នៅក្នុងខេត្តចំនួន ៨ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 12 ខែមករា, 2017 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ រយៈពេល៣៥ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីរបាយការណ៍ដំបូងស្តីពីជំងឺដែលគេហៅថា ជំងឺអេដស៍ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនោះ មានមនុស្សប្រមាណ ៣៥ លាននាក់ នៅ ទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺដែលមានការទាក់ទងនឹងជំងឺអេដស៍ ដោយក្នុងនោះមានចំនួន ១១៥ ០០០ នៅកម្ពុជា។ ទោះបីជាជំងឺនេះបានរាលដាលខ្លាំងក្លានៅទីនេះក្តី កម្ពុជាបានក្លាយជាប្រទេសនាំមុខគេនៅលើ ពិភពលោកក្នុងការខិតខំប្រយុទ្ធនឹងជំងឺអេដស៍។ សព្វថ្ងៃនេះ ក្នុងពេលពិភពលោកអបអរទិវា ប្រយុទ្ធនឹងជំងឺអេដស៍ យើងអបអរជោគជ័យរបស់ប្រទេសកម្ពុជា ហើយសំលឹងទៅរកថ្ងៃមួយដែលកម្ពុជាបញ្ចប់ការគំរាមកំហែងពីជំងឺអេដស៍។ មេរោគអេដស៍ដែលបង្កជាជំងឺអេដស៍ បានមកដល់ប្រទេសកម្ពុជាយឺត តែបន្ទាប់ពីអ្នកជំងឺទី១ត្រូវបានប្រកាសនៅឆ្នាំ១៩៩១ វាបានរាលដាលយ៉ាងលឿន ដោយគ្រាន់តែនៅឆ្នាំ១៩៩៥ មានការឆ្លងថ្មីចំនួន ២៣ ០០០ករណី។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាចំនួនប្រហែល ៧៣ ០០០ នាក់មានផ្ទុកមេរោគនេះ។ ជាការប្រសើរ រដ្ឋាភិបាលកម្ពុជានិងសង្គមស៊ីវិលបានបំផុសការប្រឹងប្រែងយ៉ាងឆាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ស្តែងចេញនូវភាពជាអ្នកដឹកនាំយ៉ាងមោះមុត ដើម្បីចលនាស្ថាប័ន ជំនាញឯកទេសនិងធនធាន ដើម្បីផ្តល់សេវាប្រកបដោយគុណភាព។ ការគាំទ្រដ៏ខ្លាំងរបស់សហគមន៍អន្តរជាតិ ដោយរួមទាំងផែនការបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ (PEPFAR) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS) បានបំពេញបន្ថែមលើការខិតខំរបស់កម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ មកដល់ត្រឹមឆ្នាំ ២០១៥ ប្រទេសកម្ពុជាអាចកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកនៅត្រឹមតិចជាង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែធ្នូ, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧកញ្ញ៉ា វណ្ណ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកិត្តិយសនៃអង្គការពលកម្មអន្តរជាតិ និងកម្មវិធីរោងចក្រល្អនៅកម្ពុជា (Better Factories Cambodia ឬ BFC) តំណាងនៃសហជីពកម្ពុជា សមាជិកអង្គទូត លោក លោកស្រី។ សូមអរគុណដែលបានចូលរួមនៅក្នុងពិធីអបអរថ្ងៃនេះនៃខួបលើកទី ១៥ នៃកម្មវិធី BFC ។ ខ្ញុំរីករាយនឹងឆ្លៀតឱកាសនេះដើម្បីធ្វើការឆ្លុះបញ្ចាំងលើជោគជ័យជាច្រើន ក្នុងរយៈពេល ១៥ ឆ្នាំដំបូងរបស់យើង និងចាប់ផ្តើមគិតអំពីបញ្ហាប្រឈម ដែលយើងនឹងមាន ក្នុងពេលយើងបន្តឆ្ពោះទៅរករយៈពេល ១៥ ឆ្នាំបន្ទាប់។ ខ្ញុំសូមនិយាយរឿងពីរ នៅថ្ងៃនេះ។ ទីមួយ ខ្ញុំសូមនិយាយអំពីមេរៀនខ្លះៗ ចាប់ពីអំឡុងពេលដំបូងៗនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា និងការបង្កើតកម្មវិធី BFC។ បន្ទាប់មកខ្ញុំនឹងនិយាយពិធីវិធីដែលគេអាចយកមេរៀនទាំងនេះទៅអនុវត្តចំពោះអនាគតនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែវិច្ឆិកា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សូមជំរាបសួ និងសូមអរគុណដែលបានមកចូលរួមនៅក្នុងពិព័រណ៍របស់យើងស្តីពីការសិក្សានៅសហរដ្ឋអាមេរិក និងសិស្សប្រលងជាប់បាននិទ្ទេស A ។ ខ្ញុំសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារុន តំណាងរបស់លោក ឯកឧត្តមអនុរដ្ឋលេខាធិការ ឡាវ ឈីវអៀវ ចំពោះការប្តេជ្ញាចិត្តក្នុងការកែលំអការសិក្សាអប់រំនៅកម្ពុជា។ ជាបឋម ខ្ញុំសូមកោតសរសើរសិស្សទាំងអស់ដែលប្រលងបាននិទ្ទេស A។ យើងដឹងថា វាមិនមែនជាការងាយស្រួលទេ ហើយវាទាមទារការយកចិត្តទុកដាក់ ការខំរៀន និងការលះបង់ច្រើន។ គ្រួសារ សាលារៀន និងសហគមន៍របស់អ្នកគួរតែមានមោទនភាពខ្ពស់។ អ្នកគឺជាសិស្សដែលមានប្រាជ្ញា ហើយអ្នកនឹងមានឱកាសច្រើន ក្នុងពេលដែលអ្នកបន្តការសិក្សារបស់អ្នក រួមទាំងការបានទៅសិក្សានៅបរទេស បើអ្នកចង់។ ហេតុផលដែលខ្ញុំអញ្ជើញអ្នកមក នៅថ្ងៃនេះ គឺដើម្បីអោយអ្នកដឹងថា សហរដ្ឋអាមេរិកកំពុងសំលឹងរកសិស្ស ដូចជាអ្នក អោយទៅសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យា ល័យរបស់យើង។ សហរដ្ឋអាមេរិកមានប្រព័ន្ធឧត្តមសិក្សាល្អជាងគេបំផុត ក្នុងពិភពលោក ដោយមានសាលាចំនួនជាង ៥០០០ ដែលមានកម្មវិធីសិក្សាគ្រប់មុខវិជ្ជាទាំងអស់។ ខ្ញុំដឹងថា សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយណាស់ ហើយការជ្រើសរើសសាលាដែលត្រូវ អាចជាការពិបាក។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 30 ខែតុលា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(តាមការត្រៀមសម្រាប់ថ្លែង) ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Takahisa Tsugawa ភារធារីនៃស្ថានទូតជប៉ុន លោកស្រី Setsuko Yamazaki ប្រធានអង្គការ UNDP នៅកម្ពុជា ដៃគូអភិវឌ្ឍន៍ លោក លោកស្រី សូមអរគុណដែលបានផ្តល់ឱកាសអោយខ្ញុំបានចូលរួមជាមួយលោក លោកស្រី ដើម្បីសម្ពោធគំរោងកំណែទំរង់អភិបាលកិច្ចបរិស្ថានដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយលោក អ្នកនៅក្នុងសកម្មភាពដ៏សំខាន់នេះ និងអបអរភាពជាដៃគូរបស់យើងជាមួយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិសំរាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ និងរដ្ឋាភិបាលជប៉ុន។ ភាពជាដៃគូនេះមានឡើងបន្ទាប់ពីរយៈពេលរាប់ឆ្នាំនៃការខិតខំ ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់លោក អ្នកជាច្រើន នៅទីនេះ។ ជាបឋម ខ្ញុំសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី សាយ សំអាល់ ដែលបានបង្កើនការប្តេជ្ញាចិត្តចំពោះគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងអោយឃើញបំណងជាទូទៅរបស់ប្រជាជនកម្ពុជា នៅក្នុងការការពារព្រៃ ដី និងផ្លូវទឹករបស់ប្រទេសកម្ពុជា។ យើងបានដឹងតាមរយៈបទពិសោធន៍របស់ប្រទេសជាច្រើន នៅជុំវិញពិភពលោកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយនិងការយល់ដឹងកាន់តែច្រើនឡើងទៅលើបរិស្ថាននៅក្នុងចំណោមប្រជាជន គឺជាធាតុផ្សំយ៉ាងសំខាន់នៅក្នុងការខិតខំការពារធនធានធម្មជាតិ។ នៅក្នុងប្រទេសរបស់ខ្ញុំ ការបង្កើតទិវាផែនដីនៅឆ្នាំ ១៩៧០ …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 11 ខែតុលា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ហាងកាហ្វេ Starbucks ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ សូមអរគុណ Michael! សូមជំរាបសួ ឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ លោក Mark Ring ភ្ញៀវកិត្តិយស លោក លោកស្រី។ ក្នុងនាមជាអ្នកចូលចិត្តកាហ្វេលីងបារាំង នៅហាង Starbuck យ៉ាងខ្លាំង តាំងពីដើមមក ខ្ញុំបានរង់ចាំការបើកហាងកាហ្វេនេះ ជាយូរមកហើយ។ ខ្ញុំនៅចាំច្បាស់នូវថ្ងៃដែលយើងបានលឺថា ហាង Starbuck នឹងត្រូវបានបើកនៅកម្ពុជា។ នៅស្ថានទូតសហរដ្ឋអាមេរិកទាំងមូល គេបាននាំគ្នានិយាយដោយក្តីរំភើប អំពីការបានភ្លក់រសជាតិនៃកាហ្វេរបស់ហាង Starbuck នៅភ្នំពេញ។ យើងបានមើលឃើញជោគជ័យនៃហាង Starbuck នៅព្រលានយន្តហោះ និងនៅផ្សាទំនើប អេអន ហើយខ្ញុំមានភាពប្រាកដនៅក្នុងចិត្តថា ហាងធំដ៏ល្អនេះនឹងក្លាយជាកន្លែងពេញនិយមថ្មីមួយ នៅភ្នំពេញ។ សូមអបអរសាទរហាង Starbuck និងក្រុម Maxim’s Group ដែលបានធ្វើអោយសុបិនស្តីពីហាងដែលគេបានរង់ចាំជាយូរមក ក្លាយទៅជាការពិត។ ហាងនេះមិនមែនគ្រាន់តែជាកន្លែងសំរាប់ផឹកកាហ្វេ និងជជែកគ្នាតែប៉ុណ្ណោះទេ។ ការសម្ពោធនេះថែមទាំងបញ្ជាក់ពីដំណើរជឿនលឿនទៅមុខដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា នៅពេលនេះ។ ក្រុមហ៊ុនអាមេរិកបានកត់សំគាល់ឃើញការខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននៅកម្ពុជា …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 7 ខែតុលា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ថ្លែងជាភាសាខ្មែរ) អង្គរបុរី តាកែវ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ សូមជំរាបសួ និងសូមអរគុណលោកអ្នកទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំពិធីនាថ្ងៃនេះ និងអរគុណចំពោះភាពជាដៃគូដ៏យូរមក របស់ក្រសួងជាមួយស្ថានទូតអាមេរិក នៅភ្នំពេញ។ ខ្ញុំសូមសំដែងការកោតសរសើរចំពោះលោកជំទាវ និងក្រុមបុគ្គលិករបស់លោកជំទាវ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ ក្នុងការដឹកនាំការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្មែរ។ លើសពីនេះទៀត យើងសូមអរគុណលោក ឌឹម គឹមសាន អភិបាលស្រុកមង្គលបូរី និងលោកស្រី ព្រំ សុគន្ធា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ សុទ្ធីហើយនិងខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយលោកជំទាវរដ្ឋមន្រ្តី នាថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើអំណោយថវិកា សំរាប់ជួយក្រសួងវប្បធម៌ក្នុងការចងក្រងឯកសារស្តីពីប្រាសាទចំនួន ២៤ ដែលត្រូវបានសង់ពីសតវត្សទី ៦ និងទី ៧ នៅក្នុងខេត្តតាកែវនិងខេត្តចំនួន ៦ ផ្សេងទៀត។ គំរោងនេះនឹងបង្កើនការយល់ដឹងរបស់យើងទៅលើបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយជួយក្នុងការខិតខំអភិរក្សទីតាំងដ៏សំខាន់ទាំងនេះ។ អំណោយថវិកាដែលយើងចុះហត្ថលេខាលើ នៅថ្ងៃនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 4 ខែតុលា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
អគារ Raintree ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ សូមជំរាបសួ លោកអ្នកទាំងអស់! ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន នៅពេលនេះ ដើម្បីចាប់ផ្តើមសិក្ខាសាលា TechCamp Cambodia H2.0។ ខ្ញុំសូមអរគុណឯកឧត្តម អៀង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដែលមានវត្តមានជាមួយយើង នៅថ្ងៃនេះ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ដែលបានធ្វើជាតំណាងអោយប្រទេសកម្ពុជា នៅក្នុងសន្និសីទ “សមុទ្រ” របស់យើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអោយមានការវិវត្តវិជ្ជមាន នៅក្នុងវិស័យបរិស្ថាន ដោយជួយកាត់បន្ថយការកាប់ឈើខុសច្បាប់ ការពារជីវសាស្រ្តចំរុះនៅកម្ពុជា និងជំរុញធ្វើអោយផ្លូវទឹកមានសភាពល្អ ដែលជាប្រធាននៃសិក្ខាសាលានេះ។ ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់យើងមកពីកម្មវិធីនៃការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយរួមទាំងមិត្តល្អរបស់ខ្ញុំម្នាក់ ឈ្មោះ Thomas Smitham ដែលបានខកជើងយន្តហោះ កាលពីយប់ម៉ិញ តែនឹងចូលរួមជាមួយយើង នៅក្នុងរយៈពេលប្រហែលមួយម៉ោងទៀត។ ខ្ញុំសូមស្វាគមន៍ផងដែរចំពោះ ក្រុមបុគ្គលិកដ៏ប្រពៃមកពីមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដែលបានសហការជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង នៅក្នុងការរៀបចំសិក្ខាសាលា TechCamp នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អង្គការ Raintree …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 24 ខែកញ្ញា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្លែងដោយលោកឯកអគ្គរដ្ឋទូត Keith Harper តំណាងសហរដ្ឋអាមេរិកប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជូនចំពោះលោកប្រធាន ខ្ញុំមានកិត្តិយសសូមអានសេចក្តីប្រកាសនេះ តាងនាមអោយរដ្ឋចំនួន ៣៦ ដែលរួមមានប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យើងកត់សំគាល់ឃើញការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការរក្សា និងការពារ “របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាសិទ្ធិមនុស្ស និងការគោរពច្បាប់”។ យើងទទួលស្គាល់ ប្រវត្តិនៃប្រទេសកម្ពុជាក្នុងការធ្វើសហប្រតិបត្តិការជាមួយយន្តការនៃអង្គការសហប្រជាជាតិ និងកាតព្វកិច្ច និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសកម្ពុជាចំពោះសិទ្ធិមនុស្ស ដូចដែលត្រូវបានស្តែងអោយឃើញតាមរយៈការគាំទ្ររបស់ខ្លួនចំពោះការបង្កើតការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា និងតាមរយៈការអោយសច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបន្តអនុស្សារណៈនៃការយោគយល់ជាមួយការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជាបានប្រកាន់យក ក្នុងការផ្តួចផ្តើមអោយមានកំណែទំរង់លើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ទោះបីជាមានជំហានវិជ្ជមានទាំងនេះក្តី ក៏យើងនៅកត់សំគាល់ឃើញពីកង្វល់សំដែងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ ស្តីពីឧបសគ្គថ្មីៗចំពោះសិទ្ធិក្នុងការសំដែងមតិ សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិភាព និងសិទ្ធិក្នុងការចូលរួមគ្នាជាក្រុម សមាគម។ យើងគាំទ្រការអំពាវនាវរបស់ពួកគេដែលសុំអោយអាជ្ញាធរកម្ពុជា “ធានាអោយមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសំរាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់អោយរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល”។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែកញ្ញា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
(តាមការថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ សូមជំរាបសួ លោក លោកស្រីទាំងអស់។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅពេលនេះ ក្នុងពិធីបើកកម្មវិធីនិស្សិតដៃគូ Microsoft នៅកម្ពុជា និងដោយបានចូលរួមជាមួយមិត្តភក្តិរបស់យើងមកពីក្រសួងអប់រំ យុវជន និងកីឡា អង្គការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)នៅកម្ពុជា ហើយនិងក្រុមហ៊ុន Microsoft ។ ខ្ញុំមានសេចក្តីរីករាយជាពិសេសដោយថ្ងៃនេះ យើងមានការចូលរួមនៃនិស្សិតក្មេងៗ និងមានភាពឆ្លាតវៃជាច្រើន ដែលកំពុងរៀនក្នុងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ដែលចង់បង្ហាញពីការស្រឡាញ់របស់គេលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកកម្ម និងគណិតវិទ្យា ដល់មិត្តភក្តិ និងមិត្តរួមថ្នាក់របស់គេ។ កាលពីប៉ុន្មានខែមុន ខ្ញុំបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអនាគតនៃវិស័យបច្ចេកវិទ្យារបស់កម្ពុជា ជាមួយភ្ញៀវជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យា (យើងហៅថា សេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិត) និងមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រសួងប៉ុស្ត៍ និងទូរគមនាគម។ ខ្ញុំស្គាល់ឈ្មោះគាត់ថា Allen Tan ។ គាត់ជាអ្នកសំរបសំរួល។ នេះជាពិធីដ៏គួរអោយចាប់ចិត្តជាខ្លាំង ដោយសារហេតុផលច្រើនយ៉ាង។ តែផ្នែកដែលធ្វើអោយមានការចាប់ចិត្តខ្លាំងជាងគេគឺការបានលឺពីមេដឹកនាំសហព័ន្ធផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនង (ITC) ស្តីពីការដែលវិស័យបច្ចេកទេសដ៏តូចនៅកម្ពុជា កំពុងមានការរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាការពិតមួយចំនួននៅកម្ពុជា៖ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែសីហា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម ប៉ាន់ សូរ៉ាសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ភ្ញៀវកិតិ្តយស លោក លោកស្រី។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅយប់នេះ និងសូមអរគុណសមាគមរោងចក្រកាត់ដេរកម្ពុជា ចំពោះការរៀបចំពិធីដ៏ល្អនេះ ជួសមុខអោយភ្ញៀវរបស់យើង គឺលោកឧបការីរងនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Erland Herfindahl ។ លោកឧបការីរងនៃតំណាងពាណិជ្ជកម្ម Erland Herfindahl បានមកកម្ពុជា ដើម្បីអបអរការពង្រីកដ៏សំខាន់មួយនៃកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដោយរួមបញ្ចូលរបស់និងទំនិញសំរាប់ការធ្វើដំណើរ។ ការពង្រីកកម្មវិធី GSP នឹងជួយធ្វើអោយមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានលក្ខណៈចំរុះច្រើន ហើយកាត់បន្ថយភាពក្រីក្រ។ វាជាឱកាសដ៏កម្រមួយសំរាប់កម្ពុជា ដើម្បីកសាងឧស្សាហកម្មនាំចេញថ្នាក់ពិភពលោក ពីដំបូងទៅ។ លើសពីនេះទៀត កំណើននៃការនាំចេញទៅសហរដ្ឋអាមេរិក នៃទំនិញសំរាប់ការធ្វើដំណើរអាចបង្កើតអោយមានការងារធ្វើថ្មីចំនួន ១០០ ០០០ សំរាប់បុគ្គលិក កម្មករកម្ពុជា ហើយធ្វើអោយប្រទេសកម្ពុជាមានឈ្មោះជាអ្នកផ្គត់ផ្គង់ទំនិញសំរាប់ការធ្វើដំណើរ។ ដូចលោកអ្នកប្រហែលជាបានដឹងស្រាប់ហើយថា GSP គឺជាកម្មវិធីដែលមានចំណាស់ ៤០ ឆ្នាំមកហើយ ហើយអត្ថប្រយោជន៍របស់វាអាស្រ័យលើការរក្សាបាននូវបទដ្ឋានការងារប្រកបដោយគុណភាពខ្ពស់។ វាតំរូវអោយប្រទេសជាអ្នកទទួលផល ដូចជាប្រទេសកម្ពុជា បន្តប្រកាន់យកនូវជំហានក្នុងការការពារសិទ្ធិក្នុងការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ។ បទដ្ឋានការងារខ្ពស់ទាក់ទាញការវិនិយោគស្ថិតស្ថិរ និងល្អ។ ដូច្នេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(តាមការត្រៀមសម្រាប់ថ្លែង) ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ សូមអរគុណ Charles! សូមជំរាបសួលោក Ho Yuming ភ្ញៀវកិត្តិយស លោក លោកស្រី។ ខ្ញុំមានសេចក្តីរំភើបដោយមានវត្តមាន នៅថ្ងៃនេះ នៅក្នុងពិធីបើកហាងធំរបស់ក្រុមហ៊ុន Nike នៅកម្ពុជា។ Nike គឺជាម៉ាកមួយក្នុងចំណោមម៉ាកដ៏ល្បីបំផុត ក្នុងពិភពលោក។ ខ្ញុំសូមអបអរសាទរក្រុមហ៊ុន Empreyean Alliance ដែលបាននាំក្រុមហ៊ុនអាមេរិកដ៏មានឈ្មោះល្បីនេះ មករកស៊ីនៅកម្ពុជា។ Nike មិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្បែកជើង និងរបស់ដែលអ្នកកីឡាពាក់តែប៉ុណ្ណោះទេ តែម៉ាកយីហោនៃក្រុមហ៊ុននេះតំណាងអោយការបំផុសទឹកចិត្ត និងជោគជ័យ។ លោក Phil Knight អ្នកបង្កើតក្រុមហ៊ុន Nike ដែលមកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានបង្កើតក្រុមហ៊ុននេះ នៅឆ្នាំ១៩៦៤ ដែលពេលនោះមានឈ្មោះថា Blue Ribbon Sports នៅកន្លែងមួយដែលប្រជុំដោយហាងទំនិញក្នុងតំបន់រស់នៅរបស់មនុស្សក្នុងវណ្ណៈកណ្តាល ក្នុងទីក្រុង Portland ។ សព្វថ្ងៃនេះ គ្រប់គ្នាចាំពាក្យស្លោកដ៏ល្បីរបស់ក្រុមហ៊ុន Nike គឺពាក្យស្លោកថា “Just Do …
អានបន្ថែម»
ដោយ U.S. Mission Cambodia | 23 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
វ៉ាស៊ីនតោន ឌីស៊ី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦យើងមានការរន្ធត់និងបារម្មណ៏យ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សំលាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រែមក្រំនិងស្មោះស្ម័គ្រ ដល់ក្រុមគ្រួសារ មិត្ត ភ័ក្ត និងសហការី របស់លោក បណ្ឌិត កែមឡី។យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះ និងបានកត់សំគាល់ ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយមានការស៊ើបអង្គេត និងសូមអំពាវនាវអោយអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយម៉ត់ចត់ និងមិនលំអៀង។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 11 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ ភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីឯកអគ្គរាជទូតស៊ុយអែត Anna Maj Hulgard និងភ្ញៀវកិត្តិយស។ ខ្ញុំមានសេចក្តីរីករាយដោយឃើញថាទីនេះពេញទៅដោយមិត្តភក្តិ និងដៃគូ ដែលសុទ្ធតែធ្វើការជាមួយគ្នានៅក្នុងផ្នែកការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងអ្នកគ្រប់គ្រង។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីអរគុណមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ។ ដូចលោកអ្នកជ្រាបស្រាប់ហើយ បើយោងតាមអង្គការពលកម្មអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម មានប្រជាជនកម្ពុជាចំនួនប្រហែល ៦២០ ០០០ នាក់កំពុងធ្វើការ នៅតាមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងចំនួនប្រហែល ៧០០ នៅទូទាំងប្រទេស។ គ្រាន់តែវិស័យមួយនេះរកចំណូលបានរហូតដល់ ៦,២ ពាន់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ ដែលត្រូវជាចំនួន ៧៣% នៃតំលៃទំនិញនាំចេញទាំងមូលរបស់ប្រទេសកម្ពុជា ហើយត្រូវជាប្រហែល ១០% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសកម្ពុជា។ យើងនិយាយពីស្ថិតិទាំងនេះ ពីព្រោះវិស័យនេះមានទំហំធំ នៅកម្ពុជា។ ខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជាដែលបានប្រកាន់តាមជំហានសំខាន់ៗ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងកិត្តិយសដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា សមាជិកអង្គទូតដទៃទៀត អស់លោក លោកស្រី។ ខ្ញុំសូមអរគុណច្រើនចំពោះការអញ្ជើញមកចូលរួមជាមួយយើង នៅយប់នេះ នៅក្នុងពិធីអបអរខួបលើកទី២៤០ នៃការចាប់កំណើតរបស់សហរដ្ឋអាមេរិក។ សុទ្ធីហើយនិងខ្ញុំសប្បាយរីករាយណាស់ដោយបានស្ថិតនៅក្នុងចំណោមមិត្តភក្តិជាច្រើន នៅយប់នេះ ក្នុងរាជធានីភ្នំពេញ។ ចាប់តាំងពីយើងត្រឡប់មកប្រទេសកម្ពុជាវិញ យើងបានជួបជាមួយមនុស្សដែលធ្វើអោយយើងចង់យកគំរូតាម នៅទូទាំងប្រទេសកម្ពុជា ដែលកំពុងប្រកបមុខជំនួញជាមួយប្រទេសអាមេរិក ធ្វើជាដៃគូជាមួយយើងនៅក្នុងកម្មវិធីផ្តល់ជំនួយ ជួយកសាងសង្គមស៊ីវិលអោយរឹងមាំ។ មនុស្សដ៏អស្ចារ្យទាំងនេះតំណាងអ្វីដែលល្អបំផុត ដែលប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកអាចសំរេចបាន នៅពេលយើងធ្វើការជាមួយគ្នា។ គ្រប់គ្រាន់ហើយ។ ជាបន្តទៅទៀត ជាភាសាអង់គ្លេស។ ឧទាហរណ៍ សយ ពិសី មកពីខេត្តរតនៈគីរី ស្ទើរតែមិនចេះភាសាអង់គ្លេសសោះ រហូតដល់នាងសិក្សាចប់ក្នុងកម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស ដែលមានរយៈពេល ២ ឆ្នាំ របស់ស្ថានទូតអាមេរិក។ តាំងពីពេលនោះមក នាងបានទទួលជោគជ័យជាលំដាប់។ នៅរដូវស្លឹកឈើជ្រុះនេះ ពិសីនឹងចូលរៀននៅក្នុងសាកលវិទ្យាល័យ North Carolina ដើម្បីក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។ នាងគឺជាមនុស្សដំបូងគេដែលមកពីកុលសម្ព័ន្ធជនជាតិព្រៅ ដែលនឹងបានទៅសិក្សាក្នុងសហរដ្ឋអាមេរិក។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែកក្កដា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) មជ្ឈមណ្ឌលជាតិផ្តល់ឈាម ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត Dong Il Ahn តំណាងនៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកឧត្តមសេនីយត្រី Milhorn មកពីកងវិស្វករនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក ភ្ញៀវកិត្តិយស លោក លោកស្រី។ ខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយមានវត្តមាននៅពេលនេះ ដើម្បីកត់សំគាល់ដំណាក់កាលដ៏អស្ចារ្យមួយ ក្នុងផ្នែកសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា ជាមួយនឹងការបើកឡើងនូវមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីមួយ។ ប្រទេសកម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ម៉ាស៊ីនស្ទូចខ្ពស់ៗត្រូវបានគេឃើញមាននៅតាមគំរោងសាងសង់ធំៗ និងនៅតាមទីក្រុងជាច្រើនទៀត។ ថ្វីត្បិតតែអាគារទាំងនោះធំ ឬមានតំលៃថ្លៃក្តី តែទីតាំងដ៏គួរអោយចាប់អារម្មណ៍ ដែលយើងកំពុងបើក នៅថ្ងៃនេះ មានសារៈសំខាន់មិនចាញ់អាគារទាំងនោះទេ។ ក្នុងពេលថ្មីៗនេះ ខ្ញុំបានឃើញរូបនៃពិធីបញ្ចុះបឋមសិលា នៅទីតាំងនេះ កាលពីខែធ្នូ ឆ្នាំ២០១៤។ នៅពេលនោះ កន្លែងនេះគឺជាដីទទេ។ អ្នកមកទស្សនាមួយចំនួនដែលតំណាងអោយប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួននៅកម្ពុជាបានផ្លាស់វេនគ្នាចូកដីបន្តិចម្នាក់ដាក់ប៉ែល ជានិមិត្តរូបនៃការចាប់ផ្តើមការសាងសង់។រូបទាំងនោះបង្ហាញច្បាស់ពីការដែលមនុស្សជាច្រើនមកជុំគ្នា ដើម្បីសំរេចគំរោងដ៏សំខាន់នេះ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែមិថុនា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅទិវាសមុទ្រពិភពលោក យើងធ្វើការឆ្លុះបញ្ចាំងលើបញ្ហាប្រឈមនៃសមុទ្ររបស់យើង និងអ្វីដែលយើងត្រូវតែធ្វើ ដើម្បីការពារធនធានដែលទ្រទ្រង់ជីវិតនេះ សំរាប់មនុស្សជំនាន់ក្រោយ។ ការពិតគឺថា បរិស្ថានសមុទ្រដ៏សំបូរបែបដែលពួកយើងជាច្រើនមាន នៅក្នុងជីវិតរបស់យើងទាំងមូល កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីសកម្មភាពរបស់មនុស្ស។ បើយើងគ្មានការផ្លាស់ប្តូរការគិតគូររបស់យើងទេ នោះកូនចៅរបស់យើងនឹងរស់នៅជាមួយនឹងសមុទ្រដែលមិនធ្វើអោយមានសុខភាពល្អ មិនឆាប់ប្រែប្រួលមកស្ថានភាពល្អឡើងវិញ និងមិនសូវអាចចិញ្ចឹមប្រជាជនក្នុងពិភពលោកបានទេ។ នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានមើលឃើញការផ្លាស់ប្តូរ។ តំបន់ដែលមានលក្ខណៈដើមពីធម្មជាតិមានតិចជាងមុនច្រើន។ សមុទ្រមានសំរាមច្រើនណាស់ មានការបំពុលដល់សារធាតុចិញ្ចឹម និងមានជាតិកាបោនឌីអុកស៊ីដច្រើន។ យើងត្រូវខិតខំដើម្បីរក្សា និងស្តារបរិស្ថានសមុទ្រអោយបានល្អ គ្រប់គ្រងមច្ឆាសមុទ្រអោយស្ថិតនៅក្នុងកំរិតដែលមាននិរន្តភាព ហើយបង្កើតអោយមានតំបន់ការពារសមុទ្រថែមទៀត ដើម្បីការពារផ្នែកដែលងាយរងគ្រោះបំផុតនៃសមុទ្រ ដូចជាកន្លែងផ្កាថ្ម។ ទោះបីជាមាននិន្នាការមិនល្អក្តី តែខ្ញុំសង្ឃឹមថា យើងដើរមកជិតដល់ចំណុចរបត់មួយនៅក្នុងការយល់ដឹងរបស់យើងទៅលើតួនាទី ដែលយើងត្រូវមាន នៅក្នុងការធ្វើអោយសមុទ្រមានស្ថានភាពល្អជានិរន្ត។ នៅខែកញ្ញា ខ្ញុំនឹងធ្វើជាអ្នករៀបចំសន្និសីទលើកទី៣ ក្រោមប្រធានបទ “សមុទ្រយើង” ដើម្បីហៅអោយមកជួបគ្នានូវអ្នកមានគំនិតថ្មីៗបំផុតក្នុងពិភពលោក និងអ្នកធ្វើសកម្មភាពទាក់ទងនឹងការការពារសមុទ្រ។ តាំងពីយើងបានកោះប្រជុំសន្និសីទនេះជាលើកដំបូង កាលពីឆ្នាំ២០១៤ សហគមន៍ពិភពលោកបានរួមគ្នាសន្យាផ្តល់ប្រាក់ចំនួនជាង ៤ ពាន់លានដុល្លា សំរាប់ការអភិរក្ស ហើយនិងការសន្យាថ្មីៗក្នុងការការពារផ្ទៃសមុទ្រចំនួនជិត ៦ លានគីឡូម៉ែត្រការេ នៅក្នុងតំបន់សមុទ្រដែលងាយរងគ្រោះបំផុត។ យើងបានមើលឃើញថា សន្និសីទរបស់យើងស្តីពីសមុទ្រគឺជាវេទិកាមួយដែលយើងអាចបំផុសសកម្មភាពពីទូទាំងពិភពលោក និងពីគ្រប់ផ្នែកទាំងអស់នៃសង្គម។ នៅឆ្នាំនេះ ខ្ញុំមានការគិតគូរជាពិសេសលើការនាំមេដឹកនាំផ្នែកសមុទ្រជំនាន់ក្រោយ អោយចូលរួមក្នុងការសន្ទនា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 9 ខែមិថុនា, 2016 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាលាអន្តរជាតិ Northbridge រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ សូមជំរាបសួ លោក លោកស្រី! ខ្ញុំសូមអរគុណលោក លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមជាមួយយើង នៅក្នុងពិធី Summerfest របស់អាមេរិក នៅថ្ងៃនេះ ដែលជាពេលវេលាសំរាប់ធ្វើការអបអរ និងការចងចាំ។ នៅទូទាំងសហរដ្ឋអាមេរិក នៅរដូវក្តៅ គេចូលចិត្តកំសាន្តនៅក្រៅផ្ទះជាមួយមិត្តភក្តិ។ យើងចូលចិត្តហូបអាហារមានឱជារសដែលចេញពីភ្លើងថ្មីៗ និងភេសជ្ជៈត្រជាក់ៗសំរាប់ការសម្រន់ការស្រេកទឹក ពិសេសនៅថ្ងៃក្តៅដូចជាថ្ងៃនេះអញ្ជឹង។ នៅតាមសហគមន៍ជាច្រើនគេមានរៀបចំការប្រគំតន្រ្តី ហើយគេអាចអង្គុយនៅលើស្មៅ ដើម្បីស្តាប់តន្រ្តីករបញ្ចេញទេពកោសល្យរបស់គេ។ ការលោតបាវប្រណាំងគ្នា និងការលេងបាល់បោះឬបាល់ទះត្រូវបានរៀបចំឡើងជាចំណែកតូចមួយនៃស្មារតីប្រលងប្រណាំង និងស្មារតីកីឡា ក្នុងពេលដែលគេលេងជាមួយគ្នា។ យើងមានសេចក្តីរំភើបរីករាយក្នុងការនាំជូនលោកអ្នកនូវស្មារតីរដូវក្តៅរបស់អាមេរិក នៅភ្នំពេញនាថ្ងៃនេះ។ ខ្ញុំសូមអរគុណអ្នកដែលបានជួយយើងក្នុងការសំរួលដល់ការចែករំលែកប្រពៃណីខ្លះរបស់ជនជាតិអាមេរិក ជាមួយលោកអ្នក នៅថ្ងៃនេះ ដែលក្នុងនោះមាន៖ លោក Brett Sciaroni និងសមាជិកនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានជួយរៀបចំ និងផ្សព្វផ្សាយពីពិធីនេះ។ ការខិតខំសហការរបស់សាលាអន្តរជាតិ Northbridge International School ដែលបានផ្តល់ទីតាំងនៅក្រៅអាគារ។ ក្រុមហ៊ុនកូកា កូឡា និងស្រាបៀកម្ពុជា ដែលបានផ្តល់ភេសជ្ជៈ សំរាប់ថ្ងៃនៃរដូវក្តៅដ៏សប្បាយនេះ។ ក្រុមបុគ្គលិករបស់ស្ថានទូតអាមេរិក ដែលដឹកនាំដោយការិយាល័យទំនាក់ទំនងសហគមន៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 4 ខែមិថុនា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារអាំងទែរកុងទីណង់តាល់ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម យឹម ឆៃលី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមអរគុណចំពោះការចូលរួមជាមួយខ្ញុំ នៅថ្ងៃនេះ ដើម្បីអបអររយៈពេល ៥ ឆ្នាំដំបូងនៃកម្មវិធី “សន្តិសុខស្បៀងសំរាប់អនាគត” នៅកម្ពុជា។ ដូចលោកអ្នកជ្រាបស្រាប់ហើយ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតគឺជាគំនិតផ្តួចផ្តើមសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអត់ឃ្លាន និងសន្តិសុខស្បៀងនៅទូទាំងសាកលលោក ដែលស្ថិតក្នុងចំណោមគំនិតផ្តួចផ្តើមជាគន្លឹះ ផ្នែកអភិវឌ្ឍន៍ របស់លោកប្រធានាធិបតី Obama។ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតត្រូវបានបង្កើតឡើង ជាមួយនឹងជំនឿដ៏មុតមាំថា ភាពអត់ឃ្លាននៅក្នុងសាកលលោកគឺជាបញ្ហាប្រឈមមួយដែលយើងអាច និងត្រូវតែប្រឈមដោះស្រាយជាមួយគ្នា។ វាគឺជាភាពជាដៃគូរវាងប្រទេស និងប្រជាជន ដែលត្រូវបានបង្កើតឡើងនៅជុំវិញយុទ្ធសាស្រ្តសន្តិសុខស្បៀងរបស់ប្រទេស នៅក្នុងប្រទេសចំនួន ១៩ ក្នុងពិភពលោក។ នៅប្រទេសកម្ពុជា ខ្ញុំមានមោទនភាពនឹងនិយាយថា ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានភាពរឹងមាំខ្លាំង និងថា តាមរយៈការប្រឹងប្រែងរួមគ្នារបស់យើង យើងកំពុងតែមានដំណើរជឿនលឿនទៅមុខពិតប្រាកដ ក្នុងការបញ្ចប់ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងអសន្តិសុខស្បៀង នៅកម្ពុជា។ ការលុបបំបាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅជុំវិញពិភពលោក គឺជាអាទិភាពមួយបន្ទាន់បំផុតផ្នែកមនុស្សធម៌ ដែលសហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់ទៅលើ អស់រយៈពេលរាប់ទសវត្សមកហើយ។ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដែលមានជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធនឹងភាពអត់ឃ្លាន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែមិថុនា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) មជ្ឈមណ្ឌលមេត្តាហោស៍ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ សូមជំរាបសួលោក លោកស្រីទាំងអស់។ ខ្ញុំមានកិត្តិយសណាស់ដោយមានវត្តមាននៅពេលនេះ ជាមួយលោក លោកស្រី នៅក្នុងពិធីដ៏សំខាន់នេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះសូមអរគុណអង្គការចិត្តសាស្រ្តសង្គម ចំរុះវប្បធម៌ (Transcultural Psychosocial Organization ឬ TPO) ដែលបានរៀបចំការបញ្ចាំងវីដេអូនេះ ហើយបានអញ្ជើញខ្ញុំអោយមកថ្លែងសុន្ទរកថា នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណជាពិសេសដល់អង្គការ Meta House ដែលបានធ្វើជាម្ចាស់ផ្ទះ នៅយប់នេះ និងដែលតែងតែជាកន្លែងសំរាប់ធ្វើការពិភាក្សាពីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។ ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលប្រកបដោយការឈឺចាប់អស់រយៈពេលរាប់ឆ្នាំ ដោយរួមទាំងអំពើសាហាវយុងឃ្នងដែលគេនឹកស្មានមិនដល់ នៅក្រោមរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មៅងងឹតបំផុតនោះ ដែលមនុស្សជាតិមិនដែលបានស្គាល់ ប្រជាជនកម្ពុជាចំនួនជាង ១,៧ លាននាក់បានស្លាប់ដោយសារការអត់បាយ ការងារដោយបង្ខំ ការធ្វើទារុណកម្ម និងការសំលាប់។ ផលប៉ះពាល់ផ្នែកចិត្តសាស្រ្តមានបន្តរហូតមកដល់សព្វថ្ងៃនេះ។ មកដល់ឆ្នាំ ២០១៦ ទៅហើយ ហេតុអ្វីក៏អំពើយុងឃ្នងទាំងនេះនៅតែចោទជាបញ្ហាសំរាប់យើងទៀត? ខ្ញុំមានជំនឿថា គ្មានគ្រូណាប្រសើរជាងអតីតកាលទេ។ ការចងចាំ និងការយល់ពីប្រវត្តិសាស្រ្តស្តីពីបទឧក្រិដ្ឋបែបនេះមានសារៈសំខាន់ចាំបាច់ មិនមែនគ្រាន់តែសំរាប់ស្វែងយល់ថា តើយើងកំពុងស្ថិតនៅក្នុងស្ថានភាពដូចម្តេចតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ជួយយើងក្នុងការកសាងអនាគតមួយល្អប្រសើរ ជាប្រទេសមួយ និងជាសង្គមមួយ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែឧសភា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២០ ខែឧសភា សូមជំរាបសួ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ឡាយ សុគន្ធា មកពីអង្គការ IIG Education Cambodia បណ្ឌិត Nhong Din Than មកពីក្រុមហ៊ុន Metfone ភ្ញៀវកិត្តិយស អស់លោក លោកស្រី ក្នុងរយៈពេលមួយឆ្នាំកន្លះរបស់ខ្ញុំនៅប្រទេសកម្ពុជាមកនេះ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើយុវជន ភាពស្វាហាប់របស់គេ ភាពសាទររបស់គេ និងទេពកោសល្យរបស់គេ។ ហេតុនេះហើយបានជាខ្ញុំរីករាយដោយបានចូលរួមជាមួយអស់លោកអ្នក នៅថ្ងៃនេះ។ នៅពេលយើងនិយាយពីអ្នកបង្ករបង្កើតល្បីៗនៅក្នុងប្រវត្តិសាស្រ្ត គេច្រើនតែផ្តោតការយកចិត្តទុកដាក់ទៅលើខណៈពេលនៃការសំរេចបាន ដូចជាពេលផ្លែប៉ោមមួយបានធ្លាក់លើក្បាលរបស់លោក Newton ពេលលោក Einstein រកឃើញទ្រឹស្តី Relativity ឬពេលមនុស្សពីរនាក់នៅក្នុងរោងឡានរកឃើញកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ឬកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជារឿងប្រឌិត។ ការពិតគឺថា អ្វីៗអស្ចារ្យដែលត្រូវបានបង្កើតឡើង និងអ្នកបង្ករបង្កើតល្បីៗ មានឡើងបន្ទាប់ពីរយៈពេលរាប់ឆ្នាំនៃការសិក្សា ការព្យាយាមមិនដាច់ និងការធ្លាប់ឆ្លងកាត់ការបរាជ័យ។ អ្វីដែលធ្វើអោយមនុស្សល្បីទាំងនេះខុសគេគឺការចង់ដឹងខ្លាំងសំរាប់ពិភពលោក និងការព្យាយាមដោយមិនស្រាកស្រាន។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាគឺជាស្នូលនៃសង្គមមួយដែលរីកចំរើន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែឧសភា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមក្រាបថ្វាយបង្គំ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមគោរព សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់ ដែលបានយាង និងអញ្ជើញចូលរួមជាទីមេត្រី។ ទូលបង្គំខ្ញុំបាទ និងសុទ្ធីជាភរិយាទូលបង្គំ ពិតជាមានកិត្តិយសជាអនេកបការ ដោយមានវត្តមាននារាត្រីនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 8 ខែឧសភា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ សូមជំរាបសួ លោកអ្នកទាំងអស់។ សួស្តីឆ្នាំថ្មី ឆ្នាំស្វា! ខ្ញុំមានសេចក្តីរំភើបដោយមានវត្តមាននៅពេលនេះជាមួយលោកជំទាវ កឹម សេដ្ឋានី លោក ថាវុធ ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា កូរ៉េ លោក Daniel, Kate និងលោកអ្នកទាំងអស់! អ្នកដែលតាមដានទំព័រ Facebook និង Twitter របស់ស្ថានទូតអាមេរិក ដឹងថា យើងលើកទឹកចិត្តដល់ការសិក្សាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ឬដែលគេនិយមហៅកាត់ថា STEM ដែលជាមធ្យោបាយសំខាន់មួយសំរាប់ពង្រីកវិបុលភាព និងកំណើនលូតលាស់សេដ្ឋកិច្ច។ តាមពិតទៅ ការលើកកំពស់ការសិក្សា STEM គឺជាអាទិភាពមួយនៅក្នុងប្រព័ន្ធអប់រំរបស់អាមេរិក។ ដូចសហរដ្ឋអាមេរិកដែរ ចំណុចល្អមួយក្នុងចំណោមចំណុចល្អស្តីពីប្រទេសកម្ពុជាគឺវប្បធម៌សហការគ្នាក្នុងការបញ្ចូលរបៀបថ្មី (Innovation) ។ លោកអ្នកប្រមូលផ្តុំគ្នានូវគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ជាមួយមធ្យោបាយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃប្រទេសរបស់លោកអ្នក។ កម្មវិធីដូចជាការបញ្ចូលបច្ចេកទេសថ្មីៗ (Technovation) ហើយមនុស្សដូចជាលោកអ្នកទាំងអស់គ្នា កំពុងតែមានតួនាទីយ៉ាងសំខាន់ នៅក្នុងការគាំទ្រ និងពង្រឹងវប្បធម៌នេះ។ តែនារីច្រើនតែមិនសូវសិក្សាមុខវិជ្ជា STEM ដែលជាការមានន័យថា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 24 ខែមេសា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ស្ថានទូតអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សូមជំរាបសួ លោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ភ្ញៀវកិត្តិយស សហការីក្នុងស្ថានទូត អស់លោក លោកស្រី។ សូមអរគុណ ដែលបានអញ្ជើញមកចូលរួមជាមួយយើងនាថ្ងៃនេះ ដើម្បីអបអរទិវាផែនដី និងខួបលើកទី១០ នៃទីតាំងស្ថានទូតដ៏ស្រស់ស្អាតរបស់យើងនេះ។ អាគារស្ថានទូតនេះគឺជានិមិត្តរូបរូបវ័ន្ត នៃចំណងរឹងមាំរវាងប្រទេសយើងទាំងពីរ។ យើងមានមោទនភាពថា វាមានលក្ខណៈជាច្រើន ដែលកាត់បន្ថយផលប៉ះពាល់របស់វាទៅលើបរិស្ថាន។ ឯកឧត្តម ខ្ញុំសូមសរសើរលោកចំពោះការដឹកនាំរបស់លោកក្នុងការធ្វើអោយគេមានភ្លើងអគ្គិសនីប្រើប្រាស់កាន់តែច្រើនឡើងនៅកម្ពុជា តាំងពីលោកចូលគ្រប់គ្រង EDC កាលពី ៨ ឆ្នាំមុន។ ដោយយើងចុះហត្ថលេខានៅទីក្រុងប៉ារីសស្តីពីអាកាសធាតុ នៅសប្តាហ៍នេះ យើងផ្តោតការយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវលើផលប៉ះពាល់នៃឧស្សាហកម្មថាមពលក្នុងពិភពលោក ដោយរួមទាំងឧស្សាហកម្មថាមពលអគ្គិសនីផងដែរ។ តែវាជាការពិតផងដែរថា ការមានថាមពលប្រើប្រាស់គឺជាកំលាំងជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ ហើយ EDC សំរេចបានលទ្ធផលច្រើន លើរឿងនេះ នៅក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ។ ជោគជ័យនេះបានបើកទ្វារសំរាប់កំណើនសេដ្ឋកិច្ចបន្ថែមទៀត នៅកម្ពុជា។ យើងរីករាយនឹងធ្វើការជាមួយលោកដើម្បីរកមើលប្រភពថាមពលនានាដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបាន (Renewable energy sources) ដើម្បីផ្តល់ថាមពល ដល់ប្រទេសកម្ពុជា នៅពេលអនាគត។ យើងមានមោទនភាពផងដែរ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 22 ខែមេសា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ចេញថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាងនាមអោយលោកប្រធានាធិបតី Obama និងប្រជាជនអាមេរិក ខ្ញុំមានសេចក្តីរីករាយសូមជូនពរ ដល់ប្រជាជនកម្ពុជា អោយជួបប្រទះតែនឹងសុភមង្គល និងវិបុលសុខ នៅក្នុងឆ្នាំថ្មីខាងមុខនេះ។ ខ្ញុំមានកិត្តិយសដោយបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅខែមករានៃឆ្នាំនេះ ហើយបានឃើញដោយផ្ទាល់នូវការរីកចំរើនគួរអោយចាប់អារម្មណ៍ ក្នុងផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជារៀងរហូតមក ប្រទេសកម្ពុជាមានលក្ខណៈពិសេសសំរាប់ខ្ញុំ ហើយទស្សនកិច្ចជាថ្មីកន្លងមកនេះរបស់ខ្ញុំនៅកម្ពុជាស្ថិតក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ខ្ញុំនៅឆ្នាំនេះ។ ខ្ញុំរីករាយនឹងបន្តកសាងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមជូនប្រសិទ្ធពរជ័យឆ្នាំថ្មីដល់ប្រទេសកម្ពុជា។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 10 ខែមេសា, 2016 | ប្រភេទ: សុន្ទរកថា, សេចក្តីប្រកាសពត៌មាន
(ត្រូវបានរៀបចំសំរាប់ថ្លែង) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈុន ឯកឧត្តម ជាង យ៉ាណារ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងកិត្តិយសនៃរាជរដ្ឋាភិបាលកម្ពុជា លោកស្រី Rebecca Black ប្រធានទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ សហការីមកពីស្ថានទូតអាមេរិក អស់លោក លោកស្រី។ ខ្ញុំមានកិត្តិយសដោយបានមកចូលរួមនៅក្នុងពិធីនាថ្ងៃនេះ ដើម្បីផ្តល់សុពលភាពដល់កិច្ចព្រមព្រៀងថ្មីចំនួនពីរ ស្តីពីអំណោយថវិកាសំរាប់ការអភិវឌ្ឍន៍ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះកំណត់យន្តការផ្លូវការ សំរាប់អោយរដ្ឋាភិបាលអាមេរិកជួយដល់ផែនការអភិវឌ្ឍជាតិរបស់កម្ពុជា។ យើងសូមស្វាគមន៍ជាពិសេសចំពោះគណកម្មាធិការតំរ៉ែតំរ៉ង់ (Steering committee) ថ្មីៗ ដែលត្រូវបានបង្កើតឡើងនៅក្រោមកិច្ចព្រមព្រៀងទាំងនេះ ដែលខ្ញុំសង្ឃឹមថា នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងដោយស្មោះត្រង់ សំរាប់កិច្ចពិភាក្សារវាងប្រទេសយើងទាំងពីរ។ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើអោយគណកម្មាធិការតំរ៉ែតំរង់ទាំងនេះធ្វើការបានល្អ។ ប្រទេសកម្ពុជាបានទទួលជោគជ័យគួរអោយចាប់អារម្មណ៍នៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន នៅក្នុងទសវត្សចុងក្រោយនេះ។ ដោយបានរស់នៅក្នុងក្រុងភ្នំពេញនៅចុងទសវត្សទី១៩៩០ និងដោយបានឃើញភាពក្រីក្រយ៉ាងច្រើននៅកម្ពុជា ខ្ញុំមើលឃើញភាពជឿនលឿននៅគ្រប់កន្លែង នៅពេលនេះ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់គួរតែមានមោទនភាពចំពោះភាពជឿនលឿនរបស់ប្រទេសខ្លួន ហើយតាមរយៈនេះ គួរមានទំនុកចិត្តថា ប្រទេសកម្ពុជាក៏អាចដោះស្រាយបញ្ហាប្រឈមនៅពេលអនាគតបានផងដែរ។ ក្នុងនាមជាមិត្តយូរអង្វែងម្នាក់របស់ប្រទេសកម្ពុជា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 30 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តមបណ្ឌិតសាបូ អូយ៉ាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោកឈិត សំអាត ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) នៅកម្ពុជា សមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ភ្ញៀវកិត្តិយស សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី។ សូមអរគុណ និងសួស្តី។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅពេលនេះជាមួយលោកអ្នកទាំងអស់ សំរាប់អ្វីដែលពិតជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។ ម៉ោងអបអរទិវាផែនដី ឆ្នាំ២០១៦ ទីបំផុត បានមកដល់ហើយ ដូច្នេះ សូមចាប់ដៃគ្នា ដើម្បីអបអរព្រឹត្តិការណ៍ដ៏ពិសេសនេះ! ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្វាហាប់ និងភាពសាទររបស់លោកអ្នកម្នាក់ៗ នៅយប់នេះ។ នៅប្រទេសកម្ពុជា ខ្ញុំបានជួបមនុស្សមួយចំនួន ពិសេសយុវជន ដែលមានការគិតគូរខ្ពស់ក្នុងការការពារ អភិរក្ស និងធ្វើការអប់រំអ្នកដទៃស្តីពីបរិស្ថាន។ ខ្ញុំសូមសរសើរក្រសួងបរិស្ថាន ដែលបានធ្វើការដើម្បីកែលំអការងារអភិរក្ស សំរួលដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ហើយការពារធនធានធម្មជាតិនៅកម្ពុជា។ ខ្ញុំសូមអរគុណផងដែរចំពោះមិត្តដ៏ល្អរបស់យើងនៅក្នុងអង្គការ WWF នៅកម្ពុជា ដែលជាអង្គការឈានមុខគេមួយផ្នែកបរិស្ថាន នៅកម្ពុជា។ លោកប្រធានអង្គការ ឈិត សំអាត បានរួមចំណែកយ៉ាងច្រើនដល់ការយល់ដឹង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 19 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា សមាជិកអង្គទូត ភ្ញៀវកិត្តិយស លោក លោកស្រី និងអ្នកស្នេហារបាំគ្រប់វ័យទាំងអស់។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលមានវត្តមាននៅល្ងាចនេះ ក្នុងសាលសន្និសីទចតុមុខដ៏ល្អពិសេស ដើម្បីស្វាគមន៍លោកអ្នកទាំងអស់ ដែលអញ្ជើញមកទស្សនាការសំដែងរួមគ្នាដ៏ពិសេសនេះ របស់ក្រុមរបាំ Dana Tai Soon Burgess Dance Company ដែលមកពីសហរដ្ឋអាមេរិក និងក្រុមរបាំកម្ពុជា ដែលមានឈ្មោះថា ក្រុមសិល្បះ សុភីលីន ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ក្រុមរបាំ Dana Tai Soon Burgess Dance Company ដែលមកពីទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងចំណោមក្រុមរបាំល្បី ដែលបកស្រាយរបាំសម័យទំនើប ដែលយើងមាន មិនត្រឹមតែនៅទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងប្រទេសអាមេរិកទាំងមូលថែមទៀតផង។ លោក Dana និងក្រុមរបស់គាត់គឺពិតជាឯកអគ្គរដ្ឋទូតរបាំមែន ដោយបានធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីសំដែងរបាំបែបថ្មី ពិបាក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ អស់លោកអ្នកទាំងអស់។ ខ្ញុំមានសេចក្តីរីករាយណាស់ ដោយមានវត្តមាននៅពេលនេះ ជាមួយឯកឧត្តម សារ៉ាក់ ខាន់ វាគ្មិនជាភ្ញៀវកិត្តិយសដទៃទៀត និងលោកអ្នកទាំងអស់! វាជាការល្អណាស់ដែលឃើញថា មានយុវជនជាច្រើនចាប់អារម្មណ៍លើបច្ចេកវិទ្យា។ កាលពីសប្តាហ៍មុន លោកអ្នកជាច្រើនបានចូលរួមអបអរបុណ្យវិស្វកម្ម និងវិទ្យាសាស្រ្តនៅកម្ពុជា។ វាមើលទៅអស្ចារ្យណាស់ ដែលមានមនុស្សជាច្រើនមកចូលរួម ដោយភាពស្វាហាប់ និងទឹកចិត្តពុះពោរ។ ព្រឹត្តិការណ៍ដូចជាបុណ្យបច្ចេកទេស និងការបញ្ចូលរបៀបថ្មី (Inno-Tech Festival) មានសារៈសំខាន់ ពីព្រោះការបញ្ចូលរបៀបថ្មី និងបច្ចេកទេសជារឿងសំខាន់។ វាគឺជាក្បាលម៉ាស៊ីនដ៏ខ្លាំងមួយសំរាប់ជំរុញកំណើនសេដ្ឋកិច្ច និងឱកាសថ្មី។ លោក Bill Gates ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនកុំព្យូទ័រផ្នែកទន់ធំជាងគេក្នុងពិភពលោក ទស្សន៍ទាយថា របកគំហើយធំៗ នៅក្នុងការអភិវឌ្ឍន៍រយៈពេល ១៥ ឆ្នាំទៀត នឹងត្រូវបានជំរុញដោយបច្ចេកទេសថ្មីៗ ឬក៏របកគំហ៊ើញដែលធ្វើអោយមនុស្សកាន់តែច្រើនអាចប្រើបច្ចេកទេសបាន។ បុណ្យនេះអបអរការដែលថា យុវជនកម្ពុជាដូចអ្នកទាំងអស់គ្នា មិនគ្រាន់តែជាអ្នកប្រើបច្ចេកទេសតែប៉ុណ្ណោះទេ តែថែមទាំងជាអ្នកបង្កើតបច្ចេកទេសថ្មីៗដោយខ្លួនឯងថែមទៀតផង។ តើមាននរណាស្គាល់លោក Mark Zuckerberg ទេ? …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តមឧត្តមសេនីយឯក ជា សារ៉ន ឧត្តមសេនីយទោ Dorman ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សមាជិកនៃអនុព័ន្ធយោធាអន្តរជាតិ និងភ្ញៀវកិតិ្តយសដទៃទៀត ដែលមានវត្តមាន នៅថ្ងៃនេះ។ សូមអរគុណដែលបានអញ្ជើញរូបខ្ញុំមកចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ចំពោះនាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិក ដែលនៅចំពោះមុខខ្ញុំថ្ងៃនេះ ពួកគេមើលទៅល្អណាស់ ហើយខ្ញុំសូមវាយតំលៃខ្ពស់ចំពោះការរៀបចំ និងការហ្វឹកហ្វឺន មិនមែនសំរាប់តែពិធីនាថ្ងៃនេះតែប៉ុណ្ណោះទេ តែថែមទាំងសំរាប់ការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការងារយោធា។ ខ្ញុំមានកិត្តិយសដោយមានវត្តមាននៅក្នុងចំណោមពួកគេ។ ការធ្វើដំណើរតាមរថយន្តឆ្លងកាត់ច្រកចូលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាព ពហុជាតិ ជាមួយនឹងការគំនាប់យ៉ាងត្រឹមត្រូវរបស់ឆ្មាំ ហើយនៅទីបំផុត មកដល់ទីពិធីនេះដែលមានទៅដោយទាហានក្នុងឯកសណ្ឋានឈរជាជួរ នាំអោយខ្ញុំមានក្តីរំភើប។ ទាក់ទងនឹងការរំពឹងទុកនៃកងកំលាំងយោធា “ខ្ញុំជឿថា សមយុទ្ធឆ្មាំអង្គរ ដែលចាប់ផ្តើមនៅថ្ងៃនេះ បង្ហាញជាគំរូនូវប្រការល្អបំផុតមួយចំនួន ដែលយោធាអាចសំរេចបាន សំរាប់ប្រទេសនិងប្រជាជនរបស់គេ។ សកម្មភាពនៃសមយុទ្ធឆ្មាំអង្គររួមមានការហ្វឹកហ្វឺន និងការផ្លាស់ប្តូរគ្នា ទាក់ទងនឹងជំនួយមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការផ្តល់ការសង្គ្រោះបន្ទាន់ វិស្វកម្ម ការកំចាត់គ្រឿងផ្ទុះ ការប្រឆាំងនឹងគ្រឿងផ្ទុះកែច្នៃ ការដឹកជញ្ជូនមនុស្ស និងគ្រឿងផ្គត់ផ្គង់ ហើយនិងការពង្រឹងសមត្ថភាពនៃអ្នកដឹកនាំ។ ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ នឹងមានសុវត្ថិភាពច្រើនឡើងសំរាប់ការរស់នៅ បើផ្នែកយោធាមានជំនាញខ្ពស់នៅក្នុងកិច្ចការអស់ទាំងនេះ។ ឧទាហរណ៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សៀមរាប ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុង រីហា អភិបាលរងខេត្តសៀមរាប វេជ្ជបណ្ឌិត ហុក គឹមហេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភ្ញៀវដទៃទៀតដែលមានវត្តមាននៅពេលនេះ។ ខ្ញុំរីករាយដោយបានមកខេត្តសៀមរាបដ៏ស្រស់ស្អាត ពិសេសនៅក្នុងឱកាសដូចថ្ងៃនេះ ដែលបញ្ជាក់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ហើយដែលនឹងធ្វើអោយមានភាពប្រសើរឡើងថ្មីៗ ចំពោះការថែទាំសុខភាពរបស់មនុស្សនៅក្នុងសហគមន៍។ ជាបឋម ខ្ញុំសូមទាញការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ សំរាប់ការថែទាំសុខភាព នៅកម្ពុជា និងនៅខេត្តសៀមរាប។ មជ្ឈមណ្ឌលផ្តល់ឈាមភូមិភាគថ្មី ដែលយើងបើកនៅថ្ងៃនេះ នឹងទទួល រក្សាទុក ហើយចែកចាយឈាមស្អាត និងប្រកបដោយសុវត្ថិភាព សំរាប់សហគមន៍នេះ ដែលនឹងផ្តល់ប្រយោជន៍ច្រើនសំរាប់សុខភាពសាធារណៈ។ ដូចយើងដឹងច្បាស់ហើយ គ្រោះថ្នាក់ចរាចធ្ងន់ធ្ងរ ជាឧទាហរណ៍ អាចបណ្តាលអោយជនរងគ្រោះបាត់បង់ឈាមយ៉ាងច្រើន។ ឈាមដែលមជ្ឈមណ្ឌលថ្មីដែលយើងបើកនាថ្ងៃនេះ នឹងប្រមូលមករក្សាទុក អាចជាគន្លឹះសំរាប់ជួយអាយុជីវិតរបស់គេ។ វាដូចករណីម្តាយដែលបាត់បង់ឈាមច្រើនពេលឆ្លងទន្លេ ហើយដែលជីវិតរបស់គាត់កំពុងស្ថិតនៅក្រោមការគំរាមកំហែង ក៏ដូចជាជនរងគ្រោះ ដែលហូរឈាមនៅក្នុងក្រពះ ដោយសារការប្រើថ្នាំក្លែងក្លាយប្រកបដោយគ្រោះថ្នាក់ ដែលគេមិនដឹង។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមីនា, 2016 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សូមជំរាបសួសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត អ៊ឹង គន្ធាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃនៃគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ ភ្ញៀវកិត្តិយស អស់លោក លោកស្រី ខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាននៅព្រឹកនេះ នៅក្នុងអង្គប្រជុំប្រចាំឆ្នាំរបស់គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរ ដែលហៅកាត់ថា NCCT ។ ស្របជាមួយនឹងទិវាជាតិប្រឆាំងការជួញដូរមនុស្ស កិច្ចប្រជុំនេះស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតនៅឆ្នាំនេះ ក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ វាផ្តល់អោយរដ្ឋាភិបាលនូវឱកាសមួយក្នុងការផ្សព្វផ្សាយផែនការប្រឆាំងការជួញដូររបស់ខ្លួន និងសកម្មភាពផ្តួចផ្តើមសំរាប់ឆ្នាំខាងមុខ ហើយផ្តល់អោយដៃគូអន្តរជាតិរបស់កម្ពុជានូវព័ត៌មានដែលគេត្រូវការ ដើម្បីធ្វើការជួយ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបាយការណ៍លំអិតដែលយើងបានលឺនៅព្រឹកនេះ ហើយនិងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ក្រសួងនានា ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស។ យើងយកចិត្តទុកដាក់ចំពោះការជួញដូរមនុស្ស ពីព្រោះវាប៉ះពាល់មិនត្រឹមតែចំពោះបុគ្គលនិងគ្រួសាររបស់គេតែប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់ដល់សហគមន៍ និងប្រទេសទាំងមូលថែមទៀតផង។ យើងវាយតំលៃខ្ពស់ចំពោះការងារដ៏ប្រពៃរបស់ NCCT ដែលមានសម្តេច ស ខេងជាប្រធាន និងត្រូវបានដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង។ តាមរយៈបទពិសោធន៍នៅជុំវិញពិភពលោក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 25 ខែកុម្ភៈ, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ សូមជំរាបសួ ឯកឧត្តម ឱម យិនទៀង ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី និងជាអនុប្រធាននៃគណកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុង អៀង រដ្ឋលេខាធិការ និងជាអនុប្រធានក្នុងលេខាធិការដ្ឋាននៃគណកម្មាធិការជាតិប្រឆាំងភេរវកម្ម ឧត្តមនាវីទោ Colin Kilrain ភ្ញៀវកិត្តិយស និងសហការីកម្ពុជា និងសហការីមកពីជុំវិញតំបន់ អស់លោក លោកស្រី ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅថ្ងៃនេះ ដើម្បីចំណាយពេលជាមួយក្រុមអ្នកជំនាញដ៏ចំណានៗក្នុងអាជីព ការប្តេជ្ញាចិត្តដូចគ្នាចំពោះការចែករំលែកព័ត៌មានសំខាន់ៗ ការសំរបសំរួលគ្នា និងចំពោះការកសាងស្ពានមេត្រីចាំបាច់សំរាប់ប្រឆាំងនឹងភាពជ្រុលនិយមហឹង្សា នៅក្នុងប្រទេសទាំងអស់របស់យើង។ ខ្ញុំសូមអរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំក្នុងការរៀបចំកិច្ចប្រជុំនេះឡើង នៅថ្ងៃនេះ។ ប្រទេសកម្ពុជាបានធ្វើជាដៃគូដ៏សំខាន់មួយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម ហើយខ្ញុំសូមអរគុណលោកទេសរដ្ឋមន្រ្តី ឱម យិនទៀង និងឯកឧត្តម អ៊ុង អៀង និងអ្នកចូលរួមសំខាន់ៗមួយចំនួនទៀតក្នុងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលបានខិតខំក្នុងការរៀបចំកិច្ចប្រជុំនេះឡើង។ ជាបឋម ខ្ញុំសូមសំដែងសមានទុក្ខដល់សហការីរបស់យើងដែលមកពីប្រទេសឥណ្តូនេស៊ី ចំពោះការបាត់បង់ជីវិតពីការវាយប្រហារភេរវកម្មដ៏គួរអោយរន្ធត់ដោយពួក ISIS នៅទីក្រុង Jakarta កាលពីថ្ងៃទី១៤ ខែមករា។ ខ្ញុំជឿថា ពួកយើងទាំងអស់នៅទីនេះគាំទ្រប្រជាជនឥណ្តូនេស៊ីប្រឆាំងនឹងភេរវកម្ម និងមនោគមវិជ្ជាជ្រុលនិយម ដែលនាំអោយមានហឹង្សាភេរវកម្ម។ ការវាយប្រហារនៅទីក្រុង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 23 ខែកុម្ភៈ, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ សូមជំរាបសួឯកឧត្តម សុខ សង្វារ សហការីមកពីអាជ្ញាធរអប្សារា និងមូលនិធិប្រាសាទពិភពលោក (WMF) អស់លោក លោកស្រី ភរិយាខ្ញុំ ឈ្មោះសុទ្ធី និងខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាននៅពេលនេះជាមួយអស់លោកអ្នកទាំងអស់ ដើម្បីអបអរខួបលើកទី៥០ នៃ WMF ។ ខ្ញុំមានកិត្តិយសពិសេសដោយបានមកឈរនៅពីមុខប្រាសាទអង្គរដ៏ល្អឯក ដែលស្ថិតនៅក្នុងចំណោមប្រាសាទដ៏អស្ចារ្យបំផុតដែលត្រូវបានកសាងដោយមនុស្ស និងជានិមិត្តរូបដែលបង្រួបបង្រួម និងកំណត់អត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ ខ្ញុំបានមកមើលប្រាសាទអង្គរជាលើកដំបូង កាលពីជិត២០ឆ្នាំមុន ដោយនៅពេលនោះ ខ្ញុំគឺជាមន្រ្តីទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ។ នៅពេលនោះ ទេសចរមកលេងខេត្តសៀមរាបមានមិនច្រើនទេ។ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មិនទាន់មានការអភិវឌ្ឍទេ ហើយទីតាំងជាច្រើន ដូចជាប្រាសាទបន្ទាយស្រី និងប្រាសាទព្រះវិហារ មិនអាចអោយគេទៅបានទេ។ តែវាធ្វើអោយគេមានការរំភើបអស្ចារ្យណាស់ ដែលបានមកទីនេះ ហើយការមកជាលើកដំបូងនេះធ្វើអោយខ្ញុំចងចាំជានិច្ច នៅក្នុងជីវិតរបស់ខ្ញុំ។ សព្វថ្ងៃនេះ ប្រាសាទអង្គរនៅតែធ្វើអោយគេមានការស្ញប់ស្ញែង សូម្បីតែទទួលបានអ្នកទស្សនាចំនួនជាង២លាននាក់ក្នុងមួយឆ្នាំៗ ដែលមកពីទូទាំងពិភពលោកក្តី។ ព្រលានយន្តហោះត្រូវបានពង្រីកយ៉ាងច្រើន ហើយនៅពេលនេះ ទទួលអ្នកដំណើរច្រើនជាងព្រលានយន្តហោះភ្នំពេញ។ ការមានចំនួនច្រើនបែបនេះមានផលមិនល្អរបស់វាដែរ ដូចដែលអ្នកដែលប្រជ្រៀតគ្នាទៅមើលព្រះអាទិត្យរះអាចប្រាប់លោកអ្នកបាន តែការដែលគេបានឃើញកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌របស់ខ្មែរមានសារៈសំខាន់ណាស់ ដើម្បីធានាភាពគត់មុតយូរអង្វែងរបស់វា។ ពិតណាស់ ប្រជាប្រិយភាពនៃប្រាសាទអង្គរនាំមកនូវផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសមួយ ដែលក្នុងនោះសូម្បីតែបន្ទាប់ពីមានការរីកចំរើនផ្នែកសេដ្ឋកិច្ចរយៈពេល២ទសវត្សមកក្តី ក៏នៅតែមានមនុស្សជាច្រើនដែលនៅរស់ក្នុងភាពក្រីក្រ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែមករា, 2016 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារុន បណ្ឌិត Stephen Fram បណ្ឌិត ចាន់ រ័ត្ន និងសមាជិកនៃសមាគមអ្នកគណិតវិទ្យាកម្ពុជា លោក Allen Tan អស់លោក លោកស្រី ខ្ញុំមានសេចក្តីរីករាយដែលមានវត្តមាននៅរសៀលនេះ ដើម្បីចូលរួមស្តាប់បទបង្ហាញពិសេសនេះរបស់បណ្ឌិត Stephen Wolfram ដែល ដូចលោកអ្នកទាំងអស់ដឹងហើយ ស្ថិតក្នុងចំណោមមនុស្ស ដែលមានការគិតតាមបែបថ្មីនិងប្រកបដោយភាពច្នៃប្រឌិតបំផុត និងកំពុងធ្វើការនៅសហរដ្ឋអាមេរិក នាពេលនេះ។ ចំណាប់អារម្មណ៍របស់បណ្ឌិត Wolfram មានលើប្រធានបទជាច្រើន រាប់ពីរូបវិទ្យាដល់ការធ្វើកម្មវិធីកុំព្យូទ័រ និងការសរសេរ ហើយខ្ញុំចង់ស្តាប់គាត់ជាខ្លាំង នៅថ្ងៃនេះ។ នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានស្តាប់បទបង្ហាញរបស់បណ្ឌិត Wolfram តាម YouTube ។ ក្នុងនាមជាអ្នកសេដ្ឋកិច្ចម្នាក់ ខ្ញុំគិតថា វិទ្យាសាស្រ្ត បច្ចេកទេស និងការដាក់បញ្ចូលរបៀបថ្មី (Innovation) មានសារៈសំខាន់ ណាស់ដល់សេដ្ឋកិច្ចអាមេរិក។ ក្រុមហ៊ុនរបស់បណ្ឌិត Wolfram ដែលមានឈ្មោះថា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 30 ខែធ្នូ, 2015 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម ជួន ចាន់ថន ឯកឧត្តម លោកជំទាវ ភ្ញៀវកិតិ្តយស អស់លោក លោកស្រី សូមស្វាគមន៍មកកាន់សិក្ខាសាលាលើកដំបូងស្តីពីការយល់ដឹងលើការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលឧបត្ថម្ភដោយស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។ ខ្ញុំមានកិត្តិយសដោយមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹកនេះ នៅក្នុងពិធីជាសាធារណៈលើកទី១ សំរាប់ខ្ញុំ តាំងពីខ្ញុំបានជូនសារតាំងដល់ប្រមុខរដ្ឋស្តីទី នៅព្រឹកម្សិលម៉ិញ។ ខ្ញុំរីករាយណាស់ ដោយមានឱកាសនិយាយជាមួយលោក លោកស្រីបន្តិច អំពីការដែលប្រទេសកម្ពុជានឹងទទួលបានផលចំណេញ សំរាប់សេដ្ឋកិច្ច និងសន្តិសុខរបស់ខ្លួន តាមរយៈការធ្វើអោយមានរបបគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្រ្តរឹងមាំមួយ។ ខ្ញុំគិតថា លោក លោកស្រីជាច្រើនដឹងថា ខ្ញុំទើបតែត្រឡប់មកប្រទេសកម្ពុជាវិញ នៅក្នុងពេលថ្មីៗនេះ បន្ទាប់ពីបានអវត្តមានអស់រយៈពេល ១៥ ឆ្នាំមក។ តាំងពីខ្ញុំបានវិលត្រឡប់មកវិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា នៅក្នុងវិស័យសង្គមកិច្ច សុខាភិបាល និងសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចចំនួន ៧% ក្នុងរយៈពេល ២០ ឆ្នាំមកនេះរបស់ប្រទេសកម្ពុជាគឺជាជោគជ័យដ៏ធំមួយ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជានឹងចូលរួមជាមួយប្រទេសដែលមានប្រាក់ចំណូលក្រោមមធ្យម នៅក្នុងពិភពលោក។ តែកំណើនសេដ្ឋកិច្ចខ្ពស់ក៏មានន័យផងដែរថា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែធ្នូ, 2015 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម ខៀវ កាញ៉ារីទ ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ សូមអរគុណចំពោះការសា្វគមន៍ដ៏កក់ក្តៅ។ ខ្ញុំមានកិតិ្តយសធំធេងដោយបានចូលរួមជាមួយក្រុមហ៊ុន RMA Cambodia ក្នុងការអបអរការសម្ពោធលក់រថយន្តថ្មីស្រឡាង ម៉ាក Ford Explorer 2016 ។ តាំងពីក្រុមហ៊ុនរថយន្ត Ford ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩០៣ មក ម៉ាកដ៏ល្បីរបស់អាមេរិកនេះបានដើរឈានមុខគេ ដោយនាំមកនូវផលិតផលបែបថ្មីដល់ពិភពលោក។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយក្រុមហ៊ុន Ford នាំមកនូវរថយន្តប្រភេទ Ford Explorer ជាទីទុកចិត្ត និងអាចប្រើបានច្រើនយ៉ាង ចូលមកក្នុងទីផ្សាកម្ពុជា។ ដោយសារសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានកំណើនជាបន្តបន្ទាប់នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ប្រទេសកម្ពុជាអាចធ្វើអោយប្រជាជនខ្លួនបំពេញក្តីស្រឡាញ់របស់គេលើគំរូប្លង់និងបច្ចេកទេសទំនើបបំផុតនៃយានយន្តដែលគេបើកបរ។ យើងអាចឃើញលក្ខណៈនេះច្បាស់ នៅពេលយើងបើកបរនៅតាមផ្លូវ នៅកម្ពុជា។ នៅពេលរថយន្តម៉ាក Ford Mustang ត្រូវបានដាក់លក់ជាលើកដំបូង នៅកម្ពុជា កាលពីខែកក្កដា រថយន្តត្រូវលក់អស់ភ្លាម។ ខ្ញុំសង្ឃឹមថា នឹងមានការស្រឡាញ់ចូលចិត្តចំពោះរថយន្ត …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 19 ខែវិច្ឆិកា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
តាងនាមអោយលោកប្រធានាធិបតី Obama និងប្រជាជនអាមេរិក ខ្ញុំសូមសំដែងអំណរសរសើរចំពោះប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលពួកគេអបអរខួបឯករាជ្យ ៩ វិច្ឆិកា លើកទី ៦២ នៃប្រទេសរបស់គេ ។ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានភាពជាដៃគូដ៏រស់រវើកនិងរឹងមាំមួយ ដែលត្រូវបានពង្រឹងដោយការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើង ក្នុងការធ្វើអោយមានសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់។ នៅសហរដ្ឋអាមេរិក យើងមានមោទនភាពចំពោះចំណងទាក់ទងរឹងមាំរបស់យើងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកនៅតែជាគោលដៅសំខាន់ជាងគេសំរាប់និស្សិតកម្ពុជាទៅសិក្សានៅបរទេស ហើយមានជនជាតិអាមេរិករាប់ម៉ឺននាក់មកទស្សនាប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗ ដើម្បីមើលភាពអស្ចារ្យជាពិសេសផ្នែកធម្មជាតិ និងវប្បធម៌នៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកក៏អបអរផងដែរចំពោះសហគមន៍ដ៏រស់រវើកនៃជនជាតិអាមេរិកមានដើមកំណើតខ្មែរ ដែលកំពុងរួមចំណែកយ៉ាងច្រើនដល់វប្បធម៌ និងការអភិវឌ្ឍន៍នៃសហរដ្ឋអាមេរិក និងទឹកដីកំណើតរបស់គេ។ ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់នៅជុំវិញពិភពលោក អោយជួបប្រទះតែនឹងសន្តិភាព និងវិបុលភាព ក្នុងឆ្នាំខាងមុខនេះ។
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែវិច្ឆិកា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) កោះពេជ្យ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អស់លោក លោកស្រីជាភ្ញៀវកិត្តិយស ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាននៅពេលនេះជាមួយលោកអ្នក សំរាប់ពិធីដ៏មានសារៈសំខាន់នេះក្នុងការរៀបចំពិព័រណ៍យុវជន ឆ្នាំ២០១៥។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីអរគុណលោក Yin Bendarom ដែលមកពីវិទ្យាស្ថាន International Republican Institute និងអ៊ឹម សុទ្ធី ដែលមកពីក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមរបស់គាត់ ដែលបានរៀបចំពិធីនេះឡើង ហើយអញ្ជើញខ្ញុំមកថ្លែង នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណផងដែរដល់លោក យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំសូមសរសើរក្រសួងអប់រំចំពោះកំណែលំអគួរអោយកត់សំគាល់ នៅក្នុងដំណើរការរៀបចំការប្រលងថ្នាក់ទុទិយភូមិ កាលពីខែមុន។ នេះជាជោគជ័យដ៏ធំមួយ! ក្នុងពេលខ្ញុំក្រឡេកមើលទៅអ្នកមកមើល ខ្ញុំមានចិត្តរំភើប ដោយឃើញយុវជនកម្ពុជាជាច្រើន ដែលមានទេពកោសល្យ និងមានក្តីសោមនស្សរីករាយ។ ខ្ញុំបានលឺពីការងារដ៏ប្រពៃដែលគេកំពុងធ្វើ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច នៅតាមសហគមន៍គេ។ ខ្ញុំដឹងថា ពេលនេះមានអ្នកមកពីទូទាំងប្រទេសកម្ពុជា។ ពេលខ្ញុំធ្វើដំណើរទៅខេត្តកោះកុងនិងខេត្តបាត់ដំបង ក្នុងពេលថ្មីៗនេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 26 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម អ៊ឹម គុជ ឯកឧត្តម បណ្ឌិត ឱ វណ្ណឌីន លោក ម៉ុក សារុំ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps និងបុគ្គលិក ភ្ញៀវកិត្តិយស និងសំខាន់បំផុត ដល់សិក្ខាកាមជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ។ សូមស្វាគមន៍ក្នុងពិធីស្បថចូលបំពេញការងារនៃក្រុមទី៩ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ ខ្ញុំសូមអរគុណអស់លោកអ្នកទាំងអស់ដែលបានអញ្ជើញមក។ ថ្ងៃនេះ យើងមានកិត្តិយសធ្វើជាសាក្សីនៃការឆ្លើយតបនឹងការអំពាវនាវអោយចូលបំរើការងាររបស់បុរសនារីអាមេរិកដ៏ល្អចំនួន ៦៤ នាក់។ ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងដោយបានចូលរួមក្នុងពិធីនាថ្ងៃនេះ តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុន។ ទីភ្នាក់ងារ Peace Corps តំណាងអោយការទាក់ទងគ្នាដ៏ល្អ រវាងប្រជាជន និងប្រជាជន ដែលយើងមានរវាងប្រទេសយើងទាំងពីរ ហើយខ្ញុំរីករាយនឹងធ្វើដំណើរជុំវិញប្រទេសកម្ពុជា នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជួបនិងស្គាល់អ្នកស្ម័គ្រចិត្តរបស់យើង និងស្វែងយល់ពីសហគមន៍ដែលពួកគេរស់នៅ និងធ្វើការ។ ក្នុងនាមជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ពួកគេនឹងចូលរួមជាមួយជនជាតិអាមេរិកពិសេសចំនួនប្រហែល …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 25 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) មជ្ឈមណ្ឌល WECREATE Cambodia ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ខ្ញុំមានកិត្តិយសដោយបានមកចូលរួមនៅក្នុងពិធីបើកនៃមជ្ឈមណ្ឌល WECREATE នេះ។ វាជាការល្អណាស់ដោយឃើញក្នុងចំណោមនេះនូវបុរស និងស្រ្តីជាច្រើន ដែលមានភាពស្វាហាប់ និងរឹងមាំ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្របេសកកម្មរបស់មជ្ឈមណ្ឌលក្នុងការផ្តល់អំណាចដល់ស្រ្តីកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ ការផ្តល់ការអប់រំណែនាំ ដើម្បីផ្តល់គ្រឹះរឹងមាំមួយសំរាប់ភាពជាសហគ្រិនប្រកបដោយជោគជ័យរបស់ស្រ្តី នៅកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា ដែលបានធ្វើការតស៊ូមតិក្នុងការជំរុញភាពជាសហគ្រិន និងការចូលរួមរបស់ស្រ្តីនៅក្នុងគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (Lower Mekong Initiative ឬ LMI)។ ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើ់ងនៅក្នុងការខិតខំនេះ ដែលមាន Emerging Markets Consulting, StartUp Cup ព្រមទាំងបុគ្គលិកដ៏ប្រពៃរបស់មជ្ឈមណ្ឌល WECREATE នៅកម្ពុជា។ មជ្ឈមណ្ឌល WECREATE នេះមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដំបូងនៅកម្ពុជាតែប៉ុណ្ណោះទេ តែវាជាមជ្ឈមណ្ឌលដំបូង នៅអាស៊ីអាគ្នេយ៍។ វាមិនមែនគ្រាន់តែជាអាគារដែលមានជញ្ជាំង តែជាកន្លែងផ្តួចផ្តើមសំរាប់សហគ្រិនជាស្រ្តី នៅទូទាំងតំបន់ ដើម្បីធ្វើការអភិវឌ្ឍសកម្មភាពធុរកិច្ចដែលមានលក្ខណៈសហការគ្នា និងប្រកួតប្រជែង …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 18 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តមអគ្គនាយករង កែន សេរីរដ្ឋា ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមជាមួយអស់លោក លោកស្រី នៅក្នុងវេទិកាស្តីពី “ការប្រើថាមពលស្អាតដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព”។ ការរកឃើញវិធីល្អក្នុងការផលិតថាមពលដែលអាចយកមកប្រើឡើងវិញបាន ហើយស្អាត គឺជាអាទិភាពរបស់សាកលលោក ហើយខ្ញុំរីករាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងឧបត្ថម្ភគាំទ្រដល់បណ្តាញពិគ្រោះយោបល់ឯកជនស្តីពីហិរញ្ញប្បទាន (PFAN-Asia) និងវិទ្យាស្ថាន Enrich Institute អោយធ្វើការងារនេះ។ ខ្ញុំគិតថា គ្មានវិធីណាល្អដើម្បីសំរេចបំណងនេះជាងតាមរយៈការធ្វើការជាមួយលោកអ្នក ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងភាពជាសហគ្រិនទេ។ ដូចលោកអ្នកជាច្រើនបានដឹងហើយ ថាមពលគឺជាផ្នែកសំខាន់ចាំបាច់សំរាប់ធ្វើអោយមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ ជិត ៧០% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Greenhouse gas emission) គឺចេញពីការប្រើថាមពល។ វាជាប្រភពធំជាងគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងពិភពលោក។ ហេតុដូច្នេះហើយបានជាថាមពលស្អាត និងដែលអាចយកមកប្រើឡើងវិញបានពីព្រះអាទិត្យ វារីអគ្គិសនីខ្នាតតូច ថាមពលពីជីវសាស្រ្ត និងខ្យល់មានសារៈសំខាន់ មិនត្រឹមតែក្នុងការកាត់បន្ថយផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុតែប៉ុណ្ណោះទេ តែថែមទាំងបង្កើតអោយមានការងារធ្វើពិសេសសំរាប់យុវជន ហើយធ្វើអោយអ្នកក្រមានភ្លើងអគ្គិសនីប្រើបានច្រើនឡើង។ តាមធម្មតា អ្នកក្រត្រូវបង់ថ្លៃច្រើនជាងអ្នកមានសំរាប់ភ្លើងអគ្គិសនី។ ដោយសារគ្មានខ្សែតភ្លើងដល់កន្លែង អ្នកក្រនៅតាមជនបទត្រូវពឹងលើម៉ាស៊ីនភ្លើងដែលដើរដោយប្រេងម៉ាស៊ូត អុស និងធ្យូង ដែលជាប្រភពថាមពលមានតំលៃថ្លៃ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែកញ្ញា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងការសរសើរដល់លោកអ្នកទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីបិទនាថ្ងៃនេះ នូវកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ាន (AYVP) ដែលបានទទួលការឧបត្ថម្ភពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។ តាមរយៈភាពស្វាហាប់ និងការសាទរ នៅក្នុងបន្ទប់នេះ ខ្ញុំអាចដឹងបានថា តើកម្មវិធីនេះមានអត្ថន័យយ៉ាងណា។ ខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា ដែលបានរៀបចំទទួលកម្មវិធីនេះ និងសហព័ន្ធអន្តរជាតិនៃសមាគមឧ្ឍចន្ទក្រហម និងកាកបាទក្រហមនៅអាស៊ីអាគ្នេយ៍ ដែលព្រមចែករំលែកការប្រតិបត្តិល្អ។ ខ្ញុំសូមអរគុណផងដែរដល់ក្រសួងយុវជន និងកីឡាម៉ាឡេស៊ី និងសាកលវិទ្យាល័យ Kebangsaan Malaysia ចំពោះការដឹកនាំក្នុងការផ្តើម និងអនុវត្តកម្មវិធី AYVP នៅកម្ពុជា និងនៅទូទាំងតំបន់។ ខ្ញុំសូមអរគុណផងដែរដល់យុវជនចំនួន ៤៩ នាក់ ដែលធ្វើជាយុវជនស្ម័គ្រចិត្ត នៅកម្ពុជា។ ការងាររបស់គេគឺជាការជំរុញទឹកចិត្តដល់អ្នកដទៃ។ ដោយបន្តពីការបង្កើតឡើងប្រកបដោយជោគជ័យនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៣ របស់លោកប្រធានាធិបតី Obama កម្មវិធី AYVP ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន នៅទូទាំងអាស៊ាន ធ្វើអោយការចូលរួមរបស់មេដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗ នៅក្នុងតំបន់ និងក្នុងសាកលលោក មានភាពជ្រាលជ្រៅ ហើយបង្កើនការយល់គ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងការស្វាគមន៍ និងអំណរគុណដល់លោកលោកស្រីទាំងអស់ ដែលមានវត្តមានជាមួយយើង នៅពេលនេះ។ យើងមានកិត្តិយសដោយបានធ្វើការជាមួយមជ្ឈមណ្ឌលបុប្ផាណា ដើម្បីឧបត្ថម្ភដល់ការបញ្ចាំងជាអន្តរជាតិលើកដំបូងនូវភាពយន្ត ដែលមានចំណងជើងថា វាលពិឃាត វេជ្ជបណ្ឌិត ហាំង ង៉ោ ដែលជាភាពយន្តឯកសារបានទទួលរង្វាន់ ហើយត្រូវបានផលិតដោយអ្នកផលិតភាពយន្តអាមេរិក ដែលត្រូវបានតែងតាំងសំរាប់ទទួលរង្វាន់ Oscar គឺលោក Arthur Dong ។ យើងរីករាយដោយលោក Arthur មានវត្តមានជាមួយយើងនាយប់នេះ សំរាប់ឱកាសដ៏ពិសេសមួយនេះ។ ភាយន្តរបស់លោក Arthur គឺស្តីពីរឿងដែលធ្វើអោយមានការទាក់ទាញចិត្តយ៉ាងខ្លាំង ស្តីពីរឿងផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត ហាំង ង៉ោ ដែលមានឈ្មោះល្បីចំពោះការសំដែងដែលនាំអោយលោកទទួលបានរង្វាន់ Oscar នៅក្នុងរឿង វាលពិឃាត ។ ក្នុងនាមជាអ្នករួចជីវិតពីសម័យខ្មែរក្រហម វេជ្ជបណ្ឌិត ហាំង ង៉ោ បានគេចេញពីរយៈពេលរាប់ឆ្នាំនៃការធ្វើទារុណកម្ម ហើយក្រោយមក បានទទួលការសាទរជាអន្តរជាតិជាអ្នកសំដែងភាពយន្ត និងជាអ្នកតស៊ូមតិ។ ដូចដែលលោកអ្នកនឹងឃើញនៅក្នុងភាពយន្តនៅយប់នេះ ដំណើរដ៏អស្ចារ្យរបស់លោកតំណាងអោយភាពខ្លាំង និងស្មារតីរឹងប៉ឹងនៃប្រជាជនកម្ពុជា។ អំណាចនៃភាពយន្តមានភាពអស្ចារ្យមែន។ ភាពយន្តធ្វើអោយមនុស្សរួបរួមគ្នា បំពេរអារម្មណ៍ ហើយមានខ្លះទៀតធ្វើអោយគេសើច ឬយំ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 21 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម គាត ឈន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់។ អរុណសួស្តី! ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ផលិតដបនិងផលិតផល Coca-Cola ថ្មី។ អស់រយៈពេលជាង១២៩ឆ្នាំមកហើយ ក្រុមហ៊ុន Coca-Cola បានចាប់ផ្តើមបង្កើតឡើងពីក្រុមហ៊ុនថ្នាំពេទ្យដ៏តូចមួយក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ Coca-Cola ក្លាយជាក្រុមភេសជ្ជៈដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយនិម្មិតសញ្ញា ពណ៌ក្រហម និងពណ៌ស គឺជាម៉ាកសំគាល់ដ៏ល្បីនៅជុំវិញពិភពលោក។ មានអ្នកប្រើប្រាស់ពីជាង២០០ ប្រទេសនៅជុំវិញពិភពលោកបានប្រើប្រាស់ផលិលផលរបស់ Coca-Cola ហើយបានជឿទុកចិត្តទៅលើ គុណភាពនិងការមិនផ្លាស់ប្តូររបស់វា។ សំរាប់យើងទាំងអស់គ្នា Coca-Cola មានទីតាំងដ៏ពិសេសមួយនៅក្នុងការចងចាំនិងនៅក្នុងបេះដូងរបស់យើង។ រាប់តាំងពីកម្មវិធីខួបកំណើត រហូតដល់ការទៅមើលខ្សែភាពយន្ត ក៏ដូចជាការបរិភោគអាហារពេលល្ងាចនៅក្នុងផ្ទះផងដែរ ភេសជ្ជៈ Coca-Cola គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ជាអ្នកកាទូតមួយរូបរបស់សហរដ្ឋអាមេរិក ខ្ញុំពិតជាមានសំណាងដែលបានរីករាយជាមួយនិងផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅពេលធ្វើដំណើរនិងរស់នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ខ្ញុំបានឃើញពីការតាំងចិត្តរបស់ក្រុមហ៊ុន Coca-Cola …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 20 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) សូមជំរាបសួ ឯកឧត្តម អ៊ិន ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ម៉ែន និមិត្ត នាយកប្រតិបត្តិស្តីទីនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដៃគូ អស់លោក លោកស្រីទាំងអស់។ ខ្ញុំមានសេចក្តីរីករាយជាខ្លាំងដោយមានវត្តមាននៅថ្ងៃនេះជាមួយលោកអ្នក។ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដៃគូរបស់យើងដទៃទៀត ដែលបានធ្វើការសហការនិងផ្តល់ការគាំទ្រសំរាប់ពិធីនេះ។ ខ្ញុំសូមសំដែងអំណរគុណផងដែរចំពោះអ្នកចូលរួមទាំងអស់ ដែលកំពុងកែលំអជីវិតរស់នៅរបស់បុគ្គលិកកម្មករកម្ពុជា ដោយទន្ទឹមនឹងនោះ រួមចំណែកច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់ប្រទេស។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះត្រូវបានជំរុញជារួម ដោយកំណើនក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រជាជនកម្ពុជាចំនួនជាង ៦០០ ០០០ នាក់កំពុងធ្វើការនៅតាមរោងចក្រកាត់ដេរ និងរោងចក្រកាត់ស្បែកជើង នៅទូទាំងប្រទេស។ គ្រាន់តែឧស្សាហកម្មនេះធ្វើអោយប្រទេសកម្ពុជារកចំណូលបានចំនួន ៥,៧ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ ពីការនាំចេញសំលៀកបំពាក់និងវាយនភណ្ឌ ដែលត្រូវជាប្រហែល ៨០% នៃទំនិញនាំចេញសរុបរបស់ប្រទេស ហើយត្រូវជា ១០,១% នៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។ តែវាមិនគ្រាន់តែល្បឿននៃការរីកចំរើនទៅមុខផ្នែកសេដ្ឋកិច្ចតែមួយមុខទេដែលមានសារៈសំខាន់នោះ គុណភាពរបស់វាក៏មានសារៈសំខាន់ដែរ។ ជំលោះរវាងបុគ្គលិកកម្មករ និងនិយោជកមិនមែនជារឿងប្លែកទេ។ នៅសហរដ្ឋអាមេរិក យើងមានបញ្ហាក្នុងការងារអស់រយៈពេលរាប់សតវត្សមកដែរ ហើយជាលទ្ធផល នៅពេលនេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 6 ខែសីហា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ សូមជំរាបសួ ឯកឧត្តម ម៉ម ប៊ុនហេង វេជ្ជបណ្ឌិត ហុក គឹមចេង និងសមាជិកកិត្តិយសដទៃទៀតរបស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានវត្តមាននៅពេលនេះ។ សូមអរគុណដែលបានអញ្ជើញខ្ញុំមកចូលរួមនៅក្នុងពិធីនេះ។ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយ ដោយមានវត្តមាននៅទីនេះ ដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងដើម្បីផ្តល់កិត្តិយសដល់កិច្ចការងារសង្គ្រោះជីវិតដែលបានធ្វើឡើងជារៀងរាល់ថ្ងៃ ដោយបុគ្គលិកពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ពិតមែនតែពិធីនេះគឺដើម្បីបង្ហាញការប្រគល់គ្រឿងបរិក្ខាមន្ទីរពិសោធន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដល់ក្រសួងសុខាភិបាលកម្ពុជាក្តី តែថ្ងៃនេះ ខ្ញុំចង់ផ្តោតការចាប់អារម្មណ៍ មិនមែនទៅលើម៉ាស៊ីន និងគ្រឿងប្រដាប់នោះទេ តែទៅលើភាពជាដៃគូដ៏សំខាន់ដែលយើងមានជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ភាពជាដៃគូនេះបានទាក់ទាញការវិនិយោគជាបន្ត ទៅលើបេសកកម្ម និងជោគជ័យរបស់មជ្ឈមណ្ឌល។ នៅក្នុងការពិភាក្សាពីភាពជាដៃគូជិតស្និទ្ធ រវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហរដ្ឋអាមេរិក ជាដំបូងខ្ញុំសូមអរគុណឯកឧត្តម ម៉ម ប៊ុនហេង ចំពោះការដឹកនាំរបស់លោកនៅក្នុងក្រសួងសុខាភិបាល ដែលធ្វើអោយទំនាក់ទំនងសហប្រតិបត្តិការដ៏រស់រវើករវាងយើងបន្តរីកចំរើន។ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ខ្ញុំសូមអរគុណចំពោះវេជ្ជបណ្ឌិត ហុក គឹមចេង។ លោកបានធ្វើការសំរបសំរួលដោយមិនខ្លាចនឿយហត់លើសកម្មភាពនិងគំរោងនានាជាមួយយើង ការដឹកនាំរបស់លោកដែលប្រកបដោយលក្ខណៈយុទ្ធសាស្រ្ត និងចក្ខុវិស័យ បានទទួលការកោតសរសើរនិងការគោរពពីមនុស្សជាច្រើន។ តាំងពីចាប់ចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅឆ្នាំ១៩៩៤ វេជ្ជបណ្ឌិត ហុក គឹមចេង បានប្រើអាជីពរបស់លោកដើម្បីជួយជីវិត តាមរយៈការងាររបស់លោកក្នុងការពង្រឹងសេវាផ្តល់ឈាមរបស់ប្រទេសកម្ពុជា។ តាងនាមអោយសហរដ្ឋអាមេរិក …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 31 ខែកក្កដា, 2015 | ប្រភេទ: សុន្ទរកថា
សៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ជាបឋមនាពេលព្រឹកនេះ ខ្ញុំសូមសំដែងការគោរព និងអំណរគុណចំពោះឯកឧត្តម ឧត្តមនាវី ទា វិញ និងតំណាងកិត្តិយសដទៃទៀតរបស់គណកម្មាធិការជាតិសន្តិសុខលំហសមុទ្រកម្ពុជា។ ខ្ញុំសូមអរគុណអស់លោក លោកស្រីទាំងអស់ ដែលបានទទួលរៀបចំពិធីនេះឡើង នៅក្នុងប្រទេសរបស់លោក លោកស្រី។ ការធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទនេះនៅខេត្តសៀមរាបនឹងផ្តល់អោយយើងនូវឱកាសបានទស្សនាប្រាសាទអង្គរវត្ត ដែលជាទីតាំងដ៏ល្បីក្នុងពិភពលោក ដែលមិនត្រឹមតែមានសារៈសំខាន់ជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះទេ តែថែមទាំងមានសម្រស់អស្ចារ្យថែមទៀតផង។ ខ្ញុំដឹងប្រាកដថា ខ្ញុំនិយាយតាងនាមអោយសហការីរបស់យើងមកពីប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងប្រទេសឥណ្តូនេស៊ី នៅពេលខ្ញុំនិយាយពីថា យើងមានកិត្តិយសដែលយើងបានមកឃើញបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនេះ។ ជាបន្តទៅនេះ ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់យើងពីក្នុងតំបន់ ដែលមកចូលរួម ដែលមានឧត្តមសេនីយទោ Ngoc Thu មកប្រទេសវៀតណាម ឧត្តមសេនីយទោ Pragit ក្នុងកងនគរបាលពីប្រទេសថៃ ឧត្តមនាវី Christopher ពីប្រទេសម៉ាឡេស៊ី ឧត្តមនាវី Royani ពីប្រទេសឥណ្តូនេស៊ី និងវរនាវីឯក Andrew Dakin ពីប្រទេសអូស្រ្តាលី។ វត្តមានរបស់លោកអ្នកមានភាពចាំបាច់ដើម្បីធ្វើអោយពិធីនេះមានជោគជ័យ និងដើម្បីសំរេចគោលដៅរបស់យើងក្នុងការកែលំអសន្តិសុខលំហសមុទ្រ។ នៅពេលខ្ញុំក្រលេកមើលទៅតំណាងនៃប្រទេសនានាជាច្រើនពេលនេះ ហើយនៅពេលខ្ញុំគិតពីបញ្ហាប្រឈមដ៏ច្រើន ដែលយើងមានរួមគ្នា ក្នុងផ្នែកសន្តិសុខលំហសមុទ្រនៅក្នុងតំបន់នេះ ខ្ញុំសូមលើកជាគំនិតថា យើងគួរទាញការលើកទឹកចិត្តពីភាពអស្ចារ្យនៃប្រាសាទអង្គរ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 14 ខែកក្កដា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ លោក កែវ រិទ្ធី ប្រធានអង្គការ អតីតយុទ្ធជនអន្តរជាតិនៅកម្ពុជា (VIC) ដៃគូ អស់លោក លោកស្រី។ ខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយមានវត្តមានជាមួយអស់លោក លោកស្រីទាំងអស់ នៅថ្ងៃនេះ។ តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ អង្គការ VIC និងដៃគូដទៃទាំងអស់ ចំពោះការសហការ និងការគាំទ្រចំពោះពិធីនេះ។ ខ្ញុំសូមសំដែងផងដែរនូវអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលកំពុងធ្វើអោយប្រសើរឡើងដល់ជីវិតរស់នៅរបស់ប្រជាជនពិការកម្ពុជារាប់ពាន់នាក់ ដោយជួយអោយពួកគេបំពេញសេចក្តីត្រូវការជាមូលដ្ឋានរបស់គេ ហើយកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃ។ លោកអ្នកកំពុងជួយគេអោយសំរេចសក្តានុពលពេញលេញនិងប្រកបដោយផ្លែផ្ការបស់គេ ហើយចូលរួមកាន់តែបានពេញលេញ នៅក្នុងសង្គម។ យោងតាមអង្គការសហប្រជាជាតិ ជនពិការមានចំនួនប្រហែល ១៥% នៃប្រជាជនក្នុងសាកលលោក។ ទោះបីជាស្ថិតិពីប្រភពនានាមានខុសគ្នាក្តី តែគេបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាមានជនពិការចំនួនជាង ៧ សែននាក់ ដែលត្រូវជាប្រហែល ៥% នៃប្រជាជននៅក្នុងប្រទេសទាំងមូល។ អ្នកទាំងនេះជាច្រើនត្រូវការការស្តារនិតិសម្បទារ អវៈយវៈសិប្បនិមិត្ត និងសេវាចាំបាច់ដទៃទៀត …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 13 ខែកក្កដា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម ខៀវ កាញ៉ារិទ្ធ ភ្ញៀវកិត្តិយស អស់លោក លោកស្រី។ សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន RMA Cambodia នៅក្នុងការសម្ពោធរថយន្តថ្មីស្រឡាង ម៉ាក Ford Mustang ឆ្នាំ២០១៥។ អស់រយៈពេលជាង ៥០ ឆ្នាំមកហើយដែល Mustang ត្រូវបានគេចាត់ទុកថា ជារថយន្តបែបអាមេរិកពិតប្រាកដ។ មិនថាត្រូវបានឃើញនៅក្នុងភាពយន្តហូលីវូដ ឬឃើញផ្ទាល់ក្តី រថយន្ត Ford Mustang ធ្វើអោយគេមានអារម្មណ៍រំភើប រាល់ពេលដែលគេឃើញវា។ ហេតុដូច្នេះហើយបានជាខ្ញុំមានមោនភាពជាខ្លាំង នៅពេលឃើញផ្នែកជាទីស្រឡាញ់នេះ នៃការវិលត្រឡប់នៃវប្បធម៌អាមេរិកមកលើផ្លូវថ្នល់នៃប្រទេសកម្ពុជា។ នៅសហរដ្ឋអាមេរិក ជនជាតិអាមេរិក រួមទាំងរូបខ្ញុំផងដែរ ញញឹម ពេលឃើញរថយន្ត Mustang ។ ក្នុងនាមជាអ្នករស់នៅក្នុងរដ្ឋ California ភាគខាងត្បូង ខ្ញុំនៅចាំអនុស្សាវរីយ៍ល្អនៃការឃើញរថយន្ត Mustang ដែលមានដំបូលបិទបើកដោយខ្លួនឯង រត់តាមផ្លូវយន្តបទតាមឆ្នេរនៃសមុទ្រប៉ាស៊ីហ្វិក…ហើយនឹកច្រណែនគេ ដោយខ្ញុំគ្មានមួយនឹងគេ។ ជាមួយនឹងការវិលត្រឡប់មកប្រទេសកម្ពុជាវិញនៃរថយន្តដ៏ល្អនេះរបស់ក្រុមហ៊ុន Ford អ្នកដទៃនឹងមានឱកាសកសាងអនុស្សាវរីយ៍ល្អៗ ជាមួយមិត្តភក្តិ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 10 ខែកក្កដា, 2015 | ប្រភេទ: សុន្ទរកថា
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ក្នុងពេលដែលចំណិតលោកខែនាំមកនូវបុណ្យសាសនាដែលមានឈ្មោះថា រ៉ាម៉ាដាន ភរិយាខ្ញុំ Michelle និងខ្ញុំសូមផ្ញើសេចក្តីអបអរយ៉ាងកក់ក្តៅបំផុត ដល់អ្នកដែលប្រតិបត្តិតាមខែដែលត្រូវធ្វើការតមអាហារ នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ រ៉ាម៉ាដានគឺជាពេលវេលាមួយ ដែលក្នុងនោះ គ្រួសារ និងសហគមន៍នានាជួបជុំគ្នា ដើម្បីបរិភោគអាហារស្រាយបួស Iftars និងធ្វើការបន់ស្រន់ នៅក្នុងការប្រជុំគ្នាដោយអ៊ឹកធឹក ដែលបង្ហាញអោយឃើញនូវប្រពៃណីដ៏រុងរឿង និងប្រកបដោយលក្ខណៈចំរុះនៃវប្បធម៌ និងសង្គមរបស់អ្នកកាន់សាសនាឥស្លាម។ វាថែមទាំងជាពេលវេលាសំរាប់ធ្វើការឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅ និងការប្តេជ្ញាចិត្តជាថ្មី ដែលមានបំណងបង្កើនអំណរគុណ និងការចងចាំដល់សេចក្តីមេត្តារបស់ព្រះ។ អ្នកកាន់សាសនាឥស្លាមប្រតិបត្តិតាមថ្ងៃបុណ្យរ៉ាម៉ាដានក្នុងមួយថ្ងៃៗ ដោយចាត់ទុកវាថាជាថ្ងៃនៃការស៊ូទ្រាំដោយអត់ធ្មត់ តាមរយៈការតមអាហារ ហើយចាត់ទុកយប់និមួយៗថាជាយប់នៃការដឹងគុណ តាមរយៈការធ្វើការបន់ស្រន់។ វាជាពេលត្រូវបង្កើនជំនឿ ក្តីមេត្តា ការអត់ឱន និងការព្យាយាមក្នុងស្ថានភាពលំបាក។ នៅក្នុងខែនៃការផ្តល់អោយនេះ អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកបោះដៃជួយអ្នករងគ្រោះដោយជំលោះ ភាពអត់ឃ្លាន ភាពក្រីក្រ និងជំងឺ។ នៅក្នុងសហរដ្ឋអាមេរិក ជនជាតិអាមេរិកដែលកាន់សាសនាឥស្លាម ចូលរួមជាមួយជនរួមជាតិរបស់គេ ដើម្បីជួយអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ដោយធ្វើសកម្មភាពដែលមានលក្ខណៈអន្តរសាសនា ដែលបង្កើនការយល់ដឹង ហើយរំលឹកយើងថា យើងរួបរួមគ្នាជាគ្រួសារអាមេរិកតែមួយ។ ភាពចំរុះ និងទឹកចិត្តស្នេហាជាតិរបស់សហគមន៍សាសនានានានៅប្រទេសអាមេរិកផ្តល់កំលាំងដល់យើងទាំងអស់គ្នា ហើយសេរីភាពរបស់យើង ក្នុងការប្រតិបត្តិតាមសាសនារំលឹកយើងពីគុណតំលៃរួមរបស់យើង។ ជាថ្មីម្តងទៀត ខ្ញុំរីករាយនឹងស្វាគមន៍ជនជាតិអាមេរិកកាន់សាសនាឥស្លាម នៅសេតវិមាន …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 17 ខែមិថុនា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ស្ថានទូតអាមេរិក ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ សហរដ្ឋអាមេរិកមានទំនាក់ទំនងរឹងមាំ ជាមួយប្រជាជនកម្ពុជា ហើយមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅលើជោគជ័យ និងការអភិវឌ្ឍន៍ជាបន្តរបស់ប្រទេសកម្ពុជា។ ខ្ញុំបានមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលពង្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល (NGO) ព្រមទាំងពង្រាងច្បាប់ដទៃទៀតស្តីពីសហជីព និងបទល្មើសតាមប្រព័ន្ធអ៊ិនធ័រណែត ដែលកំពុងត្រូវបានពិចារណាដោយរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចរបស់ខ្ញុំ ក្នុងពេល ២ ថ្ងៃកន្លងទៅនេះ ខ្ញុំបានជួបជាមួយតំណាងនៃសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីស្តាប់យោបល់របស់គេលើច្បាប់ទាំងនេះ និងដំណើរការនៅជុំវិញច្បាប់ទាំងនេះ។ ការគាំទ្រសង្គមស៊ីវិលនៅជុំវិញពិភពលោក គឺជាគ្រឹះនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី Obama បានថ្លែងសង្កត់ពីតួនាទីដ៏មានសារៈសំខាន់នៃអង្គការមិនមែនរដ្ឋាភិបាល (NGO) តាមរយៈការបង្កើតគំនិតផ្តួចផ្តើមមួយដែលមានចំណងជើងថា ឈរជាមួយសង្គមស៊ីវិល កាលពីខែកញ្ញា ឆ្នាំ២០១៣ នៅអង្គការសហប្រជាជាតិ។ កាលពីឆ្នាំទៅ លោកបានចេញអនុស្សារណៈរបស់ប្រធានាធិបតី ដែលអំពាវនាវអោយរដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រសង្គមស៊ីវិលនៅជុំវិញពិភពលោក ពិសេសនៅក្នុងប្រទេស ដែលសង្គមស៊ីវិលអាចរងការគំរាមកំហែង។ ស្របតាមការចង្អុលបង្ហាញរបស់លោកប្រធានាធិបតី Obama យើងកំពុងតាមដានការវិវត្តនៃពង្រាងច្បាប់ស្តីពីអង្គការ NGO ពីទីក្រុង Washington ដូចដែលយើងកំពុងធ្វើនៅតាមប្រទេសដទៃជាច្រើនទៀត។ ប្រជាជនកម្ពុជាមានហេតុផលត្រឹមត្រូវក្នុងការមានមោទនភាពចំពោះសង្គមស៊ីវិលដែលមានភាពរឹងមាំ និងរស់រវើក នៅកម្ពុជាសព្វថ្ងៃ។ នៅពេលនេះ មានអង្គការ NGO រាប់ពាន់នៅកម្ពុជា ដែលកំពុងធ្វើការលើបញ្ហាសំខាន់ៗនានា។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែមិថុនា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សុផា រតនា ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិកនៅកម្ពុជា (FUSAAC) និងសមាជិកដទៃទៀតនៃសមាគម FUSAAC សាកលវិទ្យាធិការ និងតំណាងដទៃទៀតនៃសាកលវិទ្យាល័យសាធារណៈ និងឯកជន សិស្ស និស្សិត មាតា បិតា អស់លោក លោកស្រី សូមអរគុណ និងសូមស្វាគមន៍នៅក្នុងពិព័រណ៍ជំនាញសិក្សា និងការងាររបស់សមាគម FUSAAC។ តាងនាមអោយលោកឯកអគ្គរដ្ឋទូត William Todd និងស្ថានទូតសហរដ្ឋអាមេរិកទាំងមូលប្រចាំនៅកម្ពុជា យើងមានសេចក្តីរីករាយសូមធ្វើការឧបត្ថម្ភដល់ពិព័រណ៍នេះម្តងទៀត ដែលនៅពេលនេះ ឈានដល់ឆ្នាំទី៦ របស់វាហើយ ហើយមានកាន់តែធំ និងល្អជាងមុន។ ដូចលោកអ្នកជាច្រើនបានដឹងហើយ សមាគម FUSAAC គឺជាអង្គការស្ម័គ្រចិត្ត ដែលត្រូវបានបង្កើតឡើងដោយអតីតនិស្សិតដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមមានកម្មវិធី Fulbright និង Global UGRAD និងកម្មវិធីជាច្រើនទៀត។ ទោះបីគេមានប្រវត្តិខុសគ្នាក្តី …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែឧសភា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) កំពង់ស្ពឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម ឧត្តមសេនីយ សែម សុវណ្ណនី ភ្ញៀវកិត្តិយស កំលាំងថែរក្សាសន្តិភាព អស់លោកលោកស្រី។ តាងនាមអោយស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំមានកិត្តិយសសូមអបអរសាទរអ្នករៀនសូត្រក្នុងវគ្គហ្វឹកហ្វឺនគ្រូក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនដ៏មានតំលៃនេះ។ ខ្ញុំសូមអបអរសិស្សប្រលងជាប់ទាំងអស់ ដែលនៅចំពោះមុខយើងនាថ្ងៃនេះ ទីមួយ ដោយសារការចូលរួមរបស់គេនៅក្នុងបុព្វហេតុនៃប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ តែក៏ដោយសារការដែលគេបានទទួលឋានៈនៅក្នុងវគ្គនេះជាគ្រូផ្នែកថែរក្សាសន្តិភាពផងដែរ។ ក្នុងនាមជាអ្នកត្រូវបានគេប្រគល់សេចក្តីទុកចិត្តអោយបង្រៀនអ្នកថែរក្សាសន្តិភាពនៅពេលអនាគតរបស់ប្រទេសខ្លួន ខ្ញុំមានជំនឿថា អ្នករៀនសូត្រទាំងនេះតំណាងអោយបុគ្គលិកល្អបំផុតនៅក្នុងយោធារបស់គេ។ ចំពោះអ្នកដែលទើបរៀនចប់ថ្មីៗនេះ ខ្ញុំសូមនិយាយថា ខ្ញុំសូមវាយតំលៃខ្ពស់ចំពោះពេលវេលា និងការខិតខំដែលលោកអ្នកបានចំណាយក្នុងការរៀនសូត្រនៅទីនេះ ហើយខ្ញុំសូមលើកទឹកចិត្តអោយលោកអ្នកចែករំលែកមេរៀនដែលលោកអ្នកបានរៀនពីវគ្គហ្វឹកហ្វឺននេះ ហើយយកវាទៅអនុវត្តនៅក្នុងការហ្វឹកហ្វឺននៅក្នុងប្រទេសរបស់លោកអ្នក។ ការចូលរួមដោយផ្ទាល់របស់លោកអ្នកនៅក្នុងការថែរក្សាសន្តិភាព និងឆន្ទៈរបស់លោកអ្នកក្នុងការគាំទ្រ និងបង្ហាត់ដល់អ្នកដទៃលើប្រតិបត្តិការថែរក្សាសនិ្តភាព ឆ្លុះបញ្ចាំងអោយឃើញពីចរិកលក្ខណៈដ៏ប្រពៃ។ អ្នកថែរក្សាសន្តិភាពត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងចំពោះខ្លួនគេ ដើម្បីជួយអ្នកដទៃអោយមានជីវិតរស់នៅតទៅទៀត នៅកន្លែងមានជំលោះ ដែលគេមិនអាចគេចចេញបាន។ការហ្វឹកហ្វឺននិងចំណេះដឹងដែលគេបានទទួលនៅក្នុងវគ្គហ្វឹកហ្វឺននេះ អាចជួយអនាគតអ្នកថែរក្សាសន្តិភាពអោយដឹងថា ត្រូវធ្វើអ្វីដើម្បីជួយម្តាយដែលគ្មានផ្ទះ កុមារដែលគ្មានអ្វីបរិភោគ ឬជីតាដែលហៀបនឹងស្លាប់ហើយគ្មានលុយទិញថ្នាំ។ សហរដ្ឋអាមេរិកមើលឃើញពីតំលៃនិងផលដែលអាចមាននៃវគ្គហ្វឹកហ្វឺននេះ ហើយមានកិត្តិយសក្នុងការជួយដល់ភារកិច្ចនៃការហ្វឹកហ្វឺន និងធ្វើអោយកងកំលាំងមានការត្រៀមរៀបចំជាស្រេចសំរាប់បំពេញការងារ នៅក្នុងបេសកកម្មថែរក្សាសន្តិភាព។ យើងមានអ្នកសិក្សាមកពីប្រទេសកម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន និងវៀតណាម ដែលជាការធ្វើអោយពិធីបិទវគ្គពេលរៀនចប់នេះមានសារៈសំខាន់ជាពិសេស ជាមួយនឹងអត្ថន័យអន្តរជាតិពិតៗ។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 10 ខែមេសា, 2015 | ប្រភេទ: សុន្ទរកថា
សៀមរាប ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ សួស្តី លោកអ្នកទាំងអស់គ្នា។ ខ្ញុំមានសេចក្តីរីករាយនិងមានកិត្តិយសដោយមានវត្តមាននៅសៀមរាប ជាមួយលោក អ្នកទាំងអស់។ ខ្ញុំសូមអរគុណចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា ដែលធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងប្រទេសដ៏ស្រស់នេះ។ ខ្ញុំមានក្តីរំភើបដោយបានចូលរួមជាមួយលោក អ្នក នៅថ្ងៃនេះ នៅក្នុងវគ្គរៀនសូត្រមួយក្នុងចំណោមវគ្គរៀនសូត្រដំបូងៗនៃគំរោងកម្មវិធីអោយកុមារីបានរៀនសូត្រ! (Let Girls Learn!)។ ជាបឋម ខ្ញុំសូមអរគុណ Carrie ចំពោះការណែនាំរូបខ្ញុំយ៉ាងល្អ និងចំពោះភាពជាអ្នកដឹកនាំយ៉ាងល្អពិសេសនៅក្នុងទីភ្នាក់ងារ Peace Corps ។ ខ្ញុំសូមអរគុណផងដែរចំពោះលោកឯកអគ្គរដ្ឋទូតរបស់យើង ដែលធ្វើការបានយ៉ាងល្អប្រពៃនៅប្រទេសកម្ពុជា គឺលោកឯកអគ្គរដ្ឋទូត William Todd ។ យើងរីករាយណាស់ដែលលោកអាចចូលរួមជាមួយយើងនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណផងដែរដល់លោកស្រី Danielle ចំពោះមតិ និងការងារដ៏ល្អរបស់គាត់ នៅក្នុងទីភ្នាក់ងារ Peace Corps ។ សំខាន់ជាងអ្វីទាំងអស់នោះ គឺខ្ញុំសូមអរគុណលោកអ្នកទាំងអស់ ចំពោះការងារដ៏ប្រពៃដែលលោកអ្នកកំពុងធ្វើ ដើម្បីផ្តល់ការអប់រំ និងអំណាចដល់កុមារីនៅកម្ពុជា។ លោកអ្នកទាំងអស់គឺជានិមិត្តរូបដ៏រស់រវើកនៃអ្វីដែលមានការទាក់ទងនឹងគំរោង Let Girls Learn គឺអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps អ្នកដឹកនាំសហគមន៍ ឪពុកម្តាយ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 21 ខែមីនា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) សណ្ឋាគារអាំងទែរកុងទីណង់តាល់ ភ្នំពេញ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលឺ លោកស្រី Rebecca Black ប្រធាននៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅកម្ពុជា លោក Gianpietro Bordignon តំណាងនិងជាប្រធាននៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា លោកស្រី Sun Ah Kim Suh តំណាងរងនៃអង្គការ UNICEF នៅកម្ពុជា លោកស្រី Nina Brandstrup តំណាងនៃអង្គការស្បៀងអាហារនិងកសិកម្ម (FAO) ប្រចាំនៅកម្ពុជា អស់លោកលោកស្រី លោកជំទាវ ឯកឧត្តម និងសមាជិកនៃរាជរដ្ឋាភិបាល។ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោកអ្នកទាំងអស់ ដើម្បីនិយាយអំពីអ្វីដែលមនុស្សជាច្រើនអះអាងថា ជាអាទិភាពទីមួយរបស់កម្ពុជា សំរាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ពោលគឺអាហារូបត្ថម្ភសំរាប់កុមារ។ ក្នុងរយៈពេល ៣ ឆ្នាំរបស់ខ្ញុំនៅកម្ពុជា អាហារូបត្ថម្ភគឺជាប្រធានបទមួយដែលគេតែងតែនិយាយប្រាប់ខ្ញុំជាធម្មតា ជារឿងមួយដែលបុគ្គលិករបស់ខ្ញុំនិងខ្ញុំបន្តយកចិត្តទុកដាក់ទៅលើនៅក្នុងការជួយរដ្ឋាភិបាល និងសហគមន៍នៅកម្ពុជាអោយមានការកែលំអ។ អាហារូបត្ថម្ភល្អគឺជាមូលដ្ឋានសំរាប់ការអភិវឌ្ឍទាំងអស់ សំរាប់អោយមនុស្សម្នាក់ៗសំរេចសក្តានុពលពេញលេញរបស់គេផ្នែករាងកាយ និងចំណេះប្រាជ្ញា និងសំរាប់អោយសហគមន៍ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 3 ខែមីនា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
(ត្រូវបានរៀបចំសំរាប់ថ្លែង) មូលនិធិ Harpswell រាជធានីភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ សូមជំរាបសួ ។ ខ្ញុំសូមអរគុណបណ្ឌិត Alan Lightman អ្នកគ្រប់គ្រងជាន់ខ្ពស់ អេង វ៉ារុននី និងលោកអ្នកទាំងអស់នៅក្នុងមូលនិធិ Harpswell Foundation ដែលបានអញ្ជើញខ្ញុំអោយមកថ្លែងនៅក្នុងសិក្ខាសាលាថ្ងៃនេះស្តីពីភាពជាអ្នកដឹកនាំ។ ខ្ញុំមានកិតិ្តយសដោយមានវត្តមាននៅទីនេះ ជាមួយស្រ្តីវ័យក្មេងប្រកបដោយភាពឆ្លាតវៃ ដែលខ្ញុំបានលឺច្រើនពីពួកគាត់។ តាំងពីត្រូវបានបង្កើតឡើង អង្គការមូលនិធិ Harpswell បានផ្តល់ការអប់រំ កន្លែងស្នាក់នៅ និងការបណ្តុះបណ្តាលក្នុងភាពជាអ្នកដឹកនាំ សំរាប់ស្រ្តីវ័យក្មេងកម្ពុជា។ ស្ថានទូតអាមេរិកមានកិត្តិយស ដោយបានធ្វើជាដៃគូជាមួយអង្គការ Harpswell នៅក្នុងបេសកកម្មរបស់ខ្លួនដើម្បីជំរុញការផ្តល់អំណាចដល់ស្រ្តី។ ដូចលោកអ្នកប្រហែលជាបានដឹងហើយ កាលពីឆ្នាំទៅ លោកឯកអគ្គរដ្ឋទូត Todd បានថ្លែងនៅក្នុងពិធីបើកកម្មវិធីស្តីពីការផ្តល់អំណាចដល់ស្រ្តី ដើម្បីទទួលស្គាល់ និងគាំទ្រដល់ការងារដែលកំពុងធ្វើដោយអង្គការ Harpswell គំរោងស្តីពីស្រ្តីក្នុងការងារសាធារណៈ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ វាជាការត្រឹមត្រូវដែលយើងមកជួបជុំគ្នានៅពេលនេះ នៅថ្ងៃទី១ នៃខែមិនា ដើម្បីចាប់ផ្តើមខែប្រវត្តិសាស្រ្តរបស់នារី។ នៅសហរដ្ឋអាមេរិក យើងអបអរសមិទ្ធផលជាច្រើនផ្នែកសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយរបស់ស្រ្តី។ នៅថ្ងៃទី៨ ខែមិនា ប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកនឹងធ្វើការអបអរទិវានារីអន្តរជាតិ។ ខ្ញុំមកនេះ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 1 ខែមីនា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ សូមជំរាបសួឯកឧត្តម រដ្ឋមន្រ្តី ហង់ ជួនណារុន ឯកអគ្គរដ្ឋទូតអូស្រ្តាលី Alison Burrows ភ្ញៀវកិត្តិយស អស់លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយអស់លោក អ្នកនៅក្នុងសន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី១១។ តាងនាមអោយស្ថានទូតអាមេរិកនៅកម្ពុជា ខ្ញុំសូមសំដែងការអបអរសាទរចំពោះកម្មវិធីអប់រំនៅក្នុងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (IDP Education) ។ ការប្តេជ្ញាចិត្តរបស់លោកអ្នកនៅក្នុងមួយទសវត្សកន្លងទៅនេះបានធ្វើអោយកម្មវិធីបង្រៀនភាសាអង់គ្លេស CamTESOL ជាស្ថាប័នពិតមួយនៅកម្ពុជា។ បើនិយាយពីការប្តេជ្ញាចិត្ត វាពិតជាមិនគប្បីសំរាប់ខ្ញុំ បើខ្ញុំនិយាយដោយធ្វើមិនដឹងមិនលឺចំពោះគ្រូល្អៗដែលមានវត្តមាននៅពេលនេះ ដែលរួមមានគ្រូខ្មែរមកពីតាមខេត្តចំនួន ២០៦ នាក់ និងអ្នកស្រាវជ្រាវចំនួន ៨ នាក់ ដែលមានវត្តមានរបស់ពួកគាត់នៅក្នុងសន្និសីទក្នុងឆ្នាំនេះត្រូវបានឧបត្ថម្ភដោយស្ថានទូតអាមេរិក។ សូមចូលរួមជាមួយខ្ញុំក្នុងការទះដៃអបអរសាទរដល់គ្រូបង្រៀនភាសាអង់គ្លេសទាំងអស់នៅទីនេះ ចំពោះការងារដ៏ល្អដែលពួកគាត់កំពុងធ្វើ។ ការវាយតំលៃខ្ពស់របស់ខ្ញុំចំពោះលោកអ្នកផុសចេញពីតួនាទីជាអ្នកការទូតរបស់ខ្ញុំ ព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាជនអន្តោប្រវេសន៍។ ខ្ញុំនៅចាំពីការដែលខ្ញុំបានទៅដល់សហរដ្ឋអាមេរិកជាមួយគ្រួសារខ្ញុំ នៅពេលដែលខ្ញុំមានអាយុ៥ឆ្នាំ ពេញទៅដោយការឆ្ងល់ និងការភ័យខ្លាច ហើយមិនចេះភាសាអង់គ្លេសមួយពាក្យសោះ។ ពីដំបូង ខ្ញុំមានការពិបាកជាមួយនឹងវប្បធម៌ និងភាសាថ្មី ហើយចង់ត្រឡប់មកប្រទេសកូរេវិញ។ តែដោយមានការចិត្តទុកដាក់ដាក់ពីគ្រូថ្នាក់ទី១ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 28 ខែកុម្ភៈ, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម
សាលារៀនឃុំរំចេក ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សិស្សនិងបុគ្គលិកសាលារំចេក និងប្រជាជននៅខេត្តកំពង់ចាម។ សូមអរគុណដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងពិធីដ៏សប្បាយនាថ្ងៃនេះ។ ខ្ញុំរីករាយដោយបានមកកាន់ខេត្តកំពង់ចាម ហើយជួបជាមួយមនុស្សល្អៗ ដែលចាត់ទុកតំបន់នេះជាស្រុកកំណើតរបស់គេ។ ថ្ងៃនេះ យើងអបអរការកសាងអាគារថ្មីៗ ដូច្នេះ ខ្ញុំគិតថា វាមានភាពសមហេតុផលដោយជាដំបូងធ្វើការរៀបរាប់ពីទំនាក់ទំនងរវាងសាលារៀន និងសហគមន៍ដែលសាលារៀននេះស្ថិតនៅ ទៅតាមពាក្យដែលអ្នកធ្វើការសាងសង់ប្រើ គឺថា សាលារៀនគឺជាគ្រឹះនៃសហគមន៍។ បើគ្មានមូលដ្ឋានរឹងមាំនៃស្ថាប័នមួយដែលធ្វើអោយកុមារអាចទទួលបានការសិក្សាដ៏មានតំលៃទេ ដែលក្នុងនោះ គ្រូបង្រៀនបង្កើនចំណេះដឹង និងភាពវាងវៃនៃសិស្សរបស់គាត់ នោះការចំរើនទៅមុខ និងស្ថិរភាពនៃរចនាសម្ព័ន្ធសហគមន៍ដែលមានគ្រឹះពឹងផ្អែកលើសាលារៀន នឹងមិនមានច្រើនទេ។ សហគមន៍មួយត្រូវការមនុស្សដែលមានភាពវាងវៃ ហើយនិងចំណេះដឹង អោយធ្វើជាអ្នកដឹកនាំ អ្នកផ្គត់ផ្គង់សំរាប់គ្រួសាររបស់គេ និងឪពុកម្តាយដែលមានការទទួលខុសត្រូវ។ ទាំងអស់នេះស្ថិតនៅក្នុងចំណោមតួនាទីដទៃទៀតដែលមានច្រើនរាប់មិនអស់ របស់មនុស្ស នៅក្នុងសង្គមមួយដែលមានការរីកចំរើន។ ដោយសារកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ពេលនេះ យើងកំពុងអបអរការបើកសាលារៀនថ្មីមួយដែលផ្តល់អោយឃុំរំចេកនូវមូលដ្ឋានរឹងមាំនៃឱកាសក្នុងការទទួលបានការសិក្សាអប់រំ ដែលគ្រប់សហគមន៍ទាំងអស់ត្រូវការ ហើយគ្រប់កុមារទាំងអស់សមនឹងទទួលបាន។ តាងនាមអោយស្ថានទូតអាមេរិក ខ្ញុំសូមអរគុណចំពោះការងារដ៏ប្រពៃរបស់ក្រុមវិស្វករនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក និងដៃគូខាងកម្ពុជារបស់គេដែលជាអ្នកម៉ៅការ ក្នុងការកសាងទីកន្លែងថ្មី ដែលយើងកំពុងបើកនៅថ្ងៃនេះ។ យើងរីករាយនឹងឃើញគំរូនេះនៃយោធាអាមេរិក នៅក្នុងការផ្តល់អោយសហគមន៍នានា ដូចជាសហគមន៍រំចេកនេះ។ គុណភាព និងការយកចិត្តទុកដាក់ដែលគេបានផ្តល់អោយទីកន្លែងនានា …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 9 ខែកុម្ភៈ, 2015 | ប្រភេទ: សុន្ទរកថា
ផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដ៏សំខាន់បំផុតក្នុងពិភពលោក ហើយជាផ្លូវទឹកមួយ ដែលខ្ញុំធ្លាប់នៅលើនោះដែរ កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ យើងត្រូវធ្វើយ៉ាងណាអោយភាពរស់រវើករបស់វា ផ្នែកបរិស្ថានអេកូឡូស៊ី និងសេដ្ឋកិច្ចត្រូវបានអភិរក្សសំរាប់មនុស្សជំនាន់ក្រោយ។ កាលពីជាង ៤ ទសវត្សមុន ក្នុងនាមជាអនុនាវីឯក នៅក្នុងកងម៉ារីនមួយ ដែលមានឈ្មោះថា “brown-water Navy” ក្រុមរបស់ខ្ញុំ ហើយនិងខ្ញុំបានធ្វើដំណើរតាមទន្លេមេគង្គ នៅលើទូកយោធាមួយរបស់អាមេរិក។ទោះបីជានៅជុំវិញយើងមានសុទ្ធតែទឹកក្តី តែយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ផស្ស និងអំណាចនៃទឹកទន្លេ- ក្របី អាហារសមុទ្រដែលយើងបានដូរគ្នាជាមួយអ្នកនេសាទនៅនឹងកន្លែង និងព្រៃលិចទឹកនៅសងខាងទន្លេ និងឆក។ កាលដើមឡើយ ផ្លូវទឹកទាំងនេះ ដែលគេធ្វើសង្រ្គាមលើ បានក្លាយជាផ្លូវទឹកនៃសន្តិភាព និងពាណិជ្ជកម្ម – សហរដ្ឋអាមេរិក និងប្រទេសវៀតណាមស្ថិតនៅក្នុងសតវត្សទី២០ នៃទំនាក់ទំនង ដែលមានភាពដុះដាលឡើង។ សព្វថ្ងៃនេះ ទន្លេមេគង្គប្រឈមនឹងគ្រោះថ្នាក់ថ្មី ហើយខុសពីមុន គឺគ្រោះថ្នាក់ដែលគំរាមកំហែងដល់មុខរបរប្រកបជីវភាពរស់នៅរបស់មនុស្សរាប់សិបលាននាក់ ហើយជានិមិត្តរូបនៃហានិភ័យពីការប្រែប្រួលអាកាសធាតុ ចំពោះផែនដីទាំងមូល។ ការអភិវឌ្ឍន៍ និងកំណើនលូតលាស់ដែលមិនធានានិរន្តភាព។ ទោះបីជាមានការខិតខំទាំងនេះក្តី តែទន្លេមេគង្គនៅតែស្ថិតនៅក្រោមការគំរាមកំហែងដដែល។ នៅតាមបណ្តោយទន្លេនេះ ដែលមានប្រវែង ២៧០០ ម៉ៃល៍ តំរូវការកាន់តែច្រើនឡើងនៃថាមពល ស្បៀង និងទឹកកំពុងតែបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់វា និងរបរចិញ្ចឹមជីវិតរបស់ប្រជាជនចំនួន ២៤០ លាននាក់។ ការអភិវឌ្ឍន៍ដែលមិនធានានិរន្តភាព …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 2 ខែកុម្ភៈ, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) ផ្សាររាត្រី រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ សូមជំរាបសួ អស់លោកអ្នកទាំងអស់។ ខ្ញុំរីករាយដោយឃើញមានគ្នាច្រើនមកចូលរួមក្នុង ការប្រគំតន្រ្តីស្តីពី”ព្រៃដើម្បីជីវិត!” ខ្ញុំឃើញថាផ្សារាត្រីមានការរៀបចំសំរាប់ពិធីនេះ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការឧបត្ថម្ភដល់ការប្រគំតន្រ្តីនេះ ដោយសារការខិតខំរបស់ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត។ តាមរយៈភាពស្វាហាប់ និងគំនិតច្នៃប្រឌិតរបស់គេ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតរបស់ខ្ញុំបានជួយបង្រៀនមនុស្សរាប់ពាន់នាក់ស្តីពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃដ៏មានតំលៃរបស់ប្រទេសកម្ពុជា។ យើងទាំងអស់គ្នាដឹងថា ប្រទេសកម្ពុជាប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរផ្នែកបរិស្ថាន ដូចជាការបរបាញ់និងលក់សត្វព្រៃ ការកាប់ឈើ ការប្រែប្រួលអាកាសធាតុ។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអង្គការ ដូចជាអង្គការសម្ព័ន្ធភាពសត្វព្រៃ ដើម្បីដោះស្រាយបញ្ហាដ៏មានសារៈសំខាន់ទាំងនេះ។ ខ្ញុំសូមអរគុណលោក John Willis និងលោកស្រី Amy Van Nice ក្នុងអង្គការសម្ព័ន្ធភាពសត្វព្រៃ ចំពោះទឹកចិត្តប្តេជ្ញាដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា និងចំពោះការសហការជាមួយធនធានដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា គឺយុវជនកម្ពុជា។ ពិតមែនហើយ ខ្ញុំសូមអរគុណច្រើនដល់សមាជិកនៃក្រុមប្រឹក្សាយុវជនរបស់ខ្ញុំ។ ការប្រគំតន្រ្តីនេះគឺជាលទ្ធផលនៃការខិតខំរបស់អ្នក ហើយខ្ញុំរង់ចាំមើលជោគជ័យជាបន្តទៀត នៅពេលអនាគត។ នេះជាឱកាសល្អសំរាប់អោយខ្ញុំលើកទឹកចិត្តដល់អ្នកម្នាក់ៗអោយចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ឬ YSEALI ដែលជាកម្មវិធីដ៏សំខាន់មួយរបស់លោកប្រធានាធិបតី Obama សំរាប់អភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ហើយធ្វើអោយគេធ្វើការទាក់ទងគ្នាជាបណ្តាញ នៅអាស៊ីអាគ្នេយ៍។ YSEALI មានភាពរឹងមាំនៅកម្ពុជា។ នេះគឺជាសញ្ញានៃការយកចិត្តទុកដាក់របស់អ្នក ក្នុងការធ្វើអោយប្រទេស …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 31 ខែមករា, 2015 | ប្រភេទ: សុន្ទរកថា, ឯកអគ្គរដ្ឋទូត
(ត្រូវបានរៀបចំសំរាប់ថ្លែង) រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ សូមជំរាបសួ! សូមអរគុណព្រះអង្គម្ចាស់ នរោត្តមសេរីវុឌ្ឍ ប្រធានវិទ្យាស្ថាន CICP ចំពោះការណែនាំដ៏ល្អ។ សូមទទួលពរឆ្នាំថ្មីរបស់ខ្ញុំ។ ខ្ញុំមានសេចក្តីរីករាយណាស់ដោយបានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ហើយមករួមជាមួយវិទ្យាស្ថាន CICP ដែលជាអង្គការដ៏ល្អមួយដែល អស់រយៈពេល ២០ ឆ្នាំហើយ បានធ្វើអោយរដ្ឋាភិបាល និងសាធារណជន មានការយល់ដឹងពីបញ្ហានយោបាយសំខាន់ៗ។ ក្រុមអ្នកជំនាញដែលផ្តល់ប្រឹក្សា ដូចជាវិទ្យាស្ថាននេះ រួមជាមួយនឹងសង្គមស៊ីវិល មានសារៈសំខាន់ណាស់ នៅសហរដ្ឋអាមេរិក សូម្បីតែគេធ្វើការរិះគន់ក៏ដោយ។ ដូច្នេះ សហរដ្ឋអាមេរិកគាំទ្រស្ថាប័នបែបនេះ នៅកម្ពុជា និងនៅគ្រប់កន្លែង។ យើងគូសបញ្ជាក់ចំណុចនេះ និងព្រឹត្តិការណ៍ដទៃទៀត នៅថ្ងៃនេះ តាមប្រព័ន្ធផ្សព្វផ្សាយ ដែលបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ សំរាប់ធ្វើការទាក់ទងជាមួយគ្នា។ សូមតាមដានព័ត៌មានអំពីយើងតាម Twitter ដែលមានអាសយដ្ឋាន @USAsiaPacific ។ ខ្ញុំដឹងថា ក្រុមបុគ្គលិករបស់យើងនៅក្នុងស្ថានទូតបានមានការទាក់ទងជាមួយលោកអ្នកហើយ។ យើងមានក្រុមបុគ្គលិកដ៏ល្អនៅកម្ពុជា ដែលដឹកនាំដោយឯកអគ្គរដ្ឋទូត Todd ។ លក្ខណៈនៃក្រុមបុគ្គលិករបស់យើងបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ កាលពី២ឆ្នាំមុន ខ្ញុំបានមកព្រះរាជាណាចក្រកម្ពុជា ដោយអមដំណើរលោកប្រធានាធិបតី Obama …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 27 ខែមករា, 2015 | ប្រភេទ: សុន្ទរកថា
(ត្រូវបានរៀបចំសំរាប់ថ្លែង) រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស អស់លោក លោកស្រី ។ សូមជូនពរឆ្នាំថ្មី! ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ ដើម្បីប្រកាសការបើកហាង Domino’s Pizza នៅប្រទេសកម្ពុជា។ អាហារច្រើនតែធ្វើអោយមិត្តភក្តិ និងគ្រួសារមកជួបជុំគ្នា ដូច្នេះ វាជាការត្រឹមត្រូវណាស់ដែលយើងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការស្វាគមន៍ហាង Pizza ដ៏ល្បីរបស់អាមេរិក។ ខ្ញុំសូមអរគុណហាង Domino’s Pizza ដែលបានអញ្ជើញខ្ញុំអោយមកចូលរួមនៅក្នុងពិធីដ៏សំខាន់នេះ។ មុខងារមួយក្នុងចំណោមមុខងារដ៏សំខាន់បំផុតរបស់ស្ថានទូតអាមេរិកគឺដើម្បីជួយគាំទ្រក្រុមហ៊ុនអាមេរិក ហើយលើកទឹកចិត្តអោយមានទំនាក់ទំនងគ្នាជិតស្និទ្ធក្នុងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការរកស៊ីជាមួយគ្នាបង្កើតអោយមានការងារធ្វើ នៅក្នុងប្រទេសទាំងពីរ ជំរុញស្ថិរភាព និងកែលំអជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។ ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក យើងសង្ឃឹមថា នឹងបានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់នេះ ហើយធ្វើអោយការទាក់ទងរបស់យើងនៅក្នុងវិស័យកាន់តែច្រើនឡើងមានភាពកាន់តែជ្រាលជ្រៅឡើង។ ដោយគិតយ៉ាងដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍ក្រុមហ៊ុន Domino’s Pizza នៅកម្ពុជា។ តាមរយៈការខិតខំ ផលិតផលល្អ និងសេវាដ៏ល្អ អ្វីដែលចាប់ផ្តើមពីដំបូងឡើងជាហាងតែមួយ នៅឆ្នាំ១៩៦០ ពេលនេះ បានរីកធំជាក្រុមហ៊ុនមួយដែលមានហាងចំនួន ១០ ០០០ នៅតាមប្រទេសចំនួនជាង ៧០។ …
អានបន្ថែម»
ដោយ U.S. Embassy Phnom Penh | 5 ខែមករា, 2015 | ប្រភេទ: សុន្ទរកថា, អនុប្រធានបេសកកម្ម