សហរដ្ឋអាមេរិកស្វាគមន៍ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ

សម្រាប់ការចេញផ្សាយបន្ទាន់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមចូលរួមជាមួយប្រជាជនកម្ពុជា​ ក្នុងការអបអរនូវការទទួលវត្ថុបុរាណ ដែលត្រូវបានគេលួចមកកាន់កន្លែងដើមវិញ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការប្រារព្ធពិធីមាតុភូមិនិវត្តន៍​តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៧ មីនា នេះ។ ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរ​នៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។ ការបញ្ជូនត្រឡប់មកវិញ​ នៃរូបចម្លាក់អស់ទាំង​នេះ និងរូបចម្លាក់ដទៃទៀតតំណាងឲ្យការខិតខំប្រឹងប្រែងជាទូទៅ​ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌​សាកលលោក ដូចជាការសហការគ្នា​នៃក្រសួងការបរទេសអាមេរិក ក្រសួងយុត្តិធម៌អា​មេរិក​ និងផ្នែកស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ អស់រយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែប​របស់កម្ពុជា ជាមួយដៃគូ​ក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ​ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០  បានជួយកសាងសមត្ថភាព​របស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ។ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។ …

អាន​បន្ថែម»

សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ២ លានដូស ដល់ប្រជាជនកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី​0៣​ ខែឧសភា ឆ្នាំ២០២២ ថ្ងៃនេះ សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាព​ពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនពីរលានដូស ដល់ព្រះរាជាណាចក្រកម្ពុជា។ វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ នឹងជួយការពារប្រជាជនកម្ពុជា និងជួយបង្ការពីការឆ្លងរាលដាលជំងឺកូវីដ ប្រភេទថ្មីដ៏គ្រោះថ្នាក់។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ «​ សហរដ្ឋ​អាមេរិក ចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្ត​ធ្វើការជាមួយ​ដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជន​ជុំវិញពិភពលោក​ ទទួល​បាន​នូវ​វ៉ាក់សាំង។ ជាមួយ​ការ​រួម​ចំណែក​នេះ សហរដ្ឋអាមេរិក បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា»។ នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកត្រឹមពេលនេះ នូវវ៉ាក់សាំងជាង ៣ លានដូស មានជំនួយ​បន្ថែម ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈ​ទីភ្នាក់ងារសុខាភិបាល​សាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេល​មាន​ជំងឺរាតត្បាត ដោយ​គាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ . …

អាន​បន្ថែម»

សុនុ្ទរកថារបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅក្នុងសន្និសីទតាមអ៊ិនធ័រណែត ស្តីពីការអភិវឌ្ឍន៍ និងអនាគតនៃទន្លេមេគង្គ

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានីភ្នំពេញ សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង​សន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃ​នេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទ​នេះ ដោយអ្នកខ្លះ​នៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា​ ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។              ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗ​នៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។              ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគត​នៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់​នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅ​នេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេ​នេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំ​នេះ។              តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត …

អាន​បន្ថែម»

សហរដ្ឋអាមេរិក ផ្តល់ជំនួយបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ នៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៧​​ ខែមេសា ឆ្នាំ២០២០ នៅសប្តាហ៍​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ តាំងពីពេលចាប់ផ្តើម​នៃការផ្ទុះមេរោគរាតត្បាត​នេះ​មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយ​នេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា​​ ៖ «ការជួយដល់ការឆ្លើយតប​របស់ប្រទេសកម្ពុជា​ចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង​លើផ្នែកសុខាភិបាល ជាមួយ​ប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកល​មួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាល​នៃជំងឺ​នេះ។ ជំនួយ​របស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។ លោកបន្ត​ថា ៖ …

អាន​បន្ថែម»

ពិធីបុណ្យចូលឆ្នាំខ្មែរ​ ឆ្នាំ២០២០

សេចក្តីប្រកាសព័ត៌មាន លោកស្រី​ MORGAN ORTAGUS, អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្ងៃទី៩ ខែមេសា​​ ឆ្នាំ២០២០ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា។ ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌​ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់​ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជន​និងប្រជាជន​ នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនង​នេះ ធ្វើឲ្យ​យើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ​ ដែលកំពុងមាននៅចំពោះមុខយើង ហើយ​យើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត។ សូមទទួលយកនូវសព្ទសាធុការពររបស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី​នេះ។ សូមឲ្យឆ្នាំជូត​នេះ នាំមកនូវសំណាងល្អដល់គ្រប់គ្នា។

អាន​បន្ថែម»

សេចក្តីប្រកាសព័ត៌មាន សហរដ្ឋអាមេរិក បញ្ជូនរូបបដិមាខ្មែរចំនួន២ជូនកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ មានផ្នែក​កិច្ចការ​សាធារណៈ​ និង​សេនានុព័ន្ធស៊ើប​អង្កេតសន្តិសុខ ​មាតុភូមិប្រចាំ​ប្រទេស​ ដោយ​សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​  បាន​ធ្វើការ​សម្រប​សម្រួល​បញ្ជូន​ត្រឡប់​មក​វិញ ​នូវ​រូប​បដិមា​ខ្មែរ​ចំនួន ២ ពី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​រឹប​អូស​បាន ​កាល​ពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​ ២០១៧។ រូប​បដិមា​ទាំងពីរ​នេះ​ បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ នៅព្រឹកនេះ ហើយ​តំណាង​មក​ពី​ស្ថានទូត​  និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រោះព្រំ​ តាម​បែប​ពុទ្ធ​សាសនា​ និង​បួងសួង​សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ​ ចម្រុង​ចម្រើន​ ពិសេស​សូម​ឲ្យ​ប្រជាជន​លើ​ពិភពលោក​ទាំង​មូល ​គេច​ផុត​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ COVID-19 ។ កម្មវិធីប្រោះព្រំ​នេះ ​ប្រព្រឹត្ត​ទៅនៅរសៀល ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នា​សារមន្ទីរជាតិ​។   ឯកឧត្តម​ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ W. Partick Murphy បាន​កោត​សរសើរ​នូវ​ការ​បញ្ជូន​មក​វិញ​នៃ​បដិមា​ទាំងនេះ​ ដោយ​មាន​ប្រសាសន៍​ថា ៖ “ក្នុង​ពេល​យើង​អបអរ​សាទរ ​ការ​ប្រារព្ធ​ខួប​៧០​ ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​ ការ​ប្រគល់​វិញ​ នូវ​បដិមា​ទាំងពីរ​នា​ថ្ងៃ​នេះ គឺ​ជា​ការ​រំលឹក ​នូវ​អ្វី​ដែល​ប្រទេស​យើង​ទាំងពីរ​សម្រេច​បាន​រួម​គ្នា​”។ ការ​ប្រគល់​មក​វិញ​ នូវ​បដិមា​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​អនុស្សារណៈ​នៃ​ការ​យោគយល់​ (MoU) ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ នៅ​ឆ្នាំ​២០១៨​ រវាង​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ទាក់ទង​នឹង​ “ការ​ដាក់​កម្រិត​ហាម​ប្រាម​នូវ​ការ​នាំ​ចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា​”។ អនុស្សារណៈ​នេះ មាន​បំណង​កាត់បន្ថយ​ ការ​លួច​ប្លន់​វត្ថុ​បុរាណ​ ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា​។  លោក​ជំទាវ​បណ្ឌិត​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា ៖ “រាល់​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​វត្ថុ​បុរាណ​ខ្មែរ​ពី​បរទេស​ គឺ​ជា​សក្ខីភាព​ ដែល​បញ្ជាក់​នូវ​ចំណង​មិត្តភាព ​ភាព​ជាដៃ​គូ​ពិត​ប្រាកដ​ ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពេញលេញ ​ក្នុង​ពេល​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​បរិបូណ៌​ហើយ​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេររិក​ ពិត​ជា​អាច​ធ្វើ​បាន​ ក្នុង​ការ​បញ្ជូន​មកវិញ នូវ​រូបបដិមា​ដែលត្រូវបាន គេ​យក​ចេញ​ពី​ប្រទេស​កម្ពុជា​”។ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ និង​គ្រោះ​អាសន្ន​សម្រាប់​សុខភាព​ពិភពលោក​ទាំងមូល​ ក៏​ដូច​ជា​វិធានការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺឆ្លង​ផ្លូវ​ដង្ហើម​COVID-19  យ៉ាង​ណា​ក៏​ដោយ​ ក៏​រូប​បដិមា​ខ្មែរ​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​មក​មាតុភូមិ​របស់​យើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដ៏​ធំធេង​ និង​ជា​មង្គល​សម្រាប់​ប្រជាជាតិ​ និង​ប្រជាជន​”។  លោក​ជំទាវ​រដ្ឋមន្ត្រី​ បាន​បន្ថែមទៀត​ថា៖ “ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អិត​ល្អន់​ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ក្រុម​ជំនាញ​ឯកទេស ​របស់​បណ្តា​ទី​ភ្នាក់ងារ​នៃ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ ហើយ​ក៏​ជា​គំរូ​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​របស់​អ្នក​ជំនាញ ​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បញ្ឈប់​ការ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​ នូវ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ​ការងារ​សម្រប​សម្រួល​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ មិន​ត្រឹម​តែ​ការពារ​បេតិកភណ្ឌ​វប្បធម៌​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​ និង​ពង្រឹង​នូវ​ការ​អនុវត្ត​អនុសញ្ញា​ឆ្នាំ១៩៧០ របស់​អង្គការ UNESCO ស្តី​ពី​មធ្យោបាយ​នៃ​ការ​ហាម​ប្រាម​ និង​ការពារ​កុំ​ឲ្យ​មាន​ការ​នាំ​ចេញ​–នាំ​ចូល​ និង​ការ​ផ្ទេរ​ខុស​ច្បាប់​នៃ​កម្ម​សិទ្ធិ​លើ​សម្បត្តិ​វប្បធម៌​”។  រូបបដិមាទី១ គឺ​ជា​ដង​ខ្លួន​ទេវរូប​ ភេទ​ប្រុស​ ធ្វើ​ពី​ថ្ម​ភក់​ ជា​ប្រភេទ​បដិមា​ទោល​ នៅ​សល់​ដង​ខ្លួន​ គ្មាន​ព្រះ​កេស​ ដៃ​ទាំង​ពីរ​ដាច់​ត្រឹម​ដើម​ដៃ​ និង​ជើង​ទាំង​ពីរ​ដាច់​ត្រឹម​ភ្លៅ​។ ដង​ខ្លួន​រាង​មូល​ ស្លៀក​សំពត់​មាន​ភ្លី​ឆ្នូត​បញ្ឈរ​តូចៗ​មាន​ពាក់​ខ្សែ​ក្រវ៉ាត់​រាង​សំប៉ែត​(ឆ្លាក់​ក្បាច់​បួន​ជ្រុង​រាង​ដូច​ក្បាល​ខ្សែ​ក្រវ៉ាត់​) និង​ចង្កេះ​សំពត់​ខាង​ក្រោយ​រាង​ខ្ពស់​ជាង​ខ្សែ​ក្រវ៉ាត់​។ ផ្នែក​ខាង​ក្រោយ​ឆ្លាក់​ក្បាច់​កន្ទុយ​ក្បិន​វាត់​ឡើង​ មាន​ជាយ​អម​សងខាង​ធ្លាក់​លើ​ខ្សែ​ក្រវ៉ាត់​។ ចំណែក​នៅ​លើ​សំពត់​ និង​ក្បាល​ខ្សែ​ក្រវ៉ាត់​ខាង​មុខ​សឹក​ និង​មាន​ស្នឹម​មើល​មិន​ស្គាល់​ក្បាច់​ចម្លាក់​។ នៅ​លើ​តួ​បដិមា​មាន​ស្នឹម​ និង​សឹក​ផ្នែក​ខាង​ក្រោយ ​មាន​ស្នាម​បែក​តូចៗ​ជា​ច្រើន​កន្លែង ​ដូច​ជា​នៅ​លើ​ខ្សែ​ក្រវ៉ាត់​ផ្នែក​ខាង​ស្ដាំ​ នៅ​លើ​ចង្កេះ​ខាង​ឆ្វេង​ និង​នៅ​លើ​ស្មា​។ ទឹក​ដៃ​សិល្បៈ​ ជា​ស្នាដៃ​មិន​សូវ​ស្អាត​ ការ​ឆ្លាក់​ក្បាច់​លម្អ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ ឬ​ទឹក​ដៃ​សិល្បៈ​ធ្លាក់​ចុះ​ ដូច​បដិមា​ខ្មែរ​មួយ​ចំនួន​ ក្នុង​រចនា​បថ​ឃ្លាំង​ ចុង​ស.វ.ទី១០ ដល់​ដើម​ស.វ.ទី១១​ គ.ស។ បដិមា​នេះ ​ត្រូវ​រឹប​អូស​បាន​នៅ​ឆ្នាំ​២០១៧​ នៅ​ពេល​ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង San Francisco បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការ​លក់​ដេញ​ថ្លៃ ​នៅ​កន្លែង​លក់​ដេញ​ថ្លៃ​មួយ​ នៅ California។ ម្ចាស់​នៅ​កន្លែង​លក់​ដេញ​ថ្លៃ​នោះ ​បាន​និយាយ​ថា​ វត្ថុ​នោះ ​ត្រូវ​បាន​នាំ​ចូល​មក​នៅ​ឆ្នាំ​១៩៩២ ដោយ​មាន​លិខិត​បញ្ជាក់​កន្លែង​ដើម​ចេញ​ពី​ទី​ក្រុង​ Bangkok នៃ​ប្រទេស​ថៃ ដោយ​ដាក់​ថា​ “ខ្លួន​ខ្មែរ​នៅ​អង្គរ​វត្ត​”។ អ្នក​ជំនាញ​ផ្នែក​វត្ថុ​បុរាណ ​បាន​កំណត់​ថា​ បដិមានេះ ​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​ចំនួន​ ៧៥ ០០០ ដុល្លា​។  រូបបដិមាទី២ គឺជា​ដងខ្លួន​ទេវ​រូបភេទ​ប្រុស ផលិត​ពី​ថ្មភក់​ពណ៌​ប្រផេះ មាន​មាឌ​មាំ រូបភាព​គ្មាន​ចលនា​ ស្លៀក​សំពត់​ចង​ក្បិន​មានភ្លីសេ​ នៅលើ​ជង្គង់គឺ​មានផ្ន​ត់រាប​ស្មើសាច់​ នៅលើ​ភ្លៅខាង​ឆ្វេងមាន​ផ្នត់​ធំៗ​លំនាំ​ដូច​ជា​ហោប៉ៅ​ នៅចំ​ពី​មុខ​មាន​ផ្នត់​រាង​កន្ទុយ​ត្រីពីរ​ជាន់​ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែ​ក្រវ៉ាត់​លាត​ពីរជាន់​។ ស្ថានភាព​ដងខ្លួន​ទេវរូប​ គឺបាត់​ព្រះសិរ​ត្រឹមក​ ដាច់​ព្រះហស្ថ​សងខាង​ត្រឹម​ក្លៀក​ បាក់​ជើង​ស្តាំ​ក្រោម​ជង្គង់​ និង​ជើងឆ្វេង​ នៅសល់​ត្រឹម​ភ្លៅ។ សរុប​មក ដងខ្លួនទេវរូប​នេះ​ អាច​មាន​ប្រភព​ចេញ​ពី​ប្រាសាទ​បាសែត​ ខេត្ត​បាត់ដំបង​ ក្នុង​រចនាបថ​កោះកេរ​ រវាង​សតវត្ស​ទី​១០​ ឬ​ជា​ដង​ខ្លួន​ព្រះព្រហ្ម​ ក្នុង​រចនា​បថ​ឃ្លាំង​នា​ចុង​សតវត្ស​ទី​ ១០ និង​ដើម​សតវត្ស​ទី ១១ ។ បដិមា​នេះ​ ត្រូវ​បាន​រឹប​អូស​ពី​ជន​ល្មើស​ នៅខែ​កញ្ញា ឆ្នាំ២០០៥​ នៅ​ពេល​ក្រសួង​សន្តិសុខ​មាតុភូមិ​ ផ្នែកគយ និងការពារព្រំដែន និង​ផ្នែក​ស៊ើប​អង្កេត​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​ នៅ​ទីក្រុង Los Angeles រឹប​អូស​បាន​ពី​ក្នុង​ទំនិញ​មួយ​ផ្នែក​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ ពី​ប្រទេសថៃ​។ អ្នក​ជំនាញ​ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។  លោក Russell J. Bash សេនានុព័ន្ធ​ប្រចាំ​ប្រទេស​ នៃ​សេនា​នុព័ន្ធ​ស៊ើប​អង្កេត​សន្តិ​សុខ​មាតុភូមិ​ នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ៖ “នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ ការ​លួច​ និង​ការ​ជួញ​ដូរ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្រទេស​មួយ​ទៀត​ គឺ​ជា​កង្វល់​របស់​ពិភព​លោក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​គ្នា​ និង​ការ​យល់គ្នា​រវាង​ជាតិ​នីមួយៗ​”។​ ក្នុង​នាម​ជា​ទីភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​សហព័ន្ធ ដែល​ធ្វើការ​ក្នុង​ពិភពលោក​ ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​ គឺ​ជា​ស្ថាប័ន​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ទាក់ទង​នឹង​ការ​នាំចូល​ និង​ចែកចាយ​ដោយ​ខុស​ច្បាប់​នៃ​សម្បត្តិ​វប្បធម៌​ ហើយ​ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​ធ្វើ​ឲ្យ​ជន​ល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ឧក្រិដ្ឋកម្ម​របស់ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រគល់​មក​មាតុភូមិ​ដើម​វិញ​នូវ​បដិមា​របស់​ខ្មែរ” ។  ស្រប​តាមបញ្ញតិ​របស់​ខ្លួន​ រួម​ទាំង​អនុ​សញ្ញា​ស្តី​ពី​ច្បាប់​អនុវត្ត​លើ​សម្បត្តិ​វប្បធម៌​ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​រឹត​ត្បិត​លើការ​នាំចូល​ ទៅក្នុង​​សហរដ្ឋ​អាមេរិក​នូវ​វត្ថុ​បុរាណ​មួយ​ចំនួន​ រាប់​ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) …

អាន​បន្ថែម»

សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ 

ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មាន​លំអិត សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩  «រាល់ពេលដែលអ្នកឃើញជំនួយប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលត្រូវបាន ចែកចាយ​នៅទូទាំងពិភពលោក ដោយទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ​ គឺអ្វីដែលអ្នកកំពុងឃើញ គឺជាទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនអាមេរិក និងអ្នកទាំងឡាយណា ដែលមានគុណតម្លៃមនុស្សធម៌​ដូចយើង។ យើងជាអ្នករួមចំណែកធំជាងគេច្រើន ចំពោះអង្គការនានា ដូចជា មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) និងអង្គការស្បៀងអាហារពិភពលោក (WFP) ដោយសារយើង មានជឿលើសម្ព័​ន្ធ​ពហុនិយម ប្រកបដោយប្រសិទ្ធភាព ដែលផ្តោតការយកចិត្តទុកដាក់ លើការជួយអ្នកខ្សត់ខ្សោយ មិនមែនដើម្បីចំណេញនយោបាយទេ។ នេះគឺជាការពិត នៃភាពជាអ្នកដឹកនាំសកល»។  ប្រសាសន៍លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០  សហរដ្ឋអាមេរិក គឺជាប្រទេសរួមចំណែកធំជាងគេ និងជាទីទុកចិត្ត ក្នុងការឆ្លើយតបចំពោះវិបត្តិ និងសកម្មភាពមនុស្សធម៌ តាមរយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិរាប់សិបទៀត ។ ជំនួយរបស់សហរដ្ឋអាមេរិក ជាថវិកា និងជាសម្ភារៈ ជំនាញឯកទេស និងបច្ចេកវិទ្យា …

អាន​បន្ថែម»

ខួបលើកទី ៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា

សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ​ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែក​របស់សហរដ្ឋអាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីនេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក គ្រោងធ្វើការអបអរដែលមានរយៈពេល ១ឆ្នាំ ។ ការងាររបស់ស្ថានទូតទាំងមូលនឹងផ្តោតលើការយកចិត្តទុកដាក់​របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយ​នេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យ​ភាព ។ នៅក្នុងខែនីមួយៗនៃឆ្នាំ ២០២០ ស្ថានទូតនឹងផ្តោត​លើវិស័យជាប្រធានបទ​ដែលមាន ការងារនិងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។ ខួបលើកទី ៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ នឹងមានខែនីមួយៗ​នៃឆ្នាំ ២០២០ ផ្តោតលើប្រធានបទដូចខាងក្រោម៖ ខែមករា – …

អាន​បន្ថែម»

សេចក្តីថ្លែងរបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក កឹម សុខា

គេហដ្ឋានលោកកឹម សុខា, ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះគឺនិយាយពីលោក កឹម សុខា ហេីយមិនមែននិយាយពីខ្ញុំ និងប្រទេសខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វេីការអង្កេតមួយ។ នេះពិតជាភាពរីករាយយ៉ាងប្រាកដដែលបានជួបលោក កឹម សុខា ម្តងទៀត ។ ខ្ញុំបានជួបគាត់ កាលពីប៉ុន្មានឆ្នាំមុន ហេីយខ្ញុំបានមេីលឃេីញថាគាត់ជាមនុស្សមានសន្តានចិត្តល្អមានសន្តិភាព និងជាមេដឹកនាំដ៏មានបទពិសោធន៍ល្អមួយរូប ។ ហេីយខ្ញុំ មានការសោកស្តាយដែលសេរីភាពរបស់គាត់ត្រូវបានគេបដិសេធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ ការបោះជំហាន ដែលធ្វេីឡេីងដោយអាជ្ញាធរកាលពីម្សិលមិញ គឺជាជំហានមួយឆ្ពោះទៅមុខ ហេីយយេីងបានទទួលស្គាល់ជាមួយអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងណា យេីងគិតថា វាមានសារៈសំខាន់ណាស់ដែលយេីងចង់ឃេីញបន្ថែមទៀត ។ ហេីយយោបល់របស់យេីងក្នុងនាម ជាមិត្តភក្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់ឲ្យអាជ្ញាធរស្វែងរកមធ្យោបាយក្នុងការផ្តល់ឡេីងវិញនូវសិទ្ធិ និងសេរីភាពរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ប្រឆាំងរូបគាត់។ តែក៏ត្រូវប្រេីពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ ។ យេីងទទូចសុំឲ្យពួកគេមានសេរីភាព និងត្រូវបានអនុញ្ញាត ទោះបីពួកគេស្ថិតក្នុងប្រទេស ឬក្រៅប្រទេសក្តី ដេីម្បីឲ្យពួកគេអាចចូលរួម ផ្តល់ជាសម្លេង ឲ្យគេបានដឹងឮ ។ …

អាន​បន្ថែម»

សេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael Pompeo ស្តីពីទិវាបុណ្យឯករាជ្យជាតិខ្មែរ

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩  ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នា​របស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជា​មួយ ​ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។

អាន​បន្ថែម»

សុន្ទរកថារបស់លោកភារធារី Michael Newbill ក្នុងពិធីបើកការសាងសង់ ជលវប្បដ្ឋាន និងត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោក

និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍​មកកាន់និវេសដ្ឋាន​របស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់​នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។ ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏​ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ​ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។ មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាន​នៅយប់​នេះ គឺ​៖ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic) …

អាន​បន្ថែម»

ជូនពរឆ្នាំថ្មី

សេចក្តីប្រកាសព័ត៌មាន Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សេចក្តីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Morgan Ortagus អបអរបុណ្យចូលឆ្នាំខ្មែរ           តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងអំណរសរសើរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរ។           ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគឺជាមូលដ្ឋាននៃការប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងសេរីភាព។ សូមអោយទំនាក់ទំនងនេះកាន់តែមានភាពជ្រាលជ្រៅថែមទៀត នៅឆ្នាំខាងមុខ។           សូមទទួលសព្វសាធុការពររបស់យើង នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។ សូមអោយឆ្នាំកុរនាំមកនូវសុខភាពល្អ សុភមង្គល និងវិបុលភាពដល់គ្រប់គ្នា។

អាន​បន្ថែម»
អត្ថបទបន្ថែម ∨