រាយការណ៍ពីការជួញដូរមនុស្ស

តើការរត់ពន្ធមនុស្សជាអ្វី? ការរត់ពន្ធមនុស្ស គឺជាការនាំមនុស្សចូលទៅកាន់ប្រទេសមួយទៀតដោយគេចពីច្បាប់អន្តោប្រវេសន៍ដោយ ចេតនា។ ក្នុងនោះរួមមានទាំងការនាំជនបរទេសខុសច្បាប់ឲ្យចូលប្រទេសមួយផ្សេងទៀត ក៏ដូចជាការធ្វើ ចរាចរណ៍និងការផ្ដល់ជម្រកឲ្យជនបរទេសដែលបានចូលមកនៅក្នុងប្រទេសផ្សេងនោះជាស្រេច។ តើការជួញដូរមនុស្សជាអ្វី? ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដែលមានការយល់ដឹងតិចជាងគេបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មឯទៀតនៅលើពិភពលោក។ វាគឺជាបញ្ហាអន្តរជាតិហើយក៏ជាឧក្រិដ្ឋកម្មដែលលាក់កំបាំងពីសាធារណៈដែរ។ ឧក្រិដ្ឋកម្មមួយ នេះរីករាលដាលទូទាំងពិភពលោកហើយក៏បានផលចំណេញខ្ពស់ទៀតផង។ អង្គការសហប្រជាជាតិសន្និដ្ឋានថា មានស្ត្រី និងកុមារពី ៧០០០០០ ទៅ ៤លាននាក់ដែលត្រូវគេជួញដូរទូទាំងពិភពលោក ក្នុងគោលបំណងបង្ខំឲ្យ ធ្វើជាពេស្សា ពលកម្ម និងការគេងប្រវ័ញ្ចតាមរូបភាពផ្សេងៗជារៀងរាល់ឆ្នាំ។ ការជួញដូរមនុស្សត្រូវគេប៉ាន់ស្មាន ថាជាមុខជំនួញដែលបានផលចំណេញ ៧ពាន់លានដុល្លារៀងរាល់ឆ្នាំ។ ការជួញដូរមនុស្សត្រូវគេឲ្យនិយមន័យថាជាការជួញដូរផ្លូវភេទ ដែលការជួញដូរផ្លូវភេទនោះធ្វើឡើងដោយការ បង្ខិតបង្ខំ បន្លំ ឬកៀបសង្កត់ ឬជនដែលត្រូវគេនាំឲ្យប្រព្រឹត្តនោះមិនទាន់គ្រប់អាយុ១៨ឆ្នាំ ឬការរើស ការផ្ដល់ ជម្រក ការធ្វើចរាចរណ៍ ការផ្គត់ផ្គង់ ឬការយកមនុស្សសម្រាប់ពលកម្ម ឬសេវាកម្មដោយការបង្ខិតបង្ខំ បន្លំ ឬ កៀបសង្កត់ក្នុងគោលបំណងឲ្យជនរងគ្រោះក្លាយជាអ្នកបម្រើដោយមិនបានស្ម័គ្រចិត្ត ជាទាសករបំណុល ដោយការជាប់បំណុល ឬជាទាសករ។ តើមានសញ្ញាអ្វីខ្លះដែលសម្គាល់ថាបុគ្គលម្នាក់ជាជនរងគ្រោះនៃការជួញដូរមនុស្ស? បុគ្គលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ព្រោះឯកសារនោះត្រូវបុគ្គលផ្សេងទៀតដកទុកហើយ ពុំបានប្រគល់ឯកសារនោះត្រឡប់មកវិញពេលស្នើសុំ បុគ្គលដែលរាងកាយមានរបួសតែពុំអាចពន្យល់ពីមូលហេតុបង្កបាន បុគ្គលដែលបង្ហាញអាកប្បកិរិយាហាក់មានអ្នកតាមដានឬគ្រប់គ្រងដោយបុគ្គលម្នាក់ទៀតហើយគ្មាន សិទ្ធិសម្រេចតាមឆន្ទៈរបស់ខ្លួន បុគ្គលដែលគ្មានសេរីភាពផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ ដើរផ្សារដោយគ្មានអ្នកដើរតាម បុគ្គលដែលមិនអាចចេញទៅណាដោយគ្មានអ្នកដើរតាម បុគ្គលដែលធ្វើការលើសម៉ោង …

អាន​បន្ថែម»
អត្ថបទបន្ថែម ∨