ព័ត៌មានសម្រាប់បេក្ខជនទិដ្ឋាការទាក់ទងនឹងវីរូសកូវីដ១៩

ចាប់អនុវត្ត ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានរំសាយរាល់ការណាត់ពេលវេលាសម្ភាសន៍សម្រាប់ទិដ្ឋាការប្រភេទអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ទាំងអស់។ ការិយាល័យកុងស៊ុលនឹងបន្តសេវាកម្មទិដ្ឋាការជាធម្មតាវិញក្នុងពេលឆាប់ៗ ប៉ុន្តែនៅពេលនេះយើងមិនទាន់អាចបញ្ជាក់នូវកាលបរិច្ឆេទជាក់លាក់បានទេ។ ទឹកប្រាក់​ (MRV fee) ដែលបានបង់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការនៅមានសុពលភាពនៅឡើយ ហើយអ្នកអាចប្រើប្រាស់ទឹកប្រាក់នេះដើម្បីការដាក់ពាក្យសុំទិដ្ឋាការក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសណាដែលអ្នកបានបង់ប្រាក់។ ប្រសិនបើអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមសេចក្ដីណែនាំនៅក្នុងគេហទំព័រ https://www.ustraveldocs.com/kh ឬទូរស័ព្ទទៅលេខ (៨៥៥) ២៣-៩៦២ ៥៣០ (ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ម៉ោងក្នុងស្រុក)  ឬ (+១​) ៧០៣-៦៦៥-៧៣៤៦ (ក្រៅម៉ោងធ្វើការ និយាយភាសាអង់គ្លេស) ដើម្បីស្នើសុំការណាត់បន្ទាន់។

អាន​បន្ថែម»

កម្មវិធីឆ្នោត Diversity Visa (DV) 2020

ក្រសួងការបរទេសសហរដ្ឋអាមេរិកជាស្ថានប័នគ្រប់គ្រងកម្មវិធីឆ្នោត DV ដែលត្រូវផ្តល់ឱ្យបេក្ខជនអន្តោប្រវេសន៍ដែល មានលក្ខខណ្ឌសមស្របចំនួន ៥០,០០០ នាក់ ចេញពីបញ្ជីប្រទេសដែលមានលក្ខណៈគ្រប់គ្រាន់ជារៀងរាល់ឆ្នាំ។ ការចុះឈ្មោះនេះមិនតម្រូវឱ្យមានការបង់ថ្លៃអ្វីឡើយ ប៉ុន្តែដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់ អ្នកត្រូវមានលក្ខខណ្ឌកំណត់ដូចខាងក្រោម៖ អ្នកត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមានបទពិសោធន៍ការងារគ្រប់គ្រាន់ អ្នកត្រូវបញ្ចូលរូបថត ថតថ្មីក្នុងរយៈពេលប្រាំមួយខែចុងក្រោយដើម្បីចុះឈ្មោះឆ្នោត DV អ្នកត្រូវបញ្ចូលព័ត៌មានអំពីប្តី/ប្រពន្ធនិងកូនៗរបស់អ្នកទាំងអស់នៅពេលចុះឈ្មោះអនឡាញ អ្នកត្រូវចុះឈ្មោះតាមអ៊ីនធើណិត តាមគេហទំព័រ www.dvlottery.state.gov  ចាប់ថ្ងៃពុធទី 3 ខែតុលា​ ឆ្នាំ២០១៨ នៅវេលាម៉ោង 12:00 ថ្ងៃត្រង​ ម៉ោងនៅសហរដ្ឋអាមេរិក(EDT) (GMT -4) និងបញ្ចប់នៅថ្ងៃអង្គារ​ ទី6 ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង 12:00 ថ្ងៃត្រង់​ ម៉ោងនៅសហរដ្ឋអាមេរិក (EST) (GMT -5) ។ ចុច​ទីនេះ ដើម្បីទាញយកសេចក្តីណែនាំអំពីការដាក់ពាក្យកម្មវិធី DV (PDF: ៥៥២ KB) ។ ចំណុចសំខាន់ដែលត្រូវចងចាំ ស្ថានទូតអាមេរិកលើកទឹកចិត្តឱ្យសាធារណជនកម្ពុជាទាំងអស់ កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រុមហ៊ុននានា ដែលមានបំណងចង់ចុះឈ្មោះអ្នកក្នុងកម្មវិធីឆ្នោតនេះជំនួសអ្នក។ សាររបស់យើងគឺសាមញ្ញបំផុត៖ អ្នកអាចចុះឈ្មោះឆ្នោត DV ដោយមិនចាំបាច់បង់ថ្លៃអ្វីទាំងអស់ តាមរយៈគេហទំព័រ https://www.dvlottery.state.gov/ ហើយអ្នកក៏អាចទទួលព័ត៌មានបន្ថែមផងដែរ។ ការបង់ថ្លៃតែមួយគត់ដែលបេក្ខជនត្រូវចំណាយសម្រាប់ដំណើរការឆ្នោត DV គឺត្រូវបង់ទៅស្ថានទូតអាមេរិកបន្ទាប់ពីបេក្ខជនត្រូវបានជ្រើសរើសដើម្បីមកសម្ភាស។ នៅក្នុងឆ្នាំ ២០១៨ តម្លៃសម្ភាសគឺ ៣៣០ …

អាន​បន្ថែម»
អត្ថបទបន្ថែម ∨