ពិធី​ជួបជុំ​ជាមួយ​​​សង្គម​​ស៊ីវិល

Civil Society Reception
គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត
ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​រៀបចំ​ពិធី​ជួបជុំ​មួយ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​ជា​កិត្តិយស​ដល់​អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា​។ មាន​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤០​នាក់ ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស ADHOC បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ជាមួយ​សហការី​ផ្សេង​ៗ​ទៀត​មក​ពី​ស្ថាន​បេសកកម្ម​ការទូត​បរទេស អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ NGOs អន្តរជាតិ​នានា​ផង​ដែរ​។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​នៅ​ក្នុង​ឱកាស​នោះ​ថា “​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ដ៏ទៃ​ទៀត បាន​គាំទ្រ​នូវ​ការងារ​របស់​អ្នក ដើម្បី​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ និង​វិបុសភាព​កាន់តែ​ច្រើន​ក្នុង​រយះពេល​ជាង​២០​ឆ្នាំ​មក​នេះ​។ សង្គម​ស៊ីវិល​មួយ​ដែល​រឹងមាំ ការ​សន្ទនា​គ្នា​ហ្មត់ចត់​ពី​នយោបាយ ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ពិត​ប្រាកដ សុទ្ធ​តែ​ជា​ស្ថាប័ន និង​ការ​អនុវត្ត​ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​ស្ថិរភាព និង​ភាព​រឹងមាំ​។ សហរដ្ឋ​អាមេរិក​ជឿជាក់​ថា នៅ​ពេល​មាន​ឱកាស​ផ្នែក​នយោបាយ​ច្រើន​កាលណា ប្រទេស​កម្ពុជា​អាច​សំរេច​បាន​សមិទ្ធិផល​ច្រើន​កាល​នោះ សំរាប់​ប្រជាជន​របស់​ខ្លួន​”​។