ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦
លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងពិធីបិទជាផ្លូវការ នៃបេសកកម្មមនុស្សធម៌ Pacific Angel ។
លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ដោយផ្តោតទៅលើផលប្រយោជន៍នៃការសង្គ្រោះជីវិត ដែលជាលទ្ធផលពីចូលរួមក្នុងការធ្វើសមយុទ្ធគ្រោះមហន្តរាយ ក្នុងនាមជាសហគមន៍អន្ដរជាតិដែលមានភាពសាមគ្គីគ្នា។
Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំ យ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។
![បរិក្ខាពេទ្យត្រូវបានបរិច្ចាគជូន នៅក្នុងពិធីនោះផងដែរ។ [U.S. Embassy photo by Un Yarat] បរិក្ខាពេទ្យត្រូវបានបរិច្ចាគជូន នៅក្នុងពិធីនោះផងដែរ។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7427/27184524093_51dc496f9a_z_d.jpg)
![លោកឯកអគ្គរដ្ឋទូត Heidt ធ្វើអោយលោកអភិបាលខេត្តកំពតមានការចាប់អារម្មណ៍នឹងជំនាញភាសាខ្មែររបស់លោក នៅពេលលោកឯកអគ្គរដ្ឋទូតអានអក្សរខ្មែរ ក្នុងពេលដើរពិនិត្យសាលាមួយ បន្ទាប់ពីកម្មវិធី។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូត Heidt ធ្វើអោយលោកអភិបាលខេត្តកំពតមានការចាប់អារម្មណ៍នឹងជំនាញភាសាខ្មែររបស់លោក នៅពេលលោកឯកអគ្គរដ្ឋទូតអានអក្សរខ្មែរ ក្នុងពេលដើរពិនិត្យសាលាមួយ បន្ទាប់ពីកម្មវិធី។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7422/27720645281_b6cc150d6a_z_d.jpg)
![លោកឯកអគ្គរដ្ឋទូតថតរូបជាមួយក្រុមកាយរឹទ្ធិ។ [U.S. Embassy photo by Un Yarat] The លោកឯកអគ្គរដ្ឋទូតថតរូបជាមួយក្រុមកាយរឹទ្ធិ។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7362/27761341866_8174944c18_z_d.jpg)