American Spaces

American Spaces មាន​ទីតាំង​ចំនួន​៦៥០ នៅប្រទេស​១៥០ទូទាំង​ពិភពលោក​ ដោយ​ផ្តល់​អោយ​លោកអ្នក​នូវ​បរិយាកាស​ ក្នុងការទំនាក់ទំនង​គ្នា និង​ស្វែងយល់​អំពី​សហរដ្ឋ​អាមេរិក តាមរយៈការ​ធ្វើបទបង្ហាញ និង​កម្មវិធី​ផ្សេងៗ រួមទាំង​តាមរយៈសៀវភៅ ភាពយន្ត និង​ទស្សនាវដ្តី។ American Spaces ស្ថិតនៅ​ក្នុង​ទីតាំង​ផ្សេង​ៗ ដូចជា​ស្ថានទូត សាលារៀន បណ្ណាល័យ និង​នៅ​តាម​ស្ថាប័នជាដៃគូ នៅទូទាំង​ពិភពលោក ហើយ​មាន​ផ្តល់ជូននូវពត៌មាន​ និង​សកម្មភាព ដូចជា៖

  • ការផ្តល់ប្រឹក្សាដល់​អ្នកដែលមានបំណង​ទៅ​សិក្សា នៅ​សហរដ្ឋ​អាមេរិក
  • សិក្ខាសាលា​ លើប្រធានបទ​ផ្សេង​ៗ ដូចជា​ជំនាញ​សម្រាប់​ការងារ និង​ការ​សិក្សា​ភាសា​អង់គ្លេស
  • ក្លិបសិក្សា ដែល​ពាំនាំមកនូវ​បច្ចេកវិទ្យាថ្មី ជំនាញ​ឌីជីថល​នៃ​សតវត្សទី​២១ និង​ធនធាន​សម្រាប់​ការ​សិក្សា​ផ្សេងៗ
  • ភាពយន្ត ការពិភាក្សា និង​ការ​ធ្វើបទបង្ហាញ អំពី​សហគ្រិនភាព ភាពជាអ្នកដឹកនាំ ព្រឹត្តការណ៍ថ្មីៗ កិច្ចការ​អន្តរជាតិ និង​ប្រធានបទជាច្រើនទៀត​។

ខាងក្រោម​នេះ​ជា​ទីតាំងរបស់​ American Spaces នៅក្នុង​ប្រទេស​កម្ពុជា៖

មជ្ឈមណ្ឌល​អាមេរិក

ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ
#១ ផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៧២៨ ២៧៤
អ៊ីមែល: AmericanCenterKH@state.gov

ស្វែងយល់បន្ថែម

American Corner ភ្នំពេញ

សកលវិទ្យាល័យ​បញ្ញាសាស្ដ្រ​នៃ​កម្ពុជា
ផ្លូវលេខ ៣១៣, សង្កាត់បឹងកក់II, រាជធានី​ភ្នំពេញ
ទូរស័ព្ទៈ ០១០ ៥០២ ១២១ / ០១១ ៥០២ ១២១
អ៊ីមែលៈ acc@puc.edu.kh
វែបសាយ: http://ac.puc.edu.kh

ស្វែងយល់បន្ថែម

American Corner កំពង់ចាម

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច
ផ្លូវជាតិលេខ៧ ក្រុងកំពង់ចាម
ទូរស័ព្ទ: ០៦៦ ៧៧៧ ៣១៧ / ០៨៦ ២៤៨ ១៨៦

ស្វែងយល់បន្ថែម

American Corner បាត់ដំបង

សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច បាត់ដំបង
អាគារ​លេខ ៧៦ ភូមិ​ព្រះរាជស្តេច ខេត្ត​បាត់ដំបង
ទូរស័ព្ទ៖ 0៧៧​ ៨៣៤ ​៦៦៤
អ៊ីមែល៖ corner.btb@gmail.com
គេហទំព័រ៖​ http://www.ume.edu.kh/

ស្វែងយល់បន្ថែម

American Corner សៀមរាប

សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
ទល់មុខវិទ្យាល័យអង្គរ ក្រុងសៀមរាប
ទូរស័ព្ទ: ០៩៧ ៩៨៩៨ ៥៣៦

ស្វែងយល់បន្ថែម