
មជ្ឈមណ្ឌលអាមេរិក គឺជាមជ្ឈមណ្ឌល ដែលគ្រប់គ្រង ដោយការិយាល័យកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិក។ មជ្ឈមណ្ឌលអាមេរិក មានសៀវភៅ ភាពយន្តឯកសារ ទស្សនាវដ្តី និង databases ដែលអាចអោយលោកអ្នកស្រាវជ្រាវ អំពីសហរដ្ឋអាមេរិក។
កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកមានបំណងចង់ចូលមកខ្ចីសៀវភៅ ឫចូលធ្វើការស្រាវជ្រាវ សូមយកមកជាមួយអ្នក នូវឯកសារសម្គាល់ខ្លួន ដែលមានរួបថត និងចេញដោយរដ្ឋាភិបាល។ វាអាចជាបណ័្ណបើកបរ លិខិតឆ្លងដែន ឫអត្តសញ្ញាប័ណ្ណជាតិ ជាដើម។ ទូរស័ព្ទដៃ ម៉ាស៊ីនថត ម៉ាស៊ីនថតសំលេង និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតមិនត្រូវបានអនុញ្ញាតនៅក្នុងបរិវេណស្ថានទូតឡើយ
ចុះឈ្មោះដើម្បីទទួលបានកាតបណ្ណាល័យ
ប្រសិនបើលោកអ្នកចង់ចូលមជ្ឈមណ្ឌលអាមេរិក លោកអ្នកមិនចាំបាច់សុំណាត់ជួបជាមុន ឫធ្វើកាតបណ្ណាល័យទេ។ ប៉ុន្តែប្រសិនបើ លោកអ្នកចង់ខ្ចីសៀវភៅ ស៊ីឌី ឌីវីឌី ។ល។ លោកអ្នកត្រូវចុះឈ្មោះធ្វើកាតបណ្ណាល័យ ដោយគ្រាន់តែបំពេញពាក្យចុះឈ្មោះ (DOC: ៣២ KB) ហើយផ្ញើមក AmericanCenterKH@state.gov ដោយមានភ្ជាប់អត្តសញ្ញាណប័ណ្ណ និងរូបថតរបស់អ្នក១សន្លឹកផង។ ការធ្វើកាតសមាជិកមជ្ឈមណ្ឌលអាមេរិក មិនមានគិតថ្លៃទេ។
កម្មវិធីផ្សេងៗ
កម្មវិធីទាំងអស់បើកជូនសាធារណ:ជន ដោយឥតគិតថ្លៃ។ សូមចុះឈ្មោះទីនេះ។
-
កម្មវិធីកន្លងមក: សូចចុចត្រង់នេះ ដើម្បីចូលមើលរូបថត នៃកម្មវិធីកន្លងមករបស់យើង។
បញ្ជីសៀវភៅ នៅក្នុងមជ្ឈមណ្ឌលអាមេរិក
សូចចុចត្រង់នេះ ដើម្បីចូលមើលបញ្ជីសៀវភៅ នៅមជ្ឈមណ្ឌលអាមេរិក ។
ទាញយកកម្មវិធីរបស់ LibraryWorld ដើម្បីចូលមើលបញ្ជីសៀវភៅ ពេលណាក៏បាន ដោយប្រើទូរស័ព្ទ ឫ tablet របស់អ្នក (Library Name: American Center Cambodia) ។
ចូលស្រាវជ្រាវ តាមប្រធានបទ៖
ទនិ្ននុប្បវត្តិ
ម៉ោងធ្វើការ
ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យ)
-
ម៉ោង៨កន្លះព្រឹក ដល់ម៉ោង១១កន្លះព្រឹក
-
ម៉ោង១កន្លះរសៀល ដល់៤ម៉ោងកន្លះរសៀល
ប្រតិទិនឈប់សម្រាក សម្រាប់ឆ្នាំ២០២១
ពត៌មានសម្រាប់ទាក់ទង
- ចង់ពន្យាថ្ងៃសងសៀវភៅ?
- បាត់កាតបណ្ណាល័យ?
- ត្រូវការជំនួយសម្រាប់ការស្រាវជ្រាវរបស់អ្នក?
- ចង់រកសៀវភៅណាមួយ?
- ចង់រៀបចំទស្សនកិច្ចសិក្សាមកមជ្ឈមណ្ឌលអាមេរិក សម្រាប់ក្រុមសិស្ស?
- ចង់ចូលរួមបទបង្ហាញដែលរៀបចំ ដោយមជ្ឈមណ្ឌលអាមេរិក?
សូមទាក់ទងមកយើងខ្ញុំ:
ទូរស័ព្ទ:
០២៣ ៧២៨ ២៧៤
០២៣ ៧២៨ ២៥៦
អ៊ីមែល:
AmericanCenterKH@state.gov
ចំណាំ: មជ្ឈមណ្ឌលអាមេរិក មិនឆ្លើយសំនួរទាក់ទងនឹងទិដ្ឋាការទៅសហរដ្ឋអាមេរិកទេ។ ចំពោះពត៌មានអំពីទិដ្ឋាការ និងកិច្ចការកុងស៊ុល សូមចុចត្រង់នេះ។