- បណ្ណាល័យអាមេរិកនៅក្នុងប្រទេសកម្ពុជា
នៅពេលបច្ចុប្បន្ននេះមាន អាមេរិកខែន ខរនើ (American Corners) បួនកន្លែងនៅកម្ពុជា។ អាមេរិកខែន ខរនើ (American Corner) និមួយៗមានសៀវភៅសំរាប់សិក្សាភាសាអង់គ្លេសនិងធនធានឯកសារផ្សេងៗទៀតស្ដីពីសហរដ្ឋអាមេរិក។ ធនធានឯកសារទាំងនោះមានពត៌មានថ្មីៗនិងត្រឹមត្រូវទាក់ទងនឹងប្រធានបទជាច្រើន ដោយរួមមានការសិក្សាពីពលរដ្ឋ ប្រវត្ដិសាស្ដ្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និង លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលក៏មានពត៌មានផងដែរស្ដីពីការបង្រៀនភាសាអង់គ្លេសដោយរួមមានឯកសារណែនាំសិស្ស ការតភ្ជាប់នឹងគេហទំព័រ ស្ដីពីអាហាររូបករណ៍និងការចុះឈ្មោះ ចូលរៀន ក្នុងសាកលវិទ្យាល័យ ពត៌មានស្ដីពីការធ្វើតេស្ដ TOEFL SAT GRE GMAT ហើយនិងពត៌មានស្ដីពីទិដ្ឋាការសំរាប់សិស្ស។ ក្រៅពីនោះទៀត មានរូបតាំង ស៊ីឌី កាសែត វីដេអូ និងមូលដ្ឋានទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិច។ អាមេរិកខែន ខរនើ (American Corner) មួយៗមានកុំព្យូទ័រមួយចំនួនដែលមានភ្ជាប់បណ្ដាញអ៊ិនធ័រណែត។
លើសពីនេះទៀត អាមេរិកខែន ខរនើ (American Corner) មួយៗមានរៀបចំកម្មវិធីសាធារណៈដើម្បីផ្ដល់ពត៌មានស្ដីពីសហរដ្ឋអាមេរិកដល់សាធារណៈជនខ្មែរទូទៅ។ អាមេរិកខែន ខរនើ (American Corner) មានអញ្ជើញវាគ្មិនអោយមកធ្វើបទឧទ្ទេសនាម រៀបចំសិក្ខាសាលានិងការប្រជុំ និងធ្វើជាកន្លែងសំរាប់រៀបចំកម្មវិធីផ្សេងៗទៀតនៅក្នុងស្រុក ដូចជាការបញ្ចាំងភាពយន្ដអាមេរិក ថ្នាក់ភាសាអង់គ្លេស ឬការផ្ដល់យោបល់ប្រឹក្សាស្ដីពីការសិក្សាអប់រំ។ អាមេរិកខែន ខរនើ (AmericanCorner) ថែមទាំងមានរៀបចំការប្រជុំ តាមវីដេអូឌីយីថល់ជាមួយនឹងវាគ្មិនពីជុំវិញពិភពលោក។
អាមេរិកខែន ខរនើ (American Corner) មានបុគ្គលិកខ្មែរប្រចាំនៅក្នុងបណ្ណាល័យដែលចេះភាសាអង់គ្លេសរង់ចាំជួយអ្នកប្រើប្រាស់ទាំងឡាយណាដែលចាប់អារម្មណ៍ ក្នុងការស្វែងរកពត៌មានអ្វីមួយស្ដីពីសហរដ្ឋអាមេរិក។
ចំពោះពត៌មានលំអិតស្ដីពីសេវានិងកម្មវិធីបច្ចុប្បន្ននៅតាមអាមេរិកខែន ខរនើ (American Corner) មួយៗសូមទាក់ទងមកស្ថាប័នខាងក្រោមនេះ៖
AmCam Exchange
ផ្សារទំនើប Exchange Square, វិថីព្រះមហាក្សត្រីយានី កុសុមៈ(១០៦), ក្រុងភ្នំពេញ
ទូរស័ព្ទៈ ០១០ ៥០ ២១ ២១ / ០១១ ៥០ ២១ ២១
អ៊ីមែលៈ amcamexchange@gmail.com
ម៉ោងធ្វើការ៖
ថ្ងៃចន្ទ – ថ្ងៃសុក្រ៖ ៩:០០ – ៧:០០
ថ្ងៃសៅរ៍ៈ – ថ្ងៃអាទិត្យ៖ ៩:០០ – ៥:០០
សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច កំពង់ចាម
ផ្លូវជាតិលេខ៧កំពង់ចាម ខេត្ដកំពង់ចាម
ទូរស័ព្ទ៖ ០៦៦ ៧៧៧ ៣១៧ / ០៨៦ ២៤៨ ១៨៦
អ៊ីមែល៖ tek.kimleang@ume-kpc.edu.kh / kimleangtek@gmail.com
ម៉ោងធ្វើការ៖
ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ៈ៣០ ថ្ងៃត្រង់ និង
ពីម៉ោង ១ រសៀល ដល់ម៉ោង ៧ ល្ងាច
ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
ពីម៉ោង ៧ៈ០០ ដល់ម៉ោង១១ៈ៣០ នាទីព្រឹក និង
ពីម៉ោង៧:៣០ ព្រឹក ដល់់ម៉ោង៥:០០ ល្ងាច
សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច បាត់ដំបង
អាគារលេខ ៧៦ ភូមិព្រះរាជស្តេច ខេត្តបាត់ដំបង
ទូរស័ព្ទ៖ ០៩៦ ៤ ០១៥ ៩៦៩
អ៊ីមែល៖ corner.btb@gmail.com
គេហទំព័រ៖ http://www.ume.edu.kh/
ម៉ោងធ្វើការ៖
ច័ន្ទ – ថ្ងៃសុក្រ:
៧:៣០ ដល់ម៉ោង ១១:៣០ នាទីព្រឹក
១:៣០ ដល់ម៉ោង ៨ៈ០០ ល្ងាច។
ថ្ងៃសៅរ៍: ៧:៣០ ដល់ម៉ោង – ៨:០០ ល្ងាច
ថ្ងៃអាទិត្យ: ៧:៣០ ព្រឹក – ៥:០០ ល្ងាច
សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សៀមរាប
ទល់មុខវិទ្យាល័យអង្គរ ក្រុងសៀមរាប
ទូរស័ព្ទ៖ ០៩២ ៨៧៦ ២៧៥
វែបសាយ៖ http://www.usea.edu.kh/
អ៊ីមែល៖ americancornerusea@gmail.com