
តាមរយៈកម្មវិធីផ្នែកសិក្សាអប់រំ និងវប្បធម៌ យើងបានលើកទឹកចិត្ត អោយមានការផ្លាស់ប្តូរគំនិតមតិ រវាងជនជាតិកម្ពុជា និងអាមេរិក ទៅលើប្រធានបទផ្សេងៗ។
ស្ថានទូតអាមេរិកនៅភ្នំពេញរៀបចំ និងសម្របសម្រួល កម្មវិធីផ្លាស់ប្តូរការសិក្សានិងវប្បធម៌ ក្នុងនាមជារដ្ឋាភិបាលអាមេរិក នៅប្រទេសកម្ពុជា។

មជ្ឈមណ្ឌលផ្ដល់ការប្រឹក្សា
ដើម្បីជួយនិស្សិតកម្ពុជា នៅក្នុងការស្វែងរកឱកាសសិក្សានៅសហរដ្ឋអាមេរិក ស្ថានទូតអាមេរិក បានបង្កើតអោយមានមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សាចំនួនពីរនៅរាជធានីភ្នំពេញ មួយនៅខេត្តសៀមរាប ដែលមានមួយនៅមជ្ឈមណ្ឌលអាមេរិក មួយនៅផ្សារទំនើបអ៊ិចឆេងស្វ៊ែ និងមួយទៀតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា (PUC) សាខាខេត្តសៀមរាប ។ លោកអ្នកក៏អាចទៅស្វែងរកឯកសារ នៅមជ្ឈមណ្ឌលឯកសារសម្រាប់ទៅសិក្សានៅសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផងដែរ។

FUSAAC
ចូលរួមជាមួយសហគមន៍អតីតនិស្សិតផ្លាស់ប្តូរការសិក្សាអន្តរជាតិ វេបសាយសម្រាប់អ្នកដឹកនាំបច្ចុប្បន្ន និងអនាគត ដែលបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលអាមេរិក
ប្រសិនបើលោកអ្នកចង់ចូលមជ្ឈមណ្ឌលអាមេរិក លោកអ្នកមិនចាំបាច់សុំណាត់ជួបជាមុន ឫធ្វើកាតបណ្ណាល័យទេ។ ប៉ុន្តែប្រសិនបើ លោកអ្នកចង់ខ្ចីសៀវភៅ ស៊ីឌី ឌីវីឌី ។ល។ លោកអ្នកត្រូវចុះឈ្មោះធ្វើកាតបណ្ណាល័យជាមុនសិន។

កម្មវិធីផ្លាស់ប្តូរផ្នែកវប្បធម៌ និងកម្មវិធីដទៃទៀត
កម្មវិធីផ្លាស់ប្តូររបស់ស្ថានទូតអាមេរិក ផ្នែកវប្បធម៌និងការអប់រំ ធ្វើអោយមានការយល់គ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដោយលើកកម្ពស់ទំនាក់ទំនងផ្ទាល់ខ្លួន ទំនាក់ទំនងជំនាញវិជ្ជាជីវៈ និងទំនាក់ទំនងស្ថាប័ន រវាងពលរដ្ឋនិងអង្គការនានា នៅសហរដ្ឋអាមេរិក និងនៅបរទេស ព្រមទាំងបង្ហាញ ទៅកាន់ភ្ញៀវបរទេស ពីប្រវត្តិសាស្រ្ត សង្គម សិល្បៈ និងវប្បធម៍របស់សហរដ្ឋអាមេរិក ដែលមានភាពសម្បូរ។