
ដើម្បីជួយនិស្សិតកម្ពុជានៅក្នុងការស្វែងរកឱកាសសិក្សានៅសហរដ្ឋអាមេរិក ការិយាល័យកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក បានបង្កើតអោយមាន មជ្ឈមណ្ឌលផ្ដល់ការប្រឹក្សា ដែលស្ថិតនៅក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា។
មណ្ឌលនេះមានឯកសារណែនាំស្ដីពីការសិក្សា ដែលបានមកពីស្ថាប័នសិក្សា និងសកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក រួមទាំងសៀវភៅ ស៊ីឌី និងធនធានផ្សេងៗទៀត ក្នុងការជួយអោយលោកអ្នក ត្រៀមក្នុងការប្រលងភាសាអង់គ្លេសជាភាសាបរទេស TOEFL ការប្រលង SAT ការប្រលង GRE និង GMAT ។
សិស្សនិស្សិតក៏អាចចូលមកប្រើប្រាស់អ៊ីនធើនែត ដើម្បីស្រាវជ្រាវរកពត៌មាន អំពីសកលវិទ្យាល័យ និងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក និងពត៌មានអំពីការប្រលង ព្រមទាំងប្រធានបទផ្សេងៗទៀតដែលប្អូនៗមានការចាប់អារម្មណ៍។
លើសពីនេះទៅទៀត ប្អូនៗក៏អាចសាកសួរអំពីអាហារូបករណ៍ ដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិក ដោយសកលវិទ្យាល័យ និងដោយមូលនិធិឯកជនផងដែរ។
ប្រសិនបើសិស្សនិស្សិតចង់ណាត់ជួបជាមួយអ្នកផ្តល់ប្រឹក្សាដោយផ្ទាល់ សូមទាក់ទងមក៖
បណ្ណាល័យអាមេរិក សកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា
ផ្លូវលេខ ៣១៣, សង្កាត់បឹងកក់II, រាជធានីភ្នំពេញ
ទូរស័ព្ទៈ ០១០ ៥០ ២១ ២១
អ៊ីមែលៈ PhnomPenh.PUC@educationusa.org
ម៉ោងធ្វើការ:
ថ្ងៃច័ន្ទ – ថ្ងៃសុក្រ ៧:៣០ ព្រឹក ដល់ ៨:៣០ ល្ងាច
ថ្ងៃសៅរ៍ – ថ្ងៃអាទិត្យ ៨:០០ ព្រឹក ដល់ ៥:៣០ នាទីល្ងាច
មជ្ឈមណ្ឌលអាមេរិក
ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ
#១ ផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: ០២៣ ៧២៨ ២៥៦
អ៊ីមែល: PhnomPenh@educationusa.org ឬ AmericancenterKH@state.gov
ម៉ោងធ្វើការ:
ថ្ងៃច័ន្ទ – ថ្ងៃសុក្រ ៨:៣០ ព្រឹក ដល់ ៤:៣០ នាទីល្ងាច
សកលវិទ្យាល័យភូមិន្ទភ្នំពេញ (មជ្ឈមណ្ឌលឯកសារសម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក)
បន្ទប់១០៣ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ
ទូរស័ព្ទៈ ០២៣ ៨៨៤ ៣២០
ម៉ោងធ្វើការ:
ថ្ងៃច័ន្ទ – ថ្ងៃសុក្រ ៧:៣០ ព្រឹក ដល់ ១១ៈ០០ ព្រឹក
២ៈ០០ ល្ងាច ដល់ ៥:០០ ល្ងាច