ជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌៖ $ ២ ៩២០ ៨៥៥
ថវិកាសំរាប់ការអភិរក្សប្រាសាទភ្នំបាក់ខែ៖ $ ២ ៨៧៩ ០០០
ឯកសារសម្រាប់បូជនីយដ្ឋានខ្មែរ នៃចុងសតវត្សរ៍ទី៦ និងដើមសត្សរ៍ទី៧ នៅខេត្តភាគខាងត្បូងរបស់ប្រទេសកម្ពុជា
$១២១ ៧៤៥ (ក្រសួងការបរទេសអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌)
គោលដៅ៖ ដើម្បីអនុវត្តផែនការការពារប្រាសាទ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា ដោយរៀបចំអោយមានឯកសារបច្ចេកទេសនិងស្ថាបត្យកម្ម ដែលជាឯកសារដ៏សំខាន់សម្រាប់ការការពារប្រាសាទ ពីហានិភ័យបន្ទាន់ណាមួយ។ កិច្ចការនេះនឹងនាំឱ្យមានការការពារនិរន្តរភាពនិងការពិភាក្សាអំពីប្រាសាទនាពេលអនាគត។
ដៃគូ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ទីតាំង៖ ២៤ កន្លែងក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងត្បូងឃ្មុំ
ឆ្នាំ៖ ២០១៦
ការបន្តការអភិរក្សប្រាសាទភ្នំបាក់ខែង (ដំណាក់កាលទី៤)
$ ៤៥០ ០០ (ក្រសួងការបរទេសអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌)
គោលដៅ៖ ដើម្បីបន្តការងារអភិរក្សប្រាសាទភ្នំបាក់ខែង ដែលសាងសង់ក្នុងសតវត្សទី១០ ស្ថិតនៅក្នុងឧទ្យានបូរាណអង្គរ ជាពិសេសការងារអភិរក្ស បន្លាស់ និងស្ថេរភាពនីយកម្មថ្មបាយអរ តាមត្រូវការ។
ដៃគូ៖ មូលនិធិប្រាសាទពិភពលោក
ទីតាំង៖ សៀមរាប
ឆ្នាំ៖ ២០១៥
សិក្ខាសាលាអំពីសន្តិសុខទីតាំងកេរ្តិ៍តំណែលវប្បធម៌: កាត់បន្ថយការលួច និងបាត់បង់វត្ថុបូរាណ
$ ១២០ ១៩៦ (ក្រសួងការបរទេស)
គោលដៅ៖ ដើម្បីផ្តល់ជំនួយបច្ចេកទេស ផ្នែកការគ្រប់គ្រង និងសន្តិសុខធនធានវប្បធម៌ ដល់ប្រទេសកម្ពុជា ក្នុងការអនុវត្ដន៍មាត្រាទី២ នៃអនុស្សរណៈយោគយល់វប្បធម៌ទ្វេភាគី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីរៀបចំយុទ្ធសាស្ត្រស្វ័យទ្រទ្រង់ ដើម្បីការពារធនធានវប្បធម៌ ដោយធ្វើការហ្វឹកហ្វឺនអ្នកឯកទេស អំពីវិធីសាស្ដ្រ និងការអនុវត្តន៍ ក្នុងការកាត់បន្ថយការលួច និងការបាត់បង់វត្ថុបុរាណ។
ដៃគូ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមហ៊ុន Kingsbury & Kingsbury, Ltd.
ទីតាំង៖ ភ្នំពេញ និងបន្ទាយមានជ័យ
ឆ្នាំ៖ ២០១៥
យុទ្ធនាការបង្កើនការយល់ដឹង ដើម្បីការពារកេរិ៍្តតំណែលវប្បធម៌កម្ពុជា
$ ២៨ ៣២៥ (ក្រសួងការបរទេស)
គោលដៅ៖ ដើម្បីប្រមូលទិន្នន័យ រូបថត និងវីដេអូ អំពីទីតាំងបុរេប្រវត្តិ ប្រាសាទប្រវត្តិសាស្ត្រ វត្ថុបុរាណសំខាន់ៗ និងសកម្មភាពអភិរក្សនិងការស្តារ ផ្សេងៗទៀត។
ដៃគូ៖ ក្រសួងវប្បធម៌និងវិចិត្យសិល្បៈ
ទីតាំង៖ ភ្នំពេញនិងខេត្តផ្សេងៗ
ឆ្នាំ៖ ២០១៥
ការបន្តការងារអភិរក្សប្រាសាទភ្នំបាក់ខែង (ដំណាក់កាលទី៣)
$ ៤៥០ ០០០ (ក្រសួងការបរទេសអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌)
គោលដៅ៖ ដើម្បីបន្តការងារអភិរក្សប្រាសាទភ្នំបាក់ខែង ដែលសាងសង់ក្នុងសតវត្សទី១០ ស្ថិតនៅក្នុងឧទ្យានបូរាណអង្គរ ជាពិសេសការងារទាក់ទងការប្រើប្រាស់ថ្មបាយក្រៀម និងថ្មភក់ និងការប្រើថ្មត្រង់កន្លែងដែលត្រូវការការការពារកុំអោយមាកការជ្រាបទឹក និងពង្រឹងស្ថេរភាព។
ដៃគូ៖ មូលនិធិប្រាសាទពិភពលោក
ទីតាំង៖ សៀមរាប
ឆ្នាំ៖ ២០១៣
យុទ្ធនាការបង្កើនការយល់ដឹងជាសាធារណៈ អំពីបទឧក្រិដ្ឋទ្រព្យសម្បត្តិវប្បធម៌
$ ២០ ១៥០ (ក្រសួងការបរទេសអាមេរិក)
គោលដៅ៖ ដើម្បីផ្សព្វផ្សាយការយល់ដឹងក្នុងចំណោមសាធារណជន អំពីផលវិបាកនៃអំពើលួចវត្ថុវប្បធម៌ តាមរយៈការដាក់តាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ នៅតាមកន្លែងឆែកឆេរ នៅព្រំដែន និងការចែកចាយប័ណ្ណពត៌មានផងដែរ។
ដៃគូ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ទីតាំង៖ ភ្នំពេញ និងនៅតាមខេត្តនានា
ឆ្នាំ៖ ២០១៣
សិក្ខាសាអំពីការស៊ើបអង្កេត ការយកមកកាត់ទោស ការវិនិច្ឆយទោស ពីបទឧក្រិដ្ឋទ្រព្យសម្បត្តិវប្បធម៌
$ ១៨ ៨៩៥ (ក្រសួងការបរទេសអាមេរិក)
គោលដៅ៖ ដើម្បីផ្តល់អាជ្ញាធរនូវជំនាញចាំបាច់ ក្នុងការចាប់ជនឧក្រិដ្ឋមកកាត់ទោស ទាក់ទងនឹងល្មើសច្បាប់ អំពីកេរ្តិ៍តំណែលវប្បធម៌ ដោយផ្អែកលើច្បាប់ស្តីពីវត្ថុបុរាណ និងគោលការណ៍អនុសញ្ញាអន្តរជាតិ។ ជំនាញទាំងនេះ រួមផ្សំជាមួយនឹងការងាររបស់ប៉ូលីសការពារបេតិកភណ្ឌ និងមន្ត្រីអនុវត្តច្បាប់ជាតិផ្សេងទៀត អាចជួយទប់ស្កាត់ការលួចនៅទីតាំងបេតិកភ័ណ្ឌវប្បធម៍ និងការជួញដូរខុសច្បាប់នូវវត្ថុបុរាណកម្ពុជា។
ដៃគូ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ទីតាំង៖ ភ្នំពេញ
ឆ្នាំ៖ ២០១៣
ការចងក្រងឯកសារនៃទីតាំងបុរាណវិទ្យាទើបនឹងរកឃើញថ្មី
$ ៤៧ ០០០ (ក្រសួងការបរទេសអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៍)
គោលដៅ៖ ដើម្បីផ្គូផ្គង រៀបជាឯកសារ និងអភិរក្សទីតាំងអង្គរ ដែលទើបរកឃើញ នៅភ្នំគូលែន។
ដៃគូ៖ មូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍
ទីតាំង៖ សៀមរាប
ឆ្នាំ៖ ២០១៣
ការចងក្រងឯកសារវត្ថុបុរាណកម្ពុជា
$ ៦៥ ៧២០ (ក្រសួងការបរទេសអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៍)
គោលដៅ៖ អនុវត្តគំរោងដែលមានរយៈពេលបីឆ្នាំ ដើម្បីចងក្រងឯកសារនិងធ្វើសមាហរណកម្មស្តុកនៃវត្ថុបុរាណកម្ពុជា នៅទូទាំងប្រទេសកម្ពុជា។
ដៃគូ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ
ទីតាំង៖ ទីតាំងនានានៅទូទាំងប្រទេស
ឆ្នាំ: ២០១២
ការស្តាជីកទីតាំងបុរាណវិទ្យា និងអភិរក្ស នៅ Kuk Treas ដែលទីតាំងមុនសម័យអង្គរ នៅបន្ទាយឆ្មា
$ ១៧ ១៥០ (ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ)
គោលដៅ៖ គម្រោងនេះមានគោលបំណងអភិរក្ស សង្កេត និងប្រមូលទិន្នន័យពីសំណល់បុរាណវត្ថុ ដែលស្ថិតនៅក្រោមដី នៅតំបន់ Kuk Treas មុនពេលសាងសង់ផ្លូវជាតិលេខ ៥៦ ពីបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ដែលឆ្លងកាត់ប្រាសាទបន្ទាយឆ្មារ។
ដៃគូ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងវប្បធម៍និងវិចិត្រសិល្បៈ
ទីតាំង៖ បន្ទាយមានជ័យ
ឆ្នាំ៖ ២០១២
ការអភិរក្សនិងធ្វើអោយប្រសើឡើង នៃបេតិកភ័ណ្ឌវប្បធម៍កម្ពុជា
$ ៥ ២៨៥ (ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ)
គោលដៅ៖ ដើម្បីធ្វើសិក្ខាសាលា រយៈពេលមួយថ្ងៃ សម្រាប់អ្នកស្រាវជ្រាវដែលមានការចាប់អារម្មណ៍ និងអាជ្ញាធរអភិរក្សបេតិកភ័ណ្ឌ ដើម្បីពិភាក្សាពីវិធានការសម្រាប់ការពារតំបន់បុរាណវិទ្យា និងកិច្ចប្រឹងប្រែងក្នុងការងារការពារបេតិកភ័ណ្ឌ ការស្រាវជ្រាវ និងការអប់រំ។
ដៃគូ៖ វិទ្យាស្ថានសិល្បៈនិងវប្បធម៍ និងរាជបណ្ឌិតសភាកម្ពុជា
ទីតាំង៖ ភ្នំពេញ
ឆ្នាំ៖ ២០១២
បង្កើតស៊ីឌី «ចំរៀងកម្ពុជាដែលត្រូវគេបានបំភ្លេច» វ៉ុលទី២
$ ២១ ៩៩០ (ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ)
គោលដៅ៖ ដើម្បីបង្កើតស៊ីឌី «ចំរៀងកម្ពុជាដែលត្រូវគេបានបំភ្លេច» វ៉ុលទី២ ដែលជាគំរោងបន្ថែម លើគម្រោងទី១ ដែលបានអនុវត្តន៍នៅឆ្នាំ២០០៩ ដែលកាលនោះ បានរើសបានប្រមូលផ្តុំបទចម្រៀងប្រពៃណី ចំនួន៥៤បទ សំរាប់ស៊ីឌី ទី១ មានឈ្មោះថា “ចម្រៀងដែលត្រូវបានគេភ្លេច”។ ស៊ីឌីនេះគឺយោងទៅតាមសៀវភៅ “បទចម្រៀងរបស់ប្រទេសកម្ពុជា” បោះពុម្ពផ្សាយ នៅឆ្នាំ១៩២១ ដោយក្រុមហ៊ុន “សិក្សាស្តីពីឥណ្ឌូចិន (Société des Etudes Indochinoises)” ។ មជ្ឈមណ្ឌលបុប្ផាណានឹងថតចម្រៀងនិងតន្ត្រីប្រពៃណីខ្មែរចាស់ សំរាប់ស៊ីឌីថ្មីនេះ។
ដៃគូ៖ មជ្ឈមណ្ឌលបុប្ផាណា
ទីតាំង៖ ភ្នំពេញ
ឆ្នាំ៖ ២០១២
ដំណាក់កាលទី២៖ ការអភិរក្សប្រាសាទភ្នំបាខែង – តំបន់បុរាណអង្គរ – ការស្ដារឡើងវិញ នៃផ្នែកខាងជើងនិងខាងត្បូង
$ ៤៥០ ០០០ (ក្រសួងការបរទេសសហរដ្ឋអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៍)
គោលដៅ៖ ដើម្បីបន្តការងារអភិរក្សប្រាសាទភ្នំបាក់ខែង ដែលសាងសង់ក្នុងសតវត្សទី១០ ស្ថិតនៅក្នុងឧទ្យានបូរាណអង្គរ ជាពិសេសការងារអភិរក្ស ផ្នែកខាងជើង និងខាងត្បូង នៃប្រាសាទ ដោយប្រើវិធីសាស្រ្តដែលបានអនុវត្តដោយជោគជ័យ នៅផ្នែកខាងកើត រួចមកហើយ។
ដៃគូ៖ មូលនិធិប្រាសាទពិភពលោក
ទីតាំង៖ សៀមរាប
ឆ្នាំ៖ ២០១១
ការរៀបចំអោយមានឯកសារប្រពៃណីតន្រ្តីខ្មែរចំនួនបី ដោយអង្គការសិល្បៈខ្មែរអមតៈ
$ ៥២ ៥២០ (ក្រសួងការបរទេសសហរដ្ឋអាមេរិក – មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៍)
គោលដៅ៖ ដើម្បីថតទម្រង់តន្ត្រី ដែលជិតបាត់បង ចំនួន៣ នៅភ្នំពេញនិងនៅទូទាំងប្រទេសកម្ពុជា។
To archive and create access to three endangered music forms and create recordings in Phnom Penh and throughout Cambodia.
ដៃគូ៖ អង្គការសិល្បៈខ្មែរអមតៈ
ទីតាំង៖ ភ្នំពេញ
ឆ្នាំ៖ ២០១១