
មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) គឺជាគំរោង ដែលបានបង្កើតនៅក្នុងឆ្នាំ ២០១៣ ដើម្បីជួយដល់យុវជនដូចជារូបអ្នកដែលគិតអំពីការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន ការអប់រំនិងការចូលរួមរបស់ពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានគោលបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ានធ្វើអោយមានការចូលរួមកាន់តែស៊ីជម្រៅ ពីសំណាក់អ្នកដឹកនាំយុវជនលើបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់និងពិភពលោក និងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងដោយផ្ទាល់។ គំរោង YSEALI រួមកម្មវិធីដូចខាងក្រោមនេះ៖
កម្មវិធី YSEALI Fellows
កម្មវិធីនេះផ្តល់ឱកាសដល់និស្សិតនិងអ្នកជំនាញវ័យក្មេង ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីអាចអោយពួកគេមានចំណេះដឹងកាន់តែច្រើន អំពីបញ្ហាក្នុងតំបន់ និងបានចែករំលែកបទពិសោធន៍របស់ពួកគេ។ កម្មវិធីនេះត្រូវបានបែងចែកជាពីរ៖
- YSEALI Academic Fellows: សម្រាប់និស្សិតដែលមានអាយុពី ១៨ ដល់២៥ឆ្នាំ ដោយ ពួកគេនឹងបានចូលរួមសកម្មភាព នៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេ អំពីបញ្ហាតំបន់និងបានចែករំលែកបទពិសោធន៍និងទស្សនៈវិស័យរបស់ពួកគេ។
- YSEALI Professional Fellows: សម្រាប់អ្នកជំនាញវ័យក្មេងដែលមានអាយុ ពី២៥ ដល់៣៥ ឆ្នាំ ដោយពួកគេនឹងចូលរួមរយៈពេលពេញមួយជាមួយអង្គការដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនាញជាក់ស្តែង ជំនាញភាពជាអ្នកដឹកនាំ និងមានទំនាក់ទំនងជាលក្ខណៈវិជ្ជាជីវៈ ជាមួយអង្គការទាំងនោះ ដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ។
សិក្ខាសាលាផ្លាស់ប្តូរក្នុងតំបន់
កម្មវិធីនេះផ្តល់នូវការបណ្តុះបណ្តាលដោយផ្ទាល់និងបង្កើតបណ្តាញក្នុងចំណោមអ្នកចូលរួម ដើម្បីផ្តល់ឱ្យអ្នកនូវមធ្យោបាយដែលចាំបាច់ក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំ។ (ស្វែងយល់បន្ថែម)
កម្មវិធីប្រកួតការសុំថវិកា
កម្មវិធី YSEALI Seeds for the Future គឺជាការប្រកួតសុំថវិកាខ្នាតតូច។ កម្មវិធីនេះ ផ្តល់ថវិកាឧបត្ថម្ភ ដល់ទៅ ២០ ០០០ ដុល្លាអាមេរិក ដល់យុវជនយុវនារី ជាអ្នកដឹកនាំ ដើម្បីអនុវត្តគំរោងរបស់ពួកគេ ក្នុងការអភិវឌ្ឍន៍សហគមន៌ ប្រទេស និងតំបន់។ (ស្វែងយល់បន្ថែម)
ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្កើតគំរោង YSEALI?
សហរដ្ឋអាមេរិកមានមោទនភាពដែលបានបង្កើតគំរោងអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ដោយសារតែយើងជឿថាយុវជននិងយុវនារី គឺមានតួនាទីដ៏សំខាន់ ក្នុងការគ្រោងអនាគតរបស់តំបន់អាស៊ីអាគ្នេយ៍។ មានប្រមាណ ៦៥% នៃប្រជាជននៅក្នុងតំបន់អាស៊ានមានអាយុ ៣៥ ឆ្នាំ។ យុវជនយុវនារី មានការច្នៃប្រឌិតខ្ពស់ និងមានបំណងបញ្ចេញគំនិតនិងថាមពលរបស់ពួកគេ មិនត្រឹមតែដើម្បីធ្វើអោយអោយជីវិតរបស់ពួកគេប្រសើរឡើងប៉ុណ្ណោះទេ តែក៏ដើម្បីជីវិតអ្នកដទៃនៅក្នុងសហគមន៍របស់ពួកគេ បានជឿនលឿនជាងមុនដែល។ ជារៀងរាល់ថ្ងៃ ពួកគេមានដំណោះស្រាយឆ្លាតវៃ ដូចជាការប្រើអតិសុខុមប្រាណដែលមានប្រយោជន៍ដើម្បីសម្អាតទន្លេ ឬការបង្កើតឱកាសការងារ ដោយការលក់ផលិតផលដែលធ្វើពីព្រលិត ជាដើម។ សហរដ្ឋអាមេរិកបានធ្វើជាដៃគូជាមួយយុវជនយុវនារីដ៏អស្ចារ្យទាំងនេះ ដោយបានផ្តល់នូវការបណ្តុះបណ្តាលនិងការផ្តល់ជំនួយថវិកាដល់សហគ្រិនសង្គមថ្មីៗ។
ប្រសិនបើអ្នក:
- មានបំណងចង់ធ្វើឱ្យបរិស្ថាន និងសហគមន៍ដែលនៅជុំវិញអ្នក មានការផ្លាស់ប្តូរល្អ ចង់ចូលរួមកម្មវិធី ដែលបានរៀបរាប់ខាងលើ ជាពលរដ្ឋកម្ពុជា និង មានអាយុចន្លោះពី ១៨-២៥ ឆ្នាំ
- សូមចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើជាសមាជិករបស់គំរោង YSEALI
ពត៌មានបន្ថែមសូមទំនាក់ទំនងទៅ៖
លោក សារីម ម៉ារឌី
អ្នកសំរបសំរួលអតីតនិស្សិត
អ៊ីម៉ែល: SarimM@state.gov