ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
មានប្រជាជនកម្ពុជាវ័យក្មេង ចំនួនជាង១៤០០នាក់ នៅទីក្រុងភ្នំពេញ បានចូលរួមក្នុងកម្មវិធីពិពណ៌ការសិក្សា ដែលមានឈ្មោះថា EducationUSA Fair ដែលធ្វើឡើងនៅសណ្ឋាគារ អីនធើខនធីណិនថល ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជួបជាមួយអ្នកតំណាង និងអ្នកប្រឹក្សា របស់សកលវិទ្យាល័យ និងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន២០។ ឯកអគ្គរដ្ឋទូតអាមេរិក លោកវីល្លាម ហៃ និងឯកឧត្តម យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីនោះផងដែរ។
EducationUSA គឺជាមជ្ឈមណ្ឌលដែលជាប្រភពពត៌មានដ៏ល្អ អំពីឱកាសទៅសិក្សា នៅសហរដ្ឋអាមេរិក ព្រមទាំងអំពីអាហារូបករណ៍ ទិដ្ឋាការសម្រាប់សិស្សនិស្សិត និងពត៌មានផ្សេងៗទៀត។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលនេះបើកដល់សាធារណជនទូទៅ ហើយមានផ្តល់សេវាប្រឹក្សា ដោយមិនគិតថ្លៃ។
ដើម្បីស្វែងយល់បន្ថែមអំពីការទៅសិក្សានៅសហរដ្ឋអាមេរិក សូមចូលទៅទំព័រហ្វេសប៊ុករបស់ EducationUSA ឫទៅមជ្ឈមណ្ឌល EducationUSA ផ្ទាល់តែម្តង ដែលស្ថិតនៅក្នុងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្លូវនរោត្តម ក្រុងភ្នំពេញ។
![លោកឯកអគ្គរដ្ឋទូត ហៃ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មាន បន្ទាប់ពីពិធីបើកកម្មវិធីពិពណ៌ EducationUSA [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូត ហៃ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មាន បន្ទាប់ពីពិធីបើកកម្មវិធីពិពណ៌ EducationUSA [U.S. Embassy photo by Un Yarat]]](https://farm3.staticflickr.com/2936/33026570462_d01ed306ca_z_d.jpg)
![មន្ត្រីកុងស៊ុលរបស់ស្ថានទូតអាមេរិក ឆ្លើយសំណួររបស់អ្នកចូលរួម អំពីទិដ្ឋាការសិស្សនិស្សិត។ [U.S. Embassy photo by Un Yarat] មន្ត្រីកុងស៊ុលរបស់ស្ថានទូតអាមេរិក ឆ្លើយសំណួររបស់អ្នកចូលរួម អំពីទិដ្ឋាការសិស្សនិស្សិត។ [U.S. Embassy photo by Un Yarat]](https://kh.usembassy.gov/wp-content/uploads/sites/80/33026635402_d20bfb0472_z.jpg)
![ការតាំងពិពណ៌នេះ បានទាក់ទាញសិស្ស និស្សិត ឪពុកម្តាយរបស់ពួកគេ និងបុគ្គលិកផ្នែកអប់រំ ជាច្រើនពាន់នាក់។ [U.S. Embassy photo by Un Yarat] ការតាំងពិពណ៌នេះ បានទាក់ទាញសិស្ស និស្សិត ឪពុកម្តាយរបស់ពួកគេ និងបុគ្គលិកផ្នែកអប់រំ ជាច្រើនពាន់នាក់។ [U.S. Embassy photo by Un Yarat]](https://farm1.staticflickr.com/642/33054852831_95f904a2e7_z_d.jpg)