
បេសកកម្ម
តាមរយៈការសហការផ្នែកបច្ចេកទេសដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរសុខភាពនានា ក្រុមការងារយើងពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធប្រកបដោយចីរភាព ដើម្បីការពារ ស្វែងរក និងឆ្លើយតប ទៅនឹងតម្រូវការសុខភាពសាធារណៈ។
ទស្សនៈវិស័យ
ប្រជាជន នៅក្នុងប្រទេសកម្ពុជាទាំងអស់ មិនថាពួកគាត់ស្ថិតនៅ ទីតាំងភូមិសាស្ត្រ ឬឋានៈសេដ្ឋកិច្ចសង្គមណាទេ អាចរស់នៅប្រកបដោយសុខភាពល្អជាងមុន មានសុវត្ថិភាពជាងមុន និងមានអាយុវែងជាងមុន។
គោលការណ៍
- ការច្នៃប្រឌិត: លើកកម្ពស់វប្បធម៌ នៃការច្នៃប្រឌិតតាមមូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈ និងលើកទឹកចិត្តឱ្យមានការចាប់យកសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក អោយបានឆាប់រហ័ស។
- ការរួមបញ្ចូល: ឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជនដែលងាយរងគ្រោះ ដោយផ្តោតជាពិសេសទៅលើសុខភាពមាតានិងកុមារ
- ការធ្វើការដោយអស់ពីចិត្ត: ធ្វើការជាក្រុម ប្រកបដោយភាពរហ័សរហូននិងមានគោលបំណងច្បាស់លាស់ ដើម្បីអនុវត្តបេសកកម្មរបស់ USCDC នៅកម្ពុជា និងសម្រេចបាននូវចក្ខុវិស័យរបស់យើង
- ការការពារមុន: តាមដានជាបន្តបន្ទាប់ នូវឱកាសដែលអាចចាប់យកបាន និង ហានិភ័យដែលត្រូវដោះស្រាយ ដោយមិនរង់ចាំទាល់តែមានព្រឹត្តិការណ៍កើតឡើងនោះទេ
- ការចូលរួមតាមមូលដ្ឋាន តាមតំបន់និងទូទាំងពិភពលោក: បង្កើតនិងរក្សាទំនាក់ទំនង ជាមួយដៃគូក្នុងស្រុក តាមតំបន់ និងនៅលើពិភពលោក ព្រមទាំងទាញយកការគាំទ្រពីពួកគេ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជា។
- ការផ្អែកទៅលើវិទ្យាសាស្រ្ត ការស្រាវជ្រាវ ភស្តុតាង និងទិន្នន័យ: លើកទឹកចិត្តអោយមានការស្រាវជ្រាវ ព្រមទាំងការប្រមូលទិន្នន័យនិងភស្តុតាង យ៉ាងម៉ត់ចត់ និងប្រកបដោយសីលធម៌ ដើម្បីជំរុញគោលនយោបាយនិងកម្មវិធីសុខភាពសាធារណៈ និងទទួលបានផលលទ្ធផលអតិបរមា ថែមទាំងធានាបាននូវការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាពបំផុត។
- ការឆ្លើយតបតាមបែបយុទ្ធសាស្ត្រ: ឆ្លើយតប នឹងអាទិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសគឺស្របតាមផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលជាតិឆ្នាំ ២០១៦-២០២០ ។
- ការផ្តោតលើមូលដ្ឋាន: ផ្តល់ការគាំទ្របច្ចេកទេស សម្រាប់ការអនុវត្តគំរោង នៅកម្រិតមូលដ្ឋាន
គោលដៅ
- ពន្លឿនការកាត់បន្ថយបន្ទុកនៃជំងឺឆ្លងនិងជំងឺមិនឆ្លង
- លើកកម្ពស់សន្ដិសុខសុខភាពនិងភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល
- បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាលសាធារណៈ
- ពង្រឹងសមត្ថភាពនៃកម្លាំងពលកម្មសាធារណៈ
មន្ត្រី CDC
- នាយកប្រចាំប្រទេស: Robert Newman
- នាយករងផ្នែកគ្រប់គ្រងនិងប្រតិបត្ដិការ: Meg LaFontaine
- នាយករងផ្នែកកម្មវិធី: លី វ៉ាន់ធី
ទីតាំងការិយាល័យ
ទីតាំងទី១៖ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ផ្ទះលេខ៨០ ផ្លូវសម្តេចប៉ែននុត (២៨៩) ទីក្រុងភ្នំពេញ
ទីតាំងទី២៖ ស្ថានទូតអាមេរិក ផ្ទះលេខ១ ផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ
ទីតាំងការិយាល័យនៅតាមខេត្ត៖ មន្ទីរសុខភាពខេត្ត ព្រែកមហាលាភ ស្វាយពោធិ ខេត្តបាត់តំបង
ដៃគូដែលទទួលការឧបត្ថម្ភពី CDC Cambodia
ក្រសួងសុខាភិបាល (MoH)
មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស័ សើស្បែក និងកាមរោគ (NCHADS)
វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)
មជ្ឈមណ្ឌលជាតិ កម្ចាត់ជំងឺរបេង និងហង់សិន (CENAT)