
ពត៌មានសំរាប់ទាក់ទង៖
ទូរស័ព្ទ៖ +៨៥៥-២៣-៧២៨-០០០
Fax៖ +៨៥៥-២៣-៧២៨-៦០០
ប្រវត្តិនៃអង្គភាពលេខ២ ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2)
នៅឆ្នាំ២០០២ សកម្មភាពនៅភ្នំពេញ ត្រូវបានបង្កើតឡើងដោយ NAMRU-2 ដើម្បីធ្វើការស្រាវជ្រាវជំងឺឆ្លងនៅក្នុងតំបន់និងផ្តល់ការគាំទ្រផ្នែកមន្ទីរពិសោធន៍ដើម្បីកំណត់រោគវិនិច្ឆ័យ តាមរយៈមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ នៅឆ្នាំ២០០៧ ដើម្បីឆ្លុះបញ្ចាំងពីអាទិភាពផ្នែកវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកក្នុងការឆ្លើយតបនឹងការគំរាមកំហែងថ្មីៗនៃជំងឺឆ្លងក្នុងសាកលលោក NAMRU-2 បានទទួលស្គាល់សកម្មភាព នៅទីក្រុងភ្នំពេញថាជាក្រុមមួយ ដោយទន្ទឹមនឹងនោះ បានផ្តើមក្រុមមួយនៅក្នុងការិយាល័យសហប្រតិបត្តិការយោធា នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសសឹង្ហបូរី។
មន្ទីរពិសោធន៍ និងទីស្នាក់ការធំរបស់ NAMRU-2 ស្ថិតនៅក្នុងទីក្រុង Jakarta នៅឡើយ រហូតដល់ឆ្នាំ២០១០ នៅពេលរដ្ឋាភិបាលឥណ្តូនេស៊ីស្នើសុំអោយបិទ។ ទីស្នាក់ការធំរបស់អង្គភាពនេះត្រូវបានផ្ទេរទៅកំពង់ផែ Pearl Habor ក្នុងរដ្ឋ Hawaii វិញ ហើយត្រូវបានបើកជាផ្លូវការជាអង្គភាព NAMRU-2 Pacific នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ចំណែកមន្ទីរពិសោធន៍របស់ NAMRU-2 PP បំរើមុខងារជាមន្ទីរពិសោធន៍មេ នៅក្នុងតំបន់។
បុគ្គលិករបស់អង្គភាព NAMRU-2 PP
កម្មវិធីរបស់ NAMRU-2 PP
ការស្រាវជ្រាវ និងតាមដានជំងឺ
ដោយធ្វើការជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលកម្ពុជា NAMRU-2 PP ធ្វើការតាមដាន និងស្រាវជ្រាវជំងឺឆ្លង ក្នុងផ្នែកដូចខាងក្រោមនេះ៖
- ជំងឺផ្លូវដង្ហើម (ពិសេសជំងឺផ្តាសាយ)
- ជំងឺក្រពះ ពោះវៀន
- សរីរៈទប់ទល់នឹងការរាលដាលនៃអតិសុខុមប្រាណ (Antimicrobial resistant organisms) (ពិសេសចេញពីមុខរបួស)
- ជំងឺក្តៅខ្លួន
- ជំងឺគ្រុនឈាម
- ជំងឺ Chikungunya (ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម)
- ជំងឺគ្រុនចាញ់
គំរោងស្រាវជ្រាវទាំងអស់របស់ NAMRU-2 PP មានការត្រួតពិនិត្យផ្នែកសីលធម៌វិន័យយ៉ាងច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងសហរដ្ឋអាមេរិក ដើម្បីធានាលើការការពារសិទ្ធិ និងសុខមាលភាព របស់អ្នកដែលចូលរួមក្នុងកម្មវិធីស្រាវជ្រាវ របស់ NAMRU-2 PP ។ យើងមានការតាំងចិត្តខ្ពស់ចំពោះបទដ្ឋានសីលធម៌។
ការកសាងសមត្ថភាព
ទន្ទឹមគ្នាជាមួយនឹងអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានា NAMRU-2 PP ពង្រឹងសមត្ថភាពស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ដោយពង្រឹងផ្នែកមន្ទីរពិសោធន៍កំណត់រោគវិនិច្ឆ័យ ផ្នែកអតិសុខុមប្រាណ (Diagnostic Microbiology Laboratories) នៅតាមមន្ទីរពេទ្យបង្អែក។ NAMRU-2 PP ធ្វើការបណ្តុះបណ្តាល ដល់បុគ្គលិកលើវិធីសាស្រ្ត និងបច្ចេកវិជ្ជាថ្មីៗបំផុត ពង្រឹងបទដ្ឋាននៃការងារផ្នែកមន្ទីរពិសោធន៍ ជួយកំណត់រោគវិនិច្ឆ័យនៃជំងឺឆ្លង និងផ្តល់សេវាបញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃ។
នៅពេលបច្ចុប្បន្ននេះ ការងារស្រាវជ្រាវរបស់ NAMRU-2 មាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយរួមមានប្រទេសវៀតណាម ឡាវ សឹង្ហបូរី និងថៃ។
ពត៌មានបន្ថែម៖