ផ្នែកនយោបាយ និងសេដ្ឋកិច្ច
ផ្នែកនយោបាយ និងសេដ្ឋកិច្ចផ្តល់ជំនួយស្តីពីបញ្ហានយោបាយ និងសេដ្ឋកិច្ចដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ផ្នែកនេះតាមដានរាល់ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាមួយព្រះរាជាណាចក្រកម្ពុជា ហើយរាយការណ៍អំពីការវិវត្តសំខាន់ៗនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដល់រដ្ឋធានីវ៉ាស៊ីនតោន។ ផ្នែកនេះជាតំណាងទស្សនៈផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីផ្នែកនេះធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាទ្វេភាគី និងសម្របសម្រួលជំហររបស់យើងនៅលើវេទិកាពហុភាគី។ ឧទាហរណ៍នៃប្រភេទបញ្ហាដែលផ្នែកនេះធ្វើការមានដូចជា ផ្តល់ជំនួយដល់ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី លើកទឹកចិត្តដល់កំណែទម្រង់រដ្ឋបាល និងអភិបាលកិច្ចល្អ ជួយវិនិយោគិនអាមេរិក លើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពសាសនា សហការក្នុងវិស័យសន្តិសុខ និងស្ថិរភាពតំបន់ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្រាប់ព័ត៌មានបន្ថែមស្តីពីអាជីវកម្ម និងសេដ្ឋកិច្ច សូមចុចត្រង់នេះ៖ អាជីវកម្ម
លេខទូរស័ព្ទ៖ (៨៥៥-២៣) ៧២៨ ០០០