ការិយាល័យ​ផ្នែក​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម​

មន្ដ្រី​ទទួល​បន្ទុក​ផ្នែក​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម ​ក្នុង​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ ​ធ្វើការ​សាកសួរ​និង​ស៊ើបអង្កេត​ទាក់ទង​នឹង​ករណី​ជនជាតិ​អាមេរិក​ ដែល​បាន​បាត់ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្នុង​សង្គ្រាម​វៀតណាម ។ មន្ដ្រី​ក្នុង​ការិយាល័យ​នេះ ​និយាយ​ភាសាខ្មែរ​ហើយ​ចុះ​សាកសួរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

នៅពេល​ចប់​សង្គ្រាម​វៀតណាម ​មាន​បុគ្គលិក​យោធា​អាមេរិក​ ចំនួន​៩០​នាក់ ​ដែល​បាត់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ចំពោះ​ពត៌មាន​បន្ថែម សូមចូល​មើល ​វែបសាយ​​របស់ទីភ្នាក់ងារ​​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម

បើ​អ្នក​ឬ​នណា​ម្នាក់ ដែល​អ្នក​ស្គាល់​មាន​ពត៌មាន​ស្ដីពី​ការចាប់ខ្លួន ការស្លាប់​ឬ​ការកប់​នៃ​ជនជាតិ​អាមេរិក​ឬ​ការធ្លាក់​​យន្ដហោះ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​អំឡុង​នៃ​សង្គ្រាម​វៀតណាម ​សូម​ទាក់ទង​មក​យើងខ្ញុំ ។

យើង​ស្វាគមន៍​ផង​ដែរ ​នូវ​ពត៌មាន​ស្ដីពី​ឯកសារ​តំកល់ អង្គការ​ចាត់​តាំង​ និង​ខ្សែ​បណ្ដាញ​នៃ​បញ្ជាការ​ របស់​កងកំលាំង​សម្ព័ន្ធ​មិត្ដ​ និង​កងកំលាំង​របស់​​កុំមុយនិស ​នៅ​ក្នុង​អំឡុង​សង្គ្រាម​ នៅ​អាស៊ី​អាគ្នេយ៍ ។