
ការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ (PAS) ទទួលបន្ទុកលើកិច្ចការសារពត៌មានផ្សេងៗ និងវប្បធម៌ របស់ស្ថានទូតអាមេរិក នៅប្រទេសកម្ពុជា ។ PAS គឺជាអ្នកទំនាក់ទំនងជាមួយកាសែតក្នុងស្រុក និងកាសែតអន្ដរជាតិ ហើយចែកចាយពត៌មាន ស្ដីពីគោលនយោបាយស្ថាប័ន សង្គម និង គុណតំលៃរបស់សហរដ្ឋអាមេរិក ព្រមទាំងគ្រប់គ្រងកម្មវិធីផ្លាស់ប្ដូរផ្នែកវប្បធម៌និងអប់រំ ដើម្បីជំរុញអោយមានការយល់គ្នា រវាងប្រជាជនអាមេរិកនិងប្រជាជនកម្ពុជា ។
ផ្នែកសារពត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ
មន្ដ្រីគ្រប់គ្រងផ្នែកកិច្ចការសាធារណៈ គឺជាអ្នកនាំពាក្យផ្លូវការរបស់ស្ថានទូត ។ ផ្នែកសារពត៌មានទទួលបន្ទុក លើកិច្ចការទំនាក់ទំនងរវាងស្ថានទូត និងបណ្ដាញផ្សព្វផ្សាយនានា ចេញសេចក្ដីប្រកាសពត៌មាន និងសេចក្ដីថ្លែងការ អោយដល់បណ្ដាញពត៌មាន ឆ្លើយទៅនឹងសំណួររបស់អ្នកសារពត៌មាន ផ្ដល់ពត៌មាន ស្ដីពីគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក និងបញ្ហាផ្សេងៗ នាពេលបច្ចុប្បន្ន ហើយរៀបចំការសំភាស ជាមួយនឹងមន្ដ្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងសំរបសំរួលការយកពត៌មាន របស់អ្នកសារពត៌មាន ស្ដីពីកម្មវិធីផ្សេងៗ ដែលរៀបចំ ដោយស្ថានទូត ។
ផ្នែកកាសែត និងបណ្ដាញសារពត៌មាន
ជ្រា វណ្ណរិទ្ធ
អ្នកជំនាញផ្នែកពត៌មាន
អ៊ីមែល៖ PASPhnomPenh@state.gov
ទូរស័ព្ទ៖ (៨៥៥-២៣) ៧២៨-០០០
កម្មវិធីសិក្សានិងអប់រំ
ផ្នែកកិច្ចការវប្បធម៌របស់ PAS គ្រប់គ្រងកម្មវិធីមួយចំនួនផ្នែកសិក្សានិងអប់រំ ។
ផ្នែកផ្លាស់ប្ដូរវប្បធម៌/អប់រំ
នន សុរីមាស
អ្នកជំនាញផ្នែកការគ្រប់គ្រងកម្មវិធី
អ៊ីមែល៖ PASPhnomPenh@state.gov
ទូរស័ព្ទលេខ៖ (៨៥៥-២៣) ៧២៨-០០០
អ៊ូ សុជាតិ
អ្នកជំនាញផ្នែកកិច្ចការសាធារណៈ
ទូរស័ព្ទ៖ (៨៥៥-២៣) ៧២៨-០០០
មជ្ឈមណ្ឌលអាមេរិក
ការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈមានមជ្ឈមណ្ឌលអាមេរិក ដែលផ្ដល់សេវាស្រាវជ្រាវនិងធនធានឯកសារស្រាវជ្រាវរបស់ស្ថានទូត ដោយមានពត៌មានថ្មីៗសំរាប់ជនជាតិខ្មែរស្វែងយល់ពីសហរដ្ឋអាមេរិក ប្រជាជននិងគោលនយោបាយរបស់ប្រទេសនេះ ។ អ្នកឯកទេសខាងឯកសារស្រាវជ្រាវ ដែលត្រៀមឆ្លើយសំណួររបស់មន្ដ្រីរដ្ឋាភិបាល អ្នកសិក្សា អ្នកសារព៍ត៌មាន តំណាងរបស់អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋទូទៅ មាននៅប្រចាំការមជ្ឈមណ្ឌលអាមេរិក ។
ចំពោះព៍ត៌មានបន្ថែមស្ដីពីមជ្ឈមណ្ឌលអាមេរិកសូម ចុចនៅត្រង់នេះ ។
ផ្នែក មជ្ឈមណ្ឌលអាមេរិក
លោកអេង ប៉ូ
អ្នកជំនាញផ្នែកធនធានឯកសារ/ព៍ត៌មាន
ទូរស័ព្ទ៖ (៨៥៥-២៣) ៧២៨ – ០០០
អ៊ីមែល៖ AmericanCenterKH@state.gov