ការគំរាមកំហែងធំៗពីជំងឺឆ្លងដល់ទាហ៊ាននៅអាស៊ីអាគ្នេយ៍ មានដូចជាជំងឺគ្រុនចាញ់ដែលស៊ាំទៅនឹងថ្នាំរាគរូស រាគមួល គ្រុនឈាម អេដស៍ និង រោគថ្លើម ។ មេរោគទាំងអស់នេះគឺជាគ្រោះថ្នាក់ដល់ទាហ៊ាននិងជនស៊ីវិល ។ ដូច្នេះវាក្លាយទៅផ្នែកស្រាវជ្រាវមួយយ៉ាងសំខាន់នៅ AFRIMS ។ ការស្រាវជ្រាវនេះគឺជាការងារបែបអនុវត្ដជាក់ស្ដែង ដើម្បីរកមើល ធ្វើនិងសាកពិសោធនឱសថនិងវ៉ាក់សាំងថ្មីៗ ។ ឱសថថ្មីៗដែលនៅពេលនេះកំពុងត្រូវបានផលិតគឺសំរាប់ការព្យាបាលនិងការអភិវឌ្ឍន៍ដល់ AFRIMS ។ ផលិតផលដែលត្រូវបានយកទៅសាកពិសោធន៍ឬបង្កើតឡើងនៅ AFRIMS រួមមានវ៉ាក់សាំងសំរាប់ជំងឺថ្លើមប្រភេទអា វ៉ាក់សាំងសំរាប់រោគរលាកស្រោមខួរ ថ្នាំព្យាបាលនិងការពារជំងឺគ្រុនចាញ់ ។
ក្រៅពីនេះ AFRIMS ធ្វើការតាមដានជំងឺថ្មីៗ ដូចជាមេរោគគ្រុនចាញ់ផាស៊ីផារ៉ូម ដែលស៊ាំនឹងថ្នាំ មេរោគ Campylobacter ដែលធ្វើអោយមានការរាគរូស មេរោគជំងឺអាសន្នរោគ 0139, Cyclospora, E coli, ជំងឺរលាកថ្លើមប្រភេទ E, HIV 1 E clade គ្រុនឈាមនិងផ្ដាសសាយ ។ មន្ទីរពិសោធន៍មានទីតាំងតាមមូលដ្ឋានចំនួនជាង ៣០ នៅក្នុងប្រទេសថៃ នេប៉ាល់ កម្ពុជា វៀតណាម និងបង់ក្លាដេស ។ AFRIMS ថែមទាំងមានបណ្ណាល័យ ផ្នែកវេជ្ជសាស្ដ្រធំជាងគេ នៅអាស៊ីភាគអាគ្នេយ៍ កន្លែងស្រាវជ្រាវអំពីសត្វដ៏ទំនើបមួយ ដែលទទួលស្គាល់ ដោយសមាគមសំរាប់ការសិក្សាវាយតំលៃ និងសំរាប់ផ្ដល់ការបញ្ជាក់ទទួលស្គាល់ការថែទាំសត្វតាមមន្ទីរពិសោធន៍ – អន្ដរជាតិ (AAALAC) ។
សូមធ្វើការទាក់ទងតាមសំបុត្រ (សហរដ្ឋអាមេរិក)៖ USAMC-AFRIMS, APO AP 96546 USA
សំបុត្រជាអន្ដរជាតិៈ AFRIMS 315/6Rajvihi Road, Bangkok 10400 Thailand
លេខទូរស័ព្ទ៖ ៦៦ ២ ៦៤៤ ៦៦៩១