យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើងជាឯកតោភាគីដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ យើងសូមអំពាវនាវអោយរដ្ឋសភាជាតិប្រគល់សមាជិកភាពក្នុងសភាជាតិ និងផ្តល់អភ័យឯកសិទ្ធិសភាជូនលោក សម រង្ស៊ីវិញ ជាបន្ទាន់។ យើងសូមអំពាវនាវផងដែរដល់រដ្ឋាភិបាលអោយដកចេញនូវដីការចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ស្តីពីបទបរិហារកេរ្តិ៍ ដែលមានអាយុកាល ៧ ឆ្នាំមកហើយ ហើយអនុញ្ញាតអោយរូបលោក និងសមាជិកសភាដទៃទៀតនៃគណបក្សប្រឆាំងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញ។
ចំណាត់ការនាថ្ងៃនេះគឺជាឧប្បត្តិហេតុថ្មីៗបំផុតនៃការយារយីនិងការគំរាមកំហែងទៅលើគណបក្ស ប្រឆាំងរបស់ប្រទេសកម្ពុជា ដែលក្នុងនោះ រួមមានផងដែរនូវការវាយដំដោយហឹង្សាក្នុងពេលថ្មីៗនេះ ទៅលើសមាជិកសភា ២ រូបរបស់គណបក្សប្រឆាំង និងការដកដំណែងជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ពីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ព្រឹត្តិការណ៍ទាំងនេះប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា ហើយផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលប្រកាន់ជំហានជាបន្ទាន់ ដើម្បីធានាបរិយាកាសនយោបាយដែលគ្មានការគំរាមកំហែង ឬការសំឡុត នៅកម្ពុជា ហើយសូមអំពាវនាវអោយរដ្ឋាភិបាលនិងគណបក្សប្រឆាំងធ្វើការសន្ទនាគ្នាដោយហ្មត់ចត់ និងប្រកបដោយអត្ថន័យ លើសកម្មភាព ដែលត្រូវធ្វើដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ទៅអនាគតរបស់ប្រទេសកម្ពុជា។