រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា លើការអនុវត្តតាមកិច្ចព្រមព្រៀង ផ្ទេរឥណទានកាបូន ទៅ​ក្រុមហ៊ុន Disney

ចេញ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦

គម្រោង​កិច្ចព្រមព្រៀង ដែល​នឹង​ត្រួត​ពិនិត្យ​លើ​ការ​ប្រើប្រាស់​មូលនិធិ ដែល​បាន​មក​ពី​ការ​ផ្ទេរ​ឥណទាន​កាបូន​របស់​កម្ពុជា​ទៅ​អោយ​ក្រុមហ៊ុន Disney នឹង​ត្រូវ​ចុះ​ហត្ថលេខា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល នៅ​សាល​ប្រជុំ ម៉ុក ម៉ារ៉េត នាទី​ស្តី​ការ​ក្រសួង​បរិស្ថាន​។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William A. Heidt និង​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ចុះ​ហត្ថលេខា​នេះ​។ បន្ទាប់​ពី​ចប់​ពិធី​ចុះ​ហត្ថលេខា លោក​ឯកអគ្គរដ្ឋទូត និង​ឯកឧត្តម​រដ្ឋមន្រ្តី នឹង​ឆ្លើយ​​សំណួរ​របស់​អ្នក​សារព័ត៌មាន​។

អ្នក​សារព័ត៌មាន ដែល​មាន​បំណង​ចង់​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​នេះ សូម​អញ្ជើញ​ចុះ​ឈ្មោះ ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាមរយះ​ទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬ​តាមរយះ​អ៊ីម៉ែល Chreav@state.gov អោយ​បាន​មុន​ថ្ងៃ​ទី​១០ សីហា វេលា​ម៉ោង​១០​ព្រឹក​៕