ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦
យុវជនកម្ពុជាជាង២៥០នាក់ ដែលបានទទួល និទ្ទេស A ក្នុងការប្រលងមធ្យមសិក្សាទុទិយភូមិ ឆ្នាំ២០១៦ បានធ្វើទស្សនកិច្ចនៅស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ សម្រាប់ព្រឹត្តិការណ៍ពិសេសមួយ ដើម្បីលើកកម្ពស់ ការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សានុសិស្សបានចូលរួមក្នុងពិព័រណ៍ EducationUSA ជាលើកតំបូង សម្រាប់សិស្ស និទ្ទេស A ដែលរៀបចំដោយមជ្ឈមណ្ឌលផ្តល់ប្រឹក្សា EducationUSA នៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “ក្នុងពេលអ្នកខិតខំដើម្បីសំរេចបានតាមការស្រម៉ៃចង់បានរបស់អ្នក អ្នកទាំងអស់គ្នាមានការទទួលខុសត្រូវក្នុងការជួយអភិវឌ្ឍ និងធ្វើអោយប្រទេសកម្ពុជាមានភាព សំបូរសប្បាយ។ ស្ថានទូតអាមេរិកមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយសូមជូនពរអោយអ្នកទទួលបានជោគជ័យជាច្រើន។”
លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមដោយភ្ញៀវកិត្តិយសផ្សេងទៀត រួមមាន ឯកឧត្តមឡាវ ឈីវអៀវ អនុរដ្ឋលេខាធិការ លោកស្រីម៉ៅកូលាប ទីប្រឹក្សា មជ្ឈមណ្ឌល EducationUSA លោកសន វិសិដ្ឋ និស្សិតដែលទទួលបានអាហារូបករណ៍ Fulbright និងលោក Allen Tan នាយកអង្គការ STEM កម្ពុជា។
បន្ទាប់ពីវិធីបើកកម្មវិធីសិស្សានុសិស្ស មានឱកាសជួបជជែកជាមួយតំណាងមកពីគំរោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត (AYC) អង្គការ STEM និងតំណាងមកពីទីភ្នាក់ងារជាច្រើនទៀត។
![មន្ត្រីមកពីការិយាល័យកុងស៊ុល ជជែកជាមួយសិស្សានុសិស្ស អំពីដំណើរការដាក់ពាក្យសុំទិដ្ឋាការ សម្រាប់សិស្សនិស្សិត។ [U.S. Embassy photo by Un Yarat] មន្ត្រីមកពីការិយាល័យកុងស៊ុល ជជែកជាមួយសិស្សានុសិស្ស អំពីដំណើរការដាក់ពាក្យសុំទិដ្ឋាការ សម្រាប់សិស្សនិស្សិត។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5442/30023413924_c7b3fd33ce_z_d.jpg)
![សិស្សផ្ជង់អារម្មណ៍ស្តាប់ មន្ត្រីការិយាល័យកិច្ចសហប្រតិបត្ដិការយោធា និយាយអំពីឱកាសដាក់ពាក្យទៅសិក្សានៅសាលាយោធា នៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat] សិស្សផ្ជង់អារម្មណ៍ស្តាប់ មន្ត្រីការិយាល័យកិច្ចសហប្រតិបត្ដិការយោធា និយាយអំពីឱកាសដាក់ពាក្យទៅសិក្សានៅសាលាយោធា នៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5791/30023383454_9c76a44506_z_d.jpg)
![សន វិសិដ្ឋ ចែករំលែកបទពិសោធន៍ ក្នុងការដាក់ពាក្យទៅសិក្សា នៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat] សន វិសិដ្ឋ ចែករំលែកបទពិសោធន៍ ក្នុងការដាក់ពាក្យទៅសិក្សា នៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5349/30566568971_05fc533339_z_d.jpg)