ពិព័រណ៍វណ្ណ ម៉ូលីវណ្ណនៅស្ថានទូតអាមេរិក បើកជូនសាធារណជនទស្សនា

ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦

ស្ថានទូត​អាមេរិក ស្វាគមន៍មិត្ត​នៃ​ស្ថានទូត​អាមេរិក សមាជិក YSEALI និងស្ថាបត្យករ​វ័យក្មេង ព្រមទាំង​មាន​លោកស្រីឌែលហ្វីនវណ្ណ ដែល​ជាកូនស្រីរបស់លោកវណ្ណ ម៉ូលីវណ្ណ មក​កម្មវិធី​សម្ពោធន៍បើក ការ​តាំង​ពិពណ៌ គំរូមាត្រដ្ឋាន និងរូបថត នៃស្នាដៃរបស់​ស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។

ពិព័រណ៍ថ្មីនៅស្ថានទូតអាមេរិក ស្តីពីស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បី វណ្ណ ម៉ូលីវណ្ណនឹងបើកជូនសាធារណជនទស្សនា ចាប់ពីថ្ងៃចន្ទ ទី ៩ ខែមករា ដល់ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨។

គេអាចចូលទស្សនាពិព័រណ៍នេះបានតែតាមរយៈការណាត់តែប៉ុណ្ណោះ នៅថ្ងៃចន្ទ និងថ្ងៃពុធ ពីម៉ោង ៣ ដល់ម៉ោង ៤ រសៀល។ ការណាត់អាចធ្វើបានដោយផ្ញើអ៊ីម៉េលមក PASPhnomPenh@state.gov។ ការទស្សនាជាក្រុមកំរិតត្រឹមមនុស្សចំនួន ១០ នាក់។

ពិព័រណ៍នេះ ដែលមានបង្ហាញពីគំរូមាត្រដ្ឋាន និងរូបថត ត្រូវបានខ្ចីមក នៅឆ្នាំ ២០១៧ ពីគំរោង វណ្ណ ម៉ូលីវណ្ណ។

លោកឯកអគ្គរដ្ឋទូត​វីល្លាមហៃ ជជែក​ជាមួយលោកស្រីឌែលហ្វីនវណ្ណ ដែលជាកូនស្រីរបស់លោក វណ្ណ ម៉ូលីវណ្ណ។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>
លោកឯកអគ្គរដ្ឋទូត​វីល្លាមហៃ ជជែក​ជាមួយលោកស្រីឌែលហ្វីនវណ្ណ ដែលជាកូនស្រីរបស់លោក វណ្ណ ម៉ូលីវណ្ណ។ [U.S. Embassy photo by Un Yarat]
បុរសម្នាក់​មើល គំរូមាត្រដ្ឋាននៃអាគារ​របស់វិទ្យាស្ថានភាសាបរទេស។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>
បុរសម្នាក់​មើល គំរូមាត្រដ្ឋាននៃអាគារ​របស់វិទ្យាស្ថានភាសាបរទេស។ [U.S. Embassy photo by Un Yarat]
លោក Allen Tan នាយកគ្រប់គ្រង នៃអង្គការ STEM Cambodia ពិនិត្យមើល​អាគារ​នៃ​រោងចក្រស្រាបៀ SKD  ។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>
លោក Allen Tan នាយកគ្រប់គ្រង នៃអង្គការ STEM Cambodia ពិនិត្យ​មើលអាគារ​នៃ​រោងចក្រស្រាបៀ SKD ។ [U.S. Embassy photo by Un Yarat]