កម្មវិធី​ទិដ្ឋាការ​ឆ្នោត DV

Diversity Visa Program
ចេញ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦

ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​នឹង​បង្កើត​ជា​វេទិកា​ផ្តល់​ព័ត៌មាន​ចំនួន​ពីរ​លើក​សម្រាប់​សាធារណជន​ស្តីពី​កម្មវិធី​ទិដ្ឋាការ​ឆ្នោត DV ។ វេទិកា​ទាំង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ ចាប់​ពី​វេលា​ម៉ោង ​៣ រសៀល ដល់ ៥ រសៀល និង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣ រសៀល ដល់ ៥ រសៀល នៅ​ស្ថានទូត​អាមេរិក​។ ប្រសិន​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ចូលរួម អ្នក​ត្រូវ​ធ្វើការ​ចុះ​ឈ្មោះ​ទៅ​កាន់​អ៊ីម៉ែល DVPhnomPenh@state.gov ។ កន្លែង​មាន​កំណត់ ហើយ​ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​ទទួល​យក​ទៅ​តាម​លេខ​រៀង​ចុះ​ឈ្មោះ​។ អ្នក​ចូលរួម​ត្រូវតែ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ដែល​មាន​បញ្ជាក់​អត្តសញ្ញាណ ដើម្បី​អាច​ចូលរួម​ក្នុង​វេទិកា​ផ្តល់​ព័ត៌មាន​នេះ​។

រដូវកាល​ចុះ​ឈ្មោះ​កម្មវិធី​ឆ្នោត DV ឆ្នាំ​២០១៨ ចាប់​បើក​ទទួល​ពាក្យ​ពី​វេលា​ថ្ងៃ​ត្រង់ Eastern Daylight Time (EDT) (GMT-4), ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា ឆ្នាំ​២០១៦ រហូត​ដល់​វេលា​ថ្ងៃ​ត្រង់ Eastern Standard Time (EST) (GMT-5) ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។ សម្រាប់​សេចក្តី​ណែនាំ​លើ​ការ​ដាក់​ពាក្យ សូម​ចុច​​ត្រង់​​នេះ​