ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦
មហោស្រពអ្នកនិពន្ធនិងអ្នកអាន ប្រចាំខេត្តកំពត លើកទី២ បានចាប់ផ្តើម កាលពីយប់ថ្ងៃព្រហស្បតិ៍។ កម្មវិធីនេះមានចំនួនប្រាំថ្ងៃ ដែលរួមមានការប្រកួតកំណាព្យ សិក្ខាសាលាអំពីអក្សរសិល្ប ការអានសៀវភៅ និងការសម្តែងតន្រ្តី។ ស្ថានទូតសហរដ្ឋអាមេរិកគឺជាអ្នកឧបត្ថម្ភធំមួយក្នុងកម្មវិធីនេះ ដោយគាំទ្រការចូលរួមរបស់អ្នកនិពន្ធនិងសិល្បករអាមេរិកជាច្រើន។
លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងនៅក្នុងពិធីបើក ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនតូរ្យតន្ត្រីបូរាណខ្មែរ សម្រាប់កុមារកំព្រា និងពិការ ខេត្តកំពត។ លោកឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តឱ្យយុវជនកម្ពុជា ប្រើប្រាស់មហោស្រព ជាការបំផុសគំនិតមួយ ដើម្បីអោយពួកគេប្រាប់ពីរឿងរ៉ាវរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា “ទំរង់នៃការបញ្ចេញមតិ មិនសំខាន់នោះទេ វាអាចមានទំហំធំដូចសៀវភៅមួយក្បាល និងតូច ដូចជាការសរសេរនៅក្នុងហ្វេសប៊ុក” ។ អ្វីដែលសំខាន់នោះ គឺធ្វើឱ្យសម្លេងរបស់អ្នកបានត្រូវបានគេឮ តាមរបៀបណាមួយដែលល្អបំផុតសម្រាប់អ្នក” ។
![លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថា បើកម្មវិធី។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថា បើកម្មវិធី។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5611/30467470160_ec4561e538_z_d.jpg)
![ទស្សនិកជនទស្សនារបាំជូនពរ ក្នុងពិធីសម្ពោធបើកកម្មវិធី។ [U.S. Embassy photo by Un Yarat] ទស្សនិកជនទស្សនារបាំជូនពរ ក្នុងពិធីសម្ពោធបើកកម្មវិធី។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5488/30467163930_495de7a83f_z_d.jpg)
![ពិធីបើកកម្មវិធីមហោស្រព ក៏មានការចូលរួមសម្តែងខ្លុយ របស់លោក អាន ចនផន។ [U.S. Embassy photo by Un Yarat] ពិធីបើកកម្មវិធីមហោស្រព ក៏មានការចូលរួមសម្តែងខ្លុយ របស់លោក អាន ចនផន។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5441/30135848304_549368772f_z_d.jpg)