សាររបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២
តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងពេលដែលប្រជាជនកម្ពុជាជួបជុំគ្នា ដើម្បីធ្វើការអបអរសប្បាយ យើងនឹកដល់វប្បធម៌ដ៏សម្បូរបែបនិងរស់រវើករបស់ប្រទេសកម្ពុជា។ យើងមានកិត្តិយសក្នុងការបន្តកសាងទំនាក់ទំនងវប្បធម៌រឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រជាជនកម្ពុជា ហើយយើងរីករាយនឹងជំរុញទំនាក់ទំនងរបស់យើងបន្ថែមទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនថែមទៀត។
សូមឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រកបដោយវិបុលភាព និងសុខភាពល្អ នៅឆ្នាំថ្មី។